Author: អេបិល

  • ស្រា​បៀរ​ ​Tiger​ ​នឹង​ចាប់​រង្វាន់​លើក​ទី​ ​២​ ​នៅ​ថ្ងៃអាទិត្យ​ទី​ ​៣០​ ​ចុង​សប្តាហ៍​នេះ​ ​

    ស្រា​បៀរ​ ​Tiger​ ​នឹង​ចាប់​រង្វាន់​លើក​ទី​ ​២​ ​នៅ​ថ្ងៃអាទិត្យ​ទី​ ​៣០​ ​ចុង​សប្តាហ៍​នេះ​ ​

    ​រាជធានី​ភ្នំពេញ​៖​ ​នៅ​ថ្ងៃអាទិត្យ​ទី​ ​៣០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​ស្រា​បៀរ​ ​Tiger​ ​នឹង​រៀបចំ​ការ​ចាប់​រង្វាន់​លើក​ទីពីរ​សម្រាប់​កម្មវិធី​អាពាហ៍​ពិពាហ៍​រដូវ​កាល​ឆ្នាំ​ ​២០១៨​-​២០១៩​។​

    ​កម្មវិធី​ពិសេស​នេះ​នឹង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ ​MyTV​ ​ចាប់ពី​ម៉ោង​ ​
    ​៨​៖​០០យប់​ ​ដល់​ ​៨​៖​៣០យប់​ ​ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​កំពូល​តារាចម្រៀង​ល្បី​ប្រចាំ​ព្រះរាជា​ចក្រ​កម្ពុជា​គឺ​ ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន​។​ ​

    ​កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់​តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរTiger​ ​សម្រាប់​កម្មវិធី​
    ​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​។​ ​សម្រាប់​ការ​ចាប់​រង្វាន់​លើក​ទីពីរ​នេះ​ ​ស្រា​បៀរ​ ​Tiger​ ​នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី​ ​ជាមួយនឹង​ទឹកប្រាក់​ ​១៥០០​ ​ដុល្លារ​ ​ចំនួន​ ​៥​ ​រង្វាន់​។​

    ​តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​?​ ​
    ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​ ​និង​តាមដាន​ទាំងអស់គ្នា​!​!​!​ ​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​ ​

  • ឱក​ ​សុគន្ធ​កញ្ញា​ ​សួរ​អ្នក​គាំ​ទ្រ​ថា​ ​៖​ ​«​ ​ប្អូន​ស្គាល់​ទូទឹកកក​ទេ​ ​?​ ​»​ ​(មើលវីដេអូ)

    ឱក​ ​សុគន្ធ​កញ្ញា​ ​សួរ​អ្នក​គាំ​ទ្រ​ថា​ ​៖​ ​«​ ​ប្អូន​ស្គាល់​ទូទឹកកក​ទេ​ ​?​ ​»​ ​(មើលវីដេអូ)

    តារា​ស្រី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​ទើបតែ​បាន​បង្ហាញមុខ​វិញ​នៅក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​ ​បន្ទាប់​អ្នកនាង​បាន​បញ្ចប់​ដំណើរ​ក្រេបទឹក​ឃ្មុំ​ជាមួយ​ជាមួយ​ស្វាមី​នៅ​បរទេស​។​ ​មិន​ត្រឹម​ជោគជ័យ​ទាំង​ស្នេហា​ ​និង​ការងារ​នោះ​ទេ​ ​តែ​នៅ​ជីវិត​ក្រៅ​ឆាក​ខ្លះ​ ​នាង​ធ្លាប់​ខកចិត្ត​និង​ឈរ​យំយែក​លែង​ខ្មាសFan​ ​ក៏​មាន​ ​ដែល​ទាំងអស់​នេះ​គឺជា​ការ​បង្ហាញ​ពី​ទំនាក់ទំនង​ស្អិត​រមួត​ជាមួយ​អ្នកគាំទ្រ​របស់​ ​ឱក​ ​សុគន្ធ​កញ្ញា​។​ ​

    ​វីដេអូ​កំប្លែង​ខ្លី​របស់​តារា​ស្រី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ដែល​បាន​បង្ហោះ​នៅពេល​មុន​នេះ​បន្ដិច​ ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​បាន​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​ចាប់អារម្មណ៍​ចំពោះ​ពាក្យ​ ​«​ ​ទូទឹកកក​ ​»​ ​។​ ​ស្រាប់តែ​ក្នុង​វីដេអូ​ខ្លី​មាន​រយៈពេល​មិនដល់​ ​2​ ​នាទី​ផង​នោះ​ ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ដើរ​បង្ហាញ​ទូទឹកកក​ ​ហើយ​សួរ​ទៅកាន់​អ្នកគាំទ្រ​ថា​ ​៖​ ​«​ ​ប្អូន​ស្គាល់​ទូទឹកកក​ទេ​ ​?​ ​បើ​មិន​ស្គាល់​បង​បើក​ឱ្យ​មើល​ ​»​ ​។​ ​ពាក្យសំដី​ចាក់ដោត​នេះ​ ​ធ្វើ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​នាំ​គ្នា​ស៊ែ​រ​វីដេអូបន្ដបន្ទាប់​ ​ដោយភ្ជាប់ជាមួយពាក្យ​ថា​ ​«​ ​ទូ​ទឹក​ក​ក​លូ​វ​ហើយ​ ​»​។​ ​

    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ​៖​ ​

  • អ្នកកាសែត​ស្រី​ដំបូង​របស់​ប្រទេស​ជប៉ុន​ ​មិន​បោះបង់​អាជីព​ប្រមាញ់​រូបភាព​ក្នុង​វ័យ​ ​101​ ​ឆ្នាំ​ ​

    អ្នកកាសែត​ស្រី​ដំបូង​របស់​ប្រទេស​ជប៉ុន​ ​មិន​បោះបង់​អាជីព​ប្រមាញ់​រូបភាព​ក្នុង​វ័យ​ ​101​ ​ឆ្នាំ​ ​

    ​តាមរយៈ​សារព័ត៌មាន​បរទេស​បាន​ចេញផ្សាយ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​បានឱ្យ​ដឹង​ថា​ ​នៅ​វ័យ​ជរា​ ​101​ ​ឆ្នាំ​ ​អ្នកកាសែត​ស្រី​ល្បី​ម្នាក់​ជា​ជនជាតិ​ជប៉ុន​ ​មានឈ្មោះ​ ​Tsuneko​ ​Sasamoto​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​ស្ត្រី​ដំបូង​របស់​ប្រទេស​ជប៉ុន​ដែល​មិនព្រម​បោះបង់​អាជីព​ជា​អ្នកប្រមាញ់​រូបភាព​លើ​ទំព័រ​សារព័ត៌មាន​ ​ដែល​សមត្ថភាព​របស់​លោកយាយ​ត្រូវ​បាន​ពោល​សរសើរ​ពីសំណាក់​មហាជន​ទូទាំង​ពិភពលោក​។​

    ​លោកយាយ​ ​Sasamoto​ ​បាន​ចាប់​អាជីព​អ្នកសារព័ត៌មាន​ ​និង​ប្រ​ម៉ាញ់​រូបភាព​គ្រប់​ហេតុការណ៍​នៅ​ប្រទេស​ ​ចាប់តាំងពី​អាយុ​ ​25​ ​ឆ្នាំ​ ​ហើយ​បាន​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ជាង​ ​70​ ​ឆ្នាំ​ ​ដែល​រួមបញ្ចូល​ទាំង​ប្រវត្តិ​មុន​ ​និង​ក្រោយ​សង្គ្រាម​របស់​ប្រទេស​ជប៉ុន​។​ ​រូបភាព​ជាច្រើន​របស់​លោកយាយ​ ​ត្រូវ​គូសបញ្ជាក់​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំងក្លា​របស់​ប្រទេស​ជប៉ុន​ពី​របប​ផ្តាច់​ការ​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ ​និង​ផល​ប៉ះពាល់​សង្គម​ដែល​កើត​ចេញពី​របប​នោះ​។​

    ​យ៉ាងណាមិញ​ ​លោកយាយ​ ​Sasamoto​ ​បាន​ជួប​ការ​លំបាក​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បន្ដ​អា​ជី​ពប្រ​ម៉ាញ់​រូបភាព​នេះ​នៅ​អំឡុង​ឆ្នាំ​ ​2011​ ​ក្នុង​វ័យ​ ​97​ ​ឆ្នាំ​ ​ជាហេតុ​ធ្វើ​ឱ្យ​លោក​ដកខ្លួន​មួយ​រយៈ​។​ ​លោកយាយ​បានសម្រេច​ចិ​ត្ត​បោះ​ពុម្ភ​ផ្សាយ​ពី​រូបភាព​របស់​លោកយាយ​ ​ជា​សៀវភៅ​មាន​ចំណងជើង​ ​Hyakusai​ ​no​ ​Finder​ ​និង​សៀវភៅ​ ​Centenarian’s​ ​Finder​ ​ដែល​ជា​សៀវភៅ​ចំ​គម្រប់​អាយុ​ ​100​ ​ឆ្នាំ​របស់​លោកយាយ​។​ ​លោកយាយ​បាន​សម្រិតសម្រាំង​រូបភាព​បង្ហាញ​ពី​ស្នាដៃ​ ​និង​ទេពកោសល្យ​ខ្លួន​ ​ហើយ​ដាក់​តាំង​បង្ហាញ​ឱ្យ​សាធារណៈ​ជន​បាន​ចូល​ទស្សនា​ក្នុង​កម្មវិធី​តាំងពិព័រណ៍​។​

    សូមជម្រាប​ផង​ដែរ​ថា​ ​ជីវប្រវត្តិ​ ​និង​ការ​តស៊ូ​ខិតខំ​ប្រឹងប្រែង​ប្រលូក​ក្នុង​អាជីព​ជា​អ្នកប្រមាញ់​រូបភាព​នៅ​លើ​ទំព័រ​សារព័ត៌មាន​របស់​លោកយាយ​ ​Tsuneko​ ​Sasamoto​ ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិតភាព​យន្ដ​ធំ​មួយ​ ​កំពុងតែ​រៀបចំ​ផលិត​ជា​ភាពយន្ដ​ខ្នាត​ធំ​ ​ហើយ​គ្រោង​ដាក់​បញ្ចាំង​នៅ​លើ​ផ្ទាំងសំពត់ស​ក្នុង​រោងកុន​ផង​ដែរ​។​ ​លោកយាយ​ ​Sasamoto​ ​បាន​ប្រាប់​ថា​ ​បើ​មិន​ចង់​បោះបង់​ ​ឬ​រុញរា​ជាមួយ​អាជីព​នេះ​ទេ​ ​ត្រូវ​ចងចាំ​ពាក្យ​មួយ​ឃ្លា​នេះ​ ​«​ ​អ្នក​មិន​គួរ​ប្រែក្លាយ​ជា​មនុស្ស​ខ្ចិល​ ​ហើយ​ចាំបាច់​បំផុត​និង​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ក្នុង​ការ​ថែរក្សា​ជីវិត​របស់​អ្នក​ ​គឺ​មិនព្រម​ចុះចាញ់​»​៕​

  • ពិភពលោក​កំពុង​ភ្ញាក់ផ្អើល​ហេតុការណ៍​បាក់​អគារ​រលំ​នៅ​ខេត្ត​ព្រះសីហនុ​

    ពិភពលោក​កំពុង​ភ្ញាក់ផ្អើល​ហេតុការណ៍​បាក់​អគារ​រលំ​នៅ​ខេត្ត​ព្រះសីហនុ​

    ​មកទល់​ត្រឹម​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី24​ ​មិថុនា​ ​ឆ្នាំ2019នេះ​ ​ចំនួន​អ្នក​ស្លាប់​ ​និង​រង​របួស​ ​ត្រូវ​បាន​គេ​រក​ឃើញថា​បាន​កើន​បន្ថែម​ទៀតហើយ​ ​ដោយ​បាន​រក​ឃើញ​សាកសព2នាក់​បន្ថែម​ទៀត​ ​នៅក្នុង​គំនរ​អគារ​រលំ​នៅ​ខេត្ត​ព្រះសីហនុ​។​ ​ហេតុការណ៍​សោកនាដកម្ម​នេះ​ក៏​កំពុង​រញ្ជួយ​ផ្អើល​ពិភពលោក​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ផង​ដែរ​។​ ​

    ​បើ​តាម​ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​បានឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ម៉ោង8​៖​38នាទី​ ​ព្រឹក​ថ្ងៃទី24​ ​ខែមិថុនា​ ​ឆ្នាំ2019នេះ​ ​ចំនួន​អ្នក​ស្លាប់​កើន​ដល់25នាក់​ ​និង​អ្នករបួស24នាក់​ ​ក្រោយ​ក្រុមសង្គ្រោះ​បាន​រក​ឃើញ​សាកសព​បុរស​ម្នាក់ទៀត​ ​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​។​ ​តុល្យការ​ចុងក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ​ ​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ​និង​រង​របួស​ចំនួន49នាក់​ ​ក្នុង​នោះ​ស្លាប់​ចំនួន25នាក់​ ​(​ស្រី4នាក់​)​ ​ហើយ​អ្នក​រង​របួស​ចំនួន24រូប​ ​(​ស្រី2នាក់​)​។​ ​ក្រុមសង្គ្រោះ​នៅតែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស​ ​ដែល​សង្ស័យ​ថា​ ​អាច​មាននៅ​ក្នុង​គំនរ​អគារ​ដួល​រលំ​នេះ​បន្ត​ទៀត​។​

    ​សូមជម្រាប​ថា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បន្ទាប់ពី​ត្រឡប់​មក​ពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​ដល់​មាតុភូមិ​កម្ពុជា​វិញ​ ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ ​ក៏​ធ្វើដំណើរ​ទាំងយប់​ឆ្ពោះទៅ​កាន់​ក្រុង​ព្រះសីហនុ​ ​ដើម្បី​ពិនិត្យមើល​ស្ថានភាព​ ​នៃ​ការ​ជួយសង្គ្រោះ​មនុស្ស​ចេញពី​គំនរ​អគារ​ដែល​បាក់​រលំ​អគារ​ ​ដែល​កើតឡើង​កាលពី​ថ្ងៃទី22​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នៅក្នុង​ក្រុង​ព្រះសីហនុ​៕​

  • សណ្ឋាគារ​ ​Himawari​ ​Hotel​ ​Apartments​ ​ប្រារព្ធ​ពិធី​ ​“​ថ្លៃ​ង​អំណរគុណ​ភ្ញៀវ​ ​និង​គម្រប់​ខួប​ ​18ឆ្នាំ​”​

    សណ្ឋាគារ​ ​Himawari​ ​Hotel​ ​Apartments​ ​ប្រារព្ធ​ពិធី​ ​“​ថ្លៃ​ង​អំណរគុណ​ភ្ញៀវ​ ​និង​គម្រប់​ខួប​ ​18ឆ្នាំ​”​

    ​ភ្នំពេញ​៖​ ​ថ្ងៃសុក្រ​ ​ទី21​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​សណ្ឋាគារ​ ​Himawari​ ​Hotel​ ​Apartments​ ​បាន​រៀប​កម្ម​វិ​ធី​ថ្លៃ​ង​អំណរគុណ​ភ្ញៀវ​ ​ដែល​ពិធី​នោះ​បាន​ប្រារព្ធ​ឡើង​ក្នុង​ឪ​កាស​គម្រប់​ខួប18ឆ្នាំ​ ​របស់​សណ្ឋាគារ​តែម្តង​ ​កម្មវិធី​ទាំងមូល​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​នៅក្នុង​សាល​ប្រជុំ​ ​Sun​ ​Flower​ ​Ballroom​ ​ដែល​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ប្រមាណ​ជាង​ ​350នាក់​ ​ជាពិសេស​កម្មវិធី​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ថ្លៃ​ង​អំណរគុណ​ដល់​អតិថិជន​ ​ដែល​តែងតែ​បន្ត​ការ​គ្រាំ​ទ្រ​សេវាកម្ម​របស់​សណ្ឋាគារ​ ​Himawari​ ​Hotel​ ​Apartments​ ​អស់​រយៈពេល18ឆ្នាំ​មក​ហើយ​ ​និង​ការ​ប្តេជ្ញា​បន្ត​ភាពជា​ដៃ​គូរ​ដ៏​យូរអង្វែង​ជាមួយ​អតិថិជន​។​

    កម្មវិធី​មាន​រួមបញ្ចូល​ទាំង​ការ​ជូន​វត្ថុ​អនុស្សារី​យ៍​ទៅកាន់​ភ្ញៀវ​កិត្តិយស​ ​ការ​តាំង​ពិ​ពណ៌​គំនូរ​ ​Foo​ ​Art​ ​ការ​បង្ហាញ​ម៉ូត​សំលៀកបំពាក់​ខ្មែរ​ពី​ ​Sentosa​ ​Silk​ ​និង​ ​ម៉ាក​ ​Sui​ ​Joh​ ​និង​ការ​ទស្សនៈ​កិច្ច​បន្ទប់​ថ្មី​ៗ​ ​ដែល​ទើប​តែ​ឌីស្សាញ​ហើយ​ថ្មី​ៗ​ ​កម្មវិធី​មានការ​ចាប់​រង្វាន់​ជាច្រើន​ជូន​ដល់​ភ្ញៀវ​កិត្តិយស​ ​និង​មាន​បម្រើ​អាហារ​ ​ជាមួយ​ភេសជ្ជៈ​ ​តាម​បែប​ប្រទេស​សិង្ហបុរី​ ​ព្រមទាំង​មាន​ស្រាក្រហម​ ​និង​ស្រា​បៀរ​ស្រស់​ ​និង​ថ្មី​ៗ​ ​ពី​សណ្ឋាគារ​ ​Himawari​ ​Hotel​ ​Apartments​។​

    ​នា​ល្ងាច​នោះ​ផង​ដែរ​ ​សិល្បះ​ករ​គំនូរ​ដ៏​ល្បី​ល្បាយ​មួយ​រូប​គឺ​លោក​ ​Foo​ ​Kwee​ ​Horng​ ​ដែល​ជា​ជនជាតិ​សិង្ហបុរី​ ​លោក​បាន​គូរគំនូរ​ជាច្រើន​ពីទី​តាំង​តំបន់​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ ​ដែល​គាត់​ទៅ​កៅ​សាន្ត​នៅ​ទីនោះ​មាន​ដូចជា​៖​ ​ទីក្រុង​ភ្នំពេញ​ ​ក្រុងកែប​ ​ខេត្តកំពត​ ​និង​ខេត្តសៀមរាប​ជាដើម​។​ ​ដោយ​គាត់​បាន​លក់​រូបគំនូរ​ទាំងអស់​នោះ​ដើម្បី​យក​ថវិកា​ឧប​ត្ថ​មទៅ​អង្គការ​ ​St​ ​John​ ​ភ្នំពេញ​ ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បាន​ប្តេជ្ញា​ជួយ​ជំរុញ​ផ្នែក​សុខភាព​ ​និង​សុខ​មា​ភាព​របស់​ប្រជាជន​កម្ពុជា​ ​តាមរយៈ​ការ​បង្រៀន​ពីរ​បៀ​បកា​រស​ង្គ្រោះ​បឋម​ ​និង​ការ​ផ្តល់​ការ​ការសង្គ្រោះ​បឋម​ជា​សាធារណៈ​នៅក្នុង​ព្រឹត្តិការ​មួយចំនួន​ដែល​កើតមានឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​ ​ហើយ​អង្គការ​ ​St​ ​John​ ​ក៏​ជា​អង្គការ​ដែល​បាន​ផ្តល់​ជំនួយ​សប្បុរសធម៌​មកកាន់​ប្រទេស​កម្ពុជា​។​ ​ដោយមាន​ការ​គ្រាំ​ទ្រ​ពីអ​គ្គ​នាយក​សណ្ឋាគារ​ ​Himawari​ ​Hotel​ ​Apartments​ ​គឺ​លោក​ ​Andrew​ ​Tay​ ​រូប​គំនូរ​បស់​លោក​ ​Foo​ ​Kwee​ ​Horng​ ​ត្រូវ​បាន​លក់​ទៅ​អោយ​ក្រុមហ៊ុន​សិង្ហបុរី​ក្នុង​ប្រទេស​កម្ពុជា​មួយចំនួន​ដែល​មាន​ដូចជា​ធានា​គារ​ ​Phillip​ ​Bank​ ​ជាដើម​ ​ដែល​គាត់​បាន​ទិញ​គំនូរ​មួយចំនួន​ ​ហើយ​ចំណូល​ដែល​ពី​ការ​លក់​ផ្ទាំងគំនូរ​មួយ​រយ​ភាគរយ​នៃ​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ទៅ​អង្គការ​ ​St​.​ ​Jonh​ ​ភ្នំពេញ​។​


  • ការិយាល័យ​សន្និបាត​ ​និង​ពិព័រណ៍​ថៃ​ ​(​TCEB​)​ ​បង្កើត​កម្មវិធី​ ​ដែល​មានឈ្មោះ​ថា​ ​“​TIME​ ​2019​”​ ​ដើម្បី​បង្កើន​ឱកាស​អាជីវកម្ម​សម្រាប់​ប្រទេស​ ​អាស៊ាន​ ​+​ ​6​

    ការិយាល័យ​សន្និបាត​ ​និង​ពិព័រណ៍​ថៃ​ ​(​TCEB​)​ ​បង្កើត​កម្មវិធី​ ​ដែល​មានឈ្មោះ​ថា​ ​“​TIME​ ​2019​”​ ​ដើម្បី​បង្កើន​ឱកាស​អាជីវកម្ម​សម្រាប់​ប្រទេស​ ​អាស៊ាន​ ​+​ ​6​

    ​ការិយាល័យ​សន្និបាត​និង​ពិព័រណ៍​ថៃ​ ​(​Thailand​ ​Convention​ ​and​ ​Exhibition​ ​Bureau​,​ ​TCEB​)​ ​គឺជា​អង្គការ​សាធារណៈ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជ​ក្រឹត្យ​ ​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​ ​28​ ​ខែកញ្ញា​ឆ្នាំ​ ​2002​ ​ដើម្បី​លើកកម្ពស់​ប្រទេស​ថៃ​ជា​ទិសដៅ​សម្រាប់​កិច្ចប្រជុំ​ ​ការ​លើកទឹកចិត្ត​ ​ការ​ធ្វើសន្និសីទ​ ​និង​ការរៀបចំ​តាំងពិព័រណ៍​ ​ដែល​ត្រូវ​បាន​ស្គាល់​ដោយ​អក្សរកាត់​ ​”​MICE​”​ ​និង​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​ប្រមូល​ផ្តុំ​នេះ​យ៉ាង​ខ្លាំងក្លា​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ក្លាយជា​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​សម្រាប់​ព្រឹត្តិ​ការណ៍​ ​MICE​។​

    ​TCEB​ ​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ​ ​និង​ជា​ប្រភព​នៃ​សេវាកម្ម​ផ្តល់​ការ​ប្រឹក្សា​ដ៏​ជំនាញ​ទៅលើ​ ​កិច្ចប្រជុំ​ ​និង​កម្មវិធី​លើក​ទឹក​ចិត្ដ​ ​ដែល​ជា​ប្រភព​ព័ត៌មាន​មួយ​ដំបូន្មាន​ ​និង​អនុសាសន៍​មួយ​ស្តី​ពី​ការ​លើកកម្ពស់​កិច្ចប្រជុំ​ថ្នាក់​អន្តរជាតិ​ ​និង​ការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​ ​ជួយ​សមាគម​អន្ដរ​ជាតិ​ក្នុង​ការរៀបចំ​អនុសញ្ញា​នៅក្នុង​ប្រទេស​ថៃ​ ​និង​សេវា​តាំងពិព័រណ៍​ ​ដោយ​ជួយ​ក្នុង​ការរៀបចំ​ការ​តាំង​ពិ​ពណ៌​ខ្នាត​កណ្តាល​ ​និង​ខ្នាត​ធំ​ ​លំដាប់​អន្តរជាតិ​។​

    ​ការិយាល័យ​សន្និបាត​ ​និង​ពិព័រណ៍​ថៃ​ ​(​TCEB​)​ ​សមាគម​លើកទឹកចិត្ត​ ​និង​សន្និបាត​ថៃ​ ​(​Thailand​ ​Incentive​ ​and​ ​Convention​ ​Association​,​ ​TICA​)​ ​និង​ ​SITE​ ​Thailand​ ​Chapter​ ​បាន​បង្ហាញ​ពី​ឧស្សាហកម្ម​ដ៏​ល្អ​បំផុត​សម្រាប់​ ​MICE​ ​ដែល​នឹង​ពង្រីក​ឱកាស​អាជីវកម្ម​សម្រាប់​ប្រតិភូ​ ​ដែល​ចូលរួម​ក្នុង​ការ​លើកទឹកចិត្ត​ ​និង​ការ​ផ្លាស់​ប្តូរ​កិច្ចប្រជុំ​ថៃ​ ​(​Thailand​ ​Incentive​ ​&​ ​Meeting​ ​Exchange​,​ ​TIME​)​ ​2019​,​ ​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​របស់​ ​TCEB​ ​នេះ​ ​ចាប់ពី​ថ្ងៃទី10​ ​ដល់​ថ្ងៃទី15​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នៅក្នុង​ទីក្រុង​បាងកក​ ​និង​នៅ​ខេត្ត​ភូ​កេត​ ​ដែល​ជា​ខេត្ត​ពេញ​ដោយសក្តានុពល​ខាង​វិស័យ​ទេសចរណ៍​ ​និង​ធួ​រកិ​ច្ច​ ​និង​ជា​ខេត្ត​ធំ​ទី2នៅក្នុង​ប្រទេស​ថៃ​។​

    ​នៅក្នុង​ព្រឹត្ត​ការ​ ​ដែល​មានឈ្មោះ​ថា​ ​“​TIME​ ​2019​”​ ​TCEB​ ​បាន​រៀបចំ​កិច្ចប្រជុំ​ចំនួន40​ ​អ្នក​រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ ​(​MI​)​ ​និង​អ្នក​រៀបចំ​គ​ម្រា​ង​ ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ ​+​6​ ​ដែល​ជា​កិច្ចប្រជុំ​ដ៏​សំខាន់​ ​និង​ជាទី​ផ្សារ​ដ៏​ធំ​របស់​ប្រទេស​ថៃ​។​ ​TCEB​ ​បាន​បង្កើត​យុទ្ធ​សាស្រ្ត​ដែល​មាន​ភាព​ស៊ីសង្វាក់​គ្នា​ក្នុង​ការ​ដាក់​ទីតាំង​ ​TCEB​ ​ជា​មេដឹកនាំ​គំនិត​សហ​បង្កើត​ ​អ្នក​សហការ​ ​និង​ភាពជា​ដៃគូ​ ​ដើម្បី​ភាព​ជោគជ័យ​របស់​ ​MICE​ ​ទាំងអស់​។​
    ​TIME​ ​2019​ ​ត្រូវ​បាន​រៀបចំឡើង​តាមរយៈ​ការ​សហការ​ជាមួយ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Bangkok​ ​Airways​,​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Thai​ ​Airways​ ​International​ ​(​THAI​)​ ​និង​ ​BMW​ ​(​ប្រទេស​ថៃ​)​ ​ក្រោម​កិច្ច​ព្រមព្រៀង​រួមគ្នា​មួយ​។​ ​វា​គឺជា​យុទ្ធ​សាស្រ្ត​ជំនួញ​រួម​មួយ​ដែល​ផ្តោត​លើវ​ប្ប​ធម៌​អាស៊ី​ ​ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​ ​និង​កា​រកម្​សាន្​ដ​ជា​មូលដ្ឋាន​សម្រាប់​ទំនាក់ទំនង​អាជីវកម្ម​ដ៏​រឹងមាំ​មួយ​។​

    ​គំនិត​រួមគ្នា​ ​(​Togetherness​)​ ​នៅក្នុង​កម្មវិធី​ ​TIME​ ​2019​ ​មាន​ ​3ចំណុច​សំ​ខាន់​ៗ​គឺ​ ​ការ​ធ្វើ​សិក្ខាសាលា​ស្តី​ពី​ ​”​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​”​ ​និង​ ​”​ការដោះដូរ​ពាណិជ្ជកម្ម​”​ ​រវាង​ ​40​ ​សហគ្រិន​ថៃ​ ​MICE​ ​និង​អ្នក​រៀបចំ​ព្រឹត្តិ​ការណ៍​ ​40​ ​MI​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី11​ ​ខែមិថុនា​ ​នៅ​ទីក្រុង​បាងកក​ ​បន្ទាប់មក​គឺ​មានដំណើរ​ទស្សនកិច្ច​ ​’​ផ្លាស់​ប្តូរ​បទពិសោធន៍​’​ ​ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​វប្បធម៌​គ្នា​ទៅវិញទៅមក​នៅក្នុង​ខេត្ត​ភូ​កេត​ ​នៅ​ស្រុក​ ​Phang​ ​Nga​ ​ពី​ថ្ងៃទី12​ ​ដល់​ថ្ងៃទី15​ ​ខែមិថុនា​ ​ដែល​មាន​ប្រទេស​ចំនួន12ប្រទេស​ចូលរួម​ ​ដែល​មាន​ដូចជា​ ​ប្រទេស​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ចិន​ ​ឥណ្ឌូណេស៊ី​ ​ហ្វីលីពីន​ ​ថៃ​ ​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​ឥណ្ឌា​ ​និង​ប្រទេស​អូស្ត្រាលី​។​
    ​ព្រឹត្តិ​ការណ៍​នេះ​នឹង​ក្លាយទៅជា​ព្រឹត្តិ​កា​រណ៌​ជាតិ​ដែល​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​នៃ​កិច្ចប្រជុំ​ ​ការ​លើកទឹកចិត្ត​ ​និង​ការពង្រីក​អាជីវកម្ម​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​ព្រឹត្តិ​ការណ៍​នេះ​គឺជា​ឆ្នាំទី4​ ​របស់​ ​TCEB​ ​ជាមួយនឹង​គំនិត​រួមគ្នា​ ​-​ ​ការ​រួមបញ្ចូល​សមត្ថភាព​នៃ​គ្រប់​វិស័យ​ទាំងអស់​នៅក្នុង​ប្រទេស​ថៃ​ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ថ្នាក់​តំបន់​ ​និង​ភាព​ខុសគ្នា​ ​ដើម្បី​ជ្រៀតចូល​ទៅ​ក្នុង​ទីផ្សារ​អាស៊ាន​ ​+​6​៕​


  • គួរ​ឱ្យ​សរសើរ​!​!​ ​សិល្បករ​ខ្មែរ​ស្លៀក​ពាក់​បែប​ទស​វត្ស​រ៍ទី៦០​ ​បំផុសគំនិត​ជិះ​ស៊ីក្លូ​ ​ដើម្បី​ទេសចរណ៍​ ​

    គួរ​ឱ្យ​សរសើរ​!​!​ ​សិល្បករ​ខ្មែរ​ស្លៀក​ពាក់​បែប​ទស​វត្ស​រ៍ទី៦០​ ​បំផុសគំនិត​ជិះ​ស៊ីក្លូ​ ​ដើម្បី​ទេសចរណ៍​ ​

    ​នា​ព្រឹក​ថ្ងៃទី២២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​និង​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បាន​បំផុស​តុបតែង​កាយ​យ៉ាង​ស្រស់​ប្រណិត​ក្នុង​ឈុត​​ទស​វត្ស​រ៍ទី៦០​ ​ដើម្បី​ចូលរួម​អភិរក្ស​កម្មវិធី​«​ជិះ​ស៊ីក្លូ​ដើម្បី​ទេសចរណ៍​»​ ​រៀបចំ​ធ្វើឡើង​នា​ត្រើយម្ខាង​រាជធានី​ភ្នំពេញ​។​ ​

    ​ ​ថ្លែង​ក្នុង​ឱកាស​នោះ​ ​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​បានឱ្យ​ដឹង​ថា​អ្នកនាង​ពេញចិត្ត​ចូលរួម​ការ​លើកកម្ពស់​វិស័យ​ស៊ីក្លូ​ខ្មែរ​ឱ្យ​កាន់តែ​ល្អ​តាម​ការរៀបចំ​ពីទី​ភ្នាក់ងារ​ទេសចរណ៍​។​ ​យើង​ដឹង​ហើយ​ថា​ ​ស៊ីក្លូ​ខ្មែរយើង​បាន​ជួយ​សម្រួលការ​ដឹកជញ្ជូន​គ្រប់យ៉ាង​នា​សម័យមុន​។​

    ​យ៉ាងណាមិញ​ ​អ្នកនាង​យុគ​ ​ចិន្តា​បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា​ ​និង​ចូលរួម​បំផុស​ចលនា​ស៊ី​ក្លូ​ខ្មែរ​ឱ្យ​គង់វង្ស​ដើម្បី​ថែទាំ​និង​ការពារ​ពិសេស​លើកមុខ​ផ្នែក​ទេសចរណ៍​។​ ​នា​ឱកាស​នោះ​ឃើញ​មាន​វត្តមាន​តារា​ជាច្រើន​ចូលរួម​កម្មវិធី​ខាងលើ​ដូចជា​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ហង្ស​ ​សុជាតា​ ​កញ្ញា​ហ្វី​យ៉ា​ ​អ្នកនាង​លីវ​ ​ម៉ូ​នី​កា​ ​វ៉ាន់​ ​លី​លី​ ​លោក​ ​ស៊ី​ម​ ​សុវណ្ណ​ដូ​ឡា​ ​លោក​ឆា​លី​ ​ព្រមទាំង​តារា​មួ​ចំនួន​ទៀតផង​ដែរ​៕


  • 50​ ​ឆ្នាំ​ហើយ​ ​មរតក​ភាពយន្ដ​ខ្មែរ​នៅ​អតីតកាល​បាន​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​ថៃ​ ​

    50​ ​ឆ្នាំ​ហើយ​ ​មរតក​ភាពយន្ដ​ខ្មែរ​នៅ​អតីតកាល​បាន​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​ថៃ​ ​

    ​តាមរយៈ​ប្រភព​ក្រុម​អ្នក​អភិរក្ស​ភាពយន្ដ​អ​តី​កាល​ក្នុង​ប្រទេស​ថៃ​ ​បាន​អះអាង​ថា​ ​នៅពេល​និយាយ​ដល់​ភាពយន្ដ​ខ្មែរ​ ​ដែល​ជនជាតិ​ថៃ​ស្គាល់​ច្បាស់​ជាងគេ​បំផុត​នោះ​គឺ​ ​រឿង​ ​«​ ​ពស់​កេងកង​ ​»​ ​ដែល​បាន​ផលិត​នៅ​ ​ព.ស​ ​2513​ ​ត្រូវ​នឹង​ឆ្នាំ​ ​1970​ ​ជា​ភាពយន្ដ​ល្បី​រន្ទឺ​មួយ​ ​រវាង​ការផលិត​ពីសំណាក់​ផលិតករ​ ​ខ្មែរ​-​ថៃ​ ​ហើយ​បាន​ចូល​មក​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​ថៃ​ជាច្រើន​រឿង​ទៀត​ដូចជា​ ​រឿង​ ​ខ្យងស័ង្ខ​ ​,​ ​រឿង​ ​ពស់​កេងកង​ ​ភាគ​ ​2​ ​,​ ​រឿង​ ​នាង​ផ្តិលមាស​,​ ​រឿង​ ​នាង​សក់​ក្រអូប​ ​,​ ​រឿង​ ​ធីតា​ឃ្លោក​ទិព្វ​ ​…​ជាដើម​ ​។​ ​ទាំងនេះ​គឺជា​ភាពយន្ដ​សហ​ផលិតកម្ម​កម្ពុជា​និង​ថៃ​ ​ដែល​បាន​ផលិត​នៅ​ឆ្នាំ1970​។​ ​នៅ​មាន​ភាពយន្ដ​មួយចំនួន​ទៀត​រវាង​ប្រទេស​ទាំងពីរ​ ​ដែល​មានគុណ​ភាពល្អ​កំពុង​រក្សាទុក​នៅក្នុង​ប្រទេស​ថៃ​។​

    ​នៅក្នុង​នោះ​ដែរ​ ​ក៏​មាន​ភាពយន្ដ​ល្បី​រន្ធឺ​ ​«​ស្នេហ៍​ឆ្លង​វេហា​»​ ​ជា​ភាពយន្ត​ដែល​បាត់​ទៅ​ជិត50ឆ្នាំមុន​ ​ដែល​ស្ទើរតែ​មិន​ជឿ​ថា​ ​នៅតែ​រក្សា​បាន​នៅ​គុណភាព​ល្អ​ទាំងស្រុង​នៅក្នុង​ប្រទេស​ថៃ​ ​។​ ​ស្នេហ៍​ឆ្លង​វេហា​ ​ឬ​ ​รัก​ข้าม​ขอบ​ฟ้า​ ​ជា​ភាពយន្ត​ដែល​ផលិត​ឡើង​ពី​សហ​ផលិតកម្ម​កម្ពុជា​និង​ថៃ​ ​ដែល​បាន​នាំ​សម្តែង​ដោយ​ ​លោក​ ​ជា​ ​យុទ្ធ​ថន​ ​និង​លោកស្រី​ ​ឌី​ ​សា​វ៉េ​ត​ ​(​ ​តារា​ខ្មែរ​ ​)​ ​លោក​ ​សម្បត្តិ​ ​មេ​ថា​នី​ ​និង​លោកស្រី​ ​អរញ្ញ​យ៉ា​ ​ណាម​វង្ស​ ​(​ ​តារា​ថៃ​ ​)​ ​សម្តែង​រួមគ្នា​ដោយ​អម​ជាមួយ​បទចម្រៀង​ ​ស្នេហ៍​ឆ្លង​វេហា​ ​ដែល​ច្រៀង​ដោយ​ ​លោកតា​ ​ស៊ិន​ស៊ីសាមុត​ ​និង​ ​លោកស្រី​ ​ឌី​ ​សា​វ៉េ​ត​ ​ខណៈ​ពេល​ចាក់​បញ្ចាំង​ក្នុង​ប្រទេស​កម្ពុជា​ ​ចំណែក​ប្រទេស​ថៃ​អម​ដោយបទ​ ​รัก​ข้าม​ขอบ​ฟ้า​ ​ដែល​បកស្រាយ​ដោយ​លោក​ ​សម្បត្តិ​ ​និង​លោកស្រី​ ​អរញ្ញ​យ៉ា​ ​។​

    ​យ៉ាងណាមិញ​ ​តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន​ថៃ​ ​ឱ្យ​ដឹងផង​ដែរ​ថា​ ​ភាពយន្ដ​វ័យ​ចំណាស់​របស់​កម្ពុជា​ទាំងនេះ​ ​មាន​ខ្លះ​បាន​បាត់បង់​នៅក្នុង​ភ្លើងសង្គ្រាម​ ​ហើយ​ខ្លះទៀត​ក៏​កំពុង​ស្រាវជ្រាវ​ឯកសារ​ដើម្បី​យក​មក​រក្សា​ ​និង​អភិរក្ស​ទុក​ឡើងវិញ​។​ ​ភាព​ល្បីល្បាញ​នៃ​វប្បធម៌​ភាពយន្ត​ខ្មែរ​នៅ​លើទឹក​ដី​ប្រទេស​ថៃ​ ​នៅ​ខ​ណះ​ដែល​កម្ពុជា​បាន​បោះជំហាន​យ៉ាង​វែង​ទៅមុខ​លើ​វិស័យ​ភាពយន្ត​មុន​ប្រទេស​ថៃ​។​ ​នេះ​អាច​និយាយ​បាន​ថា​ ​ប្រទេស​ថៃ​ ​យក​ភាពយន្ត​ខ្មែរ​ជា​គ្រូ​ ​សម្រាប់​អ​ភិ​វ​ឌ្ឈ​ភាពយន្ត​របស់​គេ​៕​


  • កម្រង​រូបភាព​កម្រ​ឃើញ​នៃ​ការ​តុបតែង​កាយ​តួ​របាំ​ក្នុង​ឆ្នាំ​​1949​

    កម្រង​រូបភាព​កម្រ​ឃើញ​នៃ​ការ​តុបតែង​កាយ​តួ​របាំ​ក្នុង​ឆ្នាំ​​1949​

    ​នៅក្នុង​ទម្រង់​របាំ​បុរាណ​ខ្មែរ​ ​សម្លៀកបំពាក់​ពិតជា​មាន​សារៈសំខាន់​ទាក់ទង​នឹង​សោភ័ណ្​ឌ​ភាព​។​ ​មុន​ពេល​ចេញ​សម្ដែង​ម្ដង​ៗ​ ​ក្រុមរបាំ​តែងតែ​ពិនិត្យ​ពិ​ចៃ​ចំពោះ​សម្លៀកបំពាក់​តែង​កាយ​ឱ្យ​តឹងណែន​នឹង​ខ្លួនប្រាណ​ ​ហើយ​ការ​ស័ក្ដិសម​នោះ​ក៏​ចាំបាច់​អាច​ធ្វើ​ឱ្យ​ពួកគេ​ធ្វើកាយវិការ​យ៉ាង​ងាយស្រួល​ផង​ដែរ​។​

    ​ក្រឡែ​ក​ទៅ​មើល​អតីតកាល​វិញ​ ​ការ​តុបតែង​កាយ​របស់​នាដកា​នា​ម័យ​មុន​ ​ពិតជា​មាន​សោភ័ណ្ឌ​ប្រណីត​ដែល​កម្រ​ក​នឹង​បានឃើញ​ខ្លាំង​ណាស់​ ​។​ ​ឯក​សារ​ចាស់​ៗ​បាន​បន្សល់ទុក​តិចតួច​ ​ឱ្យ​កូនខ្មែរ​ចងចាំ​ពី​សិល្បៈ​ដូនតា​របស់​យើង​។​ ​ចង់​ដឹង​ថា​ ​ការ​តុបតែង​កាយ​តួ​របាំ​ ​ពី​សម័យ​បុរាណ​ពិតជា​ល្អ​ស្អាត​បែប​ណា​នោះ​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ ​៖​

    រូបភាពពី៖ Gonzalo Cancino 

  • ម៉ម​ ​ពេជ្ជរិទ្ធ​ ​ប្រកាស​ឈប់​ធ្វើ​បទចម្រៀង​ ​រហូត​ណា​អ្នករក​ស៊ី​យូ​ធូប​នៅតែ​បន្ដ​លួច​ស្នាដៃ​យក​ទៅ​បង្ហោះ​

    ម៉ម​ ​ពេជ្ជរិទ្ធ​ ​ប្រកាស​ឈប់​ធ្វើ​បទចម្រៀង​ ​រហូត​ណា​អ្នករក​ស៊ី​យូ​ធូប​នៅតែ​បន្ដ​លួច​ស្នាដៃ​យក​ទៅ​បង្ហោះ​

    ​មុន​នេះ​បន្ដិច​ស្រាប់តែ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​មើលឃើញ​ថា​ ​ម្ចាស់​បទ​«​ ​ឆ្ងាយ​ ​»​ ​បាន​បង្ហោះ​សារ​ទៅកាន់​មហាជន​ថា​ ​ខ្លួន​ត្រូវ​បាន​បរាជ័យ​កិច្ចការ​ពារ​ស្នា​រ​ដៃ​ខ្លួន​ ​ដោយ​ការ​លួច​ស្នាដៃ​ចម្រៀង​របស់​ខ្លួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​អស់​រយៈពេល​រាប់​ខែ​ ​ទៅ​បង្ហោះ​យ៉ាង​រប៉ាត់រប៉ាយ​ ​និង​កេង​ចំណេញ​ ​គ្មាន​សណ្ដាប់ធ្នាប់​ ​និង​ ​គ្មាន​ការអនុញ្ញាត​ ​គ្មាន​ភាព​ច្បាស់លាស់​នៅ​លើ​យូ​ធូប​ ​ហើយ​ថែមទាំង​ព្រួត​កម្ទេច​ ​Youtube​ ​Channel​ ​របស់​សាមី​ ​ដោយ​ចោទប្រកាន់​ថា​ ​មិនមែន​ជា​ម្ចាស់​ស្នាដៃ​ទៅវិញ​។

    ​តារាចម្រៀង​វ័យក្មេង​ ​ម៉ម​ ​ពេជ្ជរិទ្ធ​ ​បាន​អះអាង​ថា​ ​«​ ​ចម្រៀង​មួយ​បទ​ដែល​ខ្ញុំ​បាន​យក​បេះដូង​មក​ធ្វើ​ ​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ដោយ​រប៉ាត់រប៉ាយ​ ​និង​កេង​ចំណេញ​ ​គ្មាន​សណ្ដាប់ធ្នាប់​ ​និង​ ​គ្មាន​ការអនុញ្ញាត​ ​គ្មាន​ភាព​ច្បាស់លាស់​ ​ខ្ញុំ​ប្រហែលជា​ត្រូវ​លាឈប់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នៅ​ថ្ងៃណាមួយ​ឆាប់​ឆាប់​នេះ​ ​ដោយសារ​ ​រឿង​ដ៏​តូចតាច​មួយ​នេះ​ ​។​ ​ខ្ញុំ​សូម​អរគុណ​បងប្អូន​ចាស់​ក្មេង​ដែល​ស្រលាញ់​ ​និង​លើកទឹកចិត្ត​លើ​អ្វី​ដែល​ខ្ញុំ​ប្រឹងប្រែង​ ​គ្មាន​នរណា​ម្នាក់​មាន​កំហុស​ទេ​ ​។​ ​ខ្ញុំ​ធ្លាប់​ត្រូវ​បាន​គេ​ព្រួត​កម្ទេច​ ​Youtube​ ​Channel​ ​ដែល​ខ្ញុំ​បង្ហោះ​ចម្រៀង​របស់ខ្ញុំ​ម្តង​រួចហើយ​ដោយសារ​ខ្ញុំ​ព្យាយាម​ហាមឃាត់​គេ​ ​ហើយ​ខ្ញុំ​បាន​បរាជ័យ​កិច្ចការ​ពារ​ស្នា​រ​ដៃ​ខ្លួន​ ​រីឯ​ ​ការ​បង្ហោះ​ចម្រៀង​របស់ខ្ញុំ​ត្រូវ​បាន​ផ្អាក​ដំណើរការ៦ខែរ​ ​ទៅ​ ​៩ខែ​ ​ហើយ​ត្រូវ​បាន​(​YouTube​)​គំរាម​លុបចោល​នៅ​អ្វី​ទាំងអស់​ ​ព្រោះ​ការ​កាត់ក្តី​បែប​អេឡិចត្រូនិក​ ​ចោត​ថា​ខ្ញុំ​មិនមែន​ជា​ម្ចាស់​ស្នាដៃ​ ​។​ ​”​ ​You​ ​have​ ​stolen​ ​my​ ​Art​ ​for​ ​your​ ​own​ ​business​ ​benefit​ ​»​។

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មហាជន​ជាច្រើន​តែងតែ​ទទូច​ចង់ឱ្យ​មាន​វិធានការ​ទប់ស្កាត់​ការ​លួច​ចម្លង​បែបនេះ​ ​ប្រសិនបើ​គេ​មើលឃើញ​មានការ​រឹត​បន្តឹង​និង​បង្ក្រាប​ដែល​បាន​ធ្វើ​ឱ្យ​ថមថយ​ការ​ចេញ​របស់​ក្លែងក្លាយ​ ​ឬ​របស់​ចម្លង​នោះ​ទៅ​បាន​ ​គឺ​បានន័យ​ថា​ ​វិធានការ​មួយ​នោះ​ប្រសិទ្ធភាព​រក្សា​សិទ្ធ​បញ្ញា​ ​ទាំង​ប្រភេទ​ផលិតផល​សិល្បៈ​ចម្រៀង​ ​និង​ភាពយន្ត​។​ ​តែ​ជាអកុសល​ ​ច្បាប់​កម្ម​សិទ្ធ​បញ្ញា​នៅ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​នៅ​មិនទាន់​បាន​តឹងរ៉ឹង​នៅឡើយ​ទេ​៕​