Author: អេបិល

  • ការពិត​ ​Neymar​ ​ធ្លាប់​មាន​សង្សារ​ ​និង​មានកូន​ប្រុស​ម្នាក់​រួចហើយ​ ​គ្រាន់តែ​មិនធ្លាប់​រៀបការ​.​.​.​

    ការពិត​ ​Neymar​ ​ធ្លាប់​មាន​សង្សារ​ ​និង​មានកូន​ប្រុស​ម្នាក់​រួចហើយ​ ​គ្រាន់តែ​មិនធ្លាប់​រៀបការ​.​.​.​

    ​កីឡាករ​ខ្សែប្រយុទ្ធ​ដែល​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ​Neymar​ ​JR​ ​ដែល​មាន​វ័យ​ ​27ឆ្នាំ​ ​ការពិត​រូបគេ​ធ្លាប់​មាន​មិត្ត​ស្រី​ម្ដង​រួច​ទៅ​ហើយ​ ​និង​ថែមទាំង​មានកូន​ប្រុស​ម្នាក់ទៀត​ផង​ ​គ្រាន់តែ​រូបគេ​មិនធ្លាប់​បាន​រៀបការ​ប៉ុណ្ណោះ​។​

    សព្វថ្ងៃ​នេះ​ ​Neymar​ ​កំពុង​មាន​ទំនាក់ទំនង​ថ្មី​ជាមួយ​មិត្ត​ស្រី​ដែល​ជាតា​រា​ម៉ូដែល​ដ៏​ស៊ិច​ស៊ី​ ​សញ្ជាតិ​ប្រេស៊ីល​ ​ឈ្មោះ​ ​Bruna​ ​Marquezine​ ​ដែល​មាន​វ័យ​ ​23ឆ្នាំ​។​

    ចំណែក​កូនប្រុស​របស់​គេ​វិញ​មានឈ្មោះ​ថា​ ​David​ ​Lucca​ ​មាន​វ័យ​ ​7ឆ្នាំ​ ​ជា​ចំណងដៃ​ស្នេហ៍​របស់​គេ​ ​ជាមួយនឹង​សង្សារ​ចាស់​ ​គឺ​នាង​ ​Carolina​ ​Dantas​៕​


  • គុនដាវ​កម្ពុជា​ដណ្តើម​បាន​មេដាយ​ ​2គ្រឿង​ទៀតហើយ​ពី​ប្រទេស​សិង្ហបុរី​

    គុនដាវ​កម្ពុជា​ដណ្តើម​បាន​មេដាយ​ ​2គ្រឿង​ទៀតហើយ​ពី​ប្រទេស​សិង្ហបុរី​

    ​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​កីឡា​ក​រិនី​ ​ឆាយ​ ​លី​ន​លី​ ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ម្នាក់ឯង​រហូត​ទៅដល់​ ​2គ្រឿងក្នុង​ចំណោម​កីឡាករ​-​កីឡាការិនី​ ​9នាក់​ដែល​មាន​ភារកិច្ច​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​គុនដាវ​ជ្រើសរើស​ជើងឯក​សាកល​វិទ្យាល័យ​អាស៊ី​ ​ឆ្នាំ2019​ ​នៅ​ប្រទេស​សិង្ហបុរី​។​

    គួរ​រំឭក​ផង​ដែរ​ថា​ ​កីឡាការិនី​ ​ឆាយ​ ​លី​ន​លី​ ​ធ្លាប់​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​លើឆាកអន្តរជាតិ​សម្រាប់​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា​រួចមក​ហើយ​ ​បន្ទាប់ពី​រូប​នាង​ដណ្តើម​បាន​មេដាយ​ប្រាក់​ពី​ជើងឯក​អាស៊ី​អាគ្នេយ៍​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ ​ដែល​កាលនោះ​ ​គឺជា​មេដាយ​ប្រាក់​លើក​ទី1​ ​របស់​កីឡាការិនី​រូប​នេះ​ ​ហើយក៏​ជាលើកដំបូង​សម្រាប់​សហព័ន្ធ​កីឡា​មួយ​នេះ​ផង​ដែរ​ចាប់តាំងពី​ឆ្នាំ2008​ ​មក​ ​ហើយ​សហព័ន្ធ​នេះ​ក៏​ធ្លាប់​ទទួល​បាន​មេដាយ​សំរឹទ្ធ​កម្រិត​អាស៊ាន​ម្តង​ដែរ​កាលពី​ឆ្នាំ2013​។​

    ​ចំពោះ​មេដាយ​ដែល​កីឡាការិនី​រូប​នេះ​រកបាន​គឺ​ ​បាន​ពី​ការប្រកួត​ ​2វិញ្ញា​សា​ផ្សេង​ៗ​គ្នា​ ​គឺ​វិញ្ញាសា​កាប់​ដាវ​ឯកត្តជន​ ​និង​ ​វិញ្ញាសា​ដាវ​ធំ​ឯកត្តជន​។​ ​ព្រឹត្តិ​ការណ៍​ខាងលើ​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី8​ ​មក​ម្ល៉េះ​ ​ហើយ​បាន​បញ្ចប់​កាលពី​ថ្ងៃទី10​ ​ខែមិថុនា​កន្លងទៅ​ ​ដោយមាន​អត្តពលិក​មក​ពី​គ្រឹះស្ថាន​អប់រំ​ចំនួន18​ ​ស្មើនឹង​កីឡាករ​-​កីឡាការិនី​ ​173នាក់​ចូលរួម​ ​ក្នុង​នោះ​ក៏​មាន​វត្តមាន​កីឡាករ​កម្ពុជា​ ​5រូប​ ​និងកីឡា​ការិនី​ ​4រូប​ផង​ដែរ​ ​៕​


  • មហាជន​ជាច្រើន​គាំទ្រ​អាវុធហត្ថ​ភ្នំពេញ​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​កាប់​ជា​កង់​ៗ​យក​ទៅ​បោះចោល​នៅ​ទឹកទន្លេ​

    មហាជន​ជាច្រើន​គាំទ្រ​អាវុធហត្ថ​ភ្នំពេញ​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​កាប់​ជា​កង់​ៗ​យក​ទៅ​បោះចោល​នៅ​ទឹកទន្លេ​

    អាវុធហត្ថភ្នំពេញបាន​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​យក​ទ្រព្យសម្បត្តិ​ដោយ​កាប់​ជា​កង់ៗ​ដូច​ត្រី រួច​យក​សាកសព​ទៅ​បោះចោល​។ ប៉េអឹម​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ដ៏​រន្ធត់​នេះ​។ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​នេះ កម្លាំង​ជំនាញ​ប៉េអឹម​បាន​នាំខ្លួន​ស្ត្រីជន​សង្ស័យ​ទៅផ្ទះ​ដើម្បី​ឆែ​ក​ឆេរ​រក​វត្ថុតាង​។​ ករណីភ្ញាក់ផ្អើលនេះ ពាក់ព័ន្ធក្មេងស្រីម្នាក់ដើររកម្តាយទាំងយប់ពេញ ក្រុងភ្នំពេញ ត្រូវបានអាវុធហត្ថភ្នំពេញ បំបែកសំណុំរឿងបានរឹតតែគួរឲ្យភ្ញាក់ផ្អើលទៅទៀត!

    តាមការបញ្ជាក់របស់ អាវុធហត្ថភ្នំពេញ បានអះអាងថា កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញ ក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅព្រឹកវេលាម៉ោងប្រហែល៩ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងកើតហេតុខាងលើនៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះដោយមិនដឹងមូលហេតុ។

    បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុក កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការណ៍ជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវនិងបំបែកសំណុំរឿងបានហើយនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ។ ករណីខាងលើនេះ គឺជាករណីឃាតកម្ម ដែលឃាតករគឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតាំងពីយប់មិញ។ ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិត កាត់សាកសព ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។ ព័ត៌មានលម្អិត នឹងជម្រាបជូនពេលក្រោយ បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថភ្នំពេញ ស៊ើបសួររួច៕

  • កត្តា1​ ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ពិបាក​យកឈ្នះ​ប៉ាគីស្ថាន​នៅ​យប់​នេះ​

    កត្តា1​ ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ពិបាក​យកឈ្នះ​ប៉ាគីស្ថាន​នៅ​យប់​នេះ​

    កាលពី​ជើង​ទី1​ ​ក្នុង​វគ្គ​ជម្រុះ​ជើង​ដំបូង​នៃ​ព្រឹត្តិ​ការណ៍​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​កម្ពុជា​បាន​យកឈ្នះ​ប៉ាគីស្ថាន​ក្នុង​លទ្ធផល​ ​2ទល់នឹង0​ ​ខណៈ​ដែល​ជើង​ទី2​ ​ការប្រកួត​ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​ដូហា​ ​នៃ​ប្រទេស​កាតារ​ ​ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​ឆ្នាំ2022​ ​តែម្តង​។​

    ​ចំពោះ​ការ​ស្នាក់នៅ​ ​និង​ទីកន្លែង​ហ្វឹកហាត់​មិនបាន​ចោទ​ជា​បញ្ហា​អ្វី​ឡើយ​ ​តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​ ​អាកាសធាតុ​នៅ​ទីនោះ​មាន​លក្ខណៈ​ក្តៅ​ខ្លាំង​ ​ពោល​គឺ​ចន្លោះ​ពី35​ ​ទៅដល់​ ​45អង្សាC​ ​ដែល​ហាក់​ខុសប្លែក​ពី​កម្ពុជា​ខ្លាំង​មែនទែន​។​

    ​ទោះបីជា​បែបនេះ​ក្តី​ ​ក៏​កីឡាករ​កម្ពុជា​ ​គ្រូបង្វឹក​ ​និង​ក្រុមការងារ​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ​វា​ប៉ះពាល់​បន្តិចបន្តួច​តែប៉ុណ្ណោះ​ ​ប្រហែលជា​មិនជា​បញ្ហា​អ្វី​សម្រាប់​ការប្រកួត​នៅ​យប់​នេះ​ឡើយ​៕​

  • Jessa​ ​Khan​ ​វ័យ​ ​17ឆ្នាំ​សោះ​ ​តែ​ឈ្នះ​មេដាយមាស​រាប់​ភ្លេច​ ​តើ​នាង​ហ្វឹកហាត់​ ​ជូ​ជី​តស៊ូ​ ​តាំងពី​ពេលណា​?​

    Jessa​ ​Khan​ ​វ័យ​ ​17ឆ្នាំ​សោះ​ ​តែ​ឈ្នះ​មេដាយមាស​រាប់​ភ្លេច​ ​តើ​នាង​ហ្វឹកហាត់​ ​ជូ​ជី​តស៊ូ​ ​តាំងពី​ពេលណា​?​

    ​Jessa​ ​Khan​ ​កីឡាការិនី​កម្ពុជា​ ​ដែល​ជា​ម្ចាស់​ជើងឯក​អូឡាំពិក​កីឡា​អាស៊ី​តំណាង​ឱ្យ​កម្ពុជា​ ​ការពិត​ទៅ​ទើបតែ​មាន​អាយុ​ ​17ឆ្នាំ​នៅឡើយ​ ​តែ​ហេតុអ្វី​បាន​ជាង​នាង​ពូកែ​យ៉ាងនេះ​ ​តើ​នាង​ហ្វឹកហាត់​តាំងពី​ពេលណា​មក​?​

    ​ការពិត​ទៅ​ ​Jessa​ ​Khan​ ​គឺជា​កូនកាត់​ខ្មែរ​-​អេស្ប៉ាញ​ ​ដែល​រស់នៅ​ ​Corpus​ ​Christi​ ​រដ្ឋ​តិច​សាស់​ ​សហរដ្ឋអាមេរិក​ ​ខណៈ​ដែល​ម្តាយ​ជា​ជនជាតិ​អេស្ប៉ាញ​ ​ឪពុក​ជា​ជនជាតិ​ខ្មែរ​កើត​នៅ​ភ្នំពេញ​។​ ​នាង​ចាប់ផ្តើម​ហ្វឹកហាត់​តាំងពី​នៅ​តូច​ ​ពោល​គឺ​តាំងតែពី​នាង​នៅ​មាន​អាយុ​ ​8ឆ្នាំ​ម្ល៉េះ​ ​និង​លេចធ្លោ​ខ្លាំង​នៅក្នុង​ការប្រកួត​របស់​សាលា​ ​ដែល​ធ្វើ​ឱ្យ​នាង​ក្លាយជា​តំណាង​របស់​សាលា​ចេញទៅ​ប្រកួត​ពានរង្វាន់​ជាច្រើន​ទាំង​លំដាប់ថ្នាក់​ជាតិ​ ​និង​ពិភពលោក​ជាច្រើន​ ​ហើយ​គូប្រកួត​ពិតជា​ពិបាក​ក្នុង​ការ​យកឈ្នះ​ ​និង​កម្រមាន​អ្នកណា​យកឈ្នះ​នាង​បាន​ណាស់​។​

    ​កីឡាការិនី​ ​ជូ​ជី​តស៊ូ​ ​កម្ពុជា​ ​វ័យ​ ​17ឆ្នាំ​រូប​នេះ​ ​ទើបតែ​ទទួល​បាន​មេដាយមាស​កម្រិត​ពិភពលោក​ ​2ទៀត​ជូន​កម្ពុជា​។​ គិត​មកដល់ពេលនេះ​ ​នាង​ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ក្នុង​តំបន់​ ​អាមេរិក​ ​អឺរ៉ុប​ ​និង​ពិភពលោក​ជាច្រើន​ ​និង​ឈ្នះ​មេដាយមាស​ស្ទើរតែ​គ្រប់​ព្រឹត្តិ​ការណ៍​ប្រកួត​៕​


  • Ikhsan​ ​Fandi​ ​ក្លាយជា​កីឡាករ​វ័យក្មេង​ដែល​ល្អ​ជាងគេ​ក្នុង​ពានរង្វាន់​ ​MERLION​ ​CUP​ ​2019​

    Ikhsan​ ​Fandi​ ​ក្លាយជា​កីឡាករ​វ័យក្មេង​ដែល​ល្អ​ជាងគេ​ក្នុង​ពានរង្វាន់​ ​MERLION​ ​CUP​ ​2019​

    ​ពានរង្វាន់​មិត្តភាព​ ​MERLION​ ​CUP​ ​2019​ ​មាន​ក្រុម​ខ្លាំង​ៗ​របស់​អាស៊ាន​ចូលរួម​ចំនួន៤គឺ​ ​សិង្ហបុរី​ ​ថៃ​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​ហ្វីលីពីន​។​ ​ដោយ​លទ្ធផល​គឺ​ ​ក្រុម​សិង្ហបុរី​ទទួល​បាន​ចំណាត់ថ្នាក់​លេខ1​ ​ថៃ​លេខ2​ ​ឥណ្ឌូ​នេ​ស៊ី​លេខ3​ ​និង​ហ្វីលីពីន​ចំណាត់ថ្នាក់​ក្រោយគេ​។​

    ជាមួយគ្នា​នេះ​ដែរ​ ​Ikhsan​ ​Fandi​ ​បាន​ក្លាយជា​កីឡាករ​ល្អ​ជាងគេ​ក្នុង​ពានរង្វាន់​នេះ​ ​ក្រោយពី​បាន​ជួយ​ក្រុម​ឱ្យ​ទទួល​ជ័យជម្នះ​លើ​ក្រុម​ថៃ​ក្នុង​លទ្ធផល​ ​1ទល់នឹង0​ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

    ​កីឡាករ​ ​Ikhsan​ ​Fandi​ ​រូប​នេះ​ ​ក៏​ជា​កូនបង្កើត​របស់​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​សិង្ហបុរី​ផង​ដែរ​ ​ដោយ​លោក​ក៏​មាន​តួនាទី​ជា​គ្រូបង្វឹក​ក្រុម​សិង្ហបុរី​ក្នុង​ពានរង្វាន់​នេះ​ផង​ដែរ​៕​

  • ស្អែក​កម្ពុជា​ត្រូវ​ប្រកួត​ជើង​ទី2​ ​ជាមួយ​ប៉ាគីស្ថាន​ហើយ​!​ ​តើមាន​ពាក្យ​អ្វី​ជូនពរ​គោព្រៃ​កម្ពុជា​ទេ​?​

    ស្អែក​កម្ពុជា​ត្រូវ​ប្រកួត​ជើង​ទី2​ ​ជាមួយ​ប៉ាគីស្ថាន​ហើយ​!​ ​តើមាន​ពាក្យ​អ្វី​ជូនពរ​គោព្រៃ​កម្ពុជា​ទេ​?​

    ​កម្ពុជា​នឹង​ត្រូវ​ចូលរួម​ក្នុង​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​&​ ​Asian​ ​Cup​ ​2023​ ​Qualifiers​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Joint​ ​Qualification​ ​Round​ ​1​ ​ជើង​ទី2​ ​ជាមួយ​ប៉ាគីស្ថាន​នៅ​ថ្ងៃទី11​ ​ខែមិថុនា​ ​ឆ្នាំ2019​(​ស្អែកនេះ​)​ ​វេលា​ម៉ោង​ ​7ល្ងាច​ ​ដែល​ត្រូវ​នឹង​ម៉ោង​ ​11យប់​នៅ​កម្ពុជា​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​ជើង​ទី1​ ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ប៉ាគីស្ថាន​ដោយ​លទ្ធផល​ ​2ទល់នឹង0​។​ ​ដោយសារតែ​ប្រទេស​នេះ​មិន​មាន​ស្ថិរភាព​នយោបាយ​ ​ទើប​តម្រូវ​ឱ្យ​ខ្ចី​ប្រទេស​កាតារ​ ​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​សិន​សម្រាប់​ជើង​ទី2​ ​ជាមួយនឹង​កម្ពុជា​លើក​នេះ​។​

    ​ចំពោះ​ការ​សិទ្ធិ​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​ដោយ​ស្របច្បាប់​មក​កម្ពុជា​ ​នៅ​មិនទាន់​មានការ​ទទួល​បាន​នៅឡើយ​ទេ​ ​ដោយសារតែ​អ្នក​ដែល​កាន់​សិទ្ធិ​ផ្សាយ​ផ្ទាល់​នៃ​ការប្រកួត​នេះ​មិនទាន់​បាន​ឆ្លើយតប​នៅឡើយ​រហូត​មកទល់​ពេលនេះ​៕​

  • សៀង​ ​ចន្ធា​ ​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​ ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា​ដែល​អាច​រក​គ្រាប់​បាល់​បាន​

    សៀង​ ​ចន្ធា​ ​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​ ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា​ដែល​អាច​រក​គ្រាប់​បាល់​បាន​

    ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​បាន​បំបែក​កំណត់ត្រា​ថ្មី​មួយទៀត​ហើយ​ ​គឺជា​កីឡាករ​វ័យក្មេង​ជាងគេ​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​បាន​ជូន​ក្រុមជម្រើសជាតិ​កម្ពុជា​ក្នុង​ជំនួប​ជោគជ័យ​ ​2ទល់នឹង0​ ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​។​

    ​ជាមួយនឹង​កំណត់ត្រា​ថ្មីនេះ​ ​កីឡាករ​វ័យក្មេង​រូប​នេះ​ទើបតែ​មាន​វ័យ​ ​17ឆ្នាំ​ ​និង​ ​7ខែ​ប៉ុណ្ណោះ​ ​តែ​បាន​រក​គ្រាប់​បាល់​ជូន​ក្រុមជម្រើសជាតិ​ឈុត​ធំ​កម្ពុជា​ដោយ​បាន​បំបែក​កំណត់ត្រា​របស់​កីឡាករ​រៀមច្បង​មួយ​រូប​ ​គឺ​ ​កែវ​ ​សុ​ខ​ង៉ន​ ​ដែល​អាច​រក​គ្រាប់​បាល់​បាន​ជូន​កម្ពុជា​នៅ​អាយុ​ ​17ឆ្នាំ​ ​និង​ ​11ខែ​ក្នុង​ឆ្នាំ2009​ ​ក្នុង​ពានរង្វាន់​ ​AFC​ ​Challenge​ ​Cup​។

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ ​កែវ​ ​សុ​ខ​ង៉ន​ ​ពេលនេះ​ក៏​កំពុងតែ​ប្រកប​អាជីព​បាល់ទាត់​ដែរ​ ​ដោយ​សព្វថ្ងៃ​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​បន្ទាប់ពី​លាចាក​ពី​អាជីព​កីឡាករ​កាលពី​ឆ្នាំមុន​ ​ដោយ​ចុងក្រោយ​បំផុត​ ​រូបគេ​ក៏​ជា​ម្ចាស់​អាវ​លេខ9​ ​នៃ​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោ​ននេះ​ដែរ​៕​

  • Huawei​ ​នៅតែ​ដំណើរការ​ ​Android​ ​បាន​ធម្មតា​ ​សូម្បីតែ​ម៉ូដែល​ថ្មី​ ​Y5​ ​2019​ ​ដែល​ទើបតែ​សម្ពោធ​ក្តៅ​ៗ​!​

    Huawei​ ​នៅតែ​ដំណើរការ​ ​Android​ ​បាន​ធម្មតា​ ​សូម្បីតែ​ម៉ូដែល​ថ្មី​ ​Y5​ ​2019​ ​ដែល​ទើបតែ​សម្ពោធ​ក្តៅ​ៗ​!​

    ​ភ្នំពេញ​ ​ថ្ងៃទី​ ​10​ ​មិថុនា​ ​ឆ្នាំ​ ​2019​ ​៖​ ​ក្រុមហ៊ុន​ ​Huawei​ ​ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​នយ​ក្ស​លំដាប់​លេខ​ ​2​ ​លើ​ពិភពលោក​ ​បាន​សម្ពោធ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​ថ្មី​មួយ​ម៉ូដែល​ទៀត​ ​គឺ​ ​Huawei​ ​Y5​ ​2019​ ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​9​ ​Pie​ ​ជំនាន់​ចុងក្រោយ​បង្អស់​ ​នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​ ​Huawei​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​បណ្តា​សារ​ព័ត៍​មាន​នានា​ ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​។​

    ​នៅ​ពេល​ថ្មី​ៗ​នេះ​មា​នព័​ត៍​មាន​ជាច្រើន​បាន​លើកឡើង​ថា​ ​ស្មា​ត​ហ្វូ​នរ​បស់​ ​Huawei​ ​នឹង​មិន​អាច​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​បាន​ទៀត​ឡើយ​ ​បន្ទាប់ពី​ក្រុមហ៊ុន​ ​Google​ ​ផ្អាក​ធ្វើអាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​ ​Huawei​។​ ​ប៉ុន្តែ​ផ្ទុយទៅវិញ​ ​ក្រុមហ៊ុន​ ​Huawei​ ​នៅ​ប្រទេស​កម្ពុជា​ ​ទើបតែ​សម្ពោធ​ម៉ូដែល​ថ្មីនេះ​ ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​បាន​ធម្មតា​ ​ហើយ​ថែមទាំង​ជា​ជំនាន់​ចុងក្រោយ​ទៀតផង​ ​ដូច្នេះ​មានន័យថា​ ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​គ្រប់​ម៉ូដែល​ ​ទាំង​ម៉ូដែល​ចាស់​និង​ម៉ូដែល​ថ្មី​ ​នៅតែ​អាច​ដំណើរការ​ ​Android​ ​បាន​ធម្មតា​។​ ​ប្រសិនបើ​មាន​បញ្ហា​នេះ​មែន​នោះ​ ​ម៉ូដែល​ថ្មី​ដែល​ទើបតែ​សម្ពោធ​នេះ​ ​នឹង​មិន​អាច​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​បាន​នោះ​ឡើយ​។​ ​ដូច្នេះ​សូម​អតិថិជន​ទាំងអស់​កុំ​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​នេះ​ឲ្យសោះ​!

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Huawei​ ​Y5​ ​2019​ ​មានតម្លៃ​ត្រឹមតែ​ ​$​119​ ​តែប៉ុណ្ណោះ​ ​សាក​សម​បំផុត​សម្រាប់​ជម្រើស​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​ ​ដោយមាន​ការរចនា​អេក្រង់​លាត​ពេញតួ​ ​ប្រភេទ​ដំណក់ទឹក​ ​5.71​ ​អ៊ីញ​ ​កម្រិត​បង្ហាញ​ ​HD​+​។​ ​ស្មា​ត​ហ្វូ​ននេះ​មាន​អង្គ​ចង់​ចាំ​ ​32GB​ ​ធំជាង​ស្មា​ត​ហ្វូ​នដ​ទៃ​ដែល​មានតម្លៃ​ប្រហាក់​ប្រហែល​នេះ​នៅ​លើ​ទីផ្សារ​។​ ​រី​ឯកា​មេ​រ៉ា​ក្រោយ​វិញ​ ​មាន​ទំហំ​ ​13​ ​ម៉េ​កា​ភិច​សែល​ ​កម្រិត​ ​aperture​ ​f​/​1.8​ ​អាច​ចាប់​យក​ពន្លឺ​ ​និង​ផ្តិត​យក​រូបភាព​បាន​យ៉ាង​ល្អ​។​ ​កាន់តែ​ពិសេស​ទៅទៀត​នេះ​ ​ផ្នែក​ខាងក្រោយ​ ​រចនា​ជា​ប្រភេទ​ស្បែក​ ​កា​លីប​ ​ទាន់សម័យ​ ​ជាមួយ​ជ​ម្រើ​សបីព​ណ៍​គឺ​ ​ព​ណ៍​ត្នោត​ ​ព​ណ៍​ខ្មៅ​ ​និង​ព​ណ៍​ខៀវ​។​ ​រក​ឯណា​បាន​ ​ពិសេស​ទាំង​តម្លៃ​ ​ពិសេស​ទាំង​ការរចនា​ ​មក​ព្រមគ្នា​តែម្តង​!​

    ​ក្រៅពី​ការ​សម្ពោធ​ម៉ូដែល​ថ្មី​ ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​ជំនាន់​ចុងក្រោយ​នេះ​ ​ក្រុមហ៊ុន​ក៏បាន​ប្រកាស​ពី​ខួប​ ​20​ ​ឆ្នាំ​របស់​ក្រុមហ៊ុន​ ​Huawei​ ​ដែល​បាន​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​ដើម្បី​រីករាយ​ជាមួយ​ខួប​ ​20​ ​ឆ្នាំនេះ​ ​ក្រុមហ៊ុន​មានកម្ម​វិធី​ពិ​សេស​ៗ​ជាច្រើន​ ​រួម​ទាំង​ប្រូ​ម៉ូ​សិន​ទ្រង់ទ្រាយ​ធំ​ ​ទិញ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​ឈ្នះ​ ​ ​រថយន្ត​ ​Mazda​ ​2​ ​និង​រង្វាន់​ជាច្រើន​ទៀត​មានតម្លៃ​សរុប​ ​250​ ​លាន​រៀល​ ​ដែល​ការ​ចាប់ឆ្នោត​ចុងក្រោយ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ ​30​ ​មិថុនា​ ​ខាងមុខនេះ​ ​និង​កម្មវិធី​ពិ​សេស​ៗ​ ​ព្រមទាំង​យុទ្ធនាការ​ផ្សព្វផ្សាយ​ជាច្រើន​ទៀត​។​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​
    ​​ ​Website​:​ ​https​:​/​/​consumer.huawei.com​/​kh​/​
    ​​ ​Facebook​:​ ​Huawei​ ​Mobile​ ​(​https​:​/​/​bit.ly​/​2ePDMSq​)​
    ​​ ​Youtube​ ​Channel​:​ ​https​:​/​/​bit.ly​/​2wTMMJL​
    ​​ ​Instagram​:​ ​https​:​/​/​www.instagram.com​/​huaweimobilekh​/​

  • កែវ​ ​សុខ​សិលា​ ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​គ្រូ​ជម្រើសជាតិ​ ​ប៉ាគីស្ថាន​

    កែវ​ ​សុខ​សិលា​ ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​គ្រូ​ជម្រើសជាតិ​ ​ប៉ាគីស្ថាន​

    ​លោក​ ​José​ ​Antonio​ ​Nogueira​ ​គ្រូបង្វឹក​នៃ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ ​បាន​ធ្លោយមាត់​សរសើរ​កីឡាករ​កម្ពុជា​ ​1រូប​ ​គឺ​អ្នកចាំទី​ ​កែវ​ ​សុខ​សិលា​ ​បន្ទាប់ពី​ជំនួប​ជាមួយនឹង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​កាលពី​សប្តាហ៍​មុន​ ​នៅ​លើទឹក​ដី​កម្ពុជា​ ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង​ពានរង្វាន់​ ​World​ ​Cup​។​

    ​លោក​បាន​និយាយ​ថា​ ​នេះ​ជា​ការប្រកួត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​ក្រុម​ទាំង2​។​ ​ម្ចាស់ផ្ទះ​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​ ​គឺ​មិនមែន​តែ​ការគ្រប់គ្រង​បាល់​ទេ​ ​ប៉ុន្តែ​ ​គឺ​បង្ក​ការ​គ្រោះថ្នាក់​ខ្លាំង​។​ ​អ្នកចាំទី​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​ណាស់​។​ ​រូបគេ​បាន​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​នៅក្នុង​ប្រអប់​មុខ​ទី​។​

    ​កីឡាករ​ ​កែវ​ ​សុខ​សិលា​ ​ជា​កីឡាករ​កម្ពុជា​ ​ដែល​មាន​ដើមកំណើត​ចេញពី​ក្លិប​ភ្នំ​ពេញ​ក្រោ​ន​ ​ក្រោយ​ឈ្នះ​ពាន​កីឡាករ​អ្នកចាំទី​ល្អ​ក្នុង​ឆ្នាំ2017​ ​កីឡាករ​វ័យក្មេង​រូប​នេះ​បាន​ទទួល​តំណែង​ជា​អ្នកចាំទី​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ស្ទើរគ្រប់​កម្រិត​ ​ហើយ​កីឡាករ​រូប​នេះ​ក៏​ជាស​មា​ជិ​ក​មួយ​រូប​នៃ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​22ឆ្នាំ​ ​ដែល​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​កាលពី​ឆ្នាំមុន​ដែរ​៕​