Author: អេបិល

  • នៅ​សុ​ខៗ​ ​ស្រាប់តែ​ ​Floyd​ ​ចេញមុខ​មក​ឌឺដង​ ​Pacquiao​

    នៅ​សុ​ខៗ​ ​ស្រាប់តែ​ ​Floyd​ ​ចេញមុខ​មក​ឌឺដង​ ​Pacquiao​

    ​ក្រោយពី​អ្នកប្រដាល់​សញ្ជាតិ​ហ្វីលីពីន​ ​Manny​ ​Pacquiao​ ​បាន​យកឈ្នះ​លើ​កីឡាករ​អាមេរិក​ ​Keith​ ​Thurman​ ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ស្រាប់តែ​អ្នកប្រដាល់​មិនដែល​ចាញ់​សញ្ជាតិ​អាមេរិកាំង​ ​Floyd​ ​Mayweather​ ​បាន​ចេញមុខ​មក​ពោល​ពាក្យ​ស៊កសៀត​ចាក់ដោត​ដល់​កីឡាករ​សញ្ជាតិ​ហ្វីលីពីន​ភ្លាម​ៗ​តែម្ដង​។​

    ​កីឡាករ​ដែល​មានកំណត់​ត្រា​មិនដែល​ចាញ់​របស់​អាមេរិក​រូប​នេះ​ ​បាន​អះអាង​ថា​ ​ខ្លួន​គេ​បាន​យកឈ្នះ​ ​Pacquiao​ ​គ្រប់យ៉ាង​រួច​បាត់​ទៅ​ហើយ​។​ ​ទាំង​ការប្រកួត​លើក​មុន​ ​ដែលគេ​អាចយ​ក​ឈ្នះ​បាន​យ៉ាង​ស្រួល​ ​រួម​ទាំង​ការ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ទៀតផង​។​ ​ជាក់ស្ដែង​ ​រូបគេ​ប្រើ​ពេល​មិនដល់​ទាំង​ ​3ទឹក​ផង​ ​ក៏អាច​រក​ប្រាក់​បាន​ ​9លាន​ដុល្លារ​ដែរ​ ​ខណៈ​ដែល​ ​Pacquiao​ ​វិញ​ ​ត្រូវការ​ពេល​ដល់​ ​12ទឹក​ឯណោះ​ ​ទើប​រកបាន​ ​10លាន​ដុល្លារ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ ​Floyd​ ​បាន​ប្រាប់​ឱ្យ​ ​Pacquiao​ ​ត្រូវ​ចាំ​ក្នុងចិត្ត​ផង​ថា​ ​រូបគេ​នឹង​វាយ​ ​នៅពេល​គេ​ចង់​វាយ​ ​មិនមែន​ដូច​ ​Pacquiao​ ​ឡើយ​៕​



  • ឱ​កាល​ឈ្នះ​រង្វាន់​ដ៏​មហាសាល​ ​ជាមួយនឹង​ការ​លក់​ក្នុង​តម្លៃ​ទាប​បំផុត​ប្រចាំឆ្នាំ​ពី​ក្រុមហ៊ុន​ ​Sharp​

    ឱ​កាល​ឈ្នះ​រង្វាន់​ដ៏​មហាសាល​ ​ជាមួយនឹង​ការ​លក់​ក្នុង​តម្លៃ​ទាប​បំផុត​ប្រចាំឆ្នាំ​ពី​ក្រុមហ៊ុន​ ​Sharp​

    ​Sharp​ ​គឺជា​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និច​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​ពីសំណាក់​អ្នកប្រើ​ប្រាស់​ក្នុង​ប្រទេស​កម្ពុជា​។​ ​Sharp​ ​សូម​ថ្លែង​អំណ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ការ​ជឿ​ទុកចិត្ត​នូវ​ផលិតផល​របស់​យើងខ្ញុំ​រហូត​មក​។​
    ​ ​
    ​ថ្ងៃនេះ​ក្រុមការងារ​យើងខ្ញុំ​សូម​ប្រាប់​ពី​ដំណឹងល្អ​មួយ​!​ ​ពេលនេះ​យើង​មានការ​លក់​ទូរទស្សន៍​ក្នុង​តម្លៃ​ពិសេស​ដែល​មិនធ្លាប់​មាន​ ​លើស​ពី​ការ​លក់​ក្នុង​តម្លៃ​ពិសេស​នេះ​ ​យើង​ក៏​មាន​នូវ​ឆ្នោត​កោស​ដែល​ឈ្នះ​រង្វាន់​ ​១០០​%​ ​ដែល​រង្វាន់​ធំ​រហូតដល់​ ​១លាន​រៀល​។​ ​លោកអ្នក​អាច​ជ្រើសរើស​ទូរទស្សន៍​ ​Sharp​ ​គ្រប់​ម៉ូ​ឌែល​ចាប់ពី​ទំហំ​ ​២៤អ៊ី​ង​ ​ទៅដល់​ទំហំ​ ​៦០អ៊ី​ង​ ​មាន​ទាំង​ ​កម្រិត​ច្បាស់​ ​HD​ ​កម្រិត​ច្បាស់​ ​4K​ ​ប្រភេទSmart​ ​TV​ ​ប្រភេទAndroid​ ​TV​ ​និង​ម៉ូ​ឌែល​ផ្សេង​ៗ​ទៀត​ដែល​បំពេញ​តម្រូវការ​របស់​លោកអ្នក​។​

    ​ទូរទស្សន៍​ ​Sharp​ ​គឺ​មានគុណ​ភាព​ខ្ពស់​ស្ដ​ង់​ដារ​ប្រទេស​ជប៉ុន​ដែល​ឈានមុខ​គេ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​។​
    ​•​ ​ទូរទស្សន៍​ ​Sharp​ ​គឺ​ផលិត​ឡើងជា​មួយ​នឹង​បច្ចេកវិទ្យា​ប្រទេស​ជប៉ុន​ ​ដែល​ផ្ដល់​ជូន​លោកអ្នក​នូវ​គុណភាព​រូបភាព​ច្បាស់​ល្អ​នៅពេល​លោកអ្នក​ទស្សនា​ទូរទស្សន៍​របស់​ ​Sharp​។​
    ​•​ ​ប្រព័ន្ធ​ការពារ​ទាំង​ ​៧របស់​ទូរទស្សន៍​ ​Sharp​ ​ដែល​មាន​ដូចជា​៖​ ​ប្រព័ន្ធ​ការពារ​ញ័រ​ ​ប្រព័ន្ធ​ការពារ​ធ្លាក់​ ​ប្រព័ន្ធ​ការ​ពារ​ចរ​ន្ដ​ភ្លើង​ឡើងចុះ​ ​ប្រព័ន្ធ​ការពារ​រន្ទះ​ ​ប្រព័ន្ធ​ការពារ​ទម្ងន់​ ​ប្រព័ន្ធ​ការពារ​ការ​ឡើង​កម្ដៅ​ខ្លាំង​ ​និង​ប្រព័ន្ធ​ការពារ​លំនឹង​។​
    ​•​ ​Super​ ​ECO​ ​Mode​ ​គឺជា​ប៊ូតុង​មួយ​ដែល​អាច​សន្សំសំចៃ​អគ្គិសនី​រហូតដល់​ទៅ​ ​៥០​%​។​
    ​•​ ​Sound​ ​Reflect​ ​Design​ ​គឺ​ត្រូវ​បាន​រចនា​ឡើងជា​មួយ​នឹង​កម្រិត​សម្លេង​ច្បាស់​ល្អ​ ​និង​មាន​ភាព​ឆ្នៃ​ប្រឌិត​ខ្ពស់​។​
    ​•​ ​USB​ ​Media​ ​Player​ ​គឺ​រចនា​ឡើង​ងាយស្រួល​ក្នុង​ការ​ចាក់​បញ្ចាំង​រូបភាព​ ​ចាក់​បទចំរៀង​ ​និង​វីដេអូ​ផ្សេង​ៗ​។​

    ​បន្ថែម​លើស​ពីនេះ​ទៅទៀត​ ​Sharp​ ​មិនមែន​មានត្រឹមតែ​ទូរទស្សន៍​នោះ​ទេ​ ​តែ​ថែមទាំង​មាន​ ​ម៉ាស៊ីន​ត្រជាក់​ ​ទូទឹកកក​ ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ​និង​គ្រឿង​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​ដែល​មានការ​លក់​បញ្ចុះតម្លៃ​ផង​ដែល​ ​ហើយ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ជាវ​ផលិតផល​ ​Sharp​ ​សម្រាប់​ផ្ទះ​របស់​លោកអ្នក​ផង​ដែរ​។​

    ​ឈប់​គិត​យូរ​ពេក​ទៅ​ ​ឥឡូវនេះ​គឺជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​ការទិញ​ទូរទស្សន៍​ ​Sharp​ ​ពី​ហាង​ ​Sunsimixco​ ​ទូទាំង​ប្រទេស​ចាប់តាំងពី​ថ្ងៃទី​ ​២៥​ ​ខែកក្កដា​ ​រហូតដល់​ ​ថ្ងៃទី៣១​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​ ​ចំនួន​មានកំណត់​ ​កុំឱ្យ​ឱកាស​ដ៏​ពិសេស​កន្លង​ផុត​ទៅ​។​
    ​ ​
    ​ចង់​ប្រាប់​លោកអ្នក​ម្ដងទៀត​ថា​ ​ជាមួយនឹង​នឹង​ការ​លក់​តម្លៃ​ពិសេស​របស់​ទូរទស្សន៍​ ​Sharp​ ​នេះ​គឺ​មានកំណត់​ ​ហើយ​រាល់ពេល​ដែល​លោកអ្នក​ជាវ​ទូរទស្សន៍​គ្រប់​ម៉ូ​ឌែល​ ​លោកអ្នក​នឹង​ទទួល​បាន​ឆ្នោត​កោស​ដែល​មានឱកាស​ឈ្នះ​ដល់​ ​១លាន​រៀល​!​ ​តោះ​មក​ទិញ​នៅ​ហាង​ ​ស៊ុន​ស៊ី​មិច​កូ​ ​មុន​ពេល​អស់​ស្ដុ​ង​។​ ​ដឹង​តែ​ឈ្នះ​ហ្មង​!​!​!​

  • មិនធម្មតា​ ​!​!​ ​វីដេអូ​បេក្ខភាព​ប្រលងXFactor​ ​កូនស្រី​អ្នកនាង​អ៊ី​ត​ ​ល្បី​ដល់​ជាង​ ​ដល់​ជាង1លានView​

    មិនធម្មតា​ ​!​!​ ​វីដេអូ​បេក្ខភាព​ប្រលងXFactor​ ​កូនស្រី​អ្នកនាង​អ៊ី​ត​ ​ល្បី​ដល់​ជាង​ ​ដល់​ជាង1លានView​

    ​ពិតជា​អស្ចារ្យ​ ​និង​នឹកស្មាន​មិនដល់​ថា​ ​វីដេអូ​ប្រលង​ចម្រៀង​របស់​កូនស្រី​តារា​កំប្លែង​ស្រី​អ៊ី​ត​ ​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ ​ដោយមាន​អ្នក​ ​View​ ​ដល់​ជាង1M​។​ ​អ្នក​ធ្លាប់​ឃើញ​តែ​កូនស្រី​នាង​កំប្លែង​ ​និង​ច្រៀង​ភ្លេងការ​ ​កាន់តែ​មានការ​ភ្ញាក់ផ្អើល​ ​នៅពេល​នាង​បង្ហាញ​សមត្ថភាព​បែប​យុវវ័យ​ ​និង​ស្ទីល​ច្រៀង​បទ​សម័យ​។​ ​

    ​បេក្ខនារី​ ​ង៉ា​ ​ស្រី​ណាន​ ​គឺជា​កូនស្រី​តែម្នាក់​របស់​អ្នកនាង​ ​អ៊ី​ត​ ​ហើយក៏​កំពុង​ក្លាយជា​បេក្ខនារី​ ​ដែល​កន្ត្រាក់​នូវ​ការចាប់អារម្មណ៍​របស់​អ្នកគាំទ្រ​ ​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​មិន​តិច​ដែរ​ ​ដោយសារតែ​នាង​គឺជា​ឈាមជ័រ​របស់​តារា​កំប្លែង​ល្បី​ ​តែ​ក៍​មាន​សមត្ថភាព​ខ្លាំង​ ​ក្នុង​ការ​យក​ពិន្ទុ​ពី​គណ​កម្មការ៤រូប​ ​អោយ​ផ្ដល់​ ​Yes​ ​ដោយ​មិនមែន​សម្អាង​ថា​ ​នាង​គឺជា​កូនស្រី​តារា​កំប្លែង​។​ ​មួយ​បទ​ក្រោម​ចំណងជើង​ថា​ ​Saxophone​ ​បាត់​ស្នេហ៍​ ​បាន​ធ្វើអោយ​ម្នា​ក់ៗ​នៅតែ​សរ​សើរចំពោះ​ស្ទីល​ច្រៀង​របស់​នាង​ ​បើ​ទោះជា​ស្ទីល​ច្រៀង​របស់​នាង​ ​ត្រូវ​បាន​គណ​កម្មការ​កែតម្រូវ​ថា​ ​បង្អូស​មិនទាន់​ចង្វាក់​។​

    ​យ៉ាងណាមិញ​នាង​ ​គឺជា​បេក្ខនារី​វ័យក្មេង​ ​ដែល​មាន​សំលេង​ខ្លះ​ ​ខណៈ​ដែល​សំលេង​របស់​នាង​ ​មិនទាន់​ពេញរូបពេញរាង​មែនទែន​ផង​ ​តែ​សំលេង​គ្រលួច​ខ្លាំង​។​ ​អ្នកនាង​អ៊ី​ត​ ​បង្ហាញ​អោយ​ឃើញ​ពី​មោទនភាព​យ៉ាង​ខ្លាំង​ ​ដោយ​អ្នកនាង​បាន​បង្ហោះ​ជា​រឿយ​ៗ​សរសើរ​កូនស្រី​ ​បន្ទាប់ពី​កូនស្រី​ក្លាយជា​បេក្ខនារី​ល្បី​មួយ​រូប​ ​ទាំង​ការប្រកួត​ ​X​ ​factor​ ​មិនទាន់​ចប់​។​ ​

    ​ចង់​ដឹង​ថា​ ​សមត្ថភាព​ខ្លាំង​កម្រិត​ណា​ ​សូម​អញ្ជើញ​ទស្សនា​៖​

  • ក្រោយ​បាត់មុខ​ច្រើន​ឆ្នាំ​.​.​ ​ពេលនេះ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​សម្ញំ​ផលិត​បទចម្រៀង​និពន្ធ​ថ្មី​ឱ្យ​ផលិតកម្ម​ក្នុង​ស្រុក​

    ក្រោយ​បាត់មុខ​ច្រើន​ឆ្នាំ​.​.​ ​ពេលនេះ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​សម្ញំ​ផលិត​បទចម្រៀង​និពន្ធ​ថ្មី​ឱ្យ​ផលិតកម្ម​ក្នុង​ស្រុក​

    តារាចម្រៀង​ ​ស្រី​ដែល​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​ ​កាលពី​កំឡុង​ទសវត្ស​ ​២០០០​ ​អ្នកនាង​ ​ឡេង​ ​មុ​ន្នី​រចនា​ ​បាន​វិលត្រឡប់​ចូលក្នុង​វិថី​សិល្បៈ​ជាថ្មី​ ​តាមរយៈ​លោក​ ​យ៉ែម​ ​សំ​អូន​ ​ក្រោយពេល​នាង​បាន​បាត់មុខ​ ​ពី​សិល្បៈ​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ​តារា​ចម្រៀង​យ៉េៗ​រូប​នេះ​ ​ត្រូវ​បាន​ ​លោក​ ​យ៉ែម​ ​សំ​អូន​ ​ដែល​ជា​ប្រធាន​ក្រុម​ ​នៃ​ក្រុម​ ​Daraentertainment​ ​បាន​ជ្រើសរើស​យក​នាង​ ​ចូល​ជាស​មា​ជិ​ក​ក្នុង​ក្រុម​របស់​លោក​ ​ដោយ​សំឡឹង​មើលឃើញ​ពី​សមត្ថភាព​របស់​នាង​។​

    ​ជួប​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថ្ងៃ28​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​អ្នកនាង​ ​ឡេង​ ​មុ​ន្នី​រចនា​ ​បាន​បង្ហើប​ថា​ ​មួយ​រយ​នេះ​ ​អ្នកនាង​បាន​សម្ងំ​ខ្លួន​ធ្វើ​បទចម្រៀង​ថ្មី​ដើម្បី​បំផុស​ទីផ្សារ​ចម្រៀង​សាជាថ្មី​ ​នៅក្នុង​នោះ​មាន​បទចម្រៀង​និពន្ធ​ជាច្រើន​ដែល​បាន​ផលិត​ឡើង​ក្នុង​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ ​ដែល​អ្នកនាង​សុំ​មិន​ទាន​បញ្ចេញ​ឈ្មោះ​ផលិតកម្ម​នោះ​ទេ​។​ ​យ៉ាងណាមិញ​ ​អ្នកនាង​ថា​ ​បទ​ចាស់​ៗ​ដែល​បាន​ល្បី​នៅ​អំឡុង​ឆ្នាំ​ ​2000​ ​ក៏​អ្នកនាង​ឡើ​ក​យក​មក​ផលិត​ជា​ភ្លេង​ថ្មី​ផង​ដែរ​ ​ដើម្បី​ឱ្យ​មហាជន​កាន់តែ​ចំណាំ​សំឡេង​ ​និង​ឈ្មោះ​របស់​អ្នកនាង​បាន​។​ ​អ្នកនាង​បញ្ជាក់​ទៀត​ថា​ ​ក្រៅពី​ការផលិត​បទចម្រៀង​ត្រៀម​ចេញ​ក្នុង​ពេល​ខាងមុខនេះ​ហើយ​ ​អ្នកនាង​ក៏​បង្ហើប​ពី​បំណង​ចង់​ប្រឡូក​ក្នុង​វិស័យ​ដីធ្លី​ពុះ​ឡូ​តិ៍​ផង​ដែរ​ ​ព្រោះ​អ្នកនាង​យល់ឃើញ​ថា​ ​សិល្បករ​ជាច្រើន​នាក់​មក​ហើយ​ ​បាន​លូកដៃ​រកស៊ី​នៅក្នុង​វិស័យ​មួយ​នេះ​ ​ហើយ​ស្រប​ពេល​ដែល​ទីផ្សារ​ដីធ្លី​កំពុងតែ​ពុះកញ្ជ្រោល​ទៀត​នេះ​ ​អ្នកនាង​ ​ខ្លួន​នឹង​ត្រៀម​ឆក់​យក​ឱ្យ​កាស​ធ្វើជា​អ្នកតំណាង​លក់​ដី​ដូច​សិល្បករ​ផ្សេងទៀត​ឱ្យ​បាន​ ​ដើម្បី​ជា​បទ​ពិ​សោ​ធម​ន៍​ក្នុង​ការ​ស៊ី​មួយ​ ​និង​ដើម្បី​ពង្រីក​មុខមាត់​បន្ថែម​ផង​ដែរ​។​

    ​សូម​រំឭក​ដែរ​ថា​ ​កាលពី​ទសវត្ស​ឆ្នាំ​ ​២០០០​ ​ឡេង​ ​មុ​ន្នី​រចនា​ ​គឺជា​ម្ចាស់​បទ​ ​«​សង្ស័យ​ថា​មានថ្មី​»​,​«​រាង​អូន​ស្អាត​ទេ​»​ ​នឹង​បទចម្រៀង​ជាច្រើន​ទៀត​ ​ក្នុង​ផលិតកម្ម​ ​ស្ទឹង​សង្កែ​ ​បទចម្រៀង​ទាំងនេះ​ ​បាន​ធ្វើឲ្យ​ផ្ទុះ​ការ​គាំទ្រ​ ​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ​ ​ក្នុង​សម័យកាល​នោះ​។​ ​មិន​តែប៉ុណ្ណោះ​ ​នាង​មិន​ត្រឹមតែ​ជាតា​រា​ចម្រៀង​នោះ​ទេ​ ​នាង​ក៏​ធ្លាប់ធ្វើ​ជាពិធី​ការិនី​ក្នុង​កម្មវិធី​ ​«​នាទី​ចុងក្រោយ​»​ ​នៅ​ប៉ុស្តិ៍​ជាតិ​កម្ពុជា​ ​(​ទទក​)​ ​ធ្លាប់​ជាតា​រា​បង្ហាញ​ម៉ូដ​ក្ន​ង​ក្រុម​ ​Cambodia​ ​និង​ធ្លាប់​បាន​ចូលរួម​សម្តែង​ភាពយន្ត​ ​ដែល​មាន​ដូចជា​ ​រឿង​ ​«​នាង​លាជ​នាង​លក្ខិ​»​ ​រឿង​ ​«​សា​យ័ន្ត​ស្នេហ៍​»​ ​រឿង​ ​«​អា​ខ្វាក់​អា​ខ្វិន​»​ ​និង​រឿង​ ​«​អាត់​បី​»​ ​ជាដើម​ ​និង​ធ្លាប់​ថត​ ​Sport​ ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ ​០១១​ ​ម្សៅ​ ​ដូ​ដូ​ ​ថៃ​ ​អ្វី​ដែល​ជោគជ័យ​ជាងគេ​នោះ​ ​គឺ​ ​Sport​ ​ស្រាបៀ​អង្គរ​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​ហ្វៃ​ ​សំអាង​។​ ​រហូតមកដល់​ពេលនេះ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​នៅតែ​រក្សា​បាន​នូវ​រូប​សម្រស់​ ​និង​ប្រជាប្រិយ​ភាព​ដដែល​ ​សព្វថ្ងៃ​នេះ​ ​ក្រៅពី​ការងារ​សិល្បៈ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​ក៏​ជា​អ្នកលក់​គ្រឿងក្រអូប​ ​និង​ផលិតផល​ម៉ា​ក​ល្បី​ៗ​ជាច្រើន​ទៀតផង​៕​

  • ក្រោយ​ទទួល​តំណែង​ទូត​សុឆន្ទៈ​ ​រុន​ ​ណា​កូ​ ​និង​កញ្ញា​ ​ភី​ ​សម័យ​ ​ត្រូវ​បាន​ម្ចាស់​គម្រោង​ដីធ្លី​មួយ​កន្លែង​ពិចារណា​ឱ្យធ្វើ​ជា​អ្នកតំណាង​ផ្សព្វផ្សាយ​

    ក្រោយ​ទទួល​តំណែង​ទូត​សុឆន្ទៈ​ ​រុន​ ​ណា​កូ​ ​និង​កញ្ញា​ ​ភី​ ​សម័យ​ ​ត្រូវ​បាន​ម្ចាស់​គម្រោង​ដីធ្លី​មួយ​កន្លែង​ពិចារណា​ឱ្យធ្វើ​ជា​អ្នកតំណាង​ផ្សព្វផ្សាយ​

    ​នា​ថ្ងៃទី​ ​28​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​គេ​បានឃើញ​វត្តមាន​ ​ទូត​សុ​ឆន្ទះ២រូប​របស់​គ្រួសារ​តារា​កម្ពុជា​មាន​ ​លោក​ ​រុន​ ​ណា​កូ​ ​និង​កញ្ញា​ ​ភី​ ​សម័យ​ ​បាន​បង្ហាញខ្លួន​ជា​សិល្បករ​កិត្តិយស​ ​ក៏ដូចជា​តារា​ល្បី​ជាច្រើន​ទៀត​ ​ដូចជា​ ​អ្នកនាង​ ​គង់​ ​សុ​ជាតិ​ ​លោក​ ​ជា​ ​វិបុល​ ​តារាចម្រៀង​សក់​សំពង​លោក​ ​វី​ ​ជីវ័ន្ត​ ​ក្រុម​សម្ដែង​របស់​លោក​ ​រតនៈ​ ​វិបុល​ ​និង​ ​តារា​សម្ដែង​ភេទ​ទី៣​ ​លោក​ ​គុន​ ​រៀម​រតនៈ អ្នកនាង ឡេង មុន្នីរចនា បាន​ចូលរួម​​ក្នុង​ពិធី​បើក​សម្ពោធ​បើក​គម្រោង​ដី​ឡូ​តិ៍​ទី២របស់​ក្រុមហ៊ុន​មាន​ពេជ្រ​ ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ៤១​ ​ម្ដុំ​ស្ពាន​គុណគ្រូ​ ​។​

    ​ក្រៅពី​មើលឃើញ​តារា​សិល្បៈ​ចូលរួម​ច្រើន​នាក់​ចូលរួម​ពិធី​នេះ​ហើយ​ ​គេ​កត់សម្គាល់​ឃើញថា​ ​តារា​សម្ដែង២រូប​ដែល​ទើប​លើក​ពាន​ប្រកួត​ឈុត​បុរាណ​ ​និង​ជា​ទូត​សុ​ឆន្ទះ​របស់​គ្រួសារ​តារា​កម្ពុជា​ ​លោក​ ​រុន​ ​ណា​កូ​ ​និង​ ​កញ្ញា​ ​ភី​ ​សម័យ​ ​បាន​បង្ហាញ​ពី​ការ​ចាប់​អា​រម្ម​ណ៍យ​លើ​វិស័យ​ដីធ្លី​មួយ​នេះ​ ​ក្រោយ​អ្នក​ទាំងពីរ​មានឱកាស​បង្ហាញខ្លួន​សម្ពោធ​គម្រោង​ដី​ឡូ​តិ៍ដ៍​ធំ​របស់​ក្រុមហ៊ុន​មួយ​នេះ​។​ ​អ្នក​ទាំងពីរ​ក៏​ក្លាយជា​តារា​រះ​ថ្មី​ ​ដែល​ទាក់ទាញ​ឱ្យ​ម្ចាស់​ ​ជំនួញ​មួយ​លើ​វិស័យ​មួយ​នេះ​ ​ចាប់អារម្មណ៍​ផង​ដែរ​។​

    លោ​ក​ ​រុន​ ​ណា​កូ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​លេចធ្លោ​ប្រចាំឆ្នាំ២០១៨​ ​និង​ជា​ម្ចាស់​ពាន​ប្រជាប្រិយ​ភាព​ប្រចាំឆ្នាំ២០១៩​ ​ដែល​ជា​ឋ​ទូត​សុឆន្ទៈ​មួយ​រូប​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ជំនួញ​ដី​ឡូ​តិ៍​គឺជា​អ្វី​ដែល​លោក​ចាប់អារម្មណ៍​ ​ទើប​លោក​សម្រេចចិត្ត​ចូលរួម​ជាតា​រា​កិត្តិយស​ ​តប​តាម​ការ​អញ្ជើញ​របស់​ម្ចាស់ភាគហ៊ុន​។​ ​លោក​ថា​សប្បាយចិត្ត​បើ​មាន​ក្រុមហ៊ុន​ដី​ឡូ​តិ៍​ណាមួយ​ជ្រើស​ជា​តំណាងក្នុង​ការ​ផ្សព្វផ្សាយ​ ​ខណៈ​ដែល​លោក​យល់ថា​ ​បើ​ក្រុមហ៊ុន​នោះ​គឺជា​ក្រុមហ៊ុន​មាន​ពេជ្រ​ ​គឺ​រឹតតែ​ធ្វើអោយ​លោក​ពេញចិត្ត​ ​ដោយសារតែ​លោក​ពេញចិត្ត​គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​ក្នុង​ប្រជុំជន​ ​និង​ជាប់​គម្រោង​ផ្លូវ៦០ម៉ែត្រ​លើ​ផ្លូវជាតិ៤១ផង​ដែរ​។​ ​ងាក​មក​ ​កញ្ញា​ ​ភី​ ​សម័យ​ ​វិញ​ ​នាង​ក៏​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​កែច្នៃ​ ​កាលពី​ឆ្នាំ២០១៨​ ​ដែ​លបាម​ចូលរួម​ជាតា​រា​កិត្តិយស​ ​បាន​បញ្ជាក់​ដែរ​ថា​ ​កញ្ញា​ពេញចិត្ត​ធ្វើជា​តំណាង​ផ្សព្វផ្សាយ​ ​បន្ទាប់ពី​កត់សម្គាល់​ថា​មុខ​ជំនួញ​នេះ​ ​តារា​សិល្បៈ​ ​ជាពិសេស​តារា​ល្បី​ ​ឱ្យ​តែ​ចូល​ប្រឡូក​ ​គឺ​កាក់កប​។​ ​កញ្ញា​ ​ថា​ខ្លួន​គឺជា​អតិថិជន​របស់​ក្រុមហ៊ុន​ ​ហើយ​កញ្ញា​កាន់តែ​ពេញចិត្ត​ ​ក្លាយជា​អ្នកតំណាង​ផ្សព្វផ្សាយ​មួយ​រូប​ ​ប្រសិនបើ​ម្ចាស់ភាគហ៊ុន​ពេញចិត្ត​ពេញ​ថ្លើម​ជ្រើសរើស​នាង​ឱ្យធ្វើ​ការ​ជាមួយ​។​

    ​លោក​ ​ខេម​ ​ម៉េ​ង​លាង​ ​ម្ចាស់ភាគហ៊ុន​ក្រុ​ហ៊ុន​ដី​ឡូ​តិ៍​មាន​ពេជ្រ​ ​និង​ជានា​យក​សហប្រតិបត្តិ​ក្រុមហ៊ុន​ ​Li​ ​Real​ ​Estate​ ​បាន​ថ្លែង​ថា​ ​គម្រោង​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​មាន​ពេជ្រ​ ​មិន​ត្រឹមតែ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​អតិថិជន​ជា​សាមញ្ញជន​ប៉ុណ្ណោះទេ​ ​សូម្បីតែ​តារា​សិល្បៈ​ក៏​ជាវ​ជាច្រើន​ឡូ​តិ៍​ ​និង​ច្រើន​រូប​ផង​ដែរ​ ​ទើប​គម្រោង​ដី​ឡូ​តិ៍​ក្នុង​គម្រោង​ទី១​ ​និង​ទី២​ ​របស់​លោក​ ​មាន​តារា​មិន​តិច​នាក់​ជា​អតិថិជន​ ​ខណៈ​ដែល​ក្នុង​ពិធីសម្ពោធ​លក់​គម្រោង​ទី២​ ​នៅក្នុង​ទីតាំង​ជាប់គ្នា​ ​ក៏​មាន​តារា​ចូលរួម​ច្រើន​នាក់​។​ ​លោក​ថា​ក្រុមហ៊ុន​នឹង​ពិចារណា​យក​តារា​សិល្បៈ​ ​ជា​តំណាង​ផ្សព្វផ្សាយ​ ​ដោយ​តារា២រូប​ ​គឺ​ ​Brand​ ​Ambassador​ ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដែល​លោក​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ថ្ងៃ​សម្ពោធ​គម្រោង​ថ្មី​ក៏​ជាមុ​ខ​សញ្ញា​។​ ​លោក​ថា​តារា​សិល្បៈ​ ​មិនថា​ល្បី​ខ្លាំង​ ​ឬ​ ​ទើបតែ​ឡើង​កូដ​ ​សុទ្ធតែ​មាន​ឥទ្ធិពល​ជួយ​អោយ​គម្រោង​ដី​ឡូ​តិ៍​ទាំង​កាន់តែ​មានទំនុក​ចិត្ត​ពីអ​តិថិ​ជន​ ​ជាពិសេស​តារា​ដែល​ជា​ ​Brand​ ​Ambassador​ ​ក្នុង​កម្មវិធី​ប្រកួត​ឈុត​បុរាណ​ ​រឹតតែ​ជា​អ្វី​ដែល​មហាជន​ចាប់អារម្មណ៍​៕​


  • គួរ​ឱ្យ​សរសើរ​ ​!​!​ ​សិល្បករ​មួយ​ក្រុម​នេះ​ ​នាំគ្នា​បង្អួត​ឈុត​បុរាណ​ខ្មែរ​ ​

    គួរ​ឱ្យ​សរសើរ​ ​!​!​ ​សិល្បករ​មួយ​ក្រុម​នេះ​ ​នាំគ្នា​បង្អួត​ឈុត​បុរាណ​ខ្មែរ​ ​

    ​តារាចម្រៀង​ ​តារា​សម្តែង​ជាច្រើន​ដួង​បាន​សហការ​គ្នា​ពាំនាំ​នូវ​ឈុត​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ ​ដើម្បី​បង្ហាញ​នូវ​វប្បធម៌​ ​និង​លើកតម្កើង​តម្លៃ​សម្លៀកបំពាក់​បុរាណ​។​ ​ការ​ដើរ​បង្ហាញ​ម៉ូដ​ឈុត​ទាំងនោះ​មើលទៅ​កាន់តែ​លេចធ្លោ​ ​ហើយ​អាច​ឱ្យ​អ្នកទស្សនា​បាន​យល់​បន្ត​ទៀតផង​។​

    ​ចាប់តាំងពី​ត្រូវ​បាន​ប្រកាស​ជា​ទូត​សុឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដើម្បី​កិច្ចការ​សង្គម​ ​គេ​ចាត់ទុកថា​ ​គឺ​ទើបតែ​ជា​លើក​ទី១ប៉ុណ្ណោះ​ ​ដែល​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ក្នុង​ឆ្នាំ២០១៨​ ​និង២០១៩​ ​បាន​បង្ហាញខ្លួន​ក្នុងនាម​ជា​ទូត​សុឆន្ទៈ​រួមគ្នា​។​ ​អ្វី​ដែល​កត់សម្គាល់​ ​គឺ​ម្ចាស់​ពាន​ទាំង២ជំនាន់​នៅក្នុង​ថ្ងៃ​នោះ​ ​សុទ្ធតែ​បង្ហាញ​ឈុត​បុរាណ​ស្រស់​ស្អាត​របស់​ខ្លួន​គ្មាន២​ ​ធ្វើ​ឱ្យ​កម្មវិធី​ទូរទស្សន៍​ ​«​រាត្រី​កម្សាន្ត​»​ ​កក្រើក​មិនធម្មតា​។​

    ​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​គឺជា​តារាចម្រៀង​សំលេង២​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ១​ ​ប្រចាំឆ្នាំ២០១៩​។​ ​លោក​គ្រង​ឈុត​ព្រះ​គ្រូ​ព្រាហ្មណ៍​ ​ដែល​ជា​គ្រូ​នៃ​អង្គ​ព្រះមហាក្សត្រ​ ​នៅក្នុង​សម័យ​អង្គរ​។​

    ​កញ្ញា​ ​ភី​យ៉ា​ ​គឺជា​តារា​សម្ដែង​ ​និង​ជា​ម្ចាស់​គ្រង​ឈុង​បុរាណ​ចំណាត់ថ្នាក់​លេខ១​ ​ប្រចាំឆ្នាំ២០១៩​។​ ​កញ្ញា​គ្រង​ឈុត​ ​អប្សរា​បាយ័ន​ ​ដែល​បាន​ចម្លង​ចេញពី​ចម្លាក់​នៃ​ប្រាសាទបាយ័ន​។​

    ​លោក​ ​រុន​ ​ណា​កូ​ ​គឺជា​ម្ចាស់​ពាន២ជំនាន់​ ​ដែល​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​លេចធ្លោ​ ​និង​ស័ក្​ដ​សម​ ​កាលពី​ឆ្នាំ២០១៨​ ​និង​ពាន​ប្រជាប្រិយ​ភាព​ប្រចាំឆ្នាំ២០១៩​ ​ក្នុងចំណោម​ម្ចាស់​ពាន​ឆ្នាំ​ចាស់​។​ ​លោក​គ្រង​ឈុត​ ​ម្កុដ​កំពូល៣​ ​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧​ ​ដែល​ព្រះអង្គ​បាន​គ្រង​នៅក្នុង​ពិធី​ឡើង​គ្រងរាជ​ ​និង​ពិធី​សំខាន់​មួយចំនួន​ក្នុង​ការគ្រប់គ្រង​ប្រទេស​។​

    ​ចំណែក​ ​អ្នកនាង​ ​ម៉ៅ​ ​ស៊ី​ណាត​ ​គឺជា​តារាចម្រៀង​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​ផ្នែក​គ្រង​ឈុត​ត្រូវ​ទម្រង់​ ​និង​លេចធ្លោ​ប្រចាំឆ្នាំ២០១៨​។​ ​អ្នកនាង​គ្រង​នៅក្នុង​ថ្ងៃនេះ​ ​គឺ​ឈុត​ទេព​ស្រី​ ​ជា​ឈុត​ព្រះនាង​ ​ឬ​ជា​អ្នកមាន​ឋានៈ​ខ្ពស់ខ្ពស់​មួយ​រូប​នៅក្នុង​សម័យ​អង្គរ​។​

    ​ឈុត​ ​បុរាណ​ ​ក៏​ត្រូវ​បាន​បង្ហាញ​ដោ​យសិ​ល្បះ​រ​ជាច្រើន​រូប​ទៀតផង​ដែរ​៕​

  • គួរ​ឱ្យ​សរសើរ​!​!​ ​តារា​ ឧសភា​ ​ជោគជ័យ​ទាំង​សិល្បៈ​ ​ជោគជ័យ​ទាំង​ការសិក្សា​និង​ទទួល​បរិញ្ញាប័ត្រ​ដល់ទៅ២​

    គួរ​ឱ្យ​សរសើរ​!​!​ ​តារា​ ឧសភា​ ​ជោគជ័យ​ទាំង​សិល្បៈ​ ​ជោគជ័យ​ទាំង​ការសិក្សា​និង​ទទួល​បរិញ្ញាប័ត្រ​ដល់ទៅ២​

    ​ជៀសវាង​ពាក្យ​គេ​ថា​អ្នក​សិល្បៈ​ ​សុទ្ធតែ​រៀន​មិនបាន​ជ្រៅជ្រះ​ ​ប្រើប្រាស់​ភាសាអង់គ្លេស​មិនបាន​ល្អ​ដូច​តារា​សាសន៍​ដទៃ​ ​តារា​ ឧសភា​ ​ព្យាយាម​រាល់ថ្ងៃ​រហូត​ទទួលជោគជ័យ​គួរឱ្យមិនសរសើរមិនបាន។ ​ក្នុងនាម​ជាតា​រា​សម្ដែង​ ​ព្រមទាំង​ជាពិធី​ករ​ផង​នោះ​ ​លោក​ ​តារា​ ​ឧសភា​ ​កំពុងតែ​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​មហាជន​ ​ដោយសារតែ​លោក​គឺជា​តារា​ប្រុស​ដែល​មាន​ទម្រង់​មុខស្រស់​ស្អាត​ទាក់ទាញ​ដូច​តារា​កូរ៉េ​ ​ជាពិសេស​គឺ​មាន​ទេពកោសល្យ​សមត្ថភាព​សម្តែង​ច្រៀង​បាន​គ្រប់​ទម្រង់​ផង​ដែរ​។​

    ​តារា​ប្រុស​ដែល​មាន​ស្បែ​កស​ស្អាត​ ​ស្នាមញញឹម​ឆក់​ទាញចិត្ត​នា​រីៗ​រូប​នេះ​ ​ត្បិត​តែ​ជាតា​រា​ដែល​ទើបតែ​ប្រឡូក​វិ​ស័យ​សិស្​បៈ​ប៉ុន្មាន​ឆ្នាំ​ ​តែ​លោក​ហាក់​មានការ​គាំទ្រ​ ​និង​មមាញឹក​ជា​ខ្លាំង​ក្នុង​ការងារ​សម្តែង​ ​ក្នុង​វិស័យ​ភាពយន្ត​ ​ថ​ត​ស្ព​ត​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ ​និង​ការ​ថតរូប​សម្អាងការ​ជាដើម​។​

    ​ជាក់ស្តែង​បើ​ទោះបីជា​លោក​មមាញឹក​ខ្លាំង​ក្នុង​ការ​សិល្បៈ​ក្តី​ ​តែ​មិន​នឹកស្មាន​សោះ​ថា​ ​តារា​ប្រុស​រូប​ស្រស់​កម្ពស់​បាន​មួយ​រូប​នេះ​ ​ថែមទាំង​មានចំណេះ​ដឹង​ជ្រៅជ្រះ​ ​រៀនចប់​ទទួល​បាន​សញ្ញាបត្រ​ក្នុង​ជំនាញ​ដ៏​ពិសេស​មួយ​សោះ​។​ដោយ​នៅក្នុង​នោះ​ ​លោក​ ​តារា​ ​ឧសភា​ ​បាន​បង្ហោះ​រូបភាព​នៃ​ការ​ទទួល​សញ្ញាប័ត្រ​ ​ព្រមទាំង​រៀបរាប់​លើ​គណនី​ហ្វេ​សប៊ុ​ក​ផ្ទាល់ខ្លួន​ផង​ដែរ​ថា​៖​ ​«​ជៀសវាង​ពាក្យ​គេ​ថា​អ្នក​សិល្បៈ​ ​សុទ្ធតែ​រៀន​មិនបាន​ជ្រៅជ្រះ​ ​ប្រើប្រាស់​ភាសាអង់គ្លេស​មិនបាន​ល្អ​ដូច​តារា​សាសន៍​ដទៃ​ ​នេះ​គឺជា​ការ​ទទួល​បរិញ្ញាប័ត្រ​លើក​ទីពីរ​របស់ខ្ញុំ​ ​លើ​មុខវិជ្ជា​ ​គ្រប់គ្រង​ពាណិជ្ជកម្ម​ ​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​ ​បន្ទាប់ពី​ខ្ញុំ​បាន​បញ្ចប់​បរិញ្ញាប័ត្រ​អក្សរ​សាស្រ្ត​អង់គ្លេស​ ​ពី​ ​IFL​ ​នៅ​ឆ្នាំ​ ​2015​។​ ​ហើយ​ពួកគាត់​ទាំង​ ​3​ ​ជា​កំលាំង​ចិត្ត​ដ៏​ធំ​ក្នុង​ការជំរុញ​ ​និង​ជ្រោមជ្រែង​ ​ឱ្យ​ខ្ញុំ​បញ្ចប់​ការសិក្សា​ទាំងពីរ​សាកល​វិទ្យាល័យ​នេះ​ ​បាន​ដោយ​ជោគជ័យ​ ​ព្រោះ​កាល​ជំនាន់​ហ្នឹង​អត់​ទាន់​ចេះ​រកលុយ​ ​មានតែ​គាត់​ហ្នឹងហើយ​ជួយ​បង់ថ្លៃ​សាលា​ឱ្យ​ ​ហិ​ហិ​ ​Without​ ​dad​ ​&​ ​mum​ ​i​ ​wouldn’t​ ​be​ ​here​ ​»​។​

  • ទម្រង់​មុខ​ទាក់ទាញ​.​.​.​តារា​សម្ដែង​វ័យក្មេង​ ​ម៉ក់​ ​ឈុន​លី​ ​ក្ដោប​ទីផ្សារ​ថ​ត​ស្ព​ត​ពាណិជ្ជកម្ម​ឱ្យ​ក្រុម​ធំៗ​ច្រើន​នៅក្នុង​ស្រុក

    ទម្រង់​មុខ​ទាក់ទាញ​.​.​.​តារា​សម្ដែង​វ័យក្មេង​ ​ម៉ក់​ ​ឈុន​លី​ ​ក្ដោប​ទីផ្សារ​ថ​ត​ស្ព​ត​ពាណិជ្ជកម្ម​ឱ្យ​ក្រុម​ធំៗ​ច្រើន​នៅក្នុង​ស្រុក

    ​ត្បិត​ទើប​ប្រឡូក​សិល្បៈ​មួយរយៈពេល​ខ្លី​ក៏​ពិតមែន​ ​ប៉ុន្តែ​តារា​សម្តែង​វ័យ១៦ឆ្នាំ​ ​ម៉ក់​ ​ឈុន​លី​ ​ក្រ​សោប​បាន​ស្ព​ត​ពាណិជ្ជ​កម្ម​ធំៗ​ក្នុង​ស្រុក​ជាច្រើន​ ​ដោយសារ​ ​រូបរាង​ ​សមត្ថភាព​ ​និង​ទេពកោសល្យ​របស់​ខ្លួន​។​

    ​តារា​ប្រុស​មុខស្រស់​រូប​នេះ​ ​បាន​បញ្ជាក់​ថា​ ​ខណៈ​ខ្លួន​បាន​រួមការ​សម្ដែងរឿង​ភាគ​ ​និង​ស្ព​ត​ពាណិជ្ជកម្ម​ក្រុម​ហ៊ុន​ធំៗ​ក្នុង​ស្រុក​ជាច្រើន​បាន​បញ្ចេញ​លើ​ទីផ្សារ​ភាគច្រើន​ ​ហើយ​គេ​តែង​សង្កេតឃើញ​វត្តមាន​តារា​សម្តែង​វ័យក្មេង​នេះ​សម្ដែង​ជាមួយ​តា​រា​ល្បី​ៗ​តែម្ដង​។​ ​ចំពោះ​តម្លៃ​ខ្លួន​យ៉ាងណា​នោះ​ ​ឈុន​លី​ ​សុំ​មិន​បញ្ជាក់​នោះ​ឡើយ​ ​ខណៈ​ទីផ្សារ​នៃ​ការ​ថ​ត​ស្ព​ត​ពាណិជ្ជកម្ម​មានសន្ទុះ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ ​ប៉ុន្តែ​សព្វថ្ងៃ​នេះ​ ​កំលោះ​សង្ហារ​រូប​នេះ​ ​មិនទាន់​ទទួល​ធ្វើជា​អ្នកតំណាង​ផ្តាច់​មុខ​ឱ្យ​ផលិតផល​ ​ឬ​ក្រុមហ៊ុន​ណាមួយ​ទេ​ ​ទោះបី​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ធ្វើការ​ទំនាក់ទំនង​រូបគេ​ក៏ដោយ​។​

    ​ក្រៅពី​ការ​សម្តែង​ការ​ថ​ត​ស្ព​ត​ពាណិជ្ជកម្ម​ ​ឈុន​លី​ ​បញ្ជាក់​ថា​ ​គេ​មាន​សមត្ថភាព​ធ្វើជា​ពិធីករ​តាមកម្ម​វិធី​បាន​ផង​ដែរ​ ​ថែមទាំង​ចូលចិត្ត​ផលិត​វីដេអូ​ខ្លី​ៗ​ថែមទៀត​ផង​។​ ​តួយ៉ាង​ ​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​ ​វីដេអូ​កំប្លែង​ស្ងួត​របស់​តារា​ ​instagram​ ​ដ៏​ល្បី​បាន​ ​ក៏​មាន​វត្តមាន​ ​ម៉ក់​ ​ឈុន​លី​ ​ចូលរួម​សម្តែង​ផង​ដែរ​។​ ​មិន​ត្រឹម​មាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​នោះ​ទេ​ ​សព្វថ្ងៃ​ ​ឈុន​លី​ ​ក៏​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​ដែរ​ ​គឺ​ការ​លក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡាញ​។​

  • បាន​ ​មុ​ន្នី​ល័ក្ខ​ ​តំណាង​ពី​កម្ពុជា​ចេញទៅ​ច្រៀង​តន្ត្រី​មិត្តភាព​អាស៊ាន​ឆ្នាំ២០១៩​ ​នៅ​ប្រទេស​ថៃ​ ​

    បាន​ ​មុ​ន្នី​ល័ក្ខ​ ​តំណាង​ពី​កម្ពុជា​ចេញទៅ​ច្រៀង​តន្ត្រី​មិត្តភាព​អាស៊ាន​ឆ្នាំ២០១៩​ ​នៅ​ប្រទេស​ថៃ​ ​

    ​តារាចម្រៀង​សំនៀង​ក្រអួន​ស្រី​ស្រស់​សោភា​ ​កញ្ញា​បាន​ ​មុ​ន្នី​ល័ក្ខ​ ​ត្រូវ​បាន​ជ្រើសរើស​ជាតា​រា​ចម្រៀង​តំណាង​ពី​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ​នៅដើម​ខែសីហា​ខាងមុខនេះ​។​ ​នាង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លើកមុខ​មាត់​ជាតិ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​នៅ​ប្រទេស​ថៃ​ដែល​មាន​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ចូលរួម​រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​។​

    ​កម្មវិធី​ប្រគំតន្ត្រី​នេះ​មានឈ្មោះ​ថា​ ​“​ការ​ប្រគំតន្ត្រី​មិត្តភាព​អាស៊ាន​ឆ្នាំ២០១៩​”​ ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​វិទ្យុ​ថៃ​ ​នៅ​ក្រោម​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋាភិបាល​។​ ​កម្មវិធី​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី០៣ខែសីហា​ ​ឆ្នាំ២០១៩នៅ​មហោស្រព​ ​Aksara​ ​King​ ​Power​ ​Building​ ​ ​នាទី​ក្រុង​បាងកក​ប្រទេស​ថៃ​ ​ក្រោម​ការចូលរួម​ពី​អ្នកចម្រៀង​ទាំង១០ប្រទេស​នៃ​តំបន់​អាស៊ាន​ ​និង​តារាចម្រៀង​មក​ពី​ប្រទេស​ចិន​ ​។​ ​កម្មវិធី​នេះ​ក៏​នឹង​ធ្វើការ​ផ្សាយ​ផ្ទាល់​ ​និង​ចាក់​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ ​វិទ្យុ​ ​និង​ទូរទស្សន៍NBT​ ​របស់​ថៃ​ផង​ដែរ​។​ ​

    ​តារាចម្រៀង​ ​បាន​ ​មុនី​ល័ក្ខ​ ​បាន​បញ្ជាក់​ថា​ ​នាង​ពិតជា​រំភើប​និង​មោទនភាព​សម្រាប់​ឱកាស​ ​ទទួល​បានការ​អញ្ជើញ​ដ៏​មាន​កិត្តិយស​មួយ​នេះ​ ​ហើយក៏​ស្ថិត​ក្នុងនាម​ជាតា​រា​ចម្រៀង​តំណាង​ពី​កម្ពុជា​។​ ​នាង​ថា​ ​នេះ​គឺជា​លើកទីមួយ​ដែល​ទទួល​បាន​ឱកាស​មួយ​នេះ​ ​ហើយ​នាង​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ដោយ​នាង​មាន​ទាំង​បទនិពន្ធ​ថ្មី​ផ្ទាល់ខ្លួន​ ​ដែល​មានខ្លឹមសារ​លើកទឹកចិត្ត​ស្ត្រី​ ​បទចម្រៀង​រួមគ្នា​ជាមួយ​តារាចម្រៀង​មក​ពី​ប្រទេស​នានា​ជាដើម​។​ ​នាង​បញ្ជាក់​ដែរ​ថា​ ​បច្ចុប្បន្ន​កំពុងតែ​មមាញឹក​ហ្វឹកហាត់​បទចម្រៀង​ទាំងនេះ​ដើម្បី​ប្រាកដ​ថា​ឲ្យ​សាក​សម​ទៅ​នឹង​កិត្តិយស​ដែល​ទទួល​បាន​។​ ​នាង​ថាតាម​ការ​គ្រោងទុក​នាង​នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​ថ្ងៃទី៣១ខែកក្កដា​ ​ឆ្នាំ២០១៩នេះ​ ​និង​ត្រូវ​ធ្វើការ​ហាត់​សម​រួមគ្នា​ជាមួយ​តារាចម្រៀង​មក​ពី​បណ្តា​ប្រទេស​នានា​ ​មុន​ពេល​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​ផ្ទាល់​បាន​មកដល់​។​ ​នាង​នឹង​ព្យាយាម​ឲ្យអស់​ពី​លទ្ធភាព​ក្នុង​ការ​ហ្វឹកហាត់​ច្រៀង​បទចម្រៀង​ផ្ទាល់ខ្លួន​ ​និង​បទចម្រៀង​រួម​ជាមួយ​តារាចម្រៀង​ក្នុង​តំបន់​ ​ហើយ​នាង​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​សម្បើម​មួយ​នេះ​៕​

  • សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​ ​ប្រកាស​រៀបចំ​ពាន​យុវជន​ថ្នាល​កម្ពុជា​ ​សម្រាប់​ឆ្នាំ2023​ ​ចំនួន​ ​4កម្មវិធី​

    សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​ ​ប្រកាស​រៀបចំ​ពាន​យុវជន​ថ្នាល​កម្ពុជា​ ​សម្រាប់​ឆ្នាំ2023​ ​ចំនួន​ ​4កម្មវិធី​

    ​នៅ​ថ្ងៃទី25​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​វេលា​ម៉ោង​ ​8.30ព្រឹក​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី​ការប្រកួត​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​ ​16​/​18ឆ្នាំ​ ​ជើងឯក​បាល់ទាត់​នារី​ ​និង​ជម្រើស​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម​ ​18ឆ្នាំ​ ​នៅ​សាល​ប្រជុំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    ​ចំពោះ​ការប្រកួត​វិញ​ ​ព្រឹត្តិ​ការណ៍​ទាំង​ ​4ខាងលើ​សម្រាប់​ឆ្នាំ2019នេះ​ ​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​រួមគ្នា​នៅ​ថ្ងៃអាទិត្យ​ ​ទី28​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ចុង​សប្ដាហ៍​នេះ​នៅ​ខេត្តកំពង់ធំ​។

    ​សម្រាប់​ការប្រកួត​ផ្នែក​បុរស​ ​យុវជន​អាយុ​ក្រោម​ ​16ឆ្នាំ​ ​មាន​ចំនួន​ ​4ពូល​ ​ពាន​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​ ​មាន​ចំនួន​ ​6ពូល​។​ ​បាល់ទាត់​នារី​អាយុ​ក្រោម​ ​18ឆ្នាំ​ ​មាន​ចំនួន​ ​2ពូល​ ​ចំពោះ​ក្រុម​ធំ​នារី​ ​មាន​ ​10ក្រុម​ ​ប្រកួត​ជា​លក្ខណៈ​លី​ក​ ​មាន​ក្រុម​ចូលរួម​ដូចជា​ ​កណ្ដាល​ ​ក្រចេះ​ ​កំពង់ធំ​ ​កំពង់ស្ពឺ​ ​សៀមរាប​ ​ភ្នំ​ពេញ​ក្រោ​ន​ ​រតនគិរី​ ​បន្ទាយមានជ័យ​ ​ស្វាយរៀង​ ​និង​កំពង់ឆ្នាំង​៕​