Author: អេបិល

  • បទ​« ប្រហុក​ផ្អក​» របស់​តារាចម្រៀង​ ខេមរៈ​ សិរីមន្ដ​ ត្រូវ​បាន​អ្នកនិពន្ធ​បទភ្លេង​ ជេន​ រូ​ហ្វើ​ អះអាង​ថា​លួច​ស្នាដៃ​លោក​ទាំងស្រុង​

    បទ​« ប្រហុក​ផ្អក​» របស់​តារាចម្រៀង​ ខេមរៈ​ សិរីមន្ដ​ ត្រូវ​បាន​អ្នកនិពន្ធ​បទភ្លេង​ ជេន​ រូ​ហ្វើ​ អះអាង​ថា​លួច​ស្នាដៃ​លោក​ទាំងស្រុង​

    នៅ​ពេល​ថ្មី​ៗនេះ​ ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​បញ្ចេញ​បទចម្រៀង​ថ្មី​របស់​ខ្លួន​មាន​ចំណងជើង​ថា​ « ប្រហុក​ផ្អក​ » ដែល​ជា​បទចម្រៀង​ថ្មី​របស់​លោក​ ខេមរៈ​ សិរីមន្ដ​។ ក៏ប៉ុន្ដែ​បទ​នេះ​ ត្រូវ​បាន​អ្នកនិពន្ធ​ភ្លេង​ថ្មី​ លោក​ ជេន​ រូ​ហ្វើ​ បាន​អះអាង​ថា​ ហង្ស​មាស​បាន​លួច​ស្នាដៃ​បទចម្រៀង​និពន្ធ​ថ្មី​របស់​ខ្លួន​ទាំងស្រុង​ និង​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ​។

    លោក​ ជេន​ រូ​ហ្វើ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាតា​រា​ចម្រៀង​ និង​ជា​អ្នកនិពន្ធ​បទភ្លេង​ថ្មី​ បានរៀបរាប់នៅក្នុងវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុកថា បទ​« ប្រហុក​ផ្អក​» ដំបូង​ឡើយ​លោក​បាន​ជួប​និង​ត្រូវ​បាន​លោក​ ជួន​ សុ​ជា​ ទំនាក់ទំនង​ឱ្យ​និពន្ធ​បទភ្លេង​មួយ​នេះ​នៅ​អំឡុង​ចុងឆ្នាំ២០១៨​ ដោយ​មា​នការច​ចារ​ថា​ នឹង​ធ្វើ​បទចម្រៀង​ជាមួយគ្នា​។ លោក​បាន​ព្រមព្រៀង​ជាមួយ​លោក​ ជួន​ សុ​ជា​ ដែល​ជា​អ្នក​ទំនាក់ទំនង​ទិញ​បទ​ ក្នុង​ការងារ​មួយ​មាន​លក្ខខណ្ឌ​ពេញលេញ​ ពោល​គឺ​ តម្រូវ​ឱ្យធ្វើ​បទនិពន្ធ​ថ្មី​ទាំងស្រុង​ និង​ថត​សំឡេង​តារាចម្រៀង​នៅក្នុង​ស្ទូឌីយោ​របស់​លោក​ ព្រមទាំង​បញ្ជាក់​ឈ្មោះ​អ្នកនិពន្ធ​បទភ្លេង​ផង​ដែរ​។

    ​ការ​ចចារ​មិនទាន់​បាន​ត្រូវរ៉ូវ​ និង​ស្រេចបាច់​ផង​ ស្រាប់តែ​បទចម្រៀង​មួយ​នេះ​ត្រូវ​បាន​ផលិតកម្ម​ហង្ស​មាស​បញ្ចេញ​នៅ​ទីផ្សារ​ទៅ​ហើយ​។ លោក​ ជេន​ រូ​ហ្វើ​ បាន​អះអាង​ថា​ បទ​នេះ​ជា​បទ​ដែល​លោក​បាន​បង្កើត​ឡើង​ ហើយ​បាន​ដាក់​ក្នុង​ការ​ចចារ​ជាមួយ​លោក​ ជួន​ សុ​ជា​ តែ​បែ​ជា​អ្នកទិញ​បទចម្រៀង​មួយ​នេះ​ មិនទាន់​មានការ​ព្រមព្រៀង​ច្បាស់ការ​ និង​មិនបាន​ទាក់ទង​មកវិញ​អស់​រយៈពេល​យូរហើយ​ ក៏​ស្រាប់តែ​ឃើញ​បទចម្រៀង​នេះ​ចេញ​ដោយ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ទាំង​មិនបាន​សុំ​ការ​អនុញ្ញាតិ​ពី​ម្ចាស់​ស្នាដៃ​ពិតប្រាកដ​។ លោក​ជេន​ បាន​ធ្វើការ​បញ្ជាក់​ថា​ នេះ​ជា​ការ​លួច​ស្នាដៃ​ទាំងស្រុង​របស់​លោក​ ហើយ​ខាង​ផលិតកម្ម​រស្មី​ហង្ស​មាស​ បាន​ដាក់ឈ្មោះ​និពន្ធ​បទភ្លេង​ជា​មនុស្ស​ផ្សេងទៀត​ ដែល​នេះ​ត្រូវ​បាន​ម្ចាស់​ស្នាដៃ​ចាត់ទុកថា​ មិន​ឱ្យ​តម្លៃ​អ្នកនិពន្ធ​ទាំង​នៅ​មានជីវិត​តែម្ដង​។

    ​លោក​ ជេន​ រូ​ហ្វើ​ ជា​អ្នកនិពន្ធ​បទភ្លេង​ថ្មី​បាន​ប្រកាស​ថា​ បទចម្រៀង​មួយ​នេះ​គឺ​ត្រូវ​បាន​លួច​ និង​គ្មាន​បាន​ចំណាយ​ប្រាក់​អ្វី​សូម្បីតែ​បន្ដិច​ឱ្យ​លោក​នោះ​ទេ​។ លោក​ប្រកាស​ថា​ សូម​ឱ្យ​ខាង​ផលិតកម្ម​រស្មី​ហង្ស​មាស​ លុប​បទចម្រៀង​នេះ​ជាបន្ទាន់​ ព្រោះថា​ បទ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ខាង​ហង្ស​មាស​នោះ​ទេ​។ បើ​តាម​ស្ដី​លោក​ ជេន​ រូ​ហ្វើ​ បាន​បញ្ជាក់​ថា​ បទ​នេះ​ត្រូវ​បាន​លោក​ ជួន​ សុ​ជា​ ប្រាប់​លោក​ថា​ រៀបចំ​និង​បាន​លក់​សិទ្ធ​ទៅ​ឱ្យ​ខាង​ផលិតកម្ម​ថោ​នរួ​ចរាល់​ជាស្រេច​អស់ទៅហើយ​។ លោក​ចាត់ទុកថា​ ផលិតកម្ម​រស្មី​ហង្ស​មាស​ គ្មាន​ការ​ចចារ​ច្បាស់លាស់​ និង​មិនបាន​ឱ្យ​តម្លៃ​អ្នកនិពន្ធ​បទភ្លេង​មួយ​នេះ​ ដោយ​លួច​ស្នាដៃ​របស់​លោក​ទៅ​ធ្វើជា​បទ​ខ្លួនឯង​ទាំងស្រុង​៕

  • Oppo​ ​Reno​ ​មាន​ ​5G​ ​នឹងអាច​ចេញ​លក់​នៅ​ចិន​ ​អំឡុង​ខែកញ្ញា​ខាងមុខនេះ​

    Oppo​ ​Reno​ ​មាន​ ​5G​ ​នឹងអាច​ចេញ​លក់​នៅ​ចិន​ ​អំឡុង​ខែកញ្ញា​ខាងមុខនេះ​

    ​ក្រុមហ៊ុន​ ​Oppo​ ​ទើបនឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ទូរគមនាគមន៍​រដ្ឋ​ចិន​ ​ពី​សិទ្ធិ​ផ្គត់ផ្គង់​ ​និង​ចែកចាយ​ឧបករណ៍​ ​5G​ ​ដែល​ក្នុង​នោះ​ក៏​មាន​ស្មា​ត​ហ្វូ​ន​ ​Oppo​ ​Reno​ ​ដែល​មាន​ ​Zoom​ ​60X​ ​មាន​ប្រព័ន្ធ​ ​5G​ ​ផង​ដែរ​។​

    ​យោង​តាម​ប្រភព​ពី​ ​QQ​ ​បានឱ្យ​ដឹង​ថា​ ​Oppo​ ​នឹងអាច​ចេញ​លក់​ ​Reno​ ​5G​ ​នៅ​ត្រីមាស​ទី3​ ​ពោល​គឺ​អំឡុង​ខែកញ្ញា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​

    សូម​បញ្ជាក់​ដែរ​ថា​ ​បញ្ជី​ឈ្មោះ​ស្មា​ត​ហ្វូ​នក្រុ​មហ៊ុន​ធំៗ​ដែល​នឹង​ចេញ​លក់​មាន​ ​5G​ ​នៅ​ចិន​ ​មាន​ដូចជា​ ​Huawei​ ​Mate​ ​20X​,​ ​VIVO​,​ ​OnePlus​ ​7​ ​Pro​,​ ​ZTE​ ​Axon​ ​10​ ​Pro​,​ ​Nubai​ ​X​ ​5G​ ​និង​ ​Lenovo​ ​ជាដើម​៕​


  • Huawei​ ​Pay​ ​ចាប់ផ្តើម​សេវាកម្ម​គិតលុយ​អន​ឡា​ញ​លើកដំបូង​នៅ​ហុងកុង​

    Huawei​ ​Pay​ ​ចាប់ផ្តើម​សេវាកម្ម​គិតលុយ​អន​ឡា​ញ​លើកដំបូង​នៅ​ហុងកុង​

    ​កាលពី​ថ្ងៃទី17​ ​ខែក​ក្ក​ដា​ថ្មី​ៗ​នេះ​ ​ក្រម​ហ៊ុន​ ​Huawei​ ​បាន​ប្រកាស​ចេញ​ ​Huawei​ ​Pay​ ​ដែល​ជា​សេវាកម្ម​គិតលុយ​អន​ឡាញ​ដំបូង​គេ​ដែល​ឈានជើង​ចូល​ទឹកដី​ហុងកុង​។​

    ​Huawei​ ​Pay​ ​នេះ​ដែរ​ ​បាន​ក្លាយជា​ទម្រង់​គិតលុយ​អន​ឡាញ​ ​ដែល​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​ភ្ជាប់​ជាមួយ​ហាង​ជាង​ ​400កន្លែង​ ​ព្រម​ជាមួយនឹង​ធនាគារ​ជាច្រើន​ទៀត​ ​ដែល​គ្រោង​នឹង​ដំណើ​ការ​នា​ពេល​ឆាប់​ៗ​នេះ​។​

    ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទូរគមនាគមន៍​ ​HKT​ ​Trust​ ​និង​ ​HKT​ ​Limited​ ​ប្រចាំ​នៅ​ទីក្រុង​ហុងកុង​បាន​លើកឡើង​ថា​ ​សេវាកម្ម​នេះ​ ​ជា​ការ​បន្ថែម​លើ​សេវាកម្ម​ដែល​មានស្រាប់​ក្នុងទឹក​ដី​ហុងកុង​ដូចជា​ ​Tap​ ​&​ ​Go​ ​,​ ​UnionPay​ ​និង​ ​NFC​ ​ដែល​សុទ្ធតែ​ជា​ជម្រើស​សម្រាប់​ការ​គិតលុយ​អន​ឡា​ញនេះ​ផង​ដែរ​។​

    ​សម្រាប់​នៅ​ចិនដីគោក​វិញ​ ​សេវា​គិតលុយ​អន​ឡា​ញរ​បស់​ ​Huawei​ ​នេះ​ ​នឹង​ប្រតិបត្តិ​ការ​ជាមួយ​ធនាគារ​ចំនួន​ ​118​ ​និង​ធនាគារ​មួយចំនួន​តូច​នៅ​ទី​ក្រុង​ម៉ូស្គូ​ ​ប្រទេស​រុស្ស៊ី​ ​(​ឆ្នាំ2018​)​ ​ចំណែក​ឯ​ ​UnionPay​ ​នៅពេល​ខាងមុខ​ ​ក៏អាច​នឹង​មានមុខ​ងារ​គាំទ្រ​ ​Huawei​ ​Pay​ ​បាន​ផង​ដែរ​៕​

  • មក​ពី​អាមេរិក​ភ្លាម​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​កាត់ខ្សែបូ​ហាង​តែ​គុ​ជភ្លែត

    មក​ពី​អាមេរិក​ភ្លាម​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​កាត់ខ្សែបូ​ហាង​តែ​គុ​ជភ្លែត

    ​នៅ​ព្រឹក​ថ្ងៃទី១៨​ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​គេ​ស្រាប់តែ​ឃើញ​តារា​សម្តែង​ស្រអែម​ស្រស់​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​បង្ហាញ​វត្តមាន​វិលត្រឡប់​ពី​ទឹកដី​សហរដ្ឋអាមេរិក​ ​និង​បាន​ចុះ​មក​មើល​ការខុសត្រូវ​លើ​មុខរបរ​រកស៊ី​មួយទៀត​ក្នុង​ស្រុកខ្មែរ​ ​ដោយដំណើរ​លើក​នេះ​អ្នកនាង​ប្រកាស​ថា​ច្រើន​ខែ​។​ ​

    អ្នកនាង​សក្ខ​ណា​ ​ដែល​ជាតា​រា​ស្រី​នៅតែ​មាន​ប្រជាប្រិយ​ភាព​នោះ​ ​ស្រាប់តែ​បង្កើត​ហាង​តែ​គុ​ជ​ថ្មី​មួយ​នា​កណ្តាល​ក្នុង​ចំ​កន្លែង​អ៊ូ​រ​អរ​ក្បែរ​សាលារៀន​រំពឹង​ថា​ ​កាក់កប​តទៅទៀត​។​ ​ហាង​តែ​គុ​ជ​នោះ​មានឈ្មោះ​ថា​«​ ​TeaTime​ ​»​ដែល​នាងស​ម្រេច​បើក​ឡើង​ដើម្បី​ឱ្យ​ប្អូនប្រុស​ទាំង២របស់​នាង​មើល​ការខុសត្រូវ​នៅពេល​នាង​មិន​នូវ​ស្រុក​ឬ​ទុក​មុខរបរ​ឱ្យ​ប្អូន​ៗ​រកស៊ី​តែម្ដង​។​ ​ក្នុង​ឱកាស​បើក​នេះ​ ​អ្នកនាង​មាន​ហ្វ្​រី​កាហ្វេ១០០កែវ​ហើយ​ថ្ងៃ​បន្តបន្ទាប់​មាន​ផែន​កា​រថ្មីៗ​ទៀត​។​ ​ទី​តាំង​ស្ថិតៅ​តាម​បណ្តោយ​ផ្លូវ​ផ្សារ​គីឡូ​លេខ៤ក្រោយ​វិទ្យាល័យ​សន្ឋ​រមុ​ខ​ដែល​ជាទី​ប្រជុំជន​។​ ​ចំពោះ​សិល្បៈ​វិញ​មកដល់​គេ​ហៅ​ថត​រឿង​ថ្មី​ហើយ​នាង​ទើបតែ​បញ្ចប់​ការងារ​ថត​សម្អាងការ​មួយចំនួន​ ​និង​អរគុណ​បងប្អូន​ទាំងអស់​ដែល​គាំទ្រ​នៅតែ​ចង់ឱ្យ​នាង​ប្រឡូក​សិល្បៈ​ដូចដើម​នាង​នៅតែ​ទទួល​បើ​នៅ​ត្រូវការ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ហាង​ដែល​បាន​ទិញ​សិទ្ធ​អា​ជវ​កម្ម​មួយ​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​អ្នកនាង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ចំណាយ​ដើមទុន​ខ្ទង់​ម៉ឺន​ៗ​ដុល្លារ​ក្នុង​ការទិញ​សម្ភារៈ​ហាង​ ​និង​ជួល​ជុល​ហាង​ឡើងវិញ​ ​ដើម្បី​ឱ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​ស្អាត​ហើយ​ទាក់ទាញ​។​ ​អ្នកនាង​ថា​ ​នេះ​ជា​សាខា​ហាង​ទី​ ​២​ ​ហើយ​នៅ​រាជធានី​ភ្នំពេញ​ ​និង​មាន​ពីរ​សាខា​ទៀត​នៅ​ខេត្តបាត់ដំបង​ដែល​កំពុង​ទទួលការ​គាំទ្រ​យ៉ាង​ខ្លាំង​៕​

  • ជប៉ុន​ផ្តល់​ជំនួយ​ ​4.6លាន​ដុល្លារ​ ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​

    ជប៉ុន​ផ្តល់​ជំនួយ​ ​4.6លាន​ដុល្លារ​ ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​

    ​ស្រប​ទៅតាម​គម្រោង​ដោយ​ពុំ​មាន​អ្វី​កែប្រែ​ ​ឯកឧត្តម​ ​ប្រាក់​ ​សុ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​កម្ពុជា​ ​និង​ឯកឧត្តម​ ​ហូរី​ណូ​អូ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​Horinouchi​ ​Hidehisa​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​500លាន​យ៉េន​ ​ស្មើនឹង​ ​4.6លាន​ដុល្លារ​ ​នៅក្នុង​ពិធី​មួយ​នៅ​ថ្ងៃទី17​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នេះ​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​។​

    ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់ក្រ​សួង​ការបរទេស​កម្ពុជា​ ​ជំនួយឥតសំណង​ជា​ទឹកប្រាក់​ ​4.6​ ​លាន​ដុល្លារ​អាមេរិក​ ​ដែល​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​គ្រោង​នឹង​ផ្តល់​ដល់​ប្រទេស​កម្ពុជា​នេះ​ ​គឺ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ​សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖​«​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​ ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ជួយ​កម្ពុជា​ ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​រួមចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​សេដ្ឋកិច្ច​ ​និង​សុខុមាលភាព​សង្គម​ ​ក៏ដូចជា​ការ​បង្កើន​ការ​តភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​»​។​

    ​សូម​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​សារពើពន្ធ​ជប៉ុន2018ដែល​គិត​ចាប់​ចាប់ពី​ខែមេសា​ ​2018​ ​ដល់​មីនា​ ​2019​ ​សរុប​មក​កម្ពុជា​ ​និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​ឯក​សា​រសី្​ត​ពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ ​ជប៉ុន​ដែល​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​សរុប​មាន​ចំនួន​ ​14,997លាន​យ៉េន​ ​គិតជា​ដុល្លារ​អាមេរិក​ ​ប្រមាណ​ជា​ ​134.38លាន​។​ ​ក្នុង​នោះ​ជំនួយឥតសំណង​ប្រមាណ​ជា​ ​19.42លាន​ដុល្លារ​អាមេរិក​ ​ឥណទាន​សម្បទាន​ប្រមាណ​ជា​ ​114.96លាន​ដុល្លារ​អាមេរិក​៕​

  • ស្រា​បៀ​រថៃហ្គ័​រដឹក​នាំ​ក្រុម​ម្ចាស់​ជើងឯក​ ​TIGER​ ​STREET​ ​FOOTBALL​ ​FESTIVAL​ ​2019​ ​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេស៊ីល​​ជួប​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ ​“​RONALDINHO​”​

    ស្រា​បៀ​រថៃហ្គ័​រដឹក​នាំ​ក្រុម​ម្ចាស់​ជើងឯក​ ​TIGER​ ​STREET​ ​FOOTBALL​ ​FESTIVAL​ ​2019​ ​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេស៊ីល​​ជួប​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ ​“​RONALDINHO​”​

    ​ភ្នំពេញ​៖​ ​នៅ​យប់​ថ្ងៃទី​ ​16​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​ ​ក្រុមការងារ​ស្រា​បៀ​រថៃហ្គ័​រដឹក​នាំ​ក្រុម​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិ​ការណ៍​ការប្រកួត​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រេស៊ីល​ ​ជួប​ជាមួយ​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ ​Ronaldo​ ​de​ ​Assis​ ​Moreira​ ​ដែលគេ​ស្គាល់​ជាទូទៅ​ថា​ ​“​Ronaldinho​”​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ​កំពូល​កីឡាករ​បាល់ទាត់​ជាតិ​ប្រេស៊ីល​រូប​នេះ​ដែល​ជាឯក​អគ្គរដ្ឋទូត​ប្រចាំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​ ​២០១៩​ ​Tiger​ ​Street​ ​Football​ ​Festival​ ​នឹង​ទទួលស្វាគមន៍​ក្រុម​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​«​A​»​ ​ដែល​ជា​ក្រុម​ម្ចាស់​ជើងឯក​នៃ​ព្រឹត្តិ​ការណ៍​ការប្រកួត​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​និង​ក្រុមការងារ​ស្រា​បៀ​រថៃហ្គ័​រដែ​ល​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​នេះ​។​

    ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​សមាជិក​ទាំងអស់​នៃ​ក្រុម​ម្ចាស់​ជើងឯក​នឹង​មានឱកាស​ពិសេស​អស្ចារ្យ​ចូល​ទស្សនា​ផ្ទាល់​នូវ​ការប្រកួត១ភាគ៤ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ ​Flamengo​ ​និង​ ​Athletico​ ​Paranaense​ ​ក្នុង​ក្របខ័ណ្ឌ​ពានរង្វាន់​ប្រេស៊ីល​ ​(​Copa​ ​do​ ​Brasil​)​ ​ទៅលេង​ឆ្នេរសមុទ្រ​ ​Copacabana​ ​ឡើងភ្នំ​ ​Corcovado​ ​ជាពិសេស​អញ្ជើញ​ទៅលេង​វិមាន​របស់​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ ​Ronaldinho​ ​និង​កម្មវិធី​ពិសេស​ជាច្រើន​ទៀត​ក្នុង​ក្នុង​ដំណើរ​ទស្សនកិច្ច​ពិសេស​នេះ​។

    ​ដំណើរ​ទស្សនកិច្ច​នេះ​ ​មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ ​១៧​ ​រហូតដល់​ថ្ងៃទី​ ​១៩​ ​ខែកក្កដា​ ​នៅ​ទីក្រុង​ ​Rio​ ​de​ ​Janeiro​ ​ប្រទេស​ប្រេស៊ីល​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​កំពូល​កីឡាករ​បាល់ទាត់​ ​លំដាប់​ពិភពលោក​ ​Ronaldinho​ ​។​

    ​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ដំ​ណើរ​ទស្ស​កិច្ច​ក្រុម​ម្ចាស់​ជើងឯក​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៅ​ប្រទេស​ប្រេស៊ីល​ ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀ​រថៃហ្គ័រ​៖​ ​www.facebook.com​/​TigerBeerKH​

    ​ ​សូម​ពិ​សា​ថៃ​ហ្គ័រ​ដោយ​ការទទួលខុសត្រូវ​



  • LG​ ​ដាក់​បង្ហាញ​ម៉ាស៊ីន​សម្ងួត​បច្ចេកវិទ្យា​ដ៏​ឆ្លាតវៃ​ ​​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ ​

    LG​ ​ដាក់​បង្ហាញ​ម៉ាស៊ីន​សម្ងួត​បច្ចេកវិទ្យា​ដ៏​ឆ្លាតវៃ​ ​​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ ​

    ​ថ្ងៃ​ចន្ទ​ ​ទី15​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នេះ​ ​ក្រុមហ៊ុន​ ​LG​ ​Electronics​ ​និង​ ​ក្រុមហ៊ុន​ ​ជី​ហ្គៀ​ ​(​G​ ​Gear​)​ ​ប្រារព្ធ​ពិធីសម្ពោធ​ ​ផលិតផល​ថ្មី​ម៉ាស៊ីន​សម្ងួត​បច្ចេកវិទ្យា​ដ៏​ឆ្លាតវៃ​ ​។​ ​ជាក់ស្ដែង​ ​ពិធីសម្ពោធ​នេះ​ប្រារព្ធ​នៅ​ ​LG​ ​Premium​ ​Brandshop​ ​ដែល​មាន​អាស័យ​ដ្ឋាន​ ​ផ្ទះលេខ​ ​135​ ​មហាវិថី​ព្រះមុនីវង្ស​ ​សង្តា​ត់​ ​មនោរម្យ​ ​ខណ្ឌ​ ​7​ ​មករា​ ​រាជធានី​ភ្នំពេញ​ ​។​

    ​ដោយសារតែ​មានការ​គ្រាំ​ទ្រ​ពី​អ្នកប្រើ​ប្រាស់​នូវ​ម៉ាស៊ីន​បោក​សំលៀកបំពាក់​ម៉ាក​សញ្ញា​ ​LG​ ​នៅ​លើ​ទីផ្សារ​កាន់តែ​ច្រើន​ទៅ​ ​ពី​មួយឆ្នាំ​ ​ទៅ​មួយឆ្នាំ​ ​ទើប​ធ្វើអោយ​ក្រុមហ៊ុន​ ​LG​ ​Electronics​ ​បា​នប​ង្តើ​ត​នូវ​ ​បច្ចេកវិទ្យា​ដ៏​ឆ្លាតវៃ​ ​និង​ ​អស្ចារ្យ​ ​សំរាប់​សំរួល​ក្នុង​ការប្រើ​ប្រាស់​ ​នោះ​គឺ​ ​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ ​Dual​ ​Inverter​ ​Heat​ ​Pump​ ​។​ ​ហើយ​ម៉ាស៊ីន​សម្ងួត​នេះ​ ​និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ពេលនេះ​តទៅ​ ​។​

    ​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ ​Dual​ ​Inverter​ ​Heat​ ​Pump​ ​គឺជា​ម៉ាស៊ីន​សម្ងួត​ជំនាន់​ទី​ ​3​ ​របស់​ក្រុមហ៊ុន​ ​LG​ ​Electronics​ ​វា​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការប្រើ​ប្រាស់​ ​ក្នុង​ការរស់នៅ​ប្រកបដោយ​ភាព​ស៊ីវិល័យ​ ​និង​ ​ផាសុកភាព​ ​។​ ​សមត្ថភាព​របស់​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​មាន​លក្ខណះ​ខុសពី​ម៉ាស៊ីន​សម្ងួត​ធម្មតា​ដូចជា​ ​៖​

    ​•​ ​DUAL​ ​Inverter​ ​Heat​ ​Pump​™​ ​
    ​ជា​បច្ចេកវិទ្យា​ ​កុំ​ប្រែ​សសឺរ​ភ្លោះ​ ​ដែល​ ​ប្រើ​នៅ​ថាមពល​ដ៏​អស្ចារ្យ​ ​សន្សំសំចៃ​ថាមពល​ ​និង​ ​ពេលវេលា​ទ្វេដង​ ​កាត់បន្ថយ​សំលេង​រំខាន​ ​បាន​យ៉ាង​មានប្រសិទ្ធភាព​ ​។​ ​
    ​•​ ​Gentle​ ​Care​
    ​ដំណើរការ​សម្ងួត​ក្នុង​សីតុណ្ហភាព​ទាប​ ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​ខូច​ ​ឬ​ ​រួញ​ ​សាច់ក្រណាត់​ ​និង​ជួយ​រក្សា​សាច់ក្រណាត់​បាន​យ៉ាង​ល្អ​ ​។​ ​
    ​•​ ​Eliminates​ ​up​ ​to​ ​99.9​%​ ​of​ ​Allergens​ ​
    ​ជាមុ​ខ​ងារ​កំចាត់​ចោល​នៅ​បាក់តេរី​កង្វក់​ ​និង​ ​អា​ឡែ​ក​ហ្ស៊ី​ ​ផ្សេង​ៗ​ ​ជាប់​នៅ​សាច់ក្រណាត់​ ​ដែល​បណ្ដាល​អោយ​មានផល​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​កុមារ​ ​បាន​រហូតដល់​ ​99.9​%​ ​ដែល​ទទួល​បាន​ ​វិញ្ញា​បន​បត្រ័​ ​ទទួលស្គាល់​ ​ពី​ ​BAF​ ​(​British​ ​Allergy​ ​Foundation​ ​)​ ​។​ ​
    ​•​ ​Auto​ ​Cleaning​ ​Condenser​ ​
    ​បង្កើត​ឡើងជា​មួយ​តម្រង​ពីរ​ដែល​អាច​រក្សា​ភាព​ស្អាត​របស់​ធុង​ចម្រោះ​នេះ​ ​ធ្វើ​ឱ្យ​ម៉ាស៊ីន​សម្ងួត​រក្សា​ការ​ដំណើរការ​ស្ងួត​ខ្ពស់​ដោយ​ការ​ច្រោះ​ចេញ​សំណើម​ពី​សំលៀកបំពាក់​។​
    ​ម្យ៉ាងទៀត​មុខងារ​លាង​សំអាត​ដោ​យស្វ័យប្រ​វតិ្​ត​ ​គឺ​រក្សា​នូវ​ដំណើរការ​នៃ​ការ​សម្ងួត​ល្អ​ ​Auto​ ​CLeaning​ ​Condenser​ ​ផ្តល់​នូវ​លំហូ​ខ្យល់​ដ៏​ត្រឹមត្រូវ​ ​ដែល​ភ្ជាប់​មក​ជាមួយ​ឧបករណ៍​ចាប់​សញ្ញា​សម្ងួត​នៃ​សំណើម​លើ​សម្លៀកបំពាក់​និង​កំណត់ពេល​ស្ងួត​ដោយ​ស្វ័យប្រវត្តិ​។​ ​
    ​•​ ​Smart​ ​ThinQ​™​ ​
    ​ផ្ដល់​ជូន​ភាព​ងាយស្រួល​ជាង​មុន​ជាមួយ​ ​Smart​ ​ThinQ​ ​™​
    ​ពី​ការគ្រប់គ្រង​ប្រតិបត្តិ​ការ​របស់​ម៉ាស៊ីន​តាមរយៈ​ការ​តភ្ជាប់​ពី​ចម្ងាយ​។​ ​អនុញ្ញាត​ឱ្យ​អ្នកបញ្ជា​ម៉ាស៊ីន​សម្ងួត​ពី​គ្រប់​ទីកន្លែង​គ្រប់ពេល​តាមរយៈ​ការ​ភ្ជាប់​ ​Wi​-​Fi​
    ​•​ ​Saving​ ​Money​ ​and​ ​Time​
    ​បច្ចេកវិទ្យា​កូនកាត់​ ​Eco​ ​Hybrid​™​ ​គឺ​ធ្វើអោយ​អ្នក​អាច​សំ​ន្សំ​សំចៃ​ថាមពល​ក៏បាន​ ​និង​ ​ពេលវេលា​ក៏បាន​ ​ ​បច្ចេកវិទ្យា​នេះ​នឹង​ផ្តល់​ជូន​ជម្រើស​ដើម្បី​សន្សំសំចៃ​ថាមពល​ឬ​ពេលវេលា​ ​វា​អាស្រ័យ​ទៅលើ​របៀបរស់នៅ​របស់​អ្នក​ប៉ុណ្ណោះ​។​

    ​លោក​ ​Sung​ ​Suk​ ​Kim​ ​អគ្គនាយក​ក្រុមហ៊ុន​ ​LG​ ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសា​សន៏​ដែរ​​“​ថ្ងៃនេះ​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​ណែនាំ​នូវ​ផលិតផល​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​មួយទៀត​គឺ​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ ​Dual​ ​Inverter​ ​Heat​ ​Pump​ ​យើង​កត់សម្គាល់​ឃើញថា​មានការ​កើន​ជា​ឡើង​ខ្លាំង​មួយ​រយះ​ចុងក្រោយ​ចំពោះ​ការប្រើ​ប្រាស់​ផលិតផល​អេ​ឡិច​ត្រូ​និច​ដើម្បី​កាត់បន្ថយ​កម្លាំង​ក្នុង​គ្រួសារ​ ​ព្រមទាំង​សន្សំ​ពេលវេលា​សម្រាប់​គូ​ស្វាមីភរិយា​ថ្មីថ្មោង​ ​ក៏ដូចជា​គ្រួសារ​ដែល​មាន​ចំ​នូ​លពី​មធ្យម​ឡើង​ទៅ​ ​បញ្ហា​អនាម័យ​រឹតតែ​ត្រូវ​បាន​អោយ​តម្លៃ​ខ្ពស់​ចំពោះ​ផលិតផល​ទាំងអស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ផង​ដែរ​។​

    ​លោក​បាន​បន្ដ​ទៀតផង​ដែរ​ថា​ ​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​អាច​បំពេញ​តាម​តម្រូវការ​និង​បំណងប្រាថ្នា​របស់​អតិថិជន​បាន​ ​វា​គឺជា​ផលិតផល​ដែល​អ្នករាល់គ្នា​នឹង​ពេញចិត្ត​បំផុត​ក្នុង​ការ​ជួយ​សម្រួល​អោយ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​គ្រប់​ៗ​គ្នា​”​ ​។​

    ​អ្វី​ដែល​គួរ​អោយ​សរសើរ​នោះ​គឺ​ក្រុមហ៊ុន​ ​LG​ ​បាន​គិតគូរ​ដល់​ភាព​ងាយស្រួល​ ​ដោយ​រចនា​ម៉ាស៊ីន​បោក​ ​និង​ម៉ាស៊ីន​សម្ងួត​ ​មាន​ភាព​សមស្រប​នឹងគ្នា​ក្នុង​ការ​ជួយ​សន្សំសំចៃ​ពេលវេលា​ ​និង​បង្កើន​សោភ័ណភាព​កាន់តែ​ស្រស់​ស្អាត​ ​សម្រាប់​គេហដ្ឋាន​របស់​អ្នកប្រើ​ប្រាស់​ទាំងឡាយ​ ​។​

    ​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​មក​ទស្សនា​នៅ​ការ​ដាក់​តាំង​បង្ហាញ​ម៉ាស៊ីន​សម្ងួត​ ​LG​ ​Dryer​ ​ស៊េរី​ថ្មីនេះ​បាន​នៅ​គ្រប់​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និច​ដែល​ជា​អ្នក​ចែកចាយ​លក់​បន្ត​របស់​ក្រុមហ៊ុន​ ​G​ ​Gear​ ​និង​ហាង​ ​LG​ ​BrandShop​ ​គ្រប់​សាខា​ទាំងអស់​ ​។​

    ​ទំនាក់ទំនង​បន្ថែម​ ​ទូរសព្ទ​លេខ​ ​023​ ​222​ ​699​ ​

  • Wow!! ធ្លាយដំណឹងតារាសម្ដែង ភុល សុវណ្ណដានីន មានតួនាទីជាមន្ដ្រី និងត្រៀមទៅវៀតណាមទៀត

    Wow!! ធ្លាយដំណឹងតារាសម្ដែង ភុល សុវណ្ណដានីន មានតួនាទីជាមន្ដ្រី និងត្រៀមទៅវៀតណាមទៀត

    តារាសម្ដែងឯកប្រុសលោក ភុល សុវណ្ណដានីន កំពុងត្រូវបានអ្នកគាំទ្រ សរសើរមិនតិចមាត់ទេ ដែលលោកគឺជាតារាសម្ដែងមួយរូប ក្រៅពីមានកេរ្តិ៍ឈ្មោះបោះសំលេងនៅក្នុងសិល្បៈក៏ត្រូវគេដឹងថាមានការងាររឹងមាំ ជាមន្ត្រីប្រចាំនៅក្នុងក្រសួងមហាផ្ទៃ។ តំណែងរបស់លោកត្រូវគេប៉ាន់ស្មានថា នឹងជួយឱ្យលោកអាចឈោងតំណែងជាមន្ត្រីជាន់ខ្ពស់ ឬ ឋានៈឯកឧត្តមដោយមិនពិបាកនោះទេនៅពេលខាងមុខ។

    ពិតជាឡូយមែនទែន ដែលតារាសម្ដែងរូបនេះត្រូវគេបង្ហើបបន្ថែមថា លោកត្រៀមចេញទៅកាន់ប្រទេសវៀតណាមដើម្បីសិក្សារហូតដល់៣ខែ។ នេះបើយោងតាមសេចក្ដីប្រកាសពីក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យលោក ដែលមានតួនាទីជាវរសេនីយ័ត្រី(ស័ក្ត៤) នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយ ក្រសួងមហាផ្ទៃ។

    តារាសម្ដែង លោក ភុល សុវណ្ណដានីន បានបញ្ជាក់ថា លោកពិតជាត្រូវក្រសួងមហាផ្ទៃ ដែលលោកបម្រើការបញ្ជូនឱ្យទៅសិក្សានៅក្នុងប្រទេសវៀតណាម ដោយគម្រោងនឹងចាកចេញទៅនៅថ្ងៃទី២២ កក្កដា ក្នុងឆ្នាំ២០១៩នេះ ហើយរហូតដល់៣ខែក្រោយទើបលោកត្រលប់មកវិញ។ បេសកកម្មនេះ មិនមែនជាលើកទី១នោះទេ ព្រោះពេលកន្លងមក លោកក៏ធ្លាប់ត្រូវបានបញ្ជូនចេញបែបនេះផងដែរ៕

  • អតិថិជន​ច្រើន​កុះ​ក​រតំ​រង់​ជួរ​ទិញ​ ​Huawei​ ​Y9​ ​2019​ ​នៅ​ហាង​ទូរសព្ទ​ចំរើន​ ​និង​ ​ហាង​អា​ម៉ី​ស៊ីវ​អេង​ ​2​!​

    អតិថិជន​ច្រើន​កុះ​ក​រតំ​រង់​ជួរ​ទិញ​ ​Huawei​ ​Y9​ ​2019​ ​នៅ​ហាង​ទូរសព្ទ​ចំរើន​ ​និង​ ​ហាង​អា​ម៉ី​ស៊ីវ​អេង​ ​2​!​

    ភ្នំពេញ ថ្ងៃទី​​ 15 កក្កដា ឆ្នាំ 2019 មនុស្សយ៉ាងច្រើនកក់កុញបានឈរតំរង់ជួរបន្តកន្ទុយគ្នាឡើងផ្អើល ម្តុំផ្សារដេប៉ូ ដើម្បីទិញស្មាតហ្វូន Huawei Y9 2019 ដែលពួកគេបានធ្វើការកុម្ម៉ង់ទិញទុកមុន។ ការតំរង់ជួរយ៉ាងច្រើនកក់កុញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺស្ថិតនៅហាងទូរសព្ទចំរើន នាពេលព្រឹកថ្ងៃអាទិត្យទី 14 កក្កដា និងនៅហាងអាម៉ីស៊ីវអេង 2 នៅថ្ងៃរសៀល ដែលហាងទាំងពីរនេះមានសន្ទុះនៃការកុម្ម៉ង់ទិញទុកមុនស្មាតហ្វូន Huawei Y9 2019 ច្រើនជាងគេបំផុត ។

    Huawei Y9 2019 បានបំបែកកំណត់ត្រា ទទួលបានការកុម្ម៉ង់ទិញទុកមុនលើសពីការរំពឹងទុក ច្រើនលើសលុប     ជាពិសេសទទួលបានការគាំទ្រខ្លាំងយ៉ាងគំហុក រហូតដល់អតិថិជនតំរង់ជួររង់ចាំទិញបែបនេះ។ រឹតតែពិសេសទៀតនោះ អ្នកចូលរួមតំរង់ជួរទាំងអស់ក៏មានឱកាសជួបផ្ទាល់ និងថតរូបផ្ទាល់ ជាមួយអាយដូលក្នុងដួងចិត្ត ដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei គឺអ្នកនាងឱក សុគន្ធកញ្ញា និង លោកនីកូ ។ អស់ទាស់ហ្មង់ បានជួបអាយដូលផង បានស្មាតហ្វូនសំណប់ចិត្តប្រើមុនគេផង ហើយថែមទាំងទទួលបានកាដូជាច្រើន និងអាវយឹតដែលមានហត្ថលេខារបស់អាយដូលទៀតផង ។

    • រូបភាពខ្លះៗនៅហាងចំរើន
    • រូបភាពខ្លះៗនៅហាងអាម៉ីស៊ីវអេង 2
      គួរបញ្ជាក់ផងដែរថាមិនមែនតែនៅប្រទេសកម្ពុជាយើងទេ ដែលមានការគាំទ្រយ៉ាងគំហុកបែបនេះ ប្រទេសជាច្រើនទៀតក៏ទទួលបានការគាំទ្រខ្លាំងបែបនេះដែរ ដូចជាប្រទេលពីលីពីន ត្រឹមតែ 2ម៉ោងប៉ុណ្ណោះ លក់បានរហូតដល់ជាងមួយម៉ឺនគ្រឿង​។Huawei Y9 2019 បានក្លាយជាស្មាតហ្វូនទទួលបានការពេញនិយមខ្លាំងបំផុតលើទីផ្សារដោយសារតែ ជាស្មាតហ្វូនកាមេរ៉ាមុខ Pop-up Selfie ទំហំ 16MP អេក្រង់លាតពេញផ្ទៃទំហំ 6.59 អ៊ីញ គ្មានស្នាមឆក តម្លៃសមរម្យបំផុតគ្មានគូប្រៀបត្រឹមតែ $239 ប៉ុណ្ណោះ។ ចំណែកឯកាមេរ៉ាក្រោយវិញ ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ារហូតដល់ទៅបីគ្រាប់ដែលមានមុខងារអាចថត Ultra Wide បានល្អជាទីគាប់ចិត្ត កាមេរ៉ាទីមួយទំហំ 16MP កាមេរ៉ាទីពីរទំហំ 8MP និង​     កាមេរ៉ាទីបីទំហំ 2MP ROM ទំហំធំ 128GB ដំណើរការដោយ Kirin 710F​ ថាមពលថ្ម 4000mAh សាកថ្មបានលឿន ប្រើប្រាស់ USB type C ជម្រើសបីពណ៍ គឺពណ៍បៃតង (Emerald green) ខៀវ (Sapphire blue) និងពណ៍ខ្មៅ (Midnight black)។

      លោក Henry Xiao នាយកគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជា​ របស់ក្រុមហ៊ុន Huawei បានលើកឡើងថា​ លោកពិតជាមានអារម្មណ៍ រំភើប​សប្បាយរីករាយយ៉ាងខ្លាំងដែល Huawei Y9 2019 ទទួលបានការគាំទ្រខ្លាំងលើសលប់ រហូតដល់មានការតំរង់ជួរចាំទិញបែបនេះ។​ លោកពិតជាអរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រក្រុមហ៊ុន Huawei ជាពិសេសស្មាតហ្វូនម៉ូដែលនេះ​ និងមានទំនុកចិត្តលើផលិតផលរបស់យើង។​​ លោកបានបន្ថែមទៀតថា ក្រៅពីម៉ូដែលថ្មីដែលទើបតែសម្ពោធនៅលើទីផ្សារប្រទេសកម្ពុជា នៅដើមខែសីហាខាងមុខនេះ ក្រុមហ៊ុន Huawei នឹងមានគម្រោងសម្ពោធជាផ្លូវការស្មាតហ្វូនដែលអាចប្រើ 5G នៅប្រទេសកម្ពុជា។

      សម្រាប់អតិថិជនដែលខកខានមិនបានកុម្ម៉ង់ទិញទុកមុន អតិថិជនក៏អាចទិញ Huawei Y9 2019 នៅហាងទូរសព្ទដែលនៅជិតអ្នកបំផុតនៅទូទាំងប្រទេសកម្ពុជា។

      សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
      Website: https://consumer.huawei.com/kh/
      Facebook: Huawei Mobile (https://bit.ly/2ePDMSq)

  • អឺរ៉ុប​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​ទឹកប្រាក់​ចំនួន​ ​26លាន​អឺ​រ៉ូ​ ​សម្រាប់​អនុវត្តន៍​គម្រោង​ចំនួន3​

    អឺរ៉ុប​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​ទឹកប្រាក់​ចំនួន​ ​26លាន​អឺ​រ៉ូ​ ​សម្រាប់​អនុវត្តន៍​គម្រោង​ចំនួន3​

    ​សហភាព​អឺរ៉ុប​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ​តាមកម្ម​វិធី​កែទម្រង់​ចំនួន3​ ​មាន​ថវិកា​ចំនួន26,8លាន​អឺ​រ៉ូ​ដល់​កម្ពុជា​ ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​ ​ដែល​ការអនុវត្ត​កម្មវិធី​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​ ​ដោយ​រដ្ឋាភិបាល​នឹង​ជំរុញ​សម្របសម្រួល​ជាមួយ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ ​ដើម្បី​រៀបចំ​ឯកសារ​គាំទ្រ​សម្រាប់​ការ​បន្ត​ផ្តល់​ថវិកា​។​

    ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ​តាម​ការ​ ​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ ​ឥត​សំណង​តាមកម្ម​វិធី​កែទម្រង់​នី​មួយ​ៗ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​ ​ការវាយតម្លៃ​នៃ​ការអនុវត្ត​ក្របខ័ណ្ឌ​ឆ្នាំ2018​ ​មាន​ជា​លទ្ធផល​៖​

    ​ ​ទី1​-​ ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​ដំណាក់កាល​ទី3​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ2019​ ​ចំនួន​ ​4,3លាន​អឺ​រ៉ូ​។​
    ​ទី2​-​ ​ភាពជា​ដៃគូ​កំណែទម្រង់​វិស័យ​អប់រំ​ឆ្នាំ2018​-​2021​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ2019​ ​ចំនួន​ ​17,5លាន​អឺ​រ៉ូ​ ​
    ​ទី3​-​ ​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព​ ​និង​បរិ​យា​ប័ន្​ន​(​ផ្នែក​នេសាទ​)​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ2019​ ​ចំនួន​ ​5,0លាន​អឺ​រ៉ូ​ ​។​

    សូម​បញ្ជាក់​ថា​ ​ការ​បន្ត​ផ្តល់​ថវិកា​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ចំនួន3​ ​ដែល​ថវិកា​ទ្រទ្រង់​កម្មវិធី​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​26,8លាន​អឺ​រ៉ូ​ ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ ​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​កាលពី​ថ្ងៃទី15​ ​ខែកក្កដា​កន្លងមក​ ​ជាមួយ​លោក​ ​George​ ​Edgar​)​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ដោយ​បាន​បង្ហាញ​ជំហរ​បន្ត​គាំទ្រ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​ជាមួយនឹង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​

    ​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​ ​ចច​ ​អេដហ្គារ​ ​និង​សហការី​ ​និង​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប​ ​ចំពោះ​ជំហរ​បន្ត​គាំទ្រ​ ​និង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​បន្ថែម​ទៀត​ ​ដែល​ឆ្លុះបញ្ចាំង​អំពី​សុភ​វិនិច្ឆ័យ​ចំពោះ​សមិទ្ធផល​នានា​ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​សម្រេច​បាន​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​ប្រសើរ​កន្លងមក​៕​