Author: អេបិល

  • បុរស​ជា​កសិករ​ម្នាក់ទៀត​ហើយ​នៅ​ខេត្តតាកែវ​ ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​អ៊ី​ឈី​តាន់​

    បុរស​ជា​កសិករ​ម្នាក់ទៀត​ហើយ​នៅ​ខេត្តតាកែវ​ ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​អ៊ី​ឈី​តាន់​

    សំឡេង​ហូរ​កញ្ជៀវ​ ​និង​ស្នូរ​ទះដៃ​យ៉ាង​រំពង​ ​ដែល​បង្ហាញ​ពី​ភាព​រីករាយ​ ​អបអរសាទរ​ ​ចំពោះ​បុរស​ម្នាក់​ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​នូវ​ទឹកប្រាក់​ ​១០០លាន​រៀល​។​ ​បុរស​ដែល​មានសំណាង​រូប​នេះ​មានឈ្មោះ​ ​គង់​ ​មករា​ ​អាយុ៣៦ឆ្នាំ​ ​មានមុខ​របរ​ជា​កសិករ​ ​រស់នៅ​ភូមិ​ព្រៃឈើ​ទាល​ ​ឃុំ​ធ្លក​ ​ស្រុក​ទ្រាំង​ ​ខេត្តតាកែវ​។​ ​

    ​នៅចំពោះមុខ​ ​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​លោក​ ​គង់​ ​មករា​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​បច្ចុប្បន្ន​នេះ​បើ​និយាយ​ពី​ជីវភាព​គ្រួសារ​ហាក់​មិនសូវ​ជា​ពិបាក​ប៉ុន្មាន​នោះ​ទេ​ ​ពោល​គឺ​ក្រៅពី​មានមុខ​របរ​ជា​កសិករ​ធ្វើស្រែ​ ​គ្រួសារ​របស់​លោក​ក៏​ជា​អ្នកលក់​ដូរ​គ្រឿងទេស​ប្រចាំ​ភូមិ​នៅ​ពីមុខ​ផ្ទះ​ផង​ដែរ​។​ ​លោក​បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ ​ជា​ទម្លាប់​ប្រចាំថ្ងៃ​ ​លោក​តែង​ទទួលទាន​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ព្រោះ​មាន​រសជាតិ​ឆ្ងាញ់​ ​ជាពិសេស​ ​មុន​ពេល​ចេញទៅ​ស្រែ​ ​គឺ​តែង​យក​ជាប់​ខ្លួន​ជានិច្ច​ ​ទុក​សម្រាប់​ទទួលទាន​នៅពេល​ស្រេកទឹក​ ​និង​អស់កម្លាំង​។​ ​ដោយឡែក​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​នៅពេល​សម្រាក​ពី​ធ្វើការងារ​ផ្ទះ​រួច​ ​លោក​បាន​យក​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ផ្លែ​ទទឹម​ ​ពី​ក្នុង​ធុង​ ​ដែល​ប្រពន្ធ​ដាក់​លក់​មក​ទទួលទាន​ ​លុះ​ពេល​មួល​គម្រប​ដប​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​ ​លោក​ពិតជា​មាន​អារម្មណ៍​រីករាយ​រំភើប​ជា​ខ្លាំង​ ​ហើយក៏​បាន​ស្រែក​ប្រាប់​ប្រពន្ធ​ ​និង​អ្នកជិតខាង​ឱ្យ​ជួយ​មើល​ ​ហើយ​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​តែម្ដង​។​ ​លោក​ ​គង់​ ​មករា​ ​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា​ ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ធំ​ ​១០០​ ​លាន​រៀល​នេះ​ ​លោក​នឹង​មួយចំនួន​សង់ផ្ទះ​ឱ្យ​បាន​សមរម្យ​ ​ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​ពង្រីក​មុខរបរ​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី៣​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០​ ​លាន​រៀល​ ​រហូតដល់​ ​៧០​ ​រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន​ ​៧០រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន​ ​៧០រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ​៕​

  • ជំនួប​ជើង​ទី2​ ​ល្ងាច​នេះ​ ​កម្ពុជា​ ​ជួប​ថៃ​ ​ក្នុង​ពាន​យុវជន​អាស៊ាន​អាយុ​ក្រោម​ ​18ឆ្នាំ​

    ជំនួប​ជើង​ទី2​ ​ល្ងាច​នេះ​ ​កម្ពុជា​ ​ជួប​ថៃ​ ​ក្នុង​ពាន​យុវជន​អាស៊ាន​អាយុ​ក្រោម​ ​18ឆ្នាំ​

    ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​18ឆ្នាំ​ ​បាន​បាត់បង់​ពិន្ទុ​ក្នុង​ជំនួប​ដំបូង​ប្រចាំ​ពូល​ ​B​ ​នៃ​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​ ​អាយុ​ក្រោម​ ​18ឆ្នាំ​ ​AFF​ ​U​-​18​ ​Championship​ ​2019​ ​ដ៏​មាន​សារៈសំខាន់​ ​បន្ទាប់ពី​ប្រកួត​ចាញ់​ ​U​-​18​ ​អូស្ត្រាលី​ ​ក្នុង​ជំនួប​ដំបូង​។​

    ​ចំណែក​ឯ​ការប្រកួត​ ​2គូ​ទៀត​ ​រវាង​ ​U​-​18​ ​ថៃ​ ​ជាមួយ​ ​U​-​18​ ​សិង្ហបុរី​ ​គឺ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា​ ​គឺ​ ​1ទល់1​។​ ​ដោយឡែក​ក្នុង​ពូល​នេះ​ផង​ដែរ​ ​ការប្រកួត​ ​1គូ​ទៀត​ ​គឺជា​ការប្រកួត​រវាង​ម្ចាស់ផ្ទះ​វៀតណាម​ ​និង​ម៉ាឡេស៊ី​ ​បាន​បញ្ចប់​ដោយក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ ​ឈ្នះ​ ​1ទល់នឹង0​។​

    ​នៅ​វេលា​ម៉ោង​ ​3​:​30រសៀល​ ​ថ្ងៃទី9​ ​ខែសីហា​ ​2019​ ​រសៀល​នេះ​ ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​18ឆ្នាំ​ ​នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ ​ក្រោម​អាយុ​ ​18ឆ្នាំ​ដូចគ្នា​ ​ដែល​ជា​ជំនួប​ជើង​ទី2​៕​


  • ទើបតែ​ពល​នេះ​ ​!​!​ ​មាន​ ​សូ​នី​តា​ ​ព្រម​សម្ដែង​ជាមួយ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ជាលើកដំបូង​ក្នុង​រឿង​«​ដើម្បី​កូន​»​

    ទើបតែ​ពល​នេះ​ ​!​!​ ​មាន​ ​សូ​នី​តា​ ​ព្រម​សម្ដែង​ជាមួយ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ជាលើកដំបូង​ក្នុង​រឿង​«​ដើម្បី​កូន​»​

    ​ក្រោយពី​ជោគជ័យ​ ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ដែល​ជា​ផលិតករ​ល្បីឈ្មោះ​ម្នាក់​ផ្ដើម​ផលិត​ស្នាដៃ​ថ្មី​មួយទៀត​ហើយ​គឺ​រឿង​”​ដើម្បី​កូន​”​ ​ដែល​និយាយ​ពី​ជីវិត​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​របស់​អ្នក​ធាក់ស៊ីក្លូ​។​

    ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ផលិតករ​ ​និង​ជា​អ្នកដឹកនាំ​រឿង​ ​“​ធ្មប់​”​ ​ដ៏​ល្បីល្បាញ​ ​បាន​ប្រកាស​ក្រុងពាលី​ថ្មី​របស់​ខ្លួន​មួយទៀត​ហើយ​គឺ​រឿង​ ​“​ដើម្បី​កូន​”​ ​នៅ​កៀន​របង​វត្ត​ឧ​ណា្ណ​លោម​ ​កាលពី​ព្រឹក​ថ្ងៃទី៨​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​។​ ​ថ្លែង​ក្នុង​ពិធី​ក្រុងពាលី​ព្រឹក​នេះ​ ​លោក​ហ៊ុយ​ ​យ៉ា​ឡេង​ ​រៀបរាប់​ថា​ ​“​ដើម្បី​កូន​”​ ​ជា​សាច់រឿង​ថ្មី​និយាយ​ពី​ជីវិត​អ្នក​ធាក់ស៊ីក្លូ​ចំហៀង​វត្តឧណ្ណាលោម​ ​និង​ផ្សារ​កណ្តាល​ ​ពិសេស​គុណ​តម្លៃ​នៃ​ស៊ីក្លូ​ខ្មែរ​ ​ដែល​គ្រប់គ្នា​មើល​រំលង​។​

    ​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​បាន​លើក​រៀបរាប់​ថា​ ​នេះ​ជា​លើកទីមួយ​ហើយដែល​ខ្លួន​ចាប់ដៃ​គូ​សម្តែង​ជាមួយ​ ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​។​ ​កញ្ញា​ ​រំភើប​ខ្លាំង​ដែល​បាន​រួមចំណែក​ក្នុង​រឿង​ ​“​ដើម្បី​កូន​”​ ​ព្រោះ​កញ្ញា​ ​បាន​ផ្អាក​មិនបាន​ទទួល​ថត​រឿង​ប្រមាណ​មួយឆ្នាំ​មក​ហើយ​។​ ​ដោយ​ពេញចិត្ត​ខ្លាំង​តាំងពី​ឮ​ចំណងជើង​ ​រួម​ទាំង​អត្ថន័យ​នៃ​រឿង​ចាក់​ចំ​បេះដូង​អ្នកទស្សនា​ ​ធ្វើ​ឱ្យ​កញ្ញា​ ​រំពឹង​ខ្លាំង​ថា​នឹង​ទទួលការ​គាំទ្រ​ពី​ទស្សនិកជន​។​

    ​យ៉ាងណាមិញ​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ផលិតករ​និង​ជា​អ្នកដឹកនាំ​រឿង​រូប​នេះ​បន្ត​ថា​ ​នេះ​ជា​ប្រភេទ​រឿង​បែប​អប់រំ​ ​ឆ្លុះបញ្ចាំង​ពី​តថភាព​ក្នុង​សង្គម​សព្វថ្ងៃ​ដែល​កំពុង​កើតមាន​ ​និង​បទ​ពិ​សោ​ទ​ធ​ន៍​ជីវិត​ដែល​អ្នក​ធាក់ស៊ីក្លូ​ធ្លាប់​ជួបប្រទះ​។​ ​ដូច្នេះ​ទើប​លោក​សម្រេចចិត្ត​ផលិត​រឿង​នេះ​ឡើង​ ​ដោយចេតនា​ចង់​ចងក្រង​ពី​ស៊ីក្លូ​ខ្មែរ​ ​ដែល​មាន​អាយុកាល​ជាង៨០ឆ្នាំ​ ​ឲ្យ​គ្រប់គ្នា​ ​ពិសេស​យុវជន​ខ្មែរ​ ​បាន​យល់​និង​ងាក​មក​ចាប់អារម្មណ៍​ពី​តម្លៃ​អាជីព​មួយ​នេះ​។​

    ​ចំណែក​ ​កញ្ញា​ ​ស្រីពៅ​ ​តារា​ប្រឡូក​ថ្មី​ពេញដោយ​សមត្ថភាព​ក៏​លើកឡើង​ស្រដៀងគ្នា​និង​កញ្ញា​ ​សូ​នី​តា​ដែរ​ ​ដែល​ក្នុង​រឿង​នេះ​ខ្លួន​ជា​តួអង្គ​ប្រពន្ធ​ដែល​ឈ្លក់ទឹក​ម៉ាស៊ីន​នៅ​ភ្នំពេញ​រហូត​បោះបង់​ប្តី​និង​កូន​ដែល​កំសត់​កម្រ​ជាមួយគ្នា​នៅ​ខេ​ត្ដ​។​ ​ដូច្នេះ​ ​ទើប​កញ្ញា​ជឿជាក់​ខ្លាំង​ថា​ប្រជាប្រិយ​ភាព​ខ្លួន​នឹង​មានការ​កើនឡើង​ក្រោយ​រឿង​នេះ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​។​

    ​សូមជម្រាប​ផង​ដែរ​ថា​ ​បើ​តាម​ការ​គ្រោងទុក​រឿង​ ​“​ដើម្បី​កូន​”​ ​គ្រោង​ចាយ​ទុន​ផលិត​ប្រមាណ​ ​៥ទៅ៦ម៉ឺន​ដុល្លារ​ ​នឹង​បង្ហាញ​វត្តមាន​ជូន​ទស្សនិកជន​ទស្សនា​នា​ចុងឆ្នាំ​នេះ​៕​

  • ព្រឹត្តិ​ការណ៍​ ​NHAM​ ​NHAM​ ​K​-​FRESH​ ​នៃ​ផ្លែ​ប៉ែ​សកូ​រ៉េ​​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​ ​២០១៩​ ​នឹង​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​!​

    ព្រឹត្តិ​ការណ៍​ ​NHAM​ ​NHAM​ ​K​-​FRESH​ ​នៃ​ផ្លែ​ប៉ែ​សកូ​រ៉េ​​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​ ​២០១៩​ ​នឹង​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​!​

    ​ភ្នំពេញ​៖​ ​កសិ​ឧស្សាហ៍​កម្ម​-​ជលផល​ ​និង​សាជីវកម្ម​ពាណិជ្ជកម្ម​អាហារ​កូរ៉េ​ ​(​aT​ ​Korea​ ​Agro​-​Fisheries​ ​&​ ​Food​ ​Trade​ ​Corporation​)​ ​នឹង​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​អស្ចារ្យ​ដើម្បី​សម្ពោធ​នូវ​ផ្លែ​ប៉ែ​សកូ​រ៉េ​ដ៏​ល្អ​បំផុត​នៅ​ផ្សារ​ទំនើប​ ​ឡាក់​គី​ ​ចំនួន​ ​២​ ​លើក​។​ ​លើក​ទី១​ ​នៅ​ថ្ងៃទី​ ​០៩​ ​ដល់​ថ្ងៃទី​ ​១១​ ​ខែសីហា​ ​និង​លើក​ទី​ ​២​ ​នៅ​ថ្ងៃទី​ ​១៦​ ​ដល់​ថ្ងៃទី​ ​១៨​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​។​

    ​បើ​យោង​តាម​ ​លោកស្រី​ ​Lily​ ​Kim​ ​ដែល​ជា​អ្នកចាត់ការ​ទូទៅ​នៃ​ ​aT​ ​Korea​ ​Agro​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ថា​លោកស្រី​ពិតជា​រំភើប​រីករាយ​ក្រៃលែង​ដែល​មានឱកាស​ក្នុង​ការណែនាំ​នូវ​ផលិតផល​ដ៏​មានគុណ​ភាពល្អ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​។​ ​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“​ពេលនេះ​គឺជា​រដូវ​ផ្លែ​ប៉ែ​សទូ​ទាំង​ប្រទេស​កូរ៉េ​តែម្តង​។​ ​ដូច្នេះ​វា​គឺជា​ឱកាស​ដ៏​អស្ចារ្យ​ផង​ដែរ​សម្រាប់​លោកស្រី​ដើម្បី​ធ្វើការ​ណែនាំ​ ​និង​បង្ហាញ​ជូន​នៅ​លើ​ទីផ្សារ​ក្នុង​តំបន់​ក៏ដូចជា​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​បំផុត​សម្រាប់​ផ្លែ​ប៉ែ​សនៅ​ពេលនេះ​គឺ​មិនគ្រាន់​តែ​មាន​រសជាតិ​ឆ្ងាញ់​ ​និង​មាន​ក្លិនក្រអូប​ប៉ុណ្ណោះទេ​វា​ថែមទាំង​មានគុណ​ប្រយោជន៍​អស្ចារ្យ​បំផុត​ចំពោះ​សុខភាព​ជាច្រើន​ដូចជា​៖​ ​ជួយ​ពន្យារ​ភាព​ចាស់​ ​ជួយ​ឱ្យ​សម្រស់​ក្មេង​ជាង​វ័យ​ ​និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឱ្យ​កាន់តែ​រឹងមាំ​ផង​ដែរ​”​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Nham​ ​Nham​ ​K​-​Food​ ​គឺ​ត្រូវ​បាន​សហការ​ ​និង​គាំទ្រ​ដោយ​ ​សាជីវកម្ម​អាហារ​កូរ៉េ​ ​
    ​(​ ​Korean​ ​Corporation​)​ ​។​ ​ក្រុមហ៊ុន​មាន​គោលបំណង​ ​និង​ចក្ខុវិស័យ​យ៉ាង​ច្បាស់​ថា​ធ្វើ​យ៉ាងណា​នឹង​ផ្តល់​ជូន​នូវ​ចំណីអាហារ​ធម្មជាតិ​របស់​ប្រទេស​កូរ៉េ​ដែល​ល្អ​ចំពោះ​សុខភាព​បំផុត​មាននៅ​ក្នុង​តំបន់​ ​និង​ទីផ្សារ​ជាច្រើន​ក្នុង​ពេល​តែមួយ​ផង​ដែរ​។​ ​ជាពិសេស​ចង់ឱ្យ​ប្រជាជន​ទាំងអស់​យល់ដឹង​ពី​វប្បធម៌​ដ៏​ល្អ​ផូរផង់​ ​និង​ការរស់នៅ​ប្រកបដោយ​សុខមាលភាព​។​
    ​ហេតុដូច្នេះ​ហើយ​សូម​ប្រជាជន​កម្ពុជា​ទាំងអស់​ ​និង​អតិថិជន​ដែល​ចង់បាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​សូមកុំ​ភ្លេច​ចូលរួម​ព្រឹត្តិ​ការណ៍​ ​Nham​ ​Nham​ ​K​-​Fresh​ ​ដ៏​អស្ចារ្យ​នេះ​នៅ​ផ្សារ​ទំនើប​ ​ឡាក់​គី​ ​សាខា​ផ្លូវ​ព្រះសីហនុ​,​ ​ឡាក់​គី​ ​សាខា​ ​ទួលគោក​ ​និង​ ​ឡាក់​គី​ ​ព្រី​មៀម​ ​ចាប់ពី​ម៉ោង​ ​១​ ​រសៀល​ ​ដល់ម៉ោង​ ​៨​ ​យប់​ ​ឱ្យ​បាន​ច្រើន​កុះករ​ទាំងអស់គ្នា​។​ ​ជាពិសេស​លោកអ្នក​នឹង​ទទួល​បាន​បទពិសោធន៍​នៃ​ការ​ភ្លក់​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ ​និង​មានឱកាស​ទទួល​បាន​កាដូ​អនុស្សាវរីយ៍​ដ៏​ពិសេស​ដោយ​ឥតគិតថ្លៃ​ផង​ដែរ​។​ ​aT​ ​Korea​ ​Agro​ ​ក៏​នឹង​មានកម្ម​វិធី​ប្រកួត​ថតរូប​ ​ផ្លែ​ប៉ែ​ស​ ​សម្រាប់​អតិថិជន​ទាំងអស់​តាមរយៈ​ ​ហ្វេ​សប៊ុ​ក​ផេ​ក​ ​NHAM​ ​NHAM​ ​K​-​Food​ ​ផង​ដែរ​!​ ​សូមកុំ​ឱ្យ​ឱកាស​ដ៏​ពិសេស​នេះ​កន្លង​ផុត​ទៅ​ឱ្យ​សោះ​!​ ​បាន​ទាំង​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ ​រង្វាន់​ដោយ​ឥតគិតថ្លៃ​ ​និង​ភាព​សប្បាយរីករាយ​ផង​ដែរ​!​ ​


  • យីអ៊ុន​ឡើង​!​!​ ​តារាចម្រៀង​ ​សោភា​ ​ទេពី​ ​ដូរ​រថយន្ដ​ប្រណីត​ថ្មីសន្លាង​

    យីអ៊ុន​ឡើង​!​!​ ​តារាចម្រៀង​ ​សោភា​ ​ទេពី​ ​ដូរ​រថយន្ដ​ប្រណីត​ថ្មីសន្លាង​

    នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​មានការ​កោតសរសើរ​មិន​តិច​ទេ​ ​ក្នុង​ពេល​ដែល​នាង​បង្ហោះ​ឱ្យ​ឃើញថា​ ​នាង​ទើបតែ​ប្ដូរ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ ​NX​ ​200T​ ​ឆ្នាំ២០១៦​ ​យ៉ាង​ថ្មីសន្លាង​ ​ដែល​ត្រូវ​គេ​ដឹង​ថា​មានតម្លៃ​ជិត៧ម៉ឺន​ដុល្លារ​។​ ​រថយន្ត​នេះ​ត្រូវ​នាង​បង្ហាញ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី៧​ ​សីហា​ ​ឆ្នាំ២០១៩នេះ​ ​ខណៈ​ដែល​រថយន្ត​នេះ​គ្រាន់តែ​មានការ​បង្ហោះ​នាង​ប្ដូរ​ក្ដៅ​ៗ​ ​ក៍​មានការ​ខ្សឹប​ខ្សៀវ​ភ្លាម​ៗ​ថា​ ​ប្រហែលជា​មនុស្ស​បុរស​ទ្រព្យ​ស្ដុក​ណាមួយ​ទិញ​ចង់​ភ្ជាប់​ចិត្ត​នាង​ហើយ​ ​បើ​ទោះ​នាង​ប្រកាស​អម​ដោយ​រូបភាព​ថា​ជា​កាដូ​របស់​ម៉ាក់​។​

    ​ឆ្លើយតប​នឹង​បន្ទិ​លនេះ​ ​សោភា​ ​ទេពី​ ​បញ្ជាក់​ថា​ ​រថយន្ត​តម្លៃ​ជាង៦៦០០០ដុល្លារ​របស់​នាង​ ​គឺ​ពិតជា​កាដូ​របស់​ម្ដាយ១០០ភាគរយ​ ​ដោយ​មិន​មាន​បុរស​ណា​ម្នាក់​យក​លុយ​មក​ជះ​ឱ្យ​នាង​ក្នុង​តួលេខ​ដ៏​ច្រើនបែប​ហ្នឹង​បានទេ​។​ ​នាង​លើកឡើង​ដោយ​មិន​ស្ទាក់ស្ទើរ​ថា​ ​ម្ដាយ​របស់​នាង​ចង់​ឲ្យ​នាង​សប្បាយចិត្ត​ ​និង​ដោយសារតែ​លួច​សួរ​ចិត្ត​នាង​ ​ដឹង​ថា​នាង​ស្រលាញ់​រថយន្ត​សេរី​នឹង​ផង​ ​ទើប​ម្ដាយ​របស់​នាង​ទៅ​កុម្ម៉ង់​ស្ងាត់​ៗ​ ​ហើយ​យក​មក​ប្រគល់ឲ្យ​នាង​។

    ​នាង​អះអាង​ថា​ ​ម្ដាយ​ខ្លួន​គឺជា​អ្នកជំនួញ​ ​និង​មានមុខ​របរ​ធំ​ដំ​គួរសម​ក្នុង​ដៃ​ជាយូរមកហើយ​ ​ទើប​ត្រឹម​លទ្ធភាព​ថ​រយ​ន្ត​ដែល​បាន​កាដូ​ឱ្យ​ ​គឺ​មិន​ចាំបាច់​ដល់​ថ្នាក់​បុរស​ណា​ម្នាក់​យក​មក​ជះ​។​ ​ជាមួយនឹង​សេរី​រថយន្ត​ថ្មី​ទំនើប​ ​ពិតជា​ធ្វើឲ្យ​ ​សោភា​ ​ទេពី​ ​មានមុខ​ថែម​មួយ​កម្រិត​នៅក្នុង​វិស័យ​សិល្បៈ​មិន​អន់​នោះ​ទេ​ ​ក្នុង​ពេល​ដែល​នាង​ក៍​កាន់តែ​មានការ​គាំទ្រ​ខ្ពស់​ ​តាំងពី​បញ្ចប់​ការ​ប្រលង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​នៅ​ហង្ស​មាស​៕​

  • «​ល្បិច​លួង​ល្បួង​ស្នេហ៍​»​ ​រឿង​ភាគ​ស្ដី​អំពី​វិស័យ​វាយនភ័ណ្ឌ​

    «​ល្បិច​លួង​ល្បួង​ស្នេហ៍​»​ ​រឿង​ភាគ​ស្ដី​អំពី​វិស័យ​វាយនភ័ណ្ឌ​

    ​ក្នុង​ពិធី​ក្រុង​ពលី​រឿង​«​ល្បិច​លួង​ល្បួង​ស្នេហ៍​»​ ​កាលពី​ព្រឹក​ថ្ងៃទី៧​ ​សីហា​ ​ឆ្នាំ២០១៩​ ​B​&​S​ ​Goodday​ ​ឃើញថា​មានការ​ចូលរួម​ពី​ថៅកែ​ផលិតកម្ម​ ​អ្នកដឹកនាំ​រឿង​ ​តារា​សម្តែង​ក្នុង​សាច់រឿង​ជាច្រើន​ដួង​ចូលរួម​និង​បណ្តា​សារព័ត៌មាន​មួយចំនួន​ផង​ដែរ​។​ ​ផ្ទៃរឿង​មួយ​នេះ​ផ្តោត​លើ​វិស័យ​វាយនភ័ណ្ឌ​កម្ពុជា​ប៉ុន្តែ​បាន​ក្លាយជា​ការ​ព្រួយបារម្ភ​របស់​អ្នកដឹកនាំ​រឿង​ផ្ទាល់​នូវ​ពេល​បណ្តា​រោងចក្រ​នានា​មាន​ចេតនា​មិនសូវ​ចង់​សហការ​។​ ​

    ​ចាងហ្វាង​ផលិតកម្ម​ ​B​&​S​ ​Good​ ​Day​ ​លោក​ ​ប៊ុ​ន​ ​ស៑ា​ ​បាន​ថ្លែង​ក្នុង​ថ្ងៃ​ក្រុងពាលី​នោះ​ថា​ ​នេះ​ជា​រឿង​មួយ​ថ្មី​ដែល​លោក​បា​និពន្ធ​សាច់រឿង​មិន​ចម្លង​ពី​រឿង​ផ្សេង​ៗ​ ​ហើយ​និយាយ​ពី​ស្ថានភាព​រីក​ចំរើន​នៃ​វិស័យ​រោងចក្រ​នៅ​កម្ពុជា​។​ ​ក្នុង​សាច់រឿង​នេះ​ ​ក្រៅពី​លើកឡើង​ពី​ស្នេហា​ ​ពី​ជីវភាព​របស់​កម្មករ​កម្មការិនី​រោងចក្រ​ ​ក៏​លើកឡើង​ពី​ទំនាក់ទំនង​រវាង​ថៅកែ​រោងចក្រ​ ​និង​ ​បុគ្គលិក​បម្រើការ​ផង​ដែរ​។​ ​ ​យ៉ាងណាមិញ​លោក​កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​បណ្ដា​រោងចក្រ​មិន​ចង់​សហការ​ផ្ដល់​កន្លែង​ថត​ផង​ដែរ​ ​បន្ទាប់ពី​លោក​ដាក់​សំ​ណើរ​សុំ​ទីតាំង​ថត​ច្រើន​រោងចក្រ​ ​តែ​មិន​មានការ​ឆ្លើយតប​។​ ​រឿង​ភាគ​នេះ​គម្រោង​ចំណាយ​យ៉ាង​ហោច១០ម៉ឺន​ដុល្លារ​ ​ខណៈ​ដែល​ការ​ចំណាយ​ជាក់ស្ដែង​លោក​ថា​គឺថា​មិនទាន់​កំណត់​។​ ​

    ​បើ​តាម​ការ​រៀបរាប់​របស់​លោក​ ​ទិត​ ​ធារិ​ទ្ឋ​ ​អ្នកដឹកនាំ​រឿង​ជើងចាស់​ពេញដោយ​បទពិសោធន៍​បាន​លើកឡើង​ក្នុង​អារម្មណ៍​តឹងតែង​ថា​ ​«​ជា​ការ​មើលឃើញ​របស់​លោក​ផ្ទាល់​យល់ថា​រឿង​ ​ល្បិច​លួង​ល្បួង​ស្នេហ៍​ ​មានការ​បង្ហាញ​ពី​វិស័យ​វាយនភណ្ឌ​កម្ពុជា​ពី​ទិដ្ឋភាព​រោងចក្រ​កម្ពុជា​អាច​មានន័យថា​ជា​ការ​បង្ហាញ​ឱ្យ​វិនិយោគ​ទុន​ផ្សេង​ៗ​មើលឃើញ​ហើយ​កាន់តែ​ចាប់អារម្មណ៍​មក​លើ​វិស័យ​រោងចក្រ​កម្ពុជា​»​។​ ​លោក​អះអាង​ទៀត​ថា​អ្វី​ដែល​ជា​ការពិបាក​សម្រាប់​លោក​ជា​អ្នក​ដឹក​នោះ​បែរជា​លេច​សញ្ញា​មិនល្អ​ពី​បណ្តា​ថៅកែ​រោងចក្រ​មិន​មាន​ចេតនា​សហការ​ដែល​លោក​ចង់​បង្ហាញ​នូវ​ទិដ្ឋភាព​ពិ​តៗ​នៅក្នុង​រោងចក្រ​ជាជាង​ការកែច្នៃ​រៀបចំ​ហាក់​មិនសូវ​ល្អ​។​ ​លោក​កំពុងតែ​ស្នើសុំ​ដល់​សមាគម​រោងចក្រ​ឱ្យ​គេ​យោគយល់​ឬ​សហការ​តាមអ្វី​ដែល​លោក​ស្នើ​។​ ​ប្រសិនបើ​មិន​មានការ​យោគយល់​លោក​និង​ក្រុមការងារ​មានតែ​កែខៃ​ទីតាំង​ណាមួយ​ធ្វើជា​កន្លែង​រោងចក្រ​ដើម្បី​កុំឱ្យ​ខកដំណើរ​ការ​ថត​តាម​ជាក់ស្តែង​។​ ​រឿង​នេះ​រៀបរាប់​ពី​ស្នេហ៍​រវាង​ថៅកែ​រោងចក្រ​និង​តួឯកស្រី​ដែល​មាន​តួនាទី​ជា​អ្ន​ក​ឌីហ្សាញ​ម៉ូដ​សម្លៀកបំពាក់​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ស្នាដៃ​ថ្មីនេះ​គ្រោង​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុ​ស្តី៍​លេខ៥នា​ចុងឆ្នាំ២០១៩ដោយមាន​ចំនួន​ជិត៤០ភាគ​។​ ​រឿង​នេះ​ចូលរួម​សម្តែង​ដោយ​កញ្ញា​ពុធ​ ​ស្រី​ខួច​ ​លោក​ឃឹម​ ​សា​នី​ត​ ​លោក​សុធា​ ​ពិសិដ្ឋ​ ​កញ្ញា​ហ្វី​យ៉ា​ដា​ ​កញ្ញា​វ៉ាន់​ ​លី​លី​ ​អ្នកស្រី​សំ​ ​សុផល​ ​និង​តារា​ប្រុសស្រី​ជាច្រើន​ដួង​ទៀត​។​

  • ព្រឹត្តិ​ការណ៍​បង្ហាញ​ម៉ូដ​របស់​ ​PEDRO​ ​ឆ្នាំ2019​

    ព្រឹត្តិ​ការណ៍​បង្ហាញ​ម៉ូដ​របស់​ ​PEDRO​ ​ឆ្នាំ2019​

    ​នៅ​ថ្ងៃទី3​ ​ខែសីហា​ ​ឆ្នាំ2019​ ​PEDRO​ ​បាន​ធ្វើការ​ដាក់​តាំង​កាបូប​ ​ស្បែកជើង​ដែល​ជា​ ​ម៉ូដ​ផ្តាច់​មុខ​នៃ​រដូវ​កាល​ថ្មី​ប្រចាំឆ្នាំ2019ក្នុង​ប្រទេស​កម្ពុជា​។​ ​ភ្ញៀវ​កិ​ត្ត​យស​ទាំងអស់​រីករាយ​នឹង​ការ​ទស្សនា​រចនា​បទ​បន្ទប់​សិល្បះ​ចំនួន3ផ្សេង​ៗ​គ្នា​ ​និង​ការ​ដើរ​បង្ហាញ​ម៉ូដ​យ៉ាង​ពិសេស​ជាមួយនឹង​ខូ​លិក​សិន​ថ្មី​នៃ​រដូវ​កាល​សិសិរ​ដូវ​ឆ្នាំ2019នេះ​។​ ​លើស​ពីនេះ​ទៅទៀត​ ​វត្តមាន​តារា​ចំរៀង​ស្រី​ដ៏​ល្បី​កញ្ញា​ ​Laura​ ​Mam​ ​បាន​ញឹង​អោយ​កម្មវិធី​រីត​តែ​មាន​ភាព​សប្បាយរីករាយ​ ​និង​មាន​ភាព​ទាក់ទាញ​នៅ​ក្នុង​កំ​ទ្បុង​ពេល​ដើរ​បង្ហាញ​ម៉ូដ​។​



    ​ក្រោយពី​ការ​ដើរ​បង្ហាញ​ម៉ូដ​បាន​បញ្ចប់​ ​ភ្ញៀវ​កិ​ត្ត​យស​ទាំងអស់​ត្រូវ​បាន​បំរើ​ជូន​នៅ​​ភេសជ្ជៈ​ ​អាហារ​សម្រន់ ​និង​ទស្សនិ​យ​ភាព​យ៉ាង​ប្លែកភ្នែក​ពី​ការ​សម្តែង​សិល្បះ​ក្រ​ទ្បុ​ក​ស្រា​ពី​អ្នកជំនាញ​ ​ក៏ដូចជា​បាន​រីករាយ​ជាមួយ​និង​ការ​ ​Mixភ្លេង​របស់​ឌី​ជេ​ ​កញ្ញា​ ​Patrica​ ​K​ ​និង​ការ​គូររូប​ពី​សិល្បះ​ករ​ផង​ដែរ​។​

    ​ក្នុង​នោះ​ដែរ​ក៏​មាន​វត្តមាន​តារា​មួយចំនួន​ដូចជា​ ​Yubin​ ​Shin​,​ ​Kong​ ​Chansreymom​,​ ​Je​ ​Leng​,​ ​Virak​ ​Nich​,​ ​Pich​ ​Solikah​,​ ​Vaihang​ ​Ha​,​ ​Poahong​ ​Hay​,​ ​Daa​ ​Dao​,​ ​Yaro​ ​Vy​,​ ​Seyha​ ​Kem​,​ ​Fiyata​,​ ​Vanda​,​ ​Phin​ ​Sodalis​,​ ​Vannak​ ​Bormey​,​ ​Jessica​ ​Ka​ ​និង​ពិធីករ​លោក​ ​Jimmy​ ​Cham​ ​Nou​។​ ​



    ​ខូ​លិក​សិន​ផ្តាច់​មុខ​ ​

    ​ខូ​លិក​សិន​ពិសេស​ដែល​បង្កើត​ឡើង​ដោយ​ការ​បំផុសគំនិត​នៃ​ភាព​ទាន់សម័យ​ ​និង​រចនាបថ​រួម​ជាមួយនឹង​ពណ៌​អត្តសញ្ញាណ​ជាតិខ្មែរ​ដែល​មាន​ពណ៌ស​ ​ក្រហម​ ​និង​ខៀវ​ត្រូវ​បាន​បង្កើត​ឡើង​សំរាប់​បុរស​ ​និង​នារី​។​ ​ដោយ​ផ្អែកលើ​ការរចនា​ម៉ូដ​នៃ​ស៊េរី​ ​Alturas​ ​គ្រប់​ស៊េរី​ទាំងអស់​ត្រូវ​បាន​រចនា​ទ្បើង​ដោយមាន​លេខ​រាង​នៅ​លើ​ស្បែកជើង​ដោយ​ធានា​ជូន​អតិថិជន​នឹង​ក្លាយជា​លេខ​រាង​តែមួយគត់​ដែល​បាន​ជ្រើសរើស​។​ ​ដើម្បី​បំពេញបន្ថែម​នៅ​ម៉ូដ​ស្បែក​ជើង​ប៉ាតា​ដ៏​ពិសេស​នេះ​ ​កាបូប​ក៏​ត្រូវ​បាន​បង្កើត​ទ្បើង​យ៉ាង​ឥត​ខ្ចោះ​សាក​សម​សំរាប់​បុរស​ ​និង​នារី​។​



    ​PEDRO​
    ​PEDRO​ ​គឺជា​ម៉ាក​អន្តរជាតិ​ដែល​មាន​ខូ​ទ្បិច​សិន​សំរាប់​បុរស​ ​និង​នារី​។​ ​សំ​រាប់​ខូ​ទ្បិច​សិន​បុរស​ ​មាន​ដូចជា​កាបូប​ ​ស្បែកជើង​ ​កាបូប​ដាក់លុយ​ ​និង​ខ្សែ​ក្រ​វ៉ាត់​ ​រី​ឯ​ខូ​លិក​សិន​សំរាប់​នារី​ ​មាន​កាបូប​ ​ស្បែកជើង​ ​និង​កាបូបដៃ​ ​ដែល​ម៉ូដ​ទាំងអស់​នាំមក​នូវ​ភាព​ឆើតឆាយ​ជាមួយនឹង​ទំនុកចិត្ត​ជូន​ទៅដល់​សុភាពនារី​ទាំងអស់​។​ ​PEDRO​ ​បាន​ប្រតិ​បត្ត​កា​រណ៏​ ​៦សាខា​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​សរុប៨៣សាខា​នៅក្នុង​អាស៊ី​ប៉ាស៊ី​ហ្វិ​ច​ ​មជ្ឈិមបូព៌ា​ ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ​


  • LG​ ​បង្ហើប​ប្រាប់​ថា​ ​ខ្លួន​នឹង​ចេញ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ ​ប្រជែង​ជាមួយ​ ​Samsung​ ​និង​ ​Huawei​ ​

    LG​ ​បង្ហើប​ប្រាប់​ថា​ ​ខ្លួន​នឹង​ចេញ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ ​ប្រជែង​ជាមួយ​ ​Samsung​ ​និង​ ​Huawei​ ​

    ​កាលពី​ថ្ងៃទី6​ ​ខែសីហា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​ក្រុមហ៊ុន​ ​LG​ ​បាន​ធ្វើការ​ប្រកាស​ថា​ ​ខ្លួន​នឹង​ចេញ​ស្មា​ត​ហ្វូ​ន​ ​V60​ ​ThinQ​ ​និង​ម៉ូដែល​ ​V60​ ​ThinQ​ ​5G​។​ ​ក្នុង​នោះ​ស្រាប់តែ​ ​LG​ ​ក៏បាន​បង្ហាញ​វីដេអូ​ ​teaser​ ​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ដើម្បី​ប្រជែង​ជាមួយ​ ​Samsung​ ​និង​ ​Huawei​ ​ផង​ដែរ​។​

    ​ ​ស្មា​ត​ហ្វូ​នប​ត់​អេក្រង់​បាន​នេះ​ ​មិន​ខុសពី​ ​Samsung​ ​Galaxy​ ​Fold​ ​និង​ ​Huawei​ ​Mate​ ​X​ ​នោះ​ទេ​ ​ពោល​គឺ​មាន​អេក្រង់​ ​2ផ្ទាំង​ដែល​អាច​ផ្តេក​បាន​ ​អាច​បញ្ជា​ចុច​ដូច​ ​Tablet​ ​តូច​មួយ​ផង​ដែរ​។​ ​ចំពោះ​លក្ខណ​សម្បត្តិ​ពេញលេញ​ ​គេ​មិនទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ​៕​

     

  • ក្រោយ​បន្ត​ឈ្នះ​ ​4ប្រកួត​ជាប់​ៗ​គ្នា​ ​អេ​រិក​ ​ប៉ែន​ភា​រុន​ ​មាន​ជំនឿ​ចិត្ត​ថា​ ​លើកក្រោយ​អាច​ជា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​

    ក្រោយ​បន្ត​ឈ្នះ​ ​4ប្រកួត​ជាប់​ៗ​គ្នា​ ​អេ​រិក​ ​ប៉ែន​ភា​រុន​ ​មាន​ជំនឿ​ចិត្ត​ថា​ ​លើកក្រោយ​អាច​ជា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​

    ​បើ​គិត​មកទល់​នឹង​ពេលនេះ​ ​កីឡាករ​ខ្សែក្រវាត់​ ​WBA​ ​Asia​ ​កម្ពុជា​ ​អេ​រិក​ ​ប៉ែន​ភា​រុន​ ​មិនទាន់​ស្គាល់​ពាក្យ​ថា​ ​ចាញ់​នៅឡើយ​ទេ​ ​ដោយ​រូបគេ​ប្រកួត​បាន​ ​4លើក​ ​ឈ្នះ​ទាំង​ ​4លើក​។​

    ​យ៉ាងណាមិញ​ ​ការប្រកួត​កាលពី​ពេល​ថ្មី​ៗ​នេះ​មួយទៀត​នា​ចុង​សប្តាហ៍​កន្លងទៅ​ ​កីឡាករ​កម្ពុជា​ ​អេ​រិក​ ​ប៉ែន​ភា​រុន​ ​បាន​ផ្តួល​កីឡាករ​ជើងខ្លាំង​មក​ពី​ឥណ្ឌូ​នេ​ស៊ី​ ​David​ ​Koswara​ ​ឱ្យ​សន្លប់​ក្នុងទឹក​ទី1​ ​ក្នុង​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​ ​100គីឡូក្រាម​នៅ​ឯ​ប្រទេស​ហ្វីលីពីន​។​

    ​អ្នកប្រដាល់​វ័យ​ ​26ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ​បើ​ទោះជា​ការប្រកួត​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​ជា​ការប្រកួត​ធម្មតា​ ​មិនមែន​ជា​ការពារ​ខ្សែក្រវាត់​ក៏ដោយ​ ​ប៉ុន្តែ​វា​ជា​ការប្រកួត​សំខាន់​ជានិច្ច​សម្រាប់​រូបគេ​ ​ហើយ​គេ​គិតថា​ ​ការប្រកួត​លើ​ក​ក្រោយ​ៗ​របស់​គេ​ ​អាច​ជា​ការប្រកួត​ធំជាង​នេះ​ ​ឬ​អាច​ជា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​តែម្ដង​ក៏អាច​ថា​បាន​ដែរ​៕​


  • ទីបំផុត​ ​Rooney​ ​បែរជា​ផ្លាស់​ពី​អាមេរិក​ ​មក​នៅ​ក្លិប​ក្នុង​លី​ក2​ ​របស់​អង់គ្លេស​វិញ​

    ទីបំផុត​ ​Rooney​ ​បែរជា​ផ្លាស់​ពី​អាមេរិក​ ​មក​នៅ​ក្លិប​ក្នុង​លី​ក2​ ​របស់​អង់គ្លេស​វិញ​

    ​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​ ​Wayne​ ​Rooney​ ​នឹង​ពាក់អាវ​លេខ32​ ​ជាមួយ​ក្លិប​ក្នុង​លី​ក​លំដាប់​ទី2​ ​របស់​អង់គ្លេស​វិញ​ ​ក្រោយពី​បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​ ​Derby​ ​ក្នុង​កិច្ចសន្យា​រយៈពេល​ ​18ខែ​។​

    ​ជាមួយគ្នា​នេះ​ដែរ​ ​កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​ថា​ ​ខ្លួន​គេ​អាច​នឹង​ទៅ​ធ្វើជា​គ្រូបង្វឹក​ ​ឬក៏​ធ្វើជា​អ្នកចាត់ការ​របស់​ក្លិប​មួយ​នេះ​វិញ​នៅពេល​ចប់​កុងត្រា​ ​ប្រសិនបើ​រូបគេ​មិន​ចង់​បន្ត​ធ្វើជា​កីឡាករ​នៅក្នុង​ក្លិប​នេះ​ទៀត​។​

    ​អតីត​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ​នៅសល់​កុងត្រា​ ​2រដូវ​កាល​ទៀត​ជាមួយ​ក្លិប​ក្នុង​លី​ក​កំពូល​របស់​អាមេរិក​ ​DC​ ​United​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ក្ដី​ ​ម្ចាស់​ក្លិប​ ​Derby​ ​លោក​ ​Mel​ ​Morris​ ​គិតថា​ ​Rooney​ ​អាច​នឹង​ក្លាយជា​កម្លាំង​សំខាន់​ជួយ​រុញ​ក្លិប​មួយ​នេះ​បាន​ឡើង​ទៅលេង​នៅ​ ​Premier​ ​League​ ​ទើប​សម្រេចចិត្ត​ទិញ​យក​កីឡាករ​រូប​នេះ​៕​