Author: អេបិល

  • រំភើប​អស់​ស្ទះ​!​!​ ​Samsung​ ​បាន​រៀបចំ​“​ដំណើរ​កម្សាន្ត​គ្រួសារ​ ​សាម​សុង​ ​ម៉ាស៊ីន​ត្រជាក់​ ​Wind​-​Free​ ​”​ ​សម្រាប់​ដៃគូ​សហការ​!​

    រំភើប​អស់​ស្ទះ​!​!​ ​Samsung​ ​បាន​រៀបចំ​“​ដំណើរ​កម្សាន្ត​គ្រួសារ​ ​សាម​សុង​ ​ម៉ាស៊ីន​ត្រជាក់​ ​Wind​-​Free​ ​”​ ​សម្រាប់​ដៃគូ​សហការ​!​

    ​ភ្នំពេញ​ថ្ងៃទី​ ​០៣​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​៖​ ​ពិតជា​ឡូយ​ ​និង​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​ ​ដៃគូ​សហការ​ផ្នែក​លក់​គ្រឿង​អេឡិចត្រូនិក​ ​សាម​សុង​ ​ទាំងអស់​សម្រាប់​ឆមាស​ទីមួយ​នេះ​!​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​មិនគ្រាន់​តែ​គិតគូរ​ដល់​ផលិតផល​ដ៏​គួរ​ជាទី​ទុកចិត្ត​ ​និង​មានគុណ​ភាពល្អ​ជូន​អតិថិជន​ទាំងអស់​របស់​ខ្លួន​ប៉ុណ្ណោះទេ​តែ​ក្រុមហ៊ុន​ថែមទាំង​គិត​គួរ​ ​និង​យកចិត្ត​ទុកដាក់​ក្នុង​ការ​លើកទឹកចិត្ត​ដល់ដៃ​គូ​សហការ​ ​របស់​ខ្លួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជូន​នូវ​ផលិតផល​ ​និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ផ្នែក​ម៉ាស៊ីន​ត្រជាក់​ ​ជូន​អតិថិជន​មិន​ឱ្យ​ទាស់ចិត្ត​ឡើយ​នា​ពេល​កន្លងមក​នេះ​។​ ​

    ​ដូច្នេះ​ដើម្បី​ជា​ការ​តបស្នង​ក្រុមហ៊ុន​ក៏បាន​រៀបចំ​កម្មវិធី​ដ៏​ពិសេស​ ​និង​រីករាយ​មួយ​ដែល​មានឈ្មោះ​ថា​ ​“​ដំណើរ​កម្សាន្ត​គ្រួសារ​ ​សាម​សុង​ ​ម៉ាស៊ីន​ត្រជាក់​ ​Wind​-​Free​ ​”​ ​ដែល​ឆ្ពោះទៅ​កាន់​ ​“​កោះ​ឋានសួគ៌​”​ ​រយៈពេល​ ​03​ ​ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី​ ​01​ ​ដល់​ថ្ងៃទី​ ​03​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​!​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ដំណើរ​កម្សាន្ត​ដ៏​រំភើប​រីករាយ​នេះ​មានការ​ចូលរួម​ពី​ហាង​តំណាង​ចែកចាយ​ផលិតផល​ ​សាម​សុង​ ​ឆ្នើម​ចំនួន​ ​30​ ​ទូទាំង​ប្រទេស​ ​និង​ដៃគូ​សហការ​ផ្នែក​លក់​ម៉ាស៊ីន​ត្រជាក់​ ​Wind​-​Free​ ​ទាំងអស់​អំឡុង​ឆមាស​ទី​ ​01​ ​ឆ្នាំ​ ​2019​ ​នេះ​ហើយ​គោលបំណង​សំខាន់​មួយទៀត​ក្នុង​ការបង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​រឹតចំណង​មិត្តភាព​ ​សាមគ្គីភាព​ ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ហាង​ចែកចាយ​បន្ត​ទាំងអស់​ ​និង​ដៃគូ​សហការ​ផលិតផល​ ​សាម​សុង​ ​ទាំងអស់​ទូទាំង​ប្រទេស​ផង​ដែរ​។​ ​

    ​គួរ​រំឭក​ផង​ដែរ​ថា​សម្រាប់​សមិទ្ធិ​ផល​ ​និង​ជោគជ័យ​ដ៏​អស្ចារ្យ​នៅ​ថ្ងៃនេះ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​គឺ​នឹង​មិន​អាច​កើតមាន​ឡើយ​ប្រសិនបើ​គ្មាន​ការ​ជួយ​ជ្រុម​ជ្រែង​យកចិត្ត​ទុកដាក់​ ​ការ​លះបង់​កម្លាំងកាយ​កម្លាំងចិត្ត​ ​និង​ភាព​ស្មោះត្រង់​ពី​ដៃគូ​សហការ​ ​ជាពិសេស​អតិថិជន​ ​សាម​សុង​ ​ទាំងអស់​!​ ​ជាចុងក្រោយ​ក្រុមហ៊ុន​ ​សាម​សុង​ ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ ​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ​គ្រប់​ផលិតផល​ ​សាម​សុង​ ​តាំងពី​ដើម​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

  • ពិតទេ?? នាយគ្រឿនរៀបការម្ដងទៀត??

    ពិតទេ?? នាយគ្រឿនរៀបការម្ដងទៀត??

    ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នា​ពេល​ថ្មី​ៗ​នេះ​ ​តារា​កំប្លែង​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍​ ​CTN​ ​គឺ​ ​នាយ​គ្រឿន​ ​ស្រាប់តែ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ​ខណៈ​ដែល​លោក​បង្ហាញមុខ​ថត​ឈុត​សម្អាងការ​ ​ជាមួយ​តា​រស​សម្ដែង​ស្រី​ស្រស់​ស្អាត​ ​កញ្ញា​រចនា​ ​រ៉ា​វា​ឌី​ រួមក៏នឹកសង្ស័យថា រៀបការម្ដងទៀត​។​

    ​ក្នុង​នោះ​ដែរ​គេ​ឃើញ​តារា​សម្តែង​កញ្ញា​រចនា​ ​រ៉ា​វា​ឌី​ ​បាន​បង្ហោះ​សកម្មភាព​ថត​ជាមួយ​នាយ​ ​គ្រឿន​ ​នូវ​ម៉ូត​សម្លៀកបំពាក់​សម្អាងការ​ ​ដែល​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ ​ជា​លើ្ក​ក​ដំបូង​សម្រាប់​អ្នក​ទាំងពីរ​ក្នុង​ការ​ចាប់ដៃ​គូគ្នា​ថត​ឈុត​សម្អាងការ​។​ ​តែ​យ៉ាងណា​អ្នកគាំទ្រ​សរ​សើ​រគ្រប់​ៗ​គ្នា​ផង​ដែរ​ដោយ​យល់ថា​ ​នាយ​គ្រឿន​ ​មិន​ត្រឹមតែ​មាន​សមត្ថភាព​ជា​អ្នកតា​រា​កំប្លែង​ ​សម្ដែង​ ​ច្រៀង​ដ៏​មាន​ប្រជាប្រិយ​ភាព​នោះ​ទេ​ ​សូម្បីតែ​ហាងឆេង​ថត​សម្អាងការ​ ​ពិតជា​មិនណយទេ​ ​ពោល​គឺ​ ​តារា​រូប​នេះ​កើប​លុយ​គ្រប់​ជ្រុង​សិល្បៈ​តែម្ដង​។​

    ​សូមជម្រាប​ដែរ​ថា​ ​កញ្ញា​ ​រចនា​ ​រ៉ា​វា​ឌី​ ​នៅ​មិនទាន់​ទម្លាយ​ទេ​ថា​ ​អ្នក​ទាំងពីរ​បាន​ថត​ឱ្យ​សម្អាងការ​ណាមួយ​ ​និង​ក្នុង​តម្លៃ​ខ្លួន​ប៉ុន្មាន​ ​តែ​អ្វី​ដែល​សំខាន់​រូបភាព​ស្អាត​របស់​អ្នក​ទាំងពីរ​ ​នឹង​ត្រៀម​បង្ហាញ​ជូន​មហាជន​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ដែល​កាន់តែ​ធ្វើ​ឱ្យ​ប្លែកភ្នែក​ជាក់ជា​មិនខាន​៕​

  • ភោជនីយដា្ឋនអាជីវកម្មអាហារចម្រុះដ៏ធំរបស់សិង្ហបុរី បើកឱ្យដំណើរការជាផ្លូវការ នៅផ្សារទំនើបអ៊ីអន សែនសុខ

    ភោជនីយដា្ឋនអាជីវកម្មអាហារចម្រុះដ៏ធំរបស់សិង្ហបុរី បើកឱ្យដំណើរការជាផ្លូវការ នៅផ្សារទំនើបអ៊ីអន សែនសុខ

    (ភ្នំពេញ)៖ ភោជនីយដ្ឋានអាហារចម្រុះ Food Republic ភោជនីយដ្ឋានអាហារចម្រុះដ៏ធំ និងជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន BreadTalk គ្រុប ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី បានប្រារព្ធពិធីសម្ពោធ ហាងដំបូងនៅកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន (២) សែនសុខ រាជធានីភ្នំពេញ។

    អាចនិយាយបានថា ផ្សារទំនើបអ៊ីអនសែនសុខ ជាផ្សារទំនើបដំបូងគេបង្អស់ សម្រាប់កម្ពុជា ដែលបានដាក់បញ្ចូលនូវភោជនីយដ្ឋាន Food Republic ទៅក្នុងសេវាកម្មរបស់ខ្លួន សម្រាប់បម្រើដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនលាននាក់ ដែលនិយម ទុកចិត្តនៅមុខទំនិញ និងចំណីអាហារ នៅទីកន្លែងនេះ។ ជាក់ស្តែងផងដែរ Food Republic គឺជាភោជនីដ្ឋានដ៏សម្បូរបែបមួយ សម្រាប់បម្រើជូននូវចំណីអាហារ ដែលផ្តល់នូវទំនុកចិត្ត លើអនាម័យជាពិសេសមានជម្រើសម្ហូបអាហារជាច្រើនមុខទាំងអាហារជាតិ និងអន្តរជាតិ ដែលអមមកជាមួយការរៀបចំ ដ៏ប្រណិត ប្រកបដោយគំនិតឆ្នៃប្រឌិត។

    ភោជនីយដ្ឋានអាហារចម្រុះ Food Republic បានចាប់កំណើតនៅឆ្នាំ២០០៥ ជាមួយនឹងការបើកដំណើរ ការដំបូងក្នុងប្រទេសសិង្ហបុរី ដោយភោជនីយដ្ឋាន Food Republic បានប្តេជ្ញាផ្តល់ជូន នូវអាហារបែបសិង្ហបុរី ដែលលមានតម្លៃសមរម្យ និងរសជាតិឈ្ងុយឆ្ងាញ់ ដ៏ពិតប្រាកដ ដល់អតិថិជនរបស់ខ្លួន។ តាមរយៈគំនិតច្នៃប្រឌិត នៃរៀបចំផ្ទះបាយ ជាលក្ខណៈបើកចំហ Food Republic បានប្រមូលផ្តុំទៅដោយ តូបលក់ម្ហូបអាហារ ជាច្រើនប្រភេទផ្សេងៗគ្នា។ ក្នុងទម្រង់បែបមុខជំនួញ ភោជនីយដ្ឋាន Food Republic បានពង្រីកសក្តានុពលរបស់ខ្លួន ក្លាយជាហាងម្ហូបអាហារ ដ៏ល្បីល្បាញបំផុត នៅក្នុងប្រទេសសិង្ហបុរី។

    បច្ចុប្បន្ន ភោជនីយដ្ឋាន Food Republic មានទីតាំងចំនួន ៥៥កន្លែង ដែលគ្រប់គ្រងដោយ Food Republic និង Food Opera ផ្ទាល់ ដូចជានៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ តៃវ៉ាន់ ហុងកុង និងនៅទីក្រុងចំនួន១០ ក្នុងប្រទេសចិន។ សម្រាប់ហាងទាំងអស់ របស់ Food Republic មានរចនាបថ និងការតុបតែងខុសប្លែកពីគ្នា ដោយហាងនីមួយៗ ផ្តោតសំខាន់ទៅលើការផ្តល់ជូន នូវម្ហូបអាហារ ដែលមានគុណភាព អនាម័យ តម្លៃសមរម្យ និងផាសុខភាព ជាមួយបរិយាកាសស្រស់ស្រាយ នៃម៉ាស៊ីនត្រជាក់។

    Food Republic មានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈរសជាតិ ដែលឆ្លុះបញ្ចាំង ពីចំណង់ចំណូលចិត្ត ពិតប្រាកដរបស់អតិថិជន និងការផ្តល់នូវបទពិសោធន៍ទាក់ទាញ ជាមួយគំនិតច្នៃប្រឌិត នៃការរៀបចំផ្ទះបាយ ជាលក្ខណៈបើកចំហ របស់ហាងអាហារនីមួយៗ។

    សម្រាប់ហាងដំបូងរបស់ខ្លួន នៅកម្ពុជានេះវិញ អតិថិជនទាំងអស់ នឹងទទួលបានអារម្មណ៍ប្លែក ជាមួយរចនាបថតុបតែង ដូចក្នុងប្រទេសប៉ែកអឺរ៉ុប ដោយនៅតាមផ្លូវមានទិដ្ឋភាព ដូចនៅប៉ារីស អមជាមួយហាងកាហ្វេបារាំង និងភោជនីយដ្ឋានជាច្រើន ហើយអតិថិជន ក៏អាចរីករាយជាមួយការ តុបតែងលំអរបែប Fashion ចុងក្រោយបំផុត។ នៅលើតាមផ្លូវស្តាយបែបបារាំង គឺមានស្តង់លក់ម្ហូបអាហារ ចំនួន១៣ ហាងភេសជ្ជៈ១ និងហាងអាហាររទេះ៦ ដោយហាងទាំងអស់ មានលក់ម្ហូបបែបកម្ពុជា ថៃ និងចិនជាដើម។

    ក្រៅពីនេះ អតិថិជនអាចធ្វើការជាវប័ណ្ណ ទទួលទានអាហារ នៅច្រកចូលរបស់ Food Republic សម្រាប់ចំណាយ លើការទិញម្ហូបអាហាររបស់ Food Republic ដោយពុំចាំបាច់ប្រើប្រាស់ប្រាក់សុទ្ធ ក្នុងពេលទិញទំនិញឡើយ។ ការធ្វើបែបនេះ នឹងជួយឱ្យដំណើរចំណាយកាន់តែងាយស្រួល៕

  • ហាងកាហ្វេល្បីនៅបរទេស «​85​°​C​ ​Bakery​ ​Café» បើកសម្ពោធនៅកម្ពុជាហើយ

    ហាងកាហ្វេល្បីនៅបរទេស «​85​°​C​ ​Bakery​ ​Café» បើកសម្ពោធនៅកម្ពុជាហើយ

    ភ្នំពេញ៖ នា​ព្រឹក​ ​ថ្ងៃទី​ ​១​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២០១៩​ ​ហាង​ ​85​°​C​ ​ដែល​ល្បីល្បាញ​នៅ​បរ​ទេស​ ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ហាង​ ​85​°​C​ ​Bakery​ ​Café​ ​គឺជា​ហាង​កាហ្វេ​និង​នំ​មួយ​ដែល​មានឈ្មោះ​ល្បីល្បាញ​នៅ​លើឆាកអន្តរជាតិ​ ​ហើយ​ឥលូវ​នេះ​ហាង85​°​C​ ​Bakery​ ​Caféកំពុង​បោះជំហាន​មកកាន់​អាស៊ី​អាគ្នេយ៍​ ​ជាពិសេស​នោះ​គឺ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​ហាង​ដំបូង​របស់​ខ្លួន​ ​ដែល​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​នេះ​ផ្ទាល់​ផង​ដែរ​។​

    ​ហាង​ ​85​°​C​ ​Bakery​ ​Café​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​ ​2003​ ​នៅក្នុង​ប្រទេស​ចិន​ ​កោះ​តៃវ៉ាន់​ ​ហើយ​ការផលិត​ទាំងអស់​គឺ​ចេញពី​អ្នក​ជំ​នាញៗ​លំដាប់​ស្តង់​ដា​សណ្ឋាគារ​ផ្កាយ៥​។​ ​លើស​ពីនេះ​ទៅទៀត​គឺ​ ​ហាង​ ​85​°​Cមាន​កេរ្តិ៍ឈ្មោះ​លើ​ទីផ្សារ​ជាង១០ឆ្នាំ​ ​ពី​រស់​ជាតិ​ ​កាហ្វេ​ ​នំ​ខេ​ក​ ​និង​ ​នំបុ័ង​ ​ដ៏​ឆ្ងុយ​ឆ្ងាញ់​ ​ទាំង​នៅក្នុង​ស្រុក​ ​ក្រៅ​ស្រុក​ ​និង​តាម​តំបន់​នានា​ ​ហើយក៏​បាន​ទទួលស្គាល់​ទាំង​គុណភាព​ប្រកបដោយ​ផាសុ​ខ​ភាព​ ​និង​ ​តម្លៃ​សមរម្យ​ផង​ដែរ​។​ ​ជាមួយនឹង​ការ​បង្កើន​នូវ​គុណភាព​ ​និង​ ​វិសាលភាព​នៃ​ផលិតផល​ ​តា​មទ្រឹ​ស្តី​「​Think​ ​Globally​ ​.​ ​Act​ ​Locally​」​ ​ធ្វើអោយ​ហាង​ ​85​°​C​ ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ពី​កោះ​តៃវ៉ាន់​ដល់​ចិនដីគោក​ ​សហ​រដ្ធ​អា​មេ​រិច​ ​អូ​ស្រ្​ត​លី​ ​ម៉ាកាវ​ ​និង​ ​ហុងកុង​ ​ល​។​ល​ ​ហើយ​ឥលូវ​នេះ​រសជាតិ​កាហ្វេ​ ​នំ​ខេ​ក​ ​និង​នំបុ័ង​ ​ដែល​ទទួលស្គាល់​ពី​ឆាក​អន្តរជាតិ​បាន​មកដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។​

    ​សព្វថ្ងៃ​នេះ​ ​ហាង85​°​C​ ​មានដល់​ ​១០០០ជាង​ ​សាខា​ក​នៅ​លើ​ពិភពលោក​ ​ហើយ​ឥលូវ​នេះ​ត្រូវ​បាន​នាំ​ចូ​លម​កាន់​ប្រទេស​កម្ពុជា​ដំបូង​បំផុត​ដោយក្រុម​ហ៊ុនBranding​ ​King​ ​Holdings​ ​ដែល​មាន​ទីតាំងនៅ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស​ ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​លើស​ពីនេះ​ទៅទៀត​ ​ការរចនា​របស់​ហាង​គឺ​យក​ពណ៌ស​ ​និង​ ​ពណ៌ក្រហម​ ​ដើម្បី​បង្ហាញ​ភាព​លេចធ្លោ​របស់​ហាង​ ​ម្យ៉ាងទៀត​ ​នៅ​ខាងមុខ​ហាង​អាច​អោយ​អតិថិជន​មើលឃើញ​ពីក្រៅ​ទៅ​ក្នុង​ហាង​យ៉ាង​ច្បាស់​ពី​ការផលិត​ដោយ​ពោរពេញ​ទៅ​ដោយ​ផាសុ​ខ​ភាព​ ​និង​ ​អនាម័យ​ ​ដែល​​ជា​អ​ត្ត​សញ្ញា​ន​សក​សម្យ​នឹង​ភាព​ល្បីល្បាញ​។​ ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​គឺ​ការរចនា​ដែល​បំពាក់​អេក្រង់​ទូរទស្សន៍​ ​49​ ​អ៊ី​ង​ ​នៅ​ចំពីមុខ​ ​ដើម្បី​បង្ហាញ​ពី​ភេសជ្ជៈ​ ​នំ​ខេ​ក​ ​និង​នំបុ័ង​គ្រប់មុខ​ ​រួម​ទាំង​កម្មវិធី​ពិ​សេស​ៗ​ជាច្រើន​ទៀត​ ​ទាំងអស់​នេះ​អាច​អោយ​អ​ថិ​ជន​ងាយ​ស្រាល​ ​ហើយក៏​ជា​ការកម្សាន្ត​អារម្មណ៍​ ​នៅពេល​ដែល​កំពុង​ឈប់​ចាំ​ភ្លើង​ចរាចរណ៍​ផង​ដែរ​ ​។​

    ​ក្នុង​ឱកាស​ពិសេស​គឺ​ ​កំឡុង​ពេល​បើក​សម្ពោធ​ហាង​ ​85​°​C​ ​យើង​មានកម្ម​វិធី​ពិ​សេស​ៗ​ដូចជា​៖​
    ​•​ ​ថ្ងៃទី១​ ​ខែមិថុនា​ ​គឺ​មានការ​លក់​ក្នុង​តម្លៃ​ពិសេស​ ​សម្រាប់Iced​ ​85​°​C​ ​Coffee​ ​ដែល​ជា​រស់​ជាតិកា​ហ្វេ​ប្រចាំ​ហាង​ ​និង​ ​The​ ​One​ ​Lemon​ ​Black​ ​tea​ ​គឺ​លក់​ត្រឹមតែ​ ​១ដុល្លា​តែប៉ុណ្ណោះ​ក្នុង​មួយ​កែវ​ ​។​ ​
    ​•​ ​ថ្ងៃទី២​ ​ខែមិថុនា​ ​គឺ​មានកម្ម​វិធី​ពិ​សេស​ជាវ​វ​ភេសជ្ជៈ​មួយ​កែវ​ ​ថែម​ជូន​មួយ​កែវ​ ​សម្រាប់​ ​Iced​ ​Sea​ ​Salt​ ​Coffee​ ​និង​ ​Iced​ ​Sea​ ​Salt​ ​Black​ ​Tea​ ​
    ​•​ ​ថ្ងៃទី៣​ ​ខែមិថុនា​ ​គឺ​មាន​លក់​បញ្ចុះតម្លៃ​ ​រហូតដល់១៥​%​ ​ទៅលើ​នំ​គ្រប់​ប្រភេទ​ ​ដែល​មាន​ដូចជា​នំបុ័ង​ ​នំ​ខេ​ក​ ​ផង​ដែរ​។​ ​
    ​យើង​ខ្ញុំ​សង្ឈឹម​ថា​ ​Branding​ ​King​ ​នឹង​ពង្រីក​អាជីវកម្ម​បន្ថែម​ដោយ​ការ​បង្កើន​សាខា​ ​85​°​C​ ​កាន់តែ​ច្រើន​ឡើង​ៗ​ ​សម្រាប់​រយៈពេល​ពីរ​ ​ទៅ​ ​បី​ឆ្នាំខាងមុខ​ ​លើស​ពីនេះ​ទៅទៀត​ ​យើង​ក៏​សង្ឃឹមថានឹង​ផ្ដល់​ជូន​អតិថិជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងអស់​នូវ​ ​រសជាតិ​នំបុ័ង​ ​នំ​ខេ​ក​ ​កាហ្វេ​ ​និង​ភេសជ្ជៈ​ ​ឆ្ងាញ់​ៗ​ផ្សេង​ជាច្រើន​ទៀត​ ​។​


  • កីឡាការិនី​តេ​ក្វាន់​ដូ​ជម្រើសជាតិ​កម្ពុជា​មួយ​រូប​មាន​សម្រស់​ ​Cute​ ​គួរ​ឱ្យ​ស្រឡាញ់​

    កីឡាការិនី​តេ​ក្វាន់​ដូ​ជម្រើសជាតិ​កម្ពុជា​មួយ​រូប​មាន​សម្រស់​ ​Cute​ ​គួរ​ឱ្យ​ស្រឡាញ់​

    ​បើ​និយាយ​ពី​ប្រភេទ​កីឡា​នៅ​កម្ពុជា​ ​តេ​ក្វាន់​ដូ​ផ្នែក​នារី​តែងតែ​ស្វែងរក​មេដាយ​ជូន​ប្រទេសជាតិ​បាន​ជាច្រើន​លើឆាកអន្តរជាតិ​ ​ជាហេតុ​ធ្វើ​ឱ្យ​នា​រីៗ​ជាច្រើន​ហាក់ដូចជា​ចូលចិត្ត​កីឡា​មួយ​នេះ​។​ ​ក្នុង​នោះ​ដែរ​ក៏​មាន​កីឡាការិនី​ដែល​ហាត់​កីឡា​នេះ​ជាច្រើន​មាន​រូប​សម្រស់​ស្រស់​ស្អាត​ផង​ដែរ​។

    ​ថ្ងៃនេះ​ ​ឡា​រ៉ែ​ន​សូម​បង្វែរ​អារម្មណ៍​អ្នក​តាមដាន​កីឡា​ក្នុង​ស្រុក​ទាំងអស់​មក​ស្គាល់​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​មួយ​រូប​ ​ដែល​ធ្លាប់​ទទួល​បាន​មេដាយ​ជាច្រើន​មក​ជូន​ប្រទេសជាតិ​ក្នុង​កម្រិត​ស៊ី​ហ្គេម​ ​អាស៊ី​ហ្គេម​ ​និង​កម្រិត​ពិភពលោក​ទៀតផង​។​ ​លើស​ពីនេះ​ទៅទៀត​កីឡាការិនី​រូប​នេះ​ថែមទាំង​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរឲ្យ​ស្រឡាញ់​ទៀតផង​៕​


  • សេង​ ​សុជាតា​៖​ ​សូមកុំ​ស្អប់ខ្ពើម​អ្នក​ប្រណាំង​រថយន្ត​ស្រី​អី​.​.​.​

    សេង​ ​សុជាតា​៖​ ​សូមកុំ​ស្អប់ខ្ពើម​អ្នក​ប្រណាំង​រថយន្ត​ស្រី​អី​.​.​.​

    ​កីឡាការិនី​ ​សេង​ ​សុជាតា​ ​ជា​ការី​បើកបរ​របស់​រថយន្ត​ ​1គ្រឿង​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ ​Khmer​ ​Rally​ ​Raid​ ​ឆ្នាំ2019​ ​ក្រោម​ប្រធានបទ​ ​រួមគ្នា​ថែរក្សា​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​ ​បាន​ដោយ​ជោគជ័យ​។​

    ​សេង​ ​សុជាតា​ ​បន្ត​ថា​ ​ការ​ប្រណាំង​បែប​ធម្មជាតិ​នេះ​ ​ធ្វើ​ឱ្យ​នាង​សប្បាយរីករាយ​ ​ពីព្រោះ​ថា​ ​ជា​កន្លែង​ដែល​មិនធ្លាប់​បាន​ ​ទៅ​ ​ម្យ៉ាងទៀត​ព្រឹត្តិ​ការណ៍​នេះ​ក៏បាន​ទាក់ទាញ​នឹង​បង្ហាញ​ភ្ញៀវ​ទេសចរ​ពី​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ដែល​កម្ពុជា​មាន​ ​និង​ចង់​បង្ហាញ​ទៅកាន់​ពិភពលោក​ទៀតផង​។

    ជាចុងក្រោយ​នារី​កម្ពុជា​ទី១​ ​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រណាំង​រថយន្ត​មួយ​នេះ​បាន​អំពាវនាវ​ដល់​នា​រីៗ​ទាំងឡាយ​ ​ប្រសិនជា​មានលទ្ធភាព​ ​ពួកគាត់​គួរតែ​លេង​កីឡា​ ​ហើយ​ចូរ​កុំ​រើសអើង​អ្នកកីឡា​ដែល​ជានា​រី​ភេទ​៕​

  • រដ្ឋាភិបាល​អូស្ត្រាលី​បដិសេធ​ប្រព័ន្ធ​ ​5G​ ​របស់​ ​Huawei​ ​និង​ ​ZTE​ ​

    រដ្ឋាភិបាល​អូស្ត្រាលី​បដិសេធ​ប្រព័ន្ធ​ ​5G​ ​របស់​ ​Huawei​ ​និង​ ​ZTE​ ​

    ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្រកាសប្រាប់​ជា​សាធារណៈ​ថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ហាមឃាត់​ខ្លួន​ពុំ​ឱ្យ​ដាក់​ដំណើរការ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ​5G​ ​ថ្វីបើ​ខ្លួន​ធ្លាប់​ត្រួសត្រាយ​ទីផ្សារ​បច្ចេកវិទ្យា​ ​Wireless​ ​នៅក្នុង​ប្រទេស​នេះ​អស់​រយៈពេល​ ​15ឆ្នាំ​ហើយ​ក្ដី​។​

    ចំណែក​ក្រុមហ៊ុន​ ​ZTE​ ​ឯណោះ​វិញ​ ​ក៏​ត្រូវ​រដ្ឋាភិបាល​អូស្រ្តាលី​ព្រួយបារម្ភ​ពី​ផ្នែក​សន្តិសុខជាតិ​ដូចគ្នា​ដែរ​។​ ​យោង​តាម​ការ​បង្ហោះ​ផ្សាយ​លើ​ ​Twitter​ ​គូប្រជែង​របស់​ ​Apple​ ​និងSASMUNG​ ​មួយ​នេះ​បានឱ្យ​ដឹង​ថា​៖​ ​”​នេះ​ជា​ការ​ខកចិត្ត​ដ៏​ធំ​បំផុត​មួយ​សម្រាប់​អតិថិជន​របស់​យើង​”​។​

    5G​ ​គឺជា​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ចល័ត​ជំនាន់​ថ្មី​ចុងក្រោយ​ដែល​អាច​ផ្ដល់​ល្បឿន​ ​Download​ ​និង​ ​Upload​ ​Speed​ ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ដែល​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​សកលលោក​កំពុង​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​ឱ្យ​បាន​មុន​ឆ្នាំ2020​ ​។​

    ​សម្រាប់​ ​Huawei​ ​គឺជា​គោលដៅ​ធំ​បំផុត​មួយ​ខាង​ផ្នែក​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ ​ក៏ដូចជា​ឈរ​លើ​ចំណាត់ថ្នាក់​ទី2​ ​ខាង​នាំចេញ​ស្មា​ត​ហ្វូ​ន​ ​បន្ទាប់ពី​ ​SAMSUNG​ ​និង​ឈរ​លើ​ ​Apple​។​

    ​សូម​បញ្ជាក់​ដែរ​ថា​ ​គណៈកម្មាធិការ​សន្តិសុខជាតិ​អង់គ្លេស​ ​ធ្លាប់​បាន​បញ្ជាក់​កាលពី​ខែកក្កដា​ឆ្នាំទៅ​ថា​ ​ឧបករណ៍​ទូរគមនាគមន៍​របស់​ ​Huawei​ ​ពុំ​បាន​ជះ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សន្តិសុខជាតិ​ឡើយ​ ​លើកលែងតែ​ក្រុមហ៊ុន​ ​ZTE​ ​ដែល​អាច​ផ្ដល់​ហានិភ័យ​ខ្ពស់​៕​

  • Apple​ ​បញ្ចេញ​ប៉ាតង់​គំរូ​ថ្មី​ ​បន្ទះ​អេក្រង់​កោង​អាច​បត់​បាន​ច្រើន​តង់​

    Apple​ ​បញ្ចេញ​ប៉ាតង់​គំរូ​ថ្មី​ ​បន្ទះ​អេក្រង់​កោង​អាច​បត់​បាន​ច្រើន​តង់​

    មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ជាច្រើន​ ​កំពុង​ដាក់​គម្រោង​ផលិត​ស្មា​ត​ហ្វូ​នដែ​លមាន​អេក្រង់​អាច​បត់​បាន​។​ ​ឧទាហរណ៍​ដូចជា​ ​Samsung​ ​និង​ ​Huawei​ ​អាច​ធ្វើ​បាន​ហើយ​ ​ក៏ប៉ុន្តែ​បាន​ត្រឹមតែ​បត់​បាន​ ​នៅ​មិនទាន់​បាន​ទាំង​កោង​ផង​ ​និង​បត់​បាន​ផង​ក្នុង​ពេល​ដំណាលគ្នា​នៅឡើយ​ទេ​ ​តែ​ ​ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ​ ​គេ​ប្រទះឃើញ​រូបភាព​ប៉ាតង់​ថ្មី​មួយ​ជាមួយ​បន្ទះ​អេក្រង់​ដែល​អាច​បត់​បាន​ ​ដែលគេ​ដឹង​ច្បាស់​ថា​ ​ជា​របស់​ ​Apple​។

    បន្ទះ​អេក្រង់​គំរូ​នេះ​ ​មិនមែន​បត់​បានតែ​មួយ​តង់​ទេ​ ​និយាយទៅ​ ​គឺ​បត់​ម្តង​បាន​ ​2តង់​។​ ​ប្រការ​នេះ​ហើយដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ប្លែក​ជាងគេ​ជាង​ឯង​ទៅទៀត​។​

    ​ទោះជា​មិនទាន់​មានការ​បញ្ជាក់​ ​និង​បង្ហើប​ឱ្យ​ដឹង​ច្បាស់​ការណ៍​យ៉ាងណាក្ដី​ ​តែ​ព័ត៌មាន​លម្អិត​អំពី​បន្ទះ​អេក្រង់​បត់​បាន​ច្រើន​តង់​នេះ​ ​នឹង​កើត​នៅ​លើ​ ​iPhone​ ​ឬ​ ​iPad​ ​ជំនាន់​ថ្មី​ ​ឬ​អាច​ជា​ឧបករណ៍​អេឡិចត្រូនិក​ណាមួយ​មិនខាន​។​ ​

    ​ប៉ុន្តែ​មាន​អ្នកគាំទ្រ​ ​Apple​ ​មួយចំនួន​ ​បាន​លើកឡើង​ថា​ ​បើ​ពិតជា​ចេញ​បែបនេះ​មែន​ ​នោះ​វា​អាច​ជា​ទូរស័ព្ទ​កូនកាត់​ ​iPhone​ ​+​ ​iPad​ ​ហើយ​៕​

  • លេចចេញ​ព័ត៌មាន​ពី​កាមេរ៉ា​ ​iPhone​ ​11​ ​ដែល​នឹង​ចេញ​លក់​នៅ​ឆ្នាំនេះ​ ​

    លេចចេញ​ព័ត៌មាន​ពី​កាមេរ៉ា​ ​iPhone​ ​11​ ​ដែល​នឹង​ចេញ​លក់​នៅ​ឆ្នាំនេះ​ ​

    ​សម្រាប់​ ​iPhone​ ​11​ ​គឺ​ដូចគ្នានឹង​ដំណឹង​ដែល​បាន​លេចឮ​កន្លងមក​ដែរ​ ​ដោយ​ ​iPhone​ ​ស៊េរី​ថ្មី​ទាំង2​ ​នឹង​មាន​បំពាក់​អេក្រង់​ ​OLED​ ​ទំហំ​ ​5.8អ៊ីញ​ ​និង​ទំហំ​ ​6.5អ៊ីញ​ ​តែ​អ្វី​ដែល​ឱ្យ​គួរ​សោកស្ដាយ​នោះ​ ​គឺ​ស្នាម​ខាងមុខ​ ​មិនទាន់​ផ្លាស់ប្ដូរ​ទំហំ​នៅឡើយ​។​

    ​ដោយសារតែ​នៅ​យូរ​ខែ​ទៀត​ទើប​ ​iPhone​ ​ស៊េរី​ថ្មី​ ​និង​ ​iOS​ ​13​ ​ប្រកាស​ចេញ​ជា​ផ្លូវការ​។​ ​ប៉ុន្តែ​មាន​ប្រភព​ព័ត៌មាន​ចំនួន2​ ​បាន​ចែករំលែក​ដំណឹង​សំ​ខាន់​ៗ​មួយចំនួន​ស្ដី​អំពី​ ​iPhone​ ​ជំនាន់​ថ្មី​ ​និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​ចុងក្រោយ​ផង​ដែរ​។​

    ​យ៉ាងណាក្ដី​ ​ប្រភព​ទាំងនោះ​បាន​លើកឡើង​ថា​ ​មុខងារ​ ​FaceID​ ​នឹង​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​លើ​ការ​ដោះ​សោ​។​ ​ឧទាហរណ៍​ ​ដូចជា​អាច​ចំណាំ​ផ្ទៃមុខ​បាន​ក្នុង​ទំហំ​ធំ​ទូលាយ​ជាង​មុន​។​ ​រន្ធ​បំពង​សំឡេង​បែប​ ​Stereo​ ​ក៏​នឹង​មាន​សមត្ថភាព​ប្រសើរ​ជាង​មុខ​ដែរ​។​

    ​ឯកា​មេ​រ៉ា​វិញ​ ​iPhone​ ​ឆ្នាំ2019​ ​នឹង​មាន​បំពាក់​កាមេរ៉ា​ ​3​ ​នៅ​ខាងក្រោយ​ ​ដោយ​មួយ​ជា​កាមេរ៉ា​ធម្មតា​ ​មួយទៀត​ជា​កាមេរ៉ា​ ​Zoom​ ​និង​មួយ​ថ្មីទៀត​ជា​កាមេរ៉ា​ ​Ultra​-​Wide​។​

    កាមេរ៉ា​ទី​ ​3នេះ​ ​ដើមឡើយ​ត្រូវ​មានមុខ​ងារ​រក្សា​លំនឹង​ ​OIS​ ​ប៉ុន្តែ​ ​Apple​ ​បានសម្រេច​ទុក​ប្រើលើ​ ​iPhone​ ​ឆ្នាំ2020​ ​។​ ​ដូចនេះ​មុខងារ​ ​OIS​ ​នឹង​មានតែ​នៅ​លើ​កាមេរ៉ា​មេ​ ​និង​កាមេរ៉ា​ ​Zoom​ ​ប៉ុណ្ណោះ​។​

    ​ចំពោះ​កាមេរ៉ា​ ​Wide​-​Angle​ ​វិញ​ ​អាច​ផ្ដិត​យក​រូបភាព​ក្នុង​ទំហំ​ ​120ដឺក្រេ​។​ ​ទំហំ​នេះ​មិនធំ​ជាងគេ​ណាស់ណា​ទេ​ ​ប៉ុន្តែ​ក៏​មិនតូច​ជាង​កាមេរ៉ា​របស់​គូប្រជែង​ផ្សេងទៀត​ដែរ​។​ ​តែ​អ្វី​ដែល​គួរ​ចាប់អារម្មណ៍​នោះ​គឺ​ ​ភ្លើង​ ​LED​ ​នៅ​ខាងក្រោយ​នឹង​មិន​ឡើង​ទំហំ​ទេ​ ​ប៉ុន្តែ​នឹងអាច​ជះ​ពន្លឺ​បាន​ភ្លឺ​ ​និង​ធំជាង​មុន​។​ ​ចំណែក​ឯ​កម្រាស់​នៃ​កាមេរ៉ា​នឹង​ស្ដើង​ជាង​មុន​ ​មិន​លៀនចេញ​មក​ខ្លាំង​ដូចមុន​ឡើយ​៕​

  • OS​ ​ថ្មី​របស់​ ​Huawei​ ​មានឈ្មោះ​ប្លែក​ ​ដែល​នឹង​ប្រជែង​ជាមួយ​ ​Apple​ ​

    OS​ ​ថ្មី​របស់​ ​Huawei​ ​មានឈ្មោះ​ប្លែក​ ​ដែល​នឹង​ប្រជែង​ជាមួយ​ ​Apple​ ​

    ​Huawei​ ​ដែល​បាន​ដាក់ចេញ​នូវ​គម្រោង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​(​OS​)​ ​កាលពី​ពេល​កន្លងទៅ​នោះ​ ​បាន​លេចឮ​ដំណឹង​ថា​ ​ក្រុមហ៊ុន​យក្ស​របស់​ប្រទេស​ចិន​មួយ​នេះ​ ​នឹង​យក​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​”​HongMeng​ ​OS​”​ ​មក​ប្រើប្រាស់​ជំនួស​ ​Android​ ​តែរ​បាយ​ការណ៍​ថ្មី​ចុងក្រោយ​នេះ​បានឱ្យ​ដឹង​ថា​ ​ពាណិជ្ជសញ្ញា​ដែល​ក្រុមហ៊ុន​ចុះ​ជាមួយនឹង​ភ្នាក់ងារ​រដ្ឋាភិបាល​ ​EUIPO​ ​គឺ​ប្រើប្រាស់​ឈ្មោះ​ ​Ark​ ​OS​ ​មិនមែន​ជា​ ​HongMeng​ ​OS​ ​ទេ​។​

    ​ការចុះបញ្ជី​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​ ​24​ ​ឧសភា​កន្លងទៅ​នោះ​ ​គឺជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​Huawei​ ​នឹង​ប្រើប្រាស់​ឈ្មោះ​ ​Arks​ ​OS​ ​ជា​ប្រព័ន្ធ​ដំណើរការ​លើ​ទីផ្សារ​សកលលោក​របស់​ខ្លួន​ ​ប្រសិន​ណា​ត្រូវ​ចែកផ្លូវ​ជាមួយ​ក្រុមហ៊ុន​ ​Google​ ​ពិតប្រាកដ​មែន​នោះ​។​