Author: អេបិល

  • HUN​ ​SEN​ ​CUP​ ​ថ្នាក់​ជាតិ​ ​ក្រុម​មក​ពី​ខេត្ត​ទាំង4​ ​ប៉ះ​សុទ្ធតែ​ជើងខ្លាំង​ក្នុង​លី​ក​កំពូល​

    HUN​ ​SEN​ ​CUP​ ​ថ្នាក់​ជាតិ​ ​ក្រុម​មក​ពី​ខេត្ត​ទាំង4​ ​ប៉ះ​សុទ្ធតែ​ជើងខ្លាំង​ក្នុង​លី​ក​កំពូល​

    ​ក្រោយពី​បញ្ចប់​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត​ក្នុង​ក្របខ័ណ្ឌ​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​សែន​ ​លើក​ទី13​ ​ឆ្នាំ2019​ ​ដោយមាន​ខេត្ត​ត្បូងឃ្មុំ​ ​ជា​ក្រុម​ដែល​ទទួល​បាន​ជើងឯក​នៃ​ពានរង្វាន់​នេះ​រួចមក​ ​ការ​ចាប់​ពូល​វគ្គ​ថ្នាក់​ជាតិ​បន្ត​ក៏បាន​បញ្ចប់​រួចរាល់​ហើយ​ដែរ​។​

    លទ្ធផល​នៃ​ការ​ចាប់​ពូល​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​(​ថ្នាក់​ជាតិ​)​ ​ឆ្នាំ2019​ ​ត្រូវ​បាន​គេ​ឃើញថា​ ​ក្រុម​ខ្លាំង​ៗ​ត្រូវ​ប៉ះ​នឹង​ក្រុម​ខ្សោយ​ៗ​ជាច្រើន​គូ​។​ ​ជាពិសេស​ក្រុម​ដែល​ឡើង​មក​ពី​ថ្នាក់​ខេត្ត​ទាំង4​ ​ត្រូវ​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំង​ៗ​ក្នុង​លី​ក​កំពូល​ ​ដូចជា​ ​បឹង​កេត​ ​ព្រះ​ខ័ន​រាជ​ ​និង​សូល​ទី​ឡូ​ ​ទាំងអស់​។​

    ​1​-​អគ្គិសនី​កម្ពុជា​ ​ប៉ះ​ ​អង្គ​រថា​យហ្គឺរ​

    ​2​-​បឹង​កេត​ ​ប៉ះ​ ​ខេត្តសៀមរាប​

    ​3​-​ក្រសួងការពារជាតិ​ ​ប៉ះ​ ​អាស៊ី​អឺរ៉ុប​

    ​4​-​សូល​ទី​ឡូ​អង្គរ​ ​ប៉ះ​ ​ក្រុម​ជម្រើស​ខេត្តរតនគិរី​

    ​5​-​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ប៉ះ​ ​វិសាខា​

    ​6​-​កំពង់ចាម​ ​ប៉ះ​ ​ភ្នំ​ពេញ​ក្រោ​ន​

    ​7​-​គីរីវង់​សុខ​សែន​ជ័យ​ ​ប៉ះ​ ​ក្រុ​មណាហ្គាវើល​

    ​8​-​ក្រុម​ជម្រើស​ខេត្ត​ត្បូងឃ្មុំ​ ​ប៉ះ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​៕​


  • មិន​អន់​ទេ​!​ ​សូ​ហ្វ​តេ​ន្នី​សក​ម្ពុ​ជា​ ​ឈរ​ចំណាត់ថ្នាក់​លេខ15​ ​ក្នុង​ពិភពលោក​

    មិន​អន់​ទេ​!​ ​សូ​ហ្វ​តេ​ន្នី​សក​ម្ពុ​ជា​ ​ឈរ​ចំណាត់ថ្នាក់​លេខ15​ ​ក្នុង​ពិភពលោក​

    ​ក្នុង​តារាង​ចំណាត់ថ្នាក់​កីឡា​សូ​ហ្វ​តេ​ន្នី​សពិ​ភព​លោក​ ​ដែល​មាន​ប្រទេស​ជាស​មា​ជិ​ក​ចំនួន​ ​26ប្រទេស​ ​កម្ពុជា​កំពុងតែ​គ្រង​តំណែង​ចំណាត់ថ្នាក់​លេខ15​។​ ​ជាមួយគ្នា​នោះ​ដែរ​ ​កាលពីដើម​ខែមុន​ ​កម្ពុជា​ក៏​ធ្លាប់​ឡើង​ដល់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​គឺ​លេខរៀង​ទី9​។​

    ​ឯកឧត្ដម​ ​ជា​ ​ប៊ុ​ន​ហេង​ ​អគ្គលេខាធិការ​ ​និង​ជា​ថ្នាក់ដឹកនាំ​ក្រុមកីឡា​សូ​ហ្វ​តេ​ន្នី​សក​ម្ពុ​ជា​បាន​បញ្ជាក់​ថា​ ​ក្រុមកីឡា​សូ​ហ្វ​តេ​ន្នី​សទាំ​ង​អស់​បាន​ខំប្រឹង​ប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​។​ ​ជាពិសេស​ ​សហព័ន្ធ​ក៏បាន​បញ្ជូន​កីឡាករ​ដល់ទៅ​ ​4រូប​ឱ្យទៅ​ហ្វឹកហាត់​ដល់​ប្រទេស​ជប៉ុន​រយៈពេល​ជិត​ ​2ខែ​ផង​ដែរ​។​ ​ការ​ត្រៀមខ្លួន​ដ៏​ខ្លាំងក្លា​នេះ​ ​គឺ​ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា​មានឱកាស​ក្នុង​ការស្វែងរក​មេដាយ​ជូន​ជាតិ​នា​ពេល​ខាងមុខ​។​

    ​គូសបញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ ​Asian​ ​Games​ ​កន្លងទៅ​ ​កីឡា​សូ​ហ្វ​តេ​ន្នី​សក​ម្ពុ​ជា​បាន​បញ្ជូន​អត្តពលិក​ចំនួន​ ​7រូប​ទៅ​ចូលរួម​ ​ដោយ​ក្នុង​នោះ​មាន​កីឡាករ​ ​5រូប​ ​រួមមាន​ ​1​-​ឯក​ ​ចំរើន​ ​2​-​កាន់​ ​សោ​ភណ្ឌ​ ​3​-​យី​ ​សរ​សារិ​ទ្ធ​ ​4​-​ឌឹម​ ​សំ​សុ​ជា​ភា​រុ​ណ​ ​និង5​-​អន​ ​សម្បត្តិ​។​ ​សម្រាប់​កីឡាការិនី​មាន​ ​២រួប​ ​រួមមាន​ ​1​-​រិន​ ​សុធា​រី​ ​និង2​-​ម៉េ​ត​ ​ម៉ា​រី​យ៉ាន​ ​តែ​មិនបាន​ទទួល​មេដាយ​មួយ​ណា​ឡើយ​ ​ដោយ​កាលនោះ​កម្ពុជា​ស្ថិត​ក្នុង​លេខរៀង​ទី9​ ​នៅ​លើ​ពិភពលោក​៕​


  • មក​មើលរូប​ភាព​ដ៏​គួរ​ឱ្យ​អស់សំណើច​ទាំង10​ ​ក្នុង​ពិភព​បាល់ទាត់​

    មក​មើលរូប​ភាព​ដ៏​គួរ​ឱ្យ​អស់សំណើច​ទាំង10​ ​ក្នុង​ពិភព​បាល់ទាត់​

    កីឡាបាល់ទាត់​ជា​ប្រភេទ​កីឡា​ដែល​ល្បីល្បាញ​ជាងគេ​នៅ​លើ​ពិភពលោក​ដែល​មាន​អ្នកលេង​គ្រប់​ច្រកល្ហក​នៅ​ទូទាំង​ពិភពលោក​។​ ​ក្នុង​នោះ​ផង​ដែរ​វា​ក៏បាន​បង្កើត​ឱ្យ​មាន​ទស្សនីយ​ភា​ពប្លែ​កៗ​ ​និង​គួរ​ឱ្យ​អស់សំណើច​ជាច្រើន​។​

    ថ្ងៃនេះ​ក្រុមការងារ​នៃ​គេហទំព័រ​ ​ឡា​រ៉ែ​ន​ ​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​រូបភាព​ ​និង​ទស្សនីយភាព​នៃ​កា​ប្រកួត​បាល់ទាត់​ដែល​មើលទៅ​គួរ​ឱ្យ​អស់សំណើច​ប្រមាណ​ជា​ ​10សន្លឹក​ដូច​ខាងក្រោម​នេះ​៖​

  • បញ្ជី​ឈ្មោះ​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ប្រកួត​ជាមួយ​ប៉ាគីស្ថាន​ ​ចេញ​ជា​ផ្លូវការ​ហើយ​ ​តែ​គ្មាន​ចាន់​ ​វឌ្ឍនា​កា​

    បញ្ជី​ឈ្មោះ​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ប្រកួត​ជាមួយ​ប៉ាគីស្ថាន​ ​ចេញ​ជា​ផ្លូវការ​ហើយ​ ​តែ​គ្មាន​ចាន់​ ​វឌ្ឍនា​កា​

    ​ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​ចាប់ផ្តើម​ហ្វឹកហាត់​នៅ​ល្ងាច​ថ្ងៃនេះ​ហើយ​ក្រោម​ការដឹកនាំ​របស់​លោក​ ​Keisuke​ ​Honda​ ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​&​ ​Asian​ ​Cup​ ​2023​ ​Qualifiers​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Joint​ ​Qualification​ ​Round​ ​1​ ​ដែល​ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​នៅ​ថ្ងៃទី6​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    ​ការ​កោះហៅ​សម្រាប់​ការ​ហ្វឹកហាត់​នេះ​ ​គឺ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​កោះហៅ​កាលពី​យប់ម្សិល​មិញ​នេះ​ ​ដើម្បី​ចូល​ហ្វឹកហាត់​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​ជាមួយនឹង​សមាសភាព​កីឡាករ​ចំនួន​ ​25រូប​ ​ដែល​សុទ្ធតែ​ជា​កីឡាករ​ដែល​ទាក់ទាញចិត្ត​លោក​ ​Felix​ ​Dalmas​ ​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ទាំងអស់​ ​ក្រោម​ការដឹកនាំ​របស់​កីឡាករ​បាល់ទាត់​ដ៏​ល្បី​លំដាប់​ពិភពលោក​ ​Keisuke​ ​Honda​៕​

  • កម្ពុជា​ត្រៀម​ជម្រើសជាតិ​បាល់ទះ​ ​18នាក់​ ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ2019​

    កម្ពុជា​ត្រៀម​ជម្រើសជាតិ​បាល់ទះ​ ​18នាក់​ ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ2019​

    ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ចិន​ ​លោក​ ​Li​ ​Jun​ ​ដែល​ជា​គ្រូបង្វឹក​បាល់ទះ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​ៗ​កាលពីដើម​ឆ្នាំនេះ​ ​លោក​បាន​ធ្វើការ​កោះហៅ​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​កម្ពុជា​ចំនួន​ ​18រូប​។​

    ​កីឡា​ករ​ខ្លាំង​ៗ​ខាង​បាល់ទះ​ទាំង​ ​18រូប​សម្រាប់​ការ​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​ ​ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន​នេះ​ ​មក​ពី​ក្លិប​ចំនួន2​ ​គឺ​វិសាខា​ ​និង​ក្រសួងមហាផ្ទៃ​ ​ក្នុង​នោះ​ដែរ​មក​ពី​ក្លិប​វិសាខា​ចំនួន​ ​14រូប​ ​និង​មក​ពី​ក្លិប​ក្រសួងមហាផ្ទៃ​ចំនួន​ ​4រូប​។​

    ​ឈ្មោះ​កីឡាករ​ទាំង​ ​18នាក់​មាន​៖​
    ​កីឡាករ​មក​ពី​ក្លិប​វិសាខា​មាន​ចំនួន​ ​14នាក់​ ​គឺ​ ​៖​

    ​1​-​ ​ខឹម​ ​សុវណ្ណ​ដារ៉ា​ ​2​-​ ​ពិន​ ​សា​រុន​ ​3​-​ ​មា​ ​ប៊ិន​យ៉ា​ ​4​-​ ​ម៉ី​ ​រស្មី​ ​5​-​ ​មួន​ ​និមល​ ​6​-​ ​សឿន​ ​ហេង​ ​7​-​ ​អាន​ ​សុខ​ហេង​ ​8​-​ ​គួន​ ​មុំ​ ​9​-​ ​សួន​ ​ចាន់​ណា​រ៉ូ​ ​10​-​ ​ឡាង​ ​រាសី​ ​11​-​ ​រឿន​ ​វាសនា​ ​12​-​ ​ផុល​ ​រតនៈ​ ​13​-​ ​គង់​ ​ពិសិដ្ឋ​ ​
    ​និង14​-​ ​មី​ ​សុ​ផ​ណ្ណា​។​

    ​ឯ​កីឡាករ​មក​ពី​ក្លិប​ក្រសួងមហាផ្ទៃ​មាន​ចំនួន​ ​4រូប​ ​គឺ​ ​៖​

    ​1​-​ ​សាធ​ ​រដ្ឋា​ ​2​-​ ​លុច​ ​គឹ​ម​សៀន​ ​3​-​ ​ខឿន​ ​ភារិ​ន្ទ​ ​និង4​-​ ​ប៊ន​ ​ណា​រិទ្ធ​៕​

  • Samsung​ ​ចេញ​លក់​កុំព្យូទ័រ​ថ្មី​ ​រាង​ស្អាត​ដូច​ ​Macbook​ ​ហើយ​តម្លៃ​ក៏​ប្រហែលគ្នា​ ​

    Samsung​ ​ចេញ​លក់​កុំព្យូទ័រ​ថ្មី​ ​រាង​ស្អាត​ដូច​ ​Macbook​ ​ហើយ​តម្លៃ​ក៏​ប្រហែលគ្នា​ ​

    ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ ​Samsung​ ​បាន​ប្រកាស​ចេញ​លក់​កុំព្យូទ័រ​ ​Notebook​ ​7​ ​របស់​ខ្លួន​ដែល​មាន​ជម្រើស​អេក្រង់​ ​13អ៊ិ​ញ​ ​និង​ ​15អ៊ិ​ញ​ ​ដំណើ​ការ​ដោយ​ ​Window​ ​10​ ​Pro​។

    ​កុំព្យូទ័រ​ ​Notebook​ ​7​ ​មាន​រន្ធ​ដោត​សាក​ភ្លើង​លឿន​ប្រភេទ​ ​USB​ ​Type​-​C​,​ ​រន្ធ​ ​USB​ ​3.0​,​ ​រន្ធ​ ​HDMI​ ​និង​ប្រឡោះ​ដាក់​ ​MicroSD​ ​កាត​ងាយស្រួល​សម្រាប់​អ្នកថតរូប​។​ ​កុំព្យូទ័រ​ ​Notebook​ ​7​ ​បំពាក់​ដោយ​បន្ទះ​ឈីប​ ​Intel​ ​ជំនាន់​ទី8​ ​មាន​ជម្រើស​ ​RAM​ ​8GB​ ​អេក្រង់​ ​1080ភិក​សែល​ ​មា​នក​ន្លែងស្គែ​នក្រ​យៅ​ដៅ​(​នៅ​លើ​បន្ទះ​ពណ៌ខៀវ​ក្បែរ​ក្តារ​ចុច​)​ ​មាន​ថាមពល​ថ្ម​ប្រើ​បាន​ប្រមាណ​ជា​ ​2ម៉ោង​។​ ​ចំពោះ​តម្លៃ​ធម្មតា​ ​គឺ​ ​1499​ ​ដុល្លារ​។​

    សម្រាប់​ជម្រើស​អេក្រង់​ ​15អ៊ិ​ញ​ ​បំពាក់​បន្ទះ​ក្រាហ្វិក​កាត​ ​Nvidia​ ​GeForce​ ​MX250​ ​ដែល​ជា​លេខ​ខ្ពស់​ជាង​ក្រាហ្វិក​កាត​របស់​ ​Intel​។​ ​ចំពោះ​តម្លៃ​ ​GeForce​ ​MX250​ ​ធម្មតា​ ​គឺ​ ​1650​ ​ដុល្លារ​។​ ​(​អាច​នឹង​មាន​ជម្រើស​ ​GTX​ ​1050​ ​GPU​)​ ​ផង​ដែរ​៕​



    ​ ​




  • តើ​អ្វីខ្លះ​ដែល​ធ្វើឲ្យ​ ​Samsung​ ​Galaxy​ ​A50​ ​លើស​ពី​អ្វី​ដែល​អ្នក​ទាំងអស់គ្នា​រំពឹង​ទុក​?​

    តើ​អ្វីខ្លះ​ដែល​ធ្វើឲ្យ​ ​Samsung​ ​Galaxy​ ​A50​ ​លើស​ពី​អ្វី​ដែល​អ្នក​ទាំងអស់គ្នា​រំពឹង​ទុក​?​

    ​ភ្នំពេញ៖ ​ថ្ងៃទី០៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​៖​ ​តើ​លក្ខណៈ​អ្វីខ្លះ​ដែល​ធ្វើឲ្យ​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​ ​Samsung​ ​Galaxy​ ​A50​ ​ទទួល​បាន​ពាក្យ​ថា​ ​“​ ​លើស​ពី​អ្វី​ដែល​លោកអ្នក​រំពឹង​ទុក​ ​”​?​

    ​ជា​ការពិត​ណាស់​ ​Samsung​ ​Galaxy​ ​A50​ ​ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​មួយ​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​ទាំងអស់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​សាម​សុង​ ​ដែល​ភ្ជាប់​មក​ជាមួយ​មុខងារ​ ​លេចធ្លោ​ទំនើប​ទាន់សម័យ​ ​ឡូយ​ ​ដែល​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ន​ទទួល​បាន​នូវ​បទ​ពិសោធ​ន៏​ដ៏​អស្ចារ្យ​ ​និង​ស័ក្តិសម​បំផុត​សម្រាប់​លោកអ្នក​។​

    ​តើ​ចំណុច​លើសគេ​អ្វីខ្លះ​ ​ដែល​ធ្វើឲ្យ​លោកអ្នក​អាច​សម្រេចចិត្ត​ដ៏​ឆ្លាតវៃ​ក្នុង​ការ​ជ្រើសរើស​ស្មា​ត​ហ្វូ​នដែល​សាក​សម​សម្រាប់​ខ្លួនឯង​?​ ​តោះ​មក​មើ​លត្រួសៗ​ទាំងអស់គ្នា​!​!​!​

    ​•​ ​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​ ​(​On​-​Screen​ ​Fingerprint​)​ ​ដែល​ជា​ចំណុច​ពិសេស​បំផុត​ ​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​ម៉ូ​ឌែ​លនេះ​ ​ឈ្នះ​លើ​គូប្រកួត​ប្រជែង​របស់​ខ្លួន​ទាំងឡាយ​ដែល​កំពុង​ដាក់​លក់​នៅក្នុង​តម្លៃ​ចន្លោះ​ពី​ ​300​-​400​$​
    ​•​ ​ស្កេន​មុខ​ ​(​Face​ ​Recognition​)​
    ​•​ ​ថាមពល​ថ្ម​ ​4,000​ ​mAh​;​ ​Samsung​ ​Fast​ ​Charge​,​ ​USB​ ​2.0​ ​Type​-​C​ ​(​សាក​លឿន​ឆាប់​ពេញ​)​
    ​•​ ​អេក្រង់​ ​Infinity​-​U​ ​ប្រភេទ​ ​Super​ ​AMOLED​ ​ដែល​ផ្តល់​ពណ៌​ភ្លឺច្បាស់​ហ្មត់​ល្អ​
    ​•​ ​កាមេរ៉ា​ក្រោយ​មាន​ ​3​ ​គ្រាប់​៖​ ​25​ ​MP​ ​(​f​/​1.7​)​;​ ​8​ ​MP​ ​(​f​/​2.2​)​;​ ​5​ ​MP​ ​(​f​/​2.2​)​
    ​•​ ​មាន​អង្គ​ចងចាំ​ ​និង​អង្គ​ផ្ទុក​ធំ​ ​ក្នុង​តម្លៃ​ហួសពី​ល្អ​ ​៖​ ​RAM​ ​4GB​ ​ROM​ ​64GB​ ​លក់​ក្នុង​តម្លៃ​ ​299​$​ ​ឬ​ ​RAM​ ​6GB​ ​ROM​ ​128GB​ ​ក្នុង​តម្លៃ​ ​339​$​

    ​លើក​នេះ​ ​សាម​សុង​ ​គឺ​ពិតជា​ផ្តល់​ជូន​នូវ​ជម្រើស​យ៉ាង​ល្អ​បំផុត​ដល់​អតិថិជន​របស់​ខ្លួន​!​ ​
    ​បើ​ចង់​ជ្រាប​ច្បាស់​ថា​តើ​ ​Galaxy​ ​A50​ ​ទំនើប​អស្ចារ្យ​ប៉ុណ្ណា​នោះ​សូម​អញ្ជើញ​មកកាន់​ហាង​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ1800​ ​203​ ​232​ ​សម្រាប់​ព័ត៌មាន​បន្ថែម​។​

  • តោះ​ស៊ែ​រមួយ​លើកទឹកចិត្ត​ ​!​!​ ​ក្មេងស្រី​គំនរសំរាម​ ​សុភី​ ​បាន​ផ្លាស់ប្ដូរ​វាសនា​រើស​សំរាម​ ​ទៅ​បន្ដ​ការសិក្សា​នៅ​បរទេស​ ​

    តោះ​ស៊ែ​រមួយ​លើកទឹកចិត្ត​ ​!​!​ ​ក្មេងស្រី​គំនរសំរាម​ ​សុភី​ ​បាន​ផ្លាស់ប្ដូរ​វាសនា​រើស​សំរាម​ ​ទៅ​បន្ដ​ការសិក្សា​នៅ​បរទេស​ ​

    ​កាន់តែ​ធ្វើ​ឱ្យ​កាន់​ខ្មែរ​គ្រប់រូប​មាន​កម្លាំងចិត្ត​ ​និង​ទឹកចិត្ត​តស៊ូ​នៅក្នុង​ការសិក្សា​បន្ថែម​ទៀត​ ​ខណៈ​ដែល​លោក​ ​Scott​ ​Neeson​ ​បាន​បង្ហោះ​រូបភាព​ ​និង​សារ​មួយចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​។​ ​អ្វី​ដែលគេ​កត់សម្គាល់​ឃើញ​នេះ​គឺ​ ​រូបភាព​ក្មេងស្រី​រើស​សំរាម​ម្នាក់​ ​បាន​បញ្ចេញ​ស្នាមញញឹម​នៅក្នុង​គំនរសំរាម​កាលពី​កុមារភាព​ ​តែ​បច្ចុប្បន្ន​នេះ​ ​ស្នាមញញឹម​របស់​នាង​បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ដែល​នាង​ចេញទៅ​បន្ដ​ការសិក្សា​យ៉ាង​ខ្ពស់ខ្ពស់​នៅ​ឯង​បរទេស​។​

    ​លោក​ ​Scott​ ​Neeson​ ​បាន​រៀបរាប់​ប្រាប់​មហាជន​កម្ពុជា​ថា​ ​ជួនកាល​សូម្បីតែ​ក្តី​សុ​បិន្​ត​ផ្ទាល់​របស់​មនុស្សម្នាក់​ក៏​ត្រូវ​បាន​គេ​កំណត់​ផង​ដែរ​។​ ​ជាក់ស្ដែង​ ​បើ​វិល​ទៅកាន់​ឆ្នាំ​ ​2006​ ​ខ្ញុំ​ធ្លាប់ទៅ​លេង​ផ្ទះ​ ​សុភី​ ​ជាប្រចាំ​នៅក្នុង​គំនរសំរាម​។​ ​កាល​បាន​ទៅ​សួរសុខទុក្ខ​អ្នក​នៅ​ទីនោះ​គឺ​គួរ​ឱ្យ​ខ្លាច​បំផុត​ ​ក៏ប៉ុន្តែ​វា​គឺ​ចាំបាច់​។​ ​ចំណែក​នោះ​គឺជា​រូប​ខ្ញុំ​ ​ពាក់អាវ​យឺត​ព័ណ៌​ខៀវ​ ​ឈរ​លើកំពូល​សំរាម​។​

    ​នៅ​គ្រានោះ​ ​សុភី​ ​នាង​មាន​វ័យ​ ​11​ ​ឆ្នាំ​ហើយ​ ​តែ​នាង​នៅ​មិនទាន់​ចូល​សាលារៀន​ទេ​។​ ​ក៏ប៉ុន្តែ​នាង​មានសំណាង​ជាង​កុមារ​ជាច្រើន​រស់នៅ​ពី​តំបន់​នេះ​ ​គឺ​នាង​ទទួល​ឱកាស​ដកខ្លួន​ចេញពី​គំនរសំរាម​ដូចជា​គ្រាប់​រ៉ូ​កែត​។​ ​ផ្ដើម​ចេញពី​ការ​ប្រឹងប្រែង​ដ៏​ស្វិតស្វាញ​នេះ​ ​នាង​តូច​ ​សុភី​ ​បាន​ប្រែក្លាយ​ជា​និស្សិត​អាហារូបករណ៍​កម្ពុជា​ជា​លើក​ដំ​បូ​ងរ​បស់ះ​អង្គការ​ខ្ញុំ​ ​ដើម្បី​ទៅ​បន្ដ​ការសិក្សា​នៅក្នុង​សាកល​វិទ្យាល័យ​មែ​លប៊​នដ៏​មានឈ្មោះ​ល្បីល្បាញ​។

    ​ហើយ​កាលពី​ថ្ងៃម្សិលមិញ​ ​សុភី​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៅ​សាលា​ ​Trinity​ ​College​ ​Foundation​ ​និង​ចាប់ផ្តើម​ថ្នាក់​បរិញ្ញាបត្រ​ខាងមុខនេះ​។​ ​សេចក្ដីថ្លែង​សុន្ទរកថា​របស់​នាង​ ​បាន​តាំង​ជំហរ​និង​ជា​ការ​បំផុសគំនិត​លើកទឹកចិត្ត​ដល់​ក្មេង​ៗ​នៅ​គំនរសំរាម​។​

    ​តើ​ការ​នេះ​មិន​អាច​ឱ្យ​យើង​ប្រឈម​នឹង​បញ្ហា​ប្រចាំថ្ងៃ​បានទេ​?​ ​ការ​អបអរសាទរ​ដ៏​ធំ​សម្បើម​របស់​នាង​តូច​ ​សុភី​ ​ជា​ការ​បង្ហាញ​ពី​អ្វី​ដែល​កុមារ​អាច​ធ្វើ​បាន​។​ ​សូម​បងប្អូន​ចែកចាយ​ដល់​អ្នកគ្រប់គ្នា​ ​ជា​ការ​បំផុត​គំនិត​លើកទឹកចិត្ត​៕​


  • គណៈកម្មការ​ ​The​ ​Masked​ ​Singer​ ​Thailand​ ​អ្នកគ្រូ​ ​អួន​ ​សម្រេច​បំណង​រៀបការ​ក្នុង​វ័យ​ ​59​ ​ឆ្នាំ​

    គណៈកម្មការ​ ​The​ ​Masked​ ​Singer​ ​Thailand​ ​អ្នកគ្រូ​ ​អួន​ ​សម្រេច​បំណង​រៀបការ​ក្នុង​វ័យ​ ​59​ ​ឆ្នាំ​

    តាមរយៈ​សារព័ត៌មាន​ ​Kapook​ ​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ​4​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​ឱ្យ​ដឹង​ថា​ ​អ្នកគ្រូ​ ​អួន​ ​មៈ​នី​នុ​ត​ ​បានសម្រេច​ចិត្ត​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ក្នុង​វ័យ​ ​59​ ​ឆ្នាំ​ ​បើ​ទោះបីជា​អ្នកគ្រូ​និង​គូស្នេហ៍​ទើបតែ​មាន​ទំនាក់ទំនង​ស្នេហា​គ្នា​អស់​រយៈពេល​ ​២​ ​ឆ្នាំ​មក​ក្ដី​ ​។​

    ​អ្នកគ្រូ​ ​អួន​ ​មៈ​នី​នុ​ត​ ​ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​មុខ​តាមរយៈ​កម្មវិធី​ប្រកួត​ចម្រៀង​ ​The​ ​Masked​ ​Singer​ ​Thailand​ ​​ជា​គ្រូបង្វឹក​ផ្នែក​ចម្រៀង​ម្នាក់​មានបទពិសោធន៍​នៅក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ថៃ​អស់​រយៈពេល​ជាង​ ​30​ ​ឆ្នាំ​ ​និងធ្លាប់​បណ្ដុះបណ្ដាល​តារា​ចម្រៀង​ល្បី​ៗ​របស់​ប្រទេស​ថៃ​ជាច្រើន​នាក់​ ​ហើយក៏​ត្រូវ​បាន​មហាជន​ឱ្យ​តម្លៃ​ចំពោះ​អ្នកគ្រូ​យ៉ាង​ខ្លាំង​ថា​ជា​គ្រូ​លំដាប់​ជួរមុខ​នៅ​ប្រទេស​ថៃ​។​

    ​តាមរយៈ​កម្មវិធី​ ​Woody​ ​World​ ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ ​គូស្នេហ៍​របស់​អ្នកគ្រូ​ ​អួន​ ​គឺ​សាស្ត្រា​ចារ្យ​ ​ឆេន​ ​ចតុ​ផុន​ ​ដែល​ជា​គ្រូ​ផ្នែក​តន្ត្រី​ ​និង​ជា​អ្នកមាន​មុខមាត់​នៅក្នុង​វិស័យ​សិល្បៈ​ដូចគ្នា​។​ ​កន្លងមក​ ​អ្នក​ទាំងពីរ​ធ្លាប់​មាន​ប្រវត្តិ​ជា​ ​ដៃ​គូ​ស័ក្ត​សម​ក្នុង​សង្គម​សិល្បៈ​ ​និង​ជា​មិត្តភក្ដិ​ស្និទ្ធស្នាល​គ្នា​បំផុត​។​ ​តែ​អ្វី​ដែល​មហាជន​កំពុងតែ​ភ្ញាក់ផ្អើល​នេះ​ ​គឺ​សម្ព័ន្ធភាព​រវាង​អ្នក​ទាំងពីរ​ ​បាន​ក្លាយប្រែ​ពី​ហ្វ្រេនហ្សូន​ ​មក​ជា​ស្នេហា​ទៅ​ហើយ​។​ ​

    ​ដើម្បី​ឱ្យ​កាន់តែ​ជាក់ច្បាស់​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ​៖​



  • ប្រា​សាក់​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល​ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​កសិករ​និង​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា​

    ប្រា​សាក់​ផ្តល់​កម្ចី​ជា​ប្រាក់​រៀល​ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​កសិករ​និង​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា​

    ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​បាន​និង​កំពុង​ផ្តល់​ ​កម្ចី​ជា​ប្រាក់​រៀល​ ​ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​កសិករ​និង​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា​។​ ​អតិថិជន​អាច​ប្រើប្រាស់​កម្ចី​នេះ​ ​សម្រាប់​មុខរបរ​កសិកម្ម​ ​មុខ​ជំនួញ​ ​ឬ​ ​ប្រើជា​ដើមទុន​ ​ទុន​បង្វិល​ ​ឬ​ ​អាច​ទិញ​សម្ភារៈ​ផ្សេង​ៗ​តាម​តម្រូវការ​។
    ​ ​
    ​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​កម្ចី​ប្រាក់​រៀល​ដែល​ប្រា​សាក់​ផ្ដល់​ជូន​ ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ជីវភាព​របស់​អតិថិជន​មាន​ភាព​ប្រសើរ​ឡើង​ ​ព្រោះតែ​មាន​អត្រា​ការប្រាក់​សមរម្យ​ ​មិន​ចំណាយ​លើ​ការខាតបង់​ការ​ប្ដូរប្រាក់​ ​ការពារ​បាន​ប្រាក់​ក្លែងក្លាយ​ ​និង​ចូលរួម​លើកកម្ពស់​ប្រាក់​រៀល​ខ្មែរយើង​។
    ​ ​
    ​លោក​ ​សូ​នី​ ​បន្ត​ថា​ ​ប្រា​សាក់​ ​បាន​ជំរុញ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​គ្រប់​ប្រតិបត្តិ​ការ​នៃ​គ្រប់​សេវាកម្ម​ទាំងអស់​ ​ជាពិសេស​ ​ការ​ផ្ដល់​កម្ចី​ជា​ប្រាក់​រៀល​ ​ដើម្បី​ជួយ​សម្រួល​ទៅដល់​អតិថិជន​ឱ្យ​មាន​ភាព​ងាយស្រួល​ ​និង​សុវត្ថិភាព​ខ្ពស់​ក្នុង​ការប្រើ​ប្រាស់​កម្ចី​សម្រាប់​ប្រកប​អាជីវកម្ម​ ​កសិកម្ម​ ​និង​មុខរ​បរ​ផ្សេង​ៗ​។​

    ​គួរ​បញ្ជាក់​ថា​ ​ប្រា​សាក់​ផ្តល់​ជូន​ប្រាក់កម្ចី​ទៅតាម​តម្រូវការ​ ​អត្រា​ការប្រាក់​សមរម្យ​ ​រយៈពេល​វែង​ ​ងាយស្រួល​ ​និង​មាន​ភាព​បត់បែន​ក្នុង​ការ​សង​ត្រលប់​។​ ​សូម​ទាក់ទង​ខ្ចីប្រាក់​ពី​ប្រា​សាក់​ ​តាម​លេខទូរស័ព្ទ​ ​023​ ​999​ ​911​ ​ឬ​ ​086​ ​999​ ​911​។​ ​ប្រា​សាក់​ ​រីកចម្រើន​ជាមួយគ្នា​៕