Author: អេបិល

  • រំដួល​លិចទឹក​ ​បង្ហាញ​ស្នាដៃ​ថ្មី​ច្នៃ​ឈុត​ពី​កន្ទេល​ស្លឹក​រំចេក​ដែល​ស្ទើ​តែ​បាត់បង់​

    រំដួល​លិចទឹក​ ​បង្ហាញ​ស្នាដៃ​ថ្មី​ច្នៃ​ឈុត​ពី​កន្ទេល​ស្លឹក​រំចេក​ដែល​ស្ទើ​តែ​បាត់បង់​

    ​ថ្មី​ៗ​នេះ​ ​អ្នក​ច្នៃ​ម៉ូដ​ ​និង​ផាត់មុខ​ធ្វើសក់​ឲ្យ​តា​រា​ល្បី​ៗ​ ​រំដួល​លិចទឹក​ ​បាន​រំលឹក​លើកយក​កន្ទេល​ស្លឹក​រំចេក​ ​មក​ច្នៃ​ជា​សម្លៀកបំពាក់​យ៉ាង​ស្រស់​ស្អាត​ ​សម្រាប់​បង្ហាញ​ក្នុង​កម្មវិធី​ ​“​អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង​”​។​ ​

    ​យោង​តាម​ប្រភព​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ ​រំដួល​លិចទឹក​ ​បាន​ឲ្យដឹង​ថា​ ​«​កន្ទេល​ស្លឹក​រំចេក​ ​ច្នៃ​បែប​ប្រពៃណី​ខ្មែរ​ ​សំពត់​បទ​ ​អាវ​ក៏​ជ្រុង​ ​ការ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ប្រពៃណី​ច្នៃ​ពី​កន្ទេល​ស្លឹក​រំចេក​ក្នុង​កម្មវិធី​ ​“​អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង​”​ ​ដែល​ឈុតទី១​ ​គ្រង​ដោយ​កញ្ញាឯក​ភពផែន​ដី​កម្ពុជា​ ​រី​ចំណាន​ ​កល្យាណ​ ​ច្នៃ​ដោយ​លោក​ ​សុខ​ ​ជា​ ​និង​ ​រំដួល​លិចទឹក​ ​-​ឈុតទី២​ ​គ្រង​ដោយ​តារា​បង្ហាញ​ម៉ូដ​ ​កែ​ ​ចាន់​កេសី​ ​ច្នៃ​ដោយ​ ​រំដួល​លិចទឹក​ ​និង​ ​បង​ ​សេម​ ​-​ឈុតទី៣​ ​គ្រង​ដោយ​ ​កញ្ញា​ ​រំដួល​លិចទឹក​ ​ច្នៃ​ដោយ​រំដួល​លិចទឹក​»​។​ ​

    ​សូមជម្រាប​ដែរ​ថា​ ​កន្លងទៅ​រំដួល​លិចទឹក​ឈ្នះ​ពានរង្វាន់​បាន២ក្នុង​ថ្ងៃ​តែមួយ​ក្នុង​ការរចនា​ឈុត​កែ​ឆ្នៃ​ពី​កន្ទេល​ស្លឹក​រំចេក​ ​ជា​ឈុត​អប្សរា​ ​ដែល​បាន​ដាក់​ចូលរួម​ប្រកួត​ឈុត​បុរាណ​នា​ឆ្នាំ​ ​២០១៨​ ​។​ ​កន្ទេល​ស្លឹក​រំចេក​ ​គឺជា​កន្ទេល​តម្បាញ​បុរាណ​ខ្មែរ​មួយ​ដែល​មាន​អាយុកាល​យូរលង់​ណាស់​មក​ហើយ​ ​ដោយ​សព្វថ្ងៃ​យើង​ហាក់​រក​ឃើញ​ស្ទើរតែ​គ្មាន​លក់​ក្នុង​ទីផ្សារ​ ​ព្រោះតែ​សង្គម​បច្ចុប្បន្ន​សឹងតែ​លុបបំបាត់​ចោលការ​ប្រើប្រាស់​កន្ទេល​ស្លឹក​រំចេក​មួយ​នេះ​៕​ ​



  • កម្ពុជា​បាន​មេដាយមាស​ ​5គ្រឿង​ហើយពី​កីឡា​នគរបាល​ពិភពលោក​ ​លើក​ទី18​ ​នៅ​ប្រទេស​ចិន​

    កម្ពុជា​បាន​មេដាយមាស​ ​5គ្រឿង​ហើយពី​កីឡា​នគរបាល​ពិភពលោក​ ​លើក​ទី18​ ​នៅ​ប្រទេស​ចិន​

    ​កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ចំនួន​ ​96រូប​ ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កីឡា​ចំនួន​ ​12ប្រភេទ​ ​រួមមាន​ ​តេ​ក្វាន់​ដូ​ ​ការ៉ាតេដូ​ ​យូដូ​ ​ជឺ​ជី​តស៊ូ​ ​ចំបាប់​ ​វាយ​សី​ ​វាយ​កូនឃ្លី​លើ​តុ​ ​ហែលទឹក​ ​ទ្រី​យ៉ា​ត្លុង​ ​អត្តពលកម្ម​ ​បាល់​ឱប​ ​និង​ប្រណាំង​ទូ​ក​កានូ​ ​ក្នុង​ការប្រកួត​កីឡា​នគរបាល​ពិភពលោក​លើក​ទី18​ ​(​The​ ​18th​ ​World​ ​Police​ ​and​ ​Fire​ ​Games​)​ ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

    ​ជា​លទ្ធផល​មកទល់​នឹង​ពេលនេះ​ ​កម្ពុជា​បាន​ទទួល​មេដាយ​សរុប​ចំនួន​ ​18គ្រឿង​ ​ក្នុង​នោះ​មាន​មាស5​ ​ប្រាក់8​ ​និង​សំរឹទ្ធ5​ ​ដោយ​មេដាយមាស​បាន​ពី​វិញ្ញាសា​ប្រណាំងទូក​នាគ​ ​ហែលទឹក​ ​ចំបាប់​ ​(​1គ្រឿង​)​ ​និង​ការ៉ាតេដូ​ចំនួន​ ​2គ្រឿង​។​ ​ចំពោះ​មេដាយ​ប្រាក់​វិញ​ ​កម្ពុជា​បាន​ពី​វិញ្ញាសា​ហែលទឹក​ ​ចំបាប់​ ​និង​ការ៉ាតេដូ​៕​


  • ម៉ាឡេស៊ី​ ​ឈ្នះ​កម្ពុជា​ ​3ទល់នឹង0​ ​ក្នុង​ជំនួប​ពាន​យុវជន​កម្រិត​ក្រោម​ ​18ឆ្នាំ​ ​នៅ​វៀតណាម​

    ម៉ាឡេស៊ី​ ​ឈ្នះ​កម្ពុជា​ ​3ទល់នឹង0​ ​ក្នុង​ជំនួប​ពាន​យុវជន​កម្រិត​ក្រោម​ ​18ឆ្នាំ​ ​នៅ​វៀតណាម​

    ​កាលពី​ថ្ងៃទី11​ ​ខែសីហា​ ​ឆ្នាំ2019​ ​ក្រុមជម្រើសជាតិ​ ​U18​ ​កម្ពុជា​បាន​ប្រកួត​ជាមួយ​ ​U18​ ​ម៉ាឡេស៊ី​ក្នុង​ពូល​ ​B​ ​ពានរង្វាន់​ ​AFF​ ​U18​ ​Championship​ ​នៅ​ទីក្រុង​ហូជីមិញ​ ​នៃ​ប្រទេស​វៀតណាម​ ​ដែល​ជា​លទ្ធផល​ ​ក្រុម​កម្ពុជា​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី​ ​3ទល់នឹង0​។​

    ​នៅ​ការប្រកួត​បន្ទាប់​ ​កម្ពុជា​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្សោយ​សិង្ហបុរី​ ​មុននឹង​បន្ត​ជួប​វៀតណាម​ក្នុង​ជំនួប​បិទ​ពូល​។​ ​គិត​មកទល់​នឹង​ពេលនេះ​ ​កម្ពុជា​ឆ្លងកាត់​ ​3ប្រកួត​រួចមក​ហើយ​ក្នុង​លទ្ធផល​ឈ្នះ1​ ​ចាញ់2​ ​ឈរ​នៅ​លើ​លេខ4​ ​ក្នុងចំណោម​ ​6ប្រទេស​ពីលើ​ថៃ​ ​និង​សិង្ហបុរី​ ​៕​

  • ធ្លាប់តែ​ឃើញ​ ​កែវ​ ​សុ​បញ្ញា​ ​ស្លៀកពាក់​សុ​ភាព​ៗ​ ​លូ​វម​ក​មើលរូប​ភាព​កាយវិការ​សិច​ស៊ី​ម្ដង​មើល​.​.​.​ ​

    ធ្លាប់តែ​ឃើញ​ ​កែវ​ ​សុ​បញ្ញា​ ​ស្លៀកពាក់​សុ​ភាព​ៗ​ ​លូ​វម​ក​មើលរូប​ភាព​កាយវិការ​សិច​ស៊ី​ម្ដង​មើល​.​.​.​ ​

    ​តារាចម្រៀង​ស្រី​ ​កែវ​ ​សុ​បញ្ញា​ ​ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​ជាច្រើន​បានដឹង​ថា​ ​នាង​ជា​អតីត​បេក្ខភាព​ប្រលង​កម្មវិធី​ ​The​ ​Voice​ ​រដូវ​កាល​ទី​ ​១​ ​ដែល​បាន​ឆ្លង​ដល់​វគ្គ​ ​Live​ ​Show​ ​។​ ​បន្ទាប់មក​ទៀត​ ​តារា​ស្រី​សំឡេងក្រអួន​ក្រអៅ​នេះ​ ​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ចម្រៀង​ផលិតកម្ម​រស្មី​ហង្ស​មាស​រយៈពេល​ ​៥​ ​ឆ្នាំ​ ​និង​បាន​ក្លាយជា​តារាចម្រៀង​ដែល​ទាក់ចិត្ត​យុវវ័យ​បំផុត​តាមរយៈ​បទ​ជាច្រើន​ដែល​បាន​ចេញ​នៅក្នុង​ផលិតកម្ម​ ​WE​។​ ​មួយ​រយៈកាល​ប្រឡូក​សិល្បៈ​នេះ​ ​គេ​កត់សម្គាល់​និង​មើលឃើញ​ថា​ ​តារា​ស្រី​រូប​នេះ​ ​ពុំ​ដែល​បាន​បញ្ចេញ​សាច់​សិច​ស៊ី​ដូច​តារា​ដទៃ​រួម​ទ្រនំ​ឡើយ​។​

    ​តែ​យ៉ាងណាមិញ​ ​រូបភាព​ជាច្រើន​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ថ្មី​ៗ​នេះ​ ​ពិតជា​កា​រអា​ប់ដេ​ត​ប្លែកភ្នែក​ចំពោះ​តារា​ស្រី​មួយ​ដួង​នេះ​។​ ​បើ​ក្រឡេក​ទៅ​មើល​ការរៀបចំ​តុបតែង​ខ្លួន​របស់​តារា​ស្រី​រូប​នេះ​វិញ​គឺ​ត្រូវចិត្ត​ប្រិយមិត្ត​គ្រប់​ស្រទាប់​តែម្ដង​ ​ព្រោះថា​កញ្ញា​តែងតែ​ស្លៀក​ក្នុង​សម្លៀកបំពាក់​សុភាព​សាមញ្ញ​តែ​គួរឲ្យ​ស្រលាញ់​យ៉ាង​ខ្លាំង​ ​ថែមទាំង​កម្រ​នឹង​លេង​ស្ទីល​ស៊ិច​ស៊ី​ណាស់​។​ ​ថ្មី​ៗ​នេះ​កញ្ញា​បាន​ធ្វើ​ឱ្យ​ហ្វេ​នៗ​ចង់​ដាច់​ផ្ងារ​ ​បន្ទាប់ពី​បានឃើញ​រូបថត​ជាច្រើន​សន្លឹក​នៅ​ឯ​ទឹកធ្លាក់​មួយ​កន្លែង​លើ​បណ្ដាញ​សង្គម​ជាមួយ​ស្ទីល​តែងខ្លួន​ ​អាវ​ដៃ​តូច​ ​បញ្ចេញ​សាច់​សខ្ចី​ ​អម​ដោយ​ទឹកមុខ​ ​យ៉ាង​ស៊ី​អារម្មណ៍​តែម្តង​។​

    ​ជាពិសេស​តាមរយៈ​រូបថត​ប៉ុន្មាន​សន្លឹក​នេះ​កញ្ញា​បាន​ធ្វើឱ្យ​អ្នករាល់គ្នា​ ​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​សម្រស់​ដ៏​ស្រស់​សោភា​ ​និង​រូបរាងកាយ​ដ៏​ស្រឡូន​របស់​កញ្ញា​គ្រប់គ្នា​តែម្តង​៕​



  • ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រាប់​មូលហេតុ​ប្រាថ្នា​ចង់បាន​កូនប្រុស​ ​បើ​ភ្លោះ​កាន់តែ​ល្អ​ ​

    ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រាប់​មូលហេតុ​ប្រាថ្នា​ចង់បាន​កូនប្រុស​ ​បើ​ភ្លោះ​កាន់តែ​ល្អ​ ​

    ​តាមរយៈ​វីដេអូ​ ​Live​ ​នៅ​រសៀល​ថ្ងៃទី12​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​តារាចម្រៀង​ល្បីល្បាញ​អ្នកនាង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​អះអាង​ថា​អ្នកនាង​ចង់បាន​កូនភ្លោះ​ ​និង​មិន​ប្រកាន់​ភេទ​សម្រាប់​កូន​ដំបូង​នោះ​ទេ​ ​ដោយ​អ្នកនាង​បង្ហើប​ថា​ ​ស្រលាញ់​ទាំងអស់​ក្នុង​ពេល​មិនទាន់​អាច​ដឹងពី​ភេទ​នៅពេល​នេះ​។​ ​យ៉ាងណាមិញ​អ្នកនាង​បាន​ថ្លែង​បញ្ជាក់​ថា​ ​ខ្លួន​ចង់ឱ្យ​ទារក​ក្នុង​ផ្ទៃ​ជា​កូនប្រុស​ច្រើនជាង​ ​បើ​ទោះជា​អ្នកនាង​ប្រាប់​ថា​ស្រលាញ់​ខ្លាំង​មិនថា​ជា​កូនប្រុស​ ​ឬ​ ​កូនស្រី​។​ ​

    ​យ៉ាងណាមិញ​ ​មកទល់​នឹង​ពេលនេះ​ ​នាង​ក៏​ទទួល​បាន​នូវ​សេចក្តី​សុខ​យ៉ាង​ពេញលេញ​ ​ក្រោយ​បាន​រៀបការ​ ​និង​កំពុងតែ​ពរ​ពោះ​កូន​ក្នុង​ផ្ទៃ​ដែល​មិនទាន់​ដឹង​ថា​ប្រុសស្រី​ ​ក្លាយជា​ម្តាយ​គេ​នៅក្នុង​ពេល​ឆាប់​ៗ​នេះ​។​ ​អ្នកនាង​មិនបាន​បញ្ជាក់​ថា​អ្នកនាង​មានផ្ទៃពោះ​ប៉ុន្មាន​សប្ដាហ៍​ឱ្យ​ច្បាស់​នោះ​ទេ​ ​ប៉ុន្តែ​យោង​តាម​ប្រភព​ជិ​ត​ស្និទ្ធិ​គឺ​អ្នកនាង​មានផ្ទៃពោះ​ជាង3ខែ​ទៅ​ហើយ​ ​ខណៈ​ដែល​អ្នកនាង​ទើបតែ​រៀបការ​បានតែ​ជិត3ខែ​។​

    ​ទន្ទឹម​នឹង​នេះ​ដែរ​ ​តារា​ស្រី​រូប​នេះ​ក៏បាន​បន្ថែម​ថា​ ​តាមចិត្ត​នាង​ចង់បាន​កូនប្រុស​ច្រើនជាង​កូនស្រី​ ​ព្រោះ​កូនប្រុស​អាច​ធ្វើជា​បុគ្គល​រឹងមាំ​ចំពោះ​គ្រួសារ​ ​ក៏ដូចជា​មើល​ថែ​ប្អូន​ៗ​ ​ម្យ៉ាងវិញទៀត​នាង​ធ្លាប់​ជា​កូនស្រី​ច្បង​ ​ដែល​ពិតជា​ពិបាក​ខ្លាំង​ ​ព្រោះ​បាន​ឆ្លងកាត់​នូវ​ការ​លំបាក​ ​ត្រូវ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ ​មើល​ថែ​ប្អូន​ៗ​សព្វបែបយ៉ាង​រហូតមកដល់​ពេលនេះ​។​ ​តែ​ទោះជាយ៉ាងណា​ក្តី​ ​ពេល​ដឹង​លទ្ធផល​កូនប្រុស​ឬ​ស្រី​ ​នាង​នៅតែ​ទទួលយក​ ​ជាមួយនឹង​ការ​ពេញចិត្ត​ ​ទាំងប្រុស​ស្រី​ ​គឺ​ស្រ​លាញ់​គ្រប់​ៗ​គ្នា​ ​ហើយ​ពេលនេះ​នាង​ក៏​កំពុងតែ​ទទួល​បាន​នូវ​សេចក្តី​សុខ​ពោរពេញ​ដោយ​ស្នាមញញឹម​ផង​ដែរ​៕​

  • ក្រោយ​ឈ្វេងយល់​ពីចិត្ត​គ្នា​ ​ផេន​ខេ​ក​ ​ប្រកាស​រៀបការ​ក្រោយ​បុណ្យភ្ជុំបិណ្ឌ​

    ក្រោយ​ឈ្វេងយល់​ពីចិត្ត​គ្នា​ ​ផេន​ខេ​ក​ ​ប្រកាស​រៀបការ​ក្រោយ​បុណ្យភ្ជុំបិណ្ឌ​

    បន្ទាប់ពី​បាន​សិក្សា​ឈ្វេងយល់​ពីចិត្ត​គ្នា​ច្បាស់លាស់​ហើយ​ ​ពេលនេះ​តារា​កំប្លែង​ភេទ​ទី៣​ ​កញ្ញា​ ​ផេន​ខេ​ក​ ​បានសម្រេច​ចិត្ត​ប្រកាស​រៀបការ​ជាមួយ​គូស្នេហ៍​របស់​នាង​ហើយ​ ​ជា​បុរស​សង្ហា​ឈ្មោះ​ ​ឆ័យ​ ​ដែល​នាង​ក៏​ធ្លាប់​បាន​ទម្លាយ​រូបភាព​ចំណង​ស្នេហ៍​របស់​ខ្លួន​ជាមួយ​បុរស​រូប​នេះ​ឱ្យ​មហាជន​បានដឹង​រួចមក​ហើយ​ដែរ​នា​ពេល​កន្លងទៅ​។​

    ​ព្រម​ជាមួយគ្នា​នេះ​ ​ផេន​ខេ​ក​ ​ក៏បាន​បង្ហាញ​រូបភាព​នាង​ ​ជាមួយ​គូស្នេហ៍​ក្នុង​សម្លៀកបំពាក់​ជាច្រើន​ឈុត​នៅ​លើ​គណនី​ហ្វេ​សប៊ុ​ក​ដែរ​ ជាហេតុ​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​ ​អំពី​ការប្រកាស​ជា​សាធារណៈ​ពី​ចំណងស្នេហា​ដ៏​ផ្អែមល្ហែម​របស់​នាង​នៅពេល​នេះ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​តារា​កំប្លែង​សាច់ទ្រលុក​ទ្រលន់​រូប​នេះ​បាន​សរសេរ​ពាក្យ​ខ្លី​ៗ​ ​តែ​មានន័យ​មួយ​ឃ្លា​ថា​ ​«​អូន​ដេញ​បង​មិនទៅ​ ​អូន​មិន​នៅ​បង​តាម​រក​.​.​.​ ​ទីបំផុត​ពួក​យើង​ក៏​មាន​ថ្ងៃនេះ​»​ ​ក្រោយពី​បានឃើញ​ទាំង​រូបភាព​ ​និង​ពាក្យពេចន៍​នេះ​បង្ហោះ​ជា​សា​ធា​រៈ​ភ្លាម​ ​មិត្តភក្ដិ​ ​ហ្វេ​នៗ​ ​និង​មហាជន​នៅ​លើ​បណ្ដាញ​សង្គម​បាន​ចូលរួម​អបអរសាទរ​ ​ដល់​ពួកគេ​ទាំងពីរ​នាក់​ថែមទៀត​ផង​។​

    ​តារា​សម្ដែង​ស្រី​ទើបតែ​បាន​កែ​ភេទ​ហើយ​ថ្មី​ៗ​នេះ​ ​បាន​ប្រកាស​ប្រាប់អ្នកសារព័ត៌មានថា​ ​ខ្លូន​បាន​ក្លាយជា​ស្រី​ពេញ​រូបរាង​ហើយ​ ​និង​គ្រោង​រៀបការ​ជាមួយ​គូស្នេហ៍​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួច​ ​ជា​ការ​ពេញ​ពី​មេបា​ទាំងសងខាង​។​ ​សូមជម្រាប​ផង​ដែរ​ថា​ ​បុរស​សង្ហា​ឈ្មោះ​ ​ឆ័យ​ ​ជាគូ​ស្នេហ៍​របស់​តារា​ស្រី​រូប​នេះ​ ​សព្វ​មាន​ជំនួញ​នៅក្នុង​ដៃ​មិន​អន់​ប៉ុន្មាន​ទេ​ ​ហើយ​បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​ ​ផេន​ខេ​ក​ ​ដោយ​ក្ដី​ស្រឡាញ់​ចេញពី​ចិត្ត​តែម្ដង​៕​

  • Huawei​ ​ប្រកាស​ចេញ​ ​HarmonyOS​ ​ផ្លូវការ​ ​តែ​មិនមែន​ ​HongMengOS​ ​ទេ​

    Huawei​ ​ប្រកាស​ចេញ​ ​HarmonyOS​ ​ផ្លូវការ​ ​តែ​មិនមែន​ ​HongMengOS​ ​ទេ​

    ​ប្រព័ន្ធ​ ​HarmonyOS​ ​ដែល​បាន​ប្រកាស​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ​នឹង​ត្រូវ​បំពាក់​ទៅលើ​ទូរទស្សន៍​ឆ្លាតវៃ​ ​2ម៉ូដែល​មាន​ ​Honor​ ​Vision​ ​និង​ ​Honor​ ​Vision​ ​Pro​ ​ដែល​ផលិតផល​ទាំង​ ​2នេះ​ ​គឺជា​ឧបករណ៍​ដំបូងបង្អស់​របស់​ ​Huawei​ ​ដែល​នឹង​សម្ពោធ​ប្រើប្រាស់​ ​OS​ ​ថ្មី​។​ ​ក្នុង​នោះ​ដែរ​ ​Huawei​ ​ក៏បាន​ដាក់​លក់​ឧបករណ៍​ប្រើ​ ​HarmonyOS​ ​មុនគេ​បង្អស់​នៅ​តម្លៃ​ ​540ដុល្លារ​។​ ​

    ​តាម​សារព័ត៌មាន​ ​Gadgets360​ ​បានឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​ ​នឹង​ចាប់ផ្ដើម​ដាក់​លក់​ទូរទស្សន៍​ឆ្លាតវៃ​ទាំង2​ ​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​ ​ចាប់ពី​ថ្ងៃទី15​ ​សីហា​ ​តទៅ​ ​ដោយ​ទូរទស្សន៍​ ​Honor​ ​Vision​ ​ថ្លៃ​ ​540ដុល្លារ​ ​និង​ ​Honor​ ​Vision​ ​Pro​ ​ថ្លៃ​ ​680ដុល្លារ​។​ ​ជា​ទូរទស្សន៍​មាន​បំពាក់​អេក្រង់​ធំ​ទំហំ​ ​55អ៊ីញ​ ​ផ្តល់​ជូន​កម្រិត​បង្ហាញ​ដល់ទៅ​ ​4K​ ​ប្រើ​អង្គ​គណនា​ ​Honghu​ ​818​ ​8​-​core​ ​ជាមួយនឹង​ ​GPU​ ​ប្រភេទ​ ​Mali​-​G51​។​

    ​OS​ ​ថ្មីនេះ​ត្រូវ​បាន​ក្រុមហ៊ុន​អភិវឌ្ឍ​តាំងពី​ឆ្នាំ2017​ ​មក​ម្ល៉េះ​ ​សព្វថ្ងៃ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​លើ​ការ​បំពាក់​ក្នុង​ស្មា​ត​ហ្វូ​ន​ជំនាន់​ណាមួយ​នៅឡើយ​ ​ពោល​គឺ​រង់ចាំ​អ៊ុត​មើល​ស្ថានការណ៍​រវាង​ក្រុមហ៊ុន​ ​Google​ ​របស់​អាមេរិក​បន្តិច​សិន​៕​

  • ទីក្រុង​ហូជីមិញ​ ​ប្រទេស​រៀ​ត​ណាម​ ​កំពុង​ដំឡើង​អង់តែន​ប្រព័ន្ធ​ ​5G​ ​

    ទីក្រុង​ហូជីមិញ​ ​ប្រទេស​រៀ​ត​ណាម​ ​កំពុង​ដំឡើង​អង់តែន​ប្រព័ន្ធ​ ​5G​ ​

    ​ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម​ ​Viettel​ ​បានសម្រេច​ការ​តភ្ជាប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ទំនាក់ទំនង​អង់តែន​ ​5G​ ​ចំនួន​ ​10ទីតាំង​ ​និង​ចាប់ផ្ដើម​ការសាកល្បង​ប្រើប្រាស់​ដំបូង​នៅ​ទីក្រុង​ហូជីមិញ​ ​កាលពី​ថ្ងៃទី9​ ​ខែសីហា​កន្លងទៅ​នេះ​។​ ​ល្បឿន​នៃ​ការសាកល្បង​ប្រើប្រាស់​ ​5G​ ​លើកដំបូង​នេះ​មាន​ចន្លោះ​ពី​ ​1000Mbps​ ​ទៅ​ ​1300Mbps​។​ ​ក្រុមហ៊ុន​ខាងលើ​និយាយ​ថា​ ​ខ្លួន​នឹង​បន្ត​កែសម្រួល​បន្ថែម​ទៀត​ ​ដើម្បី​ទទួល​បាន​ល្បឿន​ដ៏​ល្អ​បំផុត​មួយ​។​

    ​គួរ​ដឹង​ថា​ ​ការសាកល្បង​នេះ​ ​គឺជា​លើកដំបូង​ហើយ​នៅ​ទីក្រុង​ហូជីមិញ​ ​ប៉ុន្តែ​កាលពី​ខែឧសភា​ ​ឆ្នាំ2019​ ​ក្រុមហ៊ុន​ ​Viettel​ ​បាន​ដំឡើង​ ​និង​សាកល្បង​ប្រើ​សេវា​ ​5G​ ​ជាលើកដំបូង​នៅ​វៀតណាម​តាមរយៈ​ការ​ហៅ​ចេញ​ទូរស័ព្ទ​។​ ​ការសាកល្បង​នេះ​ ​ធ្វើ​ឱ្យ​វៀតណាម​ស្ថិត​ក្នុងចំណោម​ប្រទេស​ធំៗ​ដែល​បានសម្រេច​ជោគជ័យ​លើ​ការសាកល្បង​ ​5G​ ​ដូចជា​អាមេរិក​ ​និង​កូរ៉េ​ខាងត្បូង​ជាដើម​។​

    ​ចំណែក​នៅ​កូរ៉េ​ខាងត្បូង​កញ្ចប់​អ៊ីនធឺណិត​ ​5G​ ​ថោក​បំផុត​របស់​ក្រុមហ៊ុន​ ​SK​ ​Telecom​ ​គឺ​មានតម្លៃ​ ​49ដុល្លារ​/​1ខែ​ ​ដោយ​អាច​ប្រើប្រាស់​បាន​ទំហំ​ ​8GB​ ​ហើយ​តម្លៃ​ថ្លៃ​បំផុត​គឺ​ ​110ដុល្លារ​/​1ខែ​ ​សម្រាប់​ទំហំ​ ​300GB​៕​

  • ពេញចិត្តស្តូកពិតដូចសម្ដី លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​ក្រោយពេល​ ​លៀង​ ​ចាន់​ឡា​ ​ចាកចេញ​ពីកម្មវិធី​ ​X​ ​Factor​ ​Cambodia​

    ពេញចិត្តស្តូកពិតដូចសម្ដី លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​ក្រោយពេល​ ​លៀង​ ​ចាន់​ឡា​ ​ចាកចេញ​ពីកម្មវិធី​ ​X​ ​Factor​ ​Cambodia​

    ​ក្រោយពី​ផ្ទុះ​នូវ​ព័ត៌មាន​រឿងរ៉ាវ​របស់​បេក្ខនារី​ក្នុង​កម្មវិធី​ ​X​ ​Factor​ ​Cambodia​ ​រដូវ​កាល​ទី១​ ​កញ្ញា​ ​លៀង​ ​ចាន់​ឡា​ ​ត្រូវ​បាន​កម្មវិធី​ ​និង​បេក្ខភាព​ដទៃ​រើសអើង​ពណ៌​សម្បុរ​ ​និង​នាង​ថា​ជា​អ្នកក្រ​ក្រី​ទៀត​នោះ​ ​ភ្លាម​ៗ​ស្រាប់តែ​គេ​មើលឃើញ​ថា​ ​មាន​មហាជន​ជាច្រើន​បាន​នាំគ្នា​ជួយ​នេះ​ជួយ​នោះ​មិនឈប់​មិន​ឈរ​ ​ដោយ​អ្នកខ្លះ​ឆ្លៀត​ឪ​កាស​ដើម្បី​តែ​ផល​ប្រយោជន៏​ផ្ទាល់ខ្លួន​ចង់ល្បី​តែប៉ុណ្ណោះ​។​ ​

    ​យ៉ាងណាមិញ​នេះ​បើ​យោង​តាម​ប្រភព​តារាចម្រៀង​សម្លេង​ផ្អែម​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​បាន​ចេញមុខ​និយាយ​ឆ្លើយតប​ ​បោះសម្តី​ឱ្យ​អ្នកមួយ​ចំនួន​នោះ​ថា​ ​“​គ្នា​និយាយ​តាំងពី​វគ្គ​ដំបូង​ ​Judge​ ​Audition​ ​ថា​គ្នា​ក្រ​ ​តែ​គ្នា​អត់​លំបាក​ទេ​ ​គ្នា​តស៊ូ​ ​បើ​ចង់​ជួយ​គាត់​មែន​ ​គួរតែ​ជួយ​តាំងពី​ពេល​ហ្នឹង​ ​ឬ​គិតថា​គាត់​មិនទាន់​ល្បី​ដោយសារ​គ្មាន​អ្នក​បំផុសបំផុល​ ​ដល់តែ​មាន​អ្នក​បំផុសបំផុល​ ​បាន​ដណ្តើម​គ្នា​ជួយ​។​ ​អ្នកខ្លះ​ជួយ​ពីចិត្ត​ពី​បេះដូង​មែន​ ​តែ​ខ្លះ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​ទេ​ ​ផេ​ក​ហ្វេ​សប៊ុ​ក​មួយ​ចំ​នួន​ក៏​ចឹង​”​។​ ​

    ​ជា​ការពិត​ណាស់​ ​បើ​មើល​តាំងពី​វគ្គ​ដំបូង​នៃ​កម្មវិធី​ ​X​ ​Factor​ ​Cambodia​ ​រដូវ​កាល​ទី១​ ​បេក្ខនារី​ ​លៀង​ ​ចាន់​ឡា​ ​ពិតជា​មាន​ស្ថានភាព​លំបាក​ក្នុង​គ្រួសារ​ប្រាកដ​មែន​ ​តែ​នាង​បាន​អះអាង​ថា​ ​នាង​មានការ​តស៊ូ​ប្រឹងប្រែង​ដើម្បី​ចិញ្ចឹម​ម្ដាយ​ ​បើ​ទោះបីជា​នឿយហត់​យ៉ាងណាក៏ដោយ​ ​ក៏ប៉ុន្ដែ​ ​ភាព​ក្រក្រី​របស់​បេក្ខនារី​រូប​នេះ​ ​មិន​បាន​ត្អួ​ញ​ត្អែ​ឱ្យ​គេ​អាណិត​ឡើយ​ ​ពោល​គឺ​នាង​បាន​តាំង​ជំហរ​ខ្លួន​ថា​ ​នាង​នឹង​តស៊ូ​ក្នុង​ជីវិត​។ ខណៈនេះគេបានដឹងថា ​កញ្ញា​ ​លៀង​ ​ចាន់​ឡា បានថតសម្អាងការជាច្រើនកន្លែង និងទទួលបានការងារសិល្បៈមួយចំនួនទៀត បើទោះបីជានាងបានបរាជ័យក្នុងកម្មវិធីហើយក្ដី៕

    ​ប្រិយមិត្ត​ចង់​ជ្រាប​កាន់តែ​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​៖​

  • ក្រុម​សិល្បៈ​ ​FTV​ ​Entertainment​ ​នៅតែ​បន្ដ​ដឹកនាំ​សិល្បករ​ចូលរួម​សកម្មភាព​សប្បុរសធម៌​ ​និង​ជួយ​សង្គម

    ក្រុម​សិល្បៈ​ ​FTV​ ​Entertainment​ ​នៅតែ​បន្ដ​ដឹកនាំ​សិល្បករ​ចូលរួម​សកម្មភាព​សប្បុរសធម៌​ ​និង​ជួយ​សង្គម

    ​កាលពី​ថ្ងៃទី៩​ ​សីហា​ ​កន្លងទៅ​ ​ក្រុម​សប្បុរសធម៌​ ​FTV​ ​និង​សិល្បករ​ជាច្រើន​ ​បាន​ចុះ​ចែក​អំណោយ​ ​និង​សំណេះសំណាល​ជា​មួ​យកុ​មារ​ៗ​ ​និង​លោកគ្រូ​អ្នកគ្រូ​ ​នៅ​មណ្ឌលកុមារ​កំព្រា​ព្រៃ​ជុំ​ ​ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ជុំ​ ​ឃុំ​យុទ្ធសាមគ្គី​ ​ស្រុក​ឧ​ត្តុ​ង​ ​ខេត្ត​កំពង់ស្ពឺ​។​ ​នៅក្នុង​សកម្មភាព​សប្បុរសធម៌​នោះ​ ​ក៏​មានការ​ចែករំលែក​បទពិសោធន៍​ជីវិត​ ​និង​ផ្ដល់​កម្លាំងចិត្ត​ពីសំណាក់​សិល្បករ​មួយចំនួន​បន្ថែម​ពីលើ​ការ​ច្រៀងរាំ​ ​និង​ប្រគល់​អំណោយ​ជូន​ផង​ដែរ​។​

    ​លោក​ ​ឃិន​ ​ចិន្តា​ ​ហៅ​រ៉េ​ម​ ​ប្រធាន​ក្រុម​សប្បុរសធម៌​ ​បាន​អះអាង​ជំនួយ​សប្បុរសធម៌​ដែល​បាន​ប្រគល់​ជូន​ ​រួមមាន​ ​អង្ករ​ ​ថវិកា​ ​និង​ ​សម្ភារៈ​សិក្សា​មួយចំនួន​ ​គឺជា​ទឹកចិត្ត​របស់​អគ្គនាយក​ ​FTV​ ​Entertainment​ ​និង​ ​ក្រុមការងារ​ ​ដែល​ជា​សិស្ស​ទទួលការ​បណ្ដុះបណ្ដាល​ជំ​នា​ញ​សិល្បះ​ពី​តារា​ជើងចាស់​ ​អ្នកនាង​ ​ស្វែង​ ​សុជាតា​។​ ​លោក​ថា​ ​មណ្ឌលកុមារ​កំព្រា​ព្រៃ​ជុំ​ ​មាន​កុមារ​កំព្រា​សរុប​ចំនួន៤៥នាក់​ ​និង​មាន​ ​លោកគ្រូ​ ​អ្នកគ្រូ​ចំនួន៩នាក់​ ​កំពុង​ត្រូវការ​ ​ការចូលរួម​ឧបត្ថម្ភ​ ​គាំពារ​។​ ​លោក​ក៏បាន​ប្រកាស​ជំហរ​ថា​ ​នឹង​បន្ត​ជួយ​ ​និង​គៀ​គរ​ក្រុម​សប្បុរសធម៌​ជួយ​ដល់​មណ្ឌល​មួយ​នេះ​នៅ​ជំ​ហា​នក្រោយៗ​ទៀត​ ​ដើម្បី​ចែករំលែក​ក្ដី​ស្រលាញ់​។​ ​ជាមួយគ្នា​នោះ​លោក​ក៏​ប្រកាស​ឱ្យ​ដឹង​ថា​ ​ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម​ ​ក្រុមការងារ​សប្បុរសធម៌​របស់​លោក​ ​ក៏​នឹង​បន្ត​ពង្រីក​សកម្មភាព​សប្បុរសធម៌​របស់​ខ្លួន​អោយ​កាន់តែ​ទូលំទូលាយ​ ​ដើម្បី​បាន​ជួយ​ដល់​កុមារ​កំព្រា​ ​និង​ទីតាំង​ខ្វះ​ខា​ត​ផ្សេង​ៗ​ទៀត​ ​ជា​ប្រយោជន៍​ដល់​សង្គម​ផង​ដែរ​។​ ​នៅក្នុង​ពិធី​នោះ​ ​ក្រុម​សប្បុរសធម៌​របស់​ ​FTV​ ​Entertainment​ ​ក៏​បាន​គៀ​គរ​សមាជិក​សមាជិកា​របស់​គ្រួសារ​តារា​កម្ពុជា​ ​ឱ្យ​ចូលរួម​បរិច្ចាគ​ជំនួយ​ជា​កាតាប​ ​អង្ករ​ ​សៀវភៅ​ ​ប៊ិច​ ​នំចំណី​ ​ទឹកដោះគោ​ ​ភេសជ្ជៈ​ ​និង​ ​ថវិកា​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ ​និង​កុមារ​ៗ​ ​បន្ថែម​ពីលើ​ជំនួយ​របស់​ក្រុម​ ​FTV​ ​Enterteainment​ ​ផង​ដែរ​។​

    ​សូម​បញ្ជាក់​ថា​ ​FTV​ ​Entertainment​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ជំនួយ​ពី​សមាគម​អប់រំ​នៅ​បរទេស​។​ ​FTV​ ​Entertainment​ ​បាន​បម្រើ​អារម្មណ៍​ប្រជាជន​កម្ពុជា​លើ​ផ្នែក​សិល្បៈ​កម្សាន្ត​ ​និង​ ​ការអប់រំ​ដ៏​សម្បូរ​បែប​ដោយ​បាន​ធ្វើការ​រៀបចំ​ផលិត​វីដេអូ​កម្សាន្ត​ល្អ​ៗ​ជាច្រើន​។​

    ​សូម​ទស្សនា​ទិដ្ឋភាព​នៃ​សកម្មភាព​សប្បុរស​ធ​ម៍​ខាងក្រោម​៖​