Author: អេបិល

  • យេ៎​…​!​!​ ​Samsung​ ​Galaxy​ ​A80​ ​ដែល​ឡូយ​កប់​…​ទាក់ទាញ​ ​និង​ទំនើប​បំផុត​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​!​!​

    យេ៎​…​!​!​ ​Samsung​ ​Galaxy​ ​A80​ ​ដែល​ឡូយ​កប់​…​ទាក់ទាញ​ ​និង​ទំនើប​បំផុត​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​!​!​

    ​ភ្នំពេញ​ថ្ងៃទី​ ​០១​ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១៩​៖​ ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​!​ ​នៅពេល​នេះ​លោកអ្នក​មិន​ចាំបាច់​ឆ្ងល់​ ​និង​តាមដាន​ព័ត៌មាន​ផ្សេង​ៗ​ដែល​បែកធ្លាយ​តាម​ពាក្យ​ចចាម​អារាម​ទៀត​ឡើយ​!​ ​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​A​ ​ស៊េរី​ចុងក្រោយ​ ​Samsung​ ​Galaxy​ ​A80​ ​ដែល​អតិថិជន​ទាំងអស់​កំពុង​រង់ចាំ​យ៉ាង​តក់ក្រហល់​បំផុត​នោះ​បាន​មកដល់​ ​និង​ដាក់​លក់​ផ្លូវការ​ក្នុង​កម្ពុជា​ហើយ​!​

    ​ជាក់ស្តែង​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​ ​Samsung​ ​Galaxy​ ​A80​ ​ដែល​កំពុង​អង្រួន​ចិត្ត​អ្នកប្រើ​ប្រាស់​នេះ​បាន​បំពាក់​មក​ជាមួយនឹង​អេក្រង់​ពេញតួ​ ​New​ ​Infinity​ ​Display​ ​និង​ការផ្លាស់ប្ដូរ​រចនាបថ​ថ្មី​ពេញ​មួយ​ទំហឹង​តែម្តង​ជាមួយនឹង​កាមេរ៉ា​បង្វិល​មុខក្រោយ​ដ៏​អស្ចារ្យ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ជាទីបំផុត​!​ ​ទាំងនេះ​គឺជា​ចំណុចរសើប​ ​និង​លេច​ធ្លា​ថ្មី​បំផុត​ដែល​ធ្វើ​ឱ្យ​ ​Samsung​ ​Galaxy​ ​A80​ ​នេះ​ក្លាយជា​ស្មា​ត​ហ្វូ​នក្នុង​ដួងចិត្ត​ ​និង​ក្តី​ស្រមៃ​របស់​អ្នកប្រើ​ប្រាស់​ទាំងអស់​នៅពេល​នេះ​!​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Samsung​ ​Galaxy​ ​A80​ ​មាន​បំពាក់​កាមេរ៉ា​ ​Pop​-​up​ ​មាន​ផ្ទុក​កាមេរ៉ា​មុខក្រោយ​លើ​ទីតាំង​តែមួយ​អាច​បង្វិល​បាន​ ​មាន​កាមេរ៉ា​ ​3​ ​គ្រាប់​ ​អេម​ខ្លាំង​ណាស់​!​ ​មួយ​គ្រប់​ទំហំ​ ​48MP​ ​f​/​2.0​ ​មួយ​គ្រាប់​ទៀត​ប្រភេទ​ ​Ultrawide​ ​ទំហំ​ ​8MP​ ​f​/​2.2​ ​និង​គ្រាប់​ទីបី​ជា​ ​3D​ ​ToF​ ​Sensor​។​ ​អ្វី​ដែល​ពិសេស​បំផុត​នោះ​កាមេរ៉ា​មុខ​ឈរ​លើ​ទីតាំង​តែមួយ​ដែល​ពុំ​មាន​បន្សល់​ស្នាម​ឆក​ណាមួយ​លើ​អេក្រង់​ទៀត​ឡើយ​ដោយមាន​អេក្រង់​លាត​ ​ទំហំ​ ​6.7​ ​អ៊ីញ​ ​និង​បង្ហាញ​វីដេអូ​កម្រិត​ ​FHD​+​ ​(​1080​ ​X​ ​2400​)​ ​ប្រភេទ​ ​Super​ ​AMOLED​ ​ផង​ដែរ​។​

    ​រី​ឯ​ថាមពល​ថ្ម​វិញ​មាន​កម្លាំង​ ​3700​ ​mAh​ ​គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង​ ​25​ ​វ៉ាត់​ ​ដោយមាន​ ​RAM​ ​ទំហំ​ ​8GB​ ​និង​អង្គ​ផ្ទុក​ ​128GB​ ​និង​មានមុខ​ងារ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​ផង​ដែរ​!​ ​ពិតជា​ឡូយ​មែនទែន​!​ ​សម្រាប់​ ​Samsung​ ​Galaxy​ ​A80​ ​នេះ​នឹង​ធ្វើការ​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​ទីផ្សារ​កម្ពុជា​យើង​ហើយ​ក្នុងថ្ងៃនេះ​តែម្តង​ក្នុង​តម្លៃ​ត្រឹមតែ​ ​619​ ​ដុល្លារ​ ​ប៉ុណ្ណោះ​ជាមួយនឹង​ជម្រើស​ ​3​ ​ពណ៌​គឺ​៖​ ​ពណ៌ស​ ​ពណ៌​មាស​ ​និង​ពណ៌ខ្មៅ​!​!​

    ​ដូច្នេះ​សម្រាប់​អតិថិជន​ដែល​ចង់បាន​ភាព​ទាន់សម័យ​ ​និង​លេច​ធ្លា​ជាមួយនឹង​ស្មា​ត​ហ្វូ​នដែល​គ្មាន​ក្បាល​ឆក​ ​គ្មាន​ប្រជ្រុយ​ ​អេក្រង់​លាត​ពេញតួ​ក៏ដូចជា​រចនាបថ​ថ្មី​នៃ​កាមេរ៉ា​ដែល​អាច​ថតរូប​ភាព​ ​Selfieកាន់តែ​ច្បាស់​ល្អឥតខ្ចោះ​នោះ​គ្មានអ្វី​មក​ជំនួស​ក្រៅពី​ ​Samsung​ ​Galaxy​ ​A80​ ​ដ៏​អស្ចារ្យ​នេះ​បានទេ​!​ ​

    ​នៅ​ចា​អី​ទៀត​?​ ​ប្រញាប់​ឡើង​!​!​ខ្ញុំ​ហ៊ាន​ធានា​ថា​វា​អាច​នឹង​ដាច់​ស្តុក​ប្រសិនបើ​លោកអ្នក​មិន​ប្រញាប់​ទៅ​ជាវ​ឱ្យ​ទាន់​គេ​នោះ​!​!​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ចើញ​មកកាន់​សាខា​ ​និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ​ ​1800​ ​20​ ​3232​ ​។​


  • Wow​!​ ​អបអរសាទរ​…​!​ ​អស្ចារ្យ​ខ្លាំង​ណាស់​…​!​ ​ក្រុមហ៊ុន​ ​ស៊ីន​ ​នីវ​ ​អ៊ិ​នវេ​សមិន​ ​ឯ.ក​ ​បាន​រក​ឃើញ​​អ្នកឈ្នះ​រថយន្ត​ ​Kia​ ​Picanto​ ​ស៊េរី​ ​២០១៩​ ​ហើយ​!​

    Wow​!​ ​អបអរសាទរ​…​!​ ​អស្ចារ្យ​ខ្លាំង​ណាស់​…​!​ ​ក្រុមហ៊ុន​ ​ស៊ីន​ ​នីវ​ ​អ៊ិ​នវេ​សមិន​ ​ឯ.ក​ ​បាន​រក​ឃើញ​​អ្នកឈ្នះ​រថយន្ត​ ​Kia​ ​Picanto​ ​ស៊េរី​ ​២០១៩​ ​ហើយ​!​

    ​ភ្នំពេញ​ថ្ងៃទី​ ​២៩​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​៖​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ ​ស៊ីន​ ​នីវ​ ​អ៊ិ​នវេ​សមេន​ ​ឯ.ក​ ​ផ្តល់​ជូន​ភាព​ដ៏​សប្បាយរីករាយ​ដល់​អ្នកចូលរួម​ទស្សនា​ទាំងអស់​នូវ​ការ​ប្រគំតន្ត្រី​ដ៏​ធំ​រយៈពេល​ ​៣ថ្ងៃ​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ​១៤​-​១៥​-​១៦​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​បរិវេណ​ទល់មុខ​សា​លម​ហោ​ស្រប​ទីក្រុង​កោះ​ពេជ្រ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​ក្រុមហ៊ុន​ក៏បាន​រក​ឃើញ​អតិថិជន​ដែល​មានសំណាង​ឈ្នះ​រថយន្ត​ ​Kia​ ​Picanto​ ​ស៊េរី​ឆ្នំា​ ​២០១៩​ ​ហើយ​!​

    ​សម្រាប់​អតិថិជន​ដែល​មានសំណាង​ឈ្នះ​ ​រថយន្ត​ ​គា​ ​ពី​កាន់​តូ​ ​២០១៩​ ​(​Kia​ ​Picanto​ ​2019​)​ ​គឺ​មានឈ្មោះ​ ​យង់​ ​ហូលែ​ន​ ​ភេទប្រុស​ ​មាន​អាយុ​ ​២៨​ ​ឆ្នាំ​ ​មាន​អាសយដ្ឋាន​នៅ​សង្កាត់​ផ្សារចាស់​ ​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​ដើម្បី​ជា​សាក្សី​ ​ក្រុមហ៊ុន​ ​ស៊ីន​ ​នីវ​ ​អ៊ិ​នវេ​សមេន​ ​ឯ.ក​ ​បាន​ធ្វើការ​ប្រគល់​រង្វាន់​ដោយ​ផ្ទាល់​តែម្តង​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ​២៩​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​នៅ​ផ្សារ​អូរ​ឬស្សី​ ​ដែល​មាន​បងប្អូន​អាជីវករ​ ​នឹង​អ្នកធ្វើ​ដំណើរ​ចាប់អារម្មណ៍​ចូលរួម​យ៉ាងច្រើន​កុះករ​។​ ​ក្រុមហ៊ុន​ក៏​សូមជូនពរ​ដល់​អតិ​ថ​ជន​ដែល​ពុំ​ទាន់បាន​ឈ្នះ​ទាំងអស់​មានសំណាង​ល្អ​ ​និង​បាន​ឈ្នះ​រង្វាន់​ទាំងអស់គ្នា​ព្រោះ​នៅ​មាន​រង្វាន់​ធំអស្ចារ្យ​ជាច្រើន​ទៀត​កំពុង​រង់ចាំ​ពួកគាត់​!​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​ ​ស៊ីន​ ​នីវ​ ​អ៊ិ​នវេ​សមេន​ ​ឯ.ក​ ​គឺជា​ក្រុមហ៊ុន​ឆ្នោត​កោស​ដ៍​ធំ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចាប់​ដំណើរការ​ ​និង​បង្ហាញ​វត្តមាន​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ ​ថ្ងៃទី០៩​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២០១៩​ ​មក​ម្លេះ​ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​ធ្វើការ​ផ្តល់​ជូន​រង្វាន់​ដ៏​ធំអស្ចារ្យ​ដែល​ពុំ​ធ្លាប់​មាន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ជូន​ដល់​បងប្អូន​ ​និង​អតិថិជន​ទាំងអស់​ទូទាំង​ប្រទេស​កម្ពុជា​ដូចជា​៖​ ​ម៉ូតូ​ ​ហុងដា​ ​ឌ្រីម​ ​,​ ​ទូរស័ព្ទ​ ​IPHONE​ ​XS​ ​MAX​ ​,​ ​ទូរទស្សន៍​ ​32​ ​អ៊ីញ​ ​ទឹកប្រាក់​
    ​ ​40​,​ ​000​,​ ​000​ ​លាន​រៀល​ ​80​,​ ​000​,​ ​000​ ​លាន​រៀល​ ​រថយន្ត​ ​គា​ ​ពី​កាន់​តូ​ ​២០១៩​ ​(​Kia​ ​Picanto​ ​2019​)​ ​ ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ ​TOYOTA​ ​LAND​ ​CRUISER​ ​2019​ ​និង​រង្វាន់​ជាច្រើន​ទៀត​សរុប​ជា​ទឹកប្រាក់​ ​750​,​ ​000​,​ ​000​ ​លាន​រៀល​!​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​លេខ​៖​ ​077​ ​67​ ​67​ ​58​ ​/​ ​067​ ​67​ ​67​ ​58​ ​


  • អាយ​ដល​ ​តាំង​ ​អ៊ុយ​ឃាង​ ​បង្ហាញ​ក្ដី​ស្រឡាញ់​ចែក​ភេសជ្ជៈ​ជូន​អ្នកគាំទ្រ​អបអរ​ការផលិត​វីដេអូ​ប្លែក​ៗ​បាន១ឆ្នាំ​

    អាយ​ដល​ ​តាំង​ ​អ៊ុយ​ឃាង​ ​បង្ហាញ​ក្ដី​ស្រឡាញ់​ចែក​ភេសជ្ជៈ​ជូន​អ្នកគាំទ្រ​អបអរ​ការផលិត​វីដេអូ​ប្លែក​ៗ​បាន១ឆ្នាំ​

    ​ម្ចាស់​វីដេអូ​ក្រដាស​ដែល​មហាជន​ជាច្រើន​បាន​ស្គាល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​និង​អ៊ិ​ន​ស្ដា​ក្រាម​ ​គឺ​លោក​ ​តាំង​ ​អ៊ុយ​ឃាង​ ​បង្ហាញខ្លួន​កណ្តាល​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ចែក​ភេសជ្ជៈ​ជូន​អ្នកគាំទ្រ​អបអរ​ការផលិត​វីដេអូ​ប្លែក​ៗ​បាន១ឆ្នាំ​ ​បន្ទាប់ពី​ទទួល​ឱកាស​ប្រកួត​ជា​អន្ដរ​ជាតិ​ ​និង​ដើម្បី​ជា​ការ​អរគុណ​ដល់​ទឹកចិត្ត​អ្នកគាំទ្រ​ដែល​តែង​គាំទ្រ​វីដេអូ​លោក​រយៈពេល​មួយឆ្នាំ​មកនេះ​។​

    រំឭកបន្ដិចថា ​ការផលិត​វីដេអូ​កំប្លុក​កំប្លែង​ ​ទស្សិ​ក​ជន​ប្រហែល​មិន​ភ្លេច​នោះ​ទេ​ ​អាយ​ដ​លនៅ​លើ​បណ្ដាញ​សង្គម​ទាំងពីរ​ដែល​មាន​គណនី​ឈ្មោះថា​ ​Uykheang​ ​Tang​ ​កូនខ្មែរ​ម្នាក់​ដែល​មាន​សមត្ថភាព​អាច​ផលិត​វីដេអូ​កំប្លែង​ស្ងួត​រហូត​បាន​ជាប់​ក្នុង​កម្មវិធី​ដ៏​ធំ​លំដាប់​ពិភពលោក​“​Ellen​ ​DeGeneres​ ​Show​”​។​ ​ដោយ​ថ្មី​ៗ​នេះ​ ​ម្ចាស់​វីដេអូ​កំប្លែង​ស្ងួត​នេះ​ ​បាន​បង្ហាញខ្លួន​កណ្តាល​ផ្សារ​ទំនើប​មួយ​ ​ជាមួយ​ការចែក​ជូន​ភេ​សជ្ជៈ​ហ្វ្​រី​ដល់​អ្នកគាំទ្រ​ ​ទុកជា​ការ​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ទាំងឡាយ​ដែល​តែង​តាមដាន​ ​លើកទឹកចិត្ត​ ​និង​គាំទ្រ​រាល់​ការផលិត​វីដេអូ​កំ​ប្លែង​ប្លែក​ៗ​របស់​លោក​អស់​រយៈ​មួយឆ្នាំ​កន្លងមក​នេះ​។​

    ​តាមរយៈ​វីដេអូ​ ​Talent​ ​ប្លែក​ៗ​ដែល​លោក​បាន​បង្ហោះ​ជា​រឿយ​ៗ​លើ​គណនី​ ​@​uykheang_tang​ ​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិ​ជន​ស្គាល់​ ​ដឹងឮ​ពី​សមត្ថភាព​លោក​កាន់តែ​ច្បាស់​ឡើង​ ​រហូត​ទទួល​បាន​តំណែង​ជា​អ្នកតំណាង​ផ្តាច់​មុខ​ឲ្យ​ក្រុមហ៊ុន​មានឈ្មោះ​បោះ​សំ​ឡេង​ធំៗ​ដល់២ថែមទៀត​ផង​។​

    ​ម្ចាស់​វីដេអូ​ក្រដាស​រូប​នេះ​បន្ត​ថា​ ​ការដែល​ខ្លួន​អាច​ក្រសោប​បាន​តំណែង​ជា​អ្នកតំណាង​ឱ្យ​ក្រុម​ហ៊ុន​ធំៗ​លឿន​បែបនេះ​ដោយសារ​ ​សមត្ថភាព​ដ៏​កម្រ​ក្នុង​ការផលិត​ជា​វីដេអូ​កំប្លែង​ស្ងួត​របស់​លោក​ ​មើល​ហើយ​ផ្ទុះសំណើច​សើច​ក្អាកក្អាយ​។​
    ​យ៉ាងណាមិញ​ ​បើ​ទោះបីជា​ជោគជ័យ​កម្រិត​នេះ​ក៏ដោយ​ ​ក៏​លោក​មិនដែល​ថ្ងៃ​ចាប់ផ្តើម​នោះ​ឡើយ​ ​ទើប​សម្រេចចិត្ត​ ​ឆ្លៀតយក​ថ្ងៃ​បើ​ក​សម្ភោ​ធ​ម៉ូដែល​នាឡិកា​ថ្មី​របស់​ ​versus​ ​Versace​ ​ជា​ថ្ងៃ​អំណរគុណ​ដល់​អ្នកគាំទ្រ​ដែល​តែង​លើកទឹកចិត្ត​លោក​កាលពី​ពេល​កន្លងមក​ ​តាំងពី​គ្រប់គ្នា​មិនទាន់​ឱ្យ​តម្លៃ​លើ​ការផលិត​វីដេអូ​បែបនេះ​មក​ម្ល៉េះ​៕

     

    View this post on Instagram

     

    Crush អូន

    A post shared by Happy Man (@uykheang_tang) on

     

    View this post on Instagram

     

    ហ៊ានទៅឆាប់បានកូន 😂

    A post shared by Happy Man (@uykheang_tang) on

  • មហាជន​ផ្ទុះ​ការសង្ស័យ​តារា​ស្រី​ ​ដេ​ននី​ ​ក្វាន់​ ​កើតជំងឺ​មហារីក​ ​ពិត​ទេ​?​

    មហាជន​ផ្ទុះ​ការសង្ស័យ​តារា​ស្រី​ ​ដេ​ននី​ ​ក្វាន់​ ​កើតជំងឺ​មហារីក​ ​ពិត​ទេ​?​

    ​តារា​សម្តែង​ ​និង​ជា​អ្នកជំនួញ​ដ៏​ពូកែ​នៅ​លើ​អន​ឡា​ញន៍​គឺ​ ​អ្នកនាង​ ​ដេ​ននី​ ​ក្វាន់​ ​បច្ចុប្បន្ន​កាន់តែ​កាក​កប់​ការងារ​ រហូតដល់ថ្នាក់​រក​ពេលសម្រាក​មិន​ចង់បាន​ ​ហើយ​ប្រើប្រាស់​ជីវិត​មួយ​ដ៏​ឡូយឆាយ​ខ្លាំង​គួរ​ឱ្យ​សរសើរ​។​

    ​យ៉ាងណាមិញ​មួយរយៈពេល​ចុងក្រោយ​នេះ​ ​ឃើញថា​តារា​ស្រី​រូប​នេះ​ហាក់ដូចជា​ស្ងាត់​នៅក្នុង​ការងារ​សិល្បៈ​ ​និង​មិនសូវ​បង្ហាញមុខ​ ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ធ្វើឱ្យអ្នកគាំទ្រ​ជាច្រើន​ងឿងឆ្ងល់​គ្រប់គ្នា​។​ ​តែ​ពេលនេះ​ក៏​ស្រាប់តែ​ ​ទទួល​បាន​ដំណឹង​ថា​ ​នាង​កំពុងតែ​ធ្លាក់ខ្លួន​ឈឺ​ ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​នៅក្នុង​នោះ​ផង​ដែរ​ ​ក៏​មាន​បណ្តា​អ្នកគាំទ្រ​ជាច្រើន​ ​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ជាមួយនឹង​ស្ថានភាព​ជំងឺ​របស់​នាង​ ​ហើយក៏​នាំគ្នា​បាន​ធ្វើការ​ជូនពរ​ដល់​តារា​ស្រី​រូប​នេះ​ជាច្រើន​ ​តាមរយៈ​បណ្តាញ​សង្គម​ជាច្រើន​ផង​ដែរ​។​ ខ្លះទៀតក៏បានផ្ទុះការសង្ស័យថា នាងប្រហែលកើតជំងឺមហារីកស្បែកហើយមើលទៅ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរដល់ថ្នាក់ជិះរទេះរុញ។

    ទន្ទឹមពេលដេកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅប្រទេសថៃ ​នៅក្នុង​នោះ​នាង​ក៏​ទទួល​បានការ​មើលថែ​ ​និង​បារម្ភ​ផ្តល់​ភាព​កក់ក្តៅ​យ៉ាង​ពេញលេញ​ ​ពី​គូស្នេហ៍​ ​ធ្វើឱ្យយ​អ្នកគាំទ្រ​ជាច្រើន​ពិតជា​ពេញចិត្ត​ ​និង​សរសើរ​ដល់​ទឹកចិត្ត​អនាគត​ស្វាមី​នាង​គ្រប់គ្នា​តែម្តង​។​ ​ដេ​ននី​ ​ក្វាន់​ ​បាន​បញ្ជាក់​នៅ​លើ​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ថា​ ​ខ្ញុំ​សូម​បញ្ជាក់​ថា​ខ្ញុំ​គ្មាន​បញ្ហា​ស្បែក​ដូចដែល​មនុស្ស​មួយចំនួន​ចោទ​នោះ​ទេ​ ​សូមកុំ​បំផុសបំផុល​ឱ្យ​វា​ជា​រឿង​ធំ​ ​ខ្ញុំ​គឺ​ទឹក​ចូល​សួត​ ​និង​រលាក់​បំពង់ក​ទេ​ ​បញ្ជាក់​គ្មាន​បញ្ហា​ស្បែក​ទេ​ ​បើ​មិន​ជឿ​អាចម​ក​មើល​ខ្ញុំ​នៅ​ពេទ្យ​ថៃ​បាន​គឺ​ពេទ្យ​ ​Paolo​ ​មនុស្ស​អើយ​មនុស្ស​អី​ក៏​តាម​ឈ្នានីស​ខ្ញុំ​ម្ល៉េះ​?​។​ ​សុខភាព​ខ្ញុំ​ពេលនេះ​ធូរ​បាន៩០​%​ហេីយ​ ​ស្អែកនេះ​ពេទ្យ​ថា​ ​អាច​ទៅផ្ទះ​វិញ​បាន​ហើយ​៕

  • តារាសិល្បៈជិត១០០ដួង ត្រៀមបង្អួតឈុតបុរាណខ្មែរអបអរខួបប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

    តារាសិល្បៈជិត១០០ដួង ត្រៀមបង្អួតឈុតបុរាណខ្មែរអបអរខួបប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

    នៅថ្ងៃទី៨ ខែកក្កដា ក្នុងឆ្នាំ២០១៩នេះ មហាព្រឹត្តិការណ៍គ្រងឈុតបុរាណ និងការប្រកួតឈុតបុរាណ ត្រូវបានប្រកាសធ្វើឡើងទៀតហើយ សិល្បករទាំងចាស់ទាំងថ្មី ប្រមាណជាង៨០រូប នឹងចូលរួមហែរក្បួនឈុតបុរាណវចេញពីខេត្តកំពង់ធំ និងបើកការប្រកួតឈុតបុរាណ នៅបរិវេណប្រាសាទសំបូរព្រៃគុក ដើម្បីអបអរប្រាសាទសំបូរព្រៃគុក ចូលជាបេតិកភ័ណ្ឌពិភពលោក។

    លោក ផាត់ តារារដ្ឋ ស្ថាបនិក គ្រួសារតារាកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែការរៀបចំរបស់ទិវារវប្បធម៌បេតិកភ័ណ្ឌជាតិ នៅប្រាសាទសំបូរព្រៃគុកនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយវប្បធម៌ជាតិ ហើយត្រូវនឹងគោលបំណងលើកស្ទួយ សំលៀកបំពាក់បុរាណ ដែលគ្រួសារតារាកម្ពុជា រមែងធ្វើកន្លងមក ទើបធ្វើលោកសហការដឹកនាំសិល្បករ សិល្បការិនីប្រមាណជាង៨០រូប ឱ្យចូលរួមគ្រងឈុតបុរាណ នៅក្នុងព្រឹត្តិការណ៍នោះ។

    យ៉ាងណាមិញ គេរំពឹងយ៉ាងខ្លាំងថាការចូលរួមរបស់គ្រួសារតារាកម្ពុជា នឹងជួយផ្សព្វផ្សាយវប្បធម៌បុរាណរបស់ខ្មែរ កាន់តែទូលំទូលាយ ក៏ដូចជាជួយផ្សព្វផ្សាយតំបន់វប្បធម៌ នៃប្រាសាទសំបូរព្រៃគុក ឱ្យពិភពលោក កាន់តែចាប់អារម្មណ៍ជាងមុន។ សូមជម្រាបថា ព្រឹត្តិការណ៍ទាំងមូលទទួលបានដោយការរៀបចំដោយមានការសហការចូលរួមពីស្ថាប័ន៣ គឺក្រុមហ៊ុនហុងដាជួបកៅ នៅទីរួមខេត្តកំពង់ធំ អាជ្ញាធរខេត្តកំពង់ធំ និង គ្រួសារតារាកម្ពុជា៕

  • ទោះ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ក្ដី​ ​ក៏​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​របស់​ ​Huawei​ ​នៅតែ​លក់ដាច់​ខ្លាំង​នៅ​អឺរ៉ុប​

    ទោះ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ក្ដី​ ​ក៏​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​របស់​ ​Huawei​ ​នៅតែ​លក់ដាច់​ខ្លាំង​នៅ​អឺរ៉ុប​

    ​ស្មា​ត​ហ្វូ​ន​ស៊េរី​ ​P30​ ​Series​ ​ដែល​មាន​ដូចជា​ ​P30​,​ ​P30​ ​Lite​ ​និង​ ​P30​ ​Pro​ ​ត្រូវ​បាន​លក់ដាច់​អស់​ជាង​ ​10លាន​គ្រឿងក្នុង​រយៈពេល​តែ​ ​85ថ្ងៃ​ប៉ុណ្ណោះ​នៅ​លើទឹក​ដី​តំបន់​អឺរ៉ុប​ខាងកើត​ ​គិត​ចាប់ពី​ខែមីនា​ ​ដល់​ខែឧសភា​ ​2019​។​

    ​ចំនួន​លក់​បាន​ដ៏​ច្រើន​សម្បើម​ ​និង​ប្រើ​ពេល​ដ៏​ខ្លី​មួយ​នេះ​ ​បាន​បំបែក​កំណត់ត្រា​ ​P20​ ​Series​ ​ដោយ​កាលពី​ឆ្នាំ2018​ ​ស្មា​ត​ហ្វូ​ន​ ​P20​ ​Series​ ​ត្រូវ​ចំណាយពេល​លើស​ ​85​ ​ថ្ងៃ​ ​ទើប​អាច​លក់​បាន​ ​10លាន​គ្រឿង​។​ ​នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ផ្លូវការ​ពី​គេហទំព័រ​ ​Huawei​ ​។​

    ​តែ​ទោះ​យ៉ាងណាក៏ដោយ​ ​របាយការណ៍​នេះ​ក៏បាន​ចេញផ្សាយ​ផង​ដែរ​ពី​ការ​លក់​នៅក្នុង​សហរដ្ឋអាមេរិក​ដែល​បាន​ ​ធ្លាក់ចុះ​ ​40ភាគរយ​ ​ខណៈ​ដែល​ប្រទេស​បណ្ដា​ក្នុង​សហភាព​អឺរ៉ុប​បាន​សម្រុក​ទិញ​ ​P30​ ​Pro​ ​យ៉ាង​សន្ធឹក​សន្ធាប់​។​

    ​ថ្មី​ៗ​នេះ​ផង​ដែរ​ ​រដ្ឋាភិបាល​អាមេរិក​ហាក់​បាន​បន្ទន់ឥរិយាបថ​វិញ​ ​ដោយ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ខ្លួន​ ​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ដូចមុន​។​ ​ដូច្នេះ​ ​គេ​រំពឹង​ថា​ ​ទីផ្សារ​អ្នកប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​នៅ​សហរដ្ឋអាមេរិក​ ​អាច​នឹង​កើតឡើងវិញ​៕​

    ​ទស្សនា​វីដេអូ​ខាងក្រោម​៖​ ​

  • ប្រើ​កុំព្យូទ័រ​តម្លៃ​ ​35ដុល្លារ​ ​Hack​ ​ចូល​ប្រព័ន្ធ​របស់​អង្គការ​ ​NASA​ ​បាន​

    ប្រើ​កុំព្យូទ័រ​តម្លៃ​ ​35ដុល្លារ​ ​Hack​ ​ចូល​ប្រព័ន្ធ​របស់​អង្គការ​ ​NASA​ ​បាន​

    ​កាលពី​ថ្ងៃទី18​ ​មិថុនា​កន្លងទៅ​នេះ​ ​អង្គការ​ណា​សាបាន​បង្ហាញ​ឱ្យ​សាធារណជន​ដឹង​ថា​ ​ប្រព័ន្ធ​ ​Network​ ​របស់​ខ្លួន​ត្រូវ​បាន​ ​Hacker​ ​ម្នាក់​ចូលលុក​លុយ​។​

    ​Network​ ​ដែល​ត្រូវ​គេ​លុកលុយ​នោះ​ ​គឺ​ស្ថិតនៅ​ផ្នែក​បន្ទប់​ពិសោធន៍​ ​Jet​ ​Propulsion​ ​របស់​ណា​សា​ផ្ទាល់​តែម្ដង​។​ ​ការលុកលុយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ខាង​ ​Hacker​ ​បាន​ប្រើប្រាស់​កូន​កុំព្យូទ័រ​តូច​មួយ​ ​ម៉ូដែល​ ​Raspberry​ ​Pi​ ​ដែល​មានតម្លៃ​ត្រឹម​ ​35ដុល្លារ​ប៉ុណ្ណោះ​។​

    ​Hacker​ ​ប្រើប្រាស់​គណនី​ផ្ទៃក្នុង​មួយ​ ​និង​បាន​ចូល​ទៅកាន់​ ​Network​ ​រយៈពេល​ប្រមាណ​ ​10ខែ​មក​ហើយ​។​ ​ពេល​ស្ថិតនៅ​ក្នុង​ ​Network​ ​នេះ​ ​Hacker​ ​រូប​នោះ​បាន​ធ្វើការ​ស្វែងរក​ឯកសារ​ចំនួន​ ​23សំណុំរឿង​ ​ដែល​មាន​ ​2សំណុំរឿង​មាន​ផ្ទុក​នូវ​ព័ត៌មាន​អំពី​បេសកកម្ម​នៅ​ពិភព​ផ្កាយ​ព្រះអង្គារ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ​ការលុកលុយ​នេះ​កើតមានឡើង​តាំងពី​ខែមេសា​ ​ឆ្នាំ2018​ ​មក​ម្ល៉េះ​ ​ហើយ​ទាល់តែ​ពេលនេះ​ ​ទើប​ណា​សា​ ​ចេញផ្សាយ​ជា​ផ្លូវការ​ឱ្យ​មហាជន​បានដឹង​ ​និង​ ​Hacker​ ​បាន​លួច​យក​ទិន្នន័យ​ដែល​មាន​ទំហំ​ប្រមាណ​ ​500MB​ ​បាត់​ទៅ​ហើយ​៕​

  • ក្រុមហ៊ុន​ ​Huawei​ ​នៅតែ​អាច​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​បាន​ដូចមុន​

    ក្រុមហ៊ុន​ ​Huawei​ ​នៅតែ​អាច​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​បាន​ដូចមុន​

    ​ក្រោយ​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​អាមេរិក​ ​រហូតដល់​បាន​បិទ​មិន​ឱ្យ​ក្រុមហ៊ុន​ ​Huawei​ ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​អាមេរិក​បាន​ ​ឧទាហរណ៍​ ​គឺ​សេវាកម្ម​ ​Google​ ​កាលពីដើម​ខែមុន​នោះ​។​ ​ពេលនេះ​រដ្ឋាភិបាល​អាមេរិក​ ​ហាក់​បាន​បន្ទន់ឥរិយាបថ​វិញ​ ​ដោយ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ខ្លួន​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ដូចមុន​។​ ​
    ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​លើក​ពី​បញ្ហា​ខាងលើ​នេះ​ឡើង​ ​នៅក្នុង​ជំនួប​កិច្ចប្រជុំ​កំពូល​ ​G20​ ​នៅ​ទីក្រុង​អូ​សា​កា​ ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី29​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​

    ​លោក​ត្រាំ​ ​បាន​ថ្លែង​ថា​ ​”​ក្រុមហ៊ុន​អាមេរិក​ជា​អ្នកបង្កើត​ផលិតផល​ ​ហើយក៏​ជា​ប្រទេស​តែមួយគត់​ដែល​នាំមុខ​ផ្នែក​បច្ចេកវិទ្យា​។​ ​លោក​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ​Huawei​ ​នៅ​បន្ត​ការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដដែល​ដូចមុន​ ​ហើយ​យើង​នឹង​បន្ត​លក់​សេវាកម្ម​ ​ឬ​ផលិតផល​នោះ​ឡើងវិញ​”​ ​។​

    ​តែ​ទោះជា​យ៉ាងនេះ​ក្ដី​ ​លោក​មិនបាន​យល់ស្រប​ទាំងស្រុង​ឱ្យ​បើកចំហ​ដូចមុន​ទេ​ ​ពោល​គឺ​បាន​បន្ថែម​លក្ខខណ្ឌ​ខ្លះ​ត្រង់ថា​ ​សំដៅ​ទៅលើ​ឧបករណ៍​របស់​ ​Huawei​ ​ដែល​កន្លងមក​មានការ​សង្ស័យ​ថា​ ​អាច​ពាក់ព័ន្ធ​ ​ឬ​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខជាតិ​អាមេរិក​ ​ឧទាហរណ៍​ដូចជា​ ​ឧបករណ៍​ដែល​អាច​ប្រើ​ ​5G​ ​បាន​ជាដើម​ ​ដូចនេះ​បើសិន​រក​ឃើញថា​ ​មិន​មាន​បញ្ហា​ ​នោះ​អាមេរិក​នឹង​នៅតែ​រីករាយ​បន្ត​ការ​រកស៊ី​ដដែល​ ​លើស​ពីនេះ​ទៀត​ ​លោក​ត្រាំ​ ​បង្គាប់​ឱ្យ​ចិន​បើកទ្វារ​ទទួល​(​ទិញ​)​ផលិតផល​អាមេរិក​វិញ​ផង​ ​ជាជាង​ការ​លក់​ចេញ​តែ​ម្ខាង​៕​ ​

  • គិលានុបដ្ឋាយិកា​ ​1ក្រុម​ ​ថត​វីដេអូ​លេងសើច​ ​រួច​ផូស្​ត​ក្នុង​ ​TikTok​ ​កំពុង​ភ័យ​ខ្លួន​.​.​.​

    គិលានុបដ្ឋាយិកា​ ​1ក្រុម​ ​ថត​វីដេអូ​លេងសើច​ ​រួច​ផូស្​ត​ក្នុង​ ​TikTok​ ​កំពុង​ភ័យ​ខ្លួន​.​.​.​

    ​គិលានុបដ្ឋាយិកា​ ​1ក្រុម​មាន​គ្នា​ ​4នាក់​បាន​ថត​វីដេអូ​ ​រួច​ផូស្​ត​លើ​ ​TikTok​ ​នៅក្នុង​មន្ទីរពេទ្យ​ធំ​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា​ ​Special​ ​neonatal​ ​care​ ​unit​ ​(​SNCU​)​ ​ដែល​ស្ថិតនៅ​តំបន់​ ​Odisha​ ​ប្រទេស​ឥណ្ឌា​ ​ត្រូវ​បាន​ពិន័យ​ឱ្យ​ផ្អាក​ពី​ការងារ​មួយ​រយៈ​ធំ​។​

    យោង​តាម​ប្រភព​ព័ត៌មាន​ពី​ ​NDTV​ ​ឥណ្ឌា​បាន​បញ្ជាក់​ថា​ ​គណៈ​គ្រប់គ្រង​ក្នុង​មន្ទីរពេទ្យ​នោះ​ ​បានសម្រេច​ឱ្យ​គិលានុបដ្ឋាយិកា​ទាំង​ ​4នាក់​នោះ​ផ្អាក​ពី​ការងារ​ ​ក្រោយពេល​រក​ឃើញថា​ ​ពួកគេ​គ្មាន​ភាព​ទទួលខុសត្រូវ​ក្នុង​ពេល​កំពុងតែ​ជួយ​ស្ត្រី​ម្នាក់​សម្រាលកូន​ខ្ចី​ ​និង​ថែមទាំង​ថត​វីដេអូ​លេងសើច​សប្បាយ​ក្នុង​ម៉ោង​ការងារ​ទៀតផង​។​

    ​ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា​ ​ពួកគេ​ទាំង​ ​4នាក់​មិនទាន់​ត្រូវ​បាន​បណ្ដេញចេញ​ពី​ការងារ​នៅឡើយ​ទេ​ ​គ្រាន់តែ​ឱ្យ​សម្រាក​សិន​ ​និង​រង់ចាំ​ដំណោះស្រាយ​ពី​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​ដែល​កំពុងតែ​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​៕​ ​

     

  • សើច​ចុកពោះ​!​!​ ​ជំនួប​ហ្វេ​នៗ​ម្ដងនេះ​ ​តៅ​ ​និង​ ​ប៉​ប​ពី​ ​ខំប្រឹង​និយាយ​ភាសាខ្មែរ​យ៉ាង​កំប្លែង​ស្ងួត​ ​

    សើច​ចុកពោះ​!​!​ ​ជំនួប​ហ្វេ​នៗ​ម្ដងនេះ​ ​តៅ​ ​និង​ ​ប៉​ប​ពី​ ​ខំប្រឹង​និយាយ​ភាសាខ្មែរ​យ៉ាង​កំប្លែង​ស្ងួត​ ​

    ​ថ្ងៃអាទិត្យ​កន្លងទៅ​ម្សិលមិញ​នេះ​ ​គេ​បានឃើញ​ថា​ ​តារា​សម្ដែង​ថៃ​ពីរ​ដួង​ទៀ​ហើយ​ ​បង្ហាញ​វត្តមាន​នៅ​លើទឹក​ដី​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​សម្ពោធ​ភាពយន្ដ​ថ្មី​របស់​ខ្លួន​ ​ខណៈ​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​តៅ​ ​(​ ​Tao​ ​)​ ​និង​ ​ប៉ប់​ពី​ ​(​Poppy​)​ ​ពិតជា​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សង្ហា​ស្រស់​ស្អាត​បែប​សាមញ្ញ​ៗ​ធម្ម​ជា​តិៗ​ ​ធ្វើដំណើរ​មក​ជួប​អ្នកគាំទ្រ​នៅ​ព្រលា​នយន្​ត​ហោះ​។​ ​ពួកគេ​បាន​បង្ហាញ​នូវ​ស្នាមញញឹម​ទៅកាន់​អ្នកគាំទ្រ​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ជំនួប​អ្នកគាំទ្រ​ ​ឬ​ហ្វេ​នៗ​ ​ត្រូវ​បាន​ធ្វើឡើង​នា​វេលា​ម៉ោង​ប្រហែល​ជិត7​ ​យប់​ ​ក្នុង​បរិវេណ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​AEon​ ​1​ ​ពិតជា​ធ្វើ​ឱ្យ​កក្រើក​អស់​រោង​ភាពយន្ដ​ទំនើប​នេះ​ទាំងមូល​។​ ​សម្រាប់​ការ​បទសម្ភាសន៍​ជាមួយ​តារា​ឯក​ប្រុស​ ​តៅ​ ​និង​ ​ប៉ប់​ពី​ ​គឺ​ពិតជា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ពួក​ទប់​សំណើច​មិន​ជាប់​ ​និង​ពោល​ឡើង​ថា​ ​អ្នក​ទាំងពីរ​ពិតជា​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​បំផុត​ ​ដែល​ខំប្រឹង​និយាយ​ពាក្យ​ ​និង​ឃ្លា​មួយ​ប្រយោគ​ៗ​ជា​ភាសាខ្មែរ​។​ ​តៅ​ ​បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ខ្លួន​និង​តារា​ស្រី​ ​ប៉ប់​ពី​ ​គឺ​ពិតជា​រំភើប​ ​ដែល​ខំប្រឹង​និយាយ​ភាសាខ្មែរ​ទាំង​ពិបាក​ស្ដាប់​ ​និង​មិនសូវ​ត្រូវ​សំឡេង​។​ ​បើ​ទោះបីជា​សាមី​ខ្លូន​អាច​និយាយ​ភាសាអង់គ្លេស​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ហ្វេ​នបា​នយ៉ាង​ប្រសើរ​យ៉ាងណាក៏ដោយ​ ​ក៏ប៉ុន្ដែ​ ​តៅ​ ​និង​ប៉ប់​ពី​ ​នៅតែ​ខំ​និយាយ​ភាសា​ជា​មួយ​ហ្វេ​នៗដ​ដែរ​ ​បើ​ទោះបីជា​ត្រូវ​ខ្លះ​ខុស​ខ្លះ​ ​។​

    ​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ទៅកាន់​តារា​ថៃ​ពីរ​ដួង​នេះ​ ​បាន​ធ្វើ​ឱ្យ​ហ្វេ​នកាន់​តែ​មិន​ចង់​ចាកចេញ​ពីមុខ​ឆាក​របស់​ ​Major​ ​Cineplex​ ​ពោល​គឺ​ ​នៅ​ទាល់​គេ​ដេញ​.​.​.​(​ ​ហិ​ហិ​ហិ​ ​មិនមែនទេ​ ​គាំទ្រ​ដល់​ចប់​ទេតើ​!​ ​)​។​ ​ជា​ចំណងដៃ​នៃ​ការ​ផ្ដល់​ក្ដី​ស្រឡាញ់​និង​ស្នាមញញឹម​ដល់​អ្នកគាំទ្រ​ ​តៅ​ ​និង​ ​ប៉​ប​ពី​ ​បាន​បង្ហាញ​ក្បាច់​រាំ​ ​អម​ដោយ​ចម្រៀង​នៅក្នុង​ភាពយន្ដ​ថែមទៀត​ផង​។​ ​អ្នក​ទាំងពីរ​ផ្ដាំ​ថា​ ​កុំ​ភ្លេច​ទៅ​ទស្សនា​ភាពយន្ដ​រឿង​ ​«​ ​មួយ​ណា​ទៅ​គូព្រេង​ខ្ញុំ​»​ ​ក្នុង​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​គ្រប់​សាខា​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ​៕​