Author: អេបិល

  • កម្ពុជា​កក់​កៅអី​វគ្គ​ជម្រុះ​ជុំ​បន្ត​ ​បន្ទាប់ពី​ឈ្នះ​ប៉ាគីស្ថាន​ដាច់​

    កម្ពុជា​កក់​កៅអី​វគ្គ​ជម្រុះ​ជុំ​បន្ត​ ​បន្ទាប់ពី​ឈ្នះ​ប៉ាគីស្ថាន​ដាច់​

    ​ការប្រកួត​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ដំបូង​បាន​បញ្ចប់​ហើយ​ ​ដោយ​លទ្ធផល​ក្រុម​កម្ពុជា​បាន​កក់​កៅអី​ក្នុង​វគ្គ​ជម្រុះ​ជុំ​បន្ទាប់​ទៅទៀត​ ​ក្រោយពី​បាន​យកឈ្នះ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ក្នុង​លទ្ធផល​សរុប​ទាំង​ ​2ជើង​ ​4ទល់នឹង1​។​

    ​រំឭក​ដែរ​ថា​ ​ក្រុមបាល់ទាត់​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ប៉ាគីស្ថាន​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ ​FIFA​ ​World​ ​Cup​ ​2022​ ​ទាំង​ ​2ជើង​ ​ដោយ​ជើង​ទី1​ ​នៅ​កម្ពុជា​ឈ្នះ​ ​2​-​0​ ​កាលពី​ថ្ងៃទី6​ ​ខែមិថុនា​ ​ខណៈ​ជើង​ទី2​ ​ឈ្នះ​ដោយ​លទ្ធផល​ ​2​-​1​ ​សរុប​គ្រាប់​បាល់​ទាំង​ ​2លើក​ ​4​-​1​។​

    ដូចនេះ​មានន័យថា​ ​កម្ពុជា​នឹង​ត្រូវ​ចូលរួម​ជាមួយនឹង​ប្រទេស​ចំនួន​ ​35ទៀត​ដើម្បី​ចាប់​ពូល​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ជា​បន្ត​ទៀត​ ​ដើម្បី​ដណ្តើម​កៅអី​ទៅ​ប្រកួត​ ​World​ ​Cup​ ​2022​ ​ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​កាតារ​៕​


  • ចាន់​ ​វឌ្ឍនា​កា​ ​ត្រឡប់​មក​ជួយ​បឹង​កេត​នៅ​ជើង​ទី2​

    ចាន់​ ​វឌ្ឍនា​កា​ ​ត្រឡប់​មក​ជួយ​បឹង​កេត​នៅ​ជើង​ទី2​

    ​កីឡាករ​ខ្សែប្រយុទ្ធ​ ​ចាន់​ ​វឌ្ឍនា​កា​ ​ដែល​បាន​បញ្ចប់​កុងត្រា​ជាមួយនឹង​ក្លិប​ ​(​PKNS​)​ ​ដែល​ប្រកប​អាជីព​នៅ​លី​ក​កំពូល​ម៉ាឡេស៊ី​ ​ពេលនេះ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​អំពី​ក្លិប​ថ្មី​ដែល​ខ្លួន​នឹង​ប្រកប​អាជីព​នៅក្នុង​ជើង​ទី2​ ​នៃ​រដូវ​កាល​នេះ​។

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​បឹង​កេត​ ​បាន​បញ្ចេញ​វីដេអូ​បង្ហាញ​អំពី​វត្តមាន​របស់​កីឡាករ​ឆ្នើម​រូប​នេះ​ក្នុង​ក្លិប​របស់​ខ្លួន​ ​ដែល​នឹង​ត្រូវ​ចូលខ្លួន​មក​ជួយ​ក្រុម​មួយ​នេះ​ក្នុង​ជើង​ទី2​ ​នៃ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ ​ឆ្នាំ2019​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បឹង​កេត​បាន​ចាប់ផ្តើម​ជើង​ទី1​ ​នៃ​ការប្រកួត​លី​ក​កំពូល​កម្ពុជា​មិនសូវ​ជា​បាន​ល្អ​ប៉ុន្មាន​ឡើយ​ ​ដោយ​មិន​អាច​រក្សាខ្លួន​ក្នុង​ក្រុម​កំពូល​តារាង​ទាំង5​ ​បាន​ឡើយ​៕​




  • តោះ​ស៊ែ​រ​ជួយ​ ​រំដួល​លិចទឹក​ ​ប្រកាស​ស្វែងរក​ជំនួយ​សាងសង់​សាលារៀន​ជូន​ក្មេង​ៗ​នៅ​ខេត្តក្រចេះ​

    តោះ​ស៊ែ​រ​ជួយ​ ​រំដួល​លិចទឹក​ ​ប្រកាស​ស្វែងរក​ជំនួយ​សាងសង់​សាលារៀន​ជូន​ក្មេង​ៗ​នៅ​ខេត្តក្រចេះ​

    ​ក្រោយពី​ឃើញ​សភាព​សាលា​មាន​ត្រឹម​រោង​ឈើ​បែកបាក់​ប្រក់​តង់​ ​ជាមួយ​ក្តារខៀន​ចាស់​ធ្លុះធ្លាយ​គួរឲ្យ​ខ្លោចចិត្ត​…​.​.​ ​មុន​នេះ​បន្តិច​អ្នក​ច្នៃ​ម៉ូដ​ ​និង​ផាត់មុខ​ដ៏​ប៉ិនប្រសប់​ ​រំដួល​លិចទឹក​ ​បាន​បង្ហោះ​សារ​ប្រកាស​ស្វែងរក​ជំនួយ​ជួយ​សាងសង់​សាលារៀន​ជូន​ក្មេង​ៗ​ ​នៅ​ឯ​ខេត្តក្រចេះ​ ​ក្រោយពី​នាង​និង​ក្រុមការងារ​បាន​ចុះទៅ​ដល់ទី​តាំង​ឃើញ​សភាព​ទ្រុឌទ្រោម​បាក់បែក​គួរឲ្យ​អាណិតអាសូរ​។​

    ​នាង​បាន​បង្ហោះ​សារ​រៀបរាប់​ថា​ ​«​នាងខ្ញុំ​ ​រំដួល​លិចទឹក​ ​សូម​លើក​ម្រាមដៃ​ដប់​គោរព​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ ​សូម​ចូលរួម​បរិច្ចា​ក​ថ​វិការ​តាម​សទ្ធា​ជ្រះថ្លា​តិច​ក្តី​ច្រើន​ក្តី​ដើម្បី​ជួយ​ដល់​ក្មេង​ៗ​ក្រីក្រ​ ​និង​សាងសង់​សាលា​មួយ​ខ្នង​ជូន​ក្មេង​ៗ​ដើម្បី​សិក្សា​ទីតាំងនៅ​ ​សា​លា​បឋម​ឧ.ប​ ​អូ​រត្រូន​ ​នៅ​ឃុំ​ក្បាលដំរី​ ​ស្រុក​សំបូរ​ ​ខេត្តក្រចេះ​។​ ​សាលា​ដែល​ខ្វះខាត​ខ្លាំង​ ​ដាច់​ស្រ​យ៉ា​ល​ ​ហើយ​នាងខ្ញុំ​បាន​នាំ​ថវិកា​ ​និង​ជំនួយ​មួយចំនួន​ដើម្បី​ចែក​ជូន​ក្មេង​ៗ​ ​និង​ថវិកា​មួយចំនួន​យក​មក​សាងសង់​សាលារៀន​មួយ​ខ្នង​ជូន​ក្មេង​ៗ​សំរាប់​សិក្សា​ ​រួម​ទាំង​សង់​បង្គន់​អនាម័យ​ជូន​ពួកគាត់​ផង​។​ ​បានឃើញ​សាលា​ហើយ​ ​ខ្លោចចិត្ត​ ​អាស្រ័យហេតុ​នេះ​បើ​ពុក​ម៉ែ​ ​បងប្អូន​ណា​ចង់​ចូលរួម​បរិច្ចាគ​ថវិកា​ ​ដើម្បី​ជួយ​ដល់​ការ​សង់សាលា​រៀន​មួយ​ខ្នង​ជូន​ដល់​ប្អូន​បាន​សិក្សា​អាច​ចូលរួម​តាមរយៈ​នាងខ្ញុំ​បាន​ចា៎​។​ ​សំរាប់​ការ​ទំនាក់ទំនង​បរិច្ចា​ក​ថ​វិការ​ ​Tel​:​ ​0962919393​។​

    ​សង្ឃឹមថា​ពុក​ម៉ែ​បងប្អូន​នឹង​ចូលរួម​បរិច្ចាគ​ជាមួយនឹង​នាងខ្ញុំ​ ​ទោះ​នាងខ្ញុំ​ខ្វះខាត​ប៉ុន្តែ​បេះដូង​នាងខ្ញុំ​ពេញ​ហៀរ​មិន​ខ្វះខាត​រឿង​ជួយ​ខ្មែរ​ដូចគ្នា​នោះ​ទេ​។​ ​សូម​អរគុណ​ទុកជាមុន​ ​រំដួល​លិចទឹក​ ​នឹង​ចាំ​ទទួល​រាល់​ជំនួយ​ពី​បងប្អូន​គ្រប់គ្នា​ ​តិច​ក្តី​ច្រើន​ក្តី​ដោយ​ក្តី​រំភើប​ ​និង​អំណរគុណ​បំផុត​។​ ​នាងខ្ញុំ​សូម​គោរព​ជូនពរ​ ​និង​ជូនបុណ្យ​បងប្អូន​គ្រប់គ្នា​ដែល​បាន​ចូលរួម​ជួយ​បរិច្ចាគ​ ​ជួ​យក្មេងៗ​ដូចនេះ​សូម​មានជោគ​មានជ័យ​ ​សុភមង្គល​កើតមាន​ជាដរាប​ជាមួយ​ទឹកចិត្ត​ប្រកបដោយ​ភាព​ជ្រះថ្លា​នេះ​ផង​ដែរ​ ​រួមគ្នា​ដើម្បី​ព្រះនគរ​យើង​»​៕​

  • ព្រឺព្រួច​!​!​ ​ព្រះ​កាយ​ច័ន្ទ​ ​រៀបរាប់​ហេតុការណ៍​ខ្មោចលង​ពិ​តៗ​ខណៈ​ពេល​ថត​

    ព្រឺព្រួច​!​!​ ​ព្រះ​កាយ​ច័ន្ទ​ ​រៀបរាប់​ហេតុការណ៍​ខ្មោចលង​ពិ​តៗ​ខណៈ​ពេល​ថត​

    ​ភាពយន្ត​ទើប​បាន​ប្រកាស​ថា​ ​បាន​ថត​បញ្ចប់​ និង​ត្រៀម​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥នោះ​រួមមាន​រឿង​”​រ៉ៃ​ប្ដូរ​ទ្រនំ​”​ ​និង​រឿង​”​ពិស​ស្នេហ៍​”​ ​ដោយ​រឿង​ទាំងពីរ​ត្រូវ​បាន​ផលិត​ក្នុង​ពេល​ប្រហាក់​ប្រហែលគ្នា​ ​និង​ត្រូវ​បិទ​បញ្ចប់​ក្នុង​ថ្ងៃ​តែមួយ​។​ ​ទាំង​ភាពយន្ត​រឿង​”​រ៉ៃ​ប្ដូរ​ទ្រនំ​”​ ​និង​រឿង​”​ពិស​ស្នេហ៍​”​ ​សុទ្ធតែ​ជា​រឿង​ដែល​តួអង្គ​ស្រី​សម្ដែង​ជា​តួ​អ្នករបាំ​។​ (more…)

  • កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​របស់​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​

    កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​របស់​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​

    ​ភ្នំពេញ​៖​ ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​ដែល​មាន​តាំង​ស្ថិតនៅ​ចំ​កណ្តាល​តំបន់​កោះ​ពេជ្រ​តាម​បណ្តោយ​ទន្លេបាសាក់​ក្នុង​រា​ធានី​ភ្នំពេញ​ ​ហើយ​គឺជា​មន្ទីរពេទ្យ​ឯកទេស​ឈានមុខ​គេ​មួយ​គត់​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មានការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ផ្នែក​សុខភាព​បន្ត​ពូជ​រួមមាន​ដូចជា​៖​ ​សម្ភព​ ​រោគ​ស្រ្តី​ ​ការថែទាំ​សុខភាព​ ​មាតា​ទារក​ ​និង​កុមារ​បាន​ធ្វើការ​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃពុធ​ ​ទី12​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​កាលពី​ព្រឹកមិញ​នេះ​។​

    ​នៅក្នុង​ពេល​បើក​សម្ពោធ​ជា​ផ្លូវការ​គឺ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ពី​ភ្ញៀវ​កិ​ត្តិ​រយ​ស​ជាច្រើន​រូប​ ​និង​វត្ត​មាន​មិត្ត​ៗ​ ​អ្នក​សារពត៌មាន​ ​រួម​ជាមួយនឹង​បុគ្គលិក​ ​ក្រុម​វេជ្ជបណ្ឌិត​ជំ​នាញៗ​ ​និង​ថ្នាក់ដឹកនាំ​របស់​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​។​ ​ ​ ​ក្នុង​នោះ​ផង​ដែរ​គឺ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​លោកជំទាវ​ ​វេជ្ជបណ្ឌិត​ ​ឱ​ ​វណ្ណ​ឌីន​ ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​”​ លើក​ថា​យើង​ក៏​មិន​អន់​ជាងគេ​ប៉ុន្មាន​ទេ​គឺ​យើង​មាន​ទំនើបកម្ម​ ​ប្រសិនបើ​វិស័យ​សុខាភិបាល​យើង​អន់​មែន​ទែន​ចឹ​ងយើង​មិនមែន​បានការ​វាយតម្លៃ​ថ្នាក់​អន្តរជាតិ​នេះ​ថា​ប្រជាជន​កម្ពុជា​យើង​អាច​រស់នៅ​បាន​ជាមធ្យម៧០ឆ្នាំ​ទាំងប្រុស​ទាំងស្រី​ ​នេះ​បង្ហាញថា​ការ​រីក​ចំរើន​សុខភាព​សុខមាលភាព​របស់​វិស័យ​សុខាភិបាល​។​ ​ធម្មតា​ចំនុច​ខ្វះខាត​យើង​នៅតែ​មាន​ហើយ​យើង​និង​ដោះស្រាយ​នូវ​ចំនុច​ខ្វះខាត​ទាំងនោះ​។​ ​នេះ​គឺជា​ការ​លើក​បង្ហាញ​ដើម្បី​លើក​តម្លៃ​ខ្មែរយើង​ក៏​មានការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ហើយក៏​មាន​សមត្ថភាព​អភិវឌ្ឍ​ចាត់ចែង​រៀបចំ​វិស័យ​សុខាភិបាល​បាន​ល្អ​ប្រសើរ​ផង​ដែរ​។​

    ​លោកស្រី​ ​វេជ្ជបណ្ឌិត​ ​ឯក​ ​ម៉េ​ង​លី​ ​(​Ek​ ​Mengly​)​ ​សហ​ស្ថាបនិក​ ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​បាន​ឡើង​ថា​ ​“​មន្ទីរ​ពេទ្យ​អ័រ​ឃី​ដកោះ​ពេជ្​យ​ ​ត្រូវ​បាន​បង្កើត​ស្របតាម​បញ្ញត្តិ​សុខភាព​ ​ទូទៅ​របស់ក្រ​សួង​សុខាភិបាល​កម្ពុជា​។​ ​ទោះបីជា​ ​មន្ទីរ​ពេទ្យ​អ័រ​ឃី​ដកោះ​ពេជ្​យ​ ​ទើបតែ​ចាប់ផ្តើម​ដំណើរការ​ ​ប៉ុន្តែ​ក្នុងរយៈពេល​ដ៏​ខ្លី​ក្រុមការងារ​ពេទ្យ​របស់​យើង​បាន​ជួយ​ដល់​ក្រុម​គ្រួសារ​ជាច្រើន​ ​នូវ​ការ​ដូ​ពិសេស​ជាមួយនឹង​ស្នាមញញឹម​របស់​ ​មាតា​ ​បិតា​ ​តាមរយៈ​ការ​ជួយ​ផ្តល់​កំណើត​ដល់​ ​បុត្រ​ ​ធិ​តា​ ​របស់​ពួកគាត់​ប្រកបដោយ​សុវត្ថិភាព​ ​និង​សុខភាព​ល្អ​។​ ​យើងខ្ញុំ​បាន​រើស​យក​ឱកាសល្អ​ក្នុងថ្ងៃនេះ​ដើម្បី​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​មន្ទីរ​ពេទ្យ​អ័រ​ឃី​ដកោះ​ពេជ្​យ​ ​ហើយ​យើងខ្ញុំ​សង្ឃឹម​ ​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​យើងខ្ញុំ​នឹង​ទទួល​បានការ​គាំទ្រ​ពីសំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​ជូន​នូវ​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ ​ដោយ​ផ្តោត​លើ​ការ​តម្រង់​ឆ្ពោះទៅ​រក​លទ្ធផល​ល្អ​ ​ព្រោះ​យើង​មាន​សមត្ថភាព​ ​និង​លទ្ធភាព​គ្រប់គ្រាន់​ ​ទាំង​ធនធានមនុស្ស​ ​ទាំង​ឧបករណ៍​ ​និង​បរិ​ក្ខា​ទំនើប​ៗ​ ​ក្នុង​ការ​ផ្តល់​សេវា​សុខភាព​ជូន​ដល់​អតិថិជន​បាន​ជាទី​ពេញចិត្ត​។​ ​យើង​ទាំង​ខ្ញុំ​ទាំងអស់គ្នា​នឹង​ប្រឹងប្រែង​អោយ​អស់ពី​លទ្ធភាព​ ​ធ្វើ​យ៉ាងណា​អោយ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​យើង​ ​គឺ​ជួយសង្គ្រោះ​ជីវិត​ ​ស្ត្រី​ ​និង​កុមារ​ ​កាត់បន្ថយ​អត្រា​ជម្ងឺ​ការ​ស្លាប់​របស់​ម្តាយ​ ​និង​ទារក​អោយ​បាន​ក្នុង​កម្រិត​អតិបរមា​ ​ជា​ពិសែស​គឺ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្​យ​នឹង​ផ្តល់​នូវ​ស្នាមញញឹម​ដល់​ ​មាតា​ ​បិតា​ ​និង​គ្រប់​ក្រុម​គ្រួសារ​តែម្តង​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​នាងខ្ញុំ​សូម​អរគុណ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​សាមគ្គីភាព​នៃ​គណៈ​គ្រប់គ្រង​ ​វេជ្ជបណ្ឌិត​ ​និង​បុគ្គលិក​នៃ​មន្ទី​ពេទ្យ​ទាំងមូល​ ​ដែល​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ ​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ ​ដើម្បី​បម្រើ​ដល់​អតិថិជន​របស់​យើង​។​”​

    ​លោក​ ​វេជ្ជបណ្ឌិត​ ​Emerson​ ​M​.​ ​Mar​ ​នាយក​ប្រតិបត្តិ​ ​របស់​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​បាន​លើកឡើង​ថា​ ​“​បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​មាន​បុគ្គលិក​ជិត​ ​៧០នាក់​ ​ហើយនឹង​បន្ត​បំពេញ​តួនាទី​សំ​ខាន់​ៗ​ ​ដទៃទៀត​នៅក្នុង​ ​ផ្នែក​សម្ភព​ ​និង​កុមារ​ ​រោគវិនិច្ឆ័យ​ ​និង​ព្យាបាល​ជំងឺ​ត្រចៀក​ ​ច្រមុះ​ ​និង​បំពង់ក​ ​(​ENT​)​ ​ផ្នែក​ឱសថ​ទូទៅ​ ​មន្ទីរពិសោធន៍​ ​ឱសថការី​ ​និង​ផ្នែក​គ្រប់គ្រង់​ទូទៅ​។​ ​ជា​រួម​យើង​មាន​ទិសដៅ​ផ្តល់​ជូន​ ​និង​បន្ត​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​សេវា​ថែទាំ​វេជ្ជ​សាស្រ្ត​ដែល​មានគុណ​ភាព​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​អភិបាលកិច្ច​ល្អ​នៃ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​ក្រុមប្រឹក្សានាយក​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​ក្នុង​ការធានា​អភិបាលកិច្ច​ល្អ​របស់​មន្ទីរពេទ្យ​ដែល​រួមមាន​ការរៀបចំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ ​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​គោលដៅ​របស់​មន្ទីរពេទ្យ​យុទ្ធ​សាស្រ្ត​អាជីវកម្ម​ ​ការអនុវត្ត​ហិរញ្ញវត្ថុ​ក្នុង​ការ​បង្កើន​ដើមទុន​ចាប់ផ្តើម​ ​ការ​រក្សា​ភាគ​ទុ​និក​បាន​ជូនដំណឹង​ ​និង​ដោះស្រាយ​ហានិភ័យ​ ​និង​ឱកាស​ដែល​កំពុង​កើតឡើង​នៅពេល​ខាងមុខ​។​ ​លើស​ពីនេះ​ទៀត​ ​លោកស្រី​ ​វេជ្ជបណ្ឌិត​ ​ឯក​ ​ម៉េ​ង​លី​ ​គឺជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​វេជ្ជ​សាស្រ្ត​ប្រចាំថ្ងៃ​ ​ក្នុងឋានៈជា​ប្រធានមន្ទីរ​ពេទ្យ​។​”​

    ​ចក្ខុវិស័យ​របស់​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​គឺ​ការ​ផ្តល់​ជូន​នូវ​សេវា​វេជ្ជ​សា​ស្ដ្ររហ័ស​ទាន់ចិត្ត​ ​និង​សង្គ្រោះ​ជីវិត​ស្រ្តី​ ​និង​កុមារ​គ្រប់រូប​ ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​អត្រា​ជំងឺ​ ​និង​អត្រា​មរណ:របស់​មាតា​ ​និង​ទារក​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​តែម្តង​។​ ​លើស​ពីនេះ​ទៅទៀត​គឺ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​មាន​បេសកកម្ម​ផ្តល់​ជូន​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ ​ជាមួយនឹង​ការ​យកចិត្ត​ទុកដាក់​លើ​អតិថិជន​ជាចម្បង​តែម្តង​។​ ​ខាង​មន្ទីរពេទ្យ​មាន​ផ្តល់​ជូន​នូវ​ជម្រើស​ដ៏​ត្រឹមត្រូវ​អំពី​បញ្ហា​សុខភាព​បន្ត​ពូជ​(​ផ្លូវភេទ​)​ជាមួយ​និង​ការ​សម្រាលកូន​ប្រកបដោយ​គុណភាព​ខ្ពស់​ ​និង​មាន​រួមបញ្ចូល​ទាំង​សេវា​ថែទាំ​ទារក​ ​និង​កុមារ​។​ ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​ត្រូវ​បាន​រចនា​ ​និង​បំពាក់​ដោយ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​គេ​បង្អស់​ៗ​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ ​ដល់​ស្រ្តី​ដែល​នឹង​ត្រូវ​ក្លាយជា​ម្តាយ​ ​ជាពិសេស​គឺ​ចំពោះ​ស្រ្តី​ដែល​ត្រៀម​នឹង​មានកូន​លើកដំបូង​។​ ​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​មាន​បុគ្គលិក​ដែល​ស្ទាត់ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សេវា​ ​ផ្នែក​វេជ្ជ​សាស្រ្ត​ ​រោគ​ស្ត្រី​,​ ​សម្ភព​,​ ​គ្លីនិក​ជីវសាស្រ្ត​,​ ​មន្ទីរពិសោធន៍​ ​និង​សេវា​ថែទាំ​កុមារ​ ​និង​ទារក​ ​។​

    ​លើស​ពីនេះ​ទៀត​មន្ទីរពេទ្យ​ ​អ័រ​ឃី​ដកោះ​ពេជ្រ​ ​ក៏​មាន​ផ្តល់​ជូន​នូវ​សេវា​ថែទាំ​សុខភាព​សំ​ខាន់​ផ្សេង​ៗ​ ​ទៀត​រួមមាន​ដូចជា​៖​
    ​​ ​ការពិនិត្យ​សុខភាព​របស់​ស្ត្រី​
    ​​ ​ការពិនិត្យ​សុខភាព​ទូទៅ​ ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ ​ឬភាព​អវិជ្ជមាន​
    ​​ ​ការថែទាំ​យ៉ាង​ពិសេស​សម្រាប់​ទារក​ទើបនឹង​សម្រាល​
    ​​ ​ការ​សម្រាល​ប្រកបដោយ​សុវត្ថិភាព​របស់​មាតា​ ​និង​ទារក​ទាំងឡាយ​
    ​​ ​មន្ទី​ពិសោធន៍​ដែល​បំពាក់​ដោយ​ឧប​ក​រណ៍​ទំនើប​ៗ​ ​ចុងក្រោយ​គេ​បង្អស់​
    ​​ ​ការ​ធ្វើ​វិនិច្ឆ័យ​ ​និង​ការ​ព្យាបាល​ជំងឺ​ត្រចៀក​ ​ច្រមុះ​ ​និង​បំពង់ក​ ​(​ENT​)​
    ​​ ​ផ្តល់​ជូន​នូវ​សេវា​រៀបចំផែនការ​គ្រួសារ​ ​ជាមួយនឹង​វិធី​សាស្រ្ត​ទំនើប​ដែល​មានគុណ​ភាព​
    ​​ ​ការ​បង្ក​កំណើត​តាម​បច្ចេកទេស​ទំនើប​ ​(​IVF​)​ ​សម្រាប់​គូ​ស្វាមី​ ​ភរិយា​ដែល​មិន​អាច​បង្ក​កំណើត​បាន​

    ​សំរាប់​ពត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​ ​Facebook​៖​ ​Orchid​ ​Koh​ ​Pich​ ​Hospital​ ​រឺ​ក៏​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​ ​086​ ​999​ ​528​ ​វេ​ប​សាយ​៖​ ​http​:​/​/​orchidkohpich.com​ ​និង​ ​អាសយដ្ឋាន​អាគារ​ប្រណិត​ ​Elysee​ ​Building​ ​93​,​ ​ទីក្រុង​កោះ​ពេជ្រ​ ​សង្គា​ត់​ទន្លេបាសាក់​ ​ខណ្ឌ​ ​ចំការមន​ ​រាជធានី​ភ្នំពេញ​៕

  • តារា​សម្ដែង​ភេទ​ទី៣​ ​កញ្ញា​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​បាន​ទទួល​ថវិកា​ពី​សប្បុរសជន​ហើយ​ ​និង​ទទូច​សុំ​ឱកាស​ការងារ​បន្ថែម​ពីសំណាក់​ផលិតករ​

    តារា​សម្ដែង​ភេទ​ទី៣​ ​កញ្ញា​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​បាន​ទទួល​ថវិកា​ពី​សប្បុរសជន​ហើយ​ ​និង​ទទូច​សុំ​ឱកាស​ការងារ​បន្ថែម​ពីសំណាក់​ផលិតករ​

    ​នៅ​ល្ងាច​ថ្ងៃទី១២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​បាន​យក​ថវិកា​ជាង១ពាន់​ដុល្លារ​អាមេរិក​ដែល​ប្រមូល​បាន​ពី​មហាជន​ទាំង​ក្នុង​ ​និង​ក្រៅ​សិល្បៈ​ទៅ​ជូន​រា​សម្ដែង​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​ដើម្បី​ព្យាបាល​ជំងឺមហារីក​របស់​ម្ដាយ​កំពុង​ស្នាក់នៅ​ក្នុង​បន្ទប់​ជួល​តូច​ចង្អៀត​មួយ​។​

    លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​បាន​រៀបរាប់​ថា​ថា​ ​ថវិកា​ដែល​លោក​ប្រមូល​បាន​រយៈពេល២ថ្ងៃ​ដើម្បី​យក​ទៅ​ជួយ​ដល់​ម្ដាយ​តារា​សម្ដែង​ភេទ​ទី៣​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​នេះ​ដែរ​បាន​ចំនួន​ ​១០៦២.៥ដុល្លារ​អាមេរិក​ ​និង​លុយ​ខ្មែរ​ ​២៥ម៉ឺន​រៀល​ ​ថវិកា​នេះ​រាប់ទាំង​អ្នក​មិនទាន់​ផ្ញើ​មក​។​ ​លោក​ថា​៖​ ​ថវិកា​ដែល​ខ្ញុំ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​ប្រមូល​បាន​ក្នុងរយៈពេល២ថ្ងៃ​ដើម្បី​ជួយ​ដល់​តារា​ភេទ​ទី៣​ ​កញ្ញា​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​ដែល​រស់នៅ​ក្នុង​បន្ទប់​ជួល​តូច​ចង្អៀត​ ​ហើយ​មាន​ម្ដាយ​កើតជំងឺ​មហារីក​ក្រពះ​ ​ក្នុង​ដំណាក់កាល​ចុងក្រោយ​មាន​ចំនួន​សរុប១០៦២.៥​$​ ​និង២៥ម៉ឺន​រៀល​សូម​អរគុណ​ដល់​សប្បុរសធម៌​ឲ្យបាន​ជ្រាប​”​។​

    ​អ៑ុ​ក​ ​ដា​រ៉េ​ត​ ​បញ្ជាក់​ថាបើ​នាង​បាន​ច្រៀង​ ​បាន​កំប្លែង​លើ​ឆាក​ ​រូប​នាង​ប្រហែលជា​មានកម្រៃ​ជួយ​ដល់​ខ្លួនឯង​ ​ដោយ​មិន​លំបាក​នោះ​ទេ​។​ ​នាង​ទទូច​ឱ្យ​ផ្ដល់​ឱកាស​ឱ្យ​នាង​បាន​បញ្ចេញ​សមត្ថភាព​សិល្បៈ​ទាំងនេះ​ ​លើ​ឆាក​ ​ដោយ​អះអាង​ថា​ ​នាង​មាន​សមត្ថភាព​ទាំងអស់​លើ​អាជីព​សិល្បៈ​ទាំង៣​។​ ​នាង​និយាយ​ថា​ ​នាង​ចង់បាន​ការងារ​ទាំង​សិល្បៈ​ ​និង​ក្រៅ​សិល្បៈ​ឱ្យ​បាន​ច្រើន​ ​ដើម្បី​កុំឱ្យ​មានការ​រិះគន់​ថា​នាង​គេ​ជួយ​ដដែល​ជា​ដដែល​ ​ប៉ុន្តែ​នៅតែ​ក្រ​។​ ​នាង​សម្ដែង​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​គ្រួសារ​តារា​កម្ពុជា​ ​និង​សប្បុរសជន​ទាំងអស់​ ​ដែល​បាន​ជួយ​បរិច្ចាគ​ថវិកា​ដល់​ម្ដាយ​របស់​នាង​ ​ដោយ​នាង​ប្រកាស​ថា​ ​នេះ​ជា​ថវិកា​ដែល​មានន័យ​បំផុត​នៅក្នុង​ជីវិត​របស់​នាង​ ​និង​ម្ដាយ​។​

    ​អ៑ុ​ក​ ​ដា​រ៉េ​ត​ ​រំលឹក​ថា​ ​ចាប់តាំងពី​ឳពុក​នាង​ស្លាប់​ ​ហើយ​ម្ដាយ​នាង​ធ្លាក់ខ្លួន​ជា​ហូរហែរ​ ​ទើប​គ្រួសារ​នាង​ជំពាក់បំណុល​គេ​ ​ដែល​បង្ខំ​ឱ្យ​លក់​ចោលផ្ទះ​តូច​នៅ​ម្ដុំ​ច្បារអំពៅ​ ​បាន​តម្លៃ​ជាង៨ពាន់​ដុល្លារ​ ​ហើយ​ធ្លាក់ខ្លួន​ជួលផ្ទះ​គេ​មកដល់​សព្វថ្ងៃ​។​ ​នាង​ថា​ទឹកប្រាក់​ដែល​លក់​ផ្ទះ​ជាង៨ពាន់​ដុល្លារ​នោះ​ ​ដក​ទិញ​ដីស្រែ​ ​និង​សង់​បានតែ​ផ្ទះ​ឈើ​តូចល្មម​នៅ​ខេត្ត​ប៉ៃលិន​ ​ដែល​ជា​កន្លែង​រស់នៅ​របស់​បងប្រុស​ប៉ុណ្ណោះ​ ​ក្រៅពីនោះ​គឺ​សងបំណុល​ ​និង​ព្យាបាល​ម្ដាយ​បន្ត​។​ ​នាង​ថា​ជីវិត​រស់នៅ​មួយ​គែៗ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ​ដោយសារតែ​នាង​ដ្បិតតែ​ប្រឡូក​អាជីព​សម្ដែង​ ​ច្រៀង​ ​និង​កំប្លែង​មែន​ ​ប៉ុន្តែ​បាន​ទទួល​តែ​ឱកាស​សម្ដែង​ក្នុង​តម្លៃ​ខ្លួន​ទាប​ៗ​ ​ដោយសារតែ​នាង​មិនមែន​ជាតា​រា​ល្បី​។​ ​សព្វថ្ងៃ​នាង​រំពឹង​តែ​លើ​មុខរបរ​ជា​បុគ្គលិក​ស្ម័គ្រចិត្ត​នៅក្នុង​អង្គការ​បុរស​ស្រលាញ់​បុរស​ ​ដោយ​ទទួល​ចំណូល​បានតែ​មួយ​ខែ​ជាង១០០ដុល្លារ​ប៉ុណ្ណោះ​ ​ដែល​ថវិកា​នេះ​ទប់​តែ​ឈ្នួល​ផ្ទះ​ ​ហូបចុក​ ​និង​ទិញថ្នាំ​ទប់​ជំងឺ​របស់​ម្ដាយ​ ​បាន​គ្រប់​ទាំង​ត្រដាបត្រដួស​។​ ​នាង​ថា​ស្ថានភាព​គ្រួសារ​នាង​ ​គឺ​បងប្អូន​ផ្សេងទៀត​សុទ្ធតែ​ក្រ​ ​សុទ្ធតែ​ស៊ីឈ្នួល​គេ​ ​ទើប​ធ្វើ​ឱ្យ​នាង​ត្រូវ​រងបន្ទុក​ទាំងស្រុង​លើ​ជំងឺ​របស់​ម្ដាយ​៕​

  • អ្នក​រត់​ម៉ូតូ​កង់៣​ ​នៅ​ភ្នំពេញ​ម្នាក់ទៀត​ហើយ​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​

    អ្នក​រត់​ម៉ូតូ​កង់៣​ ​នៅ​ភ្នំពេញ​ម្នាក់ទៀត​ហើយ​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​

    ​ភ្នំពេញ​ ​៖​ ​បុរស​ម្នាក់​មានមុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​កង៣​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ ​។​ ​

    ​បុរស​ដែល​មានសំណាង​ខាងលើ​នេះ​មានឈ្មោះ​ ​សុខ​ ​ថាន់​ ​អាយុ៤០ឆ្នាំ​ ​បច្ចុប្បន្ន​រស់នៅ​ ​ភូមិ​សែនសុខ​ទី១​ ​សង្កាត់​ឃ្មួញ​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​។​ ​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​នូវ​ចំនួន​ទឹកប្រាក់​ ​១០០លាន​រៀល​ដល់​លំនៅ​ដ្ឋាន​ ​ស្ថិតនៅ​ទីតាំង​ខាងលើ​នេះ​ ​លោក​ ​សុខ​ ​ថាន់​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ស្ទើរតែ​រាល់ថ្ងៃ​បន្ទាប់ពី​ហត់នឿយ​ ​និង​អស់កម្លាំង​ពី​ការ​ប្រមុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​កង់៣​ ​លោក​តែងតែ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​ទទួលទាន​ជាប្រចាំ​។​ ​ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​ក្រោយពេល​ដឹក​អតិថិជន​រួច​ ​លោក​បាន​មក​ឈប់សម្រាក​នៅកន្លែង​ប្អូនស្រី​ដែល​ជា​អ្នកលក់​ភេសជ្ជៈ​ ​និង​គ្រឿងទេស​លក្ខណៈ​គ្រួសារ​នៅមុខ​ហាង​ខា​រ៉ា​ខេ​ ​ហើយក៏​ទិញ​ភេសជ្ជៈ​ ​ខា​រ៉ា​បាវ​ ​ពី​ប្អូនស្រី​ចំនួន​មួយ​កំប៉ុង​ ​ដើម្បី​ទទួលទាន​។​ ​លុះ​ពេល​គាស់​ទទួលទាន​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ ​រីករាយ​ជា​ខ្លាំង​ ​ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង​ ​ហើយក៏​ហៅ​ប្អូនស្រី​ដែល​ជា​អ្នកលក់​ ​និង​មនុស្ស​ដែល​ស្ថិត​ជិត​គ្នា​ឱ្យ​ជួយ​ពិនិត្យ​ ​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​។​

    ​លោក​បាន​បន្ត​ទៀត​ថា​ ​៖​ ​ទឹកប្រាក់១០០លាន​រៀល​នេះ​គឺ​ពិតជា​មានតម្លៃ​ ​និង​មាន​សារសំខាន់​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក​ខ្លាំង​ណាស់​ ​ព្រោះ​បច្ចុប្បន្ន​នេះ​គ្មាន​ចំណូល​អ្វី​ក្រៅពី​ប្រកបមុខរបរ​ជា​អ្នក​រត់​ម៉ូតូ​កង់៣តែប៉ុណ្ណោះ​ ​។​ ​បន្ទាប់ពី​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ ​១០០លាន​រៀល​នេះ​ ​លោក​នឹង​យក​មួយចំនួន​ទៅ​សង់​បំណុល​គេ​ ​ហើយ​ទុក​មួយចំនួន​ទៀ​សម្រាប់​បង្កើត​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​ ​១០០លាន​រៀល​ ​ចំនួន៦០​ ​រង្វាន់​ ​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​ចំនួន៦០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​ចំនួន៦០​ ​រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ ​រាប់​លាន​កំប៉ុង​ ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​

  • Bentley​ ​បញ្ចេញ​រថ​យន្ត​ទំនើប​ៗ​ ​4ស៊េរី​ ​អបអរ​គម្រប់​ខួប​ ​100ឆ្នាំ​

    Bentley​ ​បញ្ចេញ​រថ​យន្ត​ទំនើប​ៗ​ ​4ស៊េរី​ ​អបអរ​គម្រប់​ខួប​ ​100ឆ្នាំ​

    ​រថយន្ត​ម៉ាក​ល្បី​ ​Bentley​ ​Continental​ ​ចំនួន​ ​4ស៊េរី​(​ម៉ូដែល​)​ ​ត្រូវ​បាន​បង្ហោះ​បង្ហាញ​ដោយ​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ ​Bentley​ ​ផ្ទាល់​ក្នុង​ថ្ងៃ​គម្រប់​ខួប​ ​100ឆ្នាំ​នៃ​ការបង្កើត​ក្រុមហ៊ុន​។

    ម៉ូដែល​ដំបូង​បំផុត​ដែល​ ​Bentley​ ​បង្ហាញ​ ​មានឈ្មោះ​ថា​ ​Flying​ ​Spur​ ​First​ ​Edition​ ​ទាំង4​ ​នោះ​មាន​ដូចជា​ ​CIRRUS​,​ ​STALAGMITE​,​ ​CENTRE​ ​STAGE​,​ ​CRIMSON​ ​ROSE​ ​និង​ ​Bentley​ ​SILVER​ ​SPHERE​។​ ​ចំពោះ​លក្ខណ​សម្បត្តិ​របស់​រថយន្ត​ប្រណីត​នេះ​មាន​ច្រើនណាស់​ ​និង​បំពាក់​ដោយ​ម៉ាស៊ីន​ ​twin​-​turbo​ ​ចំណុះ​ ​6.០​ ​លីត្រ​ ​W12​ ​បង្កើន​កម្លាំង​បាន​ ​626សេះ​(​467គីឡូវ៉ាត់​)​ ​ល្បឿន​ស្ទុះ​ពី​ ​០​ ​ទៅ​ ​100គ.ម​/​ម៉​ ​ប្រើ​ពេល​ត្រឹមតែ​ ​3.8វិនាទី​ប៉ុណ្ណោះ​ ​ដែល​លក្ខណ​សម្បត្តិ​ប៉ុន​នេះ​មិនចាញ់​ម៉ូដែល​ ​Bentayga​ ​នោះ​ទេ​។​ ​រី​ឯ​តម្លៃ​វិញ​ ​ក្រុមហ៊ុន​មិនទាន់​ប្រកាស​ឱ្យ​ដឹង​នៅឡើយ​ទេ​៕​

  • Huawei​ ​បញ្ចេញ​ទូរស័ព្ទ​ប្រើ​ ​HongMeng​ ​OS​ ​ចំនួន​ ​1លាន​គ្រឿង​ដំបូង​

    Huawei​ ​បញ្ចេញ​ទូរស័ព្ទ​ប្រើ​ ​HongMeng​ ​OS​ ​ចំនួន​ ​1លាន​គ្រឿង​ដំបូង​

    ​តាមរយៈ​ប្រភព​នានា​ពី​ប្រទេស​ចិន​បានឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​បញ្ចេញ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​HongMeng​ ​OS​ ​ជាលើកដំបូង​ចំនួន​ ​1លាន​គ្រឿង​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ ​និង​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។

    ​ទោះជា​មិនទាន់​បានឃើញ​រូបរាង​ច្បាស់​យ៉ាងណាក៏ដោយ​ ​តែ​គេ​បានដឹង​រួចហើយ​ថា​ ​HongMeng​ ​OS​ ​ឬ​ ​Ark​ ​OS​ ​មានដំណើរ​ការ​លឿន​ជាង​ ​Android​ ​ដល់ទៅ​ ​2ដង​ ​ក៏ប៉ុន្តែ​សេវាកម្ម​នានា​របស់​ ​Google​ ​គ្មាន​លើ​ទូរស័ព្ទ​នេះ​ទេ​ ​រួម​ទាំង​ ​Facebook​ ​ឬ​ ​WhatApp​ ​ផង​ដែរ​៕​

  • សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​លើកទឹកចិត្ត​កីឡាករ​ទូក​ប្រពៃណី​ជម្រើសជាតិ​កម្ពុជា​ដែល​ដណ្ដើម​បាន​មេដាយ​ ​2គ្រឿង​ពី​ប្រទេស​ចិន​ជា​ទឹកប្រាក់​ចំនួន​ ​20លាន​រៀល​

    សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​លើកទឹកចិត្ត​កីឡាករ​ទូក​ប្រពៃណី​ជម្រើសជាតិ​កម្ពុជា​ដែល​ដណ្ដើម​បាន​មេដាយ​ ​2គ្រឿង​ពី​ប្រទេស​ចិន​ជា​ទឹកប្រាក់​ចំនួន​ ​20លាន​រៀល​

    ​ក្រុមកីឡា​ករ​ទូក​ប្រពៃណី​ជម្រើសជាតិ​កម្ពុជា​ ​ដណ្ដើម​បាន​មេដាយ​ប្រាក់​ ​1គ្រឿង​ ​និង​មេដាយ​សំរឹទ្ធ​ ​1គ្រឿង​ពី​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ ​“​ទូក​នាគ​”​ ​អន្តរជាតិ​ចិន​-​អាស៊ាន​លើក​ទី១៥​ ​“​ ​The​ ​15th​ ​China​-​ASEAN​ ​(​Nanning​)​ ​International​ ​Dragon​ ​Boat​ ​”​ ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី7​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​ណា​ននីង​ ​ប្រទេស​ចិន​។​

    ​ក្រោយ​ត្រឡប់​មកដល់​ប្រទេសកំណើត​វិញ​ ​គណៈប្រតិភូ​ ​គ្រូបង្វឹក​ ​និងកីឡា​ករ​ទូក​ប្រពៃណី​ជម្រើសជាតិ​កម្ពុជា​ទទួល​បានការ​ឧបត្ថម្ភ​ជា​ថវិកា​លើកទឹកចិត្ត​ចំនួន​ ​20លាន​រៀល​ពី​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូ​ក​កានូ​ ​និ​ងរ៉ូ​អ៊ី​ង​កម្ពុជា​៕​