Author: អេបិល

  • ប្រទេស​ស្រីលង្កា​ បិទ​ Facebook​ ចោល​ លែងឱ្យ​ដំណើរការ​

    ប្រទេស​ស្រីលង្កា​ បិទ​ Facebook​ ចោល​ លែងឱ្យ​ដំណើរការ​

    រដ្ឋាភិបាល​ប្រទេស​ស្រីលង្កា​បានសម្រេច​ផ្អាក​លែងឱ្យ​ដំណើរការ​កម្មវិធី​បណ្ដាញ​សង្គម​ Facebook​ កាលពី​ពេល​ថ្មី​ៗនេះ​ បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លងទៅ​។

    មនុស្ស​ជិត​ 300នាក់​ត្រូវ​បាន​ស្លាប់​បាត់បង់ជីវិត​ និង​ជាច្រើន​រយ​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់ធ្ងរ​នៅ​ឯព្រះវិហារ​ Roman​ Catholic​ និង​សណ្ឋាគារ​ធំៗ​ប៉ុន្មាន​កន្លែង​ទៀត​។ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ លោក​ Ruwan​ Wijewardene​ បាន​និយាយ​ដោយ​សង្កត់ធ្ងន់​ថា​ ការ​បំផ្ទុះ​នេះ​បង្កឡើង​ដោយក្រុម​សាសនា​ជ្រុលនិយម​។

    ដើម្បី​បញ្ចៀស​ការចែកចាយ​ព័ត៌មាន​មិន​ពិត​ ទាក់ទិន​នឹង​ការវាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ខាងលើ​ រដ្ឋាភិបាល​ស្រីលង្កា​ក៏​សម្រេច​ផ្អាក​លែងឱ្យ​ដំណើរការ​កម្មវិធី​បណ្តាញ​សង្គម​ធំៗ​ជាច្រើន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋលេខាធិការ​ លោក​ Udaya​ Seneviratne​ ដែល​បាន​ប្រាប់​ទៅ​កាសែត​ The​ New​ York​ Times​ ។

    តាម​ការ​ឆ្លើយតប​ពី​ពលរដ្ឋ​ប្រចាំ​តំបន់​ សម្រាប់​ WhatsApp​ និង​ Facebook​ មិន​អាច​ប្រើប្រាស់​បានទេ​ ពោល​គឺ​ អ្នកប្រើ​ប្រាស់​អាច​ភ្ជាប់​ការទាក់ទង​គ្នា​តែ​តាមរយៈ​ SMS​ ឬ Twitter​ តែប៉ុណ្ណោះ​៕|

  • ស្មាន​តែ​ក្បាល​ចាក់​ចម្រៀង​ តាមពិត​ឧបករណ៍​សប់ខ្យល់​របស់​ Xiaomi​ សោះ​!

    ស្មាន​តែ​ក្បាល​ចាក់​ចម្រៀង​ តាមពិត​ឧបករណ៍​សប់ខ្យល់​របស់​ Xiaomi​ សោះ​!

    ក្រុមហ៊ុន​ Xiaomi​ បាន​ដាក់​បង្ហាញ​នូវ​ឧបករណ៍​ថ្មី​មួយ​ដែល​ខ្លួន​បាន​ដាក់ឈ្មោះ​ឱ្យ​ថា​ Air​ Pump​ ដែល​រូបរាង​របស់​វា​ សម្លឹង​មួយភ្លែត​ទៅ​ស្មាន​តែ​ម៉ាស៊ីន​ចាក់​ចម្រៀង​ខ្នាត​តូច​ តែ​ផ្ទុយទៅវិញ​ ឧបករណ៍​នេះ​ជា​ឧបករណ៍​ប្រើ​សម្រាប់​បញ្ចូល​សម្ពាធ​ខ្យល់​ទៅវិញ​ទេ​។

    ស្ថិត​ក្នុង​តម្លៃ​ 30ដុល្លារ​ អតិថិជន​អាច​ទទួល​បាន​ឧបករណ៍​បញ្ចូល​ខ្យល់​តួខ្លួន​តូច​មួយ​ មាន​វិមាត្រ​ត្រឹមតែ​ 124x71x45.3ម.ម​ ដោយ​អម​មក​ជាមួយ​អេក្រង់​បង្ហាញ​ភ្លើង​ LED​ ងាយស្រួល​ប្រើប្រាស់​នៅ​ទី​ងងឹត​ទៀតផង​។ មាន​ថាមពល​ថ្ម​ 2គ្រាប់​ភ្ជាប់​ក្នុង​ម៉ាស៊ីន​ទំហំ​ 2000mAh​ ដែល​តួខ្លួន​របស់​វា​ច្នៃ​ឡើង​ពី​លោហធាតុ​ គួបផ្សំ​នឹង​ទុយោ​មាន​ភាព​ធន់​មាំ​ប្រវែង​ 120មីល្លីម៉ែត្រ​។

    ឧបករណ៍​នេះ​អាច​បញ្ចូល​សម្ពាធ​ខ្យល់​ទៅកាន់​របស់​ប្រើប្រាស់​បាន​ជាច្រើន​យ៉ាង​ មិនថា​តែ​កង់​ម៉ូតូ​ កង់​រថយន្ត​ ឬបាល់​នោះ​ឡើយ​ ដោយ​រាល់​ការ​សាក​ថ្ម​ពេញ​ម្ដង​ៗ គេ​អាច​បញ្ចូល​ខ្យល់​កង់​រថយន្ត​បាន​ចំនួន​ 5គ្រាប់​ និង​បាល់​ចំនួន​ 7គ្រាប់​។

    វា​អាច​គ្រប់គ្រង​ដំណើរការ​សម្ពាធ​ខ្យល់​ចន្លោះ​ពី​ 3psi​ ទៅ​ 150psi​ ដោយ​វា​នឹង​ផ្តាច់​ប្រព័ន្ធ​បញ្ចូល​ភ្លាម​ៗ បើ​ពិនិត្យ​ឃើញថា​សម្ពាធ​ខ្យល់​ឈាន​ដល់កម្រិត​ខ្ពស់​មួយ​ហើយ​៕

  • ធារី​ ចន្ថា​ប៊ី​ន ក្លាយជា​ឪពុក​គេ​ហើយដោយ​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​

    ធារី​ ចន្ថា​ប៊ី​ន ក្លាយជា​ឪពុក​គេ​ហើយដោយ​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​

    ខ្សែបម្រើ​ការពារ​ ធារី​ ចន្ថា​ប៊ី​ន បាន​ក្លាយ​ឪពុក​គេ​ហើយ​ ក្រោយ​ទទួល​បាន​ចំណងដៃ​អាពាហ៍​ពិពាហ៍​ជា​កូនស្រី​ម្នាក់​ជាមួយនឹង​ភរិយា​ជាតា​រា​ម៉ូដែល​របស់​ខ្លួន​កាលពី​ថ្ងៃ​សោរ៏​ ទី20​ ខែមេសា​ ឆ្នាំ2019​។

    ស្ថិត​ក្នុង​ថ្ងៃកំណើត​កូនស្រី​រូប​នេះ​ កីឡាករ​កូនកាត់​ខ្មែរ​មក​ពី​ប្រទេស​បារាំង​រូប​នេះ​បាន​ចូលរួម​ជួយ​ក្រុម​ Terenganu​ FC​ ឱ្យ​ប្រកួត​ឈ្នះ​ក្រុម​ Felda​ United​ ក្នុង​ការប្រកួត​លី​កកំពូល​ម៉ាឡេស៊ី​សប្តាហ៍​ទី10​ ក្នុង​លទ្ធផល​ 2 ទល់នឹង​ 1៕

  • សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF​ និង​សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ចុះ​ធ្វើ​អនាម័យ​បរិស្ថាន​ទីក្រុង​ភ្នំពេញ​

    សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF​ និង​សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ចុះ​ធ្វើ​អនាម័យ​បរិស្ថាន​ទីក្រុង​ភ្នំពេញ​

    កាល​ព្រឹក​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​នេះ​ ឯកឧត្តម​ កែវ​ រ៉េ​មី​ ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​(ITF​) និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ដឹកនាំ​កីឡាករ​-កីឡាការិនី​តេ​ក្វាន់​ដូ​(ITF​) និង​សមាជិក​-សមាជិកា​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចូលរួម​ធ្វើ​អនាម័យ​ និង​សម្អាត​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ម្ដុំ​បរិវេណ​ខាងមុខ​ព្រះបរមរាជវាំង​ និង​មាត់ទន្លេ​នៃ​ទីក្រុង​ភ្នំពេញ​។

    ឆ្លៀត​ក្នុង​ឳកាស​នេះ​ផង​ដែរ​ ឯកឧត្តម​ កែវ​ រ៉េ​មី​ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF​ បាន​ថ្លែង​ថា​ ក្រុម​ពួក​យើង​នឹង​ធ្វើសកម្មភាព​នេះ​ជា​រៀងរាល់​សប្តាហ៍​ ចាប់ពី​សប្តាហ៍​នេះ​តទៅ​ ដោយសារ​ចង់​យកពេល​ទំ​នេះ​ពី​ការ​ហ្វឹកហាត់​មក​ជួយ​បរិស្ថាន​ខ្លះ​ ដែល​នេះ​ជា​ចំណែក​មួយ​អាច​ឱ្យ​យុវជន​យើង​បាន​ជួយ​សង្គម​ និង​បណ្តុះ​គំនិត​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​ ហើយ​សកម្មភាព​នេះ​ក៏​ជា​គំរូ​ល្អ​មួយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​យក​ទៅ​អនុវត្ត​តាម​ ដើម្បី​ចេះ​ការពារ​បរិស្ថាន​៕

  • ស៊ូ​ យ៉ា​ទី​ របួស​ឆ្អឹងជំនីរ​ ពេល​លេង​ទល់នឹង​ក្រុម​ Tampine​ Rover​ FC​ ក្នុង​ពានរង្វាន់​ AFC​ CUP​ នៅ​សិង្ហបុរី​

    ស៊ូ​ យ៉ា​ទី​ របួស​ឆ្អឹងជំនីរ​ ពេល​លេង​ទល់នឹង​ក្រុម​ Tampine​ Rover​ FC​ ក្នុង​ពានរង្វាន់​ AFC​ CUP​ នៅ​សិង្ហបុរី​

    កីឡាករ​អ្នកចាំទី​ជម្រើសជាតិ​កម្ពុជា​ ស៊ូ​ យ៉ា​ទី​ បាន​ថ្លែង​ថា​ ខ្លួន​បាន​រង​របួស​ឆ្អឹងជំនីរ​ក្រោម​ទ្រូង​ខាងស្ដាំ​ ក្រោយ​លោត​សង្គ្រោះ​បាល់​ ហើយ​ធ្លាក់​មក​បុក​នឹង​ដែក​ចង​សំណាញ់​បង្គោល​ទី​ ក្នុង​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ Tampines​ Rovers​ ដោយ​រង​បរាជ័យ​ក្នុង​លទ្ធផល​ 4-2 កាលពី​យប់​ថ្ងៃទី​17​ មេសា​កន្លងទៅ​។

    កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា​ អាការ​របួស​របស់​គេ​នៅ​ឈឺ​តិច​ៗនៅឡើយ​ ហើយ​កំពុង​ទទួលការ​ព្យាបាល​ដោយ​ការ​ធ្វើ​ម៉ាស្សា​ និង​រំពឹង​ថា​ ខ្លួន​នឹងអាច​ត្រឡប់ទៅ​រក​សភាព​ធម្មតា​វិញ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​។

    គួរ​រំឭក​ផង​ដែរ​ថា​ ស៊ូ​ យ៉ា​ទី​ បាន​ប្តូរ​ចេញ​នៅ​នាទី​ទី85​ ក្នុង​ការប្រកួត​ទល់នឹង​ក្រុម​ Tampine​ Rover​ FC​ ក្នុង​ពានរង្វាន់​ AFC​ CUP​ នៅ​ប្រទេស​សិង្ហបុរី​ កាលពី​សប្តាហ៍​មុន​ បន្ទាប់ពី​ក្រុម​មួយ​នេះ​បាន​របូត​គ្រាប់​បាល់​ដល់ទៅ​ 3គ្រាប់​ជាប់​ៗគ្នា​ក្នុងរយៈពេល​ត្រឹមតែ​ 5នាទី​ចុងក្រោយ​ ក្រោយពី​បាន​ខំប្រឹង​រក្សា​លទ្ធផល​ 1ស្មើ​ អស់​រយៈពេល​ 85នាទី​រួចមក​៕

  • ស្ងាត់​ៗ LG​ ចុះបញ្ជី​កាមេរ៉ា​មុខ​ Selfie​ 3គ្រាប់​បាន​មុនគេ​បង្អស់​

    ស្ងាត់​ៗ LG​ ចុះបញ្ជី​កាមេរ៉ា​មុខ​ Selfie​ 3គ្រាប់​បាន​មុនគេ​បង្អស់​

    កាលពី​ថ្ងៃសុក្រ​កន្លងទៅ​ ក្រុមហ៊ុន​ LG​ Electronics​ បាន​ទៅចុះ​បញ្ជី​ប័ណ្ណប៉ាតង់​នៅ​ WIPO​ (World​ Intellectual​ Property​ Office​) ដើម្បី​ផលិត​ស្មា​តហ្វូ​នជំនាន់​ចុងក្រោយ​ដែល​មាន​បំពាក់​កាមេរ៉ា​មុខ​ Selfie​ 3គ្រាប់​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ LG​ នៅ​រក្សា​រចនា​បទ​ឆក​(Notch​) ដដែល​ ដោយ​ដាក់​ទីតាំង​កាមេរ៉ា​ 3នេះ​នៅចន្លោះ​គ្នា​ ទោះជា​មើលទៅ​ឃើញ​រាង​ច្រើន​មែន​ ក៏ប៉ុន្តែ​កាមេរ៉ា​ទាំង​នោះ​តូច​ៗទេ​។

    ចំណែក​ផ្នែក​ខាងក្រោយ​ក៏​មាន​បំពាក់​កាមេរ៉ា​ 3គ្រាប់​ដូចគ្នា​ ចំពោះ​តួនាទី​លម្អិត​ពី​លេន​ស៍​កាមេរ៉ា​នី​មួយ​ៗ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​៕

  • Toyota​ បញ្ចេញ​វីដេអូ​ អួត​រាង​ Highlander​ ឆ្នាំ2020​…ស្អាត​ខ្លាំង​ណាស់​!

    Toyota​ បញ្ចេញ​វីដេអូ​ អួត​រាង​ Highlander​ ឆ្នាំ2020​…ស្អាត​ខ្លាំង​ណាស់​!

    រថយន្ត​ Toyota​ Highlander​ ស៊េរី​ឆ្នាំ2020​ បាន​ផ្លាស់ប្ដូរ​រូបរាង​ថ្មី​ស្ទើរតែ​ទាំងស្រុង​ ខុសពី​ស៊េរី​ឆ្នាំ2019​ ដាច់​តែម្ដង​ ដែល​នេះ​ គឺជា​ជំនាន់​ទី4​ នៃ​ត្រកូល​រថយន្ត​ SUV​ មួយ​នេះ​។

    ប្រៀបធៀប​នឹង​ជំ​នាន់​មុន​ៗ រថយន្ត​ Highlander​ ជំនាន់​ថ្មីនេះ​ ត្រូវ​បាន​គេ​អះអាង​ថា​អាច​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់​ជាង​មុន​ ធន់​មាំ​ជាង​មុន​ និង​មានគុណ​ភាព​ផលិត​ខ្ពស់​ជាង​មុន​ ដោយ​ផ្អែកលើ​គ្រោងឆ្អឹង​ថ្មី​ឈ្មោះថា​ Toyota​ New​ Global​ Architecture​ (TNGA​-K)។

    រថយន្ត​នេះ​ប្រើប្រាស់​ម៉ាស៊ីន​សាំង​ចំណុះ​ 3.5លីត្រ​ ​;6ស៊ីឡាំង​ ដែល​អាច​ផ្ដល់​កម្លាំង​ 295សេះ​។ ចំណែក​ប្រភេទ​ Hybrid​ គឺ​ប្រើប្រាស់​ម៉ាស៊ីន​ចំណុះ​ 2.5លីត្រ​ ​;4ស៊ីឡាំង​ គួបផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន2​ ដែល​ប្រើ​ប្រេងឥន្ធនៈ​ជាមធ្យម​ 6.9លីត្រ​/100គ.ម​។

    ខាងក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​រូបរាង​របស់​ Toyota​ Highlander​ ស៊េរី​ឆ្នាំ2020​ ដែល​តាំង​បង្ហាញ​ក្នុង​កម្មវិធី​ New​ York​ Auto​ Show​ ឆ្នាំ2019​៖

  • ពិធីសម្ពោធការិយាល័យនៃ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅកម្ពុជា

    ពិធីសម្ពោធការិយាល័យនៃ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅកម្ពុជា

    នាព្រឹក នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៩ ឌីប៊ី សេនឃើរ បានប្រារព្ធកម្មវិធីដ៏វិសេសវិសាល ជាមួយនឹងការបើកសម្ពោធការិយាល័យថ្មី ដែលជាសាជីវកម្មថ្មីនៅក្នុងទីក្រុងភ្នំពេញ តួរយ៉ាងការសម្ពោតជាផ្លូវការនេះ គឺត្រួវបានប្រារព្ធនាពេលព្រឹកផងដែរ ។

    ជាមួយនឹងការិយាល័យនេះ ឌីប៊ី សេនឃើរនឹងបោះចំហានយ៉ាងរឹងមាំនៅលើដែនដីនៃប្រទេសកម្ពុជា ដែលកំពុងតែមានការលូតលាស់នូវតំរូវការខាងផ្នែកសេវាកម្មដឹកជញ្ចូនដ៏គួរអោយទុកចិត្ត និង កេរ្តិ៍ឈ្មោះល្បី ក្នុងសង្វាក់នៃការផ្គត់ផ្គង់។
    នាយកប្រធាននៃតំបន់អាស៊ីអាគ្នេយ័៍របស់ក្រុមហ៊ុន ឌីប៊ី សេនឃើរ លោក Robert Reiter បានថ្លែងថា “ការបើសម្ពោធការិយាល័យថ្មី គឺជាការបង្ហាញការប្តេជ្ញាចិត្តនៃក្រុមហ៊ុន ឌីប៊ី សេនឃើរ អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើការវិនិយោគនៅលើទីផ្សារនៃប្រទេសកម្ពុជា ។ លើសពីនេះទៅទៀត ការិយាល័យថ្មីមួយនេះ នឹងជាឧបការណ៍ក្នុងការបង្កើនអាជីវកម្ម និង សម្រាប់ការបើកឳកាសក្នុងការសម្រួលការដឺកជញ្ចូនតាមផ្លូវ អាកាស ផ្លូវទឹក និងផ្លូវគោកផងដែរ ។”

    លើសពីនេះទៅទៀត លោក Andy Lim នាយកប្រត្តិបត្តិប្រចាំប្រទេសវៀតណាម និង កម្ពុជា បានបញ្ចាក់បន្ថែមពីអត្ថប្រយោជន៍នៃឧស្សាហកម្មដឹកជញ្ចូន ។ គាត់បាននិយាយថា“ទន្ទឹមនឹងការវិវត្តិទៅកាន់ភាពឌីជីថលនិងស្វ័យប្រវត្តិកម្មរបស់អាជីវកម្មជាច្រើននៅលើពិភពលោក ក្រុមហ៊ុន ឌីប៊ី សេនឃើរ ក៏កំពុងផ្លាស់ប្តូរពីការផ្តល់ និង ដឹកជញ្ចូនទំនិញតាមបែបបុរាណរបស់ខ្លូន ។ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា វត្តមានរបស់ ឌីប៊ី សេនឃើរនឹងដើរតួរនាទីក្នុងការដឹកនាំសេវាកម្មដឹកជញ្ចូនទៅអនាគតទូទាំងប្រទេស ។”ការសម្ពោធការិយាល័យថ្មីនៃ ឌីប៊ី សេនឃើរបានប្រារព្ធពិធីស្វាគមន៍ភ្ញៀវកិត្តិយស និង ដៃគូរសហការន៍នៅសណ្ឋាគារ Marriott Courtyard ភ្នំពេញ ។

    ការិយាល័យឌីប៊ីសេនឃើរមានទីតាំងនៅ៖ផ្ទះលេខ ៧៨ ជាន់ទី៧ (អាគារ ទីថៃហេងឡុង) ផ្លូវម៊ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានី ភ្នំពេញ រាជាណាចក្រកម្ពុជា

    ព័ត៌មានបន្ថែមពី ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីត
    ឌីម៊ីសេនឃើរ បានបង្កើតដំបូងនៅកម្ពុជាក្នុងឆ្នាំ 2007 តាមរយៈភាពជាដៃគូជាមួយភ្នាក់ងារក្នុងស្រុកមួយ។ ដើម្បីបង្កើនក្រុមហ៊ុននិងដើម្បីបំពេញនូវតម្រូវការនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើននេះ ។ ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីតត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី 14 ខែសីហាឆ្នាំ 2014 ។ ការបង្កើត ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីតគឺជាការពង្រឹងបណ្តាញសកលលោក ហើយនិង បន្ថែមទៅលើការប្តេជ្ញាចិត្តរបស់ ឌីប៊ី សេនឃើរ ក្នុងការអភិវឌ្ឍដឹកប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។

  • អ្នកនាង ភីម និយាយអារម្មណ៍ពិតក្រោយនាយ តាក់ស៊ី បើកចិត្តឱ្យយកប្ដីថ្មី

    អ្នកនាង ភីម និយាយអារម្មណ៍ពិតក្រោយនាយ តាក់ស៊ី បើកចិត្តឱ្យយកប្ដីថ្មី

    តាមរយៈការបង្ហោះសាររបស់លោក អ៊ឹម ជីវ៉ា នៅបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា តារាកំប្លែងនាយតាក់ស៊ីនឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិងបើកផ្លូវឱ្យភរិយារបស់លោក គឺអ្នកនាងភីម យកគ្រួសារថ្មី ដែលធ្វើឱ្យម្នាក់ៗមានការប៉ាន់ស្មានយ៉ាងខ្លាំងថា ជីវិតប្ដីប្រពន្ធមួយគូនេះទំនងជួបវិបត្តិប្រេះស្រាំដល់ថ្នាក់ផ្សះផ្សារលែងបាន ទើបបណ្ដាលឱ្យតារាកំប្លែងនាយតាក់ស៊ីបោះពាក្យបែបនោះប្រាប់លោក អ៊ឹម ជីវ៉ា និងសម្រេចចិត្តបួសឱ្យឆ្ងាយពីប្រពន្ធកូន ដោយគ្មានអាល័យបែបនេះ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកនាង ភីម ជាភរិយា អ្នកនាងបញ្ជាក់ប្រាប់ពីជំហររបស់នាយតាក់ស៊ី នៅក្នុងពេលនេះ។

    អ្នកនាងភីម និយាយថា រវាងអ្នកនាង និង នាយតាក់ស៊ី អត់មានបញ្ហាគ្រួសារណាមួយកើតឡើងនោះទេ ដោយទោះជាលោកមានវ័យច្រើនជាង ហើយមានជំងឺប្រចាំកាយ ក៏អ្នកនាងមិនដែលមានអារម្មណ៍ធុញទ្រាន់ក្នុងការថែទាំនោះដែរ។ អ្នកនាងថា នាយតាក់ស៊ីសូម្បីតែការធ្វើទុក្ខបុកម្នេញដាក់ភរិយា និងកូនប្រុសដែលជាដំណក់ឈាមក៍មិនមាននោះដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកចាប់ផ្ដើមបែកគំនិតចង់តែបួស ហើយមិនចង់រស់នៅជួបជុំជាមួយប្រពន្ធកូននៅក្នុងពេលនេះ គឺដោយសារតែលោកពិបាករឿងជំងឺប្រចាំកាយ និងចង់តែបួស ហើយប្រាប់អោយនាងស្វែងរកគ្រួសារថ្មី ដើម្បីកុំឱ្យបន្តពិបាកជាមួយលោកបន្តទៀតតែម្ដង។ អ្នកនាងថា នាយតាក់ស៊ីលួចទៅបួសរត់ចោលប្រពន្ធកូនព្រោះតែជំងឺបាក់ទឹកចិត្តបែបនេះម្ដងហើយ ប៉ុន្តែក្រោយពេលតាមរកឃើញនៅភ្នំគូលែន ហើយមានការអង្វរករក៏សម្រេចចិត្តសឹកមកវិញ។

    អ្នកនាងភីម បន្តថា នៅក្នុងពេលនេះ ស្វាមីរបស់ខ្លួន គឺនាយតាក់ស៊ី ចាប់ផ្ដើមឃាត់លែងជាប់តែម្ដង ដោយលោកប្រកាសថាត្រូវតែទៅបួស បើទោះជាបួសបានតែមួយថ្ងៃហើយត្រូវស្លាប់ក៏លោកប្រកាសថាអស់ចិត្ត។ អ្នកនាងថា ទាំងក្រុមការងារ និង ក្រុមគ្រួសារសុទ្ធតែអង្វរកររាល់ថ្ងៃកុំអោយលោកគិតខ្លី និងស្មើ​ឱ្យលោកបន្តរស់នៅជួបជុំជាមួយគ្រួសារប្រពន្ធកូន តែលោកនៅតែអះអាងថា បើលោកមិនបានទៅបួស នោះលោកនឹងស្លាប់បិទភ្នែកមិនជិត។ លោកអង្វរឱ្យអ្នកនាងបើកសិទ្ធិឱ្យលោកទៅបួស ដោយលោកប្រកាសជំហរថា បើមិនឱ្យទៅបួសតាមសម្រួលទេ គឺលោកនឹងរត់ទៅបួសមិនឱ្យដឹង ហើយបើទោះជាស្លាប់រស់ក្រោយពេលសាងផ្នួស ក៏លោកមិនឱ្យប្រពន្ធកូនដឹង។ អ្នកនាងថា មកទល់ពេលនេះស្ថានភាពពន្យល់ និងអង្វរករចាប់ផ្ដើមអស់ជម្រើស ទើបអ្នកនាងសុខចិត្តឱ្យលោកទៅបួស តែសុំឱ្យលោកបួសនៅវត្តគល់ទទឹងនៅកោះក្របី ដើម្បីអោយកីនប្រពន្ធបានឡើងចុះមើលថែ ប៉ុន្តែលោកទទូចចង់ទៅបួសនៅឯភ្នំគូលែនដូចមុន។

    អ្នកនាងនិយាយថា ខ្លួនពិតជាមានសម្ពាធផ្លូវចិត្តខ្លាំងណាស់ ដែលប្ដីចង់តែបួស ចង់តែទៅឆ្ងាយប្រពន្ធកូន ហើយដើរប្រាប់គេឯងថាឱ្យអ្នកនាងយកប្ដីទៀត ឬចិញ្ចឹមកូនបានយ៉ាងមិចក៏ចិញ្ចឹមទៅ ដែលមនុស្សមួយចំនួនស្ដាប់ហើយហាក់ដូចជាអ្នកនាង និងលោកមានបញ្ហាផ្ទៃក្នុង។ នៅក្នុងពេលនេះ អ្នកនាងសម្រេចឱ្យប្ដីទៅបួសនៅចុងខែ៥នេះ តែអ្វីដែលអ្នកនាងអង្វរប្ដីឱ្យធ្វើតាមនាង គឺសុំឱ្យបួសនៅវត្តគល់ទទឹង ដើម្បីឱ្យអ្នកនាង និងកូនតែម្នាក់វ័យជាង១០ឆ្នាំបានមើលថែ។

  • វី​ជេ​ អូ​ឡា​ឡា​ សម្រេច​បំណង​ចុះ​កុងត្រា​ជាមួយ​ប៉ុ​ស្តី៍​លេខ៥

    វី​ជេ​ អូ​ឡា​ឡា​ សម្រេច​បំណង​ចុះ​កុងត្រា​ជាមួយ​ប៉ុ​ស្តី៍​លេខ៥

    ​លោកអ្នក​ដែល​ស្នេហា​វិស័យ​កីឡាប្រដាល់​របស់​ប៉ុ​ស្តី៍​លេខ៥​ នា​ចុង​សប្តាហ៍​ពិតជា​បាន​ស្គាល់​វត្តមាន​ពិធីករ​អត្ថា​ធិប្បាយ​សម្បូរ​វោហារ​ស័ព្ទ​មិន​ចេះ​រីងស្ងួត​គឺ​ លោក​ វី​ជេ​ អូ​ឡា​ឡា​ ដោយ​លោក​មាន​ពាក្យពេចន៍​និយាយ​បញ្ចេញ​បញ្ចូល​ដ៍​ជំនាញ​មួយ​។

    ស្ថិត​ក្នុង​ការងារ​ប្រចាំ​ស្ថានីយ៍​មួយ​នេះ​ លោក​ទើបតែ​សម្រេចចិត្ត​ចូលស៊ុប​ពេញទំហឹង​នា​ពេលនេះ​ទេ​ បន្ទាប់ពី​ស្វែងយល់​ពី​លក្ខ​ខណ្ឌដ៍​ល្អ​រួចមក​។វី​ជេ​អូ​ឡា​ឡា​ ទើបតែ​សម្រេចចិត្ត​ទទួល​ចំណង​លក្ខខណ្ឌ​ជាមួយ​ស្ថានីយ៍​ប៉ុ​ស្តី៍​លេខ៥​ កាលពី​ពេល​ថ្មី​ៗនេះ​តែប៉ុណ្ណោះ​ បើ​ទោះជា​លោក​ដំណើរការ​កម្មវិធី​ប្រដាល់​ប្រចាំ​សប្តាហ៍​រាប់​សិប​អាទិត្យ​មក​ហើយ​។ លោក​ អូ​ឡា​ឡា​ បាន​ថ្លែង​ថា​ លោក​ទើបតែ​ចុះ​កុងត្រា​ ជាមួយ​មេ​កើយ​នា​ប៉ុ​ស្តី៍​លេខ៥​ ក្រោយពេល​ចរ​ចារ​គ្នា​ត្រូវចិត្ត​។ អំឡុង​ពេល​លោក​យក​ចំណង​នេះ​ លោក​ក៏​ស្តាយ​ការងារ​កន្លែង​ចាស់​គ្រាដែល​ខាង​មេ​ចាស់​ក៍​គាត់​ឱ្យ​តម្លៃ​ការងារ​ប៉ុន្តែ​នេះ​ជា​ឱកាស​ដែល​យើង​ត្រូវ​សម្រេចចិត្ត​។ លោក​អះអាង​ទៀត​ថា​ ការ​ចូល​ពេញទំហឹង​ជាមួយ​ការងារ​ទូរទស្សន៍​ប៉ុ​ស្តី៍​លេខ៥​ លោក​មានតែ​ពង្រឹង​ស្នាដៃ​ឱ្យ​ល្អ​តាមតែ​អាច​ធ្វើ​បា​នក៍​ដូចជា​ដក​បទ​ពិសោធ​ន៍​ថ្មី​ៗទៀត​ទាក់ទិន​និង​ជំនាញ​។

    មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ការសម្រេច​ចិត្ត​នេះ​លោក​ក៏​មើលឃើញ​ពី​ស្តង់ដារ​ការងារ​គឺ​ធ្វើ​ឱ្យ​លោក​ពេញចិត្ត​ទើប​ងាក​មក​ទទួល​ក្រោយពេល​មើលឃើញ​ពីរ​បៀ​បកា​រងា​រម​ក។ យ៉ាងណាមិញ​រូបលោក​មានតែ​ការ​ព្យាយាម​ឱ្យ​ល្អ​ហើយក៏​រីករាយ​បាន​រួម​សហការ​ជាមួយ​ក្រុមការងារ​ហើយ​កាន់តែ​ពិសេស​ លោក​ក៏​កក់ក្តៅ​ក្រោយពេល​ឃើញ​ទស្សនិកជន​ជួយ​គាំទ្រ​វិស័យ​កីឡាប្រដាល់​របស់​ប៉ុ​ស្តី៍​លេខ៥​ អាច​ដើរទៅ​មុខ​បាន​។ ជំហរ​នេះ​ហើយ​ទើ​បក៍​ជា​ផ្នែក​ជួយ​ឲលោក​ជ្រើសរើស​លក្ខខណ្ឌ​បែបនេះ​ផង​ដែរ​។