Author: អេបិល

  • ធនាគារ​កា​ណា​ឌី​យ៉ា​ផ្តល់​ហិរញ្ញប្បទាន​ ​20លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ ​«​កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​ស្ត្រីវៃឆ្លាត​»​ ​

    ធនាគារ​កា​ណា​ឌី​យ៉ា​ផ្តល់​ហិរញ្ញប្បទាន​ ​20លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ ​«​កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​ស្ត្រីវៃឆ្លាត​»​ ​

    ធនាគារ​កា​ណា​ឌី​យ៉ា​ ​បានសម្រេច​ផ្ដល់​កម្ចី​ក្នុងទឹក​ប្រាក់​ ​20លាន​ដុល្លារ​ដល់​សមាគម​សហគ្រិន​ស្រ្ដី​កម្ពុជា​ក្នុង​គម្រោង​ ​«​កម្ចី​ហិរញ្ញប្បទាន​សហគ្រិនស្ត្រីវៃឆ្លាត​»​ ​ដោយ​តំណាង​ភាគី​ទាំង2​ ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​គម្រោង​ហិរញ្ញប្បទាន​នេះ​ ​កាលពី​រសៀល​ថ្ងៃទី16​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នៅ​សូ​រិយា​ ​សេន​ធើរ​ ​ភ័ន​ធ៍​។​

    ​ ​«​កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​វៃឆ្លាត​»​ ​នេះ​ ​ជា​ការ​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ​ក្នុង​ការ​ផ្ដល់​នូវ​អត្រា​ការប្រាក់​ទាប​សម្រាប់​កម្ចី​មុខ​ជំនួញ​របស់​សហគ្រិន​ស្ត្រី​ ​ដោយ​គិត​អត្រា​ការប្រាក់​ទាប​ត្រឹមតែ7.8​%​ ​ក្នុង​ឆ្នាំ​ ​ការប្រើ​កា​ត​ក្រេ​ឌីត​ក្នុង​កម្រិត​ ​5ពាន់​ដុល្លារ​ ​ការប្រើ​ប្រាស់​វី​សា​កាត​រហូតដល់​រយៈពេល36ខែ​ ​ការ​ផ្ដល់​ឱ្យ​ដោយ​មិន​គិតថ្លៃ​នូវ​សៀវភៅ​ធនាគារ​ប្រចាំខែ​ ​ការផ្ទេរ​ប្រាក់​ក្នុង​តំបន់​ដោយ​មិន​គិតថ្លៃ​ប្រចាំខែ​ ​ការ​គិត​កម្រៃ​សេវា​ផ្ញើ​ប្រាក់​ទៅក្រៅ​ប្រទេស​ទាប​ ​(​0.05​%​ក្នុង​ ​1ប្រតិបត្តិ​ការ​)​ ​ការ​មិន​គិតថ្លៃ​សេវា​លើ​ការ​បើកប្រាក់​បៀវត្សរ៍​បុគ្គលិក​ ​និង​ផ្សេង​ៗ​ជាច្រើន​ទៀត​។​

    លោកជំទាវ​ ​អេង​ ​លី​គង់​ ​ប្រធាន​សមាគម​សហគ្រិនស្ត្រីកម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​ក្នុងនាម​សហគ្រិនស្ត្រី ​យើង​ពិតជា​មាន​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​ផ្ដល់​ការ​គាំទ្រ​ពី​ធនាគារ​កា​ណា​ឌី​យ៉ា​ ​ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​លើ​គម្រោង​ ​«​កម្ចី​ហិរញ្ញប្បទាន​ស្ត្រី​វៃឆ្លាត​ ​ក្នុង​កញ្ចប់​ ​20លាន​ដុល្លារ​»​ ​នេះ​។​ ​

    ​លោកជំទាវ​ ​បាន​បញ្ជាក់​ថា​ ​«​ខ្ញុំ​សូម​អរគុណ​ដល់​ធនាគារ​កា​ណា​ឌី​យ៉ា​ ​ក.អ​ ​ដែល​បាន​រៀបចំ​គម្រោង​ដ៏​ល្អ​នេះ​ឱ្យ​លេចចេញ​ជារូបរាង​ឡើង​។​ ​ការ​ផ្ដល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​មាន​ត្រឹម​ ​7.8​%​ក្នុង​ ​1ឆ្នាំ​ដោយ​អត្រា​ការប្រាក់​ទាប​បែបនេះ​ ​កន្លងមក​យើង​ទទួល​បាន​ក្នុងករណី​ដែល​មាន​អាជីវកម្ម​ធំ​ ​ឬ​ជា​សាជីវកម្ម​»​ធំៗ​តែប៉ុណ្ណោះ​ ​ហើយ​ការស្វែងរក​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​មានការ​លំបាក​ដល់​ស្ត្រី ​ដែល​ទាំងនេះ​ជា​បញ្ហា​ធ្វើ​ឱ្យ​ស្ត្រីពិបាក​ក្នុង​ការ​រក្សា​ ​និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។​

    លោកជំទាវ​ ​អ៊ឹ​ង​ ​កន្ថា​ផា​វី​ ​រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារី​បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​សមាគម​សហគ្រិនស្ត្រីកម្ពុជា​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​សហគ្រិនភាព​ស្ត្រី ​និង​ការចូលរួម​ដើម្បី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ ​ប្រក​បដោយ​ចីរភាព​ ​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារ​កា​ណា​ឌី​យ៉ា​ ​ក្នុង​ការចូលរួម​ចំណែក​លើកកម្ពស់​ ​ពង្រឹង​ភាព​អង់អាច​ ​ដល់​សេដ្ឋកិច្ច​របស់ស្ត្រី ​ពិសេស​ការ​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​កញ្ចប់​ ​20លាន​ដុល្លារ​លើ​គម្រោង​ ​«​កម្ចី​ហិរញ្ញប្បទាន​ស្ត្រី​វៃឆ្លាត​ ​»​ដែល​ជា​ការ​យកចិត្ត​ទុកដាក់​ ​ផ្ដោត​លើ​កិច្ចសហការ​ក្នុង​ការទទួលខុសត្រូវ​ផ្នែក​សង្គម​។​
    ​ ​
    អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ធនាគារ​កា​ណា​ឌី​យ៉ា​ ​បានឱ្យ​ដឹង​ថា​ ​ធនាគារ​កា​ណា​ឌី​យ៉ា​មាន​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​ ​ដោយ​បាន​ផ្ដល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​សមាគម​ស្ត្រីសហគ្រិន​កម្ពុជា​ ​ជា​រៀងរាល់​ឆ្នាំ​ ​ចាប់តាំងពី​ឆ្នាំ2013​ ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ ​និង​ជា​សក្ខីភាព​ស្ថាប័ន​ទាំង2​ ​បាន​ធ្វើ​សហប្រតិបត្តិ​ការ​ឈាន​ដល់​ការ​ចុះ​ ​MoU​ ​លើ​គម្រោង​កញ្ចប់​ហិរញ្ញប្បទាន​ ​20លាន​ដុល្លារ​។​

    ​​អ្នកឧកញ៉ា​បន្ដ​ថា​ ​ដោយ​សម្លឹងឃើញ​ពី​ការចូលរួម​សំ​ខាន់​ៗ​របស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​(​SME​)​ ​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ​ធនាគារ​កា​ណា​ឌី​យ៉ា​បាន​ចាត់​យក​ផ្នែក​ ​SME​ ​ជាផ្នែក​យុទ្ធ​សា​ស្រ្ត​គន្លឹះ​ ​និង​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​ ​និង​សេវាកម្ម​របស់​ខ្លួន​តាម​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​ ​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ពិសេស​គឺ​ ​ទុន​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ ​និង​ការពង្រីក​អាជីវកម្ម​របស់​ ​SME​៕​

  • Facebook’s​ ​AI​ ​ធ្វើ​ស៊ីជើង​ខ្លាំង​ខាង​លេង​បៀរ​ ​6រូប​ឱ្យ​ចាញ់​ទាំង​មិនអស់ចិត្ត​

    Facebook’s​ ​AI​ ​ធ្វើ​ស៊ីជើង​ខ្លាំង​ខាង​លេង​បៀរ​ ​6រូប​ឱ្យ​ចាញ់​ទាំង​មិនអស់ចិត្ត​

    មុខងារ​ថ្មី​នៅ​លើ​ ​Facebook​ ​មានឈ្មោះ​ថា​ ​Pluribus​ ​ឬ​ ​Poker​ ​AI​ ​ទើបនឹងបាន​ធ្វើតេស្ត​សាកល្បង​ប៉ុណ្ណោះ​ ​ប៉ុន្តែ​មាន​សមត្ថភាព​អាចយ​ក​ឈ្នះ​អ្នកលេង​បៀរ​អាជីព​កម្រិត​ពិភពលោក​ ​6នាក់​ឱ្យ​ចាញ់​ទាំង​មិនអស់ចិត្ត​។​

    ​យោង​តាម​ការប្រកាស​ជា​ផ្លូវការ​ដោយ​ ​Facebook​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បានឱ្យ​ដឹង​ថា​ ​Tool​ ​នៃ​ហ្គេម​ ​AI​ ​bot​ ​ខាងលើ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឯ​សាកល​វិទ្យាល័យ​ ​Carnegie​ ​Mellon​ ​University​។​

    ​នេះ​ជាលើកដំបូង​ហើយ​ ​ដែល​ ​AI​ ​នៅក្នុង​ល្បែង​(​ហ្គេម​)​ ​អាចយ​ក​ឈ្នះ​អ្នកលេង​កម្រិត​ ​Pro​ ​បែបនេះ​។​ ​យ៉ាងណាមិញ​វា​នៅ​មិនទាន់​ដំណើ​ការបាន​ពេញលេញ​នៅឡើយ​ទេ​៕​

    ចង់​ដឹង​ច្បាស់​ ​ទស្សនា​វីដេអូ​ខាងក្រោម​៖​


  • វីដេអូ​បែប​បង្រៀន​មួយ​លើ​ ​YouTube​ ​មាន​អ្នកមើល​ច្រើនជាង​គេ​បំផុត​

    វីដេអូ​បែប​បង្រៀន​មួយ​លើ​ ​YouTube​ ​មាន​អ្នកមើល​ច្រើនជាង​គេ​បំផុត​

    ​យោង​តាម​ការ​ចុះ​ស្ទង់មតិ​ពី​យុវវ័យ​សញ្ជាតិ​អាមេរិក​ចំនួន​ ​4,600នាក់​ពី​ក្រុមការងារ​ ​Pew​ ​Research​ ​ចន្លោះ​ខែឧសភា​ ​ដល់​មិថុនា​ ​ឆ្នាំ2018​ ​បាន​រក​ឃើញ​លទ្ធផល​ជា​ផ្លូវការ​មួយ​ ​និង​បាន​ធ្វើការ​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

    ​ប្រភេទ​វីដេអូ​ចែករំលែក​ចំណេះដឹង​ក្រោម​ពាក្យគន្លឹះ​ ​“​How​-​to​”​ ​បាន​រក​ឃើញថា​ ​មាន​អ្នកប្រើ​ប្រាស់​ ​YouTube​ ​ដល់ទៅ​ ​87ភាគរយ​ចូលចិត្ត​វីដេអូ​បែបនេះ​ ​ដោយ​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី​ ​18​ ​ទៅ​ ​29ឆ្នាំ​ធៀប​នឹង​តួលេខ​ទាប​នៃ​អ្នកប្រើ​អាយុ​ចន្លោះ​ពី​ ​65​ ​ឬ​ខ្ពស់​ជាង​នេះ​។​ ​

    ​ទោះជា​មិន​មាន​តួលេខ​ច្បាស់លាស់​ពី​ទំហំ​វីដេអូ​ ​How​-​to​ ​មាន​ចែកចាយ​លើ​ ​YouTube​ ​នា​ពេល​បច្ចុប្បន្ន​ក្ដី​ ​ប៉ុន្តែ​ត្រឡប់ទៅ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ក្រុមហ៊ុន​ក៏​ធ្លាប់​បញ្ជាក់​ប្រាប់​ថា​ ​មាន​ប្រមាណ​ ​135លាន​វីដេអូ​។​

    ​នាយក​ប្រតិបត្តិ​ ​YouTube​ ​លោកស្រី​ ​Susan​ ​Wojcicki​ ​ក៏​ធ្លាប់​មានប្រសាសន៍​ដែរ​ថា​៖​ ​”​យើង​ប្ដេជ្ញា​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកបង្កើត​ទាំងអស់​ដែល​ចង់​ចែករំលែក​ចំណេះដឹង​ទៅកាន់​ពិភពលោក​ ​និង​អ្នកប្រើ​ប្រាស់​ដែល​ចូល​មកកាន់​វេទិកា​របស់​យើង​ដើម្បី​ចង់​សិក្សា​រៀនសូត្រ​”​។​

    ​យ៉ាងណាមិញ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មួយ​នេះ​ ​ក៏​មាន​ផែនការ​ពង្រឹង​បន្ថែម​លើ​មាតិកា​ចែករំលែក​ចំណេះដឹង​ ​ដោយ​គ្រោង​ចំណាយ​ ​20លាន​ដុល្លារ​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នកបង្កើត​មាតិកា​ឯករាជ្យ​ ​និង​ផលិតករ​អាជីព​៕​

  • YouTube​ ​យល់ចិត្ត​អ្នកមើល​ ​មានមុខ​ងារ​ជូនដំណឹង​ឱ្យ​សម្រាក​សិន​

    YouTube​ ​យល់ចិត្ត​អ្នកមើល​ ​មានមុខ​ងារ​ជូនដំណឹង​ឱ្យ​សម្រាក​សិន​

    កាល​ឆ្នាំ2018​ ​ក្រុមហ៊ុន​ ​Google​ ​និង​ ​Apple​ ​បាន​បញ្ចេញ​មុខងារ​ជាច្រើន​រចនា​ឡើង​ជួយ​ឱ្យ​អ្នកប្រើ​ប្រាស់​ដឹងពី​ចំនួន​ពេលវេលា​ដែល​ពួកគេ​កំពុង​ចំណាយ​លើ​ស្មា​ត​ហ្វូ​ន​។​ ​Google​ ​មាន​ ​Digital​ ​Wellbeing​ ​ខណៈ​ ​Apple​ ​មាន​ ​Screen​ ​Time​។​ ​ចំណែក​ ​YouTube​ ​មានមុខ​ងារ​មួយ​ហៅថា​ ​Take​ ​a​ ​Break​ ​ដែល​នឹង​ធ្វើការ​ជូនដំណឹង​ ​និង​បង្អាក់​ការ​មើល​វីដេអូ​ ​ក្រោយ​ដល់​ចំនួន​ពេលវេលា​ដែល​បាន​កំណត់​។​

    ​អ្នក​ត្រូវការ​បើក​ដំណើរការ​មុខងារ​នេះ​សិន​ក្នុង​កម្មវិធី​ទូរសព្ទ​ ​គ្រាន់តែ​បើក​កម្មវិធី​ ​YouTube​ ​>​ ​ចុច​លើ​រូប​ ​Profile​ ​ម្ចាស់​គណនី​ ​>​ ​Time​ ​watched​ ​>​ ​Remind​ ​me​ ​to​ ​take​ ​a​ ​break​ ​។​

    ​ពេល​បើកមុខ​ងារ​នេះ​ ​នឹង​មាន​ផ្ទាំង​បង្ហាញ​មួយ​ ​កំណត់​រយៈពេល​ចង់ឱ្យ​ជូនដំណឹង​(​ដូច​រូបភាព​ខាងក្រោម​)​៖​


  • ពិធីករ​លោក​ ​សុខ​ ​សំណាង​ ​កសាង​ស្នាដៃ​វត្ត​អារ៉ាម​ជា​តំបន់​ទេសចរណ៍​បែប​ពុទ្ឋសាសនា​បានសម្រេច​

    ពិធីករ​លោក​ ​សុខ​ ​សំណាង​ ​កសាង​ស្នាដៃ​វត្ត​អារ៉ាម​ជា​តំបន់​ទេសចរណ៍​បែប​ពុទ្ឋសាសនា​បានសម្រេច​

    ​សមិទ្ឋិ​ផល​ថ្មី​មួយទៀត​ដែល​លើកស្ទួយ​វិស័យ​ពុទ្ឋសាសនា​ដែល​បាន​ផ្ដួចផ្ដើម​ក៏សាង​ឡើង​ដោយ​ពិធីករ​លោក​ ​សុខ​ ​សំណាង​ ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី១៦​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ស្ថិតនៅ​ភូមិ​ទី៦​ ​ឃុំ​ត្រែងត្រយឹង​(​ពេជ្រនិល​)​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្រោម​វត្តមាន​ឯកឧត្តម​ខៀវ​ ​កា​ញ៉ា​រី​ទ្ឋ​ ​និង​លោកជំទាវ​ព្រមទាំង​មន្ត្រី​រាជការ​សិស្ស​និស្សិត​ចូលរួម​យ៉ាងច្រើន​កុះករ​។​

    ​ពិធីករ​លោក​ ​សុខ​ ​សំណាង​ ​ដែល​បាន​កសាង​ស្នាដៃ​នាវ​ត្ត​ខាងលើ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​គោលបំណង​បង្កើត​ឡើង​ចង់​ឱ្យ​មាន​វត្តមាន​រូប​ព្រះបដិមា​នៅ​ទីលាន​ខាងក្រៅ​ព្រះវិហារ​ដើម្បី​ឱ្យ​ពុទ្ឋ​បរិស័ទ​ចូល​ដល់​បរិ​វេន​វត្ត​គោរព​ប្រតិបត្តិ​ដោយចង់​ឱ្យ​ប្លែក​មិនថា​ ​ព្រះ​ក្នុង​ព្រះវិហារ​ ​នៅ​ខាងក្រៅ​ក៏​យើង​អាច​គោរព​បាន​ទាំងអស់គ្នា​។​ ​ដូចនេះ​លោក​រំពឹង​ថា​ ​ទីតាំង​ដែល​មាន​ពុទ្ធិ​មា​នៅ​ទីលាន​ក្រៅ​ពិតជា​ទទួល​បានការ​ទាក់ទាញ​ខ្លាំង​លើ​ផ្នែក​ទេសចរណ៍​បែប​ពុទ្ឋសាសនា​។​ ​ចំនែក​ទីអារាម​នេះ​ក៏​ពិតជា​កន្លែង​ដ៏​ស្រស់​សោភា​បែប​ធម្មជាតិ​ព្រោះ​មាន​ដងភ្នំ​ខៀវស្រងាត់​នៅ​អែប​សងខាង​ពិតជា​ធ្វើ​ឱ្យ​អ្នក​មក​ធ្វើបុណ្យ​មាន​អា​រម្ម​ណ៏​ស្រស់ស្រាយ​រំភើប​ជាមិនខាន​។​
    ​ ​ ​ ​
    ​បើ​តាម​ប្រសាសន៍​ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​ថ្លែង​នា​ពិធី​កាត់​ខ្សែ​បូរ​សម្ពោធ​ឱ្យ​ប្រើប្រាស់​បានឱ្យ​ដឹង​ថា​ ​វត្តអារាម​នា​តំបន់​ពេជ្រនិល​នេះ​ពិតជា​ស្រស់​សោភា​ប្រកបដោយ​ធម្មជាតិ​ព័ណ៌​បៃតង​ស្រងាត់​ហើយ​រំ​ពឹង​ថា​ភ្លៀវ​ទេសចរណ៍​មិន​មើល​រំលង​ឬ​ជិះ​ហួស​នោះ​ទេ​។​ ​ឯកឧត្តម​លើកឡើង​ទៀត​ថា ​សម្រាប់​សិស្ស​ក្មួយ​ៗ​តូច​ៗ​ត្រូវ​ចេះ​រៀន​សមាធិ​បើកាលណា​រៀន​សមាធិ​បាន​ហើយ​ធ្វើ​ឱ្យ​យើង​ជ្វើ​អ្វីមួយ​ចេះ​គិតពិចារណា​ហើយ​រៀន​វិញ​គឺ​ពូកែ​ឆាប់​ចាប់បាន​ចំ​នេះ​ដឹង​។​ ​ជាពិសេស​ត្រូវ​ចេះ​ចែករំលែក​ចំ​នេះ​ដឹង​ដោយ​មិន​អាច​រៀន​ដោយ​ម្នាក់ឯង​ខ្វះ​ការ​រួម​សាមគ្គី​គ្នា​ឡើយ​។​
    ​ ​ ​ ​
    ​លោក​ ​សុខ​ ​សំណាង​ ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​សម្បុរស​ជន​ ​និង​គ្រូ​ព្រះចៅ​អធិការ​វត្ត​ ​រួមគ្នា​កសាង​ ​ព្រះពុទ្ធ​បដិមា​ ​មាន​ដូចតទៅ​ ​៖​
    ​1​-​ ​ព្រះពុទ្ធ​បដិមា​ ​ទ្រង់ប្រទាន​អភ័យ​ ​ពណ៌​សំរិទ្ធ​ ​មាន​កំពស់​ ​៤.២​ ​និង​បល្ល័ង្គ​ ​អស់​ថវិកា​ចំនួន​ ​៨០០០​$​ ​កសាង​ដោយ​ព្រះ​វិជ្ជា​រង្សី​ ​ឈឹម​ ​សំអាត​ ​គង់នៅ​សហរដ្ឋអាមេរិក​ ​និង​ព្រះចៅ​ ​អធិការ​វត្ត​ ​។​


    ​2​-​ ​ព្រះពុទ្ធ​បដិមា​ ​ទ្រង់​រំពឹង​ ​ពណ៌​សំរិទ្ធ​ ​មាន​កំពស់​ ​៤.២​ ​និង​បល្ល័ង្គ​ ​អស់​ថវិកា​ចំនួន​ ​៨០០០​$​ ​កសាង​ដោយ​ឯកឧត្តម​ ​នួន​ ​សុខ​ ​និង​លោកជំទាវ​។​

    ​3​-​ ​ព្រះពុទ្ធ​បដិមា​ ​ចូ​លប​រិ​និ​ពាន្វ​ ​មាន​បណ្តោយ​ ​៦ម៉ែត្រ​ ​អស់​ថវិកា​ចំនួន​ ​១៧៥០​$​ ​កសាង​ដោយ​ ​ថវិកា​ដោយ​ឯកឧត្តម​ ​តាំង​ ​កក់​ ​និង​ក្រុមញាតិ​មិត្ត​របស់​ឯកឧត្តម​ ​ដោយ​ឡែ​កប​ល្ល័ង​ព្រះ​បរិ​និ​ពាន្​វ​ ​កសាង​ថវិកា​វត្ត​អស់​ចំនួន​ ​៣៨៥០​$​ ​។​

    ​4​-​ ​ព្រះពុទ្ធ​បដិមា​ ​និង​ ​នាង​សុជាតា​ ​និង​ខឿន​ ​កសាង​ដោយ​ ​ឯកឧត្តម​ ​អ៊ូ​ ​ទូច​ ​និង​លោកជំទាវ​ ​អន​ ​សុ​ផាន់​នី​ ​លោក​ ​សុខ​ ​សារី​ ​និង​អ្នកស្រី​ ​ផាន់​ ​ស្រី​ទូច​ ​និង​វេជ្ជបណ្ឌិត​ ​ណក់​ ​ពេជ្រ​ពិជ័យ​ ​អស់​ថវិកា​ចំនួន​ ​៦៧៤៥​$​ ​។​

  • ​តោះ​មក​ធ្វើការ​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ជាមួយ​កំពូល​ព្រឹត្តិ​កា​រណ៌​ ​vivo​ ​S1​ ​Concert​ ​ទាំងអស់គ្នា​!​!​

    ​តោះ​មក​ធ្វើការ​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ជាមួយ​កំពូល​ព្រឹត្តិ​កា​រណ៌​ ​vivo​ ​S1​ ​Concert​ ​ទាំងអស់គ្នា​!​!​

    ​នៅសល់​រយៈពេល​តែ​ ​3​ ​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​ ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​vivo​ ​នឹង​ធ្វើការ​សម្ពោធ​ជា​ផ្លូវការ​ ​នូវ​ម៉ូ​ឌែល​ស៊េរី​ថ្មី​ត្រកូលS​ ​គឺ​ ​vivo​ ​S1​ ​ក្នុង​កំពូល​ព្រឹត្តិ​កា​រណ៌​នៃ​ការ​ប្រគំតន្ត្រី​ ​vivo​ ​S1​ ​Concert​ ​។​ ​កម្មវិធី​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ទី​ ​20​ ​ខែ​ ​កក្កដា​ ​ឆ្នាំ​ ​2019​ ​នេះ​ហើយ​។

    ​សម្រាប់​កំពូល​ព្រឹត្តិ​កា​រណ៌​នៃ​ការ​ប្រគំតន្ត្រី​ ​vivo​ ​S1​ ​Concertនេះ​ដែរ​នឹង​មានការ​ចូលរួម​ ​ទៅ​ដោយ​កំពូល​តារាចម្រៀង​ ​ជាច្រើន​ដួង​ ​ដូចជា​៖​ ​លោក​ ​ខេមរៈ​ ​សិរីមន្ត​,​ ​កញ្ញា​ ​សុខ​ ​ពិសី​,​ ​កញ្ញា​ ​ឡូ​រ៉ា​ ​ម៉ម​,​ ​លោក​ ​ហ្សូ​ណូ​,​ ​លោក​ ​នី​ ​រតនា​ ​និង​តារាចម្រៀង​វ័យក្មេង​ទាំងពីរ​ដួង​ ​ពេជ្រ​ ​ថៃ​ ​និង​ ​សុខ​ ​សុជាតា​។​ ​ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពីសំណាក់​តារា​កិត្តិយស​ ​ជាច្រើន​ដួង​ផ្សេងទៀត​ ​ដូចជា​៖​ ​លោក​ ​Tena​,​ ​លោក​ ​Yaro​ ​និង​កញ្ញា​ ​Daa​ ​Dao​ ​ផង​ដែរ​។​

    ​សូម​បងប្អូន​កុំ​ភ្លេច​ធ្វើការ​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ទាំងអស់គ្នា​នៅ​វេលា​ម៉ោង៧​ ​យប់​តទៅ​ ​នៅ​ក្នុង​ស្ទុ​ឌី​យ៉ូ​ ​ទូរទស្សន៍​ហង្ស​មាស​ ​HDTV​ ​(​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ ​សែនសុខ​ស៊ី​ធី​ ​ជាន់ទី២​)​។​ ​ចំពោះ​ព្រឹត្តិ​ការណ៍​ ​vivo​ ​S1​ ​Concert​ ​នេះ​ ​មាន​ផ្សាយ​ផ្ទាល់​ ​តាមរយៈ​ទូរទស្សន៍​ហង្ស​មាស​ ​HDTV​ ​ចាប់ពី​ម៉ោង០៨​ ​យប់​ ​រហូតដល់​ចប់​កម្មវិធី​។​

    ​ទាំងនេះ​ជា​លក្ខណៈ​សម្បត្តិ​មួយចំនួន​របស់​ ​vivo​ ​S1​:​
    ​-​ ​ ​មាន​រូបរាង​បែប​ ​Gradient​ ​
    ​-​ ​ ​មាន​អេក្រង់​ជា​ប្រភេទ​ឆក​បែប​តំណក់​ទឹក​ ​ទំហំ​ ​6.38​ ​អ៊ីញ​ ​ជា​ប្រភេទ​ ​Super​ ​AMOLED​ ​អាច​បង្ហាញ​ ​ ​រូបភាព​បាន​ក្នុង​កម្រិត​ ​1080​*​2340​ ​FHD​+​ ​លាតសន្ធឹង​ប្រមាណ​ ​90​%​ ​នៃ​ផ្ទៃ​ខាងមុខ​ ​និង​មានកម្រិត​ ​Aspect​ ​Ratio​ ​19.5​:​9​
    ​-​ ​ ​ដំណើរការ​ដោយ​ ​Android​ ​9.0​ ​Oreo​ ​និង​ស្រោប​ខ្លួន​ដោយ​ ​FunTouch​ ​OS​ ​9​
    ​-​ ​ ​ដំណើរការ​ដោយ​ប្រពន្ធ័​ ​octa​-​core​ ​ដែល​រចនា​មក​មាន​ទំហំ​ ​12nm​ ​និង​មាន​ល្បឿន​ ​2.0GHz​
    ​-​ ​ ​ដំណើរការ​ស៊ី​មកា​ត​បាន​ពីរ​ ​+​ ​ទ្រទ្រង់​ ​4G​
    ​-​ ​ ​មាន​រ៉េ​មទំ​ហំ​ ​6GB​ ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ ​128GB​ ​+​ ​ថែម​ក្រៅ​បាន​ ​256GB​
    ​-​ ​ ​កាមេរ៉ា​ក្រោយ​ ​3​ ​គ្រាប់​ ​(​16MP​ ​+​ ​8MP​ ​+​ ​2MP​)​ ​Ai​ ​Super​ ​Wide​-​Angle​ ​Camera​ ​និង​កាមេរ៉ា​មុខ​ទំហំ​ ​32MP​ ​
    ​-​ ​ ​ប្រព័ន្ធ​សុវត្ថិភាព​:​ ​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​នៅ​លើ​អេក្រង់​ ​+​ ​ស្កេន​មុខ​
    ​-​ ​ ​ ​មាន​កម្លាំង​ថ្ម​ ​4500​ ​mAh​

    ​ដូចនេះ​សម្រាប់​ប្រិយមិត្ត​របស់​ ​vivo​ ​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ម៉ូ​ឌែល​ ​vivo​ ​S1​ ​អាច​ត្រៀម​ចាប់ពី​ពេលនេះ​បាន​។​ ​ក្រុមហ៊ុន​ ​vivo​ ​នឹង​នាំ​ម៉ូ​ឌែ​លនេះ​ចូល​ទៅ​ក្នុង​ ​ទីផ្សារ​ក្នុង​ពេល​ឆាប់​ៗ​ ​ជាមួយនឹង​ជម្រើស​ពណ៌​ផ្កាឈូក​បែក​ទឹកសមុទ្រ​ខៀវ​ ​(​Skyline​ ​Blue​)​ ​និង​ ​ពណ៌ខ្មៅ​បែក​ស្វាយ​ ​(​Diamond​ ​Black​)​។​

  • ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​ច្រានចោល​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​កើតជំងឺ​តួឯក​ ​

    ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​ច្រានចោល​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​កើតជំងឺ​តួឯក​ ​

    ​តារា​សម្ដែង​ ​លោក​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​រង​ការចោទប្រកាន់​ដោយមាន​ការ​លើកឡើង​ថា​ ​តាំងពី​បាន​ឡើង​កូដ​ ​លោក​កើតជំងឺ​តួឯក​ ​ទទួល​ថត​សាច់រឿង​ជា​តួ​សំខាន់​នោះ​ផង​។​ ​ក៏ប៉ុន្ដែ​លោក​បាន​ឆ្លើយ​បញ្ជាក់​ថា​ ​លោក​មិនដែល​កើតជំងឺ​តួឯក​ ​ដោយ​ប្រកាន់​ជំហរ​សម្ដែង​តែ​តួឯក​ ​ឬ​ ​ទាល់តែ​តួ​សំខាន់​ ​ទើប​ទទួល​សម្ដែង​នោះ​ទេ​ ​ពោល​គឺ​លោក​សម្ដែង​ទាំងអស់​ ​សំខាន់​ឱ្យ​តែ​លោក​មាន​ពេល​ ​ហើយ​ឈុត​ដែល​ទាក់ទង​មក​នោះ​ ​សមស្រប​។​

    ​យ៉ាងណាមិញ​ ​លោក​សារភាព​ថា​ ​សាច់រឿង​ដែល​លោក​ទទួល​សម្ដែង​ ​ក៏​ត្រូវតែ​លោក​ពេញចិត្ត​ផង​ដែរ​ ​ដោយសារតែ​លោក​រស់នៅ​ ​និង​បម្រើការ​នៅ​ខេត្តបាត់ដំបង​ ​បើ​ជ្រុល​ជា​ត្រូវ​ទៅ​សម្ដែង​ ​ក៏​ត្រូវតែ​ចំ​សាច់រឿង​ដែល​ជួយ​លើកមុខ​លើក​មាត់​ជា​ថ្នូរ​នឹង​ការ​ទទួល​សម្ដែង​។​ ​លោក​និយាយ​ថា​”​ខ្ញុំ​មិនដែល​ប្រកាន់ខ្លួន​ថា​ ​ទាល់តែ​តួឯក​បាន​លេង​ទេ​ ​ប៉ុន្តែ​បើ​សាច់រឿង​ខ្លះ​ ​គាត់​ឱ្យ​យើង​ដើរតួ​តិច​ប្លង់​ពេក​ ​ក៏​ពិបាក​ទទួល​ថត​ដែរ​ ​ព្រោះ​ខ្ញុំ​ជា​អ្នក​ឆ្ងាយ​ ​ត្រូវ​ចំណាយ​ច្រើន​ ​បើ​មក​មួយ​ជើង​ ​ដើម្បី​តែ​ចេញមុខ​មួយ​ប្លង់​ ​ក៏​មិន​អាច​សម្ដែង​ដែរ​”​។​

    ​លោក​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​បន្ត​ថា​ ​មួយ​រយៈ​ចុងក្រោយ​ ​ពិតជា​បាន​បដិសេធ​មិន​សម្ដែង​បទចម្រៀង​មិន​តិច​បទ​ទេ​ ​ដោយសារតែ​ការ​ទំនាក់ទំនង​ខ្លះ​ទាក់ទង​មក​ចំ​ពេល​លោក​មិន​អាច​ដកឃ្លា​ពី​ការងារ​នៅ​ធនាគារ​ ​ហើយ​សាច់រឿង​ដែល​ទាក់ទង​មក​ខ្លះ​ ​ក៏​ច្រើនតែ​ជា​សាច់រឿង​ ​មិនសូវ​ស៊ី​នឹង​ការ​ចង់​សម្ដែង​។​ ​លោក​សម្ដែង​អារម្មណ៍​សោកស្ដាយ​ ​ដែល​អត់​បាន​ទទួល​សម្ដែង​ភាពយន្ត​ដែល​ខាង​ផលិតករ​ទាក់ទង​មក​ទាល់តែសោះ​ ​ចាប់តាំងពី​ភ្ជាប់ពាក្យ​ហើយ​ ​ដោយសារតែ​ការសម្ដែង​ភាពយន្ត​ត្រូវ​ចំណាយពេល​ច្រើនថ្ងៃ​ ​មិន​អាច​ឱ្យ​លោក​សុំច្បាប់​ការងារ​។​ ​លោក​ថា​ ​វា​មិន​ទាក់ទង​នឹង​មិនបាន​សម្ដែង​តួឯក​ ​ដូច​ការ​លើកឡើង​នោះ​ទេ​។​ ​លោក​ព្រលយ​ថា​ការងារ​សិល្បៈ​ ​ទទួល​តែ​ថត​បទចម្រៀង​ប៉ុណ្ណោះ​ ​ហើយ​បើ​បទចម្រៀង​នោះ​ ​ផ្ដល់​ឱកាស​អោយ​លោក​សម្ដែង​ជា​តួឯក​ ​ឬ​ជា​តួ​សំខាន់​ផង​ ​គឺ​ទោះជា​អោយ​សុំច្បាប់​ការ​ងា​រក៍​លោក​មិន​ស្ដាយ​៕​

  • សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា រៀបចំ​បើក​វគ្គសិក្សា​ស្តី​ពី​ ​Certified​ ​International​ ​Property​

    សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា រៀបចំ​បើក​វគ្គសិក្សា​ស្តី​ពី​ ​Certified​ ​International​ ​Property​

    សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​(​CVEA​)​ ​បាន​សហការ​ជាមួយ​ ​National​ ​Association​ ​of​ ​Realtors​ ​(​NAR​)​ ​របស់​សហរដ្ឋអាមេរិក​ ​ដើម្បី​រៀបចំ​បើក​វគ្គសិក្សា​ស្តី​ពី​ ​Certified​ ​International​ ​Property​ ​Specialist​ ​(​CIPS​)​ ​។​ ​វគ្គសិក្សា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​ ​០៥​ ​ថ្ងៃ​ ​ចាប់ផ្ដើម​ពី​ថ្ងៃទី​ ​១៤​ ​ដល់​ ​១៨​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​(​Phnom​ ​Penh​ ​Hotel​)​ ​។​

    ​គ្រូប​បណ្តុះបណ្តាល​ត្រូវ​បាន​បញ្ជូន​មក​ពី​ ​NAR​ ​ហើយ​ ​Certificate​ ​ក៏​ត្រូវ​បាន​ចេញ​ដោយ​ ​NAR​ ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​។​ ​ការរៀបចំ​វគ្គសិក្សា​នេះ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​អចលនទ្រព្យ​ដល់​សាធារណៈ​ជូន​ទូទៅ​ដើម្បី​សិក្សា​ស្វែងយល់​ពី​វិស័យ​អចលនទ្រព្យ​អន្ដរ​ជាតិ​ ​និង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​ដូចជា​៖​

    ​1​.​Global​ ​:​ ​Local​ ​Markets​
    ​2​.​The​ ​Business​ ​of​ ​U.S​ ​Real​ ​Estate​
    ​3​.​Asia​/​Pacific​ ​&​ ​International​ ​Real​ ​Estate​
    ​4​.​The​ ​Americas​ ​&​ ​International​ ​Real​ ​Estate​
    ​5​.​Europe​ ​&​ ​International​ ​Real​ ​Estate​

    ​អ្នក​ដែល​ចូលរួម​ត្រូវតែ​ជា​ ​:​
    ​-​ ​ថ្នាក់ដឹកនាំ​តាម​ក្រុមហ៊ុន​អចលនទ្រព្យ​
    ​-​ ​អ្នក​វិនិយោគ​អចលនទ្រព្យ​
    ​-​ ​ពាណិជ្ជករ​
    ​-​ ​និង​បុគ្គល​ដែល​ពាក់ព័ន្ធ​។​
    ​តម្លៃ​វគ្គសិក្សា​
    ​-​CVEA​ ​Member​:​ ​USD720​/​ម្នាក់​
    ​-​Non​-​CVEA​ ​Member​:​ ​USD1200​/​ម្នាក់​
    ​តម្លៃ​សិក្សា​រ​រួមបញ្ចូល​៖​
    ​1​.​School​ ​Fee​
    ​2​.​Royal​ ​Fee​
    ​3​.​Designation​ ​Fee​
    ​4​.​Venue​
    ​5.1​ ​lunch​ ​and​ ​2​ ​coffee​ ​break​/​day​

    ​សូម​ទំនាក់ទំនង​ចូលរួម​តាមរយៈ​ទូរសព្ទ​លេ​ខៈ​ ​010​ ​510​ ​259​ ​|​ ​017​ ​615​ ​894​ ​|​ ​016899030​
    ​សូម​អរគុណ​!​!​!​

  • «​ ​Buoyancy​ ​»​ ​ភាពយន្ដ​ថត​ក្នុង​ស្រុកខ្មែរ​ ​ឆ្លុះបញ្ចាំង​អំពី​ជីវិត​កម្មករ​ចុះទូក​នេសាទ​នៅ​ប្រទេស​ថៃ​ ​(​មាន​វីដេអូ​)​

    «​ ​Buoyancy​ ​»​ ​ភាពយន្ដ​ថត​ក្នុង​ស្រុកខ្មែរ​ ​ឆ្លុះបញ្ចាំង​អំពី​ជីវិត​កម្មករ​ចុះទូក​នេសាទ​នៅ​ប្រទេស​ថៃ​ ​(​មាន​វីដេអូ​)​

    ​ភាពយន្ដ​ ​«​ ​Buoyancy​ ​»​ ​ជា​កុន​ថ្មី​មួយ​ដែល​ឆ្លុះបញ្ចាំង​អំពី​ជីវិត​កម្មករ​ខ្មែរ​ចេញទៅ​នេសាទ​នៅ​លើ​ទូក​ក្នុង​ប្រទេស​ថៃ​ ​ដែល​បាន​ដឹកនាំ​រឿង​ដោយ​លោក​ ​Rodd​ ​Rathjen​ ​ជនជាតិ​អូ​ស្ដា្​រលី​ ​ដោយ​ភាពយន្ដ​ទាំងមូល​និយាយ​ជា​ភាសាខ្មែរ​ ​និង​ថៃ​ ​ផលិត​នៅ​ឆ្នាំ​ ​2019​ ​នេះ​។​

    ​សាច់រឿង​បាន​លាតត្រដាង​អំពី​ ​កម្លាំង​បណ្ដាល​ចិត្ត​ចេញពី​ជតា​កម្ម​ក្នុង​ជីវិត​ពិត​របស់​កម្មករ​នេសាទ​ដែល​ត្រូវ​បាន​លក់​ឱ្យទៅ​ឈ្មួញ​។​ ​ក្មេងប្រុស​ ​ចក្រា​ ​ដែល​សម្ដែង​ដោយ​ប្អូនប្រុស​ ​ហេង​ ​សំ​ ​អាយុ​ ​14​ ​ឆ្នាំ​ ​បាន​ចាកចេញ​ពី​ស្រុកកំណើត​នៅ​កម្ពុជា​ ​ទៅ​រក​មិត្ត​ភក្ដ​ធ្វើការងារ​នៅ​ក្រុង​បាងកក​ ​ប្រទេស​ថៃ​។​ ​បន្ទាប់ពី​បង់លុយ​ឱ្យ​មេខ្យល់​នាំ​លួច​រត់​ចូល​ទៅ​ប្រទេស​ថៃ​ ​តាម​ច្រកព្រំដែន​ ​ក្មេងប្រុស​រូប​នេះ​ក៏បាន​លក់​ទៅ​ឱ្យ​ឈ្មួញ​អូស​អួន​នៅ​សមុទ្រ​ ​ហើយ​មានរឿង​រ៉ាវ​ឃាតកម្ម​បាន​កើតឡើង​ជាប្រចាំ​ ​ក្រោម​ការត្រួតត្រា​ឃ្លាំមើល​ពី​តៃកុង​ចង្កូតទូក​នេសាទ​។​

    ​ភាពយន្ដ​ដ៏​ល្អ​រៀប​រាប​អំពី​ឆាកជីវិត​មួយ​នេះ​ ​ត្រូវ​បាន​ចូលរួម​ដាក់​បញ្ចាំង​នៅក្នុង​មហោស្រព​ភាពយន្ដ​អន្ដរ​ជាតិ​អូ​ស្ដា្​រលី​ ​Melbourne​ ​International​ ​Film​ ​Festival​ ​ក្នុង​ឆ្នាំ​ ​2019​ ​នេះ​ ​ដែល​ជា​ការ​ដាក់​បញ្ចាំង​ដំបូង​បន្ទាប់ពី​បង្ហាញ​នូវ​ឈុត​ខ្លី​ៗ​ ​ទាក់ទាញ​គួរ​ឱ្យ​ចង់​ទស្សនា​។​ ​គេ​រំពឹង​ទុក​ថា​ ​ភាពយន្ដ​ល្អ​នេះ​នឹង​ឈ្នះ​ពានរង្វាន់​ខ្សែភាពយន្ត​អូស្ត្រាលី​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់​ ​MIFF​ ​ពី​អ្នកដឹកនាំ​ឆ្នើម​ខាងលើ​។​ ​សូមជម្រាប​ថា​ ​ភាពយន្ដ​នេះ​ ​ត្រូវ​បាន​ថត​បង្ហាញ​អំពី​ទិដ្ឋ​ជនបទ​ស្រុកស្រែ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​តំបន់​នេសាទ​នៅក្នុង​ប្រទស​ថៃ​ផង​ដែរ​។​

    ​សូម​ទស្សនា​វីដេអូ​ ​Trailor​ ​ខាងក្រោម​នេះ​ ​៖​ ​

  • ចូលរួម​សោកស្ដាយ​ផង​!​ ​Hongmeng​ ​OS​ ​នឹង​មិន​ដាក់​ឱ្យ​ប្រើលើ​ទូរស័ព្ទ​ទេ​

    ចូលរួម​សោកស្ដាយ​ផង​!​ ​Hongmeng​ ​OS​ ​នឹង​មិន​ដាក់​ឱ្យ​ប្រើលើ​ទូរស័ព្ទ​ទេ​

    ​លោក​ ​Liang​ ​Hua​ ​ប្រធាន​ក្រុមហ៊ុន​ ​Huawei​ ​បាន​និយាយទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ស៊ិន​ជិន​ថា​៖​ ​”​យើង​មិនទាន់​បានសម្រេច​ចិត្ត​នៅឡើយ​ទេ​ថា​ ​HongMeng​ ​អាច​អភិវឌ្ឍ​ចេញ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​សម្រាប់​ស្មា​ត​ហ្វូ​ននា​ពេល​អនាគត​ ​ឬ​យ៉ាងណា​នោះ​”​។​

    ​លោក​បន្ថែម​ទៀត​ថា​ ​វា​អាច​មានការ​ប្រែប្រួល​ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់​ ​Huawei​ ​ចូល​បញ្ជីខ្មៅ​ម្ដងទៀត​ ​ហើយ​ ​Android​ ​ជ្រុះចេញ​ពី​ដៃ​របស់​ ​Huawei​។

    ​លោក​ ​Liang​ ​ក៏បាន​រំឭក​សម្ដី​របស់​ស្ថាបនិក​ ​Huawei​ ​លោក​ ​Ren​ ​Zhengfei​ ​ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន​បារាំង​ ​Le​ ​Point​ ​កាលពី​ពេល​ថ្មី​ៗ​ថា​ ​”​HongMeng​ ​មិន​មែន​ឌីហ្សាញ​មក​សម្រាប់​ស្មា​ត​ហ្វូ​នដូច​គ្រប់គ្នា​គិត​នោះ​ទេ​។​ ​យើង​មិនមែន​បង្កើត​ ​OS​ ​នេះ​សម្រាប់​ជំនួស​ ​Google​ ​ហើយ​ប្រសិនបើ​ ​Google​ ​ដក​ ​OS​ ​របស់​ខ្លួន​ចេញពី​ ​Huawei​ ​យើង​នឹង​ត្រូវ​ចាប់ផ្ដើម​បង្កើត​ប្រព័ន្ធ​អេកូ​ ​ព្រោះ​យើង​មិនទាន់​មាន​ផែនការ​ច្បាស់លាស់​នៅឡើយ​ទេ​”​។​

    ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​OS​ ​ជំនាន់​ក្រោយនេះ​ ​នឹង​បង្ហាញមុខ​មាត់​ពិត​នៅចំពោះមុខ​អ្នកចូលរួម​ដែល​ជា​ ​Developer​ ​ជុំវិញ​សកលលោក​ច្រើនជាង​ ​5,000នាក់​ ​រួមបញ្ចូល​ទាំង​ដៃគូ​សហការ​ប្រមាណ​ ​1,500ស្ថាប័ន​ ​(​Huawei​ ​Global​ ​Developer​ ​Conference​)​ ​ដែល​រាប់បញ្ចូល​ជា​ព្រឹត្តិ​ការណ៍​ធំ​បំផុត​ក្នុង​វិស័យ​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​នរ​បស់​ប្រទេស​ចិន​។​

    ​បើ​មិន​អាច​ឱ្យ​ប្រព័ន្ធ​ដំណើរការ​លើ​ស្មា​ត​ហ្វូ​ន​ទេ​នោះ​ ​ ​HongMeng​ ​OS​ ​នឹងអាច​គាំទ្រ​ទាំង​នៅ​លើ​ថេប្​ល៊ិ​ត​ ​កុំព្យូទ័រ​ ​ទូរទស្សន៍​ឆ្លាតវៃ​ ​រថយន្ត​ ​និង​ឧបករណ៍​បច្ចេកវិទ្យា​ជាច្រើន​ទៀតផង​ដែរ​។​ ​
    ​ជា​ការ​បញ្ជាក់​ពី​លោក​ ​Liang​ ​Hua​ ​ប្រធាន​ក្រុមហ៊ុន​ ​Huawei​៕​