Author: អេបិល

  • ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន​ ​2ខែ​ ​ត្រៀម​ស៊ី​ហ្គេម​

    ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន​ ​2ខែ​ ​ត្រៀម​ស៊ី​ហ្គេម​

    ​ឆ្លងកាត់​ការ​ហ្វឹកហាត់​បន្ថែម​ជាមួយ​គ្រូបង្វឹក​ជនជាតិ​ចិន​មួយរយៈពេល​កន្លងមក​ ​ឥឡូវនេះ​ក្រុមជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​នឹង​ត្រូវ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ ​រយៈពេល​ ​2ខែ​ ​ដើម្បី​ត្រៀម​យុទ្ធសាស្ត្រ​បន្ត​ក្នុង​បេសកកម្ម​នៅ​កីឡា​ស៊ី​ហ្គេម​។

    លោក​ ​Jun​ ​Li​ ​គ្រូបង្វឹក​ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​បាន​បញ្ជាក់​ពី​ស្ថានភាព​ក្រុម​ទាំងមូល​ថា​ ​រៀងរាល់​ការប្រកួត​ ​លោក​ក៏ដូចជា​តំណាង​ក្រុម​នី​មួយ​ៗ​តែងតែ​ចង់បាន​លទ្ធផល​ល្អ​។​ ​ទន្ទឹម​នោះ​ ​អ្វី​ដែល​លោក​ចង់​ឃើញ​គឺ​ ​កីឡាករ​គ្រប់រូប​ ​ត្រូវ​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន​ ​ដូច្នេះ​ទើប​គ្រូបង្វឹក​នឹង​ដឹង​ថា​ ​តើ​កីឡាករ​ណា​ម្នាក់​ល្អ​ ​ឬ​ខ្វះខាត​កន្លែងណា​។​

    ​យ៉ាងណាក៏ដោយ​ ​ការ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​កាលពី​ប៉ុន្មាន​ខែមុន​នេះ​ ​លោក​ថា​ ​គឺ​គ្រាន់តែ​ជា​ការ​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ ​និង​សមត្ថភាព​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ការ​ចេញទៅ​ចិន​លើក​នេះ​ ​គឺ​លោក​នឹង​បង្វឹក​សម្រេច​សម្រួចចុង​ក្រោយ​ ​ខណៈ​ការចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ចុងឆ្នាំ​នេះ​នៅ​ហ្វីលីពីន​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹងអាច​យកឈ្នះ​ក្រុមក្នុង​តំបន់​អាស៊ាន​នេះ​បាន​៕​

  • សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ឧបត្ថម្ភ​ប្រាក់​ជូន​ក្រុមជម្រើសជាតិ​កម្ពុជា​ ​3ម៉ឺន​ ​7ពាន់​ដុល្លា​ ​ក្រោយ​ទទួល​ជ័យជម្នះ​លើ​ប៉ាគីស្ថាន​ ​

    សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ឧបត្ថម្ភ​ប្រាក់​ជូន​ក្រុមជម្រើសជាតិ​កម្ពុជា​ ​3ម៉ឺន​ ​7ពាន់​ដុល្លា​ ​ក្រោយ​ទទួល​ជ័យជម្នះ​លើ​ប៉ាគីស្ថាន​ ​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​វិញ​ត្រឡប់​មក​ពី​ប្រទេស​កាតារ​វិញ​ដោយ​សុវត្ថិភាព​ហើយ​ ​ដោយមាន​ការ​ទទួលស្វាគមន៍​យ៉ាង​រាក់ទាក់​ពីសំណាក់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​។​

    ​ថ្នាក់ដឹកនាំ​ ​គ្រូបង្វឹក​ ​និង​គ្រូ​ជំនួយ​ ​រួម​ទាំង​មន្ត្រី​កីឡា​ក៏ដូចជា​កីឡាករ​ទាំងអស់​សរុប​ ​37នាក់​ ​នឹង​ទទួល​បាន​ម្នាក់​ ​1ពាន់​ដុល្លារ​អាមេរិក​ ​ពោល​គឺ​ ​សរុប​មាន​ចំនួន​ ​37,000ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​ផ្ដល់​ផ្ទាល់ដៃ​ដោយ​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ឯ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​នា​រសៀល​ថ្ងៃទី12​ ​ខែមិថុនា​ ​ឆ្នាំ2019​៕​

  • បទនិពន្ធ​ថ្មី​ ​«​ ​បទភ្លេង​ស្ងប់ស្ងាត់​ ​»​ ​ពីអ​តី​ត​បេក្ខភាព​ ​Cambodian​ ​Idol​ ​កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម​ ​

    បទនិពន្ធ​ថ្មី​ ​«​ ​បទភ្លេង​ស្ងប់ស្ងាត់​ ​»​ ​ពីអ​តី​ត​បេក្ខភាព​ ​Cambodian​ ​Idol​ ​កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម​ ​

    ​មហាជន​ជាច្រើន​ពិតជា​ចាំ​ច្បាស់​អំពី​ទឹកដម​សំឡេង​របស់​បេក្ខភាព​ ​Cambodian​ ​Idol​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​គឺ​លោក​ ​ជា​ ​សុភា​ ​ផ្អែម​ពិរោះ​កម្រិត​ណា​ហើយ​។​ ​ (more…)

  • បញ្ចប់​ចំណង​ស្នេហ៍​ចាស់​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហាញមុខ​ភរិយា​ថ្មី​វ័យក្មេង​សម្រស់​មិនចាញ់​តួឯកកុន​ ​

    បញ្ចប់​ចំណង​ស្នេហ៍​ចាស់​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហាញមុខ​ភរិយា​ថ្មី​វ័យក្មេង​សម្រស់​មិនចាញ់​តួឯកកុន​ ​

    គ្មាន​នរណា​ម្នាក់​បាន​ជ្រាប​ដឹង​ថា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​រដ្ឋ​លេខាធិ​កា​ ​ក្រសួង​វប្ប​ធ​ម៍​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​បញ្ចប់​ចំណងស្នេហា​ជាមួយ​អ្នកនិពន្ធ​ល្បីឈ្មោះ​ ​និង​ត្រូវជា​ម្ដាយបង្កើត​របស់​ ​Freshie​ ​Boy​ ​លោក​ថៃ​ ​នរៈ​វិទូ​នោះ​ទេ​។​ (more…)

  • Isuzu 3.0 Ddi Blue Power ម៉ាស៊ីនរថយន្តបច្ចេកវិទ្យាថ្មីដែលផ្តល់បទពិសោធបើកបរដ៏ល្អបំផុតជាមួយឧត្តមភាព

    Isuzu 3.0 Ddi Blue Power ម៉ាស៊ីនរថយន្តបច្ចេកវិទ្យាថ្មីដែលផ្តល់បទពិសោធបើកបរដ៏ល្អបំផុតជាមួយឧត្តមភាព

    Isuzu កំពុងឈានមុខគេតាមរយៈការទទួលបានភាពជោគជ័យដ៏អស្ចារ្យនៅក្នុងប្រភពថាមពលថ្មីរបស់ខ្លួន! បច្ចេកវិទ្យាចុងក្រោយបំផុតបានមកដល់ទីផ្សាររថយន្តនៃប្រទេសកម្ពុជាហើយ។ ការបង្ហាញជូននូវម៉ាស៊ីនរថយន្តភីបអាប់ស៊េរីថ្មី “Isuzu D-MAX” ដែលជាម៉ាស៊ីនស្តង់ដាដ៏ល្អបំផុតនៅក្នុងគ្រប់ស្ថានភាពផ្លូវ ជាមួយនឹងសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំដែលគ្មានគូប្រៀបដោយមានមុខងារដ៏ល្អដាច់ដោយឡែកពី Isuzu 3.0 Ddi Blue Power។ ខណៈពេលដែលការសម្ពោធដ៏ធំនៃរថយន្តស៊េរីថ្មីនេះ ក៏មានរថយន្ត “Isuzu MU-X” បែបស្ព័រពិតជាទាក់ទាញគ្រប់ក្រសែភ្នែក។

    សម្ព័ន្ធក្រុមហ៊ុន ទ្រី ផេដ (Tri Petch Group) តំណាងដោយលោក Shuichiro Mori           អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia ដែលជាអ្នកចែកចាយផ្លូវការរបស់រថយន្ត Isuzu Pickups និង SUVs នៅកម្ពុជាបានថ្លែងថា: « Isuzu មានមោទនភាពយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់យើងក្នុងការផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតជាមួយគុណភាពល្អបំផុត ដែលតែងតែត្រូវបានដាក់បញ្ចូលទៅក្នុងរថយន្ត Isuzu 1.9 Ddi Blue Power ហើយត្រូវបានគេធ្វើតេស្តគុណភាពប្រព័ន្ធដំណើរការ និងភាពធន់រឹងមាំជាលើកដំបូងនៅលើពិភពលោក។ ការធ្វើតេស្តចុងក្រោយនេះបានបង្ហាញពីគុណភាពផលិតផលរបស់យើង។ ការធ្វើតេស្តនេះបានធ្វើឡើងនៅក្នុងឆ្នាំ2015 ដែលរោងចក្រ Isuzu ជាឧស្សាហកម្មដំបូងបង្អស់ដែលមានការតេស្តរថយន្តពេញ 1ថ្ងៃ 1យប់។ ម៉ាស៊ីន1.9 Ddi Blue Power  បានដំណើរការមិនឈប់ដោយឆ្លងកាត់ 3 ប្រទេសរួមគ្នា រួមមានប្រទេសថៃ ប្រទេសឡាវ និងទីក្រុងអ៊ូរូមគី ដែលមានទីតាំងនៅស៊ីងជៀដែលជាតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន។ ការធ្វើដំណើរដ៏វែងឆ្ងាយនេះមានប្រវែង 5,755 គីឡូម៉ែត្រដែលឆ្លងកាត់គ្រប់ស្ថានភាព ប៉ុន្តែ Isuzu បានបំបែកឯតទគ្គកម្មបើកបរចម្ងាយ 6,128គីឡូម៉ែត្រដែលបានចាប់ផ្តើមពីទីក្រុងប៉េកាំង (មហាកំពែងចិន) Ordos – Xian ក្នុងឆ្នាំ2017 ។ សមត្ថភាពដ៏អស្ចារ្យនៃកម្លាំងម៉ាស៊ីន1,900cc ត្រូវបានបង្កើតឡើងពីការច្នៃប្រឌិតឈានមុខគេ និងការអភិវឌ្ឍផលិតផលដែលមានបទពិសោធនិងកោសល្យវិច័យជាង 100ឆ្នាំ។ ប្រវត្តិរបស់ Isuzu ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនម៉ាស៊ូតលំដាប់ថ្នាក់ពិភពលោកបានធ្វើឱ្យយីហោរថយន្តមួយនេះទទួលបាននូវស្តង់ដាថ្មីដែលលើសពីស្តង់ដារមុនៗ។ គោលដៅសំខាន់ៗ3 គឺសមត្ថភាពដ៏ល្អឥតខ្ចោះ ការសន្សំសំចៃម៉ាស៊ូតដ៏ល្អបំផុត និងភាពធន់រឹងមាំដែលគ្មានគូប្រៀបដើម្បីបំពេញតម្រូវការដ៏ឈ្លាសវៃរបស់អតិថិជនយើងដែលចង់បានបទពិសោធបើកបរដ៏ល្អ ឥតខ្ចោះសម្រាប់ការងាររបស់អតិថិជនកម្ពុជា”។

    លោក Mori បានបន្ថែមថា ការរចនាផ្នែកខាងក្រៅ និងខាងក្នុង បង្ហាញពីភាពប្រណីត និងទាក់ទាញដល់មនុស្សគ្រប់គ្នាដែលមើលទៅលើ Isuzu 1.9 Ddi Blue Power “លក្ខណៈពិសេសនៃគ្រឿងបរិក្ខារ និងសម្ភារបរិក្ខារដែលផ្តល់ភាពងាយស្រួលនឹងផ្តល់នូវបទពិសោធបើកបរដ៏ល្អឥតខ្ចោះបំផុត។ Isuzuក៏បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យមួយដើម្បីអបអរសាទរការសម្ពោធរថយន្តថ្មីនេះ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ជាន់ទី2 ដែលមានកំពូលតារាចម្រៀងដ៏ពេញនិយម ដូចជាលោក ព្រាប សុវត្ថិ លោក ហ្សូណូ អ្នកនាង សុខ ស្រីនាង លោក នីកូ កញ្ញា ពេជ្រ សូលីកា កុមារា ពេជ្រ ថៃ និងកុមារី សុខ សុជាតា។ ខ្ញុំមានការរំពឹងទុកខ្ពស់ថា អតិថិជនកម្ពុជានឹងផ្តល់នូវការគាំទ្រយ៉ាងកក់ក្តៅដល់ផលិតផលម៉ាស៊ីន “ISUZU 1.9 & 3.0 Ddi Blue Power”។

    Isuzu សូមអញ្ជើញអ្នកទាំងអស់ដែលមានចំណាប់អារម្មណ៍មកចុះឈ្មោះធ្វើការបើកបរសាកល្បងដើម្បីទទួលបាននូវបទពិសោធន៍បើកបរលំដាប់ថ្នាក់ពិភពលោកដ៏ថ្មីបំផុតរបស់រថយន្ត “Isuzu D-MAX Blue Power” និង “Isuzu MU-X”  ដើម្បីយល់ដឹងពីព័ត៌មានផលិតផលរថយន្តថ្មីបន្ថែម និងចូលរួមក្នុងសកម្មភាពសប្បាយៗរបស់យើងដោយទទួលបានរង្វាន់សំណាងតាមរយៈបណ្តាញសង្គមដូចជាវេបសាយ www.isuzucambodia-tis.comនិង Facebook Page “ Isuzu Cambodia “ និង YouTube “ Isuzucambodia “ ឬសាកសួរផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត ISUZU នៅក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 023 950 084​៕

    ការិយាល័យកណ្តាល

    Tri Petch Isuzu Sales Cambodia Co., Ltd.

    Tel. 023 900 798

    កញ្ញា ណូច ទីមួយឡា

  • ​អ៊ុន​ ​អា​លី​ហ្សា​ ​ដឹកដៃ​គូស្នេហ៍​ ​ថត​ ​Pre​ ​Wedding​ ​ភ្លាម​ៗ​ ​និង​ត្រៀម​ចូល​រោង​ជ័យ​ប៉ុន្មាន​ថ្ងៃខាងមុខ​ទៀតនេះ ​

    ​អ៊ុន​ ​អា​លី​ហ្សា​ ​ដឹកដៃ​គូស្នេហ៍​ ​ថត​ ​Pre​ ​Wedding​ ​ភ្លាម​ៗ​ ​និង​ត្រៀម​ចូល​រោង​ជ័យ​ប៉ុន្មាន​ថ្ងៃខាងមុខ​ទៀតនេះ ​

    ​តារា​សម្តែង​ ​អ៊ុន​ ​អា​លី​ហ្សា​ ​ហាក់បីដូចជា​ស្ងប់ស្ងាត់​ពី​សិល្បៈ​អស់​មួយ​រយៈ​ ​បន្ទាប់​នាង​បាន​បង្ហាញមុខ​ចុងក្រោយ​នៅក្នុង​កម្មវិធី​សម្ពោធ​រឿង​ ​«​ ​សសរកន្លោង​»​។​ ​ទោះបីជា​មិនសូវ​បង្ហាញមុខ​ក្នុង​សិល្បៈ​ក៏ដោយ​ ​តែ​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​គេ​កត់សម្គាល់​ឃើញ​នាងស​កម្មការ​ងារ​ជា​មន្ដ្​រីរា​ជ​ការ​ ​និង​មុខ​ជំនួញ​រកស៊ី​រីកចម្រើន​កាន់តែ​ខ្លាំង​ឡើង​ ​រហូត​បាន​ទិញ​ផ្ទះ​ថ្មី​ដ៏​ធំ​ស្កឹមស្កៃ​ ​ជីវិត​កាន់តែ​ស៊ីវិល័យ​កាន់តែ​ខ្លាំង​ឡើង​គួរ​ឱ្យ​សរសើរ​។​

    ​ក្រៅពី​មានជីវិត​ដ៏​ល្អ​បែបនេះ​ហើយ​ ​ពេល​នេះ​ថ្មី​ៗ​ក៏​ស្រាប់តែ​ទទួល​ដំណឹង​ដ៏​ល្អ​មួយទៀត​ ​គឺ​នាង​នឹង​ត្រៀម​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ ​ហើយ​គ្រោង​ទៅ​រស់នៅ​ក្រៅប្រទេស​ ​ក្រោយ​មានការ​លេច​នូវ​រូបភាព​ ​ចែក​ធៀប​ជាច្រើន​សន្លឹក​កាលពី​ពេល​កន្លងទៅ​នេះ​។​

    ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​នាង​ពិតជា​មានចិត្ត​រំភើប​យ៉ាង​ខ្លាំង​ក្រោយ​គូស្នេហ៍​ដែល​រស់នៅ​ក្រៅប្រទេស​ ​បាន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ ​ដើម្បី​ត្រៀម​ធ្វើកូន​ក​ម្លោះ​សម្រាប់​នាង​ ​នៅក្នុង​ថ្ងៃ​ពិ​សេស​ឆាប់​ៗ​នេះ​។​ ​គ្រាន់តែ​គូស្នេហ៍​មក​កម្ពុជា​ភ្លាម​ ​អា​លី​ហ្សា​ ​បាន​ប្រញាប់​ដឹកដៃ​គូស្នេហ៍​ទៅ​ ​ថត​ ​Pre​ ​Wedding​ ​ភ្លាម​ៗ​ ​ដែលគេ​ឃើញ​ថត​នៅ​តំបន់​ប្រាសាទ​អង្គ​វត្ត​ ​ក្នុងទឹក​ដី​ខេត្តសៀមរាប​។

    ​ប្រភព​ពី​អ្នក​សិល្បៈ​ ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​តារា​ស្រី​ ​អ៊ុន​ ​អា​លី​ហ្សា​ ​សព្វថ្ងៃ​កំពុងតែ​ចែក​ធៀប​កា​រប​ណ្ដើរៗ​ហើយ​ ​ព្រមទាំង​ត្រៀម​ចូល​រោង​ជ័យ​នៅ​ថ្ងៃទី​ ​19​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​ផង​ដែរ​ ​៕​



  • បុរស​ជា​អ្នកនេសាទ​ម្នាក់​នៅ​ស្រុក​ស្រីសន្ធរ​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    បុរស​ជា​អ្នកនេសាទ​ម្នាក់​នៅ​ស្រុក​ស្រីសន្ធរ​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    ​ទឹកប្រាក់​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បន្ត​ធ្លាក់​ដល់ដៃ​បុរស​ម្នាក់ទៀត​ហើយ​ ​ដែល​មានមុខ​របរ​ជា​អ្នកនេសាទ​ត្រី​ ​មានឈ្មោះ​ ​តឹក​ ​គឹ​មលី​ ​អាយុ៥៤ឆ្នាំ​ ​រស់នៅ​ភូមិ​ព្រែកដំបូក​ក្រោម​ ​ឃុំ​ព្រែកដំបូក​ ​ស្រុក​ស្រីសន្ធរ​ ​ខេត្ត​កំពង់ចាម​ ​។​ ​
    ​ ​
    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​លោក​ ​តឹក​ ​គឹ​មលី​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​ស្ទើរតែ​រាល់ថ្ងៃ​ ​ជា​ទម្លាប់​លោក​តែង​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ទទួលទាន​ជាប្រចាំ​ ​ជាពិសេស​ក្រោយពេល​សម្រាក​ពី​ការ​នេសាទ​ត្រី​។​ ​លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​មុន​ពេល​ចេញទៅ​នេសាទ​ ​លោក​បាន​ទៅ​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ចំនួន​មួយ​ដប​ ​ពី​អ្នកលក់​ដែល​ស្ថិតនៅ​ខាងមុខ​ផ្ទះ​ ​ដើម្បី​ទុក​ទទួលទាន​នៅពេល​ចេញទៅ​នេសាទ​ដូចសព្វដង​។​ ​

    លុះ​ពេល​ស្រេកទឹក​ ​នឹង​អស់កម្លាំង​ ​លោក​ក៏​យក​តែ​បៃតង​អ៊ី​ឈី​តាន់​មក​ទទួលទាន​ ​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​ ​នៅក្នុង​គម្រប​ដប​តែម្ដង​ ​។​ ​ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន​ ​ហើយក៏​បាន​ស្រែក​ប្រាប់​អ្នក​ដែល​នៅ​ក្បែរ​ឱ្យ​ដឹង​ ​និង​មក​ចោមរោម​មើល​ទាំងអស់គ្នា​ ​ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​លោក​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​១០០​ ​លាន​រៀល​នេះ​ ​លោក​នឹង​យក​មួយចំនួន​ទៅ​សង់ផ្ទះ​ ​ហើយ​ទុក​មួយចំណែកទៀត​សម្រាប់​បង្កើត​មុខរបរ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី3​ ​ឆ្នាំ2019​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​100លាន​រៀល​ ​រហូតដល់​ ​70រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន70រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន70រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ​៕​

  • គាំទ្រ​មតិ​ភរិយា​អតីត​តារា​សម្ដែង​ ​ស៊ុក​ ​សុភា​ ​៖​ ​«​ ​ជេរ​ផ្កាប់មុខ​ចំពោះ​យុវតី​សិច​ស៊ី​ ​បាន​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ពោរពេញ​ដោយការ​មាក់ងាយ​ ​»​

    គាំទ្រ​មតិ​ភរិយា​អតីត​តារា​សម្ដែង​ ​ស៊ុក​ ​សុភា​ ​៖​ ​«​ ​ជេរ​ផ្កាប់មុខ​ចំពោះ​យុវតី​សិច​ស៊ី​ ​បាន​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ពោរពេញ​ដោយការ​មាក់ងាយ​ ​»​

    ​អ្នក​និយមតាម​ដាន​ ​និង​ ​លេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​បានដឹង​រួចមក​ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មានការ​ភ្ញាក់ផ្អើល​រឿង​មួយ​ ​បន្ទាប់ពី​ឃើញ​ស្រី​ស្រស់​ស្អាត​វ័យក្មេង​ម្នាក់​បាន​ ​Live​ ​វីដេអូ​បង្ហាញ​ចំណី​ឆ្ងាញ់​ដល់​ក្រសែ​ចក្ខុ​របស់​បុ​រសៗ​ ​ដោយ​ការ​បញ្ចេញ​គល់សុដន់​ទាំង​ភ្នែន​ៗ​ស្ទើរតែ​លេចចេញ​ចុង​ម្ដង​ៗ​ ​ធ្វើ​ឱ្យ​មានការ​រិះគន់​ដល់​នាង​យ៉ាង​ខ្លាំង​ ​។​ (more…)

  • តារា​ស្រី​ស្អាត​របស់​ហ្វីលីពីន​ ​ម៉ា​រៀន​ ​រី​វេ​រ៉ា​ ​(​ ​Marian​ ​Rivera​ ​)​ ​ប្រកាស​ត្រឡប់​ចូល​សិល្បៈ​វិញ​ ​

    តារា​ស្រី​ស្អាត​របស់​ហ្វីលីពីន​ ​ម៉ា​រៀន​ ​រី​វេ​រ៉ា​ ​(​ ​Marian​ ​Rivera​ ​)​ ​ប្រកាស​ត្រឡប់​ចូល​សិល្បៈ​វិញ​ ​

    ​តាមរយៈ​ការ​ចេញផ្សាយ​របស់​សារព័ត៌​មា​នក​ម្សាន្ដ​ ​Kenh14​ ​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​ ​13​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​ឱ្យ​ដឹង​ថា​ ​នៅ​ពេល​ឆាប់​ៗ​ខាងមុខ​ ​កំពូល​តារា​ស្រី​ស្អាត​របស់​ប្រទេស​ហ្វីលីពីន​ ​ម៉ា​រៀន​ ​រី​វេ​រ៉ា​ ​(​ ​Marian​ ​Rivera​ ​)​ (more…)

  • ជម្រើសជាតិ​បាល់ទាត់​នារី​អាមេរិក​ ​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ​ក្រោយ​លត់​ថៃ​ ​យ៉ាង​ចាស់ដៃ​

    ជម្រើសជាតិ​បាល់ទាត់​នារី​អាមេរិក​ ​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ​ក្រោយ​លត់​ថៃ​ ​យ៉ាង​ចាស់ដៃ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​របស់​ប្រទេស​ថៃ​បាន​បរាជ័យ​យ៉ាងដំណំ​ ​13ទល់នឹង0​ ​ក្នុង​ការប្រកួត​ ​ព្រឹត្តិ​ការណ៍​ ​FIFA​ ​Women’s​ ​World​ ​Cup​ ​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​បារាំង​។​

    ​ក្នុង​ការប្រកួត​បើកឆាក​ពូល​ ​F​ ​ដែល​មាន​អាមេរិក​ ​ស៊ុយអែត​ ​ថៃ​ ​និង​ឈីលី​ ​ក្រុមជម្រើសជាតិ​នារី​អាមេរិក​ត្រូវ​ប៉ះ​ក្រុម​ថៃ​កាលពី​ថ្ងៃទី11​ ​មិថុនា​កន្លងទៅ​។​ ​ជា​លទ្ធផល​ ​អាមេរិក​បាន​យកឈ្នះ​ថៃ​ក្នុង​លទ្ធផល​ដ៏​មិន​នឹកស្មាន​ដល់​ ​13ទល់0​ ​ខណៈ​កីឡាការិនី​ ​Alex​ ​Morgan​ ​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​ ​ដោយ​រកបាន​ ​5គ្រាប់​តែម្នាក់ឯង​។​

    ​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​មក​ពី​តំបន់​អាស៊ាន​ដែល​បាន​មក​ប្រកួត​ក្នុង​យុទ្ធនាការ​ ​Women​ ​World​ ​Cup​ ​មួយ​នេះ​ ​បំបែក​កំណត់ត្រា​ក្រុម​នារី​ដែល​របូត​គ្រាប់​បាល់​ច្រើនជាង​គេ​បង្អស់​ក្នុង​ពិភពលោក​លោក​ពីមុន​របស់​អាហ្សង់ទីន​ ​ដែល​កាលនោះ​ចាញ់​អាល្លឺម៉ង់​ ​11​-​0​ ​កាលពី​ឆ្នាំ2007​៕​