Author: អេបិល

  • ការប្រកួតពានរង្វាន់ HUN SEN CUP នៅសៀមរាបត្រូវលើកពេល ដោយសារសៀមរាប មិនអាចរកទីលានកណ្តាលប្រកួតបាន

    ការប្រកួតពានរង្វាន់ HUN SEN CUP នៅសៀមរាបត្រូវលើកពេល ដោយសារសៀមរាប មិនអាចរកទីលានកណ្តាលប្រកួតបាន

    ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី13 ឆ្នាំ2019 ថ្នាក់ខេត្ត រវាងខេត្តសៀមរាប និងព្រះវិហារ ដែលក្រុមខេត្តសៀមរាបត្រូវធ្វើជាម្ចាស់ផ្ទះនោះ បានសម្រេចលើកពេលវេលាហើយ ដោយសារតែក្រុមមួយនេះមិនអាចរកទីលានប្រកួតបានទាន់ពេលវេលា។

    ចំពោះមូលហេតុនៃការមិនឱ្យប្រកួតលើទីលានរបស់ខេត្តសៀមរាបនោះគឺ ដោយសារតែក្រុមមួយនេះបានរងការពិន័យមិនឱ្យធ្វើជាម្ចាស់ផ្ទះចំនួន 1ប្រកួត ដោយសារតែមានអំពើហិង្សាកើតឡើងក្នុងអំឡុងពេលប្រកួតនៅក្នុងកីឡដ្ឋាននេះរវាងខេត្តសៀមរាប និងឧត្តរមានជ័យ និងមិនមានអាជ្ញាធរជួយសម្របសម្រួលអំពើហិង្សាទាន់ពេលវេលា។

    ដូចនេះក្រុមខេត្តសៀមរាបត្រូវស្វែងរកកីឡដ្ឋានផ្សេងក្រៅពីកីឡដ្ឋានខេត្តសៀមរាបដើម្បីរៀបចំការប្រកួតមួយនេះ ហើយការប្រកួតអាចនឹងត្រូវធ្វើនៅក្រោយពិធីចូលឆ្នាំខ្មែររួចវិញ៕

  • ចេញហើយ លទ្ធផលចាប់គូវគ្គ1/8 ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    ចេញហើយ លទ្ធផលចាប់គូវគ្គ1/8 ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    នៅព្រឹកថ្ងៃព្រហស្បតិ៍ 7កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ2562 ត្រូវនឹងថ្ងៃទី11 ខែមេសា ឆ្នាំ2019 វេលាម៉ោង11:០០ព្រឹក នៅពហុកីឡដ្ឋានជាតិមានការរៀបចំការចាប់គូសម្រាប់វគ្គ 16ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី13 ឆ្នាំ2019។

    ក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា លោក ឆាំង ពិសិដ្ឋ បានធ្វើការចាប់គូគ្នាប្រកួតជាបន្តដោយមានក្រុមឡើងមកវគ្គនេះចំនួន 16ក្រុម ត្រូវជា 8គូដែលនឹងធ្វើការប្រកួតចំនួន​ 3ថ្ងៃ គឺថ្ងៃទី23 ដល់ទី25 ខែមេសា ឆ្នាំ2019។

    ក្នុងនោះដែរ ថ្ងៃដំបូង(ទី23) និងថ្ងៃទី2(ទី24) នឹងមានការប្រកួតក្នុង 1ថ្ងៃ 3គូដូចគ្នា ដោយឡែកថ្ងៃទី3 ចុងក្រោយ (ទី25) នឹងមានការប្រកួតចំនួន 2គូ ហើយការប្រកួតនឹងប្រព្រឹត្តទៅនៅវេលាម៉ោង 3រសៀលទាំងអស់៕

  • ដឹងតែកក្រើកខណ្ឌច្បារអំពៅដែលនាំតារាសិល្បៈច្រើននាក់សម្តែងសង្ក្រាន្តឆ្នាំថ្មី!

    ដឹងតែកក្រើកខណ្ឌច្បារអំពៅដែលនាំតារាសិល្បៈច្រើននាក់សម្តែងសង្ក្រាន្តឆ្នាំថ្មី!

    នេះជាលើកទី១ហើយដែលខណ្ឌច្បារអំពៅបានរៀបចំរំលេចព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីឆ្នាំកុររយៈពេល៣ថ្ងៃពេញដោយផុសឡើងនៅទម្រង់សិល្បៈសម័យបុរាណជាច្រើនផងដែរ។ ដូចនេះគេរំពឹងថាអ្នកនៅច្បារអំពៅឬតាមផ្លូវជាតិលេខ១ពិតជាមកចូលរួមច្រើនរៀបចំនៅវត្តវាលស្បូវរាជធានីភ្នំពេញ។

    លោក ចេង មុន្នីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា ដោយសារប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចំរើនគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់ម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី ដែលធ្វើអោយប្រជាពលរដ្ឋយើងរស់នៅសុខស្រួល និងចង់ទៅណាមកណាម៉ោងណាក៏បាន វាមិនលំបាក ចង់ទៅចូលរួមកម្មវិធីណាក៏ស្រួលធ្វើតំណើរ ដូចនេះស្របតាមទិសដៅនៃភាពរីកចំរើនរបស់ប្រទេសជាតិយើង និងដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានធ្វើកមហមវិធីរយៈពេល៣ថ្ងៃ គឺកម្មវិធី សង្ក្រាន្តច្បារអំពៅ និងមានកម្មវិធីជាច្រើនដូចជា ពិធីស្រង់ព្រះ ពិធីរាប់បាត្រ លេងល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត ការរាំលេងកម្សាន្ត ការការប្រគុំតន្រ្តី សម្តែងប្លែកៗ មានការដើបង្ហាញម៉ូត ក្រុមកំប្លែង និងតារាចំរៀងល្បីៗចូលរួមជាច្រើនរូប ។

    ដូចនេះលោកអភិបាលខណ្ឌសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់មកចូលរួមកម្មវិធីសង្ក្រាន្តច្បារអំពៅនេះអោយបានច្រើនកុះករ ។ ដោយឡែកលោក អ៊ឹម ជីវ៉ា ដែលជាអ្នកចាត់ចែងរៀបចំកម្មវិធីផ្នែកសិល្បៈក្នុងសង្ក្រាន្ត ច្បារអំពៅ បាននិយាយថា នេះ កម្មវិធីសិល្បៈមានច្រើនទម្រង់មែនទែនដែលមានការចូលរួមពីសិល្បករគ្រប់ផ្នែក ក្នុងនោះយើងមានការការបង្ហាញម៉ូតទៅតាមសម័យកាល ហើយការលេងល្បែងប្រជាប្រិយចាប់ពីព្រឹក ការលេងនៅតំបន់ត្រជាក់ចិត្តចាប់ផ្តើមពីម៉ោង១រសៀល ការប្រគុំតន្រ្តីនិងការចាប់ផ្តើមពីម៉ោង៦ដល់ម៉ោង១០យប់ និងមានកម្មវិធីសប្បាយជាច្រើនទៀត។

  • ទស្សនាវីដេអូអប់រំពីការប្រព្រឹត្តិខ្លួននាឱកាសបុណ្យចូលឆ្នាំ

    ទស្សនាវីដេអូអប់រំពីការប្រព្រឹត្តិខ្លួននាឱកាសបុណ្យចូលឆ្នាំ

    វិដេអូ១ដែលចេញផ្សាយប៉ុន្មានថ្ងៃមកនេះត្រូវបានគេមើលឃើញថាមានការរៀបរាប់យ៉ាងលម្អិតពីអាកប្បកិរិយាយុវជនគួរធ្វើខ្លួនយ៉ាងណាឱ្យត្រឹមត្រូវជុំវិញព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ បើតាមការឱ្យដឹងវីដេអូមានបង្កប់អត្ថន័យខ្ពស់នេះនិងចាក់ផ្សាយជាបន្តបន្ទាប់នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាក្នុងន័យបំផុសការយល់ដឹងបន្តទៀត។

    ការលើកយកកម្មវិធីខាងលើនេះមកសម្តែងដើម្បីចូលរួមមួយផ្នែកទប់ទល់ការរាំច្រៀងច្រើនពេកហើយភាពសប្បាយរីករាយអំណរឆ្នាំថ្មីមានពិតមែនក៍មនុស្សទាំងអស់មិនត្រូវភ្លេចខ្លួនបង្ហាញនូវគុណធម៌សីលធម៌ដាក់គ្នាសមជាប្រទេសមានអរិយធម៌ខ្ពស់។ ម្ល៉ោះហើយបើទោះជាយើងមិនអាចបកក្រោយបានយើងក៏នៅតែរំលេចរំលឹកខ្លះៗ អប់រំយុវវ័យជំនាន់ក្រោយមានការយល់ដឹងជាបន្តជៀសវាងភ្លេចខ្លួនបង្កអំពើណាមួយស្មានមិនដល់ពេលចូលឆ្នាំ។ វីដេអូនេះជួយការគាំទ្រដោយព្រះវិជ្ជារង្សី ឈឹម សំអាត កល្យាណសិរីព្រះគណៈថ្នាក់កិត្តិយសគណៈមហានិកាយទីប្រឹក្សាសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាប្រធានពុទ្ឋិកសមាគមនិងជាព្រះចៅអាវាសវត្តព្រះសង្ឃខ្មែរនៃរដ្ឋវ៉ាស៊ីនតោន។ តោះទស្សនាវិដេអេមានអត្ថន័យអប់រំដូចម្តេចទាំងអស់គ្នា៖

  • ការប្រគំតន្រ្តីរាត្រីវគ្គផ្តាច់ព្រ័ត្រស្រាបៀរអាន់ឆ័រចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីនៅក្រុងបាត់ដំបង

    ការប្រគំតន្រ្តីរាត្រីវគ្គផ្តាច់ព្រ័ត្រស្រាបៀរអាន់ឆ័រចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីនៅក្រុងបាត់ដំបង

    បាត់ដំបង៖ការប្រគំតន្រ្តីយក្សនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ បានកក្រើកទីនេះ ដោយសារតែមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីបងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបងក្រោយពីពិធីប្រកាសក្រុមជើងឯកនៃការប្រកួតផ្នែកនារីតែម្តង។

    ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗនៅក្នុងខេត្តបាត់ដំបងបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរអាន់ឆ័រជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរអាន់ឆ័រដែលបានទិញពីស្តង់ស្រាបៀរអាន់ឆ័រដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។

    កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជាលោក ឆន សុវណ្ណរាជ អ្នក នាងពេជ្រ សោភា កញ្ញា វី ឌីណែត កញ្ញាទេព បូព្រឹក្ស លោក នីកូ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខស្រីនាង លោក ហ្សូណូ កញ្ញា សួស វីសា លោក នី រតនា លោកស្តេប ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។

    តារាជាច្រើនរូបទៀតដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកខេត្តសៀមរាប នាត្រីកាលនោះ។

    កម្មវិធីប្រគំតន្រ្តីនឹងបន្តប្រារព្ធធ្វើឡើងនៅមួយខេត្តទៀតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៖ ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះសូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។
    ពិសាដោយការទទួលខុសត្រូវ៕

  • កីឡដ្ឋានខេត្តសៀមរាប រងពិន័យមិនអនុញ្ញាតឱ្យរៀបចំការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    កីឡដ្ឋានខេត្តសៀមរាប រងពិន័យមិនអនុញ្ញាតឱ្យរៀបចំការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    កាលពីការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី13 ឆ្នាំ2019 ថ្នាក់ខេត្ត រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យកាលពីសប្តាហ៍មុន មានអំពើហិង្សាកើតឡើងក្នុងអំឡុងការប្រកួតរវាងក្រុមទាំង2 ធ្វើឱ្យផ្អើលពេញទាំងទីលាន។

    ដោយសារតែមូលហេតុនេះហើយ ទើបគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជាបានអនុវត្តតាមច្បាប់ពិន័យទៅលើកីឡដ្ឋានខេត្តសៀមរាប​មិនឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតដណ្ដើមពានរង្វាន់នេះចំនួន 1ប្រកួត ដោយឱ្យខេត្តសៀមរាបស្វែងរកទឹកដីកណ្តាលណាមួយសម្រាប់ប្រកួតលើកក្រោយ។

    ដូច្នេះហើយ នៅសប្តាហ៍ក្រោយនេះ ការប្រកួតសប្តាហ៍ទី6 រវាងខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលខេត្តសៀមរាបត្រូវធ្វើជាម្ចាស់ផ្ទះនោះ នឹងត្រូវលើកទៅធ្វើនៅក្នុងទឹកដីខេត្តផ្សេងក្រៅពីខេត្តសៀមរាបវិញ៕


  • ម្ចាស់ក្លិបបឹងកេតសង្ឃឹមតិចតួចថា កូនប្រុសរបស់ខ្លួនអាចនឹងជាប់ជាកីឡាកររបស់ Bacelona

    ម្ចាស់ក្លិបបឹងកេតសង្ឃឹមតិចតួចថា កូនប្រុសរបស់ខ្លួនអាចនឹងជាប់ជាកីឡាកររបស់ Bacelona

    លោកស្រី ពុធ ធីតា ជាម្ចាស់ក្លិបបាល់ទាត់នៃលីកកំពូលកម្ពុជា បឹងកេត អេហ្វស៊ី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញការបញ្ជូនកូនប្រុសម្នាក់ទៅចូលរួមធ្វើតេស្តសមត្ថភាពជាមួយក្លិបយក្សរបស់អេស្ប៉ាញ FC Bacelona នោះថា នៅទីនោះមានកុមារពូកែៗច្រើនណាស់មកពីជុំវិញពិភពលោក ដូច្នេះហើយទើបធ្វើឱ្យលោកស្រីមិនសូវជាមានសង្ឃឹមប៉ុន្មានឡើយ។

    កុមារា DOME ដែលជាកូនប្រុសបង្កើតរបស់លោកស្រីកំពុងតែធ្វើតេស្តសមត្ថភាពរបស់គេលើកចុងក្រោយនៅក្នុងសាលាបាល់ទាត់ FC BESCOLA នៅលើទឹកដីប្រទេសអេស្ប៉ាញ ដែលជាសាលាបាល់ទាត់របស់ក្លិប Bacelona ក្នុងកម្មវិធីជ្រើសរើសយកកុមារដែលមានសមត្ថភាពខ្លាំងមកពីជុំវិញពិភពលោកដើម្បីបានហ្វឹកហាត់នៅក្នុងក្លិបមួយនេះ។

    លោកស្រីបានបន្ថែមថា ក្នុងការធ្វើតេស្តសមត្ថភាពលើកនេះ គឺជាលើកទី3ហើយ ដែលលើកទី1 ធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី លើកទី2 នៅទឹកដីអេស្ប៉ាញ ហើយលើកនេះគឺជាលើកចុងក្រោយហើយ ប្រសិនបើជាប់ Dome នឹងបានចូលរួមជាមួយក្រុមយុវជនរបស់ក្លិប Bacelona តែម្តង៕

  • ថៃ ជួបវិបត្តិពិបាករកគ្រូបង្វឹកបរទេសមកដឹកនាំ (ខុសដាច់ពីកម្ពុជា)

    ថៃ ជួបវិបត្តិពិបាករកគ្រូបង្វឹកបរទេសមកដឹកនាំ (ខុសដាច់ពីកម្ពុជា)

    ក្រុមបាល់ទាត់ជម្រើសជាតិថៃនៅពេលនេះ មិនទាន់រកបានគ្រូបង្វឹកដែលល្អសម្រាប់ដឹកនាំក្រុមដំរីសឹករបស់ខ្លួនបាននៅឡើយទេ ខណៈដែលគ្រូបង្វឹកបណ្តោះអាសន្ន គឺជាជនជាតិថៃ និងជាអតីតអ្នកចាត់ការក្រុមជម្រើសជាតិថៃ។

    សហព័ន្ធកីឡាបាល់ទាត់ថៃបានទាក់ទងគ្រូបង្វឹកសញ្ជាតិផ្សេងៗគ្នាចំនួន 4នាក់ហើយ មានដូចជា ក្រូអាត អាល្លីម៉ង់ អេស្ប៉ាញ និងអង់គ្លេស ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមានឡើយ តែទោះជាយ៉ាងណា សហព័ន្ធកីឡាបាល់ទាត់ថៃបានប្តេជ្ញាចិត្តថា នឹងស្វែងរកគ្រូបង្វឹកដែលល្បីល្បាញ និងខ្លាំងពូកែមកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិរបស់គេឱ្យបាន។

    គួររំឭកផងដែរថា សហព័ន្ធកីឡាបាល់ទាត់ថៃបានដកគ្រូបង្វឹករបស់ខ្លួនចេញពីតំណែងភ្លាមៗក្នុងព្រឹត្តិការណ៍បាល់ទាត់អាស៊ី AFC ASIAN CUP ក្រោយចាញ់ក្រុមឥណ្ឌាយ៉ាងទក់សាច់ 4ទល់នឹង1៕

  • ​​វៀត​ណាម យករថយន្តទំនើបផលិតក្នុងស្រុកឱ្យប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុបធ្វើ​តេស្ត​ដោយផ្ទាល់

    ​​វៀត​ណាម យករថយន្តទំនើបផលិតក្នុងស្រុកឱ្យប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុបធ្វើ​តេស្ត​ដោយផ្ទាល់

    ​រថយន្ត​ផលិត​ក្នុង​ស្រុក​លើកដំបូង​របស់​​វៀតណាមបាន​លេច​ចេញ​ជារូបរាង ​និង​បាន​យក​ទៅ​ដាក់​តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ជា​ច្រើន​ប្រទេស​ ដូចជា បារាំង និង​ស្វ៊ីស​ជាដើម។

    ​ថ្មីៗ​នេះ ក្រុមហ៊ុន VinFast ដែល​ជា​សម្ព័ន្ធ VinGroup ​និង​ម៉ាក​សញ្ញា​រថយន្ត​ទំនើប​របស់​វៀតណាម ​បាន​យក​រថយន្ត​ចំនួន 155គ្រឿង​ទៅ​ដល់​ 14ប្រទេស​ ក្នុងនោះមាន​ប្រទេស​​ក្នុងតំបន់​អាស៊ាន​ តំបន់​អាស៊ី រាប់​បញ្ចូល​ទាំង​ប្រទេសអូស្រ្តាលី អូទ្រីស និង​កូរ៉េ​ខាងត្បូង និង​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​ដើម្បី​បើក​សាកល្បង​លើ​គុណភាព។

    ​បន្ទាប់​ពី​បើក​សាកល្បងរួច ក្រុមហ៊ុន ​VinFast ​ក៏​នឹង​បើកឱ្យ​អតិថិន​កុម្ម៉ង់​ទិញ​ទុក​មុន​។ ​ចំពោះ​ថ្ងៃ​ប្រកាស​ចេញ​លក់​ផ្លូវការត្រូវបានរំពឹងថា ប្រហែល​ជាក្នុងអំឡុង​ត្រីមាស​ទី3 ឆ្នាំ2019 នេះ។

    ​VinFast បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​នៅ​អឺរ៉ុប និង​អាមេរិកដែល​មាន​ជំនាញ​ខាង​វិស័យ​យានយន្ត​នេះ​ ដូចជាក្រុមហ៊ុន BMW, Bosch, Magna Steyr និង Pininfarina ដើម្បី​បង្កើត​ជា​រថយន្ត​ទាំង 2​ម៉ូដែល​របស់​ខ្លួន​ឡើង​៕

    សូមទស្សនាវីដេអូបើកសាកល្បងខាងក្រោម៖

  • ​OnePlus 7 Pro ​នឹង​មាន​ប្រើ​ប្រព័ន្ធ 5G ចេញនៅពាក់កណ្ដាលឆ្នាំនេះ

    ​OnePlus 7 Pro ​នឹង​មាន​ប្រើ​ប្រព័ន្ធ 5G ចេញនៅពាក់កណ្ដាលឆ្នាំនេះ

    ​​ក្រុមហ៊ុនOnePlus ​បាន​​ចូលប្រឡូក​ទីផ្សារ​ស្មាតហ្វូន​ប្រើ​ប្រព័ន្ធ 5G ដែរហើយ។ នេះ​បើ​យោងតាម​ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​មួយ គឺ Gsmarena។

    OnePlus ​7 Pro ​នឹង​បំពាក់​ដោយ​បន្ទះ​ឈីប Snapdragon 855 ​SoC និង​មួយ​ប្រភេទ​ទៀត​ជា​ឈីប 5G (X50) អាច​នឹង​មាន​ឈ្មោះ​ថ្មី​ថា OnePlus 7 Pro 5G។

    រូបភាព​ 2​សន្លឹក​ដែល​បែកធ្លាយចេញមក​ថ្មីៗ​នេះនៅ​លើ​បណ្តាញ​សង្គម​ចិន Weibo ​គឺជា​សញ្ញាមួយ​យ៉ាង​ច្បាស់​បង្ហាញ​ថា ​OnePlus 7 Pro នឹង​បំពាក់​អេក្រង់កោង ​លាត​ពេញ​មួយ​តួ​ខ្លួន ​Super optic display ដែល​ជា​​ប្រភេទ​អេក្រង់ OLED ដំណើរការ​ដោយ​ Android 9 Pie មាន RAM 8GB ជម្រើស​មេម៉ូរី 256GB។

    ​ប្រភព​ដដែល​បាន​បន្ថែម​ថា ​OnePlus 7 Pro ​អាច​នឹង​បំពាក់​កាមេរ៉ា 3នៅ​ខាង​ក្រោយ(4MP+16MP+8MP) ចំណែក​ឯ​កាមេរ៉ា​មុខវិញ ​ប្រភព​ដដែលមិន​បាន​បញ្ជាក់​នៅ​ឡើយ​ទេ តែ​ជា​ប្រភេទ pop-up កាមេរ៉ា។ យ៉ាង​ណាមិញ សូមរង់ចាំដល់ការប្រកាសជាផ្លូវការនៅអំឡុងខែឧសភាខាងមុខនេះ៕