Author: អេបិល

  • ខ្លាំង​មែន​ ​!​ ​ចាន់​ ​រតនា​ ​វាយ​ផ្តាច់​កី​ឡ​ករ​ឥណ្ឌូ​នេ​ស៊ី​ ​Rudy​ ​Agustian​ ​ត្រឹម​ទឺក​ទី2​

    ខ្លាំង​មែន​ ​!​ ​ចាន់​ ​រតនា​ ​វាយ​ផ្តាច់​កី​ឡ​ករ​ឥណ្ឌូ​នេ​ស៊ី​ ​Rudy​ ​Agustian​ ​ត្រឹម​ទឺក​ទី2​

    ​ជើងខ្លាំង​ ​និង​ជា​គ្រូបង្វឹក​ក្បាច់គុន​ចម្រុះ​ ​(​MMA​)​ ​ចាន់​ ​រតនា​ ​បាន​យកឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូ​នេ​ស៊ីRudy​ ​Agustian​ ​ក្នុង​កម្មវិធី​ ​ONE​ ​FOR​ ​HONOR​ ​របស់​ ​ONE​ ​Championship​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ្សាការតា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​

    ​អាជ្ញា​កណ្តាល​បាន​បញ្ឈប់​ការប្រកួត​នៅ​ទឺក​ទី2​ ​ក្រោយពេល​ដែល​កីឡាករ​កម្ពុជា​បាន​វាយ​សន្ធាប់​ទៅលើ​កីឡាករ​ម្ចាស់ផ្ទះ​រហូតដល់​មិន​អាច​តដៃ​រួច​។​ ​ជ័យជម្នះ​នេះ​បាន​ធ្វើ​ឱ្យ​កីឡាករ​ ​ចាន់​ ​រតនា​ ​ដែល​ធ្លាប់​ប្រកួត​ ​MMA​ ​ចំនួន​ ​9លើក​មក​ហើយ​នោះ​ ​ទទួល​បាន​ជ័យជម្នះ​ជា​លើក​ទី6​ ​របស់​ខ្លួន​ ​ខណៈ​ដែល​គូប្រកួត​សញ្ជាតិ​ឥណ្ឌូ​នេ​ស៊ី​វិញ​ ​ធ្លាប់​ប្រកួត​បាន​ ​9ដង​ដូចគ្នា​ ​តែ​ឈ្នះ​ ​7ដង​ ​និង​ចុងក្រោយ​នេះ​ចាញ់​ ​ចាន់​ ​រតនា​ ​ដោយ​សន្លប់​ក្នុងទឹក​ទី2​៕​


  • នៅតែស្អាត!! ឱក​ ​សុគន្ធ​កញ្ញា​ ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ឋាន​ព្រះឥន្ទ​ ​មុន​ថ្ងៃចូលរោង​ជ័យ​

    នៅតែស្អាត!! ឱក​ ​សុគន្ធ​កញ្ញា​ ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ឋាន​ព្រះឥន្ទ​ ​មុន​ថ្ងៃចូលរោង​ជ័យ​

    ដូច​ប្រិយមិត្ត​បាន​ជ្រាប​មក​ហើយ​ ​តារា​សិល្បៈ​ភាគច្រើន​ដែល​ជិតដល់​ថ្ងៃចូលរោង​ ​រមែង​បន្ទំ​សាច់​ដោយ​មិន​ទទួលការ​ងារ​ ​ជាពិសេស​ការងារ​ចុះ​ខេ​ត្ត​ឆ្ងាយ​ៗ​ ​តែ​ដោយឡែក​កំពូល​តារាចម្រៀង​ស្រី​នៅ​រស្មី​ហង្ស​មាស​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បែរជា​មិន​បន្ធូរដៃ​ទាល់តែសោះ​ ​គេ​មើលឃើញ​កាន់តែ​សកម្ម​ក្នុង​ការ​កើប​លុយ​ពី​ការ​រាំច្រៀង​ក្នុង​ព្រឹត្តិ​ការណ៍​ឋាន​ព្រះឥន្ទ​។​ (more…)

  • ញាក់សាច់ !! “ផ្ទះចុងភូមិ” ល្អមើលហួសពីការគិតទុកមុនទៅទៀត

    ញាក់សាច់ !! “ផ្ទះចុងភូមិ” ល្អមើលហួសពីការគិតទុកមុនទៅទៀត

    គ្រាន់តែឮពីចំណងជើងភាពយន្ដរបស់ផលិតកម្មមហាហង្ស « ផ្ទះចុងភូមិ » ក៏កាន់តែទាក់ទាញឱ្យទៅទស្សនាបាត់ទៅហើយ តែជាក់ស្ដែងនៅល្ងាចថ្ងៃទី6 ខែឧសភា ផលិតកម្មមហាហង្សបានសម្ពោធភាពយន្តខ្នាតធំដ៏ព្រឺព្រួចមួយនេះ គឺពិតជាទទួលបានការគាំទ្រខ្លាំងហួសពីការរំពឹងទុក ព្រោះថា សាច់រឿងទាំងមូលលាក់បានល្អណាស់ និងមានឈុតឆាកំប្លែង ភ័យរន្ធត់ ប្រទាក់ក្រឡា ដោយអ្នកបានទស្សនាដែលជាភ្ញៀវភាគច្រើន សុទ្ធតែលាន់មាត់ថា ភាពយន្តរឿង”ផ្ទះចុងភូមិ” សើច ភ័យ និងកម្សត់ ពិតជាល្អមើល។

    ភាពយន្តនេះគឺជាស្នាដៃដំបូងសម្រាប់ឆ្នាំ2019 ដែលផលិតកម្មមហាហង្សបានសម្រិតសម្រាំងស្នាដៃទាំងបច្ចេកទេស ទាំងសំឡេងអេហ្វិក និងប្លង់ថត សុទ្ធដឹងតែប្រណិតយកគុណភាពស្ដង់ដាកុនបរទេស ដែលពិតជាទទួលបានការគាំទ្រខ្ពស់ពីមហាជន។ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា ធៀបនឹងស្នាដៃមុនៗ ភាពយន្តរឿង”ផ្ទះចុងភូមិ” មានការចំណាយដើមទុនអស់ច្រើនគួរសម ដោយសារតែលោកព្រលែងដៃអោយក្រុមផលិតករផលិតស្នាដៃអោយបានល្អ និង ចង់អោយរឿងទាំងមូល ក្លាយជារឿងដែលមានគុណភាពស្ដង់ដារ។ មួយរឿង លោកថាគ្រាន់តែសរុបលើការផលិត ប្រើពេលដល់មួយឆ្នាំពេញ ខណៈដែលគុណភាពរឿង ក៏លោកពេញចិត្ត ហើយជឿជាក់ច្រើនថា មានកម្រិតប្រកួតប្រជែង នឹងស្នាដៃរបស់ប្រទេសជិតខាងបាន។ លោកក៍គ្រោងនឹងយកស្នាដៃមួយនេះ ចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ ទើបលោកសម្រេចផលិតស្នាដៃទាំងមូល ដោយមិនខ្វល់ពីការចំណាយកម្រិតណា។ ភាពយន្តនេះប្រកាសលក់សំបុត្រ ចាប់ពីថ្ងៃ8 ឧសភា តទៅ ដោយស្នាដៃរបស់លោកគ្រាន់តែយកទៅឆ្លងក្រសួង គឺទទួលបានការសរសើរធ្វើអោយលោកកក់ក្ដៅ ជាពិសេសគឺលើសាច់រឿង និងភាពជក់ចិត្តតាំងពីដើមរឿងរហូតដល់ចប់តែម្ដង។

    លោកបានបញ្ជាក់ទៀតថា ជាការកត់សម្គាល់មួយដែរ ដែលភាពយន្តមហាហង្សទទួលបានការសរសើរខុសពីស្នាដៃមុនៗ ស្របគ្នាដែលតួសម្ដែងក៍ត្រូវផលិតកម្ម ដាក់សុទ្ធតែតួល្បីៗ ដែលកាន់តែរំលេចផ្ទៃរឿងអោយកាន់តែទាក់ភ្នែក។ យ៉ាងណាមិញនៅក្នុងពិធីកាត់ខ្សែបូរបើកសម្ពោធនោះ គេមិនឃើញវត្តមាន នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ និង ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ដែលជាតួអង្គសំខាន់ ចូលរួមនោះទេ ដោយសារតែតួអង្គធំៗក្នុងរឿងទាំង3 សុទ្ធតែជាប់ការងារតាមខេត្ត៕

  • ដំណើរឆ្ពោះទៅរកម្មវិធី ABC Lions of Fashion – ការប្រកួតប្រជែងអ្នកច្នៃម៉ូត

    ដំណើរឆ្ពោះទៅរកម្មវិធី ABC Lions of Fashion – ការប្រកួតប្រជែងអ្នកច្នៃម៉ូត

    ត្រូវការលក្ខខណ្ឌអ្វីខ្លះដើម្បីក្លាយជាអ្នកច្នៃម៉ូតប្រចាំកម្មវិធី ABC Lions of Fashion? ក្លាយជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន 10 រូបដែលនឹងឆ្លងកាត់ការជ្រើសរើសដើម្បីចូលរួមក្នុងកម្មវិធី ABC Lions of Fashion Journey។ ធ្វើតាមក្តីសុបិន្តរបស់អ្នកក្លាយជាអ្នកច្នៃម៉ូត!

    ចាប់ទទួលពាក្យឥឡូវនេះ!

    1. Like និង follow ទំព័រ ABC Extra Stout Cambodia Facebook page
    2. បង្កើតរូបភាពព្រៀងច្នៃម៉ូតសម្លៀកបំពាក់ ដោយផ្អែកលើប្រធានបទ “កម្ពុជាសម័យទំនើប”
    3. ស្វែងរក ABC Lions of Fashion post លើទំព័រ ABC Extra Stout Cambodia Facebook page
    4. ក្នុងផ្នែក comments អំពី ABC Lions of Fashion លើទំព័រ ABC Extra Stout Cambodia Facebook page, បង្ហោះរូបភាពព្រៀងច្នៃម៉ូតសម្លៀកបំពាក់ក្រោមប្រធានបទ“កម្ពុជាសម័យទំនើប” ជាមួយសញ្ញា hashtag #ABCLionsOfFashion

    ឈប់ទទួលពាក្យនៅថ្ងៃទី 15  ខែមិថុនា ឆ្នាំ 2019 ។

    បេក្ខជនទាំងពីរភេទចូលរួមត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

    • មានអាយុចាប់ពី 20 ឆ្នាំទៅ 35 ឆ្នាំ
    • មានទីលំនៅបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា
    • មានទេពកោសល្យផ្នែកច្នៃម៉ូត

    រង្វាន់ជ័យលាភី៖

    អ្នកច្នៃម៉ូតអ្នកចំនួន 10 នាក់ដែលបានជ្រើសរើសនឹងបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបនៅលើហ្វេសប៊ុក និងចូលរួមប្រកួតប្រជែងច្នៃម៉ូត។ ការច្នៃម៉ូតរបស់ពួកគេនឹងត្រូវបានបង្ហាញនៅលើទំព័រទស្សនាវដ្តី សូ​វរីន។ អ្នកទទួលជ័យលាភីនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ដើម្បីគាំទ្រឧបត្ថម្ភពួកគេនៅពេលដែលពួកគេចាប់អាជីពច្នៃម៉ូដ ដោយអ្នកទទួលជ័យលាភីជើងឯក ទទួលបានរង្វាន់ដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិ Fashion Week ។

    អ្នកទទួលជ័យលាភីនឹងទទួលរង្វាន់ដូចខាងក្រោម៖

    • រង្វាន់ជាសាច់ប្រាក់ដើម្បីគាំទ្រឧបត្ថម្ភអាជីពច្នៃម៉ូដ
    • ចេញរាល់ការចំណាយទាំងអស់លើថ្លៃដំណើរកម្សាន្តទៅចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិ Fashion Week

    សម្រេចនូវក្តីស្រមៃរបស់អ្នកក្នុងការក្លាយជាអ្នកច្នៃម៉ូតលំដាប់ថ្នាក់ពិភពលោក និងទទួលបានឱកាសដ៏ល្អឯក។ សូមចូលរួមក្នុងកម្មវិធីប្រកួត #ABCLionsofFashion ឥឡូវនេះ!

    ចំពោះព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ៖ www.facebook.com/ABC.ExtraStoutCambodia

    សូមទទួលទានស្រាបៀរ ABC Extra Stout ដោយការទទួលខុសត្រូវ

  • តារា​សម្ដែង​ ​គីម​ ​សាន​ ​ចេញ​សារ​បកស្រាយ​ចំពោះ​ឈុត​ក្នុង​ថ្ងៃកំណើត​ ​

    តារា​សម្ដែង​ ​គីម​ ​សាន​ ​ចេញ​សារ​បកស្រាយ​ចំពោះ​ឈុត​ក្នុង​ថ្ងៃកំណើត​ ​

    ​តាមរយៈ​ការ​ចេញផ្សាយ​ព័ត៌មាន​ ​គេ​ឃើញថា​ ​គីម​ ​សាន​ ​ប្អូនប្រុស​តារា​សម្តែង​ ​ដេ​នី​ ​ក្វាន់​ ​កំពុង​ត្រូវ​រង​ការរិះគន់​ពីសំណាក់​មហាជន​ ​និង​ជាពិសេស​ប្រតិកម្ម​ពីសំណាក់​ឯកឧត្តម​ ​នុត​ ​សវនា​ ​អគ្គនាយករង​ ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ ​ក្រសួងមហាផ្ទៃ​ ​ករណី​រឿង​ឈុត​អាវ​របស់​លោក​ដែល​បាន​ស្លៀក​នៅក្នុង​ពិធី​ខួបកំណើត​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដោយមាន​សញ្ញា​សក្តិ​ ​របស់​ស្ថាប័ន​ទំនាក់ទំនង​រដ្ឋសភា​ ​សម្រាប់​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះករុណា​។​

    ​ឯកឧត្តម​ ​នុត​ ​សវនា​ ​អគ្គនាយករង​ ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ ​ក្រសួងមហាផ្ទៃ​ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ប្រតិកម្ម​នឹង​ការប្រើ​ប្រាស់​ឈុត​អាវ​របស់​លោក​ ​គីម​ ​សាន​ ​ប្អូនប្រុស​តារា​សម្តែង​ ​ដេ​នី​ ​ក្វាន់​ ​ដែល​បាន​ស្លៀក​នៅក្នុង​ពិធី​ខួបកំណើត​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដោយមាន​សញ្ញា​សក្តិ​ ​របស់​ស្ថាប័ន​ទំនាក់ទំនង​រដ្ឋសភា​ ​សម្រាប់​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះករុណា​។​

    ​ដោយ​ឯកឧត្តម​ ​នុត​ ​សវនា​ ​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ ​“​ការប្រើ​ប្រាស់​ ​សញ្ញា​សក្តិ​ ​និង​ឯកសណ្ឋាន​ ​របស់​ស្ថាប័ន​សាធារណៈ​ ​សុទ្ធតែ​ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជ​ក្រឹត្យ​ ​(​លើកលែងតែ​សន្តិសុខ​ខណ្ឌ​ ​ដែល​ជា​កម្រិត​ ​មូលដ្ឋាន​)​។​ ​ជាក់ស្តែង​ ​បើ​ខ្ញុំ​មិន​ច្រលំ​ទេ​ ​សញ្ញា​សក្តិ​ ​និង​ស្លាក​សញ្ញា​ ​ដែ​លនាយប្រុ​ញកំ​ពុង​ឡង់សេ​នេះ​ជា​ប្រភេទ​ត្រូវ​បាន​ដាក់ឲ្យ​ប្រើជា​មួយ​អាវ​ស​ ​ខោស​ ​ដោយ​មន្ត្រី​ជាន់ខ្ពស់​ ​ថ្នាក់​វរមន្ត្រី​ ​ឬ​ឧត្តម​មន្ត្រី​ ​របស់​ស្ថាប័ន​ទំនាក់ទំនង​រដ្ឋសភា​ ​ព្រិទ្ធ​សភា​ ​និង​អធិការកិច្ច​ ​សម្រាប់​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​បើ​ពាក់​ថតកុន​ ​ឬ​ថត​សារ​អប់រំ​ ​យើង​គួរ​ប្រើ​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ ​តែបើ​យក​របស់​ផ្លូវការ​មក​ច្នៃ​តាម​ការ​រវើរវាយ​ពេល​ពុល​សារជាតិ​អ័រម៉ូន​ ​ឬ​បូ​ថ​ក់​ ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​។​ ​អញ្ចឹង​ហើយ​បាន​ជា​គេ​តែងតែ​ទូន្មាន​ថា​ ​“​ពេល​ស្រវឹង​ ​សូមកុំ​បើកបរ​”​។​

    ​ខណៈនេះ​ស្រាប់តែ​ ​លោក​ ​គីម​ ​សាន​ ​ក៏បាន​បកស្រាយ​ថា​ ​ឈុត​ក្រហម​ដែល​លោក​ពាក់​នេះ​គឺ​លោក​យក​ម៉ូត​តាម​បរទេស​នោះ​ទេ​ ​លោក​ក៏​សុំ​អភ័យទោស​ប្រសិនបើ​ឈុត​ដែល​លោក​ពាក់​មានការ​លើសលុប​ ​ប៉ះពាល់​ដល់​ស្ថាប័ន​ណាមួយ​។​ ​ដោយ​លោក​ ​គីម​ ​សាន​ ​បាន​សរសេរ​រៀបរាប់​ថា​៖​ ​“​ខ្ញុំបាទ​សូម​បកស្រាយ​ទៅលើ​ឈុត​ដែល​ខ្ញុំបាទ​ស្លៀក​នេះ​នៅក្នុង​ថ្ងៃខួបកំណើត​របស់ខ្ញុំ​ ​ព្រោះ​ឈុត​មួយ​នេះ​ខ្ញុំ​យក​ម៉ូត​តាម​បរទេស​ទេ​ ​មិនមែន​ឈុត​ធ្វើតាម​មន្រ្តី​ជាន់ខ្ពស់​នៅ​ប្រទេស​យើង​ឡើយ​។​ ​តែបើ​សិន​ជា​មានរឿង​អ្វី​ដែល​ខុសឆ្គង​ខ្ញុំបាទ​សូមអភ័យទោស​ទៅ​ដល់​បងៗ​ដូចជា​លោកពូ​ឯកឧត្តម​ ​នុត​ ​សវនា​ ​ដែល​បាទ​ប្រតិកម្ម​ទៅលើ​ឈុត​ដែល​ខ្ញុំបាទ​ស្លៀក​នៅក្នុង​ថ្ងៃខួបកំណើត​របស់ខ្ញុំ​ ​ដើម្បីអោយ​ខ្ញុំបាទ​កាន់តែ​យល់ដឹង​ព្រោះ​នេះ​ខ្ញុំបាទ​មិនបាន​លួច​ម៉ូត​រឺ​កែច្នៃ​យក​ម៉ូត​តាម​មន្រ្តី​ជាន់ខ្ពស់​នៅ​ប្រទេស​យើង​ទេ​។​ ​ខ្ញុំបាទ​សូមអភ័យទោស​ក្នុង​ការប្រើ​ប្រាស់​សញ្ញា​ស័ក្តិ​ដោយ​អចេតនា​នៅក្នុង​ថ្ងៃខួបកំណើត​របស់ខ្ញុំ​បាទ​ ​ដោយ​ខ្ញុំបាទ​ ​បានឃើញ​ម៉ូត​ខាង​បរទេស​ប្លែក​ហើយ​ស្អាត​ខ្ញុំបាទ​ក៏​កាត់​និង​កែច្នៃ​តែម្តង​ទៅ​។​ ​តែ​បេី​សិន​ជា​មានរឿង​អ្វី​ដែរ​លើសលុប​និង​ប៉ះពាល់​ទៅដល់​ស្ថាប័ន​និង​ខាង​បងៗ​ធ្វើការ​ផ្នែក​អ្វីមួយ​ដោយ​ខ្ញុំបាទ​ពុំសូវ​យល់ដឹង​ច្បាស់​ខ្ញុំបាទ​សូមអភ័យទោស​ដោយ​ក្តី​គោរព​ពី​ខ្ញុំបាទ​ ​គឹ​ម​សាន​ ​ផង​”​៕​

  • CSX​ ​បាន​ដាក់​ឱ្យ​ដំណើរការ​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​

    CSX​ ​បាន​ដាក់​ឱ្យ​ដំណើរការ​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​

    ​ប្រព័ន្ធ​ជួញដូរ​ចល័ត​(​Mobile​ ​Trading​ ​System​ ​–​MTS​)​ ​ត្រូវ​បាន​ផ្សារ​មូលបត្រ​កម្ពុជា​ ​CSX​ ​រៀបចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី5​ ​ខែឧសភា​ ​ឆ្នាំ2019​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្ដម​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ឯកអគ្គ​រដ្ឋទូត​ស្តីទី​នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចំា​កម្ពុជា​។​

    ​គោលបំណង​នៃ​ការ​បើក​ដំណើរការ​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​(​MTS​ ​web​-​based​ ​system​)​ ​នេះ​ ​ដើម្បី​បង្កើន​ភាព​ងាយស្រួល​សម្រាប់​វិនិយោគិន​ ​និង​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ធ្វើការ​ជួញដូរ​បន្ថែម​ទៀត​នៅ​លើ​ទីផ្សារ​។​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​ ​នេះ​នឹង​អនុញ្ញាត​ឱ្យ​វិនិយោគិន​ដាក់​ការ​បញ្ជាទិញ​ ​ពិនិត្យមើល​ព័ត៌មាន​ភាគហ៊ុន​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ឬ​លុបចោល​ការ​បញ្ជាទិញ​បាន​ពី​គ្រប់​ទីកន្លែង​ ​និង​គ្រប់ពេលវេលា​។​ ​

    ឯកឧត្តម​បណ្ឌិត​ ​ហ៊ាន​ ​សា​ហ៊ីប​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​៖​«​ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន​ ​គឺជា​ម៉ាស៊ីន​ស្នូល​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ពិភពលោក​។​ ​ទីផ្សារ​មូលបត្រ​មាន​សារៈសំខាន់​ ​ជាពិសេស​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ពីព្រោះ​ការ​បង្កើន​មូលនិធិ​ ​តាមរយៈ​ទីផ្សារ​មូលបត្រ​មាន​សារៈសំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​»​។​

    ​ ​ទោះបីជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ផ្នែក​ផ្សេង​ៗ​ទៀត​ដូចជា​ធនាគារ​ ​និង​មីក្រូហិរញ្ញវត្ថុ​ក្តី​ ​ក៏​នៅ​មាន​បញ្ហា​មួយចំនួន​ត្រូវ​ដោះស្រាយ​នៅពេល​នេះ​ ​ដើម្បី​ទទួល​បាន​សក្តា​នុ​ពល​ពេញលេញ​នៃ​ទីផ្សារ​មូលធន​នៅ​កម្ពុជា​រួម​ទាំង​ការ​កើនឡើង​នៃ​ទីផ្សារ​មូលបត្រ​ដែរ​។​

    ​ ​ការ​ទាក់ទាញ​ ​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​សាធារណៈ​(​IPOs​)​ ​ពី​អង្គភាព​នានា​ទាំង​ផ្នែក​សាធារណៈ​ ​និង​ឯកជន​ ​មាន​សារៈសំខាន់​ ​ជាពិសេស​សម្រាប់​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋលេខាធិការ​។​

    ​ ​ឯកឧត្តម​ ​ហ៊ាន​ ​សា​ហ៊ីប​ ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​ ​My​ ​First​ ​Stock​ ​ឆ្នាំ2019នេះ​ ​ជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​លើកកម្ពស់​ការ​ ​យល់ដឹង​ ​និង​ជំរុញ​ការសិក្សា​ស្វែងយល់​អំពី​កាលានុវត្ត​ភាព​នៃ​ការ​វិនិយោគ​ក្នុង​ផ្សារភាគហ៊ុន​កម្ពុជា​ ​ពីសំណាក់​សាធារណជន​។​ ​ទន្ទឹម​នេះ​ការ​ពង្រឹង​តម្លាភាព​ ​ទំនុកចិត្ត​ ​និង​ភាព​ឤ​ចប៉ាន់​ប្រមាណ​បាន​ ​ជា​កត្តាចាំបាច់​ ​ដើម្បី​អនុញ្ញាត​ឱ្យ​ទីផ្សារ​មូលបត្រ​កម្ពុជា​ធ្វើដំណើរ​ទៅមុខ​ ​និង​អភិវឌ្ឍ​ប្រកបដោយ​ ​និរន្តរភាព​។​

    ​ ​សូម​បញ្ជាក់​ថា​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​ ​នេះ​ ​គឺជា​កម្មវិធី​មួយ​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ ​ពី​ខាង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ​តាមរយៈKOICA​ ​ដែល​ជា​កម្មវិធី​ជំនួយ​ដំណាក់កាល​ទី2​។​ ​កូរ៉េ​ ​និង​ ​កម្ពុជា​បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​ក្នុង​ការបង្កើត​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​ ​2ដំណាក់កាល​រួចមក​ហើយ​។​ ​ដំណាក់កាល​ទី1​ ​ចាប់ពី​ផ្តើម​ពីឆ្នាំ2007​ ​ដល់​ឆ្នាំ2009​ ​ដោយមាន​ហិរញ្ញប្បទាន​ជា​ជំនួយឥតសំណង​ ​1លាន​ ​80ម៉ឺន​ដុល្លារ​អាមេរិក​ ​និង​ដំណាក់កាល​ទី2​ ​ចាប់ពី​ឆ្នាំ2014​ ​ដល់​ឆ្នាំ2018​ ​ដោយមាន​ហិរញ្ញប្បទាន​ជា​ជំនួយឥតសំណង​ចំនួន​ ​2លាន​ ​50ម៉ឺន​ដុល្លារ​អាមេរិក​។​

    ​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​កូរ៉េ​ ​(​ក​យកា​-​KOICA​)​ ​បាន​ ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើត​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​ផ.ម.ក​-​CSX​)​ ​ដែល​បាន​ ​បើក​ឱ្យ​ដំណើរការ​ចាប់តាំងពី​ឆ្នាំ2012​ ​ហើយ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​បាន​និង​កំពុង​ចុះបញ្ជី​ចំនួន​ ​5​ ​រួមមាន​ ​1​-​ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(​PWSA​)​ ​2​-​ ​ហ្គ្រែន​ធ្វីន​ ​អ៊ី​ន​ធើ​ណេ​សិន​ណល​(​ខេម​បូ​ឌា​)​ ​ភី​អិ​ល​ស៊ី​ ​(​GTI​)​ ​3​-​ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​(​PPAP​)​ ​4​-​ ​ក្រុមហ៊ុន​ភ្នំ​ពេញ​អេស​អ៊ី​ហ្សិ​ត​ ​(​PPSP​)​ ​និង​ ​5​-​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​(​PAS​)​។​

    តាំងពី​ឆ្នាំ2007មក​ ​KOICA​ ​បាន​ជួយ​ដល់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​ទាក់ទាញ​ ​ដល់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​សាធារណៈ​ ​(​IPOs​)​ ​ហើយ​ ​KOICA​ ​បាន​ឈានមុខ​គេ​ ​ក្នុង​ ​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​គេ​រំពឹង​ថា​ ​វេទិកា​ពាណិជ្ជកម្ម​ថ្មីនេះ​នឹង​ជួយ​បង្កើន​សាច់ប្រាក់​ងាយស្រួល​ក្នុង​ទីផ្សារ​មូលបត្រ​របស់​កម្ពុជា​៕​


  • ទំនង​លេង​ណាស់​!​ ​ហ្គេម​ ​Angry​ ​Bird​ ​បច្ចេកវិទ្យា​ ​AR​ ​ទើប​ចេញ​ថ្មី​

    ទំនង​លេង​ណាស់​!​ ​ហ្គេម​ ​Angry​ ​Bird​ ​បច្ចេកវិទ្យា​ ​AR​ ​ទើប​ចេញ​ថ្មី​

    ឥឡូវនេះ​ហ្គេម​ ​Angry​ ​Bird​ ​AR​ ​វគ្គ​ថ្មី​ ​យើង​អាច​ទាញ​យក​មកលេង​ជា​ផ្លូវការ​ ​និង​ឥតគិតថ្លៃ​បាន​ហើយ​ ​សម្រាប់​អ្នកប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ ​iOS​។​

    ​យើង​អាច​លេង​វា​បាន​លើ​ប្រព័ន្ធ​ ​iOS​ ​11.0​ ​ឬ​ខ្ពស់​ជាង​នេះ​ ​ដោយ​អាច​ចុច​ ​Download​ ​ចេញពី​ ​App​ ​Store​ ​បាន​។​ ​ឆ្លងកាត់​ការបង្កើត​តាមរយៈ​បច្ចេកវិទ្យា​ ​ARKit​ ​របស់​ ​Apple​ ​អនុញ្ញាត​ឱ្យ​អ្នកលេង​អាច​ប្រើ​តួអង្គ​សត្វ​បក្សី​ណាមួយ​ទាញ​បាញ់សម្លាប់​ជ្រូក​កំណាច​ពណ៌បៃតង​ក្នុង​ពិភព​ខាងក្រៅ​ពិ​តៗ​ក៏បាន​ ​ពោល​គឺ​អ្នក​អាច​លេង​បាន​ ​មិនថា​តែ​លើ​តុ​ ​ឬនៅ​ក្នុង​ទីតាំង​ណាមួយ​ក៏ដោយ​៕​


    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​


  • តារា​សម្ដែង​ ​ឈឹម​ ​អារី​យ៉ា​ ​រៀបការ​ជាមួយ​ស្វាមី​ឯកឧត្តម​ ​ត្រៀមខ្លួន​មើលថែ​មុខ​ជំនួញ​ធំៗ​

    តារា​សម្ដែង​ ​ឈឹម​ ​អារី​យ៉ា​ ​រៀបការ​ជាមួយ​ស្វាមី​ឯកឧត្តម​ ​ត្រៀមខ្លួន​មើលថែ​មុខ​ជំនួញ​ធំៗ​

    ​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​ ​ឈឹម​ ​អារី​យ៉ា​ ​បាន​ប្រកាស​រៀបការ​កាលពី​ថ្ងៃទី​ ​4​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​និង​បាន​ប្រកាស​ថា​ ​អ្នកនាង​គ្រោង​នឹង​ផ្អែក​ពី​សិល្បៈ​មួយ​រយៈ​សិន​ ​ព្រោះ​ត្រូវការ​ពេលវេលា​ ​សម្រាប់​ស្វាមី​ ​និង​គ្រួសារ​។ (more…)

  • ពន្លកត្រួយថ្មី!! ខេង សម្ជស្ស «ទោះខ្ញុំទៅជាអ្វីសម្រាប់បងស្រី ចន ច័ន្ទលក្ខិណា ជាអ្នកមានគុណជានិច្ច»

    ពន្លកត្រួយថ្មី!! ខេង សម្ជស្ស «ទោះខ្ញុំទៅជាអ្វីសម្រាប់បងស្រី ចន ច័ន្ទលក្ខិណា ជាអ្នកមានគុណជានិច្ច»

    ពិតជាការភ្ញាក់ផ្អើលគេឃើញអ្នកនាង ចន ច័ន្ទលក្ខិណា ស្រាប់តែងាកមកជួយយិតយោងតារាចម្រៀងស្រីថ្មីម្នាក់ដើរទៅណាមកណាយកទៅជាមួយ។ អ្វីដែលប្លែកតារាពន្លកថ្មីរូបនេះកាន់តែមានចំណូលចិត្តដល់ ចន ច័ន្ទលក្ខិណា រហូតបង្ហោះឱ្យគេដឹងលើបណ្តាញសង្គមផ្ទាល់ខ្លួននឹងផ្តាំមហាជនជួយគាំទ្រស្នាដៃសិល្បៈដែលទើបតែដុះពន្លកត្រួយ។

    មិនដឹងថាពន្លកតារាថ្មី ខេង សម្ជស្ស មានសមត្ថភាពបែបណាឡើយទើបបានជាអាចបន្ទន់ចិត្តអ្នកនាង ចន ច័ន្ទលក្ខិណា រហូតធ្វើឲតារារៀមច្បងរូបនេះប្រកូកប្រកាសឲមហាជនបានដឹងនិងថែមទាំងបានជួយវែកផ្លូវដើរលើវិថីសិល្បៈទៀតផង។ មានតម្រុយឱ្យដឹងថាតារាចម្រៀង ខេង សម្ជស្ស មានប្រភពមកពីខេត្តបន្ទាយមានជ័យគឺជាក្មេងស្រីម្នាក់តស៊ូដើម្បីជីវភាពនាងសុខចិត្តធ្វើការងារហើយដើរសុំគេច្រៀងគ្រប់កន្លែងឱ្យតែរស់និងបានប្រាក់ជួយម្តាយ។

    គេស្រាប់តែឃើញនៅលើបណ្តាញសង្គមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា«Promote តារាចំរៀងថ្មីម្តង គាត់ក្រ កំសត់ លំបាក ហើយស្លូត អ្នកចំរៀងថ្មីក្នុងផលិតកម្មថ្មីរបស់ខ្ញុំ គ្រាន់រើសយកគាត់ភ្លាមគ្នារំភើបឡើងយំ ហើយរត់ទៅជួបឪពុកម្តាយនៅស្រុក យំឱបគ្នាទាំងម្តាយទាំងកូន ហើយលាឪពុកម្តាយមកនៅទីក្រុងឱ្យពេញលេញខ្ញុំរើសយកអ្នកក្រ អ្នកកំសត់ អ្នកលំបាក ឱ្យមានអនាគតល្អដូចអ្នកសិល្បៈល្បីៗផ្សេងទៀតដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។ សូមបងប្អូនជួយគាំទ្រគាត់ផង 🙏🏻🙏🏻🙏🏻 ខេង សម្ផស្សបើគាត់ច្រៀងខុសទាស់អ្វីសូមកុំប្រកាន់គាត់ គាត់នៅខ្ចីណាស់ ទាំងការរៀបចំខ្លួន ទាំងការរៀបចំអត្តចរិតក្នុងសង្គម»។

    នៅលើបណ្តាញសង្គមរបស់ សម្ជស្ស វិញបានសរសេរសាកម្សត់តបវិញថា «ខ្ញុំ ក្រ😢ខ្ញុំលំបាក ខ្ញុំជាក្មេងកំព្រា😢ខ្ញុំខ្វះភាគកក់ក្ដៅ😭 ខ្ញុំខ្វះអ្នកផ្ដាល់កំល្លាំងចិត្ត 😢តែបង ចន ច័ន្ទ នៅតែផ្ដាល់ទាំងកាងាទាំងភាពកក់ក្ដៅទាំងកំល្លាំងចិត្តឱ្យប្អូនតស៊ូឡើងទើបជោគជ័យទាំងដែលខ្ញុំកំពុងតែបាក់ទឹកចិត្តស្ទើតែបោះបង់ចោលឲកាសនេះ មូលហេតុនេះហើយ ទើបខ្ញុំផុសថា នេះជាកាយល់សបិ្តឬក៏ជាកាពិត នាងខ្ញុំ ខេង សម្ផស្ស សុំប្រាប់ថា មិនថាពេលនេះខ្ញុំនៅជាអ្វី ឬពេលក្រោយខ្ញុំក្លាយជាអ្វី ក៏ ខ្ញុំនៅតែ និយាយថា បង ចន ច័នលក្ខណា ជាអ្នកមានគុណរបស់ខ្ញុំជានិច្ច អរគុណគ្រប់យ៉ាងអ្នកមានគុណ»៕

    ខេង សម្ជស្ស បានឱ្យដឹងថានាងដូចបានត្រូវរង្វាន់ធំក្រោយពេលដឹងថា បងស្រីចន ច័ន្ទលក្ខិណា រើសយកនាងឱ្យចូលច្រៀងក្នុងផលិតកម្មរបស់គាត់ដោយគាត់អាណិតស្រឡាញ់។ ខ្ញុំចាត់ទុកគាត់ជាអ្នកមានគុណដែលតម្រង់ផ្លូវចូលមកកាន់សិល្បៈក្នុងពេលដែលនាងខំសុំគេដើរច្រៀងតាមហាងយ៉ាងលំបាក។ នាងអររហូតរត់ទៅប្រាបម្តាយអររំភើបយំដោយមិននឹកស្មានថាមានឱកាសបានដូចគេ។ នាងនឹងព្យាយាមដុះខាត់សមត្ថភាពឱ្យប្រសើរដើម្បីពង្រឹងស្នាដៃក្នុងផលិតកម្មថ្មីរបស់បងស្រី ចន ច័ន្ទលក្ខិណា ដែលរមែងលើកស្ទួយអ្នកសិល្បៈអត់ៗលំបាកឱ្យមានអនាគត៕

  • ភ្ញាក់ផ្អើល សុគន្ធ ថេរ៉ាយុ និង រិទ្ធ អូមេហ្កា ចាប់ដៃគ្នាបោះទុនរកស៊ីដល់ជិតកន្លះលានដុល្លារ

    ភ្ញាក់ផ្អើល សុគន្ធ ថេរ៉ាយុ និង រិទ្ធ អូមេហ្កា ចាប់ដៃគ្នាបោះទុនរកស៊ីដល់ជិតកន្លះលានដុល្លារ

    នៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ និងអ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា ត្រូវបានគេមើលឃើញថា អ្នកទាំងពីរកំពុងចាប់ដៃគ្នាយ៉ាងស្អិតរមួតក្នុងការសហការរកស៊ីបើកក្លិបថ្មីស្ថិតនៅជិតស្ដុបណានជីង ម្ដុំក្ដាន់២ យីហោ Queen King Club ឬ QK Club ដែលមានការដាក់ហ៊ុនគ្នា ៥០ភាគរយក្នុងម្នាក់ៗ ដោយមានទុនសរុបជិតកន្លះលានដុល្លារ។

    ក្លិបកម្សាន្តថ្មីនេះ ប្រកាសបើកសម្ពោធផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ដោយមានការរំពឹងថា តារាសិល្បៈយ៉ាងច្រើនកុះករនឹងត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស។ គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ នៅពេលមានការប្រកាសថា ក្លិប QK Club គឺជាភាគហ៊ុនរវាងតារាចម្រៀង និងអ្នកដឹកនាំសម្ដែងទាំង២រូបខាងលើរួមបោះទុន ដោយគិតមកដល់ពេលនេះ គឺម្នាក់ៗប្រើទុនអស់ប្រមាណ២០ម៉ឺនដុល្លារហើយ។ យោងតាមព័ត៍មានផ្លូវការបញ្ជាក់ថា លោក សុគន្ធ ថេរ៉ាយុ និងលោក រិទ្ធ អូមេហ្កា បានសិក្សាស្វែងយល់ពីមុខរបរនេះជាយូរមកហើយ មុននឹងឈានដល់ការសម្រេចចិត្តបោះទុនរួមគ្នា ដោយអ្នកទាំងពីរនឹងចំណាយលុយជួលឌីជេល្បីៗមកពីប្រទេសថៃ និងតារាចម្រៀងល្បីៗអោយមកចាក់ភ្លេង និងច្រៀងរាំក្រោយក្លិបមួយបេះសម្ពោធផ្លូវការ ដើម្បីអោយក្លិបទាំងមូលទទួលបានការចាប់អារម្មណ៍នោះផង។

    សូមជម្រាបថា ក្លិបនេះត្រូវបានលោក រិទ្ធ អូមេហ្កា ប្រកាសថា មានទីតាំងនៅជិតស្ដុបណានជីង ដោយជិះពីស្ដុបណានជីង ទៅកាន់ក្ដាន់២ ហើយបត់នៅច្រកទី២ ខណៈដែលក្លិបមួយនេះ បានបើកដំណើតការសាកល្បងជារៀងរាល់ថ្ងៃហើយ អមដោយការបញ្ចុះតម្លៃ៣០ភាគរយ ដើម្បីអោយដល់ថ្ងៃបើកសម្ពោធផ្លូវការនៅថ្ងៃទី១៣ ខែសភា ខាងមុខ មានភ្ញៀវអោយច្រើនស្គាល់ស្រាប់។

    គួរបញ្ជាក់ទៀតថា ទាំងលោក សុគន្ធ ថេរ៉ាយុ និង លោក រិទ្ធ អូមេហ្កា នៅមិនទាន់ទម្លាយនូវដំណឹងនេះជាផ្លូវការនៅឡើយទេ ដោយលោក Rith Omega គ្រាន់តែឆ្លើយយ៉ាងខ្លីថា ក្នុងពេលខាងមុខ គឺលោកនឹងឆ្លើយបញ្ជាក់៕