Author: អេបិល

  • កីឡាការិនី​មេដាយមាស​ ​Asian​ ​Games​ ​2018​ ​របស់​កម្ពុជា​ ​និង​ធ្លាប់​ឈ្នះ​មេដាយមាស​លំដាប់​ពិភពលោក​ដ៏​ច្រើន​ផង​នោះ​ ​មាន​រូប​សម្ផស្ស​មិនធម្មតា​ឡើយ​

    កីឡាការិនី​មេដាយមាស​ ​Asian​ ​Games​ ​2018​ ​របស់​កម្ពុជា​ ​និង​ធ្លាប់​ឈ្នះ​មេដាយមាស​លំដាប់​ពិភពលោក​ដ៏​ច្រើន​ផង​នោះ​ ​មាន​រូប​សម្ផស្ស​មិនធម្មតា​ឡើយ​

    ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក​ ​Jessa​ ​Khan​ ​ដណ្ដើម​បាន​មេដាយមាស​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ ​Asian​ ​Games​ ​2018​ ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ក្នុង​ប្រភេទ​ទម្ងន់​ ​49គីឡូក្រាម​ ​លើ​ប្រភេទ​កីឡា​ ​“​ជឺ​ជិត​ស៊ូ​”​ ​ដោយ​បាន​យកឈ្នះ​កីឡាការិនី​អារ៉ាប់រួម​ ​Mahra​ ​Alhinaai​ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​ ​100​-​០​ ​ដោយ​ប្រើ​ក្បាច់​កាច់​ក្រៀក​ដៃគូ​ប្រកួត​ឱ្យ​បោះបង់​ការប្រកួត​។​

    ​កីឡាការិនី​រូប​នេះ​ក៏​ធ្លាប់​ទទួល​បាន​មេដាយមាស​លំដាប់​ពិភពលោក​ជាច្រើន​គ្រឿង​រួចមក​ហើយ​ ​មុន​មកលេង​កីឡា​នេះ​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ ​Asian​ ​Games​ ​2018​។​

    ​ក្រៅពី​សមត្ថភាព​ ​និង​មេដាយមាស​ជាច្រើន​នោះ​ ​កីឡាការិនី​រូប​នេះ​ថែមទាំង​មាន​វ័យក្មេង​ ​និង​រូប​សម្ផស្ស​ស្រស់​ស្អាត​ទៀតផង​។​ ​ខាងក្រោម​នេះ​ជា​រូបភាព​របស់​កញ្ញា​ក្នុង​ការប្រកួត​លំដាប់​ពិភពលោក​ ​និង​ជីវភាពរស់នៅ​របស់​នាង​៕​


  • បញ្ញា​សិទ្ធ​ ​បាន​តម្លៃខ្លួនខ្ពស់ចេញទៅថ​ត​ស្ព​ត​ឱ្យ​ផលិតករ​ឡាវ​ ​

    បញ្ញា​សិទ្ធ​ ​បាន​តម្លៃខ្លួនខ្ពស់ចេញទៅថ​ត​ស្ព​ត​ឱ្យ​ផលិតករ​ឡាវ​ ​

    ​ត្រឡប់​មក​ពី​សម្ដែង​នៅ​អូ​ស្ដា្​រលី​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​តារា​សម្ដែង​ ​បញ្ញា​សិទ្ធ​ ​ស្រាប់តែ​ទទួល​ដំណឹង​ថា​ ​ត្រូវ​ផលិតករ​ជនជាតិ​ឡាវ​ក្នុង​ក្រុមហ៊ុន​ថ​ត​ស្ព​ត​ធំ​មួយ​ ​អញ្ជើញលោក​ឱ្យ​ថ​ត​ស្ព​ត​ ​Resort​ ​ល្បីឈ្មោះ​ប្រចាំ​ទីក្រុង​វៀង​ច័ន្ទ​តែម្ដង​ ​ដែល​ការងារ​មួយ​នេះ​ ​មិន​ងាយ​ទទួល​បាន​ឱកាស​ឡើយ​។​

    ​យើង​អាច​ចាត់ទុកថា​ណ​ ​តារា​ខ្មែរ​ចាប់ផ្ដើម​មា​នក្រេ​ឌីត​ជា​បណ្ដើរ​ហើយ​ ​បើ​ទោះជា​ក្នុង​ពេលនេះ​មិនទាន់​ទូលំទូលាយ​ខ្លាំង​។​ ​ធ្លាប់តែ​ផលិតករ​បរទេស​ចុះ​មក​ថត​រឿង​ ​ឬ​ ​ថ​ត​ស្ព​ត​នៅ​ស្រុកខ្មែរ​ ​ទើប​ផ្ដល់​ឱកាស​ឱ្យ​តារា​ខ្មែរ​បាន​ថត​ ​ប៉ុន្តែ​សម្រាប់​តារាចម្រៀង​ ​និង​ជាតា​រា​សម្ដែង​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​គឺ​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ថ​ត​ស្ព​ត​ធំ​មួយ​ប្រចាំ​ប្រទេស​ឡាវ​ ​ទាក់ទង​ឱ្យ​ថ​ត​ស្ព​ត​ ​Resort​ ​ល្បីឈ្មោះ​ប្រចាំ​ទីក្រុង​វៀង​ច័ន្ទ​តែម្ដង​ ​ដែល​នេះ​គឺជា​មុខមាត់​មួយ​របស់​តារា​ខ្មែរ​។​

    ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​គឺ​លោក​កំពុង​ស្ថិតនៅ​ប្រទេស​ឡាវ​ ​ដោយធ្វើ​សកម្មភាព​ថ​ត​ស្ព​ត​ឱ្យ​ ​Resort​ ​ធំ​មួយ​របស់​ប្រទេស​ឡាវ​ ​ដែល​ស្ថិតនៅ​ចំកណ្ដាល​រាជធានី​ប្រទេស​តែម្ដង​។​ ​លោក​គឺជា​តារា​ខ្មែរ​តែម្នាក់​ដែល​ត្រូវ​បាន​ផលិតករ​ឡាវ​ ​និង​ម្ចាស់​ ​Resort​ ​ជ្រើស​អោយ​ថត​ជាមួយ​តារា​ឡាវ​។​ ​លោក​ ​បាន​រៀបរាប់​ថា​ ​ពីលើ​ការ​បង្ហោះ​ថា​ ​ក្រុមហ៊ុន​ ​Dasavanh​ ​Nam​ ​Ngum​ ​Resort​ ​បាន​ទាក់ទង​លោក​តាមរយៈ​ហ្វេ​សប៊ុ​ក​ដើម្បីអោយ​ទទួល​ថ​ត​ស្ព​ត​ ​តាំងពី​លោក​មុន​ទៅ​សម្ដែង​នៅក្នុង​ប្រទេស​អូស្ត្រាលី​ម្លេះ​ ​ដោយ​ខាង​ក្រុមហ៊ុន​សុខចិត្ត​ទាំង​រង់ចាំ​លោក​ ​អោយ​ចប់​ការងារ​សម្ដែង​នៅ​ក្រៅប្រទេស​ទើប​ចេញ​ថត​នោះ​ផង​។​ ​លោក​ថាស​កម្ម​ភាព​ថ​ត​ស្ព​ត​ពី​ ​Resort​ ​នេះ​ ​គឺ​មាន​ច្រើន​ប្លង់​ ​ទើប​តម្រូវ​អោយ​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុជា​តាំងពី​ថ្ងៃ20​ ​ហើយ​រហូតដល់​ថ្ងៃទី27​ ​ឧសភា​ ​ទើប​បញ្ចប់​ការងារ​។​ ​

    ​លោក​បញ្ជាក់​ថា​ ​ខ្លួន​មិនមែន​ថ​ត​ស្ព​ត​នេះ​ ​តែ​ក្នុង​ប្រទេស​ឡាវ​ទេ​ ​ដោយ​ចប់​ការងារ​រយៈពេល4ថ្ងៃ​ ​លោក​ក៏​ត្រូវ​ទៅ​ថត​នៅក្នុង​ប្រទេស​ថៃ​រយៈពេល3ថ្ងៃ​ទៀតផង​ដែរ​ ​ទើប​លោក​យល់​ខ្លួន​ជាតា​រា​ខ្មែរ​ ​ដែល​សំណាង​ម្នាក់​ ​ដែល​ត្រូវ​បាន​ក្រុ​មហ៑ុន​ធំ​របស់​ឡាវ​ ​ពេញចិត្ត​អោយ​ថ​ត​ស្ព​ត​ ​ហើយ​បាន​ថត​ដល់២ប្រទេស​។​ ​លោក​ថា​ការងារ​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ ​ដោយ​ខាង​ក្រុមហ៊ុន​ក្រៅ​ផ្ដល់​តម្លៃ​ខ្លួន​ឱ្យ​ខ្ពស់​ ​ក៏​រ៉ាប់រង​សំបុត្រ​យន្តហោះ​ ​ការ​ស្នាក់នៅ​ ​និង​ហូបចុក​យ៉ាង​ពេញចិត្ត​ផង​ដែរ​។​ ​យ៉ាងណាមិញ​លោក​បដិសេធ​មិន​ទម្លាយ​ឱ្យដឹងពី​តម្លៃ​ចេញ​ថត​ក្រៅប្រទេស​នេះ​ទេ​ ​ដោយ​គ្រាន់តែ​អះអាង​ថា​ ​ខ្ពស់​ដាច់​ឆ្ងាយ​នៅក្នុង​ស្រុក​៕​

  • ក្រោយរៃអង្គាសប្រគំតន្ត្រីនៅកូរ៉េ តារាចម្រៀង ខេម និងលោក ឡេង ណាវ៉ាត្រា ប្រគល់ប្រាក់ជូនគន្ធបុប្ផា

    ក្រោយរៃអង្គាសប្រគំតន្ត្រីនៅកូរ៉េ តារាចម្រៀង ខេម និងលោក ឡេង ណាវ៉ាត្រា ប្រគល់ប្រាក់ជូនគន្ធបុប្ផា

    ដោយគោរពតាមការសន្សាជាមួយបងប្អូនខ្មែរនៅប្រទេសកូរ៉េ នៅរសៀលថ្ងៃទី 23 ខែឧសភា ឆ្នាំ 2013 តារាចម្រៀង ខេម ប្រចាំផលិតកម្មថោន លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកហេង ឡុង តំណាងសមាគមសិល្បករខ្មែរ បានប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន 80 លានរៀល ជាក្រដាស់ប្រាក់រៀលខ្មែរ 500 នៅក្នុងនោះជាថវិការបានពីទឹកចិត្តពលករកូរ៉េនិងជាការថវិការ៉ៃអង្គាសពីពលករខ្មែរធ្វើការនៅទីនោះ ចំនួន20 លានរៀល និងការបន្ថែមថវិការបស់បុរីឡេងណាវ៉ាត្រា ចំនួន60 លានរៀលទៀត។

    តារាចម្រៀងខេម តំណាងសិល្បករខ្មែរ បានបញ្ជាក់ស្របគ្នាថា ការប្រគល់ជូននូវថវិកានេះ គឺបង្ហាញយ៉ាងច្បាស់ថា ថវិការៃអង្គាសពីបងប្អូននៅក្នុងប្រទេសកូរ៉េ ត្រូវបានបហរគល់ដល់ដៃរបស់មន្ទីរពេទ្យគន្ធបុប្ផាហើយ លោកអ្នកទាំង2ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ បានបង្ហាញអារម្មណ៍សប្បាយចិត្ត។ លោកបានបន្ដទៀតថា នៅពេលបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបែបនេះ កាន់តែធ្វើឱ្យលោកមានកម្លាំងច្រៀងរាំរៃអង្គាសនៅក្នុងសកម្មភាពនេះខ្លាំងឡើង ដោយលោកប្រកាសថា នឹងបន្តជួយច្រៀងមិនគិតកម្រៃបន្ថែមទៀត។ យ៉ាងណាមិញ លោក ហេង ឡុង ក៏អះអាងថាគឺជាលើកទីមួយផងដែរ ដែលការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ តាមរយៈការរៀបចំរបស់ក្រុមហ៊ុន ឡេងណាវ៉ាត្រា ធ្វើការរៃអង្គាសប្រាក់ពីពលករកូរ៉េ។

    លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា ថវិការដែលយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន80លានរៀលនេះ ថវិកាដែលបានពីការរៃអង្គាសពីបងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េតែ20លានរៀលប៉ុណ្ណោះ ទើបលោកសម្រេចបន្ថែមថវិការបស់បុរីចំនួន60លានរៀលទៀត ដើម្បីបង្គ្រប់80លានរៀល ស្មើនឹង2ម៉ឺនដុល្លារ។ លោកប្រាប់មូលហេតុដឬលលោកបានប្ដូរថវិកាជំនួយយសុទ្ធតែក្រដាសប្រាក់500រៀល យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា គឺដោយសារតែលោកចង់ពញាក់អារម្មណ៍ ឱ្យស្គាល់ពីតម្លៃប្រាក់រៀល និងដើម្បីឱ្យបងប្អូនដឹងថា បើចង់ជួយមន្ទីរពេទ្យគន្ធបុប្ផា មិនបាច់ចាំមានដល់រាប់រយដុល្លារនោះទេ គឺមានត្រឹម500រៀល ឬ មានត្រឹមប៉ុន្មានពាន់រៀល ក៍អាចរួមចំណែកជួយបាននោះដែរ តាមរយៈការរៃអង្គាសនានា។ លោកថានេះជាលើកទី3ហើយ ដែលលោកបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពី2លើកមុនគឺមានចំនួន50លានរៀល និង80លានរៀលរួចមកហើយ។ លោកមិនប្រកាសថានឹងធ្វើបែបនេះឱ្យបានទៀងទាត់នោះទេ ប៉ុន្តែលោកថានឹងនៅតែបន្តជួយគន្ធបុប្ផាតាមលទ្ធភាព៕

  • កក្រើក​ក្រុង​តាខ្មៅ​ ​!​!​ ​LG​ ​បើក​សម្ពោធ​សាខា​ថ្មី​ ​LG​ ​BRANDSHOP​ ​

    កក្រើក​ក្រុង​តាខ្មៅ​ ​!​!​ ​LG​ ​បើក​សម្ពោធ​សាខា​ថ្មី​ ​LG​ ​BRANDSHOP​ ​

    ​ក្រុមហ៊ុន​ ​LG​ ​Electronics​ ​និង​ ​ក្រុមហ៊ុន​ ​ជី​ហ្គៀ​ ​(​G​ ​Gear​)​ ​បាន​ប្រារព្ធ​នូវ​ពិធី​បើក​សម្ពោធ​សាខា​ថ្មី​មួយទៀត​ ​គឺ​សាខា​ ​LG​ ​BRANDSHOP​ ​ក្រុង​តាខ្មៅ​ ​ដែល​មាន​អាសយដ្ឋាន​ ​ផ្ទះលេខ​ ​5​-​6A​ ​ផ្លូវជាតិ​លេខ​ ​21B​ ​ភូមិថ្មី​ ​សង្កាត់​តាខ្មៅ​ ​ក្រុង​តាខ្មៅ​ ​កម្មវិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​ ​23​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​2019​ ​ក្រោម​អធិបតីភាព​លោកជំទាវ​ ​ហ៊ុន​ ​កុស​នី​ ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​ ​និង​ ​អ្នក​សារពត៌មាន​ប្រមាណ​ជាង​ ​200​ ​នាក់​ ​។​

    ​ហាង​ទំនើប​ ​LG​ ​BRANDSHOP​ ​មាន​វត្ថ​មានមុខ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ​2012​ ​មករ​ហូត​ដល់ពេល​បច្ចុប្បន្ន​ ​។​ ​ដោយសារតែ​មើលឃើញ​ពី​តម្រូវការ​ប្រើប្រាស់​ឧប​ក​រណ៏​អេ​ឡិច​ត្រូ​និច​មានការ​កើន​ឡើន​ ​ទទឹម​នឹង​ភាព​រីក​ចំរើន​ព្រម​ទាំង​សក្តា​នុ​ពល​កំពុងតែ​មាន​សន្ទះ​នៅក្នុង​តំបន់​ ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ទើប​ក្រុមហ៊ុន​ ​ជី​ហ្គៀ​ ​(​G​ ​Gear​)​ ​និង​ ​ក្រុមហ៊ុន​ ​LG​ ​Electronics​ ​បាន​សំរេចចិត្ត​បើក​បន្ថែម​នូវ​សាខា​ ​LG​ ​BRANDSHOP​ ​ថ្មី​មួយទៀត​នៅ​ក្រុង​ ​តាខ្មៅ​ ​ ​ដើម្បី​ជួយ​សម្រួល​ ​ដល់​អតិ​ថ​ជន​អោយ​កាន់តែ​មាន​ភាព​ងាយ​ស្រួយ​ក្នុង​ ​ការស្វែងរក​ ​ឧប​ក​រណ៏​អេ​ឡិច​ត្រូ​និច​ ​ប្រើប្រាស់​ប្រកបដោយ​គុណភាព​ ​។​ ​សូម​បញ្ជក់​ផង​ដែល​ថា​ហាង​ទំនើប​ ​LG​ ​BRANDSHOP​ ​មាន​សាខា​សរុប​ចំនួន​ ​9​ ​សាខា​ទូទាំង​ប្រទេស​កម្ពុជា​ដូចជា​ ​រាជធានី​ភ្នំពេញ​ ​មាន​ ​4​ ​សាខា​ ​និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​ ​សាខា​ខេត្ត​កំពង់ចាម​ ​សាខា​ខេត្តសៀមរាប​ ​សាខា​ ​ខេត្តបាត់ដំបង​ ​សាខា​ ​ក្រុង​ព្រះសីហនុ​ ​និង​ ​សាខា​ថ្មី​ ​ក្រុង​តាខ្មៅ​ ​ខេត្ត​កណ្ដាល​ ​នេះ​ជា​សាខា​ទី​ប្រាំបួន​ ​ ​របស់​ហាង​ទំនើប​ ​LG​ ​BRANDSHOP​ ​ ​។​ ​

    ​ ​LG​ ​BRANDSHOP​ ​ក្រុង​តាខ្មៅ​ ​គឺ​មានការ​ដាក់​បង្ហាញ​ ​និង​លក់​នូវ​រាល់​ឧប​ក​រណ៏​អេ​ឡិច​ត្រូ​និច​ ​របស់​ ​LG​ ​ទាំងអស់​ដែល​មាន​ដូចជា​ ​ទូរទស្សន៍​ ​ម៉ាស៊ីន​ត្រជាក់​ ​ទូរ​ទឹកកក​ ​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ ​ឧបករណ៍​បំពង​ ​សម្លេង​ ​និង​ ​ឧប​ក​រណ៏​ប្រើប្រាស់​ក្នុង​ផ្ទះ​ជាច្រើន​ផ្សេងទៀត​ ​ដែល​សុទ្ធសឹងតែ​ជា​ផលិត​ផល​ទំនើប​ៗ​ ​នឹង​ម៉ូដែល​ថ្មី​ៗ​ ​ចុងក្រោយ​គេ​បង្អស់​របស់​ ​LG​ ​។​ ​
    ​ ​ ​ ​ ​ ​ ​
    ​លោក​ ​Sung​ ​Suk​ ​Kim​ ​អគ្គនាយក​ក្រុមហ៊ុន​ ​LG​ ​ប្រចាំ​ប្រទេស​កម្ពុជា​ក៏បាន​មា​នប្រ​សាស​ដែរ​ថា​ ​“​ចក្ខុវិស័យ​របស់​ ​LG​ ​អេ​ឡិច​ត្រូ​និច​គឺ​ ​”​ការបង្កើត​ជីវិត​កាន់តែ​ប្រសើរ​ជាមួយ​អតិថិជន​របស់​យើង​”​ ​។​ ​វា​ជា​សារ​ដ៏​សាមញ្ញ​មួយ​ប៉ុន្តែ​ក្រុមហ៊ុន​ ​LG​ ​បាន​ចាប់ផ្តើម​ផ្ដល់​ជូន​វា​ជាមួយ​អតិថិជន​រួចមក​ហើយ​ ​ដូច្នេះ​ទីតាំង​ថ្មីនេះ​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​របស់​យើង​ដើម្បី​ទទួលយក​ផលិតផល​ ​LG​ ​និង​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ងាយស្រួល​។​ ​ ​លើស​ពីនេះ​ទៀត​ខ្ញុំ​ ​សូម​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នក​ទាំងអស់គ្នា​សម្រាប់​ការ​គាំទ្រ​ព្រមទាំង​ ​ផ្តល់​នូវ​ទំនុកចិត្ត​ចំពោះ​ផលិតផល​ម៉ាក​ ​LG​ ​នៅ​កម្ពុជា​ ​ដែល​ជាផ្នែក​មួយ​ជួយ​ជំរុញ​ឱ្យ​យើង​ពង្រីក​បណ្តាញ​កាន់តែ​ច្រើន​ដូចជា​បណ្តា​ហាង​លក់រាយ​និង​ហាង​ ​LG​ ​Brandshops​ ​នៅ​ទូទាំង​ប្រទេស​។​ ​

    ​លោក​ ​ឧកញ៉ា​ ​សុខ​ ​ពិសិដ្ឋ​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​ជី​ហ្គៀ​ ​(​G​ ​Gear​)​ ​បាន​មានប្រសាសន៍​ដែរ​ថា​ ​“​ ​LG​ ​BRANDSHOP​ ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​សំរាប់​ផ្ដល់​នូវ​បទ​ពិសោធ​ន៏​ថ្មី​ៗ​ ​នៃ​ការ​លក់​ផលិតផល​ ​LG​ ​បង្ដើ​ត​នូវ​បណ្ដាញ​សេវាកម្ម​សំរាប់​អតិថិជន​ដ៏​ល្អ​ ​និង​ ​ជា​កន្លែង​សំរាប់​ស្វែងយល់​ពី​បច្ចេក​វិទ្យា​ទំនើប​ៗ​ ​ចុងក្រោយ​បំផុត​ដូច​បណ្ដា​ប្រទេស​នានា​ ​នៅ​លើ​ពិភពលោក​។​ ​LG​ ​BRANDSHOP​ ​នឹង​នៅតែ​បន្ដ​តួនាទី​ ​និង​ ​បេ​សកម្ម​របស់​ខ្លួន​ដើម្បី​ ​កសាង​ទំនុកចិត្ត​ ​និង​ ​ផ្ដល់​នូវ​ផលិតផល​ដែល​មានការ​ធានា​ត្រឹមត្រូវ​ ​ជូន​អតិថិជន​ ​ដោយ​ផ្ដោត​សំខាន់​លើ​គោលការណ៍​ ​3​ ​ចំនុច​ ​៖​ ​
    ​-​ ​ទំនិញ​មានគុណ​ភាព​
    ​-​ ​សេវាកម្ម​ ​ល្អ​
    ​-​ ​តំលៃ​សមរម្យ​
    ​ ​
    ក្នុង​ឱកាស​បើក​សម្ពោធ​សាខា​ថ្មី​ ​នៅ​ក្រុង​តាខ្មៅ​នេះ​ផង​ដែរ​ ​ ​LG​ ​BRANDSHOP​ ​មាន​ធ្វើការ​លក់​បញ្ចុះតម្លៃ​ ​យ៉ាង​ពិសេស​រហូតដល់​ទៅ​ ​២០​%​ ​ការ​ថែម​ជូន​ការ​ដូរ​ភ្លាម​ៗ​ ​ជាច្រើន​ដោយ​ឥត​កំណត់​ ​ ​ ​ ​ ​ ​ ​យ៉ាង​សន្ធឹប​សន្ធាប់​ ​ដូចជា​គ្រឿងសម្អាង​ពី​ប្រទេស​កូរ៉េ​មួយ​ឈុត​,​ ​ដប​ទឹក​ ​LG​ ​ដ៏​ស្រស់​ស្អាត​,​ ​អាវយឺត​ ​និង​មួក​ ​LG​ ​ ​ជាដើម​ ​ព្រមទាំង​មានកម្ម​វិធី​លេង​កម្សន្ដ​ជាច្រើន​ផ្សេងទៀត​ ​កម្មវិធី​ពិសេស​នេះ​និង​ចាប់​ផ្ថើម​ពី​ថ្ងៃទី​ ​២៣​ ​រហូតដល់​ថ្ងៃទី​ ​២៦​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២០១៩​ ​ ​នៅ​ ​LG​ ​BRANDSHOP​ ​ ​ផ្ទះលេខ​ ​5​-​6A​ ​ផ្លូវជាតិ​លេខ​ ​21B​ ​ភូមិថ្មី​ ​សង្កាត់​ ​ ​តាខ្មៅ​ ​ក្រុង​តាខ្មៅ​ ​ខេត្ត​ ​កណ្តាល​ ​៕​

    ​ពត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​លេខទូរសព្ទ​ ​016​ ​882​ ​129​


  • អស់​តែ​ ​១៥០០រៀល​ ​ប៉ុណ្ណោះ​.​.​.​ផ្ញើ​បាន​គ្រប់​ទីកន្លែង​.​.​.​!​

    អស់​តែ​ ​១៥០០រៀល​ ​ប៉ុណ្ណោះ​.​.​.​ផ្ញើ​បាន​គ្រប់​ទីកន្លែង​.​.​.​!​

    ភ្នំពេញ​៖​ ​ថ្មី​ៗ​នេះ​ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​អេ​ ​អឹម​ ​ខេ​ ​បាន​រៀបចំ​ការ​ផ្តល់​ជូន​កាន់តែ​ពិសេស​សម្រាប់​អតិថិជន​ផ្ទេរ​ប្រាក់​អស់​ថ្លៃ​សេវា​ត្រឹមតែ​ ​១៥០០រៀល​ ​ប៉ុណ្ណោះ​ ​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ដែល​មាន​សុវត្ថិភាព​ ​និង​សេវា​លឿន​រហ័ស​ទាន់ចិត្ត​ ​នៅ​គ្រប់​ភ្នាក់ងារ​ ​អេ​ ​អឹម​ ​ខេ​។​ ​ការ​ផ្តល់​ជូន​ពិសេស​នេះ​ ​គឺ​ដើម្បី​លើកទឹកចិត្ត​អតិថិ​ជន​ទំាង​អស់​ ​ជាពិសេស​គឺ​ ​អតិថិជន​ដែល​នៅ​តំបន់​ឆ្ងាយ​ៗ​មាន​ភាព​ងាយស្រួល​ក្នុង​ការប្រើ​ប្រាស់​សេវា​ផ្ទេរ​ប្រាក់​នៅ​តាម​ភ្នាក់ងារ​ ​អេ​ ​អឹម​ ​ខេ​។​ ​

    ​បច្ចុប្បន្ន​នេះ​ ​ភ្នាក់ងារ​ ​អេ​ ​អឹម​ ​ខេ​ ​ប្រមាណ​ជិត​ ​៥០០០​ ​កន្លែងនៅ​ទូ​ទំាង​ប្រទេស​ ​កំពុងតែ​បន្ត​ផ្តល់​សេវា​ល្អ​ ​និង​មានទំនុក​ចិត្ត​ដល់​អតិថិ​ជន​ទំាង​អស់​ ​ក្រោម​ការ​ជ​ម្រុ​ញ​ ​និង​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ពី​ ​អេ​ ​អឹម​ ​ខេ​ ​ផង​ដែរ​។​ ​ដើម្បី​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​អតិថិជន​ ​ថ្មី​ៗ​នេះ​ ​អេ​ ​អឹម​ ​ខេ​ ​បាន​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្នែក​ខាងក្នុង​ ​ដើម្បី​ជួយ​ជ​ម្រុ​ញប្រ​សិទ្ធ​ភាព​ការងារ​របស់​ភ្នាក់ងារ​ ​ក៏ដូចជា​ផ្តល់​ឲ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការបាន​ច្រើន​ ​និង​ងាយស្រួល​ជាង​មុន​។​

    ​លោក​ ​ជា​ ​រតនា​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​បណ្តាញ​ ​និង​ប្រតិបត្តិ​ការ​ ​“​អេ​ ​អឹម​ ​ខេ​ ​បាន​នឹង​កំពុង​ពង្រឹងគុណភាព​ភ្នាក់ងារ​របស់​ខ្លួន​ដោយ​វិនិយោគ​ទៅលើ​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​ធ្វើ​យ៉ាងណា​ដើម្បី​បំពេញ​តម្រូវការ​អតិថិជន​របស់​យើង​។​ ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​ ​អេ​ ​អឹម​ ​ខេ​ ​យកចិត្ត​ទុកដាក់​ខ្ពស់ទៅ​លើ​ការ​ពង្រីក​បណ្ណា​ញប្រ​តិប​ត្តិ​ការ​ ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ភ្នាក់ងារ​ ​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​សេវា​របស់​យើង​នៅ​ជិត​ផ្ទះ​អតិថិជន​ ​ទោះបី​គាត់​រស់នៅ​តំបន់ជនបទ​ក្តី​”​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អេ​ ​អឹម​ ​ខេ​ ​គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិ​ការ​ ​និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​ ​និង​ចាប់ផ្តើម​ពង្រីក​សេវា​ផ្ទេរ​ប្រាក់​ ​តាំងពី​ឆ្នាំ​ ​២០១១​ ​មក​ម្លេះ​ ​ហើយ​បច្ចុប្បន្ន​នេះ​ ​បើ​គិត​ត្រឹម​ត្រីមាស​ទី១​ ​ឆ្នាំ​ ​២០១៩​ ​អេ​ ​អឹម​ ​ខេ​ ​មាន​អតិថិជន​សរុប​ចំនួន​ជាង​ ​៧០​ ​ម៉ឺន​នាក់​ ​ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជិត​ ​២៦០​ ​លាន​ ​ដុល្លារ​ ​អាមេរិក​ ​និង​ប្រាក់បញ្ញើ​ជាង​ ​១៦៥​ ​លាន​ ​ដុល្លារ​អាមេរិក​ ​មាន​ការិយាល័យ​ប្រតិបត្តិ​ការ​ចំនួន​ ​១៤៩​ ​កន្លែង​ ​និង​មាន​ភ្នាក់ងារ​ជិត​ ​៥០០០​ ​កន្លែងនៅ​ទូទាំង​ប្រទេស​។​ ​អេ​ ​អឹម​ ​ខេ​ ​មាន​ផលិតផល​ ​និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់​ជូន​អតិថិជន​ដូចជា​៖​ ​សេវា​ប្រាក់កម្ចី​ ​ប្រាក់សន្សំ​ ​សេវា​ផ្ទេរ​ប្រាក់​ក្នុង​ ​និង​ក្រៅប្រទេស​ ​សេវា​ទូទាត់​វិក្កយបត្រ​ ​សេវា​បង់​រំលស់​ ​ធានារ៉ាប់រង​ខ្នាត​តូច​ ​ធនាគារ​ចល័ត​ ​សេវា​បើកប្រាក់​បៀវត្សរ៍​ ​ម៉ាស៊ីន​ដក​ ​និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​ ​(​ATMs​/​CDMs​)​។​

  • ទឹកប្រាក់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អុី​ឈី​តាន់​ ​បាន​រក​ឃើញ​អ្នកឈ្នះ​ម្នាក់ទៀត​ហើយ​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​

    ទឹកប្រាក់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អុី​ឈី​តាន់​ ​បាន​រក​ឃើញ​អ្នកឈ្នះ​ម្នាក់ទៀត​ហើយ​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​

    ​ទឹកប្រាក់​ ​១០០​ ​លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បន្ត​ធ្លាក់​ដល់ដៃ​អតិថិជន​ដែល​មានសំណាង​ម្នាក់ទៀត​ហើយ​ ​មានឈ្មោះ​ ​ស៊ឹង​ ​សយ​ ​ភេទ​ស្រី​ ​អាយុ៣៧ឆ្នាំ​ ​រស់នៅ​ភូមិ​ត្រពាំងព្រីង​ ​ឃុំ​ត្រពាំងផ្លុង​ ​ស្រុក​ពញាក្រែក​ ​ខេត្ត​ត្បូងឃ្មុំ​។​ ​

    ​ថ្លែងប្រាប់​អ្នកតំណាង​ក្រុមហ៊ុន​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​អ្នកស្រី​ ​ស៊ឹង​ ​សយ​ ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ ​៖​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​នៅពេល​ដែល​មាន​អាការៈ​ដូចជា​ស្រេកទឹក​ ​និង​អស់កម្លាំង​ផង​នោះ​ ​អ្នកស្រី​បានឱ្យ​កូនស្រី​ទៅ​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ​ ​ដែល​ស្ថិតនៅ​ក្បែរ​ផ្ទះ​ចំនួន​មួយ​ដប​ ​លុះ​ពេល​មួល​គម្រប​ទទួលទាន​ ​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​នៅក្នុង​គម្រប​ដប​តែម្ដង​។​ ​ភ្លាម​នោះ​អ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​ហើយក៏​បាន​ស្រែក​ប្រាប់​អ្នកផ្ទះ​ ​និង​អ្នក​ដែល​នៅ​ជិត​ខ្លួន​ឱ្យ​ជួយ​ពិនិត្យមើល​ ​រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​អ្នកស្រី​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​១០០លាន​រៀល​នេះ​ ​នឹង​យក​មួយចំនួន​សងបំណុល​គេ​ ​និង​ទិញ​រថយន្ត​តម្លៃ​សម​ល្មម​មួយ​ទុក​គ្រាន់​ប្រើប្រាស់​ប្រចាំ​គ្រួសារ​ ​ហើយ​ទុក​មួយចំណែកទៀត​សម្រាប់​ឱ្យ​កូន​រៀន​បន្ត​។​ ​

    ​បន្ទាប់ពី​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ចំនួន១០០លាន​រៀល​ពី​ក្រុមហ៊ុន​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​អ្នកស្រី​ក៏បាន​ថ្លែងអំណរគុណ​ចំណោះ​ក្រុមហ៊ុន​តែ​បៃតង​អ៊ី​ឈី​តាន់​ដែល​បាន​បង្កើត​កម្មវិធី​ចែក​រង្វាន់​ប្រាក់​លាន​ដល់​អតិថិជន​ទូទៅ​ ​ជាពិសេស​ចំពោះ​អ្នកស្រី​តែម្ដង​ ​ដែល​អាច​ជួយ​កែប្រែ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​តទៅ​ថ្ងៃ​អនាគត​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី៣​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ ​រហូតដល់៧០រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន៧០រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន៧០រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ​៕​

  • ប្លែក​អារម្មណ៍​ ​!​!​ ​ដួង​ ​វិរៈ​សិទ្ធ​ ​ច្រៀង​បទ​ ​ខេមរៈ​ ​សិរីមន្ដ​ ​ត្រូវ​អ្នកលេង​បណ្ដាញ​សង្គម​ពោល​សរសើរ​ពីរោះ​ខ្លាំង​

    ប្លែក​អារម្មណ៍​ ​!​!​ ​ដួង​ ​វិរៈ​សិទ្ធ​ ​ច្រៀង​បទ​ ​ខេមរៈ​ ​សិរីមន្ដ​ ​ត្រូវ​អ្នកលេង​បណ្ដាញ​សង្គម​ពោល​សរសើរ​ពីរោះ​ខ្លាំង​

    ​យើង​ជឿ​ថា​ ​គ្មាន​មហាជន​រូប​ណា​ដែល​មិន​ស្គាល់​ ​និង​គាំទ្រ​តារាចម្រៀង​ដ៏​មាន​សំឡេង​ផ្អែម​ស្រទន់​ ​ដួង​ ​វីរៈ​សិទ្ធ​ ​នោះ​ទេ​។​ ​ក្រៅ​បទ​ពី​រោះ​ៗ​របស់​ ​វីរៈ​សិទ្ធ​ ​ភាគច្រើន​ដែល​មហាជន​មានការ​គាំទ្រ​ខ្លាំង​ហើយ​នោះ​ ​គឺជា​បទ​មនោសញ្ចេតនា​បែប​ស្រុកស្រែ​ ​ដែល​កាន់តែ​ស្តាប់​កាន់តែ​លង់​ទៅតាម​សំឡេង​របស់​តារា​រូប​នេះ​ ​ក្នុង​នោះ​មាន​ដូចជា​បទ​ ​“​ចិញ្ចៀន​ផ្កាស្មៅ​”​,​ ​“​ចែវទូក​រក​ស្នេហ៍​”​,​ ​“​ប្រយោគ​ស្នេហ៍​”​,​ ​“​សង្ឃឹមថា​អូន​ជួប​មនុស្ស​ល្អ​”​,​ ​“​ទឹកភ្នែក​ព្រាននារី​”​ ​និង​មាន​បទ​ ​cover​ ​ជាច្រើន​ទៀត​ដែល​សុទ្ធតែ​ពីរោះ​ជាប់ចិត្ត​អ្នក​ស្តាប់​ភាគច្រើន​។​

    ​ចំណែក​នៅមុន​នេះ​បន្តិច​ ​នា​ថ្ងៃទី២២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ប្រិយមិត្ត​ជាច្រើន​មានការ​ចាប់អារម្មណ៍​ ​និង​ភ្ញាក់ផ្អើល​សារ​ជាថ្មី​ ​ក្រោយពី​លោក​បាន​បកស្រាយ​ចម្រៀង​មួយ​បទ​ឡើងវិញ​ ​ក្រោម​ចំណងជើង​ថា​ ​“​អនុស្សាវរីយ៍​បាត់ដំបង​”​ ​ដែល​ជា​សំនៀង​ដើម​របស់​លោក​ ​ខេមរៈ​ ​សិរីមន្ត​។​ ​ក្នុង​នោះ​ ​លោក​ ​ដួង​ ​វីរៈ​សិទ្ធ​ ​ក៏បាន​បញ្ជាក់ឲ្យដឹង​ថា​ ​បទ​នេះ​ហើយ​ ​ដែល​លោក​ចូលចិត្ត​ច្រៀង​ ​មុន​ពេល​លោក​ចូល​សិល្បៈ​។​ ​ដូចនេះ​ដើម្បី​ជ្រាប​ ​កាន់តែ​ច្បាស់​ ​សូម​ស្តាប់​ទាំងអស់គ្នា​៕​

    https://youtu.be/vFr3q1KCENo

  • ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ស្វាមី​ ​ចេញដំណើរ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​អឺរ៉ុប​ ​

    ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ស្វាមី​ ​ចេញដំណើរ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​អឺរ៉ុប​ ​

    ​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប​មក​ហើយ​ ​កំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​រៀប​អាពាហ៍​ពិពាហ៍​យ៉ាង​អធឹក​អធ័ម​ជាមួយ​ស្វាមី​គឺ​ ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​កាលពី​ថ្ងៃទី16​ ​ខែឧសភា​ ​ឆ្នាំ2019​ ​ទើប​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ​ ​ដែល​មហាជន​មួយចំនួន​ធំ​ ​ពិតជា​បាន​ជ្រាប​ថាម​ង្គល​ការ​មួយ​នេះ​ពិតជា​បាន​ធ្វើ​ឱ្យ​ល្បី​ស្ទើរតែ​ពេញ​ហ្វេ​សប៊ុ​ក​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះទេ​ ​សូម្បីតែ​សារព័ត៌​មាន​ធំៗ​នៅក្នុង​ប្រទេស​ក៏បាន​ធ្វើការ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ផង​ដែរ​។​

    ​ក្រៅពី​ការចាប់អារម្មណ៍​ចំពោះ​ពិធី​មង្គលការ​ទាំងមូល​ហើយ​នោះ​ ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បាន​មក​អញ្ជើញ​ចូលរួម​ផង​ដែរ​ ​ក្រោម​មហា​កិត្តិយស​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៉ុន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​និង​ថ្នាក់​ដឹក​នាំ​ធំៗ​ជាច្រើន​នាក់​ទៀត​ ​ព្រម​ទំាង​តា​រា​ល្បី​ៗ​ជាច្រើន​ដួង​ ​ក៏​មានមុខ​ក្នុង​កម្មវិធី​ដ៏​អធិកអធម​មួយ​នេះ​ដែរ​។​

    ​ដោយឡែក​នៅមុន​នេះ​បន្តិច​ ​គេ​ប្រទះឃើញ​រូបភាព2សន្លឹក​ដែល​បាន​បង្ហោះ​ចេញពី​ហ្វេ​សប៊ុ​ក​របស់​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​ព្រមទាំង​បាន​ភ្ជាប់​សារ​ខ្លី​មួយ​ប៉ុណ្ណោះ​ថា​ ​“​ត្រៀម​រួចរាល់​សម្រាប់​ការ​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​”​។​ ​តែ​ទោះជាយ៉ាងណា​ក្តី​ ​នៅពេល​នេះ​ ​អ្នកលេង​បណ្ដាញ​សង្គម​ក៏​នៅ​មិនទាន់​ជ្រាប​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ស្វាមី​ ​នឹង​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​ណា​នោះ​ទេ​ ​គ្រាន់តែ​ដឹង​ថាទៅ​កាន់​ប៉ែក​អឺរ៉ុប​តែប៉ុណ្ណោះ​៕​

  • ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​៖​ ​ផ្សង​ប្រផ្នូល​ ​របស់​គោឧសភរាជ​ ​ឆ្នាំនេះ​ ​ដំណាំស្រូវ​ ​ពោត​ ​សណ្ដែក​ ​នឹង​ ​បានផល​ល្អ​ ​

    ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​៖​ ​ផ្សង​ប្រផ្នូល​ ​របស់​គោឧសភរាជ​ ​ឆ្នាំនេះ​ ​ដំណាំស្រូវ​ ​ពោត​ ​សណ្ដែក​ ​នឹង​ ​បានផល​ល្អ​ ​

    ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ឆ្នាំនេះ​ ​ការ​ផ្សង​តាម​ការ​បរិភោគ​របស់​គោឧសភរាជ​ ​តាមរយៈ​ព្រាហ្មណ៍​ព្រះរាជគ្រូ​ដែល​បាន​ទស្សន៍ទាយ​តាម​ក្បួនច្បាប់​ប្រពៃណី​ពី​បុរាណ​ថា​ ​ដំណាំ​ ​ស្រូវ​ ​ពោត​ ​សណ្ដែក​នឹង​ទទួល​បានផល​ល្អ​ប្រសើរ​ ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ទ្វារ​ទស​មាស​ ​ច្រត់​ព្រះនង្គ័ល​ ​ដែល​បាន​ ​ប្រារព្ធ​ធ្វើ​នៅ​កីឡដ្ឋាន​គិរីវង្ស​សុខ​សែន​ជ័យ​ ​ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ​ ​សង្កាត់​រកាក្រៅ​ ​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​។​

    ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ដែល​បាន​ប្រារព្ធ​ឡើង​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយ​អ្នក​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា​សព្វ​ព្រះរាជហឫទ័យ​រាជានុញ្ញាត​ឱ្យធ្វើ​ជា​ស្តេច​មាឃ​ ​កាន់​នង្គ័ល​ទី2​ ​តំណាង​របស់​ព្រះអង្គ​ ​គឺ​ឯកឧត្តម​ ​អ៊ូច​ ​ភា​ ​ខេត្តតាកែវ​ ​និង​ ​លោកជំទាវ​ ​ស្រី​ ​ប៉ុណ្ណា​ដា​វី​ ​ជា​ព្រះ​មេហួ​ ​។

    ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល​ឆ្នាំនេះ​ ​ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល​ ​ជា​ព្រះរាជ​ប្ប​វេណី​ដ៏​សំខាន់​ ​ចាត់ទុកជា​វប្បមង្គល​មួយ​ ​ដ៏​ប្រសើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំ​ដែល​ខាន​ ​តាំងពី​បុរាណកាល​រៀងមក​ ​ដែល​ជា​ការប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុកស្រែ​ចម្ការ​ថា​ ​រដូវវស្សា​បាន​ចាប់ផ្ដើម​ហើយ​។​
    ​ព្រះរាជ​ពិធី​នេះ​ ​កាលពីដើម​ឡើយ​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​វាល​ព្រះមេ​រុ​ ​ជិត​ព្រះបរមរាជវាំង​ ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ព្រះរាជ​ពិធី​ត្រូវ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះ​រាជានុញ្ញាត​ ​ឱ្យធ្វើ​នៅ​តាម​ខេត្ត​វិញ​ម្តង​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ទិសទី​បាន​ចូលរួម​ក្នុង​ព្រះរាជ​ប្ប​វេណី​ដ៏​សំខាន់​មួយ​នេះ​។​

    ​កាលពី​ឆ្នាំ2018​ ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ ​នៅ​ក្រុង​ស្វាយរៀង​ ​ខេ​ត្ដ​ស្វាយរៀង​។​ ​ជាមួយគ្នា​នេះ​ ​កាលពីឆ្នាំទៅ​ ​តាម​ការ​ផ្សង​ ​គោឧសភរាជ​ទាំងពីរ​ទៅតាម​ក្បួនច្បាប់​ប្រពៃណី​ពី​បុរាណ​បាន​បង្ហាញថា​ ​ដំណាំ​ ​ស្រូវ​ ​ពោត​ ​សណ្ដែក​ ​ទទួល​បានផល​ល្អ​ប្រសើរ​ ​ក្នុង​នោះ​គោ​ ​ឧសភរាជ​ទាំងគូ​ ​បាន​បរិភោគ​ស្រូវ​បាន​ប្រមាណ95​%​ ​ពោត​បាន​ប្រមាណ95​%​ ​និង​សណ្ដែក​បាន​ប្រមាណ80​%​ ​ក្នុងចំណោម​អាហារ​ទាំង7​ ​ដែល​ដាក់​ឱ្យ​ផ្សង​ប្រផ្នូល​នោះ​។​

    ​សម្រាប់​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ឆ្នាំ2019​ ​នេះ​ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ ​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​។​ ​នៅ​ចុងបញ្ចប់​នៃ​ពិធី​ ​ការ​ផ្សង​ប្រផ្នូល​សម្រាប់​ធ្វើការ​ទស្សន៍ទាយ​លើ​វិស័យ​កសិកម្ម​ដោយ​គោឧសភរាជ​ទាំង2​ ​បាន​បង្ហាញថា​ ​គោឧសភរាជ​បាន​បរិភោគ​ស្រូវ​ ​បាន​ប្រមាណ85​%​ ​ពោត​បាន​ប្រមាណ90​%​ ​និង​សណ្ដែក​បាន​ប្រមាណ85​%​ ​ក្នុងចំណោម​អាហារ​ទាំង​ ​7មុខ​ ​រួមមាន​ ​ស្រូវ​ ​ពោត​ ​ល្ង​ ​សណ្តែក​ ​ទឹក​ ​ស្រា​ ​និង​ស្មៅ​ ​ដែល​ដាក់​ឱ្យ​ផ្សង​ប្រផ្នូល​នោះ​៕​

  • លោក ពុទ្ធិស័ក្ត កាន់តែឡើងកូដមានទីផ្សាសម្ដែងខ្លាំងជាងចម្រៀង

    លោក ពុទ្ធិស័ក្ត កាន់តែឡើងកូដមានទីផ្សាសម្ដែងខ្លាំងជាងចម្រៀង

    តារាចម្រៀងវ័យក្មេង ពុទ្ធិស័ក្ដ បានចូលប្រឡូកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ តែលោកបានអះអាងថា អាជីពជាតារាចម្រៀងរបស់លោក មិនបានជោគជ័យ និងមានអ្នកស្គាល់លោកច្រើនោះទេ។ ដោយសារតែមានរូបរាងសង្ហា និងឆ្លងកាត់ការប្រលងកម្មវិធីបុរសឯកនៅប្រទេសហ្វីលីពីន បានចំណាត់ថ្នាក់លេខ ៣ បច្ចុប្បន្នតារាប្រុសមួយដួងនេះ បានបោះជំហ៊ានយ៉ាងរឹងមាំនៅក្នុងវ័ស័យនៃការសម្ដែង និងបង្ហាញម៉ូដវិញម្ដង។ លោក ពុទ្ធិស័ក បានប្រាប់ឡារ៉ែនថា លោកបានហាក់បីដូចជាមានទីផ្សារខ្លាំងក្នុងការសម្ដែងភាពយន្ដ រហូតដល់ថ្នាក់គ្មានពេលសម្រាប់ទទួលកម្មច្រៀងដូចពីមុនទៀតហើយ។

    នៅថ្ងៃខួបកំណើតទី 21 ខែឧសភា ឆ្នាំ 2019 យប់មិញនេះ លោក ពុទ្ធិស័ក្ត និយាយថា ដោយសារតែលោកកាន់តែស្គាល់មិត្តភ័ក្ត្រនៅក្នុងសិល្បៈ ទើបលោកសម្រេចចិត្តធ្វើខួបគម្រប់23ឆ្នាំនៅវីហ្វ្រេនបឹងត្របែក ដោយពិធីខួបនៅក្នុងថ្ងៃនោះលោកក៏សប្បាយចិត្តណាស់ដែរ ដែលមានផលិតករ និងតារាសិល្បៈច្រើននាក់ចូលរួម។ ក្នុងនោះ តារាសិល្បៈច្រើននាក់ ក៍នៅកំដរពិធីរបស់លោករហូតដល់ចប់គួរឱ្យសរសើរផងដែរ។

    ពាក់ព័ន្ធនឹងដំណើរការសិល្បៈ លោក ពុទ្ធិស័ក្ត រៀបរាប់ថា ពីដំបូងឡើងលោកគ្រាន់តែជាតារាចម្រៀងប្រចាំហាងមួយប៉ុណ្ណោះ ប៉ុន្តែដោយសារតែខាងផលិតករយល់ថាលោកមានរូបរាងសង្ហា ទើបហៅថតកុន ហើយដោយមានការជ្រោមជ្រែងពីបណ្ដាផលិតករមួយចំនួនផង ទើបលោកបានសម្ដែងតាំងពីតួរាយរង រហូតដល់តួឯក នាពេលចុងក្រោយ។ មកទល់ពេលនេះ លោកត្រូវបានផលិតករទាក់ទងអោយថតភាពយន្តកាន់តែច្រើន ដោយ4រឿងត្រូវបានថតរួចរាល់ហើយ ហើយ2រឿងទៀតនឹងថតក្នុងពេលខាងមុខ។ យ៉ាងណាមិញលោកថា មិនចោលអាជីពចម្រៀងនោះទេ គឺក្នុងពេលណាដែលលោកទំនេរ គឺលោកនឹងផលិតបទផ្ទាល់ខ្លួន ដើម្បីរំលឹកអាជីពចាស់របស់ខ្លួនជាថ្មី៕