Author: អេបិល

  • Pedro​ សាខា​ទីក្រុង​សៀមរាប​ប្រារព្ធ​ពិធី​ខួប​លើក​ទី6​ឆ្នាំ​

    Pedro​ សាខា​ទីក្រុង​សៀមរាប​ប្រារព្ធ​ពិធី​ខួប​លើក​ទី6​ឆ្នាំ​

    ហាង​លក់​កាបូប​ស្បែកជើង​ PEDRO​សាខា​សៀមរាប​បាន​ប្រារម្ភ​ពិធី​គំរប់​ខួប​6ឆ្នាំ​ដែ​លប្រ​ពឹត្តទ្បើង​នៅ​ថ្ងៃទី​30​ ​ខែមីនា​ ​ឆ្នាំ2019​។ ​កញ្ញា​Virak​ Nich​ និង​លោក​Vy​ Yaro​ ត្រូវ​បាន​អញ្ជើញ​ជាតា​រា​កិត្តិយស​នៅក្នុង​កម្មវិធី​។ ​

    លើស​ពីនេះ​ ​អ្នក​គំនូរ​ដ៏​ប្រសព្វ​នៃ​ម៉ូដ​ ​កញ្ញា​ Vivian​ Tan​ ដែល​ត្រូវ​បាន​អញ្ជើញ​មក​ពី​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ ​បាន​ចូលរួម​បង្ហាញ​ស្នាដៃ​គំនូរ​របស់​នាង​នៅក្នុង​កម្មវិធី​ ​អតិថិជន​ទាំងអស់​សប្បាយរីករាយ​ ​នឹង​ការ​ទទួល​បាន​នូវ​រូបគំនូរ​របស់​កញ្ញា​ ​ក៏ដូចជា​ការ​បំរើ​ជូន​នៅ​ភេសជ្ជះ​ ​និង​អាហារ​សំ​រន់​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​កញ្ញា​ ​Maily​ ដែល​ជា​DJ​ល្បី​ក្នុង​ការ​Mix​ភ្លេង​ បាន​ញឹង​កម្មវិធី​អោយ​កាន់តែ​ពិសេស​ជាមួយនឹង​ទេព​កុសល​របស់​នាង​។

    PEDRO​

    PEDRO​ ​គឺជា​ម៉ាក​អន្តរជាតិ​ដែល​មាន​ខូ​ទ្បិច​សិន​សំរាប់​បុរស​ ​និង​នារី​។ សំ​រាប់​ខូ​ទ្បិច​សិន​បុរស​ ​មាន​ដូចជា​កាបូប​ ​ស្បែកជើង​ ​កាបូប​ដាក់លុយ​ ​និង​ខ្សែ​ក្រ​វ៉ាត់​ ​រី​ឯខូ​ទ្បិច​សិន​សំរាប់​នារី​ ​មាន​កាបូប​ ​ស្បែកជើង​ ​និង​កាបូបដៃ​ ​ដែល​ម៉ូដ​ទាំងអស់​នាំមក​នូវ​ភាព​ឆើតឆាយ​ជាមួយនឹង​ទំនុកចិត្ត​ជូន​ទៅដល់​សុភាពនារី​ផង​ដែរ​។ ​

    PEDRO​ បាន​ប្រតិ​បត្ត​កា​រណ៏​ ​៦សាខា​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​សរុប៨៣សាខា​នៅក្នុង​អាស៊ី​ប៉ាស៊ី​ហ្វិ​ច ​មជ្ឈិមបូព៌ា​ ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​

  • រញ្ចួយអ៊ីអនម៉លដោយសារតែការហ្សូមរបស់ Huawei P30 សេរ៊ី និងលោក នីកូ!

    រញ្ចួយអ៊ីអនម៉លដោយសារតែការហ្សូមរបស់ Huawei P30 សេរ៊ី និងលោក នីកូ!

    ភ្នំពេញ ថ្ងៃទី 6 មេសា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធី P30 Series First Sale ដ៏កក្រើក ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ រយ:ពេលបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃ 5 ដល់ 7 មេសា នៅផ្សារទំនើបអ៊ីអន 1 ដើម្បីដាក់តាំងបង្ហាញ និងឲ្យអតិថិជនធ្វើការតេស្តសាកល្បងប្រើ កំពូលស្មាតហ្វូន P30 សេរ៊ី ដែលល្បីថាហ្សូមដល់ឋានព្រះច័ន្ទ និងជាស៊ុបភើកាមេរ៉ាហ្វូន។ លើសពីនេះទៅទៀត លោកនីកូ ដែលជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Huawei ក្រុមរាំ OMG កញ្ញា ប៉ាច គីមប៉ូយ និងតារាកិត្តិយសជាច្រើនទៀត បានចូលមកអង្រួនកម្មវិធី ឲ្យកាន់តែសប្បាយរីករាយជាមួយការសម្តែងពិសេសៗជាច្រើន។

    មានអតិថិជនជាច្រើនបានមកតេស្តសាកល្បងប្រើ កំពូលស្មាតហ្វូននេះ និងមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹកស្មានមិនដល់ ពីសមត្ថភាពក្នុងការហ្សូម ការថតរូប ការថតវីឌីអូផ្សេងៗ ព្រមទាំងសរសើរមិនដាច់ពីមាត់ ថែមទាំងបានកុម្ម៉ង់ទិញផងដែរ។ ក្រៅពីការតេស្តសាកល្បងប្រើ អ្នកចូលរួមទាំងអស់ ក៏បានឈ្នះរង្វាន់សន្ធឹកសន្ធាប់ដោយគ្រាន់តែចូលរួមលេងហ្គេមងាយៗសប្បាយៗ ក្នុងកម្មវិធី។ រីឯអតិថិជន P30 សេរ៊ីទាំងអស់ ដែលបានចូលរួម ក៏ទទួលបានកាដូបន្ថែមជាច្រើនដូចជា នាឡិកា Band 3, Power Band 6700 mAh និងអាវយឹតឥតគិតថ្លៃផងដែរ។

    គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន P30 សេរ៊ី បានបំពាក់ដោយស៊ុបភើកាមេរ៉ា Leica ទាំង 4 គ្រាប់ ដំបូងគេបង្អស់ក្នុងពិភពលោកដែលមានសមត្ថភាព ក្នុងការផ្តិតយករូបភាពយ៉ាងល្អឥតខ្ចោះបំផុតមិនធ្លាប់មាន ជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។ ជាមួយបច្ចេកវិទ្យាថ្មីបំផុត Periscope នៅលើឡែន SuperZoom កំពូលកាមេរ៉ានៅលើស៊ូភើស្មាតហ្វូននេះមានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ ។

    ស៊ុបភើកាមេរ៉ារបស់កំពូលស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពអស្ចារ្យខុសប្លែកពីកំពូលស្មាតហ្វូនដទៃដូចជា ៖
    – ផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់និងភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់សូម្បីតែក្នុង ទីងងឹត មិនសូវមានពន្លឺ ជាមួយបច្ចេកវិទ្យា Super Sensing Leica
    – ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF ចាប់ប្លង់
    – កាមេរ៉ាសែលហ្វីទំហំ 32MP អាចស្គាល់មុខរបស់អ្នកនិងជួយបន្ថែមពន្លឺ កាត់បន្ថយនូវកម្រិតមិនច្បាស់ ព្រិល ក្នុងរូបថត ដែលអតិថិជនភាគច្រើនចង់បានពេលថតរូបសែលហ្វីម្តងៗ សូម្បីតែក្នុងស្ថានភាពទីងងឹត ឫកម្មវិធីជប់លៀងផ្សេងៗពេលយប់
    – ថតវីឌីអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពីចំងាយនិងមើលកៀក
    ថ្មីៗនេះ កំពូលស្មាតហ្វូន P30 Pro ក៏ទទួលបានពានរង្វាន់ Best Photo Smartphone ពី TIPA ជាកំពូលស្មាតហ្វូនដែលថតរូបបានល្អបំផុតប្រចាំឆ្នាំ និងទំលាក់កំពូលស្មាតហ្វូនដទៃ ដោយទទួលបានតំណែងជើងឯកកំពូល ក្នុងតារាង DxOMark ដោយទទួលបាន 112 ពិន្ទុ។

    កំពូលស្មាតហ្វូន P30 Pro តម្លៃ $899 ចំណែកឯ P30 តម្លៃ $669 ថែមនាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃនិងកាដូជាច្រើនទៀត។ ចំណែកឯ P30 Lite តម្លៃត្រឹមតែ $399 ថែម Bluethooth speaker និងកាដូជាច្រើនទៀត ថែមទាំងមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ។

  • អ្នកជំនាញ​បង្ហាញ​គន្លិះ​រក​ប្រាក់ចំណេញ​លើ​ការ​វិនិយោគ​ក្នុងរយៈពេល២ឆ្នាំ​ឲ្យបាន១នល្លា​រអា​មេ​រិក

    អ្នកជំនាញ​បង្ហាញ​គន្លិះ​រក​ប្រាក់ចំណេញ​លើ​ការ​វិនិយោគ​ក្នុងរយៈពេល២ឆ្នាំ​ឲ្យបាន១នល្លា​រអា​មេ​រិក

    ​សិក្ខាសាលា​នេះ​មានឈ្មោះ​ថា​ គន្លិះ​សាង​ទ្រព្យ​ក្នុងរយៈពេល២ឆ្នាំ១លាន​ដុល្លារ​អាមេរិក​ ដែល​ចែករំលែក​បទពិសោធន៍​ចំណេះ​ដោយ​វាគ្មិន​សំ​ខាន់​ៗចំនួន៣រូប​ដូចជា​ លោក​ ឧក​ញ្ញ៉ា​ ហួត​ជា​ អគ្គ​នាយក្រុម​ហ៊ុន​ ហួត​ជា​ ខូ​អល​ធី​ឌី​ លោក​ ឈួន​ បូរី​ គ្រូបង្វឹក​ផ្នែក​ផ្តត់​គំនិត​លេខ១លើ​ផ្នែក​ Markting​ Network​ ដែល​ជា​ម្ចាស់​គម្រោង​ KOMPOT​ PARAGON​ និង​លោក​ ឆាត​ វិជ្ជា​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ទ្រព្យ​យើង​។

    ឈួន​ បូរី​ បាន​បញ្ជាក់ឲ្យដឹង​ថា​ សិក្ខាសាលា​ គន្លិះ​សាង​ទ្រព្យ​ក្នុងរយៈពេល២ឆ្នាំ១លាន​ដុល្លារ​អាមេរិក​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​បង្កើត​ឡើង​នេះ​ ក្នុង​គោលបំណង​ផ្តល់​នូវ​ចំណេះដឹង​ដែល​ជា​បទពិសោធន៍​ជោគជ័យ​លើ​គម្រោង​មុខ​ជំនួញ​ធំៗ​ និង​គម្រោង​ទិញ​លក់​អចលន​ទ្រព្យ​ផ្សេង​ៗដែល​វាគ្មិន​ធ្លាប់​ទទួល​បាន​ជោគជ័យ​ និង​អាច​រកបាន​នូវ​ប្រា​ក់​ចំ​នេញ​ច្រើនជាង១លាន​ដុល្លារ​ក្នុងរយៈពេល២ឆ្នាំ​។ លោក​ ពន្យល់​ថា​ នៅក្នុង​សិក្ខាសាលា​នេះ​ ក៍​បាន​ប្រាប់​អំពី​វិធី​សាស្រ្ត​មួយចំនួន​ដែល​យើង​អាច​រក​ប្រា​ក់​ចំ​នេ​ញបា​នដោយ​ពុំ​ចាំបាច់​ត្រូវ​មាន​ទន់​នៅក្នុង​ការ​វិយោគ​ផង​ដែរ​។ ​

    អគ្គនាយក​រូប​នេះ​ សង្ឈឹង​ជឿជាក់​ថា​ តាមរយៈ​សិក្ខា​សិលា​ចែករំលែក​នេះ​ និង​ជួយ​ឲ្យ​សិក្ខាកាម​ដែល​ជា​អ្នកជំនួញ​ជំនាន់​ក្រោយ​ទទួល​បាន​នូវ​បទ​ពោ​សោ​ធន៍​ចំណេះដឹង​ជោគ​ជ័យ​ល្អ​ៗពី​វាគ្មិន​ដែល​ធ្លាប់​មាន​ភាព​ជោគជ័យ​លើ​វិស័យ​ទាំងនេះ​ មក​អនុវត្ត​លើ​គម្រោង​វិនិយោគ​របស់​ខ្លួន​ ដើម្បភា​ពជោគជ័យ​នា​ពេល​អាគត​។ ​

    លោក​ ឧក​ញ្ញ៉ា​ ហួត​ ជា​ អគ្គ​នាយក្រុម​ហ៊ុន​ ហួត​ជា​ ខូ​អល​ធី​ឌី​ដែល​វិនិយោគ​លើ​វិស័យ​សំណង​នៅ​កម្ពុជា​ អះអាង​ថា​ សិក្ខាសាលា​នេះ​ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​អ្នកជំនួញ​ជំនាន់​ក្រោយ​ ព្រោះថា​ អ្វី​ដែល​ជា​ភាព​ជោគជ័យ​លើ​ការ​ធ្វើជំនួញ​ដែល​វាគ្មិន​យើង​ធ្លាប់​ឆ្លងកាត់​កន្លងមក​នេះ​ វា​នឹង​ក្លាយជា​ចំណេះ​ដឹង​ថ្មី​ៗដែល​ពួកគាត់​និង​ត្រូវ​យក​ទៅ​អនុវត្ត​ដើរតាមគន្លង​ទាំងនេះ​ ​ អាច​ធ្វើឲ្យ​ពួកគាត់​ទទួល​បាន​ជោគជ័យ​លើ​គម្រោង​មុខជំនាញ​ដែល​ពួកគេ​ដាក់​ទន់​វិ​និ​យោ​ជាមួយ​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ​

    លោក​ ឆាត​ វិជ្ជា​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ទ្រព្យ​យើង​ បាន​បញ្ជាក់​ដែរ​ថា​ អត្ថ​ប្រយោជន៍​នៃ​សិក្ខាសាលា​នេះ​ វា​មិនមែន​គ្រាន់តែ​ចែករំលែក​នូវ​ចំណេះដឹង​លើ​ការ​វិនិយោគ​មុខ​ជំនួញ​តែមួយមុខ​នោះ​ទេ​ វា​បាន​បង្រៀន​ឲ្យ​អ្នកជំនួញ​ជំនាន់​ក្រោយ​ឲ្យ​មានចិត្ត​ក្លាហាន​ក្នុង​ចាប់​យក​ឱកាស​វិនិយោគ​វិស័យ​ទិញ​លក់​អចលនទ្រព្យ​ដោយ​ចាប់ផ្តើម​ពី​គ្មាន​ដើម​ទន់​ឈាន​ទៅ​រក​ប្រា​ក់​ចំ​នេញ​ច្រើន​បាន​។

    សូម​បញ្ជាក់​ថា​ សិក្ខា​សា​លា​គន្លិះ​សាង​ទ្រព្យ​ក្នុងរយៈពេល២ឆ្នាំ១លាន​ដុល្លារ​អាមេរិក​បាន​បង្កើត​ឡើង​ដោយក្រុម​ហ៊ុន​ KOMPOT​ PARAGON​ លើក​ទី១នេះ​ ក្នុង​គោលដៅ​បង្រៀន​បណ្តុះបណ្តាល​អ្នក​វិនិយោគ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ប្រើប្រាស់​ឱកាស​វិនិយោគ​ដើម្បី​ជោគជ័យ​៕ ​

  • អាយ​ដល​ច្រើន​ដួង​វាយលុក​កក្រើក​រោងចក្រ​ជាមួយ​នាទី​សុខភាព​!

    អាយ​ដល​ច្រើន​ដួង​វាយលុក​កក្រើក​រោងចក្រ​ជាមួយ​នាទី​សុខភាព​!

    តារាចម្រៀង​មួយ​ក្រុម​ដែល​រមែង​បង្ហាញ​ទឹកចិត្ត​និង​បេះដូង​បាន​ចូលរួម​ច្រៀង​សម្តែង​ជាមួយ​កម្មវិធី​សុខភាព​តាម​រោងចក្រ​ហើយ​ពេលនេះ​ឃើញថា​កាន់តែ​មាន​ប្រជាប្រិយ​ភាព​បំបែក​ការចាប់អារម្មណ៍​ដោយ​ល្បីល្បាញ​ដល់​កម្មករ​រោងចក្រ​អ្នក​ណា​ក៍​ស្គាល់​។

    បើ​ទោះជា​ហត់នឿយ​កម្លាំង​ខ្សោយ​ក៍​តារា​ប្រុសស្រី​ទាំងនោះ​នៅតែ​បោះពួយ​សម្តែង​។តារា​មាន​វត្តមាន​ចំណាយពេល​ជាមួយ​អ្នក​រោងចក្រ​មាន​៖ កូ​ម៉ា​ ជ័យ​ សុ​វាត​ ចែម​ ស្រី​ល័ក្ខ​ ប៉ែន​ សា​រាវ​ សុខ​ មុ​ន្នី​រក្សា​ ជួន​ អមរឹទ្ធ​ អោក​ សុ​ម៉ា​ដា​លីស​ អ៊ុង​ សុ​វណ្ណា​រឹ​ទ្ធ​ សាល​ បាទី​ ​; ឃ្លាំង​ ដា​រា​ណា​ ប៊ូ​ តាំង​ ហ៊ា​ង។ពួកគេ​ផ្តុំគ្នា​ច្រៀង​សម្តែង​មិន​តិច​រោងចក្រ​ឡើយ​ដើម្បី​ធ្វើការ​អប់រំ​ដល់​ការយល់​ដល់​ពី​សុខភាព​។តារា​ទាំង​នោះ​ក៍​ល្បី​ណាស់​ដែរ​ហើយ​ក្លាយ​ជតា​រា​អាយ​ឌលសម្រាប់​រោង​ចក្រ​ឲតែ​ទៅដល់​កន្លែង​សម្តែង​ដឹង​តែ​មានការ​ពេញនិយម​ណែនណាន់​កកកុញ​អ្នក​មក​មើល​។

    លោ​កយ៉េប​ រ៉ូ​ហ្វា​ត អ្នកដឹកនាំ​សម្តែង​និង​ជា​អ្នក​រៀប​ចំឲ​តួ​ទាំងនោះ​បាន​ច្រៀង​តាម​រោង​ចក្រ​បាន​ឲដឹង​ថា​ឥឡូវនេះ​តារាចម្រៀង​ទាំងអស់​នោះ​កាន់តែ​មាន​សមាជិក​ចូល​ច្រៀង​ច្រើន​ឡើង​ៗ ព្រោះ​បាន​ចែករំលែក​ការយល់​ដឹងពី​សុខភាព​និង​ការបង្កើត​ប្រជាប្រិយ​ភាព​មួយ​ផ្នែក​ដែរ​។ លោក​ថា​ទោះជា​គ្មាន​ប្រាក់កម្រៃ​ក៏​សុខ​ចិ​ត្ត​ស្តែង​ឲតែ​មានការ​គាំទ្រ​ហត់​បែប​ណា​ក៏​ប្តូរផ្តាច់​។ ​អ្វី​ដែល​កក់ក្តៅ​យើង​អរគុណ​ដល់​ថៅកែ​រោងចក្រ​ពី​មួយ​ទៅ​មួយ​ជួយ​ផ្តល់​ទីតាំង​ចូល​សម្តែង​ដោយចិត្ត​ស្មោះចំពោះ​សិល្បករ​យើង​។

  • «ជួប​ស៊យ​»វគ្គ២​ ស្នាដៃ​នាយ​ គ្រឿន​ ដាក់​បញ្ចាំង​ត្រៀម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ

    «ជួប​ស៊យ​»វគ្គ២​ ស្នាដៃ​នាយ​ គ្រឿន​ ដាក់​បញ្ចាំង​ត្រៀម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ

    នៅ​រសៀល​ថ្ងៃទី5​ មេសា​ ភាពយន្ត​រឿង​”ជួប​ស៑យ​វគ្គ២​” ដែល​ជាវ​ណ្ណ​កម្ម​របស់​ផលិតកម្ម​ LD​ Picture​ និង​ជា​ស្នាដៃ​របស់​តារា​កំប្លែង​នាយ​គ្រឿន​ ត្រូវ​បាន​ដាក់​ប្រកាស​ដាក់​សម្ពោធ​ហើយ​ ដោយ​គ្រោង​នឹង​លក់​សំបុត្រ​គ្រប់​រោង​ ចាប់ពី​ថ្ងៃទី១១​ មេសា​ មុន​ចូលឆ្នាំ​តទៅ​។ ភាពយន្ត​នេះ​កាលពី​វគ្គ១​ ភ្លា​បបាន​កើប​លុយ​ប្រមូល​ផល​ចំណេញ​បាន​ច្រើន​រួចមក​ហើយ​ ទើប​ភាពយន្ត​នេះ​ឈាន​ដល់​ការផលិត​វគ្គ២នេះ​ឡើង​។

    នាយ​ គ្រឿន​ ដែល​វិវឌ្ឍន៍​ខ្លួន​ជា​អ្នកដឹកនាំ​ផលិតភាព​យន្ត​ បាន​លើកឡើង​ថា​ ស្នាដៃ​ទី១ដែល​លោក​ដឹកនាំ​សម្តែង​គឺ​រឿង​ ”ជួប​ស៊យ​” វគ្គ១​ ហើយ​ស្នាដៃ​ទី៥ចុងក្រោយ​នេះ​ក៏​ជា​រឿង​ ”ជួប​សយ២​” ។ ស្នា​ដៃ​រឿង​បស់​អិល​ឌី​ បាន​ចងក្រង​ដាក់​បញ្ចាំង​រួច៣រឿង​មានរឿង​ «អង្រឹង​» រឿង​ «លោក​ប្តី​» រឿង​ «ឯណា​ខ្មោច​» ហើយរឿង​ទី៤​ «ជួប​ស៊យ​»វគ្គ២​ ដឹកនាំ​ដោយ​នាយ​គ្រឿន​ នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០១៩ខាងមុខ​ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​។ ផលិត​កម្ម​អិល​ឌី​ ត្រូវ​បាន​យុវវ័យ​សរសើរ​ថា​ ផលិត​រឿង​បាន​ល្អ​ ទើប​រាល់ពេល​ចាក់​បញ្ចាំង​មានការ​ចូលរួម​ទស្សនា​ និង​ទិញ​សំបុត្រ​ចូល​ពេញ​រោង​។

    ផលិតករ​នាយ​គ្រឿន​ បាន​អះអាង​ថា​ ភាពយន្ត​រឿង​”ជួប​ស៑យ​វគ្គ២​” គ្រាន់តែ​ជា​រឿងប្រឌិត​ និង​មាន​ឈុត​សប្បាយ​ៗមិន​ខុសគ្នា​ពី​កាលពី​វគ្គទី១នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ខុសប្លែក​ខ្លាំង​គឺ​វគ្គទី២នេះ​ មាន​បន្ថែម​តួអង្គ​ច្រើនជាង​មុន​ ដោយសារតែ​តដល់​តួ​កូន​ៗ និង​បាន​បង្ក​បនូវ​សារ​អប់រំ​មួយ​ គឺ​ឳពុក​ម្ដាយ​បើ​ដាក់​បណ្ដា​សារ​កូន​ និង​ជេរប្រមាថ​កូន​លេង​ៗ នោះ​កូន​នឹង​ជួប​បញ្ហា​ដូច​អ្វី​ដែល​ពាក្យសម្ដី​របស់​ឳពុក​ម្ដាយ​លើកឡើង​។ លោក​ថា​ភាពយន្ត​មួយ​រឿង​នេះ​ កាលពី​វគ្គទី១​ ក៏​បញ្ចាំង​ចំ​មុន​ចូលឆ្នាំ​នោះ​ដែរ​ ទើប​លោក​គិតថា​ ការ​ដាក់​បញ្ចាំង​ភាពយន្ត​រឿង​”ជួប​ស៑យ​វគ្គ២​” គឺ​ត្រូវ​នឹង​ខួប​ក្នុង​ការ​បញ្ចាំង​រឿង​ថ្មី​។

    នាយ​គ្រឿន​ទទូច​ឱ្យ​អ្នកចូលចិត្ត​មើល​ភាពយន្ត​តាម​រោងកុន​ បន្ត​គាំទ្រ​ស្នាដៃ​មួយ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ ដោយ​លោក​រំពឹង​ថា​ នៅពេល​ដាក់​បញ្ចាំង​លក់​សំបុត្រ​នៅ​ថ្ងៃទី១១​ មេសា​ ខាងមុខ​ នឹង​មាន​អ្នកទិញ​សំបុត្រ​ច្រើន​នោះ​ផង​ ជាពិសេស​អ្នក​មិន​មាន​គម្រោង​ដើរលេង​នៅ​ខេត្ត​ ហើយ​ចាត់ទុកថា​ផ្សារ​ទំនើប​ និង​រោងកុន​ទំនើប​ គឺជា​កន្លែង​ដែល​ត្រូវ​កម្សាន្ត​អារម្មណ៍​។

    ក្រៅពី​ការប្រកាស​បន្ថែម​ទុន​ គុណភាព​នៃ​ការផលិត​ក៏​កាន់តែ​ខ្ពស់​ជាង​រឿង​វគ្គ​មុន​ ស្រប​ពេល​ដែល​តួ​សម្តែង​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា​សុទ្ធសឹង​ជាតា​រា​សម្តែង​ តារា​កំប្លែង​ល្បីឈ្មោះ​នៅ​កម្ពុជា​ដូចជា​នាយ​គ្រឿន​ Dj​ កា​កា​ លោក​ ងួន​ សុ​បិន្ត កញ្ញា​ គាត​ សុវណ្ណា​ឡាង​ លោក​ ទេព​ រិន្ទ​ដា​រ៉ូ​ អ្នកនាង​ ប៉ែន​ សុ​ផា​នី​ និង​តារា​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​ទៀតផង​ដែរ​៕

  • ញាក់សាច់! តារាសិល្បៈល្បីៗមិនតិចជាង 60 នាក់ បង្ហាញខ្លួនច្រូងច្រាងក្នុងពិធីកាត់ខ្សែបូរយប់មិញ

    ញាក់សាច់! តារាសិល្បៈល្បីៗមិនតិចជាង 60 នាក់ បង្ហាញខ្លួនច្រូងច្រាងក្នុងពិធីកាត់ខ្សែបូរយប់មិញ

    ខុសពីពិធីសម្ពោធកាត់ខ្សែបូរក្រុមហ៊ុននានា កាលពីយប់ថ្ងៃទី៧ មេសា គេកត់សម្គាល់ថាតារាសិល្បៈចាស់ក្មេងយ៉ាងច្រើនកុះករមិនតិចជាង៦០នាក់នោះទេ បានបង្ហាញខ្លួនច្រូងច្រាងនៅក្នុងពិធីបើកសម្ពោធក្រុមហ៊ុនអ៊ីណារីតា ដែលជាក្រុមហ៊ុនចម្រុះសេវាកម្មធំមួយទើបបើកដំណើរការ ដោយក្នុងក្រុមហ៊ុនមួយនេះរួមមានសេវាកម្មពុះដីឡូតិ៍លក់ សេវាកម្មផលិតទឹកសុទ្ធ និងសេវាផលិតស្ពតជាដើម។

    តារាសិល្បៈដែលបានបង្ហាញខ្លួនចូលរួមនៅក្នុងកម្មវិធីនោះត្រូវបានគេកត់សម្គាល់ថា មានការបែងចែកជា2ក្រុមគឺក្រុមតារាដែលមកសម្ដែងដើម្បីឱ្យបងប្អូនសប្បាយៗ និងក្រុមតារាសិល្បៈដែលចូលរួមជាភ្ញៀវកិត្តិយស។ តារាសិល្បៈដែលចូលរួមក្នុងពិធីទម្លាក់ក្រណាត់ក្រហមប្រកាសបើកយីហោក្រុមហ៊ុនអុីណារីតានោះ រួមមាន កញ្ញា ផន ស្រីខួច, កុមារាពេជ្រ ថៃ, ពិធីករលោក សាហារ៉ា, តារាសម្ដែង លោក យន សុភ័ក្រ, តារបង្ហាញម៉ូដ និងតារាសម្ដែង លោក រុន ណាកូ, លោក ម៉ៃ សុគន្ធ, អ្នកនាង សាង សុរិយា, អ្នកស្រី ញឹម សុខា, អ្នកស្រី អ៊ឺម ផល្លារ, អ្នកនាង ចាន់ ផល្លារ, លោក ឯករាវ័ណ្ឌ, លោក ស៊ឹម ស៊ីណាត, នាយគ្រឿន, នាយ BIG, អ្នកស្រី រ៉េតរ៉ូស, លោក ឃុន វត្ថា, លោក ពិសាលម៉ារ៉ូ, លោក ច័ន្ទ ណារ័ត្ន, លោក ពុធ វណ្ឌី, ទ្រង់ស៊ីសុវត្ថិ ឯលរ៉ូរាឌ, លោក ចាន់ សម័យ, លោក ម៉ៃ សុគន្ធ, កញ្ញា វ៉ាន់ លីលី, កញ្ញា ចូចូ, លោក សន សុវណ្ណារ៉ា, លោក ង៉ែត្រ សុភ័ក្ត្រ ,លោក លន់ សុីឡូ, អ្នកស្រី រីយ៉ាមីសែលត្រាណេ, លោក លី ណាកូ, លោកម៉ាដូណា, កញ្ញាព្រះអាទិត្យតូច, លោក ពិសាស័ក្ត, ក្រុមតារាRA Group , និងតារាប្រុសស្រី ជាច្រើនរូបទៀតសរុបប្រមាណជាង៦០រូប។ តារាទាំងអស់ភាគច្រើនសុទ្ធសុឹងតែជាពិធីករ តារាសម្ដែង និងជាតារាចម្រៀងកំពុងឡើងកូដ និងពន្លកថ្មី របស់”គ្រួសារតារាកម្ពុជា” ទើបញាំងឱ្យពិធីទាំងស្អេកស្កះថោយតារាស្អាតៗ។ វត្តមានតារាបានញាំងឱ្យកម្មវិធីសម្ពោធក្រុមហ៊ុននេះ កកកុញដោយតារាសិលក្បៈ ខណៈដែលភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ ក៏មានវត្តមានយ៉ាងកុះករដល់ថ្នាក់លើសតុដែលបានគ្រោងទុក។

    លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុនអុីណារីតា បានថ្លែងក្រោយកាត់ខ្សែបូរ និងបើកក្រណាត់ក្រហមបើកបង្ហាញក្រុមហ៊ុនថាអុីណារីតា បានអអាងទៅ ស្របគ្នាដែលក្រុមហ៑ននេះក៍មានយុទ្ធសាស្ត្រច្បាស់ធ្វើអោយខ្លួន។ ជាក់ស្ដែងដីឡូតិ៍នៅតំបន់ត្រាកុដិដែលជារមណីយដ្ឋាននៅខេត្តសៀមរាប គ្រាន់តែប្រកាស់ភ្លាម គឹមានអ្នកកក់ដល់រាប់រយឡូតិ៍បាត់ទៅហើយ។ ដើម្បីជាការលើកទឹកចិត្ត ក្រុមហ៑ុនក៍បានបញ្ចុះម្លៃដីក្នុងមួយឡូតិ៍២ពាន់ភ្លាមៗអមដោយខ្សែកមាសទម្ងន់មួយជី សម្រាប់អ្នកកក់ទិញក្នុងថ្ងៃសម្ពោធ ទើបធ្វើអោយគម្រោងទាំងមូលគ្រាន់តែដាក់លក់ភ្លានក៍មានអ្នកកក់ និងចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះបណ្ដាភ្ញៀវចូលរួម ក៍មានការចាប់រង្វាន់ ទទួលបានទូរស័ព្ទ ប័ណ្ណបញ្ចុះតម្លៃដី និងរង្វាន់ដីមួយឡូតិ៍តម្លៃ១២០០០ ដើម្បីជាការទាក់ទាញ។ លោកទទូចសុំទោសចំពោះបណ្ដាភ្ញៀវកិត្តិយស និងក្រុមតារាសិល្បៈ ដែលមិនបានទទួលដិតដល់នៅពេលបងភ្ញៀវបុកមកច្រើន៕

  • ចង់​ដឹង​ទេ​ថា​ បច្ចុប្បន្ន​ ច្រឹង​ ពលរដ្ឋ​ កំពុង​ស្ថិតនៅ​ក្លិប​ណា​?

    ចង់​ដឹង​ទេ​ថា​ បច្ចុប្បន្ន​ ច្រឹង​ ពលរដ្ឋ​ កំពុង​ស្ថិតនៅ​ក្លិប​ណា​?

    កីឡាករ​កម្ពុជា​ ច្រឹង​ ពលរដ្ឋ​ ត្រូវ​បាន​ក្លិប​ជើងឯក​លី​កកំពូល​របស់​ថៃ​ Buriram​ United​ (ប៊ុ​រី​រ៉ាំ​ យូ​ណៃ​ថិត​) ចុះ​កុងត្រា​ខ្ចី​ជើង​យក​កីឡាករ​រូប​នេះ​ទៅលេង​កាលពី​ខែសីហា​ ឆ្នាំ2018​។

    ប៉ុន្តែ​មកដល់ពេលនេះ​ កីឡាករ​រូប​នេះ​មិន​ទាន់​អាច​ចួល​រួម​លេង​ជាមួយ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​នេះ​បាន​នៅឡើយ​ទេ​ ដោយសារតែ​មិនទាន់​ជាសះស្បើយ​ពីរ​បួស​សរសៃពួរ​ជង្គង់​។

    មកទល់​នឹង​ពេលនេះ​ ឈ្មោះ​កីឡាករ​ ច្រឹង​ ពលរដ្ឋ​ ត្រូវ​បាន​ក្លិប​ក្រសួងការពារជាតិ​ដាក់បញ្ចូល​ជា​កីឡាករ​របស់​ក្លិប​សម្រាប់​ចូលរួម​លេង​ក្នុង​លី​កកំពូល​កម្ពុជា​ ទោះបីជា​កីឡាករ​រូប​នេះ​នៅ​ជាប់​កុងត្រា​ខ្ចី​ជើង​ជាមួយនឹង​ក្រុម​នៅ​ប្រទេស​ថៃ​ក៏ដោយ​៕

  • សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​មហា​គ្រួសារ​កីឡា​កម្ពុជា​

    សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​មហា​គ្រួសារ​កីឡា​កម្ពុជា​

    សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​មហា​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ក្នុង​មហា​គ្រួសារ​កីឡា​ជាមួយ​កីឡាករ​ កីឡាការិនី​ មន្ត្រី​កីឡា​ និង​គ្រូបង្វឹក​ សរុប​ចំនួន​ 4.096នាក់​ នា​ល្ងាច​ថ្ងៃទី4​ ខែមេសា​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​។

    ជា​រៀងរាល់​ឆ្នាំ​ កម្មវិធី​នេះ​តែងតែ​ប្រារព្ធ​ឡើង​ដោយមាន​ការចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពីសំណាក់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រៀងរាល់​មុន​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ចូល​មកដល់​។

    ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ អត្តពលិក​កម្ពុជា​ និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​កីឡា​ជាង​ 4ពាន់​នាក់​នេះ​ ម្នា​ក់ៗ​នឹង​ទទួល​បាន​ថរិកា​ឧបត្ថម្ភ​ចំនួន​ 10ម៉ឺន​រៀល​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឱកាស​ដែល​សម្តេច​អនុញ្ញាត​ឱ្យ​អត្តពលិក​ទាំងអស់​ជួបជុំ​ទទួលទាន​អាហារ​មហា​គ្រួសារ​កីឡា​កម្ពុជា​ប្រចាំឆ្នាំ​នេះ​៕

  • តារា​សម្តែង​ម៉ា​កវី​នស្នើ​ឱ្យ​អ្នក​ជំពាក់​លុយ​គួរ​យល់​អារម្មណ៍​ម្ចាស់បំណុល​

    តារា​សម្តែង​ម៉ា​កវី​នស្នើ​ឱ្យ​អ្នក​ជំពាក់​លុយ​គួរ​យល់​អារម្មណ៍​ម្ចាស់បំណុល​

    តារា​សម្តែង​រាង​សង្ហា​ដែល​បាន​លេចមុខ​មាត់​នៅក្នុង​សង្គម​ច្រើន​ទាំង​មនុស្សធម៌​ទាំង​ការងារ​សិល្បៈ​លោក​ម៉ា​កវី​នហាក់​មាន​អារម្មណ៍​ខ្លោចចិត្ត​អាណិត​ដល់​បងស្រី​របស់​ខ្លួន​ត្រូវ​បាន​មនុស្ស​រាប់អាន​ទុកចិត្ត​ម្នាក់​បែរជា​មានការ​បំផ្លាញ​មិត្តភាព​រហូត​បាន​ប្រាក់​ដល់ដៃ​ហើយ​មិនព្រម​បង្វិល​លុយ​មកវិញ​។ ទង្វើ​គេច​ចេញពី​បញ្ហា​ក្រោម​លេស​រាប់​រយ​ធ្វើ​ឱ្យ​តារា​សម្តែង​ម៉ា​វី​ននិង​បងស្រី​ហួសចិត្ត​ហើយ​ផ្តាំ​ដល់​មនុស្ស​ទាំងអស់​គួរតែ​កុំ​ជឿ​ទុកចិត្ត​ពេក​នៅពេល​មានការ​ពឹងពាក់​រាល់​លុយកាក់​។

    លោក​ Mavin​ បាន​បង្ហាញ​នូវ​ការ​ទម្លាយ​មូលហេតុ​បែបនេះ​ព្រោះតែ​លោក​យល់ថា​មនុស្ស​ក្នុង​សង្គម​រស់នៅ​ជាមួយគ្នា​គួរ​កុំ​បោកប្រាស់​គ្នា​ត្រូវ​ស្មោះត្រង់​ជាមួយគ្នា​គួរ​បង្ហាញ​ទង្វើ​ល្អ​ដាក់គ្នា​ពេល​មាន​បញ្ហា​នោះ​គ្មាន​ការ​មើល​រំលង​។ ជាក់ស្តែង​បងស្រី​លោក​ត្រូវ​បាន​ខកចិត្ត​ជាមួយ​នារី​ម្នាក់​ដែល​ជំពាក់​លុយ​យូរ​ៗទៅ​លែង​សង​ពោល​បាន​បំផ្លាញ​ការ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។ លោក​ចង់ឱ្យ​គេ​ស្គាល់​មុខ​ស្ត្រី​រូប​នេះ​ដើម្បី​ជា​សារ​ដល់​បងប្អូន​ទាំងអស់​ត្រូវ​ប្រយ័ត្ន​ប្រយែង​គួរ​កុំ​ចាញ់បោក​ស្ត្រី​ខាង​លើ​ក្រែង​លចេញ​ស្នៀត​លួងលោម​ចេញ​ពិស​ខ្ចីបុល​ ព្រោះ​ដឹង​តែ​គាត់​គេច​មិន​សង​វិញ​ទេ​នាំ​តែ​ខាតពេល​និង​ប្រកែកគ្នា​ទុក​លុយ​ប្រើការ​រកស៊ី​វិញ​ល្អ​ជាង​។ ចូរ​ប្រយ័ត្ន​ចំពោះ​ស្ត្រី​ម្នាក់​ហ្នឹង​ព្រោះ​មាន​អ្នក​ស្គាល់​ដែរ​គួរ​តែ​នៅឲ​ឆ្ងាយ​ខ្លាច​ភ្លាត់​ចាញ់ល្បិច​។

    លោក​ ម៉ា​វីន​ ជាតា​រា​សម្ដែង​មួយ​រូប​ដែល​បាន​ប្រឡូក​លើ​ការងារ​សិល្បៈ​ច្រើន​គួរសម​ ហើយ​ប្រិយមិត្ត​មួយចំនួន​ក៏​ធ្លាប់​បានឃើញ​លោក​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​មួយចំនួន​ផង​ដែរ​ ដូចជា​ រឿង​ ភ្លើង​ ជាដើម​។ ការ​តស៊ូ​ព្យាយាម​ដើរ​លើ​វិថី​សិល្បៈ​ដែល​ខ្លួន​ស្រលាញ់​ កម្លោះ​សង្ហា​កូន​អ្នក​កំពង់ចាម​រូប​នេះ​ មិន​ចុះញ៉ម​ចំពោះ​ឧបសគ្គ​ និង​ការរិះគន់​ឡើយ​ តែ​ផ្ទុយទៅវិញ​លោក​នៅតែ​បន្ត​ការ​ខិតខំ​បោះជំហាន​ទៅមុខ​ជានិច្ច​ ដើម្បី​កែប្រែ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។

  • ខ្សែប្រយុទ្ធ​ភ្នំ​ពេញ​ក្រោ​នម្នាក់​ ត្រូវ​ត្រឡប់ទៅ​ស្រុកកំណើត​វិញ​ភ្លាម​ៗក្រោយ​មាន​បញ្ហា​របួស​ធ្ងន់ធ្ងរ​

    ខ្សែប្រយុទ្ធ​ភ្នំ​ពេញ​ក្រោ​នម្នាក់​ ត្រូវ​ត្រឡប់ទៅ​ស្រុកកំណើត​វិញ​ភ្លាម​ៗក្រោយ​មាន​បញ្ហា​របួស​ធ្ងន់ធ្ងរ​

    ខ្សែប្រយុទ្ធ​របស់​ក្លិប​ភ្នំ​ពេញ​ក្រោ​ន Darlan​ Martins​ ត្រូវ​វិលត្រឡប់​ទៅកាន់​ទឹកដី​កំណើត​នៅ​ប្រទេស​ប្រេស៊ីល​វិញ​ ក្រោយពី​រង​របួស​កាលពី​សប្តាហ៍​មុន​នៅក្នុង​ការប្រកួត​លី​កកំពូល​កម្ពុជា​។

    ដូចនេះ​នៅក្នុង​ជំនួប​នា​សប្តាហ៍​ទី3នៃ​លី​កកំពូល​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ​នៅ​កីឡដ្ឋាន​របស់​ក្លិប​ភ្នំ​ពេញ​ក្រោ​នដែ​លក្រុម​ម្ចាស់ផ្ទះ​មួយ​នេះ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​វិសាខា​ ជា​ដែល​សម្បូរ​ធនធាន​កីឡាករ​នោះ​ កីឡាករ​ខ្សែប្រយុទ្ធ​មាឌធំ​ កម្ពស់​ខ្ពស់​រូប​នេះ​នឹង​ត្រូវ​អវត្តមាន​។ ​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​កម្ពស់​ 193សង់ទីម៉ែត្រ​រូប​នេះ​កើត​នៅ​ទីក្រុង​ Rio​ de​ Janeiro​ ប្រទេស​ប្រេស៊ីល​បាន​ចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ក្លិប​ Flamengo​ FC​ នៅ​ឆ្នាំ2015​ លេង​នៅ​ក្លិប​ Olaria​ FC​ នៅ​ឆ្នាំ2016​ ហើយ​បាន​ទៅលេង​នៅ​ក្លិប​ Arendal​ Fotball​ របស់​ប្រទេស​ Norway​ នៅ​ឆ្នាំ2017​ និង​លេង​នៅ​ក្លិប​ Mageese​ FC​ ឆ្នាំ2018​ មុននឹង​មកដល់​កម្ពុជា​នៅ​ឆ្នាំ2019នេះ​៕