Author: អេបិល

  • មិនខ្លាចបាបបុណ្យ.! គណនីហ្វេសប៊ុកមួយដាក់ចំៗទៅកាន់ព្រះតេជព្រះគុណ​ដេវីត ៖ « Fan G-devit សម្បូរ​ក្មេង​ទំនើង​មែន…»

    មិនខ្លាចបាបបុណ្យ.! គណនីហ្វេសប៊ុកមួយដាក់ចំៗទៅកាន់ព្រះតេជព្រះគុណ​ដេវីត ៖ « Fan G-devit សម្បូរ​ក្មេង​ទំនើង​មែន…»

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា ខណៈដែលតារាចម្រៀង G-Devith បានបួសជាសង្ឃ ក៏ឃើញមាន​មតិ​ជាច្រើន​ បាន​គាំទ្រ​ចំពោះ​ការ​បួសរបស់​ព្រះតេជព្រះគុណ​ដេវីត តែ​មតិ​មួយ​នោះ​បែរជា​ចូល​មក​ជេរ​ជាមួយ​ពាក្យពេចន៍​ជាច្រើន ហាក់​កំពុង​បញ្ឆេះ​កំហឹង​តារា​ចម្រៀង​រូប​នេះ​ ពិសេស​អ្នក​គាំទ្រ​​តែម្ដង។ ក្រោយពេលកញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពថ្មីពីសកម្មភាពព្រះតេជព្រះគុណដេវីត ស្រាប់តែគណនី ​«Sophy Poy» ​ សម្ដែងការមិនពេញចិត្ត និងប្រតិកម្មចំពោះអ្នកគាំទ្រដែលចូលមក Comment។

    ជាក់ស្ដែង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​«Sophy Poy» ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បួស​របស់​ព្រះតេជព្រះគុណ​ជី​ដេវីត ហើយ​ធ្វើការ​រិះគន់​​ឥត​សំចៃ​ដូច្នេះ​ថា «​ប្រឹង​ទៅ​ក្មួយ​ប្រឹង​យក​ពាន​ទៅ​នរក​!»​។ «​កាពិ​តទៅ​G-devith​ឆ្កួត​ល្មម​ទេ តែ​fan​ចូល​លក្ខណៈ​ឆ្កួត​ដំណាក់កាល​ចុងក្រោយ​»​។ «​ហ្វេនៗ​ដេវីដ​ភាគ​ច្រើន​ប្រើ​ភាសា​ទី​បី​ហ្នុ​ង​។ ពូ​ប្រាប់​មុន​ ពូ​មិន​ចេះ​ទេ​»​។ «​ពលរដ្ឋ​ស្រុក​គេ​យកជាតិ​ជាធំ ក្មេង​ពាល​ស្រុក​ខំ​អាយ​ដល​យក​ធំ​ជាង​ជាតិ»។

    « ​ខ្ញុំ​មើល​ហើយ​មិន​និយាយ​លេងសើច​ឬ​បញ្ចើចបញ្ចើ​អី Fan G-devit សម្បូរ​ក្មេង​ទំនើង​មែន និយាយ​ចេញ​មក​ពាល​តាំងពី​នៅ​ក្នុង​ពោះ​ម៉ែ​ហ្មង​។ ហើយ​កុំមក​រវល់​ខឹង​ខ្ញុំ​ហើយ​មិន​មើល​ពាក្យ​ខ្ញុំ បំផ្លាញ​ខ្លួនឯង​ទេ​ណា កុំ​ល្ងង់​រហូត​ស្អប់​គេ​ហើយ​បំផ្លាញ​ខ្លួនឯង​បែបនេះ »។ ការ​ហៅ​ហ្វេន​ព្រះតេជព្រះគុណ​ជីដេវីត​ថា ​​សម្បូរ​ក្មេង​ទំនើង​នេះ ​ធ្វើ​ឡើង ​ក្រោយ​ពី​ហ្វេនៗ​ជាច្រើន ​​​បាន​នាំគ្នា​ចូល​មក​ធ្វើការ​ខំមិន​ឆ្លើយ​តប​ជាមួយ​ខ្លួន(Sophy Poy) ​ដោយ​ជេរ​ធ្ងន់ធ្ងរ​​ ដើម្បី​ការពារ​អាយដល​របស់​ពួកគេ​នោះ៕

  • លេងសើចពេក! រៀមច្បង និងថ្នាក់ដឹកនាំ ៣រូប ព្រមានឱ្យតាប៊ុយ និងជីមមី ធ្វើការសុំទោសជាសាធារណៈ

    លេងសើចពេក! រៀមច្បង និងថ្នាក់ដឹកនាំ ៣រូប ព្រមានឱ្យតាប៊ុយ និងជីមមី ធ្វើការសុំទោសជាសាធារណៈ

    អគ្គនាយិការងពីររូបនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានប្រតិកម្មចំពោះទង្វើរបស់វីជេតាប៊ុយ ដែលជាពិធីករ និងជាអ្នកផលិតកម្មវិធី ពេញចិត្តឬអត់ ប្រើពាក្យពេចន៍ឌឺដងមកដល់ស្ថានីយទូរទស្សន៍ជាតិ ដោយយករឿងចំអន់គ្នាលេងក្នុងកម្មវិធីពេញចិត្តឬអត់ “យកតម្លៃនៃអត្តចរិក សីលធម៌ សុជីវធម៌ និងក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង។ ខ្ញុំសូមឱ្យប្អូនៗ សូមទោសជាសាធារណៈចំពោះសម្ដីដែលបាននិយាយទោះជាចេតនា ឬអចេតនាក៏ដោយ”។ ទង្វើបែបនេះ ពិធីករទាំងនោះបានភ្លេចនូវក្រមសីលធម៌ ដែលធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។

    យើងឃើញថា មានការបញ្ចេញឃ្លីបវីដេអូ បន្ទាប់ពីថតនូវកម្មវិធីពេញចិត្តឬអត់របស់ទូរទស្សន៍ MYTV ដែលមិនដឹងកាលបរិច្ឆេទចាក់បញ្ចាំងថ្ងៃណា ប៉ុន្តែមានឃ្លីបមួយបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអគ្គនាយិការងទូរទស្សន៍ជាតិពីររូបមានប្រតិកម្ម និងបង្ហោះសារតបបែបអប់រំទៅពួកគាត់ ដែលជាពិធីករវ័យក្មេង ដើម្បីឲ្យសុំទោសជាសាធារណៈ។

    លោកស្រី កុច មាតី អគ្គនាយិការងទូរទស្សន៍ជាតិកម្ពុជា បានសរសេរលើបណ្តាញសង្គមថា “ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះដែលមិនចេះខុសឆ្គងនោះទេ តែបទពិសោធន៍ការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការិនី ជាង ២០ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការិនី ជំនាន់ក្រោយបាន ដឹងខ្លះៗ ថាជាពិធីករ ពិធីការិនីត្រូវតែ ប្រុងប្រយ័ត្នរាល់ពាក្យពេចន៍និយាយស្តីចេញមក ត្រូវដឹងថា វាបានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់ម៉ឺននាក់ ក្នុងពេលតែមួយ ដូច្នេះត្រូវប្រាកដក្នុងចិត្ត កុំឱ្យពាក្យពេចន៍ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ២។”

    លោកស្រីបន្តសរសេរទៀតថា “ចាំថា ជាមនុស្សសាធារណៈ គ្រប់យ៉ាងដែលយើងនិយាយ យើងសម្តែងចេញទៅ អ្នកស្តាប់ អ្នកមើល ចង់ឬមិនចង់ គេគិតនិងជឿ ថាវាត្រូវ វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវឲ្យច្បាស់ មុននិងនិយាយឬបង្ហាញត្រូវចាំថា ខ្លួនយើងជាកោសិកាមួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយសង្គមជាតិ តាមរយៈការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូឲ្យមនុស្សជំនាន់ក្រោយៗ ស្របតាម ពាក្យស្លោក «បុរាណមិនយឺត សម័យមិនបរទេស»។ ចាំថា យើងមិនមែនជាតុលាការ មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និងផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ យើងត្រឹមជាអ្នកពាំនាំអ្វីដែលពិត មានអំណះអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៍ ច្បាស់លាស់ចំពោះរឿងរ៉ាវដែលលើក យកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ ឬប៉ះពាល់សិទ្ធិរបស់គេ”។

    ជាមួយគ្នានោះដែរលោកស្រី ឱរ លក្ខិណា អគ្គនាយិការងទូរទស្សន៍ជាតិកម្ពុជា ក៏បានលើកឡើងដែរថា មិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន! ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តរឺអត់ របស់ MYTV យកតម្លៃនៃអត្តចរិត សីលធម៌ សុជីវភាព និងក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង។ ខ្ញុំសូមឲ្យប្អូនៗសូមទោសជាសាធារណៈចំពោះសម្ដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ ។

    ១/ពាក្យដែលពិធីករនិយាយថា: សុភាពអាចទៅធ្វើការនៅទទកបាន(ខ្ញុំមិនចាប់កំហុសទេ)

    ២/ពិធីការិនី និយាយ និង សំឡេងសើច: ខ្លាចគេដេញទៅធ្វើការនៅទទក (បានន័យថាម៉េចខ្លាចគេដេញហ្នឹង! សូមជួយពន្យល់? រួមទាំងសំឡេងសើចបានន័យថាម៉េច?)។

    ក្នុងនោះដែរ លោក សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកា ក្រសួងព័ត៌មានបានឡើងថា ពិធីករ-ពិធីការិនី របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ជាអ្នកមានក្រមសីលធម៌ល្អក្នុងការនិយាយ មានការអធិប្បាយត្រឹមត្រូវ សុភាពរាបសារ ទន់ភ្លន់ ស័ក្តិសមជាស្ថាប័នរបស់ជាតិ របស់រដ្ឋពិតប្រាកដ ក្នុងនោះសូម្បីតែពាក្យកំប្លុកកំប្លែង គឺស្ទើរតែគ្មានសោះតែម្តង ព្រោះស្ថាប័នជាតិ មិនអាចលេងសើចនៅលើកញ្ចក់ទូរទស្សន៍ ដែលផ្សាយជាសាធារណៈបែបនេះ ឡើយ។

    ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិកា ក៏បានស្នើទៅដល់ តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈ ក្នុងលក្ខណៈជាការ Live វីដេអូ ឬជាលិខិត លាយល័ក្ខ អក្សរណាមួយ ដើម្បីកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ចំពោះពាក្យសំដីរបស់ខ្លួន ទៅលើស្ថាប័នជាតិដ៏ធំមួយនេះ។

  • តារាចម្រៀង​វ៉ាន់ នី​ឡា ៖ «​ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មាដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់​»​

    តារាចម្រៀង​វ៉ាន់ នី​ឡា ៖ «​ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មាដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់​»​

    ដូចមហាជនបានដឹងហើយថា អតីតសង្សារ របស់តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានគេស្គាល់គ្រប់គ្នាថា ជាមន្ត្រីប៉ូលីសពាក់សក្តិ4កន្លះ បម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។


    រឿងក្តី​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ជាមួយ​កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នី​ឡា អតីតតារាចម្រៀងហង្សមាស ពាក់ព័ន្ធ​ការប្រើ​ហិង្សា និង​បង្ហោះ​រូបភាព​អាក្រាត​នោះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញប្រកាស​សាលក្រមម្ដង​ហើយ នៅ​រសៀល​ថ្ងៃ15 ខែសីហា ឆ្នាំ​2017 ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ ដាក់ពន្ធនាគារ​រយៈពេល​1ឆ្នាំ និង​បង្គាប់​ឱ្យសង​សំណង​ជំងឺ​ចិត្ត ដល់​ដើមបណ្ដឹង​ចំនួន200​លាន​រៀល​។​

    ​នៅក្នុង​ការប្រកាស​សាលក្រម​នេះ គេ​ពុំ​បានឮ​លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​ចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួនជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ទេ (​ពុំមាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទេ​) តែ​បើកផ្លូវ​ឱ្យជនជាប់ចោទប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។​ ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ហិង្សា​ដោយ​ចេតនា​និង​ចែកចាយ​រូបភាព​អាសអាភាស​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ2016 តាម​មាត្រា217 នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​38 និង​មាត្រា​39 ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

    ពាក់ព័ន្ធរឿងរ៉ាវ និងការអូសបន្លាយក្ដីរហូត 4 ឆ្នាំនេះ តារាចម្រៀង​វ៉ាន់ នី​ឡា បានលើកឡើងថា នៅថ្ងៃទី 31 ខែកក្កដានេះ នាងត្រូវ​ឡើងទៅ​សាលាឧទ្ធរណ៍ ព្រោះ​បណ្ដឹង​នេះ ត្រូវបាន​អតីត​​​សង្សារ ប្តឹង​ជំទាស់​ទៅ​កំពូល តែ​កំពូល​ជំរុញ​មក​ឧទ្ធរណ៍​វិញ​។ នី​ឡា បញ្ជាក់ថា អ្វីដែល​ខ្លួន​ចង់បាន​ពេលនេះ គឺ​យុត្តិធម៌ ព្រោះ​ជន​នោះ​នៅ​ក្រៅ​ឃុំ ធ្វើការ​ដើរហើរធ្វើ​ការងារ​ធម្មតា ក្រោយពី​សាលាដំបូងនិង​សាលាឧទ្ធរណ៍ ប្រកាស​សាលក្រម​និង​សាលដីការួចទៅហើយ​នោះ​។​ ​នី​ឡា បញ្ជាក់ថា «​ម្នាក់​នឹង​គេ​មានអំណាច​ខ្លាំង​សំបើម​ណាស់​មែន​ទេ បានជា​ជននេះ​នៅ​រួចខ្លួនធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ។ ព័ត៌មាន​លំអិត ឱ្យកាន់តែច្បាស ឱ្យ​កាន់​​តែ​ភ្លឺ ខ្ញុំ​បកស្រាយ​នៅ​ពេល​ឆាប់ៗ នេះ។ ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មា ដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់ អាចធ្វើ​អ្វី​បាន​ស្រេច​ចិត្ត​ដោយ​គ្មាន​អ្នក​ចាប់ទោស​»​។​ តារាចម្រៀង​វ៉ាន់ នី​ឡា បាន​សម្ដែង​អារម្មណ៍​ថា «​ខ្ញុំ​ជឿ​ហើយ បុរស​ពាក់​សក្តិ​លើ​ស្មាដែលមាន​ឪពុក​ជា​មន្ត្រីជាន់ខ្ពស់​»​៕

  • បែកគ្នាយូរហើយ!! ពេលនេះក្រុមចម្រៀង Coconut Band វិលមកវិញចេញបទថ្មី “ក្បត់”

    បែកគ្នាយូរហើយ!! ពេលនេះក្រុមចម្រៀង Coconut Band វិលមកវិញចេញបទថ្មី “ក្បត់”

    ក្រោយពីបាត់មុខមិនចេញបទចម្រៀងអស់មួយរយៈធំ នៅពេលនេះ ក្រុមចម្រៀង Coconut Band បានបញ្ចេញបទថ្មីរបស់ខ្លួនហើយមានចំណងជើងថា “ក្បត់” ។ ក៏ព្រោះតែការខកខានចេញបទចម្រៀងជាយូរ បទថ្មីមួយនេះកំពុងតែអង្រួនចិត្តអ្នកគាំទ្រខ្លាំងមែនទែន ជាមួយនឹងសាច់ភ្លេងនិងអត្ថន័យដ៏ចាក់ដោតលន្លង់លន្លោច អាចនិយាយបានថា ពិតជាទាក់ចិត្តយុវវ័យខ្លាំង។

    ចង្វាក់ភ្លេងនៃបទថ្មីមួយនេះ ពិតជាធានាបានភាពទាក់ទាញពីមហាជនមិនធម្មតានោះទេ ដែលក្នុងនោះអត្ថន័យចម្រៀងបានបង្កប់សារទៅកាន់យុវវ័យយ៉ាងច្រើន ជាពិសេសទៅលើមនុស្សក្បត់ចូលចិត្តលួចលាក់ក្បត់ចិត្តសង្សារ ទៅសៅគ្រីនោះអី…។ មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងនេះ កំពុងតែទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រមិនតិចនាក់នោះទេ ដោយមានចំនួន Share យ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនៅលើហ្វេសប៊ុក និងយូធូបផងដែរ៕

    តោះកុំឱ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់ក្រុមចម្រៀង Coconut Band រណ្ដំចិត្តប៉ុនណានោះ ទស្សនាវីដេអូខាងក្រោម៖

  • វង្ស ថាណាន់ បើកទំព័រចម្រៀងថ្មីក្នុងផលិតកម្ម Galaxy Navatra

    វង្ស ថាណាន់ បើកទំព័រចម្រៀងថ្មីក្នុងផលិតកម្ម Galaxy Navatra

    នៅថ្ងៃ28 ខែកក្កដា ឆ្នាំ២០២០ នេះ គេមើលឃើញថា តារាចម្រៀងបែបយុវវ័យ លោក វង្ស ថាណាន់ សំឡេងមានទឹកដមពូកែច្រៀងបានគ្រប់ប្រភេទបទនោះ ខណៈនេះលោកសម្រេចចិត្តចូលផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ បន្ទាប់ពីគេមើលឃើញតារាចម្រៀងល្បីនៅថោន ខេម នាំមុខមុនលោក។

    បទថ្មីដែលទើបតែចេញក្ដៅៗហុយៗមានចំណងជើងថា«ស្នេហ៍ក្រៅផ្លូវការ» ត្រូវបានម្ចាស់បទ លោក វង្ស ថាណាន់ បានទម្លាយអារម្មណ៍ពិតថាការសម្រេចចិត្តដើរចូលផលិតកម្ម Galaxy Navatra គឺមានមូលហេតុតែមួយគត់ គឺលោកចង់មានទ្រនំមួយច្បាស់លាស់ និងមានភាពកក់ក្រៅក្នុងចិត្ត ត្បិតអី Galaxy Navatra បច្ចុប្បន្នកំពុងតែមានសន្ទុះ ទទួលបានការគាំទ្រខ្លាំងពីមហាជន ព្រោះរាល់បទចម្រៀងដែលចេញមក ដឹងតែមានការពេញចិត្ត​ពីទស្សនិកជន មិនថាជាប្រភេទមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ និងបទបែបចង្វាក់ប្រពៃណីឡើយ។

    គួរបញ្ជាក់ផងដែរថា កន្លងមកអតីតបេក្ខភាពប្រលងកម្មវិធី Cambodian Idol រដូវកាលទី2 រូបនេះ ធ្លាប់បង្ហាញមុខក្នុងអឹមវីក្នុងផលិតកម្ម Galaxy Navatra តាមរយៈបទ «អារម្មណ៍ Sad»របស់តារាស្រី តន់ ច័ន្ទសីម៉ា រួចម្ដងហើយ។ ដោយឡែកថ្មីៗនេះ ខាងផលិតកម្មទើបតែបញ្ចេញបទទោលរបស់លោក ដើម្បីបង្ហាញពីការបើកទំព័រចម្រៀងថ្មីក្នុងផលិតកម្ម៕

     

  • ចូលរួមរំលែកទុក្ខ! ម្ដាយតារាចម្រៀងត្រកូល «អោក» មរណភាពដោយរោគាពាធ

    ចូលរួមរំលែកទុក្ខ! ម្ដាយតារាចម្រៀងត្រកូល «អោក» មរណភាពដោយរោគាពាធ

    តាមបង្ហោះរបស់ផេកសិល្បករខ្មែរនៅពេលមុននេះបន្ដិច បានឱ្យដឹងថា ម្តាយរបស់តារាចំរៀងក្រុមត្រកូល អោកទាំងបួន បានទទួលមរណភាពហើយដោយរោគាពាធ ដោយសពតម្កល់ធ្វើបុណ្យតាមប្រពៃឋណី ក្នុងសង្កាត់ វាលស្បូវ រាជធានីភ្នំពេញ ។

    គួរបញ្ជាក់ផងដែរថា អ្នកម្ដាយរបស់តារាចម្រៀង​ត្រកូលអោកទាំងបួន មានឈ្មោះ​ ទីវ​ សោភណ្ឌ​ បានទទួលមរណភាព តាំងពីវេលាម៉ោង០២:៤៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ ទី២៤ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៥៩ឆ្នាំ ។អាស្រ័យ​ហេតុនេះ សូមបងប្អូនញាតិមិត្តជិតឆ្ងាយ លោក-លោក លោកស្រី និងមិត្តៗសិល្បករទាំងអស់ ដែលស្រលាញ់និងរាប់អានតារាចម្រៀងក្រកូលឱកទាំងបួន ចូលរួមពិធីបុណ្យ ទាំងអស់គ្នាផង​​ ដើម្បីជាការចូលរួមរំលែកទុក្ខ​ គោរព​វិញ្ញាណក្ខន្ធ​របស់គាត់​ និងជូនដំណើរ​គាត់ជាលើកចុងក្រោយផង៕​

  • ​សាស្រ្តាហ្វៀមជោគជ័យផលិត«ភាពយន្ដជីវិត» ធ្វើឱ្យមហាជនទស្សនាចប់ដូចបានអានសៀវភៅមួយក្បាល

    ​សាស្រ្តាហ្វៀមជោគជ័យផលិត«ភាពយន្ដជីវិត» ធ្វើឱ្យមហាជនទស្សនាចប់ដូចបានអានសៀវភៅមួយក្បាល

    «ភាពយន្ដជីវិត» កម្មវិធីថ្មីឆ្លុះបញ្ចាំងពីជីវិតពិតក្នុងសង្គមបច្ចុប្បន្ន ដោយចងក្រងមួយសាច់រឿង ចេញជាមួយភាពយន្ត។ ភាពយន្តជីវិត ក៏ជាមាតិការឿងដែលនិយាយពីហេតុការណ៍ពិត បទពិសោធន៍ពិត ដែលលើកឡើងមក​បង្ហាញ​ដល់​អ្នក​មើល​ ដើម្បីបានរៀនសូត្រ អាចយល់ជាផ្នត់គំនិត​មក​អភិវឌ្ឍខ្លួនបាន។

    មកទល់ពេលនេះ មហាជនកាន់តែច្រើន មិនត្រឹមតែអ្នករស់នៅក្នុងប្រទេសនោះទេ សូម្បីតែនៅក្រៅប្រទេស ក៏ភាគច្រើនច្រើនស្គាល់ និងជក់ចិត្តនឹងភាពយន្តជីវិត ដែលផលិតដោយផលិតកម្ម Sastra Film ដោយភាពយន្តទាំងនោះ ក្រោយការបង្ហោះឡើង គឺអាចនិយាយបានថា មិនមានភាពយន្តណា ដែលមានអ្នកទស្សនាតិចជាងលានដងនោះទេ។ គោលបំណងនៃភាពយន្តជីវិតនេះ​ ផ្តល់សារសំខាន់ណាស់ដល់អ្នកមើល គឺប្រៀបបីដូចជាបានអានសៀវភៅមួយក្បាលក្រោយពេលមើលរឿងចប់មួយរឿង។ សំខាន់ជាងនេះទៅទៀតនោះរាល់ភាពយន្ត​ជីវិត មួយភាពយន្តមួយៗសាច់រឿងមានរយៈ​ពេលប្រមាណ​ ១ម៉ោង ទៅ ៤០នាទីប៉ុណ្ណោះ ប៉ុន្តែ​​អ្នកគាំទ្រ​មិនដែលរំលង​រាល់ឈុតឆាកតូចធំដែលសាស្រា្តហ្វៀមបាន​ផលិត​ឡើយ។

    ស្នាដៃទាំងនោះ គឺអាចនិយាយបានថាបានទាក់ទាញអ្នកនិយមតាមដានទាំងរឿងភាគខ្នាតខ្លី និង​ខ្នាតវែង អោយជាប់ចិត្ត ទើបធ្វើអោយមាតិកាស្នាដៃរបស់ សាស្ត្រាហ្វៀម​ “ភាពយន្តជីវិត” មានតួលេខអ្នកទស្សនាច្រើនលានដង ស្ទើរតែគ្រប់រឿង។ ជោគជ័យដ៏គួរអោយសរសើរនេះ គឺដោយសារតែ“ភាពយន្ត​ជីវិត”​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ខ្សែ​រឿង​ដែល​បាន​កើតឡើង ឬ​មាន​ពិត​ ពាក់ព័ន្ធ​នឹង​សង្គម​សព្វ​ថ្ងៃជាក់ស្តែងតែម្តង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​តែងសរសើរ​មិនដាច់ពីមាត់រាល់ភាពយន្ត​ដែល​​សាស្រ្តាហ្វៀម​បាន​ផលិត៕

  • ក្រោយធ្វើឱ្យភ្ញាក់ផ្អើលពីការប្រគល់ROLLS ROYCE GHOSTទៅគូស្នេហ៍ តារាចម្រៀង G-Devith រត់ទៅបួស ដើម្បីសន្សំអារម្មណ៍ស្ងប់សុខ

    ក្រោយធ្វើឱ្យភ្ញាក់ផ្អើលពីការប្រគល់ROLLS ROYCE GHOSTទៅគូស្នេហ៍ តារាចម្រៀង G-Devith រត់ទៅបួស ដើម្បីសន្សំអារម្មណ៍ស្ងប់សុខ

    កាលពីពេលថ្មីៗ ក្រោយពេលទិញរថយន្តទំនើប ROLLS ROYCE GHOST ជូន ទេព បូព្រឹក្ស រួចហើយមក​តារាចម្រៀង ងួន ចាន់ដេវីត (G-Devith) ចេះតែបង្ហោះសារប្លែកៗ ដល់ថ្នាក់ធ្វើឱ្យមហាជនទូទៅ មានការឆ្ងល់យ៉ាងខ្លាំង។ នៅទីបំផុត នាថ្ងៃ22 ខែកក្កដា ឆ្នាំ2020 នេះ ស្រាប់តែគេឃើញ លោក ដេវីត បានទៅបួសបាត់ទៅហើយ។ ខណៈកន្លងមក តារាទាំងពីរដួង តែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នា ជាញឹកញាប់មើលទៅពិតជាស្និតស្នាល និងមានកក់ក្តៅខ្លាំងណាស់ នេះក៏ព្រោះតែសេចក្តីស្រឡាញ់ស្មោះនឹងគ្នាផងដែរ។

    ព្រោះបង្ហាញក្ដីស្រឡាញ់ចេញពីចិត្តឱ្យមហាជនបានឃើញ ដេវីត បានសន្យាថានឹងស្រឡាញ់គ្នាអស់មួយជីវីត ព្រមទំាងបានទិញរថយន្ត ទំនើប ROLLS ROYCE GHOST មួយគ្រឿង យក ទៅ Surprise គូស្នេហ៍របស់ខ្លួន ថែមទៀតផង នៅកន្លែងកក់សក់ សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ4ឆ្នាំ ដល់ថ្នាក់ធ្វើឱ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក ព្រោះតែរំភើបចិត្ត នឹកស្មានមិនដល់។ លុះដល់ថ្ងៃបន្ទាប់មកនេះ ស្រាប់តែគេឃើញ លោក ដេវីត បានទៅបួសបាត់ ដោយមិនទាន់បានបញ្ជាក់មូលហេតុអ្វីឡើយ។ មុននេះបន្តិច នាថ្ងៃដដែល លោក ដេវិត បានចេញមុខបកស្រាយការពិតផ្ទាល់ ដោយបញ្ជាក់ពីមូលហេតុដែលលោកបានមកបួសនេះ។ លោកប្រាប់ថា “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

    យ៉ាងណាមិញ គេបានត្រឹមឃើញតារាស្រី ទេព បូព្រឹក្ស បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលថតជាមួយលោក ដេវីត ព្រមទំាងភ្ជាប់សារបញ្ជាក់យ៉ាងខ្លីថា “ពិធីសូត្រមន្ត (បំបួសនាគ)”៕

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនា វីដេអូខាងក្រោមនេះ៖

  • ពៅ បញ្ញាពេជ្រ ៖ អង្គុយលើរទេះ13ឆ្នាំ ធុញណាស់

    ពៅ បញ្ញាពេជ្រ ៖ អង្គុយលើរទេះ13ឆ្នាំ ធុញណាស់

    អតីត​អ្នកចម្រៀង​ល្បីឈ្មោះ​បោះ​សម្លេង​មួយ​រូប​នៅ​ក្នុង​វិស័យ​សិល្បៈ​និង​ចម្រៀង​ខ្មែរ គឺ កញ្ញា ពៅ បញ្ញា​ពេជ្រ បាន​សម្តែង​ការ​ហត់នឿយ​ក្នុង​ជីវិត​ដែល​នៅ​តែ​លើ​រទេះរុញ​មិនដឹង​ថ្ងៃ​ណា​បានជា​អាច​ដើរ​នឹង​គេ​បាន ។​

    ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គណនី​ឈ្មោះ Peouv Panha Pich ដែល​គេ​ដឹង​ថា​ជា​អាក់​ខោ​ន​របស់​អ្នកចម្រៀង​រូប​នេះ បាន​សរសេរ​បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​នេះ​ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ដូច្នេះ​ថា​ «​ដឹង​កាលបើ​ដើរ​បាន អង្គុយ​យូរ​ៗ​ធុញ​ណាស់ អង្គុយ​13 ឆ្នាំ​ហើយ » ។​

    ​សូម​បញ្ជាក់ កញ្ញា ពៅ បញ្ញា​ពេជ្រ ត្រូវ​បាន​ឃាតក​បាញ់​ប៉ង​សម្លាប់​កាលពី​ឆ្នាំ​2007 ប៉ុន្តែ​នាង​មិន​ស្លាប់ គឺ​របួស​រហូត​ធ្លាក់ខ្លួន​ពិកាមក​ទល់​នឹង​ប​ច្ចប្ប​ន្ន​មាន​រយៈពេល​13​ឆ្នាំ​ហើយ ហើយ​ឃាតក​និង​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បាញ់ប្រហារ​អ្នកចម្រៀង​ល្បីឈ្មោះ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ ។​

  • មាន សូនីតា កាន់តែលេចធ្លោជាមួយឈុតសំអាងការច្នៃម៉ូដពីក្រមាខ្មែរ

    មាន សូនីតា កាន់តែលេចធ្លោជាមួយឈុតសំអាងការច្នៃម៉ូដពីក្រមាខ្មែរ

    មាន សូនីតា មិនត្រឹមតែជាអ្នកសិល្បៈមួយរូបដ៏មានទេពកោសល្យប៉ុណ្ណោះទេ តែនាងជាតារាម្នាក់ដែលមានមុខជំនួញ និងកុងត្រាការងារសិល្បៈច្រើនក្នងដៃ លើសពីនេះ សូនីតា នាងថែមទាំងមានគំនិតច្នៃប្រឌិតក្នុងការច្នៃម៉ូតសម្លៀកបំពាក់ជាមួយ «ក្រមាខ្មែរ» ក្នុងគោលបំណងដើម្បីអភិរក្ស និងអភិវឌ្ឍន៍នូវផលិតផលតំណាងជាតិមួយនេះ ហើយបានចូលរួមសកម្មភាពការងារមនុស្សធម៌ជាច្រើនផងដែរ។

    នាពេលថ្មីៗនេះ រាជនីក្រមា មាន សូនីតា បានបញ្ចេញរូបថតសម្អាងការប៉ុន្មានសន្លឹកលើទំព័រហ្វេសប៊ុកផ្លូវការ និងគណនីអ៊ីនស្តាក្រាមរបស់កញ្ញា ដោយឈុតដែលរាជនីក្រមានេះគ្រងពិតជាប្លែកអស្ចារ្យ គឺជាការច្នៃឡើងដោយក្រមាខ្មែរឱ្យចេញជាឈុតកូនក្រមុំ មើលទៅពិតជាស្រស់ស្អាត។

    ឈុតពណ៌ផ្កាត្របែកព្រៃដែល រាជនីក្រមា មាន សូនីតា គ្រងនេះមានឈ្មោះថា «រាជនីផ្កាក្រមា» ហើយនាងពិតជាលេចធ្លោខ្លាំងពេលគ្រងឈុតនេះ។ រាជនីក្រមា សូនីតា អះអាងប្រាប់អ្នកសារព័ត៌មានថា នាងខកខានការងារថតម៉ូដឱ្យសម្អាងការយូរដែលហើយ ដោយសារ រវល់ខ្លាំងក្នុងមុខជំនួញផ្ទាល់ខ្លួន ក៏ដូចជាការងារសិល្បៈផងនោះ ទើបសម្រេចចិត្តផ្អាកទទួលការងារថតបង្ហាញម៉ូតឱ្យសំអាងការ តែយ៉ាងណាការថតបង្ហាញម៉ូដ គឺជាការងារដែលកញ្ញាស្រលាញ់ខ្លាំងមែនទែន តែដោយសារមិនមានពេលគ្រប់គ្រាន់សម្រាប់ការងារមួយនេះ ទើបសម្រេចផ្អាកទទួលមួយរយៈបែបនេះ៕