Author: អេបិល

  • តារាសម្ដែង ស្រេង ឈាងឡេង នាំយកអំណោយសប្បុរធម៌ចែកជូនចាស់ៗ និងក្មេងៗទីទាល់ក្រនៅកំពង់ស្ពឺ

    តារាសម្ដែង ស្រេង ឈាងឡេង នាំយកអំណោយសប្បុរធម៌ចែកជូនចាស់ៗ និងក្មេងៗទីទាល់ក្រនៅកំពង់ស្ពឺ

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាវ័យក្មេង លោក ស្រេង ឈាងឡេង និងលោក សែន ណារ៉ា ដែលជាដៃគូជំនួញ បានចាប់ដៃគ្នានាំយកអំណោយទៅប្រគល់ជូនលោកគ្រូអ្នកគ្រូ និងកុមារៗ នៅក្នុងសាលាបឋមសិក្សាវត្តត្រពាំងក្រពើ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

    នេះជាការចែករំលែក របស់អ្នកទាំងពីរ បន្ទាប់ពីបានចាប់ដៃគ្នា បើកគម្រោងលក់ដីឈ្មោះ សែនណារ៉ា ឈាងឡេង នៅម្ដុំផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង។ នៅព្រឹកថ្ងៃទី 21 ខែឧសភា នេះតារាសម្ដែងឯកប្រុស ស្រេង ឈាងឡេង ប្រាប់សារព័ត៌មាន ឡារ៉ែនថា ក្រៅពីគិតគូរផលិតបទចម្រៀង និងគម្រោងលក់ដី លោកក៏បានចូលរួម ក្នុងសកម្មភាពចែកអំណោយជូនដល់ចាស់ៗ ក្មេងៗ និងសហគមន៍ក្រីក្រមួយចំនួន ផងដែរនាពេលកន្លងមក ដោយលោកប្រកាសថា គឺមានតែការរួមចំណែកពីសប្បុរសជននេះបន្តិច និងពីពួកលោកជាដើមបន្តិចប៉ុណ្ណោះ ទើបធ្វើឲ្យពិភពទាំងមូលពោរពេញដោយក្ដីស្រទ្បាញ់។ លោកថាហេតុផល ដែលនាំឲ្យមានការឯកភាពគ្នា យកសម្ភារ:សិក្សា និងថវិការមកប្រគល់ជូនកូនសិស្ស ប្រមាណជាង200នាក់ និងលោកគ្រូអ្នកគ្រូមួយចំនួននៅទីនោះ គឺដោយសារតែលោកធ្វើជំនួញពុះដីលក់ នៅក្បែរៗនោះហើយមើលឃើញពីការលំបាកដោយផ្ទាល់ភ្នែក។

    មិនខុសគ្នាដែរ លោក សែន ណារ៉ា ម្ចាស់ក្រុមហ៊ុនពុះដីឡូតិ៍សែនណារ៉ា បានអះអាងថា អំណោយដែលបានយកមកប្រគល់ជូននេះ គឺជារបស់ក្រុមហ៊ុនរបស់លោក និងមានការចូលរួមពីសប្បុរសជន ដែលជាម្ចាស់ក្រុមហ៊ុនផ្សេងផងដែរ។ ក្នុងនោះ ក៏មានការចូលរួមពីព្រះចៅអធិការវត្តត្រពាំងក្រពើផងដែរ៕

  • ពៅ​ ​ភារិ​ទ្ធ​ ​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុមជម្រើសជាតិ​កម្ពុជា​

    ពៅ​ ​ភារិ​ទ្ធ​ ​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុមជម្រើសជាតិ​កម្ពុជា​

    ​ក្រោយពី​ធ្វើ​បាន​យ៉ាង​ល្អ​ ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​អង្គ​រថា​យហ្គឺរ​ ​កីឡាករ​ ​ពៅ​ ​ភារិ​ទ្ធ​ ​ហាក់​ទទួល​បាន​នូវ​ការ​គាំទ្រ​ខ្លាំង​ ​ក្រោយពី​បង្ហាញ​សមត្ថភាព​ទាត់បាល់​ពិន័យ​ពី​ចម្ងាយ​ល្អ​ៗ​ ​និង​ចំ​គោលដៅ​ជាច្រើន​គ្រាប់​។​

    ​ក្នុង​ការប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នៃ​ការ​ចាប់ផ្តើម​លី​ក​កំពូល​កម្ពុជា​នៅ​រដូវ​កាល​នេះ​ ​ក្រុម​អង្គ​រថា​យហ្គឺ​រកំ​ពុង​ស្ថិត​ក្នុង​ដំណើរ​យ៉ាង​ល្អ​ ​ដោយ​ឈរ​ក្នុង​តំណែង​ ​TOP​ ​5​ ​ដោយ​ក្នុង​ការប្រកួត​ទាំងនោះ​ ​ក៏​មាន​គ្រាប់​បាល់​ចំនួន​ ​3គ្រាប់​ផង​ដែរ​ដែល​រកបាន​ដោយ​កីឡាករ​ ​ពៅ​ ​ភារិ​ទ្ធ​ ​ដែល​បាន​ទាត់​បញ្ចូល​ទី​ពី​ចម្ងាយ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កម្ពុជា​ត្រូវ​ធ្វើការ​កោះហៅ​កីឡាករ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ដើម្បី​ត្រៀមខ្លួន​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ ​WORLD​ ​CUP​ ​ជាមួយនឹង​ក្រុម​ប៉ាគីស្ថាន​៕​

  • នៅ​ ​Premier​ ​League​ ​អង់គ្លេស​ ​មាន​អ្នកចាំទី​ជាតិ​អាស៊ាន​តែម្នាក់​គត់​ ​ពិតជា​អស្ចារ្យ​មែន​!​

    នៅ​ ​Premier​ ​League​ ​អង់គ្លេស​ ​មាន​អ្នកចាំទី​ជាតិ​អាស៊ាន​តែម្នាក់​គត់​ ​ពិតជា​អស្ចារ្យ​មែន​!​

    ​Premier​ ​League​ ​រដូវ​កាល​នេះ​ ​មាន​កីឡាករ​ទាំងអស់​ ​66សញ្ជាតិ​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ប្រទេស​អង់គ្លេស​ ​ក្នុង​នោះ​ក៏​មាន​អ្នកចាំទី​ ​Neil​ ​Etheridge​ ​សញ្ជាតិ​ហ្វីលីពីន​ម្នាក់​ដែរ​ ​ដែល​កំពុង​លេង​ឱ្យ​ក្លិប​ ​Cardiff​ ​City​។​ ​Etheridge​ ​ដែល​បាន​ក្លាយជា​កីឡាករ​ហ្វីលីពីន​ដំបូង​គេ​នៃ​សហគមន៍​អាស៊ាន​ដែល​បាន​ទៅលេង​នៅ​ ​Premier​ ​League​ ​ដ៏​ល្បីល្បាញ​។​

    ​យ៉ាងណាក្ដី​ ​Etheridge​ ​ក៏​ធ្លាប់​ជួប​រឿងរ៉ាវ​ជូរចត់​ក្នុង​វិស័យ​បាល់ទាត់​ជាច្រើន​ដែរ​ ​មុន​ពេល​មានឱកាស​បាន​ទៅលេង​នៅ​ ​Premier​ ​League​ ​នោះ​។​ ​កាល​ឆ្នាំ2014​ ​កីឡាករ​ដែល​បង្ហាញខ្លួន​ឱ្យ​ក្រុមជម្រើសជាតិ​ហ្វីលីពីន​បាន​ ​59ប្រកួត​រូប​នេះ​ ​បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្លិប​ ​Fulham​ ​ដោយសារតែ​ក្លិប​មួយ​នេះ​មិនបាន​ផ្ដល់​ឱកាស​ឲ្យ​គេ​បង្ហាញខ្លួន​ជាលើកដំបូង​នៅក្នុង​ ​Premier​ ​League​។​

    ​ក្នុង​ឆ្នាំ2015​ ​ដដែល​ ​Etheridge​ ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​ ​Walsall​ ​(​ក្លិប​ក្នុង​ ​League​ ​One​ ​របស់​អង់គ្លេស​)​ ​មុននឹង​ចាកចេញ​ទៅលេង​ឱ្យ​ ​Cardiff​ ​ក្នុង​ឆ្នាំ2017​ ​និង​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​បាន​ ​45ប្រកួត​នៅ​ ​Championship​ ​ហើយ​កាលពី​រដូវ​កាលមុន​ ​Etheridg​ ​បាន​បិទ​មិន​ឱ្យ​គូប្រកួត​ទាត់​ចូល​សូម្បីតែ​ ​1គ្រាប់​ចំនួន​ ​19ប្រកួត​ ​និង​បាន​នាំ​ ​Cardiff​ ​ឡើង​មកលេង​នៅ​ ​Premier​ ​League​ ​ក្នុង​រដូវ​កាល​នេះ​បានសម្រេច​។​ ​
    ​សូមជម្រាប​ដែរ​ថា​ ​ទោះជា​លេង​ឱ្យ​ក្រុមជម្រើសជាតិ​ហ្វ​លី​ពី​ន​មែន​ ​តែ​ ​Neil​ ​Etheridge​ ​គឺជា​កីឡាករ​មាន​កើត​នៅ​ក្នុង​ឡុងដ៍​ ​ប្រទេស​អង់គ្លេស​៕​



  • តើ​កីឡាករ​ដែល​ឈ្នះ​មេដាយ​នៅ​កីឡា​អាស៊ី​ ​នឹង​បាន​ទទួល​ប្រាក់​រង្វាន់​ប៉ុន្មាន​ទៅ​?​

    តើ​កីឡាករ​ដែល​ឈ្នះ​មេដាយ​នៅ​កីឡា​អាស៊ី​ ​នឹង​បាន​ទទួល​ប្រាក់​រង្វាន់​ប៉ុន្មាន​ទៅ​?​

    ​កម្ពុជា​បាន​បញ្ជូន​ ​13ប្រភេទ​កីឡា​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​លើក​ទី18​ ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី18​ ​សីហា​ ​រហូតដល់​ថ្ងៃទី2​ ​កញ្ញា​ ​ឆ្នាំមុន​ ​ដែល​ក្នុង​នោះ​សរុប​ទាំង​ប្រតិភូ​ ​និងកីឡា​ករ​ផង​ ​មាន​ទាំងអស់​ចំនួន​ ​71រូប​។​

    ​ទោះបីជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មិនបាន​ទទួល​នូវ​ការសន្យា​ឧបត្ថម្ភ​ដល់​កីឡាករ​ពី​ក្រុ​មហុ៑​នណា​ក៏ដោយ​ ​ក៏​ក្នុង​នោះ​កីឡាករ​កម្ពុជា​ដែល​រកបាន​មេដាយ​ពី​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ​រដ្ឋ​នឹង​ផ្តល់​ជា​ប្រាក់​រង្វាន់​ដល់​កីឡាករ​ទៅតាម​ប្រភេទ​មេដាយ​ ​ដួច​ខាងក្រោម​៖​ ​

    ​ប្រាក់​រង្វាន់​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​ ​ដូច​មាន​ខាងក្រោម​៖​
    ​ ​-​មេដាយមាស​ ​៨០,០០០,០០០​៛​
    ​-​មេដាយ​ប្រាក់​ ​៤០,០០០,០០០​៛​
    ​-​មេដាយ​សំរឹទ្ធ​ ​២៤,០០០,០០០​៛​

    ​សូម​រំឭក​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំ2014​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​លើកទឹកចិត្ត​បន្ថែម​ជូន​ដល់​វីរ​កីឡាការិនី​ ​ស៑ន​ ​សៀវ​ម៉ី​ ​ចំនួន​ ​1ម៉ឺន​ដុល្លារ​ផង​ដែរ​ ​ក្រោយ​រូប​នាង​បាន​ឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​តេ​ក្វាន់​ដូ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ដូចគ្នា​នេះ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​៕​


  • គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ ​ចាប់ផ្តើម​មើល​ជើងកី​ឡា​ករ​ ​ត្រៀម​កោះហៅ​ចូល​ក្រុមជម្រើសជាតិ​

    គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ ​ចាប់ផ្តើម​មើល​ជើងកី​ឡា​ករ​ ​ត្រៀម​កោះហៅ​ចូល​ក្រុមជម្រើសជាតិ​

    ​លោក​ ​Felix​ ​Agustin​ ​Gonzalez​ ​បាន​ចាប់ផ្តើម​ពិនិត្យមើល​សមត្ថភាព​កីឡាករ​នៅក្នុង​លី​ក​កំពូល​កម្ពុជា​ជា​បណ្តើរ​ៗ​ហើយ​។​ ​

    ​ដោយ​ចាប់ផ្តើម​តាំងពី​សប្តាហ៍​មុន​ ​លោក​ ​Felix​ ​Agustin​ ​Gonzalez​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ទៅ​អង្គុយ​ទស្សនាការ​ប្រកួត​នៅ​ឯ​ស្តាតចាស់​ ​ដោយមានអម​ដោយ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​លោក​ ​ឈូក​ ​ពិសិដ្ឋ​ ​ផង​ដែរ​។​

    ​ការ​ចាប់ផ្តើម​មើល​នេះ​ ​លោក​នឹង​មើល​ពី​ទម្រង់​លេង​ ​ក៏ដូចជា​សមត្ថភាព​កីឡាករ​កម្ពុជា​ ​ដើម្បី​ត្រៀម​កោះហៅ​ចូល​ក្រុមជម្រើសជាតិ​សម្រាប់​ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ ​ក្នុង​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់​ពិភពលោក​ ​FIFA​ ​World​ ​Cup​ ​2022​៕​


  • កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ឆ្នាំនេះ​ ​មាន​ពានរង្វាន់​អ្វីខ្លះ​?​

    កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ឆ្នាំនេះ​ ​មាន​ពានរង្វាន់​អ្វីខ្លះ​?​

    ​កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​រៀបចំ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​ឈាន​មកដល់​ឆ្នាំទី3​ ​ហើយ​។​ ​នៅក្នុង​ឆ្នាំនេះ​ផង​ដែរ​ ​គណៈកម្មការ​រៀបចំ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ ​Cambodian​ ​Football​ ​Award​ ​ជាថ្មី​ម្តង​ទៀត​ ​ដែល​នឹង​មាន​អ្នកចូលរួម​ជា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​បាល់ទាត់​ ​និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ទាំងអស់​។​

    ​គណៈកម្មការ​រៀបចំ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​បង្កើត​ឱ្យ​មាន​ពានរង្វាន់​ប្រមាណ10​ ​ផ្សេងគ្នា​ ​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​ដល់​ជយលាភី​នា​ដំណាច់​រដូវ​កាល​នេះ​ ​មាន​ដូចជា​ ​៖​

    ​1​-​គ្រូបង្វឹក​សម្បូរ​ប្រជាប្រិយ​ភាព​ ​
    ​2​-​កីឡាករ​សម្បូរ​ប្រជាប្រិយ​ភាព​ ​
    ​3​-​អ្នកគាំទ្រ​ឆ្នើម​ ​
    ​4​-​អ្នកថតរូប​បាល់ទាត់​ឆ្នើម​ ​
    ​5​-​កីឡាករ​សង្ហា​ជាងគេ​ ​
    ​និង​ពាន​ពិ​សេស​ៗ​ចំនួន5​ ​ផ្សេងទៀត​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កាលពី​រដូវ​កាល​កន្លងទៅ​ ​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ ​មាន​ចំនួន​តែ4​ ​ប៉ុណ្ណោះ​ ​ដែល​កាលនោះ​ ​លោក​ ​មាស​ ​ចាន់​ណា​ ​ឈ្នះ​ពាន​គ្រូបង្វឹក​សម្បូរ​ប្រជាប្រិយ​ភាព​ ​ខ្សែការពារ​ ​លី​ ​វ៉ា​ហេទ​ ​ឈ្នះ​ពាន​កីឡាករ​សម្បូរ​ប្រជាប្រិយ​ភាព​ ​លោក​ ​ប៊ី​វ​ ​តុលា​ ​ឈ្នះ​ពាន​អ្នកគាំទ្រ​ឆ្នើម​ ​ហើយ​លោក​ ​សឿន​ ​សា​យ័ន្ត​សន្យា​ ​ឈ្នះ​ពាន​អ្នកថតរូប​ឆ្នើម​៕​


  • មិនធម្មតា​ទេ​!​ ​Samsung​ ​រកចំណូល​បាន​$​ ​1ពាន់​លាន​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​A​

    មិនធម្មតា​ទេ​!​ ​Samsung​ ​រកចំណូល​បាន​$​ ​1ពាន់​លាន​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​A​

    ​Samsung​ ​ធ្លាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​មួយ​នៅ​ប្រទេស​ឥណ្ឌា​ ​តែបើ​ផ្អែក​តាម​ទិន្នន័យ​ចុងក្រោយ​វិញ​ ​Xiaomi​ ​គឺជា​ក្រុមហ៊ុន​ឈរ​លើ​លំដាប់​លេខ1​ ​នៅ​ត្រីមាស​ទី1​ ​ឆ្នាំ​ ​2019​ ​នេះ​ ​ខណៈ​ដែល​ ​Samsung​ ​ឈរ​លេខ​ ​2​ ​ដោយមាន​ចំណែក​ទីផ្សារ​ ​23​%​ ​(​ថយ​ចុះ​ ​4.8​%​ ​ធៀប​នឹង​ឆ្នាំមុន​)​។​

    ​Galaxy​ ​A10​ ​ដល់​ ​Galaxy​ ​A80​ ​ដែល​មានតម្លៃ​ចន្លោះ​ពី​ ​75ដុល្លារ​ដល់​ ​411ដុល្លារ​ ​ជា​តម្លៃ​លក់​នៅ​ប្រទេស​ឥណ្ឌា​។​ ​សរុបទៅ​ ​Samsung​ ​បាន​រំពឹង​ថា​ ​ស្មា​ត​ហ្វូ​ន​ត្រកូល​នេះ​ ​នឹងអាច​ជួយ​រកចំណូល​បាន​ ​4ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​។​

    ​លោក​ ​Ranjivit​ ​Singh​ ​និយាយ​ថា​ ​ក្នុងរយៈពេល​ជាង​ ​70ថ្ងៃ​កន្លងមក​នេះ​ ​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​A​ ​របស់​ ​Samsung​ ​អាច​លក់​បាន​ជាង​ ​5លាន​គ្រឿង​ ​ដែល​អាចប​ង្កើត​ចំណូល​បាន​ ​1ពាន់​លាន​ដុល្លារ​ឯណោះ​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ ​ប្រធាន​ផ្នែក​ទីផ្សារ​ ​Samsung​ ​ប្រចាំ​ប្រទេស​ឥណ្ឌា​៕​

  • DJI​ ​មាន​ផលិតផល​កាមេរ៉ា​ថ្មី​ ​មាន​អេក្រង់2​ ​តម្លៃ​ ​350ដុល្លារ​

    DJI​ ​មាន​ផលិតផល​កាមេរ៉ា​ថ្មី​ ​មាន​អេក្រង់2​ ​តម្លៃ​ ​350ដុល្លារ​

    ​ក្រុមហ៊ុន​ ​DJI​ ​បាន​បង្ហាញ​ចេញ​កាមេរ៉ា​ប្រភេទ​ ​Action​ ​ដំបូង​របស់​ខ្លួន​ ​ម៉ូដែល​ ​Osmo​ ​Action​។​ ​ក្នុង​នោះ​មាន​ដូចជា​ ​មាន​អេក្រង់​ចំនួន2​ ​បំពាក់​ពីមុខ​ ​និង​ពីក្រោយ​ ​ដែល​ជា​ប្រភេទ​អេក្រង់​ ​Color​ ​ទាំងគូ​។​ ​

    ​Osmo​ ​Action​ ​ក៏​មាន​សមត្ថភាព​ធន់​នឹង​ទឹក​ ​អាច​ប្រើជា​មួយ​ជើង​ ​GoPro​ ​ដទៃទៀត​បាន​ ​មាន​ ​Wi​-​Fi​ ​និង​ ​Bluetooth​ ​ហើយ​អាច​បញ្ជា​តាមកម្ម​វិធី​ ​DJI​ ​លើ​ទូរស័ព្ទ​បាន​ទៀតផង​។​ ​


    ​ឡេនស៍​របស់​កាមេរ៉ា​នេះ​មានកម្រិត​ ​12​ ​MP​ ​ជា​ប្រភេទ​ ​CMOS​ ​Sensor​ ​អាច​ថត​វីដេអូ​កម្រិត​ ​4K​/​60fps​ ​ថត​វីដេអូ​ ​HDR​ ​ក្នុង​ល្បឿន​ ​30fps​ ​វីដេអូ​ល្បឿន​យឺត​ ​240​ ​fps​ ​និង​វីដេអូ​កម្រិត​ ​1080p​ ​ឬ​ ​720p​ ​បាន​ទៀតផង​។​ ​

    ​អេក្រង់​ខាងមុខ​មាន​ទំហំ​ ​1.4​ ​អ៊ីញ​ ​និង​អេក្រង់​ខាងក្រោយ​ទំហំ​ ​2.25អ៊ីញ​ ​ជា​ប្រភេទ​ ​Touch​។​ ​លើស​ពីនេះ​ ​វា​ក៏​មានមុខ​ងារ​មួយ​ឈ្មោះថា​ ​RockSteady​ ​ជាមុ​ខ​ងារ​រក្សា​លំនឹង​បែប​អេឡិចត្រូនិក​ ​ដែល​អាច​ដំណើរ​សម្រាប់​ការ​ថត​គ្រប់​ប្រភេទ​។​

    ​កាមេរ៉ា​ ​Action​ ​នេះ​មាន​លក់​នៅ​លើ​វេ​ប​សាយ​ ​DJI​ ​ចាប់ពី​ថ្ងៃនេះ​ ​ក្នុង​តម្លៃ​ ​349ដុល្លារ​លើ​ទីផ្សារ​បរទេស​ ​ហើយនឹង​មាន​លក់​នៅ​តាម​ហាង​លក់រាយ​នៅ​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃទី22​ ​ខែឧសភា​នេះ​៕​


  • ភ្នំ​ពេញ​ក្រោ​ននឹង​ធ្វើ​កម្មវិធី​ ​Football​ ​Clinic​ ​មួយ​ ​នា​ចុង​សប្តាហ៍​នេះ​

    ភ្នំ​ពេញ​ក្រោ​ននឹង​ធ្វើ​កម្មវិធី​ ​Football​ ​Clinic​ ​មួយ​ ​នា​ចុង​សប្តាហ៍​នេះ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​បាន​ប្រកាស​ពី​ការរៀបចំ​កម្មវិធី​ ​Football​ ​Clinic​ ​មួយ​នៅ​វិទ្យាល័យ​សម្តេច​ឪ​ ​ដែល​ស្ថិតនៅ​លើទឹក​ដី​ខេត្តសៀមរាប​ ​ក្រោយពី​បញ្ចប់​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​។​ ​

    ​ចំពោះ​មូលហេតុ​ដែល​ក្លិប​ភ្នំ​ពេញ​ក្រោ​នបាន​សម្រេច​ជ្រើសរើស​យក​វិទ្យាល័យ​សម្តេច​ឪ​ដើម្បី​ធ្វើ​កម្មវិធី​នេះ​ ​គឺ​ដោយសារតែ​សង្កេតឃើញ​ថា​ ​វិទ្យាល័យ​ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​ឧត្តុង្គ​ឧត្តម​នៃ​ព្រះករុណា​សម្តេច​តា​ ​ព្រះ​បរម​រតន​កោដ្ឋ​នេះ​ ​បាន​ដើរតួ​នាទី​យ៉ាងសកម្ម​ ​និង​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​កសាង​ធនធានមនុស្ស​រាប់ពាន់​នាក់​ ​បន្ទាប់ពី​បាន​បង្កើត​ឡើង​តាំងតែពី​ឆ្នាំ1996​ ​មក​នោះ​។​

    ​ដោយមាន​ការចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​វិទ្យាល័យ​ ​រួម​ជាមួយនឹង​សិស្សានុសិស្ស​ប្រមាណ​ជា​ ​200នាក់​ ​កម្មវិធី​នេះ​ដែរ​គឺ​កើត​ចេញពី​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ ​ក៏ដូចជា​បណ្តា​ដៃគូ​ឧបត្ថម្ភ​ដទៃទៀត​របស់​ក្លិប​ដែល​មាន​គោលបំណង​ផ្សព្វផ្សាយ​ពី​កីឡាបាល់ទាត់​ដល់​យុវជន​ ​ជាពិសេស​ពី​បច្ចេកទេស​មូលដ្ឋាន​នៃ​ការ​ហ្វឹកហាត់​ ​ការប្រកួត​ ​ការរៀបចំ​ក្រុម​ ​ព្រមទាំង​ចំណេះ​ដឹង​ផ្សេង​ៗ​ទៀត​នៃ​បំណិន​ជីវិត​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ផ្នត់គំនិត​ ​និង​ការ​ពង្រឹង​គោលដៅ​ជីវិត​សម្រាប់​យុវវ័យ​ផង​ដែរ​៕​


  • ក្តៅ​ៗ​ ​លទ្ធផល​ចាប់​ពូល​ពានរង្វាន់​ ​AFC​ ​U16​ ​Championship​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​J​

    ក្តៅ​ៗ​ ​លទ្ធផល​ចាប់​ពូល​ពានរង្វាន់​ ​AFC​ ​U16​ ​Championship​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​J​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ ​បាន​ធ្វើការ​ចាប់​ពូល​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់​យុវជន​អាស៊ី​អាយុ​ក្រោម​ ​16ឆ្នាំ​ ​និង​ជា​លទ្ធផល​ ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​16ឆ្នាំ​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​J​ ​ជាមួយ​ម្ចាស់ផ្ទះ​ឡាវ​ ​ក្រុម​ខ្លាំង​ជប៉ុន​ ​និង​ម៉ាឡេស៊ី​។​

    ​តាម​ការ​គ្រោងទុក​ ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​អាស៊ី​អាយុ​ក្រោម​ ​16ឆ្នាំនេះ​ ​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែកញ្ញា​ ​ដោយ​ចម្រាញ់​យក​ក្រុម​លេខ1​ ​ប្រចាំ​ពូល​នី​មួយ​ៗ​ ​បូក​ជាមួយនឹង​ក្រុម​លេខ2​ ​ល្អ​បំផុត​ចំនួន​ ​5ក្រុម​ទៀត​ ​ដើម្បី​កក់​កៅអី​ទៅ​វគ្គ​ចាប់​ពូល​បន្ត​ទៀត​នៃ​ការប្រកួត​ពានរង្វាន់​យុវជន​អាស៊ី​អាយុ​ក្រោម​ ​16ឆ្នាំ​ ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នា​ឆ្នាំ2020​ ​នៅ​លើទឹក​ដី​ប្រទេស​សិង្ហបុរី​៕​