Author: អេបិល

  • ទើបតែ​ ​1ប្រកួត​ ​តែ​ ​Down​ ​Town​ ​Sport​ ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​លើកដំបូង​ក្នុង​ពាន​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​ស្រេច​ទៅ​ហើយ​

    ទើបតែ​ ​1ប្រកួត​ ​តែ​ ​Down​ ​Town​ ​Sport​ ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​លើកដំបូង​ក្នុង​ពាន​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​ស្រេច​ទៅ​ហើយ​

    ​ក្រុម​ ​Down​ ​Town​ ​Sport​ ​(​កម្ពុជា​)​ ​បាន​ទទួល​កៅអី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រួចស្រេច​ទៅ​ហើយ​ក្នុង​ពានរង្វាន់​ក្លិប​ហ្វ៊ុ​ត​សាល​ដ៏​ធំជាង​គេ​របស់​តំបន់​អាស៊ាន​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​2019​ ​ក្រោយពី​យកឈ្នះ​ក្រុម​ ​Melaka​ ​(​ម៉ាឡេស៊ី​)​ ​ដោយ​លទ្ធផល​ ​5ទល់នឹង4​។​

    ​ទោះបីជា​ទើបតែ​ប្រកួត​បាន​ ​1លើក​ ​និង​ឈ្នះ​ ​1លើក​ហ្នឹង​ក្ដី​ ​ប៉ុន្តែ​ ​3ពិន្ទុ​ដែល​ ​Down​ ​Town​ ​Sport​ ​ទទួល​បាន​នេះ​ ​វា​ល្មម​គ្រប់គ្រាន់​អាច​ឱ្យ​ក្រុម​កម្ពុជា​មួយ​នេះ​ឡើង​ទៅ​វគ្គ​បន្ត​បាន​បាត់​ទៅ​ហើយ​ ​ដោយសារតែ​ក្នុង​ ​1ពូល​មាន​ ​3ប្រទេស​ ​ហើយ​ក្រុម​មក​ពី​ម៉ាឡេស៊ី​ខាងលើ​ទើបតែ​ចាញ់​ក្រុម​ ​Myanmar​ ​Imperial​ ​(​មីយ៉ាន់ម៉ា​)​ ​កាលពី​ម្សិលម្ង៉ៃ​ ​ដោយ​លទ្ធផល​ ​7ទល់1​។​

    ​បន្ទាប់ពី​ចប់​ការប្រកួត​នេះ​ ​Down​ ​Town​ ​Sport​ ​(​កម្ពុជា​)​ ​នឹង​ត្រូវ​ជួប​ក្រុម​ ​Myanmar​ ​Imperial​ ​University​ ​របស់​មីយ៉ាន់ម៉ា​វិញ​ម្ដង​នៅ​ថ្ងៃទី20​ ​ខែមិថុនា​(​ថ្ងៃនេះ​)​ ​ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឈរ​កំពូល​តារាង​ ​និង​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​៕​


  • Buriram​ ​ទិញ​ខ្សែការពារ​ជន​ជា​តិ​ហ្វ៊ីលី​ពី​ន​ម្នាក់​មក​បំពេញ​កីឡាករ​កូតា​អាស៊ាន​

    Buriram​ ​ទិញ​ខ្សែការពារ​ជន​ជា​តិ​ហ្វ៊ីលី​ពី​ន​ម្នាក់​មក​បំពេញ​កីឡាករ​កូតា​អាស៊ាន​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​កំពូល​នៃ​តារាង​លី​ក​កំពូល​ថៃ​ ​Buriram​ ​United​ ​FC​ ​ទើបតែ​បាន​ផ្តាច់​កុងត្រា​កីឡាករ​កម្ពុជា​ ​ច្រឹង​ ​ពលរដ្ឋ​ ​ដែល​ជា​កីឡាករ​កូតា​អាស៊ាន​របស់​ក្លិប​មួយ​នេះ​ ​ក្រោយពី​ ​ពលរដ្ឋ​ ​មានរបួស​រយៈពេល​យូរ​ ​មិន​អាច​ជួយ​ក្រុម​បាន​។​

    ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ពេលនេះ​ក្លិប​ថៃ​ដ៏​ល្បី​មួយ​នេះ​បាន​ចុះ​កុងត្រា​យក​កីឡាករ​កូតា​អាស៊ាន​ម្នាក់​មក​បំពេញ​ក្រុម​របស់​ខ្លួន​សម្រាប់​ជើង​ទី2​ ​នា​ពេល​ខាងមុខនេះ​ជា​កីឡាករ​ខ្សែការពារ​សញ្ជាតិ​ហ្វ៊ីលី​ពីន​ ​ដែល​មានឈ្មោះ​ថា​ ​Kevin​ ​Ingreso​។​

    ​គូរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​កូតា​អាស៊ាន​ ​3រូប​ចាស់​របស់​ក្លិប​នេះ​ ​រួមមាន​ ​Stéphane​ ​Palla​ ​(​ហ្វ៊ីលី​ពីន​)​ ​Javier​ ​Patino​ ​(​ហ្វ៊ីលី​ពីន​)​ ​ឬ​ ​Luong​ ​Xuan​ ​Truong​ ​(​វៀតណាម​)​ ​នឹង​ត្រូវ​មាន​ម្នាក់​ចាកចេញ​ ​ក្រោយ​ចប់​ជុំ​ទី1​ ​នេះ​ ​ព្រោះ​ច្បាប់​របស់​លី​ក​កំពូល​ថៃ​ ​តម្រូវ​ឱ្យ​មាន​កីឡាករ​អាស៊ាន​យ៉ាងច្រើន​បំផុត​តែ​ ​3រូប​ប៉ុណ្ណោះ​ក្នុង​ក្រុម​នី​មួយ​ៗ​៕​

  • ធារី​ ​ចន្ថា​ប៊ី​ន​ ​ទាត់​បាល់​ហ្វ្​រ៊ី​ឃិក​បញ្ចូល​ទី​យ៉ាង​ល្អ​ ​នៅ​ឯ​លី​ក​កំពូល​ម៉ាឡេស៊ី​

    ធារី​ ​ចន្ថា​ប៊ី​ន​ ​ទាត់​បាល់​ហ្វ្​រ៊ី​ឃិក​បញ្ចូល​ទី​យ៉ាង​ល្អ​ ​នៅ​ឯ​លី​ក​កំពូល​ម៉ាឡេស៊ី​

    ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ដែល​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ឯ​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ ​បាន​ទាត់បាល់​ស៊ុត​បញ្ចូល​ទី​បាន​ ​1គ្រាប់​ហើយ​សម្រាប់​រដូវ​កាល2019​ ​ដែល​នេះ​ក៏​ជាគ្រាប់​ទី2​ ​ដែរ​ក្នុង​ការ​ប្រកប​អាជីព​របស់​គេ​នៅ​ឯ​លី​ក​កំពូល​ម៉ាឡេស៊ី​។

    កាលពី​រដូវ​កាលមុន​(​ឆ្នាំ2018​)​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ក៏​រក​គ្រាប់​បាល់​បាន​ ​1គ្រាប់​ផង​ដែរ​។​ ​ដូចនេះ​បើ​គិត​មកទល់​ពេលនេះ​ ​កីឡាករ​ខ្សែការពារ​ម្នាក់​នេះ​ ​រក​គ្រាប់​បាល់​បាន​សរុប​ ​2គ្រាប់​ហើយ​ ​ដោយ​បាន​ឈរ​ជា​កីឡាករ​កម្ពុជា​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​នៅក្នុង​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ ​បន្ទាប់ពី​ចាន់​ ​វឌ្ឍនា​កា​ ​(​ខ្សែបម្រើ​-​ប្រយុទ្ធ​)​ ​ដែល​រកបាន​សរុប​ ​3គ្រាប់​។

    ​សរុប​មក​មាន​កីឡាករ​កម្ពុជា​ចំនួន​ ​4រូប​ហើយដែល​ទៅ​ប្រកប​អាជីព​នៅ​ម៉ាឡេស៊ី​ ​និង​មាន​កីឡាករ​ ​3រូប​ដែល​អាច​រក​គ្រាប់​បាល់​បាន​ដែល​រួមមាន​ ​ចាន់​ ​វឌ្ឍនា​កា​ ​(​3គ្រាប់​)​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​(​2គ្រាប់​)​ ​និង​កែវ​ ​សុខ​ផេង​ ​(​1គ្រាប់​)​៕​

  • លោក​ ​បូរ​ ​វិចិត្រ​ ​បង្ហាញមុខ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ ​

    លោក​ ​បូរ​ ​វិចិត្រ​ ​បង្ហាញមុខ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ ​

    ​យោង​តាម​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Jenny​ ​Chamroeun​ ​បាន​អះអាង​នៅពេល​មុន​នេះ​ឱ្យ​ដឹង​ថា​ ​“​បង​ ​បូរ​ ​វិចិត្រ​ ​ម្ចាស់​បទ​ ​ប៊ិះ​ស៊យ​ ​ដុនដាប​ ​ឃើញ​សភាព​គាត់​ ​រឿយ​ៗ​ក្បែរ​ក្លឹប​កំ​សាន្​ដ​ ​៥៥​ ​ជិត​អាហារដ្ឋាន​ ​យា​យម្លូរ​ ​អាយ៊ែ​រឡា​ន​អោយ​គេ​ ​ពិបាក​ភ្នែក​ណាស់​ធ្លាប់តែ​ស្ដាប់​ចំរៀង​គាត់​ពី​ក្មេង​ៗ​ ​១០ឆ្នាំ​ជាង​មុន​ ​សង្ឃឹមថានឹង​មាន​អ្នក​ឈឺឆ្អាល​ទៅចុះ​។​ (more…)

  • YouTube​ ​អាច​នឹង​ដក​វីដេអូ​ប្រភេ​ទក្មេងៗ​ចេញពី​កម្មវិធី​ ​Kids​ ​App​

    YouTube​ ​អាច​នឹង​ដក​វីដេអូ​ប្រភេ​ទក្មេងៗ​ចេញពី​កម្មវិធី​ ​Kids​ ​App​

    ​វីដេអូ​ប្រភេ​ទក្មេងៗ​ ​ឬហៅ​ថា​ ​Children’s​ ​content​ ​នៅ​លើ​កម្មវិធី​ ​Kids​ ​App​ ​អាច​នឹង​ត្រូវ​ ​YouTube​ ​ដកចេញ​វីដេអូ​រាប់ពាន់​រឿង​លែងឱ្យ​មានត​ទៅទៀត​។

    តាម​ប្រភព​ពី​សារព័ត៌មាន​ ​The​ ​Wall​ ​Street​ ​Journal​ ​បានឱ្យ​ដឹង​ថា​ ​ប្រភេទ​វីដេអូ​ទាំងនោះ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​គិត​របស់​ក្មេង​ៗ​ ​ប្រសិនបើ​ដកចេញ​ ​វា​អាច​នឹង​ការ​ពារ​ក្មេង​ៗ​បាន​ពី​ការប៉ុនប៉ង​ណាមួយ​ពី​ជន​ឆ្លៀតឱកាស​ ​ព្រោះ​ក្មេង​ៗ​ចេះតែ​ចុច​លើ​តំណ​ភ្ជាប់​(​Link​)​ ​ផ្តេស​ផ្ដាស​ ​និង​ធ្វើ​យ៉ាងណា​ឱ្យ​តែ​ឃើញ​។​ ​តែ​យ៉ាងណាក្ដី​ ​គណៈ​គ្រប់គ្រង​ ​Google​ ​នៅ​មិនទាន់​សម្រេច​ថា​យ៉ាងណា​នោះ​ទេ​ ​ត្រូវ​រង់ចាំ​តាមដាន​ ​និង​សិក្សា​លម្អិត​បន្ថែម​ទៀត​៕​


  • Amazon​ ​ចេញ​លក់​សៀវភៅ​អេឡិចត្រូនិក​ ​Kindle​ ​ថ្មី​ ​មានមុខ​ងារ​ជំនួយ​ពន្លឺ​ភ្នែក​ពេល​អាន​

    Amazon​ ​ចេញ​លក់​សៀវភៅ​អេឡិចត្រូនិក​ ​Kindle​ ​ថ្មី​ ​មានមុខ​ងារ​ជំនួយ​ពន្លឺ​ភ្នែក​ពេល​អាន​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ឧបករណ៍​សម្រាប់​អាន​ ​ឬ​សៀវភៅ​អេឡិចត្រូនិក​ ​ត្រូវ​បាន​បញ្ចេញ​លក់​ប្រភេទ​ ​Kindle​ ​ជា​ប្រភេទ​មួយ​ដែល​មានមុខ​ងារ​ ​Night​ ​Mode​ ​ឬ​ ​Blue​ ​light​ ​សម្រាប់​ជំនួយ​ពន្លឺ​ភ្នែក​ពេល​អាន​អត្ថបទ​ ​ឬ​រឿង​អ្វីមួយ​។

    ​Kindle​ ​Oasis​ ​នេះ​មាន​ទំហំ​អេក្រង់​ប៉ុន​សៀវភៅសរសេរ​(​A5​)​ ​មានកម្រិត​ភាព​ច្បាស់​ ​1,680​ ​x​ ​1,264​ ​មាន​មេ​ម៉ូ​រី​ ​8GB​ ​និង​ ​32GB​។​ ​បំពាក់​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ ​IPX8​ ​មាន​ជម្រើស​ ​4G​ ​LTE​ ​ប្រើ​រន្ធ​ ​Micro​ ​USB​ ​ជំនួស​ឱ្យ​ ​USB​-​C​។​ ​ចំពោះ​ជម្រើស​មាន​ភ្ជាប់​ ​Wi​-​Fi​ ​និង​ ​4GLTE​ ​ត្រូវ​បាន​ចាប់ផ្ដើម​ដាក់​ឱ្យ​កុម្ម៉ង់​ទិញ​ក្នុង​តម្លៃ​ខ្ទង់​ ​249ដុល្លារ​។​ ​ខណៈ​ដែល​ម៉ូដែល​មានតែ​ ​4GLTE​ ​មាន​មេ​ម៉ូ​រី​ ​32GB​ ​តម្លៃ​ចាប់ផ្ដើម​គឺ​ ​369ដុល្លារ​។​ ​ឧបករណ៍​នេះ​នឹង​បើក​ឱ្យ​ទិញ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ​24​ ​ខែកក្កដា​ ​ឆ្នាំ2019​៕​

  • មហា​សំណាង​ ​មហា​រង្វាន់​ឈ្នះ​រៀងរាល់​សប្តាហ៍​ពី​ទូរទស្សន៍​សាម​សុង​

    មហា​សំណាង​ ​មហា​រង្វាន់​ឈ្នះ​រៀងរាល់​សប្តាហ៍​ពី​ទូរទស្សន៍​សាម​សុង​

    ​រង្វាន់​ពិ​តៗ​ ​ឈ្នះ​ពិ​តៗ​ ​ឈ្នះ​រៀង​រាល់​សប្តាហ៏​ ​ចាប់ពី​ថ្ងៃទី​ ​២០​ ​ខែមិថុនា​ ​ដល់១៩​ ​ខែសីហា​ ​រាល់​ការ​ជាវ​ទូរទស្សន៍​សាម​សុង​!​!​!​

    ​ភ្នំពេញ​ថ្ងៃទី​ ​២០​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​៖​ ​កម្មវិធី​ប្រូ​ម៉ូ​សិន​លក់​ជូន​យ៉ាង​ពិសេស​ជាមួយនឹង​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ ​ធំ​សម្បើម​ ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ពី​ក្រុមហ៊ុន​ ​សាម​សុង​ ​បាន​មកដល់​ហើយ​!​ ​គឺ​រាល់​ការ​ជាវ​ទូរទស្សន៍​ ​សាម​សុង​ ​ចាប់ពី​ថ្ងៃទី​ ​២០​ ​ខែមិថុនា​ ​រហូតដល់​ ​ថ្ងៃទី១៩​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩​ ​នោះ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ ​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ ​ដែល​ធ្វើការ​ផ្សាយ​ផ្ទាល់​ ​(​Live​)​ ​លើ​ទំព័រ​ ​Facebook​ ​ផ្លូវការ​របស់​ក្រុម​ក្រុមហ៊ុន​ ​សាម​សុង​ ​រៀងរាល់​សប្តាហ៍​ ​(​រយៈពេល៨សប្តាហ៍​)​ ​ដោយ​ក្នុង​ ​1​ ​សប្តាហ៍​ ​ក្រុមហ៊ុន​នឹង​ធ្វើការ​ចាប់​រង្វាន់​ ​1​ ​ដង​ ​តាមរយៈ​ប័ណ្ណធានា​នៅពេល​អតិថិជន​ទាំងអស់​ធ្វើការ​ជាវ​គ្រប់​ម៉ូ​ឌែល​ទូរទស្សន៍​ ​សាម​សុង​។​

    ​ដូច្នេះ​អតិថិជន​ដែល​បាន​ជាវ​ទូរទស្សន៍​ ​សាម​សុង​ ​ទាំងអស់​ ​សូមកុំ​ភ្លេច​សួររក​ប័ណ្ណធានា​ដើម្បី​បំពេញឈ្មោះ​ ​លេខទូរស័ព្ទ​ ​លេខ​អត្តសញ្ញាណ​ប័ណ្ណ​ ​និង​ឈ្មោះ​ហាង​ដែល​បាន​ទិញ​ ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ ​“​មហា​សំណាង​ ​មហា​រង្វាន់​”​ ​ប្រចាំឆ្នាំ​ពី​ទូរទស្សន៍​ ​សាម​សុង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​សម្រាប់​រង្វាន់​ដែល​ក្រុមហ៊ុន​នឹង​ធ្វើការ​ផ្តល់​ជូន​ប្រចាំ​សប្តាហ៍​រួមមាន​៖​ ​កំពូល​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​Galaxy​ ​S10​ ​,​ទូរទស្សន៍​ ​សាម​សុង​ ​55​”​ ​,​ទូរទស្សន៍​ ​សាម​សុង​ ​32​”​ ​និង​ ​ឧបករណ៍​បំពង​សំឡេង​ ​(​Sound​ ​Bar​ ​)​ផង​ដែរ​។​

    ​ប្រញាប់​ឡើង​!​ ​សូមកុំ​ឱ្យ​ឱកាស​ដ៏​ពិ​សេ​នេះ​កន្លង​ផុត​ឱ្យ​សោះ​!​ ​រង្វាន់​ធំ​ជាច្រើន​កំពុង​រង់ចាំ​លោកអ្នក​សម្រាប់​ព័ត៌មាន​លម្អិត​ ​និង​លក្ខខណ្ឌ​នៃ​ការចូលរួម​សូម​ចូល​ទៅកាន់​ទំព័រ​ ​Facebook​ ​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​តាមរយៈ​ ​link​ ​(​https​:​/​/​www.facebook.com​/​SamsungCambodia​/​ ​)​ ​ឬ​ទាក់ទង​មកកាន់​ ​1800​-​203232​

  • ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ ​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​ត្រូវ​ព្រះរាជ​ក្រឹត្យ​បញ្ចប់​មុខតំណែង​ ​ ​

    ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ ​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​ត្រូវ​ព្រះរាជ​ក្រឹត្យ​បញ្ចប់​មុខតំណែង​ ​ ​

    ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ននេះ​បន្ដិច​ ​បានឱ្យ​ដឹង​ថា​ ​ព្រះរាជ​ក្រឹត្យ​ ​ន​សរ​កត​ ​០៦២៩​/​៨៦៦​ ​បាន​ចេញ​សេចក្ដីប្រកាស​អះអាង​ថា​ ​បញ្ចប់​មុខតំណែង​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​ពីរ​ដ្ឋ​លេខាធិការ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ដែល​ធ្វើ​នៅ​ព្រះបរមរាជវាំង​ថ្ងៃទី​ ​១៩​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​។​ ​




  • ឡើង​កំ​ដៅ​ហើយ​!​!​ ​ភរិយា​ថ្មី​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ទទួលស្គាល់​រឿង១២ឆ្នាំមុន​ ​ខណៈ​ម្ដាយ​ ​ថៃ​ ​នរៈ​វិទូ​ ​ទម្លាយ​រឿង​សហាយស្មន់​

    ឡើង​កំ​ដៅ​ហើយ​!​!​ ​ភរិយា​ថ្មី​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ទទួលស្គាល់​រឿង១២ឆ្នាំមុន​ ​ខណៈ​ម្ដាយ​ ​ថៃ​ ​នរៈ​វិទូ​ ​ទម្លាយ​រឿង​សហាយស្មន់​

    ​ពិតជា​ឡើង​កំ​ដៅ​មែនទែន​ហើយ​ ​នៅពេល​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​ទើបតែ​បង្ហោះ​បើក​កកាយ​ជុំវិញ​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​សហាយស្មន់​មុន​លែងលះ​ ​ឡើង​ផ្អើល​ហ្វេ​សប៊ុ​ក​សោះ​ ​ស្រប់​តែ​ភរិយា​ក្រោយ​របស់​លោក​ ​បង្ហោះ​សារ​ទទួលស្គាល់​។​ ​រឿងរ៉ាវ​របស់​អ្នក​ទាំង៣​ ​កំពុង​ក្លាយជា​ប្រធានបទ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ពោល​គឺ​តាំងពី​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហាញមុខ​ភរិយា​ថ្មី​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជា​ប្អូន​ជីដូនមួយ​បង្កើត​របស់​ម្ដាយ​លោក​ ​ថៃ​ ​នរៈ​វិទូ​ ​នោះ​។​

    កាលពី​ថ្ងៃទី​ ​១៧​ ​មិថុនា​ ​ឆ្នាំ២០១៩​ ​ក្នុង​ថ្ងៃកំណើត​របស់​តារា​សម្ដែង​ ​កញ្ញា​ ​ថៃ​ ​នារី​សុជាតា​ ​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​អតីត​ភរិយា​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បាន​បង្ហោះ​សារ​ថា​”​កាលពី​ ​24​ ​ឆ្នាំមុន​ ​នៅ​ពេល​ថ្មើ​នេះ​ម៉ាក់​បាន​ប្រសូត​កូនស្រី​ម្នាក់​(​ថៃ​ ​នារី​សុជាតា​)​ ​ដែល​ស្អាត​គួរ​ជាទីស្រឡាញ់​របស់​គ្រួសារ​ ​បងប្រុស​កូន​ទាំងពីរ​នាក់​សើចញញឹម​ប្រលែង​នឹង​កូន​មិនទៅ​ណា​ឆ្ងាយ​ពី​អូន​ឡើយ​ ​ព្រោះ​ខ្លាច​មាន​គេ​មក​ដណ្ដើមយក​កូន​ទៅ​ ​ព្រោះតែ​មាន​ចាស់​ៗ​ជន្លលេង​ថា​យក​ប្អូន​ហើយ​យកៗ​ ​ហេតុនេះ​ទើប​បងប្រុស​កូន​ទាំងពីរ​មិនទៅ​ណា​ឆ្ងាយ​ពី​កូន​ទេ​គឺ​នៅ​យាម​អង្រឹង​កូន​ម្ខាង​ម្នាក់​.​.​ ​ម៉ាក់​សប្បាយចិត្ត​ខ្លាំង​ណាស់​ទោះបី​ម៉ាក់​ស្ថិតនៅ​ក្នុង​ភាព​ល្វើយ​ខ្សោយ​អស់កម្លាំង​យ៉ាងណាក៏ដោយ​ក៏​មាន​កម្លាំងចិត្ត​ ​នឹង​មាន​សុភមង្គល​បំផុត​ព្រោះតែ​មានកូន​ប្ដី​នៅ​ជុំគ្នា​.​.​ពេល​នោះ​ប៉ា​របស់​កូន​ៗ​ល្អ​ខ្លាំង​ណាស់​គឺជា​ឪពុក​ម្នាក់​ដែល​ស្រលាញ់​ប្រពន្ធ​ស្រឡាញ់​កូន​ស្រឡាញ់​ក្រុម​គ្រួសារ​គួរ​ជាទី​ឱ្យ​គោរព​ជាទីបំផុត​ ​។

    ​ប៉ុន្តែ​បន្ទាប់ពី​កូន​ធំ​បន្តិចមក​ម៉ាក់​ក៏បាន​ទៅ​ជួប​គ្រួសារ​ម្ដាយមីង​បង្កើត​គឺ​ប្អូន​របស់​ម្ដាយ​ម៉ាក់​បង្កើត​រស់នៅ​ឯកំ​ពង់​ឆ្នាំង​.​.​ដោយសារ​ម៉ាក់យាយ​កូន​គាត់​ទាមទារ​រក​ប្អូន​នឹក​ប្អូន​គាត់​ខ្លាំងពេក​ម៉ាក់​ក៏​តាម​ដើរ​ស្វែងរក​រហូត​ទើប​ជួប​គ្រួសារ​មួយ​នោះ​ហើយក៏​នាំ​យក​ចូលផ្ទះ​.​ ​ទីបំផុត​កូន​ដឹង​ហើយ​ដូចសព្វថ្ងៃ​នេះ​ ​ស្រី​ម្នាក់​នោះ​សាហាវ​ខ្លាំង​បំផុត​ ​គឺ​គេ​មិនបាន​គិត​ពី​ក្រុម​គ្រួសារ​យើង​ទេ​ ​វា​នៅក្មេង​សោះ​ហើយ​មាន​ប្ដី​ទៀត​បែរជា​លួច​សហាយស្មន់​នឹងគ្នា​នៅ​លើ​ផ្ទះ​ម៉ាក់​.​.​ទី​បំផុត​អ្វី​ៗ​ដូចសព្វថ្ងៃ​នេះ​”​។

    ​ជាមួយនឹង​ការ​បង្ហោះ​នេះ​ ​ធ្វើ​ឱ្យ​ពាក្យ​សរសើរ​ចំពោះ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​និង​ ​ភរិយា​ក្រោយ​ ​ប្រែក្លាយ​ជា​ការរិះគន់​កក្រើក​ហ្វេ​សប៊ុ​ក​ ​ខណៈ​ដែល​អ្នកលេង​ហ្វេ​សប៊ុ​ក​មិន​តិច​នោះ​ទេ​ ​រំលេច​សំណេរ​ថា​ ​បើ​ទោះជា​អស់​និស្ស័យ​នឹង​ភរិយា​ ​ក៍​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​មិន​គួរ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្អូន​ជីដូនមួយ​របស់​ប្រពន្ធ​តាំងពី​នៅ​ល្អូកល្អិន​បែបនេះ​នោះ​ដែរ​។​ ​អ្នកលេង​ហ្វេ​សប៊ុ​ក​បាន​ទាំង​រិះគន់​ថ្នាក់ដឹកនាំ​របស់ក្រ​សួង​វប្ប​ធ​ម៍​រូប​នេះ​ ​ធ្វើ​មិន​ដូច​ទ្រឹស្ដី​ ​ដែល​តែង​ទាមទារ​អោយ​តារា​សិល្បៈ​គោរព​ភាព​ថ្លៃថ្នូរ​ ​និង​កុំ​ធ្វើអោយ​ប៉ះពាល់​តម្លៃ​សីល​ធ​ម៍​សង្គម​នា​ពេល​កន្លងមក​នោះ​ផង​។​ ​យ៉ាង​ណា​ក៍​ដោយ​ ​គេ​មិនទាន់​ជឿ​ថា​ ​ការ​បង្ហោះ​បើក​កកាយ​របស់​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​គឺជា​ការពិត​ទាំងស្រុង​ទេ​ ​ដោយ​ទើបតែ​ភរិយា​ក្រោយ​របស់​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហោះ​ទទួលស្គាល់​មុន​នេះ​ប៉ុណ្ណោះ​ ​ទើប​ម្នា​ក់ៗ​ស្រឡាំងកាំង​។​ ​

    ​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​ភរិយា​ក្រោយ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ដែល​ប្រើ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Tep​ ​Sreythea​ ​បាន​សរសេរ​បង្ហោះ​ថា​”​ខ្ញុំ​ថែរក្សា​បង​ ​ខ្ញុំ​នៅ​កំសត់​ជាមួយ​បង​អស់​រយៈពេល​ ​12​ ​ឆ្នាំ​ហើយ​ ​ខ្ញុំ​មិនដែល​ចង់បាន​ថានៈ​អ្វី​នោះ​ទេ​ ​ខ្ញុំ​សុំ​ត្រឹម​ជា​ភរិយា​ដ៏​ល្អ​ ​និង​ការរស់នៅ​ដ៏​សាម​ញ​មួយ​ដូចគេដូចឯង​ ​ទោះបី​បង​ជួប​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ​ក៏​ខ្ញុំ​សូម​សន្យា​ថា​នឹង​មើលថែ​បង​លុះ​អវ​សាន្ត​.​.​.​.​.​.​

    ​ជូនពរ​បង​មាន​សុខភាព​ល្អ​ ​អាយុ​យឺនយូរ​ដើម្បី​ជា​ម្លប់​ដ៏​កក់ក្តៅ​នៃ​ខ្ញុំ​ ​និង​កូនចៅ​របស់​បង​ ​ដែល​គោរព​ស្រឡាញ់​បង​ ​គ្មាន​រង្គៀ​ស​ឡើយ​.​.​.​.​.​”​។​ ​សា​រមួយល្បៈ​របស់​អ្នកនាង​ ​បង្ក​ឱ្យ​ផ្ទុះ​ការ​ចាប់​អា​រម្ម​ណ៍​ភ្លាម​ៗ​ ​ដោយសារតែ​ ​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​និង​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ត្រូវ​គេ​ដឹង​ថា​ ​ជា​សាធារណៈ​ថា​ ​បាន​លែងលះ​គ្នា​ផ្លូវការ​កាលពី​ឆ្នាំ២០១០​ ​ដែល​គិត​មកដល់ពេលនេះ​ ​គឺ​តែ៩ឆ្នាំ​ ​ប៉ុន្តែ​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​បាន​សារភាព​ថា​ ​មាន​ទំនាក់ទំនង​ជាមួយ​អតីត​បងថ្លៃ​របស់​ខ្លួន​ ​រហូតដល់១២ឆ្នាំ​ហើយ​។​ ​សារ​របស់​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​ហាក់ជា​ការ​ទទួលស្គាល់​ចំពោះ​ការ​បើក​កកាយ​របស់​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​ដែល​អះអាង​ថា​ ​អ្នកនាង​ ​និង​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បាន​ទាក់ទងគ្នា​តាំងពី​មុន​ដំណឹង​លែងលះ​ ​កើតឡើង​។​

    ​នៅ​មិនទាន់​ដឹង​ថា​ ​សង្គ្រាម​ពាក្យសម្ដី​នឹង​បន្ត​ផ្ទុះ​ក្រោយ​ការ​បង្ហោះ​ទទួលស្គាល់​នេះ​ ​ឬ​ ​យ៉ាងណា​នោះ​ទេ​ ​ខណៈ​ដែល​ហ្វេ​សប៊ុ​ក​របស់​ភាគី​ទាំង៣​ ​គឺ​ ​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​និង​ ​ភរិយា​ក្រោយ​ ​បន្ត​បង្ហោះ​អត្ថន័យ​ឌឺដង​គ្នា​ជា​ហូរហែរ​ស្រាប់ហើយ​៕​

  • ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​ផ្លូវ​អាទិភាព​មួយចំនួន​សម្រាប់​រថយន្តក្រុង​

    ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​ផ្លូវ​អាទិភាព​មួយចំនួន​សម្រាប់​រថយន្តក្រុង​

    ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​កា​រដឹក​ញ្ជូន​អ្នកដំណើរ​តាមរយៈ​រថយន្តក្រុង​សាធារណៈ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​ផ្លូវ​អាទិភាព​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ​សម្រាប់​ការ​ដឹកជញ្ជូន​ខ្សែរថ​យន្ត​ក្រុង​ស្វយ័ត​របស់​រដ្ឋ​ប្រកបដោយ​ភាព​រហ័ស​ទាន់ចិត្ត​ ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

    ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​បាន​អៈអាង​ថា​ ​ការកំណត់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​នេះ​ ​គឺ​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ដឹកជញ្ជូន​តាមរយៈ​មធ្យោបាយ​សាធារណៈ​រួម​មួយ​នេះ​ឱ្យ​កាន់តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​ ​ពោល​គឺ​ទាក់ទាញ​អ្នក​ជិះ​ឱ្យ​បាន​កាន់​ច្រើន​ ​ដែល​ជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​ ​សំដៅ​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​មានប្រសិទ្ធភាព​។​ ​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​ចាត់​ក្រុម​អ្នកជំនាញ​ចុះ​សិក្សា​ជាមួយ​ភាគី​ជប៉ុន​ដើម្បី​កំណត់​បណ្តាញ​ផ្លូវ​មួយចំនួន​ជា​ផ្លូវ​ឯកទិស​ ​និង​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​ ​បាន​បើកបរ​ដោយ​គ្មាន​ការ​រំខាន​ ​និង​ឧបសគ្គ​អ្វីមួយ​កើតឡើង​។

    ​ ​ឯកឧត្តម​អភិបាល​បាន​អៈអាង​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ពន្លឿន​ការ​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​ឆាប់​ជាទីបំផុត​ ​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​កំពុង​កើតឡើង​ជា​ញឹកញាប់​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​កាត់បន្ថយ​ការ​រំខាន​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​ងាយស្រួល​ ​និង​ធានា​សុវត្ថិភាព​។​

    ​ ​ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ ​និង​ទទួល​រថយន្តក្រុង​ពី​រដ្ឋាភិបាល​ជប៉ុន​នៅ​ព្រឹក​ថ្ងៃទី19​ ​ខែមិថុនា​នេះ​ ​ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​គម្រោង​កែ​លម្អ​ផ្លូវ​អាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​នេះ​ ​គឺ​ដោយសារតែ​បណ្តា​ផ្លូវ​ខ្សែ​រត់​រថយន្តក្រុង​មួយចំនួន​ ​មានការ​ចត​យានយន្ត​គ្មាន​សណ្តាប់​ធ្នាប់​ ​ហើយ​មានការ​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ​ដែល​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើដំណើរ​របស់​រថយន្តក្រុង​ពុំ​បាន​លឿន​រហ័ស​ទាន់ចិត្ត​។

    ​ ​ឯកឧត្តម​ ​ហូរី​ណូ​អ៊ូ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​មធ្យោបាយ​ដឹកជញ្ជូន​តាមរយៈ​រថយន្តក្រុង​ ​គឺ​មានផល​ប្រយោជន៍​ច្រើន​សម្រាប់​ទីក្រុង​ ​និង​មាន​សុវត្ថិភាព​សម្រាប់​អ្នកដំណើរ​ ​ដូច្នេះ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​នឹង​ជួយ​ជំរុញ​ឱ្យ​រាជធានី​ភ្នំពេញ​ដោះស្រាយ​បាន​បញ្ហា​កកស្ទះ​ចរាចរណ៍​។​

    សូម​បញ្ជាក់​ថា​ ​មកដល់ពេលនេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ​បាន​ចំនួន​ ​13ខ្សែ​នៅ​តាម​បណ្តា​ផ្លូវ​សំ​ខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​ជាមធ្យម​ក្នុង​ ​1ថ្ងៃ​ៗ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមរយៈ​សេវាកម្ម​មួយ​នេះ​ចន្លោះ​ពី​ ​2ម៉ឺន6ពាន់​នាក់​ ​ទៅ3ម៉ឺន​នាក់​៕​