Author: អេបិល

  • កូនស្រី​តារា​កំប្លែង​ ​អ្នកនាង​ ​អ៊ី​ត​ ​ឆ្លងផុត​វគ្គ​ជម្រុះ​មួយទៀត​ហើយ​ ​

    កូនស្រី​តារា​កំប្លែង​ ​អ្នកនាង​ ​អ៊ី​ត​ ​ឆ្លងផុត​វគ្គ​ជម្រុះ​មួយទៀត​ហើយ​ ​

    ​កម្មវិធី​លំដាប់​ពិភពលោក​ ​X​-​Factor​ ​Cambodia​ ​ក្រោយពី​ជម្រុះ​រយៈ៤សប្តាហ៍​ក្នុង​វគ្គJudge​ ​Audition​ ​ដោយ​ជ្រើសរើស​បាន​បេក្ខជន​ ​បេក្ខនារី​មាន​សមត្ថភាព​សំលេង​ពិរោះ​ជាច្រើន​ ​មក​ពី​បណ្តាល​រាជធានី​-​ខេត្ត​។​

    ​ដោយឡែក​នា​យប់​ថ្ងៃទី០៤​ ​ខែសីហា​នេះ​ ​បាន​ចូល​ដល់​វគ្គ​ពិសេស​មួយទៀត​ហើយដែល​មានឈ្មោះ​ថា​ ​វគ្គ​ ​BOOTCAMP​ ​ដែល​តម្រូវឲ្យ​បេក្ខជន​ចាប់គ្នា​ជា​ក្រុម​ពី៣នាក់​ទៅ៤នាក់​ ​ចាប់​យក​បទចម្រៀង​ ​មក​មក​ធ្វើការ​ប្រកួតប្រជែង​ក្រោម​ការ​ជ្រើសរើស​ដោយ​ផ្ចិតផ្ចង់​ពី​គណៈកម្ម​កា​រល្បីៗ​ទាំងបួន​ ​មាន​លោក​ខេមរៈ​ ​សេរី​មន្ត​ ​លោក​ណុប​ ​បា​យ៉ា​ ​រិទ្ធិ​ ​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​កញ្ញា​ ​សុខ​ ​ដោយ​ស៊ី​ឡា​លីន​ ​ដែល​សុទ្ធសឹង​ជាតា​រា​ចម្រៀង​ជួរមុខ​ ​មាន​សំឡេង​ពិរោះ​ ​និង​ល្បីល្បាញ​ជាច្រើន​ឆ្នាំ​មក​ហើយ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​ដំបូង​ ​ដែល​មាន​មាន​បេក្ខជន៤រូប​ ​គឺ​នឿ​ថង​ ​–​ ​រស្មី​ ​–​ ​ស្រី​ណាន​ ​–​ ​ចិន្តា​ ​ដែល​សុទ្ធសឹង​ជា​ជើងខ្លាំង​វគ្គJude​ ​Auditon​ ​ដោយ​វគ្គ​នេះ​លើកយក​បទ​ ​«​អ្នក​មិន​អន់​ទេ​ ​»​ ​មក​ធ្វើការ​ប្រកួតប្រជែង​គ្នា​ ​ដោយ​មួយ​ក្រុម​ ​ជាប់​បួន​ ​និង​ធ្លាក់​មួយ​។​ ​តែ​នៅក្នុង​នោះ​ ​បេក្ខនារី​ ​ង៉ា​ ​ស្រី​ណាន​ ​គឺជា​កូនស្រី​តែម្នាក់​របស់​តារា​កំប្លែង​អ្នកនាង​ ​អ៊ី​ត​ ​នៅតែ​បន្ដ​ធ្វើ​បាន​ល្អ​ ​ហើយ​ឆ្លងផុត​វគ្គ​ជម្រុះ​មួយ​នេះ​ ​។​ ​កាន់តែ​ជាក់ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

  • លោកសង្ឃ​តាក់ស៊ី​ ​លាចាក​សិក្ខាបទ​ ​(​សឹក​)​ ​នៅ​ព្រឹក​ថ្ងៃនេះ​

    លោកសង្ឃ​តាក់ស៊ី​ ​លាចាក​សិក្ខាបទ​ ​(​សឹក​)​ ​នៅ​ព្រឹក​ថ្ងៃនេះ​

    ​មួយ​រយៈ​មុន​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ ​សម្តែង​នូវ​ការចាប់អារម្មណ៍​ជា​ខ្លាំង​ ​នឹង​ដំណឹង​ចង់ទៅ​បួស​ ​ជា​ព្រះសង្ឃ​ពីសំណាក់​ ​តារា​កំប្លែង​ ​នាយ​ ​តាក់​ ​ស៊ី​។​ ​

    តែ​យ៉ាងណា​ ​នៅតែ​មាន​ទស្សនិកជន​មួយចំនួន​ធំ​ ​ហាក់​មិន​ជឿ​នោះ​ឡើយ​ថា​ ​នាយ​ ​តាក់​ ​ស៊ី​ ​សម្រេចចិត្ត​ចាកចោល​ប្រពន្ធ​កូន​ ​ទៅ​បួស​មែន​នោះ​ ​ព្រោះតែ​កន្លងមក​នាយ​ក៏​ធ្លាប់​និយាយ​បែបនេះ​ ​ម្តង​ជា​ពីរ​ដង​រួចហើយ​ដែរ​។​ ​ខណៈ​គ្រប់គ្នា​កំពុង​រង​ចាំ​មើល​ ​ទីបំផុត​នាយ​ ​មិនបាន​កុហក​ ​ឬថា​ឱ្យ​តែ​រួចពីមាត់​នោះ​ឡើយ​ ​គឺ​នាយ​បាន​ទៅ​បួស​ប្រាកដ​មែន​ ​ដោយ​ក្នុង​ពិធី​បំបួស​ ​មានការ​ចូលរួម​ពីសំណាក់​ ​លោកតា​ ​វ៉ិចទ័រ​ ​និង​ក្រុម​កំប្លែង​ ​ព្រមទាំង​ក្រុម​គ្រួសារ​ផង​ដែរ​។​ ​

    ​បួស​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ​ស្រាប់តែ​លោកសង្ឃ​តាក់ស៊ី​ ​បែរជា​លាចាក​សិក្ខាបទ​ ​(​សឹក​)​ ​នៅ​ថ្ងៃនេះ​វិញ​ហើយ​ ​គឺ​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ដោយសារ​ស្ថានភាព​សុខភាព​កាន់តែ​ដុនដាប​ខ្លាំង​ឡើង​។​ ​ការ​លាចាក​សិក្ខាបទ​របស់​ព្រះ​តេជគុណ​តាក់ស៊ី​ ​គឺ​នៅចំពោះមុខ​ព្រះមេ​គុណ​ខេត្ត​កំពង់ស្ពឺ​ ​និង​ព្រះសង្ឃ​ ​ព្រមទាំង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់​ទៀតផង​។​ ​ក្នុង​ពីធី​នេះ​ ​ដែរ​ ​គេ​ឃើញ​ព្រះ​តេជគុណ​តាក់ស៊ី​ ​បាន​ស្រក់​ទឹកភ្នែក​ជោគ​ផែន​ថ្ពាល់​ ​ស្តាយ​មិន​គួរណា​បួស​បាន​រយៈពេល​ខ្លី​បែ​នេះ​។​ ​មូលហេតុ​ដែល​មិន​អាច​នៅ​បន្ត​សាងផ្នួស​បាន​ដោយ​សម្រេចចិត្ត​សឹក​វិញ​ ​គឺ​ដោយសារតែ​ស្ថានភាព​សុខភាព​មួយ​មុខ​គត់​ ​ពោល​គឺ​អាការ​ជំងឺ​ទឹកនោមផ្អែម​ធ្វើទុក្ខ​ ​មិន​អាច​ប្រតិបត្តិ​ធម៌​វិន័យ​ ​បម្រើ​ព្រះពុទ្ធ​សាសនា​តទៅទៀត​បាន​៕​





  • ភរិយា​ ​សុខ​ ​ជំនោរ​ ​សម្រាល​បានកូន​ស្រី​ហើយ​គួរ​ឱ្យ​ស្រឡាញ់​ណាស់​

    ភរិយា​ ​សុខ​ ​ជំនោរ​ ​សម្រាល​បានកូន​ស្រី​ហើយ​គួរ​ឱ្យ​ស្រឡាញ់​ណាស់​

    ​ប្រិយមិត្ត​ជាច្រើន​ពិតជា​ស្គាល់​ច្បាស់​ជាក់ជា​មិនខាន​ ​អ្នកនិពន្ធ​ ​និង​ជា​អ្នកដឹកនាំ​សម្ដែង​ដ៏​ល្បី​ម្នាក់​ឈ្មោះ​ ​សុខ​ ​ជំនោរ​។​ ​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​ ​០៤​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩នេះ​ ​លោក​ទើប​ទទួល​បាន​ដំណឹងល្អ​មួយ​ ​ដោយ​ភរិយា​របស់​លោក​ ​បាន​សម្រាលកូន​ស្រី​ដ៏​គួរឲ្យ​ស្រឡាញ់​ម្នាក់​។​ ​

    ​ក្នុង​នោះ​ ​លោក​ក៏បាន​ភ្ជាប់​សារ​បញ្ជាក់​ផង​ដែរ​ថា “​សុខលាភ​ពិមាន​ ​ម៉ោង៥​:​៣០ព្រឹក​ ​៤កើត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំកុរ​ ​ព.ស​.​២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃអាទិត្យ​ ​ទី០៤​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​(​កូន​ទម្ងន់១.៩គីឡូ​)​ ​”​។​ ​លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ​“​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​ញាតិមិត្ត​ ​ក្រុមការងារ​ ​មិត្តភក្តិ​ ​សាច់ញាតិ​ ​និង​មិត្តភក្តិ​រាប់អាន​ក្នុង​បណ្តាញ​សង្គម​ដែល​បាន​ចូលរួម​អបអរសាទរ​ ​និង​ជូនពរ​ដល់​ភរិយា​ខ្ញុំ​។​ ​ពួក​យើងខ្ញុំ​ទទួល​បានកូន​ស្រី​ ​ព្រមព្រៀង​ដាក់​នាម​ថា​ ​សុខ​ ​លាភ​ពិមាន​។​ ​ខណៈនេះ​ ​ទាំង​ម្តាយ​ទាំង​កូន​មាន​សុខភាព​ល្អជា​ប្រក្រតី​។​ ​សូម​អរគុណ​ ​និង​សូម​មាន​សុខភាព​ល្អ​ ​សុភ​មង្គល​គ្រប់​ៗ​គ្រួសារ​។​ ​យ៉ាង​ខ្លី​គឺ​ល្អ​ណាស់​កូនស្រី​ ​ដែល​មុខកាត់​រក​ម៉ាក់​ ​មិន​កាត់​រក​ប៉ា​សូម្បីតែ​សម្បុរ​”​។

    ​គួរ​រំឭក​ថាម​ង្គល​ការ​របស់​កវី​ ​សុខ​ ​ជំនោរ​ ​ជាមួយ​កូន​ប្រមុំ​ដ៏​ស្រស់​សោភា​ ​ឈ្មោះ​ ​ស្រី​ ​សុ​រង្សី​ ​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ​អគារ​ ​F​ ​ថ្ងៃទី២៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៧​ ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​អធិកអធម​ ​ដែល​ធ្វើ​ឱ្យ​កូន​ក​ម្លោះ​កូនក្រមុំ​ត្រេកអរ​ញញឹម​បិត​មាត់​មិន​ជិត​ឡើយ​។​ ​យ៉ាងណាមិញ​ ​ថ្មី​ៗ​នេះ​ផង​ដែរ​ ​លោក​ ​សុខ​ ​ជំនោរ​ ​ក៏​មានដំណឹង​ល្អ​មួយទៀត​ ​ដោយ​បាន​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​ ​ឡើងងារ​ជាឯក​ឧត្តម​ ​ដែល​មានមុខ​តំណែង​ជាទី​ប្រឹក្សា​ក្រ​សួង​ព័ត៌​មា​ផង​ដែរ​៕

  • មានដំណឹង​ល្អ​ហើយ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​តាំង​គភ៌​ហើយ​

    មានដំណឹង​ល្អ​ហើយ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​តាំង​គភ៌​ហើយ​

    ​ដូច​ប្រិយមិត្ត​បាន​ជ្រាប​កន្លងទៅ​នេះ​ថា​ ​នៅ​ពី​ថ្ងៃទី១៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កពិ​ត​ជា​កក្រើក​នូវ​ពិធី​មង្គលការ​របស់​តារាចម្រៀង​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​គឺ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ជាមួយ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​។​ ​មង្គលការ​មួយ​នោះ​ពិតជា​ល្បី​អធឹក​អធម​ខ្លាំង​ណាស់​ ​ស្ទើរតែ​ពេញ​ហ្វេ​សប៊ុ​ក​ ​និង​សារព័ត៌មាន​តូច​ធំៗ​បាន​ចុះផ្សាយ​ព្រោងព្រាត​ពេញ​ផ្ទៃ​ប្រទេស​តែម្ដង​។​

    ​ក្រោយពី​រៀបការ​ ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​ស្វាមី​ ​ក៏​មានដំណើរ​កម្សាន្ត​ដ៏​វែងឆ្ងាយ​មួយ​ទៅកាន់​ប៉ែក​អឺរ៉ុប​ ​ហើយក៏​បាន​ឆ្លងកាត់​ប្រទេស​មួយចំនួន​ហើយ​ ​ដែល​មាន​ដូចជា​ ​ប្រទេស​បា​រំាង​,​ ​ហូ​ឡង់​,​ ​អាល្លឺម៉ង់​,​ ​អូទ្រីស​ ​និង​ប្រទេស​អ៊ីតាលី​។​ ​ក្នុង​នោះ​ ​គេ​ក៏បាន​ឃើញ​ពួកគាត់​បាន​ផ្តិត​យក​រូបភាព​ស្អា​តៗ​ ​ប្លែក​ៗ​ ​និង​គួរឲ្យ​ទាក់ទាញ​ ​មក​បង្ហាញ​ជូន​បងប្អូន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ឲ្យបាន​ឃើញ​ដែរ​ ​រហូតដល់​ថ្នាក់​ធ្វើឲ្យ​អ្នក​ដែល​បានឃើញ​មាន​អារម្មណ៍​រំភើប​ ​និង​សប្បាយ​ជំនួស​។​

    ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ​នៅ​ថ្ងៃទី​ ​០៤​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩​ ​តារា​រូប​នេះ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ ​ព្រមទាំង​បាន​ភ្ជាប់​សារ​ដ៏​សែន​រំភើប​ក្នុងចិត្ត​មួយ​ថា​ ​“​ពួក​យើង​កំពុង​រង់ចាំ​ការ​មកដល់​របស់​គាត់​.​.​!​ ​We​ ​are​ ​waiting​ ​for​ ​you​ ​baby​.​.​ ​“​។​ ​ក្រោយពី​ឃើញ​បែបនេះ​ហើយ​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចូល​ ​comment​ ​អបអរសាទរ​ ​ហើយ​មាន​អ្នកខ្លះ​ពោល​ថា​ ​“​អបអរ​សា​ទរ​អាយ​ដល​ ​ពេលនេះ​ ​អាយ​ដ​លមា​នបុ​ត្រ​ហើយ​ ​ជូនពរ​ឱ្យ​មាន​សុខភាព​ល្អ​”​ ​មាន​អ្នកខ្លះ​ទៀត​បន្ថែម​ថា​ ​“​ប្រហែល​ស្រលាញ់​កូនប្រុស​ហើយ​មើលទៅ​ ​អាយ​ដល​”​៕​



  • លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​ប្រកាស​បើក​សៀវភៅ​ថ្មី​ពីរ​ក្បាល​រៀបរាប់​ពី​ភាព​ជោគជ័យ​ ​និង​ការ​តស៊ូ​ក្នុង​ជីវិត​

    លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​ប្រកាស​បើក​សៀវភៅ​ថ្មី​ពីរ​ក្បាល​រៀបរាប់​ពី​ភាព​ជោគជ័យ​ ​និង​ការ​តស៊ូ​ក្នុង​ជីវិត​

    ​“​កម្រង​កំណាព្យ​ ​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េ​ង​លី​ ​និង​ខ្ញុំ​”​ ​ជា​សៀវភៅ​ថ្មី​មួយ​ក្បាល​របស់​អ្នកនិពន្ធ​ ​អឿ​ ​ស៊ី​ណា​ ​ដែល​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​អ្នកនិពន្ធ​ជួបប្រទះ​បទពិសោធន៍​ថ្មី​ក្នុង​ឆាកជីវិត​ ​ដែល​បណ្ដុះ​នូវ​ផ្នត់គំនិត​អប់រំ​ឱ្យ​មាន​ភាព​ក្លាហាន​ខ្លាំង​ឡើង​ ​ការ​ដឹង​គុណូបការៈ​ ​និង​ភាព​អំណត់​តស៊ូ​នៅក្នុង​ជីវិត​។​ ​សៀវភៅ​ដែល​មាន​កម្រាស់​ ​២២៨ទំព័រ​ ​ត្រូវ​បាន​លើកស្ទួយ​ ​និង​ជ​ម្រោម​ជ្រែង​ដោយ​លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​ធ្វើសកម្មភាព​សប្បុរសធម៌​ ​និង​ការចែក​រំលែក​កម្មវិធី​សិក្ខាសាលា​ ​និង​កម្ម​វិ​ធី​ផ្សេង​ៗ​ទៀត​។​ ​

    ​អ្នកនិពន្ធ​លោក​ ​អឿ​ ​ស៊ី​ណា​ ​បាន​អះអាង​ថា​ ​លោក​បាន​និពន្ធ​កំណាព្យ​ពាក្យរាយ​ ​ដែល​ប្រប​ក​ដោយ​ពាក្យ​ពេជ្រ​កម្រងកែវ​ ​រៀបរាប់​អំពី​បទពិសោធន៍​ ​ទស្សនៈ​ខ្លី​បែប​អប់រំ​ ​គុណធម៌​ ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ​ដែល​មានការ​បូ​កប​ញ្ជូល​រវាង​ខ្សែជីវិត​ពី​ផ្សេងគ្នា​គឺ​ ​ជីវិត​អ្នកនិពន្ធ​ផ្ទាល់​ ​និង​ខ្សែជីវិត​លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​ដោយ​បាន​បញ្ចូល​ទាំង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្រ្ត​ខ្មែរ​មួយចំនួន​ ​ក្នុង​កំឡុង​ពេល​ដែល​លោក​បាន​ចុះ​ស្រាវជ្រាវ​ពី​ខ្សែជីវិត​ពិត​ ​ដែល​លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​បាន​ឆ្លងកាត់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​និង​សម័យ​ធ្លាក់​ភ្នំដងរែក​ផង​ដែរ​។​ ​អ្នក​ពិ​ពន្ធ​រូប​នេះ​ ​បាន​ប្រាប់​ទៀត​ថា​ ​អស់​រយៈពេល​ ​៣​ ​ឆ្នាំ​ទើប​លោក​អាច​បញ្ចប់​ស្នាដៃ​របស់​ខ្លួន​ឱ្យ​លេច​ជារូបរាង​ ​និង​បាន​ដាក់​តាំង​បង្ហាញ​នេះ​។​ ​លោក​ថា​ ​អ្នក​បាន​អាន​សៀវភៅ​នេះ​ហើយ​ ​មិន​ត្រឹមតែ​បណ្ដុះ​ចិត្ត​ឱ្យ​ស្រឡាញ់​ ​វប្បធម៌​ ​អារ្យធម៌​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ខ្មែរ​ប៉ុណ្ណោះទេ​ ​កាន់តែ​ពិសេស​គឺ​ ​បណ្ដុះ​ចិត្តស្រឡាញ់​ការសិក្សា​រៀនសូត្រ​ថែមទៀត​ផង​ ​ព្រោះថា​ ​ស្នាដៃ​នូវ​អត្ថ​បទ​ល្អ​ៗ​ដែល​លើកទឹកចិត្ត​ឱ្យ​អ្នកអាន​ប្រឹងប្រែង​ ​និង​ពុះពារ​គ្រប់​ឧបសគ្គ​លំបាក​។​

    ​យ៉ាងណាមិញ​ ​លោក​ឧកញ៉ា​ ​គួច​ ​ម៉េ​ង​លី​ ​បាន​ថ្លែង​លើកទឹកចិត្ត​ ​និង​ផ្ដល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​ថា​ ​ម្នា​ក់ៗ​ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​ ​ហើយ​តែង​និពន្ធ​បង្កើត​ស្នាដៃ​នូវ​អត្ថ​បទ​ល្អ​ៗ​ ​ដើម្បី​ឱ្យ​អក្សរ​សាស្រ្ត​ ​អក្សរសិល្ប៍​ខ្មែរ​រីកចម្រើន​ ​ព្រោះថា​បើ​យើង​មិន​ខំប្រឹង​ដោយខ្លួនឯង​ទេ​ ​សង្គមជាតិ​រីកចម្រើន​ទៅមុខ​មិន​រួច​ទេ​ ​ហើយក៏​គ្មាន​បរទេស​មក​ប្រឹងប្រែង​ដើម្បី​យើង​ដែរ​ ​ប្រសិនបើ​គ្មានផល​ប្រយោជន៍​ចំពោះ​ពួកគេ​នោះ​ ​ដូច្នេះ​កុំ​សង្ឃឹម​បរទេស​ពេក​ ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សៀវភៅ​ថ្មីនេះ​ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ទី០២​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​ ​នៅ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ម៉ៅសេទុង​ ​ដោយ​វត្តមាន​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េ​ង​លី​ ​ដែល​មាន​ពីរ​ចំណងជើង​ ​ដែល​ជា​ស្នាដៃ​អ្នកនិពន្ធ​វ័យក្មេង​ពីរ​រូប​ ​គឺ​លោក​ ​អឿ​ ​ស៊ី​ណា​ ​និង​លោក​ ​ហង្ស​ ​ពណ្ណរាយ​ ​«​ពេល​មួយ​ដែល​ខ្ញុំ​ស្គាល់​ដុកទ័រ​ ​គួច​ ​ម៉េ​ង​លី​»​៕​


  • រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ទី​ ​១៤​ ​និង​ទី​ ​១៥​ ​ពី​ស្រា​បៀរ​អាន់​ឆ័រ​

    រក​ឃើញ​អ្នកឈ្នះ​រង្វាន់១ម៉ឺន​ដុល្លារ​ទី​ ​១៤​ ​និង​ទី​ ​១៥​ ​ពី​ស្រា​បៀរ​អាន់​ឆ័រ​

    ​រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​៣០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​អាន់​ឆ័​របា​នរៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​ ​10,000​ ​ដុល្លារ​ចំនួន​ពីរ​រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​ ​1000​ ​ដុល្លារ​ចំនួន​ ​27​ ​នាក់​ពី​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ ​ ​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​ ​អ្នកឈ្នះ​រង្វាន់​ ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​។​ ​

    ​កម្មវិធី​ ​“​ឈ្នះ​រង្វាន់​ស្រាបៀ​រនិង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​”​ ​ត្រូវ​បាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ ​និង​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ ​ដែល​តែងតែ​គាំទ្រ​ ​និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រស​ម្រាប់​គ្រប់​កម្មវិធី​ ​គ្រប់​ឱកាស​។​ ​

    ​លោក​ ​សំ​ ​បញ្ញា​ពុទ្ធា​ ​មក​ពី​ខេត្ត​ឧត្តរមានជ័យ​ ​ដែល​ជា​អ្នកឈ្នះ​ទី​ ​១៤​ ​នៃ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ពី​ស្រាបៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​ផឹកស្រា​បៀរ​អាន់​ឆ័​រក្នុង​អំឡុង​ពេល​ចុង​សប្តាហ៍​ ​ឬ​ថ្ងៃឈប់​សម្រាក​ ​ឬនៅ​ពេល​ខ្ញុំ​ជួបជុំ​ជាមួយ​ក្រុមការងារ​របស់ខ្ញុំ​ ​និង​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់ខ្ញុំ​។​ ​ត្រូវ​រង្វាន់​នៅពេល​ដែល​ខ្ញុំ​បាន​ផឹកស្រា​បៀរ​អាន់​ឆ័​រក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​ប្អូនស្រី​ខ្ញុំ​។​ ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ពេល​ដែល​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​។​ ​មិន​អាច​ប្រៀបផ្ទឹម​បាន​ ​រីករាយ​ខ្លាំង​ណាស់​។​ ​ខ្ញុំ​ពិតជា​បាន​ឈ្នះ​រង្វាន់​ពិត​។​ ​បន្ទាប់ពី​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ​ខ្ញុំ​នឹង​ប្រើ​ប្រាក់​រង្វាន់​ ​10,000​ ​ដុល្លារ​ទៅ​សង់ផ្ទះ​សម្រាប់​ឪពុក​ម្តាយ​ខ្ញុំ​ពីព្រោះ​ពួកគាត់​ចាស់ហើយ​។​ ​ខ្ញុំ​នឹង​ប្រើ​ប្រាក់​នៅសល់​ដើម្បី​បង្កើត​អាជីវកម្ម​តូច​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​ ​ខ្ញុំ​គិតថា​ ​ស្រា​បៀរ​អាន់​ឆ័​រល្អ​ណាស់​។​ ​ដូច្នេះ​អ្នក​សូម​ជួយ​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័​រទាំង​អស់​គ្នា​។​ ​ជាពិសេស​នៅពេល​ដែល​យើង​ផឹក​ ​យើង​ត្រូវ​សហការ​គ្នា​ ​និង​ស្រឡាញ់​គ្នា​ ​មិន​ត្រូវ​បង្កើត​អំពើ​ហិង្សា​។​ ​យើង​ផឹក​ប្រកបដោយ​ទំនួល​ខុសត្រូវ​និង​គោរព​គ្នា​ទៅវិញទៅមក​។​”​

    ​ចំណែក​ឯ​លោក​ ​ហួរ​ ​រតនា​ ​មក​ពី​ខេត្តកណ្តាល​ ​ដែល​ជា​អ្នកឈ្នះ​ទី​ ​១៥​ ​នៃ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ពី​ស្រាបៀ​អាន់​ឆ័​របា​ន​មានប្រសាសន៍​ថា​៖​ ​“​ខ្ញុំ​យល់ឃើញ​ថា​ ​កម្ម​វិ​ធីប្​រម៉ូ​សិន​របស់​ស្រា​បៀរ​អាន់​ឆ័​រល្អ​ណាស់​។​ ​ពិសា​ហើយ​ត្រូវ​រង្វាន់​ធំ​ទៀត​។​ ​ជាចុងក្រោយ​ខ្ញុំ​សូម​ផ្តែផ្តាំ​អតិថិជន​ផ្សេងទៀត​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័រ​ព្រោះ​ស្រា​បៀរ​អាន់​ឆ័រ​ពិតជា​ផ្តល់​រង្វាន់​ពិតប្រាកដ​មែន​។​”​ ​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ចំនួន​ពីរ​រូប​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ចំនួន​ ​២៧នាក់​បាន​ទទួល​រង្វាន់​ពី​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​

    ​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ​ ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ​ ​២០១៩​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ១កំប៉ុង​ ​១២កំប៉ុង​ ​២៤​ ​កំប៉ុង​ ​ព្រមទាំង​រង្វាន់​ទឹកប្រាក់​ ​១០០​ ​(​មួយ​រយ​)​ ​ដុល្លារ​ ​១០០០​ ​(​មួយ​ពាន់​ដុល្លារ​ ​និង១០០០០​ ​(​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ម៉ឺន​ដុល្លារ​ ​និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់១ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ ​នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។​ ​បញ្ជាក់​៖​ ​ដើម្បី​បើក​រង្វាន់​ ​លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង​ ​និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។​ ​

    ​សូម​ប្រញាប់​ឡើង​!​ ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់១​ ​ម៉ឺន​ដុល្លារ​ ​រាល់​ខែ​!​ ​អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!​!​!​ ​

    ​ចំពោះ​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖​ ​092​ ​333​ ​900​ ​/​ ​010​ ​833​ ​000​។​
    ​ ​
    ​រីករាយ​ស្រស់ថ្លា​

    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​


  • ក្រោយ​ត្រូវ​ព្យុះភ្លៀង​ ​.​.​អតីត​អ្នក​រាំ​អម​ឆាក​ ​អ្នកនាង​ ​ឆិល​ ​ពេជ្រ​ពណ្ណរាយ​ ​ពុះពារ​លើក​ពាន​នៅ​ប្រទេស​ថៃ​ ​និង​ប្រាប់​ពី​មហិ​ច្ឆិ​តា​មួយ​

    ក្រោយ​ត្រូវ​ព្យុះភ្លៀង​ ​.​.​អតីត​អ្នក​រាំ​អម​ឆាក​ ​អ្នកនាង​ ​ឆិល​ ​ពេជ្រ​ពណ្ណរាយ​ ​ពុះពារ​លើក​ពាន​នៅ​ប្រទេស​ថៃ​ ​និង​ប្រាប់​ពី​មហិ​ច្ឆិ​តា​មួយ​

    ​ដោយសារតែ​ជា​មនុស្ស​ស្រិ​រឹងមាំ​និង​ធ្លាប់​ឆ្លងកាត់​ភាព​លំបាក​អស់​ជាច្រើន​ដំណាក់កាល​ធ្វើ​ឱ្យ​អតីត​អ្ន​ក​រាំ​ដ៍​មានជីវិត​ជូរចត់​អ្នកនាង​ ​ឆិល​ ​ពេជ្រ​ពណ្ណរាយ​ ​ខំ​រកស៊ី​មុខរបរ​គ្រឿងសំអាង​មួយ​រហូត​ល្បីល្បាញ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ឆ្លើយតប​ការ​មើលឃើញ​ពី​គំនិត​ឆ្លាត​វ័យ​បាន​ធ្វើ​ឱ្យ​ស្ថាប័ន​ផ្នែក​អាជីវកម្ម​មួយ​នៅ​ប្រទេស​ថៃ​បានសម្រេច​ប្រគល់​ពានរង្វាន់​ជូន​លើ​ផលិតផល​គ្រឿង​សំ​អាង​ដ៍​មានគុណ​ភាព​បំផុត​។​
    ​ ​ ​ ​
    ​រហូត​មកទល់​ពេលនេះ​អ្នកនាង​ ​ឆិល​ ​ពេជ្រ​ពណ្ណរាយ​ ​ហៅ​ស្រីពេជ្រ​បាន​ក្លាយជា​ ​CEO​ ​ប្រចាំ​ផលិតផល​ ​P​ ​Nice​ ​Brand​ ​by​ ​ល្អ​ពិត​ ​ពេជ្រចរណៃ​ច្រើន​ខែ​មក​ហើយ​។​ ​ដោយសារតែ​មាន​មហិ​ច្ឆិ​តា​ចង់​ក្លាយជា​ស្ត្រី​រឹងមាំ​ខាងមុខ​ជំនួញ​ធ្វើ​ឱ្យ​ស្រីពេជ្រ​ព្យាយាម​តស៊ូ​រហូត​បើ​ទោះជា​ផល​លំបាក​ទាំងនោះ​ពិបាក​ទទួល​យក​ម្តង​ៗ​ក៏ដោយ​។​ ​អ្នក​រាំ​ដែល​ទ្រាំ​ពាក្យ​គេ​ដិះ​ដៀល​រូប​នេះ​បច្ចុប្បន្ន​បាន​ប្រៃ​ប្រួល​ជីវភាព​ច្រើន​ហើយ​អាជីវកម្ម​លើ​មុខរបរ​ជំនួញ​គ្រឿងសំអាង​ក៏​ឃើញថា​មានការ​ពង្រីក​ខ្លួន​ច្រើន​ដោយដៃ​គូ​ចែកចាយ​រីក​ឡើង​រហូត​។​

    ទទួល​បាន​ពានរង្វាន់​កាលពី​ម្សិលមិញ​នេះ​ធ្វើ​ឱ្យ​សមាជិក​ក៏ដូចជា​អ្នក​សិល្បៈ​មានការ​អបអរ​ជា​ខ្លាំង​ដែល​អ្នក​រាំ​រូប​នេះ​ដើរ​ដល់​គោលដៅ​មួយ​ជំ​ហ៊ាន​ទៀត​រហូត​ប្រទេសជិតខាង​ឱ្យ​តម្លៃពិត​ជា​មាន​មោទនភាព​បំផុត​សម្រាប់​កម្ពុជា​។​ដូចនេះ​ស្ត្រី​ទាំងឡាយ​ត្រូវតែ​ព្យាយាម​តស៊ូ​យកឈ្នះ​ភាព​លំបាក​ឱ្យ​បាន​ពិសេស​លើ​មុខ​ជំនួញ​។​ ​អ្វី​ដែល​ធ្វើ​ឱ្យ​ផលិត​មួយ​នេះ​ប្រែប្រួល​ក្រោយ​សម្ពោធ​ផ្លូវការ​មិនទាន់​បាន១ខែ​ផង​ ​ក៏​ត្រូវ​បាន​នាយិកា​ផ្ទាល់​បាន​ទទួល​ពានរង្វាន់​បញ្ជាក់​ពី​ផលិតផល​មានគុណ​ភាពល្អ​ ​គ្មានផល​ប៉ះពាល់​ ​ដែល​ជ​ម្រុ​ញ​ឱ្យ​ផលិតផល​ ​P​ ​Nice​ ​ផ្ទុះ​កក្រើក​ម្តង​ទៀត​។​

    បើ​ជីវិត​ផូរផង់​ក៏​នាយិកា​ដ៍​ឆ្លាតវៃ​រូប​នេះ​មិន​បោះបង់​សិល្បៈ​ចោល​នោះ​ទេ​អ្នកនាង​នៅតែ​បន្ត​ដោយ​បង្កើត​ទី​ផ្សារឱ្យ​ក្រុម​រាំ​កាន់តែ​សម្បួរ​តទៅទៀត​ព្រោះ​សិល្បៈ​អ្នកនាង​ហែល​ឆ្លង​ដោយ​ភាព​ក្រាញ​ននាល​បំផុត​ទើប​ចោល​មិនបាន​។​

  • ទីបំផុត​!​!​ ​តារាចម្រៀង​ ​រិន​ ​សា​វ៉េ​ត​ ​លាភា​ពពោះ​ម៉ាយ​ហើយ​ ​

    ទីបំផុត​!​!​ ​តារាចម្រៀង​ ​រិន​ ​សា​វ៉េ​ត​ ​លាភា​ពពោះ​ម៉ាយ​ហើយ​ ​

    ​កាលពី​ព្រឹក​ថ្ងៃទី​ ​២​ ​សីហា​ ​ឆ្នាំ២០១៩​ ​តារាចម្រៀង​ ​លោក​ ​រិន​ ​សា​វ៉េ​ត​ ​បាន​ភ្ជាប់ពាក្យ​ហើយ​ ​ជាមួយ​នារី​ស្រស់​ស្អាត​ ​ឈ្មោះ​ ​លឹម​ ​គឹ​មហ្គេច​ ​ដែល​ជា​កូន​ចិន​។​ ​ពិធី​ភ្ជាប់ពាក្យ​របស់​អ្នក​ទាំងពីរ​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​អធឹក​អធម​ ​ដោយមាន​អ្នក​សិល្បៈ​មួយចំនួន​ចូលរួម​អបអរ​ផង​។​ ​

    ​ជាមួយនឹង​ការ​បង្ហាញ​គូស្នេហ៍​នេះ​ ​ធ្វើអោយ​មានការ​អបអរ​ចំពោះ​លោក​យ៉ាង​ខ្លាំង​ ​បន្ទាប់ពី​លោក​ធ្លាក់ខ្លួន​ពោះម៉ាយ​ ​ព្រោះតែ​ភរិយា​កម្សត់កម្រ​មាន​ជំងឺមហារីក​ ​ហើយ​ទទួលមរណភាព​ចោល​ ​ទុក​អោយ​លោក​ត្រូវ​បំពេញ​តួនាទី​ជា​ឳពុក​ផង​ម្ដាយ​ផង​ម្នាក់ឯង​។​ ​ក្នុង​ពិធី​លោក​ញញឹម​បិទមាត់​មិន​ជិត​ ​និង​បាន​សរសើរ​ថា​លោក​មានសំណាង​បាន​អនាគត​ភរិយា​ស្អាត​។​ ​យ៉ាងណាមិញ​ ​ការកំណត់​ថ្ងៃ​មង្គលការ​ ​នៅ​មិន​ទាន់​ប្ត​កាស​នៅឡើយ​ទេ​៕​

  • ការ​បើក​ដំណើរការ​ជា​ផ្លូវការ​ ​រថយន្ត​ ​Lamborghini​ ​Huracán​ ​EVO​ ​នៅ​កម្ពុជា​

    ការ​បើក​ដំណើរការ​ជា​ផ្លូវការ​ ​រថយន្ត​ ​Lamborghini​ ​Huracán​ ​EVO​ ​នៅ​កម្ពុជា​

    ​ភ្នំពេញ​ ​កម្ពុជា​៖​ ​ថ្ងៃទី០២​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​-​ ​រថ​យន្ត​ស្វ័យ័​ត​ ​Lamborghini​ ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ ​HGB​ ​ដែល​ជា​តំណាង​ចែកចាយ​ផ្តាច់​មុខ​នៃ​រថយន្ត​ ​Lamborghini​ ​នៅ​កម្ពុជា​ ​បាន​បើកឲ្យ​ដំណើរការ​ជា​ផ្លូវការ​ ​Lamborghini​ ​Huracán​ ​EVO​ ​នៅ​ថ្ងៃនេះ​ ​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​ថេល​ ​ភ្នំពេញ​។​ ​វា​ជា​ប្រភេទ​រថ​យន្ត​ស្ព័រ​ទំនើប​សម័យថ្មី​ ​V10​ ​ព្រោះតែ​សមត្ថភាព​និង​លក្ខណៈ​សម្បត្តិ​របស់​ ​Huracán​ ​ព្រមទាំង​កិច្ចសហការ​នៃ​ការគ្រប់គ្រង​ថាមវន្ត​យានយន្ត​ជំនាន់​ថ្មី​ ​និង​ថាមវន្ត​យានយន្ត​។​ ​

    ​លក្ខណៈ​ពិសេស​របស់​ ​Huracán​ ​EVO​ ​គឺ​ម៉ាស៊ីន​ ​Lamborghini​ ​V10​ ​ចំណុះ​ ​៥.២​ ​លីត្រ​ ​ដែល​ត្រូវ​បាន​វិវត្ត​ដើម្បី​ផលិត​នូវ​ផលិតផល​ដែល​មាន​ថាមពល​ខ្ពស់​ ​សម្លេង​មាន​អានុភាព​ ​ជាមួយ​និង​ឧបករណ៍​ដែល​គ្រប់គ្រង​ការ​ហូរ​ចេញ​ចូល​ហ្គាស​ដ៏​ស្រាល​និង​រឹងមាំ​ ​ព្រមទាំង​ប្រព័ន្ធ​កាត់បន្ថយ​សម្លេង​នឿយហត់​ទៀតផង​។​ ​
    ​គោលដៅ​របស់​ ​Huracán​ ​EVO​ ​ត្រូវ​បាន​បង្ហាញ​ឡើង​តាមរយៈ​ការរចនា​ម៉ូត​ផ្ទាល់​តែម្តង​ ​ក៏ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​គឺ​ប្រព័ន្ធ​កាត់បន្ថយ​សម្លេង​នឿយហត់​ ​ជាមួយនឹង​បច្ចេកវិទ្យា​ដែល​បាន​ឆ្លុះបញ្ចាំង​នូវ​ការ​កើនឡើង​នូវ​សមត្ថភាព​ថាមពល​និង​ថាមវន្ត​។​ ​

    ​«​Huracán​ ​EVO​ ​បាន​បង្ហាញ​ឲ្យ​ឃើញច្បាស់​នូវ​និយមន័យ​នៃ​ការ​វិវត្ត​ ​ដោយសារ​យើង​ឃើញថា​វា​បាន​វិវត្ត​ទៅមុខ​មួយ​ជំហាន​ ​ក្នុង​បរិបទ​កំណត់​ជាថ្មី​នូវ​ផ្នែក​នី​មួយ​ៗ​នៃ​ប៉ារ៉ាម៉ែត្រ​។​ ​Huracán​ ​EVO​ ​ផ្តល់​ជូន​លក្ខណៈ​ពិ​សេស​ៗ​បំផុត​ ​ដែល​បាន​ទាញ​យក​អារម្មណ៍​ម្ចាស់​រថយន្ត​ ​Lamborghini​ ​ហើយ​បាន​បង្កើន​នូវ​ភាព​ភ្ញាក់ផ្អើល​នៅ​កម្ពុជា​។​ ​វា​ពិតជា​ងាយស្រួល​បើកបរ​ ​ហើយ​ផ្តល់​ឲ្យ​លោកអ្នក​នូវ​បទពិសោធន៍​បើកបរ​ដែល​ពោរពេញ​ដោយ​ភាព​រហ័សរហួន​ ​មិនថា​នៅក្នុង​កាលៈទេសៈ​ ​និង​ទីកន្លែង​ណាក៏ដោយ​។​ ​ដោយហេតុថា​អតិថិជន​មានការ​រំពឹង​ទុក​កាន់តែ​ខ្ពស់ទៅ​លើ​ប្រភេទ​ឡាន​ទំនើប​ ​នៅ​កម្ពុជា​ ​Huracán​ ​EVO​ ​នឹង​រួមចំណែក​ជួយ​បង្កើត​រថយន្ត​ទំនើប​ឲ្យ​កាន់តែ​ច្រើនឡើង​ ​ដើម្បី​តម្រូវការ​ដ៏​ក្លៀវក្លា​នៅក្នុង​ប្រទេស​។​»​ ​ប្រសាសន៍​របស់​ ​Sharad​ ​Agarwal​ ​ដែល​ជា​ប្រធាន​នៃ​ ​Lamborghini​ ​នៅ​ប្រទេស​ឥណ្ឌា​ ​និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​។​

    ​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​បង្កើន​អារម្មណ៍​បើកបរ​
    ​ម៉ាស៊ីន​របស់​ ​Huracán​ ​EVO​ ​មាន​ថាមពល៤០សេះ​ ​(​៤៧០គីឡូវ៉ាត់​)​ ​៨០០០​ ​rpm​ ​ជាមួយ​កម្លាំង​បង្វិល​ជុំ​ ​៦០០​ ​Nm​ ​ត្រូវ​បាន​បញ្ជូន​នៅ​ ​៦៥០០​ ​rpm​។​ ​Huracán​ ​EVO​ ​មាន​ទំ​ងន់​ ​១៤២២គីឡូក្រាម​ ​ដែល​មាន​ភាព​សមាមាត្រ​រវាង​ទម្ងន់​និង​ថាមពល​ ​គឺ​ ​២.២២​ ​គីឡូក្រាម​/​សេះ​ ​បង្កើន​ល្បឿន​ពី​ ​០ទៅ១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ត្រឹម​ ​២.៩​ ​វិនាទី​ ​និង​ពី០ទៅ២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ត្រឹម៩វិនាទី​។​ ​អ្នក​អាច​ចាប់​ហ្វ្រាំង​បាន​ពី​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ទៅ០​ ​ក្នុងរយៈ​ចម្ងាយ​ត្រឹមតែ​ ​៣១.៩ម៉ែត្រ​ ​ជាមួយនឹង​ល្បឿន​លឿន​បំផុត​ដែល​លើស​ពី​ ​៣២៥​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ​

    ​ក្រុមហ៊ុន​ ​Lamborghini​ ​Dinamica​ ​Veicolo​ ​Integrata​ ​(​LDVI​)​
    ​Huracán​ ​ ​EVO​ ​មាន​ផ្តល់​ជូន​នូវ​ចង្កូត​ ​Lamborghini​ ​និង​ប្រព័ន្ធ​វ៉ិចទ័រ​កម្លាំង​បង្វិល​ជុំ​ដែល​ធ្វើការ​លើ​កង់​បួន​។​ ​នៅ​ចំ​ចំណុច​កណ្តាល​នៃ​រថយន្ត​មាន​លក្ខណៈ​ពិសេស​គឺ​ ​CPU​ ​ដែល​គ្រប់គ្រង​គ្រប់​សកម្មភាព​ថាមវន្ត​របស់​រថយន្ត​យ៉ាង​ពេញទំហឹង​ជាមួយ​ប្រព័ន្ធ​ថាមវន្ត​ ​ដែល​ត្រូវ​បាន​តំឡើង​ ​ក្នុងករណី​មានការ​ប្រែប្រួល​នា​ពេល​ខាងមុខ​ ​ក៏ដូចជា​សម្រាប់​តម្រូវការ​របស់​អ្នកបើកបរ​គ្រប់រូប​ផង​ដែរ​។​ ​ទាំងនេះ​ជា​ភ័ស្តុតាង​បង្ហាញ​ពី​ថាមវន្ត​នៃ​ការ​បើកបរ​ដ៏​ឥត​ខ្ចោះ​។​ ​

    ​Lamborghini​ ​Piattaforma​ ​Inerziale​ ​(​LPI​)​ ​ជា​ឈុត​ឧបករណ៍​បង្កើន​ល្បឿន​ ​ហើយ​ឧបករណ៍​ចាប់​សញ្ញា​ ​ត្រូវ​បាន​បំពាក់​នៅ​កណ្តាល​ទំនាញ​របស់​រថយន្ត​ ​និង​បាន​វិវត្ត​ទៅជា​ ​ទម្រង់​ ​២.០​។​ ​ជាមួយនឹង​គុណភាព​ថ្មីនេះ​ ​វា​តាមដាន​ ​និង​ត្រួតពិនិត្យ​គ្រប់ពេលវេលា​នូវ​សកម្មភាព​ថាមវន្ត​នៃ​យានយន្ត​។​ ​បង្កើន​ល្បឿន​ទាំង​ខ្សែ​បណ្តោយ​ ​និង​ទទឹង​ ​ព្រមទាំង​ការ​ផ្លាស់ទី​គ្រប់រូប​ភាព​។​ ​ចំពោះ​ប្រតិកម្ម​ទៅ​នឹង​ម៉ាញ៉េ​តិច​ ​វា​បាន​ធ្វើ​បច្ចុប្បន្នភាព​ទៅជា​ទម្រង់​ ​២.០​ ​ហើយ​បាន​ធ្វើការ​សម្រប​ជា​រឿយ​ៗ​ទៅតាម​ផលិតផល​ពី​ ​LPI​។​ ​ឧបករណ៍​ទំនាញ​ថ្មី​និង​ទំនើប​ ​ជាមួយនឹង​ចង្កូត​យានយន្ត​ទាន់សម័យ​ ​និង​វ៉ិចទ័រ​កម្លាំង​បង្វិល​ជុំ​ ​ទាំងនេះ​ជួយ​ឲ្យកម្លាំង​ទំនាញ​ឲ្យ​មក​ប្រមូល​ផ្តុំ​តែ​នៅ​លើ​ចង្កូត​ ​តាមអ្វី​ដែល​ចង់បាន​។​ ​

    ​ការ​អភិវឌ្ឍ​លើ​ផ្នែក​ថាមវន្ត​បើកបរ​ ​(​LDS​)​ ​ធ្វើឲ្យ​រថយន្ត​អាច​បត់បែន​បាន​ងាយស្រួល​ ​និង​រហ័សរហួន​ជាង​មុន​ជាពិសេស​នៅ​ផ្លូវ​កាច់ជ្រុង​ ​ដែល​ត្រូវការ​ឲ្យ​មាន​មុំ​បត់​ទាប​បំផុត​ ​ហើយ​វា​ធ្វើការ​រួមគ្នា​ជាមួយ​ចង្កូត​កង់​ក្រោយ​ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​នូវ​ភាព​ឆ្លាតវៃ​ក្នុង​ការ​បត់បែន​នៅពេល​ដែល​រថយន្ត​បើក​ក្នុង​ល្បឿន​យឺត​ ​និង​ធ្វើឲ្យ​មាន​ស្ថេរ​ភាពជា​អតិបរមា​នៅពេល​ដែល​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ ​នា​ពេល​កាច់ជ្រុង​ ​និង​ធ្វើឲ្យ​ប្រា​កដ​ថា​ហ្រ្វាំង​ស៊ី​ល្អជា​ពិសេស​ក្នុង​ពេល​មាន​អាសន្ន​។​ ​
    ​កត្តារួម​ផ្សំ​បញ្ចូល​គ្នា​ដែល​មាន​លក្ខណៈ​លេចធ្លោ​ទាំងអស់​នេះ​ ​ជាស​មិទ្ធ​ផល​ថ្មី​របស់​ ​Lamborghini​ ​LDVI​ ​ក្នុង​គោលបំណង​បង្កើត​រថយន្ត​ទំនើប​ ​និង​អាច​បត់បែន​បាន​យ៉ាង​រហ័សរហួន​ ​មិនថា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​ ​Huracán​ ​EVO​ ​មាន​សមត្ថភាព​បង្ហាញ​ទិន្ន​ន័យ​ភ្លាម​ៗ​ ​ហើយ​ពិសេស​បំផុត​ត្រង់​អាច​ដឹងពី​គោលបំណង​របស់​អ្នកបើកបរ​បាន​ ​ដោយសារ​ការ​កាច់ចង្កូត​ ​ហ្វ្រាំង​ ​និង​ការ​ជាន់​ឈ្នាន់​បង្កើន​ឬ​បន្ថយល្បឿន​ ​ប្រអប់លេខ​ ​និង​របៀប​បើកបរ​ ​ដែល​ដឹង​បាន​តាមរយៈ​ការគ្រប់គ្រង​ ​ANIMA​៖​ ​STRADA​,​ ​SPORT​ ​ឬ​ ​CORSA​។​ ​

    ​លក្ខ​ណ្ឌ​ខាង​ក្រៅ​ផ្សេង​ៗ​ទៀត​ ​ត្រូវ​បាន​កំណត់​តាមរយៈ​ការ​តាមដាន​សកម្មភាព​ ​និង​ស្ថានភាព​នៃ​ការ​កាច់ចង្កូត​។​ ​ព័ត៌មាន​ទាំងអស់​នេះ​ ​ត្រូវ​បាន​វិភាគ​ ​និង​ដំណើរការ​ដោយ​ ​LDVI​ ​ដែល​ប្រែ​សម្រួល​ពួកវា​ទៅជា​ឧបករណ៍​សម្រាប់​ប្រព័ន្ធ​ថាមវន្ត​យានយន្ត​។​ ​សញ្ញា​បង្ហាញ​អ្វី​ដែល​នៅ​លើ​ផ្លូវ​ឬនៅ​ជិត​រថយន្ត​ ​“​feed​ ​forward​ ​logic​”​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​ថាមវន្ត​យានយន្ត​ ​ដែល​មានន័យថា​ពេលនោះ​រថយន្ត​មិន​ត្រឹមតែ​បញ្ចេញ​សកម្មភាព​អ្វី​នោះ​ទេ​ ​ប៉ុន្តែ​បាន​ជួយ​រៀបចំ​របៀប​បើកបរ​សម្រាប់​ផ្លូវ​ខាងមុខ​។​ ​

    ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​បែប​ ​STRADA​ ​Huracán​ ​EVO​ ​មាន​ភាព​បត់បែន​ខ្ពស់​ ​និង​មានមុខ​ងារ​ធ្វើឲ្យ​អ្នកបើកបរ​កាន់តែ​មាន​អារម្មណ៍​រីករាយ​ជាមួយនឹង​ការ​បើកបរ​។​ ​ក្នុង​បរិបទ​កីឡា​វិញ​ ​វា​មានមុខ​ងារ​ម្យ៉ាង​ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​រីករាយ​ ​និង​រំភើប​។​ ​ចំណែក​ឯ​ប្រព័ន្ធ​គ្រប់គ្រង​បែប​ ​CORSA​ ​Huracán​ ​EVO​ ​មាន​ភាព​សកម្ម​ ​និង​បង្កើន​ក្តី​រំភើប​ដល់​អ្នកបើកបរ​ ​ជាពិសេស​នៅក្នុង​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​និង​រន្ធត់​ដូចជា​ពេល​ប្រណាំង​រថយន្ត​ជាដើម​។​ ​

    ​ការរចនា​ ​-​ ​ឧត្តមភាព​ថាមវន្ត​
    ​ការរចនា​ដ៏​ប្លែក​ ​កំណត់​ពី​ឧត្តមភាព​ថាមវន្ត​ ​និង​ការ​អភិវឌ្ឍ​លើ​ផ្នែក​ថាមវន្ត​បើកបរ​របស់​ ​Huracán​ ​EVO​។​ ​កាង​មុខ​ថ្មី​ ​ផ្តល់​ឱ្យ​រថយន្ត​មាន​រាង​ទាប​ ​និង​ភាព​ជឿជាក់​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ ​គម្រប​ខាងមុខ​រួម​នឹង​ស្លាប​ធានា​នូវ​ប្រសិទ្ធិ​ភាព​ថាមវន្ត​។​ ​ការ​ស្រូបខ្យល់​បាន​ច្រើនជាង​មុន​ក្នុង​រូបរាង​ ​Ypsilon​ ​ជា​ការរចនា​ពិសេស​របស់​ ​Lamborghini​ ​។​
    ​ពី​ជំ​ហៀង​របស់​ ​Huracán​ ​EVO​ ​បង្ហាញ​ពី​បង្អួច​រាង​ឆ​កោន​របស់​ ​Lamborghini​ ​ជាមួយនឹង​កង់​រចនា​ស្រូបខ្យល់​ថ្មី​។​
    ​ថាមពល​ ​និង​ថាមវន្ត​នៃ​ ​Huracán​ ​EVO​ ​ភាគច្រើន​ស្ថិតនៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​។​ ​ដោយសារ​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ​ ​ប្រព័ន្ធ​កាត់បន្ថយ​ភាព​ហត់នឿយ​ត្រូវ​បាន​បំពាក់​នៅ​កាង​មុខ​នៃ​រថយន្ត​។​ ​រន្ធ​ដែល​នៅ​ផ្នែក​ខាងលើ​នៃ​ផ្នែក​ខាងក្រោយ​របស់​រថយន្ត​ ​ផ្តល់​លំហូរ​ខ្យល់​ល្អ​ប្រសើរ​ជាង​មុន​ ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សមត្ថភាព​ថាមវន្ត​របស់​រថយន្ត​។​
    ​ ​ ​សមត្ថភាព​ថាមវន្ត​របស់​ ​Huracán​ ​EVO​ ​បន្ត​ជាមួយនឹង​ផ្នែក​ក្រោម​ ​ដែល​ត្រូវ​បាន​គេ​អភិវឌ្ឍ​ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​ថាមវន្ត​៖​ ​ការរចនា​ថាមវន្ត​រួមគ្នា​ថ្មី​របស់​ ​Huracán​ ​EVO​ ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធិ​ភាព​ថាមវន្ត​ជាង​មុន​ប្រាំ​ដង​ធៀប​នឹង​ ​Huracán​ ​ជំនាន់​ដំបូង​។​
    ​ ​
    ​ចំណុច​តភ្ជាប់​
    ​ថាច់ស្គ្រីន​ ​HMI​ ​ទំហំ​ ​៨.៤​ ​នៅ​លើ​ប៊ូតុង​ ​Start​ ​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល​ដល់ដៃ​អ្នកបើកបរ​ក្នុង​ការ​បើកបរ​។​ ​សម្ភារៈ​បរិ​ក្ខា​ក្នុង​រថយន្ត​រួមមាន​ ​កៅអី​ ​សីតុណ្ហភាព​ ​និង​ប្រព័ន្ធ​ ​LDVI​ ​ហើយក៏​មាន​បំពាក់​នូវ​ព័ត៌មាន​និង​ការ​កំសាន្ត​ ​ដូចជា​ ​Apple​ ​CarPlay​ ​ដែល​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ​ដែល​អា​ចប​ញ្ជារ​ដោយ​សម្លេង​ទៅកាន់​ ​Siri​ ​ទៅលើ​ផែនទី​ ​កម្មវិធី​ ​វិទ្យុ​ ​និង​ការ​ចាក់​ចម្រៀង​។​
    ​ ​
    ​បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​កាមេរ៉ា​ពីរ​ ​ដែល​បង្ហាញ​នៅ​លើ​អេ​ក្រង់​ថាច់​ស្រ្​គីន​ ​ដែល​ផ្តល់​ឲ្យ​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ ​គឺ​អ្នក​អាច​ថត​និង​វិភាគ​បាន​។​ ​អង្គ​ផ្ទុក​ទិន្នន័យ​ដែល​មានគុណ​ភាព​ខ្ពស់​ ​ក៏​មាន​ផ្តល់​ជូន​ផង​ដែរ​។​ ​

    ​ពណ៌​/​ ​តែម​ ​និង​ ​Lamborghini​ ​Ad​ ​Personam​
    ​Huracán​ ​EVO​ ​បាន​បង្ហាញខ្លួន​នៅក្នុង​ ​Arancio​ ​Xanto​។​ ​វា​តំណាង​អោយ​ ​Lamborghini​ ​ស៊េរី​ថ្មី​ ​ដែល​មាន​ពណ៌​បួន​ជាន់​។​ ​កាំ២០​ ​Aesir​ ​ថ្មី​ ​ភ្ជាប់​ជាមួយនឹង​កង់​ ​Pirelli​ ​P​ ​Zero​។​
    ​ ​ ​បើ​និយាយ​ពី​ផ្នែក​ខាងក្នុង​ ​Huracán​ ​EVO​ ​ជារ​ថ​យន្ត​ដ៏​ប្រណិត​សម្រាប់​អ្នកបើកបរ​។​ ​លក្ខណៈ​ពិសេស​គឺ​ ​ខាងក្នុង​ជា​ការរចនា​កូនកាត់​ ​EVO​ ​និង​ ​Alcantara​ ​បំពាក់​ដោយ​ស្បែក​ ​Dryope​ ​ពណ៌​ទឹកក្រូច​សាក​សមនឹង​ពណ៌​របស់​តួ​ឡាន​។​
    ​ ​ ​តែម​ស្ព័រ​ ​និង​លក្ខណះ​ឆើតឆាយ​ ​មាន​ពីរ​ពណ៌​ ​និង​បំពាក់​ដោយ​ក​ម្រា​លស្ព័រ​ ​Alcantara​។​ ​សម្ភារៈ​ដែល​មាន​ទម្ងន់​ស្រាល​ ​ដូចជា​ ​Carbon​ ​Forged​ ​Composites​ ​និង​ ​Carbon​ ​Skin​ ​គឺ​មាន​ជូន​តាម​សំ​ណើរ​ ​លើស​ពីនេះ​មា​នព​ន្លេច​ដោយ​ភ្លើង​ព័ទ្ធជុំវិញ​ក្នុង​ឡាន​។​
    ​ទាំង​ផ្នែក​ខាងក្នុង​ ​និង​ផ្នែក​ខាងក្រៅ​របស់​ ​Huracán​ ​EVO​ ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្កើន​សមត្ថ​ភាព​ផ្សេង​ៗ​ជាមួយនឹង​ជម្រើស​ថ្មី​ដូចជា​ ​Style​ ​Packs​ ​ធំ​ទូលាយ​ជាមួយនឹង​ពណ៌ខ្មៅ​រលោង​ ​និង​ពណ៌​របស់​តួរ​ថ​យន្ត​ ​ក៏ដូចជា​កម្មវិធី​ ​Lamborghini​ ​Ad​ ​Personam​ ​ដែល​ផ្តល់​ឪ​កាស​ឲ្យ​អ្នកបើកបរ​អាច​ឆ្នៃ​ ​Lamborghini​ ​របស់​ពួកគេ​បាន​តាមចិត្ត​។​

    ​ដើម្បី​ស្វែងយល់​ពត៌មាន​អំពី​ ​Lamborghini​ ​Cambodia​ ​សូម​ចូល​ទៅកាន់​៖​ ​www.cambodia.lamborghini.com​
    ​ទាក់ទិនទៅនឹង​ការ​ផ្សព្វផ្សាយ​ ​សូម​ទំនាក់ទំនង​តាមរយៈ​៖​
    ​Branderz​ ​Communications​
    ​កញ្ញា​ ​ឃួន​ ​កេម​សុ​និ​តា​
    ​Press​ ​Relations​ ​Strategist​
    ​T​ ​+​855​ ​95​ ​77​ ​55​ ​54​ ​
    ​zaie​@​branderz.asia​ ​

    ​Lamborghini​ ​India​ ​&​ ​Emerging​ ​Markets​
    ​Meghana​ ​Dave​
    ​+​91​ ​829​ ​132154​
    ​extern.meghana.dave​@​lamborghini.com​

    ​ពត៌មាន​បន្ថែម​អំពី​ ​Lamborghini​:​ ​www.lamborghini.com​

  • បាន​ ​មុ​នី​លក្ខ័​ ​ចាប់ដៃ​គូ​ជាមួយ​តារា​ថៃ​ ​កក្រើក​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​អាស៊ាន​

    បាន​ ​មុ​នី​លក្ខ័​ ​ចាប់ដៃ​គូ​ជាមួយ​តារា​ថៃ​ ​កក្រើក​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​អាស៊ាន​

    ចម្រៀង​បាន​ ​មុ​នី​លក្ខ័​ ​ខណៈ​កាន់តែ​មាន​ប្រជាប្រិយ​ភាព​ ​ពេលនេះ​មានឱកាស​ចេញទៅ​ច្រៀង​នៅ​បរទេស​សាជាថ្មី​ ​។​ ​នេះ​ជា​ដំណើរ​លើក​ទី២បន្ទាប់ពី​ប្រទេស​កូរ៉េ​ ​។​ ​តារាចម្រៀង​សំនៀង​ក្រអួន​ស្រស់​សោភា​រូប​នេះ​ ​ត្រូវ​បាន​ជ្រើសរើស​ជាតា​រា​ចម្រៀង​តំណាង​ពី​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ប្រគំតន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ​នៅដើម​ខែសីហា​នេះ​ ​។​ ​នាង​បាន​សាកល្បង​ ​សម​ភ្លេង​រួមគ្នា​អប​ដោយបទ​ចម្រៀង​ថ្មី​ផ្ទាល់ខ្លួន​ដ៏​ទាក់​ទាក់​ ​និង​ការ​ច្រៀង​រួមគ្នា​ជាមួយ​តារាចម្រៀង​ថៃ​បាន​យ៉ាង​ល្អ​រហូត​ផលិតករ​នៃ​កម្មវិធី​នេះ​សរសើរ​មិន​ដាច់​ពី​មាត់​ ​។​

    ​មាន​បទចម្រៀង​ប្រមាណ៤បទ​ដែលតា​រា​ចម្រៀង​បាន​ ​មុនី​ល័ក្ខ​នឹង​ច្រៀង​ក្នុង​ព្រឹត្តិ​ការណ៍​ប្រគំ​តន្រ្តី​ដែល​មាន​តារាចម្រៀង​តំណាង​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​និង​ចិន​ចូលរួម​ ​។​ ​ក្នុង​នោះ​បទចម្រៀង​ខ្មែរ​ថ្មី​ចំនួន២បទ​គឺ​បទ​ ​“​I​ ​am​ ​me​”​ ​និង​បទ​”​ពេញចិត្ត​នូវ​អ្វី​ដែល​យើង​មាន​”​ ​ដែល​ជា​បទនិពន្ធ​ថ្មី​អម​ដោយ​សំឡេង​តន្ត្រី​លាយ​បញ្ចូល​គ្នា​រវាង​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ​ ​និង​តន្ត្រីសម័យ​ ​យ៉ាង​ពិរោះ​រណ្តំ​ ​។​ ​តាម​ការ​បញ្ជាក់​របស់​តារា​ស្រី​រូប​នេះ​ ​បាន​លើកឡើង​ថា​ផ​លិ​ករ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​មានការ​ពេញចិត្ត​ ​និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង​សម្រាប់​បទចម្រៀង​ថ្មី​ដ៏​មាន​អត្ថន័យ​របស់​តារា​ស្រី​រូប​នេះ​ ​។​

    ​នាង​បន្ត​ថា​ ​អ្វី​ដែល​កាន់តែ​ពេញចិត្ត​ ​និង​សរសើរ​មិន​ដាច់​ពី​មាត់​គឺ​ក្រោយពី​ ​តារាចម្រៀង​តំណាង​ពី​កម្ពុជា​រូប​នេះ​បាន​ហ្វឹកហាត់​សម​ឆាក​ដំបូង​នូវ​បទចម្រៀង​ល្បី​ប្រចាំ​ប្រទេស​ថៃ​មួយ​បទ​មាន​ចំណងជើង​ថា​”​ចាកចេញ​ពី​ស្រុក​ឲ្យ​នាង​នៅតែ​ម្នាក់ឯង​”​ ​ដែល​បទចម្រៀង​នេះ​នាង​នឹង​ច្រៀង​រួម​ជាមួយ​តារាចម្រៀង​ថៃ​ល្បីឈ្មោះ​លោក​ ​Tachaya​ ​Pratumwan​ ​។​ ​ក្រៅពី​នេះ​នាង​នឹង​ច្រៀង​រួម​ជាមួយ​តារាចម្រៀង​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ ​និង​ចិន​ ​នូវ​បទចម្រៀង​ជា​ភាសាអង់គ្លេស​គឺ​បទ​”​Advancing​ ​Together​ ​As​ ​One​”​ ​៕​