Author: អេបិល

  • ក្លិប​ក្រសួងការពារជាតិ​ ​មិនទាន់​សម្រេច​ជោគជតា​ ​លោក​ ​ភា​ ​សុ​ភ័ត្ត្​រា​ ​ថា​គួរ​បន្ត​ ​ឬ​ឱ្យ​ចាកចេញ​?​

    ក្លិប​ក្រសួងការពារជាតិ​ ​មិនទាន់​សម្រេច​ជោគជតា​ ​លោក​ ​ភា​ ​សុ​ភ័ត្ត្​រា​ ​ថា​គួរ​បន្ត​ ​ឬ​ឱ្យ​ចាកចេញ​?​

    ​គ្រូបង្វឹក​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​ ​លោក​ ​ភា​ ​សុ​ភ័ត្ត្​រា​ ​បាន​ប្រកាស​ថា​ ​លោក​បាន​ដើរចេញ​ពី​ក្លិប​ក្រសួងការពារជាតិ​ហើយ​ ​និង​បាន​អវត្តមាន​លើ​ទីលាន​ជាមួយ​ក្លិប​មួយ​នេះ​អស់​រយៈពេល​ ​2សប្តាហ៍​មក​ហើយ​។

    លោក​ ​ទេព​ ​ឡុ​ងរ​ចនា​ ​បាន​បន្ថែម​ថា​ ​ក្លិប​នឹង​មិន​ចាប់បង្ខំ​ឱ្យ​លោក​ ​ភា​ ​សុ​ភ័ត្ត្​រា​ ​បន្ដ​ធ្វើការ​ទៀត​ឡើយ​ ​ប្រសិនបើ​គាត់​រក្សា​ជំហរ​ថា​ ​ពិតជា​ចង់​ចាកចេញ​មែន​នោះ​។​ ​ប៉ុន្ដែ​ក្នុងនាម​ក្រុមការងារ​ជាមួយគ្នា​ ​ដាច់ខាត​ក្លិប​ត្រូវ​មាន​កិច្ចប្រជុំ​ពិភាក្សា​ផ្ទាល់​ ​ដើម្បី​សួរនាំ​ឱ្យ​បាន​ច្បាស់​សិន​ ​ទើប​មានការ​សម្រេចចិត្ត​ជា​ក្រោយ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បន្ទាប់ពី​គ្រូបង្វឹក​នេះ​អវត្តមាន​ចំនួន​ ​2ប្រកួត​ ​ក្រុម​ក្រសួងការពារជាតិ​បាន​ប្រកួត​ឈ្នះ​ក្រុម​វិសាខា​ ​1ទល់នឹង0​ ​និង​ចាញ់​ក្រុម​ភ្នំ​ពេញ​ក្រោ​នក្នុង​លទ្ធផល​ ​3ទល់នឹង1​៕​


  • ពេជ្រ​ ​សូលី​កា​ ​បង្ហាញមុខ​ជាតា​រា​ហង្ស​មាស​បានសម្រេច​ ​

    ពេជ្រ​ ​សូលី​កា​ ​បង្ហាញមុខ​ជាតា​រា​ហង្ស​មាស​បានសម្រេច​ ​

    ​បន្ទាប់ពី​លេច​តម្រុយ​សម្ដែងរឿង​ភាគ​ ​”​អាពាហ៍​ពិពាហ៍​ក្លែងក្លាយ​”​ ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ហើយ​នោះ​ ​ខណៈ​តារាចម្រៀង​ ​និង​សម្ដែង​ ​ពេជ្រ​ ​សូលី​កា​ ​បាន​ប្រកាស​ខ្លួន​ជា​ផ្លូវការ​ថា​ ​ជាតា​រា​ចម្រៀង​ថ្មី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​កាលពី​ថ្ងៃទី​ ​8​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​។​

    បន្ទាប់ពី​ទទួល​ដំណឹង​នេះ​ហើយ​ ​បាន​ធ្វើឲ្យ​ប្រិយមិត្ត​ជាច្រើន​ដែល​គាំទ្រ​ ​សូលី​កា​ ​និយាយ​ថា​ ​“​យ៉េៗៗៗ​!​ ​ទីបំផុត​ការ​រង​ចាំ​ខ្ញុំ​ជា​យូរ​បាន​មកដល់​ ​បាន​ចេញ​ជារូបរាង​ហើយ​”​ ​អ្នកខ្លះ​ទៀត​ពិតជា​ចង់​ឃើញ​គាត់​ច្រៀង​ជាមួយ​ ​នី​កូ​ ​ណាស់​ ​ដោយ​បញ្ជាក់​ប្រាប់​ថា​ ​“​សង្ឃឹមថា​គា​ត់់​នឹង​បាន​ចេញ​ចម្រៀង​ថ្មី​ជាមួយ​និង​បង​នី​កូ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​love​ ​you​ ​my​ ​idol​”​។​ ​ក្នុង​ថ្ងៃ​ដដែល​នេះ​ ​សូលី​កា​ ​ពិតជា​មិនបាន​ធ្វើឱ្យអ្នកគាំទ្រ​ខកចិត្ត​ឡើយ​ ​ដោយ​បាន​បញ្ចេញ​ចម្រៀង១បទ​ ​ក្តៅ​ៗ​តែម្តង​ ​ក្រោម​ចំណងជើង​ថា​ ​“​លេងសើច​ផ្លូវ​អារម្មណ៍​”​ ​ដែល​ជា​ការ​ ​និពន្ធ​ទំនុកច្រៀង​ ​និង​ ​Melody​ ​ដោយ​ ​លោក​ ​អ៊ី​នុ​,​ ​និពន្ធ​បទភ្លេង​ ​និង​ ​សម្រួល​តន្រ្តី​ ​ដោយ​ ​ចក់​

    ​ក្រោយពី​ស្តាប់​បទ​នេះ​ចប់​ធ្វើឱ្យអ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ ​“​នៅតែ​ចូលចិត្ត​សំលេង​របស់​សូលី​កា​ ​អត្ថន័យ​បទចំរៀង​ ​រឹតតែ​មានន័យ​ទៀត​ ​ធ្វើអោយ​ចំរៀង​មួយ​បទ​នេះ​រឹតតែ​ពីរោះ​”​។​ ​អ្នកខ្លះ​ទៀត​ពេញចិត្ត​អត្ថន័យ​មួយ​ឃ្លា​ក្នុង​បទចម្រៀង​នេះ​ ​ត្រង់កន្លែង​ ​“​ចង់​ស្អប់​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ ​ចង់​ខឹង​មនុស្ស​ដែល​ខ្ញុំ​តែង​នឹក​ ​តែ​ខ្ញុំ​ធ្វើ​មិនបាន​ព្រោះ​ចិ​ត្ត​វង្វង់​”​។​ ​ដូចនេះ​ដើម្បី​ជ្រាប​ ​កាន់តែ​ច្បាស់​ ​តោះ​ទៅ​ស្តាប់​ទាំងអស់គ្នា​៕​

  • ប៉ុ​ស្ដិ៍​លេខ៥​ ​ក្រុងពាលី​រឿង​ភាគ​ទី​ ​២០​ ​«​ភ្លើង​គំនុំ​»​ ​

    ប៉ុ​ស្ដិ៍​លេខ៥​ ​ក្រុងពាលី​រឿង​ភាគ​ទី​ ​២០​ ​«​ភ្លើង​គំនុំ​»​ ​

    ​តាម​ការ​បង្ហើប​ពី​ក្រុមការងារ​ ​និង​ជា​ផលិតករ​របស់​ស្ថានីយ៍​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​អះអាង​ថា​ ​នៅ​ព្រឹក​ថ្ងៃទី​ ​10​ ​ខែមិថុនា​ ​នេះ​ ​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​រៀបចំ​ក្រុងពាលី​រឿង​ភាគ​ទី​ ​២០​ ​របស់​ខ្លូន​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ភ្លើង​គំនុំ​»​ ​ដើម្បី​សុំ​ពរជ័យ​ឱ្យ​កាន់តែ​មាន​គាំទ្រ​ខ្លាំង​ឡើង​ជាង​មុន​។ (more…)

  • WOW​…​ប្រញាប់​ឡើង​!​ ​កម្មវិធី​ដ៏​ពិសេស​មិនធ្លាប់​មាន​!​ ទូរទស្សន៍​ ​Samsung​ ​បញ្ចុះតម្លៃ​រហូតដល់​ ​70​%​!​

    WOW​…​ប្រញាប់​ឡើង​!​ ​កម្មវិធី​ដ៏​ពិសេស​មិនធ្លាប់​មាន​!​ ទូរទស្សន៍​ ​Samsung​ ​បញ្ចុះតម្លៃ​រហូតដល់​ ​70​%​!​

    ​ភ្នំពេញ​ថ្ងៃទី០៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​៖​ ​ប្រ​ម៉ូ​សិន​ដ៏​ធំ​សម្បើម​និង​ ​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់​មាន​ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​ ​សាម​សុង​ ​ពីមុន​មក​!​ ​លោកអ្នក​ដែល​កំពុងតែ​ប្រាថ្នា​ចង់បាន​នូវ​ផលិតផល​ទូរទស្សន៍​ដ៏​ឆ្លាតវៃ​របស់​ ​សាម​សុង​ ​និង​ចំណាយ​តិច​ ​ពេលនេះ​គឺ​បាន​មកដល់​ហើយ​!​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​មានការ​លក់​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ ​និង​ច្រើន​បំផុត​ដែល​មិនធ្លាប់​មាន​ ​ជូន​ដល់​អតិថិជន​ទាំងអស់​រហូតដល់​ទៅ​ ​70​%​!​ ​សូម​បញ្ជាក់​ម្តង​ទៀត​គឺ​បញ្ចុះតម្លៃ​រហូតដល់​ ​70​%​…​!​ ​ពិតជា​មិន​គួរ​ឱ្យ​ជឿ​!​

    ​គោលបំណង​នៃ​ការ​លក់​ជូន​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​គឺ​ក្រុមហ៊ុន​ ​សាម​សុង​ ​ចង់ឱ្យ​អតិថិជន​ទាំងអស់​ទទួល​បាន​នូវ​បទពិសោធន៍​នៃ​ការកម្សាន្ត​ដែល​គ្មាន​ដែន​កំណត់​ព្រមទាំង​បែបផែន​ជីវិត​ដ៏​ទាន់សម័យ​ ​និង​រស់រវើក​ជាមួយនឹង​ផលិតផល​ទូរទស្សន៍​ម៉ាក​ ​សាម​សុង​ ​ដែល​មានគុណ​ភាពល្អ​ ​និង​ទំនើប​របស់​ខ្លួន​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​បញ្ចុះតម្លៃ​រហូតដល់​ ​70​%​ ​ដ៏​ច្រើន​នេះ​គឺ​សម្រាប់​តែ​ផលិតផល​ដែល​បាន​កំណត់​តែប៉ុណ្ណោះ​។​ ​សូម​ទៅកាន់Samsung​ ​Brandshop​ ​ឫ​ហាង​ដែល​មាន​ចង​បដា​ ​promotion​ ​ដើម្បី​បាន​ទទួល​មហា​ ​ប្រូ​ម៉ូ​សិន​នេះ​។​
    ​ដូច្នេះ​សូម​អតិថិជន​ទាំងអស់​រួសរាន់​ឡើង​!​ ​ព្រោះ​ចំនួន​នៃ​ការ​បញ្ចុះតម្លៃ​គឺ​មាន​កំណាត់​!​ ​នៅចាំ​អី​ទៀត​?​ ​ប្រយ័ត្ន​ទិញ​មិនទាន់​គេ​ ​និង​អស់ពី​ស្តុក​ទៀត​!​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មក​សាកសួរ​ ​និង​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​ហាង​លក់​ផលិតផល​ ​សាម​សុង​ ​ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ដែល​ជិត​បំផុត​ទូទាំង​ប្រទេស​កម្ពុជា​ ​ឬក៏​ទំនាក់ទំនង​មកកាន់​លេខ​ ​1800​ ​203​ ​232​ ​។​

  • កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​របស់​ស្រា​បៀរ​ ​HEINEKEN​ ​ក្នុង​ក្រុងភ្នំពេញ​ ​និង​សៀមរាប​ ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​

    កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​របស់​ស្រា​បៀរ​ ​HEINEKEN​ ​ក្នុង​ក្រុងភ្នំពេញ​ ​និង​សៀមរាប​ ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​

    ​រាជធានី​ភ្នំពេញ​៖​ ​កាលពី​រាត្រី​ថ្ងៃទី​ ​១​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​ស្រា​បៀរ​ ​Heineken​ ​ដែល​ជា​ស្រាបៀ​រលំ​ដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​ ​បាន​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆាម​ពាន​លី​គ​នៅ​តាម​បណ្តា​ទីតាំង​ល្បីឈ្មោះ​ចំនួន​បី​កន្លែងនៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​ ​និង​សៀមរាម​ ​ដោយ​បាន​ទាក់ទាញ​ទស្សនិកជន​ចូលរួម​យ៉ាងច្រើន​កុះករ​តាម​ទីតាំង​នី​មួយ​ៗ​។​

    ​កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយមាន​មនុស្ស​ចូលរួម​ច្រើន​ពេញ​កន្លែង​ទាំងពីរ​ទីតាំងនៅ​ទីក្រុង​ភ្នំពេញ​គឺ​ ​All​ ​Sports​ ​Bar​ ​និង​ ​Cheers​ ​Phnom​ ​Penh​ ​និង​ទីតាំង​ល្បីឈ្មោះ​មួយ​កន្លែង​ទៀត​នៅ​ទីក្រុង​សៀមរាម​គឺ​ ​Pub​ ​Street​ ​ដែល​មានការ​ចូលរួម​សម្តែង​ពី​ក្រុម​តន្រ្តី​ ​តារាចម្រៀង​ ​ឌី​ជេ​ ​និង​តា​រា​ល្បី​ៗ​ដូចជា​ ​The​ ​Melody​,​ ​Mustache​ ​Band​,​ ​DJ​ ​Miley​,​ ​DJ​ ​Vini​ ​និង​ ​DJ​ ​Mike​ ​ជាពិសេស​មាន​សកម្ម​ភា​ពស​ប្បា​យៗ​ដើម្បី​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ពី​ស្រា​បៀរ​ ​Heineken​ ​ព្រមទាំង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ពី​ស្រា​បៀរ​ ​Heineken​ ​ពេញ​មួយ​រាត្រី​។​

    ​ស្រា​បៀរ​ ​Heineken​ ​បាន​ផ្តល់​បទពិសោធន៍​អស្ចារ្យ​ដល់​អ្នកគាំទ្រ​បាល់ទាត់​យូ​ហ្វា​ឆាម​ពាន​លី​គ​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​នេះ​ជា​ការ​ជួបជុំ​លក្ខណៈ​ក្រៅផ្លូវការ​ដើម្បី​បន្ធូរ​អារម្មណ៍​ដែល​បាន​រៀបចំឡើង​ដោយ​ផ្តោត​ជាចម្បង​លើ​ការ​ទស្សនា​បាល់ទាត់​ជាមួយ​ស្រា​បៀរ​ ​Heineken​ ​ក្នុង​ការ​ផ្តល់​បរិយាកាស​រាត្រី​មួយ​ដែល​នាំមក​នូវ​សេចក្តី​សុខ​ ​និង​ផាសុកភាព​បែប​លំដាប់ថ្នាក់​ខ្ពស់​ដល់​មិត្ត​អ្នកគាំទ្រ​។​ ​នេះ​បាន​កំដរ​អារម្មណ៍​មិត្ត​អ្នកគាំទ្រ​រហូតដល់​ពាក់កណ្តាល​អា​ធ្រា​ត​ខណៈ​ពេល​អ្នកគាំទ្រ​ស្រា​បៀរ​ ​Heineken​ ​បាន​ស្រែក​ហ៊ោ​ពេញ​ឆាក​យ៉ាង​រីករាយ​រំភើប​បំផុត​ ​ជាមួយ​ការ​លើក​កែង​ស្រា​ស្រា​បៀរ​ ​Heineken​ ​អបអរ​សារ​ក្រុម​ ​Liverpool​ ​បាន​ឈ្នះ​ពាន​ជើងឯក​យូ​ហ្វា​ឆាម​ពាន​លី​គ​ ​ឆ្នាំ​ ​២០១៩​។​

    ​ឆ្នាំក្រោយ​ ​ស្រា​បៀរ​ ​Heineken​ ​នឹង​នាំមក​នូវ​បទពិសោធន៍​យូ​ហ្វា​ឆាម​ពាន​លី​គ​ ​កាន់តែ​អស្ចារ្យ​ ​និង​ពិសេស​ ​សម្រាប់​អ្នកគាំទ្រ​បាល់ទាត់​យូ​ហ្វា​ឆាម​ពាន​លី​គ​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ​សព្វថ្ងៃ​នេះ​ ​ស្រា​បៀរ​ ​Heineken​ ​មាន​លក់​នៅក្នុង​បណ្តា​ប្រទេស​ជាង​ ​192​ ​នៅ​ជុំវិញ​ពិភពលោក​។​ ​ស្រា​បៀរ​ ​Heineken​ ​គឺជា​ស្រា​បៀរ​ស្រាល​ស្រទន់​ ​មានគុណ​ភាព​ខ្ពស់​ ​ ​និង​មាន​រសជាតិ​ឆ្ងាញ់​ ​ហើយក៏​ជា​ស្រា​បៀរ​ល្បី​រន្ទឺ​នៅ​ទូទាំង​ពិភពលោក​ដោយសារតែ​គំនិត​ផ្តួចផ្តើម​ច្នៃប្រឌិត​ថ្មី​របស់​ខ្លួន​។​

    ​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ​សូម​ចូល​ទៅកាន់​គេហទំព័រ​ផ្លូវការ​៖​https​:​/​/​www.facebook.com​/​heineken​

    ​សូម​ពិសា​ស្រា​បៀរ​ ​Heineken​ ​ដោយ​ទទួលខុសត្រូវ​
    ​ ​
    ​#​Heineken​ ​#​Cambodia​ ​#​UCL​ ​#​2019​


  • ជំនួប​ទទួលទាន​អាហារ​ពេលថ្ងៃត្រង់​ជុំគ្នា​ជាមួយ​អ្នកសារព័ត៌មាន​ ​និង​អ្នកតំណាង​របស់​ ​Accor​ ​Hotel​ ​&​ ​Resort​

    ជំនួប​ទទួលទាន​អាហារ​ពេលថ្ងៃត្រង់​ជុំគ្នា​ជាមួយ​អ្នកសារព័ត៌មាន​ ​និង​អ្នកតំណាង​របស់​ ​Accor​ ​Hotel​ ​&​ ​Resort​

    អ្នកតំណាង​ខាង​ ​Accor​ ​Hotel​ ​&​ ​Resort​ ​ដែល​មាន​សណ្ឋាគារ​ ​និង​រី​សត​ប្រណី​តៗ​នៅ​ទូទាំង​ពិភពលោក​បាន​រៀបចំ​កម្មវិធី​ ​ជួបជុំ​ជាមួយនឹង​អ្នកសារព័ត៌មាន​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដើម្បី​ពិភាក្សា​គ្នា​ពី​ភាព​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ដើម្បី​ធ្វើការ​ណែនាំ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ពី​គ​ម្រោ​ង​ថ្មី​ៗ​ ​ដែល​ ​Accor​ ​Hotel​ ​&​ ​Resort​ ​នឹង​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។​

    ​នៅពេល​បច្ចុប្បន្ន​នេះ​ ​Accor​ ​Hotel​ ​&​ ​Resort​ ​មាន​សណ្ឋាគារ​ប្រណីត​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន5រួចមក​ហើយ​ ​ដែល​មាន​ដូចជា​ ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​,​ ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​សៀមរាប​ ​និង​សណ្ឋាគារ​ ​រ៉ា​ហ្វ​ល​ ​(​Raffles​)​ ​ជាដើម​។​

    ​នា​ប៉ុន្មាន​ឆ្នាំខាងមុខ​ ​នឹង​មាន​សណ្ឋាគារ​ ​បែប​ ​Mid​-​Skill​ ​ដ៏​ស្រស់​ស្អាត​ចំនួន​មួយទៀត​ ​ពី​ ​Accor​ ​Hotel​ ​&​ ​Resort​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ម្តុំ​បឹងកេងកង​ ​ដែល​ជាទី​ប្រជុំជន​ដ៏​សំខាន់​នៅ​ចំ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ​ ​ដើម្បី​បម្រើ​ជូន​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ឲ​គ្រប់​លំដាប់ថ្នាក់​ជាមួយនឹង​សេវាកម្ម​ដ៏​ល្អ​ឥ​ខ្ចោះ​។​ ​លើស​ពីនេះ​ទៅទៀត​ ​Accor​ ​Hotel​ ​&​ ​Resort​ ​ក៏​នៅ​មាន​គម្រោង​ចំនួន2ទៀត​ ​ស្ថិតនៅ​ក្នុងទឹក​ដី​នៃ​ក្រុង​ព្រះសីហនុ​ផង​ដែរ​។​ ​ជំនួប​ជាមួយនឹង​អ្នកសារព័ត៌មាន​ប្រចាំ​ប្រទេស​កម្ពុជា​លើក​នេះ​ ​គឺ​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ច្បាស់​ ​ដោយ​កិច្ចពិភាក្សា​នេះ​ ​បាន​ធ្វើឡើង​ជាមួយនឹង​ពិភាក្សា​គ្នា​អំពី​ភាព​រីកចម្រើន​ ​និង​ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​ជីវិត​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង​។​

    ​នៅក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ ​ក៏បាន​សបញ្ជាក់​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​កាន់តែ​ស្គាល់​ពី​ ​Accor​ ​Hotel​ ​&​ ​Resort​ ​កាន់តែ​ច្បាស់​ ​និង​បានដឹង​ពី​គម្រោង​នៃ​ការ​ជួយ​ផ្លាស់​ប្តូរ​មុខមាត់​ឱ្យ​ប្រទេស​កម្ពុជា​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ ​ជាមួយនឹង​គម្រោង​នៃ​ការ​បើក​ដំណើរការ​សណ្ឋាគារ​ដ៏​ល្អ​ប្រណីត​ ​និង​មាន​ស្តង់ដារ​លំដាប់​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើង​ ​កាន់តែ​សម្បូរ​បែប​ឡើង​ ​ដែល​នេះ​គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​និង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ​។​

    ​​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Accor​ ​Hotel​ ​&​ ​Resort​ ​គឺជា​ក្រុមហ៊ុន​ ​ដែល​ពេញដោយ​ជំនាញ​នៅក្នុង​ការ​គ្រប់គ្រង់​ ​និង​ដំណើរការ​សណ្ឋាគារ​ប្រណី​តៗ​នៅ​ទូទាំង​ពិភពលោក​ ​ដែល​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ ​និង​មានការ​គាំទ្រ​ពីសំណាក់​អ្នកជំនួញ​ ​និង​ភ្ញៀវ​ទេសចរ​ពី​គ្រប់តំបន់​នៅ​ទូទាំង​សកលលោក​ជា​យូរណាស់​មក​ហើយ​៕​


  • ស្ងាត់​ៗ​ ​សួស​ ​វី​សា​ ​ភ្ជាប់ពាក្យ​ជាមួយ​ ​ថម​មី​ ​

    ស្ងាត់​ៗ​ ​សួស​ ​វី​សា​ ​ភ្ជាប់ពាក្យ​ជាមួយ​ ​ថម​មី​ ​

    ​នៅ​លើ​បណ្ដាញ​សង្គម​ហង្វេ​សប៊ុ​ក​នេះ​មុន​បន្ដិច​ ​បានឱ្យ​ដឹង​ឃើញថា​ ​តារា​សិល្បៈ​ជាច្រើន​ដួង​ ​បាន​ចូលរួម​កម្មវិធី​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង​ស្រី​ ​សួស​ ​វី​សា​ ​ជាមួយ​តារា​សម្ដែង​ប្រុស​ ​ថម​មី​ ​នៅ​ព្រឹក​ថ្ងៃទី​ ​7​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​។​ ​កាន់តែ​ភ្ញាក់ផ្អើល​បំផុត​នោះ​ ​កម្មវិធី​ភ្ជាប់​របស់​តារា​ស្រី​រូប​នេះ​ ​ហាក់បីដូចជា​មិន​ចង់​ទម្លាយ​ព័ត៌មាន​ឡើយ​ ​ពោល​គឺ​រៀបចំ​បែប​ស្ងាត់​ៗ​។​ ​

    ​តែ​យ៉ាងណាមិញ​ ​យោង​តាម​ប្រភព​ពី​ចង្កោម​អ្នក​សិល្បៈ​ ​និយាយ​ថា​ ​វី​សា​ ​និង​ថម​មី​ ​បាន​ពិសោធ​ស្នេហ៍​ជាមួយគ្នា​មួយ​រយៈ​ធំ​មក​ហើយ​ ​ដែល​ពួកគេ​ធ្លាប់​ចែកផ្លូវ​គ្នា​មួយ​រយៈ​ទៀតផង​ ​ដោយសារ​មិន​ចុះសម្រុង​គ្នា​។​ ​កន្លងមក​ ​អ្នក​ទាំងពីរ​ ​(​វី​សា​-​ថម​មី​)​ ​ធ្លាប់​បាន​រួមរស់​ក្រោម​ដំបូល​តែមួយ​ទៀតផង​ ​ប៉ុន្តែ​ក្រោយពេល​ត្រូវរ៉ូវ​គ្នា​ជាថ្មី​ ​សម្ព័ន្ធ​ស្នេហ៍​របស់​អ្នក​ទាំងពីរ​មិនទាន់​ដូចដើម​នៅឡើយ​ទេ​។​ ​ប៉ុន្តែ​ពួកគេ​គ្រោង​នឹង​រៀប​ការ​ឆាប់​ៗ​ ​ដើម្បី​ការពារ​ចំណង​ស្នេហ៍​ឱ្យ​បាន​កាន់តែ​រឹងមាំ​។​

    ​យ៉ាងណាមិញ​ ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​អ្នក​ទាំងពីរ​ ​នៅ​មិនទាន់​បាន​បញ្ចេញ​ពេលា​ការ​ឱ្យ​អ្នកគាំទ្រ​បានដឹង​នោះ​ទេ​ ​អ្វី​ដែល​សំខាន់​ខណៈ​បានឃើញ​អ្នក​ទាំងពីរ​បាន​កាន់ដៃគ្នា​ដល់​ចំនុច​នេះ​ ​អ្នកគាំទ្រ​ជាច្រើន​បាន​ផ្ញើ​សារ​ជូនពរ​ឱ្យ​ ​វី​សា​ ​និង​ស្វាមី​ ​កាន់តែ​មាន​សេចក្ដី​ ​និង​ស្រឡាញ់​គ្នា​បាន​យូរអង្វែង​ផង​ដែរ​៕​


  • ឌួង​ ​ហ្សូ​រី​ដា​ ​ត្រូវ​បាន​តែងតាំង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​តំណាង​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ខេត្ត​រតនៈ​គិរី​

    ឌួង​ ​ហ្សូ​រី​ដា​ ​ត្រូវ​បាន​តែងតាំង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​តំណាង​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ខេត្ត​រតនៈ​គិរី​

    ដូចដែល​បងប្អូន​ភាគច្រើន​បាន​ស្គាល់​យ៉ាង​ច្បាស់​តារា​ស្រី​ ​ឌួង​ ​ហ្សូ​រី​ដា​ ​ដែល​ជាពិធី​ការិនី​ ​និង​តារា​សម្តែង​ល្បីឈ្មោះ​ ​ជាពិសេស​គឺជា​អ្នកជំនួញ​ស្រី​ដែល​មាន​ភាព​ឈ្លាសវៃ​។​ ​ថ្មី​ៗ​នេះ​ដោយចិត្ត​ស្រលាញ់​ចូលចិត្ត​សត្វ​ដំរី​ ​ឌួង​ ​ហ្សូ​រី​ដា​ ​តែង​ធ្វើដំណើរ​ទៅកាន់​ភូមិ​ភា​គ​ឦសាន្​ត​ ​ខេត្ត​រតនៈ​គិរី​ដើម្បី​ចូល​ទស្សនា​ ​និង​សួរសុខទុក្ខ​សត្វ​ដំរី​ដែល​ត្រូវ​បាន​គេ​អភិរក្ស​នៅ​ទីនោះ​។​

    ​មុន​នេះ​បន្តិច​តាមរយៈ​ប្រភព​ផ្លូវការ​របស់​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ ​(​Airavata​ ​Elephant​ ​Foundation​)​ ​បាន​ប្រកាស​ឲ្យដឹង​ថា​ពេលនេះ​ ​ឌួង​ ​ហ្សូ​រី​ដា​ ​គឺ​ទទួល​បានការ​តែងតាំង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​តំណាង​សមាគម​មួយ​នេះ​។​ ​ដោយ​នាង​មាន​ភារកិច្ច​ផ្សព្វផ្សាយ​ពី​ការ​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​ ​ព្រោះតែ​សត្វ​ដំរី​នៅ​ប្រទេស​កម្ពុជា​យើង​ស្ទើរតែ​ផុតពូជ​ទៅ​ហើយ​។​ ​ដោយ​ដំរី​ដែល​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​ធ្វើការ​ថែទាំ​ ​គឺជា​ដំរី៤ក្បាល​ចុងក្រោយ​ដែល​រស់រាន​មានជីវិត​លើទឹក​ដី​ខេត្ត​រតនៈ​គិរី​។​

    ​ទាំង​ ​ឌួង​ ​ហ្សូ​រី​ដា​ ​និង​លោក​ ​ហេ​រ៉ូ​ ​សុទ្ធតែ​អះអាង​ពី​ឆន្ទៈ​ដាច់ខាត​ ​ដើម្បី​សត្វ​ដំរី​ ​ដោយ​ក្រៅពី​ប្រកាស​ចំណាយពេល​ដោយ​មិន​គិត​ផលប្រយោជន៍​ជាមួយ​សត្វ​ដំរី​ ​ក៍​ប្រកាស​នឹង​ជួយ​ធ្វើ​យុទ្ធនាការ​រ៉ៃ​អង្គាស​ដើម្បី​ស្វែងរក​មូលនិធិ​ ​ជួយ​ដល់​សត្វ​ដំរី​ផង​។​ ​ក្នុង​នោះ​ ​កញ្ញា​ ​ឌួង​ ​ហ្សូ​រី​ដា​ ​បាន​បង្ហោះ​ខ្លឹមសារ​បង្ហាញ​ពី​មូលហេតុ​ ​ដែល​នាំ​អោយ​មានការ​ស្ម័គ្រចិត្ត​នេះ​ថា​”​មាន​ចម្ងល់​ជាច្រើន​ចោទសួរ​ថា​ ​:​ ​ហេតុអ្វីបានជា​ ​ហ្សូ​រី​ដា​ ​បែរជា​ចាប់អារម្មណ៍​ទៅជា​ស្រលាញ់​និង​ចូលចិត្ត​ដំរី​ដែល​ជា​សត្វ​ធំ​ ​ពិបាក​និយាយ​ស្តាប់​គ្នា​បែបនេះ​?​ ​

    ​ដំរី​គឺជា​សត្វ​មួយ​ដែល​ធំ​ ​និង​ ​អាយុវែង​ជាងគេ​ទាំងអស់​ក្នុងចំណោម​សត្វស្រុក​និង​ព្រៃ​។​ ​កាលពី​សម័យ​ដើម​ដំរី​ត្រូវ​បាន​គេ​គោរព​បូជា​ ​ជា​ព្រះ​គី​ណេ​ ​តំណាង​នូវ​សេវ:ល្អ​ ​ប្រជាប្រិយ​ភាព​ ​និង​ ​ជាទី​គោរព​ស្រលាញ់​នៃ​អ្នកផង​ទាំងពួង​។​ ​

    ​តាំង​ពី​តូច​ៗ​មក​ ​ឪពុកបង្កើត​របស់​ពួក​ខ្ញុំ​តែងតែ​និទានរឿង​ដំរី​អោយ​ពួក​យើង​ស្តាប់​ថា​ ​ដំរី​ជា​សត្វ​ដ៍​ស្មោះត្រង់​ ​តស៊ូ​ ​អំណត់​ ​ព្យាយាម​រាល់​ការ​ងារ​ធ្ងន់​ៗ​ ​ជាពិសេស​តែ​ស្រលាញ់​និង​ចូលចិត្ត​អ្នកណា​ហើយ​ ​គឺ​ស្នេហា​របស់​គេ​ជា​ស្នេហា​អមត​:​។​ ​

    ​:​elephant​:​ ​ហើយ​អ្វី​ដែល​សំខាន់​ម្តាយ​ខ្ញុំ​ធ្លាប់​ប្រាប់​ថា​ ​ភ្នែក​របស់​ឪពុក​ខ្ញុំ​ ​តូច​ៗ​មាន២គន្លាក់​ធំៗ​ដូច​សត្វ​ដំរី​អញ្ចឹង​ ​បានន័យ​ថា​ភ្នែក​ប៉ាប៉ា​របស់​កូន​ដូច​ភ្នែក​ ​“​ដំរី​”​ ​ដូច្នេះហើយ​បាន​ជា​ឪពុក​ខ្ញុំ​ស្រលាញ់​ ​ថ្នាក់ថ្នម​ម្តាយ​ខ្ញុំ​និង​កូន​ៗដ៍​ល្អ​បំផុត​។​ ​ភាពល្អ​របស់​ឪពុក​ខ្ញុំ​ ​បាន​ធ្វេី​អោយ​ម្តាយ​ខ្ញុំ​រស់នៅ​ជា​ស្រ្តី​ម៉េ​ម៉ាយ​ចិញ្ចឹម​កូន​ៗ​តែម្នាក់ឯង​រហូត​ជិត​ ​២០ឆ្នាំ​ដល់ពេល​បច្ចុប្បន្ន​ ​បន្ទាប់ពី​លោក​ចែកឋាន​ទៅ​។​ ​អ្នកម្តាយ​មិនព្រម​ទទួល​អ្នកថ្មី​មក​ជំនួស​លោក​ជា​ប្តី​ ​ក៍​ព្រោះតែ​គាត់​បាន​ប្រាប់​ថា​ ​“​ជាតិនេះ​ ​គ្មាន​អ្នកណា​ល្អ​ដូច​ឪពុក​របស់​កូន​ៗ​ឡើយ​”​ ​។​ ​

    ​អាច​ជា​និស្ស័យ​ដែល​បណ្តាល​អោយ​ជួប​បងស្រី​ ​ចិន្តា​ ​ជា​ប្រធាន​សមា​គមន​អៃ​រាវ​ត្តា​ ​ក្នុង​កម្មវិធី​ជាច្រើន​នៃ​ ​CWEA​ ​ប៉ុន្តែ​មិនសូវ​បាន​ចាប់អារម្មណ៍​ថា​បងស្រី​ធ្វើការ​ជាមួយ​ដំរី​នេះ​យូរឆ្នាំមកហើយ​ទេ​ ​ទើបតែ​បាន​ចូលរួម​ក្នុង​កម្ម​វិ​ធី​សមោសរៃ​អង្គាស់​ដើម្បី​អភិរក្ស​ដំរី​នៅ​ស្ថានទូត​បារាំង​ឆ្នាំ២០១៨​ ​ហេី​យក៍​បាន​ចូលរួម​ជា​ថ​វឹកា​មូលនិធិ​ដែរ​។​ ​ហើយ​ថ្មី​ៗ​ ​នេះ​បង​ស្រី​ក៍​បាន​អញ្ជើញ​នាងខ្ញុំ​និង​ ​លោក​ ​ហេ​រ៉ូ​ ​ចូលរួម​ជា​ពិ​ធិ​ករ​ ​ពិ​ធិ​ធី​ការ​នី​ ​ក្នុង​កម្មវិធី​រា​ត្រី​សមោស​ឆ្នាំទី២​ ​Le​ ​Raffle​ ​Hotel​ ​។​ ​ក្រោយមក​ដោយសារ​ឃើញ​ពី​សកម្មភាព​ការងារ​សង្គម​ ​និង​ ​ការចូលរួម​លើកកម្ពស់​ស្មារតី​ជាច្រើន​របស់​នាងខ្ញុំ​ ​ទើប​បងស្រី​ ​ចិន្តា​ ​សម្រេច​ស្នើរ​ទៅ​ក្រុមប្រឹក្សា​ភិបាល​ ​និង​ ​មក​ខ្ញុំ​ផ្ទាល់​ជា​ទូត​សុ​ច្ច​ឆន្ទះ​ប្រចាំ​ ​Airavata​ ​Khmer​ ​Elephant​ ​Found​”​ ​ការ​បង្ហោះ​របស់​នាង​ ​ក៍​ជា​អ្វី​ដែល​លោក​ ​ហេ​រ៉ូ​ ​ប្រកាស​ថា​ជាគោល​គំនិត​របស់​ខ្លួន​ផង​ដែរ​៕​

  • ណុប​ ​បា​យ៉ា​រិទ្ធ​ ​បង្ហោះ​សារ​ហួសចិត្ត​រឿង​ថ្លៃ​អនាម័យ​សំរាម​ ​ទាំង​លោក​អះអាង​ថា​ ​ហាង​លោក​សឹងតែ​គ្មាន​សំរាម​សោះ​

    ណុប​ ​បា​យ៉ា​រិទ្ធ​ ​បង្ហោះ​សារ​ហួសចិត្ត​រឿង​ថ្លៃ​អនាម័យ​សំរាម​ ​ទាំង​លោក​អះអាង​ថា​ ​ហាង​លោក​សឹងតែ​គ្មាន​សំរាម​សោះ​

    ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ ​ខណៈ​ថ្ងៃម្សិលមិញ​នេះ​ត្រូវ​ថ្ងៃទី​ ​6​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​កំពូល​តារាចម្រៀង​សំឡេង​ក្មេង​មុខ​ចាស់​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​បាន​បង្ហោះ​រូបភាព​ ​និង​សារ​យ៉ាង​វែងអន្លាយ​ ​រៀបរាប់​ពី​ចម្ញល់​ក្រ​ដាស់​ភ្លើង​ ​ជាពិសេស​គឺ​តម្លៃ​អនាម័យ​តែម្ដង​ ​ខណៈ​ដែល​លោក​អះអាង​ថា​ ​លក់​តាម​អន​ឡា​ញន៍​សឹងតែ​គ្មាន​សំរាម​សោះ​ដល់ពេល​ចេញថ្លៃ​សំរាម​ស្រាប់តែ​ងឿងឆ្ងល់​ហួសចិត្ត​តែម្ដង​។​

    ​តារាចម្រៀង​ដ៏​ល្បី​គឺ​លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​បាន​បង្ហោះ​សារ​យ៉ាង​មាន​ចំងល់​ងឿងឆ្ងល់​យ៉ាង​ដូច្នេះ​ថា​«​ ​ខ្ញុំ​មាន​ចង្ងល់​មួយ​ ​ទាក់ទង​និង​តម្លៃ​ផ្នែក​អនាម័យ​ ​បងប្អូន​ដែល​ដឹង​អាច​ប្រាប់​ខ្ញុំ​ផង​បានទេ​ ​?​ ​ជា​រៀងរាល់​ខែ​ខ្ញុំ​ទទួល​ក្រ​ដាស់​ភ្លើង​ ​ចាប់តាំងពី​ខែ10​ ​ឆ្នាំ​ ​2018មក​ ​នៅ​ហាងលក់ដូរ​អន​ឡា​ញន៍​របស់ខ្ញុំ​ ​គឺ​តម្រូវ​ឱ្យ​បង់​អនាម័យ​ ​(​សម្រាម​តែ4000រៀល​)​ ​ប៉ុណ្ណោះ​ក្នុង1ខែ​។

    ​សូម​បញ្ជាក់​៖​ ​ហាង​របស់ខ្ញុំ​សឹងតែ​អត់មាន​សំរាម​ទេ​ថ្ងៃ​ខ្លះ​ ​លុះ​មកដល់​ខែ4នេះ​ ​ថ្លៃ​ភ្លើង​អស់​តែ592០០រៀល​ ​តែ​ក្រ​ដាស់​ភ្លើង​ចេញ​មក​អស់​ ​ដល់ទៅ231640រៀល​ ​ពេល​សួរ​ទៅ​គេ​បាន​ប្រាប់​ថា​ ​ជំពាក់​ថ្លៃ​សម្រាម​ ​។​ ​ខ្ញុំ​ឆ្ងល់​ ​សម្រាម​បង់​រាល់​ខែ​ ​4000រៀល​ ​មិនដែល​ខ្វះមួយ​ខែ​ផង​ ​ជំពាក់​អី​គេ​ ​?​ ​គេ​ថា​ហាង​ខ្ញុំ​បើកហាង​រកស៊ី​លក់​ក្រណាត់​ ​លក់​ខោអាវ​ ​មាន​សំរាម​ច្រើនណាស់​ ​។​ ​អុញ​ ​.​.​.​!​ ​តាមពិត​ហាង​របស់ខ្ញុំ​លក់​ផលិតផល​អន​ឡា​ញន៍​តិចតួច​ត្រឹមតែ4មុខ​ប៉ុណ្ណោះ​ ​។​ ​ពេល​ខាង​បុគ្គលិក​ក្រុមហ៊ុន​ចុះ​មក​មើល​ផ្ទាល់​គេ​ថា​ ​ខាងគេ​ច្រលំ​ ​តាមពិត​ហាង​បង​លក់​អន​ឡា​ញន៍​មែន​ ​តែ​ក្រុមហ៊ុន​ខ្ញុំ​ឡើងថ្លៃ​ ​អោយ​តែបើ​កជា​ហាង​ត្រូវ​បង់១ខែ​ ​៦០០០០ទាំងអស់​ ​(​តែ​ខ្ញុំ​អត់មាន​បាន​ទទួល​តំណឹង​តំឡើង​ថ្លៃ​ពីមុន​មក​ទេ​)​ ​សុ​ខៗ​ដល់​ខែ​គឺ​គេ​បូកបន្ថែម​យក​តែម្តង​ ​ហើយ​បូក​តាំងពី​ខែ​ចាស់​ៗ​មករ​ហូត​ដល់​ខែ៤​ ​។​
    ​ភ្លើង​ប្រើ​មួយ​ខែៗ​ ​ខែ​ខ្លះ​អស់​ជិត10​ ​ម៉ឺន​ ​ខែ​ខ្លះ5​ ​ម៉ឺន​ជាង​ក្នុង4ខែ​ព្រោះ​បើក​តែ​កង្ហាល់1​ ​បុគ្គលិក​ម្នាក់​ ​តែ​ដល់តែ​សំរាម​មួយ​ខែ​លេង​ទារ6ម៉ឺន​?​?​?​?​?​?​?​

    ​កូន​ហាង​តូច​មួយ​គេ​តម្រូវ​ឱ្យ​បង់ថ្លៃ​សំរាម​ខែ60000រៀល​ ​ទាំង​មួយ​ថ្ងៃ​ៗ​ហាង​ខ្ញុំ​សឹងតែ​គ្មាន​សំរាម​សោះ​ ​។​ ​ប្រសិនបើ​ហាង​ខ្ញុំ​មាន​សំរាម​ច្រើន​ដូច​គេ​នោះ​ខ្ញុំ​អត់​និយាយ​ទេ​ ​ខ្ញុំ​ក៏​មិន​តវ៉ា​ដែរ​ ​ខ្ញុំ​គិតថា​គួរតែ​បង់​ ​
    ​តែ​ថ្ងៃ​ខ្លះ​សូម្បី​សំរាម1ថង់​អត់មាន​ផង​ដោយសារ​ភាគច្រើន​ចេញទៅ​ហូប​តែ​ខាងក្រៅ​ ​។​ ​ខ្ញុំ​អត់​យល់​ទេ​ ​ពិតជា​អត់​យល់​មែន​ ​ចឹង​បើ​បងប្អូន​ណា​យល់​ជួយ​ពន្យល់​ខ្ញុំ​ផង​ ​ពី4000រៀល​ក្នុង1ខែ​ ​ឡើង​ដល់60000រៀល​ក្នុង1ខែ​ ​។​ ​បញ្ជាក់​៖​ ​ខ្ញុំ​សូម​និយាយ​តែ​រឿង​សេ​វ៉ា​ផ្នែក​អនាម័យ​ ​មួយ​មុខ​ប៉ុណ្ណោះ​ ​»​។

    ​ចង់​ជ្រាប​កាន់តែ​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​៖​


  • ពិតជា​រំភើប​!​!​ ​តារា​សម្ដែង​ ​សឿ​ ​សុធា​រ៉ា​ ​នាំ​អំ​ណោច​សប្បុ​រ​ធម៌​ចែក​បងប្អូន​ខ្វះ​ខ្វា​ត​ក្នុង​ថ្ងៃកំណើត​ខ្លួន​

    ពិតជា​រំភើប​!​!​ ​តារា​សម្ដែង​ ​សឿ​ ​សុធា​រ៉ា​ ​នាំ​អំ​ណោច​សប្បុ​រ​ធម៌​ចែក​បងប្អូន​ខ្វះ​ខ្វា​ត​ក្នុង​ថ្ងៃកំណើត​ខ្លួន​

    ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​តារា​សម្ដែង​ស្រី​ ​សឿ​ ​សុធា​រ៉ា​ ​គេ​មើលឃើញ​អ្នកនាង​ពាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ ​ខណៈ​កំពុងតែ​ចែក​អំណោយ​ជូន​លោកអ៊ំ​ ​លោកពូ​ ​អ្នកមីង​ ​ក្មេង​ៗ​ ​ដែល​កំពុង​ជួបប្រទះ​អជីវ​ភាព​ខ្វះខាត​ខ្លាំង​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។​ ​

    ​ផ្អែកលើ​រូបភាព​ជាច្រើន​សន្លឹក​នោះ​ ​អ្នកនាង​ ​សឿ​ ​សុធា​រ៉ា​ ​បាន​សរសេរ​បង្ហោះ​ថា​ ​”​Happy​ ​birthday​ ​to​ ​me​ ​គំរប់33ឆ្នាំ​ថ្មី​។​ ​សូម​ជូន​បុ​ណ្ប​បងប្អូន​ខ្មែរ​ទាំងអស់គ្នា​ផង​ចំពោះ​អំណោយ​ទេវតា​សំរាប់​លោកតា​លោក​យាយ​ចាស់​ៗ​ទីទាល់​ក្រ​ ​ចំនួន33គ្រួសារ​ ​ក្រៅពី​អង្ករ​.​.​.​.​សម្តេច​ទាំង​ទ្វេ​លោក​សប្បុរស​បន្ថែម​នៅ​ទឹកប្រាក់​ក្នុង​ម្នាក់​បាន​ចំនួន40000រៀល​ ​ហើយ​ក្រុមការងារ​អំណោយ​ទេវតា​និង​បន្ត​ធ្វើ​គ្រប់​ទីកន្លែង​ ​ស្មើ​ៗ​គ្នា​ ​:​ ​Sapoun​ ​Mi​ ​Dada​ ​“​វិមាន​ខ្មែរ​ឈ្នះ​ឈ្នះ​”​”​។​ ​

    ​យ៉ាងណាមិញ​ ​តារា​សម្ដែង​ ​អ្នកនាង​ ​សឿ​ ​សុធា​រ៉ា​ ​បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​អំណោយ​សប្បុរសធម៌​ទាំងអស់​នេះ​ ​គឺជា​អំណោយ​ទទួល​បាន​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត្យ​ ​ដែល​អ្នកនាង​នាំ​យក​ទៅ​ប្រគល់​ជូន​អ្នក​ខ្វះខាត​ ​នៅ​ឯ​វិ​មាន​ឈ្នះ​ៗ​ ​ចំនួន៣៣គ្រួសារ​។​ ​អ្នកនាង​ថា​ ​ក្រៅពី​អំណោយ​របស់​សម្ដេច​សប្បុរសធម៌​ទាំងពីរ​ ​អ្នកនាង​ ​និង​ស្វាមី​ ​ក៏បាន​ចាត់ចែង​ជាអំណោយ​ផ្សេងទៀត​ ​ដើម្បី​ប្រគល់​ជូន​ផង​ដែរ​ ​ដើម្បី​ចែករំលែក​ក្ដី​ស្រលាញ់​ ​ក្នុង​ថ្ងៃខួបកំណើត​របស់​ខ្លួន​។​
    ​ ​
    ​អ្នកនាង​ ​សឿ​ ​សុធា​រ៉ា​ ​បន្ដ​បញ្ជាក់​ដែរ​ថា​ ​សម្រាប់​ខួបកំណើត​ឆ្នាំនេះ​ ​អ្នកនាង​ ​មិន​ធ្វើពិធី​ជប់លៀង​ជា​លក្ខណៈ​ធំដុំ​នោះ​ទេ​ ​ដោយ​អ្នកនាង​យកពេល​ដឹកនាំ​ក្រុមការងារ​សប្បុរសធម៌​របស់​សម្ដេច​ទាំងពីរ​ ​យក​អំណោយ​ទៅ​ប្រគល់​ជូន​តាយាយ​ដែល​ស្នាក់នៅ​តំបន់​វិ​មាន​ឈ្នះ​ៗ​វិញ​ ​ដើម្បី​ឱ្យ​ពួកគាត់​សប្បាយចិត្ត​។​ ​អ្នកនាង​ ​និង​ស្វាមី​ ​ក៏​មាន​នាទី​ដឹកនាំ​អំណោយ​សប្បុរសធម៌​របស់​សម្ដេច​ទាំងពីរ​បែបនេះ​ ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​ខ្វះខាត​ផ្សេងទៀត​ផង​ដែរ​ ​ដោយ​គ្រាន់តែ​ការ​ប្រគល់​អំណោយ​កាលពី​ថ្ងៃទី5​ ​មិថុនា​ ​គឺជា​ការ​ប្រគល់​ចំ​ថ្ងៃខួបកំណើត​របស់​ខ្លួន​ ​ហើយ​ធ្វើឡើង​ចំ​ថ្ងៃខួបកំណើត​វ័យ33ឆ្នាំ​របស់​ខ្លួន​ ​ដើម្បី​ឱ្យ​លោកតា​លោកយាយ​ដែល​នាង​ប្រគល់​អំណោយ​បាន​សប្បាយចិត្ត​៕​