Author: អេបិល

  • គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ប្រកាស​កាលបរិច្ឆេទ​ ​ព្រឹត្តិ​ការណ៍​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ ​ប្រចាំឆ្នាំ2019​

    គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ប្រកាស​កាលបរិច្ឆេទ​ ​ព្រឹត្តិ​ការណ៍​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ ​ប្រចាំឆ្នាំ2019​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​(​NOCC​)​ ​បាន​ប្រកាសប្រាប់​ពី​កាលបរិច្ឆេទ​នៃ​ ​ព្រឹត្តិ​ការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ប្រចាំឆ្នាំ2019​ ​ដោយ​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី16​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​ ​

    នេះ​ជា​ឆ្នាំទី9​ ​នៃ​ព្រឹត្តិ​ការណ៍​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី9​ ​ជាមួយនឹង​ការ​ប្រាប់​ឱ្យ​ដឹងពី​កាលបរិច្ឆេទ​នេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏បាន​ប្រាប់​ពីទី​កន្លែងចុះ​ឈ្មោះ​ចំនួន​ ​2កន្លែង​ដែរ​ ​គឺ​នៅ​អគារ​លេខ79​ ​ផ្លូវ155​ ​សង្កាត់​ទួលទំពូង​ ​ខណ្ឌចំការមន​ ​និង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​តែម្ដង​។​

    ​តាមរយៈ​ទិន្នន័យ​ ​គណៈកម្មការ​រៀបចំ​ការប្រកួត​បានឱ្យ​ដឹង​ថា​ ​កាលពី​ឆ្នាំមុន​បាន​ទទួលពាក្យ​ចុះឈ្មោះ​ចូលរួម​ច្រើនជាង​ ​4,000នាក់​ ​ក្នុង​នោះ​មាន​ជនបរទេស​ជាង​ ​800នាក់​មក​ពី​ ​39ប្រទេស​ ​និង​មាន​ជាង​ ​3,000នាក់​ជា​ពលរដ្ឋខ្មែរ​។​ ​ព្រឹត្តិ​ការណ៍​អន្ដរ​ជាតិ​ប្រចាំឆ្នាំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់​បំផុត​ ​គឺ​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​សម្ដេចព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សីហនុ​ ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​៕​


  • ក្រុម​ធ្លាប់តែ​ខ្លាំង​ ​Muangthong​ ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មែនទែន​ ​នៅ​លី​ក​កំពូល​ថៃ​រដូវ​កាល​នេះ​

    ក្រុម​ធ្លាប់តែ​ខ្លាំង​ ​Muangthong​ ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មែនទែន​ ​នៅ​លី​ក​កំពូល​ថៃ​រដូវ​កាល​នេះ​

    ​ក្រុម​ ​Muangthong​ ​United​ ​ក្រោយ​ការប្រកួត​ ​9លើក​ ​ពួកគេ​ឈ្នះ​តែ​ ​2លើក​ ​ស្មើ1​ ​និង​ចាញ់​ដល់ទៅ​ ​6លើក​ឯណោះ​ ​និង​កំពុង​មាន​ ​៧ពិន្ទុ​ប៉ុណ្ណោះ​ ​ដោយ​ឈរ​នៅ​លេខ​ចុងប៉ូច​គេ​នៃ​តារាងពិន្ទុ​របស់​លី​ក​កំពូល​ថៃ​ ​ហើយ​ក្រុម​ ​Port​ ​FC​ ​កំពុង​ឈរ​នៅ​លេខ1​ ​ដោយមាន​ ​20ពិន្ទុ​ ​ព្រោះ​ចាញ់​តែ1លើក​គត់​។​

    ​លទ្ធផល​បែបនេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​លទ្ធផល​ដ៏​អាក្រក់​បំផុត​សម្រាប់​ក្លិប​ ​ចាប់តាំងពី​ ​Muangthong​ ​United​ ​ឡើង​មក​លី​ក​កំពូល​ថៃ​កាលពី​ឆ្នាំ2009​ ​ជាមួយនឹង​ការប្រកួត​បើកឆាក​ប៉ុន្មាន​ប្រកួត​នៅដើម​រដូវ​កាល​ ​គឺ​យ៉ាងហោចក៏​តែងតែ​ទទួល​បាន​ចំណាត់ថ្នាក់​នៅ​តំបន់​កំពូល​តារាង​ទាំង4​ ​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​មួយ​នេះ​ធ្វើ​បាន​ល្អ​ខ្លាំង​កាលពី​ឆ្នាំមុន​ ​ដោយ​ថែមទាំង​បាន​ទៅលេង​ពានរង្វាន់​ធំ​បំផុត​របស់​អាស៊ី​ ​AFC​ ​CHAMPIONS​ ​LEAGUE​ ​នឹង​បាន​ឡើង​ដល់​វគ្គ​ ​4ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​នេះ​ទៀតផង​៕​




  • ទឹកប្រាក់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃស្ត្រីម្នាក់ជាកសិករនៅខេត្តព្រះវិហារ

    ទឹកប្រាក់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃស្ត្រីម្នាក់ជាកសិករនៅខេត្តព្រះវិហារ

    ទឹកប្រាក់ ១០០ លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ស្ត្រីវ័យក្មេងម្នាក់ទៀតហើយ មានឈ្មោះ ទុន ភាព អាយុ២៦ឆ្នាំ ជាកសិករ រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ (more…)

  • ក្រុមហ៊ុនi-Qlick marketing Co.,Ltd បានរៀបចំពិធីថ្លែងអំណរគុណដល់ដៃគូរអាជីវកម្ម និង ខួបគម្រប់8ឆ្នាំនៅសណ្ឋាគារ ណាហ្គាវើល

    ក្រុមហ៊ុនi-Qlick marketing Co.,Ltd បានរៀបចំពិធីថ្លែងអំណរគុណដល់ដៃគូរអាជីវកម្ម និង ខួបគម្រប់8ឆ្នាំនៅសណ្ឋាគារ ណាហ្គាវើល

    ភ្នំពេញ៖ ថ្ងៃសៅរ៍ ទី 27 មេសា 2019 អ្នកចូលរួមច្រើនជាង ៥០០នាក់ ដែលបូករួមទាំងដៃគូពាណិជ្ជកម្មតំណាងចែកចាយ និង អ្នកសារព៌តមាន បានអញ្ជើញចូលរួម ក្នុងពិធីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្ម នៅសណ្ឋាគារ NagaWorld ។ ក្នុងពិធីជួបជុំញាំអាហារពេលល្ងាចប្រចាំឆ្នាំនេះដែរគឺជាខួបគម្រប់ 8ឆ្នាំរបស់ i-Qlick ហើយវាក៏ត្រូវបានធ្វើឡើងសម្រាប់ការសម្រេចបាននូវសមិទ្ធិផលនៃឆ្នាំចាស់ និងសម្រាប់ការថ្លែងអំណគុណដល់អ្នកដែលតែងតែគាំទ្រដល់ i-Qlick ពីដៃគូពាណិជ្ជកម្ម។

    កញ្ញា Noriko Gunji, President CEO of Canon Singapore Private Limited គឺបានថ្លែងថា ពាក្យស្លោករបស់ Canon នៅក្នុងតំបន់អាស៊ីគឺ “ភាពរីករាយគឺតែងតែនៅជាមួយលោកអ្នក”។ នេះគឺជាអ្វីដែលយើងប្ដេជ្ញា សម្រាប់អតិថិជនរបស់ពួកយើង ក្នុងការផ្ដល់ជូននូវភាពរីករាយជូនចំពោះអតិថិជន។ ខ្ញុំសង្ឈឹមយ៉ាងម៉ុតមុំាថា លោកអ្នកនឹងនៅតែបន្ដរការគាំទ្រ ហើយយើងនឹងព្យាយាមនាំយកនូវភាពរីករាយ ជូនដល់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីថ្ងៃនេះគឺជាការថ្លែងអំណរអគុណទៅដល់ ការគាំទ្ររបស់លោកអ្នក និង យើងសង្ឃឹមថា កម្មវិធីក្នុងថ្ងៃនេះ គឺនឹងនាំជូនលោកអ្នកនូវភាពរីករាយសម្រាប់អ្នកទាំងអស់គ្នារ ដូចដែល Canon នាំជូននូវ ភាពរីករាយជូនអតិថិជនទាំងអស់។

    លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា “i-Qlick គឺប្ដេជ្ញាថា នឹងធ្វើអោយមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ។ ហើយយើងក៏សូមធ្វើការថ្លែងអំណរគុណទៅដល់ អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញាររបស់យើង យើងក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផល កាមេរ៉ា នៅក្នុងប្រទេសកម្ពុជាច្រើនជាង 7 ឆ្នាំ និងជាផ្លាកសញ្ញារដែលនាំមុខគេសម្រាប់ ឧបករណ៍ការិយាល័យ និង ម៉ាស៊ីនព្រីន។
    ដើម្បីផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនកាន់តែប្រសើរ យើងក៏បានពង្រីកនូវសាខារបស់ Canon Image Square កាន់តែច្រើនដែលមានទីតាំងដូចជា៖ សាខាទួលគោគ សាខាចំការមន សាខាNojima សាខាសុរិយា សាខាហង្សនាគ(ផ្លូវកម្ពុជាក្រោម) និងសាខាផ្សេងៗជាច្រើនទៀត។

    ជាមួយនឹងហាងទាំងអស់នៅក្នុងភ្នំពេញ យើងនឹងប្តេជ្ញានាំយកនូវភាពងាយស្រួល និងបទពិសសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ក្រៅពីការប្តេជ្ញាជាមួយនឹងជំនួញទាំងនេះ យើងក៏ប្តេជ្ញាថានឹង ធ្វើអ្វីអោយកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ជាមួយនឹងការគាំទ្រពី Canon យើងសង្ឈឹមថាយើងអាចធ្វើអ្វីអោយកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។
    រីឯ SENZE Bistro Bar គឺបង្កើតឡើងសម្រាប់បម្រើ អតិថិជនទាំងអស់ នូវឧបករណ៍ទាន់សម័យ និងសម្រួលដល់ ការងារផ្ទាល់ខ្លួន ហើយក៏អាចរីករាយជាមួយនឹងការបរិភោគនូវ កាហ្វេ SENZE house blend Peacock និងអាហារឆ្ងាញ់ៗជាច្រើនទៀត។ ជាកន្លែងសម្រាប់ការប្រជុំខ្នាតតូច ដែលមានផ្ដល់ជូននូវ ឧបករណ៍បញ្ចាំងslide ម៉ាស៊ីនព្រីន។ ទន្ទឹមនិងនេះផងដែរ អតិថិជនក៏អាចសាកល្បងនូវរស់ជាតិអាហារឆ្ងាញ់ៗ បែបអន្ដរជាតិ បែបអ៊ឺរ៉ុប និងបែបអាស៊ី ។

    SENZE Bistro Bar គឺថែមទាំងមាន ម្ហូបបែប អាស៊ី ដែលមានផ្ដល់ជូនដូចជា Fried Hokkien Noodlles Fried Carrot cake និង Laksa ហើយនិងម្ហូបបែប អ៊ឺរ៉ុប ដែលមានដូចជា Char Grilled Chicken cutlet ជាមួយនឹង Green Pepper និងមាន Spaghetti Carbonara ផងដែរ។ ជាមួយនឹងកាហ្វេ ក្នុងស្រុក អតិថិជន ក៏អាចរីករាយជាមួយនឹងកាហ្វេពិសេស Peacock brand ដែលមានលក់នៅក្នុង SENZE Bistro Bar និង Ice blended Pineapple Tart Freeze និង Oreo Black forest ដែលយើងទាំងអស់គ្នាគួរតែសាកល្បង។ សម្រាប់ព៌តមានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.i-qlick.com ឬ ទំនាក់ទំនងទៅកាន់៖

    ឈ្មោះ Ms. Srey Mich
    ក្រុមហ៊ុន i-Qlick Marketing Co.,Ltd
    ទូរស័ព្ទ +855 92816197
    អ៊ីមែល [email protected]

  • VJ​ ​រតនា​ ​ជូនកា​ដូរ​ ​Land​ ​Cruiser​ ​2018​ ​ថ្មីសន្លាង​ដល់​ភរិយា​ចំ​ថ្ងៃខួប​អាពាហ៍​ពិពាហ៍​ ​

    VJ​ ​រតនា​ ​ជូនកា​ដូរ​ ​Land​ ​Cruiser​ ​2018​ ​ថ្មីសន្លាង​ដល់​ភរិយា​ចំ​ថ្ងៃខួប​អាពាហ៍​ពិពាហ៍​ ​

    តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​មើលឃើញ​ថា​ ​អតីត​ពិធីករ​ប្រចាំ​ ​My​ ​TV​ ​លោក​ ​VJ​ ​រតនា​ ​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ​ជូន​ភរិយា​ជាទីស្រឡាញ់​ ​ចំ​ពេល​ខួប​ ​3​ ​ឆ្នាំ​នៃ​ថ្ងៃ​អាពាហ៍​ពិពាហ៍​ ​។ (more…)

  • បាត់មុខ​យូរ​! មាស​ លក្ខិ​ណា​ ចេញ​បទ​ថ្មីប្ដីទៅស្រឡាញ់ប្រុស

    បាត់មុខ​យូរ​! មាស​ លក្ខិ​ណា​ ចេញ​បទ​ថ្មីប្ដីទៅស្រឡាញ់ប្រុស

    មកទល់​ម៉ោង​នេះ​ ដ្បិតថា​បទចម្រៀង​បើកឆាក​របស់​អ្នកនាង​ មាស​ លក្ខិ​ណា​ និង​ ដៃគូ​គឺ​លោក​ អ៊ុង​ សុ​ផល្លី​ ដែល​មាន​ចំណងជើង​ថា​ “ចាំ​ស្កក​ខក​អស់​” ដែល​ចេញ​ក្នុង​អំឡុង​ចូលឆ្នាំ​ ត្រូវ​ផុត​រយ:ពេល​រាំ​លេង​ចូលឆ្នាំ​ ក៏​គេ​កត់សម្គាល់​ថា​អត្ថន័យ​ និង​ សាច់ភ្លេង​របស់​បទចម្រៀង​នេះ​ កាន់តែ​មាន​អ្នកស្ដាប់​ច្រើនឡើង​ និង​មាន​អ្នកទទួល​ស្គាល់​ខ្លាំង​ឡើង​។

    ចម្រៀង​មួយ​បទ​នេះ​ ត្រូវ​បាន​អ្នកស្ដាប់​ចាក់​បន្លឺ​ ក្រោយ​រដូវ​ចូលឆ្នាំ​ ជា​ហូរហែរ​ ដោយ​ខ្លឹមសារ​ និង​ទឹកដម​សំនៀង​របស់​អ្នក​ទាំងពីរ​ ត្រូវ​បាន​អ្នកស្ដាប់​ភាគច្រើន​សរសើរ​ថា​ពិរោះ​ និង​មាន​អត្ថន័យ​មិនចាញ់​បទចម្រៀង​របស់​តារា​ចម្រៀង​ល្បី​ៗជំនាន់​មុន​នោះ​ផង​។អ្នកនាង​ មាស​ លក្ខិ​ណា​ បាន​ថ្លែង​បញ្ជាក់​ក្រោយពី​បទ​”ចាំ​ស្ក​ខក​អស់​” របស់​ខ្លួន​កាន់តែ​មាន​គេ​ស្គាល់​ថា​ អ្នកនាង​ និង​ដៃគូ​ចម្រៀង​ មាន​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ដែល​បាន​ចេញ​បទនិពន្ធ​ថ្មី​បើកឆាក​ជាមួយ​ លោក​ អ៊ុង​ ​សុ​ផល្លី​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ច្រើនឡើង​ និង​ថា​បទចម្រៀង​មួយ​នេះ​ពិរោះ​ត្រូវចិត្ត​មហាជន​។

    អ្នកនាង​ថា​ខ្លួន​មិន​ស្ដាយ​រឿង​បទ​”ចាំ​ស្កក​ខក​អស់​” មិន​ផ្ទុះ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ តាម​ការ​ចង់បាន​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយទៅវិញ​គឺ​អ្នកនាង​សប្បាយចិត្ត​ ដែល​បទចម្រៀង​ជា​ស្នាដៃ​បើកឆាក​របស់​ខ្លួន​ កាន់តែ​មាន​គេ​ស្គាល់​។ ​ចម្រៀង​មួយ​បទ​នេះ​ ត្រូវ​បាន​គេ​ចាក់​បន្លឺ​ តាម​ទី​សាធារណៈ​ និង​តាមវិទ្យុ​ច្រើនឡើង​នា​ពេល​ចុងក្រោយ​ ដោយ​ក្រឡេក​ទៅ​មើលMV​ ទាំង​បទចម្រៀង​ និង​ Full​ MV​ របស់​អ្នកនាង​ឯណោះ​វិញ​ ក៏​មាន​អ្នក​ចូល​ស្ដាប់​ច្រើនដង​ មិនចាញ់​បទ​ផ្ទុះ​របស់​យុវវ័យ​។ តារាចម្រៀង​ ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​អ្នកលក់​ត្រីងៀត​គ្មាន​ជាតិគីមី​ល្បីល្បាញ​នៅ​លើ​ហ្វេ​សប៊ុ​ករូប​នេះ​បន្ត​ថា​ ​ក្រោយពី​បទ​ដំបូង​”ចាំ​ស្កក​ខក​អស់​” ជាមួយ​លោក​ អ៊ុង​ សុ​ផល្លី​ ទទួល​បានការ​គាំទ្រ​បែបនេះ​ អ្នកនាង​ និង​ លោក​ នឹង​មាន​គម្រោង​ចេញ​បទ​ថ្មី​ៗរួមគ្នា​បន្ថែម​ទៀត​ដើម្បី​មហាជន​។ ចង់​ដឹង​ថា​បទ​របស់​អ្នក​ទាំងពីរ​ ស្ដាប់​កាន់តែ​យូរ​ កាន់តែ​ពិរោះ​កម្រិត​ណា​ សូម​អញ្ជើញ​ស្ដាប់​កម្សាន្ត​៖

  • នោះ​!! តារា​សម្ដែង​ ឆាយ​ គី​មថា​រ៉ូ​ បង្ហាញមុខ​អ្នក​ជំពាក់​លុយ​មិនព្រម​សង​

    នោះ​!! តារា​សម្ដែង​ ឆាយ​ គី​មថា​រ៉ូ​ បង្ហាញមុខ​អ្នក​ជំពាក់​លុយ​មិនព្រម​សង​

    បើ​តាម​ការ​បង្ហោះ​របស់​តារា​សម្ដែង​ប្រុស​ ឆាយ​ គី​មថា​រ៉ូ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កនៅ​ពេល​ថ្មី​ៗនេះ​ បាន​ឱ្យ​ដឹ​ថា​ លោក​បាន​ព្យាយាម​ដោះស្រាយ​ និង​សម្របសម្រួល​ឱ្យ​បុរស​ឈ្មោះ​ ផាយុ​ ដែល​មាន​គណនី​ហ្វេ​សប៊ុ​កឈ្មោះ​ វង្ស​ ផាយុ​ ចូលខ្លួន​មក​សង​ប្រាក់​របស់​ជាបន្ទាន់​ ក៏ប៉ុន្ដែ​ រហូត​មកទល់​ពេលនេះ​ ហាក់បីដូចជា​ស្ងាត់​ជ្រាប​ រត់គេចបាត់ខ្លួនគ្មាន​ដំណឹង​អ្វី​ទាល់តែសោះ​ ទើប​តារា​សម្ដែង​ប្រុស​រូប​នេះ​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក និងបង្ហោះ​រូបភាព​បុរស​ជា​ជន​ជាប់ជំពាក់​លុយជាសាធារណៈតែម្ដង​។

    លោក​ ឆាយ​ គី​មថា​រ៉ូ​ ដែល​មាន​មហាជន​ជាច្រើន​ស្គាល់​លោក​មុខ​លោក​តាមរយៈ​កញ្ចក់​ទូរទស្សន៍​បាន​សរសេរ​នៅ​លើ​ហ្វេ​សប៊ុ​កខ្លួន​ថា​៖ « សុំ​លោក​ ផាយុ​ ចេញ​មក​ដោះស្រាយ​មួយ​ខ្ញុំ​រឿង​នឹង​ចប់​ បើ​ក្នុង​ថ្ងៃ29ហ្នឹង​ លោក​មិន​ចូលខ្លួន​មក​ដោះស្រាយ​រឿង​នឹងជា​មួយ​ខ្ញុំ​ទេ​ច្បាប់​មិន​ឱ្យ​លោក​រត់​រួច​ទេ​ ខ្ញុំ​ផុសfb​ ព្រោះ​លោក​បានប្លក់fb​ ខ្ញុំ​ចោល​ហើយ​លេខ​ទាក់ទង​មិនបាន​ខល​ទៅ​បងប្អូន​ក៏​គេ​មិន​ដឹង​លឺ​ចឹង​មានតែ​ឱ្យ​អ្នកលេងfb​ ជួយ​ Share​ ជូន​ជា​ដំណឹង​ទៅ​ប្រាប់​គាត់​នឹង​គ្រួសារ​គាត់​មក​ដោះ​ស្រាយ​ជា​ប្រ​ញ៉ាប់​ »។

    តារា​សម្ដែង​ប្រុស​រូប​នេះ​ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​នថា​ លោក​បាន​ព្យាយាម​ទាក់ទង​បុរស​ខាងលើ​ជាច្រើន​ដង​ច្រើ​នសារ​មក​ហើយ​ រហូតដល់​ទាក់ទង​ឱ្យ​សង​លុយ​លែង​បានតែ​ម្ដង​ ទើប​លោក​ចាត់វិធានការ​បង្ហោះ​រូបភាព​ជា​សាធារណៈ​ ដើម្បី​តាម​ស្វែងរក​បុគ្គល​រូប​នេះ​មក​សង​លុយ​ជាបន្ទាន់​។ លោក​ថា​ លោក​បាន​ដាក់ពាក្យ​បណ្ដឹង​ និង​ភ័ស្ដុតាង​មួយចំនួន​ទៅ​តុលាការ​រួចជាស្រេច​ហើយ​ យ៉ាងណាមិញ​ សូម​ឱ្យ​បុគ្គល​ ផាយុ​ ចូលខ្លួន​មក​ដោះស្រាយ​បញ្ហា​ជំពាក់​ឱ្យ​បាន​ឆាប់​ចប់​ និង​មិន​ចង់​បន្ដ​រឿងក្ដី​ឱ្យ​កាន់តែ​វែងឆ្ងាយ​​តទៅទៀតឡើយ៕

  • ឋាន​ព្រះឥន្ទ​ សម្រេច​បំណង​ពិធីករ​កម្ម​វី​ធី​លំដាប់​ពិភពលោក​ ​អ្នកនាង​ ចាន់​ កែវ​និមល​ និង​លោក​ ជា​ វិបុល​ ហោះ​ទៅ​ម៉ាកាវ​

    ឋាន​ព្រះឥន្ទ​ សម្រេច​បំណង​ពិធីករ​កម្ម​វី​ធី​លំដាប់​ពិភពលោក​ ​អ្នកនាង​ ចាន់​ កែវ​និមល​ និង​លោក​ ជា​ វិបុល​ ហោះ​ទៅ​ម៉ាកាវ​

    តាម​ការ​បង្ហើប​របស់​កំពូល​ពិធីករ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ អ្នកនាង​ ចាន់​ កែវ​និមល​ និង​លោក​ ជា​ វិបុល​ ឱ្យ​ដឹង​ថា​ នេះ​គឺជា​លោក​ដំបូងបង្អស់​ហើយ​ ដែល​ជា​ដៃគូ​ពិធីករ​ ពិធី​ការិនី​រួមគ្នា​ជាង​ ៥ឆ្នាំ​មក​ហើយ​នោះ​សុខចិត្ត​ផ្អាក​ការងារ​សិល្បៈ​ក្នុង​ស្រុក​មួយ​រយៈ​សិន​ ហើយ​ហោះ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ចិន​-ម៉ាកាវ​ ដែល​មានការ​ជួយ​ជ្រោមជ្រែង​ផ្ដល់​ឱកាស​ពី​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ នាំ​អ្នកឈ្នះ​រង្វាន់​ពី​គម្រោង​ឋាន​ព្រះឥន្ទ​ ប្រមាណ​ជាង៦០នាក់​ទៅ​កម្សាន្ដ​។

    អ្នកនាង​ ចាន់​ កែវ​និមល​ ប្រាប់​ឡា​រ៉ែ​នថា​ សម្រាប់​គម្រោង​ចេញ​ដើរ​ក្រៅប្រទេស​ មិនថា​ជា​លក្ខណៈ​ធ្វើការ​ ឬ ដើរលេង​ អ្នកនាង​ និង​លោក​ ជា​ វិបុល​ មិនដែល​បាន​ដើរ​ជាមួយគ្នា​សោះតែ​ម្ដង​ ថ្វី​ដ្បិតតែ​អ្នកនាង​ និង​លោក​ គឺ​ដៃគូ​ពិធីករ​ ពិធី​ការិនី​ជាមួយគ្នា​មិន​តិច​ជាង៥ឆ្នាំ​។

    អ្នកនាង​ថា​ កន្លងមក​ក្រុមហ៊ុន​ហង្ស​មាស​ និង​ក្រុម​ហ៊ុន​ផ្សេង​ៗ ក៍​រៀប​គម្រោង​ និង​អញ្ជើញ​ឱ្យ​អ្នកនាង​ និង​លោក​ បាន​ចេញ​ធ្វើការ​ជាមួយគ្នា​នៅ​ក្រៅប្រទេស​ច្រើន​លើក​មក​ហើយ​ ប៉ុន្តែ​បាន​ត្រឹមតែ​រៀប​គម្រោ​ងក៍​រំសាយ​វិញ​ ហើយ​បើ​ក្រុមហ៊ុន​ដែល​បាន​អញ្ជើញ​ ក៍​សុទ្ធតែ​ស្នើ​មក​ខុសពេល​ទំនេរ​គ្នា​។ អ្នកនាង​ថា​ គឺជា​លើក​ទី១​ ដែល​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ បាន​ផ្ដល់​ឱកាស​អោយ​អ្នកនាង​ និង​លោក​ ជា​ វិបុល​ បាន​ចេញក្រៅ​ប្រទេស​រួមគ្នា​ ដោយ​ក្រៅពី​ដឹកនាំ​អ្នកឈ្នះ​រង្វាន់​ពី​ការទិញ​ចម្ការ​ក្នុង​គម្រោង​ឋាន​ព្រះឥន្ទ​ ទៅ​កម្សាន្ត​នៅក្នុង​ទីក្រុង​ម៉ាកាវ​រយៈពេល២យប់៣ថ្ងៃ​ ក៍​តម្រូវ​អោយ​ អ្នកនាង​ និង​លោក​ បង្កើត​អនុស្សាវរីយ៍​សប្បាយ​ៗជាមួយ​ម្ចាស់​ចម្ការ​ និង​ក្រុមការងារ​ទាំង​ជាង៦០នាក់​នោះ​ ដើម្បី​ថត​ទុកជាឯកសារ​ផង​ដែរ​។ អ្នកនាង​ថា ​ខ្លួន​មិន​មាន​អ្វី​ចម្លែក​ចិត្ត​នោះ​ទេ​ ដោយសារតែ​ការ​ចេញ​ដើរ​ក្រៅប្រទេស​រួមគ្នា​ជាមួយ​លោក​ ជា​ វិបុល​ លើក​នេះ​គឺជា​ដំណើរ​ឆ្ងាយ​ការងារ​ ដែល​មុន​ខុសពី​ចេញ​ដើរ​ឆ្ងាយ​ៗនៅ​តាម​បណ្ដា​ខេត្ត​កន្លងមក​។

    លោក​ ជា​ វិបុល​ និយាយ​ថា​ ដំណើរ​ក្រៅ​ស្រុក​ជាមួយ​អ្នកនាង​ ចាន់​ កែវ​និមល​ លើក​នេះ​ អាច​ចាត់ទុកថា​ជា​រឿង​កម្រ​ ហើយក៏​ប្លែក​អារម្មណ៍​ផង​ដែរ​ ដោយសារតែ​ពេល​កន្លងមក​ លោក​ ឬ អ្នកនាង​ ធ្លាប់តែ​ចេញ​ដើរ​ក្រៅប្រទេស​ ជាមួយ​ភរិយា​ ឬ ស្វាមី​ ជា​លក្ខណៈ​គ្រួសារ​ ប៉ុន្តែ​ពេលនេះ​ គម្រោង​ឋាន​ព្រះឥន្ទ​ ដែល​លោក​ និង​អ្នកនាង​ធ្វើជា​ពិធីករ​អោយ​ជាប្រចាំ​ បាន​ធ្វើអោយ​លោក​ និង​អ្នកនាង​ បាន​ចេញក្រៅ​ប្រទេស​រួមគ្នា​។ យ៉ាងណាមិញ​លោក​ថា​ នោះ​ក៏​ដោយសារតែ​ក្រុម​បាន​សម្រួល​ពេលវេលា​ខុសពី​ថ្ងៃសៅរ៍​អាទិត្យ​ និង​ថ្ងៃ​ថត​កម្មវិធី​របស់​ក្រុមហ៊ុន​ហង្ស​មាស​ផង​ដែរ​ កុំអី​មិន​អាច​ទទួលការ​ងារ​នេះ​បាន​ឡើយ​។

  • iPad​ Pro​ 5G​ ដល់​ឆ្នាំ2021​ ទើប​ Apple​ អាច​ប្រកាស​ចេញ​មក​បាន​…

    iPad​ Pro​ 5G​ ដល់​ឆ្នាំ2021​ ទើប​ Apple​ អាច​ប្រកាស​ចេញ​មក​បាន​…

    បន្ទាប់ពី​មានរឿង​ក្ដីក្ដាំ​ជាមួយ​ Qualcomm​ លើ​បញ្ហា​ការ​ផ្គត់ផ្គង់​ខ្សែស្រឡាយ​បន្ទះ​ឈីប​ 5G​(X50​) លើ​ iPhone​ 5G​ ពេលនេះ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ ដោយ​ Apple​ បាន​ប្រកាស​ព្រមព្រៀង​គ្នា​លើ​ជម្លោះ​នោះ​។ ការសម្រេច​ចិត្ត​សម្រួល​គ្នា​ជាមួយ​ Qualcomm​ មានន័យថា​ iPhone​ ដែល​ប្រើប្រាស់​សេវា​ 5G​ អាច​នឹង​បង្ហាញ​វត្តមាន​លឿន​ជាង​ការ​រំពឹង​ទុក​របស់​អ្នកវិភាគ​ជាច្រើន​។

    យ៉ាងណាក្ដី​ សម្រាប់​ផលិតផល​ Apple​ ផ្សេងទៀត​ ដូចជា​ iPad​ Pro​ 5G​ ត្រូវ​បាន​អ្នកវិភាគ​ល្បីឈ្មោះ​ គឺ​លោក​ Ming​-Chi​ Kou​ បាន​ចេញមុខ​មក​បង្ហើប​ថា​ iPad​ Pro​ 5G​ ដល់​ឆ្នាំ2021​ ឬ2022​ ទើប​អាច​ចេញ​មក​បាន​។

    លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ជាក់ស្ដែង​ទៅ​ គេ​ត្រូវការ​ពេលវេលា​យូរ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​សេវា​ 5G​ មានការ​ប្រើប្រាស់​ទូលំទូលាយ​។ ការ​ពន្យារពេល​ដល់​ឆ្នាំ​នោះ​ ក៏​ព្រោះតែ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​បច្ចេក​វិទ្យា​ថ្មី​ៗមក​បំពាក់​លើ​ iPad​ Pro​ 5G​ និង​បំពាក់​ដោយ​អេក្រង់​ប្រភេទ​ LCP​(Liquid​ Crystal​ Polymer​) ផង​ដែរ​។

    នេះ​អាច​ថា​ជា​ដំណឹងល្អ​សម្រាប់​អ្នកចូលចិត្ត​ប្រើ​ iPad​ ក៏ប៉ុន្តែ​សម្រាប់​ជំនាន់​ 5G​ លើ​ iPad​ អាច​ជា​ដំណឹង​មិន​រីករាយ​វិញ​ ព្រោះតែ​វា​ចេញ​យឺត​ពេក​(ប្រសិនបើ​ដូច​ការវិភាគ​របស់​លោក​ Kou​ មែន​នោះ​)៕

  • សេវា​ 5G​ វៀតណាម​តេ​ស្ត​បាន​ដោយ​ជោគជ័យ​លើកដំបូង​បង្អស់​

    សេវា​ 5G​ វៀតណាម​តេ​ស្ត​បាន​ដោយ​ជោគជ័យ​លើកដំបូង​បង្អស់​

    កាលពី​ថ្ងៃទី25​ ខែមេសា​ ​;Viettel​ Group​ ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​របស់​វៀតណាម​ បាន​ធ្វើការ​សាកល្បង​បានសម្រេច​នូវ​ការ​ចេញផ្សាយ​សេវា​ 5G​ នៅក្នុង​តំបន់​ Hoàn​ Kiếm​ នៃ​ទីក្រុង​ហាណូយ​។

    តាម​ការ​ឱ្យ​ដឹងពី​ Viettel​ គឺ​ ល្បឿន​អ៊ី​នធើ​ណិ​ត 5G​ ដែលគេ​សាកល្បង​នោះ​ មាន​ចន្លោះ​ពី600​ ទៅ​ 700Mbps​ ដែល​ស្មើនឹង​ល្បឿន​សេវា​ 5G​ របស់​ក្រុមហ៊ុន​ Verizon​ នៅក្នុង​សហរដ្ឋអាមេរិក​ដែរ​។ កាលពីដើម​ខែមេសា​ ក្រុមហ៊ុន​នេះ​បាន​សាងសង់​ស្ថានីយ​ 5G​ ដំបូង​នៅ​វៀតណាម​ នៅក្នុង​តំបន់​ Hoàn​ Kiếm​។ ស្ថានីយ2​ ទៀត​ គឺ​ស្ថិតនៅ​តំបន់​ Duy​ Tan​ និង​ Tran​ Huu​ Duc​ ក្នុង​ទីក្រុង​ហាណូយ​ដូចគ្នា​។

    តាមរយៈ​ការសាកល្បង​សេវា​ 5G​ ចាប់ពី​ខែមេសា​នេះ​ វៀតណាម​បាន​សាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ថែម​មួយ​កម្រិត​ទៀត​ ក្លាយជា​ប្រទេស​ជឿនលឿន​មួយ​លើ​ពិភពលោក​។ បច្ចុប្បន្ន​នេះ​មានតែ​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​ប៉ុណ្ណោះ​ ដែល​កំពុង​ចាប់ផ្ដើម​ដាក់​ដំណើរការ​សេវា​ 5G​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។

    ក្រៅពី​ក្រុមហ៊ុន​ Viettel​ នេះ​ ក្រុមហ៊ុន​ MobiFone​ ក៏​ទទួល​បាន​អាជ្ញាប័ណ្ណ​ខាង​សេវា​ 5G​ នេះ​ដែរ​ ដោយ​សម្រាប់​ការ​ធ្វើតេស្ត​រយៈពេល​ 1ឆ្នាំ​ ចាប់ពី​ថ្ងៃទី23​ ខែមេសា​ ឆ្នាំ2019​ ដល់​ថ្ងៃទី22​ ខែមេសា​ ឆ្នាំ2020​។ ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​មួយទៀត​នៅ​វៀតណាម​ ឈ្មោះ​ VNPT​ VinaPhone​ មិនទាន់​បង្ហាញ​គម្រោង​ទាក់ទង​នឹង​សេវា​ 5G​ នេះ​នៅឡើយ​៕