Author: អេបិល

  • រថយន្ត​ Minivan​ ម៉ាក​ Lexus​ ដំបូង​គេ​បាន​បង្ហាញមុខ​ជា​ផ្លូវការ​ហើយ​!

    រថយន្ត​ Minivan​ ម៉ាក​ Lexus​ ដំបូង​គេ​បាន​បង្ហាញមុខ​ជា​ផ្លូវការ​ហើយ​!

    រថយន្ត​ Minivan​ ម៉ាក​ Lexus​ ដំបូង​គេ​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅក្នុង​កម្មវិធី​ Shanghai​ Auto​ Show​ ដែល​ផលិត​ឡើងជា​ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ ហើយក៏​នឹង​ដាក់​លក់​លើ​ទីផ្សារ​អាស៊ី​ផង​ដែរ​។

    រថយន្ត​ប្រភេទ​ Minivan​ នេះ​មាន​ម៉ូដែល​ជា​ Lexus​ LM​ ដែល​វា​មាន​ទ្រង់ទ្រាយ​ស្រដៀងនឹង​រថយន្ត​ Toyota​ Alphard​ ដែរ​ ប៉ុន្តែ​មាន​រចនាប័ទ្ម​ស្រដៀងនឹង​រថយន្ត​ Lexus​ ជំនាន់​ចុងក្រោយ​។ រថយន្ត​ LM​ ដែល​បង្ហាញខ្លួន​នៅ​សៀងហៃ​ គឺ​មាន​បំពាក់​កៅអី​ចំនួន4​ ដោយ​ផ្នែក​ខាងក្រោយ​ គឺ​ប្រៀប​ដូចជា​កាប៊ីន​យន្តហោះ​ប្រភេទ​ Business​-Class​ អ៊ីចឹង​ដែរ​។

    កៅអី​អ្នកបើកបរ​ និង​កៅអី​អ្នកដំណើរ​ជួរ​ខាងក្រោយ​ត្រូវ​បាន​ខណ្ឌ​ចែក​ដោយ​ជញ្ជាំង​កញ្ចក់​មួយ​ដែល​អាច​បិទ​-បើក​បាន​ ហើយ​លើ​ជញ្ជាំង​នេះ​ក៏​មាន​បំពាក់​ទូរទស្សន៍​ដ៏​ធំ​មួយ​ និង​មាន​គ្រឿងបរិក្ខារ​ជាច្រើន​ទៀត​។ Lexus​ និយាយ​ថា​ រថយន្ត​ LM​ នេះ​ក៏​នឹង​មាន​ប្រភេទ​កៅអីអង្គុយ​ចំនួន7​ ផង​ដែរ​។

    ចំណុច​សំខាន់​របស់​រថយន្ត​នេះ​ គឺ​កៅអី​អ្នកដំណើរ​ជួរ​ខាងក្រោយ​។ កៅអី​នេះ​មាន​បំពាក់​ប្រព័ន្ធ​កម្ដៅ​ ប្រព័ន្ធ​ខ្យល់​ មានមុខ​ងារ​ម៉ាស្សា​ និង​អាច​សេ0រ៉េ​បាន​ច្រើន​របៀប​។ កៅអីអង្គុយ​នេះ​មាន​ផ្ទុក​ដោយ​ Foam​ មួយ​ប្រភេទ​ ដែល​អាច​ឱ្យ​អ្នកដំណើរ​អង្គុយ​បាន​យ៉ាង​ស្រណុក​សុខ​ស្រួល​។

    ទូរទស្សន៍​ជាប់​ជញ្ជាំង​ គឺ​មាន​ទំហំ​ 26អ៊ីញ​ អាច​ភ្ជាប់​ជាមួយ​ស្មា​តហ្វូ​ន និង​ Tablet​ ហើយ​អាច​ចា​ក់​ឌីស្ក​បាន​ទៀតផង​។ មុខងារ​ដទៃទៀត​ មាន​ដូចជា​ឧបករណ៍​បំពង​សំឡេង​ចំនួន19​ ទូទឹកកក​ចំណុះ​ 14លីត្រ​ ដែល​អាច​ដាក់​ស្រា​បាន​ 2ដប​ អេក្រង់​ Touch​ ស្ថិតនៅ​កណ្ដាល​កៅអី​ទាំង2​ សម្រាប់​បញ្ជា​ទូរស័ព្ទ​ បញ្ជា​កៅអី​ បញ្ជា​ម៉ាស៊ីន​ត្រជាក់​ និង​បញ្ជា​ប្រព័ន្ធ​សំឡេង​ជាដើម​។ លើស​ពីនេះ​នៅ​មាន​ស្រទាប់​ការពារ​ និង​ទប់​សំឡេង​រំខាន​ពី​ខាងក្រៅ​ទៀតផង​។

    Lexus​ LM​ នេះ​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន2​ គឺ​ LM​ 350​ ប្រើប្រាស់​ម៉ាស៊ីន​ 3.5លីត្រ​ 6ស៊ីឡាំង​ និង​ LM​ 300h​ ប្រើប្រាស់​ម៉ាស៊ីន​ 2.5លីត្រ​ 4ស៊ីឡាំង​ គួបផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​។ Lexus​ ទាំង2​ នេះ​នឹង​ចេញ​លក់​នៅ​ចុងឆ្នាំ2019​ នេះ​ ជាមួយ​ជម្រើស​ពណ៌ស​ និង​ពណ៌ខ្មៅ​។ តម្លៃ​មិនទាន់​បង្ហាញ​នៅឡើយ​ទេ​ ប៉ុន្តែ​វា​ច្បាស់ជា​ថ្លៃជាង​ Toyota​ Alphard​ មិនខាន​៕

  • Samsung​ ចេញផ្សាយ​ស្មា​តហ្វូ​ន Galaxy​ A80​ ជា​ផ្លូវការ​ អេក្រង់​ពេញ​ស្អាត​

    Samsung​ ចេញផ្សាយ​ស្មា​តហ្វូ​ន Galaxy​ A80​ ជា​ផ្លូវការ​ អេក្រង់​ពេញ​ស្អាត​

    ក្រុមហ៊ុន​ Samsung​ បាន​ចេញផ្សាយ​ស្មា​តហ្វូ​ន Galaxy​ A80​ ជា​ផ្លូវការ​កាលពីយប់មិញ​ ដោយ​ផ្លាស់​ប្តូរ​រចនាប័ទ្ម​ថ្មី​មួយ​ទំហឹង​ ទាំង​ផ្នែក​អេក្រង់​ និង​កាមេរ៉ា​។ ចំណុច​លេចធ្លោ​ស្ថិតនៅ​ត្រង់​ការ​បំពាក់​អេក្រង់​ពេញ​ New​ Infinity​ Display​ និង​កាមេរ៉ា​បង្វិល​មុខ​-ក្រោយដែល​ធ្លាប់​លេចឮ​នៅក្នុង​ពាក្យ​ចចាមអារ៉ាម​កាលពី​ពេលមុន​ហ្នឹងឯង​។

    កាមេរ៉ា​ Pop​-up​ លើ​ A80​ មាន​ផ្ទុក​កាមេរ៉ា​មុខ​-ក្រោយ​លើ​ទីតាំង​តែមួយ​ ដោយ​កាមេរ៉ា​ក្រោយ​ 3គ្រាប់​មាន​មួយ​ 48MP​ f/2.0​ មួយ​គ្រាប់​ទៀត​ប្រភេទ​ Ultrawide​ ទំហំ​ 8MP​ f/2.2​ និង​គ្រាប់​ទី3​ ជា​ ToF​ Sensor​ ខណៈ​កាមេរ៉ា​មុខ​ឈរ​លើ​ទីតាំង​តែមួយ​បែបនេះ​ពុំ​មាន​បន្សល់​ស្នាម​ឆក​ណាមួយ​លើ​អេក្រង់​លាត​ស្មើ​ទំហំ​ 6.7អ៊ីញ​កម្រិត​ FHD​+ (1080​ x 2400​ ភិក​សែល​) ប្រភេទ​ Super​ AMOLED​។

    ទម្រង់​រចនាប័ទ្ម​កាមេរ៉ា​បង្វិល​បែបនេះ​ធ្លាប់​មាន​ដំបូងបង្អស់​លើ​ Oppo​ N1​ ស៊េរី​ឆ្នាំ2014​ ប៉ុន្តែ​មិន​ទំនើប​ខ្លាំង​ដូច​ស៊េរីA80​ នេះ​ទេ​។ ក្រឡេក​ទៅ​មើល​ថាមពល​ថ្ម​ធុន​ខ្ពស់​ត្រកូល​ A មួយ​នេះ​វិញ​ គឺ​មាន​ទំហំ​ 3700mAh​ គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង​ 25វ៉ាត់​ ដោយមាន​ RAM​ ទំហំ​ 8GB​ និង​អង្គ​ផ្ទុក​ 128GB​ គាំទ្រ​មុខ​ងា​រស្គែន​ខ្ចៅដៃ​លើ​អេក្រង់​។

    ដោយ​មិនទាន់​បញ្ជាក់​ពី​តម្លៃ​នៅឡើយ​នោះ​ ​;Galaxy​ A80​ នឹង​ចេញ​លក់​ក្នុង​អំឡុង​ថ្ងៃទី​ 29​ ឧសភា​ ស្រប​ពេល​ Galaxy​ A70​ នឹង​លេចមុខ​លើ​ទីផ្សារ​នា​ថ្ងៃទី26​ មេសា​ខាងមុខនេះ​។ នេះ​ជា​ម៉ូដែល​ 2ថ្មីទៀត​បន្ទាប់ពី​ Samsung​ ប្រកាស​ម៉ូដែល​ជាច្រើន​ មាន​តាំងពី​ A10​/A20​/A30​ និង​ A50​៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

     

  • គេ​ថត​បាន​រូប​ Black​ Hole​ លើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​ មាន​ទំហំ​ធំ​ស្មើនឹង​ 3លាន​ដង​នៃ​អង្កត់ផ្ចិត​ផែនដី​

    គេ​ថត​បាន​រូប​ Black​ Hole​ លើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​ មាន​ទំហំ​ធំ​ស្មើនឹង​ 3លាន​ដង​នៃ​អង្កត់ផ្ចិត​ផែនដី​

    Black​ Hole​ ដែលគេ​ថត​បាន​នេះ​ មាន​អង្កត់ផ្ចិត​ទំហំ​ 40ពាន់​លាន​គីឡូម៉ែត្រ​ ដែល​ស្មើនឹង​ 3លាន​ដង​នៃ​អង្កត់ផ្ចិត​ផែនដី​ ហើយ​វា​មាន​ចម្ងាយ​ 500លាន​ទ្រី​លាន​គីឡូម៉ែត្រ​ពី​ភពផែន​ដី​។ វា​ស្ថិតនៅ​ចំកណ្ដាល​នៃ​កញ្ចុំ​ផ្កាយ​ Messier​ 87​ ជា​កញ្ចុំ​ផ្កាយ​ធំ​មួយ​ដែល​ស្ថិតនៅ​ក្បែរ​កញ្ចុំ​ផ្កាយ​ Virgo​។

    រូបភាព​នេះ​អាចប​ង្កើត​ឡើង​បាន​ដោយ​ពឹងផ្អែក​លើ​កែវយឹត​វិទ្យាសាស្ត្រ​ចំនួន8​ ដែល​ដាក់​តាំងនៅ​លើ​ទីតាំង​ជាច្រើន​លើ​ភពផែន​ដី​។

    លោក​សាស្ត្រា​ចារ្យ​ Heino​ Falcke​ ដែល​ជា​អ្នកស្នើ​ឱ្យ​មានការ​ពិសោធ​នេះ​បានឱ្យ​ដឹង​ថា​ ៖ “វា​មាន​ម៉ាសមាឌ​ស្មើនឹង​ព្រះអាទិត្យ​ 6.5ពាន់​លាន​ដង​។ វា​គឺជា​កំពូល​ Black​ Hole​ ដែល​មាន​ទម្ងន់​ធ្ងន់​មួយ​ក្នុង​ចក្រវាល​”។

    ក្នុង​រូបភាព​មាន​បង្ហាញ​អំពី​រង្វង់​ដ៏​ភ្លឺ​មួយ​នៃ​ឧស្ម័ន​ក្ដៅ​ ដែល​ហូរ​ចូល​ទៅ​ក្នុងរង្វង់​កណ្ដាល​ពណ៌ខ្មៅ​។ ​;រង្វង់​នៃ​ពន្លឺ​នេះ​ គឺ​ភ្លឺ​ជាង​ពន្លឺ​នៃ​ដួងតារា​ទាំងអស់​ក្នុង​កញ្ចុំ​ផ្កាយ​ Messier​ 87​ រួមបញ្ចូល​គ្នា​ទៅទៀត​ ហើយ​វា​ជាហេតុ​ធ្វើ​ឱ្យ​តារាវិទូ​ទាំងឡាយ​លើ​ភពផែន​ដី​អាច​មើលឃើញ​ និង​ថត​វា​បាន​៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

  • ជា​ ច័ន្ទ​ដារ៉ា​ វះកាត់​ជង្គង់​បាន​ជោគជ័យ​ តែ​ត្រូវ​សម្រាក​មួយរយៈពេល​សិន​

    ជា​ ច័ន្ទ​ដារ៉ា​ វះកាត់​ជង្គង់​បាន​ជោគជ័យ​ តែ​ត្រូវ​សម្រាក​មួយរយៈពេល​សិន​

    កាលពី​ពេល​ថ្មី​ៗនេះ​ កីឡាករ​វ័យក្មេង​ ជា​ ច័ន្ទ​ដារ៉ា​ ដែល​មាន​បញ្ហា​របួស​ជង្គង់​ក្នុងអំឡុងពេល​ហ្វឹកហាត់​នា​ពេល​កន្លងមក​ជាមួយ​ក្រុម​ភ្នំ​ពេញ​ក្រោ​នបាន​ធ្វើការ​វះកាត់​ព្យាបាល​ប្រកបដោយ​ជោគជ័យ​ហើយ​នៅ​ឯប្រទេស​វៀតណាម​។

    ជា​ ច័ន្ទ​ដារ៉ា​ មាន​បញ្ហា​របួសធ្ងន់​នៅ​ជង្គង់​ខាងស្តាំ​របស់​ខ្លួន​ ក្រោយ​ប៉ះទង្គិច​ជាមួយ​មិត្ត​រួម​ក្រុមក្នុង​ពេល​ហ្វឹកហាត់​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​រូបគេ​ខកខាន​មិនបាន​ចូលរួម​លេង​ជាមួយ​ក្រុមក្នុង​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​លី​កកំពូល​កម្ពុជា​អស់​ជាច្រើន​សប្តាហ៍​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទោះជា​កីឡាករ​រូប​នេះ​វះកាត់​បាន​ជោគជ័យ​មែន​ តែ​រូបគេ​ត្រូវការ​ពេលសម្រាក​មួយរយៈពេល​ទៀត​ មុននឹង​ត្រឡប់​មក​ទីលាន​សាជាថ្មី​ម្តង​ទៀត​ក្នុង​ពេល​ឆាប់​ៗនេះ​ ដើម្បី​បន្ត​ជួយ​មិត្ត​រួម​ក្រុម​ និង​ក្លិប​ឱ្យ​ទទួល​បាន​សមិទ្ធ​ផល​ថ្មី​ៗនា​ពេល​ខាងមុខ​៕

  • ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ផ្តល់​ប្រាក់​រង្វាន់​ដល់​ម្ចាស់​មេដាយ​កីឡា​សាកល​វិទ្យាល័យ​អាស៊ី​

    ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ផ្តល់​ប្រាក់​រង្វាន់​ដល់​ម្ចាស់​មេដាយ​កីឡា​សាកល​វិទ្យាល័យ​អាស៊ី​

    អ្នកប្រដាល់​គុន​ខ្មែរ​ 3រូប​ អេ​ យ៉ានុ​ត សែន​ រ៉ា​ឌី​ និងកីឡា​ករ​ សែន​ រ៉ា​ឌេ​ត ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បន្ទាប់ពី​ពួកគេ​ប្រកួត​ឈ្នះ​មេដាយ​លើ​ប្រភេទ​កីឡា​វ៉ូ​វី​ណាម​ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​សាកល​វិទ្យាល័យ​ និង​ជើងឯក​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​ នា​ពេល​កន្លងទៅ​។

    ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ផ្ដល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​ 4ប្រភេទ​កីឡា​ រួមមាន​ ប៉េតង់​ ការ៉ាតេ​ វាយ​កូនឃ្លី​លើ​តុ​ និងកីឡា​វ៉ូ​វី​ណាម​ នៅក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ថ្មី​ជាប់នឹង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដោយ​ក្នុង​នោះ​ យ៉ានុ​ត ទទួល​បាន​ 23លាន​រៀល​ រ៉ា​ឌេ​ត 33លាល​រៀល​ និង​ រ៉ា​ឌី​ 17លាន​រៀល​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ 27​ ពី​កម្មវិធី​នេះ​ ដោយ​បាន​មេដាយមាស5​ ប្រាក់10​ និង​ សំរឹទ្ធ12​ ឈរ​លើ​លំដាប់​លេខ8​ ក្នុងចំណោម​ 11ប្រទេស​ដែល​បាន​ចូលរួម​ ពោល​គឺ​នៅ​ពីលើ​ប្រទេស​ ហ្វ៊ីលី​ពីន​ ប្រ៊ុយណេ​ និង​ទីម័រខាងកើត​៕

  • ណាហ្គាវើលដ៍ត្រូវលើកទ័ពទៅប្រកួត AFC CUP ជាមួយក្រុមជើងឯកលីកកំពូលសិង្ហបុរី

    ណាហ្គាវើលដ៍ត្រូវលើកទ័ពទៅប្រកួត AFC CUP ជាមួយក្រុមជើងឯកលីកកំពូលសិង្ហបុរី

    ក្រុមបាល់ទាត់ណាហ្គាវើលដ៍ត្រូវមានកាតព្វកិច្ចសំខាន់មួយតំណាងឱ្យកម្ពុជាក្នុងការប្រកួតពានរង្វាន់ AFC CUP 2019 ដែលស្ថិតនៅក្នុងពូល F ជាមួយនឹងក្រុមជើងឯកលីកកំពូលទាំង3 មកពីតំបន់អាស៊ាន Tampines Rovers (សិង្ហបុរី) YANGON UNITED (មីយ៉ាន់ម៉ា) និង Hanoi FC (វៀតណាម) ។

    ការប្រកួតនៅថ្ងៃទី17 ខែមេសា ឆ្នាំ2019 ក្រុមតំណាងឱ្យកម្ពុជាមួយនេះត្រូវជួបជាមួយនឹងក្រុមម្ចាស់ផ្ទះសិង្ហបុរី (Tampine Rover) ដែលជាជើងឯកលីកកំពូលសិង្ហបុរីប្រចាំឆ្នាំ2018កន្លងទៅនៅវេលាម៉ោង6 និង 30នាទីល្ងាចនៅកីឡដ្ឋាន Singpore Sport Complex។

    គួររំឭកផងដែរថា កាលពីប្រកួតដំបូង ណាហ្គាវើលដ៍ បានចាញ់ក្រុមវៀតណាម Hanoi FC ដែលជាជើងឯកលីកកំពូលវៀតណាមក្នុងលទ្ធផល 10 ទល់នឹង 0 នៅលើទឹកដីទីក្រុងហាណូយ នៃប្រទេសវៀតណាម តែជើងទី2 បានយកឈ្នះក្រុមលីកកំពូលមីយ៉ាន់ម៉ា 2 ទល់នឹង0 មុននឹងចាញ់ក្រុម Tampine Rover កាលពីជើងទី1 ក្នុងលទ្ធផល 5 ទល់នឹង0៕

  • មណ្ឌលកីឡា​ហែលទឹក​ថ្មី​ ស្តង់​ដា​អន្តរជាតិ​នឹង​ចាប់បដិសន្ធិ​នៅក្នុង​សាកល​វិទ្យាល័យ​បាត់ដំបង​ក្រោយ​ចូលឆ្នាំ​ខ្មែរ​រួច​

    មណ្ឌលកីឡា​ហែលទឹក​ថ្មី​ ស្តង់​ដា​អន្តរជាតិ​នឹង​ចាប់បដិសន្ធិ​នៅក្នុង​សាកល​វិទ្យាល័យ​បាត់ដំបង​ក្រោយ​ចូលឆ្នាំ​ខ្មែរ​រួច​

    សម្តេច​ក្រឡាហោម​ ស ខេង​ និង​ប្រធាន​សហព័ន្ធ​កីឡា​ខ្មែរ​ហែលទឹក​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ បាន​ចុះទៅ​ពិនិត្យ​ទីតាំង​គម្រោង​សាងសង់​មណ្ឌលកីឡា​ហែលទឹក​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​បរិវេណ​នៃ​សាកល​វិទ្យាល័យ​ខេត្តបាត់ដំបង​ដែល​គ្រោង​នឹង​សាងសង់​នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច​។

    ក្នុង​នោះ​ដែរ​ ក្រោយពី​បាន​ពិនិត្យ​រួចរាល់​ ក៏​មានការ​ឯកភាព​លើ​គម្រោង​មួយ​នេះ​ដែល​គ្រោង​សាងសង់​ឡើង​តាម​ស្តង់​ដា​អន្តរជាតិ​ដែល​មាន​ទំហំ​ 25ម៉ែត្រ​គុណ​នឹង​ 20ម៉ែត្រ​ ដើម្បី​អាច​ឱ្យ​កីឡាករ​-កីឡាការិនី​ ទាំង​ជាតិ​ និង​អន្តរជាតិ​ក៏ដូចជា​មហាជន​ទូទៅ​បាន​ធ្វើការ​ហ្វឹកហាត់​កីឡាហែលទឹក​ដើម្បី​សុខភាព​ផង​ដែរ​។

    លោក​ ហែម​ គិរី​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ខ្មែរ​ហែលទឹក​បាន​ប្រាប់​ថា​ ការសាងសង់​មណ្ឌលកីឡា​ហែលទឹក​នៅ​ខេត្តបាត់ដំបង​នេះ​ ជា​ផែនការមេ​របស់​សហព័ន្ធ​កីឡា​ខ្មែរ​ហែលទឹក​ក្នុង​កិច្ច​អភិ​ឌ្ឍ​ និង​បណ្តុះបណ្តាល​កីឡាករ​-កីឡាការិនី​ឈុត​ធំ​ និង​ថ្នាល​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ត​ការណ៍​កីឡា​ថ្នាក់​ខេត្ត​ ថ្នាក់​ជាតិ​ និង​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ( SEA​ GAMES​ 2023​ ) នា​ពេល​ខាងមុខនេះ​៕

  • ធារី ចន្ថាប៊ីន រងពិន័យមិនឱ្យចូលទីលានប្រកួតលីកកំពូលម៉ាឡេស៊ីចំនួន 1ប្រកួត

    ធារី ចន្ថាប៊ីន រងពិន័យមិនឱ្យចូលទីលានប្រកួតលីកកំពូលម៉ាឡេស៊ីចំនួន 1ប្រកួត

    កាលពីពេលថ្មីៗនេះ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានបង្ហាញអារម្មណ៍សោកស្តាយក្រោយនៅក្នុងបណ្តាញសង្គមថា “Sad that i can’t be part of the team this weekend due to my suspension but i will support from home and I believe you guys can do it ! 🙏💪🇲🇾 PETEH GANU PETEH!!!”

    កីឡាករ ធារី ចន្ថាប៊ីន​ បានទទួលកាតលឿងកាលពីការប្រកួតលើកចុងក្រោយ ខណៈដែលខ្លួនធ្លាប់ទទួលកាតលឿងម្តងរួចមកហើយកាលពីការប្រកួតមុនៗ ដែលធ្វើឱ្យរូបគេត្រូវបានដកឈ្មោះចេញពីការប្រកួតចំនួន 1ប្រកួត។

    កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ធារី ចន្ថាប៊ីន​ កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លិប​ Terengganu FA នៃ​លីក​បាល់ទាត់​ម៉ាឡេស៊ី​ឆ្នាំ​ទី​2​​ បន្ទាប់​ពី​ឆ្នាំ​ទី​1 ​រដូវ​កាល​2018 រូបគេ​​ធ្វើ​បានយ៉ាង​ល្អ ​រហូត​ដល់ក្លិប​​បន្ត​កុងត្រា​ថ្មី៕


  • ធឿន​ ធា​រ៉ា​ ត្រូវ​ជួប​ម្ចាស់​ខ្សែក្រវាត់​លើ​សង្វៀន​ Max​ Muay​ Thai​ ក្នុង​ថ្ងៃចូលឆ្នាំ​ខ្មែរ​នេះ​

    ធឿន​ ធា​រ៉ា​ ត្រូវ​ជួប​ម្ចាស់​ខ្សែក្រវាត់​លើ​សង្វៀន​ Max​ Muay​ Thai​ ក្នុង​ថ្ងៃចូលឆ្នាំ​ខ្មែរ​នេះ​

    ក្នុង​ថ្ងៃទី16​ ខែមេសា​ ឆ្នាំ2019​ ដែល​ត្រូវជា​ថ្ងៃចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ​ កីឡាករ​ ធឿន​ ធា​រ៉ា​ នឹង​ត្រូវ​ឡើង​សង្វៀន​ Max​ Muay​ Thai​ ជាថ្មី​ក្នុង​តំណែង​ជាគូ​ឯក​ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​ដែល​កំពុង​គ្រង​ខ្សែក្រវាត់​ប្រចាំ​កម្មវិធី​នេះ​ផង​ដែរ​ ដោយ​ការប្រកួត​នឹង​ចាប់ពី​ម៉ោង​ 6យប់​តទៅ​។

    កីឡាករ​ ធឿន​ ធា​រ៉ា​ រូប​នេះ​ត្រូវ​ប្រកួត​ជាមួយនឹង​កីឡាករ​ Boonlong​ Puyfourman​ បន្ទាប់ពី​ការប្រកួត​របស់​កីឡាករ​កម្ពុជា​រូប​នេះ​លើក​ចុងក្រោយ​បាន​ចាញ់​ពិន្ទុ​ជើងខ្លាំង​ Luke​ Bar​ តាំងពី​ខែកុម្ភៈ​ដើមឆ្នាំ​កន្លងមក​។

    រំឭក​ដែរ​ថា​ ការប្រកួត​របស់​ ធឿន​ ធា​រ៉ា​ នេះ​ប្រិយមិត្ត​អាច​ចូល​ទៅ​ទស្សនា​បាន​តាម​រយៈ​ផេ​ចរ​បស់​កម្មវិធី​ Max​ Muay​ Thai​ ដែល​នឹង​មានការ​ផ្សាយ​ផ្ទាល់​ផង​ដែរ​ចាប់ពី​ម៉ោង​ 6យប់​ថ្ងៃទី16​ តទៅ​៕

  • ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​នប្រា​រព្ធ​ពិធី​ចូលឆ្នាំ​សង្ក្រាន្ត​ភ្នំ​ពេញ​ក្រោ​នយ៉ា​ងរី​ករាយ​

    ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​នប្រា​រព្ធ​ពិធី​ចូលឆ្នាំ​សង្ក្រាន្ត​ភ្នំ​ពេញ​ក្រោ​នយ៉ា​ងរី​ករាយ​

    ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​នបា​នរៀប​ចំពី​ធី​ជប់លៀង​ និង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​សង្ក្រាន្ត​ភ្នំ​ពេញ​ក្រោ​នដោ​យក្តី​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ ដោយមាន​ការចូលរួម​ពីសំណាក់​បុគ្គលិក​ កីឡាករ​ កីឡាការិនី​ និង​គ្រូបង្វឹក​របស់​ក្លិប​នេះ​ទាំងអស់​។

    ក្នុង​នោះ​ដែរ​ គេ​សង្កេតឃើញ​មានកម្ម​វិធី​លេងកម្សាន្ត​ជាច្រើន​ដូចជា​ ការ​លេង​ប៉ាត​ម្សៅ​ រួម​ជាមួយនឹង​ល្បែង​កម្សាន្ត​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ដូចជា​ លេង​លោត​បាវ​ លេង​ច្រក​ទឹក​ និង​មាន​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ទៀត​។

    នៅពេល​បញ្ចប់​កម្មវិធី​នេះ​ក៏​មានការ​ជួបជុំគ្នា​ញ៉ាំ​អាហារ​ និង​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​សង្ក្រាន្ត​ភ្នំ​ពេញ​ក្រោ​ននេះ​ គឺ​ធ្វើឡើង​ដើម្បី​ជា​ការ​ត្រៀម​ទទួល​ឆ្នាំ​ថ្មី​ និង​អរគុណ​ទៅដល់​បុគ្គលិក​ភ្នំ​ពេញ​ក្រោ​នទាំងអស់​ដែល​បាន​ចូលរួម​បំពេញការងារ​បាន​យ៉ាង​ល្អ​ពេញ​មួយឆ្នាំ​កន្លងមក​៕