Author: អេបិល

  • ពន្ធ​ 0% ធ្វើ​ឱ្យ​ Toyota​ Camry​ លក់​នៅ​វៀតណាម​មានតម្លៃ​ថោក​សឹង​មិន​គួរ​ឱ្យ​ជឿ​

    ពន្ធ​ 0% ធ្វើ​ឱ្យ​ Toyota​ Camry​ លក់​នៅ​វៀតណាម​មានតម្លៃ​ថោក​សឹង​មិន​គួរ​ឱ្យ​ជឿ​

    រថយន្ត​ Toyota​ Camry​ ស៊េរី​ថ្មី​ដែល​បាន​កែប្រែ​រូបរាង​ថ្មី​ទាំងស្រុង​ បាន​ចេញ​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ហើយ​ កាលពី​ថ្ងៃទី23​ ខែមេសា​ ម្សិលម្ង៉ៃ​។

    រថយន្ត​ដែល​ដាក់​លក់​នៅ​វៀតណាម​ បាន​ចែកចេញជា​ 2ប្រភេទ​ គឺ​ប្រភេទ​ 2.0G​ និង​ប្រភេទ​ 2.5Q​ ដែល​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ថៃ​ទាំងស្រុង​ មិនមែន​ដំឡើង​ក្នុង​ស្រុក​ដូច​ស៊េរី​មុន​ៗនោះ​ទេ​។ ហេតុផល​ អាច​ដោយសារតែ​រថយន្ត​នាំ​ពី​ប្រទេស​ថៃ​ទៅកាន់​វៀតណាម​លែងយក​ពន្ធ​នាំចូល​ដូច​កាលពី​ពេលមុន​។

    រថយន្ត​ Toyota​ Camry​ ប្រភេទ​ 2.0G​ គឺ​មានតម្លៃ​លក់​ 1,029ពាន់​លាន​ដុង​ ដែល​ស្មើនឹង​ប្រមាណ​ 44,165ដុល្លារ​ និង​ប្រភេទ​ 2.5Q​ មានតម្លៃ​ 1,235ពាន់​លាន​ដុង​ ដែល​ស្មើនឹង​ប្រមាណ​ 52,024ដុល្លារ​។ នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​វិញ​ រថយន្ត​ Camry​ ស៊េរី​ថ្មី​មានតម្លៃ​ចាប់ពី​ 1,445លាន​បាត​ ដែល​ស្មើ​ប្រមាណ​ 45,123ដុល្លារ​ សម្រាប់​ប្រភេទ​ 2.0G​។

    ការប្រកាស​ចេញ​តម្លៃ​ Camry​ ស៊េរី​ថ្មីនេះ​ ធ្វើ​ឱ្យ​សារព័ត៌មាន​វៀតណាម​មានការ​ភ្ញាក់ផ្អើល​ ដោយសារ​ភ្នាក់ងារ​លក់​ធ្លាប់​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ តម្លៃ​របស់​រថយន្ត​ស៊េរី​ថ្មីនេះ​ អាច​មាន​ខ្ទង់​ 1.6ពាន់​លាន​ដុង​ ឬស្មើ​ 68,692ដុល្លារ​ឯណោះ​៕

  • LG ដាក់បង្ហាញម៉ាស៊ីនត្រជាក់ដែលមានតំលៃថ្លៃជាងគេក្នុងប្រទេសកម្ពុជាគឺ LG Dual Cool with Air Purifying System បរិសុទ្ធគ្រប់ដង្ហើមចេញចូល ជាមួយប្រព័ន្ធបន្សុន្ធខ្យល់ និងសន្សំសំចៃភ្លើងជាងមុន

    LG ដាក់បង្ហាញម៉ាស៊ីនត្រជាក់ដែលមានតំលៃថ្លៃជាងគេក្នុងប្រទេសកម្ពុជាគឺ LG Dual Cool with Air Purifying System បរិសុទ្ធគ្រប់ដង្ហើមចេញចូល ជាមួយប្រព័ន្ធបន្សុន្ធខ្យល់ និងសន្សំសំចៃភ្លើងជាងមុន

    ថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មីជាមួយប្រព័ន្ធបន្សុទ្ធខ្យល់ របស់ខ្លួនដែលបំពាក់នូវមុខងារថ្មីៗជាច្រើន ដើម្បីបំពេញនូវតំរូវការអតិថិជនប្រើប្រាស់ ។ ជាក់ស្ដែង ពិធីសម្ពោធនេះប្រារព្ធនៅ LG Premium Brandshop ដែលមានអាស័យដ្ឋាន ផ្ទះលេខ 135 មហាវិថីព្រះមុនីវង្ស សង្តាត់ មនោរម្យ ខណ្ឌ7 មករា រាជធានីភ្នំពេញ ។

    ដោយសារតែបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួលខ្លាំងណាស់ក៏ដូចជាការកើនឡើងកំដៅ កាន់តែក្តៅទៅៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ និង អ្វីដែររឹតតែសំខាន់នោះគឺការបំពុសបរិយាកាល ផ្សែងពុល ដែលកើនឡើងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យខ្យល់បរិយាកាលដែលនៅព័ន្ធជុំវិញ ខ្លួនយើង ពោរពេញដោយធូលីដី បាក់តេរី និង មេរោគកខ្វក់ វាធ្វើឲយើងប្រឈមមុខនឹង បញ្ហាសុខភាព ជាច្រើន ដូចជាជំងឺស្ងួត ជំងឺបេះដូង និង ជំងឺ ហឺត ជាដើម ។

    បច្ចុប្បន្នពិភពលោកកំពុងមានការព្រួយបារម្មណ៍អំពីការកើតឡើងរបស់ធូលីពុលដែលមានកំរឹតតូចគឺ PM 2.5 ដែលអាចចូលទៅក្នុងខ្លួនរបស់យើងតាមរយះការដក់ដង្ហើមចូល ប៉ុន្តែម៉ាស៊ីនត្រជាក់ស៊េរីថ្មី របស់ LG គឺ LG Dual Cool with Air Purifying System ជាម៉ាស៊ីនត្រជាក់ដែលភា្ជប់មកជាមួយនៅប្រព័ន្ធបន្សុទ្ធខ្យល់ ដែលមានសមត្ថភាពត្រួតពិនិត្យចាប់យកធូលី តូចៗ ដែលមាននៅក្នុងខ្យល់រហូត PM 1.0 ។ ម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរីថ្មីរបស់ LG នៅតែរក្សាសមត្ថភាពខ្ពស់ និង មុខងារពិសេស ជាច្រើនដូចជា :

    ប្រព័ន្ធបន្សុទ្ធខ្យល់នៅក្នុងម៉ាស៊ីនត្រជាក់ (PM 1.0 Smart Sensor)
    ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ មានបំពាក់មកជាមួយ អេក្រង់ LED គឺសញ្ញាពណ៌ដែលធ្វើអោយដឹងថា នៅក្នុងបន្ទប់របស់យើងមាន ធូលីមិនល្អដល់កំរិតណា ហើយនៅពេលម៉ាស៊ីនត្រជាក់ចាប់បានថា មានខ្យល់មិនល្អនិង មានធូលីដីច្រើននៅក្នុងបរិយាកាសនៅក្នុងបន្ទប់ នោះម៉ាស៊ីនត្រជាក់នឹងចាប់ផ្តើមដំណើរការ ត្រួតពិនិត្យ ចាប់យកធូលីដី ដែលមាននៅក្នុងខ្យល់ទាំងអស់នេះ ហើយវាធ្វើការចម្រោះខ្យល់ (បន្សុទ្ធខ្យល់) ទាំងនោះហើយបញ្ចេញមកវិញនៅខ្យល់អាកាសយ៉ាងបរិសុទ្ធ ដែលពោរពេញទៅដោយផាសុកភាព។ ម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System អាចមានសមត្ថភាពចាប់យកធូលីដីតូចៗដែលមាននៅក្នុងខ្យល់រហូតដល់កំរិតតូចបំផុត គឺ PM 1.0 ។

    សន្សំសំចៃថាមពលអគ្គិសនីបាន 70%
    ជាមួយនិងបច្ចេកវិទ្យា Dual Cool with Air Purifying System របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន កុំប្រេស ស័រភ្លោះ ដោយសារតែ Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។
    ត្រជាក់លឿនជាងមុន 40%
    កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុនរហូតដល់ 40% នេះដោយសារតែ Dual Inverter Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និងសាយភាយខ្យល់ត្រជាក់បានលឿនជាងមុន។
    គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ)
    កុំប្រេសស័រពីរ (Dual Inverter Compressor) របស់ LG មានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺ ទទួលបានការធានារហូតដល់ 10 ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុន មក។ LG Dual Cool បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនពុំឆាប់ពុកខូច។

    កាន់តែមានភាពងាយស្រួលជាងមុន (LG Smart ThinQ)
    LG Dual Cool with Air Purifying System បានបំពាក់បន្ថែមនូវ Wifi Control សំរាប់ដាក់ដំណើរការជាមួយ Smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព អាចបន្ថយ តំឡើងសីតុណ្ហភាពរបស់ម៉ាស៊ីនត្រជាក់ ឬ បញ្ជាបើក រឺ បិតម៉ាស៊ីនត្រជាក់ តាមរយះ ទូរសព្ទដៃដោយប្រើ Application LG Smart ThinQ ទោះបីជាលោកអ្នកនៅទីកន្លែងណាក៏ដោយ។

    លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា “ ចក្ខុវិស័យរបស់ LG អេឡិចត្រូនិចគឺការបង្កើតជីវិតកាន់តែប្រសើរជាមួយអតិថិជនរបស់យើង វាជាសារដ៏សាមញ្ញ ប៉ុន្តែអាជីវកម្មរបស់ LG ចាប់ផ្តើមជាមួយអតិថិជន ហើយយើងនឹងបន្តអភិវឌ្ឍផលិតផលរបស់យើងដោយផ្អែកទៅលើការពេញចិត្តរបស់អតិថិជន លោក ក៏មានប្រសាសន៏បន្ដទៀតថា យើងសូមណែនាំឱ្យុអ្នកទាំងអស់គ្នាប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG DUALCOOL ដែលភ្ជាប់ជាមួយម៉ាស៊ីនបន្សុទ្ធខ្យល់ ព្រោះវានឹងផ្តល់ការថែទាំដល់គ្រួសាររបស់អ្នកជាមួយនឹងការដកដង្ហើមប្រកបដោយខ្យល់បរិសុទ្ធនិងស្រស់ស្រាយដែលផ្តល់នូវសុវត្ថិភាពក្នុងជីវិតប្រចាំថ្ងៃដល់គ្រួសារអ្នក ” ។

    អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។ ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 222 699 https://www.ggear.com.kh/air-conditioners

  • ប៉ាគីស្ថាន​ដែល​ត្រូវ​ជួប​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ World​ Cup អាច​នឹង​ត្រូវ​ដកចេញ

    ប៉ាគីស្ថាន​ដែល​ត្រូវ​ជួប​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ World​ Cup អាច​នឹង​ត្រូវ​ដកចេញ

    ប៉ាគីស្ថាន​ដែល​ត្រូវ​ជួប​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ World​ Cup​ អាច​នឹង​ត្រូវ​ដកចេញ​ពី​ការប្រកួត​ ក្រោយ​ FIFA​ រក​ឃើញថា​ មាន​បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​សហព័ន្ធ​បាល់ទាត់​ប៉ាគីស្ថាន​។

    សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​ ត្រូវ​បាន​ FIFA​ ចោទប្រកាន់​ពី​រឿង​ពុករលួយ​ផ្ទៃក្នុង​ធ្ងន់ធ្ងរ​ និង​ការ​លូកដៃ​ចូល​របស់​ស្ថាប័ន​ទី3​ ក្នុង​ការបោះឆ្នោត​តែងតាំង​ប្រធាន​សហព័ន្ធ​បាល់ទាត់​ថ្មី​របស់​ប្រទេស​នេះ​។

    FIFA​ បាន​បដិសេធ​មិន​ទទួលស្គាល់​ប្រធាន​សហព័ន្ធ​បាល់ទាត់​ថ្មី​ គឺ​លោក​ Sardar​ Naveed​ Haider​ ដោយសារតែ​សហព័ន្ធ​បាល់ទាត់​មួយ​នេះ​មាន​ប្រធាន​សហព័ន្ធ​ 2នាក់​ដែល​មិន​ត្រូវគ្នា​ និង​មាន​កីឡាករ​ជម្រើសជាតិ​មួយចំនួន​បាន​ដើរចេញ​ពី​ក្រុម​ក្រោម​មូលហេតុ​ទំនាស់​ផ្ទៃក្នុង​ដ៏​ចម្រូងចម្រាស​។

    កាលពី​ខែមុន​ ប៉ាគីស្ថាន​ត្រូវ​បាន​ FIFA​ សម្រេច​ដក​បេក្ខភាព​ចេញពី​ការប្រកួត​ AFC​ U-23​ Championship​ និង​ការប្រកួត​វគ្គ​ជម្រុះ​ 2020​ Tokyo​ Olympics​ ម្ដង​រួចមក​ហើយ​៕

  • លើក​នេះ​កម្ពុជា​ប៉ះ​ម៉ុងហ្គោលី​ លើ​សង្វៀន​ One​ Warrior​ Series​ ក្នុង​ប្រទេស​សិង្ហបុរី​

    លើក​នេះ​កម្ពុជា​ប៉ះ​ម៉ុងហ្គោលី​ លើ​សង្វៀន​ One​ Warrior​ Series​ ក្នុង​ប្រទេស​សិង្ហបុរី​

    កីឡាករ​កម្ពុជា​ ចាន់​ សំអាត​ ដែល​មាន​រហស្សនាម​ថា​ ខ្លា​ចាស់​ភ្នំដងរែក​ នឹង​ត្រូវ​បង្ហាញខ្លួន​ប្រកួត​លើ​សង្វៀន​ប្រកួត​ក្នុង​កម្មវិធី​ One​ Warrior​ Series​ ដែល​ជា​កម្មវិធី​មួយ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ One​ Championship​ ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃទី25​ ខែមេសា​ ឆ្នាំ2019​ ខាងមុខនេះ​។

    តាម​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ក្លិប​ Cambodian​ Top​ Team​ កីឡាករ​កម្ពុជា​ ចាន់​ សំអាត​ ត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ​ជនជាតិ​ម៉ុងហ្គោល​លើ​វិញ្ញាសា​ MMA​ ប្រភេទ​ទម្ងន់​ bantamweight​ 61​-65គីឡូក្រាម​ ​;ខណៈ​ដែល​ការប្រកួត​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហបុរី​៕

  • ប្រដាល់សកល​កម្ពុជា​ ធ្លាក់​ខ្លូន​ចាញ់​ទាំង​ 7គូ​ ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង​ ជើងឯក​ប្រដាល់សកល​អាស៊ី​

    ប្រដាល់សកល​កម្ពុជា​ ធ្លាក់​ខ្លូន​ចាញ់​ទាំង​ 7គូ​ ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង​ ជើងឯក​ប្រដាល់សកល​អាស៊ី​

    កីឡាករ​ កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា​ទទួលបរាជ័យ​នៅ​ជុំ​ទី1​ ទាំងអស់​ក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​ប្រដាល់សកល​អាស៊ី​ដែល​រៀបចំឡើង​នៅ​ប្រទេស​ថៃ​។ កីឡាករ​ 5នាក់​ និងកីឡា​ការិនី​ 2នាក់​សុទ្ធតែ​ចាញ់​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី1​ ទាំងអស់​។ សូម្បី​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​ ពេជ្រ​ ម្ទេសខ្មាំង​ ក៏​ចាញ់​ជុំ​ក្នុង​ទី1​ នេះ​ដែរ​។

    កីឡាករ​ បាង​ កានុ​ង ចាញ់​កីឡាករ​ចិន​

    កីឡាករ​ ប៉ុន​ ដា​រ័ត្ន​ ចាញ់​កីឡាករ​ស្រីលង្កា​

    កីឡាករ​ វី​ សម្ផស្ស​ ចាញ់​កីឡាករ​ឥណ្ឌា​

    កីឡាករ​ ពេជ្រ​ ម្ទេសខ្មាំង​ ចាញ់​កីឡាករ​ចិន​

    កីឡាករ​ សៅ​ រង្សី​ ចាញ់​កីឡាករ​អាហ្វហ្គានីស្ថាន​

    កីឡាការិនី​ វី​ ស្រី​ខួច​ ចាញ់​កីឡាការិនី​ឥណ្ឌា​

    កីឡាការិនី​ នៅ​ ស្រីពៅ​ ចាញ់​កីឡាការិនី​ឥណ្ឌា​

    គួរ​រំឭក​ផង​ដែរ​ថា​ សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-កីឡាការិនី​ផ្នែក​ប្រដាល់សកល​ចំនួន​ 7រូប​ទៅ​ហ្វឹកហាត់​រយៈពេល​ខ្លី​នៅ​ប្រទេស​ថៃ​ ក្រោយ​ទទួល​បានការ​ជួយឧបត្ថម្ភ​ពីសំណាក់​សហព័ន្ធ​កីឡាប្រដាល់​សកល​ថៃ​ តែ​វា​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​ សម្រាប់​កីឡាករ​ដែល​ហាត់​បានតែ​ប៉ុន្មាន​ខែមុន​ការប្រកួត​មកដល់​បែបនេះ​៕

  • ប្អូនស្រីនាយ តាក់ស៊ី ម្ចាស់ហាងមីស៊ុបកូនកាត់ព្រមទទួលផ្គត់ផ្គង់ភរិយានិងកូនប្រុសវ័យ 13 ឆ្នាំ

    ប្អូនស្រីនាយ តាក់ស៊ី ម្ចាស់ហាងមីស៊ុបកូនកាត់ព្រមទទួលផ្គត់ផ្គង់ភរិយានិងកូនប្រុសវ័យ 13 ឆ្នាំ

    តារាកំប្លែង នាយតាក់ស៊ី បានប្រកាសជាចំហរថាខ្លួនអស់និស្ស័យនឹងមនុស្សលោកហើយ ដោយនឹងសម្រេចចិត្តបួសអស់មួយជីវិត បើទោះជាប្រពន្ធ និងកូនប្រុសវ័យ13ឆ្នាំ លោកទទូចឱ្យផ្លាស់ប្ដូរជំហរនោះ។ លោកបានថ្លែងបែបនេះ ក្នុងវេទិការសន្និសីទសារព័ត៌មាន នៅក្នុងហាងមីស៊ុបកូនកាត់ស្ថិតនៅក្បែរចេញពីកោះពេជ្រនៅថ្ងៃម្សិលមិញទី 23 ខែមេសា ឆ្នាំ 2019 នេះ ។

    នាយតាក់ស៊ី បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា មូលហេតុដែលលោកទៅបួស ហើយសម្រេចចិត្តបោះបង់ប្រពន្ធកូន គឺដោយសារតែលោកចង់ថ្វាយជីវិតនៅក្នុងផ្លូវព្រះពុទ្ធសាសនា ហើយណាមួយជំងឺប្រចាំកាយរបស់លោក ក៏កាន់តែធ្វើទុក្ខខ្លាំងឡើងថែមទៀត។ ដោយលោកនិយាយថា អ្វីៗវាហាក់ដូចជាការអស់កិលេស អស់និស្ស័យ ហើយនឹងបួសមិនសឹកវិញទេ។ លោកបើកផ្លូវឱ្យភរិយាចង់យកស្វាមីថ្មីក៍បាន ឬចង់ឡើងចុះមើលលោកម្ដងម្កាលក៏បាន ហើយអ្វីដែលជំរុញចិត្តលោកឱ្យស្ងប់នៅក្នុងការបួសនៅក្នុងពេលនេះ គឺដោយសារតែប្អូនធម៌ ជាម្ចាស់ហាងមីស៊ុបកូនកាត់ធានាជួយមើលខុសត្រូវប្រពន្ធកូន។

    ជាមួយនឹងជំហររបស់ប្ដី អ្នកនាងភីមបានថ្លែងប្រាប់ឡារ៉ែនបន្ថែមថា រឿងសំខាន់នៅពេលនេះ អ្នកនាងមិនមានបំណងយកប្ដីមួយទៀត តាមការចង់បានរបស់នាយតាក់ស៊ីនោះទេ ដោយនាងព្រួយបារម្ភពីបញ្ហាសុខភាពប្ដីយ៉ាងខ្លាំង នឹងតស៊ូចិញ្ចឹមកូន ព្រោះកន្លងមកអ្នកទាំងបានហែលឆ្លងការលំបាកលំបិនអស់រយៈពេល 10ឆ្នាំជាងមកហើយ កាត់ព្យុះភ្លៀងរួមគ្នាទម្រាំមានជីវភាពធូរធាដូចសព្វថ្ងៃនេះ។ បើទោះបីជានាយតាក់ស៊ីទៅបួសមែនពិត បន្ទុកនៃការចិញ្ចឹមកូនប្រុសវ័យ 13 ឆ្នាំ ក៏ស្ថិតក្រោមការជ្រោមជ្រែងរបស់អ្នកស្រីមីស៊ុបកូនកាត់កោះពេជ្ររហូតដល់ចប់ផងដែរ។

    អ្នកស្រី គង់ វណ្ណា ម្ចាស់ហាងមីស៊ុបកូនកាត់កោះពេជ្រ និងហាងប៊ុបហ្វេសមុទ្របៃតងកោះពេជ្រ ក៏បានប្រាប់ដូចគ្នាដែរថា ដោយសារតែនាយតាក់ស៊ីសម្រេចចិត្តទៅបួសដោយឃាត់លេងជាប់ទៅហើយ ដូច្នេះក្នុងនាមអ្នកស្រីដែលធ្លាប់រាប់អាន និងស្រលាញ់ គ្រួសារនាយតាក់ស៊ី និងភរិយា មិនខុសពីសាច់ញាតិម្នាក់ គឺមានតែជួយបំពេញបំណងប៉ុណ្ណោះ ដោយអ្នកស្រីសម្រេចចិត្តទិញគ្រឿងឧបភោគបរិភោគទុកឱ្យនាយតាក់ស៊ីទៅបួស និងធានាផ្គត់ផ្គង់សម្រួលជីវភាពរបស់អ្នកនាងភីម ប្រសិនបើសិល្បៈដើរលេងទៅ ដើម្បីឱ្យកូនប្រុសតែមួយរបស់នាយតាក់ស៊ីបានសិក្សាចប់ចុងចប់ដើម។ អ្នកស្រីថាខ្លួននឹងបង្រៀនអ្នកនាងភីមឱ្យចេះរកស៊ី ឬ មកធ្វើការប្រចាំហាងឱ្យខ្លួន ដោយអ្នកស្រីធានាមិនឱ្យអ្នកនាងភីមពិបាកជីវភាពក្រោយពេលស្វាមី បួសជាព្រះសង្ឃ ហើយឈប់រវល់នឹងការផ្គត់ផ្គង់ប្រពន្ធនោះឡើយ។ អ្នកស្រីមានគម្រោងបើកហាងមីស៊ុបកូនកាត់ និងហាងប៊ុបហ្វេសមុទ្របៃតង ហើយឱ្យអ្នកនាងភីមមើលការខុសត្រូវប៉ុន្តែបើអ្នកនាងភីមចង់តែរឿងសិល្បៈ ដោយមិនចង់រកស៊ី នោះអ្នកស្រីនឹងជួយផ្គត់ផ្គង់តម្រូវការមិនឱ្យនាយតាក់ស៊ីពិបាកខ្វល់ដែរ៕

  • សិស្សវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ខេត្តតាកែវម្នាក់ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់

    សិស្សវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ខេត្តតាកែវម្នាក់ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតង អ៊ីឈីតាន់

    ទឹកប្រាក់ ១០០ លាន រៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃអតិថិជនម្នាក់ទៀតហើយដែលមានឈ្មោះ ស៊ីម ដានីត ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សកំពុងសិក្សានៅថ្នាក់ទី ១១ F នៃវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ខេត្តតាកែវ និងមានអាសយដ្ឋាននៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។

    ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ កញ្ញា ស៊ីម ដានីត បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ ស្ទើរតែរាល់ថ្ងៃ ជាទម្លាប់កញ្ញាតែងទិញតែបៃតង អ៊ីឈីតាន់ រសជាតិ ក្រូចឆ្មារទឹកឃ្មុំ ទទួលទានជាប្រចាំ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះដែលជាថ្ងៃឈប់សម្រាកពីការសិក្សា កញ្ញាបានទៅហូបបបរដែលលក់នៅជិតផ្ទះ ហើយទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំចំនួនមួយដបដើម្បីទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ 100លានរៀល នៅក្នុងគម្របដបតែម្ដង ។ ភ្លាមនោះកញ្ញាពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកលក់ និងញាតិជិតខាងដែលនៅក្បែរមកចោមរោមមើល ហើយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ កញ្ញាបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ 100លានរៀល កញ្ញាប្រគល់មួយចំនួនជូនឪពុក-ម្តាយ យកទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បន្តការសិក្សានៅថ្ងៃអនាគត។

    គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕

  • បឹង​កេត​ បង្ហាញ​រូបថត​ឯកសណ្ឋាន​ថ្មី​ និង​លក់​បញ្ចុះតម្លៃ​ពិសេស​ ចំនួន​ 300​អាវ​ទៀតផង​

    បឹង​កេត​ បង្ហាញ​រូបថត​ឯកសណ្ឋាន​ថ្មី​ និង​លក់​បញ្ចុះតម្លៃ​ពិសេស​ ចំនួន​ 300​អាវ​ទៀតផង​

    កាលពី​ពេល​ថ្មី​ៗនេះ​ក្លិប​បាល់ទាត់​បឹង​កេត​ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​បង្ហាញ​ពី​ឯកសណ្ឋាន​ថ្មី​របស់​ក្លិប​ ដែល​ក្នុង​នោះ​មានការ​ថត​ផ្សព្វផ្សាយ​ដោយ​កីឡាករ​របស់​ក្លិប​ផ្ទាល់​តែម្តង​។

    លោក​ បែ​ មករា​ អគ្គលេខាធិការ​ក្លិប​បាល់ទាត់​បឹង​កេត​បាន​បញ្ជាក់​ថា​ ចំនួន​ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ពិសេស​ 10ភាគរយ​នេះ​ មាន​ចំនួន​ 300អាវ​ និង​មាន​សុពលភាព​ដល់​ថ្ងៃទី28​ ខែមេសា​។ ចំពោះ​ការ​លក់​បញ្ចុះតម្លៃ​សម្រាប់​អាវ​រដូវ​កាល​ថ្មី​ 2019នេះ​ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ​។

    អាវ​រដូវ​កាល​ថ្មី​របស់​បឹង​កេត​ ដែល​មាន​ពណ៌ស​ ខៀវ​ និង​ក្រហម​ នឹង​មាន​លក់​នៅ​ឯការិយាល័យ​ក្លិប​ ដែល​មាន​ទីតាំងនៅ​ផ្ទះលេខ​ B01​ បូរី​សាន់​វ៉េ​ ទួលគោក​ ចាប់ពី​ថ្ងៃនេះ​ផ្សាយដំណឹង​នេះ​តទៅ​។ ចំណែក​នៅ​ថ្ងៃសៅរ៍​ ទី20​ ខែមេសា​ នឹង​មាន​ស្ដ​ង់​ដាក់​លក់​នៅ​ខាងមុខ​ហាង​ MOTOR​ CAFÉ​ TOUL​ KORK​ សាខា​ទួលគោក​ចាប់ពី​ម៉ោង9​:30នាទី​ព្រឹក​ ដល់ម៉ោង៤​:៣០នាទី​ល្ងាច​៕

  • World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​អាច​នឹង​កើន​ដល់​ 48​ក្រុម​

    World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​អាច​នឹង​កើន​ដល់​ 48​ក្រុម​

    FIFA​ បានសម្រេច​យក​ការប្រជុំ​ FIFA​ Congress​ លើក​ទី69​ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ​នា​ថ្ងៃទី5​ ខែមិថុនា​ ឆ្នាំ2019ខាងមុខនេះ​ដើម្បី​ធ្វើការ​បោះឆ្នោត​គាំទ្រ​គម្រោង​បង្កើន​ក្រុម​ដល់​ 48ក្រុមក្នុង​ការប្រកួត​ FIFA​ World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​។

    គួរ​រំឭក​ផង​ដែរ​ថា​ គម្រោង​បង្កើន​ក្រុម​ដល់ទៅ48​ នៅក្នុង​ការប្រកួត​ពានរង្វាន់​ FIFA​ World​ Cup​ ត្រូវ​បានសម្រេច​ជាស្ថាពរ​ហើយ​កាលពី​ឆ្នាំមុន​ តែ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ FIFA​ World​ Cup​ ឆ្នាំ2026តទៅ​។ ដូចនេះ​ប្រសិនបើ​មាន​ប្រទេស​ច្រើន​គាំទ្រ​ គម្រោង​មួយ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​មុន​ការកំណត់4ឆ្នាំ​៕

  • ប៉ាគីស្ថាន​ដែល​ត្រូវ​ជួប​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ World​ Cup​ 2022​ កំពុង​ផ្ទុះ​រឿងរ៉ាវ​ពុករលួយ​ផ្ទៃក្នុង​សហព័ន្ធ​

    ប៉ាគីស្ថាន​ដែល​ត្រូវ​ជួប​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ World​ Cup​ 2022​ កំពុង​ផ្ទុះ​រឿងរ៉ាវ​ពុករលួយ​ផ្ទៃក្នុង​សហព័ន្ធ​

    ប្រទេស​ប៉ាគីស្ថាន​កំពុងតែ​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​ពុករលួយ​ផ្ទៃក្នុង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​មួយ​នេះ​។

    ការប្រកួត​ចាញ់​ក្រុម​ជម្រើស​ជា​តិ​យ៉េ​មែន​កាលពី​ឆ្នាំ2015​ មិន​ត្រឹមតែ​ជា​ការឈឺចាប់​សម្រាប់​ក្រុមបាល់ទាត់​ប៉ាគីស្ថាន​តែមួយ​នោះ​ទេ​ តែ​ 3ខែក្រោយ​បន្ទាប់ពី​នោះ​បញ្ហា​ចម្រូងចម្រាស​ពុករលួយ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​បាន​កើតឡើង​ ហើយ​មកទល់​ពេលនេះ​នៅតែ​មិនទាន់​បាន​ដោះស្រាយ​រួច​នៅឡើយ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ាគីស្ថាន​ត្រូវ​ធ្វើដំណើរ​មក​កម្ពុជា​នៅ​ថ្ងៃទី6​ មិថុនា​ ឆ្នាំ2019​ ហើយ​ក្រុម​មួយ​នេះ​ក៏​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ដើម្បី​ស្វាគមន៍​ក្រុម​គោព្រៃ​កម្ពុជា​វិញ​ដែរ​នៅ​ថ្ងៃទី11​ ខែ​ និង​ឆ្នាំ​ដដែល​៕