Author: អេបិល

  • ការធ្វើសមាហរណកម្មរួមបញ្ជូលគ្នារវាងក្រុមហ៊ុន Pi Pay និង ក្រុមហ៊ុន SmartLuy ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា

    ការធ្វើសមាហរណកម្មរួមបញ្ជូលគ្នារវាងក្រុមហ៊ុន Pi Pay និង ក្រុមហ៊ុន SmartLuy ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា

    ក្រុមហ៊ុន Pi Pay នឹងពង្រឹងនូវភាពជាអ្នកដឹកនាំផ្នែកទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោយការរួមបញ្ជូលគ្នា

    ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart) និង ក្រុមហ៊ុន ផាយ​ផេ ភីអេលស៊ី (Pi Pay) ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ដើម្បីសមាហរណកម្មរួមបញ្ចូលគ្នានូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្មាតលុយ (SmartLuy) ជាមួយនឹង ផាយផេ​ (Pi Pay) ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុនទាំងពីរបានស្ម័គ្រចិត្តធ្វើសេចក្តីប្រកាសព័ត៌មានអំពីការរួមបញ្ចូលគ្នានេះ។  ក្រោយបញ្ចប់ការធ្វើសមាហរណកម្មរួម គេរំពឹងថានឹងនាំទៅរកភាពវិជ្ជមាន នឹងការផ្លាស់ប្ដូរនូវប្រព័ន្ធអេកូឡូស៊ីក្នុងការទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលនៅកម្ពុជា។

    លោក Tomas Pokorny នាយកប្រតិបត្តិក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជា ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អាជីវករ និងការបង្ហាញសក្តានុពលនាពេលអនាគតសម្រាប់សេវាកម្មតម្លៃបន្ថែមនានា ការរួមបញ្ចូលគ្នាដែលនឹងជិតបញ្ចប់ជាស្ថាពរនេះនឹងផ្តល់ឲ្យក្រុមហ៊ុន Pi Pay នូវឱកាសនិងធនធានថ្មីៗជាច្រើន ដើម្បីប្រើប្រាស់ឲ្យអស់ពីលទ្ធភាព។ ជាមួយក្រុមហ៊ុន Smart  ក្រុមហ៊ុន Pi Pay  នឹងទទួលបានការគាំទ្រកាន់តែប្រសើរ ដើម្បីគាំទ្រដល់របៀបវារៈរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឧបសគ្គក្នុងការធ្វើសមាហរណកម្មឌីជីថល និងពង្រីកការអនុម័តការទូទាត់ចំណាយលើប្រព័ន្ធឌីជីថលក្នុងចំណោមអតិថិជន ក៏ដូចជា ពាណិជ្ជករ និងអាជីវកម្មលក់រាយតូចៗផងដែរ។»

    ប្រតិបត្តិការដែលត្រូវបានរំពឹងទុកនឹងត្រូវបានបញ្ចប់បន្ទាប់ពីការបំពេញលក្ខន្តិកៈចាំបាច់មួយចំនួនដែលតម្រូវតាមច្បាប់​ ពីខាងអាជ្ញាធរពាក់ព័ន្ធ។ ផ្នែកមួយនៃការរួមបញ្ចូលគ្នាពេញលេញរបស់ក្រុមហ៊ុនទាំងពីរនោះគឺ ការចូលរួមរបស់បុគ្គលិករបស់ក្រុមហ៊ុន SmartLuy និងក្រុមហ៊ុន​​ Pi Pay។ អតិថិជន ភ្នាក់ងារ និង អ្នកលក់ របស់ក្រុមហ៊ុន SmartLuy ក៏នឹងទៅចូលរួមជាមួយ ក្រុមហ៊ុន Pi Payដែរ។ អតិថិជនដែលមានស្រាប់របស់ SmartLuy នឹងត្រូវលើកទឹកចិត្តឱ្យផ្ទេរចំនួនសមតុល្យបច្ចុប្បន្នរបស់ពួកគេទៅគណនី Pi Pay មុនពេលដំណើរការសមាហរណកម្មត្រូវបានបញ្ចប់។ ការប្រាស្រ័យទាក់ទងបន្ថែមលើការផ្ទេរអតិថិជន នឹងត្រូវបានផ្តល់ជូនបន្ថែមទៀតតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ។

    ការយល់ព្រមយ៉ាងឆាប់រហ័សរបស់ធនាគារជាតិកម្ពុជាក៍ពិតជាជំនួយដ៏ធំមួយដែរក្នុងការពង្រឹងនូវភាពជាអ្នកដឹកនាំផ្នែកទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Pi Pay  ក្រោយសមាហរណកម្មនេះបានបញ្ចប់។

    លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖​ « ការវិវឌ្ឍន៍ជាវិជ្ជមាននេះត្រូវបានគេមើលឃើញថាស្របគ្នាទៅនឹងយុទ្ធសាស្រ្តដ៏សំខាន់នៃការពង្រឹងផលប័ត្រអាជីវកម្មឌីជីថលរបស់យើង ខណៈពេល ដែលយើងក៏នាំយកគំនិតច្នៃប្រឌិត របៀបរស់នៅ និងការកំសាន្តផ្សេងៗសម្រាប់អតិថិជនរាប់លាននាក់របស់  យើង។ អតិថិជន ភ្នាក់ងារ និងអ្នកលក់របស់ស្មាតលុយ ទាំងអស់ នឹងត្រូវបានជូនដំណឹងជាបន្តក្នុងកំឡុងពេលប្រតិបត្តិការផ្លាស់ប្តូរនេះ។ ខ្ញុំទន្ទឹងរង់ចាំនៃការបញ្ចប់ប្រតិបត្តិការជាស្ថាពរឆាប់ៗនេះ ដើម្បីប្រើប្រាស់សក្តានុពលដ៏ធំធេងនេះក្នុងការជម្រុញបរិ​យា​បន្ន​ហិរញ្ញវត្ថុក៏ដូចជាសង្គមឌីជីថលនៅកម្ពុជាផងដែរ។»

    បន្ទាប់ពីការរួមបញ្ចូលគ្នា ក្រុមហ៊ុន Pi Pay (ដែលក្រុមហ៊ុន Smart Axiata នឹងក្លាយជាម្ចាស់ភាគហ៊ុនភាគតូចដ៏ខ្លាំង) នឹងមានឱកាសស្វែងរកប្រាក់ចំណូលកាន់តែច្រើន ទិន្នន័យរួមបញ្ចូលខ្លាំងក្នុងការរកប្រាក់ចំណូល  ហេដ្ឋារចនាសម្ព័ន្ធទូទាត់ការចំណាយរឹងមាំ និងសំខាន់បំផុតគឺការបង្កើនធនធានដើម្បីទប់ទល់បញ្ហាប្រឈមបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមនាពេលអនាគតក្នុងបរិយាកាសទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។ បន្ថែមលើនេះទៀត ក្រុមហ៊ុន Pi Pay ត្រូវបានគេរំពឹងថានឹងកាន់តែមានប្រសិទ្ធិភាពនិងភាពច្នៃប្រឌិតខ្ពស់ ដើម្បីពង្រឹងភាពវិជ្ជមានរបស់កម្មវិធីទូរស័ព្វដោយប្រើប្រាស់នូវបណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ក្រុមហ៊ុន SmartLuy ដែលទទួលបានការគាំទ្រ ពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។​

    សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata និង Pi Pay សូមចូលទៅកាន់ www.smart.com.kh និងwww.pipay.com។​ទាំងក្រុមហ៊ុន Smart និង ក្រុមហ៊ុន Pi Pay  នឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលមានការធ្វើបច្ចុប្បន្នភាព។

    អំពីក្រុមហ៊ុន Smart

    ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

    ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

    ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន  “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត”នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

    ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។

    Smart ជីវិត​រស់​រវើក!     

    អំពីក្រុមហ៊ុន ផាយ​ផេ

    ចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០១៧​មក ផាយផេ បានបង្ហាញខ្លួនជាកម្មវិធីទូទាត់មិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជាជាមួយនឹងបណ្តាញដៃគូពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលមិនចេះរីងស្ងួត ដែលក្នុងនោះក៏រាប់បញ្ចូលទាំងដៃគូសហការលំដាប់ពិភពលោក ដូចជា​ Alipay, WeChat Pay និង UnionPay ផងដែរ។

    ផាយផេ ជាកម្មវិធីទូទាត់ដែលរួមបញ្ចូលសេវាកម្មទូទាត់ប្រាក់និងផ្ទេរប្រាក់ជាមួយមុខងារសំខាន់ៗជួយសម្រួលដល់ការប្រើប្រាស់សំរាប់ជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដែលមានដូចជា មុខងារជជែកកំសាន្ត និងមុខងារស្វែងរកមិត្តភក្តិរបស់ខ្លួនផងដែរ។ ផាយផេមានគោលបំណងផ្លាស់ប្តូររបត់នៃការចាយប្រាក់នៅកម្ពុជាជាមួយនឹងបច្ចេកវិទ្យានិង ហេដ្ឋារចនាសម្ព័ន្ធទូទាត់លំដាប់ពិភពលោក។

    មកទល់បច្ចុប្បន្ននេះ កម្មវិធីផាយផេមានអ្នកប្រើប្រាស់ជិត ៣០ ម៉ឺននាក់ដែលបានធ្វើប្រតិបត្តិការគិតជាទឹកប្រាក់ជាង ៣៥០ លានដុល្លារនិងមានហាងដៃគូរ ជាង ៤៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងការបោះជំហានកាន់តែខ្លាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ផាយផេ បានបង្ហាញថាបច្ចេកវិទ្យាទូទាត់ដោយមិនប្រើក្រដាសប្រាក់ អាចនាំមកនូវភាពងាយស្រួលនិងដំណោះស្រាយយ៉ាងពិតប្រាកដជូនដល់អ្នកនិងអាជីវកម្មរបស់អ្នក។

    ដោយមានទំនាក់ទំនងសហការល្អជាមួយនឹង ធនាគារជាតិនៃកម្ពុជា ស្ថាប័នហរិញ្ញវត្ថុឈានមុខ និង ក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ផាយផេ កំពុងព្យាយាមបោះជំហានទៅរកការអភិវឌ្ឍន៏ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ​ដល់ប្រទេសកម្ពុជា ដែលមានប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត ព្រមទាំងនាំមកនូវការអភិវឌ្ឍន៏ដល់កម្ពុជាផងដែរ។

  • ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ចូលរួមគោរព​វិញ្ញាណក្ខន្ធ វីរ​សិល្បករ​ផ្នែក​ចម្រៀង​អា​យ៉ៃ​ព្រឹទ្ធាចារ្យ ឈិន ឈាង

    ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ចូលរួមគោរព​វិញ្ញាណក្ខន្ធ វីរ​សិល្បករ​ផ្នែក​ចម្រៀង​អា​យ៉ៃ​ព្រឹទ្ធាចារ្យ ឈិន ឈាង

    នៅរសៀលថ្ងៃទី31 ខែឧសភា ឆ្នាំ2020នេះ តារាសិល្បៈមួយក្រុមបានចូលរួមគោរព​វិញ្ញាណក្ខន្ធ វីរ​សិល្បករ​ផ្នែក​ចម្រៀង​អា​យ៉ៃ លោក​ព្រឹទ្ធាចារ្យ ឈិន ឈាង ដែល​បាន​លាចាក​លោក​នា​ពេល​កន្លងមក។

    បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ ប្រធាន​សមាគម​សិល្បករ​ខ្មែរបានបញ្ជាក់​ដូច្នេះ​ថា «ថ្ងៃនេះ​នាង​ខ្ញុំ និង សមាជិកសមាគម​សិល្ប​ករ​ខ្មែរ បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ វីរ​សិល្បករ ផ្នែក​ចម្រៀង​អា​យ៉ៃ គឺ​លោក​ព្រឹទ្ធាចារ្យ ឈិន ឈាង ដែល​ព្រឹទ្ធាចារ្យ​បាន​ទទួល​មរណភាព​នៅ​រសៀល​ម៉ោង3​និង​45នាទី​កាលពី​ម្សិលមិញ នៅ​គេហដ្ឋាន​របស់​លោក​គ្រូ ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​ទី2 ខណ្ឌទួលគោក ខាងក្រោយ​វត្ត​នាគ​វ័​ន្ត​។​សូម​ដួង​វិញ្ញាណក្ខន្ធ​លោកគ្រូ​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​អាក់ខាន​ឡើយ»។

    សូមជម្រាបបញ្ជាក់​ថា វីរ​សិល្បករ ​ផ្នែក​ចម្រៀង​អាយ៉ៃ លោក​ព្រឹទ្ធាចារ្យ ឈិន ឈាង បាន​ទទួល​មរណភាព​ កាលពី​ថ្ងៃ​ទី29 ខែ​ឧសភា ឆ្នាំ2020 វេលា​ម៉ោង​3និង45នាទី​រសៀល​ ក្នុង​ជន្មាយុ​អាយុ​75ឆ្នាំ ដោយសារ​ជំងឺ​គាប​សរសៃឈាម​ក្នុង​ខួរក្បាល។ ជំងឺ​មួយ​នេះ កើត​មាន​លើ​​​រូប​លោក​ព្រឹទ្ធាចារ្យ​រយៈពេល​18ឆ្នាំ​ហើយ មើល​មិន​ជា​សះស្បើយ​សោះ​ ដោយ​គ្រួសារ​​​​​​​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​វៀតណាម និង​ប្រទេស​ថៃ ព្រមទាំង​មន្ទីរពេទ្យ​ល្បីៗ​នៅ​កម្ពុជា​ជាច្រើន​ទៀត ប៉ុន្តែ​ស្ថានភាព​ជំងឺ​របស់លោក​ហាក់នៅតែ​មិន​ប្រសើរ​។ ក្រោយមក ​សាច់ញាតិ សម្រេច​ទុក​រូបលោក​ថែទាំ​នៅផ្ទះ​ ​​ស្ថិតនៅ​ក្បែរ​វត្ត​នាគ​វ័​ន្ដ ក្នុង​សង្កាត់​បឹងកក់2 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ រហូត​ទទួល​មរណភាព​តែម្ដង។ លោក ឈិន ឈៀង និង​ភរិយា គឺ​អ្នកស្រី អ៊ុក សូ​ផា បាន​ក្លាយជា​គ្រូ និង​អ្នកចម្រៀង​ច្រៀង​អា​យ៉ៃ​ល្បីឈ្មោះ​ទាំងពីរ​នាក់​តាំងពី​អំឡុង​ឆ្នាំ​1979៕

  • អ្នកនាង ខ្ញុង ចេញការបកស្រាយក្រោយប្រកាសលក់ផ្ទះប្រមាណជិត​​​​​​​​​​​​​​​​​​​​​​7ម៉ឺនដុល្លារ

    អ្នកនាង ខ្ញុង ចេញការបកស្រាយក្រោយប្រកាសលក់ផ្ទះប្រមាណជិត​​​​​​​​​​​​​​​​​​​​​​7ម៉ឺនដុល្លារ

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះបាន​ឱ្យឃើញថា ​​​​​​​តារាកម្លែងស្រីដ៏ល្បីអ្នកនាង​​​​​​​​​​​​​ ខ្ញុង បានប្រកាសលក់ផ្ទះរបស់ខ្លួន​​​​​​​​​​​​​​ តម្លៃប្រមាណជិត​​​​​​​​​​​​​​​​​​​​​​7ម៉ឺនដុល្លារ ដែលធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​។ ​

    ប៉ុន្មានថ្ងៃមុននេះតារាពហុជំនាញ ខាត់ សុឃីម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្រកាសលក់ផ្ទះតម្លៃកន្លះលាន ខណៈដែលឃើញអ្នកនាង ខ្ញុង បង្ហោះរូបលក់ផ្ទះនោះ មហាជនខ្លះសន្និដ្ឋានថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រពន្ធនាយ កៃដរ ​​​​​​​​​​​​​​រូបនេះជួបបញ្ហាអ្វីទើបប្រកាសលក់ផ្ទះបែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ក្នុងនោះផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីស្រាយចម្ងល់មហាជនទាំងឡាយ​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ខ្ញុង ក៏បានបកស្រាយប្រាប់​​​​​​​​​​​​​​​​​​​​​​​អ្នកសារព័ត៌មានថា៖​​​​​​​​​​ «ផ្ទះនោះមិនមែនជារបស់នាងទេ ​​​​​​​​​​​​​​​​​​តែជាផ្ទះទិញលក់អចលនទ្រព្យរបស់នាយ​​​​​​​​​​​​ កែដរ ជាប្ដីតែប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះសូមបងប្អូនកុំយល់ច្រឡំ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

    កាន់តែជ្រាបច្បាស់សូមមើលរូបភាពខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

  • ភាពយន្ដខ្នាតធំ «ខ្មោចចូល» ស្រេចចេញជាសៀវភៅ ខណៈរោងភាពយន្ដនៅមិនទាន់បើកទ្វារ

    ភាពយន្ដខ្នាតធំ «ខ្មោចចូល» ស្រេចចេញជាសៀវភៅ ខណៈរោងភាពយន្ដនៅមិនទាន់បើកទ្វារ

    ខណៈដែលរោងភាពយន្ដទូរទាំងប្រទេសបិទទ្វារ ដើម្បីចូលរួមទប់ស្កត់ការរីករាលដាលនៃរោគជំងឺកូវីដ១៩ មានភាពយន្ដថ្មីៗជាច្រើនត្រូវបង្កកទុកមួយរយៈសិន។ ពេលវេលាជាក់លាក់នៃការបើកដំណើរការចាក់បញ្ចាំងភាពយន្ដឱ្យមហាជនបានទស្សនាជាថ្មីឡើងវិញ នៅមិនទាន់បានប្រកាសជាផ្លួវការនៅឡើយទេ។ ស្របពេលដែលមហាជនរលឹកដល់ភាពយន្ដល្អៗរបស់ផលិតករភាពយន្ដខ្មែរនោះ លោក ហ៊ុយ យ៉ាឡេង អ្នកដឹកនាំរឿង និងជាផលិតករកុនខ្មែរមួយរូប បានសម្រេចចិត្តប្រើយុទ្ធសាស្ត្រថ្មីមួយ ដើម្បីស្អំចិត្តអ្នកគាំទ្រឱ្យនៅតែដក់ជាប់នូវអារម្មណ៍ស្រឡាញ់យន្ដខ្មែរ។

    អ្នកដឹកនាំរឿងរូបនេះបានសម្រេចិត្ត បោះពុម្ភសៀវភៅរឿង «ខ្មោចចូល» ដែលជាការដក់ស្រង់ចេញពីភាពយន្ដ ចេញផ្សាយចែកជូនអ្នកគាំទ្រ។ នៅក្នុងទំព័រហ្វេកប៊ុកផេកផ្លូវការ របស់អ្នកដឹកនាំរឿង ហ៊ុយ យ៉ាឡេង ដែលឈ្មោះថា កថាជ័យ បានបង្ហាញផ្ទាំងផូស្ទ័រភាពយន្តថ្មីដែលមានចំណងជើងថា រឿងខ្មោចចូល ហើយលោកបានរៀបរាប់ថា ដោយសារតែប្រទេសយើងនៅមានវិបត្តិជំងឺកូវីតហើយរោងភាពយន្តមិនទាន់បើកទ្វារ ទើបលោកសម្រេចចិត្តចេញផ្សាយភាពយន្តថ្មី របស់លោកជាសៀវភៅភាពយន្តសិន ទម្រាំដល់រោងភាពយន្តបើកទ្វារនិងអាចចេញផលិតជាភាពយន្តបាន ហើយខ្សែភាពយន្តថ្មីនេះជាប្រភេទភ័យរន្ធត់ដែលត្រូវចិត្តយុវវ័យចង់បាន បន្ទាប់ពីលោកផលិតភាពយន្តជីវិតរឿងដើម្បីកូនដែលជាភាពយន្តជិវិតពិតបង្ហាញពីជីវិតអ្នកធាក់ស៊ីក្លូរួចមក ។

    ហើយអត្ថន័យភាពយន្តនេះលោកបានរៀបរាប់ដោយសង្ខេបថា៖«ខ្មោចចូល» ឧត្តមជានាយទាហានដែលបាត់ខ្លួនក្នុងរបបសាធារណរដ្ឋ គ្រួសារគិតថាឧត្តមស្លាប់ ក៏ប៉ុន្តែស្រាប់តែថ្ងៃមួយបានលេចវត្តមានឧត្តមនៅមុខផ្ទះ គ្រប់គ្នាស្រឡាំងកាំងពិសេសគឺសុភាដែលជាភរិយាឧត្តមស្ទុះមកឧិបប្តីទាំងទឹកភ្នែក នៅរាត្រីនោះគ្រួសារឧត្តមបានធ្វើពិធីជប់លាងអបអរប្តីត្រឡប់មកវិញ ឧត្តមស្រវឹងបានអួតហេតុអ្វីគេមិនស្លាប់ព្រោះគេមានខ្នាយបារមីដែលគ្រូគេបានអោយ គ្រប់គ្នាភ្ញាក់ផ្អើលនឹងខ្នាយនោះ ឧត្តមស្រវឹងដល់ក្អួតសន្លប់ត្រូវកូនទាហានសែងចូលដេក ។ ព្រឹកឡើងឧត្តមត្រូវភរិយាហៅកាត់សក់ ឧត្តមដើរធ្នឹងមិននិយាយស្តីទៅកន្លែងកាត់សក់ ពូសុខជាងកាត់សក់រៀបយកកន្រ្តៃកាត់សក់តែត្រូវឧត្តមធ្វើកាយវិកាចង្អុល អោយកោរពុកមាត់សិន ទាំងអស់គ្នាខ្លាចឧត្តមដែលបើកភ្នែកធំៗមិននិយាយស្តីសោះ ជាងកោរពុកមាត់ឧត្តមទាំងភ័យខ្លាច គ្រាន់តែកោរ ពុកមាត់រួចឧត្តមរាងញញឹមបន្តិច ជាងទាញកន្រ្តៃរកកាត់សក់ម្តង គ្រាន់តែជាងទាញកន្ត្រៃ រកកាត់សក់ ឧត្តមឆក់យកកន្ត្រៃចាក់ចំកណ្តាលភ្លៅជាង​ ជាងស្រែកអូយដោយក្តីឈឺចាប់ កូនទាហានរត់មកចាប់ឧត្តមសោភារត់មកតក់ស្លុតយ៉ាងខ្លាំង ឧត្តមស្រែកដូចបីសាចហើយក៏សន្លប់ រឿងរ៉ាវខ្មោចចូលត្រូវចាប់ផ្តើមឡើង ។

    លោកអ្នកអាចធ្វើការកក់សៀវភៅរឿង ខ្មោចចូល ប្រភេទភ័យរន្ធត់ កក់ឥឡូវនេះតម្លៃត្រឹមតែ 24000 រៀល 1អាទិត្យក្រោយទទួលបានសៀវភៅ រួសរាន់ណាព្រោះចំនួនមានកំណត់។ ចូលទៅកាន់websiteដើម្បីមើលប្រភេទទំនិញនេះ https://www.l192.com/product/362378

  • តារាស្រី ម៉ៅ​​​​​​​​​ គីមធីតា បកស្រាយរឿងមានផ្ទៃពោះជាមួយ គូម៉ា មុនរៀបការ

    តារាស្រី ម៉ៅ​​​​​​​​​ គីមធីតា បកស្រាយរឿងមានផ្ទៃពោះជាមួយ គូម៉ា មុនរៀបការ

    នៅថ្ងៃម្សិលមិញនេះ មហាជនជាច្រើនបានទទួលដំណឹងគូស្នេហ៍តារាចម្រៀងគូម៉ា មានផ្ទៃពោះមុនពេលរៀបការ ដោយគ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ យ៉ាងណាមិញ ក៏មានការរិះគន់ចំពោះទំនាក់ទំនាក់ស្នេហារវាងអ្នកទាំងពីរភ្លាមៗ ទើបធ្វើឱ្យតារាស្រី ម៉ៅ​​​​​​​​​ គីមធីតា ជាគូស្នេហ៍របស់គូម៉ា ចេញមុខបកស្រាយភ្លែតតែម្ដង។

    ដោយឡែកចំពោះរឿងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបាន​សាម៉ី ខ្លួន​ប្រាប់អ្នកសារព័ត៌មានឱ្យដឹងទាំងស្រស់ស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងសើចតិចៗផងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ ​​​​​​​​​​​​​​​«អូហ៍ រូបហ្នឹង​ថតរឿងម្សិលមិញតើបង​ ថតឲ្យផលិត​កម្ម MKR ជិត​ដាក់បញ្ចាំង​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះថតជិត​ចប់ដែរ​សាច់រឿងនេះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    បន្ថែម​ពីសម្ដី​បដិសេធ​ចំពោះការលេចឮនាងមានផ្ទៃពោះ​មិនរៀបការដូច្នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ៅ គីមធីតា រៀបរាប់បន្ថែមថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «មិនមានផ្ទៃពោះ​ជាមួយ​បង​​​​​​​​​​​​​​​​​​​​​​​​​​​ គូម៉ា ទេ…ពួកយើងស្រលាញ់គ្នាមែន តែមិនធ្វើចឹងទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ យ៉ាងណាមិញ សល់​ពេល​មិនយូរទៀត​ទេ​ពួកយើង​នឹង​រៀបចំកម្មវិធី​តាមប្រពៃណី​ហើយ​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះសូមបងប្អូន​កុំយល់ច្រឡំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងវាយតម្លៃ​គ្រាន់តែឃើញ​រូបមួយសន្លឹក​នេះអី»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

  • ព្រះនាងតូច នរោត្តម ជេនណា ទទួលការគាំទ្រខ្លាំង ខណៈរឿង«ធីតាផ្កាព្កុលមាស» ប្រកាសដាក់បញ្ចាំង

    ព្រះនាងតូច នរោត្តម ជេនណា ទទួលការគាំទ្រខ្លាំង ខណៈរឿង«ធីតាផ្កាព្កុលមាស» ប្រកាសដាក់បញ្ចាំង

    ប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកអង្គម្ចាស់ នរោត្តម ជេនណា ដែលមានដុងជាអ្នកសិល្បៈយ៉ាងខ្លាំងក្លា ព្រោះទ្រង់អាចច្រៀង និងរាំបានយ៉ាងប៉ិនប្រសប់។


    ជាក់ស្តែងនៅថ្ងៃទី21 ខែឧសភា ឆ្នាំ2020 នៅលើផេកផ្លូវការអ្នកអង្គម្ចាស់ នរោត្តម ជេនណា ដែលមានទេពកោសល្យដ៏ពូកែលើវិស័យសិល្បៈ ទាំងបុរាណសម័យ បានបង្ហោះវីដេអូបទចម្រៀងមួយបទដែលមានចំណងថា«វាសនា ធីតាផ្កាព្កុលមាស» ដែលធ្វើអ្នកគាំទ្របានទស្សនាហើយស្រក់ទឹកភ្នែកតាមតែម្តង។

    នៅក្នុងបទចម្រៀង «វាសនា ធីតាផ្កាព្កុលមាស» គឺពិតជាពីរោះ និងកំសត់ខ្លាំង ព្រោះតួអង្គ ផ្កាព្កុលមាស ត្រឹមជាក្មេងស្រីម្នាក់ គ្មានអាណាព្យាបាលនៅក្បែរ ប្រៀបបានទៅនឹង កូនចាបតូចមួយ ដែលគ្មាន មេបា ជីវិតត្រូវរស់នៅខ្វះភាពកក់ក្តៅ ខ្វះការថែទាំ គឺពិតជាកម្សត់ណាស់ទៅហើយ ចុះឡើយហេតុម្តេចទេវតាមិនប្រណីដល់វាសនាមួយនេះ ៕

  • ធ្លាក់ខ្លួនដល់ម្លឹង អស់ពីលក់ភ្នួងឡៃឡុង អ្នកនាង ខាត់ សុឃីម ឥលូវប្រកាសលក់ផ្ទះ និងឡានទៀត

    ធ្លាក់ខ្លួនដល់ម្លឹង អស់ពីលក់ភ្នួងឡៃឡុង អ្នកនាង ខាត់ សុឃីម ឥលូវប្រកាសលក់ផ្ទះ និងឡានទៀត

    សឹងមិនគួរឲ្យជឿសោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល អ្នកនាង ខាត់ សុឃីម ទើបតែបានសេងសម្អាងការរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅឱ្យយគេហើយ ស្រាប់តែមុននេះបន្តិចអ្នកនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏បានប្រកាសលក់ផ្ទះរបស់ខ្លួនផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    នេះបើយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានសរសេរឱ្យយដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «តោះផ្ទះចំមុខកន្លែងរកសុី​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឡៃឡុងចោលហើយ នៅផ្សាដេប៉ូកំពុងជួលអោយគេលក់ឡាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលមុនកូវិតគេអោយ 55ម៉ឺន$ តែពេលនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 50ម៉ឺន$លក់ចោល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 012222221/015222221»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    ក្រោយការប្រកាសបែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ មហាជនមួយចំនួនធំ ​​​​​​​​​​​​​​​​​​​​ក៏បានផ្ដោតទៅលើ កូវីដ19 តែម្ដង ដោយសារតែវីរុសរាតត្បាតមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានធ្វើឱ្យកម្មវិធីសិល្បៈជាច្រើនបានផ្អាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសគឺកម្មវិធីមង្គលការតែម្ដង ដែលគេដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តារាស្រីរូបនេះរកចំណូលពីផ្នែកមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

  • អ្នកនាង ពេជ្រ សូលីកា សម្រេចចិត្តចូលរោងការឆ្នាំក្រោយនេះហើយ

    អ្នកនាង ពេជ្រ សូលីកា សម្រេចចិត្តចូលរោងការឆ្នាំក្រោយនេះហើយ

    ចាប់តាំងពី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា ​​​​​​​​​​​​​​​​​សម្រាលបានកូនប្រុសមុខមាត់គួរឱ្យក្នាញ់មក​​​​​​​​​​ ​​​​​​​​​​​​​​​​​​​បានធ្វើឱ្យមហាជនជាច្រើន​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​កាន់តែចាប់អារម្មណ៍កាន់តែខ្លាំង ​​​​​​​​​​​​​​​ពីជីវិតដ៏មានសុភមង្គល ​​​​​​​​​នៅក្នុងក្រុមគ្រួសារ ​​​​​​​​​​​​​​​​​​​​​របស់នាង ផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

    ក្រោយពីសម្រាលកូនហើយ​​​​​​​​​​​​​​​​​​​​​​​​​​​ តារាស្រីរូបនេះ ​​​​បានបង្ហោះរូបស្អាតៗជាច្រើនជាមួយកូន​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​និងស្វាមីជាមួយនឹងស្ទាយតុបតែងខ្លួនដ៏គួរឱ្យស្រលាញ់​​​​​​​​​​​​​​​​​​​​​​ ​​​​​ក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំងបង្ហាញកាយវិការឃ្យូតៗជាមួយនឹងកូនប្រុសរបស់ខ្លួន ​​​​​​​​​​​​​​​​​ដែលធ្វើឱ្យហ្វេនៗជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូលមកសរសើរមិនដាច់ពីមាត់​​​​​​​​​​​​​​​​​​​​​ ពីអ្នកម៉ាក់សម័យថ្មីរូបនេះ​​​​​​​​​​​​​​​​​​​​​​​​​​។

    ដោយឡែកបើនិយាយពីរឿងមង្គលការវិញ​​​​​​​​​​​​​​​​​​ តារាស្រីរូបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបនាងនិងគូដណ្ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងរៀបការនៅឆ្នាំ2021 ពោលគឺឆ្នាំក្រោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

  • ខាត់ សុឃីម ប្រកាសលក់ឡៃឡុងបិទសម្អាងការដែលបោះទុនដល់ទៅ 10ម៉ឺនដុល្លារ!!

    ខាត់ សុឃីម ប្រកាសលក់ឡៃឡុងបិទសម្អាងការដែលបោះទុនដល់ទៅ 10ម៉ឺនដុល្លារ!!

    ស្របពេលពិធីមង្គលការនានានៅតែបន្តពន្យារពេលដើម្បីទប់ស្កាត់ និងចៀសវាងការរីករាលដាលនៃជំងឺកូវីដ19 ពេលនេះតារាចម្រៀងពហុជំនាញ ខាត់ សុឃីម បានប្រកាសបិទសម្អាងការដោយធ្វើការលក់ឡៃឡុង សម្ភារ ទាំងអស់តែម្តង ។

    ក្នុងនោះ ខាត់ សុឃីម បានបញ្ជាក់ថា ដើមចំណាយអស់ដល់ទៅ10ម៉ឺនដុល្លារ តែនាងលក់ឡៃឡុងតែ 2ម៉ឺនដុល្លារទេ ។ ខាត់ សុឃីម បានបន្ថែមថាមូលហេតុដែលអ្នកនាងលក់ ដោយសារតែមិនមានអ្នកមើលការខុសត្រូវ ម្យ៉ាងនាងត្រូវដូរមុខរបរថ្មីផងដែរ ។ កាលពី​ម្សិលមិញ​នេះ អ្នក​នាង ខាត់ សុ​ឃឹម បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ថា « ថ្ងៃស្អែក​ខ្ញុំ​នឹង​ឡាយ ឡៃ​ឡុ​ង​ភ្នួ​ង​របស់ខ្ញុំ​ចោល​ហើយ ឈប់​បើក​ហើយ​ដើម​10​ម៉ឺន ឥឡូវ​លក់​តែ​2​ម៉ឺន​$​ទេ​» ដោយ​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជា​ខ្លាំងបន្ទាប់​ពី​លឺដំណឹង​នេះ៕

  • ប្ដូរ180ដឺក្រេ រ៉ូលីន ពីមុនប្រែហើយ​ ធ្វើ​ច្រមុះ​ និង​សម្រករាង​ ពិតជា​ស្រស់​ស្អាត​

    ប្ដូរ180ដឺក្រេ រ៉ូលីន ពីមុនប្រែហើយ​ ធ្វើ​ច្រមុះ​ និង​សម្រករាង​ ពិតជា​ស្រស់​ស្អាត​

    ដូចដែលប្រិយមិត្តបានជ្រាបហើយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ៉ូលីន ដែលជា​តារាពហុជំនាញដ៏ល្បីមួយរូប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រចាំសិល្បៈស្រុកខ្មែរ កំពុងត្រូវប៉ាន់មានទីផ្សារការងារខ្ពស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថែមទាំងមមាញឹកយ៉ាងខ្លាំង មិនថាតែការច្រៀង​ ​​​​​​​​​​​​​​​​​​​​​ការសម្តែង​ និងធ្វើជា​ពិធីការិនី​នោះទេ​ ​​​​​​​​​​​​​​​​​​​​​​សុទ្ធតែ​អាច​ធ្វើ​បាន​យ៉ាងល្អ​ ​​​​​​​​​​​​​​​​​​និង​ទទួល​បានការគាំទ្រជាខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជនទៀតផង​​​​​​​​​​​​​​​​​​​​។

    ដោយឡែក ស្របពេលដែល ​​​​​​​​​​​​​​​​​​​​​​​​ការងារសិល្បៈកំពុងឡើងកូដបែបនេះ រ៉ូលីន​​​​​​​​​​​​​​​​​​​​​​​ បានផ្លាស់ប្ដូរសម្រស់ខ្លួនឯងស្ទើរតែទាំងស្រុង​​​​​​​​​​​​​​​​ មើលមិនចង់ស្គាល់ ​​​​​​​​​​​​​​​​​​​ប្លែកភ្នែកខ្លាំងណាស់។ ក្នុងនោះដែរ ​​​​​​​​​​​​​​​​​​​បើយោងតាមរូបភាពចុងក្រោយបុន្មានសន្លឹកដែល ​​​​​​​​​​​​​​​​​​​​តារារូបនេះ ​​​​​​​​​​​​​​​​​​​បានបង្ហោះក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន គេឃើញថា រ៉ូលីន ពីមុនប្រែហើយ ដោយមានច្រមុះខ្ពស់ ​​​​​​​​​​​​​និងស្រួចជាងមុនដាច់តែម្ដង ថែមទាំងដូចជា​​​​​​​​​​​​​​​​​​​​​​​ ស្រកគីឡូស្លីម ជាងមុនទៀតផង។


    ទន្ទឹមនឹងនេះដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្របពេលដែល រ៉ូលីន មានការផ្លាស់ប្ដូរសឹងតែ180ដឺក្រេបែបនេះ​​​​​​​​​​​​​​​​​​​​​​ ធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងណាស់ ​​​​​​​​​​​​​​​​​និងសរសើរពីរូបសម្បត្តិថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់រូបគេគ្រប់គ្នា។ សូមជម្រាបថា តារា​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ដំបូង​តាម​រយៈ​កម្ម​វិធី Miss Photo City ហើយ​កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​បន្ទាប់​ពី​បាន​ចូល​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន និង​បាន​សម្ដែង​រឿង លេង​កំប្លែង ជា​ពិសេស​ទេពកោសល្យ​ការ​ប្រើ​សំឡេង​របស់​លោក៕