Author: អេបិល

  • ប្រឡូក​សិល្បៈ​ ​១០​ ​ឆ្នាំ​ ​ដួង​ ​ម៉ា​និច​ ​សារភាពថា​ទើបតែ​បាន​ប៉ះពាល់​ ​សេង​ ​មង្គល​

    ប្រឡូក​សិល្បៈ​ ​១០​ ​ឆ្នាំ​ ​ដួង​ ​ម៉ា​និច​ ​សារភាពថា​ទើបតែ​បាន​ប៉ះពាល់​ ​សេង​ ​មង្គល​

    ​នៅ​ព្រឹក​ថ្ងៃទី​ ​២​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩​ ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​រៀបចំ​ពិធី​ក្រុងពាលី​រឿង​ភាគ​ថ្មី​មួយទៀត​ហើយ​ ​មាន​ចំណងជើង​ថា​ ​«​អន្ទាក់​ស្នេហ៍​»​ ​ដែល​មាន​តារា​ឯក​ប្រុសស្រី​ចូលរួម​ក្រុង​ពលី​ដូចជា​ ​សេង​ ​មង្គល​ ​ដួង​ ​ម៉ា​និច្ច​ ​ប៉ែន​ ​សុ​ផា​នី​ ​ញឹម​ ​ចាន់​ថន​ ​ចាន់​ ​ស្រីរត្ន័​ ​យុទ្ធ​ ​ឋានៈ​ ​កញ្ញា​ម៉ូ​នណា​ ​ព្រមទាំង​តារា​សិល្បៈ​ជាច្រើន​ដួង​ទៀត​។​

    ​ក្នុង​រឿង​«​អន្ទាក់​ស្នេហ៍​»​របស់​ប៉ុស្តិ៍​លេខ៥​ ​អ្វី​ដែល​ប្លែក​សម្រាប់​តួឯក​ប្រុសស្រី​ ​គេ​ស្រាប់តែ​ឃើញ​តារា​លេចធ្លោ​ ​ដួង​ ​ម៉ា​និច្ច​ ​និង​ប្រុស​ស្អាត​លោក​ ​សេង​ ​មង្គល​ ​ប៉ះ​គ្នា​ដែល​រិត​តែ​ធ្វើឲ្យ​ផ្ទៃរឿង​ខាងលើ​ ​ពិតជា​កន្ត្រាក់​ការ​ទាក់ទាញ​ ​ព្រោះ​អ្នក​ទាំង២មាន​ប្រវត្តិ​យល់ដឹង​ពី​ល្បិច​សម្តែង​ច្រើន​។​ ​ដូចនេះ​ទស្សនិកជន​ ​ដែល​គាំទ្រ​រឿង​ភាគ​ប៉ុស្តិ៍​លេខ៥កន្លងមក​ ​ពិតជា​ទទួល​បាន​រសជាតិ​ថ្មី​ម្តង​ទៀត​ជាក់ជា​មិនខាន​ឡើយ​។​

    ​ដួង​ ​មា​និច្ច​ ​និយាយ​ថា​ ​នាង​និង​លោក​ ​មង្គល​ ​ទើបតែ​ប៉ះ​គ្នា​លើកដំបូង​ ​ហើយ​មាន​ឈុត​ឆាក​ច្រើន​ដែល​សម្តែង​កាច់កុង​គ្នា​។​ ​នាង​បន្ដ​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​តាំងពី​ប្រឡូក​សិល្បៈ​អស់​រយៈ​ ​១០​ ​ឆ្នាំ​មកនេះ​ ​លើក​នេះ​ជា​ការសម្ដែង​ដំបូង​ហើយ​ ​ដែល​មាន​នាង​បាន​ប៉ះពាល់​រូបរាងកាយ​លោក​ ​សេង​ ​មង្គល​ ​ពោល​គឺ​ ​អ្នកដឹកនាំ​សម្ដែង​ ​ត្រូវ​ឱ្យ​នាង​ចាប់ផ្ដើម​ឈុត​ឆាក​រោលរាល​ស្នេហ៍​នៅ​លើ​គ្រែ​ជាមួយ​តួ​ប្រុស​ ( ចាប់បង្ខំតួប្រុស ..) ​និង​មាន​ឈុត​ឆាក​ ​ឱប​ថើប​ផ្អែមល្ហែម​ដាក់គ្នា​ជាច្រើន​ប្លង់​ថែមទៀត​ផង​។​ ​នាង​ថា​ ​ពួក​យើង​រំពឹង​ថា​ ​ការ​ជួបគ្នា​ទី១នេះ​ ​ពិតជា​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​បងប្អូន​អ្នកទស្សនា​។​ ​

    ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​បន្ថែ​ពី​រឿង​ ​«​អន្ទាក់​ស្នេហ៍​»​ ​នេះ​ ​ត្រូវ​បាន​ចំណាយពេល​ថត​ជាច្រើន​សប្តាហ៍​ដោយ​ពន្លឿន​ការ​ថត​ឲ្យបាន​លឿន​ដើម្បី​ប្រមូល​ការ​បញ្ចាំង​ឲ្យបាន​លឿន​តាម​ការចូលរួម​បញ្ចាំង​តាម​ការ​ចង់បាន​ពី​ទស្សនិកជន​។​ ​រឿង​នេះ​ជា​រឿង​ទី២១​ ​ដែល​ប៉ុស្តិ៍​លេខ៥​ ​បាន​បង្កើត​ឡើង​តាំងពី​ដំណើរការ​ថត​កន្លងមក​។​ ​រឿង​«​អន្ទាក់​ស្នេហ៍​»​ ​មាន​ចំនួន៣០ភាគ​ ​ដែល​ត្រូវ​សម្រិតសម្រាំង​ឲ្យបាន​ល្អ​ឡើង​ៗ​៕​

  • ត្រៀម​ហើយ​ឬនៅ​?​ ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នប៊ិច​ ​Samsung​ ​Galaxy​ ​Note​ ​10​ នឹង​បង្ហាញ​ខ្លួន​ឆាប់​ៗ​នេះ​!​

    ត្រៀម​ហើយ​ឬនៅ​?​ ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នប៊ិច​ ​Samsung​ ​Galaxy​ ​Note​ ​10​ នឹង​បង្ហាញ​ខ្លួន​ឆាប់​ៗ​នេះ​!​

    ​ភ្នំពេញ​ថ្ងៃទី​ ​០២​ ​ខែសីហា​ ​ឆ្នាំ២០១៩​៖​ ​តាំងពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​សាម​សុង​ ​បាន​បង្ហាញ​ ​វីដេអូ​ ​Teaser​ ​អំពី​ ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នប៊ិច​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​មក​បាន​កំពុងតែ​ធ្វើ​ឱ្យ​ពិភពលោក​កក្រើក​ ​និង​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ពេល​ថ្មី​ៗ​នេះ​វីដេអូ​ ​Teaser​ ​ថ្មី​មួយ​នៅ​ក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​ដែល​មាន​ប៊ិច​គូរ​ជា​រង្វង់​ ​ហើយ​ក្លាយទៅជា​កាមេរ៉ា​ ​ព្រមទាំង​កាលបរិច្ឆេទ​នៃ​ការ​បង្ហាញ​វត្តមាន​ស្តេច​ស្មា​ត​ហ្វូ​នប៊ិច​ជំនាន់​ថ្មី​របស់​ត្រកូល​ ​Galaxy​ ​ស៊េរី​ទំនើប​ចុងក្រោយ​ប្រចាំឆ្នាំ​ ​២០១៩​ ​នឹង​បង្ហាញ​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​នេះ​នៅក្នុង​ទីក្រុង​ ​ញ៉ូ​វយ​ក​ ​(​ ​New​ ​York​)​ ​រដ្ឋ​ប្រ៊ូ​ឃ្លី​ន​ ​(​Brooklyn​)​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ ​ពុធ​ ​ទី០៧​ ​សីហា​ ​ឆ្នាំ​ ​២០១៩​ ​ត្រូវ​នឹង​ថ្ងៃ​ ​ទី០៨​ ​សីហា​ ​ឆ្នាំ​ ​២០១៩​ ​ម៉ោង​ ​៣​ ​ទៀបភ្លឺ​ ​នៅ​ប្រទេស​កម្ពុជា​យើង​។​ ​

    ​ដូច្នេះ​អ្នកគាំទ្រ​ ​សាម​សុង​ ​ទាំងអស់​សូម​រង់ចាំ​មើល​ទាំងអស់គ្នា​ថា​តើ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​នប៊ិច​ ​Samsung​ ​Galaxy​ ​Note​ ​10​ ​ជំនាន់​ថ្មីនេះ​នឹង​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខណៈ​ពិសេស​អ្វីខ្លះ​នោះ​ខុសពី​ជំនាន់​មុន​ដោយតាម​ដាន​ទស្សនាការ​ផ្សាយ​ផ្ទាល់​ពីទី​ក្រុង​ញូ​វយ៉​ក​តាមរយៈ​បណ្តាញ​សង្គម​ដូច​ខាងក្រោម​៖​ ​

    ​-​ ​វេ​ប​សាយ​ផ្លូវការ​ ​របស់​ក្រុមហ៊ុន​សាម​សុង​ ​៖​
    ​www.samsung.com​
    ​-​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ផ្លូវការ​ ​របស់​ក្រុមហ៊ុន​សាម​សុង​ ​៖​
    ​www.facebook.com​/​SamsungCambodia​
    ​-​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ផ្លូវការ​ ​របស់​សារព័ត៌មាន​ ​Sabay​ ​៖​
    ​https​:​/​/​www.facebook.com​/​SabayNewsOfficial​/​
    ​-​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ផ្លូវការ​ ​របស់​សារព័ត៌មាន​ខេម​ ​បូរី​ផត​ ​៖​
    ​https​:​/​/​www.facebook.com​/​Camboreport​/​
    ​-​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ផ្លូវការ​ ​របស់​សារព័ត៌មាន​ ​Khmernote​ ​៖​
    ​https​:​/​/​www.facebook.com​/​Khmernote​/​
    ​-​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ផ្លូវការ​ ​របស់​សារព័ត៌មាន​ទស្សនាវដ្តី​ ​អេ​ឡិច​ត្រូ​និច​ ​៖​
    ​https​:​/​/​www.facebook.com​/​eworldmagz​/​

    ​សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំងអស់គ្នា​ថា​តើមាន​អ្វី​ដែល​អស្ចារ្យ​ ​ប្លែក​ ​ឡូយ​ខ្លះ​!​

  • ពិធីករ​ ​សន​ ​សុវណ្ណារ៉ា​ ​និង​ក្រុម​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​បុរាណ​បន្ដ​នាំគ្នា​ចុះ​ស្រាវជ្រាវ​នៅ​តាម​ចម្លាក់អង្គរ​ ​

    ពិធីករ​ ​សន​ ​សុវណ្ណារ៉ា​ ​និង​ក្រុម​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​បុរាណ​បន្ដ​នាំគ្នា​ចុះ​ស្រាវជ្រាវ​នៅ​តាម​ចម្លាក់អង្គរ​ ​

    ​លោក​ ​សន​ ​សុវណ្ណារ៉ា​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជាពិធី​ករ​ដ៏​មាន​ទេពកោសល្យ​ ​និង​ជា​អ្នកចាត់ចែង​កម្មវិធី​កម្សាន្ត​នានា​ ​ដូចជា​ ​ការ​ប្រគុំ​តន្ត្រី​ឯកជន​ ​ពិធីជប់លៀង​តាម​មង្គលការ​ ​តាម​ក្រុមហ៊ុន​ដែល​មាន​សមាជិក​ប្រុសស្រី​រង់ចាំ​ធ្វើ​បដិសណ្ឋាកិច្ច​ជូន​អ្នកមុខអ្នកការ​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ​។​ ​ដោយមាន​ទំនុកចិត្ត​លោក​រមែង​ត្រូវ​បាន​គេ​ផ្តល់​ការងារ​ឲ្យ​ក្នុង​កម្មវិធី​លំ​ដាប់​ៗ​ធ្វើឲ្យ​គេ​ស្គាល់​លោក​ពិតជា​ភ្ញាក់ផ្អើល​។​

    ​ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​ ​គេ​បានឃើញ​វត្តមាន​ពិធីករ​សម្បូរ​វោហា​សព្ទ​រូប​នេះ​ ​និង​មិត្ត​សិល្បៈ​ប៉ុន្មាន​អ្នក​ទៀត​ ​លេចមុខ​នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប​ ​ក្នុង​បរិ​វេន​ប្រាសាទព្រះខ័ន​ ​ប្រាសាទភិមានអាកាស​ ​និង​លាន​ជល​ដំរី​។​ ​តាម​បណ្តាញ​ទំនាក់​ទំនង​ហេ្វ​សប៊ុ​ក​ថ្មី​ៗ​នេះ​ ​ពិធីករ​ ​និង​ជានា​យក​ក្រុមហ៊ុន​ ​RA​ ​Group​ ​រូប​នេះ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​ ​“​ខ្ញុំ​ ​និង​សិល្បករ៣នាក់​ទៀត​មក​សៀមរាប​ ​ទឹកដី​អង្គរ​អច្ឆរិយ​នេះ​ ​គឺ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ ​និង​ស្វែងយល់​ពី​គ្រឿង​រណ្តាប់​របស់​ស្តេច​ ​និង​អង្គ​ទ្រង់​មុន​ៗ​ដែល​បន្សល់ទុក​តាម​ប្រាង្គ​ប្រាសាទ​នានា​ ​ដែល​ភាគច្រើន​កប់​នៅ​តាម​ប្រាង្គ​ប្រា​សាទ​ផ្សេង​ៗ​ ​ហើយ​ពុំ​ដែល​មាន​គេ​ចាប់អារម្មណ៍​។​ ​បន្ទាប់ពី​ស្រាវជ្រាវ​រួច​ ​ពួក​ខ្ញុំ​នឹង​យក​គ្រឿង​រណ្តាប់​ដែល​កប់​តាម​ចម្លាក់​បុរាណ​ទាំងនេះ​ ​ទៅ​ផលិត​ឡើងវិញ​ ​ឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ ​និង​សាធារណជន​ទូទៅ​ ​ដឹង​ថា​ខ្មែរយើង​នៅ​មាន​ក្បាច់រចនា​ ​និង​ចម្លាក់​ជាច្រើន​ទៀត​ជាប់​ប្រាសាទ​ ​ដែល​តម្រូវឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ដូច​ពួក​យើង​ទៅ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​ដល់​ប្រាង្គ​ប្រាសាទ​”​ ​នេះ​ហើយ​ជាហេតុ​ផល​ចម្បង​ដែល​ពូក​ខ្ញុំ​មក​ទីនេះ​។​

    ​ក្នុង​នោះ​វត្តមាន​សិល្បករ​ដែល​បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ផ្ទាល់​ដល់​ទឹកដី​អង្គរ​រួមមាន​៖​ ​លោក​ ​សន​ ​សុវណ្ណារ៉ា​ ​លោក​ ​ខេង​ ​វ៉ាន់​ថា​ត់​ ​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​និង​លោក​ ​អ៊ី​ ​សុខ​ជា​ ​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​បុរាណ​។​ ​ចង់​ដឹង​ថា​ ​ពិធីករ​ ​សុវណ្ណារ៉ា​ ​និង​សិល្បករ​ដ៏​ទៃ​ទៀត​បាន​ធ្វើសកម្មភាព​អ្វីខ្លះ​ទៅ​នោះ​ ​សូម​ទស្សនា​រូបភាព​ទាំងអស់គ្នា​៖​

  • រំជើបរំជួល​!​!​ ​Fast​ ​&​ ​Furious​:​ ​Hobbs​ ​and​ ​Shaw​ ​បញ្ចាំង​ថ្ងៃ​ដំបូង​នៅលើអេក្រង់ IMAX

    រំជើបរំជួល​!​!​ ​Fast​ ​&​ ​Furious​:​ ​Hobbs​ ​and​ ​Shaw​ ​បញ្ចាំង​ថ្ងៃ​ដំបូង​នៅលើអេក្រង់ IMAX

    ​នៅ​ថ្ងៃពុធ​ទី​ ​៣១​ ​ខែកក្កដា​ឆ្នាំ​ ​២០១៩​ ​នេះ​ ​កំពូល​ភាពយន្ដ​ល្បីល្បាញ​ធ្លាប់​កើប​ប្រាក់​រាប់​លាន​ដុល្លារ​បាន​វិលត្រឡប់​មកវិញ​ ​មាន​ចំណងជើង​ថា​ ​Fast​ ​&​ ​Furious​ ​:​ ​Hobbs​ ​&​ ​Shaw​ ​ពី​ផលិតកម្ម​ Universal Studio ​​ ​ត្រូវ​បាន​បញ្ចាំង​ថ្ងៃ​ដំបូង​នៅលើអេ​ក្រង់​ ​IMAX​ ​ក្នុង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​by​ ​Smart​ ​Cambodia​ ​AEON​ ​Mall​ ​សែនសុខ​ ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពុះ​កញ្ច្រោល​សឹងតែ​ទប់​កៅអី​មិន​ជាប់​។​

    ​Fast​ ​&​ ​Furious​ :​ ​Hobbs​ ​&​ ​Shaw​ ​(​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ ​Hobbs​ ​&​ ​Shaw​)​ ​គឺជា​ខ្សែភាពយន្ត​បែប​សកម្ម​អាមេរិក​ឆ្នាំ​ ​២០១៩​ ​ដឹកនាំ​ដោយ​កំពូល​អ្នកជំនាញ​ផលិត​កុន​ ​David​ ​Leitch​ ​និង​និពន្ធ​សាច់រឿង​ដោយ​ ​Chris​ ​Morgan​ ​និង​ ​Drew​ ​Pearce​ ​ផ្អែកលើ​រឿង​របស់​ ​Morgan​ ​។​ ​សាច់រឿង​ទាំងមូល​បាន​លាតត្រដាង​អំពី​សិល្បៈ​នៃ​ការ​បើក​រថយន្ដ​ល្បឿន​លឿន​ ​និង​ជម្លោះ​រវាង​ ​Luke​ ​Hobbs​ ​និង​ ​Deckard​ ​Shaw​ ​ដែល​អ្នក​ទាំងពីរ​ជា​តួឯក​ប្រុស​នៅក្នុង​រឿង​ ​។​ ​យ៉ាងណាមិញ​ ​តួអង្គ​ ​Dwayne​ ​Johnson​ ​ត្រូវ​បាន​សម្ដែង​ជា​ ​Hobbs​ ​និង​ ​Jason​ ​Statham​ ​សម្ដែង​ជា​ ​Shaw​។​

    ​សូមជម្រាប​ផង​ដែរ​ថា​ ​ប្រសិនបើ​អ្នកគាំទ្រ​ទាំងអស់​បាន​ទៅ​ទស្សនា​ខែ្ស​ភាយ​យន្ដ​នេះ​ ​សូមកុំ​រំ​លង​ក្រេ​ឌីដ​ស៊ីន​ចំនួន​ ​៣​ ​នៃ​ចុងបញ្ចប់​សាច់រឿង​ ​នោះ​អ្នក​នឹង​ដឹង​ថា​ និង​មាន​អ្វី​ហួសចិត្ត​នឹកស្មាន​មិនដល់​។​ ​ភាពយន្ដ​នេះ​ ​មាន​ដាក់​បញ្ចាំង​ពី​ថ្ងៃនេះ​តទៅ​នៅ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​by​ ​Smart​ ​៕​

  • ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ប្រកាស​ថា​ ​បើ​ទូត​សុឆន្ទៈ​ទាំង១២​ ​មិន​ចេះ​ប្រើ​ឱកាស​របស់​ខ្លួន​គឺជា​រឿង​គួរ​ឱ្យ​ស្ដាយ​

    ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ប្រកាស​ថា​ ​បើ​ទូត​សុឆន្ទៈ​ទាំង១២​ ​មិន​ចេះ​ប្រើ​ឱកាស​របស់​ខ្លួន​គឺជា​រឿង​គួរ​ឱ្យ​ស្ដាយ​

    ​បន្ទាប់ពី​បាន​ប្រកាស​ផ្ដល់​តំណែង​ ​ដល់​ម្ចាស់​ពាន​ទាំង១២​ ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នៅ​សំបូរ​ព្រៃ​គុក​ ​ជា​ទូត​សុឆន្ទៈ​ ​គេ​កត់សម្គាល់​ថា​ម្ចាស់​ពាន​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​មានឱកាស​បង្ហាញខ្លួន​កាន់តែ​ច្រើន​លើ​ឆាក​ទូរទស្សន៍​ ​ធ្វើ​ឱ្យ​មហាជន​មានការ​កោតសរសើរ​។​ ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​ប្រកាស​ថា​ ​ទូត​សុឆន្ទៈ​បើ​មិន​ចេះ​ប្រើ​ឱកាស​របស់​ខ្លួន​ ​ក្នុងរយៈពេល១ឆ្នាំនេះ​ ​គឺ​មិន​ខុសពី​បោះបង់​ឱកាស​របស់​ខ្លួន​ក្នុង​ការពង្រីក​កេរ្តិ៍ឈ្មោះ​នោះ​ឡើយ​។​ ​

    ​គួរ​បញ្ជាក់​ថា​ ​ម្ចាស់​ពាន​ដែល​ត្រូវ​បាន​តែងតាំង​ជា​ទូត​សុឆន្ទៈ​រួមមាន​៖​ ​

    1​-​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​គឺជា​តារាចម្រៀង​សំលេង២​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ១ប្រចាំឆ្នាំ២០១៩​។​ ​



    2-​កញ្ញា​ ​ភី​យ៉ា​ ​គឺជា​តារា​សម្ដែង​ ​និង​ជា​ម្ចាស់​គ្រង​ឈុង​បុរាណ​ចំណាត់ថ្នាក់​លេខ១​ ​ប្រចាំឆ្នាំ២០១៩​។​

    3​-​លោក​ ​រុន​ ​ណា​កូ​ ​គឺជា​ម្ចាស់​ពាន២ជំនាន់​ ​ដែល​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​លេចធ្លោ​ ​និង​ស័ក្​ដ​សម​ ​កាលពី​ឆ្នាំ២០១៨​ ​និង​ពាន​ប្រជាប្រិយ​ភាព​ប្រចាំឆ្នាំ២០១៩​ ​ក្នុងចំណោម​ម្ចាស់​ពាន​ឆ្នាំ​ចាស់​។​ ​



    4-​ ​អ្នកនាង​ ​ម៉ៅ​ ​ស៊ី​ណាត​ ​គឺជា​តារាចម្រៀង​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​ផ្នែក​គ្រង​ឈុត​ត្រូវ​ទម្រង់​ ​និង​លេចធ្លោ​ប្រចាំឆ្នាំ២០១៨​។​ ​



    5​-​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​តារាចម្រៀង​ ​និង​ជាពិធី​ករ​ ​គឺជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ២​។​ ​



    6​-​កញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​គឺជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ៣​ ​ប្រចាំឆ្នាំ២០១៩​។​ ​



    7​-​លោក​ ​ស៊ិន​ ​សុ​ធារិ​ទ្ធ​ ​គឺជា​តារា​សម្ដែង​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​កម្រ​ ​កាលពី​ឆ្នាំ២០១៨​។​ ​



    8-​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​គឺជា​តារាចម្រៀង​-​តារា​សម្ដែង​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ២ប្រចាំឆ្នាំ២០១៩​។​ ​



    9​-​លោក​ ​ម៉ែ​ន​ ​អ​ម្រុ​ងរ័​ត្ន​ ​គឺ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ផ្នែក​ច្នៃប្រឌិត​ ​ដែល​លេចធ្លោ​ជាងគេ​កាលពី​ឆ្នាំ២០១៨​។​



    10​-​កញ្ញា​ ​ភី​ ​សម័យ​ ​គឺជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​ច្នៃប្រឌិត​កាលពី​ឆ្នាំ២០១៨​។​



    11-​លោក​ ​លឿង​ ​វិសាល​ ​គឺជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ៣​ ​ប្រចាំឆ្នាំ២០១៩​។​



    12​-​កញ្ញា​ ​បេ​ប៊ី​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​លេចធ្លោ​កាលពី​ឆ្នាំ២០១៨​។​


  • សូ​ ​ដា​នី​តា​ ​ពោល​សរសើរ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​និង​ប្រាប់​ពី​បទពិសោធន៍​ជា​អតីត​ពិធី​ការិនី​ ​

    សូ​ ​ដា​នី​តា​ ​ពោល​សរសើរ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​និង​ប្រាប់​ពី​បទពិសោធន៍​ជា​អតីត​ពិធី​ការិនី​ ​

    ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​បានឃើញ​ថា​ ​មានការ​រិះគន់​ពិធី​ការិនី​ ​កែវ​ ​ច័ន្ទ​និមល​ ​តាមរយៈ​កម្មវិធី​ ​“​ឋានសួគ៌​ឬ​ឋាននរក​”​ ​ក្នុង​នោះ​សូ​ ​ដា​នី​តា​ ​អតីត​ពិធី​ការិនី​ដែរ​នោះ​ ​បាន​បាន​ចែករំលែក​បទពិសោធន៍​ ​និង​បាន​ស្នើសុំ​មហាជន​កុំ​ស្តី​បន្ទោស​លើ​និមល​។​

    ​កញ្ញា​ ​សូ​ ​ដា​នី​តា​ ​បាន​បង្ហោះ​សារ​ថា​ ​“​ប៉ុន្មាន​ថ្ងៃនេះ​ ​បើក​ ​Facebook​ ​ឃើញ​តែ​រឿង​ផ្លូវគោក​ ​ហើយ​លឺ​គេ​និយាយ​តែ​រឿង​ផ្លូវគោក​ ​ដែល​ទាក់ទង​ទៅ​សំនួរ​ចម្លើយ​ក្នុង​កម្មវិធី​ ​នាងខ្ញុំ​សុំ​និយាយ​ក្នុងនាម​មនុស្ស​កណ្តាល​ ​ហើយ​នាងខ្ញុំ​កន្លងមក​ក៏​ធ្លាប់​ជា​ពិ​ធិការិ​នី​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​ ​នឹង​តាម​ស្ថានីយ​ទូរទស្សន៍​ចំនួន៧ស្ថានីយ​កន្លងមក​ហើយ​។​ ​សំរាប់​ ​មុល​ ​គឺ​គាត់​និយាយ​ថា​ខុស​រឺ​ត្រូវ​ ​គឺ​តាម​ការរៀបចំ​របស់​កម្មវិធី​រួចជាស្រេច​ ​បើ​មុល​ដឹង​ខុស​ ​ក៏​មុ​លមិន​អាច​ប្រកែក​ ​ព្រោះ​រាល់​កម្មវិធី​សំនួរ​ចម្លើយ​ ​នឹង​ក្រដាស​សំនួរ​&​សម្លើ​យ​ ​កម្មវិធី​គេ​យក​ឲ្យ​យើង​ជាពិធី​ករ​ពិធី​ការិនី​ចាំ​ផ្ទៀង​ចម្លើយ​បេក្ខជន​នៅ​ហ្នឹង​រួចជាស្រេច​ ​ចឹង​សូម​មេត្តា​បងប្អូន​កុំ​ជេរស្តី​បន្ទោស​គាត់​អី​ ​…​”​។​

    ​មិនថា​យ៉ាងណា​ ​នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ​ ​ដែល​ពិធី​ការីនី​ពោរពេញ​ទៅ​ដោយ​វិជ្ជាជីវៈ​ ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​ទទួល​បានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ ​ពីសំណាក់​មហាជន​ ​ក៏ដូចជា​មិត្ត​រួម​សិល្បៈ​ ​និង​ម្ចាស់​រៀបចំ​កម្ម​វិ​ធី​ផ្សេង​ៗ​ ​ដោយសារតែ​អ្នកនាង​មិនមែន​ត្រឹមតែ​ជា​ពិ​ធិការី​នី​ ​ដែល​មាន​សំនួនវោហារ​យ៉ាង​ប៉ិនប្រសប់​តែប៉ុណ្ណោះ​នោះ​ទេ​ ​ប៉ុន្តែ​អ្នកនាង​ថែមទាំង​មាន​អត្តចរិត​ថ្លៃថ្នូរ​ ​ប្រកប​ទៅ​ដោយ​ក្រមសីលធម៌​ ​ក្នុងនាម​ជាពិធី​ការីនី​គួរឲ្យ​គោរព​ ​និង​ថែមទាំង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​ថែមទៀត​ផង​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ទាំងនេះ​ហើយ​មិន​ចម្លែក​នោះ​ទេ​ ​ដែលតា​រា​ស្រី​ជើងចាស់​វស្សា​ប្រឡូក​សិល្បៈ​ជិត​ ​២០ឆ្នាំ​ ​ដូចជា​ ​សូ​ ​ដា​នី​តា​ ​លាន់មាត់​សរសើរ​យ៉ាង​អស់ពី​ចិត្ត​ចំពោះ​ពិធី​ការីនី​ស្រី​រូប​នេះ​ ​រហូតដល់​ថ្នាក់​ហៅ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​ថា​ ​ជាពិធី​ការីនី​លំដាប់​កំពូល​ថែមទៀត​ផង​៕​ ​

  • សួស​ ​វីហ្សា​ ​ដឹកដៃ​ ​ថម​មី​ ​សម្ញែង​ភាព​ផ្អែមល្ហែម​លើទឹក​ដី​បរទេស​ ​

    សួស​ ​វីហ្សា​ ​ដឹកដៃ​ ​ថម​មី​ ​សម្ញែង​ភាព​ផ្អែមល្ហែម​លើទឹក​ដី​បរទេស​ ​

    តារាចម្រៀង​ ​សួស​ ​វីហ្សា​ ​បាន​ដឹកដៃ​ ​ថម​មី​ ​ទៅ​សាង​ភាព​ផ្អែមល្ហែម​នៅ​ក្រៅប្រទេស​យ៉ាង​មាន​ក្ដី​សុខ​បំផុត​ក្រោយ​ពួកគេ​ទាំងពីរ​ថត​ ​Pre​-​Wedding​ ​ត្រៀម​ចូល​រោងការ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

    ​ដំណើរ​កម្សាន្ត​ទៅ​សាំងហ្គាពួរ​ម្ដងនេះ​ ​សួស​ ​វីហ្សា​ ​និង​ ​ថម​មី​ ​ចង់​បង្កើត​អនុស្សាវរីយ៍​ជាច្រើន​ជាមួយគ្នា​មុន​ពេល​អ្នក​ទាំងពីរ​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​នា​ចុងឆ្នាំ២០១៩​ ​ខាងមុខនេះ​។​ ​មុន​សម្រេចចិត្ត​ជ្រើសរើស​យកគ្នា​ជាគូ​ជីវិត​ពូក​គេ​ទាំងពីរ​បាន​ស្រឡាញ់​មើលចិត្ត​ថ្លើម​គ្នា​អស់​រយៈពេល២ឆ្នាំ​ ​មក​ហើយ​។​ ​ដោយ​ ​សួស​ ​វីហ្សា​ ​ទទួល​បាន​ថ្លៃ​បណ្ណាការ​ពី​លោក​ ​ថម​មី​ ​ជាង៤ម៉ឺន​ដុល្លារ​អាមេរិក​។​

    ​សូមជម្រាប​បន្ថែម​ថា​ ​ទោះជាយ៉ាងណា​ ​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​មង្គលការ​របស់​តារា​ហង្ស​មាស​ ​រូប​នេះ​ ​កំណត់​យក​ថ្ងៃណា​នោះ​ ​មិន​ត្រូវ​បាន​តារា​ហង្ស​មាស​ ​រូប​នេះ​ ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ឡើយ​ ​ដោយ​នាង​គ្រាន់តែ​ប្រាប់​ថា​ ​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ ​មិនទៅ​ធ្វើ​នៅ​ស្រុកកំណើត​របស់​នាង​ឯ​ខេត្តស្វាយរៀង​ ​ឡើយ​។​ ​អ្នក​ទាំងពីរ​ត្រូវ​បាន​គេ​ដឹង​ថា​រស់នៅ​វីឡា​ទ្រនំ​ស្នេហ៍​របស់​ពួកគេ​តម្លៃ​ជាង​ ​20ម៉ឺន​ដុល្លារ​ ​ឯ​បុរី​ជីប​ម៉ុង​លែន​ ​ផ្លូវ​ជា​ ​សុ​ផា​រ៉ា​។​ ​មុន​ភ្ជាប់ពាក្យ​ ​វី​សា​ ​ក៏បាន​ទិញ​រថយន្ត​ទំនើប2គ្រឿង​រួមគ្នា​ ​ជាមួយ​គូ​ដណ្តឹង​ជិះ​យ៉ាង​ហ៊ឺហា​ផង​ដែរ​ ​ទើប​ពេលនេះ​ចំណង​ស្នេហ៍​របស់​តារា1គូ​នេះ​ ​កាន់តែ​ខិត​កៀក​ទៅ​រក​ថ្ងៃ​មង្គលការ​៕​



  • បេ​ប៊ី​ ​កុងត្រា​ជា​មួយ​ថោ​ន​ហើយ​ផ្អាក​មិន​ទទួលការ​សម្តែង​ភាពយន្ត​

    បេ​ប៊ី​ ​កុងត្រា​ជា​មួយ​ថោ​ន​ហើយ​ផ្អាក​មិន​ទទួលការ​សម្តែង​ភាពយន្ត​

    ចាប់តាំងពី​ចុះ​កុងត្រា​ជាតា​រា​ចម្រៀង​ពេញ​សិទ្ធិ​ក្នុង​ផលិត​កម្ម​ថោ​ន​មក​ ​កញ្ញា​ ​បេ​ប៊ី​ ​កំពុង​មមាញឹក​ខ្លាំង​ ​ក្នុង​ការហាត់​ពត់​សំឡេង​ ​ជាមួយ​បទ​ចម្រៀង​ថ្មី​ៗ​ ​ផលិតកម្ម​ដាក់ឲ្យ​ក្នុង​នោះ​មាន​ទាំង​ប្រភេទ​បទ​ ​មនោសញ្ចេតនា​ ​កម្សត់​ ​និង​ញាក់​កន្ត្រាក់​អារម្មណ៍​។​

    ​កញ្ញា​ ​ជុំ​ ​រចនា​ពេជ្រ​ ​ហៅ​ ​បេ​ប៊ី​ ​ត្រូវ​បាន​ទស្សនិកជន​ដឹង​ថា​ ​កញ្ញា​ជាតា​រា​សម្តែង​ ​និង​ពិធី​ការិនី​ ​ដែល​មាន​រូបឆោម​ស្រស់​សោភា​មួយ​ដួង​ ​កំពុង​មានសន្ទុះ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​។​ ​តាមរយៈ​បទ​ ​“​ប្រច័ណ្ឌ​”​ ​និង​បទ​ ​“​អំណាច​លុយ​”​ ​បាន​ធ្វើឲ្យ​កញ្ញា​វិវត្តន៍​ខ្លួន​ទៅជា​តារាចម្រៀង​ឯករាជ្យ​ថែមទៀត​ផង​។​ ​ដោយសារ​រូប​សម្រស់​ ​ទឹកដម​ ​និង​សមត្ថភាព​របស់​កញ្ញា​ ​ធ្វើឲ្យ​ ​តារាចម្រៀង​រូប​ស្រស់​នេះ​ ​ជាតា​រា​ឯករាជ្យ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ក៏​ត្រូវ​បាន​ផលិត​កម្ម​ថោន​ ​បើកភ្លើង​ខៀវ​ស្វាគមន៍​ឲ្យ​ចុះ​កុងត្រា​ជាតា​រា​ចម្រៀង​ពេញ​សិទ្ធិ​ក្នុង​ផលិត​កម្ម​ថោ​ន​តែម្តង​។​

    ​ ​ម្ចាស់​បទ​ ​“​ប្រច័ណ្ឌ​”​ ​រូប​នេះ​ ​រៀបរាប់​ថា​ ​មួយ​រយៈ​នេះ​ ​ខ្លួន​មមាញឹក​ខ្លាំង​ណាស់​ជាមួយ​ការ​ថត​ ​MV​ ​ថ្មី​របស់​ខ្លួន​សម្រាប់​ផលិត​កម្ម​ថោន​ ​ក្នុង​នោះ​មាន​ទាំង​ប្រភេទ​បទ​ ​បែប​មនោសញ្ចេតនា​ ​កម្សត់​ ​និង​ញាក់​កន្ត្រាក់​អារម្មណ៍​។​
    ​បេ​ប៊ី​ ​បន្ត​ថា​ ​កញ្ញា​បាន​ផ្អាក​មិន​ទទួលការ​សម្តែង​ភាពយន្ត​ពី​ផលិតករ​ជាច្រើន​ដែល​បាន​ទាក់ទង​មក​ខ្លួន​ ​ដើម្បី​ប្រមូល​អារម្មណ៍​មក​ផ្តោត​លើ​បទ​ថ្មី​ដែល​ផលិតកម្ម​ថោ​នរៀប​ចំ​ឲ្យ​។​ ​ប៉ុន្តែ​សម្រាប់​ការ​ងារ​ផ្សេង​ៗ​ ​មិនថា​ការងារ​តាម​ខេត្ត​ ​ឬកម្ម​វិធី​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅតែ​មមាញឹក​ច្រើន​សម្រាប់​កញ្ញា​។​

    កញ្ញា​ ​បេ​ប៊ី​ ​រំពឹង​ថា​ ​តាមរយៈ​បទ​ថ្មី​ដែល​ខ្លួន​កំពុង​ថត​ជាMVនេះ​ ​នៅពេល​បញ្ចេញ​លើ​ទីផ្សារ​នឹង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​ ​ខណៈ​បទ​ថ្មី​ទាំងអស់​ដែល​ខ្លួន​កំពុង​ថត​ ​កញ្ញា​ធ្វើឡើង​ដោយ​សម្រិតសម្រាំង​បំផុត​ ​សម្រាប់​ជា​ចំណី​ចក្ខុ​ទស្សិ​នក​ជន​ ​ឲ្យ​សាក​សម​សម្រាប់​ការ​ទន្ទឹងរង់ចាំ​របស់​អ្នកគាំទ្រ​កញ្ញា​៕​

  • ជំនួបផ្ទាល់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក“RONALDINHO” និងក្រុមម្ចាស់ជើងឯកTIGER STREET FOOTBALL FESTIVAL 2019 នាទីក្រុងRio De Janeiro ប្រទេសប្រេស៊ីល

    ជំនួបផ្ទាល់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក“RONALDINHO” និងក្រុមម្ចាស់ជើងឯកTIGER STREET FOOTBALL FESTIVAL 2019 នាទីក្រុងRio De Janeiro ប្រទេសប្រេស៊ីល

    ទីក្រុងRioពិតជាមានមោទនភាពនិងក្តីសប្បាយរីករាយជាខ្លាំងដែលក្រុមកីឡាករកម្ពុជានិងជាម្ចាស់ជើងឯកTiger Street Football Festival 2019ទទួលការអញ្ជើញមកជួបផ្ទាល់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក“RONALDINHO” នៅគេហដ្ឋានរបស់លោកជាលក្ខណៈឯកជនភាព។ដំណើរទស្សនកិច្ចនេះគឺនៅទីក្រុងRio de Janeiro ប្រទេសប្រេស៊ីលចំនួនបីថ្ងៃគឺថ្ងៃទី17 ទី18 និងថ្ងៃទី19 ខែកក្កដាឆ្នាំ2019

    ក្រុមកីឡាករកម្ពុជានិងក្រុមការងារស្រាបៀរថៃហ្គ័របានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅមកកាន់គេហដ្ឋានផ្ទាល់របស់កំពូលកីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីលលោកRONALDINHO មានការថតរូបអនុស្សាវរីយ៍ជាមួយក្រុមកីឡាករកម្ពុជាជាពិសេសលោកRONALDINHOបានចុះហត្ថលេខាផ្ទាល់លើអាវកីឡាជាច្រើនទុកជាកាដូពិសេសជូនសមាជិកទាំងអស់នៃក្រុមកីឡាករកម្ពុជានិងបានរៀបចំកម្មវិធីជប់លៀងអាំងសាច់បែបអាហារប្រចាំប្រទេសប្រេស៊ីលនិងអាហារប៊ុហ្វេច្រើនមុខដ៏ឆ្ងាញ់ពិសានិងមានបម្រើភេសជ្ជៈជាច្រើនអមជាមួយការចាក់តន្រ្តីកំដរអារម្មណ៍ក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាលជាទីបំផុតហើយនិងមានវត្តមានបងប្រុសRONALDINHOនិងមិត្តភ័ក្តិជាច្រើនរបស់លោកRONALDINHOក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរព្រមទាំងការលេងFootvolley ដែលជាកីឡាដ៏ពេញនិយមនៅប្រទេសប្រេស៊ីលដែលបានធ្វើឡើងនៅក្នុងសួនដ៏ស្រស់ស្អាតនៅក្នុងបរិវេណគេហដ្ឋានរបស់RONALDINHO

    ក្នុងអំឡុងដំណើរទស្សនកិច្ចនេះលោក RONALDINHO បានមានប្រសាសន៍ថាលោកពិតជារំភើបរីករាយដែលបានរៀបចំពិធីជប់លៀងនៅក្នុងបវិវេណគេហដ្ឋានផ្ទាល់របស់លោកដើម្បីស្វាគមន៍ក្រុមម្ចាស់ជើងឯកនៃកម្មវិធីTiger Street Football Festival 2019មកពីប្រទេសកម្ពុជាជាពិសេសផ្តល់ការណែនាំបច្ចេកទេសលេងនិងចែករំលែកបទពិសោធន៍ល្អៗរបស់លោកជូនក្រុមម្ចាស់ជើងឯក។លោកត្រៀមខ្លួនរួចជាស្រេចក្នុងការមកទស្សនាប្រទេសកម្ពុជានិងមកជួបផ្ទាល់អ្នកគាំទ្រកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival ក្នុងខែមករាឆ្នាំ២០២០ខាងមុខនេះ។

    ជាពិសេសទៅទៀតក្នុងដំណើរទស្សនកិច្ចនេះក្រុមកីឡាករកម្ពុជាបានចូលទស្សនាផ្ទាល់នូវការប្រកួតវគ្គភាគផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានដ៏ធំឈ្មោះMaracanã រវាងក្រុមFlamengo និងAthletico Paranaense ដើម្បីប្រកួតដណ្តើមពានរង្វាន់ប្រេស៊ីល(Copa do Brasil) ដោយមានការចូលរួមពីអ្នកគាំទ្រកីឡាបាល់ទាត់រាប់ម៉ឺននាក់សំឡេងនូវការទូងស្គរនិងស្រែកហ៊ោអបអរពេញពហុកីឡាដ្ឋានយ៉ាងរំភើបសប្បាយរីករាយក្រៃលែង។នេះគឺជាបទពិសោធន៍លើកដំបូងក្នុងការទស្សនាដោយផ្ទាល់នូវកម្មវិធីប្រកួតបាល់ទាត់នៅក្នុងពហុកីឡាដ្ឋានអន្តរជាតិនៅក្នុងទ្វីបអាមេរិកឡាទីនសម្រាប់ក្រុមម្ចាស់ជើងឯកនិងក្រុមការងារស្រាបៀរថៃហ្គ័រដែលមានអារម្មណ៍រំភើបនិងសប្បាយរីករាយបំផុតដែលមិនអាចបំភ្លេចបាន។

    លើសពីនេះទៀតបានរីករាយទស្សនានៅកន្លែងទេសចរណ៍ដ៏ពេញនិយមនៅទីក្រុងRio ដូចជាទស្សនាទេសភាពភ្នំCorcovado  និងSugarloaf ដើរលំហែកម្សាន្តបន្ធូរអារម្មណ៍នៅតាមឆ្នេរសមុទ្រCopacabana ដ៏វែងនិងស្រស់ស្អាតអមជាមួយអគារខ្ពស់ៗដែលមានរចនាបទទំនើបគួរឲ្យទាក់ទាញនៅកណ្តាលទីក្រុងRio

    ក្នុងឱកាសពិសេសនេះផងដែរលោកភូគឹមសែដែលជាប្រធានក្រុមម្ចាស់ជើងឯកTiger Street Football Festival 2019បានប្រសាសន៍ថាលោកនិងសមាជិកទាំងអស់របស់លោកមានអារម្មណ៍រំភើបរីករាយនិងរំជើបរំជួលចិត្តខ្លាំងណាស់ដែលបានជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ក្នុងដួងចិត្តរបស់លោកគឺលោកRONALDINHOនៅក្នុងគេហដ្ឋានផ្ទាល់របស់គាត់នៅក្នុងទីក្រុងRio ប្រទេសប្រេស៊ីលហើយលោកសង្ឃឹមថាTiger Street Football Festivalនឹងមានការរៀបចំកម្មវិធីជួបផ្ទាល់បែបនេះកាន់តែអស្ចារ្យជាមួយនឹងកំពូលរីបុរសបាល់ទាត់លំដាប់ពិភពលោកនៅឆ្នាំក្រោយៗទៀត។

    ឆ្នាំនេះជាភាពជោគជ័យដ៏ធំធេងនិងកាន់តែប្លែកខុសពីឆ្នាំមុនៗសម្រាប់កម្មវិធីTiger Street Football Festival 2019 ដោយបានផ្តល់បទពិសោធន៍ដ៏កម្រមានមិនដែលធ្លាប់មានពីមុនមកនិងមានតែម្តងគត់ក្នុងមួយជីវិតសម្រាប់ក្រុមកីឡាករកម្ពុជាជួបផ្ទាល់ក្នុងគេហដ្ឋានផ្ទាល់របស់កំពូលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោកRONALDINHOនៅទីក្រុងRio ប្រទេសប្រេស៊ីល។

    ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីទស្សនកិច្ចសកម្មភាពនិងរូបភាពនៃដំណើរទស្សនកិច្ចរបស់ក្រុមម្ចាស់ជើងឯកTiger Street Football Festival 2019ទីក្រុងRio De Janeiro ប្រទេសប្រេស៊ីលសូមចូលទៅកាន់ទំព័រហ្វេប៊ុផ្លូវការរបស់ស្រាបៀរថៃហ្គ័ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ

  • ​រដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​ចាត់វិធានការ​លើ​ក្រុមហ៊ុន​នាំ​សំរាម​មក​កម្ពុជា​ ​

    ​រដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​ចាត់វិធានការ​លើ​ក្រុមហ៊ុន​នាំ​សំរាម​មក​កម្ពុជា​ ​

    សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​កាកសំណល់​ប្លាស្ទិក​ ​ចំនួន​ ​83កុងតឺន័រ​ត្រូវ​បាន​រៀបចំឡើង​តាម​ការ​គ្រោងទុក​ ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​សំ​ខាន់​ៗ​ ​ដើម្បី​ត្រៀមខ្លួន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ផង​ដែរ​ ​។​

    ​ ​ឯកឧត្តម​ ​គុណ​ ​ញឹម​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​បាន​មានប្រសាសន៍​ថា​៖​«​ ​រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​ក្រុមហ៊ុន​ ​CHUNGYUEN​ ​PLASTIC​ ​MANUFACTURE​ ​CO​.​,​LTD​ ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃទី24​ ​ខែសីហា​ ​ឆ្នាំ2019​ ​ជាកំហិត​។​ ​ក្នុងករណី​ក្រុមហ៊ុន​ខកខាន​មិនបាន​អនុវត្ត​ ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​នឹង​បន្ត​ចាត់វិធានការ​តាមផ្លូវ​តុលាការ​ស្របតាម​ច្បាប់​ជាធរមាន​ ​។​

    ​ ​ឯកឧត្តម​ ​គុណ​ ​ញឹម​ ​បាន​បញ្ជាក់​ថា​៖​ ​«​រាជរដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ខាងលើ​ដូច​ខាងក្រោម​៖​
    ​1​-​ត្រូវ​នាំចេញ​ទំនិញ​កាកសំណល់​ប្លាស្ទិក​ទាំង​ ​83កុងតឺន័រ​ ​ត្រឡប់ទៅ​ប្រទេស​ដើម​វិញ​។​
    ​2​-​ត្រូវ​រង​ពិន័យ​រដ្ឋបាល​ជា​ប្រាក់​ ​1,037,500,000រៀល​ ​ដែល​ត្រូវ​បង់​ចូល​ជា​ប្រយោជន៍​ថវិកាជាតិ​។​
    ​3​-​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​ចំណុច​ទី1​ ​និង​ទី2​ ​ខាងលើ​ឱ្យ​បាន​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃទី24​ ​ខែសីហា​ ​ឆ្នាំ2019ជាកំហិត​។​

    ​ឯកឧត្តម​ ​នេត្រ​ ​ភក្ត្រា​ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា​ ​ការសម្រេច​នេះ​គឺ​ ​យោង​តាម​បញ្ញត្តិ​ស្តី​ពី​ទោសទណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាធរមាន​ ​និង​ស្របតាម​អនុសញ្ញា​បា​សែល​ស្តី​ពី​ការ​ត្រួតពិនិត្យ​ ​ចលនា​ដឹកជញ្ជូន​ ​និង​ការបោះបង់​ចោល​សំណល់​គ្រោះថ្នាក់​ឆ្លងដែន​។​ ​ ​ឯកឧត្តម​បន្ត​ថា​ ​បើ​តាម​ការស្រាវជ្រាវ​ ​និង​ពិសោធន៍​កាកសំណល់​ ​ប្លាស្ទិក​ចំនួន​ ​83កុងតឺន័រ​ ​ទម្ងន់​ ​1,592​ ​តោន​ ​គឺ​មិន​មានផល​ប៉ះពាល់​ដល់​សុខភាព​ ​និង​បរិស្ថាន​នោះ​ទេ​។​

    ​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួងបរិស្ថាន​ ​និង​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​នៅ​ថ្ងៃទី30​ ​ខែកក្កដា​ ​ឆ្នាំ2019នេះ​ ​បានឱ្យ​ដឹង​ថា​ ​មុន​យក​មក​ទម្លាក់​ចោល​នៅ​កម្ពុជា​ ​កាក​ ​សំណល់​ប្លាស្ទិក​ ​83កុងតឺន័រ​ ​គឺ​បាន​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សិង្ហបុរី​ ​(​22ជើង​)​ ​ម៉ាឡេស៊ី​ ​(​2ជើង​)​ ​និង​វៀតណាម​ ​(​3ជើង​)​។​

    ​ ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា​ ​ទំនិញ​ជា​កាកសំណល់​ប្លាស្ទិក​បាន​នាំចូល​មក​ជាច្រើន​ជើង​ ​តាម​នាវា​ដឹកជញ្ជូន​ចំនួន​ ​(​27លើក​)​ ​មកដល់​ ​និង​សំចត​នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ ​ដែល​លើក​ទី1​ ​នា​ខែកញ្ញា​ ​ឆ្នាំ2018​ ​និង​លើក​ចុងក្រោយ​នា​ខែមករា​ ​ឆ្នាំ2019​ ​សរុប​ទាំងអស់​ចំនួន​ ​83កុងតឺន័រ​។​ ​ក្នុង​នោះ​មាន​កុងតឺន័រ​ចំនួន​ ​70​ ​(​ទម្ងន់​ ​1322តោន​)​ ​បាន​នាំចេញ​មក​ពី​សហរដ្ឋអាមេរិក​ ​និង​កុងតឺន័រ​ចំនួន​ ​132​ ​(​មាន​ទម្ងន់​ ​270តោន​)​ ​បាន​នាំចេញ​មក​ពី​ប្រទេស​កាណាដា​។​

    ​ ​សូម​បញ្ជាក់​ថា​ ​កាក​សំ​ណ​ល់​បា្លស្ទិ​ក​ដែល​មាន​ទម្ងន់​ ​1,592តោន​នេះ​ត្រូវ​បាន​នាំមក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ ​ដោយមាន​ក្រុមហ៊ុន​ ​CHUNGYEN​ ​PLASTIC​ ​MANUFACTURE​ ​CO​.​,​ ​LTD​ ​ជា​អ្នកទទួល​ទំនិញ​។​ ​ក្រុមហ៊ុន​នេះ​មាន​ប្រធាន​ជា​ជនជាតិ​ខ្មែរ​ ​ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ​នៅ​ថ្ងៃទី20​ ​ខែកក្កដា​ ​ឆ្នាំ2018​៕​