Author: អេបិល

  • បឹង​កេត​កំពុង​សម្លឹង​រកមើល​កីឡាករ​ខ្មែរ​ដើម្បី​យក​មក​ពង្រឹ​ក​ក្រុម​សម្រាប់​ពាន​ ​Hun​ ​Sen​ ​Cup​

    បឹង​កេត​កំពុង​សម្លឹង​រកមើល​កីឡាករ​ខ្មែរ​ដើម្បី​យក​មក​ពង្រឹ​ក​ក្រុម​សម្រាប់​ពាន​ ​Hun​ ​Sen​ ​Cup​

    ​តាម​ការ​ឱ្យ​ដឹងពី​លោក​ ​ហៅ​ ​សុ​ជាតិ​ ​គ្រូបង្វឹក​ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​3រដូវ​កាល​បាន​និយាយ​ថា​ ​ទោះបីជា​ក្រុម​របស់​លោក​ឈរ​នៅ​លើ​លី​ក​កំពូល​របស់​កម្ពុជា​មែន​ ​ប៉ុន្តែ​ក្រុម​របស់​លោក​បាន​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​កីឡាករ​បរទេស​ ​ដូចជា​ខ្សែការពារ​ជប៉ុន​ ​Hikaru​ ​Mizuno​ ​ខ្សែប្រយុទ្ធ​នីហ្សេរីយ៉ា​ជាច្រើន​រូប​ទៀត​ដូចជា​ ​Julius​ ​Oiboh​,​ ​Samuel​ ​Ajayi​ ​ជាដើម​។​

    ​គ្រូបង្វឹក​ក្លិប​បឹង​កេត​រូប​នេះ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ឬ​ ​Hun​ ​Sen​ ​Cup​ ​ថា​ ​ដោយសារតែ​ពានរង្វាន់​ថ្នាក់​ជាតិ​លំដាប់​ទី2​ ​មួយ​នេះ​មិន​អនុញ្ញាត​ឱ្យ​មាន​កីឡាករ​បរទេស​នៅ​លើ​ទីលាន​ឡើយ​ ​ហើយ​កីឡា​ក​រល្អៗ​របស់​យើង​មួយចំនួន​ ​ដូចជា​ខ្សែការពារ​ ​សុខ​ ​សុវណ្ណ​ ​និង​រស់​ ​សំ​អឿន​ ​បាន​ផ្លាស់ទៅ​ក្លិប​វិសាខា​ ​ដូច្នេះ​កីឡាករ​ខ្មែរ​ក្នុង​ក្រុម​ពិតជា​មានការ​ពិបាក​មែនទែន​ក្នុង​ការ​ជួយ​ក្រុម​ប្រជែង​យកជើង​ឯក​ពានរង្វាន់​មួយ​នេះ​។​ ​

    ​សម្រាប់​ពានរង្វាន់​សម្ដេច​ហ៊ុន​សែន​ដែល​ប្រើ​តែ​កីឡាករ​ក្នុង​ស្រុក​ ​ក្លិប​បឹង​កេត​មិនទាន់​ស្គាល់​ពាក្យ​ថា​ ​“​ជើងឯក​”​ ​នៅឡើយ​ទេ​ ​ដោយ​ទៅ​បាន​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចំនួន​ ​2លើក​ ​ហើយ​ឈ្នះ​លេខ3​ ​ក្នុង​ឆ្នាំ2014​ ​និង​លេខ4​ ​ក្នុង​ឆ្នាំ2017តែប៉ុណ្ណោះ​៕​


  • ​​បន្តិច​ទៀត​ឡានប្រើសាំងចាស់ៗនៅ​ប្រទេស​ថៃ ​នឹងត្រូវ​ច្នៃ​ទៅ​ជា​ឡានប្រើ​អគ្គិសនី

    ​​បន្តិច​ទៀត​ឡានប្រើសាំងចាស់ៗនៅ​ប្រទេស​ថៃ ​នឹងត្រូវ​ច្នៃ​ទៅ​ជា​ឡានប្រើ​អគ្គិសនី

    ​ក្រុមហ៊ុន Electricity Generating Authority of Thailand ហៅ​កាត់​ថា EGAT គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី ដោយ​​កែច្នៃ​រថយន្តចាស់ៗ​មួយ​ទឹកសម្រាប់​លក់​នៅ​ក្នុង​ឆ្នាំ2020។ EGAT ចង់​កែច្នៃ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​​ទៅ​ជា​ប្រើ​អគ្គិសនី​វិញក្នុង​អំឡុង​ពេល​សាកល្បង​មួយដើម្បី​កំណត់​ការចំណាយ​លើ​ការ​កែច្នៃ។

    លោកស្រី Jiraporn Sirikum ជំនួយការ​ផ្នែកស្រាវជ្រាវ​បាន​និយាយ​ថា EGAT បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​វិទ្យាសាស្រ្ត​ដើម្បី​កែច្នៃ​រថយន្ត​ខ្នាត​តូច 3ម៉ូដែលគឺ Toyota Vios, Honda Jazz និង Nissan Almera សម្រាប់​ការ​សាកល្បងលើកដំបូង។

    ការ​ចំណាយ​លើ​រថយន្ត​ច្នៃ​ 1​គ្រឿង ត្រូវ​បានគេ​រំពឹង​ថា ​ប្រហែលជា 300,000បាត (9, 400ដុល្លារ) ដើម្បី​ដំឡើង​គ្រឿង​សំខាន់ៗ ដូចជា អាគុយ​លីចូម និងម៉ូទ័រ​អគ្គិសនី។ ឯគោលបំណង​វិញ រោងចក្រ​កែច្នៃ​ខាងលើ​ចង់​បង្កើន​ចំនួន​រថយន្ត​អគ្គិសនី​ឱ្យ​កាន់​តែ​ច្រើន​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស។

    ​តម្លៃ​​អាគុយត្រូវ​បាន​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភពលោក ដូច្នេះ​វា​នឹង​មាន​តម្លៃ​ថោកជាង​ការ​ទិញ​រថយន្ត​អគ្គិសនី​ថ្មីមកប្រើ។ ជាក់ស្តែង Tesla មួយ​គ្រឿង​មាន​តម្លៃ 3លានបាត (94,000 ដុល្លារ)។ នេះ​បើ​តាម​ការឱ្យដឹងពីលោកស្រី Jiraporn៕

  • ធ្លាប់តែ​ឃើញ​ស្លៀក​ឈុត​វាយ​ល្បុក្កតោ​ ​តែ​ពេល​ ​សំ​ ​ថា​រ័ត្ន​ ​ស្លៀក​បែប​បុរាណ​ម្ដង​ ​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ​

    ធ្លាប់តែ​ឃើញ​ស្លៀក​ឈុត​វាយ​ល្បុក្កតោ​ ​តែ​ពេល​ ​សំ​ ​ថា​រ័ត្ន​ ​ស្លៀក​បែប​បុរាណ​ម្ដង​ ​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ​

    ​កីឡាការិនី​ល្បុក្កតោ​ ​សំ​ ​ថា​រ័ត្ន​ ​ដែល​ល្បីល្បាញ​ក្នុង​ខ្សែភាពយន្ត​បែប​វាយតប់​ ​និង​លើ​សង្វៀន​ប្រយុទ្ធ​បែប​ ​MMA​ ​និង​សង្វៀន​ប្រដាល់​នានា​នោះ​ ​ស្រាប់តែ​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ ​ពេល​នាង​គ្រង​ឈុត​បែប​ ​ប្រពៃណី​បុរាណ​ខ្មែរ​។​

    ​តាមរយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​នាង​ ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​នាង​ហាក់​នឹក​ចម្លែក​អារម្មណ៍​យ៉ាង​ខ្លាំង​ ​ដោយសារតែ​ឃើញ​រូប​នាង​ពិតជា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង​មែនទែន​ ​នៅពេល​គ្រង​សម្លៀកបំពាក់​បែប​បុរាណ​ទាំងនោះ​ ​ដែល​ខុសប្លែក​ខ្លាំង​ពី​រាល់ដង​ដែល​នាង​តែងតែ​គ្រង​សម្លៀកបំពាក់​បែប​ប្រយុទ្ធ​៕​


  • លទ្ធផល​ចាប់​ពូល​ ​AFC​ ​CUP​ ​ប្រចាំ​ទ្វីបអាស៊ី​ ​ម្ចាស់ផ្ទះ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​G​

    លទ្ធផល​ចាប់​ពូល​ ​AFC​ ​CUP​ ​ប្រចាំ​ទ្វីបអាស៊ី​ ​ម្ចាស់ផ្ទះ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​G​

    ​លទ្ធផល​នៃ​ការ​ចាប់​ពូល​វគ្គ​ជម្រុះ​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​ ​ប្រចាំ​ទ្វីបអាស៊ី​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ដោយ​ម្ចាស់ផ្ទះ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​G​ ​រួម​ជាមួយ​ប្រទេស4​ ​ទៀត​នៃ​ទ្វីបអាស៊ី​ដែល​មាន​ដូចជា​ ​ថៃ​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​និង​កោះ​ម៉ា​រី​ណា​ខាងជើង​។​

    ​កម្ពុជា​ ​តៃវ៉ាន់​ ​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​និង​មួយ​ប្រទេស​ទៀត​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​ការប្រកួត​ក្រុមជម្រើសជាតិ​អាយុ​ក្រោម​ ​19ឆ្នាំ​នៃ​ ​21ប្រទេស​ទៀត​ក្នុង​ការ​ដណ្ដើម​ពានរង្វាន់​មួយ​នេះ​ ​ដោយ​គ្រោង​នឹង​ធ្វើឡើង​នៅ​ចុងខែ​មិថុនា​ខាងមុខនេះ​ ​តែ​មិនទាន់​ច្បាស់​ពី​កាលបរិច្ឆេទ​នៅឡើយ​ទេ​។​

    ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​ទទួល​រៀបចំ​ការប្រកួត​វគ្គ​ជម្រុះ​យុវជន​អាស៊ី​អាយុ​ក្រោម​ ​19ឆ្នាំ​ ​(​ ​AFC​ ​U​-​19​ ​Championship​ ​2020​)​។​ ​ចំពោះ​ប្រទេស​ទាំងអស់​ដែល​ចូលរួម​ក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​នេះ​នឹង​ត្រូវ​បែងចែក​ចេញ​ជា​ ​5ពូល​ ​ក្នុង​នោះ​មាន​ពូល​ចំនួន4​ ​មាន​ ​4ក្រុម​ ​និង1ពូល​ទៀត​មាន​ ​5ក្រុម​៕​

  • អស្ចារ្យ​!​ ​សំ​ ​ថា​រ័ត្ន​ ​បាន​ចូល​ហ្វឹកហាត់​ជាមួយ​ ​Manny​ ​Pacquiao​​

    អស្ចារ្យ​!​ ​សំ​ ​ថា​រ័ត្ន​ ​បាន​ចូល​ហ្វឹកហាត់​ជាមួយ​ ​Manny​ ​Pacquiao​​

    ​កីឡាការិនី​ល្បុក្ក​តា​កម្ពុជា​ ​សំ​ ​ថា​រ័ត្ន​ ​បាន​ទទួល​ឳ​កាសចូល​ហ្វឹកហាត់​ ​និង​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​ដោយ​ផ្ទាល់​ពី​ ​សំណាក់​កំពូល​កីឡាករ​ប្រដាល់​របស់​ហ្វីលីពីន​ ​Manny​ ​Pacquiao​។​

    ​កីឡាការិនី​វ័យ​ ​28ឆ្នាំ​បាន​ថ្លែង​ថា​៖​«​អារម្មណ៍​ពេល​ហ្នឹង​ ​ដូច​ឆ្កួត​អីចឹង​ ​ដូច​គិតថា​កំពុង​ថតកុន​បន្តិច​ ​ដូច​យល់សប្ដិ​បន្តិច​ម៉េច​ទេ​។​ ​កាល​ហ្នឹង​ខ្ញុំ​ទៅជាមួយ​មិត្តភ័ក្ដិ​ដើម្បី​ផ្សព្វផ្សាយ​ល្បុក្កតោ​ខ្មែរ​នៅ​ ​Los​ ​Angeles​ ​ហើយ​ ​មិត្ត​ខ្ញុំ​ឈ្មោះ​រ៉ូបឺ​ត​ហ្នឹង​គេ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមការងារ​ ​Manny​ ​Pacquiao​ ​ហើយក៏​បាន​ស្នើសុំ​ឱ្យ​នាងខ្ញុំ​បាន​ចូល​ជួប​ជាមួយនឹង​ ​Manny​ ​Pacquiao​ ​តែម្តង​»​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សំ​ ​ថា​រ័ត្ន​ ​ជា​កីឡាការិនី​ល្បុក្កតោ​ដ៏​ឆ្នើម​កម្ពុជា​ដែល​មាន​បទ​ពិសោធ​ក្នុង​វិស័យ​ប្រដាល់​ ​និង​ ​MMA​ ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​ ​មិន​តែប៉ុណ្ណោះ​នាង​ក៏​ធ្លាប់​បាន​បង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​រឿង​ដែល​ទាក់ទង​នឹង​ក្បាច់គុន​ល្បុក្កតោ​របស់​កម្ពុជា​៕​


  • ឱក សុគន្ឋកញ្ញា និងអនាគតស្វាមី កាន់តែរំភើបខ្លាំងក្នុងពិធីកាត់សក់

    ឱក សុគន្ឋកញ្ញា និងអនាគតស្វាមី កាន់តែរំភើបខ្លាំងក្នុងពិធីកាត់សក់

    តាំងពីថ្ងៃសូត្យមន្ដ មកទល់នឹងម៉ោងនេះ គេចាប់អារម្មណ៍ថា មង្គលការតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និង ប្អូនប្រុសថៅកែហង្សមាស បានធ្វើអោយរំជើបរំជួលសង្គមហ្វេសប៊ុក និងស្រទាប់មហាជនយ៉ាងខ្លាំង។ អ្វីដែលគួរឱ្យកត់សម្គាល់ មង្គលការនេះ ក្រៅពីមានវត្តមានតារាល្បីៗ ទាំងក្នុង និងក្រៅហង្សមាស ក៍មានវត្តមានថ្នាក់ដឹកនាំប្រទេសចូលរួមជាកិត្តិយសផងដែរ។

    សូមជម្រាបថា នាក្នុងពិធីកាត់សក់បង្កក់សិរីមង្គលកំពូលតារាចម្រៀងស្រីរូបនេះ គេបានឃើញវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមជាមហាកត្តិយសកាត់សក់ដល់អ្នកទាំងពីរផងដែរ។

    គួរបញ្ជាក់បន្ថែមថា មង្គលការរបស់នាង ត្រូវបានធ្វើឡើងនៅ សណ្ឋាគារសុខាភ្នំពេញ ដោយពិធីទទួលភ្ញៀវនាល្ងាចថ្ងៃទី១៦ ឧសភា នឹង រំពឹងថា នឹងមានការចូលរួមសុទ្ធតែតារាល្បីៗ និងអ្នកមានកិត្តិយសនៅក្នុងពិភពជំនួញ មិនអន់នោះឡើយ។

    សូមទស្សនាទិដ្ឋភាពត្រួសៗ ដែលបានស្រង់ចេញពីសង្គមហ្វេសប៊ុក៖

  • Rolls​ ​Royce​ ​នឹង​ផលិត​រថយន្ត​ម៉ូដែល​ពិសេស​ដើម្បី​គម្រប់​ខួប​ ​115ឆ្នាំ​របស់​ខ្លួន​ ​

    Rolls​ ​Royce​ ​នឹង​ផលិត​រថយន្ត​ម៉ូដែល​ពិសេស​ដើម្បី​គម្រប់​ខួប​ ​115ឆ្នាំ​របស់​ខ្លួន​ ​

    ​Rolls​ ​Royce​ ​Phanthom​ ​នឹង​ក្លាយជា​ខ្សែស្រឡាយ​ម៉ូដែល​ពិសេស​មួយ​ដែល​ក្រុមហ៊ុន​ ​រ៉ុល​ស៍​ ​រ៉យ​ ​គ្រោង​នឹង​បង្កើត​ឡើង​ដើម្បី​អបអរ​ខួប​ ​115ឆ្នាំ​នៃ​ការបង្កើត​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​មួយ​នេះ​ឱ្យ​ឈរជើង​បាន​ដល់​សព្វថ្ងៃ​។​ ​

    ​ទោះជា​មិនទាន់​មាន​ព័ត៌មាន​ជិតស្និទ្ធ​ណាមួយ​អាច​បង្ហើប​ប្រាប់​ពី​លក្ខណ​ពិ​សេ​សរ​បស៉​រថយន្ត​លំដាប់​សេដ្ឋី​មួយ​គ្រឿង​ក៏​ពិតមែន​ ​ប៉ុន្តែ​មាន​រូបភាព​ ​1សន្លឹក​បាន​លេច​ធ្លាយ​ចេញ​មក​ជាទូទៅ​។​ ​
    ​យ៉ាងណាមិញ​ ​វត្តមាន​នៃ​រថយន្ត​ដ៏​ប្រណីត​មួយ​នេះ​ ​យើង​អាច​នឹង​បានឃើញ​នៅ​ឆ្នាំ2020​ ​ខាងមុខនេះ​ ​ដូច្នេះ​សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​៕​

  • Skullcandy​ ​បញ្ចេញ​កាស​ឥត​ខ្សែ​ជំនាន់​ ​2​ ​តម្លៃ​ធូរ​ថ្លៃ​ ​ថ្ម​កាន់​បាន​ ​12ម៉ោង​

    Skullcandy​ ​បញ្ចេញ​កាស​ឥត​ខ្សែ​ជំនាន់​ ​2​ ​តម្លៃ​ធូរ​ថ្លៃ​ ​ថ្ម​កាន់​បាន​ ​12ម៉ោង​

    ​Skullcandy​ ​ដែល​ជា​យីហោ​ល្បី​មួយ​ខាង​ផលិត​ឧបករណ៍​តន្រ្តី​ដូចជា​ ​កាស​ ​និង​បាស់​ជាដើម​នោះ​ ​ថ្មី​ៗ​នេះ​ ​Skullcandy​ ​បាន​បញ្ចេញ​ម៉ូដែល​កាស​ថ្មី​មួយទៀត​ដែល​មាន​សមត្ថភាព​អាច​ប្រជែង​ជាមួយ​ ​AirPods​ ​បាន​ ​និង​ថែមទាំង​មានតម្លៃ​ថោកជាង​ដល់ទៅ​ ​2ដង​ទៀតផង​។​

    ​កាស​ ​Skullcandy​ ​Boasts​ ​នេះ​មានតម្លៃ​ ​79.9ដុល្លារ​។​ ​វា​អាច​សាក​ភ្លើង​ក្នុង​ប្រអប់​របស់​វា​បាន​ពេញដោយ​ចំណាយពេល​ ​4ម៉ោង​ ​និង​អាច​ប្រើ​បាន​ដល់ទៅ​ ​12ម៉ោង​ឯណោះ​។​ ​ជាង​នេះ​ទៀត​ ​វា​នៅ​មានមុខ​ងារការ​ពារ​ការ​ជ្រាប​ទឹក​ ​IP55​ ​បាន​ទៀតផង​៕​

  • អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda នឹងចាកចេញពីអូស្ត្រាលីក្រោយចប់រដូវកាលនេះ

    អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda នឹងចាកចេញពីអូស្ត្រាលីក្រោយចប់រដូវកាលនេះ

    អតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda ដែលបច្ចុប្បន្នជាគ្រូបង្វឹកជ្រកក្រោមឈ្មោះជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយនឹងក្លិប Melbourn Victory របស់អូស្ត្រាលីនៅពេលចប់រដូវកាលនេះហើយ។

    កីឡាករដ៏ល្បីបំផុតរបស់ជប៉ុនរូបនេះបានថ្លែងថា គេនៅមិនទាន់​សម្រេចចិត្តពីកន្លែងដែលគេនឹងត្រូវទៅលេងសម្រាប់ឆ្នាំក្រោយនៅឡើយទេ តែរូបគេដឹងតែត្រឹមថា គេអាចនៅទីនោះត្រឹមតែ 1ឆ្នាំប៉ុណ្ណោះ។ ហើយរូបគេសង្ឃឹម​ថា គ្រប់គ្នានឹង​មិន​ភ្ញាក់ផ្អើល ឬក៏អន់ចិត្តអ្វីឡើយចំពោះការសម្រេចចិត្តមួយនេះ។

    គួរបញ្ជាក់ផងដែរថា Keisuke Honda បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា តែហាក់មិនសូវបានជោគជ័យប៉ុន្មានឡើយ ដោយលោកដឹកនាំបាន 5ប្រកួត ឈ្នះ1លើក ស្មើ1លើក និងចាញ់3លើក៕


  • វៀតណាម​ រកបាន​កីឡាករ​កូន​កា​ត់​ខ្លាំង​ៗ 3រូប​ចូល​ជម្រើសជាតិ​ទៀតហើយ​

    វៀតណាម​ រកបាន​កីឡាករ​កូន​កា​ត់​ខ្លាំង​ៗ 3រូប​ចូល​ជម្រើសជាតិ​ទៀតហើយ​

    អ្នកចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិ​វៀតណាម​ លោក​ Park​ កំពុងតែ​ព្យាយាម​បញ្ចុះបញ្ចូល​កីឡាករ​ពូ​កែៗ​ដែល​ជា​កូនកាត់​វៀតណាម​-បរទេស​ចំនួន​ 3រូប​ដែល​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្រៅ​ស្រុក​ឱ្យ​ចូលរួម​ក្នុង​ក្រុមជម្រើសជាតិ​របស់​ខ្លួន​។

    ដោយឡែក​កីឡាករ​ 2រូប​ក្នុងចំណោម​នោះ​គឺ​ Dang​ និង​ Pendant​ សុទ្ធតែ​ចង់​លេង​ឱ្យ​ក្រុមជម្រើសជាតិ​វៀតណាម​ នៅឡើយ​តែ​អ្នកចាំទី​កូនកាត់​វៀតណាម​-ឆេក​ Filip​ Nguyen​ ដែល​កំពុង​លេង​ឱ្យ​ក្លិប​ Slovan​ Liberec​ ទេ​ ដែល​សុំ​ពេល​សម្រេចចិត្ត​សិន​។

    ដូច្នេះ​ ប្រសិនបើ​លោក​ Park​ អាចយ​កពួកគេ​ទាំង​ 3នាក់​មក​បាន​មែន​នោះ​ ពួកគេ​នឹងអាច​ជួយ​ក្រុមជម្រើសជាតិ​វៀតណាម​បាន​ច្រើន​ក្នុង​ការប្រកួត​ពានរង្វាន់​ King’s​ Cup​ នៅ​ប្រទេស​ថៃ​នា​ខែមិថុនា​ខាងមុខនេះ​មិនខាន​៕