Author: អេបិល

  • តារា​សិល្បៈ​ធ្វើ​រឿង​សប្បុរសធម៌​ និង​ទប់ទឹក​ភ្នែក​មិន​ជាប់​ពេល​ជួប​ចែក​អំណោយ​កុមារ​បាត់បង់​សតិបញ្ញា​ និង​ ឳពុក​ម្ដាយ​បោះបង់ចោល​

    តារា​សិល្បៈ​ធ្វើ​រឿង​សប្បុរសធម៌​ និង​ទប់ទឹក​ភ្នែក​មិន​ជាប់​ពេល​ជួប​ចែក​អំណោយ​កុមារ​បាត់បង់​សតិបញ្ញា​ និង​ ឳពុក​ម្ដាយ​បោះបង់ចោល​

    តារា​សិល្បៈ​ម្នា​ក់ៗ​សុទ្ធ​តែ​សម្ដែ​អារម្មណ៍​ក្ដុកក្ដួល​ និង​អាណិត​ក្មេង​ដែល​នៅក្នុង​មណ្ឌល​ចិញ្ចឹម​កុមារ​បាត់បង់​សតិបញ្ញា​ និង​ ឳពុក​ម្ដាយ​បោះបង់ចោល​ធំជាង​គេ​ដែល​កំពុង​រង​ការ​ខ្វះខាត​ គឺ​មាន​ទីតាំងនៅ​ម្ដុំ​ផ្លូវ​ដួង​ងៀប២០០៤​ គឺ​បុរី​ទារក​ និង​កុមារ​ជាតិ​ ខណៈ​ដែលតា​រា​សិល្បៈ​មួយ​ក្រុម​នេះ​ បាន​ចូលរួម​ចែក​អំណោយ​ជាមួយ​អ្នកស្រី​ វណ្ណា​ ហៅ​អ្នកស្រី​ មី​ស៊ុប​កូនកាត់​ នៅ​ព្រឹក​ថ្ងៃទី​ 19​ មេសា​ នេះ​។ ក្មេង​ៗនៅ​ទីនោះ​ភាគច្រើន​ គឺ​ត្រូវ​បាន​ឳពុក​ម្ដាយ​ បោះបង់ចោល​ក្នុង​ពេទ្យ​ ហើយ​ត្រូវ​បាន​មណ្ឌល​ យក​មក​ចិញ្ចឹម​បីបាច់​ បើ​ទោះជា​មណ្ឌល​ ក៏​មិន​មាន​ជំនួយ​គ្រប់គ្រាន់​ ក្រៅពី​បាន​ថវិការ​រដ្ឋ​មួយ​ចំ​ណែ​កៗ​ រាល់​ឆ្នាំ​ តែ​មិន​គ្រប់​តាម​តម្រូវការ​។

    អ្នកស្រី​គ្រ​ត លោក​ សាយ​ សៀ​រ៉ា​ នាយ​តាក់ស៊ី​ អ្នក​នាង​ភីម​ អ្នកនាង​មី​ស៊ុប​កូនកាត់​កោះ​ពេជ្រ​ និង​ក្រុមការងារ​មួយចំនួន​ទៀត​បាន​ចុះទៅ​ជួប​ និង​រួមគ្នា​ប្រគល់​អំណោយ​រួមមាន​ អង្ករ40បេ​ សៀង50 យួរ មីជាច្រើនកេស ទឹកត្រី​ទឹកស៊ីអ៊ីវ​ជាច្រើន​យួរ​ និង​ថវិកាជាង 1 លានរៀល ប្រគល់​ជូន​មណ្ឌល​។ ក្រៅពី​ចែក​អំណោយ​ហើយ​ តារា​សិល្បៈ​ម្នា​ក់ៗ​ ក៏បាន​ច្រៀងរាំ​ធ្វើ​ឲ្យ​ក្មេង​ៗទាំងនោះ​ សប្បាយ​រហូតដល់​ចប់​ ដោយ​តារា​ម្នា​ក់ៗ​និយាយ​ថា​ ខ្លួន​ពិតជា​ក្ដុកក្ដួល​ណាស់​ នៅពេល​ឃើញ​សភាព​ពិត​របស់​ក្មេង​ៗ ស្របគ្នា​ដែល​ម្ចាស់​មណ្ឌល​ ក៏​អះអាង​ថា​មណ្ឌល​នេះ​ មិនសូវ​មានការ​ផ្តល់​ជំនួយ​ពី​សប្បុរសជន​ខាងក្រៅ​ ដែល​អាច​បណ្ដាលមកពី​សប្បុរសជន​ភាគច្រើន​ មិនសូវ​ស្គាល់​ និង​មិនសូវ​ដឹងពី​ការ​លំបាក​របស់​មណ្ឌល​។

    អ្នកស្រី​ វណ្ណា​ ហៅ​អ្នកស្រី​ មី​ស៊ុប​កូនកាត់​កោះ​ពេជ្រ​ បាន​អះអាង​ថា​ ថវិកា​ដែល​បាន​ទិញ​ជា​អង្ករ​ និង​គ្រឿង​ឩប​ភោគ​ បរិភោគ​ទាំងនេះ​ មិនមែន​ជា​ថវិកា​ របស់​អ្នកស្រី​ទាំងនោះ​ទេ​ ដោយ​ថវិការ​មួយចំនួន​ ក៏បាន​ពី​ក្រុម​តារា​សិល្ប​: ដែល​បាន​ចុះ​ចែក​អំណោយ​ តាម​រយ:ការ​បើក​វេ​ទិ​ការ​ច្រៀងរាំ​ នៅ​ហាង​មី​ស៊ុប​កូនកាត់​នៅ​កោះ​ពេជ្រ​ ដែល​ជា​ហាង​ប្រើប្រាស់​តែ​ឆ្នាំងដី​ របស់​បងប្អូន​អ្នក​ខេត្ត​កំពង់ឆ្នាំង​ ប្រមាណ​ជា​ជិត២០ថ្ងៃ​ តាំងពី​មុន​ថ្ងៃចូលឆ្នាំ​នោះ​ផង​ដែរ​។

    យ៉ាងណាមិញ​អ្នកស្រី​ថា​ ថវិកា​ដែល​បាន​មក​មិន​ច្រើន​នោះ​ទេ​ ដោយ​ថវិកា​ភាគច្រើន​ គឺ​បាន​ពី​ការ​កាត់​ផល​ចំណេញ​ ក្នុង​ហាង​មី​ស៊ុប​កូនកាត់​នៅ​កោះ​ពេជ្រ​ និង​ហាង​សមុទ្រ​ខៀវ​ ដែល​អ្នកស្រី​បើក​អាជីវកម្ម​ប៉ុណ្ណោះ​។ អ្នកស្រី​ថា​ ការ​ប្រគល់​អំណោយ​ ជួយ​ដល់​បុរី​ទារក​ និង​កុមារ​ជាតិ​ ដែល​មាន​ជន​ពិបាក​បាត់បង់​សតិបញ្ញា​ប្រមាណ​ជិត១៥០នាក់​ រស់នៅ​នៅក្នុង​មណ្ឌល​នេះ​ គឺជា​លើក​ទី១​ ប៉ុន្តែ​សម្រាប់​សកម្មភាព​សប្បុរស​ធម៍​ផ្សេងទៀត​ ដូចជា​ជួយ​ដល់​គន្ធបុប្ផា​ និង​ជួយ​ដល់​មណ្ឌលកុមារ​កំព្រា​ផ្សេងទៀត​ គឺ​អ្នកស្រី​ និង​ក្រុម​តារា​សិល្ប:ខាងលើ​បាន​ធ្វើ​ច្រើន​លើក​មក​ហើយ​៕

  • ប្រធាន​ក្លិប​ និង​អ្នកចាត់ការ​ក្រុម​ PKNS​ មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​

    ប្រធាន​ក្លិប​ និង​អ្នកចាត់ការ​ក្រុម​ PKNS​ មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​

    កាលពី​ពេល​ថ្មី​ៗនេះ​ ក្លិប​ PKNS​ FC​ បាន​ធ្វើទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​ ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​ ប្រធាន​ក្លិប​ លោកស្រី​ Hajah​ Siti​ Zubaidah​ Abd​. Jabar​ អមដំណើរ​ដោយ​អ្នកចាត់ការ​ក្រុម​មួយ​នេះ​ផង​ដែរ​។

    ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​នេះ​ លោកស្រី​ Hajah​ Siti​ Zubaidah​ Abd​. Jabar​ ប្រធាន​ក្លិប​នៃ​លី​កកំពូល​ម៉ាឡេស៊ី​រូប​នេះ​ បាន​ចូល​ជួបពិភាក្សា​ និង​ជូន​វត្ថុ​អនុស្សាវរីយ៍​របស់​ក្លិប​ជូន​ឯកឧត្តម​ Osman​ Hassan​ ប្រធាន​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

    ឆ្លៀត​ក្នុង​ដំណើរ​នេះ​ ភាគី​ទាំងសងខាង​ក៏​មាន​ផង​ដែរ​នូវ​ការ​ចុះ​កិច្ច​ព្រមព្រៀង​យោគយល់​គ្នា​មួយ​ តែ​ភាគី​ទាំងសងខាង​មិនបាន​បញ្ជាក់​ពីអ​ត្ថ​ន័យ​នៃ​កិច្ច​ព្រមព្រៀង​គ្នា​នោះ​ឡើយ​៕

    THE​ PRESIDENT​ OF​ PKNS​ FC​, Mrs​ Hajah​ Siti​ Zubaidah​ Abd​. Jabar​ With​ Pkns’s​ management​ line​ submitted​ the​ PKNS​ FC​ TEAM​ JERSEY​ TO​ YB​ Osman​ Hassan​, minister​ in​ the​ prime​ minister​ of​ Cambodia’s​ department​ as​ a sign​ of​ memories​ in​ his​ office​,

  • កម្ពុជា​ត្រូវ​ជួប​ប៉ាគីស្ថាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​វគ្គ​ជម្រុះ​បឋម​ World​ Cup​

    កម្ពុជា​ត្រូវ​ជួប​ប៉ាគីស្ថាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​វគ្គ​ជម្រុះ​បឋម​ World​ Cup​

    ព្រឹត្តិ​ការណ៍​ FIFA​ World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​ត្រូវ​បាន​បែងចែក​ជា​ 6តំបន់​ គឺ​តំបន់​អាស៊ី​ (AFC​) តំបន់​អាហ្វ្រិក​ (CAF​) តំបន់​អាមេរិក​ខាងជើង​ កណ្ដាល​ និង​ការី​បៀន​ (CONCACAF​) តំបន់​អាមេរិក​ខាងត្បូង​ (CONMEBOL​) តំបន់​អូ​សេ​អា​នី​ (OFC​) និង​តំបន់​អឺរ៉ុប​ (UEFA​)។

    ចំណែក​ឯនៅ​ទ្វីបអាស៊ី​វិញ​មាន​ប្រទេស​ចំនួន12​ រួមមាន​ ម៉ាឡេស៊ី​ កម្ពុជា​ ម៉ាកាវ​ ឡាវ​ ប៊ូតាន់​ ម៉ុងហ្គោលី​ បង់​ក្លា​ដែស​ កោះ​ហ្គួម​ ប្រ៊ុយណេ​ ទីម័រខាងកើត​ ប៉ាគីស្ថាន​ និង​ស្រីលង្កា​ ដែល​សុទ្ធតែ​ស្ថិតនៅ​បាត​តារាង​នៃ​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី​ និង​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​រវាង​គ្នា​ជាមុន​សិន​ មុននឹង​មាន​សិទ្ធិ​បាន​ឡើង​ទៅ​វគ្គ​ជម្រុះ​ចែក​ពូល​ World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​។

    ការ​ចាប់ឆ្នោត​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី17​ ខែមេសា​ ម្សិលមិញ​នេះ​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ AFF​ ស្ថិតនៅ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ាឡេស៊ី​ ហើយ​ជា​លទ្ធផល​ កម្ពុជា​ត្រូវ​ជួប​ជាមួយនឹង​ប៉ាគីស្ថាន​ដែល​នឹង​ត្រូវ​ប្រកួត​គ្នា​ចំនួន​ 2ជើង​បែប​ផ្លាស់​ប្តូរ​ទឹកដី​គ្នា​ ដោយ​ការប្រកួត​ជើង​ទី1​ នឹង​ធ្វើ​នៅ​ថ្ងៃទី6​ ខែមិថុនា​ ឆ្នាំ2019​ នៅ​ទឹកដី​កម្ពុជា​ និង​ជើង​ទី2​ ថ្ងៃទី​ ខែមិថុនា​ ឆ្នាំ2019​ នៅ​ទឹកដី​ប៉ាគីស្ថាន​៕

  • ចាន់​ វឌ្ឍនា​កា​ រក​ឃើញ​គ្រាប់​បាល់​ទី3​ នៅ​លី​កកំពូល​ម៉ាឡេស៊ី​ហើយ​ ក្រោយពី​ស៊ុត​បញ្ចូល​ទី​ក្រុម​ចាស់​របស់​គេ​ Pahang​ FA​

    ចាន់​ វឌ្ឍនា​កា​ រក​ឃើញ​គ្រាប់​បាល់​ទី3​ នៅ​លី​កកំពូល​ម៉ាឡេស៊ី​ហើយ​ ក្រោយពី​ស៊ុត​បញ្ចូល​ទី​ក្រុម​ចាស់​របស់​គេ​ Pahang​ FA​

    កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្លងដែន​ពី​កម្ពុជា​ ចាន់​ វឌ្ឍនា​កា​ បាន​រក​គ្រាប់​បាល់​ទី3​ របស់​ខ្លួន​ជូន​ក្រុម​ PKNS​ FC​ បាន​សម្រច​ហើយ​នៅ​ឯម៉ាឡេស៊ី​ ក្នុង​ជំនួប​ប្រកួត​លី​កកំពូល​ម៉ាឡេស៊ី​ទល់នឹង​អតីត​ក្រុម​របស់​គេ​ Pahang​ FA​។

    ទោះបីជា​ ចាន់​ វឌ្ឍនា​កា​ រក​គ្រាប់​បាល់​នាំមុខ​មុន​ក្នុង​ការប្រកួត​បាន​មែន​ តែ​ក្រុម​របស់​គេ​នៅតែ​មិន​អាចយ​កឈ្នះ​ការប្រកួត​នេះ​បាន​ដដែល​ ក្រោយពី​របូត​គ្រាប់​បាល់​ទៅវិញ​ដល់ទៅ​ 2គ្រាប់​ ហើយ​ត្រូវ​ចាញ់​ក្នុង​លទ្ធផល​ 2 ទល់នឹង​ 1។

    លទ្ធផល​នេះ​មិនបាន​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​របស់​ក្រុម​ទាំង2​ ប្រែប្រួល​នោះ​ទេ​ ពោល​គឺ​ PKNS​ នៅតែ​ឈរ​លេខ5​ ខណៈ​ Pahang​ នៅតែ​ឈរ​លេខ2​ ដដែល​ ប៉ុន្តែ​ចាញ់​ពិន្ទុ​ក្រុម​ឈរ​លើកំពូល​តារាង​ Johor​ Darul​ Ta’zim​ តែ​ 2ពិន្ទុ​ប៉ុណ្ណោះ​៕

  • កីឡាករ​ថៃ​សន្លប់ឈឹង​នៅ​ទឹក​ទី3​ ក្រោម​ថ្វី​កែង​ ធឿន​ ធា​រ៉ា​ ក្នុង​ថ្ងៃចូលឆ្នាំ​ខ្មែរ​

    កីឡាករ​ថៃ​សន្លប់ឈឹង​នៅ​ទឹក​ទី3​ ក្រោម​ថ្វី​កែង​ ធឿន​ ធា​រ៉ា​ ក្នុង​ថ្ងៃចូលឆ្នាំ​ខ្មែរ​

    កីឡាករ​ ធឿន​ ធា​រ៉ា​ បាន​ឡើង​សង្វៀន​ Max​ Muay​ Thai​ ជាថ្មី​ក្នុង​តំណែង​ជាគូ​ឯក​ដោយ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​ដែល​កំពុង​គ្រង​ខ្សែក្រវាត់​ប្រចាំ​កម្មវិធី​នេះ​ទៀតផង​។

    ក្នុង​ពេលនោះ​ កីឡាករ​ ធឿន​ ធា​រ៉ា​ របស់​កម្ពុជា​រូប​នេះ​បាន​ផ្តួល​កីឡាករ​ Boonlong​ Puyfourman​ ដែល​ជា​ម្ចាស់​ទឹកដី​ឱ្យ​សន្លប់​ក្នុងទឹក​ទី3​ ដោយ​ ធា​រ៉ា​ បាន​វាយសម្រុក​តាំងពី​ចាប់ផ្តើម​ការប្រកួត​ក្នុងទឹក​ទី1​ រហូតដល់​កីឡាករ​ថៃ​រូប​នេះ​ដួលសន្លប់​ស្តូកស្ដឹង​ដល់ទៅ​ 3លើក​។

    រំឭក​ដែរ​ថា​ ការប្រកួត​របស់​ ធឿន​ ធា​រ៉ា​ លើក​នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី1​ ក្រោយពី​ខកខាន​មិនបាន​ឡើង​សង្វៀន​នេះ​ជិត​ 3ខែ​មក​ហើយ​ ដោយ​លើក​ចុងក្រោយ​បំផុត​ចាញ់​ពិន្ទុ​ជើងខ្លាំង​ Luke​ Bar​ កាលពី​ខែកុម្ភៈ​កន្លងទៅ​៕

  • ការ​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​បាន​ធ្វើឲ្យ​កក្រើក​ខេត្ត​កំពង់ចាម​យប់​ថ្ងៃទី១​ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

    ការ​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​បាន​ធ្វើឲ្យ​កក្រើក​ខេត្ត​កំពង់ចាម​យប់​ថ្ងៃទី១​ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

    កំពង់ចាម​៖ ការ​ប្រគំតន្ត្រី​យក្ស​ក្នុង​ឱកាស​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​កាលពី​យប់​ថ្ងៃទី​ ១៤​ ខែមេសា​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ បាន​ធ្វើឲ្យ​កក្រើក​ខេត្ត​កំពង់ចាម​ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វត្តមាន​តារាចម្រៀង​ល្បី​ជាច្រើន​រូប​។

    ​កម្មវិធី​ប្រគំតន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រនៅ​ខេត្ត​កំពង់ចាម​មានការ​ចូលរួម​សម្តែង​ដោយ​តារា​ចម្រៀង​ល្បី​ៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​;ព្រមទាំង​តារា​ចំរៀង​កំពុង​និយម​ជាច្រើន​រូប​ទៀត​ដូចជា​អ្នកនាង​ ពេជ្រ​ សោភា​ លោក​ ឆន​ សុវណ្ណ​រាជ​ កញ្ញា​ ឱក​ សុគន្ធ​កញ្ញា​ លោក​ នី​កូ​ អ្នកនាង​សុគន្ធ​ នី​សា​ អ្នកនាង​ សុខ​ ស្រី​នាង​ លោក​ ហ្សូ​ណូ​ កញ្ញា​ សួស​ វី​សា​ កញ្ញា​ ទេព​ បូ​ព្រឹក្ស​ លោក​ នី​ រតនា​ ជី​ដេ​តូ​តូ​ (DJ​ Tot​o) និង​តារា​ជាច្រើន​រូប​ទៀត​។

    ដើម្បី​អបអរសាទរ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​ឆ្នាំ​ ២០១៩នេះ​ អតិថិជន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ពី​ ៦ កំប៉ុង​/ដប​ នឹង​ទទួល​បាន​ឱកាស​ចាប់ឆ្នោត​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ ដូចជា​ អាវយឺត​ កន្សែង​ និង​ កំ​រាល​សម្រាប់​ដំណើរ​កម្សាន្ត​ ដែល​អាច​ក្រាល​នៅ​ឆ្នេរ​សមុទ្យ​សម្រាប់​អង្គុយលេង​។

    កម្មវិធី​នេះ​នាំមក​ជួន​លោកអ្នក​ដោយ​ ស្រា​បៀរ​ អាន់​ឆ័រ​។ ស្រា​បៀរ​ អាន់​ឆ័រ​ ជា​ស្រាបៀ​រដែ​លពេ​ញនិ​យម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី​ គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណភាព​ជាបន្តបន្ទាប់​សរុប​ជាង​ ៣០​ មេដាយ​ រសជាតិ​ស្រទន់​លើសគេ​ ផ្តល់​នូវ​អារម្មណ៍​រីករាយ​ ស្រស់ថ្លា​ ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង​ គ្រប់​កម្មវិធី​។

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​ប្រគំ​តន្រ្តី​យក្ស​នេះ​

    សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ករបស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https​://www.facebook.com​/AnchorBeerKH​/ ។

    ពិសា​ដោយ​ការទទួលខុសត្រូវ​៕

  • រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​លើក​ទី​ ២ និង​ទី​ ៣ ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​លើក​ទី​ ២ និង​ទី​ ៣ ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៤​ ខែមីនា​ ឆ្នាំ២០១៩​ ​ ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទីពីរ​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន២រូប​ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ ចំនួន១៤​ នាក់​ពី​កម្មវិធី​ “ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​” ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​ អ្នកឈ្នះ​រង្វាន់​ ភ្ញៀវ​កិត្តិយស​ និង​អ្នកសារព័ត៌មាន​ជាច្រើន​។

    កម្មវិធី​ “ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​” ត្រូវ​បាន​រៀបចំ​ឡើ​ងជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​គោលបំណង​ ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​និង​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ​ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​គ្រប់​កម្មវិធី​ គ្រប់​ឱកាស​។

    លោក​ ប៉ែន​ សុខ​រស់​ មក​ពី​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​របា​នមានប្រសាសន៍​ថា​៖ “ខ្ញុំ​ញ៉ាំ​ស្រា​បៀរ​ច្រើន​។ ខ្ញុំ​សុំ​ណូម​ពរ​ឲ្យ​បងប្អូន​ញ៉ាំ​ស្រា​បៀរ​ច្រើន​ដូច​ខ្ញុំ​ ដែល​អាច​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រកា​ន់​តែ​ច្រើន​ ពីព្រោះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រនៅ​មាន​ច្រើន​ទៀត​រង​ចាំ​បងប្អូន​។ កាលនោះ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​ពេល​ដឺង​ថាត្រូវ​រង្វាន់​។” ចំណែក​ឯអ្នកស្រី​ គាំ​ សុ​គន្ធា​ មក​ពី​ខេត្ត​កំពង់ស្ពឺ​ ឆ្នាំង​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​របា​នមានប្រសាសន៍​ថា​៖ គាត់​ត្រូវ​រង្វាន់​នៅពេល​ផឹក​ជួបជុំ​មិត្ត​ភ័ក្តិ​។ នៅពេល​គាត់​ដឹង​ថាត្រូវ​រង្វាន់​ធំ១ម៉ឺន​ដុល្លារ​ គាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​។ “ខ្ញុំ​ឈ្នះ​រង្វាន់​ពិ​តៗ​។ ខ្ញុំ​ជ្រើសរើស​ញ៉ាំ​ស្រា​បៀរ​អាន់​ឆ័​រតាំង​ពី​មិនទាន់​មាន​រង្វាន់​រហូតដល់​មាន​រង្វាន់​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង​ ហើយ​ខ្ញុំ​នឹង​យក​លុយ​នេះ​ទៅ​រកស៊ី​ និង​ផ្គត់ផ្គង់​គ្រួសារ​។”

    អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន២រូប​បាន​ទទួល​រង្វាន់​ពី​លោក​ Moon​ Yoo​ នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ និង​លោក​ Roderick​ Leong​ នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ។ អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន១៤​ នាក់​បាន​ទទួល​រង្វាន់​ពី​លោក​ Fahmi​ Rajendra​ ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​នៃ​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​។

    កម្មវិធី​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ​ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ១កំប៉ុង​ ១២កំប៉ុង​ ​; ២៤​ កំប៉ុង​ ព្រមទាំង​រង្វាន់​ទឹកប្រាក់​ ១០០​ (មួយ​រយ​) ដុល្លារ​ ១០០០​ (មួយ​ពាន់​ដុល្លារ​ និង១០០០០​ (មួយ​ម៉ឺន​)ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។ ​; ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ពីរ​ដង​ជា​រៀងរាល់​ខែ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់​ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង​ និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។

    សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ​ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!!!

    ចំពោះ​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092​ 333​ 900​ / 010​ 833​ 000​។ រីករាយ​ស្រស់ថ្លា​

    ពិសា​ដោយ​ការទទួលខុសត្រូវ​៕

  • លោក ឡេង ណាវ៉ាត្រា ដឹកនាំតារាសិល្បករជាច្រើនរូបចេញទៅរាំវង់ខ្នាតធំ និងរ៉ៃអង្គាសជួយមន្ទីរពេទ្យគន្ធបុប្ផា

    លោក ឡេង ណាវ៉ាត្រា ដឹកនាំតារាសិល្បករជាច្រើនរូបចេញទៅរាំវង់ខ្នាតធំ និងរ៉ៃអង្គាសជួយមន្ទីរពេទ្យគន្ធបុប្ផា

    មុនពេលចាកចេញពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនៅយប់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ នេះ លោក ឡេង ណាវ៉ាត្រា បានប្រាប់សារព័ត៌មានឡារ៉ែនថា ខណៈនេះលោកដឹកនាំតារាល្បីរហូតដល់ជាង១០រូឱ្យ ទៅច្រៀងរាំដើម្បីឱ្យបងប្អូនជាពលករកូរ៉េបានសប្បាយក្នុងឱកាសចុងសប្ដាហ៍ក្រោយចប់ចូលឆ្នាំ នៅទីក្រុងប៊ូសាន។

    លោកបន្ដថា ការប្រគំតន្ត្រីនោះ លោកចង់ឃើញបងប្អូនពលករចូលរួមមករាំកម្សាន្តរាប់ម៉ឺននាក់ ដោមិនគិតថ្លៃអ្វីទាំងអស់ ហើយសម្រាប់បងប្អូនដែលបរិច្ចាគថវិកាជួយដល់កម្មវិធី រូបលោកនឹងយកមកប្រគល់ជូនមន្ទីរពេទ្យគន្អបុប្ផាទាំងអស់ដោយមិនយកមកស៊ីសងលើការចំណាយសូម្បីមួយរៀលឡើយ។ យ៉ាងណាមិញក្នុងការប្រគំតន្ត្រីនេះទៀតសោត គឺលោកចង់ឃើញបងប្អូនជាពលករជាពលការិនីនៅក្នុងប្រទេសកូរ៉េ ជឿជាក់ក្រុមហ៊ុននបុរីឡេងណាវ៉ាត្រាឱ្យកាត់តែច្បាស់ ហើយហ៊ានវិនិយោគ តាមរយៈទិញផ្ទះ ទិញដី ដើម្បីទុករស់នៅ ឬ ទុកលក់យកចំណេញ ដើម្បីជាបង្អែកក្រោយអស់ការងារ។

    លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកចំណាយទុនទាំងស្រុងក៏បានទទូចឱ្យពលកររស់នៅ និងបម្រើការនៅក្នុងប្រទេសកូរ៉េ ចេះជួយខ្លួនឯង មុនពេលការងារនៅក្នុងប្រទេសកូរ៉េត្រូវបានបញ្ចប់ ហើយត្រលប់មកធ្វើការនៅកម្ពុជាវិញ។ លោកថាហេតុផលតែមួយគត់ ដែលលោកសម្រេចចិត្តដឹកនាំតារាល្បីៗពីប្រទេសកម្ពុជា ទៅច្រៀងរាំនៅក្នុងប្រទេសកូរ៉េ គឺចង់អោយបងប្អូនជាក្រុមពលករកូរ៉េស្គាល់ច្បាស់ពីក្រុមហ៊ុនឡេងណាវ៉ាត្រារបស់ខ្លួន ហើយហ៊ានបោះទុនវិនិយោគតាមរយៈគម្រោងទិញបុរី ឬ ទិញដី ទុកលក់យកចំណេញ ឬទុករស់នៅ ដោយលោកបានហៅអ្នកហ៑ានវិនិយោគលើគម្រោងមួយនេះថា ជាការរៀនជួយខ្លួនឯង មុនពេលការងានៅក្នុងប្រទេសកូរ៉េត្រូវបញ្ចប់។

    ក្នុងដំណើរដឹកនាំតារាចម្រៀងច្រើនរូបចាកចេញពីកម្ពុជាទៅប្រទេសកូរ៉េ គេឃើញមាន លោកខេម កញ្ញាយូរី លោកBmo កញ្ញាឡូរ៉ាម៉ម លោកចន ច័ន្ទតារា លោកចាន់ សម័យ លោក យឹម តាស្រង់ លោក Tempo លោកអូន និង លោក ប៉ែន ចំរ៉ុងជាដើម ដែលគ្រោងសម្ដែងរួមគ្នានៅក្នុងកម្មវិធីសង្ក្រាននៅប្រទេសកូរ៉េនាថ្ងៃ២០ មេសា នេះ។ សូមជម្រាបថា ឆ្នាំនេះ គឺពិតជាកក្រើកជាងឆ្នាំមុន ដោយសារតែអ្នករៀបចំព្រឹត្តិការណ៍ នឹងបើកព្រឹត្តិការណ៍រាំចង្វាក់រាំវង់ក្នុងលក្ខណៈជាវង់ធំ ដើម្បីបំបែកកំណត់ត្រា ខណៈដែលកម្មវិធីនេះ ក៏​ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគម្ធបុប្ផានៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសថា ដឹកនាំដោយលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និងក្រុមការងារឯកទេសៗជាច្រើនទៀត។ សង្ក្រាន្តនៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា ធ្វើទ្រង់ទ្រាយធំជាងមុនក្រោមការបោះទុនពីក្រុមហ៊ុនយក្ស ឡេង ណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួនអញ្ជើញតារាល្បីៗឱ្យទៅបង្ហាញខ្លួនក្នុងប្រទេសនេះច្រើនលើកមកហើយ៕

  • ប្លែក​អស់ទាស់​! ការ​ប្រគំ​តន្រ្តី​ព្រះច័ន្ទ​ពេញ​វង្ស​ ជាមួយ​ Huawei​ P30​ សេរ៊ី​ ផ្អើល​កោះ​ពេជ្រ​ ថ្ងៃ​ 26​ មេសា​ នេះ​!

    ប្លែក​អស់ទាស់​! ការ​ប្រគំ​តន្រ្តី​ព្រះច័ន្ទ​ពេញ​វង្ស​ ជាមួយ​ Huawei​ P30​ សេរ៊ី​ ផ្អើល​កោះ​ពេជ្រ​ ថ្ងៃ​ 26​ មេសា​ នេះ​!

    ភ្នំពេញ​ ថ្ងៃទី​ 18​ មេសា​ ឆ្នាំ​ 2019​ ៖ កាន់តែ​សប្បាយ​ កាន់តែ​រំជើបរំជួល​ និង​កាន់តែ​ប្លែក​ ជាមួយ​ចក្រ​វា​លភ្លើងព​ណ៍​ នៃ​ពិភព​តន្រ្តី​ និង​ការ​ស្រែក​ហ៊ោ​កញ្ចៀវ​ ក្នុង​មហា​ព្រឹត្តិ​ការណ៍​ការ​ប្រគំ​តន្រ្តី​ព្រះច័ន្ទ​ពេញ​វង្ស​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​ Giant​ Moon​ Live​ Concert​ ដែល​នាំមក​ជូន​ដោយក្រុម​ហ៊ុន​ Huawei​ ជាមួយ​ Huawei​ P30​ សេរ៊ី​ ដែល​អាច​ថតហ្សូម​បា​នដល់ឋាន​ព្រះច័ន្ទ​។ ធានា​ថា​កក្រើក​កោះ​ពេជ្រ​តែម្តង​នៅ​ថ្ងៃ​ សុក្រ​ 26​ មេសា​ នេះ​! ​

    នេះ​ជា​ការ​ប្រគំតន្ត្រី​ដ៏​អស្ចារ្យ​បំផុត​មិនធ្លាប់​មាន​ ដោយ​ជួប​ជាមួយ​កំពូល​តារាចម្រៀង​ កញ្ញា​ ឱក​ សុគន្ធ​កញ្ញា​ និង​លោក​ នី​កូ​ ដែល​ជាតា​រា​តំណាង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ Huawei​ ដែល​អ្នក​ទាំងអស់គ្នា​នឹង​រីករាយ​ជាមួយ​និង​ Huawei​ P30​ សេរ៊ី​កា​លីប​ ឡូយឆាយ​ និង​ទទួល​បាន​ភាព​ភ្ញាក់ផ្អើល​ជាមួយ​បច្ចេកវិទ្យា​ស៊ុប​ភើ​កាមេរ៉ា​ Leica​ 4 គ្រាប់​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ ថតរូប​ហ្សូម​ដល់​ឋាន​ព្រះច័ន្ទ​ជាមួយ​លោក​ ឆន​ សុវណ្ណ​រាជ​ ថតរូប​នៅ​ទី​ងងឹត​ច្បាស់​អស់ទាស់​ ជាមួយ​ កញ្ញា​ សួស​វីហ្សា​ ថតរូប​ម៉ា​ឡូយ​ សែល​ហ្វី​ម៉ា​អែម​ និង​ការ​បង្ហាញ​ស្តាយ​ឆើតឆាយ​ ជាមួយ​កញ្ញា​ ប៉ាច​ គី​មម៉ួយ​ ព្រមទាំង​រាំ​លោត​ ក្រ​វី​ កូរ​ពេញ​ឆាក​តន្ត្រី​ជាមួយ​ចង្វាក់​ EDM​។ កំពូល​តារាចម្រៀង​ទាំងអស់​ នឹង​ពួតដៃគ្នា​ចូល​មក​អង្រួន​ឆាក​ Giant​ Moon​ Live​ Concert​ ឲ្យ​កាន់តែ​ប្លែក​និង​សប្បាយ​ម៉ា​អស់ដៃ​ នៅ​រាត្រី​ថ្ងៃសុក្រ​ខាងមុខនេះ​ ។

    ចូលរួម​ទស្សនា​ដោយសេរី​ សប្បាយ​ៗ រាំច្រៀង​ លេង​ហ្គេម​យក​រង្វាន់​ជាច្រើន​សន្ធឹក​សន្ធាប់​ និង​តេ​ស្ត​កំពូល​ស្មា​តហ្វូ​ន Huawei​ សេរ៊ី​ថ្មី​ត្រកូល​ P30​ គឺ​ P30​ Lite​, P30​ និង​ P30​ Pro​ ដើម្បី​ហ្សូម​ដល់​ឋាន​ព្រះច័ន្ទ​ នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ​ នៅ​ថ្ងៃ​ 26​ មេសា​ ចាប់ពី​ម៉ោង​ 5 ល្ងាច​តទៅ​ ក៏​មានការ​ផ្សាយ​ផ្ទាល់​ពិសេស​លើ​កញ្ចក់​ទូរទស្សន៍​ រស្មី​ហង្ស​មាស​ HDTV​ និង​ Facebook​ Page​ Huawei​ Mobile​ ចាប់ពី​ម៉ោង​ 7:30​ យប់​ផង​ដែរ​! កម្មវិធី​នេះ​ ក៏​មានការ​ចូលរួម​ឧបត្ថម្ភ​ដោយក្រុម​ហ៊ុន​ Smart​, Pepsi​, Sabay​ និង​ Grab​ ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ស៊ុប​ភើ​កាមេរ៉ា​ Leica​ 4 គ្រាប់​ របស់​កំពូល​ស្មា​តហ្វូ​ន P30​ សេរ៊ី​ មាន​សមត្ថភាព​អស្ចារ្យ​ ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ​ ​;40MP​ ​;ដែល​បំពាក់​ Super​ Spectrum​ Senor​ កាមេរ៉ា​ទំហំ​ 20MP​ ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប​ Ultra​-Wide​ Angle​ កាមេរ៉ា​ Telephoto​ ទំហំ​ 8MP​ និង​កាមេរ៉ា​ Huawei​ TOF​។ ឡែន​ SuperZoom​ មាន​សមត្ថ​ភាព​អាច​ហ្សូម​បែប​ Optical​ បាន​ 5X​, Hybrid​ ហ្សូម​បាន​ 10X​ និង​ Digital​ ហ្សូម​បាន​រហូតដល់​ 50X​ ហ្សូម​បាន​ដល់​ឋាន​ព្រះច័ន្ទ​។ ជាង​នេះ​ទៅទៀត​ កំពូល​ស្មា​តហ្វូ​ននេះ​ មាន​សមត្ថភាព​អាច​ថតរូប​ច្បាស់​អស់​ស្ទះ​ក្នុង​ទី​ងងឹត​ និង​ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់​ ​យក​ផ្ទៃ​ក្រោយ​ព្រាល​ ​ពន្លឺភ្លើង​ Bokeh​ ។

    សម្រាប់​តម្លៃ​ កំពូល​ស្មា​តហ្វូ​ន P30​ Lite​ មានតម្លៃ​ត្រឹមតែ​ $339​ ថែម​កាដូ​ជាច្រើន​ ព្រមទាំង​មានឱកាស​ឈ្នះ​រថយន្ត​ Mazda​ 2, P30​ មានតម្លៃ​ត្រឹមតែ​ $669​ និង​ P30​ Pro​ មានតម្លៃ​ត្រឹមតែ​ $899​ ថែម​កាដូ​ច្រើន​អស់ទាស់​។

    លឺ​តែ​គេ​ល្បី​ផ្អើល​ថា​ហ្សូម​មិន​សំចៃ​ និង​អាច​ហ្សូម​ដល់​ឋាន​ព្រះច័ន្ទ​ និង​ថតរូប​នៅកន្លែង​ងងឹតស្លុប​ស្អាត​កប់​សេរី​ ​អីចឹង​ទៅ​ចូលរួម​កំសាន្ត​ហើយ​តេ​ស្ត​ម្តង​មើល​! ជួបគ្នា​នៅ​ថ្ងៃសុក្រ​ 26​ មេសា​ សប្តាហ៍​ក្រោយនេះ​ ធានា​ថា​មិនមែន​ជា​ការ​ប្រគំតន្ត្រី​លំ​លំ​ ដដែល​ៗនោះ​ទេ​។ អត់​បាន​ទៅ​ចូលរួម​ ដឹង​ថា​ស្តាយ​តែម្តង​! កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ណា​!

    https://youtu.be/f90RJnKgtxk

    https://youtu.be/YgAlmNRG1c4

    https://youtu.be/QekldwNR5d8

  • កម្មវិធី​ TikTok​ ត្រូវ​បាន​បិទ​ជា​ផ្លូវការ​ក្នុង​ប្រទេស​ឥណ្ឌា​

    កម្មវិធី​ TikTok​ ត្រូវ​បាន​បិទ​ជា​ផ្លូវការ​ក្នុង​ប្រទេស​ឥណ្ឌា​

    ទីភ្នាក់ងារ​រដ្ឋាភិបាល​ MeiTY​ បាន​ប្រកាស​ឱ្យ​បិទ​ចោល​នូវ​កម្មវិធី​ TikTok​ ជា​ផ្លូវការ​ក្នុង​ប្រទេស​ឥណ្ឌា​ ដោយ​កម្មវិធី​ល្បីឈ្មោះ​មួយ​នេះ​ត្រូវ​បានសម្រេច​ដក​ចោលចេញ​ពី​ Google​ Play​ Store​ និង​ App​ Store​ កាលពី​ពេល​ថ្មី​ៗនេះ​។

    អ្នកប្រើ​ប្រាស់​នៅសល់​កម្មវិធី​ក្នុង​ម៉ាស៊ីន​ស្រាប់​អាច​បន្ត​ប្រើប្រាស់​បាន​ ប៉ុន្តែ​អ្នក​ចង់​ Download​ ថ្មី​ នឹង​មិន​អាច​ស្វែងរក​កម្មវិធី​នេះ​នៅ​លើ​ Store​ បាន​ឡើយ​។ តាម​ពាក្យ​បណ្តឹ​ងរ​បស់​រដ្ឋាភិបាល​ឥណ្ឌា​ បាន​ចោទប្រកាន់​ថា​ TikTok​ ជា​បណ្តុំ​កម្មវិធី​ដែល​មាន​ចែកចាយ​មាតិកា​មិន​សមរម្យ​ និង​អាសអាភាស​ដែល​ផ្តោត​ខ្លាំង​លើ​កុមារ​និង​មនុស្ស​វ័យ​ជំទង់​។

    TikTok​ បាន​ឈរឈ្មោះ​ជា​ App​ ដែល​មានការ​ចុច​ទាញ​យក​ច្រើន​បំផុត​លំដាប់​ទី​ 3 នា​ត្រីមាស​ដំបូង​ឆ្នាំ2019​ ដោយ​ក្នុង​ប្រទេស​ឥណ្ឌា​មានការ​ចុច​ទាញ​យក​ប្រមាណ​ 88.6លាន​ដង​ គិត​ត្រឹម​ខែ​មិនា​ ស្រប​ពេល​ដែល​សកលលោក​មាន​សរុប​ 188លាន​ដង​ក្នុង​ពេលវេលា​ដដែល​។

    កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​ធ្វើការ​បង្កើត​ និង​ចែកចាយ​វីដេអូ​ខ្នាត​ខ្លី​ ជាមួយ​ការ​បន្ថែម​ Effects​ ពិ​សេស​ៗជាច្រើន​ ដែល​អភិវឌ្ឍ​ឡើង​ដោយក្រុម​ហ៊ុន​ Bytedance​ របស់​ប្រទេស​ចិន​៕