Author: អេបិល

  • ការប្រគំតន្រ្តីរបស់ស្រាបៀរអាន់ឆ័រចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីនៅខេត្តកំពង់ចាមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

    ការប្រគំតន្រ្តីរបស់ស្រាបៀរអាន់ឆ័រចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីនៅខេត្តកំពង់ចាមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

    កំពង់ចាម៖ការប្រគំតន្រ្តីយក្សនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរបានកក្រើកក្រុងប៉ោយប៉ែតដោយមានការចូលរួម ទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ពីបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម និងមកពីបណ្តាស្រុកជាច្រើន នៅក្នុងឱកាសពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០១៩។

    ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរអាន់ឆ័រ ជាលក្ខណៈគ្រួសារ  និងមិត្តភ័ក្តិនៅផ្តុំគ្នា រង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរអាន់ឆ័រ ដែលបានទិញពីស្តង់ស្រាបៀរអាន់ឆ័រដែលលក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។

    កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុក របស់ស្រាបៀរអាន់ឆ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗ​ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀត ដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកខេត្តកំពង់ចាម នាត្រីកាលនោះ។

    ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ពិសេសនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​

    ពិសាដោយការទទួលខុសត្រូវ៕

     

     

  • លើកនេះ សុខ ធី ត្រៀមជួបកំពូលកីឡាករថៃ Rodtang នៅ​ថ្ងៃ​ទី10​ ខែ​ឧសភា​ ឆ្នាំ​2019​ ខាង​មុខ​នេះ​

    លើកនេះ សុខ ធី ត្រៀមជួបកំពូលកីឡាករថៃ Rodtang នៅ​ថ្ងៃ​ទី10​ ខែ​ឧសភា​ ឆ្នាំ​2019​ ខាង​មុខ​នេះ​

    ជើង​ខ្លាំង​មានដើម​កំណើត​មក​ពីខេត្ត​បន្ទាយ​មានជ័យ​ សុខ​ ធី​ នឹង​ត្រូវឡើង​ប្រកួតជាលក្ខណៈ​មិត្តភាព​អន្តរជាតិ​ជា​មួយ​អ្នក​ប្រដាល់​លំដាប់ជួរ​មុខ​របស់​ថៃ​ គឺ​កីឡាករ​ Rodtang​ នៅ​ថ្ងៃ​ទី10​ ខែ​ឧសភា​ ឆ្នាំ​2019​ ខាង​មុខ​នេះ​នៅ​សង្វៀន​ One Championship​ ដែលជាការប្រកួតក្នុងប្រភេទប្រដាល់ក្បាច់គុនបុរាណ។

    គួររំឭកផងដែរថា​ កីឡាករកម្ពុជារូបនេះត្រូវសហព័ន្ធកីឡាប្រដាល់កម្ពុជា ពិន័យមិនឱ្យឡើងសង្វៀនប្រដាល់ទាំងក្នុង និងក្រៅប្រទេសរយៈពេល 6ខែ តែពេលនេះស្រាប់តែមានឈ្មោះផ្គូផ្គងក្នុងការប្រកួតប្រដាល់ ONE Championship ទៅវិញ។ គួររំឭកដែរថា សុខ ធី ធ្លាប់បានឡើងសង្វៀន ONE Championship នេះចំនួន 2លើករួចមកហើយ ដោយចាញ់កីឡាករថៃ Lersila ទាំង 2លើកផ្ទួនៗក្រោយពីការមិនសុខចិត្តហើយចង់សងសឹកកាលពីជួបគ្នាលើកទី1៕


  • ធារី ចន្ថាប៊ីន ជួយ Terenganu FC ឱ្យឡើងទៅវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ី

    ធារី ចន្ថាប៊ីន ជួយ Terenganu FC ឱ្យឡើងទៅវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ី

    ក្លិប Terenganu FC របស់កីឡាករ ធារី ចន្ថាប៊ីន បានឡើងដល់វគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ី ស្របពេលដែលក្លិប PKNS FC របស់កីឡាករ ចាន់ វឌ្ឍនាកា ក៏បានឡើងដល់វគ្គនេះដូចគ្នាដែរ។

    ចំពោះក្លិប Terenganu FC របស់កីឡាករ ធារី ចន្ថាប៊ីន បានឡើងដល់វគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ីនេះ គឺក្រោយពីបំបាក់ក្រុម Kelantan United ក្នុងលទ្ធផល 3 ទល់នឹង​ 1 នៅវគ្គ 16ក្រុមចុងក្រោយ និងលត់ក្រុម Ultimate ដោយលទ្ធផល 5 ទល់នឹង 0 នៅវគ្គ 32ក្រុមនៃពានរង្វាន់មួយនេះ៕


  • លទ្ធផលចាប់ពូល ក្លិបរបស់ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ក្នុងវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP

    លទ្ធផលចាប់ពូល ក្លិបរបស់ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ក្នុងវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP

    ក្លិប PKNS FC របស់កីឡាករ ចាន់ វឌ្ឍនាកា និង ក្លិប Terenganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ទាំង 2ក្រុមនេះសុទ្ធតែបានឡើងដល់វគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ីដូចគ្នា។

    ជាលទ្ធផលនៃការចាប់ពូលសម្រាប់ការប្រកួតក្នុងវគ្គនេះ ក្រុម PKNS FC នឹងត្រូវជួបជាមួយនឹងក្រុម Kedah FA ហើយ Terenganu FC នឹងត្រូវជួបជាមួយនឹងក្រុម Pahang FA ហើយការប្រកួតក្នុងវគ្គនេះនឹងត្រូវធ្វើឡើង 2ជើងផ្លាស់ប្តូរទឺកដីគ្នា ដោយជើងទី1 ត្រូវធ្វើឡើងនៅពាក់កណ្តាលខែក្រោយ ហើយជើងទី2 នៅមិនទាន់មានការកំណត់កាលបរិច្ឆេទនៅឡើយទេ៕


  • តារាចម្រៀង​ វុទ្ធ​ សុ​គន្ធា​ ធ្លាយ​រឿង​ត្រូវ​គេ​បោក​លុយ​ស្រស់​ៗអស់800ដុល្លារ​

    តារាចម្រៀង​ វុទ្ធ​ សុ​គន្ធា​ ធ្លាយ​រឿង​ត្រូវ​គេ​បោក​លុយ​ស្រស់​ៗអស់800ដុល្លារ​

    នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កគេ​មើលឃើញ​ថា​ ខុសពី​តារា​ភាគច្រើន​ ដែល​ក្រោយ​ចូលឆ្នាំ​បង្ហាញ​អារម្មណ៍​រីក​រា​សម្រាប់​តារាចម្រៀង​កញ្ញា​ វុទ្ធ​ សុ​គន្ធា​ ដែល​ទើបតែ​ធ្វើពិធី​ឡើង​គេហដ្ឋាន​ថ្មី​ បែរជា​ផ្ទុះ​រឿង​ក្ដៅក្រហាយ​យ៉ាង​រសើប​ ដោយ​ក្រៅពី​ត្រូវ​គេ​បោក​លុយ​ស្រស់​ៗអស់800ដុល្លារ​ កាលពី​ថ្ងៃទី17​ មេសា​ ក្ដៅ​ៗ បងស្រី​ធម៌ដែល​នាង​ស្រលាញ់​ស្ទើរ​លេប​ ក៏​ក្លាយជា​ជន​ដែល​ត្រូវ​យកឈ្មោះ​ទៅ​បោក​អ្នកដទៃ​យ៉ាង​គួរ​ឱ្យ​បារម្ភ​ផង​ដែរ​។

    នាងថាខ្លួនទើបតែភ្ញាក់ច្រង៉ាងនៅពេលខលសួរបងស្រីហើយត្រូវបងស្រីឈ្មោះ លាង ហ៊ុយ ដែលត្រូវគេយករូបមកធ្វើគណនីហ្វេសប៊ុកឈ្មោះគន្ធាដើម្បីបន្លំ ប្រកែកថាមិនមានគណនីនោះទេ និងថាក្រៅពីបោករូបនាងអស់800ដុល្លារហើយ អ្នកផ្សេងក៏ត្រូវអ្នកបន្លំដោយយករូបបងស្រីធ៌របស់នាងនេះ ទៅបោកលុយគេបែបនេះដូចគ្នាផងដែរ។

    មូលហេតុដែលនាំឱ្យមានរឿងចាញ់បោកប្រាក់800ដុល្លារនៅមួយថ្ងៃក្រោយចូលឆ្នាំនេះ កញ្ញា វុទ្ធ សុគន្ធា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងឡើងកូដក្នុងក្រុមលោកយ៉ែម សំអូន ក្រុមលោកអេឡិច ចាន់ត្រា និងក្រុមលោកជេកស៍ម្ចាស់បទ”សេដ្ឋីស្រុកស្រែ”បញ្ជាក់ថា គឺនាងបានឃើញគណនីហ្វេសប៊ុកដាក់រូបបងស្រីធម៌របស់នាងហើយដាក់ឈ្មោះ គន្ធាលក់ទូរស័ព្ទ និងបង់រំលោះ ដោយនឹកស្មានថាបងស្រីធម៌របស់នាងបង្កើតគណនីហ្វេសប៊ុកថ្មីផ្សេងទៀតAdd មក ហើយនាងក៍Comfirm យកមិននឹកថាគេយករូបបងស្រីធម៍របស់នាងបន្លំឡើយ។

    កញ្ញារៀបរាប់ទៀតថា ម្ចាស់គណនីថ្មីនេះរមែងឆាតសួរសុខទុក្ខចុះឡើងៗ ប្រៀបដូចជាបងស្រីធម៌របស់នាងកន្លងមកអុឺចឹង ហើយដោយសារតែនាងអត់គិតស្មានថា មានមនុស្សយករូបបងស្រីធម៍របស់នាងមកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយបែបនឹងផង ទើបនាងចេះតែឆ្លងឆ្លើយជាមួយ ហើយក៏សួរនាំពីមុខរបរលក់ទូរស័ព្ទនៅខេត្តក្រចេះចុះឡើងៗ ហើយម្ចាស់គណនីក្លែងក្លាយនោះក៍ឆាតចាក់បណ្ដោយប្រៀបដូចជាបងស្រីធម៌នាងមែនទែន។ នាងបន្ដថា នៅថ្ងៃទី17 មេសា ម្ចាស់ហ្វេសប៊ុកក្លែងក្លាយ ដែលយករូបបងស្រីធម៌របស់នាងមកធ្វើជា Profile នោះ បានឆាតខ្ចីលុយនាង800ដុល្លារ ហើយដោយសារតែនាង និងបងស្រីធម៌ក៏ធ្លាប់មានទៅវិញទៅមកនាងកន្លងមកផង ក៏ផ្ញើឱ្យភ្លាម ដោយមិនទាំងចាប់អារម្មណ៍ថា លេខដែលម្ចាស់ហ្វេសប៊ុកនោះតម្រូវឱ្យផ្ញើលុយទៅ គឺជាលេខមិនដែលស្គាល់ផង។ នាងថាស្រឡាំងកាំងយ៉ាងខ្លាំងនៅពេលគ្រាន់តែផ្ញើលុយឱ្យហើយ លេខដែលផ្ញើលុយនោះក៏ខលលេងចូល ហើយហ្វេសប៊ុកដែលដែលបានបន្លំធ្វើជាបងស្រីធម៌នាងនោះ ក៏ប្លក់ហ្វេសប៊ុកនាងចោលរកមើលមិនឃើញ។

    តារាចម្រៀងស្រីវ័យក្មេងរូបនេះបានអះអាងថា នៅក្នុងពេលនេះម្ចាស់ហ្វេសប៊ុកក្លែងក្លាយមិនត្រឹមតែយករូបរបស់បងស្រីធម៌ខ្លួន ដើរបោកលុយនាងប៉ុណ្ណោះទេ ប៉ុន្តែក៏បោកអ្នកផ្សេងផងដែរ ខណៈដែលបងស្រីធម៌របស់នាងមិនដឹងរឿងទាំងនោះសោះ។ នាងទទូចឱ្យបងប្អូនអ្នកលេងហ្វេសប៑ុកប្រយ័ត្នប្រយែងលើករណីនេះ និងសូមប្រកាសថា បើឃើញអាក់ខោនឈ្មោះគន្ធាលក់ទូរស័ព្ទឬគណនីហ្វេសប៊ុកផ្សេងទៀត ដែលយករូបបងស្រីធម៌របស់នាងមកបន្លំខ្ចីលុយ សូមកុំជឿឱ្យសោះ។ នាងសង្ស័យថា អ្នកបោកលុយនាង ទំនងជាស្គាល់ទំនាក់ទំនងនិងដឹងរឿងរបស់បងស្រីធម៌របស់នាងដែលជាលក់ទូរស័ព្ទនៅខេត្តក្រចេះនោះច្បាស់ទើបរាល់ពេលឆាតមកគឺនិយាយត្រូវដងត្រូវផ្លែគ្នា ដែលហាក់ដូចជាសាមីខ្លួនមែនទែនឆាតលេងជាមួយនាង។ យ៉ាងណាមិញនាង និងបងស្រីធម៌ដែលជាម្ចាស់រូបឈ្មោះ លាងហ៑ុយ នៅក្រចេះ នៅមិនទាន់មានវិធានការចង់ដាក់បណ្ដឹងដើម្បីវែកមុខអ្នកបោកលុយ និងបន្លំធ្វើជាបងស្រីរបស់នាងដើម្បីបោកគេនោះទេដោយគ្រាន់តែប្រកាសជូនដំណឹងជាសាធារណៈជាមុនថា បើមានអាក់ខោនមួយនេះឆាតខ្ចីលុយគឺជាអាក់ខោនក្លែងក្លាយ និងស្នើឱ្យទូរស័ព្ទសួរសាមីខ្លួនសិនមុននឹងសម្រេចផ្ញើលុយឱ្យ កុំឱ្យចាញ់បោកអស់លុយកាក់ដូចគ្នា៕


  • ការ​ប្រគំតន្ត្រី​កាន់តែ​ធំអស្ចារ្យ​ និង​ប្លែក​ចំណី​ចក្ខុ​នៅ​យប់​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

    ការ​ប្រគំតន្ត្រី​កាន់តែ​ធំអស្ចារ្យ​ និង​ប្លែក​ចំណី​ចក្ខុ​នៅ​យប់​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

    កំពង់ចាម​៖ ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំការ​ប្រគំតន្ត្រី​យក្ស​ដ៏​អស្ចារ្យ​នៅក្នុង​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​ នៅ​រាត្រី​ចុងក្រោយ​នៅ​ថ្ងៃទី១៦​ ខែមេសា​ ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពីរ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។

    ក្នុង​ឱកាស​ពិសេស​នោះ​ រាល់​អតិថិជន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ពី​ ៦ កំប៉ុង​/ដប​នឹង​ទទួល​បាន​ឱកាស​ចាប់ឆ្នោត​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ ដូចជា​ អាវយឺត​ កន្សែង​ និង​ កំ​រាល​សម្រាប់​ដំណើរ​កម្សាន្ត​ ដែល​អាច​ក្រាល​នៅ​ឆ្នេរ​សមុទ្យ​សម្រាប់​អង្គុយលេង​។

    កម្មវិធី​ប្រគំតន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័រ​ នៅ​រាត្រី​ចុងក្រោយ​នៅ​ថ្ងៃទី១៦​ ខែមេសា​ នៅ​បរិវេណ​កោះ​ពេជ្រ​ក្បែរ​ផ្សារ​រាត្រី​ ខេត្ត​កំពង់ចាម​ បាន​ចូលរួម​សម្តែង​ដោយ​តារា​ចម្រៀង​ល្បី​ៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រមទាំង​តារា​ចំរៀង​កំពុង​និយម​ជាច្រើន​រូប​ទៀត​ដូចជា​ អ្នកនាង​ ពេជ្រ​ សោភា​ លោក​ ឆន​ សុវណ្ណ​រាជ​ កញ្ញា​ ឱក​ សុគន្ធ​កញ្ញា​ លោក​ នី​កូ​ អ្នកនាង​សុគន្ធ​ នី​សា​ អ្នកនាង​ សុខ​ ស្រី​នាង​ លោក​ ហ្សូ​ណូ​ កញ្ញា​ សួស​ វី​សា​ ​កញ្ញា​ ទេព​ បូ​ព្រឹក្ស​ លោក​ នី​ រតនា​ ជី​ដេ​តូ​តូ​ (DJ​ Tot​o) និង​តារា​ជាច្រើន​រូប​ទៀត​។

    កម្មវិធី​នេះ​នាំមក​ជួន​លោកអ្នក​ដោយ​ ស្រា​បៀរ​ អាន់​ឆ័រ​។ ស្រា​បៀរ​ អាន់​ឆ័រ​ ជា​ស្រាបៀ​រដែ​លពេ​ញនិ​យម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី​ គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណភាព​ជាបន្តបន្ទាប់​សរុប​ជាង​ ៣០​ មេដាយ​ រសជាតិ​ស្រទន់​លើសគេ​ ផ្តល់​នូវ​អារម្មណ៍​រីករាយ​ ស្រស់ថ្លា​ ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង​ គ្រប់​កម្មវិធី​។

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​ពិសេស​នេះ​ សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ករបស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https​://www.facebook.com​/AnchorBeerKH​/ ។

    ពិសា​ដោយ​ការទទួលខុសត្រូវ​៕

  • OnePlus​ ត្រៀម​ចេញ​ទូរស័ព្ទ​ 1លើក​ 3ស៊េរី​តែម្ដង​នៅ​ឆ្នាំ2019​

    OnePlus​ ត្រៀម​ចេញ​ទូរស័ព្ទ​ 1លើក​ 3ស៊េរី​តែម្ដង​នៅ​ឆ្នាំ2019​

    ថ្មី​ៗនេះ​ មានការ​លេច​ធ្លាយ​នូវ​រូបភាព​ជាច្រើន​សន្លឹក​ពី​គណនី​ @OnLeaks​ លើ​បណ្តាញ​សង្គម​ Twitter​ ដែល​បាន​បង្ហាញ​ព័ត៌មាន​យ៉ាង​ច្បាស់​ៗថា​ OnePlus​ នឹង​ធ្វើ​កម្មវិធី​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី14​ ខែឧសភា​ ឆ្នាំ2019​។

    OnePlus​ 7 មាន​អេក្រង់​ 6.4អ៊ិ​ញ រចនា​ម៉ូដ​រាង​តំណក់​ទឹក​ បង្កប់​កាមេរ៉ា​ខាងមុខ​ ឯកា​មេ​រ៉ា​ក្រោយ​ 3គ្រាប់​ទំហំ​ 48មេ​ហ្គា​ភិក​សែល​(ជា​កាមេរ៉ា​មេ​) និង​ប្រើ​ឈីបSnapdragon​ 855​ SoC​។

    OnePlus​ 7 Pro​ មាន​អេក្រង់​ 6.6អ៊ិ​ញ បំពាក់​អេក្រង់​កោង​ កាមេរ៉ា​មុខ​ផុស​ឡើងជា​ប្រភេទ​ Pop​-up​ មាន​កាមេរ៉ា​ក្រោយ​ 3គ្រាប់​ (4MP​+16MP​+8MP​) ដា​ក់​លេន​ស៍​ Telephoto​+Ultra​ Wide​+ Monochrome​ ប្រើ​ឈីបSnapdragon​ 855​ SoC​។

    OnePlus​ 7 Pro​ មាន​ប្រព័ន្ធ​ 5G​ ប្រើ​ឈីប​ (X50​) Snapdragon​ 855​ SoC​ ចំពោះ​លក្ខណ​សម្បត្តិ​ផ្សេងទៀត​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​។

    នេះ​បើ​តាម​ការសន្យា​កន្លងមក​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ OnePlus​ ផ្ទាល់​ដែល​ធ្លាប់​បាន​លើកឡើង​ថា​ ចំពោះ​តម្លៃ​ជំនាន់​ OnePlus​ 7 ធម្មតា​អាច​ក្បែរ​ 600ដុល្លារ​ ប៉ុន្តែ​ក៏​មិនដល់​ 1ពាន់​លាន​ដុល្លារ​ដែរ​៕

  • Facebook​ កំពុង​សម្ងំ​បង្កើត​បច្ចេកវិទ្យា​សំឡេង​ដ៏​ទំនើប​មួយ​

    Facebook​ កំពុង​សម្ងំ​បង្កើត​បច្ចេកវិទ្យា​សំឡេង​ដ៏​ទំនើប​មួយ​

    ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ​ភាព​ជាងគេ​ Facebok​ ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ថា​ កំពុង​សម្ងំ​បង្កើត​បច្ចេកវិទ្យា​ជំនួយការ​សំឡេង​( AI​ digital​ voice​ assistant​) ផ្ទាល់ខ្លួន​មួយ​។ មុខងារ​ថ្មីនេះ​អាច​នឹង​ចូល​មក​ជំនួស​ឱ្យ​មុខងារ​សំឡេង​ M suggestions​ ដែល​បាន​ប្រកាស​បិទ​កាលពី​ពេល​ដើមឆ្នាំ2018​ ក្រោយពី​មិន​ទទួល​បាន​ជោគជ័យ​។ នេះ​យោង​តាម​សារព័ត៌មាន​ CNBC​។

    មុខងារ​សំឡេង​ឆ្លាតវៃ​នេះ​មិនទាន់​ចេញ​ជារូបរាង​នៅឡើយ​ទេ​ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ តែ​យ៉ាងណាមិញ​ វា​អាច​នឹង​បង្កើត​ឡើង​សម្រាប់​ប្រើលើ​មុខងារ​ជាច្រើន​លើ​ Facebook​ ដូចជា​ Messenger​ និង​ចំណែក​ធំជាង​គេ​ គឺ​លើ​ Facebook​ PORTAL​ និង​ Oculus​ products​។

    Facebook​ ក៏បាន​បញ្ជាក់​ដែរ​ថា​ មុខងារ​សំឡេង​ឆ្លាតវៃ​ថ្មីនេះ​ វា​ជា​ទម្រង់​មួយ​ផ្សេង​ និង​មិនមែន​ជាគូ​ប្រជែង​របស់​ Google​ Assistant​ ឬ Alexa​ នោះ​ទេ​៕

  • ក្លិប​ PKNS​ របស់​វឌ្ឍនា​កា​ ឡើង​ទៅ​វគ្គ​ 8ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ Malaysia​ FA​ CUP​ ក្រោយ​បំបាក់​ JDT​

    ក្លិប​ PKNS​ របស់​វឌ្ឍនា​កា​ ឡើង​ទៅ​វគ្គ​ 8ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ Malaysia​ FA​ CUP​ ក្រោយ​បំបាក់​ JDT​

    ក្រុមបាល់ទាត់​ PKNS​ FC​ ​;របស់​ ចាន់​ វឌ្ឍនា​កា​ បាន​ឡើង​ដល់​វគ្គ​ 1/4 ឫវគ្គ​ 8ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ Malaysia​ FA​ CUP​ ហើយ​ ក្រោយពី​បំបាក់​ក្រុម​ខ្លាំង​ JDT​ ដែល​ជា​ម្ចាស់​ជើងឯក​លី​កកំពូល​ម៉ាឡេស៊ី​ និង​កំពុងតែ​ឈរ​លេខ1​ ក្នុង​ពានរង្វាន់​លី​កកំពូល​ឆ្នាំនេះ​ផង​ដែរ​ក្នុង​លទ្ធផល​ 1 ទល់នឹង​ 0។

    គួរ​រំឭក​ផង​ដែរ​ថា​ កាលពី​ឆ្នាំមុន​ក្លិប​ PKNS​ FC​ បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​នៃ​ពានរង្វាន់​មួយ​នេះ​ តែ​ភ្លាត់ស្នៀត​ចាញ់​ក្រុម​ Pahang​ FA​ ក្នុង​លទ្ធផល​ 2 ទល់នឹង​ 0 ដែល​កាលនោះ​ ចាន់​ វឌ្ឍនា​កា​ គឺជា​សមាជិក​ក្រុម​ Pahang​ FA​ ដែល​ជា​ចំណែក​ក្នុង​ការ​ជួយ​ក្រុម​មួយ​នេះ​ឱ្យ​លើក​ពានរង្វាន់​មួយ​នេះ​កាលពី​ឆ្នាំមុន​៕

    https://youtu.be/0-HZMRoZ_RY?list=PL8GXfRI06UfZRBiEX-QXY0PdOv1_RHfyD

  • ណា​ហ្គាវើលដ៍​ ចាញ់​ Tampine​ Rover​ 2 ទល់នឹង​ 4 ក្នុង​ពានរង្វាន់​ AFC​ CUP​ នៅ​សិង្ហបុរី​

    ណា​ហ្គាវើលដ៍​ ចាញ់​ Tampine​ Rover​ 2 ទល់នឹង​ 4 ក្នុង​ពានរង្វាន់​ AFC​ CUP​ នៅ​សិង្ហបុរី​

    ក្នុង​ការប្រកួត​លើក​ទី4​ របស់​ខ្លួន​ក្នុង​ពានរង្វាន់​ធំជាង​គេ​លំដាប់​ទី2​ នៃ​ទ្វីបអាស៊ី​ AFC​ CUP​ 2019​ នៅ​លើទឹក​ដី​សិង្ហបុរី​ ​;ក្រុ​មណាហ្គាវើលដ៍​បាន​ប្រកួត​ចាញ់​ក្រុម​ជើងឯក​លី​កកំពូល​សិង្ហបុរី​ Tampine​ Rover​ ក្នុង​លទ្ធផល​ 2 ទល់នឹង​ 4។

    គិត​មកទល់​នឹង​ពេលនេះ​ ណា​ហ្គាវើលដ៍​ បាន​ឆ្លងកាត់​ 4ប្រកួត​រួចហើយ​ ដោយ​ក្នុង​នោះ​ឈ្នះ1​ ចាញ់3​ មាន​ 3ពិន្ទុ​ឈរ​នៅ​លេខ3​ ក្នុងចំណោម​ក្រុម​លី​កកំពូល​ទាំង4​ នៃ​ពូល​ F ប្រចាំ​តំបន់​អាស៊ាន​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ណា​ហ្គាវើលដ៍​ ជា​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការប្រកួត​ពាន​ AFC​ CUP​ នេះ​ត្រូវ​ប្រកួត​ទល់នឹង​ក្លិប​បាល់ទាត់​ជើងឯក​លី​កកំពូល​មក​ពី​ប្រទេស​សិង្ហបុរី​ (Tampons​ Rover​) មីយ៉ាន់ម៉ា​ (Yangon​ United​) និង​វៀតណាម​ (Hanoi​ FC​) ៕