Author: អេបិល

  • ស្រា​បៀ​រថៃហ្គ័​រប្រ​គល់​រង្វាន់​ជ័យមង្គល​លើក​ទី​ ​១​ ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍​ពិពាហ៍​ស្រា​បៀ​រថៃហ្គ័រ​ ​ឆ្នាំ​ ​២០១៩​

    ស្រា​បៀ​រថៃហ្គ័​រប្រ​គល់​រង្វាន់​ជ័យមង្គល​លើក​ទី​ ​១​ ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍​ពិពាហ៍​ស្រា​បៀ​រថៃហ្គ័រ​ ​ឆ្នាំ​ ​២០១៩​

    ​រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​២៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​ ​Tiger​ ​(​ថៃ​ហ្គ័រ​)​ ​បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យមង្គល​លើក​ទី១ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ​ ​ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ស្រា​បៀរ​ ​Tiger​ ​ឆ្នាំ​ ​២០១៩​ ​ដែល​បាន​ធ្វើការ​ចាប់​រង្វាន់​លើក​ទី១​ ​ ​កាលពី​ថ្ងៃទី​ ​៣១​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ស្ថានីយ​ទូរទស្សន៍​ ​MY​ ​TV​។​ ​
    ​ ​
    ​ ​កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រោងចក្រ​នៃ​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​ ​(​CBL​)​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​ ​Tiger​ ​ក្រុមការងារ​ស្រា​បៀរ​ ​Tiger​ ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ​ ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​។​ ​ការ​ប្រគល់​រង្វាន់​លើកទីមួយ​ក្នុង​កម្មវិធី​អាពាហ៍​ពិពាហ៍​ឆ្នាំ​ ​២០១៩​ ​របស់​ស្រា​បៀរ​ ​Tiger​ ​គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​ ​ជាមួយនឹង​ទឹកប្រាក់​ ​១៥០០​ ​ដុល្លារ​ ​ចំនួន​ប្រាំ​រង្វាន់​។​ ​

    ​លោក​ ​ណូ​ ​ចាន់​ម៉ា​រ៉ា​ឌី​ ​និង​លោកស្រី​ ​ស៊ឹម​ ​ចាន់​ថា​ ​ដែល​ជាគូ​ស្វាមីភរិយា​ថ្មី​មួយគូ​ក្នុងចំណោម​ចំនួន​ប្រាំ​គូ​ ​ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ស្រា​បៀរ​ ​Tiger​ ​បាន​មានប្រសាសន៍​ថា​ ​ពួកគាត់​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​នៅពេល​ដឹង​ថា​ខ្លូន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​ ​Tiger​ ​ហើយ​ពួកគាត់​បាន​បញ្ជាក់​ថា​ ​ស្រា​បៀរ​ ​Tiger​ ​ពិតជា​បាន​ប្រគល់​រង្វាន់​ជូន​ពួកគាត់​ ​និង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ត្រូវ​រង្វាន់​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ស្រា​បៀរ​ ​Tiger​ ​។​ ​ជាពិសេស​ពួកគាត់​បាន​ផ្តាំផ្ញើ​អ្នកមាន​បំណង​ចង់​រៀបការ​ ​សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ​ ​Tiger​ ​ពីព្រោះ​ស្រា​បៀរ​ ​Tiger​ ​ជា​ស្រា​បៀរ​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​ ​ព្រមទាំង​អាច​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹក​សន្ធាប់​ទៀតផង​ ​ជាពិសេស​ឈ្នះ​រង្វាន់​ធំ​ដូច​រូប​គាត់​ទាំងពីរ​។​ ​

    ​គួរ​រម្លឹក​ផង​ដែរ​ថា​ ​Tiger​ ​គឺជា​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​ ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​ ​១៩៣២​ ​នៅ​ប្រទេស​សិង្ហបុរី​ ​និង​មាន​លក់​នៅ​ច្រើនជាង​ ​៧០​ ​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពីអ​តិថិ​ជន​ទាំង​នៅ​លើ​ទីផ្សារ​កម្ពុជា​ ​និង​ពិភពលោក​ ​ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ ​និង​កម្ម​វិ​ធី​ផ្សេង​ៗ​។​ ​

    សម្រាប់​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍​ពិពាហ៍​របស់​ស្រា​បៀរ​ ​Tiger​ ​ឆ្នាំ​ ​2019​ ​រាល់​ការ​ជាវ​ស្រា​បៀរ​ ​Tiger​ ​និង​ ​Tiger​ ​Crystal​ ​ចំនួន​ ​25​-​49​ ​កេស​ ​ថែម​ជូនសៀវភៅ​កត់​ចំណងដៃ​ចំនួន​ ​2​ ​ក្បាល​ ​ស្រា​បៀរ​ ​Tiger​ ​ចំនួន​ ​1​ ​កេស​ ​និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន​ ​1​ ​សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​ ​Tiger​ ​និង​ ​Tiger​ ​Crystal​ ​ចំនួន​ ​50​-​74​ ​កេស​ ​ថែម​ជូនសៀវភៅ​កត់​ចំណងដៃ​ចំនួន​ ​2​ ​ក្បាល​ ​ស្រា​បៀរ​ ​Tiger​ ​ចំនួន​ ​2​ ​កេស​ ​និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន​ ​3​ ​សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​ ​Tiger​ ​និង​ ​Tiger​ ​Crystal​ ​ចំនួន​ ​75​ ​កេស​ឡើង​ ​ថែម​ជូនសៀវភៅ​កត់​ចំណងដៃ​ចំនួន​ ​2​ ​ក្បាល​ ​ធុងទឹក​កក​ ​Tiger​ ​ចំនួន​ ​1​ ​ស្រា​បៀរ​ ​Tiger​ ​ចំនួន​ ​1​ ​កេស​ ​និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន​ ​5​ ​សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​។​ ​

    ​ជាវ​ស្រា​បៀរ​ ​Tiger​ ​សម្រាប់​អាពាហ៍​ពិពាហ៍​របស់​លោកអ្នក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​ជាមួយនឹង​ទឹកប្រាក់​ ​1,500​ ​ដុល្លារ​ ​ចំនួន​ ​15​ ​រង្វាន់​។​ ​កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​ ​30​ ​ខែកញ្ញា​ ​ឆ្នាំ​ ​2019​។​ ​
    ​ស្តែង​ចេញថ្ងៃ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍​ពិពាហ៍​របស់​អ្នកឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​។​ ​
    ​ ​
    ​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ពិសេស​នេះ​ ​សូម​ទំនាក់ទំនង​៖​ ​011​ ​222​ ​400​ ​/​ ​011​ ​333​ ​500​៕​ ​
    ​ ​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​។​


  • នារី​វៀតណាម​ម្នាក់​បង្ហាញ​អារម្មណ៍​ព្រឺសម្បុរ​អស់ពីខ្លួន​ពេល​ស្ដាប់​បទ​​ ​«​Happy​ ​Place​ ​»​ ​Gabbie​ ​Elle

    នារី​វៀតណាម​ម្នាក់​បង្ហាញ​អារម្មណ៍​ព្រឺសម្បុរ​អស់ពីខ្លួន​ពេល​ស្ដាប់​បទ​​ ​«​Happy​ ​Place​ ​»​ ​Gabbie​ ​Elle

    ​ខណៈ​ដែល​បទចម្រៀង​ ​«​Happy​ ​Place​ ​»​ ​របស់​កញ្ញា​ ​Gabbie​ ​Elle​ ​ដែលគេ​ស្គាល់​ថា​ ​ជា​ស្រី​ស្អាត​នៅក្នុង​ក្រុម​ចម្រៀង​ ​Dit​ ​Way​ ​អាចប​ក​ស្រាយ​បទចម្រៀង​ជា​ភាសាអង់គ្លេស​បាន​យ៉ាង​ពីរោះ​ ​និង​មាន​ទឹកដម​សំឡេង​មិនចាញ់​ជនជាតិ​ដើម​នោះ​ឡើយ​។​ ​

    ​ស្រី​ស្អាត​ ​ជា​ ​សុ​ភ័ក្រនីន​ ​ដែល​ភាគច្រើន​គេ​ស្គាល់​ថា​ ​Gabbie​ ​Elle​ ​បាន​បញ្ចេញ​បទចម្រៀង​ខាងលើ​នេះ​កាលពី​ថ្ងៃទី​ ​14​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​បើ​គិត​មកទល់​ពេលនេះ​ម៉ោង​នេះ​ ​គឺ​មាន​អ្នក​ចូល​ស្ដាប់​ ​និង​ទស្សនា​បទ​នេះ​នៅ​លើ​យូ​ធូប​ប្រ​ម៉ា​ណ​ជាង​ ​5​ ​សែន​នាក់​ទៅ​ហើយ​ ​ដែល​សន្ទុះ​នេះ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ក្រុម​អ្នកចម្រៀង​ ​Dit​ ​Way​ ​។​ ​យ៉ាងណាមិញ​ ​ថ្មី​ៗ​នេះDit​ ​Way​ ​ក៏បាន​បង្ហាញ​សមា​ជិ​ក​ថ្មី​ៗ​ដែល​ជាតា​រា​ចម្រៀង​ប្រចាំ​ផលិតកម្ម​របស់​លោក​ចំនួន៣រូប​ផង​ដែរ​ ​ដោយ​ម្នា​ក់ៗ​សុទ្ធសឹងតែ​ជាតា​រា​ថ្មី​ ​និង​មាន​សមត្ថភាព​ខ្ពស់​មិនធម្មតា​ដូចជា​ ​Gabbie​ ​Elle​ ​ជាស​មា​ជិ​ក​ដំបូង​អាច​ច្រៀង​ ​និង​ ​និពន្ធ​ទំនុកច្រៀង​ទាំង​ភាសាខ្មែរ​ ​និង​អង់គ្លេស​។​ ​សមាជិក​ទី២គឺ​លោក​ ​ឆៃ​ដា​ ​ពិសិដ្ឋ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មួយប្រុស​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រាប​ ​សុវត្ថិ​ ​ក៏បាន​ចូលរួម​ជាស​មា​ជិ​ក​ដូចគ្នា​ដោយ​លោក​ជាតា​រា​ចម្រៀង​ ​និង​ផលិត​បទភ្លេង​ថ្មី​។​ ​សមាជិក​ទី៣នោះ​គឺ​ ​Rith​ ​Acoustic​ ​ដែល​ជា​អ្នកចម្រៀង​ ​និង​និពន្ធ​បទភ្លេង​ថ្មី​។​

    ​ងាក​មក​ចាប់អារម្មណ៍​ពី​នា​រី​វៀតណាម្​នាក់​វិញ​ ​នាង​ពិតជា​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​រាល់​សកម្មភាព​បញ្ចេញ​បទចម្រៀង​របស់​ ​Dit​ ​Way​ ​ខ្លាំង​មែនទែន​ ​ដែល​អាច​និយាយ​បាន​ថា​ ​គ្រប់​បទ​របស់​ ​Dit​ ​Way​ ​គឺ​ពិតជា​បាន​អង្រួន​ដួងចិត្ត​របស់​ឱ្យ​ស្ដាប់​ ​ហើយ​ធ្វើការ​និយាយប្រាប់​ទៅកាន់​ជនជាតិ​វៀតណាម​ ​អំពី​ស្នាដៃ​និពន្ធ​បទចម្រៀង​របស់​ខ្មែរយើង​។​ ​ម្ដងនេះ​នាង​បាន​លើកឡើង​ថា​ ​បទ​ ​«​Happy​ ​Place​ ​»​ ​របស់​ ​Gabbie​ ​Elle​ ​គឺ​ពិតជា​ធ្វើ​ឱ្យ​នាង​ពេញចិត្ត​ចង្វាក់ភ្លេង​ ​ស្ដាប់​ម្ដង​ហើយ​ម្ដងទៀត​ ​និង​ស្ដាប់​យល់​អំពី​អត្ថបទ​ស៊ី​អារម្មណ៍​ខ្លាំង​មែនទែន​ ​ព្រោះថា​ ​បទ​នេះ​ជា​បាន​បកស្រាយ​ជា​ភាសាអង់គ្លេស​ ​ដែល​ពិត​បាន​ស្ដាប់​ហើយ​បាស់​រោម​តែម្ដង​។​ ​

    ​នេះ​អាច​បញ្ជាក់​ថា​ ​មិនមែន​ជាលើកដំបូង​ទេ​ ​ដែល​នារី​វៀតណាម​រូប​នេះ​ ​ពេញចិត្ត​ចំពោះ​ស្នាដៃ​និពន្ធ​បទ​ថ្មី​របស់​ក្រុម​ចម្រៀង​ ​Dit​ ​Way​ ​។​ ​នាង​អះអាង​ ​មិន​នឹកស្មាន​សោះ​ថា​ ​សិល្បៈ​របស់​ខ្មែរ​ ​មាន​បទចម្រៀង​ដែល​ពិរោះ​បែបនេះ​ទាល់តែសោះ​។​ ​យ៉ាងណាមិញ​ ​កន្លងមក​នាង​ក៏បាន​ធ្លាប់​ពោល​សរសើរ​អំពី​បទ​របស់​តារាចម្រៀង​ ​វណ្ណ​ដា​ ​«​ ​J​+​O​ ​»​ ​ជា​បទ​ដែល​មាន​មេ​ឡូ​ឌី​ទាក់ចិត្ត​ ​ហើយ​ម្ដងនេះ​នាង​បាន​រៀបរាប់​បន្ថែម​ថា​ ​បទ​ ​«​Happy​ ​Place​ ​»​ ​គឺ​ពិតជា​ស្ដាប់​ហើយ​មិន​ធុញទ្រាន់​ពិតមែន​៕​

    ​ដើម្បី​ឱ្យ​កាន់តែ​ជាក់ច្បាស់​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​ ​

    https://youtu.be/BwKLqXdfFYE

  • អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​ថា​ក់​ស៊ីន​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​គ្រោង​ជះ​លុយ​ទិញ​ផ្តាច់​យក​ក្លិប​ ​Crystal​ ​Palace​

    អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​ថា​ក់​ស៊ីន​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​គ្រោង​ជះ​លុយ​ទិញ​ផ្តាច់​យក​ក្លិប​ ​Crystal​ ​Palace​

    ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​លោក​ ​Thaksin​ ​Shinawatra​ ​កំពុង​ចរចា​ទិញ​យក​ក្លិប​ ​Crystal​ ​Palace​ ​ក្នុង​កញ្ចប់​ទឹកប្រាក់​តម្លៃ​ ​150លាន​ផោន​ ​(​ប្រហែល​ ​195លាន​ដុល្លា​)​។​

    ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ ​លោក​ ​Thaksin​ ​Shinawatra​ ​ធ្លាប់​ជា​ម្ចាស់​ក្លិប​ ​Manchester​ ​Cityកាលពី​ឆ្នាំ2007​ ​ដោយ​គ្រានោះ​លោក​បាន​ទិញ​ក្លិប​ទូកក្ដោង​ពណ៌​ពង​ក្រសា​នេះ​ក្នុង​តម្លៃ​ត្រឹមតែ​ ​81លាន​ផោន​ប៉ុណ្ណោះ​។

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្នុង​រដូវ​កាល​ឆ្នាំ2019​ ​នេះ​ ​ក្រុម​ ​Crystal​ ​Palace​ ​មាន​ ​49ពិន្ទុ​ ​បញ្ចប់​នៅក្នុង​ចំណាត់ថ្នាក់​លេខ12​ ​ក្នុងចំណោម​ ​20ក្រុម​នៃ​ក្របខ័ណ្ឌ​ ​English​ ​Premier​ ​League​៕​




  • ឆ្នាំនេះ​ ​Down​ ​Town​ ​Sport​ ​បាន​ជា​តំណាង​កម្ពុជា​ក្នុង​ពាន​ ​AFF​ ​Futsal​ ​Club​

    ឆ្នាំនេះ​ ​Down​ ​Town​ ​Sport​ ​បាន​ជា​តំណាង​កម្ពុជា​ក្នុង​ពាន​ ​AFF​ ​Futsal​ ​Club​

    ​ក្រុម​ជើងឯក​បាល់ទាត់​ក្នុង​សាល​ថ្នាក់​ជាតិ​ឆ្នាំ​ ​ក្លិប​ ​ដោន​ថោ​នស្ព័​ត​ ​នឹង​ធ្វើជា​តំណាង​ឱ្យ​កម្ពុជា​ដើម្បី​ទៅ​ចូលរួម​ការប្រកួត​ពានរង្វាន់​ក្លិប​បាល់ទាត់​ក្នុង​សាល​ក្របខ័ណ្ឌ​អាស៊ាន​ ​ចាប​ពី​ថ្ងៃទី17​ ​ដល់23​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នៅ​ខេត្ត​នគររាជ​សីមា​ ​នៃ​ប្រទេស​ថៃ​។​

    ​ក្នុង​នោះ​ដែរ​ ​ក្រុម​តំណាង​ឱ្យ​កម្ពុជា​មួយ​នេះ​នឹង​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយនឹង​ក្រុម​ជើងខ្លាំង​មក​ពី​ ​មីយ៉ាន់ម៉ា​ ​(​Myanmar​ ​Imperial​ ​University​)​ ​និង​ ​ម៉ាឡេស៊ី​ ​(​Melaka​ ​United​ ​Soccer​)​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​ដែល​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​មួយ​នេះ​ ​គឺជា​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់​លី​ក​ហ្វូ​ត​សាល​តាម​ប្រទេស​នី​មួយ​ៗ​ ​ដោយ​កាលពី​ឆ្នាំមុន​ ​លី​ក​ហ៊្វូ​ត​សាល​កម្ពុជា​ ​ដោន​ថោ​នស្ព័​ត​ ​គឺជា​ក្រុម​ជើងឯក​៕​




  • វគ្គ​ជម្រុះ​ដំបូង​ ​World​ ​Cup​ ​ជើង​ទី2​ ​កម្ពុជា​ត្រូវ​ទៅ​ប្រកួត​នៅ​ទឹកដី​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​2022​

    វគ្គ​ជម្រុះ​ដំបូង​ ​World​ ​Cup​ ​ជើង​ទី2​ ​កម្ពុជា​ត្រូវ​ទៅ​ប្រកួត​នៅ​ទឹកដី​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​2022​

    ​ដោយសារតែ​បញ្ហា​សន្តិសុខ​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន​ ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​មួយ​នេះ​ ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ផ្សេង​ៗ​បាន​ឡើយ​ ​ដោយ​តម្រូវ​ឱ្យ​ប្រទេស​មួយ​នេះ​ជ្រើសរើស​ប្រទេស​ណាមួយ​ដើម្បី​ខ្ចី​កីឡដ្ឋាន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​។​

    ​ជា​ជម្រើស​ល្អ​បំផុត​ ​ក្រុម​មួយ​នេះ​បានសម្រេច​ចិត្ត​ជ្រើសរើស​យក​ពហុ​កីឡដ្ឋាន​ ​Hamad​ ​Bin​ ​Khalifa​ ​ស្ថិតនៅ​ទីក្រុង​ដូហា​ ​នៃ​ប្រទេស​កា​តា​ ​ដើម្បី​ទទួល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុង​ជើង​ទី2​ ​នៃ​ការប្រកួត​ជម្រុះ​ជើងឯក​ពិភពលោក​ ​FIFA​ ​World​ ​Cup​ ​2022​ ​ជុំ​ទី1​ ​ប្រចាំ​តំបន់​អាស៊ី​ ​និង​ជម្រុះ​ពានរង្វាន់​អាស៊ី​ ​2023​ ​AFC​ ​Asian​ ​Cup​ ​ខែមិថុនា​ខាងមុខនេះ​ផង​ដែរ​។​

    ​ចំពោះ​ការប្រកួត​ជើង​ទី1​ ​នៃ​វគ្គ​ជម្រុះ​ជើងឯក​ពិភពលោក​ ​FIFA​ ​World​ ​Cup​ ​2022​ ​ជុំ​ទី1​ ​ប្រចាំ​តំបន់​អាស៊ី​ ​និង​ជម្រុះ​ពានរង្វាន់​អាស៊ី​ ​2023​ ​AFC​ ​Asian​ ​Cup​ ​រវាង​ម្ចាស់ផ្ទះ​កម្ពុជា​ ​និង​ប៉ាគីស្ថាន​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី6​ ​ខែមិថុនា​ខាងមុខនេះ​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​៕​

  • Asus​ ​ZenFone​ ​6​ ​ប្រកួត​ឈ្នះ​គេ​ជា​ស្មា​ត​ហ្វូ​ន​ថត​ ​Selfie​ ​ល្អ​ផ្តាច់​

    Asus​ ​ZenFone​ ​6​ ​ប្រកួត​ឈ្នះ​គេ​ជា​ស្មា​ត​ហ្វូ​ន​ថត​ ​Selfie​ ​ល្អ​ផ្តាច់​

    ​ថ្មី​ៗ​នេះ​ ​ក្រុមការងារ​ជំនាញ​ ​DxOMark​ ​Labs​ ​ផ្នែក​ចាត់​ចំណាត់ថ្នាក់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ ​បានឱ្យ​ដឹង​ថា​ ​ZenFone​ ​6​ ​របស់​ក្រុមហ៊ុន​ ​Asus​ ​បាន​ក្លាយជា​គូប្រជែង​ដ៏​ខ្លាំង​មួយ​ដែល​អាច​ផ្តួល​ត្រកូល​ ​Galaxy​ ​S​ ​សេរ៊ី​ឆ្នាំ2019​ ​ដែល​ធ្លាប់​ទទួល​បាន​ពិន្ទុសរុប​ ​98​។​

    ​ក្រុម​ ​DxOMark​ ​បាន​ផ្តល់​ឱ្យ​ ​ZenFone​ ​6​ ​ចំនួន​ ​101ពិន្ទុ​សម្រាប់​ការ​ផ្ដិត​យក​រូបភាព​ជា​សន្លឹក​ ​ស្មើនឹង​ ​Galaxy​ ​S10​ ​5G​ ​ដែរ​ ​ខណៈ​ដែល​ពិន្ទុ​នៃ​ការ​តេ​ស្ត​ថត​វីដេអូ​របស់​ ​ZenFone​ ​6​ ​ទទួល​បាន​ ​93ពិន្ទុ​ ​យកឈ្នះ​លើ​ស្មា​ត​ហ្វូ​នរ​បស់​ ​Samsung​ ​ដែល​ទទួល​បាន​ ​90ពិន្ទុ​។​

    ZenFone​ ​6​ ​ក្លាយជា​ស្មា​ត​ហ្វូ​នដែល​ថត​ ​Selfie​ ​បាន​ល្អ​បំផុត​ ​ក៏ដោយសារតែ​ផ្នែក​នៃ​ម៉ូឌុល​កាមេរ៉ា​បែប​បង្វិល​ចុះឡើង​ ​ប្រើ​ឡេនស៍​មេ​តែមួយ​ ​មាន​ទំហំ​ ​48MP​+​13MP​។​

    ​ជាមួយ​មុខងារ​ ​Natural​ ​Bokeh​ ​ZenFone​ ​6អាច​ចាប់​យក​រូបភាព​ ​Selfie​ ​បែប​ព្រាល​ៗ​ ​Background​ ​បាន​ដាច់​ល្អ​គេ​សម្រាប់​ការ​ថត​ម្នាក់ឯង​ ​ប៉ុន្តែ​នៅ​មាន​បញ្ហា​បន្តិច​សម្រាប់​ការ​ថត​ជា​ក្រុម​។​ ​តែ​គួបផ្សំ​នឹង​គ្រាប់​ ​Flash​ ​LED​ ​ភ្លោះ​ ​បាន​ធ្វើ​ឱ្យ​ការ​ថត​នៅ​ទី​ងងឹត​លែង​ជា​បញ្ហា​ទៀតហើយ​។​

    ឯកា​រថ​ត​វីដេអូ​របស់​ ​Asus​ ​ZenFone​ ​6​ ​វិញ​ ​ក៏អាច​ធ្វើ​បាន​ដល់កម្រិត​ ​4K​ ​មាន​ភាព​ច្បាស់​ហ្មត់​ល្អ​ ​មាន​គ្រាប់​ ​Noise​ ​តិច​បំផុត​ ​ទោះបីជា​ថត​លក្ខណៈ​ ​Indoor​ ​ឬក្រោម​ពន្លឺថ្ងៃ​នៅ​ខាងក្រៅ​ក៏ដោយ​។​

    គួរ​បញ្ជាក់​ដែរ​ថា​ ​កាលពី​ខែមុន​ចំណាត់ថ្នាក់​ ​Galaxy​ ​S10​ ​5G​ ​របស់​ក្រុមហ៊ុន​ ​Samsung​ ​បាន​ឈរ​នៅក្នុង​ចំណាត់ថ្នាក់​កំពូល​ ​ជា​ស្មា​ត​ហ្វូ​ន​ថត​ ​Selfie​ ​បាន​ល្អដាច់គេ​ដោយ​ទទួល​បាន​ ​98ពិន្ទុ​។​

    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​ ​





  • ញាក់សាច់!! ស៊ឹម​ ​ស្រី​និច​ ​បង្ហាញ​រូបភាព​សិច​ស៊ី​រោលរាល​លើ​ដំបូង​ ​

    ញាក់សាច់!! ស៊ឹម​ ​ស្រី​និច​ ​បង្ហាញ​រូបភាព​សិច​ស៊ី​រោលរាល​លើ​ដំបូង​ ​

    ​គេ​បាន​ចាប់អារម្មណ៍​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​តារា​ស្រី​វ័យក្មេង​ ​ស៊ឹម​ ​ស្រី​និច​បាន​បង្ហាញ​រូបភាព​បែប​សិច​ស៊ី​ ​និង​ ​ស្រើបស្រាល​ជាមួយ​ប្រុស​ស្អាត​ ​សាន់​នី​ ​ជាលើកដំបូង​។​ ​កញ្ញា​ ​ស៊ឹម​ ​ស្រី​និច​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​សម្តែង​ ​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ​ជាពិសេស​ការ​តុបតែង​ខ្លួន​របស់​នាង​ ​ក៏​ទាន់សម័យ​មិនធម្មតា​ដែរ​ ​។

    ​តារា​ស្រី​នៅក្នុង​រឿង​ ​«​សង្សារ14ថ្ងៃ​ ​»​ ​ស៊ឹម​ ​ស្រី​និច​ ​ក្តោប​បានការ​ងារ​សិល្បៈ​ជាច្រើន​ ​ដែល​មាន​ទាំង​ការ​សម្តែង​រឿង​ ​និង​ ​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ ​។​ ​មិន​ត្រឹមតែ​មាន​សម្រស់​ស្រស់​ស្អាត​បែប​ធម្មជាតិ​នោះ​ទេ​ ​ស៊ឹម​ ​ស្រី​និច​ ​មិន​ខ្លាច​នឹង​បង្អួតរាង​ក្នុង​ឈុត​សម្លៀកបំពាក់​បែប​សិច​ស៊ី​ ​និង​ ​ទាន់សម័យ​ឡើយ​ ​។​ ​យ៉ាងណាមិញ​ ​ក្នុង​នោះ​លោក​ ​សុខ​ ​សាន់​នី​ ​ក៏បាន​ចេញមុខ​សុំទោស​ចំពោះ​មហាជន​ចំពោះ​រូបភាព​បែបនេះ​ ​ដោយ​លោក​បាន​អះអាង​ថា​ ​ជា​រូបភាព​បែប​សិល្បៈ​ប៉ុណ្ណោះ​ ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​គេ​មិនទាន់​ឃើញ​រូបថត​បែប​សិល្បៈ​របស់​អ្នក​ទាំងពីរ​មានការ​រិះគន់​ពីសំណាក់​មហាជន​នៅឡើយ​ទេ​ ​។​

    ​កាន់តែ​ជាក់ច្បាស់​បន្ថែម​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ ​៖​ ​

  • ហ្សូ​ណូ​ ​ចាប់អារម្មណ៍លូកដៃ​និងធ្វើអាជីវកម្មលើ​ដី​ឡូ​តិ៍​ទី5របស់​ក្រុមហ៊ុនKH​ ​Land​ ​ ​

    ហ្សូ​ណូ​ ​ចាប់អារម្មណ៍លូកដៃ​និងធ្វើអាជីវកម្មលើ​ដី​ឡូ​តិ៍​ទី5របស់​ក្រុមហ៊ុនKH​ ​Land​ ​ ​

    ​នៅ​ថ្ងៃទី​ ​28​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​គេ​ស្រាប់តែ​គេ​ឃើញ​តារា​សិល្បៈ​ ​និង​កំពូល​តារាចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​ហ្សូ​ណូ​ ​បាន​បង្ហាញខ្លួន​ក្នុង​ក្រុងពាលី​ដីធ្លី​ក្រុមហ៊ុន​ ​KH​ ​Land​ ​Co​.​,​ ​Ltd​ ​ដែល​មាន​ទីតាំងនៅ​ភូមិ​ល្វី​ ​ឃុំ​សំរោងលើ​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​។ (more…)

  • កម្ពុជា​-​ថៃ​ ​ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​សាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ5​

    កម្ពុជា​-​ថៃ​ ​ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​សាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ5​

    ​ឯកឧត្តម​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ5​ ​ជាមួយ​ក្រុមហ៊ុន​សាងសង់​ ​FIN​ ​TECHNIC​ ​ដែល​ពិធី​នេះ​មានការ​ចូលរួម​ពី​លោកPanyarak​ ​Poolthup​ ​ឯកអគ្គ​រាជទូត​ថៃ​ប្រចាំ​កម្ពុជា​ ​និង​លោក​ ​Perames​ ​Vudthitornetiraks​ ​នាយក​ភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។​

    ​គម្រោង​នេះ​ផ្ដោត​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ច្រក​ទ្វារ​ព្រំដែន​ ​ដែល​រួមមាន​៖​ ​អគារ​រដ្ឋបាល​ច្រកចូល​ទ្វារ​ព្រំដែន​ ​និង​ផ្លូវ​ ​សំណង់​អគារ​អន្តេវាសិក​ដ្ឋាន​ ​ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់​ ​សំណង់​កាត់បន្ថយ​គ្រោះ​ទឹកជំនន់​ ​និង​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ចាស់​។​

    ​ ​គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ​928លាន​បាត​ ​ស្មើនឹង​ប្រមាណ​ ​26,42លាន​ដុល្លារ​អាមេរិក​ ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ ​និង​ប្រើ​រយៈពេល​សាងសង់24ខែ​។​

    ​ឯកឧត្តម​ ​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​ ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ​ ​នឹង​បម្រើ​តែ​សេវា​ដឹកជញ្ជូន​ប៉ុណ្ណោះ​ ​ដោយ​រក្សាទុក​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​សម្រាប់​បម្រើ​តែ​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ​ក៏ដូចជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ឱ្យ​មានប្រសិទ្ធភាព​ ​តម្លាភាព​ ​និង​ពិសេស​គឺ​ការ​ចំណេញពេលវេលា​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​ថ្ងៃទី22​ ​ខែមេសា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​សម្ដេច​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​ ​ប្រា​យុធ​ ​ចាន់​អូ​ឆា​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី3​ ​ផ្សេងគ្នា​នៅ​លើទឹក​ដី​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​ដែល​កម្មវិធី​ទាំង3​ ​នោះ​រួម

    ​1​-​ ​ការ​ចាក់​បេតុង​តភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ ​(​ស្ពាន​ស្ទឹង​បត់​)​
    ​2​-​ការ​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ ​និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ5​ ​និង3​-​ ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិ​ការ​រួមគ្នា​លើ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើងDMU​៕​

  • ​អ្នក​ធុរកិច្ច​ចិន​ ​គ្រោង​វិនិយោគ​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ស្រូវ​-​អង្ករ​នៅ​កម្ពុជា​

    ​អ្នក​ធុរកិច្ច​ចិន​ ​គ្រោង​វិនិយោគ​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ស្រូវ​-​អង្ករ​នៅ​កម្ពុជា​

    ប្រតិភូ​អ្នក​ធុរកិច្ច​ចិន​នៃ​ខេត្ត​ហឺ​ណាន់​ ​បាន​បង្ហាញ​ចេតនា​គ្រោង​វិនិយោគ​លើ​ការសាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ស្រូវ​-​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ចូលរួម​ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ ​ជាពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ​ ​និង​កាត់បន្ថយ​ការ​ហូរចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​ ​ព្រមទាំង​ជំរុញ​ការ​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

    ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នៅក្នុង​ជំនួប​ជាមួយ​លោក​ ​ប៊ី​ ​គង់​មីន​ ​(​BI​ ​Guangmin​)​ ​ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន​ ​Henan​ ​Yuguang​ ​International​ ​Economic​ ​&​ ​Technical​ ​Cooperation​ ​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​សាវតារ​ ​និង​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ ​និង​ឡ​សម្ងួត​ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​សើម​ដល់ទៅ​ ​13ពាន់​តោន​ក្នុង​ ​1ថ្ងៃ​ ​ហើយ​អាច​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់ទៅ​ ​1លាន​តោន​ ​។​

    ជា​ការ​ឆ្លើយតប​លោក​ ​ប៊ី​ ​គង់​មីន​ ​បាន​បន្ថែម​ទៀត​ថា​ ​ក្រុមហ៊ុន​លោក​ចង់​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ ​នៅក្នុង​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​ផលិត​ស្រូវ​-​អង្ករ​ ​ហើយ​នៅពេល​ការសាងសង់​បញ្ចប់​ ​នឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុង​ ​1ឆ្នាំ​ ​50ម៉ឺន​តោន​។​ ​លោក​ប្រធាន​ក្រុមប្រឹក្សា​រូប​នេះ​ក៏បាន​ស្នើសុំ​ការ​គាំទ្រ​ ​និង​អនុសាសន៍​បន្ថែម​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ដើម្បី​ជំរុញ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ ​និង​ឡ​សម្ងួត​នេះ​ឱ្យ​អាច​អនុវត្ត​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​

    ​ឯកឧត្តម​ ​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​ ​ចំពោះ​គម្រោង​ខាងលើ​ ​និង​បាន​ជម្រាប​ជូន​ភាគី​ចិន​ ​អំពី​គោលនយោបាយ​ស្រូវ​អង្ករ​ជាតិ​ ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ ​ពាណិជ្ជកម្ម​កម្ពុជា​ ​(​CTIS​)​ ​និង​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវ​-​អង្ករ​ ​ដើម្បី​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ឱ្យ​បាន​ជា​អតិបរមា​។​

    គួរ​រំឭក​ដែរ​ថា​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ2017​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ ​និង​ការនាំចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន​ ​ដែល​ក្នុង​នោះ​ភាគី​កម្ពុជា​ ​តំណាងដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ ​ខណៈ​ភាគី​ចិន​តំណាងដោយ​ក្រុមហ៊ុន​ ​Henan​ ​Yuguang​ ​International​ ​Economic​ ​&​ ​Technical​ ​Cooperation​,​ ​ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន​ ​និង​ក្រុមហ៊ុន​ស៊ី​ទី​ក​ហ្គ្រុប​។​ ​នៅក្នុង​អនុស្សរណៈ​ ​ក្រុមហ៊ុន​ ​Henan​ ​Yuguang​ ​Interna​ ​tional​ ​Economic​ ​&​ ​Technical​ ​Cooperation​ ​នឹង​ទទួលការ​ងារ​សាងសង់​ឡ​សម្ងួត​ ​និង​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ក៏បាន​ស្នើ​លោក​ ​ប៊ី​ ​គង់​មីន​ ​ឱ្យ​សហការ​ជាមួយ​ក្រុ​មហ៊ុនហ្គ្រីន​ត្រេ​ដ​ ​ដើម្បី​រៀបចំ​កិច្ចសន្យា​ស្តី​ពី​វិស្វកម្ម​ ​និង​សាងសង់​ ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការបង្កើត​ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​-​ចិន​ ​ព្រមទាំង​កិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការគ្រប់គ្រង​ ​រវាង​រដ្ឋាភិបាល​កម្ពុជា​ ​និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ​ ​សម្រាប់​ធ្វើ​ប្រតិបត្តិ​ការ​ ​និង​ថែទាំ​គម្រោង​ ​ដើម្បី​ជំរុញ​កិច្ចការ​ទៅមុខ​ដោយ​រលូន​ ​និង​ទទួល​បាន​ជោគជ័យ​៕​