Author: អេបិល

  • កម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ​ ​11.1​ ​ប៊ី​លាន​ដុល្លារ​ ​

    កម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ​ ​11.1​ ​ប៊ី​លាន​ដុល្លារ​ ​

    ​កម្ពុជា​មាន​ទុនបម្រុង​អន្តរជាតិ​កើន​ដល់​ប្រមាណ​ ​11.1ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ដែល​អាច​ធានា​ការ​ចូល​ទំនិញ​ ​និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បាន​រយៈពេល​ប្រមាណ​ ​5ខែ​ ​ហើយ​កម្រិតខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​បាន​ពង្រឹង​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិន​មក​លើ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​ ​នេះ​បើ​យោង​តាម​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​។​

    ​លោកជំទាវ​ ​ជា​ ​សិរី​ ​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​បាន​ថ្លែង​ថា​៖​«​ធនាគារជាតិនៃកម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​ ​កើន​ដល់​ប្រមាណ​ ​11.1ប៊ី​លាន​ដុល្លារ​។​ ​ដូច្នេះ​ក្នុងករណី​កម្ពុជា​មាន​វិបត្តិ​ ​ឬក៏​មានការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ណាមួយ​ ​កម្ពុជា​នឹង​មានលទ្ធភាព​ទប់ទល់​បញ្ហា​ទាំងនោះ​បាន​រយៈពេល​ប្រមាណ​ ​5ខែ​ ​ដែល​អាច​ឱ្យ​រដ្ឋាភិបាល​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ ​ឬ​ចរចា​ផ្នែក​សេដ្ឋកិច្ច​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ​បាន​»​។​

    ​ ​លោកជំទាវ​ ​បាន​បន្ថែម​ថា​៖​«​ការបង្កើត​ទុនបម្រុង​អន្តជាតិ​នេះ​ ​ក៏​ជួយ​ជំរុញ​ ​និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ ​ព្រោះ​វិនិយោគិន​ទាំងនោះ​ ​នឹង​មាន​ភាព​ជឿជាក់​លើ​ប្រាក់​រៀល​របស់​ធនាគារកណ្ដាល​ ​ខណៈ​មាន​ទុនបម្រុង​ខ្ពស់​ដែល​អាច​ធានា​បាន​នូវ​ស្ថិរភាព​ហិរញ្ញ​វត្តុ​ ​និង​អត្រា​ប្តូរ​ប្រាក់​ក្នុង​ទីផ្សារ​»​។​

    ​ ​ឯកឧត្តម​ ​ជា​ ​ចាន់​តូ​ ​អគ្គ​ទេសាភិបាល​នៃ​ធនាគារជាតិ​ក៏បាន​មានប្រសាសន៍​ដែរ​ថា​៖​«​ ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ ​ដែល​ទទួល​បាន​ភាព​អំណោយផល​ទាំង2​ ​គឺ​កត្តា​ខាងក្រៅ​ ​និង​ខាងក្នុង​។​ ​


    ​1​-​កត្តា​គាំទ្រ​ខាងក្រៅ​រួមមាន​៖​ ​កំណើន​តម្រូវការ​ចំពោះ​ផលិតផល​នាំចេញ​របស់​កម្ពុជា​ ​លំហូរ​ចូល​នៃ​វិនិយោគទុន​បរទេស​ ​និង​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​។​ ​
    ​2​-​កត្តា​ខាងក្នុង​៖​ ​គឺ​ស្ថិរភាព​ដ៏​រឹងមាំ​ ​នៃ​សុខ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ភាព​អំណោយផល​នៃ​បរិយាកាស​វិនិយោគ​ ​និង​ធុរកិច្ច​ ​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន​ ​និង​ការកែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​»​។​

    ​ ​ឯកឧត្តម​ ​បាន​បញ្ជាក់​ថា​៖​«​អតិផរណា​មានកម្រិត​ទាប​ ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ​ហើយ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បាន​គរ​ពូន​ឱ្យ​កើនឡើង​ខ្ពស់​ដែល​បាន​ចូលរួម​ពង្រឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​ ​លើស​ពីនេះ​ ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​ដើរតួ​នាទី​យ៉ាងសកម្ម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​វិសមភាព​។​ ​បច្ចុប្បន្ន​ ​សេវា​ហិរញ្ញវត្ថុ​បាន​ពង្រីក​វិសាលភាព​ទូទាំង​ប្រទេស​ ​ហើយ​បាន​ផ្តល់​ឱកាស​ដល់​ប្រជាជន​កាន់តែ​ច្រើន​ក្នុង​ការពង្រីក​សកម្មភាព​សេដ្ឋកិច្ច​សម្រាប់​លើកស្ទួយ​ជីវភាពរស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​»​៕​

  • ញាក់សាច់​!​!​ ​ទើបតែ​លើក​ពាន​ឈុត​បុរាណ​ហើ​យក្ដៅៗ​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​ចេញ​បទ​ថ្មី​សិច​ស៊ី​ស្ទីល​ប្លែក​ៗ​ ​

    ញាក់សាច់​!​!​ ​ទើបតែ​លើក​ពាន​ឈុត​បុរាណ​ហើ​យក្ដៅៗ​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​ចេញ​បទ​ថ្មី​សិច​ស៊ី​ស្ទីល​ប្លែក​ៗ​ ​

    អ្នកណាមិនសរសើរ កញ្ញា វណ្ណា វត្តី ខណៈស្លៀកបុរាណចំបុរាណ លេងស្ទីលសម័យសិចស៊ីតាមកាលៈទេសៈ។

    ​គ្មាន​អ្នក​មិនដឹង​នោះ​ទេ​ ​ថា​តារា​សម្ដែង​ ​និង​ជាតា​រា​ចម្រៀង​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​បាន​ក្លាយជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ការប្រកួត​ឈុត​បុរាណ​ ​របស់​គ្រួសារ​តារា​កម្ពុជា​ ​កាលពីដើម​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​និង​ត្រូវ​បាន​តែងតាំង​ជា​ទូត​សុ​ឆន្ទ​:​ ​ផ្នែក​សប្បុរសធម៌​។​ ​ប៉ុន្តែ​មុន​នេះ​បន្តិច​កញ្ញា​ ​បាន​ចេញ​បទ​ ​“​សារ​គ្រប់​ប្រភេទ​”​ ​ដែល​ជា​ប្រភេទ​បទ​រ៉េ​ប​ ​និង​មាន​ស្ទីល​សិច​ស៊ី​ ​បែក​ស្លុយ​ញាក់សាច់​ ​ដែល​មាន​រសជាតិ​ដាច់​គ្នា​ទាំងស្រុង​ ​ពី​ការ​លេងខ្លួន​បែប​ឈុត​បុរាណ​ ​ដែល​នាង​ឈ្នះ​ពាន​។​

    ​បទចម្រៀង​ដែល​ទើប​បង្ហោះ​ក្ដៅ​ៗ​នេះ​ ​សុទ្ធតែ​ធ្វើឲ្យ​ម្នា​ក់ៗ​ភ្ញាក់​ព្រឺ​ត​ ​ដោយសារតែ​គេ​ទើបតែ​ឃើញ​នាង​លេង​ស្ទីល​ស្រគត់ស្រគំ​ ​ជាមួយនឹង​ការ​ឈ្នះ​ពាន​ ​ក្នុង​ឈុត​ព្រះនាង​ទេព​អប្សរា​ថ្មី​ៗ​។​ ​យ៉ាងណាមិញ​ស្ទីល​ថ្មី​ ​ដែល​នាង​បង្ហាញ​ឡើង​ ​ក៍​ស្ដែង​យ៉ាង​ច្បាស់​ថា​ ​នាង​ជា​សិល្ប​ការិនី​មួយ​រូប​ ​ដែល​លេងខ្លួន​បែប​ទម្រង់​បុរាណ​ក៏​ស្អាត​លេចធ្លោ​ ​និង​បែប​សម័យ​ក៍​កា​លីព​ទាន់សម័យ​ផង​ដែរ​ ​ខណ:ដែល​សមត្ថ​ភា​ពរ៉េប​ ​ក្នុង​ចម្រៀង​របស់​នាង​ ​ក៏​ពិរោះ​ប្លែក​ត្រចៀក​។​

    ​វណ្ណា​ ​វត្តី​ ​និយាយ​ថា​ ​ចម្រៀង​ ​“​សារ​គ្រប់​ប្រភេទ​”​ ​របស់​នាង​ ​ត្រូវ​បាន​រៀបចំ​តាំងពី​ពេល​មុ​នប្រទ្បង​ឈុត​បុរាណ​មក​ម្លេះ​ ​មិនមែន​ទើបតែ​ផលិត​ ​និង​ថត​ច្រៀង​ក្រោយពេល​មានឈ្មោះ​ ​ជាតា​រា​ជាប់​ពាន​ខាង​ផ្នែក​ឈុត​បុរាណ​នោះ​ទេ​។​ ​នាង​ថា​ ​ក្នុងនាម​ជា​សិល្ប​ការិនី​មួយ​រូប​ ​ត្រូវតែ​មាន​ស្ទីល​ប្លែក​ៗ​ ​កប់​សារី​បង្ហាញ​មហាជន​ ​ប៉ុន្តែ​ក៏​មិន​ហ៑ាន​សិច​ស៊ី​ហួសហេតុ​ ​ដែល​នាំឲ្យមាន​ការរិះគន់​នោះ​ដែរ​។​ ​កញ្ញា​ ​ក៏​គម្រោង​នឹង​ចេញ​បទ​យុវវ័យ​បន្តបន្ទាប់​ ​អម​ដោយ​ស្ទីល​ប្លែក​ៗ​ ​បន្ទាប់ពី​បទ​”​សារ​គ្រប់​ប្រភេទ​”​ចេញ​បង្ហោះ​វាយលុក​ទីផ្សារ​នេះ​ផង​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​តារាចម្រៀង​ ​និង​ ​ជាតា​រា​សម្ដែង​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​ត្រូវ​បាន​តែងតាំង​ជា​ទូត​សុ​ឆន្ទ​:​ ​ឬ​ ​Brand​ ​Ambassador​ ​ប្រចាំ​គ្រួសារ​រយ:ពេល​មួយឆ្នាំ​ ​ដោយ​កញ្ញា​ ​នឹង​ត្រូវ​បំពេញការងារ​ក្នុងនាម​ជា​អ្នកលើ​ក​ស្ទួយ​វប្បធម៌​ ​និង​ការងារ​សប្បុរសធម៌​ជាច្រើន​ ​ក្នុង​រយ:ពេល​ស្ថិតនៅ​ជា​ទូត​សុ​ឆន្ទ:របស់​គ្រួសារ​តារា​កម្ពុជា​នេះ​។​ ​ជាក់ស្ដែង​កញ្ញា​ ​ទើបតែ​បាន​គ្រង​ឈុត​បុរាណ​ ​បង្អួត​ពី​តំណែង​ថ្មី​របស់​ខ្លួន​ ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាច្រើន​ប៉ុស្តិ៍​ ​ជាមួយ​ម្ចាស់​ពាន​ផ្សេងទៀត​ប៉ុណ្ណោះ​៕​

     

  • កម្មវិធី​សម្ពោធ​ជំនាង​ហាង​ ​មេ​ឌាកា​ហ្វេ​ ​ដ៏​សែន​កក់ក្តៅ​

    កម្មវិធី​សម្ពោធ​ជំនាង​ហាង​ ​មេ​ឌាកា​ហ្វេ​ ​ដ៏​សែន​កក់ក្តៅ​

    កាលពីថ្ងៃអាទិត្យទី ២៨ កក្កដា ២០១៩ កន្លងទៅនេះ មេឌាកាហ្វេ បានប្រារព្ធធ្វើពិធី ឡើងជំនាងហាងរបស់ខ្លួន បន្ទាប់ពីបើកដំណើរការហាងជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨កន្លងមកនោះ  ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស មិត្តភក្ដិ បងប្អូន ញាតិមិត្តជិតឆ្ងាយ និង អតិថិជន ដែលនិយមចូលចិត្តទទួលទានកាហ្វេ និងអាហាសម្រន់ផ្សេងៗ។

    មេឌាកាហ្វេ មានកាហ្វេដ៏មានឱជារសឈ្ងុយឆ្ងាញ់ មកពីសហរដ្ឋអាមេរិក រួមផ្សំទាំងទីតាំងដ៏ពោរពេញដោយផាសុខភាពសម្រាប់ការសម្រាកលេង ការណាត់ជួបប្រជុំជាមួយអតិថិជនតូច-ធំផ្សេងៗ ហើយក៏ដូចជាអង្គុយធ្វើការងារជាមួយបរិយាកាសស្ងប់ស្ងាត់ ។  នៅក្នុងថ្ងៃឡើងជំនាងហាង នោះក៏មានការកម្មវិធីហ្គេម សប្បាយៗផ្សេងជាច្រើនដើម្បីទទួលបាននូវ រង្វាន់ ក្រមាខ្មែរ ដែលទទួលបានការឧបត្តម្ភធំ ពី វាសនា ក្រមា ។ 

    មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចទទួលទាន នូវអាហារសម្រន់ផ្សេងៗ មានដូចជា បឺហ្គឺសាច់ត្រីធុណា-គោ-មាន់ , សាច់អាំង-ប្រហិតបំពង , គ្រាប់ធញ្ជជាតិផ្សេងៗ នំកំប៉ុងដែលនាំចូលផ្តាច់មុខពីក្រុមហ៊ុនដើមផ្ទាល់ និងជាពិសេសគឺរសជាតិអំពិលឆឹងមេឌា ដ៏សែនឆ្ងាញ់ប្លែកមាត់គ្មានពីរ រួមផ្សំជាមួយឈុតអាហារសម្រន់-ភេសជ្ជ:ប្រចាំមេឌាកាហ្វេទៀតផង ។

    មេឌាកាហ្វេ រង់ចាំបម្រើលោកអ្នកពីថ្ងៃចន្ទ-អាទិត្យ ពីម៉ោង7:00ព្រឹក-18:45ល្ងាច

    សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងបានតាមរយ:ទូរសព្ទលេខ: 087 766 278 / 0769 666 278 / 086 777 278 ។

  • Oppo​ ​Reno​ ​10x​ ​Zoom​ ​ម៉ូដែល​ពិសេស​ ​FC​ ​Barcelona​ ​Edition​ ​នឹង​ប្រកាស​តម្លៃ​ឆាប់​ៗ​នេះ​

    Oppo​ ​Reno​ ​10x​ ​Zoom​ ​ម៉ូដែល​ពិសេស​ ​FC​ ​Barcelona​ ​Edition​ ​នឹង​ប្រកាស​តម្លៃ​ឆាប់​ៗ​នេះ​

    ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ ​Oppo​ ​បាន​បញ្ចេញ​ផលិតផល​ថ្មី​ម៉ូដែល​ពិសេស​ដែល​មានត្រឹមតែ​ ​68គ្រឿង​ប៉ុណ្ណោះ​ ​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​ ​ហើយ​មានតែ​នៅ​លើ​ ​OPPO​ ​Reno​ ​FC​ ​Barcelona​ ​Edition​ ​តែ​ ​1គត់​។​

    ​OPPO​ ​Reno​ ​10X​ ​Zoom​ ​FC​ ​Barcelona​ ​Edition​ ​មាន​លក្ខណ​សម្បតិ្ត​ដូចគ្នា​ទៅ​នឹង​ស៊េរី​ ​OPPO​ ​Reno​ ​10X​ ​ZOOM​ ​ធម្មតា​ដែរ​ ​គ្រាន់តែ​វា​មាន​រូបរាង​ទាក់ទាញ​ជាង​ ​ជាមួយនឹង​ការផលិត​មានកំណត់​ ​វា​មាន​អេក្រង់​លាត​ពេញ​ ​ទំហំ​ ​6.6អ៊ីញ​ ​ជា​ប្រភេទ​កញ្ចក់​ ​AMOLED​ ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ​Full​ ​HD​+​ ​និង​មានកម្រិត​ ​Aspect​ ​Ratio​ ​19.5​:​9​ ​ឯ​ផ្ទៃ​ខាងមុខ​របស់​វា​អាច​លាត​បាន​ដល់ទៅ​ ​93.1ភាគរយ​ ​និង​ការពារ​ដោយ​កញ្ចក់​ ​Gorilla​ ​Glass​ ​6​ ​ជំនាន់​ក្រោយ​ផង​ដែរ​។​

    ​សម្រាប់​កាមេរ៉ា​ ​3គ្រាប់​នៅ​ផ្នែក​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីនេះ​ ​រួមមាន​កាមេរ៉ា​ទំហំ​ ​48​ ​MP​ ​ជា​កាមេរ៉ា​មេ​ ​ប្រើ​ប្រាស់​សេន​ស័រ​ ​Sony​ ​IMX586​ ​មានកម្រិត​ ​Aperture​ ​f​/​1.7​ ​កាមេរ៉ា​ទំហំ​ ​8MP​ ​ជា​កាមេរ៉ា​ពង្រីក​មុំ​ថត​ ​ឬ​ ​(​Wide​ ​Angle​ ​Camera​)​ ​ ​បូក​ជាមួយនឹង​កាមេរ៉ា​ទំហំ​ ​13MP​ ​ជា​កាមេរ៉ា​ ​Zoom​ ​ប្រវែង​វែង​ ​ឬ​ ​(​Telephoto​ ​Camera​)​ ​ផ្សំនឹង​មុខងារ​ ​OIS​ ​(​Optical​ ​Image​ ​Stabilization​)​ ​ដើម្បី​កាត់បន្ថយ​រំ​ញ័រ​ផង​ដែរ​។

    ​រី​ឯកា​មេ​រ៉ា​ខាងមុខ​វិញ​ ​នៅតែ​រក្សា​ទម្រង់​ដដែល​ ​គឺ​ទំហំ​ ​16MP​ ​អម​ដោយ​ ​Flash​ ​LED​ ​1គ្រាប់​ ​ដោយ​ផុស​ចេញ​មក​ក្រៅ​បែប​បញ្ឆិត​ដូច​ទ្វារ​ថ​យន្ត​ស្ព័​រត​ម្លៃ​ថ្លៃ​។​

    ​ចំពោះ​តម្លៃនឹង​ប្រកាសនា​ពេល​ឆាប់​ៗ​ខាងមុខនេះ​.​.​.​

  • Apple​ ​ប្រកាស​គម្រោង​ទិញ​យក​ ​Modem​ ​ស្មា​ត​ហ្វូ​ន​ ​Intel​ ​តម្លៃ​ ​1ពាន់​លាន​ដុល្លារ​

    Apple​ ​ប្រកាស​គម្រោង​ទិញ​យក​ ​Modem​ ​ស្មា​ត​ហ្វូ​ន​ ​Intel​ ​តម្លៃ​ ​1ពាន់​លាន​ដុល្លារ​

    ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​អាមេរិក​ ​Apple​ ​បាន​ប្រកាស​ពី​គម្រោង​ទិញ​យក​ ​Modem​ ​ស្មា​ត​ហ្វូ​នរ​បស់​ក្រុមហ៊ុន​ ​Intel​ ​ក្នុង​តម្លៃ​ ​1ពាន់​លាន​ដុល្លារ​។​ ​

    ​យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ ​Apple​ ​មិនបាន​ប្រាប់​ទេ​ថា​ ​Modem​ ​5G​ ​នឹង​រួចរាល់​នៅពេល​ណា​។​ ​ដោយ​ ​Apple​ ​ចង់ឱ្យ​ ​Modem​ ​5G​ ​របស់​ខ្លួន​រួចរាល់​សម្រាប់​ប្រើលើ​ផលិតផល​នៅ​ត្រឹម​ឆ្នាំ2021​។​ ​

    ​បើ​ប្រៀបធៀប​នឹង​ ​Intel​ ​វិញ​ ​ក៏​ធ្លាប់​បាន​បង្ហាញ​ពី​គោលដៅ​ដែរ​ថា​ ​នឹង​បញ្ចេញ​ ​Modem​ ​5G​ ​នៅ​ឆ្នាំ2020​។​ ​ការទិញ​យក​នេះ​មានន័យថា​ ​Apple​ ​អាច​ទទួល​បាន​ប៉ាតង់​រាប់ពាន់​ ​និង​បុគ្គលិក​ប្រហែល​ ​2,200នាក់​ ​ដើម្បីនឹង​ជួយ​ដល់​ការផលិត​ ​Modem​ ​5G​។​

    ​ការ​ពន្យារពេល​ ​អាច​ឱ្យ​ ​Apple​ ​អភិវឌ្ឍ​ ​Modem​ ​5G​ ​ឱ្យ​បាន​កាន់តែ​ល្អ​ ​មុន​បញ្ចេញ​វា​ទៅលើ​ទីផ្សារ​ ​តែ​គេ​មិនបាន​បញ្ជាក់​នោះ​ទេ​ថា​ ​ផលិតផល​ ​5G​ ​ដំបូង​របស់​ ​Apple​ ​គឺជា​ ​iPhone​ ​ឬ​ ​iPad​៕​

  • កម្ពុជា​ធ្លាក់​មក​លេខ170​ ​ក្នុង​តារាង​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក​

    កម្ពុជា​ធ្លាក់​មក​លេខ170​ ​ក្នុង​តារាង​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​FIFA​ ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៃ​តារាង​ចំណាត់ថ្នាក់​ក្រុមជម្រើសជាតិ​បាល់ទាត់​ទូទាំង​ពិភពលោក​ ​ដោយ​ក្នុង​នោះ​ដែរ​ ​កម្ពុជា​បាន​ធ្លាក់​ ​1ចំណាត់ថ្នាក់​។​

    ​ការ​ធ្លាក់​ចំណាត់ថ្នាក់​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ពី​លេខ169​ ​មក​ឈរ​នៅ​លំដាប់​លេខ170​ ​ក្នុងចំណោម​ ​211ប្រទេស​ទូទាំង​ពិភពលោក​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមជម្រើសជាតិ​កម្ពុជា​ត្រូវ​មាន​ភារកិច្ច​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី2​ ​នៃ​ពានរង្វាន់​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែកញ្ញា​តទៅ​ ​ដោយ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​ជាមួយ​ ​អ៊ឺ​រង់​ ​អ៊ឺ​រ៉ា​ក់​ ​បារ៉ែន​ ​និង​ហុងកុង​៕​


  • កម្ពុជា​បរាជ័យ​លើកដំបូង​ក្នុង​ជំនួប​ជាមួយ​អូស្ត្រាលី​ក្នុង​ពានរង្វាន់​ ​AFF​ ​U15​ ​Boy’s​ ​Championship​ ​2019​

    កម្ពុជា​បរាជ័យ​លើកដំបូង​ក្នុង​ជំនួប​ជាមួយ​អូស្ត្រាលី​ក្នុង​ពានរង្វាន់​ ​AFF​ ​U15​ ​Boy’s​ ​Championship​ ​2019​

    ​ពានរង្វាន់​ ​AFF​ ​U15​ ​Boy’s​ ​Championship​ ​2019​ ​បាន​ចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃទី28​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នៅ​ខេ​ត្ត​ឈុ​នបុរ៊ី​ ​នៃ​ប្រទេស​ថៃ​ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែសីហា​ ​ឆ្នាំ2019នេះ​ ​ដែល​កម្ពុជា​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយនឹង​អូស្ត្រាលី​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​ឡាវ​ ​និង​ម្ចាស់ផ្ទះ​ថៃ​។​

    ​ការប្រកួត​ដែល​ប្រើ​រយៈពេល​តែ​ ​80នាទី​នេះ​ ​បាន​បញ្ចប់​ដោយ​លទ្ធផល​ ​1ទល់3​ ​នៅ​លើ​ទីលាន​ ​Institute​ ​of​ ​Physical​ ​Education​ ​Chonburi​ ​Campus​ ​2​ ​(​ ​IPE2​ ​)​ ​ខណៈ​នៅ​វគ្គទី1​ ​ក្រុម​ទាំង​ស្មើគ្នា​ ​០ទល់០​។​ ​ស្រប​ពេល​ដែល​ ​1គូ​ទៀត​រវាង​ ​U​-​15​ ​ម៉ាឡេស៊ី​ ​ជាមួយ​ ​U​-​15​ ​ប្រ៊ុយណេ​ ​បាន​បញ្ចប់​ទៅ​ដោយ​ម៉ាឡេស៊ី​ឈ្នះ​ក្នុង​លទ្ធផល​ ​8ទល់០​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​ជា​ការប្រកួត​លើកដំបូង​របស់​កម្ពុជា​ក្នុង​ពានរង្វាន់​នេះ​ ​ដែល​ការប្រកួត​បន្ទាប់​ទៀត​ ​កម្ពុជា​ត្រូវ​ជួប​ជាមួយនឹង​ម្ចាស់​ជើងឯក​ចាស់​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី30​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ខាង​មុន​នេះ​ ​មុននឹង​បន្ត​ជួប​ក្រុម​ខ្លាំង​ៗ​ផ្សេងទៀត​៕​


  • សមាគម​ ​CVEA​ ​បើក​វេទិកា​ស្ដីពី​ ​«​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​បាន​ប្រាក់ចំណេញ​ខ្ពស់​»​

    សមាគម​ ​CVEA​ ​បើក​វេទិកា​ស្ដីពី​ ​«​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​បាន​ប្រាក់ចំណេញ​ខ្ពស់​»​

    សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​ឬ​ ​CVEA​ ​បាន​បើក​វេទិកា​មួយ​ស្ដីពី​ ​«​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​»​ ​ក្រោម​ការចូលរួម​ពីសំណាក់​តំណាង​ក្រុមហ៊ុន​ ​ភ្នាក់ងារ​ ​និង​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​ក្នុង​វិស័យ​អចលនទ្រព្យ​ប្រមាណ​ ​300នាក់​ ​ជា​ការចូលរួម​ជំរុញ​ ​និង​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ ​និង​ប្រកបដោយ​ភាពរឹងមាំ​។​

    លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​ទោះបីជា​មិនបាន​ផ្តល់​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​វិស័យ​អចលនទ្រព្យ​ឱ្យ​បាន​ទូលាយ​ទាំងអស់​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​គឺជា​ការចែក​រំលែក​បទ​ពិសោធ​ដែល​បណ្តា​អ្នកជំនាញ​ ​និង​អ្នក​ធ្លាប់​ទទួល​បាន​ជោគជ័យ​នៅក្នុង​វិស័យ​មួយ​នេះ​ ​ដើម្បី​ចូលរួម​ពង្រឹងគុណភាព​ក្នុង​ការ​ចេះ​វាយតម្លៃ​អចលនទ្រព្យ​ ​និង​ការសម្រេច​ចិត្ត​មុន​ពេល​វិនិយោគ​។​

    លោក​ ​ម៉ាន់​ ​ចាន់​ឌី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Premium​ ​Housing​ ​Co​,​ ​Ltd​ ​ ​បាន​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​អចលនទ្រព្យ​ឆ្លាតវៃ​ ​ទាមទារ​ឱ្យ​អ្នក​វិនិយោគ​មាន​ភាព​អត់ធ្មត់​ ​ព្រោះ​ការ​វិនិយោគ​មិនមែន​ជា​រឿង​ប្រថុយប្រថាន​នោះ​ទេ​ ​ព្រោះ​ការ​វិនិយោគ​បែប​ប្រថុយប្រថាន​ ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ ​ប៉ុន្តែ​អ្នក​វិនិយោគ​ឆ្លាតវៃ​ពួកគេ​តែងតែ​អនុវត្ត​រូបមន្ត​ពិសេស​របស់​គេ​។​

    លោក​បាន​បន្ត​ថា​៖​«​ដើម្បី​រកបាន​តម្លៃ​អចលនទ្រព្យ​ទាប​ជាង​ទីផ្សារ​។​ ​អ្នកភូមិ​ ​អ្នកជិតខាង​ ​និង​មេភូមិ​ដែល​ស្ថិតនៅ​ក្បែរ​ទីតាំង​អចលនទ្រព្យ​ដែល​យើង​ចង់​ទិញ​ ​គឺជា​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ជាងគេ​ ​ដើម្បី​ដឹងពី​តម្លៃ​អចលនទ្រព្យ​នោះ​ ​និង​ដឹងពី​ម្ចាស់​អចលនទ្រព្យ​នោះ​ថា​ជាប់បំណុល​ ​ឬ​យ៉ាងណា​?​។​ ​អចលនទ្រព្យ​ខ្លះ​ ​ត្រូវការ​ចំណាយពេល​ ​1ឆ្នាំ​ ​ឬ​ច្រើនជាង​នេះ​ ​ដើម្បី​ទិញ​បាន​តម្លៃ​ទាប​ ​ឬនៅ​រក្សា​តម្លៃ​ដដែល​។​ ​ម្ចាស់​អចលនទ្រព្យ​តែងតែ​ចង់បាន​តម្លៃ​ថ្លៃ​ ​ហើយ​អ្នកទិញ​តែងតែ​ចង់បាន​តម្លៃ​ទាប​ជាង​ទីផ្សារ​ ​ហេតុនេះ​អ្នក​វិនិយោគ​ ​ឬ​អ្នកទិញ​ត្រូវ​កា​រកា​រច​ចារ​ដើម្បី​ទទួល​បាន​តម្លៃ​ល្អ​»​។​

    លោក​ ​សន​ ​សៀប​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​KEY​ ​Real​ ​Estate​ ​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ​នៅតែ​បន្ត​ភាព​រីកចម្រើន​ដដែល​។​ ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ចូលរួម​យ៉ាង​ខ្លាំង​នៅក្នុង​កំណើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​មួយភាគធំ​ ​គឺ​ក្រុមហ៊ុន​ចិន​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​ពឹង​អាស្រ័យ​ទៅលើ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ពេក​នោះ​ទេ​»​។​

    លោក​ ​ព្រាប​ ​កុល​ ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ ​ ​បាន​មានប្រសាសន៍​ថា​ ​EBA​ ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​កាដូ​មួយ​ ​ដែល​សហភាព​អឺរ៉ុប​ផ្តល់​ជូន​បណ្តា​ប្រទេស​ទាំងឡាយ​ណា​ដែល​ក្រីក្រ​ ​និង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​តែប៉ុណ្ណោះ​។​ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​វា​ជះឥទ្ធិពល​ខ្លាំង​ ​និង​ដំបូង​គេ​បំផុត​ ​គឺ​វិស័យ​កាត់ដេរ​។​ ​ចំពោះ​វិស័យ​អចលនទ្រព្យ​ ​ទោះជា​មិន​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ​ ​ក៏​ហាក់​មិន​មាន​ឥទ្ធិពល​អវិជ្ជមាន​អ្វី​ដែរ​ ​ព្រោះ​វា​ជាសកម្ម​ភាព​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​ ​ដែល​មិនមែន​ជា​ការនាំចេញ​នោះ​ទេ​»​។​

    លោក​ប្រធាន​សមាគម​ ​CVEA​ ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ​នៅតែ​មានការ​វិវឌ្ឍ​ល្អ​ប្រសើរ​ ​ហើយ​លំហូរ​ទុន​វិនិយោគ​បាន​បន្ត​កើនឡើង​ ​ដែល​មិន​មាន​សញ្ញា​ណាមួយ​គួរ​ឱ្យ​បារម្ភ​នោះ​ទេ​ ​ហេតុនេះ​ទោះបី​ជា​ប្រព័​ន្ឋ​ ​EBA​ ​នឹង​ត្រូវ​ដក​ក៏ដោយ​ ​ក៏​មិន​មានផល​ប៉ះពាល់​ដល់​វិស័យ​នេះ​ទេ​ ​ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​កំណើន​ ​ធ្វើ​ឱ្យប្រាក់​ចំណូល​ប្រជាពលរដ្ឋ​កើនឡើង​ ​ហេតុនេះ​អំណាច​នៃ​ការទិញ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ដដែល​។​
    ​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​បន្ត​ទៀត​ថា​៖​«​កម្ពុជា​នៅ​មាន​សក្ដានុពល​ល្អ​ច្រើន​ ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​នានា​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ ​ដែល​បណ្តា​អ្នក​វិនិយោគ​ ​និង​ក្រុមហ៊ុន​អន្តរជាតិ​នានា​ប្រាថ្នា​ចូល​មករ​ក​ស៊ី​ជាមួយ​ដើម្បី​ទួល​បានផល​ប្រយោជន៍​ត្រឡប់ទៅវិញ​។​ ​ប្រទេស​មួយ​ដែល​មានផល​ប្រយោជន៍​នៅក្នុង​ការ​ធ្វើជំនួញ​ ​វា​នឹង​ទាក់ទាញ​បណ្តា​អ្នក​វិនិយោគ​ចូល​មក​ដោយ​ស្វ័យប្រវត្តិ​ ​ដូច្នេះ​ការ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ​ហាក់​មាន​ឥទ្ធិពល​តិចតួច​បំផុត​មក​លើ​វិស័យ​មួយ​នេះ​»​។​

    សូម​បញ្ជាក់​ថា​ ​កម្មវិធី​នេះ​ ​មាន​លោក​ ​យិន​ ​លាង​គង់​ ​ស្ថាបនិក​ ​និង​ជា​អគ្គនាយក​គេហទំព័រ​ ​www.propertyarea.asia​ ​ដែល​ជា​អ្នកសម្របសម្រួល​ ​និង​អ្នកជំនាញ​ ​4រូប​ ​ជា​វាគ្មិន​ ​គឺ​លោក​ ​ម៉ាន់​ ​ចាន់​ឌី​ ​លោក​ ​សន​ ​សៀប​ ​លោក​ ​ព្រាប​ ​កុល​ ​ ​និង​លោក​ ​ច្រឹក​សុ​ខ​នីម​ ​ជា​អ្នកបកស្រាយ​ពី​គន្លឹះ​ក្នុង​ការវាយតម្លៃ​អចលនទ្រព្យ​ ​ដើម្បី​ឱ្យ​អ្នកចូលរួម​ស្វែងយល់​ ​ដែល​អាច​ឈាន​ទៅ​រក​ការសម្រេច​ចិត្ត​មុន​ពេល​វិនិយោគ​ដើម្បី​អាច​ចៀស​ផុត​ពី​ហានិភ័យ​ ​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ ​និង​ទទួល​បានផល​ចំណេញ​ខ្ពស់​៕

  • ប្រវត្តិ​ជូរចត់​តស៊ូ​ប្រឹងប្រែង​របស់​កូនខ្មែរ​ ​«​The​ ​Donut​ ​King​ ​Ted​ ​Ngoy​»​ ​ត្រូវ​បាន​ផលិតករ​អាមេរិក​ទិញ​សិទ្ធ​ផលិត​ជា​ភាពយន្ដ​ធំ​ ​

    ប្រវត្តិ​ជូរចត់​តស៊ូ​ប្រឹងប្រែង​របស់​កូនខ្មែរ​ ​«​The​ ​Donut​ ​King​ ​Ted​ ​Ngoy​»​ ​ត្រូវ​បាន​ផលិតករ​អាមេរិក​ទិញ​សិទ្ធ​ផលិត​ជា​ភាពយន្ដ​ធំ​ ​

    ​យោង​តាម​ការ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី២៩​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នា​ហាង​កាហ្វេ​មួយ​កន្លែងនៅ​ភ្នំពេញថ្មី​ម្សិលមិញ​នេះ​ ​រឿង​ជីវិត​ពិត​របស់​ជនជាតិ​ខ្មែរ​មួយទៀត​ហើយដែល​ត្រូវ​បាន​ផលិតករ​អាមេរិក​យក​ទៅ​ផលិត​ចេញ​ជា​ខ្សែភាពយន្ត​ដោយ​ត្រៀម​នឹង​បញ្ចប់​ការ​ថត​នៅ​ចុងឆ្នាំ២០១៩​ ​ខាងមុខនេះ​ហើយ​។​

    ​ភាពយន្ត​ខ្មែរ​ទី២​ ​បន្ទាប់ពី​រឿង​ ​“​មុនដំបូង​ខ្មែរក្រហម​សម្លាប់​លោកប៉ា​ខ្ញុំ​”​ ​របស់​តា​រាហូ​លី​វូដ​អ្នកនាង​ ​អែន​ជេ​លី​ណា​ ​ជូ​លី​ ​នោះ​មាន​ចំណងជើង​ថា​ ​“​ ​The​ ​Donut​ ​King​ ​Ted​ ​Ngoy​”​ ​ជា​រឿង​ជីវិត​ពិត​របស់​លោក​ ​តឹក​ ​ង៉ូយ​ ​ដែល​បាន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅ​រស់នៅ​អាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ ​នៅក្នុង​វេទិកា​សន្និ​សីត​កាសែត​នោះ​ ​គេ​ឃើញ​ផលិតករ​កម្ពុជា​ ​បរទេស​ ​តា​រាៗ​និង​ភ្ញៀវ​កិត្តិយស​ដែល​សុទ្ធសឹង​ជា​អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត​កុះករ​បាន​ចូលរួម​។​

    ​លោក​ ​តឹក​ ​ង៉ូយ​ ​បាន​ថ្លែង​បញ្ជាក់​ថា​ក្រោយពី​លោក​ត្រូវ​បាន​និរទេស​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​លោក​ក៏បាន​បម្រើការ​នៅក្នុង​ហាង​លក់​នំ​ដូណាត់​ ​ហើយដោយ​ការ​ខិតខំ​ប្រឹងប្រែង​លោក​ក៏​ត្រូវ​បាន​ថៅកែ​ប្រគល់​តំណែង​ជា​អ្នកគ្រប់គ្រង​ហាង​នៅ​រយៈពេល៣ខែក្រោយ​។​ ​បន្តបន្ទាប់​មក​ ​លោ​ក​ក៍​ប្រឹង​សន្សំ​លុយ​ហើយ​ទិញ​បាន​ហាង​ដូណាត់​មក​ធ្វើអាជីវកម្ម​ផ្ទាល់ខ្លួន​ ​ដោយ​លោក​ប្រើ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ ​ក៏​ពង្រីក​សាខា​កើន​ដល់៧០​-​៨០ទីតាំង​ ​និង​បាន​បំផុស​ឱ្យ​ខ្មែរ​ៗ​កាន់តែ​ច្រើន​បើក​ជំនួញ​លក់​នំ​ដូណាត់​ ​រហូត​ធ្វើ​ឱ្យ​ហាង​នំ​ដូណាត់​រាល់ថ្ងៃ​គឺ​ថៅកែ​ជា​ជនជាតិ​ខ្មែរ​ ​មិន​ក្រោម៨០ភាគរយ​។​ ​

    ​ដោយសារតែ​ភាព​ជោគជ័យ​នេះ​ ​ទើប​ខ្សែជីវិត​តស៊ូ​របស់​លោក​ត្រូវ​បាន​យក​មក​ចងក្រង​ជា​ប្រលោមលោក​ ​ដែល​មានឈ្មោះ​ ​The​ ​Donut​ ​King​ ​Ted​ ​Ngoy​ ​ជា​ភាសាអង់គ្លេស​ ​និង​ជា​ភាសាខ្មែរ​ ​ខណៈ​ដែល​ប្រលោមលោក​នេះ​ ​ក្រោយពី​បោះពុម្ព​លក់​ ​ក៏​ទទួល​បានការ​គាំទ្រ​រហូត​ផលិតករ​មួយ​ក្រុម​នៅ​អាមេរិក​សុំ​សិទ្ធិ​ផលិត​ជា​ភាពយន្ត​។​ ​មកទល់​ពេលនេះ​ ​លោក​ថា​ផលិតករ​បរទេស​បាន​សិក្សា​ទីតាំង​ ​និង​ដំណើរការ​ចេញ​ថត​បាន​ខ្លះ២ហើយ​សម្រាប់​ប្លង់​លើទឹក​ដី​អាមេរិក​ ​ដោយ​គ្រោង​នឹង​ជ្រើសរើស​តួ​ពាក់ព័ន្ធ​ ​ហើយ​ថត​បញ្ចប់​សាច់រឿង​សម្រាប់​ប្លង់​នៅ​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​ ​ដើម្បី​អាច​ឱ្យ​ភាពយន្ត​ទាំងមូល​អាច​ដាក់​បញ្ចាំង​លើ​ទីផ្សារ​អាមេរិក​បាន​នៅដើម​ឆ្នាំក្រោយ​។​ ​លោក​មិនទាន់​ដឹង​ថា​ភាពយន្ត​មួយ​នេះ​ ​នឹង​ដំណើរការ​ដាក់​បញ្ចាំង​នៅ​ទីផ្សារ​កម្ពុជា​ដូចគ្នានឹង​រឿង​ ​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​»​ ​ឬ​ ​យ៉ាងណា​នោះ​ទេ​ ​ប៉ុន្តែ​យោង​តា​មកា​រច​ចារ​គឺ​ក្រោយ​ផលិត​ជា​ភាពយន្ត​នឹង​យក​ទៅ​បញ្ចាំង​លក់​សំបុត្រ​នៅ​អាមេរិក​ ​និង​ប្រទេស​មួយចំនួន​ ​ខណៈ​ដែល​លោក​ប្រាប់​ថា​ ​លោក​ដែល​ជា​ម្ចាស់​សាច់រឿង​ ​ទទួល​បាន​ប្រាក់កម្រៃ​មួយ​ពីលើ​ការ​ធ្វើអាជីវកម្ម​នេះ​។​ ​

    ​លោក​ ​តឹក​ ​ង៉ូយ​ ​ដែល​ត្រូវ​ជនជាតិ​ខ្មែរ​នៅ​អាមេរិក​ឱ្យ​រហស្សនាម​ថា​ ​ជា​ស្ដេច​នំ​ដូណាត់​ ​បាន​បង្ហាញ​ពី​មោទនភាព​យ៉ាង​ខ្លាំង​ ​ដែល​ខ្សែជីវិត​របស់​លោក​ត្រូវ​បាន​ផលិតករ​បរទេស​ ​យក​មក​ផលិត​ជា​ភាពយន្ត​ខ្នាត​ធំ​ ​ដែល​តាម​គម្រោង​គឺ​ចំណាយ​ចន្លោះ​ពី៥០ម៉ឺន​ ​ទៅ១លាន​ដុល្លារ​។​ ​សាច់​រឿ​ថង​ក៏​នឹង​ក្លាយជា​ភាពយន្ត​និយាយ​ពី​ជនជាតិ​ខ្មែរ​ ​និង​ពី​កម្ពុជា​ថ្មី​មួយទៀត​ ​ដើម្បី​បង្ហាញ​អោយ​ពិភពលោក​កាន់តែ​ស្គាល់​ពី​កម្ពុជា​ផង​ដែរ​៕​



  • លទ្ធផល​ការ​ចាប់ឆ្នោត​វគ្គ​ ​8ក្រុម​ ​ពានHUN​ ​SEN​ ​CUP​ ​ចេញ​ហើយ​ ​ដោយ​ការប្រកួត​នឹង​ធ្វើឡើង​ចំនួន​ ​2ជើង​

    លទ្ធផល​ការ​ចាប់ឆ្នោត​វគ្គ​ ​8ក្រុម​ ​ពានHUN​ ​SEN​ ​CUP​ ​ចេញ​ហើយ​ ​ដោយ​ការប្រកួត​នឹង​ធ្វើឡើង​ចំនួន​ ​2ជើង​

    ​កាលពី​ព្រឹកមិញ​នេះ​ ​ការ​ចាប់ឆ្នោត​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ឆ្នាំ2019​ ​វគ្គ1​/​4​ ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ ​ដោយក្រុម​នី​មួយ​ៗ​នឹង​ត្រូវ​ប្រកួត​ ​2ជើង​ ​ដោយ​ជើង​ទី1​ ​ធ្វើ​នៅ​ថ្ងៃទី7​ ​និង​ ​8​ ​ខែសីហា​ ​ឆ្នាំ2019​ ​ខណៈ​ដែល​ជើង​ទី2​ ​ធ្វើឡើង​នៅ​ថ្ងៃទី20​ ​និង​ ​21​ ​ខែសីហា​ ​ឆ្នាំ​ដដែល​។​

    ​ខាងក្រោម​នេះ​ជា​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​បែងចែក​ការប្រកួត​ ៖
    ​ក្រុម​សូល​ទី​ឡូ​អង្គរ​ ​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​បឹង​កេត​
    ​ក្រុម​ក្រសួងការពារជាតិ​ ​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​ភ្នំ​ពេញ​ក្រោ​ន​
    ​ក្រុម​វិសាខា​ ​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​
    ​ក្រុម​អង្គ​រថា​យហ្គឺរ​ ​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​