Author: អេបិល

  • បុគ្គលិក​ធនាគារ​ម្នាក់​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់២០លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២​

    បុគ្គលិក​ធនាគារ​ម្នាក់​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់២០លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២​

    បុរស​ម្នាក់​ឈ្មោះ​ ​ឆេង​ ​រដ្ឋា​ ​មាន​អាយុ​ ​៣៤ឆ្នាំ​ ​បច្ចុប្បន្ន​ជា​បុគ្គ​លិ​បម្រើការ​ងារ​នៅ​ធនាគារឯកជន​ ​និង​កំពុង​រស់នៅ​ភូមិ​ស្ពាន​ជ្រាវ​ ​សង្កាត់​សៀមរាប​ ​ក្រុង​សៀមរាប​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​២០​ ​លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក២​ ​។​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅ​ដ្ឋាន​ដោយ​ផ្ទាល់​ ​លោក​ ​ឆេង​ ​រដ្ឋា​ ​ដែល​ក្លាយជា​ម្ចាស់​ទឹកប្រាក់២០លាន​រៀល​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២​ ​រូបលោក​ ​និង​ក្រុម​គ្រួសារ​តែង​ប្រើប្រាស់​ជាប្រចាំ​ ​ព្រោះ​វា​អាច​ព្យាបាល​ជំងឺ​អញ្ចាញធ្មេញ​ ​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​សស្អា​ត​ ​និង​បំបាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​។​ ​ប៉ុន្តែ​កាលពី​ពេល​កន្លងទៅ​នេះ​ ​នៅពេល​ប្រើ​អស់លោក​ក៏​ទៅ​ទិញថ្នាំ​ដុសធ្មេញ​ផ្កាឈូក២យក​មក​ប្រើ​ដូចសព្វដង​ ​លុះ​ពេល​ហែក​ប្រអប់​ ​ហើយ​កោស​ស្ទីក​គ័រ​ក្នុង​ប្រអប់​ក៏​ឃើញ​មាន​រង្វាន់២០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ហើយក៏​ប្រាប់​ភរិយា​ឱ្យ​ដឹង​ ​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅក្នុង​ប្រអប់​តែម្ដង​។​ ​
    ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ក្រោយពេល​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ​២០លាន​រៀល​ ​នេះ​ ​លោក​នឹង​យក​មួយចំនួន​ទៅ​ធ្វើ​ផ្ទះ​ ​ហើយ​ទុក​មួយចំនួន​សម្រាប់​កូន​រៀន​។​ ​
    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក២​ ​មាន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​២០លាន​រៀល​ ​រហូតដល់៥០រង្វាន់​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​មាន​ចំនួន៥០គ្រឿង​ ​ទូរស័ព្ទ​ ​i​-​Phone​ ​មាន​ចំនួន៥០គ្រឿង​ ​រួម​ជាមួយនឹង​រង្វាន់​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២រាប់​លាន​ប្រអប់​ទៀត​។​ ​សូម​ព្យាយាម​ណា​.​.​.​រង្វាន់​ធំ២០លាន​រៀល​បន្ទាប់​ទៀត​ ​អាច​ជា​របស់​អ្នក​.​.​.​។​ ​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក២​ ​ជា​ឱសថ​សម្រាប់​ព្យាបាល​ ​និង​ថែទាំ​សុខភាព​មាត់​ធ្មេញ​ ​៕​

  • Sharp​ ​ចេញ​ទូរស័ព្ទ​មានស្នាម​ឆក​លើ​-​ក្រោម​ដំបូង​គេ​ ​និង​បំពាក់​សុទ្ធតែ​បន្ទះ​ឈីប​ ​Snap​ ​855Soc​ ​

    Sharp​ ​ចេញ​ទូរស័ព្ទ​មានស្នាម​ឆក​លើ​-​ក្រោម​ដំបូង​គេ​ ​និង​បំពាក់​សុទ្ធតែ​បន្ទះ​ឈីប​ ​Snap​ ​855Soc​ ​

    ​Sharp​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្ភារ​អេឡិចត្រូនិក​ ​និង​ទូរស័ព្ទ​របស់​ជប៉ុន​ ​បាន​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ថ្មី​ ​គឺ​ ​Sharp​ ​Aquos​ ​R3​ ​ឬ​ ​R3​។​ ​R3​ ​នេះ​ក្លាយជា​ស្មា​ត​ហ្វូ​នដំ​បូង​គេ​ក្នុង​ពិភពលោក​ដែល​បំពាក់​អេក្រង់​មានស្នាម​ឆក​ទាំង​ខាងលើ​ ​និង​ខាងក្រោម​។​

    ​ឯកា​មេ​រ៉ា​វិញ​ ​ជា​ប្រភេទ​ ​AI​ ​Camera​ ​ដែល​មានមុខ​ងារ​ ​AI​ ​live​ ​Story​ ​និង​ ​AI​ ​live​ ​filter​។​ ​ផ្នែក​ខាងមុខ​ទំហំ​ ​16.3មេ​ហ្គា​ភិក​សែល​ ​ឯកា​មេ​រ៉ា​ក្រោយ​ភ្លោះ​ ​12.2​ ​MP​(​f​/​1.7​ ​ប្រើ​ឡេនស៍​ ​78ដឺក្រេ​ ​កាមេរ៉ា​ ​20MP​(​f​/​2.4​ ​ឡេនស៍​ ​Wide​ ​125ដឺក្រេ​)​។​ ​R3​ ​បំពាក់​ដោយ​អេក្រង់​ទំហំ​ ​6.2អ៊ិ​ញ​ ​HDR10​ ​កម្រិត​បង្ហាញ​រូបភាព​ច្បាស់​ដល់ទៅ​ ​3120​ ​x​ ​1440​ ​ភិក​សែល​ដែល​មាន​ ​refresh​ ​rate​ ​ដល់​ ​120​(​Hz​)​។​

    ស្មា​ត​ហ្វូ​ន​ ​R3​ ​ប្រើ​បន្ទះ​ឈីប​ ​Snapdragon​ ​855​ ​Soc​ ​មាន​ជម្រើស​ ​RAM​ ​6GB​ ​មេ​ម៉ូ​រី​ ​128GB​ ​មាន​ថាមពល​ថ្ម​ ​3200មិល្លី​អំ​ពែរ​ ​គាំទ្រ​បច្ចេកវិទ្យា​សាក​ភ្លើង​ឥត​ខ្សែ​ល្បឿន​លឿន​ ​Qi​ ​wireless​ ​កម្លាំង​ ​11វ៉ាត់​ ​មាន​បច្ចេក​វិទ្យា​ស្គែ​នក្រ​យៅ​ដៃ​លើ​ប៊ូតុង​ ​Home​ ​តែ​ចំពោះ​តម្លៃ​វិញ​ ​Sharpមិនទាន់​ប្រកាស​ផ្លូវការ​នៅឡើយ​ទេ​៕​

  • បញ្ចប់ព័ត៌មានមិនពិត!! បញ្ញា​ ​សិទ្ឋិ​ ​មកដល់​កម្ពុជា​និង​ទទួលការ​ងារ​សិល្បៈ​ដូចដើម​

    បញ្ចប់ព័ត៌មានមិនពិត!! បញ្ញា​ ​សិទ្ឋិ​ ​មកដល់​កម្ពុជា​និង​ទទួលការ​ងារ​សិល្បៈ​ដូចដើម​

    ​នៅទីបំផុត​តារាចម្រៀង​ ​បញ្ញា​សិទ្ឋិ​ ​បាន​វិល​មកដល់​មាតុភូមិ​កំណើត​វិញ​ហើយ​បន្ទាប់ពី​លោក​ចាកចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​។​ ​ការ​មក​កម្ពុជា​វិញ​គឺ​មុន​កំណត់​ដើម្បី​ឱ្យ​គេ​ដឹង​ច្បាស់​ថា​ ​លោក​មិនបាន​រត់​ទៅណា​គេច​ទៅណា​ដូច​ការ​លើកឡើង​ឡើយ​។​

    ​ដំណើរ​មក​ស្រុកកំណើត​វិញ​គឺ​ ​លោក​បញ្ចប់​ការ​សម្តែង​នៅ​អូស្ត្រាលី​ហើយ​បន្ត​ទៅ​ញ៉ូហ្សឺ​ឡែន១ខែ​ ​ត្រូវ​លោក​រំសាយ​ដោយសារ​មានរឿង​មិន​សប្បាយចិត្ត​ ​វាយប្រហារ​លោក​ថា​គេច​ពី​បញ្ហា​មិនព្រម​សងបំណុល​ម្ចាស់​ក្លិប​ល្បី​មួយ​ឱ្យ​ដាច់ស្រេច​។​ ​មូលហេតុ​នេះ​ហើយ​ទើប​លោក​វិល​មក​ឱ្យ​គេ​ជឿជាក់​ថា​ ​លោក​មិន​មានបំណង​ដើរហើរ​ចោលស្រុក​ដូច​ការ​បំពុល​ព័ត៌មាន​។​
    ​ ​ ​
    ​តប​តាម​សារ​អេ​ឡិច​ត្រូ​និច​ ​បញ្ញា​ ​សិទ្ឋិ​ ​ឱ្យ​ដឹង​ថា​ ​រឿង​លុយ​បំណុល​នៅជា​មួយ​ក្លិប​មួយ​លោក​បាន​ដោះស្រាយ​សង​បញ្ចប់​រួចរាល់​ច្រើនថ្ងៃ​មក​ហើយក្នុងចំនួនទឹកប្រាក់ 2715.80$ ទៅកាន់ក្រុមហ៊ុន sound club​ ​ដោយ​លោក​បាន​ចរ​ចារ​អស់ហើយ​។​ ​លោក​សូម​ឱ្យ​ព័ត៌មាន​ដែល​មិនទាន់​ជ្រាប​មេត្តា​ទទួល​ដឹង​ឭ​ផង​ហើយ​ការណ៍​ដែល​ទាក់ទង​លោក​មិនបាន​ព្រោះ​លោក​ជាប់​ភារៈ​សម្តែង​មិនបាន​ទទួល​ទូរស័ព្ទ​។​ ​លោក​មាន​បញ្ហា​ថវិកា​ក៏ដោយសារតែ​ងាក​មក​ចំណាយ​ថ្លៃ​ព្យាបាល​ម្តាយ​ ​ហើយក៏​មិន​រត់គេច​ដែរ​ដោយ​ខំ​រកលុយ​ដល់​ស្រុក​គេ​ដោះ​ឱ្យ​អស់​ព្រោះ​លោក​មាន​កិត្តិយស​ក្នុង​សង្គម​ដែរ​។​ ​លោក​សង្ឃឹមថា​បងប្អូន​ទាំងអស់​ជ្រាប​ដំណឹង​ផង​ហើយ​មេត្តា​ស្ងប់​នឹង​អ្នក​ដែល​ជាន់ពន្លិច​លោក​សូម​ទទួលដឹង​ផង​។​

    ​តាម​ដំណឹង​បញ្ញា​ ​សិទ្ឋិ​ ​ទទួលការ​ងារ​សិល្បៈ​ភ្លាម​ៗ​មិន​សម្រាក​នោះ​ទេ​ ​ដើម្បី​រក​ប្រាក់​បន្ត​ទៀត​ ​ហើយ​ក្នុង​សប្តាហ៍​នេះ​លោក​ចេញទៅ​ថៃ​ដើម្បី​បំពេញភារៈ​ចាំបាច់​មួយ​ផង​ដែរ​៕​

  • ក្រសួង​ពាណិជ្ជកម្ម​៖​ ​ឧស្សាហកម្ម​វាយនភណ្ឌ​ ​ជា​វិស័យ​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

    ក្រសួង​ពាណិជ្ជកម្ម​៖​ ​ឧស្សាហកម្ម​វាយនភណ្ឌ​ ​ជា​វិស័យ​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

    ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ធ្វើការ​ពន្យល់​អំពី​គោលនយោបាយ​យុទ្ធសាស្ត្រ​ ​និង​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​ជួយ​គាំទ្រ​ឧស្សាហកម្ម​វាយនភណ្ឌ​ ​និង​កាត់ដេរ​សម្លៀកបំពាក់​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​ចាត់ទុក​វិស័យ​នេះ​ជា​វិស័យ​សក្ដានុពល​មួយ​ដែល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​របស់ក្រ​សួង​ពាណិជ្ជកម្ម​។​

    ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​លើកឡើង​អំពី​យុទ្ធសាស្ត្រ​ចតុកោណ​ ​គោលនយោបាយ​គាំពារ​ការ​វិនិយោគ​ ​កាលានុវត្ត​ភាព​ធុរកិច្ច​ ​និង​កំណែ​ទម្រង់​ថ្មី​ៗ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ ​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​ ​និង​ផ្នែកឯកជន​លើក​ទី18​ ​សំដៅលើ​ក​កម្ពស់​បរិ​យាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​

    ​ការ​លើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​នេះ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ធំៗ​ ​មាន​ដូចជា​ ​H​&​M​,​ ​C​&​A​,​ ​Adidas​ ​Sourcing​,​ ​Next​ ​Sourcing​,​ ​Vanity​ ​Fair​ ​Corporation​ ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហុងកុង​ ​តំណាង​ឱ្យ​អ្នកបញ្ជា​ទិញ30​%​ ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​កម្ពុជា​ក្នុង​ខែឧសភា​ ​ឆ្នាំ2019​ ​នេះ​ ​ដើម្បី​បង្កើន​ទំនុកចិត្ត​ ​និង​ទទួល​បានការ​បញ្ជាទិញ​កាន់តែ​ច្រើន​ពី​ក្រុមហ៊ុន​ទាំងអស់​នោះ​។​ ​

    ​ឯកឧត្តម​ក៏បាន​ជម្រាប​ជូន​តំណាង​ក្រុមហ៊ុន​ទាំងអស់​អំពី​ការចូលរួម​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​នៅក្នុង​ការ​លើកស្ទួយ​វិស័យ​វាយនភណ្ឌ​ ​និង​កាត់ដេរ​សម្លៀកបំពាក់​ ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​ព្រមទាំង​ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់​វិនិយោគ​ថ្មី​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​មាត្រា​មួយចំនួន​ឡើងវិញ​ ​ដើម្បី​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ឱ្យ​មាន​ភាព​ស្របគ្នា​ទៅ​នឹង​បរិ​តំបន់​។​

    ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ2018​ ​របស់​ធនាគារជាតិនៃកម្ពុជា​បាន​បង្ហាញថា​ ​បច្ចុប្បន្ន​ឧស្សាហកម្ម​វាយនភណ្ឌ​ ​និង​កាត់ដេរ​សម្លៀកបំពាក់​កម្ពុជា​បាន​ស្រូប​យកកម្លាំង​ពលកម្ម​ប្រមាណ​ជាង​ ​85ម៉ឺន​នាក់​ ​ក្នុង​នោះ​ចំនួន​រោងចក្រ​សរុប​មាន​ប្រមាណ​ ​1,585ទីតាំង​ ​គឺ​បាន​កើនឡើង​ ​4.1​%​ ​បើ​ធៀប​នឹង​ឆ្នាំ2017​។​ ​ ​ជាមួយគ្នា​នេះ​ ​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​ ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ2018​ ​កន្លងមក​ ​មាន​ទឹកប្រាក់​ជាង​ ​10ប៊ី​លាន​ដុល្លារ​ ​ដែល​កើនឡើង​ប្រមាណ​ ​24.7​%​ ​បើ​ធៀប​នឹង​ឆ្នាំ2017​៕​

  • មើល​វីដេអូ​ការ​បើក​សាកល្បង​ ​Toyota​ ​RAV4​ ​ប្រភេទ​ ​Hybrid​ ​ស៊ីសាំង​តិច​ជាង​ម៉ូតូ​ធំ​

    មើល​វីដេអូ​ការ​បើក​សាកល្បង​ ​Toyota​ ​RAV4​ ​ប្រភេទ​ ​Hybrid​ ​ស៊ីសាំង​តិច​ជាង​ម៉ូតូ​ធំ​

    ​តាមរយៈ​ការ​ធ្វើការ​សាកល្បង​ជាក់ស្ដែង​មួយ​បាន​បង្ហាញ​លទ្ធផល​មក​ថា​ ​Toyota​ ​RAV4​ ​ស៊េរី​ថ្មី​ប្រភេទ​ ​Hybrid​ ​ពិតជា​ស៊ីសាំង​តិច​មែនទែន​។​

    ការ​ធ្វើការ​សាកល្បង​នេះ​ ​គឺ​គេ​បាន​បើក​វា​នៅក្នុង​ទៅ​ក្រុង​ដែល​មាន​ចរាចរណ៍​មិនសូវ​ស្ទះ​ខ្លាំង​ ​និង​បើកបរ​ក្នុង​ល្បឿន​ ​19km​/​h​ ​និង​ប្រើប្រាស់​ការ​បើកបរ​ ​Mode​ ​EV​ ​ប្រមាណ​ ​79​%​។​ ​តាមរយៈ​ការសាកល្បង​របស់​គណនី​រថយន្ត​ស៊េរី​ថ្មីនេះ​ ​វា​បាន​បង្ហាញថា​ ​ការ​បើកបរ​នៅក្នុង​ក្រុង​ ​រថយន្ត​នេះ​នឹង​ស៊ីសាំង​ជាមធ្យម​ត្រឹម​ ​4.1លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​ ​100គ.ម​។​

    ​លទ្ធផល​នេះ​បាន​បង្ហាញថា​ ​ម៉ាស៊ីន​ ​Hybrid​ ​ស៊េរី​ថ្មី​ ​ពិតជា​សន្សំសំចៃ​ប្រេង​បាន​ច្រើន​មែនទែន​៕​

    ​ទស្សនា​វីដេអូ​ការ​ធ្វើតេស្ត​សាកល្បង​៖​

  • ប៉េតង់​កម្ពុជា​ឆ្នាំនេះ​ ​មិនបាន​ទទួល​មេដាយ​ពី​ការប្រកួត​ប៉េតង់​ពិភពលោក​ឡើយ​

    ប៉េតង់​កម្ពុជា​ឆ្នាំនេះ​ ​មិនបាន​ទទួល​មេដាយ​ពី​ការប្រកួត​ប៉េតង់​ពិភពលោក​ឡើយ​

    ​ក្រុម​ជើងខ្លាំង​ប៉េតង់​កម្ពុជា​ដែល​មាន​សមាជិក​ ​4រូប​ ​រួមមាន​ ​វីរនារី​កីឡាការិនី​ប៉េតង់​ ​កែ​ ​ឡេង​ ​កីឡាការិនី​ ​អ៊ុ​ក​ ​ស្រីមុំ​ ​កីឡាករ​ ​សុខ​ ​ច័ន្ទ​មាន​ ​និងកីឡា​ករ​ ​សៅ​ ​សុ​ភា​រ៉ា​ន់​ ​ដែល​សុទ្ធតែ​ជា​ជើងខ្លាំង​ប៉េតង់​លំដាប់​ពិភពលោក​ ​បាន​ចេញទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​ការប្រកួត​ជើងឯក​ពិភពលោក​ឆ្នាំ2019​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ឯ​ប្រទេស​អេស្ប៉ាញ​។​

    ​ការប្រកួត​លើ​ ​5វិញ្ញាសា​ដែល​រួមមាន​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​បុរស​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​នារី​ ​វិញ្ញាសា​វាយ​ ​1ទល់1បុរស​ ​វិញ្ញាសា​វាយ​ ​1ទល់1​ ​នារី​ ​និង​វិញ្ញាសា​វាយ​ចម្រុះ​ ​2ទល់2​ ​បុរស​-​នារី​នោះ​ ​កម្ពុជា​ធ្វើ​បាន​ល្អ​តែ​លើ​ ​2វិញ្ញាសា​ប៉ុណ្ណោះ​ ​គឺ​លើ​វិញ្ញាសា​វាយ​ចម្រុះ​ ​2ទល់2​ ​បុរស​-​នារី​ ​ដែល​មាន​កីឡាការិនី​ ​កែ​ ​ឡេង​ ​និងកីឡា​ករ​ ​សុខ​ ​ច័ន្ទ​មាន​ ​បាន​ឡើង​ទៅដល់​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​និង​លើ​វិញ្ញាសា​វាយ​ ​1ទល់1​ ​នារី​ ​គឺ​កីឡាការិនី​ ​អ៊ុ​ក​ ​ស្រីមុំ​ ​បាន​ឡើង​ដល់​វគ្គ​ ​8នាក់​ចុងក្រោយ​ ​ស្រប​ពេល​ដែល​ ​3វិញ្ញាសា​ទៀត​នោះ​ ​ក្រុម​កម្ពុជា​បាន​ធ្លាក់​តាំងពី​វគ្គ​ដំបូង​ម្ល៉េះ​។​

    ​ចំពោះ​ ​3វិញ្ញាសា​ដែល​ធ្លាក់​ពី​ការប្រកួត​នៅ​ជុំ​ដំបូង​ ​រួមមាន​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​បុរស​ ​ដែល​មាន​កីឡាករ​ ​សុខ​ ​ច័ន្ទ​មាន​ ​និងកីឡា​ករ​ ​សៅ​ ​សុ​ភា​រ៉ា​ន់​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​នារី​ ​មាន​កីឡាការិនី​ ​កែ​ ​ឡេង​ ​និងកីឡា​ការិនី​ ​អ៊ុ​ក​ ​ស្រីមុំ​ ​និង​វិញ្ញាសា​វាយ​ ​1ទល់1​ ​បុរស​ ​គឺ​កីឡាករ​ ​សៅ​ ​សុ​ភា​រ៉ា​ន់​។​

    ​ចាប់តាំងពី​ឆ្នាំ2013​ ​មក​ ​កម្ពុជា​ ​គឺជា​ប្រទេស​លេខ1​ ​ដែល​ឈ្នះ​មេដាយមាស​បាន​ច្រើនជាង​គេ​ ​គឺ​ ​3លើ​ក​ជាប់​ៗ​គ្នា​ ​(​ ​2013​ ​2015​ ​និង2017​)​ ​ដោយ​កម្មវិធី​នេះ​ត្រូវ​ធ្វើឡើង​រៀងរាល់​ ​2ឆ្នាំ​ម្តង​៕​



  • កីឡដ្ឋាន​ថ្មី​របស់​ក្លិប​បឹង​កេត​ ​កំពុង​ស្ថិត​ក្នុង​ភាពយឺត​យ៉ាវ​ក្នុង​ការ​ត្រៀម​ប្រកួត​លី​ក​កំពូល​កម្ពុជា​ជើង​ទី2​

    កីឡដ្ឋាន​ថ្មី​របស់​ក្លិប​បឹង​កេត​ ​កំពុង​ស្ថិត​ក្នុង​ភាពយឺត​យ៉ាវ​ក្នុង​ការ​ត្រៀម​ប្រកួត​លី​ក​កំពូល​កម្ពុជា​ជើង​ទី2​

    ​តាម​ការ​ឱ្យ​ដឹងពី​ប្រធាន​ក្លិប​បឹង​កេត​ ​លោកស្រី​ ​ពុធ​ ​ធីតា​ ​កាល​ពេល​ប្រកួត​លី​ក​កំពូល​កម្ពុជា​ ​នា​សប្តាហ៍​កន្លងទៅ​នេះ​ ​បាន​បញ្ជាក់​ថា​ ​កីឡដ្ឋាន​ថ្មី​របស់​ក្លិប​ជើងខ្លាំង​មួយ​នេះ​អាច​នឹង​មិន​រួចរាល់​ដូច​ការ​គ្រោងទុក​ឡើយ​។​

    ​លោកស្រី​ ​ពុធ​ ​ធីតា​ ​ប្រធាន​ក្លឹប​បឹង​កេត​ដែល​បាន​ចុះទៅ​ពិនិត្យ​ការសាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួន​ដែល​ស្ថិតនៅ​ឃុំ​បឹង​ស្នោ​ ​ខណ្ឌ​ច្បារអំពៅ​កាលពី​សប្តាហ៍​មុន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​តាម​គម្រោង​ ​គឺ​ត្រូវ​សាងសង់​ឱ្យ​ទាន់​ការប្រកួត​ជើង​ទី2​ ​នៃ​ក្របខ័ណ្ឌ​លី​ក​បាល់ទាត់​កម្ពុជា​ឆ្នាំ2019​ ​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ប្រហែលជា​មិនទាន់​ទេ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​តាម​ការ​គ្រោងទុក​ ​ក្រុម​បឹង​កេត​បាន​ស្នើសុំ​គណៈកម្មការ​រៀបចំ​ការប្រកួត​ដើម្បី​ធ្វើការ​ប្រកួត​នៅ​ក្រៅ​ទឹកដី​ទាំងអស់​សម្រាប់​ជើង​ទី1​ ​ហើយនឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​នៅក្នុង​កីឡដ្ឋាន​របស់​ខ្លួន​ដំបូង​នៅក្នុង​អំឡុង​ខែកក្កដា​ ​ដែល​ជា​ការប្រកួត​ក្នុង​ជើង​ទី2​ ​ជាមួយនឹង​ក្រុម​ភ្នំ​ពេញ​ក្រោ​ន​៕​


  • ឃើញ​រូបភាព​មួយ​សន្លឹក​នេះ​ហើយ​ ​ទើប​ដឹង​ថា​ ​វង្ស​ ​ណយ​ ​ធ្លាក់ខ្លួន​ខ្លាំង​

    ឃើញ​រូបភាព​មួយ​សន្លឹក​នេះ​ហើយ​ ​ទើប​ដឹង​ថា​ ​វង្ស​ ​ណយ​ ​ធ្លាក់ខ្លួន​ខ្លាំង​

    ​ប្រិយ​មិត្ដ​ប្រាកដជា​បាន​ស្គាល់​ហើយ​ថា​ ​កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ ​លោក​ ​វង្ស​ ​ណយ​ ​ដែល​មាន​រហស្សនាម​ថា​ ​អ្នកលេង​កែង​មច្ចុរាជ​ ​គឺជា​កីឡាករ​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​កីឡាប្រដាល់​សេរី​ដែល​តែងតែ​ផ្ដួល​គូប្រកួត​របស់​ខ្លួន​ឱ្យ​សន្លប់​ដោយ​ក្បាច់​នៅ​លើ​សង្វៀន​។​

    ​ហើយដោយ​ឡែក​ ​លោក​ ​វង្ស​ ​ណយ​ ​ដែល​ជា​កីឡាករ​ប្រដាល់​ដ៏​មានឈ្មោះ​បោះ​សំឡេង​នេះ​ ​ថែមទាំង​ធ្លាប់​បាន​ធ្វើអំពើ​សប្បុរសធម៌​ជាច្រើន​ទៀតផង​ ​តែ​មុន​នេះ​បន្ដិច​ ​តាមរយៈ​គេហទំព័រ​ហ្វេ​សប៊ុ​ក​ផ្ទាល់​របស់​លោក​ ​ស្រាប់តែ​គេ​ឃើញ​មាន​បង្ហោះ​រូបភាព​ផ្ទះសំបែង​ដែល​រូបលោក​កំពុង​រស់នៅ​សព្វថ្ងៃ​ ​ដែល​មើលទៅ​ហាក់ដូចជា​ធ្វើ​ឱ្យ​មាន​អារម្មណ៍​អ្នកមើល​ឃើញ​នឹក​សង្វេគ​ក្នុង​ចិត្ដ​ខ្លាំង​ណាស់​ ​ដោយ​គេ​មើលឃើញ​រូបលោក​កំពុង​រស់នៅ​ក្នុង​ផ្ទះ​រនាបឈើ​ ​គ្មាន​ជញ្ជាំង​ ​និង​ទ្វារ​បិទបាំង​ត្រឹមត្រូវ​ ​ហើយ​ដំបូល​ប្រក់​ស្លឹក​ថែមទាំង​ធ្លុះធ្លាយ​ទៀតផង​។​

    ​ភ្ជាប់​មក​ជាមួយ​រូបថត​ដ៏​សែន​សង្វេគ​ចិត្ដ​ទាំងនោះ​ ​លោក​ក៏បាន​សរសេរ​សារ​មួយចំនួន​ដែល​មានខ្លឹមសារ​ថា​៖​ ​«​សុំ​អង្វរ​ ​ព្រះឥន្ទ្រ​ ​ជួយ​បង្វែរ​ខ្យល់​កុំឱ្យ​បោកបក់​ខ្លាំងពេក​ ​ទុក​ឱ្យ​កូនចៅ​រស់នៅ​បាន​សុខ​ផង​ចុះ​ ​សាធុ​ ​សាធុ​ ​សាធុ​»​។​ ​វង្ស​ ​ណយ​ ​បាន​បន្ថែម​ទៀត​ថា​៖​«​ខ្ញុំ​រស់​ប៉ុណ្ណឹង​សុខ​ហើយ​ ​កុំឱ្យ​តែ​គេ​មើលងាយ​ទៅ​បាន​ហើយ​»​៕

  • អ្នកនាង សឿ សុធារ៉ា បង្ហើបបំណងចិត្តមួយជូនសម្ដេចនាយករដ្ឋមន្ត្រី

    អ្នកនាង សឿ សុធារ៉ា បង្ហើបបំណងចិត្តមួយជូនសម្ដេចនាយករដ្ឋមន្ត្រី

    ថ្មីៗនេះនៅបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញ អតីតតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា និងស្វាមីលោក សាពូន មីដាដា បានបង្ហាញវត្តមានច្រៀងរួមគ្នានៅក្នុងកម្មវិធី « ចម្រៀងគ្រួសារខ្មែរ » ។ ការបង្ហាញមុខនៅក្នុងសិល្បៈជាថ្មី បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកទាំងពីរ។ ស្របគ្នានោះដែរ អ្នកនាង សឿ សុធារ៉ា ក៏បានប្រកាសប្រាប់មហាជនផងដែរថា ក្នុងឆ្នាំ2019នេះ អ្នកនាងមានបំណងចិត្តមួយ គឺចង់ជួបនិងនឹករលឹក ដល់សម្ដេចនាយករដ្ឋមន្ត្រី ដែលអ្នកនាងតែងហៅថា សម្ដេចតេជោមហាវិរៈបិតាសន្តិភាពជាតិខ្មែរ។

    អ្នកនាង សឿ សុធារ៉ា និយាយថា ដោយសារតែនឹករលឹកដល់ទស្សនិកជន និងនឹករលឹកដល់សម្ដេចនាយករដ្ឋមន្ត្រី ទើបអ្នកនាងទទួលច្រៀងក្នុងកម្មវិធីនោះ ព្រោះដឹងថា សម្ដេចតែងចូលទស្សនាក្នុងកម្មវិធីនោះរាល់ពេលផ្សាយផ្ទាល់។ អ្នកនាងថា ខ្លួន និងគ្រួសារមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលអ្នកនាង និងស្វាមី បកស្រាយបទចម្រៀង ហើយត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីចូលទស្សនា និងចូលComment សួរសុខទុក្ខអ្នកនាង និងស្វាមី ព្រមទាំងកូនទាំង2នៅក្នុងថ្ងៃនោះ។ អ្នកនាងថានេះជាអ្វីដែលអ្នកនាង និងស្វាមីចង់បាន ខណៈដែលអ្នកនាងប្រកាសថាខ្លួន និងគ្រួសារ នៅមានបំណងធំមួយទៀត គឺបានថតរូបជាមួយសម្ដេចនាយកដ្ឋមន្ត្រី និង លោកជំទាវ ជាលក្ខណៈគ្រួសារដើម្បីតាំងផ្ទះ។

    អតីតតារាសម្ដែងស្រីរូបនេះបានបន្ដថា ក្នុងឆ្នាំ2019 ពោលគឺចាប់តាំងពីកូនប្រុសរបស់អ្នកនាងកាន់តែចម្រើនវ័យ អ្នកនាង និង លោក សាពូន មីដាដា តែងនឹកស្រមៃជាប្រចាំថា បើបានថតរូបរូបទាំងប្ដីទាំងប្រពន្ធ និងកូនទាំង2ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និង លោកជំទាវទុកដាក់តាំងផ្ទះ មិនដឹងថាគ្រួសាររបស់អ្នកនាង អស់ចិត្ត និង មានសុភមង្គលយ៉ាងណា។ អ្នកនាងថា ក្នុងឆ្នាំ2019នេះ បើអ្នកនាង និងគ្រួសារ មិនមានឱកាសបានថតរូបជាគ្រួសារជាមួយសម្ដេចនាយករដ្ឋមន្ត្រី និង លោកជំទាវ ដើម្បីមកផ្ដិតតាំងផ្ទះ នោះអ្នកនាង នឹងមិនអស់ចិត្តនោះទេ ក្នុងពេលអ្នកនាង ចង់បានរូបថតមួយសន្លឹកជួបជុំគ្រួសារមួយជាមួយសម្ដេច និងសម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីឱ្យកូនទាំង2បានមើល និងទុកមើលជាអនុស្សាវរីយ៍។

    យ៉ាងណាមិញ អ្នកនាង សឿ សុធារ៉ា ថានេះគឺជាបំណងធំតែមួយគត់ ដែលអ្នកនាងចង់បានក្នុងឆ្នាំ2019។ យ៉ាងណាមិញអ្នកនាងថា មិនដឹងថាអ្វីដែលអ្នកនាងនឹកស្រម៉ៃអាចក្លាយជាការពិតឆាប់ៗ ឬ យ៉ាងណានោះទេ ក្នុងពេលដែល អ្នកនាងថា អ្នកនាង និងស្វាមី ខានជួបដោយផ្ទាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និងសម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាលក្ខណៈជាកូនជាចៅ ប្រមាណជាយូរឆ្នាំមកហើយ៕

  • មាស​ ​អា​លីស​ ​តារា​ស្រី​ល្បី​សំឡេង​ដូច​ ​ហួយ​ ​មាស​ ​ជាប់​ទៅ​ច្រៀង​នៅ​អាមេរិក​ជាស្ថាពរ​

    មាស​ ​អា​លីស​ ​តារា​ស្រី​ល្បី​សំឡេង​ដូច​ ​ហួយ​ ​មាស​ ​ជាប់​ទៅ​ច្រៀង​នៅ​អាមេរិក​ជាស្ថាពរ​

    តារាចម្រៀង​ស្រី​ ​មាស​ ​អា​លីស​ ​ដែល​មហាជន​ជាច្រើន​ទទួលស្គាល់​ថា​ ​ជាតា​រា​ចម្រៀង​ដែល​មាន​ទឹកដម​សំឡេងក្រអួន​ក្រអៅ​ដូច​លោកយាយ​ ​ហួយ​ ​មាស​ ​បេះ​ដាក់​នោះ​ ​កំពុងតែ​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ ​ទាំង​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​។​ (more…)