Author: អេបិល

  • អ្នកមាន​ដឹង​ទេ​ថា​ថ្ងៃអាទិត្យ​ ​ទី12​ ​ខែឧសភា​ ​គឺជា​ថ្ងៃ​អ្វី​?​

    អ្នកមាន​ដឹង​ទេ​ថា​ថ្ងៃអាទិត្យ​ ​ទី12​ ​ខែឧសភា​ ​គឺជា​ថ្ងៃ​អ្វី​?​

    ​ភ្នំពេញ​៖​ ​មនុស្ស​ស្រី​ម្នាក់​ដែល​បាន​បាត់បង់​ភាព​ស្រស់​ស្អាត​!​!​!​ ​មនុស្ស​ស្រី​ម្នាក់​ដែល​បាត់បង់​ពេលវេលា​សំរាប់​ខ្លួនឯង​!​!​!​ ​មនុស្ស​ស្រី​ម្នាក់​ដែល​បាន​ផ្តល់​អ្វី​ៗ​ ​គ្រប់យ៉ាង​អោយ​អ្នក​!​!​!​ ​មនុស្ស​ស្រី​ម្នាក់​ដែល​បាន​បង្រៀន​អ្នក​មុនដំបូង​គេ​បង្អស់​!​!​!​ ​មនុស្ស​ស្រី​ម្នាក់​ដែល​តែងតែ​អោប​ ​និង​ ​ផ្តល់​ស្នាម​ថើប​អោយ​អ្នក​ស្ទើរតែ​គ្រប់ពេល​!​!​!​ ​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​ស្នេហា​ស្មោះត្រង់​អោយ​អ្នក​អស់​មួយ​ជិ​វិត​ ​ជាពិសេស​មនុស្ស​ស្រី​ម្នាក់​ដែល​ជា​ជញ្ជាំង​ការពារ​ភាព​អា​ម៉ាស​របស់​…​…​…​…​…​…​…​…​មនុស្ស​ស្រី​ម្នាក់​នោះ​មានឈ្មោះ​ថា​ ​“​ម៉ែ​”​។​ ​

    ​អ្នក​ប្រហែលជា​មិន​ចាំ​ទេ​ថា​ថ្ងៃអាទិត្យ​ ​ទី12​ ​ខែឧសភា​ ​ខាងមុខនេះ​វា​ជា​ថ្ងៃ​អ្វី​?​ ​តែ​អន្ថ​បទ​មួយ​នេះ​យើង​នឹង​នាំ​អ្នក​ទាំងអស់គ្នា​អោយ​បានដឹង​ថា​វា​ជា​ថ្ងៃ​អ្វី​ ​ហើយ​អ្វី​ដែល​កាន់​តែ​អស្ចរ្យ​ជាង​នេះ​ទៀត​ ​យើង​នឹង​នាំ​អ្នក​ទាំងអស់គ្នា​ទៅ​ស្គាល់​ពី​កន្លែង​ដែល​អ្នក​ទាំង​គ្នា​ ​គួរតែ​នាំ​មនុស្សជា​ទី​ស្រលាញ់​របស់​អ្នក​នៅ​ទីនោះ​?​

    ​ថ្ងៃអាទិត្យ​ ​ទី12​ ​ខែឧសភា​ ​គឺជា​ថ្ងៃបុណ្យ​ ​“​ទិវា​ ​អ្នកម្តាយ​”​ ​ឬ​ជា​ភាសាបរទេស​ហៅថា​ ​“​Mother’s​ ​Day​”​ ​ដែល​ជា​បុណ្យ​ដ៏​ធំ​មួយ​ទូទាំង​សកលលោក​ ​ហើយ​ថ្ងៃបុណ្យ​ ​“​ទិវា​ ​អ្នកម្តាយ​”​ ​គឺជា​ថ្ងៃ​ដែលគេ​ប្រារព្ធ​ឡើង​ដើម្បីរំលឹក​ពី​គុណ​ដ៏​ធំធេង​របស់​អ្នកម្ដាយ​ដែល​បាន​ផ្តល់​កំនើ​ត​ដល់​ពួកគេ​ ​អ្វី​ដែល​ពិសេស​គឺ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រលាញ់​ចំពោះ​អ្នកម្ដាយ​គ្រប់រូប​។​ ​ទិវា​នេះ​បាន​ប្រារព្ធ​ឡើង​មុនគេ​នៅ​ ​សហរដ្ឋអាមេរិក​ ​ចំណែក​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​ ​យុវជន​ ​និស្សិត​ ​កម្មករ​ ​កម្មការិនី​ ​ក៏បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ ​“​ទិវា​ ​អ្នកម្តាយ​”​ ​នេះ​ផង​ដែរ​។​ ​ដោយ​អ្នកខ្លះ​នឹង​មាន​គម្រោង​ទិញ​កា​ដូរ​ ​បាច់​ផ្កា​ ​នំ​ខែក​ ​ឬក៏​របស់​មាន​តំម្លៃ​ផ្សែង​ៗ​ ​ជូនចំពោះ​អ្នកម្តាយ​របស់​ពួក​គេ​នៅក្នុង​ថ្ងៃ​នោះ​ផង​ដែរ​។​ ​ចំណែក​ឯ​កូន​ៗ​ ​ដែល​នៅ​ឆ្ងាយ​ពី​អ្នកម្តាយ​របស់​ពួកគេ​ ​អ្នកខ្លះ​ក៏​នឹង​មាន​គម្រោង​ទូរសព្ទ​ទៅ​ជូនពរ​អ្នកម្តាយ​របស់​ខ្លួន​ពី​ចម្ងាយ​អោយ​មាន​សុខភាព​ល្អ​ ​និង​រឹងមាំ​។​ ​ជា​បទពិសោធន៍​ពីលើ​ក​មុន​ៗ​ ​ក៏​សង្គេ​ត​ឃើញថា​មាន​អ្នកខ្លះ​ទៀត​បាន​បង្ហាញ​អារម្មណ៍​ស្រឡាញ់​ ​និង​ជូនពរ​អ្នកម្តាយ​របស់​ពួកគេ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ទៀតផង​។​

    ​ក្នុង​នោះ​ផង​ដែល​នៅ​ឯ​ផ្សារ​ទំនើប​ ​Aeon​ ​Mall​ ​I​ ​នឹង​មាន​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​ដែល​មានឈ្មោះ​ថា​ ​“ផ្ទះកក់ក្ដៅ អ្នកម្ដាយឆ្លាតវៃ”​ ​ចាប់ពី​ថ្ងៃសៅរ៍​ ​ទី11​ ​ខែឧសភា​ ​រហូតដល់​ ​ថ្ងៃពុធ​ ​ទី15​ ​ខែឧសភា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​ ​និង​ប្លែក​ជាង​នេះ​ទៅទៀត​អ្នក​ទាំងអស់គ្នា​អាច​ចូល​រួម​បញ្ជេញ​អារម្មណ៍​ពិត​របស់​អ្នក​ ​ទៅកាន់​អ្នកម្តាយ​ជាទី​ស្រលាញ់​ ​ដោយ​ក្នុង​កម្មវិធី​ក៏​នឹង​មាន​រៀបចំ​ជា​ការប្រកួត​ប្រជែង​យក​រង្វាន់​ធំៗ​ ​ជាច្រើន​ទៀត​ ​ក្រោម​ប្រធានបទ​ ​“​តើ​អ្នកម្តាយ​មានន័យ​យ៉ាងដូច​ម្តេច​សំរាប់​អ្នក​?​”​ ​។​

  • មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប  អាមេរិកាំង ប្រារព្ធពិធីសន្និសីទសារព័ត៌មានស្តីពីការពង្រីកសាខាថ្មីនៅតំបន់ផ្សារថ្មី

    មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប  អាមេរិកាំង ប្រារព្ធពិធីសន្និសីទសារព័ត៌មានស្តីពីការពង្រីកសាខាថ្មីនៅតំបន់ផ្សារថ្មី

    ភ្នំពេញ៖ ថ្ងៃពុធ ទី08 ខែឧសភា ឆ្នាំ2019 មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើត​ឡើងនៅ​ក្នុងឆ្នាំ2005 ក្រោមគំនិតផ្តួចផ្តើមដោយ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។ (more…)

  • ធនាគារ​ ​BIDC​ ​រួមចំណែក​ឧបត្ថម្ភ​ថវិកា​ដល់​កាកបាទក្រហម​កម្ពុជា​ចំនួន​ ​៥មុឺ​នដុល្លា​រស​ហរ​ដ្ឋ​អាមេរិក​

    ធនាគារ​ ​BIDC​ ​រួមចំណែក​ឧបត្ថម្ភ​ថវិកា​ដល់​កាកបាទក្រហម​កម្ពុជា​ចំនួន​ ​៥មុឺ​នដុល្លា​រស​ហរ​ដ្ឋ​អាមេរិក​

    ​ក្នុង​ឱកាស​ដ៏​ល្អប្រពៃ​នេះ​ ​ដើម្បី​អបអរ​ពិធី​រំលឹក​ខួប​ទី​ ​១៥៦​ ​នៃ​ការបង្កើត​កាក​បាត​ក្រហម​កម្ពុជា​ពិភពលោក​ ​ធនាគារ​វិនិយោគ​ ​និង​អភិវឌ្ឍន៍​កម្ពុជា​ ​ភី​ ​អិល​ ​ស៊ី​ ​(​BANK​ ​FOR​ ​INVESTMENT​ ​AND​ ​DEVELOPMENT​ ​OF​ ​CAMBODIA​ ​PLC​)​ ​ហៅ​កាត់​ថា​ ​BIDC​ ​បាន​ពាំនាំ​ថវិកា​ចំនួន​ ​៥មុឺ​នដុល្លារ​ ​សហរដ្ឋអាមេរិក​ ​ដើម្បី​ ​រួមចំណែក​ឧបត្ថម្ភ​ដល់​ ​កាក​បាត​ក្រហម​កម្ពុជា​។​ ​

    ​ដោយ​សម្លឹងឃើញ​ថា​ ​កន្លងមក​កាក​បាត​ក្រហម​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ ​លោកជំទាវ​ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​នរ៉ា​នី​ ​ហ៊ុន​សែន​បាន​ជួយ​គំា​ទ្រ​យ៉ាង​ខ្លាំងក្លា​ ​ផ្តល់​ទាំង​ជំនួយស្មារតី​ ​ព្រម​ទាំង​ហរិ​ញ្ញ​វត្ថុ​ ​ដល់​ទុរគត​ជន​ទាំងឡាយ​ ​និង​ ​រួមចំណែក​នូវ​កម្មវិធី​មនុស្ស​ធម៌​ផេ្សង​ៗ​ទៀត​ ​ក្នុង​សង្គម​។​ ​



    ​ទង្វើ​ទាំងអស់​នេះ​ហើយ​ ​គិត​ពីឆ្នាំ២០១៩​ ​មក​ ​ធនាគារ​ ​BIDC​ ​តែងតែ​ចូលរួម​ថវិកា​មួយចំនួន​តូច​ដល់​កាក​បាត​ក្រហម​ជានិច្ច​។​ ​ក្រៅពី​នេះ​ ​មួយ​រយៈ​កន្លងមក​ធនាគារ​នេះ​ ​ក៏បាន​ខិតខំ​ចុះ​ចែក​អំណោយ​សង្រ្គោះ​ ​ដល់​ជនរងគ្រោះ​ ​និង​ ​ជន​ទុរគត​ដល់​មូលដ្ឋាន​រងគ្រោះ​ផ្ទាល់​ផង​ដែរ​ ​តួយ៉ាង​ ​គ្រួសារ​ដែល​ទទួលរង​គ្រោះ​ពី​ទឹកជំនន់​ ​គ្រោះ​រាំងស្ងួត​ ​និង​ ​ខ្យល់ព្យុះ​ ​ជាដើម​។​

    ​ធនាគារ​ ​BIDC​ ​លូតលាស់​មកដល់​បច្ចុប្បន្ន​ដោយសារតែ​ ​ទទួល​បានការ​យកចិត្ត​ទុកដាក់​ ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៌​ដូចជា​ការ​ជ្រោមជ្រែង​គាំទ្រ​ពី​ ​ធនាគារជាតិ​នៃ​កម្ពូ​ជា​ ​គិត​មកដល់ពេលនេះ​ ​BIDC​ ​បាន​បើក​ដំណើរការ​ ​អភិវឌ្ឍន៍​អាជីវកម្ម​នៅ​ទឹកដី​កម្ពុជា​ ​អស់​រយៈពេល​ជិត​គម្រប់​ដប់​ឆ្នាំ​មក​ហើយ​ ​ក្នុង​នោះ​ ​BIDC​ ​ទទួល​បាន​លទ្ធផល​ ​និង​កំណើន​អាជីវកម្ម​គួរ​កត់​ ​សម្គាល់​ជា​ខ្លាំង​ ​ជាក់ស្តែង​ ​BIDCទទួល​បានទ្រព្យ​សកម្ម​សរុប​ ​722​ ​លាន​ដុល្លារ​,​ ​ចលនា​ទុន​សរុប​ ​245​ ​លាន​ដុល្លារ​ ​និង​ឥណទាន​សរុប​ ​558​ ​លាន​ដុល្លារ​។​ ​អស់​រយៈពេល​ដំណើរការ​ជិត​ដប់​ឆ្នាំ​មកនេះ​ ​BIDC​ ​តែងតែ​គោរព​អនុវត្តន៍​តាម​ ​អនុលោម​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រាល់​ច្បាប់​ ​បទបញ្ញត្តិ​ ​វិធាន​ ​សារា​ចរណ៍​ ​បទ​កំណត់​ ​នានា​របស់​រាជរដ្ឋាភិបាល​ ​ក៌​ដូចជា​របស់​ធនាគារជាតិនៃកម្ពុជា​ ​ដោយ​មិន​បង្កកំហុស​ណាមួយ​កើតឡើង​ជា​ ​យ​ដ្ឋា​ហេតុ​ឡើយ​។​

    ​ទន្ទឹម​នឹង​នេះ​ ​ធនាគារ​ ​BIDC​ ​តែងតែ​អនុវត្តន៍​តាម​គោលការណ៍​ស្នូល​របស់​ខ្លួន​ដែល​បាន​ ​ដាក់ចេញ​តាំងតែពី​ថ្ងៃ​ដំបូង​ដោយ​ផ្សារ​ភ្ជាប់​សម្ម​ភាព​អាជីវកម្ម​ ​ជាមួយ​ការចូលរួម​ចំណែក​លើក​កំពស់​ ​អភិវឌ្ឍន៍​ ​សកម្មភាព​សម្បុរ​ធម៌​ ​មនុស្សធម៌​ ​ជួយសង្គ្រោះ​ ​និង​ឧបត្ថម្ភ​ជន​ទុរគត​ផង​ដែរ​។​ ​

  • ស្រា​បៀរ​អាន់​ឆ័​រនឹង​ចាប់​រង្វាន់​លើក​ទី២នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​

    ស្រា​បៀរ​អាន់​ឆ័​រនឹង​ចាប់​រង្វាន់​លើក​ទី២នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​

    ​រាជធានី​ភ្នំពេញ​៖​ ​នៅ​ថ្ងៃអាទិត្យ​ទី​ ​២៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​ស្រា​បៀរ​អាន់​ឆ័​រនឹ​ងរៀប​ចំការ​ចាប់​រង្វាន់​លើក​ទីពីរ​សម្រាប់​កម្មវិធី​អាពាហ៍​ពិពាហ៍​រដូវ​កាល​ឆ្នាំ​ ​២០១៨​-​២០១៩​ ​នៅ​ស្ថានីយ​ទូរទស្សន៍​ ​PNN​ ​ក្នុង​កម្មវិធី​តន្រ្តី​ ​Anchor​ ​Fun​ ​Zone​ ​ដើម្បី​ផ្តល់​រង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​ទទួលភ្ញៀវ​កិត្តិយស​ក្នុង​កម្មពិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​។​

    កម្មវិធី​ ​Anchor​ ​Fun​ ​Zone​ ​ ​នឹង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ ​ភី​អិន​អិន​ ​(​PNN​)​ ​ចាប់ពី​ម៉ោង​ ​៨យប់​-​១០យប់​ ​ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើន​រូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន​ ​មាន​ដូចជា​ ​លោក​ ​ខេម​រះ​ ​សេរី​មន្ត​ ​លោក​ ​ឆន​ ​សុវណ្ណ​រាជ​ ​លោក​ ​ហ្សូនូ​ ​លោក​ ​ជី​ ​ដា​វិត​។​ ​

    កម្មវិធី​ចាប់​រង្វាន់​នេះ​ធ្វើឡើង​សម្រាប់​តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​។​ ​សម្រាប់​ការ​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ​ ​ស្រា​បៀរ​អាន់​ឆ័រ​ ​នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅ​លើ​នាវា​កម្សាន្ត​ដ៏​ទំនើប​ទៅកាន់​កោះ​ភូ​កេត​ ​ចំនួន​ ​១៥​ ​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែល​មាន​មហា​សំណាង​។​ ​នេះ​គឺជា​ដំណើរ​កម្សាន្ត​លើកដំបូង​តាម​នាវា​កម្សាន្ត​ដ៏​ទំនើប​ ​ដែល​រៀបចំ​ដោយក្រុម​ហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​ ​ដែល​គូ​ស្វាមីភរិយា​នឹង​ហោះហើរ​ទៅកាន់​ប្រទេស​សិង្ហបុរី​ ​ហើយ​បន្ទាប់មក​ធ្វើដំណើរ​តាម​នាវា​ទៅកាន់​កោះ​ភូ​កេត​។

    ​ ​នាវា​នឹង​ឈប់ចត​នៅ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ដំណើរ​កម្សាន្ត​រយៈពេល​មួយថ្ងៃ​ផង​ដែរ​។​ ​ដំណើរ​កម្សាន្ត​នេះ​នឹង​កាន់តែ​មាន​រំភើប​ខ្លាំង​ពីព្រោះ​គូ​ស្វាមីភរិយា​នឹង​រីករាយ​ធ្វើទស្សនកិច្ច​ក្នុង​ប្រទេស​ចំនួន​ ​3​ ​គឺ​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​និង​កោះ​ភូ​កេត​ ​ប្រទេស​ថៃ​។​

    ​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​?​ ​

    ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ ​និង​តាមដាន​ទាំងអស់គ្នា​!​!​!​ ​

    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​ ​


  • កម្ពុជា​-​បារាំង​នឹង​ចុះហត្ថលេខា​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​បណ្តាញ​បញ្ជូន​ថាមពល​អគ្គិសនី​របស់​កម្ពុជា​

    កម្ពុជា​-​បារាំង​នឹង​ចុះហត្ថលេខា​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​បណ្តាញ​បញ្ជូន​ថាមពល​អគ្គិសនី​របស់​កម្ពុជា​

    ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ជាមួយ​សម​ភាគី​បារាំង​សម្រាប់​គម្រោង​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ ​និង​ចែកចាយ​អគ្គិសនី​ ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ ​29.1លាន​អឺ​រ៉ូ​។​

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​នៅក្នុង​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​បាន​បញ្ជាក់​ថា​ ​គម្រោង​នេះ​មាន​ទិសដៅ​ក្នុង​ការពង្រីក​ ​និង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​ឱ្យ​មានការ​វិវឌ្ឍ​ទៅ​រក​ប្រព័ន្ធ​ឆ្លាតវៃ​ ​(​Smart​ ​Grid​)​ ​ដែល​អាច​សម្រួល​យ៉ាងច្រើន​ដល់​ការគ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមូល​ ​ក៏ដូចជា​បង្កើត​ប្រសិទ្ធភាព​ ​និង​និរន្តរភាព​ក្នុង​ការ​ផ្ក​ត់​ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ផង​ដែរ​។​

    ​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តី​ពី​«​ ​ចីរភាព​បំណុល​សម្រាប់​ចីរភាព​កំណើន​ ​ចីរភាព​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​»​ ​(​Sustainable​ ​Debt​ ​for​ ​Sustainable​ ​Growth​:​ ​Sound​ ​Financing​ ​for​ ​Development​)​នៅ​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​ ​ដែល​កិច្ចប្រជុំ​នេះ​គ្រោង​នឹង​ផ្តោត​ការពិភាក្សា​ទៅលើ​ប្រធានបទ​សំ​ខាន់​ៗ​រួមមាន​៖​
    ​ ​ ​-​យុទ្ធសាស្ត្រ​ក្នុង​ការ​បំពេញ​តម្រូវការ​ហិរញ្ញប្បទាន​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នី​មួយ​ៗ​ ​និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​ដោយរួមទាំង​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ផង​ដែរ​ ​ព្រមទាំង​វិធីសាស្ត្រ​ដែល​ប្រទេស​មាន​តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍន៍​អាច​អនុវត្ត​បាន​ ​ដោយ​ចៀសវាង​ការ​ជំពាក់បំណុល​ច្រើនហួស​ហេតុ​។​ ​

    សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ ​តាម​គម្រោង​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ជាមួយ​លោក​ ​Remi​ ​Riou​ ​អ្នកចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ​(​AFD​)​សម្រាប់​គម្រោង​ទំនើប​ភាវូបនីយកម្ម​ប្រព័ន្ធ​បញ្ជូន​ថាមពល​ដោយ​ប្រើ​បណ្តាញ​អគ្គិសនី​វៃឆ្លាត​។​

    ​នៅ​ខែមករា​ឆ្នាំនេះ​ ​រដ្ឋាភិបាល​បាន​និយាយ​ថា​ ​ខេត្ត​ចំនួន24​ ​ក្នុង​ប្រទេស​នឹង​ត្រូវ​តភ្ជាប់​បណ្តាញ​អគ្គិសនី​ជាតិ​នៅ​ឆ្នាំ2020​។​ ​យោង​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​ប្រវែង​ ​2.141គីឡូម៉ែត្រ​ ​និង​អនុ​ស្ថានីយ​ចំនួន​ ​33កន្លែង​។​ ​

    របាយការណ៍​ដដែល​បន្ត​ថា​ ​ខេត្ត​ចំនួន5​ ​ដែល​នៅតែ​ខ្វះ​លទ្ធភាព​ទទួល​បាន​បណ្តាញ​អគ្គិសនី​ជាតិ​រួមមាន​ ​ខេត្ត​ត្បូងឃ្មុំ​ ​ខេត្តកំពង់ធំ​ ​បន្ទាយមានជ័យ​ ​រតនគិរី​ ​និង​មណ្ឌលគិរី​។​ ​បច្ចុប្បន្ន​នេះ​ ​87​%​នៃ​ចំនួន​ ​14,168ភូមិ​នៅក្នុង​ប្រទេស​ ​មានលទ្ធភាព​ប្រើប្រាស់​ថាមពល​អគ្គិសនី​។​

    កាលពី​ឆ្នាំ2018​ ​ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ថាមពល​ ​2,650មេ​ហ្គា​វ៉ាត់​ ​ដែល​កើនឡើង15​ ​%​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ2017​៕​

  • Google​ ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​ ​តម្លៃ​មធ្យម​ ​តែ​កាមេរ៉ា​ល្អ​

    Google​ ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​ ​តម្លៃ​មធ្យម​ ​តែ​កាមេរ៉ា​ល្អ​

    ​Google​ ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ​ ​Pixel​ ​3a​ ​និង​ ​Pixel​ ​3a​ ​XL​ ​ដែល​មាន​សមត្ថភាព​ចាប់​យក​រូបភាព​បាន​ល្អ​ ​មិនចាញ់​ស្មា​ត​ហ្វូ​ន​ខ្លាំង​ៗ​ដែល​ជា​រៀមច្បង​រួម​ជំនាន់​ទេ​។​

    ​Pixel​ ​3a​ ​និង​ ​Pixel​ ​3a​ ​XL​ ​មានតម្លៃ​ធូរ​ថ្លៃជាង​ ​Google​ ​Pixel​ ​3​ ​ទៅទៀត​គឺ​ ​Pixel​ ​3a​ ​មានតម្លៃ​ ​399ដុល្លារ​ ​និង​ ​3a​ ​XL​ ​មានតម្លៃ​ ​479ដុល្លារ​។​ ​

    ​រី​ឯ​សមត្ថភាព​ចាប់​រូបភាព​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ប្អូន​របស់​ ​Google​ ​នេះ​ ​គឺ​ស្ថិតនៅ​ត្រង់​ផ្នែក​កាមេរ៉ា​ផ្ទាល់​តែម្ដង​ ​ដោយសារ​កាមេរ៉ា​របស់​វា​ដូចគ្នានឹង​កាមេរ៉ា​បំពាក់​លើ​ ​Pixel​ ​3​ ​អ៊ីចឹង​ដែរ​។​ ​Pixel​ ​3a​/​3a​ ​XL​ ​មាន​បំពាក់​កាមេរ៉ា​ខាងក្រោយ​កម្រិត​ ​12.2MP​ ​មាន​ ​Aperture​ ​f​/​1.8​ ​ដែល​មានមុខ​ងារ​ពិសេស​ដូចជា​ ​Night​ ​Sight​ ​សម្រាប់​ថត​ពេលយប់​ ​Top​ ​Shot​,​ ​Super​ ​Res​ ​Zoom​ ​និង​មុខងារ​ ​HDR​+​ ​ផង​ដែរ​៕​

    ​សូម​ទស្សនា​វីដេអូ​ដែល​បង្ហាញ​ពី​លក្ខណ​សម្បត្តិ​៖​

  • សំណាងល្អ​ណាស់​.​.​.​កីឡាករ​ម្នាក់​ត្រូវ​បាន​អាជ្ញា​កណ្តាល​ជួយ​ទាន់​ ​ក្រោយ​កើត​អាការ​ចម្លែក​នៅ​លើ​ទីលាន​

    សំណាងល្អ​ណាស់​.​.​.​កីឡាករ​ម្នាក់​ត្រូវ​បាន​អាជ្ញា​កណ្តាល​ជួយ​ទាន់​ ​ក្រោយ​កើត​អាការ​ចម្លែក​នៅ​លើ​ទីលាន​

    ​អាជ្ញា​កណ្ដាល​វៀតណាម​ម្នាក់​ដែលកាត់​សេចក្ដី​នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​កំពូល​វៀតណាម​ ​(​ ​V.League​ ​)​ ​លោក​ ​Ngo​ ​Duy​ ​Lan​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​វីរបុរស​ដោយសារ​បាន​ជួយសង្គ្រោះ​ជីវិត​កីឡាករ​មួយ​រូប​ដែល​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ពេល​ប្រកួត​ ​រហូត​កើត​អាការ​ប្រកាច់​ខាំអណ្ដាត​ខ្លួនឯង​។​

    ក្រោយពី​លោក​ ​Ngo​ ​បាន​ជួយ​ស្ដារ​ស្ថានការណ៍​នេះ​រួច​ ​កីឡាករ​ដែល​រង​របួស​នេះ​ត្រូវ​បាន​គ្រូពេទ្យ​នៅ​លើ​ទីលាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ​ ​និង​ធ្វើការ​ព្យាបាល​ទាន់ពេល​វេលា​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នកជំងឺ​ដែល​កើត​អាការ​ប្រកាច់​នេះ​ ​ងាយ​នឹង​កើត​អាការ​បែបនេះ​ឡើង​ណាស់​ ​ក្នុងករណី​ទាន់ហន់​ណាមួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ ​និង​រាងកាយ​ខ្លាំងក្លា​ ​ហើយ​វា​ក៏អាច​នឹង​កើត​ឡើង​ភ្លាម​ៗ​ដែរ​ ​នៅពេល​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ ​ឬ​ក្នុងករណី​ហត់​ខ្លាំង​ ​ឬ​ពិបាក​ដកដង្ហើម​ជាដើម​៕​


  • ការពិត​ ​ច្រឹង​ ​ពលរដ្ឋ​ ​និង​ច្រឹង​ ​ចាន់​វីរៈ​ ​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​

    ការពិត​ ​ច្រឹង​ ​ពលរដ្ឋ​ ​និង​ច្រឹង​ ​ចាន់​វីរៈ​ ​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​

    ​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អគ្គិសនី​កម្ពុជា​ ​ច្រឹង​ ​ចាន់​វីរៈ​ ​ដែល​អ្នក​និយមតាម​ដាន​កីឡាបាល់ទាត់​កម្ពុជា​បាន​ស្គាល់​ ​និង​ធ្លាប់​គិតថា​ជា​បងប្អូន​បង្កើត​របស់​កីឡាករ​ ​ច្រឹង​ ​ពលរដ្ឋ​ ​នោះ​ ​ពេលនេះ​ត្រូវ​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ ​ពួកគេ​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​។​

    ​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន​ ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​កីឡាករ​ ​ច្រឹង​ ​ពលរដ្ឋ​ ​ច្រឹង​ ​ចាន់​វីរៈ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាយឡំ​ដោយ​សំណើច​ផង​ថា​ ​តាមពិត​ពួក​យើង​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​ ​តែ​ជា​បងប្អូន​ជីដូនមួយ​ ​ដោយមាន​ឪពុក​ ​និង​ឪពុក​ជា​បងប្អូន​បង្កើត​នឹងគ្នា​។​ ​លើស​ពីនេះ​ ​វីរៈ​ ​ក៏បាន​អរគុណ​អ្នកគាំទ្រ​ដែល​បាន​ចាប់អារម្មណ៍​ ​និង​ផ្ដល់​កម្លាំងចិត្ត​ដល់​រូបគេ​ទាំង​ ​2នាក់​ផង​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ច្រឹង​ ​ចាន់​វីរៈ​ ​ក៏​ធ្លាប់​លេង​នៅ​ក្លិប​ក្រសួងការពារជាតិ​ដែរ​កាលពី​ឆ្នាំ2017​ ​បន្ទាប់មក​ក៏​ត្រូវ​ក្រុម​អគ្គិសនី​កម្ពុជា​ ​(​EDC​)​ ​សុំ​ខ្ចី​ជើង​មកកាន់​ក្លិប​មួយ​នេះ​ ​រហូតមកដល់​រដូវ​កាល2019​ ​នេះ​តែម្តង​ ​ក៏ប៉ុន្តែ​កីឡាករ​រូប​នេះ​ ​ភាគច្រើន​បាន​ត្រឹម​អង្គុយ​នៅ​កៅអី​បម្រុង​ប៉ុណ្ណោះ​៕​


  • តារាចម្រៀង សាល បាទី បង្ហាញអារម្មណ៍ក្តុកក្តួលពេលរំឭកការតស៊ូឪពុករត់កង់3ចិញ្ចឹមកូន4នាក់

    តារាចម្រៀង សាល បាទី បង្ហាញអារម្មណ៍ក្តុកក្តួលពេលរំឭកការតស៊ូឪពុករត់កង់3ចិញ្ចឹមកូន4នាក់

    តារាចម្រៀងលោក សាល បាទី ដែលមួយរយៈចុងក្រោយនេះឃើញថាមានឱកាសវាយលុកសិល្បៈតាមកម្មវិធីជាច្រើនបានបង្ហាញនូវភាពអាណិតដល់លោកឪពុករបស់ខ្លួនដែលបានលះបង់កម្លាំងកាយចិត្តច្រើនបីបាច់កូនចៅមិនខ្លាចឧបសគ្គទាំងអស់។ ក្រោយការងាររើបប្លែក សាល បាទី បានតាំងចិត្តរំដោះលោកឪពុកឱ្យរស់នៅស្រួលតបជូនវិញបើទោះជាកូនលំបាកបែបណា។

    តារាចម្រៀង សាល បាទី បានថ្លែង ចង់អួលដើមកថា ប៉ារបស់លោកកម្សត់ណាស់រកសុីគ្រប់ស្ថានភាពឱ្យតែកូនៗរស់នៅបានដូចគេបានចូលរៀនយកចំនេះដើម្បីអនាគតនិងចិញ្ចឹមជីវិត។ រយៈពេល៣០ឆ្នាំ ដែលលំបាកហើយច្រើនឆ្នាំគាត់រត់កង់បីចិញ្ចឹមកូន៤នាក់ក្រោមកំដៅថ្ងៃព្យុះភ្លៀង។ បាទីបន្តទៀតថា«លោកនៅមិនទាន់មានអ្វីឱ្យគាត់ពេញចិត្តទាំងស្រុងនោះទេតែលោកសន្យាថា ចាប់ពីពេលនេះតទៅលោកឈប់ឱ្យគាត់រត់ម៉ូតូកង់៣ទៀត។ លោក សន្យាចិញ្ចឹមមើលថែទាំងតាមលទ្ឋភាពដែលអាចធ្វើបានក៏ព្រោះចង់ឱ្យលោកសុខកាយខ្លះមិនចង់ឲរត់ទៀតនោះទេ។ តាមផែនការបើលោកសន្សំលុយបានអាចនិងទិញជាផ្ទះល្មមមួយជាកាដូជូនគាត់ព្រមទាំងសន្យាថា ធ្វើអ្វីឲល្អជូនព្រះរស់ធ្វើបុណ្យទាន់ខែភ្លឺ។ ក្នុងនាមអ្នកសិល្បៈលោកសន្យាដែរថានឹងបង្ហាញអ្វីដែលល្អៗក្នុងសង្គមដើម្បីជាគម្រូដល់អ្នកជំនាន់ក្រោយបើទោះជាមើលទៅមិនសមភ្នែកអ្នកទើសទាល់តែលោកនៅតែបង្ហាញលក្ខណៈល្អៗ។

    បាទីមួយរយៈនេះបានបង្ហាញសកម្មភាពច្រើនក្នុងសិល្បៈលើកញ្ចក់ទូរទស្សន៍នានា។លោកត្រូវបានគេឧស្សាហ៍ឃើញចូលរួមច្រៀងតាមកម្មវិធីអប់រំសុខភាពតាមរោងចក្រនានាជាមួយក្រុមតារារួមអាជីពដោយទទួលបានការគាំទ្រខ្លាំង។

  • វិសាខា​ ​បង្កើត​កំណត់ត្រា​ថ្មី​ ​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ក្នុង​លី​ក​កំពូល​កម្ពុជា​ ​

    វិសាខា​ ​បង្កើត​កំណត់ត្រា​ថ្មី​ ​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ក្នុង​លី​ក​កំពូល​កម្ពុជា​ ​

    កាលពី​សប្តាហ៍​ទី6​ ​នៃ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ2019​ ​នេះ​ ​ក្រុម​វិសាខា​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ ​ជា​ក្រុម​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើនជាង​គេ​ ​ដោយ​ក្នុង​ ​1ប្រកួត​រកបាន​ដល់ទៅ​ ​14គ្រាប់​ក្នុង​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​នេះ​។​

    ​ដោយ​សប្តាហ៍​ទី​ ​6នេះ​ ​ក្លិប​បាល់ទាត់​វិសាខា​បាន​លត់​ក្លិប​បាល់ទាត់​ខេត្ត​កំពង់ចាម​ដ៏​ក្មេងខ្ចី​ដោយ​លទ្ធផល​ ​14​-​០​ ​ក្នុង​ជំនួប​ជើង​ទី1​ ​នៃ​លី​ក​កំពូល​កម្ពុជា​នៅ​កីឡដ្ឋាន​វិសាខា​។​

    ​គិត​មកទល់​នឹង​សប្តាហ៍​ទី6​ ​នេះ​ ​មាន​គ្រាប់​បាល់ទាត់​បញ្ចូល​ទីស​រុ​បទាំង​អស់​ដល់ទៅ​ ​159គ្រាប់​បាត់​ទៅ​ហើយ​ ​ដោយក្រុម​ដែល​របូត​គ្រាប់​បាល់​ច្រើនជាង​គេ​ ​គឺ​ក្រុម​ខេត្ត​កំពង់ចាម​ ​ដោយ​បាន​របូត​គ្រាប់​សរុប​ ​46គ្រាប់​ ​ចំណែក​ឯ​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បង្អស់​ ​គឺ​ក្រុម​វិសាខា​ដែល​រកបាន​ ​24គ្រាប់​៕​