Author: អេបិល

  • ស្ងាត់ៗ ទឹម រដ្ឋា ថត Pre-wedding ជាមួយបុរសសង្ហាម្នាក់ទៅលើទឹកដីអង្គរអច្ឆរិយៈ

    ស្ងាត់ៗ ទឹម រដ្ឋា ថត Pre-wedding ជាមួយបុរសសង្ហាម្នាក់ទៅលើទឹកដីអង្គរអច្ឆរិយៈ

    ថ្មីៗនេះ កញ្ញា ទឹម រដ្ឋា បានស្កាត់ពីភ្នំពេញទៅទឹកដីអង្គរអច្ឆរិយៈ ដើម្បីថតរូប Pre-wedding ជាមួយបុរសសង្ហាម្នាក់ តែតាមរូបថត បុរសសង្ហាដែលថតជាមួយម៉ូដែលដ៏ស្រស់សោភានេះ មិនមែនជាគូស្នេហ៍បរទេសដែលនាងតែបង្ហាញភាពផ្អែមល្ហែមលើសង្គមហ្វេសប៊ុក និងអ៊ីនស្រា្តក្រាមឡើយ។

    ក្នុងរូបថតនោះ កញ្ញា ទឹម រដ្ឋា គ្រងឈុតដ៏អស្ចារ្យមួយឈ្មោះថា “កេងកងកម្ពុជា” ជាការច្នៃឡើងរបស់សំអាងការ ប្រសិទ្ធសិរី យកលំនាំតាមសត្វកេងកង ដែលជាប្រភេទសត្វកម្រក្នុងប្រទេសកម្ពុជា ជាសត្វគំរូមេបាស្មោះស្ម័គ្រនឹងគ្នា។ នេះជារឿងដ៏ភ្ញាក់ផ្អើលមួយដែល កញ្ញា ទឹម រដ្ឋា និងបុរសសង្ហាម្នាក់ផ្សេងទៀតដែលគ្រប់គ្នាពុំដែលស្គាល់ នាំគ្នាទៅថតរូប Pre-wedding ដល់ប្រាង្គប្រាសាទអង្គរនៅពេលនេះ ព្រោះធម្មតាមហាជនតែងឃើញនាងបណ្តើរគ្នាជាមួយគូស្នេហ៍បរទេសចេញតាមកម្មវិធីជាញឹកញាប់។ យ៉ាងណាមិញ គេនៅពុំទាន់ដឹងថា បុរសម្នាក់ដែលថតរូបជាមួយ ទឹម រដ្ឋា នៅអង្គរវត្តពេលនេះ ជានរណាឡើយ ហើយក៏នៅមិនទាន់ការបកស្រាយអ្វីទាំងអស់ពីតារាម៉ូដែលជើងចាស់នេះដូចគ្នាដែល ពាក់ព័ន្ធជាមួយសមាសភាពរបស់បុរសក្នុងរូបជាមួយនាងនេះ។

    គួររំឭកថា កាលពីពេលកន្លងទៅ ទឹម រដ្ឋា ធ្លាប់ប្រាប់ឱ្យអ្នកសារពត៌មានក្នុងស្រុកដឹងថា នាងជាមួយគូស្នេហ៍បរទេសរបស់នាងស្រលាញ់គ្នាណាស់ ហើយគូស្នេហ៍នាងជាមនុស្សចិត្តទូលាយ ស្រលាញ់ យកចិត្តទុកដាក់ជាមួយនាង តែ ទឹម រដ្ឋា ក៏ធ្លាប់ទម្លាយឱ្យដឹងថា នាងជាមួយគូស្នេហ៍នៅមិនទាន់មានគម្រោងរៀបការនៅឡើយទេ ពោលគឺចង់នៅមើលចិត្តគ្នាឱ្យយូរជាងនេះបន្តិច ចៀសវាងកុំឱ្យរៀបការខុស ហើយស្តាយក្រោយនៅពេលក្រោយ រហូតដល់ពេលនេះក៏មានការបែកធ្លាយរូបភាពបែបនេះឡើងមក ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជន អ្នកគាំទ្រនាងជាខ្លាំង។ កញ្ញា ទឹម រដ្ឋា ជាតារាសម្តែង និងជាតារាម៉ូដែលម្នាក់ដ៏មានប្រជាប្រិយភាពតាំងពីយូរមកហើយ។ នាងមានសមត្ថភាពទាំងការសម្តែង និងការដើរម៉ូដ ដូច្នេះទោះប៉ុន្មានឆ្នាំកន្លងទៅហើយក្តី ក៏នាងនៅតែមានហាងឆេងសិល្បៈខ្ពស់ត្រដែតដដែរ តួយ៉ាងដូចជា ការសម្តែង ការដើរម៉ូត និងការថតផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងការថតសម្អាងការជាដើម។

  • តារាក្បាច់គុនក្នុងរឿង John Wick 3 ត្រៀមបង្ហាញខ្លួននៅក្នុងភាពយន្ដខ្មែរខ្នាតធំ

    តារាក្បាច់គុនក្នុងរឿង John Wick 3 ត្រៀមបង្ហាញខ្លួននៅក្នុងភាពយន្ដខ្មែរខ្នាតធំ

    តាមការប្រកាសបញ្ជាក់របស់ផលិតកម្មកងចក្រ បានឱ្យដឹងថា តារាក្បាច់គុនរបស់ប្រទេសឥណ្ឌូនេស៊ី ធ្លាប់បង្ហាញមុខនៅក្នុងភាពយន្ដJohn Wick 3 ត្រៀមមកបង្ហាញខ្លួន សម្ដែងនៅភាពយន្ដខ្នាតធំ Jailbreak 2 ដែលជាខ្សែភាពយន្តដែលបានជាប់ពានរង្វាន់ជាខ្សែភាពយន្តដ៏អស្ចារ្យមួយរបស់មហោស្រពភាពយន្ត Fantasia កាលពីឆ្នាំ2017។

    ខ្សែភាពយន្ត Jailbreak បានបញ្ចូលក្បាច់គុនល្បុក្កតោទៅក្នុងសាច់រឿងដែលបានបង្ហាញពីភាពអង់អាច មោះមុត បង្កប់ទៅដោយតិចនិកនៃការវាយលុកសត្រូវពោរពេញទៅដោយស្មារតីក្លាហានគួរឱ្យចាប់អារម្មណ៍។ យ៉ាងណាមិញ រឿង Jailbreak 2 បានត្រឡប់មកវិញដោយមានការចូលរួមសម្តែងពីតួអង្គសំខាន់ដូចជា៖

    ● តារាភាពយន្តក្បាច់គុនឥណ្ឌូនេស៊ីទាំង2រូបគឺលោក Yayan Ruhian និង លោក Cecep Arif Rahman ដែលបានសម្តែងជាតួអង្គសំខាន់ក្នុងរឿង The Raid និង រឿង John Wick 3 – Parabellum ។
    ● តារាភាពយន្តក្បាច់គុនល្បុកតោខ្មែរទាំងបីគឺ លោក ហ្សង់ ប៉ូលី (Jean Paul Ly) លោក អ៊ួ​ តារា (Dara Our) និង កញ្ញា សំ ថារ័ត្ន (Sam Tharoth)។

    ភាពយន្តខ្នាតធំនេះនឹងដឹកនាំរឿងដោយលោក Jimmy Henderson ដែលសហការជាមួយផលិតករភាពយន្ត គឺលោកតែឡូយដូចគ្នានឹងវគ្គ1 ដដែល។ បើតាមការគ្រោងទុក ភាពយន្តនេះនឹងចាប់ផ្តើមថតនៅឆ្នាំ 2021 ក្រោមកិច្ចសហការផលិតរួមគ្នាដោយ ផលិតកម្មកងចក្រភីកឈ័រ Kongchak Pictures និង ក្រុមហ៊ុនចែកចាយភាពយន្តវេស្ទិចមេឌាលីមីតធីត WML+ ៕

  • ស្តែងណាស់!! តន់ ច័ន្ទសីម៉ា កំពុងតែថត MV ស្រាប់តែរន្ទះបាញ់ផាំងនាំគ្នារត់ព្រាត…

    ស្តែងណាស់!! តន់ ច័ន្ទសីម៉ា កំពុងតែថត MV ស្រាប់តែរន្ទះបាញ់ផាំងនាំគ្នារត់ព្រាត…

    ប្រិយមិត្តខ្លះប្រហែលជាស្គាល់តារាចម្រៀងប្រចាំផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា កញ្ញា តន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ច័ន្ទសីម៉ា ជាតារាសម្រៀងមួយរូបកំពុងទទួលបានប្រជាប្រិយភាពខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងពេលបច្ចុប្បន្ន។ រាល់បទចម្រៀងដែលតារាស្រីរូបនេះចេញមកម្ដងៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការគាំទ្រច្រើន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេស ​​​​​​​​​​​​​​​​​មានអ្នកចូលមើលមិនចេះតិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

    យ៉ាងណាមិញកាលពីពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ កញ្ញា តន់ ច័ន្ទសីម៉ា ​​​​​​​​​​​​​​​​​​​​​​​​​បានបង្ហោះវីដេអូមួយពីសកម្មភាពថត MV បទថ្មី ​​​​​​​​​​​​​​​​​​​​​តែអ្វីដែលធ្វើឱ្យនាង និង​ក្រុមការងារភ័យស្លន់ស្លោខ្លាំងនោះ ​​​​​​​​​​​​​​​​​​​​​​​​​​គឺពេលកំពុងថតសុខៗស្រាប់តែមានរន្ទះ ​​​​​​​​​​​​​​​​​​​នៅកន្លែងនាងដែលកំពុងថតតែម្ដង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនាងក៏បាននិយាយថា៖ «មើល​​​​​​​​​​​​​​​​​​ឱ្យដល់ចប់បងប្អូនសកម្មភាពកំពុងថតលើកទី1ក្នុង

    ជីវិតដែលជួបរឿងបែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ⚡️⚡️🌩🌩ភ័យរត់លែងចង់ទៅមុខ 😞😞😞តែយ៉ាងណាក៏ខំប្រឹងប្រែងដើម្បីបងប្អូន ​​​​​​​​​​​​​​​​​​​​អរគុណដែលតែងតែគាំទ្រ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

    ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖


  • បន្ទាប់ពីបុរសម្នាក់បង្ហោះឱ្យ ឱក សុគន្ធកញ្ញា ថា « កូនមិនស្គាល់ឪពុក » ស្រាប់តែតារាចម្រៀងស្រីរូបនេះលាន់មាត់ថា….

    បន្ទាប់ពីបុរសម្នាក់បង្ហោះឱ្យ ឱក សុគន្ធកញ្ញា ថា « កូនមិនស្គាល់ឪពុក » ស្រាប់តែតារាចម្រៀងស្រីរូបនេះលាន់មាត់ថា….

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា Aok Bony បានសរសេរបង្ហោះ​ ដោយភ្ជាប់ជាមួយនឹងរូបថតមង្គលការរបស់ ឱក សុគន្ធកញ្ញា ជាមួយនឹងស្វាមីថា «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ»។

    តាមរយៈប្រយោគមួយឃ្លានេះ បានធ្វើឱ្យមហាជនសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ដោយមិននឹកស្មានថា រឿងរ៉ាវដែលបានកប់ទុករាប់ឆ្នាំមកហើយនោះ បែរជាត្រូវលើកបើកកកាយ យកមកនិយាយរំឭកឡើងវិញ ទាំងដែលកូនស្រីកំពុងជោគជ័យ ក្នុងជីវិតទៅហើយនោះ។ ភ្លាមៗនោះ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មានយ៉ាងលាន់មាត់ថា និយាយថា «ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅសួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)»៕

  • តារាសម្តែង គីម លីហ្សា ប្រាប់យុទ្ធសាស្ត្រដល់អ្នកមិនចូលចិត្តលក់អនឡាញន៍

    តារាសម្តែង គីម លីហ្សា ប្រាប់យុទ្ធសាស្ត្រដល់អ្នកមិនចូលចិត្តលក់អនឡាញន៍

    តាមរយៈ វីដេអូឃ្លីប របស់តារាសម្តែង គីម លីហ្សា ដែលមានរយៈពេលប្រហែលជាប្រាំនាទី បានបង្ហាញ​ពីអត្ថប្រយោជន៍ របស់អ្នកប្រកបរបរ អនឡាញន៍ និងការលើកទឹកចិត្តដល់ស្រ្តីមេផ្ទះ ដែលមិនមានពេលគ្រប់គ្រាន់ សម្រាប់ធ្វើការងារ ដូច្នេះអាចធ្វើការពីផ្ទះ ដោយចំណាយដើមទុនបន្តិចបន្តួចប៉ុណ្ណោះ។

    តារាសម្តែងកូនពីររូបនេះ បាននិយាយថា ការរើសអើង សម្រាប់អ្នកមួយចំនួនថា ធ្វើជំនួញតាមអនឡាញន៍ ទាល់តែត្រូវការនិយាយ បែបឡប់ៗ ជេរបញ្ចោរគ្នា ទើបអាចលក់ដាច់ នោះជាការយល់ច្រឡំខុស ពីអ្នកលក់អនឡាញន៍អាជីព។ គីម លីហ្សា ថា ប្រសិនបើការងារអនឡាញន៍ មិនអាចរកកម្រៃបានច្រើនគួរសមទេ នាងច្បាស់ជាមិនលះបង់ការរស់នៅប្រទេសអូស្រ្តាលី ហើយនាំកូននិងប្តីមកលក់ដូរអនឡាញនោះឡើយ។

    តាមរយៈវីដេអូ នេះ គីម លីហ្សា ចង់លើកទឹកចិត្ត និងជម្រុញដល់ការគិត ដែលអ្នកខ្លះ មិនសូវអោយតំលៃលើការងារលក់អនឡាញន៍ ព្រោះតែការគិតខ្លះថា មុខរបរនេះ មិនថ្លៃថ្នូរ និងមិនសូវរកចំណូល បានច្រើន។ ប៉ុន្តែតាមការបកស្រាយ របស់នាង គឺមានអត្ថប្រយោជន៍ច្រើនមែនទែន ព្រោះការងារមួយនេះ មិនចាំបាច់មានចំណេះវិជ្ជាជ្រៅជ្រះ មិនចំណាយដើមទុនច្រើន មិនត្រូវការពេលវេ ជាក់លាក់ណាមួយឡើយ។ តោះចង់ដឹងកាន់តែច្បាស់ ចូលទៅស្តាប់ការបកស្រាយរបស់គីម លីហ្សាបន្តិចមើល!៖

     

  • អ្នកនាង ខាត់ សុឃីម និងបងប្អូនប្រគំភ្លេងបុរាណខ្មែរ ទាំងច្រៀងផងស្រែកយំផង ជូនដំណើរលោកពុកជាលើកចុងក្រោយ

    អ្នកនាង ខាត់ សុឃីម និងបងប្អូនប្រគំភ្លេងបុរាណខ្មែរ ទាំងច្រៀងផងស្រែកយំផង ជូនដំណើរលោកពុកជាលើកចុងក្រោយ

    មហាជនជាច្រើនបានជ្រាបរួចហើយ ថ្មីៗនេះ គ្រួសាររបស់ តារាចម្រៀង និងកំប្លែង អ្នកនាង ខាត់ សុឃីម ​​បាន​មាន​ទុក្ខ​ជា​ទម្ងន់ ​ដោយ​លោក​ឪពុករបស់អ្នកនាងបានទទួលមរណភាពហើយ។ ក្នុង​នោះ​ដែរ ​តារាស្រីរូបនេះ ​ជាមួយ​នឹង​​​បង​ប្អូន​បង្កើត​ទាំង9​នាក់​របស់​នាង ​ពិតជាមានការសោកសៅជាខ្លាំងដោយមិនបានទាន់ដង្ហើមលោកឪពុក។

    ហើយអ្វីដែលកាន់តែ សោកស្ដាយនោះ តារាស្រីជើងចាស់រូបនេះ មិនបានទៅទាន់ដង្ហើមចុងក្រោរបស់លោកឪពុកទៀតផង។ ជាក់ស្ដែង ក្នុងថ្ងៃនោះផ្ទាល់ ខណៈពេលកំពុងរៀបចំបុណ្យសពជូនលោកឪពុកខ្លួន អ្នកនាង ខាត់ សុឃីម ក៏បានច្រៀងចម្រៀងជូន និង លាឪពុកជាលើកចុងក្រោយផងដែរ។ ដោយបទនោះជាប្រភេទបទបុរាណ ព្រមទាំងប្រគំឡើងជាមួយឧបករណ៍ភ្លេងបុរាណទៀតផង ក្នុងនោះដែរ រាល់បទដែលនាង ច្រៀងស្ដាប់ទៅពិតជាពីរោះ ហើយពេលស្ដាប់ហើយពិតជាធួលដើមក ចង់ស្រក់ទឹកភ្នែកទៅហើយ។

    សូមជម្រាបថា ឱពុកអ្នកនាង ខាត់ សុឃីម លោកតាខាត់ ជាអ្នកភ្លេងបុរាណត្រកូលខាត់បានទទួលមរណភាពក្នុងវ័យ 67ឆ្នាំ ដោយរោគគាពាធ៕

    ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

  • ឱក សុគន្ធកញ្ញា ផាត់មុខធ្វើសក់បែបនេះទៅ កាន់តែក្មេងជាងវ័យ ធ្វើឱ្យហ្វេនៗសម្លឹងភ្លឹក

    ឱក សុគន្ធកញ្ញា ផាត់មុខធ្វើសក់បែបនេះទៅ កាន់តែក្មេងជាងវ័យ ធ្វើឱ្យហ្វេនៗសម្លឹងភ្លឹក

    បើទោះបីជាតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានកូនប្រុសមួយហើយក្ដី តែមួយរយៈចុងក្រោយនេះ អ្នកនាងពិតជាធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិធីថែរក្សារូបសម្រស់ឱ្យស្រស់ស្អាត ហើយមើលទៅកាន់តែទាក់ទាញជាងមុន។ ជាក់ស្ដែង ថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានការពោលសរសើរពីសំណាក់ហ្វេនៗ។

    ប៉ុន្មានសន្លឹកដែលធ្វើឱ្យហ្វេនៗមើលភ្លឹកគ្រប់គ្នានេះ ក៏មើលឃើញថាពិតជាយ៉ាងទាក់ភ្នែកមួយរបស់ កំពូលតារាស្រីកូនមួយរូបនេះ ក្នុងបណ្ដាញសង្គម ​ដែល​បាន​តុប​តែង​ខ្លួន​ស្ទាយ៌​ថ្មី​យ៉ាង​ស្អាត​ប្លែក​ខ្លាំង​។ ​រូបភាពនោះ បានធ្វើឱ្យហ្វេនៗ​ចាប់ចិត្ត​តែ​ម្ដង ​ពិតជាស្អាតខ្លាំងណាស់ ​មើល​យូរៗ​ទៅ​រូប​សម្រស់​កាន់​តែ​ក្មេង​ជាង​វ័យ​​។ ស្របគ្នានោះដែរ គ្រប់រូបភាពទាំងអស់របស់អ្នកនាងបានបង្ហោះនោះ គឺទទួលបានការចាប់អារម្មណ៍ និងសរសើរពីហ្វេនមិនតិចនោះទេ ដោយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតប្លែកឡើង៕

  • តារាចម្រៀង ខាន់ ជេមស៍ រំឭកអតីតកាលរស់នៅយ៉ាងតស៊ូក្នុងបន្ទប់ជួលផ្សារស្ទឹងមានជ័យ

    តារាចម្រៀង ខាន់ ជេមស៍ រំឭកអតីតកាលរស់នៅយ៉ាងតស៊ូក្នុងបន្ទប់ជួលផ្សារស្ទឹងមានជ័យ

    តារាចម្រៀងប្រចាំផលិតកម្មសាន់ដេគឺលោក ខាន់ ជែមស៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺជាតារាចម្រៀងប្រុសមួយរូបដែលប្រិយមិត្តតែងតែសរសើរពីសំឡេងដ៏ពីរោះនិងក្រអួនក្រអៅរបស់លោក​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាពិសេសគឺចាំមិនភ្លេចនោះទេនូវបទវម្រៀងដែលមានចំណងជើងថា « សម្រែកបេះដូង » ដែលជាបទដំបូងនៃការសាងកេរ្ដ៍ឈ្មោះលើវីថីសិល្បៈ។ ​​​​​​​​​​​​​​​​​​​​

    ទន្ទឹងនឹងទទួលបានការគាំទ្រក្នុងពិភពសិល្បៈ និងជោគជ័យខាងជំនួញក្រៅអាជីព តារាប្រុសរូបនេះ បានបង្ហាញប្រាប់ដល់កូនប្រុសលោកអំពីការខិតខំតស៊ូប្រឹងប្រែងនៅក្នុងជីវិត។ ជាក់ស្តែងថ្មីៗនេះ លោកបានបង្ហោះវីដេអូមួយ ​​​​​​​​​​​​​​​​​​​​​​​​​អមជាមួយការសរសេរពាក្យមួយឃ្លាថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «នេះហើយបងប្អូន ​​​​​​​​​​​​​​​​​​​​​ជាបន្ទប់ជួលក្នុងមួយខែ30ដុល្លាដែលខ្ញុំធ្លាប់រស់នៅកាលពី16ឆ្នាំមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្សារស្ទឹងមានជ័យ» ។

    តាមរយៈវីដេអូមួយទាក់ទងនឹងបន្ទប់ជួលរបស់លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​កាលពីជា10ឆ្នាំមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលពេលនោះលោកគឺជាតារាចម្រៀងតាមហាងធម្មតាម្នាក់ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកបានបន្តថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះលោកក្លាយជាតារាមានឈ្មោះល្បីល្បាញយ៉ាងណាក៏ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏លោកមិនដែលភ្លេចពីអតីតកាលរបស់ខ្លួនទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកបានបន្តទៀតថាលោកតែងតែនឹករលឹក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយជិះកាត់មកលេងរាល់ពេលដែលលោកទំនេរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

    ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

  • សូមរំលែកទុក្ខក្រៀមក្រំ! ឪពុកអ្នកនាង ខាត់ សុឃីម មរណភាពហើយ

    សូមរំលែកទុក្ខក្រៀមក្រំ! ឪពុកអ្នកនាង ខាត់ សុឃីម មរណភាពហើយ

    នៅពីព្រឹកថ្ងៃទី22 មិថុនា ឆ្នាំ2020 នៅលើហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះសារយ៉ាងក្ដុក្ដួល និងបានដាក់សញ្ញាកាន់ទុក្ខអមដោយពាក្យថា លារហូតហើយពុក ដែលឃើញហើយរន្ធត់ចិត្ត។ លោកតាខាត់ ឪពុករបស់អ្នកនាង ខាត់ សុឃីម និង ជាអ្នកភ្លេងបុរាណត្រកូលខាត់ បានទទួលមរណភាពហើយ ដោយលោកសម្រានស្លាប់ដូចសម្រានលក់ សូម្បីតែកូនចៅក៏មិនចាប់អារម្មណ៍។

    យ៉ាងណាមិញ អ្នកនាង ខាត់ ស្រីវង ដែលជាប្អូនស្រីបង្កើតរបស់ អ្នកនាង ខាត់ សុឃីម បានបង្ហោះថា” ពុកអើយមិនទាន់បានជូនពរពុកផងពុកបានទៅចោលកូនដោយមិនបានលា ថ្ងៃបុណ្យឱពុកគឺជាថ្ងៃដែលកូនធ្វើបុណ្យឱ្យពុកទៅវិញ ពុកអើយអនុស្សារីយ៍ពួកយើងពិតជាច្រើនពេកហើយ សូមឱ្យពុកសំលាញ់ទៅឱ្យបានសុក លាហើយពុក”។ មរណភាព របស់ឪពុកអ្នកនាង គឺតែមួយថ្ងៃបន្ទាប់ពីទិវាររំលឹកគុណឪពុក និង បន្ទាប់ពីលោកទើបតែបានផ្ទះថ្មី ដែលជាការប្រឹងប្រែងរបស់កូនចៅ។ សូមជម្រាបបន្ថែមថា លោកពុកអ្នកនាង ខាត់ សុឃីម មិនមានដំណឹងថា មានជម្ងឺធ្វើទុក្ខធ្ងន់ធ្ងរពីមុនមកទេ ប៉ុន្តែនៅសុខៗ បែរជាទទួលមរណភាពសឹងមិនគួរឱ្យជឿ៕

  • កាន់តែកៀកហើយ!! រួសរាន់..មហោស្រពភាពយន្តខ្លីចតុមុខ ជិតដល់ថ្ងៃឈប់ទទួលវីដេអូភាពយន្ដហើយ

    កាន់តែកៀកហើយ!! រួសរាន់..មហោស្រពភាពយន្តខ្លីចតុមុខ ជិតដល់ថ្ងៃឈប់ទទួលវីដេអូភាពយន្ដហើយ

    យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មហោស្រពភាពយន្តខ្លីចតុមុខ ដែលបង្ហោះជាផ្លូវការប៉ុន្មានថ្ងៃមុននេះ បានប្រកាសឱ្យដឹងថា ដោយសារបញ្ហាកូវីដ19នៅកម្ពុជា ធ្វើឲ្យមហោស្រពភាពយន្តខ្លីចតុមុខ2020 សម្រេចពន្យាពេលទទួលរឿងប្រកួតរហូតដល់ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះ ជំនួសឱ្យកាលបរិច្ឆេទចាស់ដែលបានកំណត់។

    តាមការបញ្ជាក់របស់លោក គាំ វុត្ថា តំណាងអ្នករៀបចំមហោស្រពភាពយន្តខ្លីចតុមុខ2020 មូលហេតុដែលក្រុមការងារនៅបន្តទទួលរឿងប្រកួតបែបនេះ មិនមែនដោយសាររឿងដែលទទួលបានតាមការកំណត់មានចំនួនតិចនោះទេ តែនេះជាសំណូមពររបស់អ្នកមានបំណងដាក់រឿងចូលប្រកួត តែយឺតយ៉ាវការផលិតដោយសារការត្បាតនៃវីរ៉ុសកូ19។

    លោកឱ្យដឹងបន្ថែមថា ទោះនៅបន្តទទួលរឿងប្រកួត តែការរៀបចំមហោស្រពភាពយន្តខ្លីចតុមុខ2020 លើកទី9 នៅតែប្រារព្ធឡើងតាមការគ្រោងដដែរ តែរៀបចំនៅទីតាំងណានោះ ក្រុមការងារមិនទាន់អាចបញ្ជាក់បាននៅឡើយ។ បើប្រៀបទៅនិងឆ្នាំ2019 ចំនួនរឿងដែលដាក់ចូលប្រកួតឆ្នាំនេះមានការថមថយប្រមាណ30ទៅ40%។ តែទោះយ៉ាងនេះក្តី តាមគម្រោងមហោស្រពភាពយន្តខ្លីចតុមុខ2020នឹងលេចរូបរាងឡើងនៅអំឡុង ខែ កញ្ញា ឆ្នាំ2020ខាងមុខនេះ។

    នេះចាត់ទុកជាដំណឹងល្អមួយសម្រាប់អ្នកមានបំណងដាក់រឿងដែលខ្លួនផលិត ដើម្បីចូលប្រកួតមហោស្រពភាពយន្តខ្លីចតុមុខ2020។ រួសរាន់ឡើង! ប្រញាប់ដាក់ពាក្យតាមរយៈ www.filmfreeway.com/csff ឥឡូវនេះ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងប្រអប់សារ ឬ [email protected] ឬទូរស័ព្ទទៅលេខ: 016689190