Author: អេបិល

  • ចែ​រ៉ូហ្សា​ ​នាំ​ក្រុ​មយុវវ​ជន​ចិត្តធម៌​យក​អំណោយ​ផ្តល់​សិស្ស​ក្រីក្រ​ដល់​គោលដៅ​

    ចែ​រ៉ូហ្សា​ ​នាំ​ក្រុ​មយុវវ​ជន​ចិត្តធម៌​យក​អំណោយ​ផ្តល់​សិស្ស​ក្រីក្រ​ដល់​គោលដៅ​

    ​នៅទីបំផុត​ក្តី​បំណង​របស់​យុវជន​និស្សិត​មួយ​ក្រុម​បាន​ធ្វើឡើង​ដល់​គោលដៅ​ដោយ​ព្យាយាម​រក​ជំនួយ​ជួយ​ដល់​កុមា​រតូចៗ​ជា​សិស្ស​ក្រីក្រ​នា​ខេត្តព្រៃវែង​ស្រុកកំណើត​តារា​សម្តែង​ ​គន់​ ​រៀម​រតនៈ​ ​ហៅ​ចែ​រ៉ូហ្សា​។​ ​គោលដៅ​នេះ​បាន​ធ្វើឡើង​កាលពី​ម្សិលមិញ​នេះ​នា​ស្រុក​របស់​លោក​ ​រតនៈ​ ​ទោះបី​ហត់នឿយ​តែ​ភាព​មាន​ទឹកចិត្ត​បាន​ផ្តាច់​ចោល​ត្រឡប់​មក​តែ​ស្នាមញញឹម​។​

    ​ពិធី​ប្រគល់​អំណោយ​ជា​សម្ភារៈ​សិក្សា​នេះ​បាន​រៀបចំឡើង​នៅ​ភូមិ​កំ​ព្រៅ​ ​ឃុំ​ព្រៅ​ទី១​ ​ស្រុក​ស៊ីធរ​កណ្តាល​ ​ខេត្តព្រៃវែង​ ​ហើយ​តំបន់​នោះ​ក៏​ជាវ​ត្ត​និង​ស្រុកកំណើត​ព្រះ​ភិ​ក្ខុងួន​ ​សោម​ ​កវី​និ​ពន្ឋ​ប្រលោម​ ​លោក​រឿង​ទុំ​ទាវ​ ​និង​ទឹក​រាំ​ផ្កា​រាំ​និង​ប្រលោមលោក​ជាច្រើន​ទៀត​។​ ​តាមរយៈ​សកម្មភាព​មនុស្សធម៌​ចេះ​ចែករំលែក​នេះ​ហើយ​បាន​បង្ក​ឱ្យ​តារា​សម្តែង​ចែ​រូហ្​សា​មានការ​កក់ក្តៅ​ពេល​ឃើញ​យុវជន​ចេះ​ធ្វើអំណោយ​ទៀត​តាម​ភូមិ​ស្រុក​ឆ្ងាយ​ៗ​ ​និង​ចេះ​រក​គំនិត​គិតដល់​អ្ន​ក​ក្សត់​ខ្សោយ​ជា​ហូរហែរ​។​
    ​ចែ​រ៉ូហ្សា​បានឱ្យ​ដឹង​ថា​កា​រណ៏​ពិត​យុវជន​មួយ​ក្រុម​មាន​លោក​ ​អ៊ឹ​ង​ ​គួង​ម៉េ​ង​ ​ដែល​ជា​សិល្បករ​ផ្នែក​សៀក​ហើយ​ត្រូវជា​សាច់​ញាត់​លោកគ្រូ​សៀក​សូ​ឡូ​ដែរ​បាន​សួរនាំ​ចង់​យក​អំណោយ​ចែក​ដល់​កុមារ​នៅ​ស្រុក​លោក​យូរហើយ​តែ​ទីបំផុត​បាន​ដល់​គោលដៅ​។​ ​លោក​ ​អ៊ឹ​ង​ ​គួង​ម៉េ​ង​ ​និង​ក្រុមការងារ​មិនមែន​ទើបតែ​បង្កើត​រូបភាព​បែបនេះ​ទេ​ពោល​គាត់​និង​សមាជិក៧ទៅ៨រូប​ផ្សេងទៀត​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​បែបនេះ​យូរ​មក​ហើយ​។​ ​បើ​ទោះជា​ពួកគាត់​មិន​មានទ្រព្យ​ធន​ច្រើនតែ​ប្រឹង​ស្វះស្វែង​រក​គេ​បន្ត​ជួយ​សហការ​នេះ​ពិតជា​ទឹកចិត្ត​ល្អ​និង​ទំពាំង​ស្នង​ឬស្សី​មួយ​ដ៍​គម្រូ​ហើយក៏​ជាមុ​ខ​មាត់​មួយ​ពេល​ដែល​សម្រាប់​កំណើត​របស់​លោក​នា​ខេត្តព្រៃវែង​ដែល​ប្អូន​បាន​ស្គាល់​៕​

  • ការ​ប្រគំ​តន្រ្តី​ព្យា​ណូ​ក្បែរ​ទន្លេរ​មេគង្គ​លើក​ទី៥​ ​នៅ​សណ្ឋាគារ​ ​ហ៊ី​ម៉ា​វ៉ា​រី​

    ការ​ប្រគំ​តន្រ្តី​ព្យា​ណូ​ក្បែរ​ទន្លេរ​មេគង្គ​លើក​ទី៥​ ​នៅ​សណ្ឋាគារ​ ​ហ៊ី​ម៉ា​វ៉ា​រី​

    ​សណ្ឋាគារ​ ​ហ៊ី​ម៉ា​វ៉ា​រី​ ​សហការ​ជាមួយ​ ​សាលា​ដូរ​តន្រ្តី​ ​The​ ​Piano​ ​Shop​ ​និង​ ​The​ ​Soundskool​ ​បាន​អញ្ជើញ​ ​តន្រ្តី​ករ​ព្យា​ណូវ័​យក្មេង​ ​Nicholas​ ​Ho​ ​ជន​ជា​តិ​សង្ហ​បុរី​ម្នាក់​ ​ដើម្បី​និង​ធ្វើការ​សម្ដែង​ជូន​ការ​ប្រគំ​តន្រ្តី​ព្យា​ណូ​ក្បែរ​ទន្លេមេគង្គ​ ​លើក​ទី៥​ ​នៅ​សណ្ឋាគារ​ ​ហ៊ី​ម៉ា​វារី​ ​(​Piano​ ​Masterworks​ ​by​ ​The​ ​Mekong​ ​V​ ​Featuring​ ​Nicholas​ ​Ho​)​ ​នៅ​ថ្ងៃទី២៨​ ​ខែកក្កដា​ខាងមុខនេះ​។​


    ​ ​
    ​លោក​ ​នី​កូ​ឡា​សហូ​ ​គឺជា​អ្នកលេង​ព្យា​ណូវ័​យក្មេង​ ​មក​ពី​ប្រទេស​សិង្ហបុរី​។​ ​គាត់​គឺជា​និស្សិត​ថ្នាក់បណ្ឌិត​នៅ​ ​Cincinnati​ ​College​-​Conservatory​ ​of​ ​Music​ ​ហើយ​បាន​ឈ្នះ​ពានរង្វាន់​ជាច្រើន​សម្រាប់​សមត្ថភាព​តន្ត្រី​ដែល​មិន​គួរ​ឱ្យ​ជឿ​របស់​គាត់​ ​រួម​ទាំង​បាន​ឈ្នះ​រង្វាន់​ទី២​ ​ថ្មី​ៗ​នេះ​ផង​ដែរ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​Young​ ​Concert​ ​Artists​ ​International​ ​Auditions​ ​នៅ​ទីក្រុង​ញូ​វយ៉​ក​នៅ​ឆ្នាំ២០១៨​។​ ​បន្តា​ប់​ពី​កា​សំដែង​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ​ ​លោក​នឹង​ការ​សម្តែង​នា​ពេល​ខាងមុខ​ ​របស់​លោក​ ​នៅ​ ​Steinway​ ​Hall​ ​in​ ​New​ ​York​ ​City​,​ ​រួម​ទាំង​នៅ​ ​The​ ​Rachmaninoff​ ​Third​ ​Piano​ ​Concerto​ ​in​ ​Chicago​។

    ​សំបុត្រ​ចូលរួម​កំណត់​សំរាប់​ ​៨០នាក់​ប៉ុណ្ណោះ​ ​។
    ​http​:​/​/​www.nicholashopianist.com​​


    ​ ​
    ​សំរាប់​សិស្ស​ពីសា​លា​តន្រ្តី​ ​ឬ​សិស្ស​លាលា​រៀន​ទូទៅ​ដែល​ស្រលាញ់​តន្រ្តី​ព្យា​ណូ​ ​សំបុត្រ​ចូលរួម​ ​ត្រឹមតែ១០ដុលា្​ល​រប៉ុ​ណ្ណោះ​ ​ដោយ​គ្រាន់តែ​បង្ហាញ​កាត​សិស្ស​ ​ឬ​អាយុ​ក្រោម១២ឆ្នាំ​។​ ​១៥ដុល្លារ​សំរាប់​មនុស្ស​ធំ​។​ ​សំបុត្រ​អាច​រក​ទិញ​បាន​នៅ​ ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ ​016​ ​655​ ​250​,​ ​សាលា​តន្រ្តី​ ​The​ ​Piano​ ​Shop​ ​012​ ​698​ ​349​ ​នឹង​ ​The​ ​Soundskool​ ​ផ្លូវ​នរោត្តម​ ​023​ ​211​ ​416​។​



    ​បញ្ជាក់​ ​សំបុត្រ​ចូលរួម​កំណត់​សំរាប់​ ​៨០នាក់​ប៉ុណ្ណោះ​ ​។​

  • កំឡោះ​សង្ហា​ ​Mario​ ​Maurer​ ​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ​ម្ពុ​ជា​ ​

    កំឡោះ​សង្ហា​ ​Mario​ ​Maurer​ ​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ​ម្ពុ​ជា​ ​

    ​នៅ​ថ្ងៃទី១៩​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​ស្ថានីយ៍​ទូរទស្សន៍​ ​PNN​ ​បាន​ប្រារព្ធ​ពិធី​ខួប៤ឆ្នាំ​របស់​យ៉ាង​អធឹក​អធម​ ​ដោយ​អញ្ជើញ​សុទ្ធតែ​ផលិតករ​ ​និង​តា​រា​ល្បី​ៗ​របស់​កម្ពុជា​ ​ឱ្យ​ចូលរួម​។​ ​ក្នុង​នោះ​វត្តមាន​តារា​ល្បីល្បាញ​របស់​ថៃ​ ​គឺ​លោក​ ​Mario​ ​Maurer ​រឹតតែ​ធ្វើ​ឱ្យ​កក្រើក​កម្មវិធី​ទាំងមូល​ថែមទៀត​ ​ដោយសារតែ​តារា​រូប​នេះ​ ​មាន​ហ្វេ​នៗ​មកហ៑ោ​កញ្ជ្រោល​ពេញ​វេទិកា​។​

    ​លោក​ ​Mario​ ​និយាយ​ថា​ ​ជា​លើក​ទី៣ហើយ​ ​ដែល​លោក​បាន​មកដល់​កម្ពុជា​ ​ដោយដំណើរ​មកដល់​លើក​នេះ​ ​គឺ​កក់ក្ដៅ​ខ្លាំង​ ​ព្រោះតែ​បាន​អ្នកគាំទ្រ​កម្ពុជា​ស្វាគមន៍​តាំងពី​ចុះ​ពី​ព្រលា​នរ​ហូត​ដល់​ក្នុង​ពេល​លោក​មក​សម្ដែង​នោះ​។​ ​លោក​ថា​សប្បាយចិត្ត​ដែល​ទទួល​បានការ​អញ្ជើញ​អោយ​ធ្វើជា​តារា​កិត្តិយស​ក្នុង​ខួប៤ឆ្នាំ​របស់PNN​ ​ខណៈ​ដែល​លោក​ត្រៀម​នឹង​បញ្ចេញ​ភាពយន្ត​ថ្មី​ ​ដើម្បី​អ្នកគាំទ្រ​នៅ​កម្ពុជា​ផង​ដែរ​នោះ​។​

    ​លោក​ ​Mario​ ​បាន​បកស្រាយ​បទចម្រៀង​ជា​ភាសា​ថៃ​ ​និង​បាន​និយាយ​ជា​ភាសាខ្មែរ​មួយ​ម៉ា​ត់ៗ​ ​ធ្វើអោយ​មាន​សម្រែក​ហ៑ោ​កញ្ជ្រៀវ​យ៉ាង​កងរំពង​ ​ពី​ហ្វេ​ន​គាំទ្រ​។​ ​ក្នុង​នោះ​លោក​ក៏​ត្រូវPNN​ ​រៀប​ឱ្យ​លេង​ហ្គេម​ទស្សន៍ទាយ​ ​ពាក់ព័ន្ធ​នឹង​លោក​ ​ដែល​កាន់តែ​ឱ្យ​តារា​រូប​នេះ​ ​ក្លាយជា​តួឯក​ផ្ដាច់មុខ​ក្នុង​កម្មវិធី​ទាំងមូល​។​ ​តារា​ប្រុស​សង្ហា​រូប​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​សរសើរ​ថា​ ​ក្រៅពី​ល្បីឈ្មោះ​ ​និង​ពូកែ​សម្ដែង​ ​ក៏​ជាតា​រា​ដែល​មាន​ភាពរួស​រាយ​រាក់ទាក់​ ​និង​ ​ស្រស់​សង្ហា​ស្ទើរតែ​រក​កន្លែង​ទាស់​ផង​ដែរ​៕



  • វគ្គ​ជម្រុះ​ ​World​ ​Cup​ ​កម្ពុជា​នៅក្នុង​ពូល​ ​C​ ​ជាមួយ​ ​អ៊ឺ​រ៉ា​ក់​ ​អ៊ឺ​រ៉ង់​ ​បារ៉ែន​ ​និង​ហុងកុង​

    វគ្គ​ជម្រុះ​ ​World​ ​Cup​ ​កម្ពុជា​នៅក្នុង​ពូល​ ​C​ ​ជាមួយ​ ​អ៊ឺ​រ៉ា​ក់​ ​អ៊ឺ​រ៉ង់​ ​បារ៉ែន​ ​និង​ហុងកុង​

    ​ការ​ចាប់ឆ្នោត​រើស​ពូល​ ​World​ ​Cup​ ​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃម្សិលមិញ​ ​ដោយមាន​ប្រទេស​ជាស​មា​ជិ​ក​ ​និង​ក្រុម​ចំនួន40​ ​មក​ពី​ទ្វីបអាស៊ី​បាន​ចូលរួម​ ​ដោយ​ចែកចេញជា​ ​8ពូល​។​

    ​ជា​លទ្ធផល​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​ ​ពូល​ ​G​ ​គឺជា​ពូល​ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ាន​ដែល​រួមមាន​ ​វៀតណាម​ ​ថៃ​ ​ម៉ាឡេស៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​អារ៉ាប់រួម​ ​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​ពូល​ដែល​ងាយស្រួល​ជាងគេ​។​

    ​ចំណែក​កម្ពុជា​វិញ​ ​គឺ​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​ជា​ពូល​ដែលគេ​គ្រប់គ្នា​គិតថា​ ​ជា​ពូល​ពិបាក​ជាងគេ​ ​ដោយសារតែ​ប្រមូល​ផ្តុំ​ទៅ​ដោយក្រុម​កំ​ពូល​ៗ​ប្រចាំ​ទ្វីបអាស៊ី​ ​ដែល​មាន​ដូចជា​ ​អ៊ឺ​រ៉ង់​ ​អ៊ឺ​រ៉ា​ក់​ ​បារ៉ែន​ ​និង​ហុងកុង​៕​

  • ក្រុម​លី​ក​កំពូល​កម្ពុជា​ ​2ទៀត​បាន​កក់​កៅអី​ពានរង្វាន់​សម្តេច​ ​ប៊ុ​ន​ ​សែន​ ​វគ្គ​ ​8ក្រុម​ចុងក្រោយ​

    ក្រុម​លី​ក​កំពូល​កម្ពុជា​ ​2ទៀត​បាន​កក់​កៅអី​ពានរង្វាន់​សម្តេច​ ​ប៊ុ​ន​ ​សែន​ ​វគ្គ​ ​8ក្រុម​ចុងក្រោយ​

    ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ​ ​និង​ក្លិប​ក្រសួងការពារជាតិ​ ​គឺជា​ក្លិប​បន្ទាប់​ដែល​បាន​ឡើង​ទៅកាន់​វគ្គ​ ​១​/​៤​ ​នៃ​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​ទី១៣​ ​(​ថ្នាក់​ជាតិ​)​ ​ឆ្នាំ2019​ ​នេះ​ ​បន្ទាប់ពី​យកឈ្នះ​គូ​ប្រកួត​រៀង​ៗ​ខ្លួន​កាលពី​ម្សិលមិញ​នេះ​។​

    ​ដោយ​ក្លិប​ ​សូល​ទី​ឡូ​អង្គរ​ ​បាន​យកឈ្នះ​ក្លិប​ខេត្តសៀមរាប​ ​ក្នុង​លទ្ធផល​សរុប​ទាំង​ ​2ជើង​ ​12ទល់នឹង6​។​ ​ចំណែក​ឯ​ក្លិប​ក្រសួងការពារជាតិ​វិញ​ ​បាន​យកឈ្នះ​ក្លិប​អាស៊ី​អឺរ៉ុប​ ​ដោយ​លទ្ធផល​ ​3ទល់នឹង2​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មកទល់​នឹង​ពេលនេះ​ ​មាន​ក្រុម​ចំនួន​ ​6ហើយដែល​បាន​កក់​កៅអី​វគ្គ​បន្ត​ ​រួមមាន​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ក្រសួងការពារជាតិ​ ​សូល​ទី​ឡូ​អង្គរ​ ​អង្គ​រថា​យហ្គើរ​ ​បឹង​កេត​ ​និង​ភ្នំ​ពេញ​ក្រោ​ន​៕​


  • Keisuke​ ​Honda​ ​ផ្លាស់ទៅ​លេង​នៅ​ក្លិប​ ​VVV​-​Venlo​ ​របស់​លី​ក​កំ​ពូល​ហូ​ឡង់​

    Keisuke​ ​Honda​ ​ផ្លាស់ទៅ​លេង​នៅ​ក្លិប​ ​VVV​-​Venlo​ ​របស់​លី​ក​កំ​ពូល​ហូ​ឡង់​

    ​អតីត​ខ្សែប្រយុទ្ធ​ ​AC​ ​Milan​ ​លោក​ ​Keisuke​ ​Honda​ ​បាន​ត្រឡប់ទៅ​ចុះ​កិច្ចសន្យា​រួមរស់​ជាមួយនឹង​ក្លិប​ចាស់​របស់​គេ​ ​VVV​-​Venlo​ ​វិញ​ហើយ​ ​កាលពីដើម​សប្តាហ៍​កន្លងទៅ​នេះ​។​

    ​ជាមួយនឹង​ការ​បង្ហោះ​របស់​អតីត​ក្លឹប​របស់​ខ្លួន​មួយ​នេះ​ ​សាមីខ្លួន​ ​Honda​ ​ក៏បាន​បង្ហោះ​សារ​មួយចំនួន​ផង​ដែរ​។​ ​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​រូបគេ​បាន​ត្រឡប់មកវិញ​ហើយ​ ​អម​ជាមួយ​រូបភាព​នៅ​ឯ​ក្លិប​ ​VVV​-​Venlo​ ​ទៀតផង​។​

    ​គួរ​ជម្រាប​ឱ្យ​ដឹង​ដែរ​ថា​ ​Keisuke​ ​Honda​ ​ធ្លាប់​លេង​ឱ្យ​ក្លិប​ ​VVV​-​Venlo​ ​របស់​ហូ​ឡង់​ ​នេះ​កាលពី​ឆ្នាំ2007​ ​ដល់​ឆ្នាំ2009​ ​ដោយ​បង្ហាញខ្លួន​បាន​ ​68ប្រកួត​ ​និង​រក​គ្រាប់​បាល់​បាន​ ​24គ្រាប់​៕​

  • ពិតជា​តារា​ចិត្តបុណ្យ​!​!​ ​គន់​ ​រៀម​រតនៈ​ ​តែងតែ​បង្ហាញ​សកម្មភាព​ឈឺឆ្អាល​ជួយ​សង្គម​ ​និង​អ្នក​សិល្បៈ​ដូចគ្នា​

    ពិតជា​តារា​ចិត្តបុណ្យ​!​!​ ​គន់​ ​រៀម​រតនៈ​ ​តែងតែ​បង្ហាញ​សកម្មភាព​ឈឺឆ្អាល​ជួយ​សង្គម​ ​និង​អ្នក​សិល្បៈ​ដូចគ្នា​

    មួយ​រយៈ​នេះ​ ​តារា​សម្ដែង​ ​គន់​ ​រៀម​រតនៈ​ ​រមែង​បង្ហោះ​រូបភាព​ ​និង​សកម្មភាព​អំពាវនាវ​ជួយ​ដល់​សង្គម​តាមរយៈ​រូបភាព​សប្បុរសធម៌​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​។

    ​តាម​ការ​ក​ត់​សម្កាល់​ការងារ​សិល្បៈ​ ​និង​ទីផ្សារ​ឡើង​ឆាក​គេ​ឃើញថា​តារា​សម្ដែង​ភេទ​ទី៣រូប​ ​គន់​ ​រៀម​រតនៈ​ ​ហៅ​ ​ចែ​រ៉ូហ្សា​ ​លេចធ្លោ​មិន​អន់​ទេ​ ​ក្នុង​ការ​ឈឺឆ្អាល​សង្គម​ ​និង​អ្នក​សិល្បៈ​ដូចគ្នា​។​ ​បើ​ទោះជា​អ្នក​ទាំងពីរ​មិន​មានលទ្ធភាព​ដោយ​ផ្ទាល់ខ្លួន​ ​ប៉ុន្តែ​គេ​ឃើញ​តារា​សម្ដែង​រូប​នេះ​ចេញមុខ​ប្រកូកប្រកាស​ជួយ​សង្គម​ ​និង​អ្ម​ក​សិល្បៈ​ដូចគ្នា​ ​គួរ​ឱ្យ​សរសើរ​ក្នុង​ពេល​ដែលតា​រា​សិល្បៈ​ភាគច្រើន​ប្រជែង​គ្នា​យក​បណ្ដាញ​ហ្វេ​សប៊ុ​ក​ឃោសនា​លក់​ផលិតផល​ច្រើនជាង​ចំណាយ​ឈឺឆ្អាល​នឹង​រឿង​ក្រៅពី​ខ្លួន​នោះ​។​ ​

    លោក​ ​គន់​ ​រៀម​រតនៈ​ ​​​ ​ស្ទើរគ្រប់​សកម្មភាព​សប្បុរសធម៌​ ​និង​ក្នុង​សកម្មភាព​លើកស្ទួយ​វប្បធម៌​ជាដើម​ ​គឺ​ឆ្ងាយ​ប៉ុណ្ណា​ហត់នឿយ​ប៉ុណ្ណា​ ​ក៏​នាង​មិនដែល​បាត់មុខ​។​ ​ការងារ​សិល្បៈ​នាង​មិនសូវ​មាន​អ្វី​ប្រជែង​នឹង​តារា​ជោគជ័យ​មួយចំនួន​ច្រើន​មែន​ ​ប៉ុន្តែ​សម្រាប់​ការងារ​សង្គម​គឺ​នាង​លេចធ្លោ​។​ ​ក្នុង​នោះ​រាល់​ការ​បរិច្ចាគ​ជួយគ្នា​ ​ក៍​នាង​កម្រ​បាត់ឈ្មោះ​ផង​ដែរ​ ​បើ​ទោះជា​នាង​មិនមែន​ជា​អ្នកមាន​។​ ​អ្វី​ដែល​គួរ​សរសើរ​ទៅទៀត​ ​គឺ​នាង​កំពុង​ដើរ​ជា​អ្នកនាំពាក្យ​ក្នុង​ការ​រ៉ៃ​អង្គាស​ថវិកា​ជួយ​ដល់​សាលា​ខ្វះខាត​មួយ​នៅ​ភូមិ​កំ​ព្រៅ​ ​ឃុំ​ព្នៅទី១​ ​ស្រុក​សុី​ធរ​កណ្ដាល​ ​ខេត្តព្រៃវែង​ ​ដែល​ជាទី​កំណើត​របស់​ខ្លួន​។​ ​នាង​ត្រូវ​គេ​ឃើញ​ចំណាយ​ឡើងចុះ​ ​ដើម្បី​ថត​ផង​ ​Live​ ​វីដេអូ​ផង​ ​អោយ​សប្បុរសជន​បានដឹង​ពី​ការ​លំបាក​របស់​សាលា​មួយ​នោះ​ ​ខណៈ​ដែល​នាង​ក៍​ប្រឹង​បង្ហោះ​អរគុណ​ដល់​សប្បុរសជន​ ​ស្ទើរ​មិន​មាន​ពេលសម្រាក​។​ ​នេះ​ជាសកម្ម​ភាព​គំរូ​មួយ​ ​ដែលតា​រា​សិល្បៈ​ភេទ​ទី៣​ ​បាន​ធ្វើ​ដើម្បី​សង្គម​ ​និង​សប្បុរសធម៌​៕​

  • មក​ស្គាល់​អ្នក​នៅ​ពីក្រោយខ្នង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ធ្វើ​ឱ្យ​អ្នកនាង​ជោគជ័យ​ជំនួញ​នៅ​ស្រុកខ្មែរ​ ​

    មក​ស្គាល់​អ្នក​នៅ​ពីក្រោយខ្នង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ធ្វើ​ឱ្យ​អ្នកនាង​ជោគជ័យ​ជំនួញ​នៅ​ស្រុកខ្មែរ​ ​

    ​នៅ​ថ្ងៃទី​ ​១៩​ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ទើបតែ​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ​ ​ក៏​បង្ហាញ​វត្តមាន​កាត់ខ្សែបូ​ហាង​តែ​គុ​ជ​ថ្មី​តែម្ដង​ ​ដែល​មុខ​ជំនួញ​រកស៊ី​ត្រូវ​ប្លង់​នេះ​ ​អ្នក​បាន​ប្រកាស​ថា​ ​ចំណាយ​ដើមទុន​អស់​ជាង​ម៉ឺន​ៗ​ដុល្លារ​ ​ហើយ​ប្រគល់​ឱ្យ​ប្អូនប្រុស​ជា​អ្នកគ្រប់គ្រង​ ​និង​មើល​ការខុសត្រូវ​ទាំងស្រុង​តែម្ដង​។​ ​

    តារា​សម្ដែង​អ្នកនាង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ប្រកាស​បើកហាង​តែ​គុ​ជ​យីហោ​ ​Tea​ ​Time​ ​សាខា​ទី២​ ​ក៏បាន​ធ្វើ​ឱ្យ​ម្នា​ក់ៗ​កោតសរសើរ​យ៉ាង​ខ្លាំង​ថា​ ​តារា​ស្រី​រូប​នេះ​រស់នៅ​អាមេរិក​សោះ​ ​ប៉ុន្តែ​ជោគជ័យ​មុខ​ជំនួញ​មួយ​បន្ថែម​ពីលើ​ហាង​ថែរក្សា​សម្រស់​ដល់​ម្លឹង​។​ ​យ៉ាងណាមិញ​នៅ​ពីក្រោយ​ជោគជ័យ​របស់​នាង​ ​ការពិត​គឺ​មាន​បុរស​វ័យក្មេង​ម្នាក់​ ​ដែល​មិនមែន​ជា​សាច់ឈាម​ជា​អ្នក​នៅ​ពីក្រោយ​ប៉ុណ្ណោះ​។​ ​

    ​លោក​ ​សា​រ៉ា​យ​ ​វាសនា​ ​ប្អូនបង្កើត​របស់​អ្នកនាង​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ដែល​ជា​អ្នកមើល​ខុសត្រូវ​ហាង​តែ​គុ​ជ​ជំនួស​អ្នកនាង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​រហូត​មក​ ​បាន​អះអាង​ថា​ ​បងស្រី​របស់​ខ្លួន​អាច​ពង្រីក​ហាង​តែ​គុ​ជ​ដល់ទៅ២តែ​ក្នុងរយៈពេល​មួយ​ខ្លី​ ​ការពិត​មិនមែន​ដោយសារតែ​លោក​ ​និង​ម្ដាយ​គឺជា​អ្នកជំនួស​ដៃជើង​តា​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ដៃគូ​វិ​និ​យោ​គដ៍​ខ្លាំង​របស់​លោក​ម្នាក់ទៀត​ ​គឺ​លោក​ ​Staven​ ​ដែល​ជា​អ្ន​ក​បង្កើត​ប្រេន​ ​Tea​ ​Time​ ​និង​ជា​អ្នកបង្កើត​រសជាតិ​ភេសជ្ជៈ​ដោយ​ផ្ទាល់​ ​គឺជា​អ្នក​នៅ​ពីក្រោយ​។​ ​លោក​ថា​ខ្លួន​គឺជា​អ្នកជួយ​មើល​ខុសត្រូវ​ខណៈ​បងស្រី​ជា​អ្នក​បោះទុន​ ​ចំណែក​ក្បាល​ម៉ា​ស៊ី​នៃ​មុខ​ជំនួញ​ដ៏​ធំ​មួយ​នេះ​ ​គឺ​លោក​ ​Staven​ ​ឯណោះ​ទេ​ ​ព្រោះ​លោក​ឯកទេស​ ​និង​ជា​អ្នកជំនាញ​ ​និង​ជា​អ្នក​ជោគ​ជ័យ​លើ​ប្រេ​នកា​ហ្វេ​ ​Tea​ ​Time​ ​នៅ​បាត់ដំបង​ចំនួន២សាខា​ ​និង​ច្រើន​ឆ្នាំ​មក​ហើយ​។​ ​

    ​លោក​ ​សា​រ៉ា​យ​ ​វាសនា​ ​បន្ត​ថា​ ​បងស្រី​របស់​ខ្លួន​មិន​ខុសពី​ទិ​ញប្រេន​ឆាយ​ពី​លោក​ ​Staven​ ​នោះ​ទេ​ ​ប៉ុន្តែ​បន្ថែម​ពី​ការ​ទិ​ញប្រេន​ឆាយ​ ​លោក​ ​Staven​ ​ក៏​ជួយ​ខ្នះខ្នែង​ដុតដៃដុតជើង​ ​យ៉ាង​ពេញទំហឹង​ផង​ដែរ​ ​ទើប​ធ្វើ​ឱ្យ​អ្នកនាង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​មានឱកាស​ពង្រីក​ហាង​កាហ្វេ​ដល់ទៅ២សា​ខា​ធំៗ​ ​គឺ​មួយ​នៅ​ក្រោយ​ផ្សារ​ទួលគោក​ក្នុង​ហាង​កែ​សម្ផស្ស​ហ្ស៊ី​ណូ​ ​របស់​អ្នកនាង​ស្រាប់​ ​និង​មួយ​នៅ​ម្ដុំ​សន្ធរ​ម៉ុ​ក​ ​ទល់មុខ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​ ​បាន​ជំហរ​ដ៏​ធំ​មួយ​នេះ​ ​បងស្រី​របស់​លោក​ ​គម្រោង​នឹង​បើក​សាខា​បន្តបន្ទាប់​ក្នុង​ពេល​ដ៍​ខ្លី​ផង​ ​ដោយសារតែ​អាជីវកម្ម​នេះ​ទទួល​បានការ​គាំទ្រ​ខ្លាំង​៕​

  • កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​លើក​ទី6​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី24​ ​ខែកក្កដា​ ​ឆ្នាំ2019​

    កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​លើក​ទី6​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី24​ ​ខែកក្កដា​ ​ឆ្នាំ2019​

    ​ភ្នំពេញ​ ​ថ្ងៃទី19​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​លើក​ទី6​ ​ត្រូវ​បាន​រៀបចំ​ដោយ​ ​ស្ថាន​ឯកអគ្គ​រាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ​ ​ប្រចាំ​កម្ពុជា​ ​និង​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​ ​(​DITP​)​,​ ​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី24​ ​ដល់​ថ្ងៃទី28​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​នៅក្នុង​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​ស៊ី​ធី​ ​និង​ ​រោងភាពយន្ត​ ​Legend​ ​Cinema​ ​ស្ថិតនៅ​ផ្សារ​ទំនើប​ ​City​ ​Mall​។​

    ​ឯកឧត្តម​ ​Panyarak​ ​Poolthup​ ​ឯកអគ្គ​រាជទូត​ ​ប្រចាំ​ស្ថាន​ឯកអគ្គ​រាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ​
    ​ប្រចាំ​កម្ពុជា​បាន​និយាយ​ថា​ ​”​ខ្សែភាពយន្ត​គឺជា​ប្រភេទ​នៃ​ការកម្សាន្ត​ដែល​អាច​ផ្តល់​នូវ​ការយល់​ដឹងពី​របៀប​ឬ​បែបផែន​ដែល​មនុស្ស​ត្រូវ​គិត​ ​និង​បញ្ចេញ​សកម្មភាព​នៅក្នុង​ជីវិត​ពិត​។​ ​ការយល់​ដឹង​អំពី​ការ​គិត​របស់​មនុស្ស​ ​និង​មូលហេតុ​ដែល​វា​ប៉ះពាល់​ដល់​អាកប្ប​កិរិយា​របស់​ពួកគេ​ ​អាច​ជួយ​យើង​ឱ្យ​ទទួលយក​នូវ​ភាព​ខុសគ្នា​របស់​យើង​ ​និង​អាច​តភ្ជាប់​ជាមួយ​មនុស្ស​ផ្សេងទៀត​។​ ​នេះ​គឺជា​មូលហេតុ​ដែល​មហោស្រព​ភាពយន្ត​ត្រូវ​បាន​រៀបចំ​ជាថ្មី​ម្តង​ទៀត​ ​យើង​ជឿជាក់​ថា​ខ្សែភាពយន្ត​នេះ​នឹង​ពង្រឹង​ចំណងទាក់ទង​រវាង​ប្រជាជន​នៃ​ប្រទេស​ថៃ​ ​និង​ប្រជាជន​នៃ​ប្រទេស​កម្ពុជា​ ​ទាំង​មនុស្ស​ពេញវ័យ​ ​និង​កុមារ​ផង​ដែរ​។​

    កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​ឆ្នាំ2019​ ​ចាប់ពី​ថ្ងៃទី24​ ​ដល់​ថ្ងៃទី28​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ត្រូវ​បាន​រៀបចំ​រួមគ្នា​ដោយស្ថាន​តំណាង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ថៃ​ ​និង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ថៃ​ ​ព្រមទាំង​មាន​កិច្ច​សហប្រតិបត្តិ​ការ​ពី​រោងភាពយន្ត​ ​Major​ ​Cineplex​ ​នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​និង​រោងភាពយន្ត​ ​Legend​ ​Cinema​ ​ស្ថិតនៅ​ផ្សារ​ទំនើប​ ​City​ ​Mall​។​

    ​ក្នុងអំឡុងពេល5ថ្ងៃនេះ​ ​ខ្សែភាពយន្ត​ថៃ​ចំនួន​មួយ​នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​រៀងរាល់ថ្ងៃ​ ​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​និង​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​ ​ស្ថិតនៅ​ផ្សារ​ទំនើប​ ​City​ ​Mall​ ​ហើយ​ការ​ចាក់​បញ្ចាំង​នេះ​ត្រូវ​បាន​បើកចំហ​ដល់​សាធារណជន​ ​ដោយ​ចូល​ទស្សនា​ឥតគិតថ្លៃ​។​

    ​លើស​ពីនេះ​ទៅទៀត​ ​យើង​ក៏​នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​ការផលិត​ខ្សែភាពយន្ត​នៅ​ថ្ងៃទី24​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ផង​ដែរ​ ​ដោយ​ផ្តោត​ទៅលើ​ការបង្កើត​សាច់រឿង​ ​ការ​ជ្រើសរើស​បរិយាកាស​នៅក្នុង​សាច់រឿង​ ​និង​ការផលិត​ ​នៅ​សាល​ ​អ៊ី​អន​ ​(​AEON​ ​Hall​)​ ​ស្ថិតនៅ​ជាន់ទី3​ ​នៃ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​បន្ទាប់មក​គឺ​ការ​ទំនាក់ទំនង​គ្នា​រវាង​អ្នកជំនួញ​ ​និង​អ្នកជំនួញ​។​ ​សកម្មភាព​ទាំងពីរ​នេះ​ត្រូវ​បាន​រៀបចំឡើង​ ​ដើម្បី​បង្កើត​នូវ​វេទិកា​ជួបជុំ​មួយ​រវាង​ផលិតករ​ភាពយន្ត​ថៃ​ ​និង​ផលិតករ​ភាពយន្ត​កម្ពុជា​ ​ដើម្បី​ចែករំលែក​បទពិសោធន៍​ ​និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​”​។

    ​លោក​ ​Jirawuth​ ​Suwanana​-​arj​ ​អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ ​ប្រចាំ​ស្ថាន​ឯកអគ្គ​រាជទូត​ថៃ​នៅ​រាជ​
    ​ធានី​ភ្នំពេញ​ ​ប្រចាំ​កម្ពុជា​ ​និង​ជានា​យក​នៃ​ ​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​ ​(​DITP​)​ ​បាន​ប្រសាសន៍​ថា​ ​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​ ​ឆ្នាំ2019​ ​ក៏​មាន​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ផលិតករ​ភាពយន្ត​ ​និង​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ខ្សែភាពយន្ត​នៃ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ថៃ​ ​ដើម្បី​បង្កើត​ខ្សែ​ភាព​យន្ត​ថ្មី​ៗ​ ​ឬ​ធ្វើការ​ជាមួយគ្នា​បាន​កាន់តែ​ល្អ​។​ ​សិក្ខាសាលា​ ​និង​ការ​តភ្ជាប់​ទំនាក់ទំនង​អាជីវកម្ម​នៅ​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិ​ការណ៍​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​ ​ត្រូវ​បាន​រៀបចំ​ជា​វេទិកា​សម្រាប់​ចែករំលែក​បទពិសោធន៍​ ​និង​បច្ចេកទេស​នៅក្នុងចំណោម​អ្នក​ដែល​ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែភាពយន្ត​ ​ដូចជា​ ​នាយក​ផលិតកម្ម​ ​ផលិតករ​ ​និង​តារា​សម្តែង​ពី​បណ្តា​ប្រទេស​ទាំងពីរ​។​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​”​មាតិការឿង​”​ ​គឺ​មាន​សារៈសំខាន់​បំផុត​សម្រាប់​ការកម្សាន្ត​ ​និង​ឧស្សាហកម្ម​ភាពយន្ត​។​ ​ដូច្នេះ​នៅ​ឆ្នាំនេះ​ ​យើង​បាន​អញ្ជើញ​ក្រុមហ៊ុន​ថៃ​ជាច្រើន​ ​ដែល​ទាក់ទង​នឹង​អ្នកបង្កើត​មាតិការឿង​ ​ដូចជា​រឿង​គំនូរជីវចល​ ​រឿងល្ខោន​ ​កម្មវិធី​ហ្គេម​កម្សាន្ត​ ​និង​ការ​ប្រគុំ​តន្រ្តី​ ​ដើម្បី​ជួយ​ស្វែងរក​គំនិត​ច្នៃប្រឌិត​បន្ថែម​ទៀត​ចំពោះ​ទីផ្សារ​ភាពយន្ត​នៃ​ប្រទេស​កម្ពុជា​ ​ហើយ​អាចប​ង្កើត​នូវ​គម្រោង​ភាពយន្ត​ធំ​មួយ​ ​ដែល​ជា​គម្រោង​រួមគ្នា​នា​ពេល​អនាគត​នេះ​។​ ​ហើយក៏​មាន​ក្រុមហ៊ុន​ថៃ​ ​ដែល​មាន​អាជីវកម្ម​លើ​ផ្នែក​ឌីជីថល​ ​ដើម្បី​គាំទ្រ​ដល់​ផ្នែក​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។​

    ​ព័ត៌មាន​លម្អិត​អំពី​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ថៃ​​ព្រឹត្តិ​ការណ៍​នៅក្នុង​ឆ្នាំនេះ​ ​នឹង​មាន​ខ្សែភាពយន្ត​ចំនួន5រឿង​ ​ដើម្បី​ចាក់​ជូន​ទស្សនិកជន​ទស្សនា​ជា​រៀងរាល់ថ្ងៃ​ ​នៅ​សាល​លេខ3​ ​(​Hall​ ​3​)​ ​នៅក្នុង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​នៅក្នុង​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​និង​នៅ​សាល​លេខ1​ ​(​Hall​ ​1​)​ ​នៃ​រោងកុន​ ​Legend​ ​Cinema​ ​នៅក្នុង​ផ្សារ​ទំនើប​ ​City​ ​Mall​។​ ​ការ​ចាក់​បញ្ចាំង​ដោយ​ឥតគិតថ្លៃ​នេះ​ ​គឺ​មាន​ ​266កៅអី​ ​នៅក្នុង​ការ​ចាក់​រឿង​ម្តង​ៗ​នៅក្នុង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​និង​មាន250កៅអី​ ​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​។​ ​ខ្សែភាពយន្ត​ទាំងអស់​នេះ​ ​គឺ​ត្រូវ​បាន​បញ្ចូល​សំឡេង​ភាសាខ្មែរ​ ​និង​មាន​អក្សរ​រត់​ពី​ខាងក្រោម​វីដេអូ​ជា​ភាសាអង់គ្លេស​ផង​ដែរ​។​

    ​ខ្សែភាពយន្ត​ដំបូង​គេ​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី24​ ​ខែកក្កដា​ ​ឆ្នាំ2019នេះ​ ​នៅ​វេលា​ម៉ោង07​:​00នាទី​ល្ងាច​ ​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​និង​នៅ​ម៉ោង05​:​00ល្ងាច​ ​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​ ​គឺជា​រឿង​ ​”​Friend​ ​Zone​”​ ​ដែល​បាន​ថត​នៅ​បណ្តា​ប្រទេស​នៅក្នុង​ប្រទេស​អាស៊ាន​ ​ហើយ​ខ្សែភាពយន្ត​នេះ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ច្រៀង​ដោយ​តារា​ចម្រៀង​ល្បី​ៗ​នៅក្នុង​ប្រទេស​អាស៊ី​ដូចជា​ ​ប្រទេស​កម្ពុជា​ ​ថៃ​ ​វៀតណាម​ ​ឡាវ​ ​ភូមា​ ​ចិន​ ​ហ្វីលីពីន​ ​ឥណ្ឌូណេស៊ី​ ​និង​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ​។​ ​បទចម្រៀង​នេះ​ត្រូវ​បាន​ច្រៀង​នៅក្នុង​ភា​សា​រៀង​ៗ​ខ្លួន​របស់​តារាចម្រៀង​នៃ​ប្រទេស​នី​មួយ​ៗ​ ​និង​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​Westec​ ​Media​ ​Limited​។​

    ​ខ្សែភាពយន្ត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ចំនួន3ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅក្នុង​អំឡុង​ពេល​នៃ​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​នេះ​គឺ​មាន​ដូចជា​ ​៖​

    ថ្ងៃ​ព្រហស្បតិ៍​ ​ទី25​ ​ខែកក្កដា​ ​ម៉ោង05​:​00ល្ងាច​ ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​និង​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​។​ ​ហើយ​ភាពយន្ត​នេះ​ត្រូវ​បាន​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​M​ ​Picture​ ​Cambodia​។​

    ថ្ងៃសុក្រ​ ​ទី26​ ​ខែកក្កដា​ ​នៅ​វេលា​ម៉ោង05​:​00ល្ងាច​ ​នឹង​ចាក់​បញ្ចាំង​រឿង​ ​“​ខ្មោច​ប្រពន្ធ​”​ ​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​និង​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​។​ ​រឿង​នេះ​ផលិត​ឡើង​ដោយក្រុម​ហ៊ុន​ ​One​ ​Touch​ ​និង​ ​Red​ ​Spark​ ​Production​ ​និង​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​Westec​ ​Media​ ​Limited​។​

    ​ថ្ងៃសៅរ៍​ ​ទី27​ ​ខែកក្កដា​ ​នៅ​វេលា​ម៉ោង12.00រសៀល​ ​នឹង​ចាក់​បញ្ចាំង​រឿង​ ​“​Bikeman​”​ ​នៅក្នុង​រោង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​និង​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​។​ ​ត្រូវ​បាន​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​Sabay​ ​MVP​។​

    ​ថ្ងៃអាទិត្យ​ ​ទី28​ ​ខែកក្កដា​ ​វេលា​ម៉ោង12យប់​ ​នឹង​ចាក់​បញ្ចាំង​រឿង​ ​“​បងប្រុស​កំពូល​កូរ​”​ ​នៅ​រោងភាពយន្ត​ ​Legend​ ​Cinema​ ​និង​រឿង​ ​“​Friend​ ​Zone​”​ ​នឹង​ចាក់​បញ្ចាំង​ ​នៅ​រោង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​ដែល​ផលិត​ឡើង​ដោយក្រុម​ហ៊ុន​ ​GDH599​ ​និង​ចែកចាយ​ដោយក្រុម​ហ៊ុន​ ​Westec​ ​Media​ ​Limited​។​

    ​តារា​សម្តែង​ថៃ​ ​Naphat​ ​Siangsomboon​ ​(​ហៅ​ ​Nine​)​ ​ជា​តួ​នៅក្នុង​រឿង​ ​”​Friend​ ​Zone​”​ ​និង​ ​កញ្ញា Supawadee​ ​Kitisopakul​ ​(​ហៅ​ ​Dear​)​ ​ជា​តួ​នៅក្នុង​រឿង​ ​”​ខ្មោច​ប្រពន្ធ​”​ ​មក​ពី​ប្រទេស​ថៃ​ ​រួម​ជាមួយនឹង​តារា​សម្តែង​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា​ជាច្រើន​រូប​ទៀត​ ​ក៏​នឹង​ចូលរួម​នៅក្នុង​ព្រឹត្ត​ការណ៍​នេះ​ផង​ដែរ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​រោងភាពយន្ត​ ​Major​ ​Cineplex​ ​ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​ ​អ៊ី​អន​ ​ម៉ល​ ​សែនសុខ​ ​នៅ​ថ្ងៃទី24​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​វេលា​ម៉ោង5ល្ងាច​៕​

  • ការ​តាំងពិព័រណ៍​ម្ហូបអាហារ​កូរ៉េ​ SME​ EXPO​ ដ៏​ធំអស្ចារ្យ​ប្រចាំ​ 2019​ នឹង​បង្ហាញខ្លួន​ជា​លើក​ទី​ 2 ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ខាងមុខនេះ​!

    ការ​តាំងពិព័រណ៍​ម្ហូបអាហារ​កូរ៉េ​ SME​ EXPO​ ដ៏​ធំអស្ចារ្យ​ប្រចាំ​ 2019​ នឹង​បង្ហាញខ្លួន​ជា​លើក​ទី​ 2 ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ខាងមុខនេះ​!

    ភ្នំពេញ​-SME​ Expo​ គឺជា​ការ​តាំងពិព័រណ៍​ដ៏​ធំអស្ចារ្យ​ប្រចាំឆ្នាំ​ដោយមាន​ការចូលរួម​ពី​សហគ្រាស​ធន​តូច​ និង​មធ្យម​ជាច្រើន​ដែល​នឹង​បង្ហាញខ្លួន​ម្តង​ទៀត​សម្រាប់​រដូវ​កាល​ទី​ 2 នៅក្នុង​ឆ្នាំ​ 2019​ នេះ​ដោយធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​ អ៊ី​អន​ សែនសុខ​ ជាន់ទី​ 03​ នៅ​ថ្ងៃទី​ 20​-21​ ខែកក្កដា​ ដោយ​ទទួលស្វាគមន៍​ភ្ញៀវ​ទស្សនា​ប្រមាណ​ជា​ 4, 000​ នាក់​ និង​ដៃគូ​សហការ​តាំងពិព័រណ៍​រាប់​រយ​នាក់​ផង​ដែរ​។

    គួរ​រំឭក​ផង​ដែរ​ថា​កសិ​ឧស្សាហ៍​កម្ម​-ជលផល​ និង​សាជីវកម្ម​ពាណិជ្ជកម្ម​អាហារ​កូរ៉េ​ Korea​ Agro​ – Fisheries​ and​ Food​ Trade​ Corporation​ ក៏​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ព្រឹត្តិ​ការណ៍​ដ៏​ធំអស្ចារ្យ​ប្រចាំឆ្នាំ​នេះ​ផង​ដែរ​។ អ្វី​ដែល​កាន់តែ​ពិសេស​ក៏​មានការ​តាំង​បង្ហាញ​ផលិតផល​ដែល​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​ដែល​កំពុងតែ​មានវត្តមានក្នុង​ទីផ្សារ​ដូចជា​៖ Gingseng​, Soymilk​, Collagen​ and​ Chocostick​ អម​ដោយ​ការ​ដាក់​សម្ពោធ​ផ្លូវការ​នូវ​ផលិតផល​ Miracle​ K-foods​ ថ្មី​ផង​ដែរ​ក្នុង​នោះ​រួមមាន​៖ Yuza​, Sweet​ Potato​ Caramel​, Baby​ snacks​, Omija​ និង​ភេ​សជ្ជៈ​ផ្សេង​ៗជាច្រើន​ទៀត​។

    បើ​យោង​តាម​ លោកស្រី​ Chae​ Eun​ Kim​ ដែល​ជា​អ្នកគ្រប់គ្រង​ទូទៅ​ aT (Korea​ Agro​-Fisheries​&​;Food​ Trade​ Corporation​) ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ថា​លោកស្រី​ពិតជា​មាន​មោទនភាព​ក្នុង​ការចូលរួម​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ​ខ្លាំង​ណាស់​។ លោកស្រី​ក៏បាន​បន្ថែម​ទៀត​ថា​ “អាហារ​កូរ៉េ​គឺ​ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ ហើយ​យើង​ទាំងអស់គ្នា​ពិតជា​ចង់​ណែនាំ​អាហារ​ដែល​ល្អ​បំផុត​ទាំងនោះ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុងតែ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ទាំង​វិស័យ​ឧស្សាហ៍​កម្ម​ចំណីអាហារ​ និង​ភេសជ្ជៈ​។ ដូច្នេះ​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ទទួល​បាន​នូវ​សុខភាព​ល្អ​ និង​អាច​សាកល្បង​នូវ​អ្វី​ដែល​ថ្មី​ប្លែក​” ក្រៅពី​កម្មវិធី​សាក​ភ្លក់​នូវ​ផលិតផល​ដែល​ល្បី​ និង​មានគុណ​ភាពល្អ​រួចហើយ​ aT ក៏​នឹង​ធ្វើការ​ផ្តល់​ជូន​ឱកាស​ថតរូប​ស្អា​តៗ​ដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក​នៅ​ឯស្តង់​ដោយ​ផ្ទាល់​ផង​ដែរ​។ លើស​ពីនេះ​ទៅទៀត​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​រំភើប​ភ្ញាក់ផ្អើល​នេះ​ក៏​មាន​សំណួរ​ចម្លើយ​សប្បាយ​ៗជាច្រើន​ជាមួយនឹង​ឱកាស​ឈ្នះ​នូវ​រង្វាន់​ និង​វត្ថុ​អនុស្សាវរីយ៍​យ៉ាងច្រើន​សម្បូរ​បែប​។ សូម​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង​ 10​ ព្រឹក​ រហូតដល់​ម៉ោង​ 08​ យប់​! ដូច្នេះ​សូម​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំងអស់​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​ និង​កុំឱ្យ​រំលង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​ឱ្យ​សោះ​!