Author: អេបិល

  • ក្រសួងមហាផ្ទៃ​ជំរុញ​ឱ្យ​កងកម្លាំង​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ការ​ប្រឡង​បាក់ឌុប​ ​ព្រោះ​មាន​បេក្ខជន​ច្រើន​

    ក្រសួងមហាផ្ទៃ​ជំរុញ​ឱ្យ​កងកម្លាំង​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ការ​ប្រឡង​បាក់ឌុប​ ​ព្រោះ​មាន​បេក្ខជន​ច្រើន​

    ​ចាប់តាំងពី​ការ​ធ្វើ​កំណែទម្រង់​ ​និង​ប្រព័ន្ធ​អប់រំ​បាន​រឹត​បន្តឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​មក​ ​ការ​ប្រឡង​បាក់ឌុប​បាន​ក្លាយ​ប្រធានបទ​ដែល​គ្រប់​ភាគី​យកចិត្ត​ទុកដាក់​។​

    ​ក្រៅពី​បញ្ហា​រឹត​បន្តឹង​វិន័យ​ក្នុង​ការ​ប្រឡង​ហើយ​ ​ថ្មី​ៗ​នេះ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ​បាន​ណែនាំ​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ ​អភិបាល​រាជធានី​-​ខេត្ត​ ​និង​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់​ចាំបាច់​ត្រូវ​ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ឱ្យ​បាន​ល្អ​នៅ​ថ្ងៃ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ ​2019​ ​នេះ​។​

    ​សម្តេច​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​នៅ​ឆ្នាំនេះ​មាន​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សរុប​រហូតដល់​ទៅ​ ​119,217នាក់​ ​ក្នុង​នោះ​មាន​នារី​ចំនួន​ជាង​ ​6ម៉ឺន​នាក់​ ​ដែល​ឆ្នាំនេះ​មាន​ចំនួន​បេក្ខជន​កើនឡើង​ប្រមាណ​ ​5,852នាក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ​2018​។​ ​ចំពោះ​មណ្ឌល​ប្រឡង​វិញ​ក៏​មានការ​កើនឡើង​ច្រើនជាង​ឆ្នាំមុន​ផង​ដែរ​៕​ ​

  • អ្នក​រចនា​ម៉ូដ​តុក្កតា​បា​ប៊ី​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​វិលត្រឡប់​មកវិញ​ជាមួយ​ស្នាដៃ​ច្នៃ​ម៉ូដ​បុរាណ​សម្រាប់​តុក្កតា​ប្រុស​

    អ្នក​រចនា​ម៉ូដ​តុក្កតា​បា​ប៊ី​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​វិលត្រឡប់​មកវិញ​ជាមួយ​ស្នាដៃ​ច្នៃ​ម៉ូដ​បុរាណ​សម្រាប់​តុក្កតា​ប្រុស​

    ​ដូចជា​មហាជន​បាន​ជ្រាប​មក​ថា​ ​សម្លៀកបំពាក់​បុរាណ​ខ្មែរយើង​ត្រូវ​បាន​រចនា​ម៉ូដ​យ៉ាង​ស្រស់​ស្អាត​បំពាក់​ឱ្យ​មនុស្ស​ ​ក៏ប៉ុន្តែ​វា​នឹង​គួរ​ឱ្យ​ចាប់អារម្មណ៍​បន្ថែម​ទៀត​ប្រសិន​បើ​លៀ​ក​បំពាក់​ពាក់​ទាំងនោះ​ត្រូវ​បាន​ពាក់​នៅ​លើ​តុក្កតា​ប្រភេទ​កូនក្រមុំ​ ​និង​កូន​កំឡោះ​។​ ​ជាក់ស្ដែង​ ​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​គឺ​ ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បាន​វិលត្រឡប់​មកវិញ​ជាមួយ​ការ​ច្នៃ​ម៉ូដ​ម្ដងទៀត​ ​បន្ទាប់ពី​ចំណាយពេល​សិក្សា​ ​និង​ធ្វើការងារ​នេះ​អស់​រយៈពេល​ ​៩​ ​ឆ្នាំ​កន្លងមក​ហើយ​។​

    ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បច្ចុប្បន្ន​មាន​វ័យ​ ​26ឆ្នាំ​ ​ត្រូវ​បាន​មហាជន​ស្គាល់​តាមរយៈ​ស្នាដៃ​ច្នៃ​ម៉ូត​សំលៀកបំពាក់​ ​គ្រង​លើ​តុក្កតា​បា​ប៊ី​ ​និង​ធ្លាប់​ចាប់​ការប្រកួត​តុក្កតា​បា​ប៊ី​តំណាង​ឱ្យ​រាជធានី​ខេត្ត​ទាំង២៥របស់​កម្ពុជា​។​ ​អ្នក​រចនា​ម៉ូដ​បុរាណ​វ័យក្មេង​រូប​នេះ​ ​មាន​ស្រុកកំណើត​នៅ​លើទឹក​ដី​អង្គរ​ធ្លាប់​ទទួល​បានការ​គាំទ្រ​ ​និង​ស្ញើច​សរសើរ​ជាច្រើន​ចំពោះ​ស្នាដៃ​ច្នៃ​ម៉ូដ​សំលៀកបំពាក់​របស់​លោក​ ​ដែល​មើលទៅ​មាន​សោភ័ណ្​ឌ​ភាព​ស្រស់​ស្អាត​ ​និង​បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ​។​ ​យ៉ាងណាមិញ​ ​ដើម្បី​សម្រេច​ក្ដី​សុបិន​មួយ​នេះ​លោក​បាន​ចំណាយពេល​ផ្ទាល់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​លើ​ការ​ច្នៃ​ម៉ូត​សំលៀកបំពាក់​ទាំងនោះ​។​ ​តែ​នៅ​មិនទាន់​សម្រេច​ទាំងស្រុង​នោះ​ទេ​ ​ព្រោះ​ការ​ច្នៃ​ម៉ូដ​របស់​លោក​កន្លងមក​ ​ភាគច្រើន​មានតែ​បំពាក់​ឱ្យ​តុក្កតា​បា​ប៊ី​ដែល​ជា​ភេទ​ស្រី​ ​ហើយ​នៅ​មិនទាន់​មាន​ជា​ប្រភេទ​តុក្កតា​ប្រុស​នៅឡើយ​។​

    ​ទោះជា​យ៉ាង​ក៏ដោយ​ ​ក្ដី​ស្រ​ម៉ៃ​នៅ​មិនទាន់​បោះ​បង​ឡើយ​ ​ខណៈ​ដែល​លោក​ធ្លាប់​ចង់​ចាប់​អាជីព​ជា​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​នេះ​ ​និង​ចង់ឱ្យ​សម្លៀកបំពាក់​តំណាង​កម្ពុជា​មាន​ភាព​ល្បីល្បាញ​លើឆាកអន្តរជាតិ​ដូចជា​ប្រទេស​ដទៃ​ដែរ​នេះ​ ​បើ​មានការ​នឿយហត់​ ​និង​បាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើ​បន្ត​ជាច្រើន​ដង​ក៏​ពិតមែន​ ​តែ​ថ្មីនេះ​ ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បាន​វិលត្រឡប់​មកវិញ​ជាមួយ​ស្នាដៃ​ ​ក្នុង​រចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ឱ្យ​តុក្កតា​ប្រុស​វិញ​ម្ដង​។​ ​លោក​ ​ជៀប​ ​ស៊ី​បូរ៉ា​ ​បាន​បញ្ជាក់​ថា​ ​ការរចនា​ម៉ូដ​បុរាណ​ឱ្យ​តុក្កតា​ប្រុស​ ​គឺ​កើតឡើង​ពី​ការ​ស្រ​ម៉ៃ​ ​និង​បាន​ដកស្រង់​ចេញពី​ចម្លាក់​ទេវរូប​ ​និង​ចម្លាក់​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ឱ្យ​ច្នៃ​ទៅ​មិន​ខុស​ទម្រង់​បុរាណ​ខ្មែរយើង​។​ ​លោក​បន្ដ​ថា​ ​មាន​ម៉ូដ​ខ្លះ​ ​ត្រូវ​បាន​លោក​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​ឱ្យ​មើលទៅ​ប្លែកភ្នែក​ ​តែ​នៅ​រក្សា​ជា​ទម្រង់​បុ​រា​ណ​ដ​ដែរ​។​

    ​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ទាំង​វ័យក្មេង​រូប​នេះ​ ​បាន​បញ្ជាក់​ដែរ​ថា​ ​លោក​រចនា​ម៉ូដ​សម្រាប់​តុក្កតា​ប្រុស​គឺ​ដើម្បី​ចង់ឱ្យ​មហាជន​គ្រប់គ្នា​បាន​ស្វែងយល់​បន្ថែម​ទៀត​អំពី​សម្លៀកបំពាក់​បុរស​របស់​ខ្មែរ​នា​សម័យ​បុរាណ​ដែល​លោក​ជឿជាក់​ថា​ ​វា​ជា​ចំណេះដឹង​ល្អ​មួយ​ក្នុង​ការសិក្សា​ពី​វា​ ​និង​បាន​បញ្ឈប់​ការយល់​ច្រឡំ​លើ​ដើមកំណើត​សម្លៀកបំពាក់​របស់​ខ្មែរ​ជាមួយនឹង​បណ្តា​ប្រទេសជិតខាង​ដទៃទៀត​។​ ​លោក​ថា​ ​ការ​ច្នៃ​ម៉ូដ​នេះ​មិនមែន​សម្រាប់​ការប្រកួត​អ្វី​ទាំងអស់​ ​តែ​គឺ​ដើម្បី​ការ​ភិ​រក្ស​ ​និង​ថែរក្សា​សម្លៀកបំពាក់​បុរាណ​ខ្មែរ​តែប៉ុណ្ណោះ​។​

    ​ចង់​ដឹង​ថា​ការរចនា​ម៉ូដ​សម្លៀកបំពាក់​បុរាណ​សម្រាប់​តុក្កតា​ប្រុស​នេះ​ប្លែកភ្នែក​ ​និង​ស្រស់​សង្ហា​កម្រិត​ណា​នោះ​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​៖​ ​

  • សិស្ស​មត្តេយ្យ​អន្តរជាតិ​បី​ភាសា​បាន​បញ្ចប់​ភូមិ​សិក្សា​ដោយ​ជោគជ័យ​

    សិស្ស​មត្តេយ្យ​អន្តរជាតិ​បី​ភាសា​បាន​បញ្ចប់​ភូមិ​សិក្សា​ដោយ​ជោគជ័យ​

    ​“​ខ្ញុំ​អាច​ធ្វើដំណើរ​ទៅ​គ្រប់កន្លែង​”​ ​(​I​ ​Can​ ​Go​ ​Places​)​ ​គឺជា​ ​ប្រធានបទ​នៃ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ ​និង​បណ្ណ​សរសើរ​ដល់​សិស្សានុសិស្ស​បុ​រេ​មតេ្តយ្យ​ ​និង​មត្តេយ្យ​សិក្សា​ ​ក្នុង​ឆ្នាំ​សិក្សា២០១៨​-​២០១៩​ ​កាលពី​ព្រឹក​ថ្ងៃទី២០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​។​ ​ពិធី​នេះ​រៀបចំ​ដោយ​ ​សាខា​មេ​ត្តេ​យ្យ​សិក្សា​ ​នៃ​សា​លា​ខេម​ប្រ៊ិ​ជ​អន្តរជាតិ​កម្ពុជា​ ​(​Cambridge​ ​International​ ​School​ ​of​ ​Cambodia​)​ ​។​ ​ក្រៅពី​ទទួល​វិញ្ញាបនបត្រ​ ​និង​បណ្ណ​សរសើរ​នោះ​ ​សិស្សានុសិស្ស​ ​បាន​រួមដៃគ្នា​សម្តែង​សមត្ថភាព​បី​ភាសា​(​អង់គ្លេស​ ​ខែ្មរ​ ​ចិន​)​ ​តាមរយៈ​សុន្ទរកថា​ ​ចម្រៀង​ ​និង​ ​របាំ​ ​។​ ​



    ​សាខា​មត្តេយ្យ​សិក្សា​នៃ​សាលា​នេះ​ ​មានឈ្មោះ​ថា​ ​ខេម​ប្រ៊ិ​ជ​ ​ឆាលដ៍​ ​ឌឺ​វេ​ឡុប​ម៉ិន​ ​សិន​ធ័រ​ ​(​Cambridge​ ​Child​ ​Development​ ​Centre​)​ ​មាន​ផ្តល់​ថ្នាក់​មើលថែ​កុមារ​ ​ថ្នាក់​បុរេ​មត្តេយ្យ​ ​និង​ថ្នាក់​មេ​ត្តេ​យ្យ​ ​សម្រាប់​កុមារ​អាយុ​ពី១ឆ្នាំ​ ​ដល់៥ឆ្នាំ​។​

    ​កម្មវិធី​អន្តរជាតិ​នេះ​ ​មាន​បី​ភាសា​ ​៖​ ​
    ​១​.​ ​កម្មវិធី​ភាសាអង់គ្លេស​ ​តាម​និយាម​ប្រទេស​សិង្ហបុរី​ ​(​Singapore​)​
    ​២​.​ ​កម្មវិធី​ភាសាខ្មែរ​,​
    ​៣​.​ ​កម្មវិធី​ភាសា​ចិន​ ​។​


    ​កុមារា​ ​លី​ឃុន​ ​រតនៈ​ ​តំណាង​សិស្សានុសិស្ស​ទើប​បញ្ចប់​មត្តេយ្យ​សិក្សា​ ​បាន​មាន​ចំណាប់​អារម្មណ៍​ជា​បី​ភាសា​ ​(​អង់គ្លេស​ ​ចិន​ ​ខ្មែរ​)​ ​ថា​ ​៖​ ​“​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​វិសេសវិសាល​សម្រាប់​ខ្ញុំ​និង​មិត្ត​រួម​ថ្នាក់​ទាំងអស់​​ដែល​អាច​រៀនចប់​មត្តេយ្យ​សិក្សា​ដោយ​ជោគជ័យ​ ​។​ ​ខ្ញុំបាទ​នៅ​អា​លោះ​អាល័យ​សកម្មភាព​ជា​ក្រុម​សប្បាយ​ៗ​នៅ​សាលា​តូច​ ​តែ​ខ្ញុំ​ក៏​នៅតែ​រីករាយ​ដែល​នឹង​ត្រូវ​បន្ត​ភា​ពស​ប្បា​យៗ​បែបនេះ​នៅ​សាលា​ធំ​”​ ​។​ ​លោកស្រី​ ​ចូ​អាន់​ ​ឡ​រេ​ណា​ ​(​Joanne​ ​Lorena​)​ ​នាយិកា​សាលា​នេះ​ ​បាន​មានប្រសាសន៍​ថា​ ​៖​ ​“​នៅ​មត្តេយ្យ​សិក្សា​អន្តរជាតិ​នេះ​ ​បាន​បណ្តុះបណ្តាល​ការ​អភិវឌ្ឍ​បញ្ញា​និង​ការ​ប្រាស្រ័យ​ទាក់ទង​បី​ភាសា​ ​។​ ​សិស្សានុសិស្ស​ទាំងអស់​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​ដែល​អាច​អោយ​ពួកគេ​មាន​ពន្លឺ​ត្រចះត្រចង់​តាម​ជម្រើស​របស់​គេ​រៀង​ៗ​ខ្លួន​ ​។​ ​ពួកគេ​នឹង​បន្ត​វិថី​ជោគជ័យ​ ​នៅ​បឋមសិក្សា​ ​ដោយ​ស្មារតី​ជឿជាក់​និង​សុជីវធម៌​ខ្ពស់​”​ ​។​

    ​បន្ថែម​លើ​ថ្នាក់​មត្តេយ្យ​សិក្សា​នេះ​ ​សា​លា​ខេម​ប្រ៊ិ​ជ​អន្តរជាតិ​កម្ពុជា​ ​មាន​ថ្នាក់​បឋមសិក្សា​ ​និង​មធ្យមសិក្សា​អន្តរជាតិ​បី​ភាសា​ ​ផង​ដែរ​។​ ​ឆ្នាំ​សិក្សា​ថ្មី​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ដោយមាន​ការ​ចុះ​តម្លៃ២០​%​ ​ចំពោះ​ការ​ចុះឈ្មោះ​មុន១ខែ​។​ ​នៅក្នុង​ពិធី​នោះ​ ​មាន​អ្នកចូលរួម​សរុប​ ​២២០​ ​នាក់​ ​ក្នុង​នោះ​សិស្ស១៨នាក់​ទទួល​វិញ្ញាបនបត្រ​មត្តេយ្យ​សិក្សា​អន្តរជាតិ​និង​សិស្ស​ ​៤៩នាក់​ទទួល​បណ្ណ​សរសើរ​ ​។​

  • ចេញ​រូបរាង​ផ្លូវការ​ហើយ​ ​រថយន្ត​ ​Bentley​ ​ពិសេស​ ​គម្រប់​ខួប​ ​100ឆ្នាំ​

    ចេញ​រូបរាង​ផ្លូវការ​ហើយ​ ​រថយន្ត​ ​Bentley​ ​ពិសេស​ ​គម្រប់​ខួប​ ​100ឆ្នាំ​

    ​ថ្មី​ៗ​នេះ​នៅ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​Bentley​ ​បាន​បញ្ចេញ​ឱ្យ​ឃើញច្បាស់​ពី​រូបរាង​ផលិតផល​ពិសេស​ម៉ូដែល​ចុងក្រោយ​របស់​ខ្លួន​ ​សម្រាប់​គម្រប់​ខួប​ ​100ឆ្នាំ​នោះ​ហើយ​ ​គឺ​ ​Bentley​ ​Flying​ ​Spur​(​Limited​ ​Edition​)​ ​ដែល​នឹង​ចេញ​លក់​យ៉ាង​យូរ​បំផុត​ត្រឹម​ដើមឆ្នាំ2020​។​ ​

    ​រថយន្ត​ ​SUVs​ ​ដ៏​ទំនើប​នេះ​ប្រើ​ប្រព័ន្ធ​ ​AWD​ ​បំពាក់​ដោយ​ម៉ាស៊ីន​ ​W12​ ​twin​ ​turbo​ ​ចំណុះ​ ​6.2លីត្រ​ ​ផ្ដល់​កម្លាំង​បាន​ ​626សេះ​ ​កម្លាំង​ស្ទុះ​ជាន់​ពី​ ​0​ ​ដល់100គ.ម​/​ម៉​ចំណាយពេល​ត្រឹមតែ​ ​3.7វិនាទី​ប៉ុណ្ណោះ​។​ ​រថយន្ត​នេះ​អាច​រត់​បាន​ល្បឿន​អតិបរមា​ ​គឺ​ ​333គីឡូម៉ែត្រ​ក្នុង​ ​1ម៉ោង​។​ ​

    ​ចំណែក​ការរចនា​រូបរាង​ខាងក្នុង​វិញ​ ​គឺ​ប្រណីត​ខ្លាំង​ណាស់​។​ ​វា​បំពាក់​ដោយ​ពូក​កៅអី​ស្បែក​ទំនើប​ដ៏​កម្រ​ ​មាន​កន្លែង​បើក​ដំបូល​បាន​ ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ខុសពី​រថយន្ត​ ​SUVs​ ​ដទៃ​ ​ពោល​គឺ​ជម្រើស​ដំបូង​សម្រាប់​វណ្ណៈអភិជន​តែម្តង​។​ ​ចំពោះ​តម្លៃ​វិញ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​៕​

    ​ចង់​ដឹង​ច្បាស់​ ​សូម​ទស្សនា​រូបរាង​ ​និង​ភាព​ប្រណី​ត​ពេញ​ៗ​ខាងក្រោម​នេះ​៖​


  • មិន​គួរ​ឱ្យ​ជឿ​សោះ​!​ ​Resolution​ ​កាមេរ៉ា​ ​Fujifilm​ ​ទំហំ​ ​102MP​ ​អាច​ចាប់​រូបភាព​ដួង​ចន្ទ​ពេញវង់​ឡើង​ច្បាស់​.​.​.​

    មិន​គួរ​ឱ្យ​ជឿ​សោះ​!​ ​Resolution​ ​កាមេរ៉ា​ ​Fujifilm​ ​ទំហំ​ ​102MP​ ​អាច​ចាប់​រូបភាព​ដួង​ចន្ទ​ពេញវង់​ឡើង​ច្បាស់​.​.​.​

    ​អ្នកជំនាញ​ថតរូប​ម្នាក់​បាន​បញ្ចេញ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​គាត់​បាន​ថត​ដោយ​កាមេរ៉ា​ ​Fujifilm​ ​GFX​ ​100​ ​ដែល​មាន​សមត្ថភាព​ចាប់​យក​រូប​ព្រះចន្ទ​ពេញវង់​មូល​ក្រឡង់​ឡើង​ច្បាស់​ ​ដោយ​កាត់ចេញ​ ​(​Crop​)​ ​យក​ត្រឹមតែ​ ​400px​ ​ប៉ុណ្ណោះ​។​

    ​អ្នកជំនាញ​ថតរូប​ខាងលើ​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​ចំពោះ​បច្ចេកទេស​ចាប់​រូបភាព​បែប​នោះ​ ​បូក​ផ្សំ​ជាមួយ​នឹង​ឡេនស៍​ ​87mm​ ​(​portrait​ ​lens​)​ ​ឬ​ឡេនស៍​ ​Fujinon​ ​GF​ ​110mm​ ​f​/​2​ ​R​ ​WR​ ​LM​ ​lens​ ​at​ ​f​/​2​ ​ដែល​មានតម្លៃ​ប្រមាណ​ជា​ ​2299ដុល្លារ​។​ ​លោក​បន្ថែម​ថា​ ​មានក​ត្តា​ច្រើន​ទៀត​ដែល​អាច​ឱ្យ​លោក​អាច​ចាប់​យក​រូបភាព​បែប​នោះ​បាន​ ​ដូចជា​ ​ត្រូវ​រង់ចាំ​ដល់ពេល​យប់​នា​ថ្ងៃ15កើត​ ​(​ព្រះចន្ទ​ពេញបូណ៌មី​)​ ​និង​មិន​ប្រើ​ពន្លឺ​អ្វី​ជំនួយ​ទាំងអស់​ ​និង​ការ​អត់ធ្មត់​ផង​ដែរ​។​ ​

    ​គួរ​ពិចារណា​ដែរ​ថា​ ​Fujifilm​ ​GFX​ ​100​ ​មាន​ដាក់​លក់​នៅ​តាម​វេ​ប​សាយ​អន​ឡាយ​ចាប់ពី​តម្លៃ​ ​1ម៉ឺន​ដុល្លារ​ឡើង​ ​ដូច្នេះ​បើ​បូក​តម្លៃ​រួម​ទាំង​ឡេនស៍​ ​និង​តួ​កាមេរ៉ា​ផង​ ​អ្នក​នឹង​ដឹង​ជាមិនខាន​ថា​ ​កម្រិត​របស់​អ្នក​ថត​នោះ​ស្ថិតនៅ​ក្នុង​កម្រិត​ណា​.​.​.​មិនមែន​អ្ន​ក​ល្មម​ៗ​អាច​ធ្វើ​បាន​នោះ​ទេ​៕​


  • កាស​ ​AirPods​ ​ដាំ​ពេជ្រ​ ​1គូ​តម្លៃ​ ​2ម៉ឺន​ដុល្លារ​ ​មាន​លក់​តែ​ ​25គូ​ប៉ុណ្ណោះ​លើ​ពិភពលោក​

    កាស​ ​AirPods​ ​ដាំ​ពេជ្រ​ ​1គូ​តម្លៃ​ ​2ម៉ឺន​ដុល្លារ​ ​មាន​លក់​តែ​ ​25គូ​ប៉ុណ្ណោះ​លើ​ពិភពលោក​

    ​ថ្មី​ៗ​នេះ​នៅ​លើ​គណនី​ផ្លូវការ​របស់​ ​Hypebeast​ ​បាន​បញ្ចេញ​ផលិតផល​កាស​ឥត​ខ្សែ​ដាំ​ពេជ្រ​ ​1,000គ្រាប់​ជុំវិញ​មក​ផ្សព្វផ្សាយ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ខ្លួន​ ​ដោយ​ដាក់​លក់​ចំនួន​តែ​ ​25គូ​(​ឆ្វេង​-​ស្ដាំ​)​ប៉ុណ្ណោះ​។​

    ​កាស​ ​AirPods​ ​ដាំ​ពេជ្រ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​អ្នកជំនាញ​ម្នាក់​ឈ្មោះ​ ​Ian​ ​Delucca​។​ ​កាស​នេះ​ផង​ដែរ​ ​មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ ​មាន​ប្រភព​មក​ពី​ប្រទេស​ណា​ជា​អ្នក​ផលិត​នោះ​ទេ​ ​ប៉ុន្តែ​បើ​ចង់​កុម្ម៉ង់​ទិញ​ ​ទាល់តែ​ទាក់ទង​ផ្ទាល់​ទៅ​គណនី​ ​IG​,​ ​Facebook​ ​ផ្លូវការ​របស់​ ​Hyperbeast​ ​តែម្តង​។​

    ​សូម​ទស្សនា​រូបរាង​កាស​ដាំ​ពេជ្រ​ខាងក្រោម​នេះ​៖​


  • ស្មា​ត​ហ្វូ​នកា​មេ​រ៉ា​ ​5​ ​របស់​ ​Nokia​ ​លក់​បញ្ចុះតម្លៃ​យ៉ាង​សន្ធឹក​នៅ​អឺរ៉ុប​

    ស្មា​ត​ហ្វូ​នកា​មេ​រ៉ា​ ​5​ ​របស់​ ​Nokia​ ​លក់​បញ្ចុះតម្លៃ​យ៉ាង​សន្ធឹក​នៅ​អឺរ៉ុប​

    ​Nokia​ ​9​ ​PureView​ ​ដែល​មាន​កាមេរ៉ា​ក្រោយ​ដល់ទៅ​ ​5គ្រាប់​បាន​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ត្រូវ​បាន​ក្រុមហ៊ុន​យក​មក​ដាក់​លក់​បញ្ចុះតម្លៃ​ជាង​ពាក់កណ្ដាល​ឯណោះ​។​ ​ក្រៅពីនោះ​ក៏​មាន​ម៉ូដែល​ផ្សេងទៀត​ដែរ​ ​ដូចជា​ ​Nokia​ ​8.1​,​ ​Nokia​ ​7.1​,​ ​និង​ ​Nokia​ ​6.1​។​

    ​នៅ​លើ​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់​ ​និង​ចក្រភព​អង់គ្លេស​ ​Nokia​ ​បាន​លក់​បញ្ចុះតម្លៃ​ចាប់ពី​តម្លៃ​ ​595ដុល្លារ​មក​នៅ​ត្រឹម​ ​500ដុល្លារ​សម្រាប់​ជម្រើស​មេ​ម៉ូ​រី​ ​128GB​ ​និង​ ​RAM​ ​6GB​។​ ​ចំណែក​ក្នុង​ទីផ្សារ​អាមេរិក​ ​លក់​បញ្ចុះតម្លៃ​ដល់ទៅ​ ​200ដុល្លារ​ ​ពោល​គឺ​ពី​ ​699ដុល្លារ​ ​មក​នៅ​ត្រឹម​ ​499ដុល្លារ​ដូចគ្នា​។​

    ​Nokia​ ​បាន​អះអាង​ដែរ​ថា​ ​Setup​ ​នៃ​កាមេរ៉ា​ទាំង​ ​5គ្រាប់​ ​រួម​នឹង​កាមេរ៉ា​វាស់​ជម្រៅ​នេះ​ ​អាចប​ង្កើត​រូបភាព​ ​Bokeh​ ​កាន់តែ​ដូច​ធម្មជាតិ​ ​ហើយ​អ្នកប្រើ​ប្រាស់​ក៏អាច​កែសម្រួល​កម្រិត​ព្រាល​លើ​រូបភាព​ដែល​ថត​ហើយ​បាន​ផង​ដែរ​។​ ​សមត្ថភាព​ថត​វីដេអូ​មិនសូវ​អស្ចារ្យ​ប៉ុន្មាន​នោះ​ទេ​ ​ដោយ​អាច​ថត​វីដេអូ​កម្រិត​ ​4K​ ​ត្រឹម​ល្បឿន​ ​30ប្លង់​/​វិនាទី​។​

    ​លក្ខណ​សម្បត្តិ​ផ្សេងទៀត​របស់​ ​Nokia​ ​9​ ​PureView​ ​មាន​ដូច​ខាងក្រោម​ ​៖​ ​អេក្រង់​ទំហំ​ ​6អ៊ីញ​ ​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ​1440​ ​x​ ​2880ភិក​សែល​ ​ប្រើ​បន្ទះ​ឈីប​ ​Snapdragon​ ​845​,​ ​RAM​ ​ទំហំ​ ​6GB​ ​និង​អង្គ​ផ្ទុក​ ​128GB​ ​កាមេរ៉ា​មុខ​កម្រិត​ ​20MP​ ​ធន់​នឹង​ទឹក​កម្រិត​ ​IP67​ ​មានមុខ​ងា​រស្គែន​មុខ​ ​និង​ទ្រ​នាប់ស្គែ​នប​ង្កប់​លើ​អេក្រង់​ ​ថ្ម​ទំហំ​ ​3320mAh​ ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​9.0​ ​Pie​ ​ជំនាន់​ចុងក្រោយ​បង្អស់​៕​



  • ចាន់​ ​រតនា​ ​ត្រៀម​ប៉ះ​ ​ជើងឯក​ចំបាប់​គុយបា​ក្នុង​ព្រឹត្តិ​ការណ៍​ ​ONE​:​ ​DREAMS​ ​OF​ ​GOLD​ ​នៅ​ប្រទេស​ថៃ​

    ចាន់​ ​រតនា​ ​ត្រៀម​ប៉ះ​ ​ជើងឯក​ចំបាប់​គុយបា​ក្នុង​ព្រឹត្តិ​ការណ៍​ ​ONE​:​ ​DREAMS​ ​OF​ ​GOLD​ ​នៅ​ប្រទេស​ថៃ​

    ​កាលពី​ពេល​កន្លងទៅ​នេះ​ ​ស្ថាប័ន​ ​ONE​ ​Championship​ ​បាន​ប្រកាស​អំពី​ការ​បើក​កម្មវិធី​ប្រកួត​មួយ​របស់​ខ្លួន​ ​គឺ​ព្រឹត្តិ​ការណ៍​ ​ONE​:​ ​DREAMS​ ​OF​ ​GOLD​ ​ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ ​នា​ថ្ងៃទី១៦​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ហើយ​។​

    ​ជាមួយគ្នា​នេះ​ដែរ​ ​គេ​មាន​ឃើញ​គូប្រកួត​ទាំងអស់​សរុប​ចំ​នូន​ ​14គូ​ ​ដែល​ក្នុង​នោះ​មាន​កីឡាករ​កម្ពុជា​ម្នាក់​ផង​ដែរ​ ​គឺ​កីឡាករ​ ​ចាន់​ ​រតនា​ ​ត្រូវ​បាន​ស្ថាប័ន​ ​ONE​ ​Championship​ ​ផ្គូផ្គង​ឱ្យ​ឡើង​សង្វៀន​សាជាថ្មី​ដោយ​ត្រូវ​ជួប​ជាមួយនឹង​កីឡាករ​សញ្ជាតិ​គុយបា​ ​Gustavo​ ​”​El​ ​Gladiador​”​ ​Balart​ ​ដែល​ជា​កីឡាករ​ជម្រើសជាតិ​ផ្នែក​បោកចំបាប់​ ​ហើយក៏​ជា​ម្ចាស់​មេដាយមាស​នៅ​កីឡា​ប្រចាំ​ទ្វីប​របស់​គេ​ទៀតផង​។​

    ​គួ​រប​ញ្ជា្ក​ក់​ផង​ដែរ​ថា​ ​កីឡាករ​ ​ចាន់​ ​រតនា​ ​របស់​កម្ពុជា​រូប​នេះ​ ​2ប្រកួត​ចុងក្រោយ​របស់​គេ​ ​សុទ្ធតែ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​នៅ​ទឹក​ទី2​ ​ទាំងអស់​៕​


  • រក​ឃើញ​គ្រប់ហើយ​ ​ក្រុម​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​ពាន​ ​HUN​ ​SEN​ ​CUP​ ​2019​

    រក​ឃើញ​គ្រប់ហើយ​ ​ក្រុម​ឈាន​ទៅ​វគ្គ​ ​8ក្រុម​ចុងក្រោយ​ពាន​ ​HUN​ ​SEN​ ​CUP​ ​2019​

    ការប្រកួត​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​ប្រចាំឆ្នាំ2019​ ​ថ្នាក់​ជាតិ​ ​វគ្គ​ ​16ក្រុម​ចុងក្រោយ​បាន​បញ្ចប់​ទៅ​ហើយ​កាលពី​ល្ងាច​ថ្ងៃសុក្រ​សប្ដាហ៍​កន្លងទៅ​ ​ដោយ​បាន​រក​ឃើញ​ក្រុម​ចំនួន​ ​8ឡើង​ទៅ​វគ្គ​បន្ត​ហើយ​។​

    ​ក្រុម​ទាំង8​ ​នោះ​រួមមាន​ ​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​ក្រុមបាល់ទាត់​គិរីវង្ស​សុខ​សែន​ជ័យ​ ​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ក្រុមបាល់ទាត់​អង្គ​រថា​យហ្គើរ​ ​ក្រុមបាល់ទាត់​សូល​ទី​ឡូ​ ​ក្រុមបាល់ទាត់​វិសាខា​ ​និង​ ​ក្រុមបាល់ទាត់​បឹង​កេត​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំមុន​ ​ក្រុម​ក្រសួងការពារជាតិ​ ​គឺជា​ក្រុម​ដែល​គ្រង​ជើងឯក​នៃ​ពានរង្វាន់​នេះ​ ​ក្រោយពី​យកឈ្នះ​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ដោយ​លទ្ធផល​ ​3ទល់នឹង0​ ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​៕​

  • De​ ​Ligt​ ​ដូរ​ទៅ​ ​Juventus​ ​តាម​ ​Ronaldo​ ​បាន​តម្លៃ​ខ្លួន​ ​$​84.5លាន​

    De​ ​Ligt​ ​ដូរ​ទៅ​ ​Juventus​ ​តាម​ ​Ronaldo​ ​បាន​តម្លៃ​ខ្លួន​ ​$​84.5លាន​

    ​ព័ត៌មាន​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​ ​Juventus​ ​បានសម្រេច​ចិត្ត​ចុះ​កុងត្រា​យក​កីឡាករ​ខ្សែការពារ​ ​Matthijs​ ​de​ ​Ligt​ ​ក្នុង​តម្លៃ​ ​84.5លាន​ដុល្លារ​។​

    កីឡាករ​វ័យ​ ​19ឆ្នាំ​រូប​នេះ​ ​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា​ ​បានសម្រេច​ចិត្ត​បែបនេះ​ក្រោយពេល​ទទួល​បានការ​ណែនាំ​ពី​ ​Ronaldo​ ​ដែល​ជា​ខ្សែប្រយុទ្ធ​នៅ​ក្លិប​នេះ​ដែរ​ក្នុង​ជំនួប​លេង​ឱ្យ​ក្រុម​ជម្រើស​ជា​តិ​រៀង​ៗ​ខ្លួន​កាលពី​ខែមុន​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​វ័យក្មេង​រូប​នេះ​នឹង​ទទួល​បាន​ថ្លៃឈ្នួល​ដ៏​ខ្ពស់​មួយ​ពោល​គឺ​ ​បាន​ថ្លៃជាង​គេ​បំផុត​ក្នុង​ក្រុម​បន្ទាប់ពី​ ​Ronaldo​ ​ហើយនឹង​បន្ថែម​បាន​ជាង​ ​10លាន​ដុល្លា​បន្ថែម​ទៀត​ ​ប្រសិនបើ​ជួយ​ក្រុម​ឱ្យ​បាន​ពាន​អ្វីមួយ​៕​

    (L-R) Cristiano Ronaldo of Portugal, Matthijs de Ligt of the Netherlands during the UEFA Nations League final match between Portugal and The Netherlands at Estadio do Dragao on June 09, 2019 in Porto, Portugal(Photo by VI Images via Getty Images)