Author: អេបិល

  • ​ភោជនីយដ្ឋាន​ ​ខេមា​ ​ឡា​ប៉ុស្តិ៍ និង​ខេមា​ ​អង្គរ ត្រៀមបង្ហាញស្នាដៃអ្នកជំនាញរចនាស្ករ​សូកូឡាពីប្រទេសបារាំងគឺលោក Serge​ ​Granger

    ​ភោជនីយដ្ឋាន​ ​ខេមា​ ​ឡា​ប៉ុស្តិ៍ និង​ខេមា​ ​អង្គរ ត្រៀមបង្ហាញស្នាដៃអ្នកជំនាញរចនាស្ករ​សូកូឡាពីប្រទេសបារាំងគឺលោក Serge​ ​Granger

    រាជធានី​ភ្នំពេញ​ ​ភោជនីយដ្ឋាន​ ​ខេមា​ ​ឡា​ប៉ុស្តិ៍​ ​នៅ​ថ្ងៃទី​ ​២៤​ ​ខែ​ ​សីហា​ ​និង​ ​ខេត្តសៀមរាប​ ​ភោជនីយដ្ឋាន​ ​ខេមា​ ​អង្គរ​ ​ថ្ងៃទី២៥ខែសីហា​ខាងមុខនេះ​ ​នឹង​មានកម្ម​វិធី​ដ៏​ពិសេស​អស្ចារ្យ​មួយ​ ​បង្ហាញ​នូវ​ឈុត​ ​តែ​ពេលរសៀលHigh​ ​Teaថ្មី​ ​ដែល​ ​រៀបចំ​ដោយ​ ​ក្រុមការងារ​ខេមា​ទាំងពីរ​ ​និង​លោក​ ​Serge​ ​Granger​ ​ជា​អ្នកជំនាញ​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់​និង​ល្បីល្បាញ​ប្រចាំ​ប្រទេស​បារាំង​ជាង៤០ឆ្នាំ​មក​ហើយ​ខាង​ផ្នែក​ ​តុបតែង​រចនា​ស្ករ​សូកូឡា​ ​ធ្វើ​នំ​និង​បង្អែម​។​

    ​ក្នុងនាម​ជា​អ្នក​ដែល​ទទួល​បាន​មេដាយ​ ​ឆ្លាក់​ស្ករ​សូកូឡា​ល្អ​បំផុត​ប្រចាំ​ប្រទេស​បារាំង​នៅ​ឆ្នាំ១៩៩៣​ ​និង​ពានរង្វាន់​ជាច្រើន​ទៀត​ ​លោក​ ​ហ្រ្គង់ហ្សេរ​ ​នឹង​នាំ​យកចំណេះ​ដឹង​និង​ជំនាញ​ខាង​ផ្នែក​តុបតែង​រចនា​បង្អែម​ ​ជា​លក្ខណៈ​សិល្បៈ​ ​មក​បង្ហាញ​ក្នុង​កម្មវិធី​ ​តែ​ពេលរសៀល​ថ្មីនេះ​។​

    គាត់​ក៏​ជាស​មា​ជិ​ក​ ​French​ ​Academy​ ​of​ ​Chocolate​ ​and​ ​Confection​ ​and​ ​Honorary​ ​President​ ​of​ ​Gourmet​ ​Tradition​,​ ​an​ ​association​ ​of​ ​French​ ​confectioners​,​ ​chocolatiers​,​ ​bakers​ ​and​ ​ice​ ​cream​ ​makers​

    ​នៅក្នុង​កម្មវិធី​ ​បើក​ដំណើរការ​ឈុត​តែ​ពេលរសៀល​ថ្មីនេះ​ ​ភ្ញៀវ​កិត្តិយស​នឹង​ភ្លក្ស​ ​អាហារ​ ​ដ៏​ឈ្ងុយឆ្ងាញ់​ពិសា​ ​ដូចជា​ ​នំ​ម៉ា​កា​រ៉ុន​ ​នំ​មា​ឌី​លែន​ ​នំ​កា​រ៉ា​មែល​ ​នំ​ជែ​លី​រសជាតិ​ផ្លែឈើ​ ​នំ​អូ​ប៉េ​រា​ ​នំ​ស្កន​ ​ចំណិត​ត្រសក់​ជាមួយ​ត្រី​សា​លម៉ុន​ ​ឃីស​ ​វ៉ុល​ឡូ​វ៉ង់​គ្រឿង​សមុទ្រ​ ​សាំង​វិច​ហេម​និង​ឈីស​ ​និង​ជម្រើស​ដំណាប់​និង​ស្ករ​សូកូឡា​ជាច្រើន​មុខ​ទៀត​ ​ត្រឹមតែ​ ​៨ដុល្លារ​+​+​ ​ប៉ុណ្ណោះ​ ​។​ ​ពិតមែនហើយ​ ​អ្វី​ដែល​បំភ្លេច​មិនបាន​គឺ​ ​ជម្រើស​តែ​ដ៏​ពិសេស​របស់​ខេមា​ពី​អ្នកជំនាញ​នៅHarney​&​ ​Sons​។​ ​ឈុត​តែ​ពេលរសៀល​ដ៏​សម្បូរ​បែបនេះ​ ​នឹងជា​សុ​បិន្​ត​អ្នក​និយម​ចូលចិត្ត​ទទួលទាន​។



    ​អ្នកជំនាញ​ខាង​តុបតែង​រចនា​សូកូឡា​ ​ធ្វើ​នំ​បង្អែម​ ​លោក​ ​Serge​ ​Granger​ ​នឹង​បណ្តុះបណ្តាល​ក្រុមការងារ​របស់​ខេមា​នូវ​ជំនាញ​តុបតែង​រចនា​សូកូឡា​ ​ធ្វើ​នំ​និង​បង្អែម​ដើម្បីឲ្យ​ឈុត​តែ​ពេលរសៀល​ថ្មីនេះ​ ​នៅ​បន្ត​មាន​វត្តមាន​ ​នៅ​ ​គ្រប់​ភោជនីយដ្ឋាន​ខេមា​នា​ពេលក្រោយ​។​ ​លោក​ ​Serge​ ​Grangerមានបំណង​ ​បណ្តុះ​គំនិត​ចុងភៅ​កម្ពុជា​ជំនាន់​ក្រោយ​ខាង​ផ្នែក​ដុត​នំ​និង​បង្អែម​ ​ឲ្យ​មានការ​អភិវឌ្ឍ​ ​ជំនាញ​នេះ​ ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ​ដើម្បី​បន្ត​បំពេញចិត្ត​ភ្ញៀវ​ខេមា​តទៅទៀត​

    ​សូម​លោក​អ្ន​ក​អព្ជើា​ញក​ក់​កន្លែង​ជាមុន​តាមរយៈ​ ​
    ​ ​www.khema.asia​ ​or​ ​call​ ​015​ ​841​ ​888​ ​for​ ​Khéma​ ​La​ ​Poste​ ​ឬ​ ​015​ ​416​ ​888​ ​for​ ​Khéma​ ​Angkor​.​

    ​ជីវប្រវត្តិ​សង្ខេប​របស់​លោក​ ​Serge​ ​Granger​ ​

    ​•​ ​ទទួល​បាន​កិត្តិនាម​ជា​ ​“​Meilleur​ ​Ouvrier​ ​de​ ​France​”​ ​ខាង​ផ្នែក​តុបតែង​រចនា​នំ​សូកូឡា​ល្អ​បំផុត​ប្រចាំ​ប្រទេស​បារាំង​ឆ្នាំ1993​ ​
    ​•​ ​ជាស​មា​ជិ​ក​“​Académie​ ​française​ ​du​ ​Chocolat​ ​et​ ​de​ ​la​ ​Confiserie​”​
    ​•​ ​ប្រធាន​កិត្តិយស​នៃ​សមាគម​ ​“​Tradition​ ​gourmande​”​ ​តាំងពី​ឆ្នាំ1991​
    ​•​ ​ជា​អតីត​អ្នក​ដុត​នំ​និង​ធ្វើ​សូកូឡា​នៅ​ ​Mont​ ​Richard​ ​ប្រទេស​បារាំង​ជាង33ឆ្នាំ​ ​ហើយ​បច្ចុប្បន្ន​ជា​អ្នក​ប្រឹក្សា​ ​អន្តរជាតិ​និង​គ្រូបង្រៀន​ផង​ដែរ​

    ​ភោជនីយដ្ឋាន​ខេមា​
    ​•​ ​ភោជនីយដ្ឋាន​ ​ខេមា​-​ដេលី​ ​ផ្តល់​ជូន​នូវ​បទពិសោធន៍​ល្អ​មួយ​ ​ចំពោះ​លោកអ្នក​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​បែប​អុឺ​រ៉ុ​បទាំ​ងនៅ​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​។​ ​ខេមា​ ​គឺជា​កន្លែង​ទំនាក់ទំនង​សង្គម​យ៉ាង​ពិសេស​សម្រាប់​លោកអ្នក​ដែល​ចង់​ចំណាយពេល​វេលា​ដ៏​មាន​តំលៃ​របស់​ខ្លួន​ជាមួយ​មិត្ត​ភ័ក្រ្ត​ ​ឬ​ក្រុម​គ្រួសារ​ ​ទទួលទាន​អាហារ​ឈ្ងុយឆ្ងាញ់​ ​ដែល​មាន​តំលៃ​សមរម្យ​បំផុត​។​
    ​•​ ​ពិសេស​ជាង​នេះ​ទៀត​ ​ភោជនីយដ្ឋាន​ខេមា​ក៏​មាន​លក់​ឈី​ស​ដែល​មានគុណ​ភាព​ខ្ពស់​នាំចូល​ពី​បរទេស​ ​សាច់​ចំ​ណិ​ត​បន្ទៈ​ស្តើង​ៗ​ ​នំបុ័ង​ដុត​ថ្មី​ៗ​ ​នំ​ខេ​ក​ ​ជាច្រើន​មុ​ខ​ផ្សេង​ៗ​ ​លោកអ្នក​ ​អាច​រីករាយ​ទទួលទាន​នៅក្នុង​ភោជនីយដ្ឋាន​ ​វិច​ខ្ចប់​ទៅផ្ទះ​ ​ឬ​ ​សម្រាប់​កម្មវិធី​ជប់លៀង​នៅ​ខាងក្រៅ​។​


  • AFC​ ​U15​ ​ឆ្នាំនេះ​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​J​ ​ជាមួយ​ជប៉ុន​

    AFC​ ​U15​ ​ឆ្នាំនេះ​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​J​ ​ជាមួយ​ជប៉ុន​

    ​ការប្រកួត​ក្នុង​ពានរង្វាន់​ ​AFC​ ​U16​ ​Championship​ ​2020​ ​វគ្គ​ជម្រុះ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី14​ ​ខែកញ្ញា​ ​រហូតដល់​ថ្ងៃទី22​ ​ខែកញ្ញា​ដដែល​ ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​15ឆ្នាំ​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​J​ ​ខណៈ​ដែល​ប្រទេស​ឡាវ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ប្រចាំ​ពូល​នេះ​។​

    ​ក្រុម​ដែល​ត្រូវ​រួម​ពូល​ជាមួយនឹង​កម្ពុជា​ ​មាន​ប្រទេស​ចំនួន​ ​3ផ្សេងទៀត​ដូចជា​ ​ក្រុម​ខ្លាំង​ជប៉ុន​ ​ម្ចាស់ផ្ទះ​ឡាវ​ ​និង​ក្រុម​ជើងឯក​តំបន់​អាស៊ាន​ ​គឺ​ម៉ាឡេស៊ី​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំមុន​ ​កម្ពុជា​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​នៃ​វគ្គ​ជម្រុះ​នេះ​ ​ដោយ​ឈ្នះ1​ ​និង​ចាញ់​ ​2ប្រកួត​ ​ឈរ​នៅ​លើ​លេខ3​ ​នៃ​ពូល​ ​ខណៈ​ដែល​ក្រុម​ដែល​បាន​ឡើង​ទៅ​វគ្គ​បន្ត​មាន​វៀតណាម​ ​និង​អូស្ត្រាលី​៕​


  • Manny​ ​Pacquiao​ ​ជាម​ហា​សេដ្ឋី​មួយ​រូប​របស់​ហ្វីលីពីន​ ​តែ​មិនសូវ​លេង​រថយន្ត​ខ្លាំង​ដូច​អ្នកមាន​ដទៃ​ឡើយ​

    Manny​ ​Pacquiao​ ​ជាម​ហា​សេដ្ឋី​មួយ​រូប​របស់​ហ្វីលីពីន​ ​តែ​មិនសូវ​លេង​រថយន្ត​ខ្លាំង​ដូច​អ្នកមាន​ដទៃ​ឡើយ​

    ​បើ​និយាយ​ពី​កីឡា​ក​រល្បីៗ​នៅ​លើ​ពិភពលោក​ ​Manny​ ​Pacquiao​ ​គឺជា​កីឡាករ​មួយ​រូប​ស្ថិត​ក្នុង​បញ្ជី​កីឡា​ក​រល្បីៗ​ទាំងអស់​នៅ​លើ​ពិភពលោក​ដែរ​។​ ​ក្រឡេកមក​មើល​ជីវិត​ឯកជន​របស់​គេ​វិញ​ ​កីឡាករ​រូប​នេះ​ ​គឺជា​មហាសេដ្ឋី​មួយ​រូប​របស់​ហ្វីលីពីន​ ​ដោយមាន​ទ្រព្យសម្បត្តិ​ជាង​ ​1.3ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

    ​ថ្វី​ដ្បិតតែ​មាន​លុយរាប់​ពាន់​លាន​ដុល្លា​ ​តែរ​ថ​យន្ត​ទាំង​ ​11គ្រឿង​របស់​លោក​ ​ភាគច្រើន​សុទ្ធតែ​ជារ​ថ​យន្ត​ធម្មតា​ដែល​មានតម្លៃ​មិនជា​ថ្លៃ​ប៉ុន្មាន​ឡើយ​ ​បើ​ធៀប​នឹង​កីឡាករ​អ្នក​មា​នដ​ទៃៗ​ទៀត​នៅ​លើ​ពិភពលោក​។​
    ​រថយន្ត​ទាំងអស់​នោះ​ ​មាន​ដូចជា​ ​៖​
    ​BYD​ ​F5​ ​SURI​
    ​HONDA​ ​CRV​
    ​HUMMER​ ​H2​
    ​MERCEDES​ ​SL550​
    ​FORD​ ​EXPEDITION​
    ​CHEVROLET​ ​SUBURBAN​
    ​LINCOLN​ ​NAVIGATOR​
    ​CADILLAC​ ​ESCALADE​ ​(​ARMOURED​)​
    ​PORSCHE​ ​CAYENNE​ ​TURBO​ ​S​
    ​FERRARI​ ​458​ ​ITALIA​ ​GREY​ ​EDITION​

  • ទីបំផុត​ ​ក្រុមជម្រើសជាតិ​កូរ៉េ​ខាងត្បូង​បាន​ជាន់ទឹក​ដី​កូរ៉េខាងជើង​ជា​លើក​ទី1​ ​ហើយ​!​!​

    ទីបំផុត​ ​ក្រុមជម្រើសជាតិ​កូរ៉េ​ខាងត្បូង​បាន​ជាន់ទឹក​ដី​កូរ៉េខាងជើង​ជា​លើក​ទី1​ ​ហើយ​!​!​

    ​ទីបំផុត​សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​កូរ៉េខាងជើង​បាន​យល់ព្រម​ធ្វើជា​ម្ចាស់ផ្ទះ​ ​ទទួល​ក្រុមជម្រើសជាតិ​កូរ៉េ​ខាងត្បូង​ហើយ​ ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ទី2​ ​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ​។​

    ​ការយល់ព្រម​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ ​គឺជា​លើក​ទី1​ ​ហើយ​ ​ចាប់តាំងពី​ឆ្នាំ1990​ ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​ ​បាន​ទៅ​ជាន់លើ​ទឹកដី​កូរ៉េខាងជើង​នេះ​ ​ដោយសារតែ​បន្ទាប់ពី​ពេលនោះ​មក​(​1990​)​ ​កូរ៉េខាងជើង​លែង​អនុញ្ញាត​ឱ្យ​ជនជាតិ​កូរ៉េ​ខាងត្បូង​ណា​ម្នាក់​មក​ជាន់ទឹក​ដី​របស់​ខ្លួន​ទៀត​ឡើយ​។​

    ​តាម​មតិ​របស់​អ្នក​ស្នេហា​វិស័យ​កីឡា​ជាច្រើន​បាន​យល់ថា​ ​នេះ​អាច​ជា​ការណ៍​ល្អ​មួយ​ ​ដោយសារតែ​បាល់ទាត់​ប្រសិនបើ​បាន​លេង​ក្នុងទឹក​ដី​របស់​ខ្លួន​ ​ប្រាកដ​ណាស់​ក្រុម​ម្ចាស់ផ្ទះ​នឹង​មានប្រៀប​ជាង​ ​ខណៈ​ដែល​កីឡាករ​បរទេស​ជាច្រើន​ហាក់​មាន​សម្ពាធ​ ​និង​ភ័យខ្លាច​ពេល​ទៅដល់​ទឹកដី​នៃ​ប្រទេស​កូរ៉េខាងជើង​៕​


  • ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រកួត​ពាន​ ​AFF​ ​Women’s​ ​Championshipនៅ​ថ្ងៃសុក្រ​នេះ​ ​

    ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រកួត​ពាន​ ​AFF​ ​Women’s​ ​Championshipនៅ​ថ្ងៃសុក្រ​នេះ​ ​

    ​ក្រុមកីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកឆាក​តតាំង​ជាមួយនឹង​ក្រុម​ខ្លាំង​វៀតណាម​នៅ​ថ្ងៃទី16​ ​ខែសីហា​ ​ឆ្នាំ2019​ ​មុននឹង​បន្ត​ជួប​មីយ៉ាន់ម៉ា​ក្នុង​ជំនួប​បន្ទាប់​។​

    ​ចំពោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​វិញ​ ​នេះ​គឺជា​លើក​ទី2​ ​ហើយដែល​បាន​ចូលរួម​ក្នុង​ពានរង្វាន់​មួយ​នេះ​ ​ដោយ​កាលពី​ឆ្នាំមុន​ ​កម្ពុជា​បាន​បើកឆាក​លើកដំបូង​ក្នុង​ការប្រកួត​បែប​អន្តរជាតិ​ដោយ​យកឈ្នះ​ប្រទេស​ទី​ម័​រក្នុង​លទ្ធផល​ ​12ទល់នឹង0​ ​តែ​គួរ​ឱ្យ​សោក​ស្តាយ​ពួកគេ​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ប៉ុណ្ណោះ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពានរង្វាន់​ ​AFF​ ​Women’s​ ​Championship​ ​2019​ ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី11​ ​ខែសីហា​ ​ឆ្នាំ2019​ ​រហូតដល់29​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នៅក្នុង​ខេ​ត្ត​ឈុ​នបូ​រី​ ​ប្រទេស​ថៃ​។​


  • មីយ៉ាន់ម៉ា​ ​ចុះ​កុងត្រា​យក​អតីត​គ្រូ​ផ្នែក​កាយសម្បទា​ជម្រើសជាតិ​កម្ពុជា​

    មីយ៉ាន់ម៉ា​ ​ចុះ​កុងត្រា​យក​អតីត​គ្រូ​ផ្នែក​កាយសម្បទា​ជម្រើសជាតិ​កម្ពុជា​

    កាលពី​ថ្ងៃទី9​ ​ខែសីហា​ ​លោក​ ​Willander​ ​Fonseca​ ​បាន​ចុះ​កុងត្រា​ធ្វើជា​គ្រូ​ផ្នែក​កាយសម្បទា​ ​ជាមួយ​សហព័ន្ធ​បាល់ទាត់​មីយ៉ាន់ម៉ា​ ​សម្រាប់​ត្រៀម​ដឹកនាំ​ក្រុម​ ​U​-​22​ ​របស់​មីយ៉ាន់ម៉ា​ក្នុង​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ​(​ ​SEA​ ​Games​ ​2019​ ​)​ ​លើក​ទី30​ ​នា​ខែវិច្ឆិកា​ ​ចុងឆ្នាំ​នេះ​ ​នៅ​ប្រទេស​ហ្វីលីពីន​។​ ​

    ​លោក​ ​Willander​ ​Fonseca​ ​គឺជា​គ្រូ​ផ្នែក​កាយសម្បទា​ម្នាក់​ដែល​មាន​បទ​ពិសោធ​ខ្ពស់​នៅ​តំបន់​អាស៊ាន​ ​ដោយ​ធ្លាប់​បាន​ដឹកនាំ​ក្លិប​ ​និង​ក្រុមជម្រើសជាតិ​ជាច្រើន​ក្នុង​តំបន់​នេះ​ ​ដែល​មាន​ដូចជា​ ​ឡាវ​ ​ថៃ​ ​កម្ពុជា​ ​វៀតណាម​ ​និង​ ​ចុងក្រោយ​គឺ​មីយ៉ាន់ម៉ា​នេះឯង​។​

    ​គ្រូបង្វឹក​រូប​នេះ​បាន​ចំណាយពេល​ជាង​ ​10ឆ្នាំ​ជាមួយនឹង​អាជីព​នេះ​ ​ដោយ​ក្នុង​នោះ​ក្លិប​ល្បី​ៗ​ជាច្រើន​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ការ​បង្វឹក​របស់​លោក​ ​មាន​ដូចជា​ ​Burriram​ ​(​ថៃ​)​ ​Lanxiang​ ​United​ ​(​ឡាវ​)​ ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ក្រុមជម្រើសជាតិ​វៀតណាម​ ​និង​ចុងក្រោយ​ក្រុមជម្រើសជាតិ​មីយ៉ាន់ម៉ា​៕​

  • តោះ​!​ ​នាំគ្នា​មក​ស្គាល់​ ​រថយន្ត​ទំនើប​ទាំង​ ​11គ្រឿង​ ​របស់​ ​McGregor​

    តោះ​!​ ​នាំគ្នា​មក​ស្គាល់​ ​រថយន្ត​ទំនើប​ទាំង​ ​11គ្រឿង​ ​របស់​ ​McGregor​

    កីឡាករ​ប្រដាល់​ ​MMA​ ​របស់​អាមេរិក​ ​Conor​ ​McGregor​ ​ដែល​តែងតែ​សម្ញែង​វត្ថុ​មានតម្លៃ​របស់​ខ្លួន​តាមរយៈ​សម្ភារ​ ​និង​ការ​តុបតែង​ខ្លួន​ជាមួយនឹង​វត្ថុ​មានតម្លៃ​ដែល​ខ្លួន​មាន​ជាច្រើន​។​

    ​ក្នុង​នោះ​ដែរ​ ​បើ​និយាយ​ពីរ​ថ​យន្ត​វិញ​ ​កីឡាករ​ប្រដាល់​រូប​នេះ​មាន​រថ​យន្ត​ទំនើប​ៗ​ដល់ទៅ​ ​11គ្រឿង​ឯណោះ​ ​ដែល​មាន​ដូចជា​៖​

    ​LAMBORGHINI​ ​AVENTADOR​
    ​CADILLAC​ ​ESCALADE​
    ​ROLLS​ ​ROYCE​ ​GHOST​
    ​ROLLS​ ​ROYCE​ ​PHANTOM​ ​DROPHEAD​ ​COUPE​
    ​LAMBORGHINI​ ​AVENTADOR​ ​ROADSTER​
    ​LAMBORGHINI​ ​HURACAN​
    ​ROLLS​ ​ROYCE​ ​DAWN​
    ​MCLAREN​ ​650S​
    ​BMW​ ​I8​
    ​MERCEDES​ ​BENZ​ ​S550​ ​COUPE​
    ​LINCOLN​ ​NAVIGATOR​


  • ស្ត្រីជា​កសិករ​ម្នាក់​នៅ​ស្រុក​តំបែរ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    ស្ត្រីជា​កសិករ​ម្នាក់​នៅ​ស្រុក​តំបែរ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​

    ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ​មានឈ្មោះ​ ​ហ៊ុំ​ ​សុខ​ ​អាយុ៥៩ឆ្នាំ​ ​មានមុខ​របរ​ជា​កសិករ​ ​បច្ចុប្បន្ន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ័យ​សម្បត្តិ​ ​ឃុំ​តំបែរ​ ​ស្រុក​តំបែរ​ ​ខេត្ត​ត្បូងឃ្មុំ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​។​ ​

    ​នៅចំពោះមុខ​ ​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​អ្នកស្រី​ ​ហ៊ុ​ ​សុខ​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​៖​ ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​នៅពេល​បច្ចុប្បន្ន​នេះ​ ​គឺ​មិនសូវ​ជា​ធូរ​ធា​នោះ​ទេ​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើស្រែ​ ​និង​មាន​ចំការកៅស៊ូ​ត្រឹម​ ​១ហិ​ក​តា​តែប៉ុណ្ណោះ​ ​សម្រាប់​ទ្រង់​ទ្រង់​ជីវភាព​ប្រចាំថ្ងៃ​។​ ​អ្នកស្រី​បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ ​ជា​ទម្លាប់​ ​អ្នកស្រី​តែង​ទទួលទាន​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ព្រោះ​មាន​រសជាតិ​ឆ្ងាញ់​ ​ជាពិសេស​មុន​ពេល​ចេញទៅ​ស្រែ​ ​ឬ​ចេញទៅ​ចំការ​ ​គឺ​តែង​យក​ជាប់​ខ្លួន​ជានិច្ច​ ​ទុក​សម្រាប់​ទទួលទាន​នៅពេល​ស្រេកទឹក​ ​និង​អស់កម្លាំង​។​

    ​ ​ដោយឡែក​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​នៅពេល​សម្រាក​ពី​ធ្វើការងារ​ផ្ទះ​រួច​ ​អ្នកស្រី​ទៅលេង​ផ្ទះ​កូនស្រី​ដែល​ជា​អាជីវករ​លក់ដូរ​ក្បែរ​ផ្ទះ​ ​ហើយក៏​ទិញ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ ​១​ ​ដប​មក​ទទួលទាន​ ​លុះ​ពេល​មួល​គម្រប​ដប​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​ ​១០០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​ ​អ្នកស្រី​ហាក់​មិនទាន់​ជឿ​នោះ​ទេ​ ​ហើយក៏​ហៅ​កូនស្រី​ ​និង​ញាតិ​ជិតខាង​ឱ្យ​ជួយ​ពិនិត្យ​ ​ទើប​ដឹង​ថា​ឈ្នះ​រង្វាន់១០០លាន​រៀល​ពិតប្រាកដ​មែន​ ​ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​។​ ​អ្នកស្រី​បាន​បញ្ជាក់​ថា​ ​ចំពោះ​ទឹកប្រាក់​រង្វាន់១០០លាន់​រៀល​នេះ​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រា់​គ្រួសារ​ ​ហើយ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ ​១០០​ ​លាន​រៀល​នេះ​ ​អ្នកស្រី​នឹង​យក​មួយចំនួន​សង់​បំណុល​គេ​ ​ហើយ​ទុក​មួយចំនួន​ទៀត​សង់ផ្ទះ​ឱ្យ​បាន​សមរម្យ​សម្រាប់​រស់នៅ​ទៅ​ថ្ងៃ​អនាគត​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សម្រាប់​រដូវ​កាល​ទី៣​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ ​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​១០០​ ​លាន​រៀល​ ​រហូតដល់​ ​៧០​ ​រង្វាន់​,​ ​ម៉ូតូ​ ​Scoopy​ ​i​ ​ចំនួន​ ​៧០រង្វាន់​ ​,​ ​ទូរស័ព្ទ​ ​iphone​ ​Xs​ ​ចំនួន​ ​៧០រង្វាន់​ ​រួម​ជាមួយនឹង​រង្វាន់​ ​Free​ ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រាប់​លាន​រង្វាន់​ទៀត​។​ ​រួសរាន់​ឡើង​ ​អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក​ ​៕​

  • ពិតជា​រំភើប​ណាស់​!​!​ ​លោកគ្រូ​ល្ខោនបាសាក់​ ​អ៊ុល​ ​សំអាង​ ​ត្រូវ​សម្ដេច​នាយក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​

    ពិតជា​រំភើប​ណាស់​!​!​ ​លោកគ្រូ​ល្ខោនបាសាក់​ ​អ៊ុល​ ​សំអាង​ ​ត្រូវ​សម្ដេច​នាយក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​

    ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​លោកគ្រូ​អភិរក្ស​ល្ខោនបាសាក់​ ​អ៊ុល​ ​សំអាង​ ​បា​នប​ដឹកនាំ​ក្រុម​សម្ដែង​ ​និង​បង្ហាញ​វត្តមាន​នៅក្នុង​វិធី​ចម្រៀង​គ្រួសារ​ខ្មែរ​ ​លោក​ត្រូវ​បាន​សម្ដេច​នាយក​រដ្ឋមន្ត្រី​សរសើរ​ហើយ​សរសើរ​ទៀត​ ​ខណៈ​ដែល​លោក​ថ្លែង​ពី​ក្ដី​រំភើប​គ្មានអ្វី​ប្រៀបផ្ទឹម​ ​នៅពេល​ថ្នាក់ដឹកនាំ​ប្រទេស​ដ៏​ខ្ពង់ខ្ពស់​យកចិត្ត​ទុកដាក់​ចំពោះខ្លួន​ដែល​ជា​សិល្បករ​ល្ខោនបាសាក់​។​ ​

    ​គ្រូល្ខោន​បាសាក់​ដែល​ទើបតែ​ទទួល​តំណែង​ឯកឧត្តម​មួយ​នេះ​ ​បាន​ថ្លែង​ក្ដី​រំភើប​ថា​ ​លោក​មាន​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​Comment​ ​សរសើរ​ ​និង​លើកទឹកចិត្ត​ចំពោះ​លោក​ ​និង​ភរិយា​ ​ក្នុង​ពេល​ដែល​លោក​កន្លងមក​មិនសូវ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​ព្រោះតែ​លោក​គឺជា​សិល្បករ​បុរាណ​ផ្នែក​ល្ខោន​បា​សា​ក់ ​លោក​ថា​ខ្លួន​កាន់តែ​មាន​កម្លាំងចិត្ត​ដែល​ត្រូវ​បាន​ក្រ​សួង​ព័ត៌​មាន​តែងតាំង​ជាទី​ប្រឹក្សា​ ​ហើយ​ថែមទាំង​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​នាយក​រដ្ឋមន្ត្រី​សរសើរ​លើកទឹកចិត្ត​។​ ​

    ​គួរ​បញ្ជាក់​ថា​ ​លោក​ ​អុល​ ​សំអាង​ ​គឺជា​សិល្បករ​ល្ខោនបាសាក់​មួយ​រូប​ដែល​បាន​បម្រើ​វិស័យ​សិល្បៈ​បុរាណ​នេះ​ប្រមាណ​ជា២០ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​លោក​ត្រូវ​បាន​អ្នកគាំទ្រ​មួយចំនួន​មើល​រំលង​ ​បន្ទាប់ពី​សិល្បៈ​សម័យ​វាត​យក​អស់​ការ​គាំទ្រ​។​ ​លោក​ទើបតែ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​មហាជន​ជាថ្មី​ ​ក្រោយពី​មាន​ព្រះ​រា​ជ​ក្រឹត្យ​នស​/​រកត​/​០៧១៩​/​១១៦២​ ​ត្រាស់​បង្គាប់​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ ​ជាទី​ប្រឹក្សា​ក្រ​សួង​ព័ត៌មាន​ឋានៈ​ស្មើ​ឯ​កឧ​ត្ត​ម​ ​ដែល​មិនធ្លាប់​មាន​អ្នក​សិល្បករ​ល្ខោនបាសាក់​ណា​ម្នាក់​មានសំណាង​ដូច​។​ ​លោក​ ​អុល​ ​សំអាង​ ​បញ្ជាក់​ថា​ ​អ្វី​ដែល​លោក​បាន​ទទួល​នៅក្នុង​ពេលនេះ​ ​មិន​ត្រឹមតែ​លោក​ម្នាក់​ប៉ុណ្ណោះទេ​ដែល​មាន​កម្លាំងចិត្ត​ ​ពោល​គឺ​សិល្បករ​ល្ខោនបាសាក់​ទាំងអស់​ ​ក៏​នឹង​មាន​កម្លាំងចិត្ត​តស៊ូ​ផង​ដែរ​ជាមួយនឹង​សិល្បៈ​បុរាណ​មួយ​នេះ​៕​

  • គន្លឹះ​ខ្លី​ៗ​ក្នុង​ការថែទាំ​ ​និង​ត្រួតពិនិត្យ​រថយន្ត​ក្នុង​រដូវវស្សា​

    គន្លឹះ​ខ្លី​ៗ​ក្នុង​ការថែទាំ​ ​និង​ត្រួតពិនិត្យ​រថយន្ត​ក្នុង​រដូវវស្សា​

    តើអ្នកគួរធ្វើអ្វីខ្លះក្នុងការថែទាំរថយន្ត ដើម្បីជៀសវាងបញ្ហាដែលអាចកើតមាននៅពេលបើកបរនៅរដូវភ្លៀង។ វាជារឿងសំខាន់ណាស់ដែលអ្នកគួរមានវិធានការការពារទុកជាមុន ដើម្បីរក្សាសុវត្ថិភាពពេលកំពុងបើកបរ។​ ជាធម្មតាពេលបើកបរក្នុងរដូវវស្សា អ្នកតែងជួបប្រទះផលវិបាកផ្សេងៗដូចជា ពិបាកក្នុងការមើលផ្លូវ ផ្លូវមានទឹកលិច ផ្លូវរអិលពិបាកចាប់ហ្វ្រាំង ការខូចខាតផ្នែកខាងក្រោមរថយន្តដោយសារតែមានទឹក និងភក់ខ្ទាតទៅជាប់នៅកន្លែងទាំងនោះដែលបង្កឲ្យមានការច្រែះ ខូចជាដើម។ ដូចនេះហើយ អ្នកគួរយល់ដឹងអំពីគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកគួរធ្វើ ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានក្នុងពេលបើកបរក្នុងរដូវវស្សា៖

    ​1​.​ ​ពិនិត្យ​ប្រព័ន្ធ​ភ្លើងបំភ្លឺ​ផ្លូវ​របស់​រថយន្ត​

    ​ការមើលឃើញច្បាស់នៅពេលបើកបរជាផ្នែកមួយចាំបាច់បំផុតសម្រាប់ការបើកបររថយន្តនៅពេលយប់ ឬពេលភ្លៀងខ្លាំង​ ដូចនេះហើយអ្នកត្រូវប្រាកដថាចង្កៀងផ្នែកខាងមុខ និងផ្នែកខាងក្រោយរថយន្តដំណើរការល្អជានិច្ច។ ប្រសិនបើចង្កៀងរថយន្តអ្នកមានសភាពស្រអាប់ ភ្លើងមើលទៅមិនសូវភ្លឺ អ្នកគួរយករថយន្តទៅសំអាតចង្កៀងចេញ ឬប្តូរអំពូលថ្មីតែម្តង។

    2.ពិនិត្យផ្នែកដំបូល កញ្ចក់ទ្វាររថយន្ត

    ប្រសិនបើរថយន្តអ្នកមានដំបូលកញ្ចក់បិទបើក ជាបឋមអ្នកត្រូវយកចិត្តទុកដាក់ក្នុងការឆែកមើលនូវដំណើរការបិទបើកកញ្ចក់ដំបូលលើថាតើវាដំណើរការធម្មតាឬទេ។ លើសពីនេះទៅទៀតដើម្បីជៀសវាងភាពមិនប្រក្រតីណាមួយ ដូចជាការបិទមិនជិតដោយសារធូលីដី ឬមានទឹកដក់មិនហូរល្អ ដែលជាហេតុនាំឲ្យមានការលេច ជ្រៀបទឹកភ្លៀងស្រក់ចូលរថយន្ត។

    3.ពិនិត្យផ្លិតទឹក

    ជាមួយគ្នានេះដែរ អ្នកត្រូវពិនិត្យមើលប្រតិបត្តិការផ្លិតទឹកមុខក្រោយ ជៀសវាងមានការរហែកជ័របក់ទឹក ឬផ្លិតទឹកមិនដំណើរការប្រក្រតីទៅតាមចលនាលឿនយឺតជាដើម។

    4.ត្រួតពិនិត្យប្រព័ន្ធជើងក្រោមរថយន្ត

    ពេលអ្នកបើកបរកាត់ទឹក ឬចតក្នុងទឹកជម្រៅណាមួយ ទឹកអាចជ្រៀបចូលក្នុងគ្រឿងបង្គំមួយចំនួននៃផ្នែកខាងក្រោមរបស់រថយន្តបាន ដូចនេះអ្នកត្រូវពិនិត្យមើលប្រព័ន្ធជើងក្រោមរថយន្តជៀសវាងបញ្ហាទឹកជ្រៀបដល់ទីតាំងសុវត្ថិភាពណាមួយបាន។ អ្នកត្រូវពិនិត្យទៅលើប៉ាឡុង តើវាមានរបូត ឬរលុងកន្លែងណាមួយឬអត់ និងត្រូវពិនិត្យមើលការលេចជ្រាបមានដូចជា​​ បូម កាទែម៉ាស៊ីន និងប្រអប់លេខជាដើម។​ ប្រការសំខាន់មួយទៀតត្រូវពិនិត្យមើលកៅស៊ូការពារដី មានដូចជាកៅស៊ូរឺទីលចង្កូត កៅស៊ូអាប៊ូហ្សេ កៅស៊ូទាំងអស់នេះគឺសម្រាប់ការពារដី និងទឹកមិនឲ្យចូលនៅពេលអ្នកបើកបរកាត់ទឹក កាត់ភក់ ដែលអាចធ្វើឲ្យគ្រឿងបង្គំផ្នែកខាងក្រោមច្រែះ​​ ធ្វើឲ្យការបើកបរមានបញ្ហា។ ចំនុចចាំបាច់មួយទៀត អ្នកត្រូវពិនិត្យមើលកាឡេខ្វែង ប្រសិនបើកាឡេខ្វែងរថយន្តអ្នករលុងនឹងធ្វើឲ្យប៉ះពាល់ដល់ការដាក់លេខ ធ្វើឲ្យរថយន្តកន្ត្រាក់នៅពេលបើកបរ​ ម្យ៉ាងទៀតត្រូវត្រួតពិនិត្យប្រេងប៉ុងថាមានការលេចជ្រាបដែរ ឬទេ ជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានពេលបើកបរផ្លូវឆ្ងាយ។

    5.ត្រួតពិនិត្យប្រព័ន្ធហ្វ្រាំងរថយន្ត

    ហ្វ្រាំង​ គឺជាប្រព័ន្ធមួយដ៏សំខាន់ដូចប្រព័ន្ធផ្សេងៗទៀតដែលមាននូវក្នុងតារាងត្រួតពិនិត្យរថយន្តផងដែរ ។ អ្នកគួរយករថយន្តទៅត្រួតពិនិត្យដោយជាងជំនាញនូវយានដ្ធានដើម្បីធានាថាស្បែកហ្វ្រាំងនៅមានកំរាស់ក្រាស់និងមិនខូចគុណភាព។ មិនតែប៉ុណ្ណោះអ្នកត្រូវពិនិត្យប្រេងហ្វ្រាំងផងដែរ។

    6.ត្រួតពិនិត្យផ្នែកខ្សែពានរថយន្ត

    ដោយ​សារ​ខ្សែពាន​ទាំង​នេះ​ធ្វើ​មក​ពី​កៅស៊ូ ហេតុនេះ​ហើយ​ប្រសិន​បើ​វា​ដាច់ ឬ​រហែក ម៉ាស៊ីន​ទាំង​អស់​ក្នុង​រថយន្ត​នឹង​លែង​ដំណើរ​ការ។ កត្តា​មួយ​ទៀត គឺ​ពេល​ដែល​ខ្សែពាន​ទាំង​នេះ​ត្រូវ​ទឹក វា​បង្កើត​ឲ្យមានភាព​រអិល និង​មាន​ភាព​លំបាក​ក្នុង​ការ​អូស​ម៉ាស៊ីន។ ដូច្នេះ​ហើយ​ អ្នក​គួរ​ឧស្សាហ៍​ឆែក​មើល​ខ្សែពាន​ម៉ាស៊ីន​កុំ​ឲ្យ​មាន​ការ​លេច​ធ្លាយ​ទឹក​ពី​គម្រប​រថយន្ត​ចូល​ទៅ​ខាង​ក្នុង និង​គួរ​ប្ដូរ​វា​ចោល​ពេល​ដែល​វា​មាន​ភាព​ចាស់​ខ្លាំង។

    7.ត្រួតពិនិត្យសំបករថយន្ត

    ការត្រួតពិនិត្យសំបកកង់មិនសំដៅតែលើសំពាធកង់មួយមុខនោះទេ យើងត្រូវពិនិត្យមើលកាលបរិច្ឆេទនៅលើសំបកកង់ ប្រសិនបើសំបកកង់រថយន្តផុតថ្ងៃហួសកំណត់អ្នកត្រូវប្តូរចេញភ្លាមទោះបីជាក្រឡាកង់នៅមានកំរាស់ក្រាស់ក៏ដោយ។ មួយវិញទៀត អ្នកត្រូវពិនិត្យមើលកម្រិតនៃកម្រាស់សំបកកង់ដែលបានកំណត់ដោយរោងចក្រផ្ទាល់ ថាដល់ពេលដែលគួរប្តូរសំបកកង់ ឬនៅ។

    8.ត្រួតពិនិត្យមើលអាគុយរបស់រថយន្ត

    អ្នកគួរពិនិត្យនៅលើក្បាលអាគុយ ប្រសិនបើក្បាលអាគុយមានស្នឹម អ្នកគួរយកទឹកក្ដៅមកលាងសំអាតត្រង់កន្លែងដែលមានស្នឹម ដែលអាចបង្កឲ្យមានបញ្ហាពេលបញ្ឆេះរថយន្ត ។ ម្យ៉ាងទៀត គួរពិនិត្យកម្រិតអាស៊ីតក្នុងអាគុយ បើកម្រិតអាស៊ីតឡើងខ្ពស់នោះបញ្ជាក់ថាដល់ពេលប្ដូរអាគុយថ្មីហើយ។

    9.លាងសំអាត និងប៉ូលារថយន្តឲ្យបានត្រឹមត្រូវ

    នៅក្រោមលក្ខខណ្ឌអាកាសធាតុសើមវាជាការលំបាកខ្លាំងណាស់ក្នុងការលាងសំអាតស្នាមទឹកជាប់លើថ្នាំរថយន្ត។ ទោះជាយ៉ាងណាក៏ដោយការលាងនិងប៉ូលារថយន្តបានត្រឹមត្រូវ អាចជួយសំអាតស្នាមទាំងនោះបាន។​ ការសំអាតកញ្ចក់រថយន្តបានស្អាតល្អ ក៏អាចជួយលោកអ្នកមើលបានច្បាស់ពេលបើកបរផងដែរ។ ម្យ៉ាងទៀត លោកអ្នកគួរប្រើទឹកជូតកញ្ចក់ដើម្បីសំអាតកញ្ចក់ជុំវិញរថយន្តបានស្អាតល្អ។

    10.ត្រូវប្រុងប្រយ័ត្ន កុំបើកបរលឿនពេកនៅពេលភ្លៀង

    បន្ទាប់ពីអ្នកបានធ្វើតាមគន្លឹះមួយចំនួនដែលបានរៀបរាប់ខាងលើ អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពេលបើកបរនៅរដូវភ្លៀង។ អ្នកមិនត្រូវចាប់ហ្វ្រាំងបន្ទាន់ភ្លាមៗនោះទេ ហើយត្រូវរក្សាគម្លាតសុវត្ថិភាពជានិច្ច។ ការធ្វើបែបនេះ នឹងជួយរក្សាលំនឹងកង់ជៀសវាងការរអិល។ អ្នកគួរបើកបរនៅជួរកណ្ដាលនៃផ្លូវ ព្រោះពេលមានភ្លៀងធ្លាក់ ផ្នែកសងខាងផ្លូវតែងមានទឹកលិច។ ដូចនេះហើយ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះអ្នកអាចយករថយន្តទៅយានដ្ឋានជួសជុលនិងថែទាំរថយន្ត ឬអ្នកមកកាន់មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត Ford ផ្ទាល់ដើម្បីឲ្យជាងដែលមានជំនាញច្បាស់លាស់ធើ្វការត្រួតពិនិត្យ ឬជួសជុលរថយន្តអ្នកមុនរដូវវស្សាខិតជិតមកដល់។ ​