Author: អេបិល

  • ដួង វិរៈសិទ្ធ បញ្ចេញបទចម្រៀងថ្មីលន្លង់លន្លោច « ចាំច័ន្ទប្រណី »

    ដួង វិរៈសិទ្ធ បញ្ចេញបទចម្រៀងថ្មីលន្លង់លន្លោច « ចាំច័ន្ទប្រណី »

    « ចាំច័ន្ទប្រណី » ជាចំណងជើងបទចម្រៀងថ្មីដែលបង្កប់រឿងរ៉ាវស្នេហាកំឡោះក្រមុំ លន្លង់លន្លោចអណ្ដែតអណ្ដូង កម្សត់ខូចចិត្ត ដែលជាការបកស្រាយយ៉ាងពីរោះរណ្ដំផ្អែមត្រជាក់ចិត្តដោយលោក ដួង វិរៈសិទ្ធ។ ជាការពិតណាស់គ្រប់បទចម្រៀងរបស់តារាចម្រៀងប្រុសរូបនេះ គឺមិនដែលធ្វើឱ្យហ្វេនៗទាំងឡាយខកបំណងនោះទេ ​គឺ​សុទ្ធ​សឹង​តែ​ជា​បទ​ពីរោះៗ​ខ្លាំង​ដែល​ពេញ​និយម​ក្នុង​ចិត្ត​យុវ​វ័យ ​ព្រម​ទាំង​ទទួល​បាន​​សន្ទុះ​នៃ​​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា។

    មួយរយៈចុងក្រោយនេះដែរ តារាចម្រៀង ដួង វិរៈសិទ្ធ មិនត្រូវបានគេឃើញបញ្ចេញបទចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសនោះទេ ពោលគឺ យូរៗទើបបានចេញមួយបទ ជាពិសេសគឺបទចម្រៀងបែបមនោសញ្ចេតនាស្រុកស្រែ។ លោកបែរជាងាកមកចេញបទចម្រៀងនៅលើបណ្ដាញសង្គមយូរធូប ដែលជាប្រភេទបទខូវើ និងបទនិពន្ធថ្មីជាដើម។ គេនៅមិនទាន់ច្បាស់ថា តារាចម្រៀងប្រុសសំឡេងផ្អែមរូបនេះ នៅមានកុងត្រាក្នុងផលិតកម្មធំដូចមុនទៀតឬអត់ទេ។ មានអ្នកខ្លះបានបន្ថែមថា តារាចម្រៀង ដួង វិរៈសិទ្ធ អាចជាតារាចម្រៀងឯក។ ក៏ប៉ុន្ដែ បើទោះបីជាបទចម្រៀងនៅក្នុងផលិតកម្មពុំសូវឃើញមានច្រើនក៏ពិតមែន តែអាស្រ័យលើទេពកោសល្យ និងទឹកដមសំឡេងរបស់តារាប្រុសរូបនេះ ទើបធ្វើឱ្យប្រជាប្រិយភាពពីអ្នកគាំទ្រនៅតែមិនបាត់បង់។

    ដើម្បីកុំឱ្យខាតពេលយូរ សូមស្ដាប់ និងទស្សនាបទចម្រៀងថ្មីរបស់តារាចម្រៀងប្រុស ដួង វិរៈសិទ្ធ គឺបទ« ចាំច័ន្ទប្រណី » ៖

  • នៅចាំអតីតអតីតបេក្ខភាព The Voice Kid Cambodia ចាន់ ស្រីខួច បានទេ?? ពេលនេះធំពេញរូបពេញរាង បញ្ចេញបទចម្រៀងថ្មីកក្រើកពេញហ្វេសប៊ុក

    នៅចាំអតីតអតីតបេក្ខភាព The Voice Kid Cambodia ចាន់ ស្រីខួច បានទេ?? ពេលនេះធំពេញរូបពេញរាង បញ្ចេញបទចម្រៀងថ្មីកក្រើកពេញហ្វេសប៊ុក

    កុមារី ចាន់ ស្រីខួច អតីតបេក្ខភាព The Voice Kid Cambodia ឆ្នាំ 2017 បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលម្តងទៀត ក្រោយពេលដែលបាត់មុខនាង 3ឆ្នាំ ហើយស្រាប់តែលេចមុខម្តងទៀតនៅលើបណ្តាញសង្គម មានមុខមាត់ស្រស់ស្អាតមើលមិនចង់ស្គាល់។ ចាន់ ស្រីខួច កាលពីពេលចូលប្រឡងនៅក្នុងកម្មវិធី The Voice Kid Cambodia ឆ្នាំ 2017 ក្មេងតូចរូបនេះទើបតែមានវ័យ 14ឆ្នាំប៉ុណ្ណោះ។

    កន្លងអស់ពេល 3ឆ្នាំ បច្ចុប្បន្ននាងមានវ័យ 17ឆ្នាំហើយ ប៉ុន្តែអ្វីដែលគេនឹកស្មានមិនដល់គឺសម្រស់របស់ក្មេងស្រីរូបនេះ ហាក់ប្រែប្រួលស្អាតជាងមុន រហូតមានអ្នកខ្លះពោលពាក្យថាមិនជឿថែមទៀតផង។ តោះទស្សនារូបសម្រស់របស់ ចាន់ ស្រីខួច នៅខាងក្រោមនេះ។ ថ្មីៗនេះ ចាន់ ស្រី ខួច បានលេចមុខចូលរួមផលិតបទចម្រៀងជាមួយផលិតកម្មតារាចម្រៀង ហេង ពិទូ ដែលនាងទើបតែបញ្ចេញបានបទថ្មីចំនួនមិនច្រើនបទនោះទេ តែបទចម្រៀងដែលត្រូវមហាជនកោតសរសើរខ្លាំងបំផុតគឺបទ «ចប់ចុះ» ។

    ចង់ដឹងថា ទឹកដមសំឡេងរបស់តារាចម្រៀងវ័យក្មេងរូបនេះពីរោះរណ្ដំទាក់ចិត្តកម្រិតណា សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ម៉ៃ សុគន្ធ សារភាពអារម្មណ៍ពិតចំៗប្រាប់មហាជនថា មិនចូលចិត្ត ខេមរៈ សេរីមន្ត

    ម៉ៃ សុគន្ធ សារភាពអារម្មណ៍ពិតចំៗប្រាប់មហាជនថា មិនចូលចិត្ត ខេមរៈ សេរីមន្ត

    ដូចប្រិយមិត្តបានជ្រាបមកហើយថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានឈ្មោះបោះសំឡេង ល្បីល្បាញខ្លាំងក្នុងប្រទេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាំងដើមរហូតមកដល់បច្ចុប្បន្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ មួយវិញទៀត កំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពូលតារាទើស លោកម៉ៃ សុគន្ធ ដែលល្បីល្បាញខ្លាំង ខាងទើសជាងច្រៀង ដោយនាពេលកន្លងទៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកចូលចិត្តទើសនិយាយត្រង់ៗ និយាយមិនប្រណីមាត់ឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅបុគ្គលមួយចំនួន ក៏ដូចជាអ្នកសិល្បៈដូចគ្នាផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    ដោយឡែកនាពលេថ្មីៗនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាកំពូលទើសរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបគេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាននិយាយយ៉ាងពេញៗមាត់ថា ក្នុងចំណោមអ្នកសិល្បៈមួយស្រុកខ្មែរ ខ្លួនមិនចូលចិត្តកំពូលតារាចម្រៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខេមរៈ សិរីមន្ត ជាងគេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ លោកបន្ថែមថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាន់តែឮចម្រៀងរបស់តារាប្រុសរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺបិទចោលតែម្ដង។ ការនិយាយឆ្លើយត្រង់ៗបែបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺនៅក្នុងកម្មវិធី «ពេញចិត្ត ឬអត់?» របស់ស្ថានីយទូរទស្សន៏ MYTV ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ក្នុងនោះដែរលោក ម៉ៃ សុគន្ធ បង្ហើបថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តារាដែលលោកចូលចិត្ត គឺកំពូលតារាចម្រៀង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រាប សុវត្ថិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

    សូមទស្សនាវីដេអូខាងក្រោម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

  • តារាបង្ហាញម៉ូដ នៅ សូនីតា ប្រាប់មូលហេតុ 5 ចំណុចធ្វើ​ឱ្យនាងសុខចិត្តយកស្វាមីចាស់

    តារាបង្ហាញម៉ូដ នៅ សូនីតា ប្រាប់មូលហេតុ 5 ចំណុចធ្វើ​ឱ្យនាងសុខចិត្តយកស្វាមីចាស់

    តារាបង្ហាញម៉ូត អ្នកនាង នៅ សូនីតា បានបង្ហាញភាពផ្អែមល្ហែមនិង រៀបរាប់ពីជីវិតគូ ដែលនាងបានចាប់ដៃគ្នាជាមួយស្វាមី លោក ទិត្យ ថាវរឹទ្ធ បើគិតមកដល់ពេលនេះ នាងបានបង្កើតកូនប្រុសដ៏ស្រស់ស្អាតម្នាក់ មានវ័យជិតមួយខួបហើយ។ កន្លងមកនាងបានរៀបរាប់ថា ជីវិតពិតជាមិនងាយស្រួលនោះទេ ដែលបាន ប្រែក្លាយពីក្មេងស្រីម្នាក់ មកធ្វើជាម្តាយនិងភរិយា។ ការរៀបរាប់ជាមួយនិងទឹកភ្នែករលីង រលោង សូនីតា ប្រាប់ថា នាងមានអនុស្សាវរីយ៍ជាច្រើន ជាមួយស្វាមី គ្រាដែលនាង ទើបតែចាប់ផ្តើមសេពគប់គ្នាជាប្តីប្រពន្ធ មិនទាន់បានមួយឆ្នាំស្រួលបួលផង ប្តីរបស់ នាង ក៏ធ្លាក់ខ្លួនឈឺ។

    នៅពេលថ្មីៗនេះ យោងតាមហ្វេសប៊ុកផ្លូវការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់តារាសម្ដែង នៅ សូនីតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានសរសេររៀបរាប់ពីការយកស្វាមីចាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាងខ្លួនឱ្យដឹងថា៖ ​​​​​​​​​​​​​​​​​​«ហេតុអី ​​​​​​​​​មនុស្សស្រីសុខចិត្តយកប្ដីចាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាយុច្រើនជាងខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

    បុរសម្នាក់នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចមិនមែនជាបុរសសង្ហា មិនឡូយឆាយ បណ្ដើរគ្នាទៅណាមកណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏មិនស័ក្តិសមនឹងនាងដែរ តែបើនិយាយថា មកពីគាត់ជាអ្នកមាន មានទ្រព្យ មានមុខមាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានយសសក្តិ ក៏មិនមែនអាចឱ្យនាងជ្រើសរើសគាត់ដែរ ព្រោះថា លុយដែលនាងមាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការងារដែលនាងធ្វើ ក៏អាចចិញ្ចឹមនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងគ្រួសារនាងឱ្យរស់នៅបានស្រួលហើយ។ ប៉ុន្តែអាចមានចំណុចផ្សេងទៀត ដែលនាងសុខចិត្តជ្រើសយកបុរសវ័យចំណាស់នេះគឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៖

    1. មិនមិនសង្ហា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្ដើរទៅណាមិនសម តែគាត់មានចរឹតចាស់ទុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្ដើរទៅណាមកណា ធ្វើឱ្យនាងមានសេចក្ដីថ្លៃថ្នូរ អាចចូលចំណោមគេចុះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។
    2. គាត់ធ្វើឱ្យនាងមានអារម្មណ៍ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កក់ក្ដៅ មានសុវត្ថិភាព គ្រប់ពេលដែលនាងមានគាត់នៅក្បែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។
    3. គាត់ផ្ដល់កម្លាំងចិត្ត ជំរុញនាងគ្រប់កាលៈទេសៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងតែងតែផ្ដល់គំនិតល្អៗ គាំទ្រនាងគ្រប់ពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។
    4. គាត់ប្រៀបដូចជាឪពុកម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត់ឱន អធ្យាស្រ័យ មានចិត្តមេត្តា ចេះការពារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងជាពិសេសគឺ មិនដែលធ្វើឱ្យនាង ខ្វល់គិត ពិបាកចិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះតែគាត់នោះឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។
    5. គាត់អាចធ្វើបានគ្រប់យ៉ាងដើម្បីនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​ លះបង់ ស្មោះត្រង់ ថ្នាក់ថ្នម យល់ចិត្ត ជាពិសេសគឺ សម្ដីសម្ដៅគិតគូរ មិនចេះត្អូញត្អែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនពូកែដ្រាម៉ា មិនស្រែកគំហក មិនដែលបង្ខំនាងនោះទេ អ្វីៗគឺ ផ្ដល់សិទ្ធក្នុងការ គិត ពិភាក្សា ​​​​​​​​​​​​​​​​​​​​និងដោះស្រាយគ្នាជានិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    ជ្រើសរើសគូជីវិត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនបាច់ខ្វល់ទេថា គាត់សមនឹងយើង ឬក៏អត់ អ្នកដទៃគេមើលមិនគិត​​​​​​​​​​​​​​​​​​​​​​​​​​ ឬនិយាយបែបណា អ្វីដែលសំខាន់គឺ យើងអាចទទួលយកគាត់បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់អាចផ្ដល់ឱ្យយើង នូវអ្វីដែលយើងត្រូវការ នោះគឺ សេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ ក្នុងជីវិតគូដ៏យូរអង្វែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ #មនុស្សចុងក្រោយ»៕

  • ពុទ្ធោ!! ម៉ែរួយ ឱបម្ដាយយំរំឭកអាតីតកាលរឿងភ្លើងឆេះផ្ទះ

    ពុទ្ធោ!! ម៉ែរួយ ឱបម្ដាយយំរំឭកអាតីតកាលរឿងភ្លើងឆេះផ្ទះ

    មុនទទួលបានជោគជ័យលើអាជីវកម្មអនឡាញដូចសព្វថ្ងៃនេះ ម៉ែរួយ ដែលគ្រប់គ្នាស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុន Rouy Infinity Co,.ltd នោះធ្លាប់ជួបរឿងរ៉ាវ និងឧបសគ្គជាច្រើនដែលហែលឆ្លងក្នុងជីវិត។ ម៉ែរួយ បានឱ្យដឹងថា កាលពីជាង១០ឆ្នាំមុនក្រោយពីឪពុកចែកឋានទៅខ្លួន និងអ្នកម្ដាយបានទៅធ្វើការងារនៅប្រទេសថៃដើម្បីយកកម្រៃមកជួយផ្គត់ផ្គង់គ្រួសារ និងឲ្យប្អូនរៀនសូត្រ។

    ធ្វើការនៅប្រទេសថៃ៣ឆ្នាំឃើញថាជីវិតគ្រួសាររបស់ ម៉ែរួយ ចាប់ផ្ដើមប្រសើរឡើងគួរឲ្យកត់សម្គាល់រហូតសន្សំប្រាក់បានទុកមករកស៊ីនៅស្រុកខ្មែរក្នុងពេលដ៏ខ្លីខាងមុខទៀតផង។ ប៉ុន្តែក្ដីសង្ឃឹមត្រូវបានរលាយដូចអំបិលត្រូវទឹកក្រោយភ្លើងឆាបឆេះផ្ទះខ្ទេចខ្ទីគ្មានសល់ បើសរុបជាទឹកប្រាក់ទ្រព្យសម្បត្តិដែលខូចខាតដោយសារភ្លើងឆេះផ្ទះអស់ជាង១ម៉ឺនដុល្លារអាមេរិក។ ដោយអំឡុងពេលនោះ ម៉ែរួយ កំពុងតែធ្វើការនៅប្រទេសថៃ គ្រាន់តែទទួលបានដំណឹងថាភ្លើងឆេះផ្ទះអស់ខ្ទេចខ្ទីគ្មានសល់បានធ្វើឲ្យអគ្គនាយិកា Rouy Infinity Co,.ltd អស់កម្លាំងទាន់ដៃជើងធ្វើអ្វីមិនកើត ព្រោះទ្រព្យសម្បត្តិខំរកច្រើនឆ្នាំបែរជាត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។

    ជាមួយអារម្មណ៍ក្ដុកក្ដួល ម៉ែរួយ រៀបរាប់ទាំងទឹកភ្នែកយំឱបអ្នកម្ដាយជាទីស្រឡាញ់ថា៖” ក្រោយភ្លើងឆេះផ្ទះហើយខ្ញុំមិនបានត្រឡប់មកស្រុកខ្មែរតាមការគ្រោងទុកនោះទេ ពេលហ្នឹងមានតែនៅប្រទេសថៃ ធ្វើការរកលុយជាមួយបងប្អូនបន្ថែមទៀត ដើម្បីយកមកធ្វើផ្ទះ។ ដោយកាលនោះម៉ាក់ទៅនៅផ្ទះបងប្អូន ព្រោះផ្ទះយើងឆេះអស់អត់មានកន្លែងនៅទេ។ ខ្ញុំបានខ្ចីលុយថៅកែផ្ញើរមកឲ្យម៉ែដើម្បីធ្វើផ្ទះ”។ ម៉ែរួយ បន្ថែមទៀតថា ដូច្នេះវាមិនងាយស្រួលនោះទេទម្រាំតែជីវិតខ្លួនបានជោគជ័យដូចសព្វថ្ងៃនេះគឺជួបរឿងរ៉ាវកម្សត់ជូរចត់ជាច្រើនដែលនឹកស្មានមិនដល់ ព្រោះជីវិតគ្រួសារក្រោយភ្លើងឆេះផ្ទះរួចគឺធ្លាក់ដល់សូន្យហៅលែងលឺតែម្ដង។ ជាចុងក្រោយ ម៉ែរួយ សូមផ្ដាំផ្ញើរដល់ពូកម៉ែបងប្អូន ប្រសិនបើមានរឿងអ្វីមួយដូចខ្លួនកុំបាក់ទឹកចិត្តត្រូវតែបន្តពុះពាររាល់ឧបសគ្គហើយគិតថាខ្លួនយើងអាចធ្វើវាបានហើយដាក់គោលដៅឲ្យបានច្បាស់លាស់នោះជីវិតយើងនឹងជោគជ័យហើយ៕

  • តារាចម្រៀងស្រី ឈូរ ស្រីរ័ត្ន ម្ចាស់បទល្បី«បុរស» បាត់មុខពីសិល្បៈយូរព្រោះមូលហេតុមួយ

    តារាចម្រៀងស្រី ឈូរ ស្រីរ័ត្ន ម្ចាស់បទល្បី«បុរស» បាត់មុខពីសិល្បៈយូរព្រោះមូលហេតុមួយ

    តារាចម្រៀងស្រីមានទឹកដមសំឡេងពីរោះប្រចាំផលិតកម្មសាស្ត្រាហ្វៀមគឺអ្នកនាង ឈូរ ស្រីរ័ត្ន ជាម្ចាស់បទល្បីៗជាច្រើនសម្រាប់ប្រកបភាពយន្ដតូចធំដូចជាបទ បុរស , ទឹកភ្នែកកក , មួយលានបែកមួយលានជួប ជាដើម។ តារាចម្រៀងស្រីរូបនេះ ត្រូវបានមហាជាច្រើនគាំទ្រ និងទទួលស្គាល់ចាប់តាំងពីអ្នកនាងចូលប្រលងនៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol។

    ស្រីរ័ត្ន បានឃ្លាតឆ្ងាយពីអារម្មណ៍របស់ប្រិយមិត្តអ្នកស្ដាប់ចម្រៀងនាងអស់រយៈពេលយូរមកហើយ ទើបធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់អ្នកនាង។ ជួបជាមួយអ្នកសារព័ត៌មានឡារ៉ែន ស្រីរ័ត្នបានរៀបរាប់ប្រាប់ថា ការងារសិល្បៈរបស់អ្នកនាងសព្វថ្ងៃរៀងរយាលបន្ដិចហើយ ដោយសារតែអ្នកនាងពុំសូវមានពេលគ្រប់គ្រាន់សម្រាប់ការថតសំឡេងបទចម្រៀងថ្មីឱ្យផលិតកម្ម។ « ខាងផលិតកម្ម សាស្ត្រាហ្វៀម នៅតែបន្ដទាក់ទងមកប្អូនឱ្យទៅថតសំឡេងរហូតបង! តែប្អូនពុំសូវមានពេលវេលាគ្រប់គ្រាន់ឱ្យផលិតកម្ម ទើបសម្រេចចិត្តផ្អាកមួយរយៈសិនទៅបង! ណាមួយបេប៊ីនៅតូចពេក ទើបមិនហ៊ានបណ្ដោយឱ្យគេមើលថែជំនួស» នេះបើតាមសម្ដី ស្រីរ័ត្ន។

    តារាចម្រៀងស្រី ឈូរ ស្រីរ័ត្ន បានប្រាប់ដោយមិនលាក់បាំងថា អ្នកនាងមានគ្រួសារមក 5ឆ្នាំហើយ ព្រមទាំងមានកូនប្រុសបងអាយុ1ខួប និងកូនស្រីទើបតែមានអាយុ3ខែប៉ុណ្ណោះ។ ដោយសារតែជាប់រវល់មើលថែទាំកូនទាំងពីរនេះហើយ ទើបធ្វើឱ្យអ្នកនាងផ្អាកចេញបទចម្រៀងសិន។ ក៏ប៉ុន្ដែអ្នកនាងបានអះអាងថា អ្នកនាងមិនបានចោលការងារសិល្បៈទាំងស្រុងនោះទេ។ រហូតដល់មានពេលវេលាគ្រប់គ្រាន់វិញ អ្នកនាងនឹងងាកមកបន្ដចូលសិល្បៈដូចដើម។

    សូមជម្រាបផងដែរថា សំឡេងរបស់តារាចម្រៀងស្រី ឈូរ ស្រីរ័ត្ន នៅតែដក់ជាប់ក្នុងបេះដូងអ្នកស្ដាប់ ជាពិសេសគឺបទ «មួយលានបែក មួយលានជួប» នៅក្នុងផលិតកម្មសាស្ត្រាហ្វៀម បានអង្រួនចិត្តអ្នកគាំទ្រ ជាមួយនិងមនោសញ្ចេតនានៅក្នុងបទចម្រៀង ដែលបទនេះបង្ហោះនៅថ្ងៃដំបូង មានអ្នកចូលទស្សនាដល់ទៅជាង 1លាននាក់ទៅហើយ។ យ៉ាងណាវិញ អ្នកគាំទ្រនៅតែទន្ទឹងចាំបទចម្រៀងថ្មីរបស់អ្នកនាងនាពេលឆាប់ៗខាងមុខនេះ៕

  • ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ជាជម្រើសដ៏ត្រឹមត្រូវ និងល្អស័ក្តិសមបំផុតកំឡុងពេលទប់ស្កាត់ជំងឺ Covid-19 នេះ!!

    ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ជាជម្រើសដ៏ត្រឹមត្រូវ និងល្អស័ក្តិសមបំផុតកំឡុងពេលទប់ស្កាត់ជំងឺ Covid-19 នេះ!!

    (ភ្នំពេញ) ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០៖ បើគ្រាន់តែត្រូវការភាពត្រជាក់លោកអ្នកប្រហែលជានឹងមិនសូវខ្វល់ពីការជ្រើសរើសប្រភេទម៉ាស៊ីនត្រជាក់នោះទេ…! ប៉ុន្តែប្រសិនបើលោកអ្នកត្រូវការលើសពីភាពត្រជាក់ដែលអាចផ្តល់នូវផាសុកភាព និងសុខុមាលភាពបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ…លោកអ្នកប្រាកដជាខ្វល់ និងបារម្ភថាតើម៉ាស៊ីនត្រជាក់ប្រភេទណា…ម៉ាកអ្វីដែលអាចមានសមត្ថភាព និងមុខងារពិសេសបែបនេះ…!

    ជាមួយនឹងស្ថានភាពបច្ចុប្បន្នសុខភាពគឺជាកត្តាសំខាន់បំផុតសម្រាប់លោកអ្នក ហើយម៉ាស៊ីនត្រជាក់ដែលល្អស័ក្តិសមបំផុត និងជាជម្រើសទី ១ ក្នុងការជួយថែរក្សាសុខភាព និងផ្តល់ខ្យល់បរិសុទ្ធស្រស់ថ្លាបំផុតជូនលោកអ្នក និងមនុស្សជាទីស្រឡាញ់ក្នុងក្រុមគ្រួសារគឺ ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី ដែលត្រូវបានរចនា និងផលិតឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយដែលអាចផ្តល់ជូនលោកអ្នកនូវផាកសុកភាពខ្ពស់ និងជួយសន្សំសំចៃ ហើយខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិពិសេសមួយចំនួនដែលស័ក្តិសមបំផុតកំឡុងពេលទប់ស្កាត់ជំងឺ Covid-19 និងអាកាសធាតុក្តៅនេះផងដែរ៖

    * កាត់បន្ថយអាត្រាចម្លងតាមតំណក់ទឹកតូចៗ

    ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយ Wind-FreeTM gentle air flow បាញ់ខ្យល់ចេញមកថ្នមៗតាមរន្ធតូចៗចំនួន 23,000 រន្ធ ដែលអាចមានសមត្ថភាពក្នុងការកាត់បន្ថយនូវការធ្វើដំណើរ ឬបំលាស់ទីនៃតំណក់ទឹកតូចក្នុងបរិយាកាស ឬក្នុងខ្យល់បានយ៉ាងមានប្រសិទ្ធភាពបំផុត!

    * ការពារបាក់តេរីរហូតដល់99%

    ជាមួយ Tri-Care Filter មានសមត្ថភាពខ្ពស់បំផុតក្នុងការចាប់យកមេរោគ បាក់តេរី វីរុស ដែលបង្កជាអាឡ័កហ្សី ឬជំងឺផ្សេងៗបានយ៉ាងល្អបំផុតរហូតដល់ 99% និងបច្ចេកវិទ្យាPM10 Filter ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបានយ៉ាងល្អ!

    * ជួយឱ្យគេងលក់ស្កប់ស្កល់បំផុត

    ជាមួយនឹង Wind-FreeTM Sleeping Mode ជួយឱ្យលោកអ្នកគេងលក់ស្រួល ស្កប់ស្កល់ទល់ភ្លឺជាមួយនឹងសីតុណ្ហភាពដ៏សមស្របដោយមិនធ្វើឱ្យលោកអ្នកមានអារម្មណ៍ថាត្រជាក់ខ្លាំង ស្រៀវស្រាញ ស្ងួតខ្លាំង ឬខ្សោះខ្លួនឡើយ! លោកអ្នកនឹងមានអារម្មណ៍ល្អ ស្រស់ស្រាយគ្រប់ពេលក្រោកពីគេងជានិច្ច!

    * ជួយសន្សំសំចៃថាមពលអគ្គិសនីខ្ពស់បំផុតរហូតដល់ 77%

    ជាមួយនឹងមុខងារ Digital Inverter Boost ជួយសន្សំសំចៃថាមពល និងមានសំឡេងស្ងាត់ល្អ! ដូច្នេះទោះជាខែក្តៅក៏គ្មានការបារម្ភពីវិកយប័ត្រភ្លើងដែលធ្វើឱ្យលោកអ្នកឈឺក្បាលទៀតដែរ…!!

    ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្រួលខ្លួនជានិច្ច! ដើម្បីសុខុមាលភាពសម្រាប់មនុស្សជាទីស្រឡាញ់ទាំងអស់ក្នុងគ្រួសារ…ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី គឺជាជម្រើសដ៏ល្អស័ក្តិសមបំផុតសម្រាប់លោកអ្នក!!

    សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរផលិតផលដោយផ្ទាល់ ឬរកជាវបាននៅតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន! សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនរបស់យើងតាមរយៈលេខ៖ 1800 203 232 !!

  • ទីបំផុតកញ្ញា បរ៉ាម៉ី ចេញមុខបំភ្លឺការពិតរឿងបទ “កណ្តៀវអូនស្រួយ” និងសុំទោសជាសាធារណៈហើយ

    ទីបំផុតកញ្ញា បរ៉ាម៉ី ចេញមុខបំភ្លឺការពិតរឿងបទ “កណ្តៀវអូនស្រួយ” និងសុំទោសជាសាធារណៈហើយ

    បន្ទាប់ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅអ្នកនិពន្ធ និងម្ចាស់បទចម្រៀង «កណ្តៀវអូនស្រួយ» មកប្រជុំជាបន្ទាន់ និងធ្វើការព្រមាននៅព្រឹកថ្ងៃទី10 ខែមិថុនា ឆ្នាំ2020 នេះរួចមក រហូតមកទល់នឹងពេលនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កាហើយ ដោយទាំងអ្នកនិពន្ធ និងអ្នកចម្រៀង ព្រមទទួលស្គាល់កំហុសរបស់ខ្លួន និងសន្យាថា នឹងប្រើប្រាស់ចំណេះដឹងឱ្យមានសីលធម៌ និងជាប្រយោជន៍ដល់សង្គម ឈប់និពន្ធបទដែលបង្កប់ន័យ អសុរសបែបនេះទៀតហើយ។

    យ៉ាងណាមិញបន្ទាប់ពីរងការរិះគន់បទ ចម្រៀងមួយបទនេះក៏ត្រូវបានលុបចេញពី YOUTUBE ហើយកាលពីម្សិលមិញ។ ក្នុងនោះផងដែរ អ្នកចម្រៀងស្រី បរ៉ាម៉ី ដែលមានវ័យទើប18ឆ្នាំ ក៏បានបំភ្លឺការពិតរឿងបទ ​​​”កណ្តៀវអូនស្រួយ” និងចេញមុខសុំទោសជាសាធារណៈ។ ​ជួបជាមួយអ្នកសារព័ត៌មានអ្នកចម្រៀងស្រីរូបនេះបានអះអាងថា នាងមិនបានគិតពីមុនមកថា បទចម្រៀងមួយនេះនឹងផ្ទុះការរិះគន់ដល់ថ្នាក់នេះនោះទេ ។ នាងបន្តថា ពាក្យពេចន៍រិះគន់របស់មហាជន ពិតជាត្រឹមត្រូវនឹងឱ្យខ្លួនដឹងពីកំហុសក្នុងការបកស្រាយពិតមែន ហើយនាងក៏មានតែពាក្យសុំទោសដល់មហាជនជាសាធារណៈ និងព្រមកែប្រែឈប់ច្រៀងបទដែលបង្កភាពអសីលធម៌ដល់សង្គមជាតិ។

    សូមជម្រាបថា អ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា ក៏បានទទួលស្គាល់កំហុសនិងបានសរសេរកិច្ចសន្យាថានឹងមិននិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ កិច្ចសន្យានោះ មានខ្លឹមសារទាំង ថា «ខ្ញុំបាទឈ្មោះ អ៊ិច ចន្ថា កើតថ្ងៃទី8 ខែឧសភា ឆ្នាំ1981 ជាអ្នកនិពន្ធបទចម្រៀង ដែលមាន ចំណងជើងថា ( កណ្តៀវអូនស្រួយ ) និងបទ ( ស្រណោះអង្រែ) ជាបទចម្រៀង ដែលប្រើពាក្យពេចន៍ អសុរស ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម ដែលធ្វើឱ្យមហាជនមានការមិនពេញចិត្ត និងបណ្ដាលឱ្យប៉ះ ពាល់ដល់តម្លៃសីលធម៌សង្គម។ ខ្ញុំបាទ អ៊ិច ចន្ថា សូមធ្វើការសុំទោសជាសាធារណៈ ដល់មហាជន និងសូមសន្យាថា មិនតែងនិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ ខ្ញុំនឹងធ្វើការចុះបញ្ជីផលិតកម្មឱ្យបានត្រឹមត្រូវ តាមច្បាប់ និងយកទេពកោសល្យដែលខ្ញុំមាន មក ប្រើប្រាស់ក្នុងផ្លូវវិជ្ជមាន ដើម្បីជួយលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ»៕

  • សង្ស័យ!! មាស សុខសោភា ចេញពីថោន ចូលហង្សមាសជាការពិតហើយ

    សង្ស័យ!! មាស សុខសោភា ចេញពីថោន ចូលហង្សមាសជាការពិតហើយ

    កន្លងមកតារាចម្រៀង មាស សុខសោភា ធ្លាប់មានតម្រុយចេញពីផលិតកម្មថោនម្ដងរួចមកហើយ តែអ្នកនាងអះអាងថា អ្នកនាងនឹងនៅធ្វើការក្នុងផលិតកម្មថោន ដោយទឹចិត្ត បើទោះជាបងប្រុសមិនមានតំណែងនៅក្នុងផលិតកម្មក៏ដោយ។ តែថ្មីៗនេះស្រាប់តែ មាស សុខសោភា បានបង្ហោះរៀបបង្វិចចេញពីថោនបានសម្រេច និងត្រៀមបញ្ចេញបទចម្រៀងក្នុងទ្រនំថ្មីយ៉ាងច្បាស់ៗ។

    ក្នុងនោះ កញ្ញា មាស សុខសោភា បានសរសេរសារបែបនេះថា៖ «ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច»។

    បើតាមប្រភពអ្នកសិល្បៈ អាចបង្ហាញតម្រុយបានថា មាស សុខសោភា សង្ស័យចូលជ្រកក្នុងទ្រនំហង្សមាស និងបានបង្ហាញខ្លួនជាគណៈកម្មការមួយរូបក្នុងកម្មវិធីលំដាប់ពិភពលោកផងដែរ។ តែយ៉ាងណាក៏ដោយ តារាចម្រៀងរូបនេះនៅតែជាតារាស្រីមួយដួងដែលមានសំឡេងផ្អែមមុតនៅក្នុងដួងចិត្តអ្នកស្ដាប់គ្រប់ស្រទាប់ បើទោះបីជាផ្លាស់ទ្រនំជ្រកក៏ពិតមែន ក៏ប៉ុន្ដែទីផ្សារសិល្បៈរបស់នាង ហាក់បីដូចជាមិនរង្គោះរង្គើឡើយ៕

  • អ្នកចម្រៀងស្រី បរ៉ាម៉ី ចេញបទ”កណ្ដៀវអូនស្រួយ” រងការរិះគន់ចាស់ដៃ

    អ្នកចម្រៀងស្រី បរ៉ាម៉ី ចេញបទ”កណ្ដៀវអូនស្រួយ” រងការរិះគន់ចាស់ដៃ

    ថ្មីៗនេះ មានផ្ទុះការរិះគន់ជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះបទចម្រៀងមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលមានចំណងជើងថា «កណ្ដៀវអូនស្រួយ» ច្រៀងដោយអ្នកចម្រៀងស្រី បរ៉ាមី ​​​​​​​​​​​​​​​​​​​​ដោយសារតែឃ្លាឃ្លោង នៃបទចម្រៀងមួយបទនេះ​​​​​​​​​​​​​​​ ហាក់បីបង្កប់អត្ថន័យអាសអាភាស មិនសមរម្យ ​​​​​​​​​​​​​​​​​ធ្វើ ឮឱ្យប៉ះពាល់ដល់វប្បធម៌​​​​​​​​​​​​ ប្រពៃណីខ្មែរ ​​​​​​​​​​​​ជាជាងអត្ថន័យអប់រំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    បើយើងអានចំណងជើងតែមួយភ្លៀត​​​​​​​​​​​​​​​​​​​​​ វាមិនមានជាបញ្ហាអ្វីនោះទេ​​​​​​​​​ ប៉ុន្តែក្រោយយើងគិតបន្តិច ​​​​​​​​​​​​​​​​​​​​ចំណងជើងបទនេះ ហាក់មានន័យមិនល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលជាពិតអសុរសមិនគួរគប្បី ​​​​​​​​​​​​​​​​​​​​​​​​​ប៉ះពាល់ដល់នារីខ្មែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ យ៉ាងណាមិញ បទចម្រៀងនេះ ប្រសិនបើមិនមានការគ្រលាស់ពាក្យថា សម្រាប់អត្ថន័យនៅក្នុងបទចម្រៀង ក៏ស្ដាប់ទៅបែបធម្មតាផងដែរ។ អ្នកចែកចាយបទចម្រៀងមួយនេះ បានបង្ហាញការរិះគន់ ចំពោះអត្ថន័យបទចម្រៀងទាំងមូល ដោយពាក្យគន្លាស់កាត់ដែលអ្នកនិពន្ធបានប្រើ ត្រូវបានគេកត់សម្គាល់ថា មានភាពអាសអាភាស ដោយការរិះគន់នេះ ក៏បានវាយប្រហារទៅដល់ម្ចាស់បទផង។

    នៅមិនទាន់មានប្រតិកម្មពីម្ចាស់បទ និង អ្នកចម្រៀងនៅឡើយទេ បន្ទាប់ពីមានការរិះគន់ពីអ្នកចែកចាយបទនេះ តាំងពីបានដាក់បង្ហោះ។ យ៉ាងណាមិញ បទចម្រៀងមួយនេះ ក៏ត្រូវគេឃើញថា មានអ្នកចូល Views ច្រើនតែក្នុងរយៈពេលប៉ុន្មានម៉ោងផងដែរ បើទោះជាអត្ថន័យត្រូវគេរិះគន់។ អ្នកខ្លះបានទាំងសរសើរថា អត្ថន័យបទនេះ ដ្បិតថា មានភាព មិនសមរម្យនៅក្នុងពាក្យគន្លាស់កាត់ ប៉ុន្តែក៏ចាត់ទុកថាអ្នកនិពន្ធមានសមត្ថភាពផងដែរក្នុងការប្រើប្រាស់ពាក្យចុងជួនគន្លាស់កាត់ ខណៈដែលខ្លឹមសារបែបនេះ បទចម្រៀងជំនាន់ដើមក៏មានខ្លះៗផងដែរ ដោយគ្រាន់ពាក្យគន្លាស់កាត់នៅក្នុងបទ”កណ្ដៀវអូនស្រួយ”។

    នៅមិនទាន់ដឹងថា តើបទនេះទទួលបានការព្រមានពីអ្នកជំនាញលើខ្លឹមសារ និងអត្ថន័យ ឬ យ៉ាងណាទេ មកទល់នឹងដាក់បង្ហោះ ហើយមានអ្នករិះគន់ផង និង សរសើរផងបែបនេះ។ ចង់ដឹងថា បទចម្រៀងនេះ មានខ្លឹមសារបែបគន្លាស់កាត់

    បែបណា សូមទស្សនា Clip ខាងក្រោម៖

    https://youtu.be/dtCsb3vnYfQ