Author: អេបិល

  • ដឹង​ថ្ងៃ​ប្រកាស​ចេញ​ ​Hongmeng​ ​OS​ ​ហើយ​!​

    ដឹង​ថ្ងៃ​ប្រកាស​ចេញ​ ​Hongmeng​ ​OS​ ​ហើយ​!​

    របាយការណ៍​ចុងក្រោយ​ ​ទើបតែ​បង្ហើប​ឱ្យ​ដឹងពី​កាលបរិច្ឆេទ​ប្រកាស​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​HongMeng​ ​OS​ ​របស់​ ​Huawei​ ​ដែល​អាច​ធ្វើឡើង​នៅ​ថ្ងៃទី9​ ​ខែសីហា​ខាងមុខ​។​

    ​HongMeng​ ​OS​ ​មិន​ត្រឹមតែ​ជា​ប្រព័ន្ធ​ដំណើរការ​លើ​ស្មា​ត​ហ្វូ​ន​មួយ​មុខ​នោះ​ទេ​ ​ថែមទាំង​នឹងអាច​គាំទ្រ​ទាំង​នៅ​លើ​ថេប្​លិ​ត​ ​កុំព្យូទ័រ​ ​ទូរទស្សន៍​ឆ្លាតវៃ​ ​រថយន្ត​ ​និង​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន​ទៀតផង​ដែរ​។​

    ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​OS​ ​ជំនាន់​ក្រោយនេះ​ ​នឹង​បង្ហាញមុខ​មាត់​ពិត​នៅចំពោះមុខ​អ្នកចូលរួម​ដែល​ជា​ ​Developer​ ​ជុំវិញ​សកលលោក​ច្រើនជាង​ ​5,000នាក់​ ​រួមបញ្ចូល​ទាំង​ដៃគូ​សហការ​ប្រមាណ​ ​1,500ស្ថាប័ន​ ​(​Huawei​ ​Global​ ​Developer​ ​Conference​)​ ​ដែល​រាប់បញ្ចូល​ជា​ព្រឹត្តិ​ការណ៍​ធំ​បំផុត​ក្នុង​វិស័យ​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​នរ​បស់​ប្រទេស​ចិន​៕

    https://youtu.be/n1WuGyasl9U

  • ក្រសួងការងារ​ ​និង​អង្គការ​ ​GIZ​ ​ផ្តើម​អនុវត្ត​កម្មវិធី​ ​«​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ ​និង​កាត់ដេរ​»​

    ក្រសួងការងារ​ ​និង​អង្គការ​ ​GIZ​ ​ផ្តើម​អនុវត្ត​កម្មវិធី​ ​«​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ ​និង​កាត់ដេរ​»​

    ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​អង្គការGIZ​ ​របស់​អាល្លឺម៉ង់​បាន​ចុះហត្ថលេខា​ ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្ដីពី​ការអនុវត្ត​កម្មវិធី​ ​«​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយន​ ​ភណ្ឌ​ ​និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​»​(​GIZ​,​ ​FABRIC​)​ ​នៅ​កម្ពុជា​។​

    ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ស្ដីពី​ការអនុវត្ត​កម្មវិធី​«​គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយនភណ្ឌ​ ​និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី​»​ ​(​GIZ​,​ ​FABRIC​)​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​រយៈពេល​ ​ចាប់ពី​ថ្ងៃទី1​ ​ខែមេសា​ ​ឆ្នាំ2019​ ​ដល់​ថ្ងៃទី31​ ​មីនា​ ​ឆ្នាំ2021​ ​ដែល​មាន​ថិ​វកា​ ​គិតជា​ទឹកប្រាក់​សរុប​ចំនួន​ ​6លាន​អឺ​រ៉ូ​ ​សម្រាប់​ប្រទេស​បង់​ក្លា​ដែស​ ​កម្ពុជា​ ​ចិន​ ​មីយ៉ាន់ម៉ា​ ​ប៉ាគីស្ថាន​ ​និង​វៀតណាម​។​

    ​ឯកឧត្តម​ ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ជា​អធិបតីភាព​ ​ក្នុង​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃទី9​ ​ខែកក្កដា​ ​ឆ្នាំ2019​។​ ​ឯកឧត្តម​ ​បាន​ថ្លែងអំណរគុណ​ដល់​អង្គការ​ ​GIZ​ ​ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ទាំង​ថវិកា​ ​ក៏ដូចជា​អ្នកជំនាញ​បច្ចេកទេស​ជួយ​ដល់​កម្ពុជា​ ​ជាពិសេស​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ពេល​កន្លងមក​ ​និង​ពេញចិត្ត​ចំពោះ​ការអនុវត្ត​គម្រោង​ ​GIZ​ ​ក៏ដូចជា​ការ​ជួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​មកដល់​កម្ពុជា​ពិសេស​វិស័យ​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

    ​លោក​បណ្ឌិត​ ​Guenter​ ​Riethmacher​ ​នាយក​ ​GIZ​ ​ប្រចាំ​ប្រទេស​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ភាគី​ ​GIZ​ ​ពេញចិត្ត​នឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​នូវ​ការ​ផ្តល់​ជំនួយ​ក្នុង​ការអនុវត្ត​គម្រោង​ឱ្យ​ទទួលជោគជ័យ​បន្ថែម​ទៀត​ ​និង​សន្យា​បន្ត​កិច្ចការ​ងារ​នេះ​បន្ថែម​ទៀត​ ​ទៅលើ​គម្រោង​ ​ដើម្បី​ឈាន​សម្រេច​បាន​ភាព​ជោគជ័យ​ ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ផែនការ​យុទ្ធ​សាស្រ្ត​របស់ក្រ​សួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

    ​គោលបំណង​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ ​រួមមាន​ ​ទី1​-​ ​គាំទ្រ​ដល់​បណ្តា​ស្ថាប័នរដ្ឋ​ ​និង​ឯកជន​ ​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​កិច្ច​សន្ទនា​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ថ្នាក់​តំបន់​ ​ថ្នាក់​ជាតិ​ ​និង​កម្រិត​សហគ្រាស​ ​គ្រឹះស្ថាន​ ​ដើម្បី​ពង្រឹង​អនុលោម​ភាព​តាម​បទដ្ឋាន​សង្គម​ ​និង​ការងារ​ដូច​មាន​ចែង​នៅក្នុង​ច្បាប់​ស្តី​ពី​ ​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​អនុសញ្ញា​អន្តរជាតិ​នានា​ ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមភាព​យេនឌ័រ​នៅកន្លែង​ធ្វើការ​។​
    ​ទី2​-​ផ្ដល់​ជំនួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​បច្ចេកទេស​ពី​គម្រោង​ ​GIZ​,​ ​FABRIC​ ​ដល់​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ ​តម្លាភាព​ ​ប្រសិទ្ធភាព​ ​និង​ទទួល​បានការ​ជឿជាក់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

    ​ ​ទី3​-​ ​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​សម្រាប់​អនុវត្ត​សកម្មភាព​ទាំងឡាយ​ ​ដែល​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ ​ក្នុង​វិស័យ​ការងារ​ ​និង​បណ្តុះបណ្តាល​ ​វិជ្ជាជីវៈ​ ​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​ ​និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ដែល​ធ្វើការ​ ​ក្នុង​វិស័យ​វាយនភណ្ឌ​ ​និង​កាត់ដេរ​៕​

  • កីឡាករ​កម្ពុជា​ ​2រូប​នឹង​បង្ហាញខ្លួន​លើ​សង្វៀន​ ​ONE​ ​CHAMPIONSHIP​ ​នៅ​ខែសីហា​ខាងមុខនេះ​

    កីឡាករ​កម្ពុជា​ ​2រូប​នឹង​បង្ហាញខ្លួន​លើ​សង្វៀន​ ​ONE​ ​CHAMPIONSHIP​ ​នៅ​ខែសីហា​ខាងមុខនេះ​

    ​អ្នកប្រយុទ្ធ​ក្បាច់គុន​ចម្រុះ​ដែលគេ​ហៅថា​ ​MMA​ ​(​Mixed​ ​Martial​ ​Art​)​ ​កម្ពុជា​ ​2រូប​នឹង​ធ្វើដំណើរ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជាមួយ​អ្នកប្រយុទ្ធ​ក្បាច់គុន​ចម្រុះ​បរទេស​នា​ខែក្រោយ​នេះ​។​

    ​ក្នុង​នោះ​ដែរ​ ​កីឡាករ​កម្ពុជា​ទាំង​ ​2រូប​ ​រួមមាន​កីឡាករ​ ​ចាន់​ ​សំអាត​ ​នឹង​ត្រូវ​ធ្វើការ​ប្រកួត​នៅ​ថ្ងៃទី2​ ​ខែសីហា​ ​ឆ្នាំ2019​ ​ជាមួយនឹង​កីឡាការិនី​ ​អេត​ ​ព្រី​យ៉ានុ​ត​ភូ​ថង​ ​ដែល​នឹង​ត្រូវ​ឡើង​ប្រកួត​នៅ​ថ្ងៃទី6​ ​ខែសីហា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​

    ​ចំពោះ​ដៃគូ​បដិបក្ខ​របស់​ពួកគេ​វិញ​ ​គឺ​ចាន់​ ​សំអាត​ ​ត្រូវ​ជួប​ជាមួយ​អ្នកប្រដាល់​មីយ៉ាន់ម៉ា​ឈ្មោះ​ ​Punnya​ ​Say​ ​ឯ​ ​អេត​ ​ព្រី​យ៉ានុ​ត​ភូ​ថង​ ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាការិនី​បារាំង​ ​Souris​ ​Manfredi​៕​


  • គ្រូបង្វឹក​ម៉ាឡេស៊ី​ ​ថា​ ​គូប្រជែង​ពានរង្វាន់​ ​AFF​ ​U18​ ​របស់​គេ​ ​គឺ​ ​ថៃ​ ​វៀតណាម​ ​និង​អូស្ត្រាលី​

    គ្រូបង្វឹក​ម៉ាឡេស៊ី​ ​ថា​ ​គូប្រជែង​ពានរង្វាន់​ ​AFF​ ​U18​ ​របស់​គេ​ ​គឺ​ ​ថៃ​ ​វៀតណាម​ ​និង​អូស្ត្រាលី​

    ​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​អាយុ​ ​18ឆ្នាំ​របស់​ម៉ាឡេស៊ី​បាន​ព្រលយ​ពាក្យ​សម្តី​មុននឹង​ការប្រកួត​ឈាន​មកដល់​ថា​ ​ក្រុម​ដែល​ជាគូ​ប្រកួត​របស់​គេ​ក្នុង​ការ​ប្រជែង​ពាន​ក្នុង​ឆ្នាំនេះ​គឺ​ ​ថៃ​ ​អូស្ត្រាលី​ ​និង​វៀតណាម​ ​ខណៈ​ដែល​ក្រុម​រួម​ពូល​ជាមួយនឹង​គេ​ ​2ប្រទេស​ទៀត​គឺ​ ​កម្ពុជា​ ​និង​សិង្ហបុរី​ ​ត្រូវ​បាន​គ្រូបង្វឹក​រូប​នេះ​មិន​ចាត់ទុកជា​គូប្រកួត​ក្នុង​ក្រសែភ្នែក​របស់​លោក​ឡើយ​។​

    ​ការប្រកួត​ពានរង្វាន់​ ​AFF​ ​Under​ ​18​ ​2019​ ​Championship​ ​ឆ្នាំនេះ​គ្រោង​នឹង​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ ​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា​នេះ​តទៅ​ ​ហើយ​ម៉ាឡេស៊ី​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​រួម​ជាមួយនឹង​កម្ពុជា​ ​ថៃ​ ​វៀតណាម​ ​អូស្ត្រាលី​ ​និង​សិង្ហបុរី​៕​


  • ពាក់កណ្តាល​ខែ​នេះ​នឹង​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ​កម្ពុជា​-​ចិន​ ​ចំនួន​ ​2ប្រកួត​ ​

    ពាក់កណ្តាល​ខែ​នេះ​នឹង​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ​កម្ពុជា​-​ចិន​ ​ចំនួន​ ​2ប្រកួត​ ​

    ​ក្រុមបាល់ទាត់​ ​U15​ ​កម្ពុជា​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ ​U15​ ​ចិន​ចំនួន​ ​2ប្រកួត​នា​ថ្ងៃទី​ ​11​ ​និង13​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ដើម្បី​ប្រកួត​រឹតចំណង​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ចិន​ ​ដោយ​ការប្រកួត​ទាំង​ ​2លើក​នឹង​ធ្វើឡើង​នៅ​វេលា​ម៉ោង​ ​5ល្ងាច​ ​ទាំង​ ​2ជើង​។​

    ​សូម​បញ្ជាក់​ថា​ ​ក្រៅតែ​ជា​ការប្រកួត​ក្នុង​ន័យ​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង2​ ​ហើយ​ ​ការប្រកួត​នេះ​ក៏​ជា​ការ​ត្រៀម​សម្រាប់​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​15ឆ្នាំ​ ​ដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​16ឆ្នាំ​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​(​ ​AFF​ ​U​-​16​ ​Championship​ ​2019​ ​)​ ​ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី27​ ​ខែកក្កដា​ ​ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី9​ ​ខែសីហា​ ​ឆ្នាំ2019​ ​នៅ​លើទឹក​ដី​របស់​ប្រទេស​ថៃ​ ​ដោយមាន​ប្រទេស​ចំនួន12​ ​ចូលរួម​ ​ដោយ​កម្ពុជា​ត្រូវ​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយ​ថៃ​ ​ម៉ាឡេស៊ី​ ​ឡាវ​ ​ប្រ៊ុយណេ​ ​និង​អូស្ត្រាលី​៕​


  • មិន​អន់​ទេ​!​!​ ​តារា​សម្ដែង​ឯក​ប្រុស​ ​រុន​ ​ណា​កូ​ ​លើក​ពាន​ឈុត​បុរាណ​ដល់ទៅ​ ​២​ ​ឆ្នាំ​ជាប់គ្នា​ ​

    មិន​អន់​ទេ​!​!​ ​តារា​សម្ដែង​ឯក​ប្រុស​ ​រុន​ ​ណា​កូ​ ​លើក​ពាន​ឈុត​បុរាណ​ដល់ទៅ​ ​២​ ​ឆ្នាំ​ជាប់គ្នា​ ​

    ​ពិតជា​នឹកស្មាន​មិនដល់​ ​ហើយក៏​មិនមែន​ធម្មតា​ឡើយ​ ​ទម្រាំ​ទទួល​បាន​ពាន​ជាតា​រា​លេចធ្លោ​ក្នុង​ឈុត​សំលៀកបំពាក់​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ក្នុង​ការប្រកួត​ប្រជែង​ដែល​ក្រុម​សិល្បៈ​មួយ​នេះ​ធ្វើឡើង​។​ ​យ៉ាងណាមិញ​ ​ម្ចាស់​ពាន​ឆ្នាំ​ចាស់​ ​លោក​ ​រុន​ ​ណា​កូ​ ​បែរជា​ទទួល​បាន​ពាន​ដល់ទៅ២​ ​ពី​គ្រួសារ​តារា​កម្ពុជា​ ​បន្ទាប់ពី​លោក​ត្រូវ​បាន​គេដាក់​ឱ្យ​បោះឆ្នោត​នៅ​លើ​ផេ​ក​”​គ្រួសារ​តារា​កម្ពុជា​”​ ​និង​ផេ​ក​”​ផ្ទះ​តារា​ ​Home​ ​Stars​”​ ​ហើយ​ទទួល​បាន​សំឡេង​នាំមុខ​គេ​។​

    ​តារា​សម្ដែង​ ​និង​ជាស​មា​ជិ​ក​ក្រុម​បង្ហាញ​ម៉ូដ​ ​BN​ ​រូប​នេះ​បាន​គ្រង​ឈុត​ព្រះបាទ​សុរិយា​វរ្ម័ន​ ​ទី២​ ​ហើយ​ទទួល​បាន​ពាន​លេចធ្លោ​ ​និង​ត្រូវ​ទម្រង់​នោះ​ ​កាលពី​ឆ្នាំ២០១៨​។​ ​លោក​ក៏​ទទួល​បាន​ពាន​ ​Year​ ​Award​ ​ឬ​ ​ពាន​ប្រជាប្រិយ​ភាព​ពី​ការបោះឆ្នោត​ ​យ៉ាង​មាន​កិត្តិយស​ ​ដោយ​ពាន​របស់​លោក​ ​ត្រូវ​បាន​ប្រគល់​ឱ្យ​ដោយ​អ្នកនាង​ ​ចាន់​ ​តារា​ទី​ ​នៅក្នុង​វេទិកា​ការប្រកួត​ឈុត​បុរាណ​លើក​ទី២​ ​កាលពី​ថ្ងៃទី៨​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​នៅ​ប្រាសាទសំបូរព្រៃគុក​។​

    ​លោក​ ​រុន​ ​ណា​កូ​ ​បង្ហាញ​អារម្មណ៍​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​បន្ទាប់ពី​ដណ្ដើម​បាន​ពាន​ជា​លើក​ទី២​ ​ពី​ការបោះឆ្នោត​របស់​មហាជន​។​ ​លោក​កាន់តែ​សប្បាយចិត្ត​ ​ដែលតា​រា​រៀមច្បង​ ​អ្នកនាង​ ​ចាន់​ ​តារា​ទី​ ​គឺជា​អ្នក​ឡើង​ប្រគល់​ពាន​ ​ដែល​លោក​បញ្ជាក់​ថា​ ​កាលពីមុន​ធ្លាប់តែ​ស្រ​ម៉ៃ​ ​ប៉ុន្តែ​ពេលនេះ​ ​ស្រាប់តែ​បាន​ទទួល​ពាន​យ៉ាង​មាន​កិត្តិយស​ពី​ ​អ្នកនាង​។​ ​លោក​ក៏​ប្រកាស​អរគុណ​ ​ដល់​គ្រួសារ​តារា​កម្ពុជា​ ​ផង​ដែរ​ ​ដែល​បាន​បង្កើត​ព្រឹត្តិ​ការណ៍​ប្រកួត​ឈុត​បុរាណ​នេះ​ឡើង​ ​ហើយ​ផ្ដល់​ឱកាស​អោយ​លោក​ក្លាយជា​ម្ចាស់​ពាន​កាលពី​ឆ្នាំ២០១៨​ ​ដែល​ជួយ​ឱ្យ​លោក​បន្ត​កាន់​ពាន​ប្រជាប្រិយ​ភាព​លើក​នេះ​ ​ជាថ្មី​ទៀត​៕​

  • ឡើង​យីអ៊ុន​!​!​ ​វង្ស​ ​ថា​ណាន់​ ​ឡើងគេហដ្ឋានថ្មី​តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ​យ៉ាង​កា​លីព​

    ឡើង​យីអ៊ុន​!​!​ ​វង្ស​ ​ថា​ណាន់​ ​ឡើងគេហដ្ឋានថ្មី​តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ​យ៉ាង​កា​លីព​

    នៅ​យប់​ថ្ងៃទី៨​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​តារាចម្រៀង​ ​លោក​ ​វង្ស​ ​ថា​ណាន់​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អតីតបេក្ខជន Cambodian​ ​idol​ ​បាន​ឡើងផ្ទះ​ថ្មី​មួយ​ជុង​តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ​យ៉ាង​កា​លីព​ ​ដោយមាន​សិល្បករ​ចូលរួម​អបអរ​ផង​។​ ​ពិធី​របស់​លោក​ត្រូវ​បាន​លេចឡើង​ ​ស្រប​ពេល​ដែល​អាជីព​ចម្រៀង​របស់​លោក​ ​កាន់តែ​មានការ​រីក​ចំរើន​។​

    ផ្ទះ​ដែល​លោក​ ​វង្ស​ ​ថា​ណាន់​ ​បាន​ប្រារព្ធ​ពិធី​ឡើង​នោះ​ ​ជា​ផ្ទះ​មួយ​ជុង៣ជាន់​នៅក្នុង​បុរី​ពិភព​ថ្មី​ចម្ការ​ដូង១​ ​ដោយ​មុន​ពិធី​ឡើងផ្ទះ​ ​លោក​ក៏បាន​បង្អួត​រថយន្ត​ជា​កាដូ​របស់​មនុស្សម្នាក់​ ​តម្លៃ​ជាង២ម៉ឺន​ដុល្លារ​ ​ធ្វើ​ឱ្យ​មនុស្សម្នាក់​កោតសរសើរ​ពី​សំណាង​របស់​លោក​ផង​ដែរ​។​ ​ក្រោយ​បង្អួត​ទ្រព្យ​តម្លៃ​សែន​ដុល្លារ​នេះ​ ​ម្នា​ក់ៗ​ស្រឡាំងកាំង​មិន​តិច​នោះ​ទេ​ ​ដោយសារតែ​លោក​ត្រូវ​គេ​ស្គាល់​ថា​ជា​អតីត​ក្មេងកំព្រា​រស់នៅ​ក្នុង​មណ្ឌល​ ​ប៉ុន្តែ​ពេលនេះ​ ​លោក​តស៊ូ​បានសម្រេច​ ​ដោយ​បាន​ទាំង​កេរ្តិ៍ឈ្មោះ​ ​និង​ ​ជីវភាព​រឹងមាំ​ ​នៅក្នុង​សិល្បៈ​។​ ​លោក​ថា​នេះ​ជា​លទ្ធផល​ដែល​លោក​ធ្លាប់តែ​ស្រ​ម៉ៃ​ ​ដូច្នេះហើយ​ទើប​លោក​យល់ថា​ ​សិល្បៈ​គឺ​ជា​អ្ម​ក​ផ្ដល់​កំណើត​ទី២ឱ្យ​ខ្លួន​ ​ដែល​ធ្វើ​ឱ្យ​លោក​មាន​ថ្ងៃនេះ​។​ ​លោក​ក៏​មិន​ភ្លេច​អរគុណ​ដល់​មនុស្សម្នាក់​ ​ដែល​តែងតែ​នាំ​ផ្លូវ​ឱ្យ​លោក​បាន​ចូល​សិល្បៈ​ ​និង​ជួយ​ឱ្យ​លោក​អាច​មាន​ថ្ងៃនេះ​ផង​ដែរ​។​

    ​លោក​ ​វង្ស​ ​ថា​ណាន់​ ​និយាយ​ថា​ ​លោក​រំភើប​រក​អ្វី​ប្រដូច​មិនបាន​នោះ​ទេ​ ​នៅពេល​លទ្ធផល​នៃ​ការ​តស៊ូ​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន​។​ ​ក្រោយ​ពិធីសម្ពោធ​ផ្ទះ​ ​លោ​ក​ក៍​ត្រៀម​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ ​ដើម្បី​ពង្រីក​ប្រជាប្រិយ​ភាព​ដូចគ្នា​ ​នៅក្នុង​ពិភព​ចម្រៀង​ ​ដោយ​លោក​ប្រកាស​ថា​ ​ទោះជា​ស្ថិត​ក្នុង​តំណែង​ជា​អ្នកចម្រៀង​ឯករាជ្យ​គ្មាន​ផលិតកម្ម​ ​ក៏​ត្រូវតែ​មាន​បទចម្រៀង​ថ្មី​បន្តបន្ទាប់​ ​មិន​ឱ្យ​ស្ងប់ស្ងាត់​នោះ​ដែរ​។​

  • បញ្ញា​ ​សិទ្ឋិ​ ​បង្ហាញ​អារម្មណ៍​នឹកស្មាន​មិនដល់​ពេល​លើក​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​

    បញ្ញា​ ​សិទ្ឋិ​ ​បង្ហាញ​អារម្មណ៍​នឹកស្មាន​មិនដល់​ពេល​លើក​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​

    ​នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នៃ​ ​«​ទិវា​វប្បធម៌​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​»​និង​ជា​ព្រឹត្តិ​ការណ៍​ប្រកួត​ឈុត​បុរាណ​ប្រចាំឆ្នាំ២០១៩​ ​តារាចម្រៀង​ ​សម្តែង​និង​ជាពិធី​ករ​លោក​ ​បញ្ញា​ ​សិទ្ឋិ​ ​បាន​ចំណាយពេល​ចូលរួម​ប្រកួត​គ្រង​ឈុត​បុរាណ​ប្រចាំឆ្នាំ​ដោយ​ក្នុងចិត្ត​ចង់​លើកស្ទួយ​វប្បធម៌​ខ្មែរ​។​ ​នេះ​ជា​ការចូលរួម​លើក​ទី១ហើយ​បាន​គ្រង​ឈុត​បុរាណ​ជាមួយ​សិល្បករ​ជាច្រើន​រូប​ទៀត​។​ ​អ្វី​នឹកស្មាន​មិនដល់​គណៈមេប្រយោគ​បានសម្រេច​ឱ្យ​តារាចម្រៀង​រូប​នេះ​ឈ្នះ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ២​។​

    ​លោក​ថា​ ​ការ​មក​ប្រកួត​នេះ​ដើម្បី​ចូលរួម​ខួប​គ្រួសារ​តារា​កម្ពុជា​ដោយចង់​ដឹង​ថា​ ​មានការ​រៀបចំ​បែប​ណា​ព្រោះ​គ្រួសារ​តារា​កម្ពុជា​ល្បីឈ្មោះ​មួយ​រយៈ​ចុងក្រោយ​នេះ​ណាស់​។​ ​លោក​ពិតជា​នឹក​អត់​ដល់​ថា​ទម្រង់​ដែល​លោក​គ្រង​ជា​ឈុត​បុរាណ​ខ្មែរ​បាន​ទទួលការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​និង​មេប្រយោគ​បែបនេះ​ឡើយ​។​ ​លោក​ពិតជា​ស្រឡាំងកាំង​តែម្តង​ដែលគេ​ប្រកាស​ឱ្យ​ឡើង​ទៅ​វគ្គ​បន្ត​ៗ​រហូត​សល់​តែ​បេក្ខជន៣រូប​បេក្ខនារី៣រូប​ហើយ​ផ្នែក​បុរស​លោក​ជាប់លេខ២​។​ ​តាម​លក្ខខណ្ឌ​មេប្រយោគ​ផ្តល់​ពិន្ទុ​លើ​ដំណើរ​ស្អាត​ ​ស្នាមញញឹម​ជឿជាក់​ ​ព្រមទាំង​ការ​គ្រង​ឈុត​សម្លៀកបំពាក់​មាន​ភាព​ប្រណិត​ជាងគេ​ក្នុង​ឆ្នាំ២០១៩នេះ​។​ ​ការ​ទទួល​បាន​នេះ​ពិតជា​កិ​ត្ត​យស​ហើយក៏​អរគុណ​ដល់​កម្មវិធី​និង​សិល្បករ​ទាំងអស់​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួ​នរៀងៗ​ខ្លួន​ខំ​រិះរក​សម្លៀកបំពាក់​បុរាណ​យក​មក​ច្នៃ​ដើម្បី​លើកស្ទួយ​វប្បធម៌​ជាតិ​។​

    ចំពោះ​ចំណាត់ថ្នាក់​លេខ១ប្រុស​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​តារាចម្រៀង​សំលេង២​ ​ដែល​គ្រង​ឈុត​ព្រះ​គ្រូ​ព្រា​ហ្ម​បុរោហិត​ ​ដែល​ជា​គ្រូ​អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ​ ​ក្នុង​ពេល​កម្ពុជា​ ​គោរព​ព្រហ្មញ្ញ​សាសនា​។​ ​លេច១​ ​ស្រី​កញ្ញា​ ​ភី​យ៉ា​ ​តារា​សម្ដែង​ ​គ្រង​ឈុត​ស្រី​ទេព​ ​ដោយ​ឈុត​ដែល​នាង​គ្រង​ ​គឺជា​ការ​ច្នៃ​ថ្មី​ចេញពី​ជញ្ជាំង​ប្រាសាទ​អង្គរ​ ​ហើយ​រក្សា​ទម្រង់​ដើម​ផ្នែក​បុរាណ​។​ ​លេខ២ប្រុស​លោក​ ​បញ្ញា​ ​សិទ្ធ​ ​តារាចម្រៀង​ ​គ្រង​ឈុត​ទេពតា​។​ ​លេខ២ស្រី​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​តារាចម្រៀង​ ​គ្រង​ឈុត​ព្រះនាង​ទេព​អប្សរា​មកុដ​កំពូល៣​ ​មិនធ្លាប់​មាន​ ​ជា​ឈុត​ស្រាវជ្រាវ​ថ្មី​ ​គ្រឿង​ថ្មី​ ​តែរ​ក្សារ​ចនា​បទ​ដើម​លើ​ជញ្ជាំង​ប្រាសាទ​។​ ​លេខ៣ប្រុស​ ​លោក​ ​ដា​ ​វិសាល​ ​បុរសឯក​លេខ១វាយនភណ្ឌ២០១៩​ ​និង​ជា​ក្រុម​បង្ហាញ​ម៉ូដBN​ ​គ្រង​ឈុត​ព្រះ​លក្ខណ៍​ ​ក្នុង​រឿង​រាមកេរ្តិ៍​។​ ​លេខ៣​ ​ស្រី​ ​កញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​តារា​សម្ដែង​ ​គ្រង​ឈុត​តួ​នាង​នៃ​របាំ​ព្រះរាជទ្រព្យ​៕​

  • បន្តិចទៀត​ ​ប្រាជ្ញា​សិប្បនិម្មិត​ ​(​AI​)​ ​នឹង​ឃើញ​មាននៅ​លើ​ ​Instagram​

    បន្តិចទៀត​ ​ប្រាជ្ញា​សិប្បនិម្មិត​ ​(​AI​)​ ​នឹង​ឃើញ​មាននៅ​លើ​ ​Instagram​

    ​Instagram​ ​គ្រោង​នឹង​បញ្ចេញ​មុខងារ​ថ្មី2​ ​ដើម្បី​ប្រឆាំង​ការ​មាក់ងាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ​(​Online​ ​Bullying​)​ ​ពីសំណាក់​អ្នក​បញ្ចេញមតិ​ទៅលើ​នរណា​ម្នាក់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​។​

    ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ដោយ​ប្រើ​បណ្ដាញ​សង្គម​ ​គឺជា​បញ្ហា​ស្មុគស្មាញ​មួយ​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​ពេលនេះ​ ​Instagram​ ​បាន​ប្រើ​ប្រាជ្ញា​សិប្បនិម្មិត​ ​(​AI​)​ ​ដើម្បី​កាត់បន្ថយ​ការ​គំរាមកំហែង​ក្នុង​ការ​បញ្ចេញមតិ​ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើ​ប្រាស់​។​ ​មុខងារ​ថ្មីនេះ​មាន​តួនាទី​សម្រាប់​ជូនដំណឹង​ឱ្យ​អ្នកប្រើ​ប្រាស់​គិត​ឡើងវិញ​ ​មុននឹង​បញ្ចេញមតិ​ដែល​មិន​សមរម្យ​ណាមួយ​ទៅលើ​គណនី​របស់​អ្នកដទៃ​។​

    ​នេះ​ជា​វិធី​ដើម្បី​កន្ត្រាក់​អារម្មណ៍​ដល់​អ្នកប្រើ​ប្រាស់​ថា​ ​មតិ​របស់​ខ្លួន​ ​គឺ​មិន​សមរម្យ​ទេ​ ​សូម​ពិចារណា​.​.​.​។​ ​មុខងារ​ថ្មី​ទី2​ ​គឺ​អាច​ឱ្យ​អ្នកប្រើ​ដាក់​ការកំណត់​ ​(​Restrict​)​ ​ទៅលើ​គណនី​ណាមួយ​ដែល​អ្នក​ពុំ​ចូលចិត្ត​។​ ​ការ​ដាក់កម្រិត​ទៅលើ​មតិ​ទាំងឡាយ​ណា​ដែល​អ្នកទទួល​បាន​ពី​គណនី​នោះ​ ​នឹង​មិន​ត្រូវ​បាន​មើលឃើញ​ដោយ​អ្នកដទៃ​ឡើយ​ ​លើកលែងតែ​អ្នក​អនុញ្ញាត​៕​

  • Xiaomi​ ​ជាប់​ឈ្មោះ​ក្នុង​តំណែង​កំពូល​ទាំង​ ​5​ ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្មា​ត​ហ្វូ​ន​ធំ​ទូទាំង​ពិភពលោក​

    Xiaomi​ ​ជាប់​ឈ្មោះ​ក្នុង​តំណែង​កំពូល​ទាំង​ ​5​ ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្មា​ត​ហ្វូ​ន​ធំ​ទូទាំង​ពិភពលោក​

    ​កាលពីដើម​ឆ្នាំ2019​ ​កន្លងទៅ​ ​របាយការណ៍​ពី​ ​IDC​ ​បាន​បង្ហាញ​នូវ​ទិន្នន័យ​នាំចេញ​ស្មា​ត​ហ្វូ​នប្រ​ចាំ​ត្រីមាស​ទី1​ ​ឆ្នាំ2019​ ​សម្រាប់​ទីផ្សារ​អឺរ៉ុប​ ​មជ្ឈិមបូព៌ា​ ​និង​អាហ្រ្វិក​ ​ដោយ​តួលេខ​សរុប​មាន​ចំនួន​ ​83.7លាន​គ្រឿង​ ​គិតជា​ភាគរយ​ធ្លាក់ចុះ​ ​3.3ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់2018​។​

    ​លទ្ធផល​បាន​បង្ហាញថា​ ​តំណែង​កំពូល​ទាំង​ ​5​ ​សម្រាប់​ទី​ផ្សារ​ធំៗ​ខាងលើ​ ​គេ​ឃើញ​មានតែ​ ​Huawei​ ​និង​ ​Xiaomi​ ​ប៉ុណ្ណោះ​ ​ដែល​មាន​ភាគរយ​ឡើង​កូដ​ខ្ពស់​ ​ខណៈ​ ​3​ ​ក្រុមហ៊ុន​ឯទៀត​ផ្តើម​ដាំ​ក្បាល​ចុះ​ ​ជាពិសេស​គឺ​ ​Apple​ ​និង​ ​HMD​។​ ​
    ​ជា​លទ្ធផល​ ​Samsung​ ​ឈរ​លើ​លំដាប់​លេខ1​ ​នាំចេញ​បាន​ ​15.7លាន​គ្រឿង​ ​ឬ​ ​29.47ភាគរយ​ធ្លាក់ចុះ​ ​6.82ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់​ ​រីឯ​ ​Huawei​ ​កើន​ពី​ ​8.1លាន​គ្រឿង​មក​ ​13.5លាន​គ្រឿង​ ​ជា​ភាគរយ​កើន​បាន​ដល់ទៅ​ ​66.13ភាគរយ​ឯណោះ​(​ពេល​មានរឿង​រ៉ាវ​ជាមួយ​អាមេរិក​ ​នៅ​ទីផ្សារ​អាមេរិក​ត្រូវ​គេ​ប៉ាន់ប្រមាណ​ថា​ ​ធ្លាក់ចុះ​ ​40​%​-​60​%​ ​ដូចនេះ​តួលេខ​ថ្មី​មិនទាន់​បញ្ចេញ​ឱ្យ​ដឹង​ថា​ ​ប៉ុន្មាន​លាន​គ្រឿង​នៅឡើយ​ទេ​។​

    ​ក្រុមហ៊ុន​អាមេរិក​ ​Apple​ ​ធ្លាក់ចុះ​អស់​ ​22.73ភាគរយ​ ​នាំចេញ​បាន​ត្រឹម​ ​7.8លាន​គ្រឿង​ ​ធៀប​នឹង​ ​Xiaomi​ ​បាន​ ​2.9លាន​គ្រឿង​ ​ឈរ​លើ​លេខ​ ​4​ ​តែ​ជា​តួលេខ​កើនឡើង​ ​ហើយ​ ​HMD​ ​ដែល​ជា​មេធំ​របស់​ ​Nokia​ ​ធ្លាក់​ពី​ ​3.3លាន​គ្រឿង​មក​ ​2.2លាន​គ្រឿង​៕​