Author: អេបិល

  • Audi​ បង្ហើប​ឱ្យ​ដឹង​ថា​ ខ្លួន​នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី​ SUV​ នៅ​ឆ្នាំ2020​

    Audi​ បង្ហើប​ឱ្យ​ដឹង​ថា​ ខ្លួន​នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី​ SUV​ នៅ​ឆ្នាំ2020​

    ក្នុង​ពិព័រណ៍​យានយន្ត​នៅ​សហរដ្ឋអាមេរិក​ Genova​ Motor​ Show​ ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​ Audi​ បាន​ដាក់​បង្ហាញ​រថយន្ត​នា​ថ្ងៃ​អនាគត​របស់​ខ្លួន​ គឺ​រថយន្ត​ប្រើ​ចរន្ត​អគ្គិសនី​ SUV​ លក្ខណៈ​គ្រួសារ​ដែល​នឹង​មាន​លក់​នៅ​ឆ្នាំ2020​។

    យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ រថយន្ត​ដ៏​ទំនើប​ប្រភេទ​ e-tron​ Sportback​ នេះ​ស្ថិត​ក្នុង​ចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ ដែល​នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ ដោយ​ខាងក្នុង​បង្កប់​សុទ្ធ​ប្រព័ន្ធ​ឌីជីថល​ដូចជា​ ផ្ទាំង​ផ្តល់​ដំណឹង​(តាប្លូ​)ទំហំ​ 12.3អ៊ិ​ញដ៏​ឆ្លាតវៃ​។ អំពូលភ្លើង​បំភ្លឺ​ផ្លូវ​ LED​ ឆ្លាតវៃ​ និង​មាន​បង្កប់​សេន​ស័រ​ ក៏ដូចជា​កាមេរ៉ា​មុខ​-ក្រោយ​ ងាក​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​ មើលឃើញ​ 360ដឺក្រេ​ រួម​នឹង​បច្ចេកវិទ្យា​ជាច្រើន​។ ឯផ្នែក​ខាងក្រៅ​វិញ​មានការ​រចនា​យ៉ាង​ស្រស់​សង្ហា​។

    Audi​ e-tron​ Sportback​ នឹង​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន2​ ផ្តល់​កម្លាំង​ 300គីឡូវ៉ាត់​ដែល​អាច​រត់​បាន​ល្បឿន​អតិបរមា​ពី​ ០ ដល់​ 100គីឡូម៉ែត្រ​ក្នុង​ 1ម៉ោង​ដោយ​ចំណាយពេល​ត្រឹមតែ​ 5.5វិនាទី​ប៉ុណ្ណោះ​។ ក្នុង​នោះ​ដែរ​ រថយន្ត​នេះ​ក៏​មាន​អាគុយ​ប្រភេទ​ Lithium​-ion​ ជំនាន់​ថ្មី​ ថាមពល​ 95គីឡូវ៉ាត់​ម៉ោង​ បំពាក់​បច្ចេកវិទ្យា​សាក​បញ្ចូល​ភ្លើង​លឿន​ ដែល​សាក​ពេញ​ហើយ​អាច​រត់​បាន​ចម្ងាយ​ 402គីឡូម៉ែត្រ​។

    Audi​ នៅតែ​រក្សា​បច្ចេកវិទ្យា​ឆ្លាតវៃ​បំពាក់​លើ​កង់​ទាំង4​ គឺ​ Quatto​ all​-wheel​ drive​ ជួយ​រក្សា​លំនឹង​រថយន្ត​បាន​ល្អ​ ទោះជា​មាន​ឧបសគ្គ​បែប​ណាក៏ដោយ​ តែ​តម្លៃ​វិញ​ នៅ​មិនទាន់​ប្រកាស​នៅឡើយ​ទេ​៕

    ទស្សនា​វីដេអូ​ខាងក្រោម​៖

     

  • បើ​ដឹង​តម្លៃ​អ៊ី​នធើ​ណិ​ត 5G​ នៅ​កូរ៉េ​ខាងត្បូង​ហើយ​ ប្រាកដជា​ញាក់សាច់​តែម្ដង​!

    បើ​ដឹង​តម្លៃ​អ៊ី​នធើ​ណិ​ត 5G​ នៅ​កូរ៉េ​ខាងត្បូង​ហើយ​ ប្រាកដជា​ញាក់សាច់​តែម្ដង​!

    កូរ៉េ​ខាងត្បូង​ គឺជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បាន​ដាក់​ដំណើរការ​ប្រព័ន្ធ​ទំនាក់ទំនង​ជំនាន់​ទី​5 (5G​) ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​5 ខែមេសា​កន្លងមក​។

    មុន​ការ​ដាក់​ឱ្យ​ដំណើរការ​នេះ​ មានការ​អនុញ្ញាត​ពី​និយតករ​ដោយ​កំណត់​តម្លៃ​ប្រចាំខែ​ចន្លោះ​ពី​ 50​ ដុល្លារ​ ទៅ​ 110​ដុល្លារ​ ប៉ុន្តែ​ទទួល​បាន​ Data​ តិច​បំផុត​។ បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ Yonhap​ បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​ដាក់​តម្លៃ​ផ្តល់​សេវា​ 5G​ ដូច​ខាងក្រោម​៖

    ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ SK​ Telecom​ ទទួល​បានការ​អនុញ្ញាត​ដើម្បី​ផ្ដល់​ជូន​នូវ​គម្រោង​ដូច​ខាងក្រោម​នេះ​ ៖

    Data​ ទំហំ​ 8GB​ ជាមួយ​តម្លៃ​ 49​ដុល្លារ​

    Data​ ទំហំ​ 150​GB​ ជាមួយ​តម្លៃ​ 66​ដុល្លារ​

    Data​ ទំហំ​ 200​GB​ ជាមួយ​តម្លៃ​ 84​ដុល្លារ​

    Data​ ទំហំ​ 300​GB​ ជាមួយ​តម្លៃ​ 110​ដុល្លារ​

    ក្រុមហ៊ុន​ SK​ Telecom​ បាន​និយាយ​ថា​ ប្រព័ន្ធ​ទំនាក់ទំនង​របស់​ខ្លួន​នឹងអាច​ផ្ដល់​ជូន​ល្បឿន​លឿន​បំផុត​ដល់​ 2.7Gbps​ ដោយ​ប្រើប្រាស់​ Galaxy​ S10​ 5G​។ ក្នុង​ល្បឿន​លឿន​ប៉ុណ្ណេះ​ អ្នកប្រើ​ប្រាស់​អាច​ប្រើ​គម្រោង​ប្រចាំខែ​ 8GB​ អស់​ក្នុង​ពេល​មិនដល់​ 25​វិនាទី​ឡើយ​ ហើយ​គម្រោង​ 300​GB​ អាច​ទប់​បានតែ​ 15​នាទី​ប៉ុណ្ណោះ​។

    ក្រុមហ៊ុន​ LG​ Uplus​ ក៏​មាន​ផ្ដល់​សេវា​ 5G​ ផង​ដែរ​ ជាមួយ​គម្រោង​ ​9GB​ តម្លៃ​ប្រមាណ​ 49​ដុល្លារ​ គម្រោង​ 150​GB​ តម្លៃ​ប្រមាណ​ 66​ដុល្លារ​ និង​គម្រោង​ ​250​GB​ តម្លៃ​ប្រមាណ​ 84​ដុល្លារ​។ ក្រុមហ៊ុន​មួយទៀត​គឺ​ KT​ ជាមួយ​តម្លៃ​ចាប់ពី​ 49ដុល្លារ​ដូច​ក្រុមហ៊ុន​ 2ទៀត​ដែរ​៕

  • Casandre​ Tubbs​ ដណ្តើម​បាន​មេដាយមាស​តេ​ក្វាន់​ដូ​ពិភពលោក​ នៅ​ប្រទេស​ព័រតូរីកូ​ មួយទៀត​ហើយ​

    Casandre​ Tubbs​ ដណ្តើម​បាន​មេដាយមាស​តេ​ក្វាន់​ដូ​ពិភពលោក​ នៅ​ប្រទេស​ព័រតូរីកូ​ មួយទៀត​ហើយ​

    កីឡាការិនី​កូនកាត់​ខ្មែរ​-អាមេរិកាំង​ Casandre​ Tubbs​ បាន​ប្រកួត​ឈ្នះ​មេដាយមាស​ 1គ្រឿង​ពី​ការប្រកួត​ដណ្ដើម​ជើងឯក​តេ​ក្វាន់​ដូ​ Puerto​ Rico​ Open​ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក​ចាប់ពី​ថ្ងៃទី5​-7 ខែមេសា​ ឆ្នាំ2019​ នៅ​ប្រទេស​ព័រតូរីកូ​។

    មិកស៊ិក​ គឺជា​ប្រទេស​ដែល​បាន​ឈ្នះ​មេដាយមាស​ច្រើនជាង​គេ​ ដោយ​ឈ្នះ​មេដាយមាស​ចំនួន​ 10គ្រឿងក្នុង​ចំណោម​មេដាយមាស​ចំនួន​ 16គ្រឿង​នៃ​ព្រឹត្តិ​ការណ៍​នេះ​ទាំងមូល​។ ខណៈ​ម្ចាស់ផ្ទះ​ព័រតូរីកូ​ និង​កាណាដា​ឈ្នះ​មេដាយមាស​ចំនួន​ 2ដូចគ្នា​ ចំណែក​ប្រទេស​កម្ពុជា​ និង​ដាណឺម៉ាក​ឈ្នះ​មេដាយមាស​ 1ម្នាក់​ដូចគ្នា​។

    គ្រូបង្វឹក​តេ​ក្វាន់​ដូ​ លោក​ Greg​ Tubbs​ ដែល​ជា​ឪពុកបង្កើត​របស់​កីឡាការិនី​កូនកាត់​ខ្មែរ​-អាមេរិកាំង​រូប​នេះ​ បាន​បញ្ជាក់​ថា​ កូន​របស់​លោក​បាន​ប្រកួត​ក្នុង​វិញ្ញាសា​នារី​ទម្ងន់​ 62គីឡូក្រាម​ តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ដោយ​បាន​ជួយ​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​ 1 ខណៈ​កាណាដា​បាន​មេដាយ​ប្រាក់​ ឯព័រតូរីកូ​ និង​មិកស៊ិក​បាន​មេដាយ​សំរឹទ្ធ​ម្នាក់1​៕

  • កង្វះ​បទ​ពិសោធ​ គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុម​ខេត្ត​កំពង់ចាម​របូត​គ្រាប់​បាល់​ដល់ទៅ​ 22គ្រាប់​ត្រឹម​ 2សប្ដាហ៍​ប៉ុណ្ណោះ​

    កង្វះ​បទ​ពិសោធ​ គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុម​ខេត្ត​កំពង់ចាម​របូត​គ្រាប់​បាល់​ដល់ទៅ​ 22គ្រាប់​ត្រឹម​ 2សប្ដាហ៍​ប៉ុណ្ណោះ​

    ក្រុម​ខេត្ត​កំពង់ចាម​បាន​បន្ត​របូត​គ្រាប់​បាល់​ 11គ្រាប់​ទៀត​ក្នុង​ជំនួប​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​កាលពី​ថ្ងៃអាទិត្យ​ ដែល​ជា​ការ​បរាជ័យ​ 2លើ​កផ្ទួន​ៗក្នុង​ការប្រកួត​លី​កកំពូល​កម្ពុជា​នា​សប្តាហ៍​ទី3​ នេះ​។

    ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​កូនក្រុម​របស់​លោក​ធ្វើ​មិនបាន​ល្អ​បែបនេះ​ គ្រូបង្វឹក​ក្រុមបាល់ទាត់​ខេត្ត​កំពង់ចាម​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ នេះ​មក​ពី​កូនក្រុម​របស់​លោក​នៅ​ស្ទើរ​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​ធំៗ​ ម្យ៉ាងទៀត​យើង​មាន​កីឡាករ​របួស​ច្រើន​ទៀត​ ទើប​ជាហេតុ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​ពិបាក​ក្នុង​ការប្រកួត​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ខេត្ត​កំពង់ចាម​កំពុង​ឈរ​នៅ​លេខរៀង​ទី12​ ក្នុងចំណោម​ 14ក្រុម​នៃ​លី​កកំពូល​កម្ពុជា​ ដែល​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​រកបាន​ 3ពិន្ទុ​ក្នុង​ជំនួប​បើកឆាក​ដំបូង​ តែ​ការ​ប្រកួត​ក្រោយ​ៗមក​ ពួកគេ​បាន​ភ្លាត់ស្នៀត​ចាញ់​ក្រុម​អង្គ​រថា​យហ្គឺរ​ និង​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល​ដូចគ្នា​បេះបិទ​ គឺ11​ ទល់នឹង0​ ក្នុង​សប្តាហ៍​ទី2​ និង​ទី3​ ជាបន្តបន្ទាប់​៕

  • គ្រូបង្វឹក​យុទ្ធ​គុន​ ខម​ មួយ​រូប​ទទួលមរណភាព​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

    គ្រូបង្វឹក​យុទ្ធ​គុន​ ខម​ មួយ​រូប​ទទួលមរណភាព​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

    កាលពី​ព្រឹក​ថ្ងៃទី​8 ខែមេសា​ ឆ្នាំ2019​ ម្សិលមិញ​នេះ​ គ្រូបង្ហាត់​ក្បាច់​យុទ្ធ​គុន​ ខម​ ម្នាក់​បាន​ស្លាប់​បាត់បង់ជីវិត​បន្ទាប់ពី​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្តព្រះវិហារ​ ដោយសារ​មាន​ឈាមកក​នៅក្នុង​ខួរក្បាល​ក្រោយពេល​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។

    គណនី​ហ្វេ​សប៊ុ​កមួយ​ឈ្មោះ​ Nakrak​ Neakky​ បាន​បង្ហោះ​សារ​មួយ​ដែល​បាន​បញ្ជាក់​ពី​ការបាត់បង់​ជីវិត​របស់​គ្រូបង្ហាត់​យុទ្ធ​ក្រម​ខម​មួយ​រូប​ ហើយ​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ សោកស្ដាយ​ និង​ចូលរួម​រំលែកទុក្ខ​ដោយ​អារម្មណ៍​សោក​សង្វេគ​យ៉ាង​ខ្លាំង​ ដោយសារតែ​ក្បាច់គុន​មួយ​នេះ​មិនសូវ​មាន​អ្នកចេះ​ ហើយ​គ្រូបង្វឹក​វ័យក្មេង​រូប​នោះ​បាន​ជួយ​លើកតម្កើង​ក្បាច់គុន​ដ៏​កម្រ​នេះ​។

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​ គឺ​មិនបាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ឡើយ​ ដោយ​គ្រាន់តែ​ឱ្យ​ដឹង​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពីយប់មិញ​(ថ្ងៃទី8​) នៅក្នុង​ខេត្តព្រះវិហារ​ ដោយ​គ្រូពេទ្យ​មិន​អាច​ជួយសង្គ្រោះ​ទាន់ពេល​វេលា​បាន​ឡើយ​ ក្រោយពី​គ្រូបង្វឹក​រូប​នេះ​មាន​បញ្ហា​ឈាមកក​ក្នុង​ខួរក្បាល​៕

  • ឆ្នាំ​នេះ​ម្ចាស់​ក្លិប​អង្គ​រថា​យហ្គឺរ​ មិន​អាច​បំបែក​ឯកទគ្គ​កម្ម​ អ្នក​មក​ទស្សនា​ផ្ទាល់​លី​កកំពូល​កម្ពុជា​បាន​ឡើយ​

    ឆ្នាំ​នេះ​ម្ចាស់​ក្លិប​អង្គ​រថា​យហ្គឺរ​ មិន​អាច​បំបែក​ឯកទគ្គ​កម្ម​ អ្នក​មក​ទស្សនា​ផ្ទាល់​លី​កកំពូល​កម្ពុជា​បាន​ឡើយ​

    លោក​ Akihiro​ Kato​ ម្ចាស់​ក្លិប​អង្គ​រថា​យហ្គឺរ​ ដែល​ជា​ជនជាតិ​ជប៉ុន​បាន​ប្រកាស​ថា​ លោក​នឹង​បំបែក​ឯកទគ្គ​កម្ម​នៃ​ចំនួន​អ្នកគាំទ្រ​បាល់ទាត់​លី​កកំពូល​កម្ពុជា​ក្នុង​រដូវ​កាល2019នេះ​។

    លោក​បាន​ជ្រើសរើស​យក​ថ្ងៃទី7​ ខែមេសា​ ឆ្នាំ2019​ ដែល​ជា​ថ្ងៃ​ជំនួប​រវាង​ក្លិប​របស់​លោក​ជាមួយ​ក្លិប​បាល់ទាត់​បឹង​កេត​ ជា​ថ្ងៃ​ដែល​លោក​ត្រៀម​បំបែក​ឯកទគ្គ​កម្ម​មួយ​នេះ​ ដោយ​លោក​បាន​ត្រៀម​កម្មវិធី​ពិ​សេស​ៗជាច្រើន​សម្រាប់​ស្វាគមន៍​អ្នកទស្សនា​ដែល​មក​ចូលរួម​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​មួយ​នេះ​ដោយ​ផ្ទាល់​។ តែ​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​នោះ​មិនបាន​កើតឡើង​ឡើយ​ ដោយសារ​មាន​អ្នក​មក​ទស្សនា​ និង​គាំទ្រ​ត្រឹមតែ​ 3,090នាក់​តែប៉ុណ្ណោះ​។

    គួរ​រំឭក​ផង​ដែរ​ថា​ កាលពី​ឆ្នាំមុន​ កីឡដ្ឋាន​ ខេត្តសៀមរាប​ បាន​បំបែក​ឯកទគ្គ​កម្ម​ជា​កីឡដ្ឋាន​ដែល​មាន​អ្នកចូលរួម​ទស្សនា​ ច្រើនជាង​គេ​បំផុត​ប្រចាំ​រដូវ​កាល2018​ ដោយមាន​អ្នកទស្សនា​ 4,200នាក់​។

  • កូនប្រុស​ម្ចាស់​ក្លិប​បឹង​កេត​ត្រូវ​បាន​ក្លិប​ Bacelona​ កោះហៅ​ទៅ​ធ្វើតេស្ត​

    កូនប្រុស​ម្ចាស់​ក្លិប​បឹង​កេត​ត្រូវ​បាន​ក្លិប​ Bacelona​ កោះហៅ​ទៅ​ធ្វើតេស្ត​

    កូនប្រុស​ម្ចាស់​ក្លិប​បឹង​កេត​ដែល​ជា​យុវ​កីឡាករ​បាល់ទាត់​នៅ​សាលា​បាល់ទាត់​បឹង​កេត​ បាន​ចេញដំណើរ​ទៅកាន់​ប្រទេស​អេស្ប៉ាញ​តាម​ការ​កោះហៅ​របស់​សាលា​បាល់ទាត់​ក្លិប​ Barcelona​ ( FCBESCOLA​ ) ដើម្បី​សាកល្បង​សមត្ថភាព​ បន្ទាប់ពី​រូបគេ​ធ្លាប់​បាន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​កាលពី​ពេល​កន្លងមក​ និង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ក្រុម​គ្រូបង្ហាត់​។

    ការសាកល្បង​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ​ ទី7​ ខែមេសា​កន្លងទៅ​ ហើយ​ប្រសិន​បើ​អ្វី​ៗល្អ​ប្រសើរ​ កីឡាករ​ថ្នាល​យុវ​កីឡាករ​មួយ​រូប​នេះ​នឹង​ជាប់​តេ​ស្ត​ជា​កីឡាករ​មួយ​រូប​នៅក្នុង​ក្រុម​ថ្នាល​របស់​ក្លិប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ ហើយ​រូបគេ​នឹង​ចូលរួម​ការ​ហ្វឹកហាត់​ចាប់ពី​ខែមិថុនា​តទៅ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​គឺជា​លើក​ទី3​ របស់​កុមារា​ Kasidej​ Vasunan​ (ហៅ​ DOME​)ហើយ​ ដែល​រូបគេ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អេស្ប៉ាញ​ បន្ទាប់ពី​ធ្លាប់​បាន​ទៅ​ចូលរួម​ហ្វឹកហាត់​ចំនួន​ 2លើក​កន្លងមក​កាលពី​ឆ្នាំ2018​ ជាមួយនឹង​កុមារ​ជាច្រើន​នាក់​ទៀត​មក​ពី​ជុំវិញ​ពិភពលោក​។

  • ក្រុមជម្រើសជាតិ​កម្ពុជា​ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ8​ ក្នុងចំណោម​ 11ប្រទេស​នៅ​អាស៊ាន​

    ក្រុមជម្រើសជាតិ​កម្ពុជា​ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ8​ ក្នុងចំណោម​ 11ប្រទេស​នៅ​អាស៊ាន​

    ក្នុង​តារាង​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ពិភពលោក​ FIFA​ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ធ្លាក់​ចំណាត់ថ្នាក់​ 1លេខ​ សម្រាប់​ខែមេសា​ដែល​ទើបតែនឹង​ប្រកាស​កាលពី​ពេល​ថ្មី​ៗនេះ​។

    ក្នុងចំណោម​ 211ប្រទេស​លើ​ពិភពលោក​ កម្ពុជា​ស្ថិតនៅ​លេខរៀង​ទី173​ នៃ​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ក្នុង​ពិភពលោក​ និង​ស្ថិតនៅ​លើ​លេខរៀង​ទី36​ ក្នុងចំណោម​ 46ប្រទេស​នៅ​តំបន់​អាស៊ី​ ហើយ​ស្ថិតនៅ​លេខរៀង​ទី8​ ក្នុងចំណោម​ ​;11ប្រទេស​នៅ​តំបន់​អាស៊ាន​។

    គួរ​រំឭក​ផង​ដែរ​ថា​ កាលពី​ 3ខែមុន​ កម្ពុជា​បាន​ស្ថិតនៅ​លើ​ចំណាត់ថ្នាក់​ខ្ពស់​ដែល​មិនធ្លាប់​មាន​ គឺ​ឈរ​នៅ​លើ​លេខរៀង​ទី165​ ​;ដែល​ជា​លេខរៀង​ស្ថិតនៅ​លើ​ប្រទេស​ក្នុង​ប្រទេស​ក្នុង​អាស៊ាន​ដូចគ្នា​ចំនួន5​ ដូចជា​ សិង្ហបុរី​ ម៉ាឡេស៊ី​ ឡាវ​ ប្រ៊ុយណេ​ និង​ទីម័រខាងកើត​៕

  • កៀក​ចូលឆ្នាំ​ខ្មែរ​នេះ​ តារា​សិល្បៈ​មួយ​ក្រុម​កាន់​ហឹប​ ដើរ​រៃអង្គាស​ប្រាក់​ជួយ​គន្ធបុប្ផា​ និង​មជ្ឈមណ្ឌល​ជាតិ​ថែទាំ​កុមារ​និង​ទារក​

    កៀក​ចូលឆ្នាំ​ខ្មែរ​នេះ​ តារា​សិល្បៈ​មួយ​ក្រុម​កាន់​ហឹប​ ដើរ​រៃអង្គាស​ប្រាក់​ជួយ​គន្ធបុប្ផា​ និង​មជ្ឈមណ្ឌល​ជាតិ​ថែទាំ​កុមារ​និង​ទារក​

    ពិតជា​គួរ​ឱ្យ​សរសើរ​ណាស់​ ខណៈ​ដែល​បានឃើញ​តារា​សិល្បៈ​មួយ​ក្រុម​រួមមាន​ អ្នកនាង​ គ្រ​ត នាយ​តាក់ស៊ី​ និង​ភរិយា​ នាយ​ស្វិត​ និង​ភរិយា​ លោក​ សាយ​ សៀ​រ៉ា​ តារា​សម្តែង​ កញ្ញា​ ឆើតឆាយ​ និង​តារាចម្រៀង​ប៉ុន្មាន​ដួង​ទៀត​ បាន​នាំគ្នា​កាន់​ហឹប​រ៉ៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​មជ្ឈមណ្ឌល​ជាតិ​ថែទាំ​កុមារ​និង​ទារក​ ទាំង​ទឹកមុខ​អរ​សប្បាយរីករាយ​ ដោយ​គ្មាន​ភាព​នឿយហត់​នោះ​ទេ​។

    អ្នកនាង​គ្រ​ត បាន​ប្រាប់​ឡា​រ៉ែ​នថា​ នេះ​ជា​ការ​សាង​បុណ្យ​កុសល​មួយ​ និង​ជា​ត្រៀម​អបអរ​ទទួល​អំណរ​ពរជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី​ បើ​ទោះបីជា​មរ​មារ​ញឹក​យ៉ាងណា​ ក៏​មក​ចូលរួម​ជួយ​សង្គមជាតិ​យើង​ដែរ​។តារា​កំប្លែង​ស្រី​ល្បីឈ្មោះ​អ្នកនាង​គ្រ​ត បាន​បន្ដ​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ថា​ អ្នកនាង​ឆ្លៀតពេល​មក​ជួយ​កិច្ចការ​មនុស្សធម៌​ខាងលើ​ជាមួយ​អ្នកបង​ម្ចាស់ហាង​«មី​ស៊ុប​កូនកាត់​»ដែល​រាប់អាន​ថៅកែ​ស្រី​។

    មិន​ខុសពី​គំនិត​របស់​បង​គ្រ​តលោក​ សាយ​ សៀ​រ៉ា​ តារា​សម្តែង​ក៏បាន​ចូលរួម​ក្នុង​ការងារ​ខាងលើ​ជាមួយ​ហាង​មី​ស៊ុប​កូនកាត់​ដែរ​ដោយ​លើកឡើង​ទៀត​ថា​ លោក​រាប់អាន​ជាមួយ​បងស្រី​ថៅកែ​ហាង​ដោយ​បងស្រី​ជា​មនុស្ស​មានចិត្ត​បុណ្យ​ជួយ​គេ​គ្រប់រូប​ភាព​មិន​រើសអើង​។ ម្ល៉ោះហើយ​នា​ថ្ងៃទី19​ មេសា​ ក្រោយ​បុណ្យចូលឆ្នាំ​យើង​រៀបចំ​អំណោយ​ធំ​មួយ​ដល់​កុមារ​ទារក​ជាង2០០នាក់​។ អ៊ីចឹង​ហើយ​ទើប​ម្នា​ក់ៗ​យកពេល​ទំនេរ​ស្រែកច្រៀង​ខ្លះ​កាន់​ហឹប​ជួយ​អំពាវនាវ​នៅមុខ​ហាង​មិន​ខ្មាស់​ទេ​ដើម្បី​ឱ្យ​បងប្អូន​ដឹង​បរិច្ចា​កប្រាក់​មក​ជួយ​អ្នក​អត់​តិចតួច​ក្តី​ចែករំលែក​គ្នា​ខ្មែរ​តែមួយ​។ ​

    ដៃ​ឱប​ធុង​ហឹប​ប្រាក់​ទឹកមុខ​ញញឹម​ចេញ​ដោយ​បេះដូង​រំពឹង​បាន​ដល់ដៃ​កុមារ​ទារក​ទីទ័ល​ លោកស្រី​ថៅកែ​ហាង​«មី​ស៊ុប​កូនកាត់​»បាន​ថ្លែង​ដែរ​ថា​ លោកស្រី​កាន់​គោលការណ៍​ជួយ​គ្រប់រូប​ភាព​រាល​កិច្ចការ​មនុស្សធម៌​ព្រោះ​លោកស្រី​ធ្លាប់​អត់​រស់នៅ​ក្រីក្រ​កូនកំព្រា​យល់​ច្បាស់​ពី​ភាព​ខ្វះខាត​។ អ៊ីចឹង​មានតែ​ព្យាយាម​ជួយ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​កម្រិត​ណា​យើង​ជួយ​តាម​កម្លាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​លោកស្រី​រមែង​លើកស្ទួយ​ដល់​សិប្បកម្ម​ស្មូនឆ្នាំង​ដី​ដោយ​ហាង​ស៊ុប​របស់​លោកស្រី​ប្រកាន់យក​ស្មូនឆ្នាំង​ដី​ធ្វើជា​របស់​ដាក់​មី​ស៊ុប​ប្រយោជន៍​ជួយ​ដល់​អ្នក​ស្មូនឆ្នាំង​តាម​ខេត្ត​។ តាមរយៈ​ដំណឹង​នេះ​សូម​មិត្ត​យុវវ័យ​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​បរិច្ចាគ​ហើយ​មកលេង​កោះ​ពេជ្រ​កុំ​ភ្លេច​មក​ទីតាំង​ស៊ុប​ចែករំលែក​ក្តី​ស្រឡាញ់​ទាំងអស់គ្នា​។

    សូមជម្រាប​ដែរ​ថា​ ក្នុង​នោះ​នៅ​ថ្ងៃទី19មេសា​ ខាងមុខនេះ​ក្រុម​តារា​សិល្បៈ​នេះ​និង​មានកម្ម​វិធីចែក​អំណោយ​ដល់​ «មជ្ឈមណ្ឌល​ជាតិ​ថែទាំ​កុមារ​និង​ទារក​» ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ2004រាជធានី​ភ្នំពេញ​។ ម្ល៉ោះហើយ​ទើប​សិល្បករ​ទាំងអស់​បាន​រៀបចំ​ដុតដៃដុតជើង​គ្នា​ចែករំលែក​ការងារ​ជួយ​កិច្ចការ​មួយ​នេះ​ឱ្យ​បាន​ដើម្បី​អំពាវនាវ​ដល់​សប្បុរសជន​ជួយការ​ងារ​ដល់​មជ្ឈមណ្ឌល​ខាងលើ​។

  • រ៉ូ​លីន​ មាស​ សុខ​សោភា​ និង​តា​រា​ល្បី​ៗ​អង្រួន​ឆាកសង្ក្រាន្តVIPកក្រើក​ខេត្ត​ព្រះសីហនុ​

    រ៉ូ​លីន​ មាស​ សុខ​សោភា​ និង​តា​រា​ល្បី​ៗ​អង្រួន​ឆាកសង្ក្រាន្តVIPកក្រើក​ខេត្ត​ព្រះសីហនុ​

    ពិតជា​កក្រើក​មិនធ្លាប់​មាននៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ខណៈ​ដែល​វត្តមាន​តារា​ចម្រៀង​ល្បី​ៗទៅ​ចូលរួម​ពិធីជប់លៀង​ដ៏​អធឹក​អធម​អបអរ​បុណ្យចូលឆ្នាំ​របស់​បុរី​វី​អាយ​ភី​ នា​យប់​ថ្ងៃទី៧​ មេសា​ មាន​៖ កញ្ញា​ មាស​ សុខ​សោភា​ លោក​ យ៉ែម​ សំ​អូន​ កញ្ញា​ សូ​ដា​ នី​តា​ កញ្ញា​ រ៉ូ​លីន​ អ្នកនាង​សួន​ ចន្ថា​ កញ្ញា​ ឡេង​ មុនី​រចនា​ អ្នកនាង​ ស៊ីន​ ឧត្តម​ផល្លា​ លោក​ រិន​ សា​វ៉េ​ត (more…)