ងាកមកមើលជីវិតឯកជនរបស់កីឡាករលំដាប់ពិភពលោក Lionel Messi វិញម្ដង គេនឹងមើលឃើញពីយន្តហោះផ្ទាល់ខ្លួនរបស់ Messi ដែលមានតម្លៃដល់ទៅ 12លានអឺរ៉ូ ដែលជាយន្តហោះមួយក្នុងចំណោមយន្តហោះផ្ទាល់ខ្លួនពិសេសៗដែលកីឡាករបាល់ទាត់ល្បីៗមានសម្រាប់ធ្វើដំណើរជាលក្ខណៈឯកជន។
យន្តហោះដ៏ថ្លៃ 1គ្រឿងនេះត្រូវបានផលិតឡើងនៅក្នុងប្រទេសអាហ្សង់ទីន ដែលរចនាឡើងយ៉ាងល្អប្រណីត និងមានឈ្មោះរបស់សមាជិកគ្រួសាររបស់គេនៅតាមកាំជណ្តើរឡើង និងមានស្លាកសញ្ញាដែលរចនាឡើងពីហត្ថលេខារបស់កីឡាកររូបនេះផ្ទាល់តែម្តង។
ចំណែកឯផ្នែកខាងក្នុងវិញ មានផ្ទះបាយ1 បន្ទប់ទឹកចំនួន2 និងមានកៅអីសម្រាប់អ្នកដំណើរចំនួន 16ឈុត ដែលមានលក្ខណៈដូចជាគ្រែគេងនៅក្នុងបន្ទប់ដេកនៅពេលដែលអ្នកជិះចង់គេងសម្រាកពេលធ្វើដំណើរផ្លូវឆ្ងាយ៕

Author: អេបិល

តោះ! នាំគ្នាមកមើលយន្តហោះផ្ទាល់ខ្លួនរបស់ Messi ដែលមានតម្លៃ 12លានអឺរ៉ូ

កម្ពុជា បានត្រឹមលេខ4 នៅ Homeless World Cup ឆ្នាំនេះ
កម្មវិធី Homless World Cup 2019 ដែលបានធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស និងបានផ្តល់សិទ្ធិឱ្យកម្ពុជាចូលរួម ដោយមានកីឡាករវ័យក្មេងចំនួន 8រូបទៅចូលរួមប្រកួតប្រជែងគ្នាជាមួយនឹងក្រុមបាល់ទាត់តំណាងឱ្យជនអនាថាចំនួន 72ក្រុម មកពី 48ប្រទេស និងមានពានរង្វាន់ជាច្រើនក្នុងកម្មវិធីនេះ។
កម្ពុជាដែលជាជើងឯកកាលពីឆ្នាំចាស់ បានបញ្ជូនយុវជនចំនួន 8នាក់ទៅចូលរួមការប្រកួតខាងលើ ដោយក្នុងនោះរួមមាន យ៉េង សុខរ៉ា សុខ ប៉ុនតាន ទុំ វុត្ថា ផល វ៉ាន់ណេត សំ ដាំ គូ រ៉ាត់ ស្រី មករា និងជា សីមា។ តែជាលទ្ធផល គឺក្រុមកម្ពុជាធ្វើមិនសូវបានល្អឡើយ ដោយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ4 នៃកម្រិតទី5 របស់ការប្រកួតនេះតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កម្ពុជាបានចូលរួមប្រកួតបាល់ទាត់ក្នុងកម្មវិធីដែលបង្កើតឡើងតាំងពីឆ្នាំ2003 នេះ ជាច្រើនលើកមកហើយ និងធ្លាប់ឈ្នះជើងឯកទៀតផង៕


ម៉ឺន សុភា ត្រៀមសងសឹកដៃគូចាស់កាលពីស៊ីហ្គេមនៅប្រទេសថៃ នាសប្តាហ៍ក្រោយនេះ
កីឡាករប្រដាល់គុនខ្មែរ ម៉ឺន សុភា នឹងត្រូវឡើងសង្វៀនដ៏ធំមួយនៅប្រទេសថៃ Thailand Super Champ ដោយត្រូវប៉ះជាមួយនឹងកីឡាករមេដាយមាស ប្រដាល់សេរី SEA GAMES 2017។
កីឡាករទាំង 2រូបនេះ ធ្លាប់ប៉ះគ្នាម្តងហើយកាលពីការប្រកួតស៊ីហ្គេម ដែលកាលនោះ Diesellek បានទទួលជ័យជម្នះគ្រងមេដាយមាស ខណៈដែល ម៉ឺន សុភា បានត្រឹមមេដាយប្រាក់ក្រោយចាញ់ដោយពិន្ទុ៕
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន ក្នុងកម្មវិធីខាងលើមានកីឡាករខ្មែរ 2រូបបានចូលរួមប្រកួតក្នុងនោះមាន៖ ធន់ ចាន់តាក់ និងគង់ សំបូរ។ ប៉ុន្តែលទ្ធផលរបស់អ្នកទាំង2 គឺមិនល្អឡើយ ដោយចាន់តាក់ ចាញ់ពិន្ទុ ស្ដារប៊យ ខណៈ សំបូរសន្លប់ទឹកមួយក្រោមរន្ទះជើងរបស់កីឡាករ Rittidech Vor.Wantawee៕


ប្រព័ន្ធចុះទិដ្ឋាការបញ្ជិកាផលិតផលឱសថតាមប្រព័ន្ធអនឡាញ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់
ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងផលិតផលឱសថ និងគ្រឿងសម្អាងឱ្យបានកាន់តែប្រសើរបន្ថែមទៀត សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងប្រទេស រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថតាមប្រព័ន្ធអនឡាញកម្ពុជា» (Cambodia Pharmaceutical Online Registration System “CamPORS”) ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា៖«ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញនាពេលនេះ គឺដើម្បីលើកកម្ពស់ការងារគ្រប់គ្រងផលិតផលឱសថ និងគ្រឿងសម្អាងឱ្យបានកាន់តែប្រសើរបន្ថែមទៀត សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងប្រទេស ហើយការប្រើប្រាស់ប្រព័ន្ធចុះទិដ្ឋាការបញ្ជិកាផលិតផលឱសថតាមប្រព័ន្ធអនឡាញកម្ពុជា ឬហៅថា CamPORS នេះក៏ជាកំណែទម្រង់មួយដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រនៃវិស័យសុខាភិបាលកម្ពុជាក្នុងការគ្រប់គ្រងផលិតផលឱសថ និងគ្រឿងសម្អាងផងដែរ។
ក្រសួងសុខាភិបាលបានដាក់ចេញនូវយន្តការគ្រប់គ្រង ត្រួតពិនិត្យ ប្រយុទ្ធប្រឆាំងឱសថ និងគ្រឿងសម្អាងក្លែងក្លាយ និងអន់គុណភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា ៖
1− សហការជាមួយស្ថាប័នមានសមត្ថកិច្ចផ្សេងៗទៀតក្នុងការចុះបង្ក្រាបករណីចែកចាយ ឬលក់ផលិតផលឱសថ និងគ្រឿងសម្អាងខុសច្បាប់។
2− ការប្រយុទ្ធប្រឆាំងការលក់ឱសថតាម online ដែលជាផលិតផលគ្មានប្រភពច្បាស់លាស់ ឬក្លែងក្លាយ គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
3– ការប្រើប្រព័ន្ធអនឡាញ CamPORS និង QR Code ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានដឹកនាំក្រុមការងារអភិវឌ្ឍន៍ប្រព័ន្ធអនឡាញ CamPORS នេះ បានលើកឡើងអំពីអត្ថប្រយោជន៍នៃប្រព័ន្ធនេះថា ប្រព័ន្ធនេះនឹងជួយកាត់បន្ថយបាននូវការចំណាយ ធានាបាននូវតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព បង្កលក្ខណៈងាយស្រួល ឆាប់រហ័ស អាចធ្វើបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រមទាំងសម្រួលដល់ភ្នាក់ងារត្រួតពិនិត្យឱសថក្នុងការចុះត្រួតពិនិត្យផលិតផលឱសថ និងគ្រឿងសម្អាងលើទីផ្សារ។លោកស្រីក៏បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលនឹងចាប់ផ្តើមអនុវត្តការប្រើប្រព័ន្ធ QR Code នៅលើវិញ្ញាបនបត្រ និងបានចេញប្រកាសរបស់ក្រសួងរួចហើយលើការបិទដាក់លើប្រអប់ផលិតផលឱសថ និងគ្រឿងសម្អាងនូវ QR Code ដើម្បីពង្រឹងការងារគ្រប់គ្រងឱសថ ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាងដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងត្រួតពិនិត្យផលិតផលលើទីផ្សារកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ក៏បានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលចំពោះការអភិវឌ្ឍប្រព័ន្ធចុះទិដ្ឋាការបញ្ជិកាផលិតផលឱសថតាមប្រព័ន្ធអនឡាញកម្ពុជាប្រកបដោយជោគជ័យនេះដែរ។ នៅតំបន់ប៉ាស៊ីហ្វិកខាងលិចនៃអង្គការសុខភាពពិភពលោក មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលភាគច្រើនមានប្រាក់ចំណូលខ្ពស់មានប្រើប្រព័ន្ធអនឡាញមួយនេះ។ ដូច្នេះកម្ពុជា ជាប្រទេសមួយក្នុងចំណោមចំនួនប្រទេសចំនួនដ៏តិចតួចបំផុតដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញនេះ។
លោកស្រីក៏បានបន្ថែមទៀតថា ផលិតផលឱសថមានគុណភាព គឺមិនអាចខ្វះបានសម្រាប់ការបង្ការ ការព្យាបាល និងការជួយសង្គ្រោះអាយុជីវិតមនុស្ស ដូច្នេះបទប្បញ្ញត្តិគឺចាំបាច់ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ។ យើងនឹងគាំទ្រដល់ការកសាងសមត្ថភាព លើកកម្ពស់បទប្បញ្ញត្តិ និងការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញវិជ្ជាជីវៈក្នុងការអនុវត្តនិតិវិធីក្នុងការគ្រប់គ្រងផលិតផលឱសថឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕


Ronaldo បបួល Messi មកកុងគ្នានៅអ៊ីតាលី
កីឡាករ Cristiano Ronaldo បានបង្ហាញអារម្មណ៍ពិតមួយទៅកាន់សារព័ត៌មានអ៊ីតាលីមួយ ដោយបាននិយាយថា ប្រសិនជាអាច រូបគេពិតជាចង់ឱ្យ Messi មកលេងនៅ Serie A ជាមួយនឹងខ្លួនខ្លាំងណាស់។
កីឡាករល្បីឈ្មោះដែលលេងនៅលីកអ៊ីតាលីរូបនេះ បាននិយាយថា រូបគេមិនបាននឹក Messi ទេ “តែបើអាច ខ្ញុំចង់ឱ្យគេ(Messi) មកប្រកួតប្រជែងជាមួយនឹងខ្ញុំនៅទីនេះ។ ខ្ញុំបានលេងនៅ អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងព័រទុយហ្គាល់ ខណៈដែល Messi បានលេងតែនៅអេស្ប៉ាញប៉ុណ្ណោះ។ ខ្ញុំគិតថា Messi ប្រហែលជានឹកខ្ញុំខ្លាំងជាង”។
គួររំឭកផងដែរថា Cristiano Ronaldo ទើបតែបានផ្លាស់ទៅលេងនៅលីកកំពូលអ៊ីតាលី កាលពីដើមរដូវកាលមុនក្នុងតម្លៃខ្លួន 117លានដុល្លារ៕


កម្ពុជា បញ្ចប់យុទ្ធនាការទាំងមិនស្គាល់រសជាតិឈ្នះ ក្នុងពានយុវជនអាយុក្រោម 15ឆ្នាំអាស៊ាន
កាលពីល្ងាចម្សិលមិញនេះ ក្រុមបាល់ទាត់អាយុក្រោម 15ឆ្នាំ ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមឡាវក្នុងការប្រកួតចុងក្រោយរបស់ខ្លួនដោយលទ្ធផល 3ទល់នឹង0 ក្នុងពានរង្វាន់ AFF U15 Boy Championship 2019 នៅខេត្តឈុនបុរី នៃប្រទេសថៃហើយ។
ការប្រកួតចុងក្រោយនេះ គឺជាការប្រកួតបង្គ្រប់កិច្ចរបស់កម្ពុជាក្នុងពានរង្វាន់មួយនេះ ដោយកម្ពុជាបានឆ្លងកាត់ 5ប្រកួត ចាញ់ 4ប្រកួត និងស្មើ 1ប្រកួត។ ចំណែកឯក្រុមដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពូល A មាន ឥណ្ឌូនេស៊ី វៀតណាម ចំណែកឯពូល B មានម៉ាឡេស៊ី និងម្ចាស់ផ្ទះថៃ៕


ចូលរួមទស្សនាពិព័រណ៍គំនូរស្នាដៃវិចិត្រករ ឈើន ចាន់នី ដោយសេរីក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រានឹងបើកសម្ពោធការតាំងពិព័រណ៍ថ្មីមួយដោយវិចិត្រករកម្ពុជា លោក ឈើន ចាន់នី (Channy Chhoeun) ដែលមានរយៈពេល ៣ខែ ក្នុងការចូលទស្សនាដោយសេរីទាំងភ្ញៀវជាតិ និងអន្ដរជាតិក្នុងវិចិត្រសាលសិល្បៈ។
ស្នាដៃរបស់លោកថ្មីនេះ ក្រោមចំណងជើងថា “Out of Control” ដែលធ្វើឡើងក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំងពីបញ្ហាប្រឈមមួយចំនួនដែលជាហានិភ័យ ដល់ ជីវិតសត្វស្លាប និង បញ្ហាក្នុងសង្គមកម្ពុជាសព្វថ្ងៃ ដែលបញ្ហារទាំងនោះ មិនអាចគ្រប់គ្រងបាននៅឡើយ ដូចជាការសេពគ្រឿងស្រវឹង និងផ្សែងបារី សម្រាប់យុវជនដែលមិនទាន់ពេញវ័យ។ វិចិត្រកររំពឹងទុកថានេះជាឱកាសដែលអាចអប់រំមនុស្សឱ្យយល់ដឹងពីបញ្ហាទាំងនេះតាមរយៈផ្ទាំងគំនូររបស់លោក។
វិចិត្រករឆ្នើម ឈើន ចាន់នី បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកមានសេចក្តីត្រេកអរដែលនាថ្ងៃបើកសម្ភោធការដាក់តាំងនេះ មានការចូលរួមយ៉ាងច្រើន ជាពិសេសលោកក៏បានអរគុណដល់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាដែលបានសហការផ្តល់ជាទីតាំងក្នុងការរៀបចំដាក់តាំងបង្ហាញស្នាដៃដ៏ល្អៗរបស់លោកសម្រាប់បងប្អូនប្រជាជនកម្ពុជា និងបរទេសបានទស្សនាផងដែរ។ លោកបន្ដថា ស្នាដៃគំនូររបស់លោកទាំងអស់មានចំនួន ១៤ ផ្ទាំងបានដាក់តាំងនេះគឺ សុទ្ធតែបានបង្កប់ន័យអប់រំពីបញ្ហាសង្គមនានាដូចជាបញ្ហាញៀនស្រា ញៀនបារី និងបញ្ហាបរិស្ថានដែលកំពុងតែប្រឈមដូចជាពូជសត្វទាំងឡាយក្នុងប្រទេសកម្ពុជាកាន់តែបាត់បង់ពូជស្ទើរអស់ ហើយសព្វថ្ងៃនេះក្មេងៗជំនាន់ក្រោយភាគច្រើនក៏លែងស្គាល់ប្រភេទសត្វទាំងនោះទៀតផង។ លោកថា កាលពីកុមារភាពលោកបានឆ្លងកាត់ជីវិតរស់នៅក្នុងព្រៃព្រឹក្សា ដូច្នោះហើយ មានសត្វស្លាបក្នុងព្រៃមួយចំនួនត្រូវមិនស្គាល់ និងស្ទើតែបាត់បង់។ លោកថា អ៊ីចឹងហើយបានជាស្នាដៃគំនូរលោក គូរពណ៌នាពីសត្វនោះ និងបានរៀបរាប់ពីឈ្មោះសត្វទៀតដោយសារតែចង់ណែនាំឱ្យអ្នកទស្សនា ឬក្មេងជំនាន់ក្រោយអាចស្គាល់ឈ្មោះពពួកសត្វទាំងឡាយនោះឡើងវិញ។ មិនតែប៉ុណ្ណោះគំនូររបស់វិចិត្រកររូបនេះ ក៏បានបង្ហាញអំពីអក្សរសិលាចារឹក និងយ័នខ្មែរផងដែរ។
សូមជម្រាបបញ្ជាក់ថា ក្រៅពីការដាក់ឱ្យទស្សនាផ្ទាំងគំនូរដោយឥតគិតថ្លៃហើយនោះ គំនូររស់រវើកទាំងអស់នោះ ក៏មានដាក់លក់ក្នុងចន្លោះតម្លៃ ១៦០០ ដុល្លារ ទៅតម្លៃខ្ពស់ថ្លៃបំផុត ៧៥០០ ដុល្លារ ទៅតាមទំហំខ្នាតរបស់គំនូរ។ ក្រៅពីដាក់តាំងបង្ហាញស្នាដៃនៅក្នុងស្រុកហើយនោះ វិចិត្ររូបនេះ ក៏ធ្លាប់មានតាំងបង្ហាញស្នាដៃខ្លួននៅលើឆាកអន្ដរជាតិដូចគ្នា ជាពិសេសកន្លងទៅបានធ្វើនៅទីក្រុងប៉ារីស។ តែនេះជាលើកដំបូងហើយ ដែលសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាបានផ្ដល់ទីតាំងឱ្យវិចិត្រករ ឈើន ចាន់នី តាំងបង្ហាញស្នាដៃខ្លួនជាលក្ខណៈទោល។
គួរបញ្ជាក់បន្ថែមថា លោក ចាន់នី កើតនៅឆ្នាំ 1988 និង មានស្រុកកំណើតនៅខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។ ដោយមានទេពកោសល្យសិល្បៈ និង ចំណាប់អារម្មណ៍យ៉ាងខ្លំាងទៅលើសត្វបក្សី ឪពុករបស់លោកបានបញ្ជូនលោកទៅ សិក្សានៅសាលាហ្វារពន្លឺសិល្បៈ ដែលបានផ្តល់ការបណ្តុះបណ្តាលដល់លោក ដោយឥតគិតថ្លៃ។ បន្ទាប់មកនៅខែវិច្ឆិកាឆ្នាំ២០១៦ លោកបានរៀបចំការតាំងពិពណ៌ទោលជាលើកដំបូងនៅខេត្តសៀមរាបដែលជាការតាំងពិព័រណ៍ដ៏ជោគជ័យមួយរបស់លោកដោយផ្ទាំងគំនូរស្ទើរតែទាំងអស់ត្រូវបានលក់ចេញជាហូរហែ៕





កុំរំលង!! ចូលរួមទស្សនាឥតគិតថ្លៃនូវការសម្ដែងសិល្បៈខ្មែរគ្រប់ទម្រង់៣ថ្ងៃ
ទស្សនាដោយសេរីនូវការសម្តែងសិល្បៈទស្សនីយភាព របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត ព្រមទាំងមានតាំងពិព័រណ៍ស្នាដៃផ្នែកវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍. . . ដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈ រយៈពេល៣ថ្ងៃ ថ្ងៃទី៨-៩-១០ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅសាលសម្តែង សាលាមធ្យមវិចិត្រសិល្បៈ បឹងបាយ៉ាប។
កម្មវិធីនេះប្រព្រឹត្តិទៅនៅទីតាំង វិថីបណ្ឌិតម៉ុងឫទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងលិចរង្វង់មូលកំាកូ ចម្ងាយ២៤០០ម៉ែត្រ)។ ការការពារ និងអភិរក្សវប្បធម៌ជាតិ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា៕


ប្រឡូកសិល្បៈរាប់ឆ្នាំ អ្នកនាង ឆិល ពេជ្រពណ្ណរាយ ទើបប្រកាសភាពជោគជ័យក្រោយលើកពាននៅប្រទេសថៃ
មហាជនជាច្រើនបានស្គាល់ខ្លះៗហើយថា អ្នកនាង ឆិល ពេជ្រពណ្ណរាយ គឺជាអតីតប្រធានក្រុមរាំអមឆាកប្រគំតន្ត្រីតាមស្ថានីយ៍ទូរទស្សន៍ស្ទើតែគ្រប់ប៉ុស្ដិ៍តែម្ដង និងមានឈ្មោះល្បីម្នាក់ក្នុងពិភពសិល្បៈ។ ដោយសារឆ្លងកាត់ប្រវត្តិតស៊ូប្រឹងប្រែងក្នុងឆាកជីវិតដ៏កម្សត់ ថ្មីៗនេះអ្នកសិល្បៈមួយនេះ បានសម្រេចភាពជោគជ័យយ៉ាងធំធេង ដោយបានប្រកាសជា អគ្គនាយិកាក្រុមហ៊ុនល្អពិត ពេជ្រចរណៃ ប្រចាំផលិតផល P Nice Brand ជាគ្រឿងសម្អាងព្យាបាលស្បែកមុខផលិតពីប្រទេសថៃ។
ដោយសារតែមានមហិច្ឆិតាចង់ក្លាយជាស្ត្រីរឹងមាំខាងមុខជំនួញធ្វើឱ្យ ស្រីពេជ្រ ព្យាយាមតស៊ូរហូតបើទោះជាផលលំបាកទាំងនោះពិបាកទទួលយកម្តងៗក៏ដោយ។ អ្នករាំដែលទ្រាំពាក្យគេដិះដៀលរូបនេះបច្ចុប្បន្នបានប្រៃប្រួលជីវភាពច្រើនហើយអាជីវកម្មលើមុខរបរជំនួញគ្រឿងសំអាងក៏ឃើញថាមានការពង្រីកខ្លួនច្រើនដោយដៃគូចែកចាយរីកឡើងរហូត។ អ្នករាំរូបនេះដើរដល់គោលដៅមួយជំហ៊ានទៀតក្រោយលើពានលំដាប់កំពូលនៅប្រទេសថៃ ក៏បានធ្វើឱ្យភាគីថៃឱ្យតម្លៃអ្នកនាងយ៉ាងខ្លាំង ហើយពិតជាមានមោទនភាពបំផុតសម្រាប់កម្ពុជា ដែលមានស្ដ្រីជោគជ័យដូចជាអ្នកនាង។
ការវិលត្រឡប់មកកម្ពុជានាថ្ងៃម្សិលមិញនេះ អ្នកនាង ពេជ្រពណ្ណរាយ បានប្រាប់ឡារ៉ែនថា អ្នកនាងចង់ឱ្យបងប្អូនស្រីកម្ពុជាទាំងអស់ រឺងមាំ និងក្រោកឈរឡើងពីការទន្ទឹងចាំព្រេងសំណាង និងវេសនា។ អ្នកនាងថា អ្នកនាងអរគុណចំពោះភាពក្រ ភាពលំបាក ភាពវេទនា និងជាពិសេសគឺ ស្បែកមុខដែលខូចរលេះរលួយ ដែលបានធ្វើឱ្យអ្នកនាងប្រឹងប្រែងស្វែងរកដំណោះស្រាយ និងបានក្លាយជាអគ្គនាយិកាក្រុមហ៊ុន។ បើអ្នកគ្មានអតីតកាលជូរចត់បែបនេះទេ ម្លេះអ្នកនាងក៏គ្មានថ្ងៃនេះដែរ។ ដូចនេះស្ត្រីទាំងឡាយត្រូវតែព្យាយាមតស៊ូយកឈ្នះភាពលំបាកឱ្យបានពិសេសលើមុខជំនួញ។ ហើយផលិតផលអ្នកនាង P Nice គឺតំណាងឱ្យភាពជោគជ័យរបស់ស្ត្រីដែលបាក់ទឹកចិត្តចំពោះស្បែកមុខ ។ អ្នកនាងបន្ដថា ក្រុមហ៊ុនអ្នកនាង ទទួលស្វាគមន៍នារីបាក់ទឹកចិត្តដោយស្បែកមុខខូចរលួយទាំងអស់ មកចូលរួម និងធ្វើការព្យាបាលតាមរយៈ P Nice ដែលទទួលស្គាល់ដោយក្រសួងសុខភិបាលកម្ពុជា និងថៃ៕


នាយ តាក់ស៊ី ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីចប់ពិធីលាចាកសិក្ខាបទ
នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៩ ឡារ៉ែនទទួលដំណឹងបានថា លោកបង តាក់ស៊ី បានលាចាកសិក្ខាបទ (សឹក) ជាផ្លូវការហើយ ដោយសារតែពីមួយថ្ងៃទៅមួយ អាការជំងឺរបស់លោកមិនជាបានធូរស្បើយសោះ រហូតដល់លោកមិនអាចបន្ដបម្រើព្រះពុទ្ធសាសនាបានតទៅទៀត។ យ៉ាងណាមិញ គេក៏មើលឃើញថា នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានមហាជនជាច្រើនសម្តែងក្ដីអាណិត និងព្រួយបារម្ភជាខ្លាំង។
បើតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកមួយ បានឱ្យដឹងទៀតថា លោកបង តាក់ស៊ី ត្រូវបានបញ្ជូលទៅមន្ទីរពេទ្យភ្លាម ក្រោយពេលលាចាកសិក្ខាបទ។ គណនីឈ្មោះ “ព្រះមហា ហ៊ី ភារម្យ” បានធ្វើធ្វើការ Live វីដេអូរបស់ លោកបង តាក់ស៊ី កំពុងត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារជាតិស្ករលើសខ្លាំងពេក។
ប្រភពដដែរ ក៏បានភ្ជាប់សារខ្លីមួយផងដែរ ជាព័ត៌មានសម្រាប់មហាជនទូទៅ ដោយបញ្ជាក់ថា “សូមជូននូវព័ត៌ពេលនេះកំពុងជូនបង តាក់ ស៊ី ទៅព្យាបាលនូវមន្ទីរពេទ្យលោកសង្ឃ”។ ក្រោយពីឃើញបែបនេះ ធ្វើឱ្យមហាជនជាច្រើន សម្តែងអារម្មណ៍អាណិតខ្លោចចិត្ត និងជូនពរឱ្យលោកបង តាក់ស៊ី ឆាប់ជាផងដែរ៕
