Author: អេបិល

  • អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​អាច​នឹង​ផ្ទេរ​ទៅលេង​នៅ​ ​Serie​ ​A​ ​វិញ​ ​ដោយ​គ្មាន​តម្លៃ​ខ្លួន​

    អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​អាច​នឹង​ផ្ទេរ​ទៅលេង​នៅ​ ​Serie​ ​A​ ​វិញ​ ​ដោយ​គ្មាន​តម្លៃ​ខ្លួន​

    ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ត្រូវ​បាន​ក្លិប​បាល់ទាត់​មួយ​ដែល​ទើបតែ​បាន​ឡើង​មកកាន់​លី​ក​កំពូល​អ៊ីតាលី​ ​Brescia​ ​Calcio​ ​ចាប់អារម្មណ៍​ ​ហើយ​អាច​នឹង​ផ្ទេរ​ទៅលេង​ក្នុង​ក្លិប​មួយ​នេះ​នារ​ដូវ​កាល​ក្រោយនេះ​តែម្តង​។​

    ​យោង​តាម​សារព័ត៌មាន​អ៊ីតាលី​មួយ​ ​calciomercato​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ចុះផ្សាយ​ពាក្យ​ចចាមអារ៉ាម​ថា​ ​ក្លិប​ទើប​ឡើង​មក​លី​ក​កំពូល​អ៊ីតាលី​ ​Brescia​ ​Calcio​ ​បាន​ចាប់អារម្មណ៍​ក្នុង​ការ​នាំ​យក​អតីត​កីឡាករ​ដែល​ធ្លាប់​មាន​បទ​ពិសោធ​នៅ​លី​ក​កំពូល​អ៊ីតាលី​ ​AC​ ​Milan​ ​ទៅ​ចូលរួម​ជាមួយ​ក្រុម​របស់​ខ្លួន​ ​ជាមួយនឹង​ការផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ ​ខណៈ​ដែល​អ្នកចាត់ការ​ទូទៅ​ ​និង​ជា​កីឡាករ​វ័យ​ ​32ឆ្នាំ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទំនេរ​គ្មាន​ក្លិប​ប្រកប​អាជីព​ជាមួយ​ក្រោយ​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​ ​Melbourne​ ​Victory​ ​របស់​អូស្ត្រាលី​រួចមក​៕​

  • ក្រុមហ៊ុន​ ​Nike​ ​បញ្ចេញ​បាល់​ថ្មី​សម្រាប់​ ​Premier​ ​League​ ​រដូវ​កាល2020​

    ក្រុមហ៊ុន​ ​Nike​ ​បញ្ចេញ​បាល់​ថ្មី​សម្រាប់​ ​Premier​ ​League​ ​រដូវ​កាល2020​

    ​ក្រុមហ៊ុន​ ​Nike​ ​និង​ ​Premier​ ​League​ ​បាន​សហការ​គ្នា​អស់​រយៈពេល​ ​20ឆ្នាំ​មក​ហើយ​ក្នុង​ការផលិត​បាល់​ដើម្បី​ប្រើប្រាស់​គ្រប់ការ​ប្រកួត​ទាំងអស់​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​។​

    ​ចំពោះ​រដូវ​កាល​ថ្មី​ឆ្នាំ2020​ ​ខាងមុខនេះ​ ​បាល់​ដែល​មានឈ្មោះ​ថា​ ​Nike​ ​Merlin​ ​នេះ​ ​ត្រូវ​បាន​សម្រិតសម្រាំង​ឡើង​ដោយ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ ​Nike’s​ ​All​ ​Conditions​ ​Control​ ​(​ACC​)​ ​ជា​មួយ​នឹង​ព​ណ៍​ភ្លឺ​ ​និង​ស្អាត​ ​ដែល​ធ្វើ​ឱ្យ​លេចធ្លោ​នៅ​គ្រប់​ស្ថានភាព​ ​ទោះបីជា​ក្នុង​អាកាសធាតុ​បែប​ណាក៏ដោយ​ ​ក៏​គេ​អាច​មើលឃើញ​បាល់​មួយ​នេះ​ច្បាស់ជា​ជាង​បាល់​ប្រភេទ​ដទៃ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​រដូវ​កាល​ឆ្នាំ2019​ ​ក្រុមបាល់ទាត់​ ​Manchester​ ​City​ ​គឺជា​ម្ចាស់​ជើងឯក​នៅ​លី​ក​អង់គ្លេស​ ​English​ ​Premier​ ​League​ ​ក្រោយ​ឆ្លងកាត់​ ​38ប្រកួត​ ​ឈ្នះ32​ ​ស្មើ2​ ​និង​ចាញ់4​ ​មាន​ ​98ពិន្ទុ​ ​ឈរ​ពីលើ​ ​Liverpool​ ​តែ​ ​1ពិន្ទុ​តែប៉ុណ្ណោះ​៕​


  • ល្ងាច​នេះ​ក្រុ​មហ្វ៊ុ​ត​សាល​ ​Downtown​ ​Sport​ ​នឹង​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ពាន​រង្វាន់​ហ្វ៊ុ​ត​សាល​កម្រិត​អាស៊ាន​

    ល្ងាច​នេះ​ក្រុ​មហ្វ៊ុ​ត​សាល​ ​Downtown​ ​Sport​ ​នឹង​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ពាន​រង្វាន់​ហ្វ៊ុ​ត​សាល​កម្រិត​អាស៊ាន​

    ​ការប្រកួត​ពានរង្វាន់​ក្លិប​បាល់ទាត់​ក្នុង​សាល​ ​ឬ​ហ្វ៊ុ​ត​សាល​អាស៊ាន​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​នឹង​ចាប់ផ្តើម​ហើយ​នៅពេល​ល្ងាច​នេះ​ ​ដោយក្រុម​ ​Downtown​ ​Sport​ ​តំណាង​ឱ្យ​កម្ពុជា​ ​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ ​Melaka​ ​តំណាង​ឱ្យ​ម៉ាឡេស៊ី​ ​ម៉ោង​ ​4ល្ងាច​នេះ​ក្នុង​ជំនួប​បើកឆាក​នៃ​ពានរង្វាន់​នេះ​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​2019​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ខេ​ត្ត​ណៈ​ខន​រ៉ា​តចៈ​ស៊ី​ម៉ា​ ​នៃ​ប្រទេស​ថៃ​ ​ដោយក្រុម​មក​ពី​កម្ពុជា​ ​(​Downtown​ ​Sport​)​ ​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយនឹង​ម៉ាឡេស៊ី​ ​(​Melaka​)​ ​និង​មីយ៉ាន់ម៉ា​ ​(​Imperial​ ​University​)​ ​ខណៈ​ដែល​ពូល​ ​A​ ​ក៏​មាន​ក្រុម​ចំនួន3​ ​ដែរ​គឺ​ ​ថៃ​ ​វៀតណាម​ ​និង​ឥណ្ឌូ​នេ​ស៊ី​៕​


  • ប្រា​សាក់​ផ្ដល់​ឱកាស​ការងារ​នៅ​ជិត​ផ្ទះ​ទូទាំង​ ​25​ ​ខេត្ត​-​រាជធានី​

    ប្រា​សាក់​ផ្ដល់​ឱកាស​ការងារ​នៅ​ជិត​ផ្ទះ​ទូទាំង​ ​25​ ​ខេត្ត​-​រាជធានី​

    ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​និង​ជា​និ​យោជន​នៃ​ជម្រើស​ ​កំពុង​ជ្រើសរើស​បុគ្គលិក​សម្រាប់​តួនាទី​ជា​ ​«​មន្រ្តី​ឥណទាន​»​ ​ជាច្រើន​នាក់​សម្រាប់​បម្រើការ​នៅ​តាម​សាខា​ជិត​ ​200​ ​របស់​ប្រា​សាក់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​

    ​លោក​ ​ហឿន​ ​ហុន្​នី​ ​នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់​បាន​លើកឡើង​ថា​ ​«​ប្រសិន​ប្អូន​ៗ​ចង់​បម្រើការ​ងារ​នៅ​គ្រឹះស្ថាន​ដែល​ធំជាង​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់​ ​បរិយាកាស​ការងារ​ល្អ​ ​ទទួល​បានផល​ប្រយោជន៍​ច្រើន​ ​អាច​ធ្វើការ​នៅ​ជិត​ផ្ទះ​ ​មានឱកាស​អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ខ្លួន​ ​ព្រមទាំង​មាន​លក្ខខណ្ឌ​ការងារ​គោរព​តាមច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នោះ​ប្អូន​ៗ​គប្បី​ជ្រើសរើស​ការបម្រើ​ការងារ​នៅ​ ​ប្រា​សាក់​»​។​

    ​លោក​បន្ត​ថា​ ​ប្រា​សាក់​ ​មាន​បុគ្គលិក​សរុប​ជាង​ ​8,000​ ​នាក់​ ​កំពុង​បម្រើសេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​នៅ​ទូទាំង​ ​25​ ​រាជធានី​-​ខេត្ត​។​ ​សូម​ចូលរួម​ជាមួយ​មហា​គ្រួសារ​ប្រា​សាក់​ ​នៅ​ថ្ងៃនេះ​ដើម្បីអនាគត​ដ៏​ប្រសើរ​និង​រីកចម្រើន​។​ ​

    ​ក្នុង​ការបម្រើ​ការងារ​តួនាទី​ជា​ ​មន្រ្តី​ឥណទាន​ ​នៅ​ប្រា​សាក់​ ​លោក​ ​ហឿន​ ​ហុន្​នី​ ​បញ្ជាក់​ថា​ ​បុគ្គលិក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​មិនមែន​ហិរញ្ញវត្ថុ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ ​រួមមាន​៖​

    ​•​ ​ប្រាក់បៀវត្ស​ប្រចាំខែ​សរុប​ច្រើនជាង​ ​800​ ​ដុល្លារ​អាមេរិក​
    ​•​ ​ប្រាក់ឧបត្ថម្ភ​តួនាទី​រហូតដល់​ ​30​ ​ដុល្លារ​អាមេរិក​
    ​•​ ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​រហូតដល់​ ​4​ ​ខែ​
    ​•​ ​ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​ ​1​ ​ខែ​ ​បុណ្យភ្ជុំបិណ្ឌ​ចំនួន​ ​1​ ​ខែ​
    ​•​ ​ថ្លៃ​ប្រេងឥន្ធនៈ​និង​ថ្លៃឈ្នួល​ម៉ូតូ​ ​60​ ​ដុល្លារ​អាមេរិក​ ​ក្នុង​ ​1​ ​ខែ​
    ​•​ ​ទទួល​បាន​កម្ចី​ទិញ​ម៉ូតូ​ ​និង​កម្ចី​បុគ្គលិក​ក្នុង​អត្រា​ការប្រាក់​ទាប​
    ​•​ ​ទទួល​បាន​ប្រាក់បំណាច់​អតីតភាព​ការងារ​ស្មើនឹង​ប្រាក់ឈ្នួល​និង​ប្រាក់​បន្ទាប់បន្សំ​ជាមធ្យម​ចំនួន​ ​15​ ​ថ្ងៃ​ក្នុង​ ​1​ ​ឆ្នាំ​
    ​•​ ​ទទួល​បាន​ឯកសណ្ឋាន​ ​ទូរស័ព្ទ​ ​និង​កាត​ទូរស័ព្ទ​
    ​•​ ​ធានារ៉ាប់រង​សុខភាព​
    ​•​ ​ធានារ៉ាប់រង​លើ​ការសម្រាក​នៅ​មន្ទីរពេទ្យ​
    ​•​ ​ធានា​រ៉ាប់​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​
    ​•​ ​កន្លែង​ស្នាក់នៅ​
    ​•​ ​ឈប់សម្រាក​ប្រចាំឆ្នាំ​រហូតដល់​ ​21​ ​ថ្ងៃ​
    ​•​ ​ឈប់សម្រាក​រៀប​អាពាហ៍​ពិពាហ៍​ចំនួន​ ​5​ ​ថ្ងៃ​
    ​•​ ​ឈប់សម្រាក​ពេល​ភរិយា​សម្រាលកូន​ចំនួន​ ​3​ ​ថ្ងៃ​
    ​•​ ​ឈប់សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ​
    ​•​ ​ឈប់សម្រាក​ព្យាបាល​ជំងឺ​
    ​•​ ​មិន​ធ្វើការ​នៅ​ថ្ងៃឈប់​សម្រាក​ ​និង​ថ្ងៃសៅរ៍​-​អាទិត្យ​

    ​លោក​ ​ហុន្​នី​ ​បាន​បន្ថែម​ថា​ក្រៅពី​អត្ថ​ប្រយោជន៍​ជាច្រើន​ដែល​បាន​លើកឡើង​ខាងលើ​ ​ប្រា​សាក់​ជា​និ​យោជន​នៃ​ជម្រើស​ ​អាស្រ័យហេតុ​នេះ​ ​សូម​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ ​(​CV​)​ ​តាមរយៈ​អ៊ី​ម៉ែ​ល​ ​recruitment​@​prasac.com.kh​ ​ឬ​ដាក់ពាក្យ​នៅ​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ដ៏​ល្អ​នេះ​។​ ​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​ចូល​ទៅកាន់​៖​ ​https​:​/​/​www.prasac.com.kh​/​career​/​credit​-​officer​ ​ឬ​ទាក់ទង​មក​ទូរស័ព្ទ​លេខ​ ​086​ ​363​ ​889​ ​ឬ​ ​086​ ​487​ ​597​៕

  • នេះ​គឺ​តម្លៃ​ ​និង​ថ្ងៃខែ​ដែល​ ​Samsung​ ​នឹង​ប្រកាស​ចេញ​ ​Galaxy​ ​Note​ ​10​ ​

    នេះ​គឺ​តម្លៃ​ ​និង​ថ្ងៃខែ​ដែល​ ​Samsung​ ​នឹង​ប្រកាស​ចេញ​ ​Galaxy​ ​Note​ ​10​ ​

    ​នៅ​បាំង​តែ​ ​1ខែ​ទៀត​ប៉ុណ្ណោះ​ ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ ​Samsung​ ​នឹង​បង្ហាញខ្លួន​ហើយ​ ​ដែល​វា​នឹង​ធ្វើ​ឱ្យ​អ្នក​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ ​និង​អ្នកជំនាញ​ ​review​ ​ទូរស័ព្ទ​ទន្ទឹងរង់ចាំ​។​ ​

    ​យោង​តាម​ប្រភព​ពី​គេហទំព័រ​បច្ចេកវិទ្យា​នានា​ ​បាន​នាំគ្នា​វិភាគ​ពី​ថ្ងៃ​ប្រកាស​ ​ថ្ងៃ​ចេញ​លក់​ ​និង​ជម្រើស​តម្លៃ​ដូច​ខាងក្រោម​នេះ​៖​ ​

    ​ចំពោះ​ថ្ងៃខែ​ប្រកាស​ចេញ​ស៊េរី​ ​Note​ ​ជា​រៀងរាល់​ឆ្នាំ​ ​ក្រុមហ៊ុន​ ​Samsung​ ​តែង​ធ្វើ​នៅក្នុង​អំឡុង​ខែកក្កដា​ ​តាំងពី​ជំនាន់​ ​Note​ ​8​ ​មក​ម្ល៉េះ​។​
    ​-​Note​ ​8​ ​ប្រកាស​ចេញថ្ងៃ23​ ​ខែកក្កដា​ ​ឯ​ថ្ងៃ​ចេញ​លក់​ផ្លូវការ​ ​គឺ15​ ​សីហា​។​
    ​-​Note​ ​9​ ​ប្រកាស​ចេញថ្ងៃ9​ ​ខែកក្កដា​ ​ឯ​ថ្ងៃ​ចេញ​លក់​ផ្លូវការ​គឺ​ ​24​ ​កក្កដា​។​
    ​-​ដូចនេះ​ ​Note​ ​10​ ​អាច​នឹង​ប្រកាស​ថ្ងៃ8​ ​ខែកក្កដា​ ​ឯ​ថ្ងៃ​ចេញ​លក់​ផ្លូវការ​វិញ​ ​ប្រហែលជា​ថ្ងៃ23​ ​ខែកក្កដា​។​

    ​ចំពោះ​តម្លៃ​នៅ​ថ្ងៃ​ចេញ​លក់​ដំបូង​វិញ​ ​ស៊េរី​ ​Note​ ​ជា​រៀងរាល់​ឆ្នាំ​តាំងពី​ជំនាន់​ ​Note​ ​8​ ​មក​ ​មាន​ដូចជា​៖​ ​
    ​-​Note​ ​8​ ​ចេញ​លក់​ដំបូង​ ​ជម្រើស​មេ​ម៉ូ​រី​ ​64GB​ ​តម្លៃ​ ​929ដុល្លារ​(​មានតែ​មួយ​ជម្រើស​)​
    ​-​Note​ ​9​ ​ចេញ​លក់​ដំបូង​ ​ជម្រើស​មេ​ម៉ូ​រី​ ​128GB​ ​តម្លៃ​ ​999ដុល្លារ​ ​-​ ​មេ​ម៉ូ​រី​ ​512GB​ ​តម្លៃ​ ​1,249ដុល្លារ​។​ ​
    ​-​ដូចនេះ​ ​Note​ ​10​ ​អាច​នឹង​ចេញ​លក់​ដំបូង​ ​ជាមួយ​ជម្រើស​មេ​ម៉ូ​រី​ ​128GB​ ​តម្លៃ​ ​1,099​ ​ដុល្លារ​ ​-​ ​មេ​ម៉ូ​រី​ ​512GB​ ​តម្លៃ​ ​1,349ដុល្លារ​ ​-​ ​មេ​ម៉ូ​រី​ ​1TGB​ ​តម្លៃ​ ​1,699ដុល្លារ​។​ ​ឯ​ជម្រើស​ពណ៌​វិញ​ ​លើ​ ​Note​ ​10​ ​អាច​នឹង​មាន​ ​6ពណ៌​ឯណោះ​ ​រួម​ទាំង​សមត្ថភាព​កាមេរ៉ា​ ​ក៏​ខ្លាំង​រៀងគ្នា​ផង​ដែរ​៕​ ​

  • Facebook​ ​ប្រកាស​ចេញ​រូបិយប័ណ្ណ​ឌីជីថល​ផ្លូវការ​ ​ប្រជែង​នឹង​ ​BitCoin​ ​

    Facebook​ ​ប្រកាស​ចេញ​រូបិយប័ណ្ណ​ឌីជីថល​ផ្លូវការ​ ​ប្រជែង​នឹង​ ​BitCoin​ ​

    ​Facebook​ ​បាន​ប្រកាស​ចេញ​រូបិយប័ណ្ណ​ឌីជីថល​ថ្មី​ជា​ផ្លូវការ​កាលពី​ថ្ងៃអង្គារ​ ​ខែមិថុនា​នេះ​ ​ដោយ​ឱ្យឈ្មោះ​ថា​ ​Libra​។​ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ ​The​ ​Verge​។

    ​បន្ថែម​ពីនេះ​បុគ្គលិក​ ​Facebook​ ​ដែល​សិក្សា​លើ​គម្រោងការណ៍​នេះ​ ​អាច​មាន​ជម្រើស​យក​ប្រាក់ចំណូល​ជា​រូបិយប័ណ្ណ​ឌីជីថល​នេះ​ ​ជំនួស​ឱ្យ​សាច់ប្រាក់​សុទ្ធ​ដែល​ស្រដៀងនឹង​ ​BitCoin​ ​ដែរ​។​ ​របាយការណ៍​កន្លងទៅ​បានឱ្យ​ដឹង​ថា​ ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​នេះ​លើស​កល​លោក​ ​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ2020​ ​ខាងមុខ​។​ ​រូបិយប័ណ្ណ​ឌីជីថល​នេះ​នឹង​ត្រូវ​ប្រើប្រាស់​នៅ​លើ​ផលិតផល​ ​Facebook​ ​ដូចជា​ ​WhatsApp​,​ ​Messenger​ ​និង​ផ្សេង​ៗ​ទៀត​។​

    ​ជាង​នេះ​ទៅទៀត​ ​បណ្ដា​ហាង​ដែល​ទទួលយក​រូបិយប័ណ្ណ​ឌីជីថល​របស់​ ​Facebook​ ​សម្រាប់​ការ​ទូទាត់​ ​នឹងអាច​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ទៀតផង​។​ ​សកម្មភាព​នេះ​ ​គឺ​ស៊ីគ្នា​នឹង​ការ​សម្រុក​ទៅកាន់​ផ្នែក​លក់ទំនិញ​អន​ឡា​ញរ​បស់​ ​Facebook​។

    នៅក្នុង​កម្មវិធី​ ​F8​ ​ក្រុមហ៊ុន​ ​Facebook​ ​បាន​ប្រកាស​ពីមុខ​ងារ​ទិញ​ទំ​និញ​ថ្មី​ៗ​ដែល​នឹង​មក​ដល់​ឆាប់​ៗ​ ​ដូចជា​ ​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ ​Instagram​ ​ទិញទំនិញ​ពី​គណនី​លក់ទំនិញ​ណាមួយ​ក៏បាន​។​ ​ឱ្យ​ហាង​ដាក់​បង្ហាញ​ផលិតផល​របស់​ខ្លួន​លក់​លើ​ ​WhatsApp​ ​និង​អនុញ្ញាត​ឱ្យ​អ្នកលក់​លើ​ ​Facebook​ ​Marketplace​ ​ដឹកទំនិញ​តាមរយៈ​កម្មវិធី​ ​Facebook​ ​នៅក្នុង​មួយ​ទ្វីបអាមេរិក​ ​ដើម្បី​ឱ្យ​ការទិញ​លក់​កាន់តែ​ងាយស្រួល​ឡើង​។​

    ដើម្បី​សាង​ទំនុកចិត្ត​ពី​អ្នកប្រើ​ប្រាស់​ ​Facebook​ ​បាន​ស្វែងរក​ដៃគូ​បង្កើត​នូវ​ក្រុម​មួយ​ដើម្បី​គ្រប់គ្រង​រូបិយប័ណ្ណ​ថ្មីនេះ​។​ ​The​ ​Information​ ​បាន​សរសេរ​ថា​ ​Facebook​ ​បាន​ល្បួង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងទៀត​ ​ដើម្បី​ចូលរួម​លើ​ក្រុម​ឯករាជ្យ​មួយ​ ​ដែល​នឹង​ជួយ​បណ្ដាក់ទុន​ ​និង​ជួយ​គ្រប់គ្រង​រូបិយប័ណ្ណ​ឌីជីថល​នេះ​។​

    ​វា​នឹង​មាន​អ្នកប្រើ​ប្រាស់​ធំជាង​រូបិយប័ណ្ណ​ឌីជីថល​មុន​ៗ​ទៀត​ ​ដោយមាន​មនុស្ស​ ​2.3​ ​ពាន់​លាន​នាក់​ប្រើប្រាស់​ ​Facebook​ ​ជុំវិញ​ពិភពលោក​នៅ​ត្រីមាស​ទី1​ ​ឆ្នាំ2019​ ​។​ ​នេះ​មិនទាន់​គិត​បញ្ចូល​ទាំង​ ​WhatsApp​ ​និង​ ​Instagram​ ​ផង​ ​ខណៈ​ដែល​ ​Facebook​ ​ពិតជា​សម្រេចជោគជ័យ​លើ​រូបិយប័ណ្ណ​ឌីជីថល​នេះ​មិនខាន​៕​



  • ប៉ុន្មាន​សន្លឹក​របស់​ ​ប្រាសាទ​ ​ដា​វីន​ ​សម្រស់​មិន​ប្រួ​លប្រែ​ស្អាត​ប្លែក​សឹងតែ​ចំណាំមិនបាន​ ​

    ប៉ុន្មាន​សន្លឹក​របស់​ ​ប្រាសាទ​ ​ដា​វីន​ ​សម្រស់​មិន​ប្រួ​លប្រែ​ស្អាត​ប្លែក​សឹងតែ​ចំណាំមិនបាន​ ​

    ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នៅ​ពេល​ថ្មី​ៗ​នេះ​ ​បានឱ្យ​ឃើញថា​ ​តារា​ស្រី​សម្បុរស​ស្រអែម​ស្រស់​ស៊ី​កាមេរ៉ា​ ​កញ្ញា​ ​ប្រាសាទ​ ​ដា​វីន​ ​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ក្នុង​ឈុត​កូន​ក្រ​មុំ​រ៉ូប​ស​ ​និង​ឈុត​បុរាណ​ ​ធ្វើ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​នាក់​ចំណាំ​រូប​នាង​សឹងតែ​មិនបាន​ ​រហូតដល់​លាន់មាត់​ពោល​សរសើរ​នៅ​ក្នុង​ខម្មិន្ត​តែម្ដង​។​

    ​កញ្ញា​ ​ប្រាសាទ​ ​ដា​វីន​ ​ជាទូទៅ​នាង​ចូល​ចិ​ត្ត​បង្អូ​ត​សម្រស់​ ​និង​រូបរាងកាយ​ស្រឡូន​នៅ​លើ​បណ្ដាញ​សង្គម​ណាស់​ ​ជាពិសេស​គឺ​ឈុត​កូ​ក្រមុំ​ដែល​នាង​ធ្លាប់​បាន​បង្ហាញ​ ​សុទ្ធតែ​ធ្វើ​ឱ្យ​សម្រស់​តារា​ស្រី​រូប​នេះ​ ​លេចធ្លោ​ខ្លាំង​។​ ​ម្នា​ក់ៗ​សរសើរ​ថា​ ​នាង​មិន​ប្រែ​សម្រស់​ពី10​ ​ឆ្នាំមុន​សោះ​ ​ផ្ទុយទៅវិញ​គឺ​កាន់តែ​ស្អាត​ ​និង​ក្មេង​ជាង​វ័យ​ ​ដោយ​ឈុត​ដែល​គ្រង​ក្នុង​ប៉ុន្មាន​ឈុត​នេះ​ ​ក៏​រឹតតែ​លើក​សម្រស់​កញ្ញា​ឱ្យ​ផូរផង់​។​

    ​ដូច​បាន​ជម្រាប​ថា​ ​រូបថត​ដែល​ត្រូវ​បាន​គេ​ទម្លាយ​ចេញ​ពី​ផេ​ក​សម្អាងការ​ហេង​ឡុង​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​សម្អាងការ​ជំនាញ​ខាង​ច្នៃ​ឈុត​កូន​ក្រ​មុំ​ប្លែក​ៗ​ល្បីល្បាញ​នោះ​ ​គឺ​ប្រសាទ​ ​ដា​វីត​ ​មើលទៅ​ស្អាត​ខ្លាំង​ ​មិនចាញ់​នារី​វ័យក្មេង​នោះ​ទេ​ ​បើ​ទោះជា​នាង​ត្រូវ​គេ​ដឹង​ថា​អាយុ​រៀង​ក្រែល​ដែរ​ហើយ​។​ ​ក្នុង​ឈុត​បុរាណ​ប្រពៃណី​ ​កាន់តែ​ជួយ​លើក​សម្រស់​តារា​ស្រី​រូប​នេះ​ ​អោយ​ប្លែក​នឹង​សម្រស់​ធម្មតា​របស់​នាង​។​ ​ស្ទើរគ្រប់​ឈុត​ ​គេ​ឃើញ​មានការ​រៀបចំ​គ្រឿង​ ​និង​ស្បៃ​ ​បាន​ល្អឥតខ្ចោះ​ ​ទើប​ធ្វើអោយ​នាង​កាន់តែ​ស្រស់​ស្អាត​ខ្លាំង​ ​ស៊ី​នឹង​ថ្វីដៃ​ផាត់មុខ​កូនក្រមុំ​ប្រចាំ​សម្អាងការ​ហេង​ឡុង​ ​ដែល​ពិបាក​រក​ទឹកដៃ​អ្នក​ប្រដូច​។​

    ​តារា​ស្រី​ ​ប្រាសាទ​ ​ដា​វីន​ ​ត្រូវ​គេ​សរសើរ​ថា​ ​នៅតែ​ជាតា​រា​ដែល​មាន​ទីផ្សារ​ខ្ពស់​ ​ទើប​មានឱកាស​បាន​គ្រង​សំលៀកបំពាក់​ស្អា​តៗ​បែបនេះ​ ​របស់​សម្អាងការ​ល្បី​ ​ដែលតា​រា​ណា​ក៏​ចង់​ស្លៀក​ថត​នោះ​៕

  • Love​ ​Riya​ ​កំពុង​ពរ​ពោះ​ ​ច្រា​ន​ចោល​ព័ត៌មាន​បែកបាក់​ផ្លូវ​ស្នេហ៍​ជាមួយ​ស្វាមី​ ​

    Love​ ​Riya​ ​កំពុង​ពរ​ពោះ​ ​ច្រា​ន​ចោល​ព័ត៌មាន​បែកបាក់​ផ្លូវ​ស្នេហ៍​ជាមួយ​ស្វាមី​ ​

    ​ទើបតែ​រៀប​អាពាហ៍​ពិពាហ៍​នៅ​កោះ​ពេជ្រ​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ​ស្រាប់តែ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចេញផ្សាយ​ថា​ ​តារា​ហ្វេ​សប៊ុ​ក​ល្បីឈ្មោះ​ ​អ្នកនាង​ ​Love​ ​Riya​ ​និង​ស្វាមី​ក្មេង​ ​បាន​បែកគ្នា​ក្រោយ​រៀបការ​ ​។​ (more…)

  • មោទកភាព បូរ៉ានិច ជោគជ័យរចនាម៉ូដឈុតតំណាងជាតិបង្ហាញលើឆាកនៅកូរ៉េ

    មោទកភាព បូរ៉ានិច ជោគជ័យរចនាម៉ូដឈុតតំណាងជាតិបង្ហាញលើឆាកនៅកូរ៉េ

    ដ្បិតថាវេទិកាអាស៑ានដែលប្រធានក្រុមBN Media អ្នកស្រីបូរ៉ានិចបានចូលរួមបង្ហាញត្រូវបានបញ្ចប់តាំងថ្ងៃទី១៥មិថុនានៅក្នុងប្រទេសកូរ៉េក៍គេកត់សម្គាល់ថាអ្នកស្រីនៅតែបង្ហាញមោទនភាព។ អ្នកស្រីថាសប្បាយចិត្តយ៉ាងខ្លាំងដែលអ្នកស្រីត្រូវបានអញ្ជើញឱ្យតំណាងកម្ពុជាក្នុងការច្នៃឈុតតំណាងជាតិដើម្បីឱ្យជនជាតិកូរ៉េស្លៀកបង្ហាញលើឆាកព្រឹត្តិការណ៍ដោយជនជាតិកូរ៉េដែលគ្រងឈុតកម្ពុជាម្នាក់នោះក៏ទទួលបានការចាប់អារម្មណ៍លើសលប់។ (more…)

  • អ្នកគាំទ្រ​ជិត​ ​៣០០​ ​នាក់​រង់ចាំ​យក​សំបុត្រ​ទស្សនាការ​សម្ដែង​កំពូល​តារា​សម្ដែង​ ​Rain​ ​ក្នុង​រឿង​ ​«​ ​កំពូល​អ្នក​ប្រណាំង​កង់​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​»​

    អ្នកគាំទ្រ​ជិត​ ​៣០០​ ​នាក់​រង់ចាំ​យក​សំបុត្រ​ទស្សនាការ​សម្ដែង​កំពូល​តារា​សម្ដែង​ ​Rain​ ​ក្នុង​រឿង​ ​«​ ​កំពូល​អ្នក​ប្រណាំង​កង់​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​»​

    ​នៅ​ថ្ងៃទី​ ​17​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​រោង​ភាពយន្ដ​ ​Prime​ ​Cineplex​ ​មានក​ត្តិ​យស​បាន​ដាក់​បញ្ចាំង​ភាពយន្ដ​ភាគ​ធំ​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កូរ៉េ​ ​ដែល​មាន​កំពូល​តារា​សម្ដែង​ឯក​លោក​ ​Rain​ ​គឺ​រឿង​ ​«​ ​កំពូល​អ្នក​ប្រណាំង​កង់​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​»​ ​ដោយមាន​អ្នកគាំទ្រ​តម្រង់​ជួរ​រង​ចាំង​ទទួលសំបុត្រ​ចូល​ទស្សនា​រហូតដល់​ជិត​ ​៣០០​ ​នាក់​។​ ​អ្វី​ដែល​សំខាន់​ ​រោង​ភាព​យន្ដ​ប៉្រែម​ស៊ី​ណេភ្លិច​ ​មានបំណង​ចង់ឱ្យ​អ្នកគាំទ្រ​ ​បាន​ទស្សនា​រឿង​ប្រវត្តិសាស្ត្រ​ ​លាយ​លំ​ជាមួយ​ការ​តស៊ូ​មួយ​នេះ​ ​មិន​ខកខាន​។​

    រៀប​រាប់​ត្រួស​ៗ​អំពី​ផ្ទៃរឿង​«​ ​កំពូល​អ្នក​ប្រណាំង​កង់​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​»​ ​៖​ ​នៅមុន​សង្រ្គាម​លោក​លើក​ទី​ ​1​ ​ប្រជាជាតិ​កូរ៉េ​បាន​ស្ថិត​ក្រោម​ការត្រួតត្រា​ទាំងស្រុង​របស់​ជប៉ុន​។​ ​ក្បួនច្បាប់​ថ្មី​នៃ​ការរស់នៅ​ត្រូវ​បាន​បង្កើត​ឡើង​ពីសំណាក់​ជនជាតិ​ជប៉ុន​ ​ទុក្ខ​សម្រាប់​ឲ្យ​ប្រជាជន​កូរ៉េ​គោរព​នឹង​ប្រតិបត្តិ​តាម​។​ ​ពួកគេ​បាន​ស្គាល់​ពាក្យ​ថា​ ​បដិវត្តន៍​ ​បន្ទាប់ពី​បុរស​ម្នាក់​បាន​ឈ្នះ​ជ័យលាភី​ជាតិ​ ​តាមរយៈ​ការ​ ​ប្រកួត​ជិះកង់​ដែល​ម្នាក់​នោះ​មានឈ្មោះ​ថា​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​Uhm​ ​BokDong​ ​។​ ​តើ​ ​ប៊ុ​ក​ដុង​ ​ជា​អ្នកណា​?​

    ​ប៊ុ​ក​ដុង​ ​បាន​ប្រសូត​ឡើង​ក្នុង​ត្រកូល​ក្រីក្រ​មួយ​នៅ​ ​#​ទីក្រុង​សេអ៊ូល​ ​ក្នុង​ឆ្នាំ1892​ ​។​ ​គាត់​បាន​ធំធាត់​ឡើង​ក្នុង​ជីវិត​ជា​អ្នកតស៊ូ​ជាមួយ​ក្តី​ស្រមៃ​ក្លាយជា​ ​អ្នក​ជិះកង់​ ​ដ៏​ល្បី​ល្បាញ់​ម្នាក់​។​ ​ជីវិត​វ័យ​ជំទង់​របស់​គាត់​គឺ​ ​ធ្វើជា​អ្នក​រត់​ឯកសារ​ ​ឲ្យ​ហាង​លក់​កង់​មួយ​កន្លែង​ដែល​ធ្វើឲ្យ​ ​ប៊ុ​ង​ដុង​ ​មាន​ភាព​ប៉ិនប្រសប់​ជា​ខ្លាំង​ក្នុង​ការ​ជិះកង់​។​ ​កង់​ដែល​គាត់​ជិះ​ជា​ប្រភេទ​កង់​ម៉ាក​ ​Rudge​ ​Whitworth​ ​របស់​ចក្រភព​អង់គ្លេស​ ​ផលិត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​ ​1894​ ​នឹង​បាន​នាំចូល​មក​លក់​នៅ​កូរ៉េ​ ​ដោយក្រុម​ហ៊ុន​ដែល​ ​ប៊ុ​ក​ដុង​ ​ធ្វើការ​។​ ​ឆ្លៀតពេល​ទំនេរ​គាត់​ ​បាន​ចុះឈ្មោះ​ចូល​ ​ប្រកួត​កីឡា​ជិះកង់​ ​ក្នុង​ស្រុក​ជាច្រើន​នា​ពេលនោះ​ ​ដែល​ភាគច្រើន​សុទ្ធតែ​ទទួល​បាន​ភាព​ជោគជ័យ​។​ ​ប៊ុ​ក​ដុង​ ​បាន​យកឈ្នះ​កម្មវិធី​ប្រណាំង​កង់​ដ៏​ល្បី​មួយ​នៅ​សួន​ ​Jang​ ​Chung​ ​Dan​ ​ក្នុង​នរ​គ​ ​ជូ​សឹង​ ​Joseon​(​1392​-​1897​)​ ​ដែល​ធ្វើឲ្យ​ឈ្មោះ​គាត់​ល្បី​ល្បាញ់​យ៉ាង​ខ្លាំង​នាសម័យនោះ​។​

    ភាព​ល្បី​ល្បាយ​នេះ​បាន​ធ្វើឲ្យ​ ​#​ប៊ុ​ក​ដុង​ ​ជាប់​ឈ្មោះ​ក្នុង​កម្មវិធី​ប្រណាំង​កង់​លក្ខណៈ​ជាតិ​មួយ​មានឈ្មោះ​ថា​ ​Kyung​ ​sung​ ​Civil​ ​Sports​ ​Day​ ​ឆ្នាំ​ ​1920​ ​ក៏​មានការ​ចូលរួម​ពី​បេក្ខភាព​ជប៉ុន​ផង​ដែរ​។​ ​នៅក្នុង​ដំណើរការ​នៃ​ការប្រកួត​នេះ​អាជ្ញា​កណ្តាល​កម្មវិធី​ជនជាតិ​ជប៉ុន​ ​បាន​បង្អាក់​ ​ប៊ុ​ក​ដុង​ ​មិន​ឲ្យ​ទទួល​បាន​ជ័យលាភី​(​បែប​ប្រើ​ល្បិច​ផ្តួល​កង់​នៅមុន​ពេល​ជិតដល់​ទី​)​។​ ​ភ្លាម​នោះ​ដោយមាន​ការ​កើតទុក្ខ​មិនសុខចិត្ត​ ​គាត់​បាន​រត់​ទៅ​បំបាក់​ទង់ជ័យ​លាភី​ ​តំណាង​ឲ្យ​កម្មវិធី​ចោល​ ​ទុក្ខ​ជា​ការ​មិន​ទទួលស្គាល់​កម្មវិធី​នេះ​ដោយហេតុថា​មានការ​លម្អៀង​ពីសំណាក់​អាជ្ញា​កណ្តាល​ជប៉ុន​។

    ​ព្រឹត​ត្តិ​ការណ៍​នេះ​បាន​បង្ក​ភាព​ជម្រោង​ចម្រាស​យ៉ាង​ខ្លាំង​រវាង​ប្រជាជន​កូរ៉េ​ ​និង​ជប៉ុន​ ​ក្រោយ​ ​#​ប៊ុ​ក​ដុង​ ​ហ៊ាន​ចេញមុខ​ប្រឆាំង​ ​ជាហេតុ​ធ្វើឲ្យ​ប្រជាជាតិ​ខ្លួន​មាន​ថាមពល​ផ្លូវចិត្ត​បំផុសគំនិត​រិះរក​វិធី​ដោះស្រាយ​ដើម្បី​បាន​សេរីភាព​ឡើងវិញ​។​ ​ថ្ងៃ​នៃ​ការ​វិល​ត្រលប់​ ​ឬ​ ​Gwangbokjeol​ ​ជា​ពាក្យ​តំណាង​ឲ្យ​សេរីភាព​ ​ក្រោយពី​កូរ៉េ​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​ ​1945​ ​ស្រប​ពេល​សង្រ្គាម​លោក​លើក​ទី2​ ​ត្រូវ​បាន​បញ្ចប់​ ​តាមរយៈ​ការ​ ​ចូលរួម​បដិវត្តន៍​ប្រឆាំង​នឹង​ការ​គ្រប់គ្រង់​របស់​ជប៉ុន​ ​ពី​ប្រជាជាតិ​កូរ៉េ​ទាំងមូល​។​

    ​នៅមុន​ពេល​ទទួល​បាន​ឯករាជ្យ​ ​ប៊ុ​ក​ដុង​ ​បាន​ឈ្នះ​កា​រប្រ​កួន​ដ៏​ធំ​មួយ​ក្នុង​ការ​ជិះកង់​រយៈ​ប្រវែង​ ​10,000m​(​ដប់ពាន់​ម៉ែត្រ​)​ ​សម្រេច​តាម​ក្តី​ស្រមៃ​របស់​ខ្លួន​ក្នុង​វ័យ​ ​40ឆ្នាំ​ ​ក្នុង​ឆ្នាំ1932​។​ សង្រ្គាម​ស៊ីវិល​មួយ​បាន​ផ្ទុះឡើង​រវាង​ ​កូរ៉េខាងជើង​ ​និង​ ​កូរ៉េ​ខាងត្បូង​ ​អំឡុង​ឆ្នាំ1950​ ​ធ្វើឲ្យ​គាត់​នឹង​គ្រួសារ​បែកបាក់​គ្នា​ ​ប្រពន្ធ​និង​កូន​ស្លាប់​ ​ចំណែក​តា​ចាស់​វ័យ​ ​60​ ​ឆ្នាំ​បាន​បង្ខំចិត្ត​ភាស​ខ្លួន​ឡើងលើ​ភ្នំ​ ​ដើម្បី​សុវត្ថិភាព​ ​រហូតដល់​ចុងឆ្នាំ​ ​1951​ ​មានដំណឹង​មួយ​ថា​ ​វីរបុរស​ប្រណាំង​កង់​ ​ខាងលើ​បាន​ស្លាប់​ជាមួយ​បន្ទុះ​គ្រាប់បែក​បង្កៃ​ចោល​លើ​ភ្នំ​បាត់​ទៅ​ហើយ​។​ ​រឿងរ៉ាវ​របស់​គាត់​បាន​ចងក្រង​ឡើង​យក​មក​ផលិត​ជា​ភាពយន្ត​ដោយ​ ​អ្នកដឹង​នាំ​រឿង​ឈ្មោះ​ ​Kim​ ​Yusung​ ​ចូលរួម​សម្តែង​ដោយ​តារា​ឯក​ ​Rain​ ​ជាមួយនឹង​តា​រា​ល្បី​ៗ​ជាច្រើន​ទៀត​ប្រចាំ​ប្រទេស​កូរ៉េ​ ​។​

    ចង់​ដឹង​ថា​ ​«​ ​កំពូល​អ្នក​ប្រណាំង​កង់​ ​អ៊ុម​ ​ប៊ុ​ក​ដុង​ ​»​ ​ទស្សនា​ហើយ​រំជួលចិត្ត​ប៉ុនណា​នោះ​ ​សូមកុំ​មក​ទិញ​សំបុត្រ​ទស្សនា​ភាពយន្ដ​ចាប់​បញ្ចាំង​ពី​ថ្ងៃទី​ ​18​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​នេះ​តទៅ​ហើយ​ ​នៅ​រោង​ភាពយន្ដ​ ​ប្រ៉ែម​ស៊ី​ណេភ្លិច​៕​