Author: អេបិល

  • នាំគ្នា​មក​ដឹងពី​តម្លៃ​ Galaxy​ S10​ ប្រើ​ប្រព័ន្ធ​ 5G​ ដែល​កំពុង​បើក​ឱ្យ​កុម្ម៉ង់​ទិញ​

    នាំគ្នា​មក​ដឹងពី​តម្លៃ​ Galaxy​ S10​ ប្រើ​ប្រព័ន្ធ​ 5G​ ដែល​កំពុង​បើក​ឱ្យ​កុម្ម៉ង់​ទិញ​

    ថ្មី​ៗនេះ​ វេ​បសាយVerizon​ បាន​ប្រកាស​បញ្ចេញ​តម្លៃ​កុម្ម៉ង់​ទិញ​ស្មា​តហ្វូ​ន Galaxy​ S10​ 5G​ ជម្រើស​ RAM​ 256GB​ តម្លៃ​ 1,299ដុល្លារ​ ឯជម្រើស​ 512GB​ តម្លៃ​ 1,399ដុល្លារ​។

    ចំពោះ​ Galaxy​ S10​+5G​ តម្លៃ​ចាប់ផ្តើម​គឺ​ 1,599ដុល្លារ​(ប្រភព​មិន​បញ្ជាក់​ជម្រើស​ RAM​ ទេ​)។ នៅក្នុង​នោះ​ដែរ​ ប្រសិនបើ​អ្នក​កុម្ម៉ង់​ទិញ​ពី​ឥឡូវនេះ​ អ្នក​នឹង​ទទួល​បាន​របស់​ថែម​ជា​កញ្ចប់​ VIPតែម្ដង​ មាន​ដូចជា​កាស​ Galaxy​ Buds​ មួយ​ ឆ្នាំង​សាក​ឥត​ខ្សែ​ Samsung​ Wireless​ Charging​ មួយ​ និង​ Samsung​ Charging​ Battery​ Pack​ មួយ​មក​ជាមួយ​ស្រាប់​។

    ចំពោះ​កាលបរិច្ឆេទ​ផុតកំណត់​បញ្ជាទិញ​ គឺ​ត្រឹម​ថ្ងៃទី15​ ខែឧសភា​ ឆ្នាំ2019​។

    ចំណែក​ឯទីក្រុង​ចំនួន​ 20​ ដែល​ប្រកាស​ជា​ផ្លូវការ​ថា​ នឹងអាច​ដំណើរការ​ប្រព័ន្ធ​ 5Gបាន​ មាន​ដូចជា​ ទីក្រុង​អា​ត្លង់​តា​ (Atlanta​), ទីក្រុង​បូ​ស្តុ​ន(Boston​), ទីក្រុង​ឆា​ឡុ​ត(Charlotte​), ទីក្រុង​ស៊ីន​ស៊ី​ននេ​ទី​(Cincinnati​), ទីក្រុង​ខ្លេវ​លែ​នដ៍​(Cleveland​), ទីក្រុង​ខូ​ឡាំ​បឹស​(Columbus​), ទី​ក្រុង​ដាល្លាស​(Dallas​), ទី​ក្រុង​ដេស​ ម៉ោ​ញនេស​(Des​ Moines​), ទី​ក្រុង​ឌែ​នវើរ​(Denver​), ទី​ក្រុង​ឌីត្រយ​ (Detroit​), ទីក្រុង​ហ៊ូ​ស្តុ​ន(Houston​), ទី​ក្រុង​អ៊ី​នឌា​ណា​ផូ​លីស៍​(Indianapolis​), ទី​ក្រុង​ឃែន​សាស់​ ស៊ី​ធី​(Kansas​ City​), ទីក្រុង​លី​តធើល​ រ៉ក់​ (Little​ Rock​), ទីក្រុង​មែ​មហ្វ៊ីស៍​ (Memphis​), ទី​ក្រុង​ហ្វ៊ី​និ​កស៍​(Phoenix​), ទី​ក្រុង​ផ្រូ​វី​ឌែនស៍​(Providence​), ទីក្រុង​សាន់​ឌី​អេ​ហ្គោ​(San​ Diego​), ទីក្រុង​សល​ លេក​ ស៊ី​ធី​ (Salt​ Lake​ City​) និង​វ៉ាស៊ីនតោន​ ឌី​ស៊ី​(Washington​ DC​)។

    អ្នក​អាច​រក​ទិញ​បាន​តាមរយៈ​ link​ នេះ​៖ [Verizon​](https​://www.verizonwireless.com​/?vendorid​=CJM​&​;jspName​=https​%3A​%2F​%2Fwww.verizonwireless.com​%2Fsmartphones​%2Fsamsung​-galaxy​-s10​-5g​%2F​&​;AID​=11552181​&​;SID​=hadlee.simons​&​;PUBID​=8746582​&​;cjevent​=64ed9dd367d111e983bb00ed0a180512​ )

  • នាឡិកា​ Amazfit​ Bip​ ថ្ម​ខ្លាំង​ ប្រើ​បាន​ 1ខែពេញ​ តម្លៃ​តែ​ 70ដុល្លារ​ប៉ុណ្ណោះ​

    នាឡិកា​ Amazfit​ Bip​ ថ្ម​ខ្លាំង​ ប្រើ​បាន​ 1ខែពេញ​ តម្លៃ​តែ​ 70ដុល្លារ​ប៉ុណ្ណោះ​

    Amazfit​ Bip​ ជា​នាឡិកាដៃ​ឆ្លាតវៃ​ ដែល​មាន​រូបរាង​ស្អាត​ទាក់ទាញ​ បង្កប់​ដោយ​បច្ចេកវិទ្យា​ជួយ​តាមដាន​សុខភាព​ប្រចាំថ្ងៃ​អ្នក​បាន​ និង​ជាពិសេស​ គឺ​ថាមពល​ថ្ម​ប្រើបានយូរ​ខ្លាំង​ណាស់​។

    នាឡិកា​ដ៏​ឆ្លាត​មួយ​នេះ​បំពាក់​ដោយ​អេក្រង់LCD​ និង​បង្កប់​អេក្រង់​ការពារ​ភាព​សឹក​ឆ្កូត​ប្រភេទ​ Corning​ Gorilla​ Glass​ ប្រើប្រាស់​ថ្ម​ប្រភេទ​ lithium​ ទំហំ​ 190មិល្លី​អំ​ពែ​រម៉ោង​ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ Bluetooth​ 4.0​ BLE​។

    នាឡិកា​នេះ​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ចូល​ទៅ​មើល​ការប្រែប្រួល​នៃ​ការ​វាស់​ចង្វាក់​បេះដូង​បាន​រាល់ថ្ងៃ​ មាន​ទិន្នន័យ​ច្បាស់លាស់​ដោយ​ភ្ជាប់​ជា​មួ​យសេនស័រ​ GPS​ រាប់​គ្រប់​ជំហាន​ដែល​អ្នក​ពាក់​វា​ដើរ​ និង​គ្រប់​សកម្មភាព​។ អ្នក​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ ពេល​គេ​តេ​មក​ងាយស្រួល​ទទួល​ ឬកំណត់​សារ​ឱ្យ​លោត​លើ​អេក្រង់​បាន​ដូចជា​ សារ​ពី​ SMS​, Slack​, Facebook​, WhatApp​ ឬ Twiiter​ ជាដើម​។

    វា​មានមុខ​ងារ​ Sleep​ tracking​ functionality​ និង​មុខងារ​ Android​ compatibilty​ ដែល​ជាមុ​ខងារ​ថ្មី​ មិនទាន់​ឃើញ​មាន​លើ​ iWatch​ របស់​ Apple​ ទេ​។

    ទោះជា​វា​មាន​ថាមពល​ថ្ម​អាច​ប្រើ​បាន​ 30ថ្ងៃ​ក៏ដោយ​ តែ​អ្នក​ត្រូវ​ចំណាយពេល​សាក​ភ្លើង​ម្ដង​រយៈពេល​ 2ម៉ោង​កន្លះ​។ ប្រសិនបើ​លោកអ្នក​កុម្ម៉ង់​ទិញ​គឺ​ Amafit​ នឹង​មាន​ផ្តល់​ជូន​ប័ណ្ណធានា​រយៈពេល​ 1ឆ្នាំ​លើ​គុណភាព​ថ្ម​ ហើយ​តម្លៃ​លក់​លើ​ Amazon​ គឺ​ 70ដុល្លារ​តែប៉ុណ្ណោះ​៕

  • អាការ​ជំងឺ​ នាយ​ សាន​ ម៉ៅ​ រើ​ឡើងវិញ​កាន់តែ​ធ្ងន់​គួរ​ឱ្យ​បារម្ភ​ ​

    អាការ​ជំងឺ​ នាយ​ សាន​ ម៉ៅ​ រើ​ឡើងវិញ​កាន់តែ​ធ្ងន់​គួរ​ឱ្យ​បារម្ភ​ ​

    យោង​តាម​ការ​បង្ហោះ​របស់​លោក​ សុះ​ ម៉ា​ច តារាចម្រៀង​ជើងចាស់​ និង​ជា​អតីតប្រធាន​ សមាគមន៍​សិល្បករ​ខ្មែរ​ បាន​អះអាង​ថា​ ស្ថានភាព​ជំងឺ​របស់​នាយ​ សាន​ ម៉ៅ​ បាន​រើ​ឡើងវិញ​ និង​ធ្ងន់​គួរ​ឱ្យ​បារម្ភ​ ដោយ​នាយ​ត្រូវ​ពេទ្យវះកាត់​បំពង់ខ្យល់​នៅត្រង់​បំពង់​ករ​ ដែល​មិន​អាច​ឲ្យ​នាយ​ និយាយ​បាន​នោះ​ឡើយ​។ (more…)

  • ប្រកាស​ប្រលូក​សិល្បៈ​ភ្លាម​ ថៃ​ នរៈ​វិទូ​ ត្រូវ​តែងតាំង​ជា​ Brand​ Ambassador​ ភ្លែត​

    ប្រកាស​ប្រលូក​សិល្បៈ​ភ្លាម​ ថៃ​ នរៈ​វិទូ​ ត្រូវ​តែងតាំង​ជា​ Brand​ Ambassador​ ភ្លែត​

    ទើបតែ​ចំណាយ​ថវិកា​ខ្ទង់ពាន់​ធ្វើ​ខួបកំណើត​អស់​ខ្ទ​ស់​ពាន់​ដុល្លារ​សោះ​ លោក​ថៃ​ នរៈ​វិទូ​ ត្រូវ​បាន​ផលិតផល​ល្បីល្បាញ​ប្រចាំ​ប្រទេស​ថៃ​ ​ គឺ​ P80​ តែងតាំង​ជា​អ្នកតំណាង​ផលិតផល​យ៉ាង​កា​លីប​ ដែល​តំណែង​មួយ​នេះ​ នៅក្នុង​ប្រទេស​ថៃ​គឺ​ តារា​សម្ដែង​ល្បីល្បាញ​លោក​ ណា​ដេ​ត តែប៉ុណ្ណោះ​។ (more…)

  • សួស​ វី​សា ត្រូវប្រុសស្នេហ៍លត់​ជង្គង់​ចំពោះមុខសុំរៀបការ

    សួស​ វី​សា ត្រូវប្រុសស្នេហ៍លត់​ជង្គង់​ចំពោះមុខសុំរៀបការ

    ចំណងស្នេហា​រវាង​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ សួស​ វី​សា​ ​និង​តារា​សម្ដែង​ ថម​មី​ ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ កាន់តែ​ផ្អែមល្ហែម​ និង​បើកចំហ​គ្មានអ្វី​លាក់លាម​ភ្នែក​មហាជន​ទៀតហើយ​។

    រឿងរ៉ាវ​ស្នេហា​របស់​អ្នក​ទាំងពីរ​ ត្រូវ​បាន​អ្នកគាំទ្រ​ គាំទ្រ​យ៉ាង​ពេញទំហឹង​តែម្ដង​ ហើយក៏​កាន់តែ​ធ្វើ​ឱ្យ​ប្រជាប្រិយ​ភាព​របស់​តារា​ពីរ​ដួង​នេះ​ កាន់តែ​រីក​ដូច​គ្រាប់​ជី​ផង​ដែរ​។ថ្មី​ៗនេះ​ ស្រាប់តែ​មាន​វីដេអូ​រំជួលចិត្ត​មួយ​ ដែល​ឲក្នុង​វិ​ដេ​អូ​នោះ​ផង​ដែល​ គឺ​ លោក​ ថម​មី​ បាន​សុំ​កញ្ញា​សួស​ វី​សា​ រៀបការ​ដោយ​ពោល​ពាក្យ​ថា​៖ «ព្រម​រៀបការ​ នឹង​បុរស​ដែល​មិនមែន​ជា​អ្នកមាន​ មិន​មាន​ជា​អ្នក​អស្ចារ្យ​ តែ​មាន​បេះដូង​ស្មោះសរ​មួយ​នេះ​បានទេ​? Will You Marry Me ? Sous Visa
    បងប្អូនចង់ដឹងចម្លើយពីគាត់ដូចខ្ញុំដែរឬក៍អត់ ?»។ តោះ​កុំ​អោយ​ខាតពេល​យូរ​សូម​ទស្សនា​វិ​ដេ​អូ​ខាងក្រោម​៖

  • វិល​ចូល​សិល្បៈ​វិញ​ ថៃ​ នរៈវិទូ​ គ្រង​តំណែង​តួឯក​ក្នុង​រឿងកុន​ថ្មី​

    វិល​ចូល​សិល្បៈ​វិញ​ ថៃ​ នរៈវិទូ​ គ្រង​តំណែង​តួឯក​ក្នុង​រឿងកុន​ថ្មី​

    ខុសពី​ការ​ប៉ាន់ស្មាន​ដែល​ថា​ អតីត​តារា​សម្ដែង​ និង​ជា​ Freshies​ boy​ ល្បីល្បាញ​ លោក​ថៃ​ នរ:វិទូ​ ធ្វើ​ខួបកំណើត​ឆ្លង​វ័យ30ចូល31ឆ្នាំ​ ទំនង​នឹង​មាន​តារា​សិល្ប​: និង​ភ្ញៀវ​កិត្តិយស​មិន​ច្រើនណាស់​ណា​ ចូលរួម​ពិធី​ខួប​របស់​លោក​ ដែល​បាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី26​ មេសា​ តែ​ផ្ទុយទៅវិញ​ បែរជា​ឃើញ​ភ្ញៀវ​យ៉ាងច្រើន​កុះករ​តែម្ដង​ ដោយ​ក្នុង​ពិធី​នោះ​ គេ​ឃើញ​ភ្ញៀវ​អ្នកចូលរួម​ ស្ទើរ​មិន​មាន​តុ​អង្គុយ​នោះ​ផង​។

    ខួបកំណើត​ដែល​បាន​ធ្វើឡើង​ជា​ទ្រង់ទ្រាយ​ធំ​នេះ​ ត្រូវ​បាន​ម្ដាយ​របស់​លោក​ គឺ​ អ្នកស្រី​ ងិន​ ម៉ា​នី​យ៉ា​ ដែល​ជា​អ្នកនិពន្ធ​បទចម្រៀង​ ដ៏​ឆ្នើម​រៀបចំឱ្យ  ដើម្បី​ប្រកាស​ឲ្យដឹង​ថា​ លោក​ ថៃ​ នរ:វិទូ​ ក្រោយ​បញ្ចប់​ពិធី​ខួបកំណើត​ទៅ​ គឺ​ត្រលប់​មកកាន់​វិថី​សិល្ប:វិញ​ហើយ​។

    លោក​ថៃ​ នរ:វិទូ​ ដែល​ត្រូវ​លោក​ ថៃ​ នរ:សត្យា​ ជា​ឳពុក​លើក​សរសើរ​ មិន​ដាច់​ពី​មាត់​ក្នុង​ពេល​ជូនពរ​ខួបកំណើត​ បាន​ថ្លែង​បញ្ជាក់​ថា​ នៅ​អំឡុង​ចុងខែ5ខាងមុខ​ លោក​នឹង​បង្ហាញមុខ​ថតកុន​វិញ​ហើយ​ ដោយមាន​ក្រុមហ៊ុន​មួយ​ បាន​ទាក់ទង​ឱ្យ​លោក​ថតកុន​រឿង​ខ្លី​ ដែល​រឿង​បើកឆាក​ក្នុង​ជីវិត​សិល្ប:ជាថ្មី​របស់​លោក​នោះ​ គឺ​លោក​នៅតែ​ទទួល​ បាន​តំណែង​តួឯក​។ លោក​ថា​ខ្លួន​ត្រលប់​មកកាន់​សិល្ប:ម្ដងនេះ​ មិនមែន​គ្រាន់តែ​ចូ​លលេង​ៗ នោះ​ទេ​ គឺ​ចូល​ឱ្យ​ស៊ប់​តែម្ដង​ ដោយ​ទទួល​ទាំង​ថតស្ព​ត ថត​រឿង​ដុំ​ និង​ថត​រឿង​ភាគ​ បើ​ទោះជា​ត្រូវ​ប្រើ​ពេល​ច្រើន​ខែ​ និង​ត្រូវ​ចុះទៅ​ខេ​ត្ត​ឆ្ងាយ​ៗ ប៉ុន្តែ​លោក​នឹង​ម្រេច​ដើរ​ផ្លូវ​សិល្ប:ជាថ្មី​ ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​។លោក​រំពឹង​ថា​វិថី​សិល្ប:របស់​ខ្លួន​ នឹង​មិនយឺត​ពេល​ទេ​ ដោយសារតែ​គ្រាន់តែ​ប្រកាស​សម្ដែង​ នៅ​លើ​ហ្វេ​សប៊ុ​កក​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​លេង​ៗផង​ ក៏​មាន​ផលិតករ​ទាក់ទង​បាន​មួយ​រឿង​ទៅ​ហើយ​៕

  • លោក​ Lee​ Teahoon​ ក្លាយជា​គ្រូបង្គោល​ Hoang​ Anh​ Gia​ Lai​

    លោក​ Lee​ Teahoon​ ក្លាយជា​គ្រូបង្គោល​ Hoang​ Anh​ Gia​ Lai​

    អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ លោក​ Lee​ Teahoon​ ដែល​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង​ ត្រូវ​បាន​ក្លិប​ Hoang​ Anh​ Gia​ Lai​ ដែល​ជា​ក្លិប​នៅក្នុង​ក្របខ័ណ្ឌ​លី​កកំពូល​របស់​វៀតណាម​ដំឡើង​តួនាទី​ពី​គ្រូ​ជំនួយ​ទៅជា​គ្រូបង្គោល​របស់​ក្លិប​នេះ​រួចរាល់​ហើយ​។

    ក្លិប​ Hoang​ Anh​ Gia​ Lai​ ហាក់​ធ្វើ​មិនសូវ​បាន​ល្អ​ប៉ុន្មាន​ឡើយ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ចាស់​ ដែល​លេង​បាន​ 6ប្រកួត​ ទទួល​បាន​ជ័យជម្នះ​តែ​ 2ប្រកួត​ប៉ុណ្ណោះ​ និង​កំពុង​ឈរ​នៅ​លេខរៀង​ទី11​ នៃ​តារាង​លី​កកំពូល​វៀតណាម​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បញ្ឈប់​លោក​ Lee​ Teahoon​ ពី​តួនាទី​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កាលពី​ឆ្នាំ2018​ កន្លងទៅ​ លោក​ត្រូវ​បាន​ក្លិប​បរទេស​ជាច្រើន​ទាក់ទង​ទៅ​ដឹកនាំ​។ ជាចុងក្រោយ​លោក​ក៏​យល់ព្រម​ចំពោះ​សំណើ​ជាមួយ​ក្លិប​វៀតណាម​មួយ​នេះ​ ហើយ​លោក​ក៏​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​ផ្តល់​តួនាទី​ជា​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​វៀតណាម​ផង​ដែរ​នៅក្នុង​ព្រឹត្តិ​ការណ៍​ AFC​ U23​ កាលពី​ខែមុន​៕

  • ពានរង្វាន់​ HUN​ SEN​ CUP​ វគ្គ​ 16​ក្រុម​ចុងក្រោយ​មាន​អ្នកទស្សនា​ច្រើនជាង​ការប្រកួត​លី​ក

    ពានរង្វាន់​ HUN​ SEN​ CUP​ វគ្គ​ 16​ក្រុម​ចុងក្រោយ​មាន​អ្នកទស្សនា​ច្រើនជាង​ការប្រកួត​លី​ក

    ពានរង្វាន់​ HUN​ SEN​ CUP​ 2019​ 16ក្រុម​ចុងក្រោយ​ មានការ​ប្រកួត​ចំនួន​ 8គូ​ នៅ​តាម​ខេ​ត្ត​ផ្សេង​ៗគ្នា​ចំនួន8​ ក្នុងរយៈពេល​ 3ថ្ងៃ​ ចាប់ពី​ថ្ងៃទី23​ ដល់25​ ខែមេសា​ 2019នេះ​។

    ទោះបីជា​មិនសូវ​មាន​ស្មៅ​ល្អ​ ឫកន្លែង​អង្គុយ​ល្អ​ក៏ដោយ​ ប៉ុន្តែ​អ្នកគាំទ្រ​ក៏​នៅតែ​មាន​យ៉ាងច្រើន​កុះករ​ ពោល​គឺ​ច្រើនជាង​ការប្រកួត​លី​កកំពូល​កម្ពុជា​ទៅទៀត​។

    គូរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយពី​បញ្ចប់​វគ្គ​នេះ​ ក្រុម​ទាំង​ 8ដែល​ឈ្នះ​ក្នុង​វគ្គ​នេះ​នឹង​ត្រូវ​ចាប់ឆ្នោត​ប៉ះ​គ្នា​ជាថ្មី​ ក្នុង​វគ្គ​ 8ក្រុម​ចុងក្រោយ​ជា​បន្ត​៕

  • តោះ​! យើង​នាំគ្នា​មក​ស្គាល់​លម្អិត​ ពី​កីឡា​កា​រិនី​ឥណ្ឌូ​នេ​ស៊ី​ ដែល​ នៅ​ ស្រីពៅ​ ត្រូវ​ជួប​នៅដើម​ខែក្រោយ​នេះ​

    តោះ​! យើង​នាំគ្នា​មក​ស្គាល់​លម្អិត​ ពី​កីឡា​កា​រិនី​ឥណ្ឌូ​នេ​ស៊ី​ ដែល​ នៅ​ ស្រីពៅ​ ត្រូវ​ជួប​នៅដើម​ខែក្រោយ​នេះ​

    កីឡាការិនី​ នៅ​ ស្រីពៅ​ កំពុងតែ​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការប្រកួត​ ONE​ Championship​ ដែល​នឹង​ធ្វើឡើង​នៅ​លើទឹក​ដី​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នា​ថ្ងៃទី3​ ខែឧសភា​ ឆ្នាំ2019​ ខាងមុខនេះ​។

    ក្នុង​កម្មវិធី​នេះ​ដែរ​ នៅ​ ស្រីពៅ​ ត្រូវ​ជួប​ជាមួយនឹង​កីឡាការិនី​ម្ចាស់​ផ្ទះ​ឥណ្ឌូ​នេ​ស៊ី​ Priscilla​ Hertati​ Lumban​ Gaol​ ដែល​កីឡា​ការ​នី​រូប​នេះ​ធ្លាប់​បាន​បំបាក់​កីឡាការិនី​ថៃ​ Rika​ ដូចគ្នានឹង​ នៅ​ ស្រីពៅ​ ដែរ​។ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ កីឡាការិនី​រូប​នេះ​មាន​បទ​ពិសោធ​ច្រើន​ដល់ទៅ​ 9លើក​នៅ​លើ​សង្វៀន​ One​ Championship​ និង​មាន​កម្លាំង​ខ្លាំង​ជាង​កីឡាការិនី​ថៃ​ Rika​ ដែល​ស្រីពៅ​ធ្លាប់​បាន​យកឈ្នះ​ទៀតផង​ ជាពិសេស​កម្លាំង​កាច់​ បោក​ និង​ក្បាច់​កាច់​ក្រៀក​គេ​ខ្លាំង​ណាស់​៕

  • អូត​ ភូ​ថង​ បង្ហាត់​ប្រដាល់​ពេលថ្ងៃ​ យាម​ម៉ូតូ​នៅ​បារ​បារាំង​ពេលយប់​

    អូត​ ភូ​ថង​ បង្ហាត់​ប្រដាល់​ពេលថ្ងៃ​ យាម​ម៉ូតូ​នៅ​បារ​បារាំង​ពេលយប់​

    កីឡាករ​ អូត​ ភូ​ថង​ ដែល​ល្បី​ពូកែ​ខាង​ក្បាច់​កែង​នោះ​ ជា​កីឡាករ​ប្រដាល់​ជើងខ្លាំង​មួយ​រូប​ដែល​មាន​រាង​ខ្ពស់ស្រឡះ​ និង​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ដ៏​សាហាវ​បំផុត​ ជាពិសេស​ស្នៀត​កែង​ និង​ជង្គង់​របស់​គេ​ដែល​ជា​អាវុធ​ប្រចាំ​ត្រកូល​ដែល​គូប្រកួត​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។

    ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​កិត្តិស័ព្ទ​លើ​សង្វៀន​ប្រដាល់​អស់​មួយ​រយៈ​ ឈ្មោះ​ អូត​ ភូ​ថង​ ជា​កីឡាករ​ប្រដាល់​ល្បីឈ្មោះ​ និង​ជា​ប្អូនប្រុស​កំពូល​កីឡាប្រដាល់​ អេ​ ភូ​ថង​ ពេលនេះ​ត្រូវ​បាន​បណ្តាញ​ផ្សព្វផ្សាយ​មួយ​រៀបរាប់​ពី​ជីវិត​ពិត​របស់​កីឡាករ​រូប​នេះ​ដែល​ហាក់ដូចជា​ស្ថិតនៅ​លើ​ខ្សែ​ផ្លូវ​ដ៏​មហា​កម្សត់​មួយ​ មិន​ស័ក្តិសម​នឹង​កិត្តិស័ព្ទ​ដ៏​ល្បីល្បាញ​លើ​វិស័យ​ក្បាច់គុន​ខ្មែរ​សោះ​ឡើយ​ ដោយសារតែ​គេ​ប្រទះឃើញ​លោក​ធ្វើការ​នៅ​ឯបារ​បារាំង​មួយ​កន្លែង​ក្នុង​តួនាទី​ជា​អ្នកយាម​ម៉ូតូ​ឱ្យ​គេ​តាំងពី​ម៉ោង​ 10យប់​ រហូតដល់​ម៉ោង​ 5ព្រឹក​ និង​ទទួល​បាន​ប្រាក់ខែ​ត្រឹម​ 150ដុល្លារ​តែប៉ុណ្ណោះ​។

    អ្នកប្រដាល់​កែង​ឆេះ​បាន​បាន​រៀបរាប់​យ៉ាង​ស្ងប់ស្ងាត់​ថា​«សព្វថ្ងៃ​នេះ​ខ្ញុំ​មានបើ​កក្លិប​មួយ​ទទួល​សិស្ស​បង្ហាត់​ប្រដាល់​នៅកន្លែង​របស់​បងធម៌​របស់ខ្ញុំ​ដែល​ជា​ក្លិប​ប្រដាល់​ និង​ទទួល​បង្ហាត់​សិស្ស​ដែល​ចង់​ចេះ​ក្បាច់គុន​បុរាណ​ខ្មែរ​ មានឈ្មោះ​ថា​ KunKhmer​ Fighter​»។ បណ្ដាញ​ផ្សព្វផ្សាយ​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ ក្រៅពី​ធ្វើការ​បង្ហាត់​សិស្ស​នៅ​ក្លិប​របស់​បងធម៌​របស់​លោក​បាន​កម្រៃ​ខ្លះ​មែន​ក្ដី​ តែ​ជីវិត​អ្នកប្រដាល់​របស់​ អូត​ ភូ​ថង​ ក៏​នៅតែ​ឡើង​ប្រដាល់​ជាមួយ​គូប្រកួត​បរទេស​ម្តងម្កាល​ដែរ​ ដោយ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ 1លាន​រៀល​ ហើយ​ប្រសិនបើ​មិនបាន​ឡើង​វាយ​ទេ​ ក៏​មិនបាន​ប្រាក់​ដែរ​៕