Author: អេបិល

  • យ៉ែម​ ​សុ​ខាល​ ​នឹង​ជួប​ម្ចាស់ផ្ទះ​ថៃ​ក្នុងនាម​ជាគូ​ឯក​លើ​សង្វៀន​ ​Max​ ​Mouy​ ​Thai​

    យ៉ែម​ ​សុ​ខាល​ ​នឹង​ជួប​ម្ចាស់ផ្ទះ​ថៃ​ក្នុងនាម​ជាគូ​ឯក​លើ​សង្វៀន​ ​Max​ ​Mouy​ ​Thai​

    ​អ្នកប្រដាល់​កម្ពុជា​ ​បាង​ ​កា​យ៉ាក​ ​ឬ​យ៉ែម​ ​សុ​ខាល​ ​ត្រូវ​បាន​គេដាក់​ឱ្យ​វ៉ៃ​ជាគូ​ឯក​មួយ​រូប​ទៀត​នៅក្នុង​កម្មវិធី​ ​Max​ ​Muay​ ​Thai​ ​ULTIMATE​ ​បន្ទាប់ពី​ ​ធឿន​ ​ធា​រ៉ា​ ​ដែល​ក៏​ធ្លាប់​បាន​ទៅ​ប្រកួត​ជាគូ​ឯក​នៅ​សង្វៀន​ប្រទេស​ថៃ​មួយ​នេះ​នា​ពេល​កន្លងទៅ​ដូចគ្នា​ដែរ​។​

    ​ក្រោយ​យកឈ្នះ​លើ​គូប្រកួត​ជាបន្តបន្ទាប់​ ​ពេលនេះ​ ​យ៉ែម​ ​សុ​ខាល​ ​(​ឬ​បាង​ ​កា​យ៉ាក​)​ ​ត្រូវ​បាន​សង្វៀន​ប្រដាល់​ដ៏​ធំ​បំផុត​របស់​ថៃ​ ​(​Max​ ​Mouy​ ​Thai​)​ ​ចាប់គូ​ដាក់​ឱ្យ​ប្រកួត​ក្នុង​តំណែង​ជាគូ​ឯក​ថ្មី​មួយទៀត​នៅ​លើ​សង្វៀន​ក្នុង​ប្រទេស​ថៃ​មួយ​នេះ​។​ ​ដោយ​កីឡាករ​តំណាង​កម្ពុជា​រូប​នេះ​នឹង​ត្រូវ​តទល់​អ្នកប្រដាល់​ម្ចាស់ផ្ទះ​ថៃ​ឈ្មោះ​ ​អ៊ុ​លត្រា​ ​អា​ធី​ត​អាយ​អេ​ធី​ ​ក្នុង​ប្រភេទ​ទម្ងន់​ ​59គីឡូក្រាម​(​Main​ ​Event​)​។​ ​ដោយ​ការប្រកួត​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី26​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​ចាប់ពី​ម៉ោង6​:​20ល្ងាច​តទៅ​ ​និង​មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ប៉ុស្តិ៍​ទូរទស្សន៍​ថៃ​ ​Spring26​ ​៕​


  • ទេព​ ​ទី​ម៉ូ​ធី​ ​ទទួល​បានការ​ហ្វឹកហាត់​វាយ​កូន​បាល់​ជាមួយនឹង​អាហារូបករណ៍​រយៈពេល​ ​4ឆ្នាំ​នៅ​អាមេរិក​

    ទេព​ ​ទី​ម៉ូ​ធី​ ​ទទួល​បានការ​ហ្វឹកហាត់​វាយ​កូន​បាល់​ជាមួយនឹង​អាហារូបករណ៍​រយៈពេល​ ​4ឆ្នាំ​នៅ​អាមេរិក​

    ​កីឡាករ​វាយ​កូន​បាល់​វ័យក្មេង​ ​ទេព​ ​ទី​ម៉ូ​ធី​ ​ដែល​ជា​កូនប្រុស​របស់​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក​រយៈពេល​ ​4ឆ្នាំ​ ​នៅ​សាកល​វិទ្យាល័យ​ ​Virginia​ ​Wesleyan​ ​University​ ​ក្រោយពេល​ដែល​ ​ទី​ម៉ូ​ធី​ ​បាន​ឈ្នះ​ពាន​ ​Award​ ​To​ ​Best​ ​Male​ ​Athlete​ ​ក្នុង​ការប្រកួត​ប្រចាំ​សាកល​វិទ្យាល័យ​នេះ​។​ ​ហើយ​នេះ​គឺជា​ឳ​កាស​បន្ថែម​ពីលើ​ឳ​កាស​ដែល​រូបគេ​ទទួល​បាន​ពី​សហព័ន្ធ​ដែល​បាន​ផ្គត់ផ្គង់​រូបគេ​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​ ​4ឆ្នាំ​។​

    ​គ្រូបង្វឹក​របស់​កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា​ ​ទេព​ ​ទី​ម៉ូ​ធី​ ​ជា​កីឡាករ​កម្ពុជា​ទី2​ ​ហើយដែល​សហព័ន្ធ​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​អាមេរិក​ ​បន្ទាប់ពី​កីឡាករ​ ​ឈាង​ ​វណ្ណា​ស័ក្​ក​ ​ដែល​បាន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ដែរ​អស់​រយៈពេល​ ​2ឆ្នាំ​មក​ហើយ​។​ ​តែ​គួរ​ឱ្យ​ស្តាយ​ ​ព្រោះ​ពេលនេះ​ ​ឈាង​ ​វណ្ណា​ស័ក្​ក​ ​កំពុង​មាន​បញ្ហា​របួស​ជង្គង់​ ​ដែល​នេះ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​មួយ​សម្រាប់​កម្ពុជា​។​

    ​កីឡាករ​ ​ទេព​ ​ទី​ម៉ូ​ធី​ ​បាន​អះអាង​ថា​ ​រូបគេ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំង​ ​ដើម្បី​ប្រជែង​យក​មេដាយ​ជូន​មាតុភូមិ​ ​ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​រន្ទឺ​ដូច​ជីតា​របស់​គេ​កាលពី​ទសវត្សរ៍​ឆ្នាំ1960​៕​

  • កីឡាការិនី​ ​យិន​ ​សូត​ ​ដណ្ដើម​បាន​មេដាយ​កម្រិត​ពិភពលោក​ ​3គ្រឿងក្នុង​ការប្រកួត​កីឡា​ជន​ពិការ​ ​

    កីឡាការិនី​ ​យិន​ ​សូត​ ​ដណ្ដើម​បាន​មេដាយ​កម្រិត​ពិភពលោក​ ​3គ្រឿងក្នុង​ការប្រកួត​កីឡា​ជន​ពិការ​ ​

    ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ ​Beijing​ ​2019​ ​World​ ​para​-​Athletic​ ​Grand​ ​Prix​ ​the​ ​7th​ ​china​ ​Open​ ​Athletic​ ​Championships​ ​នៅ​ប្រទេស​ចិន​ ​កីឡាការិនី​ពិការ​ភ្នែក​ទាំងសងខាង​មួយ​រូប​របស់​ប្រទេស​កម្ពុជា​ឈ្មោះ​ ​យិន​ ​សូត​ ​ដណ្តើម​បាន​មេដាយ​ចំនួន​ ​3គ្រឿង​។​

    ​ដោយ​ក្នុង​នោះ​កីឡាការិនី​ពិការ​ភ្នែក​ទាំងសងខាង​របស់​កម្ពុជា​រូប​នេះ​ ​ដណ្តើម​បាន​មេដាយ​សំរិទ្ធ​ ​2គ្រឿង​លើ​វិញ្ញាសា​រត់​ ​100ម៉ែត្រ​ ​200ម៉ែត្រ​ ​និង​មេដាយ​ប្រាក់​ ​1គ្រឿង​លើ​វិញ្ញាសា​រត់​ ​400ម៉ែត្រ​។​

    ​លោក​បាន​បន្ត​ថា​ ​ក្រោយពី​បរាជ័យ​ ​កីឡាការិនី​រូប​នេះ​បាន​ខិតខំ​ប្រឹងប្រែង​លើក​ទី2​ ​រហូត​ដណ្តើម​បាន​មេដាយ​ដល់ទៅ​ ​3គ្រឿង​កម្រិត​ពិភពលោក​នៅ​ឯ​ប្រទេស​ចិន​យ៉ាង​មិន​គួរ​ឱ្យ​ជឿ​។​ ​ក្នុង​នោះ​គាត់​បាន​ប្រកួត​ជាមួយ​កីឡាការិនី​ជប៉ុន​ ​ចិន​ ​ថៃ​ ​និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​៕​


  • ឆ្នាំនេះ​ ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​បង្កើត​កម្មវិធី​ប្រកួត​វាយ​កូន​បាល់​ ​ចំនួន​ ​2ព្រឹត្តិ​ការណ៍​ ​

    ឆ្នាំនេះ​ ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​បង្កើត​កម្មវិធី​ប្រកួត​វាយ​កូន​បាល់​ ​ចំនួន​ ​2ព្រឹត្តិ​ការណ៍​ ​

    ​ព្រឹត្តិ​ការណ៍​ប្រកួត​វាយ​កូន​បាល់​ចំនួន2​ ​ដែល​មួយ​មានឈ្មោះ​ថា​ ​Decathlon​ ​Junior​ ​(​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី17​ ​ដល់​ថ្ងៃទី19​ ​ខែឧសភា​(​ប្រកួត​រួចហើយ​)​ ​និង​ ​Open​ ​Serie​ ​2019​ ​(​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី31​ ​ខែឧសភា​ ​ដល់​ថ្ងៃទី2​ ​ខែមិថុនា​)​ ​និង​មាន​វត្តមាន​នៅ​លើទឹក​ដី​កម្ពុជា​។​

    ​លោក​អគ្គលេខាធិការ​បញ្ជាក់​បន្ថែម​ថា​ ​នេះ​ជា​ព្រឹត្តិ​ការណ៍​ដែល​ធ្វើឡើង​សម្រាប់​កីឡាករ​អាយុ​ក្រោម​ ​10ឆ្នាំ​ ​12ឆ្នាំ​ ​និង​ក្រោម​ ​14ឆ្នាំ​។​ ​ព្រឹត្តិ​ការណ៍​ទី2​ ​នេះ​នឹង​ធ្វើឡើង​ដោយ​មិន​ប្រកាន់ជាតិ​សាសន៍​នោះ​ទេ​ ​ឱ្យ​តែ​អ្នកចូលចិត្ត​លេង​វាយ​កូន​បាល់​ ​គឺ​ពួកគេ​អាច​ចូលរួម​លេង​បាន​ទាំងអស់​។​ ​វា​ជា​ការប្រកួត​បើកទូលាយ​។​

    ​ការប្រកួត​នេះ​នឹង​មាន​ចំណាត់ថ្នាក់​សម្រាប់​កីឡាករ​-​កីឡាការិនី​ ​គ្រប់ការ​ប្រកួត​ដែល​មាន​ជា​រៀងរាល់​ខែ​ ​ហើយ​នៅ​ខែធ្នូ​ ​ឬ​ខែមករា​ក្នុង​ឆ្នាំ​បន្ទាប់​សហព័ន្ធ​នឹង​មាន​រៀបចំ​ការប្រកួត​មួយទៀត​ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ ​Decathlon​ ​Masters​ ​ព្រឹត្តិ​ការណ៍​នេះ​នឹង​រៀបចំឡើង​សម្រាប់​តែ​ ​កីឡាករ​-​កីឡាការិនី​ ​8រូប​ដែល​មាន​ចំណាត់ថ្នាក់​ល្អ​តែប៉ុណ្ណោះ​៕​


  • “​សាង​ស្នេហ៍​ខុស​សាសន៍​”​ ​បទ​ថ្មី​ពី​តារាចម្រៀង​ ​ង៉ែត​ ​សុ​ភ័ក្ត្រ​ ​ចាយ​ទុន​ទៅ​ថត​នៅ​បរទេស​

    “​សាង​ស្នេហ៍​ខុស​សាសន៍​”​ ​បទ​ថ្មី​ពី​តារាចម្រៀង​ ​ង៉ែត​ ​សុ​ភ័ក្ត្រ​ ​ចាយ​ទុន​ទៅ​ថត​នៅ​បរទេស​

    ពី​មួយ​បទ​ទៅ​មួយ​បទ​ ​តារាចម្រៀង​ ​ង៉ែត​ ​សុ​ភ័ក្ត្រ​ ​កាន់តែ​បង្កើន​ស្នាដៃ​របស់​ខ្លួន​ឱ្យ​កាន់តែ​ជាទី​ចាប់អារម្មណ៍​របស់​មហាជន​អ្នកគាំទ្រ​។​ ​ជាក់ស្ដែង​បទចម្រៀង​ថ្មី​មួយ​នេះ​ ​ដែល​មាន​ចំណងជើង​ថា​ ​”​សាង​ស្នេហ៍​ខុស​សាសន៍​ ​”​ ​មិន​ត្រឹមតែ​អត្ថន័យ​ ​អត្ថរស​ ​ក្លឹម​សា​ទាក់ទាញ​ចាក់ដោត​អារម្មណ៍​មិត្ត​យុវវ័យ​នោះ​ទេ​ ​តារាចម្រៀង​ស្រស់​សង្ហា​រូប​នេះ​ ​បាន​ប្រកាស​ចាយ​ទុន​ចេញ​ថ​ត​អឹម​វី​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ថែមទៀត​ផង​ ​ដើម្បី​ឱ្យ​កាន់តែ​មើលទៅ​ទាក់ភ្នែក​។​

    ​លោក​ ​ង៉ែត​ ​សុ​ភ័ក្​រ​ ​និយាយ​ថា​ ​លោក​សម្រេច​ផលិត​បទ​នេះ​ ​គឺ​ដោយសារតែ​លោក​ចង់​រំលេច​ពី​ស្នេហា​មួយ​ ​ដែល​ផ្ដើម​ចេញពី​បុរស​ម្នាក់​ទៅ​កម្សាន្ត​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​ហើយក៏​ជួប​នារី​បរទេស​នៅ​ទីនោះ​ ​ធ្វើ​ឱ្យ​តួអង្គ​បុរស​ជាប់ចិត្ត​ស្រលាញ់​។​ ​លោក​ថា​សប្បាយចិត្ត​ដែល​ខ្លួន​ទើបតែ​បាន​បង្ហោះ​ចម្រៀង​មួយ​បទ​នេះ​ ​មិនទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​ ​ប៉ុន្តែ​មាន​អ្នកស្ដាប់​ច្រើន​នៅ​លើ​យូ​ធូប​។​ ​នេះ​ជា​ចម្រៀង​ទី18ហើយ​ ​ដែល​លោក​បាន​ច្រៀង​ផ្ទាល់ខ្លួន​ ​ដោយ​រាប់បញ្ចូល​ទាំង​បទនិពន្ធ​ថ្មី​ ​និង​ ​Cover​ ​ម្ចាស់​ដើម​។​ ​យ៉ាងណាមិញ​ ​លោក​ថា​ ​នៅ​មិនទាន់​ពិចារណា​ចូល​ច្រៀង​ប្រចាំ​ផលិតកម្ម​នោះ​ទេ​ ​ដោយសារតែ​ហេតុផល​រវល់​ខ្លាច​ឱ្យ​ពេលវេលា​គេ​មិនបាន​ ​និង​ ​គិតថា​នៅ​ឯករាជ​បែបនេះ​ ​ស្រួល​ចេញ​បទ​ជាង​។​

    ​លោក​ ​ង៉ែត​ ​សុ​ភ័ក្​រ​ ​បន្ត​ថា​ ​នឹង​គ្រោង​បោះទុន​ចេញ​ផលិត​បទ​នេះ​ ​នៅក្នុង​ប្រទេស​សិង្ហបុរី​តែម្ដង​ ​ដើម្បី​រំលេច​បទ​ទាំងមូល​អោយ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​នៅក្នុង​អាជីព​ចម្រៀង​។​ ​ក្នុង​នោះ​លោ​ក​ក៍​នឹង​ចាប់ផ្ដើម​ចេញ​ប្រូ​ម៉ូត​បទ​នេះ​ ​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​អោយ​កាន់តែ​ខ្លាំង​ផង​ដែរ​ ​មុន​ចេញMV​។​

  • កម្មករ​សំណង់​ម្នាក់ទៀត​ហើយ​ ​នៅ​ខេត្តស្វាយរៀង​ ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​

    កម្មករ​សំណង់​ម្នាក់ទៀត​ហើយ​ ​នៅ​ខេត្តស្វាយរៀង​ ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​

    ​ទឹកប្រាក់​ ​១០០លាន​រៀល​ ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បន្ត​ធ្លាក់​ទៅដល់​ដៃ​បុរស​ម្នាក់ទៀត​ហើយដែល​មានឈ្មោះ​ ​សោម​ ​សាវ៉ា​ត​ ​អាយុ​ ​៣៩​ ​ឆ្នាំ​ ​បច្ចុប្បន្ន​មានមុខ​របរ​ជា​កម្មករ​សំណង់​ ​រស់នៅ​ភូមិ​សំដី​ ​ឃុំ​ធ្លក​ ​ស្រុក​ស្វាយជ្រំ​ ​ខេត្តស្វាយរៀង​។​ ​

    ​នៅចំពោះមុខ​ក្រុមការងារ​ ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ​១០០លាន​រៀល​ ​ដល់ទី​លំនៅ​ដ្ឋាន​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​លោក​ ​សោម​ ​សាវ៉ា​ត​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​សព្វថ្ងៃ​នេះ​ចំពោះ​ជីវភាព​គ្រួសារ​គឺ​មិន​ធូរ​ធា​ណាស់ណា​នោះ​ទេ​ ​ព្រោះ​មានមុខ​របរ​ត្រឹម​ធ្វើជា​កម្មករ​សំណង់​ ​ដើម្បី​ទទួល​បាន​ចំណូល​គ្រាន់​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​គ្រួសារ​ប្រចាំថ្ងៃ​។

    ​ ​លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ​៖​ ​ដោយឡែក​ ​កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​ ​នៅពេល​រៀប​ចេញទៅ​ធ្វើការ​សំណង់​ដូចសព្វដង​ ​ជួនជា​ចៃដន្យ​ស្រាប់តែ​ម៉ូតូ​បែក​កង​ទាំង​ព្រឹក​ ​មិន​អាច​ជិះ​ទៅ​ធ្វើការ​បាន​ ​លោក​ក៏​ដើរចេញ​ពី​ផ្ទះ​ទៅ​ទិញ​ភេសជ្ជៈ​ ​ខា​រ៉ា​បាវ​ ​មួយ​កំប៉ុង​ពី​អ្នកលក់​ដែល​ស្ថិតនៅ​ក្បែរ​ផ្ទះ​ដើម្បី​ទទួលទាន​ ​លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ ​ក៏​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។​ ​ភ្លាម​នោះ​ ​លោក​ក៏បាន​ស្រែក​ប្រាប់​អ្នកលក់​ ​និង​មនុស្ស​នៅ​ជិត​គ្នា​ឱ្យ​ជួយ​មើល​ ​ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់​ ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ក្រោយពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ​១០០លាន​រៀល​នេះ​ ​លោក​នឹង​យក​ទៅ​សងបំណុល​ធនាគារឯកជន​ ​ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​សង់ផ្ទះ​ ​និង​បង្កើត​មុខរបរ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ ​។​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​ ​១០០លាន​រៀល​ ​ចំនួន៦០​ ​រង្វាន់​ ​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​ចំនួន៦០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​ចំនួន៦០​ ​រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ ​រាប់​លាន​កំប៉ុង​ ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​



  • រថយន្ត​ ​Senat​ ​Cabriolet​ ​ខ្លាំង​ ​ហើយ​ខាងក្នុង​ប្រណីត​ដូច​ ​Rolls​-​Royce​ ​អ៊ីចឹង​!​

    រថយន្ត​ ​Senat​ ​Cabriolet​ ​ខ្លាំង​ ​ហើយ​ខាងក្នុង​ប្រណីត​ដូច​ ​Rolls​-​Royce​ ​អ៊ីចឹង​!​

    ​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ ​បានឱ្យ​ដឹង​ថា​ ​រថយន្ត​ ​Senat​ ​Cabriolet​ ​នេះ​នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​រុស្សី​នៅ​ចុងឆ្នាំ2019​ ​នេះ​ហើយ​។​

    ​ ​Aurus​ ​Senat​ ​Cabriolet​ ​បាន​ប្រើប្រាស់​គ្រោងឆ្អឹង​ដូចជា​រថយន្ត​ប្រភេទ​ ​Sedan​ ​ដែល​បង្ហាញ​កាល​ឆ្នាំទៅ​ដែរ​ ​ប៉ុន្តែ​មាន​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​ខ្លី​ជាង​ប្រភេទ​ ​Sedan​។​ ​

    ​Aurus​ ​Senat​ ​Cabriolet​ ​1គ្រឿង​មាន​ទម្ងន់​ ​6តោន​ ​ដែល​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ​V8​ ​ចំណុះ​ ​4.4លីត្រ​ ​ផលិត​កម្លាំង​បាន​ ​598សេះ​ ​និង​ប្រើ​ប្រអប់លេខ​ស្វ័យប្រវត្តិ​ ​9វគ្គ​។​ ​រថយន្ត​ប្រភេទ​បើក​ដំបូល​នេះ​ ​ផលិត​ឡើង​ដើម្បី​ជំនួស​រថយន្ត​ត្រកូល​ ​ZIL​-​41041​ ​ដែល​ផលិត​ដោយក្រុម​ហ៊ុន​ ​OJSC​ ​AMO​ ​Zil​។​

    ​រថយន្ត​នេះ​ត្រូវ​បាន​គេ​ឃើញ​មាន​ប្រើប្រាស់​សម្រាប់​តែ​ការ​បង្ហាញមុខ​របស់​លោក​ប្រធានាធិបតី​រុស្សី​គឺ​ ​លោក​ ​វ្ល៉ា​ឌីមៀរ​ ​ពូ​ទីន​ ​ដែល​ជារ​ថ​យន្ត​ប្រភេទ​មាន​ដំបូល​ ​កាលពី​ឆ្នាំមុន​ ​ប៉ុន្តែ​ពេលនេះ​វា​បាន​ប្រែ​ទៅជា​ប្រភេទ​បើក​ដំបូល​វិញ​ម្ដង​៕​ ​

  • WhatsApp​ ​អាច​ជា​ផ្លូវ​សម្រាប់​ ​hackers​ ​លួច​យក​ទិន្នន័យ​របស់​អ្នក​

    WhatsApp​ ​អាច​ជា​ផ្លូវ​សម្រាប់​ ​hackers​ ​លួច​យក​ទិន្នន័យ​របស់​អ្នក​

    ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​បាន​រក​ឃើញ​កំហុស​បច្ចេកទេស​នៅក្នុង​កម្មវិធី​ ​WhatsApp​ ​ដែល​អាច​ធ្វើ​ឱ្យ​ជនអនាមិក​ចូល​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់​បាន​។​

    ​ជនអនាមិក​ ​នឹង​ប្រើ​វិធី​ហៅ​ទូរស័ព្ទ​ចូល​តាមកម្ម​វិធី​ ​WhatsApp​ ​របស់​អ្នកប្រើ​ប្រាស់​ទូទៅ​ ​រួច​ក៏​បញ្ចូល​កម្មវិធី​សម្រាប់​លួច​យក​ទិន្នន័យ​នោះ​ ​ដែលគេ​ជឿ​ថា​ជា​កម្មវិធី​មក​ពី​ក្រុមហ៊ុន​ ​NSO​ ​Group​។​

    ​ដូច្នេះ​ ​ដើម្បី​ទប់ស្កាត់​ការ​លួច​យក​ទិន្នន័យ​នេះ​ ​លោកអ្នក​ត្រូវតែ​ធ្វើការ​ ​update​ ​កម្មវិធី​ ​WhatsApp​ ​ទៅ​ ​version​ ​ថ្មី​ចុងក្រោយ​បង្អស់​ ​(​v2.19.51​ ​សម្រាប់​ ​iPhone​ ​និង​ ​v2.19.134​ ​សម្រាប់​ ​Android​)​ ​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​សប្តាហ៍​មុន​នេះ​៕​


  • ពិតជា​ខ្លាំង​មែន​!​ ​កីឡាករ​ខ្មែរ​មួយ​រូប​ឈ្នះ​ខ្សែក្រវាត់​ ​WBA​ ​Championship​

    ពិតជា​ខ្លាំង​មែន​!​ ​កីឡាករ​ខ្មែរ​មួយ​រូប​ឈ្នះ​ខ្សែក្រវាត់​ ​WBA​ ​Championship​

    ​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​របស់​កីឡាប្រដាល់​អាជីព​កម្ពុជា​ ​ដោយមាន​កីឡាករ​របស់​កម្ពុជា​ម្នាក់​គឺ​ ​អេ​រីក​ ​ប៉ែន​ ​ភា​រុន​ ​បាន​យកឈ្នះ​កីឡា​ករ​ឥណ្ឌូ​នេ​ស៊ី​នៅក្នុង​ទឹក​ទី1​ ​និង​ដណ្តើម​បាន​ខ្សែក្រវាត់​ ​WBA​ ​លំដាប់​ទ្វីបAsia​ ​នៅក្នុង​ការប្រកួត​ប្រដាល់សកល​អាជីព​នៅ​ឯ​ប្រទេស​វៀតណាម​។​

    ​អាច​និយាយ​បាន​ថា​ ​អេ​រីក​ ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​ខាង​ប្រដាល់សកល​នេះ​ក៏​ថា​បាន​ដែរ​ ​ព្រោះ​រូបគេ​ទើបតែ​ចូល​ហ្វឹកហាត់​ ​និង​ក្លាយជា​កីឡាករ​អាជីព​កាលពី​ឆ្នាំ2018កន្លងទៅ​ប៉ុណ្ណោះ​។​ ​តែ​ ​ថ្វី​ដ្បិត​ទើប​ក្លាយជា​កីឡាករ​អាជីព​មែន​ ​ប៉ុន្តែ​ក្នុង​ការប្រកួត​របស់​គេ​ក្នុង​កម្រិត​អាជីព​ ​3លើក​កន្លងមក​ ​គឺ​សុទ្ធ​ផ្ដួល​ដៃគូ​ឱ្យ​សន្លប់​ទាំងអស់​។

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​មាន​ឪពុក​ម្តាយ​ជា​អ្នក​ខេត្តកំពត​ ​ក្រោយមក​ក៏​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​ហើយ​ចុងក្រោយ​នេះ​ ​កីឡាករ​រូប​នេះ​បាន​មក​ហាត់​ប្រដាល់​នៅ​ប្រទេស​វៀតណាម​៕​

  • ប៉ាគីស្ថាន​ប្តេជ្ញា​ចូលរួម​វគ្គ​ជម្រុះ​ដំបូង​ ​WORLD​ ​CUP​ ​ជាមួយនឹង​កម្ពុជា​ឱ្យ​បាន​

    ប៉ាគីស្ថាន​ប្តេជ្ញា​ចូលរួម​វគ្គ​ជម្រុះ​ដំបូង​ ​WORLD​ ​CUP​ ​ជាមួយនឹង​កម្ពុជា​ឱ្យ​បាន​

    ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​ដែល​ ​FIFA​ ​ទទួលស្គាល់​ ​លោក​ ​Syed​ ​Ashfaq​ ​Hussain​ ​Shah​ ​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា​ ​ទោះជាយ៉ាងណា​ក្តី​ ​ក៏​ប៉ាគីស្ថាន​ត្រូវតែ​មានវត្តមានក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ដំបូង​ ​WORLD​ ​CUP​ ​ជាមួយ​កម្ពុជា​ដែរ​។​

    ​អម​ជាមួយនឹង​ការ​បញ្ជាក់​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​បាន​ធ្វើការ​កោះហៅ​កីឡាករ​ ​32នាក់​ដែល​ធ្លាប់​បាន​លេង​ឱ្យ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ពីមុន​ផង​ដែរ​។​ ​លោក​ ​Syed​ ​បាន​និយាយ​ថា​ ​គណៈកម្មការ​ជ្រើសរើស​របស់​យើង​ក៏បាន​ធ្វើបញ្ជី​ឈ្មោះ​សម្រាប់​ការ​កោះហៅ​ថ្មី​បន្ថែមចំនួន​ ​នាក់​ទៀត​ដែរ​។​ ​កីឡាករ​ដែល​មាន​អាយុ​ចន្លោះ​ពី18​ ​ទៅ​ ​23ឆ្នាំ​ដែល​បាន​លេង​ល្អ​ៗ​នៅក្នុង​លី​ក​ប៉ាគីស្ថាន​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​នឹង​ចូលរួម​ក្នុង​ជំរំ​ហ្វឹកហាត់​ផង​ដែរ​។​

    ​ប៉ាគីស្ថាន​ជាមួយ​កម្ពុជា​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ចំនួន​ ​2លើក​នៅ​ខែក្រោយ​ ​ដោយ​ជើង​ទី1​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​កម្ពុជា​នៅ​ថ្ងៃទី6​ ​ខែមិថុនា​ ​ហើយ​ការប្រកួត​ជើង​ទី2​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ត្រូវ​រៀបចំឡើង​ដោយ​ប៉ាគីស្ថាន​នៅ​ថ្ងៃទី11​ ​ខែមិថុនា​ ​តែ​ទីកន្លែង​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ​៕​