Author: អេបិល

  • រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ទី​ ​៨​ ​ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ទី​ ​៨​ ​ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ​១៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន​មួយ​រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន​ ​៤៦​ ​នាក់​ពី​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​ ​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​ ​អ្នកឈ្នះ​រង្វាន់​ ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​។​

    ​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ត្រូវ​បាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រក្នុង​គោលបំណង​ ​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ ​និង​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ ​ដែល​តែងតែ​គាំទ្រ​ ​និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​គ្រប់​កម្មវិធី​ ​គ្រប់​ឱកាស​។​ ​

    ​លោក​ ​ហង់​ ​សង្ហា​ ​មក​ពី​ខេត្តកណ្តាល​ ​ដែល​ជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ពី​ស្រាបៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​ ​ពីព្រោះ​ខ្ញុំ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័រ​រាល់ថ្ងៃ​សៅរ៍​អាទិត្យ​។​ ​ខ្ញុំ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័រ​ជាមួយ​បងប្អូន​ ​និង​មិត្ត​ភ័ក្តិ​។​ ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​ដឹង​ថាត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​នេះ​ជា​លើកទីមួយ​សម្រាប់​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​មួយ​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​កម្មវិធី​ប្រូ​ម៉ូ​សិន​របស់​ស្រា​បៀរ​អាន់​ឆ័រ​គឺជា​កម្មវិធី​ល្អ​ ​ផ្តល់​រង្វាន់​ពិ​តៗ​ ​ខ្ញុំ​សូមជូនពរ​ស្រា​បៀរ​អាន់​ឆ័​រកា​ន់​តែ​មាន​អតិថិជន​ច្រើនឡើង​ ​និង​ដំណើរការ​ទៅមុខ​ដោយ​រលូន​។​”​ ​

    ​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន​មួយ​រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន​ ​៤៦​ ​នាក់​បាន​ទទួល​រង្វាន់​ពី​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​

    ​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ​ ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ​ ​២០១៩​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ១កំប៉ុង​ ​១២កំប៉ុង​ ​២៤​ ​កំប៉ុង​ ​ព្រមទាំង​រង្វាន់​ទឹកប្រាក់​ ​១០០​ ​(​មួយ​រយ​)​ ​ដុល្លារ​ ​១០០០​ ​(​មួយ​ពាន់​ដុល្លារ​ ​និង១០០០០​ ​(​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​បញ្ជាក់​៖​ ​ដើម្បី​បើក​រង្វាន់​ ​លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង​ ​និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។​ ​

    ​សូម​ប្រញាប់​ឡើង​!​ ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់១​ ​ម៉ឺន​ដុល្លារ​ ​រាល់​ខែ​!​ ​អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!​!​!​ ​
    ​ ​ចំពោះ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖​ ​092​ ​333​ ​900​ ​/​ ​010​ ​833​ ​000​។​
    ​ ​រីករាយ​ស្រស់ថ្លា​

    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​

  • តំបន់​អាស៊ាន​ ​រួម​ទាំង​កម្ពុជា​ផង​ ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ ​WORLD​ ​CUP​ ​2034​

    តំបន់​អាស៊ាន​ ​រួម​ទាំង​កម្ពុជា​ផង​ ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ ​WORLD​ ​CUP​ ​2034​

    ក្រសួង​ការបរទេស​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ដែល​រួមមាន​ទាំង​កម្ពុជា​ផង​ដែរ​នោះ​ ​បាន​សហការ​គ្នា​យល់ព្រម​ ​ដាក់​សំណើ​ទៅកាន់​ស្ថាប័ន​ ​FIFA​ ​ដើម្បី​ឈរឈ្មោះ​ធ្វើជា​ម្ចាស់ផ្ទះ​ ​FIFA​ ​WORLD​ ​CUP​ ​2034​។​

    ​ការ​ដាក់​សំណើ​នេះ​មានន័យថា​ ​តំបន់​អាស៊ាន​ទាំងមូល​មានបំណង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​ ​World​ ​Cup​ ​2034​ ​រួមគ្នា​ ​ដែល​មាន​ប្រទេស​ចូលរួម​ចំនួន48​ ​ចែកចេញជា​ ​16ពូល​ ​ដូច្នេះ​មានន័យថា​ ​បើសិនជា​សំណើ​នេះ​ឈ្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​ ​FIFA​ ​WORLD​ ​CUP​ ​2034មែន​នោះ​ ​ប្រទេស​ទាំង11​ ​នៃ​តំបន់​អាស៊ាន​ ​យ៉ាងហោចណាស់​ក៏អាច​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការប្រកួត​យ៉ាងហោចណាស់​ក៏​ ​1ពូល​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ដោយសារតែ​ប្រទេស​កា​តា​ធ្វើជា​ម្ចាស់ផ្ទះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​ហើយ​ ​ដូច្នេះ​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ដទៃទៀត​មិន​អាច​ឈរឈ្មោះ​ជា​ម្ចាស់ផ្ទះ​ក្នុងអំឡុងឆ្នាំ2020​ ​បាន​ឡើយ​ ​ដោយសារ​ច្បាប់​ឈរឈ្មោះ​របស់​ ​FIFA​ ​គឺ​ទ្វីប​មួយ​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​យ៉ាង​ឆាប់​បំផុត​គឺ​ ​10ឆ្នាំ​ម្តង​៕​

  • ក្មួយស្រី​ ​កែវ​ ​រំចង់​ ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​ ​3គ្រឿង​ ​មាន​វ័យ​ត្រឹមតែ​ ​16ឆ្នាំ​ ​

    ក្មួយស្រី​ ​កែវ​ ​រំចង់​ ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​ ​3គ្រឿង​ ​មាន​វ័យ​ត្រឹមតែ​ ​16ឆ្នាំ​ ​

    ​កីឡាការិនី​កូនខ្មែរ​ ​អាមេរិក​ ​Samontha​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ក្មួយស្រី​របស់​កីឡាករ​ប្រដាល់​ចិត្តខ្លាំង​កម្ពុជា​ ​កែវ​ ​រំចង់​។​

    ​ដោយសារតែ​មាន​ឈាមជ័រ​ជា​អ្នកប្រដាល់​ ​បូករួម​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​របស់​នាង​ផង​នោះ​ ​ធ្វើ​ឱ្យ​នាង​បាន​ខិតខំ​ហ្វឹកហាត់​ប្រដាល់​ជា​រៀងរាល់ថ្ងៃ​ ​ខណៈ​ដែល​បច្ចុប្បន្ន​ ​Samontha​ ​គឺជា​កីឡាការិនី​ប្រដាល់​ដែល​មាន​វ័យ​ត្រឹមតែ​ ​16ឆ្នាំ​ប៉ុណ្ណោះ​ ​តែ​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ប្រដាល់​ដល់ទៅ​ ​3គ្រឿង​ឯណោះ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ខែតុលា​ ​ឆ្នាំ2018​ ​កន្លងទៅ​ ​នៅ​សហរដ្ឋអាមេរិក​ ​នាង​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​TBA​ ​Tournament​ ​Rev​ ​Gear​ ​Tournament​ ​of​ ​Champions​ ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ​48គីឡូក្រាម​ ​តែ​ទទួល​បាន​លទ្ធផល​មិន​សមប្រកប​ឡើយ​៕​


  • ឈិន​ ​ឈឿន​ ​ធ្វើ​ម៉ូដ​សក់​នេះ​ ​ស្រដៀង​ ​Zlatan​ ​Ibrahimovic​ ​មែនទែន​

    ឈិន​ ​ឈឿន​ ​ធ្វើ​ម៉ូដ​សក់​នេះ​ ​ស្រដៀង​ ​Zlatan​ ​Ibrahimovic​ ​មែនទែន​

    ​កីឡាករ​ល្បឿន​លឿន​ជម្រើសជាតិ​កម្ពុជា​ ​ឈិន​ ​ឈឿន​ ​ដែល​ពាក់អាវ​លេខ17​ ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ពិតជា​មាន​សភាព​ដូចគ្នា​ទៅ​នឹង​កីឡាករ​ ​ស៊ុយអែត​ ​Zlatan​ ​Ibrahimovic​ ​នៅពេល​ដែល​ពួកគេ​ទាំង2​ ​ធ្វើ​ម៉ូដ​សក់​បែប​ចង​លើក​ទៅ​ខាងក្រោយ​បែបនេះ​។​

    ​ក្នុង​ឆ្នាំ2019​ ​នេះ​ ​ឈិន​ ​ឈឿន​ ​នៅតែ​រក្សា​ទម្រង់​លេង​ល្អ​ខ្លាំង​ដដែល​ ​តែ​មិន​ត្រូវ​បាន​គ្រូបង្វឹក​ជម្រើសជាតិ​កោះហៅ​ចូល​ក្រុមជម្រើសជាតិ​សម្រាប់​វគ្គ​ជម្រុះ​ពានរង្វាន់​ ​(​FIFA​ ​WORLD​ ​CUP​ ​2022​)​ទេ​។​ ​ហើយ​ក្នុង​ឆ្នាំ2019​ ​នេះ​ផង​ដែរ​ ​កីឡាករ​រូប​នេះ​បាន​ប្តូរ​ម៉ូដ​សក់​ថ្មី​ ​ធ្វើ​ឱ្យ​អ្នក​តាមដាន​ទាំងឡាយ​សង្កេតឃើញ​ថា​ ​ពួកគេ​ទាំង2​ ​(​ឈិន​ ​ឈឿន​ ​និង​ ​Zlatan​ ​Ibrahimovic​)​ ​ហាក់ដូចជា​មាន​ពុម្ព​មុខតែ​មួយ​ ​ព្រោះ​មាន​ទម្រង់​មុខ​ស្ទើរតែ​ដូចគ្នា​បេះ​ដាក់​ ​ដូច​បងប្អូន​បង្កើត​នឹងគ្នា​មែនទែន​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ ​ឈិន​ ​ឈឿន​ ​ជា​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​ក្រសួងការពារជាតិ​ ​និង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ខណៈ​ដែល​កីឡាករ​ ​Zlatan​ ​Ibrahimovic​ ​គឺជា​កីឡាករ​ល្បីឈ្មោះ​របស់​ក្រុមជម្រើសជាតិ​ស៊ុយអែត​ ​ដែល​បច្ចុប្បន្ន​កំពុងតែ​ប្រកប​អាជីព​នៅ​ក្លិប​លី​ក​កំពូល​របស់​អាមេរិក​៕​

  • Soleil​ ​88​ ​បាន​អញ្ជើញ​សហគ្រិន​ដ៏​ល្បីឈ្មោះ​ ​លោក​ ​Patrick​ ​Mak​ ​មក​បង្រៀន​នៅក្នុង​សិក្ខាសាលា​ស្ដីពី​សហគ្រិនភាព​នៅ​កម្ពុជា​

    Soleil​ ​88​ ​បាន​អញ្ជើញ​សហគ្រិន​ដ៏​ល្បីឈ្មោះ​ ​លោក​ ​Patrick​ ​Mak​ ​មក​បង្រៀន​នៅក្នុង​សិក្ខាសាលា​ស្ដីពី​សហគ្រិនភាព​នៅ​កម្ពុជា​

    ​នៅ​រសៀល​ថ្ងៃ21​ ​ខែមិថុនា​ ​ឆ្នាំ2019នេះ​ ​ក្រុមហ៊ុន​អចលនៈ​ទ្រព្យ​ ​Soleil​ ​88​ ​បាន​អញ្ជើញ​វាគ្មិន​កិត្តិយស​ ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មក​ពី​ប្រទេស​សិង្ហបុរី​គឺ​ ​លោក​ ​Patrick​ ​Mak​ ​ចូលរួម​ចែករំលែក​ពី​បទ​ពិសោធ​ន៍​ល្អ​ៗ​ជូន​សហ​ក​គ្រិន​កម្ពុជា​យើង​ ​តាមរយៈ​សិក្ខាសាលា​ស្ដីពី​សហគ្រិនភាព​ ​“​Business​ ​Model​ ​Design​”​ ​ដែល​សក្ខា​កាម​ទាំងអស់​បាន​ទទួល​នូវ​ចំណេះដឹង​ពិសេស​មួយ​ ​មុននឹង​ចាប់ផ្តើម​បើក​អាជីវកម្ម​ ​ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ជោគជ័យ​នា​ពេល​អនាគត​។​

    ​សូមជម្រាប​ផង​ដែរ​ថា​ ​លោក​ ​Patrick​ ​Mak​ ​គឺជា​ស្ថាបនិក​ ​និង​ជា​ ​CEO​ ​របស់​ក្រុមហ៊ុន​អចលនៈ​ទ្រព្យ​ ​Great​ ​Bay​ ​Capital​,​ ​Vikon​ ​Capital​,​ ​CXC​ ​Technology​,​ ​CXC​ ​Consulting​ ​និង​ក្រុមហ៊ុន​ ​The​ ​C​ ​Institute​ ​ជាដើម​។​ ​លោក​មាន​បទ​ពិសោធ​ជាច្រើន​ក្នុង​ការ​ហ្វឹក​ហ្វី​ន​សហគ្រិន​នៅ​ឯ​បរទេស​ ​និង​នៅ​លើ​ឆាក​អន្ដរ​ជា​តិ​ធំៗ​ផង​ដែរ​។​ ​អ្វី​ដែល​សំខាន់​ ​ការ​បង្រៀន​របស់​លោក​ ​គឺ​ផ្ដោត​សំខាន់​ទៅលើ​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​ចាប់ផ្ដើម​ធុរៈ​កិច្ច​ ​ការគ្រប់គ្រង​ជំនួញ​ ​ការ​ប្រឹក្សា​យោបល់​អាជីវកម្ម​ ​និង​កា​រប​ញ្ជៀប​ចូល​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​មុខ​ជំនួញ​។​ ​យ៉ាងណាមិញ​ ​ក្រុមហ៊ុន​ ​Soleil​ ​88​ ​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​ទទួលការ​តប​អញ្ជើញ​ពីសំណាក់​វាគ្មិន​ដែល​មាន​បទ​ពិសោធ​ជាង20ឆ្នាំ​រូប​នេះ​ ​ដើម្បី​មក​ចែករំលែក​ចំណេះដឹង​ជូន​សហគ្រិន​ដ៏​ប៉ិនប្រសប់​គ្រប់រូប​តែម្ដង​ ​ដែល​លោក​អះអាង​ថា​ ​នេះ​ជា​ការ​បង្រៀន​ដ៏​កម្រ​ ​និង​លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Soleil​ ​88​ ​គឺ​បាន​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្ទះ​បែប​ទីក្រុង​បែប​ទំនើប​ចំនួន88ខ្នង​ ​បែប​ហុងស៊ុយ​ ​ដែល​មាន​សួនច្បារ​ស្រស់​ស្អាត​ ​នៅក្នុង​គម្រោង​អភិវឌ្ឍ​របស់​ ​Soleil​ ​88​ ​ដើម្បី​បង្កើត​បាន​ជា​គេហដ្ឋាន​ល្អ​ប្លែក​ពី​គេ​ ​នឹង​មានការ​បែងចែក​ច្រកចេញ​ចូល​ ​ដែល​មាន​ភាពរឹងមាំ​ ​ដើម្បី​ការពារ​សុវត្ថិភាព​។​ ​Soleil​ ​88​ ​មានផ្ទះ​ចំនួន2ប្រភេទ​ ​គឺ​ផ្ទះ​ដែល​មាន​កម្ពស់3ជាន់​ ​និង​ផ្ទះ​ដែល​មាន​កម្ពស់4ជាន់​។​ ​ប្លង់​មូលដ្ឋាន​គឺ​ធ្វើការ​កែប្រែ​ជាន់​ឡៅតឿ​ឱ្យទៅ​ជា​ជាន់​ធំ​ទូលាយ​ពេញលក្ខណៈ​ ​ដើម្បី​បែងចែក​បន្ទប់​ឱ្យ​មាន​ភាព​ស្រឡះ​ ​និង​ខ្ពស់​។​ ​កាំជណ្តើរ​មួ​យកាំៗ​គឺ​មាន​ភាព​រលោង​ស្អាត​ ​និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ឡើង​ ​គឺ​ធ្វើឡើង​ជាពិសេស​សម្រាប់​គ្រួសារ​ដែល​មានកូន​តូច​ ​និង​មនុស្សចាស់​។​ ​នៅ​ខាងមុខ​ផ្ទះ​ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​។​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ខុសប្លែក​ពី​ផ្ទះល្វែង​ធម្មតា​ ​ទី​ធ្លា​យ៉​រ​ខាងមុខ​ផ្ទះ​ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​សម្រាប់​ផ្ទះ​នី​មួយ​ៗ​តែម្តង​។​

    ​ពណ៌​មាស​ ​ដែល​ជា​ពណ៌​តំណាង​ឱ្យ​ពណ៌​ព្រះអាទិត្យ​ ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ពណ៌​ផ្ទះ​ ​ដើម្បី​បំពេញ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ប្រជាជន​ខ្មែរ​ ​និង​ផ្តល់​នូវ​ភាព​ទាន់សម័យ​ដល់​ផ្ទះ​។​ ​ពណ៌ស្វាយ​ត្រូវ​បាន​ប្រើប្រាស់​ជាមួយនឹង​ផ្ទះ​ដែល​មាន​កម្ពស់4ជាន់​ ​ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ផ្ទះ​ទាំងមូល​។​ផ្ទះ​ដែល​មាន​កម្ពស់3ជាន់​ ​និង​មាន4បន្ទប់គេង​ ​គឺ​ទទួល​បានការ​ពេញនិយម​ជា​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ​ចំណែក​ផ្ទះ​ដែល​មាន4ជាន់​ ​គឺ​អាច​បត់បែន​ក្នុង​ការប្រើ​ប្រាស់​ ​ដែល​អាច​ប្រើប្រាស់​ជា​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​ក៏បាន​ ​ធ្វើជា​លំនៅ​ដ្ឋាន​ស្នាក់នៅ​ក៏បាន​។​ ​អ្នក​អាច​ធ្វើការ​នៅ​ជាន់ទី1​ ​និង​ជាន់ទី2​ ​ហើយ​ស្នាក់នៅ​នៅ​ជាន់ទី3​ ​និង​ជាន់ទី4យ៉ាង​ងាយស្រួល​។​ចំណែក​សួនច្បារ​នៅ​ជាន់​ដំបូល​វិញ​គឺជា​ការ​បន្ថែម​ទៅដល់​ផ្ទះ​នី​មួយ​ៗ​។​ ​បន្ថែម​ពីនេះ​នៅ​មាន​បរិវេណ​ខាងក្រៅ​ផ្ទះ​ ​ដែល​អ្នក​អាច​សម្រាក​ ​ឬក៏​កម្សាន្ត​ជាមួយនឹង​សកម្មភាព​មួយចំនួន​នៅ​បរិវេណ​ខាងក្រៅ​ផង​ដែរ​។​

    ​សម្រាប់​គម្រោង​ផ្ទះល្វែង​របស់​ ​Soleil​ ​88​ ​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​គ្រប់គ្រង​គម្រោង​ ​Soleil​ ​88​ ​បាន​ធ្វើការ​សម្រេចចិត្ត​បែងចែក​ការសាងសង់​ទាំងមូល​ជា4ដំណាក់កាល​ ​ដើម្បី​បង្កើន​វឌ្ឍនភាព​នៃ​ការសាងសង់​ ​ដោយ​ផ្តោត​លើ​គុណភាព​ជាចម្បង​។​ ​ដំណាក់កាល​ទី1​ ​រួមបញ្ចូល​ទាំង​ការសាងសង់​ផ្ទះ​គំរូ​ចំនួន2​ ​គឺ​ ​“​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​”​ ​និង​ ​“​ផ្ទះ​ដ៏​ល្អ​បំផុត​”​ ​ដែល​បាន​សាងសង់​រួចរាល់​នៅមុន​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​របស់​ ​Soleil​ ​88​ ​នៅ​ថ្ងៃទី11​ ​ខែកុម្ភៈ​ ​ឆ្នាំ2019នេះ​។​ ​សម្រាប់​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ ​គម្រោង​របស់​ស្ថាបត្យករ​យើង​ ​លោក​ ​Sunny​ ​Yung​ ​និង​អ្នក​តុបតែង​ផ្នែក​ខាងក្នុង​ ​Dorothy​ ​Chan​ ​បាន​រៀបចំ​បញ្ចូល​គ្នា​រវាង​ស្ថាបត្យកម្ម​ ​និង​ការ​តុបតែង​ផ្ទៃ​ខាងក្នុង​ ​ដើម្បី​បង្កើន​ ​“​ក្តី​ស្រមៃ​”​ ​សម្រាប់​ការគ្រប់គ្រង​អចលនទ្រព្យ​របស់​ពួកគេ​។​ ​សម្រាប់​ផ្ទះ​ដ៏​ល្អ​បំផុត​ ​គឺ​ឆ្លុះបញ្ចាំង​ពី​ស្តង់ដារ​ ​ដែល​ផ្តល់​នូវ​សេរីភាព​សម្រាប់​ម្ចាស់​អចលនទ្រព្យ​ ​ដើម្បី​ផ្តល់​នូវ​អារម្មណ៍​ដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ​។​នៅសល់​ផ្ទះល្វែង​ចំនួន86ទៀត​នឹង​ត្រូវ​សាងសង់​នៅក្នុង​ដំណាក់កាល​ទី2​ ​ដល់​ដំណាក់កាល​ទី4ដែល​នឹង​ត្រូវ​ប្រកាស​ ​បន្ទាប់ពី​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​របស់​ ​Soleil​ ​88​ ​ត្រូវ​បាន​បញ្ចប់​។​ ​ដំណាក់កាល​ទាំង3នេះ​នឹង​ត្រូវ​បញ្ចប់​ជាបន្តបន្ទាប់​។​ ​ដំណាក់កាល​ចុងក្រោយ​នឹង​បញ្ចប់​នៅក្នុង​ ​ខែកញ្ញា​ ​ឆ្នាំ2019ខាងមុខនេះ​។​ ​ជាមួយនឹង​ការ​តាមដាន​ ​និង​គ្រប់គ្រង​គម្រោង​ជាបន្តបន្ទាប់​ ​ដោយក្រុម​ការងារ​គ្រប់គ្រង​គម្រោង​ ​ដែល​មានបទពិសោធន៍​ខ្ពស់​របស់​ ​Soleil​ ​88​ ​ហើយ​ ​Soleil​ ​88​ ​នឹង​ត្រួតពិនិត្យ​ការ​ចំណាយ​លើ​ការសាងសង់​របស់​ខ្លួន​យ៉ាង​ល្អ​បំផុត​នៅក្នុង​ដំណើរការ​គម្រោង​៕​

  • ពិព័រណ៍​ឧស្សាហកម្ម​ដ៏​ធំ​ដែល​ធ្វើឡើង​ ​2ឆ្នាំ​ម្តង​ ​នឹង​ត្រឡប់មកវិញ​ក្នុង​ខែសីហា​ខាងមុខ​

    ពិព័រណ៍​ឧស្សាហកម្ម​ដ៏​ធំ​ដែល​ធ្វើឡើង​ ​2ឆ្នាំ​ម្តង​ ​នឹង​ត្រឡប់មកវិញ​ក្នុង​ខែសីហា​ខាងមុខ​

    ​ជាមួយនឹង​ការ​រង់ចាំ​ក្នុងរយៈពេល2ឆ្នាំ​ ​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ​ ​និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​ ​និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ2019​ ​បាន​ត្រឡប់មកវិញ​ហើយ​ក្នុង​ខែសីហា​ ​ថ្ងៃទី22​-​25​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​។​ ​ព្រឹត្ត​ការណ៍​ពិព័រណ៍​ដែល​ប្រារព្ធ​ធ្វើឡើង​រយៈពេល2ឆ្នាំ​ម្តងនេះ​ ​មានការ​រំពឹង​ទុក​ថា​ ​នឹង​ទទួល​បាន​អ្នកចូលរួម​ ​200នាក់​ដែល​មក​ពី​បណ្តា​ប្រទេស​ ​និង​តំបន់​ ​មាន280ស្តង់​ ​និង​មាន​ចំនួន​កើន​របស់​អ្នកចូលរួម​រហូតដល់​ ​40ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ចាស់​។​

    ​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ដ៏​ធំ​នេះ​ត្រួ​វ​បាន​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ ​Yorker​ ​Trande​ ​&​ ​Marketing​ ​Service​ ​Co​.​,​Ltd​,​ ​និង​សហការ​រៀបចំ​ដោយ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​(​CCC​)​ ​និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(​GMAC​)​ ​និង​គ្រាំ​ទ្រដោយ​អគ្គនាយក​ដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​(​TPD​)​។​
    ​ព្រឹត្ត​ការណ៍​ពិព័រណ៍​នេះ​ ​គឺជា​វេទិកា​ពាណិជ្ជកម្ម​តែមួយគត់​សម្រាប់​វិស័យ​ឧស្សាហកម្ម​ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ​ ​និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​ ​និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ​ ​គឺជា​ពិព័រណ៍​ដ៏​មាន​សក្តា​នុ​ពល​គ្រប​ដណ្តប់​លើ​វិស័យ​ឧស្សាហកម្ម​ជាច្រើន​ ​ដូចជា​ ​ជ័រ​ប្លាស្ទិក​ ​កៅស៊ូ​ ​ការ​បោះពុម្ព​ ​ការ​វេច​ខ្ជប់​ ​ការកែច្នៃ​ម្ហូបអាហារ​ ​គ្រឿងចក្រ​កសិកម្ម​ ​ឧបករណ៍​ ​និង​គ្រឿងបន្លាស់​អេឡិចត្រូនិក​ ​គ្រឿងបន្លាស់​រថយន្ត​ ​វិស្វកម្ម​ថាមពល​អគ្គិសនី​ ​និង​សម្លៀកបំពាក់​ ​និង​វាយនភណ្ឌ​។​ ​វា​ជា​ការ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​រួមបញ្ចូល​គ្នា​នៃ​វិស័យ​សំខាន់​នេះ​។​

    ​អ្នកចូលរួម​ទស្សនា​ក៏អាច​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការស្វែងរក​ជាមួយ​អ្នកផ្គត់ផ្គង់​ក្នុង​វេទិកា​មួយ​នេះ​នូវ​ផលិតផល​ដែល​អ្នកទស្សនា​ចង់បាន​ទៅតាម​តម្រូវការ​ក្នុង​វិស័យ​នីមួយ​។​ ​

    ​សម្រាប់​ព័ត៌មាន​អំពី​ពិព័រណ៍​សូម​ចូល​ ​https​:​/​/​www.chanchao.com.tw​/​Cambodia​-​expo​/​ ​.​
    ​លេខ​ទំនាក់ទំនង​ក្នុង​ស្រុក​ ​៖​ ​Ms​.​ ​Lim​ ​Sothea​ ​+​855​-​10​-​792242​ ​tget.sothea​@​gmail.com​ ​
    ​លេខ​ទំនាក់ទំនង​ក្រៅ​ស្រុក​៖​ ​Mr​.​ ​Akai​ ​Lin​ ​+​886​-​2​-​26596000​ ​ext​.​ ​176​ ​akai​@​chanchao.com.tw​ ​


  • រ៉ូបូ​ត​កូន​ទា​ ​ចេះ​ហែលទឹក​ជួយ​ថែ​ដំណាំស្រូវ​ក្នុង​ស្រែ​នៅ​ប្រទេស​ជប៉ុន​(​មាន​វីដេអូ​)​

    រ៉ូបូ​ត​កូន​ទា​ ​ចេះ​ហែលទឹក​ជួយ​ថែ​ដំណាំស្រូវ​ក្នុង​ស្រែ​នៅ​ប្រទេស​ជប៉ុន​(​មាន​វីដេអូ​)​

    ​រ៉ូបូ​ត​កូន​ទា​(​Duck​ ​robot​)​ ​ជា​ផលិតផល​របស់​ក្រុម​វិស្វករ​ជំនាញ​របស់​ក្រុមហ៊ុន​ ​Nissan​ ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​តាមដាន​ ​និង​ចាប់​សត្វល្អិត​ក្នុង​វាលស្រែ​(​ដូច​សត្វ​ទា​មែនទែន​)​ ​ដែល​បច្ចុប្បន្ន​វា​ស្ថិតនៅ​ក្នុង​តំបន់​មួយ​នៅ​ប្រទេស​ជប៉ុន​ ​ដែល​កំពុង​តេ​ស្ត​នៅឡើយ​ ​និង​មិនទាន់​បាន​ដាក់​ប្រើប្រាស់​លើ​ទីផ្សារ​ទេ​។​

    ​រ៉ូបូ​ត​កូន​ទា​ដ៏​ឆ្លាតវៃ​នេះ​ ​មាន​ទម្ងន់សរុប​ ​1.5គីឡូក្រាម​ប្រើប្រាស់​ម៉ូទ័រ​នៅ​ខាងក្រោម​ដើម្បី​បង្វិលខ្លួន​ហែលទឹក​បាន​ ​ព្រមទាំង​មាន​សេន​ស័រ​ ​និង​បង្កប់​កាមេរ៉ា​នៅនឹង​ភ្នែក​ទាំងសងខាង​របស់​វា​ទៀតផង​។​ ​

    ​ចង់​ដឹង​ច្បាស់​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​


  • រដ្ឋាភិបាល​អាមេរិក​ ​អាច​នឹង​ទាមទារ​ឱ្យ​បង្កើត​ឧបករណ៍​ប្រើជា​មួយ​ ​5G​ ​បាន​នៅក្នុង​ប្រទេស​ផ្សេង​ ​ក្រៅពី​ចិន​

    រដ្ឋាភិបាល​អាមេរិក​ ​អាច​នឹង​ទាមទារ​ឱ្យ​បង្កើត​ឧបករណ៍​ប្រើជា​មួយ​ ​5G​ ​បាន​នៅក្នុង​ប្រទេស​ផ្សេង​ ​ក្រៅពី​ចិន​

    ​នៅពេល​គិតដល់​ចង្វាក់​ផលិតកម្ម​ដ៏​ច្រើន​សម្បើម​ ​និង​សម្បូរ​បែប​ ​ក្រុម​ហ៊ុន​ធំៗ​តែងតែ​ងាក​ទៅ​រក​ចិន​មុនគេ​ ​ព្រោះតែ​តម្លៃ​ពលកម្ម​ធូរ​ថ្លៃ​ ​និង​មាន​មនុស្ស​ច្រើន​សម្រាប់​បម្រើការ​ក្នុង​រោងចក្រ​នី​មួយ​ៗ​ ​រហូតដល់​បាន​បណ្ដាក់ទុន​រកស៊ី​ជាមួយ​ចិន​រាប់​សិប​កោដិ​លាន​ដុល្លារ​រួច​ទៅ​ហើយ​។​ ​

    ​យោង​តាម​ប្រភព​ព័ត៌មាន​ចេញផ្សាយ​ដោយ​ ​The​ ​Wall​ ​Street​ ​Journal​ ​បានឱ្យ​ដឹង​ថា​ ​ប្រការ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​ ​រដ្ឋាភិបាល​អាមេរិក​អាច​នឹង​ទាមទារ​ ​ឬ​បង្កើត​ច្បាប់​ថ្មី​ទាក់ទង​នឹង​ឧបករណ៍​ណា​ ​(​គាំទ្រ​ ​5G​)​ ​ប្រើជា​មួយ5Gបាន​ ​ត្រូវតែ​ផលិត​នៅ​ប្រទេស​ណាមួយ​ផ្សេង​ ​ក្រៅពី​ចិន​ ​ដែល​អាមេរិក​ធ្លាប់​បាន​លើកឡើង​ថា​ ​ផលិតផល​បច្ចេកវិទ្យា​ ​5G​ ​របស់​ចិន​មិន​មាន​សុវត្ថិភាព​ ​ឬ​ជា​ស្ពាន​ក្នុង​ការ​លួច​ព័ត៌មាន​នានា​ពី​អ្នកប្រើ​ប្រាស់​ ​ឧទាហរណ៍​ដូច​ការចោទប្រកាន់​ទៅលើ​ ​5G​ ​របស់​ក្រុមហ៊ុន​ ​Huawei​ ​ជាដើម​។​

    ​ក្រោយ​ក្រុមហ៊ុនHuawei​ ​បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា​ ​5G​ ​មុន​សហរដ្ឋអាមេរិក​ ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ធំៗ​ងាក​ទៅ​ចិន​យ៉ាងច្រើន​សន្ធឹក​ ​(​អាមេរិក​ទិញ​ចូល​ច្រើន​ ​នាំចេញ​តិច​)​ ​បណ្ដាល​ឱ្យ​កើតមាន​ជម្លោះ​ ​ឬ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ ​រហូតដល់​ក្រុមហ៊ុន​ ​Google​ ​អាមេរិក​សម្រេចចិត្ត​បិទផ្លូវ​ ​Huawei​ ​ដោយ​មិន​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​បាន​តទៅទៀត​ ​ខណៈ​ដែល​ក្រុមហ៊ុន​ជាច្រើន​នៅ​អាមេរិក​ត្រូវ​សម្រេចចិត្ត​បិទផ្លូវ​រកស៊ី​ជាមួយ​ចិន​ដែរ​។​

    ​ដូចដែល​យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា​ ​ចិន​ជា​ប្រទេស​មួយ​ដែល​មានកម្ម​ករ​ ​ក៏ដូចជា​ ​មាន​ធនធាន​ច្រើន​ដើម្បី​ផលិត​ឧបករណ៍​អេឡិចត្រូនិក​នានា​ ​រួម​ទាំង​ឧបករណ៍​ដែល​អាច​គាំទ្រ​បច្ចេកវិទ្យា​ ​5G​ ​បាន​ផង​ដែរ​។​

  • ត្រឹមតែ​ ​8ថ្ងៃ​ ​ឧបករណ៍​មួយ​របស់​ ​Xiaomi​ ​លក់ដាច់​បាន​ជាង​ ​1លាន​គ្រឿង​

    ត្រឹមតែ​ ​8ថ្ងៃ​ ​ឧបករណ៍​មួយ​របស់​ ​Xiaomi​ ​លក់ដាច់​បាន​ជាង​ ​1លាន​គ្រឿង​

    ​Xiaomi​ ​Mi​ ​Band​ ​4​ ​ដែលគេ​ស្គាល់​ថា​ ​ជា​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ពាក់​លើ​ដៃ​មាន​តួនាទី​តាមដាន​ចង្វាក់​បេះដូង​ ​មានមុខ​ងារ​ជំនួយ​សំឡេង​ឆ្លាតវៃ​(​Voice​ ​Assistant​)​ ​មុខងារ​បង់ប្រាក់​អន​ឡាញ​ ​NFC​ ​ដែល​ទើបនឹង​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​កាលពីដើម​ខែមិថុនា​កន្លងទៅ​។​

    ​យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​Mi​ ​Band​ ​4​ ​នេះ​លក់ដាច់​ខ្លាំង​ណាស់​នៅក្នុង​ប្រទេស​ចិន​ ​ត្រឹមតែ​ ​8ថ្ងៃ​ប៉ុណ្ណោះ​ ​ឧបករណ៍​នេះ​ត្រូវ​បាន​គេ​កុម្ម៉ង់​ទិញ​តាម​រយៈ​វេ​ប​សាយ​អន​ឡាយ​ជាង​ ​1លាន​គ្រឿង​ទៅ​ហើយ​។​ ​ខណៈ​ដែល​ទីផ្សារ​ប្រទេស​ផ្សេងទៀត​ដូចជា​ទីផ្សារ​អឺរ៉ុប​នឹង​មាន​លក់​នៅ​ថ្ងៃទី​ ​26​ ​ខែមិថុនា​ខាងមុខនេះ​។​

    ​ចំពោះ​តម្លៃ​ដាក់​លក់​នៅ​ចិន​ ​គឺ​ប្រមាណ​ជា​ ​169​ ​យន់​ ​(​23​ ​ដុល្លារ​)​ ​និង​មួយ​បែប​ទៀត​មានមុខ​ងារ​ ​NFC​ ​លក់​តម្លៃ​ប្រមាណ​ជា​ ​229យន់​ ​(​34​ ​ដុល្លារ​)​៕​

  • Huawei​ ​nova​ ​5​ ​ចេញ​លក់​នៅ​ចិន​ភ្លាម​ ​តេ​ស្ត​ល្បឿន​ដំណើរការ​បាន​ពិន្ទុ​ខ្ពស់​ខ្លាំង​ភ្លាម​ដែរ​

    Huawei​ ​nova​ ​5​ ​ចេញ​លក់​នៅ​ចិន​ភ្លាម​ ​តេ​ស្ត​ល្បឿន​ដំណើរការ​បាន​ពិន្ទុ​ខ្ពស់​ខ្លាំង​ភ្លាម​ដែរ​

    ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​បាន​បញ្ចេញ​ផលិតផល​ថ្មី​ដែលគេ​ដឹង​ថា​ជា​ ​Nova​ ​5​ ​បំពាក់​ដោយ​បន្ទះ​ឈី​បរ​បស់​ ​Huawei​ ​ផ្ទាល់​តែម្ដង​ ​គឺ​ ​Kirin​ ​810​(​Nova​ ​5​ ​ធម្មតា​)​ ​និង​ ​Kirin​ ​980​(​Nova​ ​5i​ ​និង​ ​Nova​ ​5Pro​)​។​ ​

    ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ឈី​ប​ដែល​ដាក់លើ​ ​Nova​ ​5​ ​នោះ​ធ្វើ​ឱ្យ​អ្នកធ្វើ​តេ​ស្ត​ល្បឿន​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ទេ​ ​ព្រោះតែ​ល្បឿន​ដំណើ​ការ​របស់​វារ​លូន​សឹងតែ​គ្រប់​កម្មវិធី​ទាំងអស់​ ​ជាពិសេស​លឿន​ជាង​ឈីប​ ​Snapdragon​ ​730​ ​របស់​ក្រុមហ៊ុន​ ​Qualcomm​ ​ដល់ទៅ​ ​13​%​ ​ឯណោះ​។​

    ​តារាងពិន្ទុ​ពី​កម្មវិធី​ ​Antutu​ ​ក្រោយពេល​តេ​ស្ត​បាន​រក​ឃើញថា​ ​Nova​ ​5​ ​បាន​ពិន្ទុ​ខ្ពស់​ណាស់​គឺ​ ​237437​។​ ​ចំណែក​លក្ខណ​សម្បត្តិ​ផ្សេងទៀត​ ​មាន​ដូចជា​ ​នៅ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​9​ ​នៅឡើយ​។​ ​បំពាក់​ ​GPU​ ​Mali​-​G52​ ​មាន​ជម្រើស​ប្រភេទ​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ម៉ាស៊ីន​ ​256GB​(​អាច​ថែម​មេ​ម៉ូ​រី​កាត​ក្រៅ​បាន​ទៀតផង​)​។​ ​
    ​Nova​ ​មាន​ ​3ប្រភេទ​ ​គឺ​ ​Nova​ ​5​,​ ​Nova​ ​5i​ ​និង​ ​Nova​ ​5​ ​Pro​ ​ចំពោះ​តម្លៃ​ប្រកាស​ផ្លូវការ​ ​គឺ​៖​

    ​Nova​ ​5Pro​ ​ជម្រើស​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ម៉ាស៊ីន​ ​128GB​ ​តម្លៃ​ ​435​ ​ដុល្លារ​ ​Nova​ ​5​ ​និង​ ​5i​ ​ជម្រើស​ ​RAM​ ​6GM​/​128GB​ ​និង​ជម្រើស​ ​RAM​ ​8GB​/​128​ ​តម្លៃ​ ​260​ ​ដុល្លារ​ ​និង​ ​320​ ​ដុល្លារ​តា​មលៀ​ខ​រៀង​។​

    ​លើស​ពីនេះ​ទៀត​ ​Huawei​ ​ក៏​ដាក់​ឱ្យ​មាន​ឆ្នាំង​សាក​ល្បឿន​លឿន​ភ្ជាប់​មក​ជាមួយ​ ​និង​កម្លាំង​បញ្ចូន​ ​18W​ ​(​វ៉ាត់​)​ ​នៅក្នុង​ប្រអប់​មក​ទៀតផង​៕​