Author: អេបិល

  • យានអវកាស​ទៅ​ឋាន​ព្រះចន្ទ​របស់​ឥណ្ឌា​ ​មិន​អាច​បាញ់បង្ហោះ​បាន​ ​ព្រោះតែ​បញ្ហា​មួយចំនួន​

    យានអវកាស​ទៅ​ឋាន​ព្រះចន្ទ​របស់​ឥណ្ឌា​ ​មិន​អាច​បាញ់បង្ហោះ​បាន​ ​ព្រោះតែ​បញ្ហា​មួយចំនួន​

    ​ការប្រកាស​ពន្យារពេល​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​ ​(​ISRO​)​ ​ក្នុងរយៈពេល​ ​1ម៉ោង​ ​មុន​ពេលធ្វើការ​បាញ់បង្ហោះ​។​ ​កាលបរិច្ឆេទ​ថ្មី​នៃ​ការ​បាញ់បង្ហោះ​យានអវកាស​នេះ​ ​នឹង​ត្រូវ​ប្រកាស​នៅពេល​ក្រោយ​ ​ប៉ុន្តែ​អង្គការ​អវកាស​មួយ​នេះ​ ​មិន​អាច​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ទេ​។​

    ​នៅ​ថ្ងៃទី15​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នេះ​ ​ឥណ្ឌា​បាន​ប្រកាស​ពន្យារពេល​បាញ់បង្ហោះ​យានអវកាស​ ​Chandrayaan​-​2​ ​ទៅកាន់​ពិភព​ព្រះចន្ទ​ ​ដោយសារតែ​បញ្ហា​បច្ចេកទេស​ក្នុង​ប្រព័ន្ធ​សម្រាប់​បាញ់បង្ហោះ​ ​(​Launch​ ​Vehicle​ ​System​)​។​

    ​ឥណ្ឌា​មានបំណង​ចុះចត​លើ​ផ្ទៃ​ពិភព​ព្រះចន្ទ​នៅ​តំបន់​ប៉ូល​ខាងត្បូង​ ​ដើម្បី​បង្កើត​នូវ​យុគសម័យ​ថ្មី​នៃ​ការរុករក​ ​បង្កើន​ការយល់​ដឹង​បន្ថែម​របស់​មនុស្សជាតិ​លើ​ពិភព​ដួងព្រះចន្ទ​ ​ក៏ដូចជា​អវកាស​ ​ជំរុញ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ ​លើកកម្ពស់​សម្ព័ន្ធ​មិត្ត​សកល​ ​និង​លើកទឹកចិត្ត​ដល់​អ្នករុករក​ ​និង​អ្នក​វិទ្យាសាស្រ្ត​ជំនាន់​ក្រោយ​។​

    ​តំបន់​ប៉ូល​ខាងត្បូង​នៃ​ពិភព​ព្រះចន្ទ​ ​គឺ​មាន​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​ប៉ូល​ខាងជើង​ ​ពោល​គឺ​មាន​ទំហំ​ធំជាង​ ​និង​អាច​មាន​វត្តមាន​ទឹក​ ​និង​ផ្ទុក​កំណត់​ត្រា​ហ្វូ​ស៊ី​ល​ដែល​បង្ហាញ​ពី​ការ​កកើត​ឡើង​នៃ​ប្រព័ន្ធព្រះអាទិត្យ​ផង​ដែរ​។​ ​ប្រសិនបើ​ជោគជ័យ​ ​នោះ​ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​ទី4​ ​ដែល​បាន​ទៅ​ជាន់​ដី​ពិភព​នេះ​ ​បន្ទាប់ពី​អាមេរិក​ ​រុស្ស៊ី​(​អតីត​សហភាពសូវៀត​)​ ​និង​ចិន​។​

    ​កាលពីមុន​ ​អ៊ីស្រាអែល​ ​ក៏បាន​ប៉ុនប៉ង​បញ្ជូន​យានអវកាស​ ​និង​ចុះចត​នៅ​លើ​ពិភព​ព្រះចន្ទ​ដែរ​ ​ប៉ុន្តែ​ត្រូវ​បរាជ័យ​ ​ដោយ​បាន​ធ្លាក់​ក្នុងអំឡុងពេល​ព្យាយាម​ចុះចត​ ​ដោយសារ​បញ្ហា​បច្ចេកទេស​គ្រឿងម៉ាស៊ីន​ ​កាលពី​ខែមេសា​ ​ឆ្នាំ2019​ ​កន្លងទៅ​៕​

  • ទស្សនា​វីដេអូ​តេ​ស្ត​កាមេរ៉ា​បែប​ ​Pop​-​up​ ​បញ្ឈិ​ត​របស់​ ​Oppo​ ​Reno​ ​ធន់​ខ្លាំង​ណាស់​

    ទស្សនា​វីដេអូ​តេ​ស្ត​កាមេរ៉ា​បែប​ ​Pop​-​up​ ​បញ្ឈិ​ត​របស់​ ​Oppo​ ​Reno​ ​ធន់​ខ្លាំង​ណាស់​

    ​ថ្មី​ៗ​នេះ​គណនី​យូ​ធូប​ដែល​ល្បីល្បាញ​ខាង​ធ្វើតេស្ត​គុណភាព​ផ្នែក​ខាងក្នុង​ទូរស័ព្ទ​គឺ​ ​JerryEverything​ ​បាន​យក​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ ​Oppo​ ​មក​គាស់​គ្រឿងក្នុង​បង្ហាញ​អ្នកទស្សនា​យ៉ាង​ស្ដែង​ៗ​តែម្ដង​។​

    ​ក្រោយពេល​គាស់​គ្រឿងក្នុង​ហើយ​ ​គេ​សង្កេតឃើញ​ថា​ ​Oppo​ ​Reno​ ​ដែល​មាន​កាមេរ៉ា​បែប​ ​Pop​-​up​ ​បញ្ឈិ​ត​នោះ​ ​ពិតជា​មានកម្រិត​ភាព​ធន់​ខ្លាំង​មែន​ ​សឹងតែ​ថា​ ​យក​កាំបិត​កោស​ក៏​អត់​ឆ្កូត​ដែរ​។

    ទូរស័ព្ទ​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​(​Digital​ ​60X​ ​Zoom​)​ ​មាន​សមត្ថភាព​ពិសេស​ដោយ​ ​OPPO​ ​Reno​ ​10X​ ​អាច​ ​Zoom​ ​បាន​កម្រិត​ដល់ទៅ​ ​60ដង​ ​កាន់តែ​ឆ្ងាយ​ ​កាន់តែ​ច្បាស់​លើស​ពី​ការ​រំពឹង​ទុក​។​

    ​សមត្ថភាព​កាមេរ៉ា​ស័ក្តិសម​ជាមួយនឹង​អ្នកជំនាញ​ថតរូប​តែម្តង​សម្រាប់​ពាក់កណ្តាល​ឆ្នាំ2019​ ​នេះ​ ​ដោយមាន​ថាមពល​ថ្ម​ធំ​ ​4065mAh​ ​និង​ ​ROM​ ​256GB​ ​និង​ ​RAM​ ​8GB​ ​វា​មាន​កាមេរ៉ា​ក្រោយ​ដល់ទៅ​ ​3គ្រាប់​ ​រួមមាន​កាមេរ៉ា​មេ​ទំហំ​ ​48MP​ ​ឬ​ ​(​Main​ ​Camera​)​ ​+​ ​កាមេរ៉ា​ទំហំ​ ​8MP​ ​ជា​កាមេរ៉ា​ពង្រីក​មុំ​ថត​ ​ឬ​ ​(​Wide​ ​Angle​ ​Camera​)​ ​+​ ​កាមេរ៉ា​ទំហំ​ ​13MP​ ​ជា​កាមេរ៉ា​ ​Zoom​ ​ប្រវែង​វែង​ ​ឬ​ ​(​Telephoto​ ​Camera​)​។​ ​សម្រាប់​តម្លៃ​លក់​នៅ​ស្រុកខ្មែរ​ ​គឺ​ប្រមាណ​ជា​ ​899ដុល្លារ​។​

    ​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

  • កាន់តែ​អស្ចារ្យ​!​!​ ​កម្ម​វី​ធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ត្រៀម​ដាក់​បញ្ចាំង​ស្នាដៃ​ឆ្នើម​ទាំង៦​ ​នៃ​គម្រោង​ ​“​តោះ​ថត​ឯកសារ​កម្ពុជា​”​

    កាន់តែ​អស្ចារ្យ​!​!​ ​កម្ម​វី​ធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ត្រៀម​ដាក់​បញ្ចាំង​ស្នាដៃ​ឆ្នើម​ទាំង៦​ ​នៃ​គម្រោង​ ​“​តោះ​ថត​ឯកសារ​កម្ពុជា​”​

    គម្រោង​ ​“​តោះ​ថត​ឯកសារ​កម្ពុជា​”​ ​គឺជា​គម្រោង​មួយ​ដែល​បង្កើត​ឡើង​ដោយក្រុម​ភាពយន្ត​ផ្កាឈូករ័ត្ន​ ​ក្នុង​គោលបំណង​ក្នុង​ការ​បណ្តុះបណ្តាល​ ​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ថត​ទុក​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​ ​“​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​”​ ​និង​ ​“​សេរីភាព​ទទួល​បាន​ព័ត៌មាន​”​។​

    ​ដោយ​នៅ​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ក្រុមការងារ​របស់​ ​“​តោះ​ថត​ឯកសារ​កម្ពុជា​”​ ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នកចូលរួម​ចំនួន៣០នាក់​ ​ដោយ​បែកចែក​ជា៥ក្រុម​ ​ហើយ​ក្រុម​នី​មួយ​ៗ​មាន​សមាជិក៥នាក់​។​ ​ក្រុម​ទាំង៦នេះ​ ​ត​ម្រូ​វឲ​ចូលរួម​សិក្សា​វគ្គ​បណ្តុះបណ្តាល​ទាក់ទង​ទៅ​នឹង​ ​ដំណើរការ​នៃ​ការ​ថត​ភាពយន្តឯកសារ​។​ ​បន្ថែម​ពីនេះ​ទៅទៀត​ ​ក្រុម​នី​មួយ​ៗ​ត​ម្រូ​វឲ​ផលិត​ខ្សែភាពយន្ត​ខ្លី​ដែល​ប្រធានបទ​របស់​វា​គឺ​ ​ទាក់ទង​ទៅ​នឹង​“​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​”​ ​និង​ ​“​សេរីភាព​ទទួល​បាន​ព័ត៌មាន​”​ ​ដោយ​ ​មួយ​រឿង​ក្នុង១ក្រុម​។​ ​ពិសេស​ជាង​នេះ​ទៅទៀត​ ​រឿង​ទាំង៦របស់​ពួកគាត់​ក៏​នឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​ ​កម្ម​វី​ធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ដែល​នឹង​ប្រព្រឹត្តទៅ​ ​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ​។​

    ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​ចំនួន១០ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១១​ ​រហូតដល់​ថ្ងៃទី២០​ ​ខែមិថុនា​ ​កន្លងទៅ​នេះ​។​ម្យ៉ាងទៀត​ ​រយៈពេល១០ថ្ងៃនេះ​មានការ​បែកចែក​ចំនួនជា​បី​ដំណាក់កាល​នៃ​ការ​បណ្តុះបណ្តាល​។​ ​ដោយ៣ថ្ងៃ​ដំបូង​ ​មានការ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ​ថត​ខ្សែភាពយន្ត​ ​អំពី​ ​ការ​សរ​សេ​រស្រ្គីប​ ​ឬ​គំរោង​តែង​ ​វិធី​សាស្រ្ត​ក្នុង​ធ្វើការ​ជាមួយ​តួ​សម្តែង​ ​និង​ ​ការ​កែ​សំឡេង​។​ ​៣ថ្ងៃបន្ទាប់​ ​គ្រូបង្វឹក​របស់​យើង​ម្នាក់​ក្នុង១ក្រុម​ ​ជាមួយ​អ្នកសម្របសម្រួល​ ​បាន​នាំគ្នា​ទៅ​ថត​ជាក់ស្តែង​ ​ទៅតាម​ទីតាំង​ដែល​បាន​កំណត់​។​​លុះដល់​ថ្ងៃទី១៧​ ​ពេលព្រឹក​ ​ក្រុមការងារ​បាន​យក​វិ​ឌី​អូ​ដែល​ថត​បាន​ទៅកាត់​ត​ ​និង​កែសម្រួល​បច្ចេកទេស​។​ ​ចំណែក​ឯ​ពេលរសៀល​ ​រហូតដល់​ថ្ងៃទី២០​ ​ក្រុម​នី​មួយ​ៗ​បាន​ផលិត​ខ្សែភាពយន្ត​បានសម្រេច​ដោយ​ជោគជ័យ​ដូច​ទៅតាម​ការ​គ្រោងទុក​។​


  • ហ៊ាន​ភ្នាល់​អត់​?​?​ ​នរណា​ជា​ឃាតក​ក្នុង​រឿង​«​ព្រឺ​ ​The​ ​Fear​»​ ​អ្នកទស្សនា​ហើយ​ ​ហាម​ប្រាប់​ឱ្យ​សោះ​

    ហ៊ាន​ភ្នាល់​អត់​?​?​ ​នរណា​ជា​ឃាតក​ក្នុង​រឿង​«​ព្រឺ​ ​The​ ​Fear​»​ ​អ្នកទស្សនា​ហើយ​ ​ហាម​ប្រាប់​ឱ្យ​សោះ​

    ​នៅ​យប់​ថ្ងៃទី​ ​១៥ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ផលិតកម្ម​ខ្មែរ​មេគង្គ​បាន​ដាក់​សម្ពោធ​ភាពយន្ដ​ដ៏​ល្អ​របស់​ខ្លួន​មាន​ចំណងជើង​ថា​ ​«​ ​ព្រឺ​ ​»​ ​ដែល​មាន​វត្តមាន​តារា​សិល្បៈ​ជាច្រើន​ដួង​ល្បី​ៗ​ឈ្មោះ​ ​បាន​ចូលរួម​នៅក្នុង​បរិវេណ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​ផ្សារ​ទំនើប​អ៊ី​ន​អន១​។​

    ​ពី​អ្នកដឹង​នាំ​រឿង​ ​លោក​ ​Olivier​ ​Van​ ​Bockstael​ ​អ្នកនិពន្ធ​រឿង​ ​«​ព្រឺ​»​ ​បាន​ថ្លែង​អះអាង​ថា​ ​លោក​ហ៊ាន​ភ្នាល់​ជាមួយ​ទស្សនិកជន​ថា​ ​គ្មាន​អ្នកណា​ស្មាន​ត្រូវ​ទេ​ថា​ ​«​អ្នកណា​ជា​ឃាតក​?​»​ ​ក្នុង​នៅក្នុង​ខ្សែភាពយន្ត​នេះ​។​ ​រឿង​ ​«​ព្រឺ​»​ ​សរសេរ​ឡើង​ដើម្បី​ពញ្ញាក់​អារម្មណ៍​ទស្សនិកជន​ ​និង​ឱ្យ​គ្រប់គ្នា​ស្លុង​ ​ជាមួយ​អ្នកគ្រូ​មាលា​ ​ដែល​មក​បង្រៀន​នៅ​ភូមិ​ដាច់ស្រយាល​ ​មានរឿង​ឃាតកម្ម​ ​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​។​ ​អ្វី​គួរ​ឱ្យ​ខ្លាច​បំផុត​គឺ​ ​នាង​មិន​អាច​ទុកចិត្ត​អ្នកណា​ ​សូម្បីតែ​អ្នក​ស្និទ្ធស្នាល​។​ ​ខ្សែភាពយន្ត​រឿង​ ​«​ព្រឺ​»​ ​ក៏​នាំមក​ជូន​នូវ​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​នៅ​តំបន់​មួយ​ ​និង​ការចូលរួម​សម្តែង​ពី​តារា​ស្រស់​ស្អាត​ ​មាន​ទេព​កោស​សល្យ​ ​កញ្ញា​ ​វណ្ណៈ​ ​បូរមី​ ​និង​ ​មឿន​ ​ឯក​សុ​ភារិ​ទ្ធ​ ​និង​តួ​ជាច្រើន​ទៀត​។​ ​កាន់តែ​ពិសេស​លោកស្រី​ ​ស្វែង​ ​សុជាតា​ ​តារា​សម្តែង​បាន​គ្រប់​ទម្រង់​ ​ក៏​បង្ហាញមុខ​ក្នុង​រឿង​ ​«​ព្រឺ​»​ ​ក្នុងនាម​ជា​ជន​គួរ​ឱ្យ​សង្ស័យ​ម្នាក់​ដែល​អាច​ជា​ឃាតករ​ផង​ដែរ​។​

    ​សូមជម្រាប​ផង​ដែរ​ថា​ ​ក្នុង​ពិធីសម្ពោធ​នោះ​ ​ក្រៅពី​ល្ខោនបាសាក់​ ​ក៏​មាន​ក្រុម​ចម្រៀង​រ៉ក់​ ​និង​វត្តមាន​តារា​សិល្បៈ​ជាច្រើន​ ​ខណៈ​ដែល​ផលិតករ​ក៏​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ច្រើន​ ​ធ្វើ​ឱ្យ​ពិធីសម្ពោធ​រឿង​«​ព្រឺ​ ​ឬ​ ​Fear​»​ ​កាន់តែ​អឹក​អធឹក​។​ ​តួសម្ដែង​ក្នុង​វង់​ល្ខោនបាសាក់២រូប​ ​គឺ​តួអង្គ​យក្ស​ ​និង​តួអង្គ​នាគ​ ​បាន​បង្កើត​នូវ​ផ្ទាំង​ទស្សនិ​យ​ភាព​យ៉ាង​ល្អ​ប្លែកភ្នែក​ ​ធ្វើ​ឱ្យ​ទម្រង់​ល្ខោនបាសាក់​ទទួល​បានការ​ចាប់អារម្មណ៍​ ​ក្នុង​ពេល​យុវវ័យ​ ​ស្ទើរ​បំភ្លេច​ចោល​ទៅ​ហើយ​។​ ​លោក​ ​សា​ហា​រ៉ា​ ​ពិធីករ​ប្រកាស​ថា​ ​គឺជា​ការ​ជ្រើសរើស​មួយ​ដ៏​ល្អ​ ​ដែល​ទម្រង់​ល្ខោនបាសាក់​ត្រូវ​បាន​ផលិតករ​ភាពយន្ត​មួយ​នេះ​ ​លើកយក​មក​បង្ហាញ​ក្នុង​ពិធីសម្ពោធ​រឿង​ខុសប្លែក​ពី​គេ​។​ ​លោក​បាន​ទាំង​ទទូច​ឱ្យ​ផលិតករ​ដទៃទៀត​ ​រួមគ្នា​លើកស្ទួយ​ល្ខោនបាសាក់​ឱ្យ​បាន​កាន់តែ​ច្រើន​ក្នុង​ពិធី​ផ្សេង​ ​ក្រៅតែ​ពី​បុណ្យ​ក្នុង​វត្ត​អារ៉ាម​នោះ​ផង​។​

    ​តើ​អ្នកគាំទ្រ​ទាំងអស់​ហ៊ាន​ភ្នាល់​ ​ជាមួយ​អ្នកដឹកនាំ​រឿង​ដែរ​ឬ​អត់​ថា​ ​«​អ្នកណា​ជា​ឃាតក​?​»​ ​បើ​ចង់​ជាក់ច្បាស់​សូម​រក​កក់​សំបុត្រ​ទស្សនា​ចាប់ពី​ថ្ងៃនេះ​តទៅ​គ្រប់​រោង​ភាពយន្ដ​ទំនើប​ ​ក៏ប៉ុន្ដែ​បើ​អ្នក​បាន​ទស្សនា​ហើយ​ ​សូមកុំ​ប្រាប់​មិត្ត​ភ័ក្​ដរ​បស់​អ្នក​ឱ្យ​សោះ​ថា​ ​នរណា​ជា​ឃាតក​ ​ព្រោះ​ដើម្បី​ឱ្យ​មិត្ត​របស់​អ្នក​បាន​ទស្សនា​ ​និង​រំជើបរំជួល​តាម​សាច់រឿង​ដែល​នឹកស្មាន​មិនដល់​៕​

    https://youtu.be/yAZhCfqqQgk

  • អ្នកគ្រូ​ ​សរ​ ​កេសា​រ៉ា​ ​យក​ថ្ងៃខួបកំណើត​ធ្វើ​រឿង​មួយ​ជូន​សិល្បករ​ខ្មែរ​ទាំងអស់​ ​ ​

    អ្នកគ្រូ​ ​សរ​ ​កេសា​រ៉ា​ ​យក​ថ្ងៃខួបកំណើត​ធ្វើ​រឿង​មួយ​ជូន​សិល្បករ​ខ្មែរ​ទាំងអស់​ ​ ​

    ​អ្នកគ្រូ​ ​សរ​ ​កេសា​រ៉ា​ ​ត្រូវ​បាន​មហាជន​ជាច្រើន​ស្គាល់​ថា​ ​ជាតា​រា​សម្ដែង​ជើងចាស់​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ ​និង​ជា​ម្ចាស់​ផលិតកម្ម​ភាពយន្ដ​ផង​ដែរ​។​ ​អ្នកគ្រូ​ត្រូវ​បាន​តារា​សិល្បករ​ជាច្រើន​គោរព​ស្រឡាញ់​និង​ឱ្យ​តម្លៃ​អ្នកគ្រូ​ ​ក្នុង​ការសម្ដែង​ ​ដែល​ក្រៅពីនោះ​ ​អ្នកគ្រូ​ក៏​ជា​សាស្ត្រា​ចារ្យ​សិល្បៈ​មួយ​រូប​បាន​ជួយ​តម្រង់​ទិស​ដល់​តា​រា​ក្មេង​ៗ​ជាច្រើន​ទៀតផង​ដែរ​។​

    ​តែ​ពេល​ថ្មី​នេះ​ៗ​ ​ពិធី​ខួបកំណើត​របស់​អ្នកស្រី​ ​សរ​ ​កេសា​រ៉ា​ ​នៅក្នុង​ឆ្នាំនេះ​ ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ភាគច្រើន​ជា​អ្នកមាន​មុខមាត់​ ​ដោយ​ក្នុង​កម្ម​វិ​ធី​ក៍​មាន​សកម្មភាព​ដើរ​ម៉ូត​ ​និង​បកស្រាយ​បទចម្រៀង​របស់​ក្រុម​សិល្បៈ​មួយ​ក្រុម​នោះ​ផង​។​ ​ខុសពី​ម្ចាស់​ខួបកំណើត​ភាគច្រើន​ ​ដែល​តែង​បួងសួង​សុំ​ឱ្យ​ខ្លួន​មាន​សុខភាព​ល្អ​ ​មាន​សម្រស់​ស្រស់​ស្អាត​ ​និង​មានជោគ​ជ័យ​ក្នុង​ជីវិត​ ​សម្រាប់​អ្នកគ្រូ​សរ​ ​កេសា​រ៉ា​ ​ម្ចាស់​ផលិតកម្ម​ ​កេសា​រ៉ា​ភាពយន្ត​ ​បែរជា​បួងសួង​ផ្សេង​ ​ក្នុង​ពិធី​ខួបកំណើត​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ​១៤​ ​កក្កដា​ ​ឆ្នាំ២០១៩​។​

    ​អ្នកស្រី​ ​កេសា​រ៉ា​ ​បញ្ជាក់​ថា​ ​ខួបកំណើត​ឆ្នាំនេះ​ ​អ្នកស្រី​មិនសូវ​ផ្ដោត​លើ​ការ​ជូនពរ​ខ្លួនឯង​នោះ​ទេ​ ​ដោយ​អ្នកស្រី​មានបំណង​ជូនពរ​ឱ្យ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នក​សិល្បៈ​មាន​សុខភាព​ល្អ​ ​និង​កាន់តែ​ជោគជ័យ​នៅក្នុង​សិល្បៈ​។​ ​អ្នកស្រី​ថា​ ​អ្នកស្រី​ចង់​ឃើញ​តារា​សិល្បៈ​ទាំងអស់​កាន់តែ​ជោគជ័យ​ទ្វេរ​ដង​ ​និង​កាន់តែ​មានការ​រីក​ចំរើន​កុំឱ្យ​ចាញ់​ប្រទេសជិតខាង​។​ ​អ្នកស្រី​នឹង​បន្ត​ដើរតួ​ជា​អ្នកចូលរួម​លើកស្ទួយ​សិល្បៈ​ ​តាមរយៈ​ការផលិត​ភាព​យន្ត​ថ្មី​ៗ​ ​និង​បណ្ដុះបណ្ដាល​អ្នក​ជំនាន់​ក្រោយ​ឱ្យ​មាន​ជំនាញ​សិល្បៈ​តាម​លទ្ធភាព​ ​ខណៈ​ដែល​អ្នកស្រី​ក៏​នឹង​បង្កើន​សមត្ថភាព​ក្នុង​ការទាក់ទង​ផលិតករ​ ​និង​អ្នក​រៀបចំ​កម្មវិធី​នៅ​ក្រៅប្រទេស​ ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​តារា​ខ្មែរ​បាន​កាន់តែ​ច្រើន​ផង​ដែរ​ ​ខណៈ​ដែល​អ្នកស្រី​ធ្លាប់​បាន​ស្វះស្វែង​ឱ្យ​ផលិតករ​ខ្មែរ​ ​និង​តារា​ខ្មែរ​ ​បាន​ចូលរួម​ក្នុង​មហោស្រព​អន្តរជាតិ​នានា​ ​និង​បាន​សម្ដែង​ជាមួយ​ផលិតករ​បរទេស​ជាហូរហែ​រម​ក​ហើយ​។​ ​យ៉ាងណាមិញ​ ​អ្នក​ស្រី​ក៍​សម្ដែង​អារម្មណ៍​ខកចិត្ត​ ​ចំពោះ​ស្នាដៃ​ផលិត​កុន​កន្លងមក​ ​ដែល​ទទួល​បានការ​គាំទ្រ​តិចតួច​។​

    ​អ្នកស្រី​ ​សរ​ ​កេសា​រ៉ា​ ​បន្ត​ថា​ ​អ្នកស្រី​ធ្វើ​ខួបកំណើត​រាល់​ឆ្នាំ​ ​គ្រាន់តែ​ចង់​ជួបជុំ​មិត្ត​ភ័ក្ត្រ​ ​និង​ផលិតករ​តែប៉ុណ្ណោះ​។​ ​នៅក្នុង​ពិធី​នោះ​ ​អ្នកស្រី​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជាតា​រា​សម្ដែង​ជើងចាស់​មួយ​រូប​ ​បាន​តែង​ឈុត​ជានា​រី​ខ្មែរ​ ​ដោយ​លម្អ​ជាមួយនឹង​ផ្កាភ្ញី​លើ​សក់​ផង​។​ ​អ្នកស្រី​ថា​ ​ពិធី​ខួបកំណើត​ឆ្នាំនេះ​ ​អ្នកស្រី​សប្បាយចិត្ត​បំផុត​គឺ​បាន​ជូនពរ​បងប្អូន​អ្នក​សិល្បៈ​គ្រប់រូប​ ​ដោយ​អ្នកស្រី​បញ្ជាក់​ថា​សារ​ជូនពរ​របស់​អ្នកស្រី​ ​មិនមែន​សម្រាប់​តែ​តារា​សិល្បៈ​ ​និង​ផលិតករ​ដែល​ចូលរួម​ប៉ុណ្ណោះទេ​ ​តែ​ក៏​ជូនពរ​ចំពោះ​តារា​សិល្បៈ​ទាំងអស់​ ​តាមរយៈ​បណ្ដាញ​សារព័ត៌មាន​ផង​ដែរ​៕​

  • គ្មាន​ទេពាក្យ​ថា​ ​បន្ធូរបន្ថយ​!​ ​វិទ្យាល័យ​ទូទាំង​ប្រទេស​ប្រជុំ​ព្រមគ្នា​កម្រិត​វិន័យ​ពេល​ប្រឡង​បាក់ឌុប​

    គ្មាន​ទេពាក្យ​ថា​ ​បន្ធូរបន្ថយ​!​ ​វិទ្យាល័យ​ទូទាំង​ប្រទេស​ប្រជុំ​ព្រមគ្នា​កម្រិត​វិន័យ​ពេល​ប្រឡង​បាក់ឌុប​

    ​ទោះបីជា​មានការ​ធ្វើ​កំណែទម្រង់​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ជាច្រើន​ឆ្នាំ​ហើយក៏​ដោយ​ ​ក៏​ឆ្នាំនេះ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​នៅតែ​រឹត​បន្តឹង​ ​និង​គ្មាន​ការ​បន្ធូរបន្ថយ​ណាមួយ​ចំពោះ​បេក្ខជន​ឡើយ​ ​ដើម្បី​ធានា​បាន​នូវ​គុណភាព​អប់រំ​ប្រកបដោយ​ប្រសិទ្ធភាព​។​

    ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​ក្រសួង​អប់រំ​បាន​ជំរុញ​ឱ្យ​នៅ​តាម​វិទ្យាល័យ​ទាំងអស់​ទូទាំង​ប្រទេស​រៀបចំ​កិច្ចប្រជុំ​សំណេះសំណាល​ ​និង​ផ្សព្វផ្សាយ​ ​និង​កម្រិត​វិន័យ​ជូន​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី12​ ​ដែល​កំពុង​ត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​ ​ការ​ប្រឡង​បាក់ឌុប​នឹង​ឈាន​ចូល​មកដល់​នៅ​ថ្ងៃទី19​ ​ខែសីហា​ ​ឆ្នាំ2019​ ​ហើយ​ការ​ផ្សព្វផ្សាយ​នេះ​ ​គឺ​ដើម្បី​ឱ្យ​សិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​ ​បានដឹង​ច្បាស់លាស់​អំពី​ព័ត៌មាន​សំ​ខាន់​ៗ​ ​លក្ខខណ្ឌ​នានា​ជុំវិញ​ការ​ប្រឡង​ ​និង​ជាពិសេស​ប្រការ​ដែល​សិស្ស​គួរ​ប្រព្រឹត្ត​ ​និង​មិន​គួរ​ប្រព្រឹត្តទៅ​តាម​បទប្បញ្ញត្តិ​ ​និង​កម្រិត​វិន័យ​។​ ​

    ​ដើម្បី​ត្រៀមប្រឡង​ឱ្យ​បាន​ល្អ​ ​សិស្ស​គួរ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ដោយខ្លួនឯង​ ​ព្រោះ​គ្មាន​ការ​អន្តរាគមន៍​ ​ឬ​ការ​លួច​ចម្លង​ណាមួយ​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​ក្នុង​បន្ទប់​ប្រឡង​ ​ឬ​ក្នុង​មណ្ឌល​ប្រឡង​។​ ​ការ​ប្រឡង​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​សមត្ថភាព​ខ្លួនឯង​ដោយ​ផ្ទាល់​ដើម្បី​ទទួល​បាន​ជោគជ័យ​៕​ ​

  • នៅចាំគាត់បានទេ?? បាត់មុខ2ឆ្នាំ តារាសម្ដែង សុវណ្ណ​ ​គីរី​ សម្ញំថតសម្រៀងនៅអាមេរិក

    នៅចាំគាត់បានទេ?? បាត់មុខ2ឆ្នាំ តារាសម្ដែង សុវណ្ណ​ ​គីរី​ សម្ញំថតសម្រៀងនៅអាមេរិក

    ​​បាត់មុខអស់រយៈពេល 2 ឆ្នាំខណៈដែលកំពុងឡើង​កូដ​ក្នុង​អាជីព​សម្ដែង​ ​និង​ពិធីករ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​តារា​សម្ដែង​ក្រ​មុិ​ចក្រ​ម៉ើមកា​រ៉ា​តេ​ដូ​ ​លោក​ ​សុវណ្ណ​ ​គីរី​ ​ស្រាប់តែត្រូវ​គេ​ដឹង​ថា​ ​បាន​ចេញទៅ​សិក្សា​ជំនាញ​ផលិតកម្ម​វិធី​យ៉ាង​ព្រងើយ​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​។​

    ​យ៉ាងណាមិញ​ ​លោក​មិនបាន​ផ្ដាច់ខ្លួន​ពី​ការងារ​សិល្បៈ​នោះ​ទេ​ ​ដោយ​ក្រៅពី​បង្ហាញ​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​ជាមួយ​តារា​សិល្បៈ​មួយចំនួន​នៅ​លើទឹក​ដី​អាមេរិក​ ​លោ​ក​ក៍​ទើប​បញ្ចេញ​បទ​ចម្រៀង​ក្ដៅ​ៗ​ ​ដែល​ជា​ស្នាដៃ​រួមគ្នា​ជាមួយ​តារា​ជើងចាស់២រូប​ ​យ៉ាង​គួរ​ឱ្យចាប់អារម្មណ៍​ផង​ដែរ​។​

    ​លោក​ ​សុវណ្ណ​ ​គីរី​ ​បាប​ថ្លែង​ពី​ទឹកដី​អាមេរិក​ថា​ ​លោក​បាន​បាត់មុខ​ពី​ប្រទេស​កម្ពុជា​ប្រមាណ2ឆ្នាំ​មក​ហើយ​ ​ក្រោយពី​លោក​សម្រេចចិត្ត​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​ដើម្បី​សិក្សា​ភាសាអង់គ្លេស​ ​និង​ជំនាញ​ផលិតកម្ម​វិធី​។​ ​លោក​ថា​ខ្លួន​នឹង​ត្រលប់​មកវិញ​យ៉ាង​យូរ4ឆ្នាំក្រោយ​ ​ដើម្បី​ត្រលប់​មក​សម្ដែង​ ​និង​ផលិតកម្ម​វិធី​។​ ​អុីចឹង​ហើយ​ ​ទើប​លោក​រិះរក​ស្នា​ដៃ​ថ្មី​ៗ​ ​ដើម្បី​កុំ​អោយ​ស្ងប់ស្ងាត់​នៅក្នុង​អាជីព​សិល្បៈ​។​ ​លោក​បាន​ថត​ច្រៀង​បទ​ថ្មី​មួយ​បទ​ ​ថ្មីស្រឡាង​ក្រោម​ចំណងជើង​ថា​”​Time​ ​Is​ ​Not​ ​Importan​”​ ​ដែល​នេះ​ជា​បទ​បើកឆាក​ក្នុង​អាជីព​ចម្រៀង​របស់​ខ្លួន​ ​ហើយ​ជា​ស្នាដៃ​រួន​គ្នា​ ​ដែល​មានការ​ជួយ​សម្រួល​តន្ត្រី​ ​និង​ទំនុកច្រៀង​ ​ដោយ​លោក​ ​ម៉េ​ង​ ​ប៑ុន​ឡូ​ ​និង​តារា​ជើងចាស់​ ​លោក​ ​សុវណ្ណ​ ​មុ​ន្នី​។​ ​លោក​ថា​សប្បាយចិត្ត​ ​ដែល​ស្នាដៃ​បទចម្រៀង​របស់​ខ្លួន​ ​គឺជា​ស្នាដៃ​ប្រឹងប្រែង​រួមគ្នា​រវាង​លោក​ ​លោក​ ​ម៉េ​ង​ ​ប៑ុន​ឡូ​ ​និង​ ​លោក​ ​សុវណ្ណ​ ​មុ​ន្នី​។​

    ​លោក​ ​សុវណ្ណ​ ​គីរី​ ​បញ្ជាក់​ថា​ ​បទ​”​Time​ ​Is​ ​Not​ ​Important​”​ ​គឺជា​បទ​ដែល​លោក​និពន្ធ​ចេញពី​ការយល់ឃើញ​របស់​លោក​ ​តែ​មានការ​សម្រួល​ថែមថយ​ ​ដោយ​លោក​ ​ម៉េ​ង​ ​ប៑ុន​ឡូ​ ​និង​ ​លោក​ ​សុវណ្ណ​ ​មុ​ន្នី​ ​ហើយ​សំដៅ​ទៅលើ​ជីវិត​ស្នេហា​មួយ​ ​បើ​ទោះជា​ស្គាល់ចិត្ត​ថ្លើម​គ្នា​ ​និង​សារភាព​ថា​ស្រលាញ់​គ្នា​ ​ក៍​មិន​ប្រាកដ​ថា​អាច​រស់នៅ​ជាមួយគ្នា​អស់មួយជីវិត​នោះ​ទេ​ ​ហើយ​ស្នេហា​មួយ​ដែល​ទើប​ស្រលាញ់​គ្នា​ ​ដោយ​មិន​ប្រើ​ពេល​យូរ​ ​ក៍​មិន​ប្រាកដ​ថា​ ​មិន​អាច​រួមរស់​នឹង​គ្នា​ប​សន​យូរអង្វែង​នោះ​ដែរ​។​ ​សរុប​មក​លោក​ថា​ ​មនុស្ស​ពីរ​នាក់​បើ​មានឱកាស​បង្ហាញ​ការ​ស្រលាញ់​គឺ​គួរតែ​ធ្វើ​ ​ដោយ​កុំ​រង់ចាំ​ពេលវេលា​។​ ​លោក​គ្រោង​នឹង​ថត​ ​MV​ ​បទ​នេះ​ ​នៅ​លើទឹក​ដី​អាមេរិក​ ​ដោយ​អ្នក​ថតMV​ ​របស់​លោក​ ​ក៏​សុទ្ធតែ​ជា​អ្នកឯកទេស​ ​ខណៈ​ដែល​បទ​ចម្រៀង​ថ្មី​ៗ​នឹង​ចេញ​បន្តបន្ទាប់​។​


  • តារា​សម្ដែង​សង្ហា​ ​ធី​ ​លុច​ ​នាំ​អំ​ណោយ​សប្បុ​រ​ធម៌​ចែក​ជូន​កុមារ​កំពុង​ខ្វះខាត​នៅ​ទី​ជនបទ​ ​

    តារា​សម្ដែង​សង្ហា​ ​ធី​ ​លុច​ ​នាំ​អំ​ណោយ​សប្បុ​រ​ធម៌​ចែក​ជូន​កុមារ​កំពុង​ខ្វះខាត​នៅ​ទី​ជនបទ​ ​

    ​មួយ​រយៈ​កន្លងមក​នេះ​ ​គេ​បានតែ​ឃើញ​តារា​សម្ដែង​ ​ធី​ ​លុច​ ​ម​មារ​ញឹក​ជាមួយ​ការ​រកស៊ី​ជំនួញ​នៅ​លើ​អន​ឡា​ញន៍​ ​ច្រើន​ជា​កា​រស​ម្ញំ​កើប​លុយ​ពី​សិល្បៈ​។​ ​ទន្ទឹម​នឹង​ការ​ជោគជ័យ​សម្រាប់​ការ​បន្ថែម​អាជីព​ក្រៅ​សិល្បៈ​នេះ​ ​តារា​សម្ដែង​ប្រុស​រូប​សង្ហា​ ​ក៏​មិន​ភ្លេច​សកម្មភាព​ជួយ​សង្គម​តាមរយៈ​ទង្វើ​សប្បុរសធម៌​ផង​ដែរ​។​ ​ជាក់ស្ដែង​នៅ​ពេល​ថ្មី​ៗ​នេះ​ ​លោក​បាន​បង្ហោះ​រូបភាព​សកម្មភាព​ជាមួយ​ក្នុង​ការ​នាំ​យក​អំ​ណោយ​ជា​សម្ភារៈ​សិក្សា​ ​ទៅ​ចែក​ជូន​កុមារ​ក្រីក្រ​ដែល​កំពុង​ខ្វះខាត​ខ្លាំង​ក្នុង​ការសិក្សា​នៅក្នុង​ខេត្តសៀមរាប​។​

    លោក​ ​ធី​ ​លុច​ ​បាន​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​ ​«​មក​ចែករំលែក​សម្ភារៈ​សិក្សា​ ​សម្លៀកបំពាក់​ ​នំចំណី​និង​ថ​វិការ​មួយចំនួន​ដល់​ក្មេង​ៗ​ដែរ​គាត់​កំពុង​ខ្វះខាត​នូវ​សម្ភារៈ​សិក្សា​ជាចាំបាច់​ ​ចំនួន140នាក់​នៅ​ ​ភូមិ​ស្វាយលើ​ ​ឃុំ​ស្វាយលើ​ ​ខេត្តសៀមរាប​ ​ដែល​ជា​សាលា​ដាច់ស្រយាល​ចូល​ដល់​ក្នុង​ព្រៃ​ជ្រៅ​ ​ដែល​មានការ​ខ្វះខាត​ខ្លាំង​មែនទែន​។​ ​ដូច្នេះ​ខ្ញុំបាទ​និង​ក្រុមការងារ​បាន​ចូល​មក​ចែករំលែក​ដល់​ពួកគាត់​ ​តាម​ការ​ប្រមូល​ជា​ថ​វិកា​ជាច្រើន​និង​សម្ភារៈ​ចាំបាច់​ដល់​ពួកគាត់​នៅ​សាលា​ ​រលំ​រោទ៍​។​ ​សូម​ជូន​បុ​ណ្យ​កុសល់​ដល់​អ្នក​ទាំងអស់គ្នា​ផង​ ​!​ ​»​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ទឹកចិត្ត​និង​ក្ដី​ស្រឡាញ់​ចែករំលែក​ដល់​ប្អូន​កុមារ​ជាង​ ​140​ ​នាក់​នេះ​ ​ត្រូវ​បាន​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​តារា​ប្រុស​រូប​នេះ​ ​និង​ទទូច​ថា​ ​បើ​មាន​ពេល​ក្រោយ​ៗ​ទៀត​នៃ​សកម្មភាព​ជួយ​សង្គម​បែបនេះ​ ​ពួកគាត់​ក៏​សុំ​ចូលរួម​ចំណែក​ផង​ដែរ​។​ ​បច្ចុប្បន្ន​នេះ​ ​លោក​ ​ធី​ ​លុច​ ​កំពុងតែ​ជោគជ័យ​ខ្លាំង​ក្នុង​ការ​នាំ​យក​ផលិតផល​ថែរក្សា​សម្ផស្ស​ស្របច្បាប់​ ​និង​មានទំនុក​ចិត្ត​មិន​ប៉ះពាល់​ដល់​សុខភាព​ ​មក​ចែកចាយ​ដល់​អតិថិជន​បាន​ប្រើប្រាស់​ ​និង​ធ្វើជា​តំណាង​ចែកចាយ​នៅ​លើ​ទីផ្សារ​ផង​ដែរ​៕​

  • ក្រោយ​ចេញ​ ​Note10​ ​មួយ​ខែ​ ​Samsung​ ​នឹង​ចេញ​ទូរស័ព្ទ​ ​5G​ ​មួយទៀត​

    ក្រោយ​ចេញ​ ​Note10​ ​មួយ​ខែ​ ​Samsung​ ​នឹង​ចេញ​ទូរស័ព្ទ​ ​5G​ ​មួយទៀត​

    Samsung​ ​នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ ​Galaxy​ ​A90​ ​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ ​5G​ ​ដែល​វា​នឹងជា​ទូរស័ព្ទ​ធុនកណ្ដាល​ដំបូង​គេ​របស់​ ​Samsung​ ​ដែល​ប្រើ​ប្រព័ន្ធ​ទំនាក់ទំនង​ជំនាន់​ថ្មី​ ​ក្រោយពេល​ប្រកាស​ ​Galaxy​ ​Note​ ​10​ ​ជា​ផ្លូវការ​។​

    ​Galaxy​ ​A90​ ​នឹង​មាន​ប្រភេទ​ ​5G​ ​និង​មាន​ប្រព័ន្ធ​គាំទ្រ​ការ​សាក​ថ្ម​កម្លាំង​ ​45វ៉ាត់​ទៀតផង​។​ ​ប្រសិន​ពិតមែន​ ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​អាច​សាក​ថ្ម​បាន​លឿន​ជាង​ ​Galaxy​ ​S10​ ​5G​ ​តម្លៃ​ថ្លៃ​ ​ដែល​មាន​កម្លាំង​សាក​តែ​ ​25វ៉ាត់​ទៅទៀត​។​

    ​A90​ ​នឹង​មាន​ ​2ប្រភេទ​ ​មួយ​មាន​ ​5G​ ​មួយទៀត​គ្មាន​ ​5G​។​ ​ទាំង​ ​2ប្រភេទ​នេះ​ ​ប្រើ​បន្ទះ​ឈីប​ ​Snapdragon​ ​855​ ​អេក្រង់​ទំហំ​ ​6.7អ៊ីញ​ ​និង​មាន​ទ្រ​នាប់ស្គែន​ខ្ចៅដៃ​លើ​អេក្រង់​។​ ​

    ​ទាក់ទង​នឹង​កាមេរ៉ា​វិញ​ ​លើ​ប្រភេទ​ទាំង2​ ​នឹង​ប្រើ​កា​មេ​រ៉ា​ប​ ​3គ្រាប់​ ​ដែល​មាន​កាមេរ៉ា​មេ​កម្រិត​ ​48MP​ ​ប្រភេទ​ ​5G​ ​មាន​គួបផ្សំ​ដោយ​កាមេរ៉ា​កម្រិត​ ​8MP​ ​និង​ ​5MP​ ​ហើយ​ប្រភេទ​គ្មាន​ ​5G​ ​នឹង​មាន​អម​ដោយ​កាមេរ៉ា​ ​12MP​ ​និង​ ​5MP​។​ ​ឯ​លក្ខណ​សម្បត្តិ​វិញ​ ​ត្រូវ​បាន​គេ​ដឹង​បន្តិចបន្តួច​ហើយ​ ​ប៉ុន្តែ​កាលបរិច្ឆេទ​ប្រកាស​ចេញ​ ​រួម​នឹង​តម្លៃ​ ​នៅ​មិនទាន់​មាន​ប្រភព​ណា​បញ្ចេញ​ឱ្យ​ដឹង​នៅឡើយ​ទេ​៕​


  • ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​

    ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​

    ​ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់​ដឹងពី​វិស័យ​អចលនវត្ថុ​ ​និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ​ជន​ទូទៅ​ ​ឲ្យបាន​យល់ដឹង​កាន់តែ​ទូលំទូលាយ​ពី​វិស័យ​អចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​(​CVEA​)​នឹង​រៀបចំ​វេទិកា​ស្តីអំពី​ ​“​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​”​ ​នៅ​ថ្ងៃទី២៧​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ចាប់ពី​ម៉ោង​ ​០១​ ​:​ ​៣០​ ​រសៀល​ ​ដល់ម៉ោង​ ​០៥​ ​:​ ​០០​ ​ល្ងាច​ ​នៅ​សណ្ឋាគារ​ ​កាំ​បូ​ឌី​យ៉ា​ណា​ ​(​Hotel​ ​Cambodiana​)​ ​ដោយមាន​ការចូលរួម​ពី​វាគ្មិន​ ​សំ​ខាន់​ៗ​ ​ដែល​ទទួល​បាន​ជោគជ័យ​ ​និង​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ ​ក្នុង​វិស័យ​អចលនទ្រព្យ​ ​។​

    ​អ្នកចូលរួម​នឹង​បាន​សិក្សា​ស្វែងយល់​អំ​ពីៈ​
    ​-​ការ​ទទួល​បាន​ព័ត៌មាន​ ​និង​ទំនាក់ទំនង​ល្អជា​មួយ​ភ្នាក់ងារ​អចលនវត្ថុ​ ​
    ​-​របៀប​ប្រើប្រាស់​ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនវត្ថុ​
    ​-​ការវាយតម្លៃ​អចលនវត្ថុ​មុន​ពេល​វិនិយោគ​
    ​-​ការ​កសាង​ទំនុកចិត្ត​ ​រវាង​ភ្នាក់ងារ​អចល​ទ្រព្យ​ ​និង​វិនិយោគិន​ ​ដើម្បី​ភាព​ជោគជ័យ​ក្នុង​ការ​វិនិយោគ​គ​ម្រោ​ង​ធំៗ​
    ​សូម​អញ្ជើញ​ទំនាក់ទំនង​ដើម្បី​ជាវ​ជា​សំបុត្រ​ចូលរួម​៖​
    ​-​សម្រាប់​សមាជិក​ ​CVEA​ ​15ដុល្លារ​/​សំបុត្រ​
    ​-​សម្រាប់​សាធ​រណៈ​ជន​ទូទៅ​ ​20​ ​ដុល្លារ​/​សំបុត្រ​
    ​សមាគម​នឹង​ផ្ដល់​ជូន​វិញ្ញា​បន​ប័ត្រ​ជូន​អង្គ​សិក្ខាសាលា​ ​។​
    ​ទំនាក់ទំនង​លេខទូរស័ព្ទ​៖​ ​
    ​010​ ​510​ ​259​ ​|​ ​017​ ​615​ ​894​
    ​069​ ​211​ ​268​ ​|​ ​016​ ​899​ ​030​ ​
    ​ឬ​ចុច​លីញ​ ​http​:​/​/​lnnk.in​/​lFB​
    ​សូម​អរគុណ​!​!​!​