Author: អេបិល

  • ក្រោយ​នឿយ​ហត​ចំពោះ​ការរាប់​អាន​ក្លែងក្លាយ​ ​តារា​សម្ដែង​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​វិលត្រឡប់​រក​ជីវភាព​សមញ្ញា​ធម្មតា​វិញ​ ​

    ក្រោយ​នឿយ​ហត​ចំពោះ​ការរាប់​អាន​ក្លែងក្លាយ​ ​តារា​សម្ដែង​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​វិលត្រឡប់​រក​ជីវភាព​សមញ្ញា​ធម្មតា​វិញ​ ​

    ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​បាន​មើលឃើញ​ ​តារា​ប្រុស​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​ដែល​មាន​ដើមកំណើត​នៅ​ខេត្តបាត់ដំបង​ ​ស្រាប់តែ​ប្រកាស​ជា​សាធារណៈ​ឱ្យ​មហាជន​បានដឹង​ថា​ ​លោក​លក់​ឡាន​ ​ហើយនឹង​ចាប់ផ្ដើម​សាកល្បង​ជីវិត​ក្នុង​ភាព​សាមញ្ញ​ម្ដងទៀត​។​

    ​លោក​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​បញ្ជាក់​ថា​ ​ការ​ប្រាស់​របស់​លោក​គឺ​ដើម្បី​ចង់​ដឹង​ថា​ ​តើ​អ្នក​រាប់អាន​លោក​ទាំងឡាយ​ ​នឹង​មាន​អារម្មណ៍​ ​ឬ​ ​ការប្រែប្រួល​យ៉ាង​មិច​ ​ប្រសិនបើ​លោក​គ្រាន់តែ​ជាតា​រា​មិន​រថយន្ត​ធ្វើដំណើរ​ ​និង​មិន​ហ៊ឺហា​រ​ដូចមុន​។​ ​លោក​ថា​ហត់នឿយ​ដែល​ជួប​មនុស្សជា​ច្រើន​ធ្វើល្អ​ចំពោះ​លោក​តែ​នៅ​ខាងមុខ​ ​ប៉ុន្តែ​ក្រោយខ្នង​ ​និង​ចិត្ត​ខាងក្នុង​ ​គឺ​ពោរពេញ​ដោយ​ការ​និយាយមិនល្អ​ ​អ៊ីចឹង​ហើយ​ទើប​លោក​ចង់​វិល​ដូចដើម​ ​ដើម្បី​កុំ​មនុស្ស​ទាំងនោះ​មក​ប្រឹង​សម្ដែង​អំពើល្អ​ចំពោះ​លោក​ ​នាំ​ឱ្យ​ខាតពេល​វេលា​។​ ​លោក​និយាយ​ថា​”​មនុស្ស​ខ្លះ​មាក់ងាយ​យើង​ពេល​យើង​នៅ​ម៉ា​រៀល​ៗ​ ​ដល់ពេល​យើង​គ្រាន់​ធ្វើជា​រាក់ទាក់​ ​ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ពេលខ្លះ​គឺ​សម្ដែង​ទេ​ ​អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ ​ចង់​សាមញ្ញ​ម្ដងទៀត​ ​ដើម្បី​កុំឱ្យ​អ្នក​ប្រឹង​ធ្វើ​ពិបាក​មក​ធ្វើជា​រាប់​យើង​តែម្ដង​”​។​ ​យ៉ាងណាមិញ​លោក​ថា​ ​អ្នក​ធ្លាប់​មាន​ដំ​ដៅ​នឹង​លោក​ខ្លះ​ ​ក៏​ត្រលប់​មក​ល្អជា​មួយ​លោក​ដោយ​សុ​ច្ច​ចិត្ត​នោះ​ដែរ​ ​ដោយ​គ្រាន់តែ​មាន​តិច​ ​មិន​ច្រើន​។​ ​

    ​លោក​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​ប្រកាស​ថា​ ​តាំងពី​លោក​មាន​ឡាន​បន​ភឿន​ហៅ​ជុំ​រក​ពេលសម្រាក​មិនបាន​ ​អ្នក​មិនធ្លាប់​ឱ្យ​តម្លៃ​ក៏​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ ​តែ​លោក​នឹង​រង់ចាំ​មើល​ថា​តើ​បើ​លោក​អត់​ឡាន​ ​ហើយ​មិន​ហ៊ឺហា​រ​ដូចមុន​ ​តើ​អ្នកណា​ខ្លះ​នៅ​តាម​រាប់​លោក​ដូច​ពេលនេះ​។​ ​ម្យ៉ាង​មក​ពី​លោក​ចាប់ផ្ដើម​ធុញទ្រាន់​នឹង​ការរាប់​អាន​ក្លែងក្លាយ​ដែល​លោក​កត់សម្គាល់​ថា​មាន​មិន​ចេញពី​ចិត្ត​នោះ​ផង​ ​ទើប​លោក​នឹង​សាកល្បង​ធ្វើខ្លួន​ជា​មនុស្សសាមញ្ញ​ជាថ្មី​ ​ដោយ​មិន​ខ្វល់​ថា​អ្នកណា​នៅ​រាប់រក​លោក​។​ ​យ៉ាងណាមិញ​លោក​ប្រកែក​ថា​ ​មិន​មាន​បញ្ហា​ជីវិត​ ​ឬ​ ​ស្ថានភាព​ការងារ​ប្រែប្រួល​នោះ​ទេ​ ​ប៉ុន្តែ​មក​ពី​លោក​ចាប់ផ្ដើម​ហត់នឿយ​នឹង​ការរាប់​អាន​ក្លែងក្លាយ​របស់​បុគ្គល​ខ្លះ​ ​ទើប​លោក​ប្រកាស​លក់​ឡាន​ចោល​ ​ហើយនឹង​សាកល្បង​រស់នៅ​បែប​សាមញ្ញ​ជាថ្មី​ម្ដងទៀត​៕

  • កម្ពុជា​ ​ធ្លាក់​ចេញពី​ពាន​ ​AFF​ ​U18​ ​Championship​ ​ហើយ​ ​ក្រោយ​ចាញ់​ ​1ប្រកួត​ទៀត​

    កម្ពុជា​ ​ធ្លាក់​ចេញពី​ពាន​ ​AFF​ ​U18​ ​Championship​ ​ហើយ​ ​ក្រោយ​ចាញ់​ ​1ប្រកួត​ទៀត​

    ​ក្រុម​យុវជន​គោព្រៃ​ជម្រើសជាតិ​បាល់ទាត់​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​សិង្ហបុរី​ ​កាលពី​រសៀល​ថ្ងៃទី13​ ​ខែសីហា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម​ ​18ឆ្នាំ​ ​AFF​ ​U​-​18​ ​Championship​ ​2019​។​

    ​ក្រោយពី​បញ្ចប់​វគ្គទី1​ ​ក្រុមបាល់ទាត់​ទាំង2​ ​បាន​រក្សា​ភាព​ស្ងប់ស្ងាត់​ដោយ​លទ្ធផល​ ​0ទល់នឹង0​។​ ​ឈាន​ចូល​ដល់​វគ្គទី2​ ​កម្ពុជា​បាន​ភ្លាត់ស្នៀត​របូត​ ​1គ្រាប់​ ​ហើយ​ការប្រកួត​បាន​រក្សា​លទ្ធផល​នេះ​រហូតដល់​ទី​បញ្ចប់​ ​ក្នុង​លទ្ធផល​កម្ពុជា​ចាញ់​ ​សិង្ហបុរី​ ​0ទល់នឹង1​។​

    ​លទ្ធផល​នេះ​ ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ធ្លាក់​ពី​យុទ្ធនាការ​នេះ​ជាស្ថាពរ​ ​ទោះជា​នៅសល់​មួយ​ប្រកួត​បង្គ្រប់​កិច្ច​ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម​ ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី15​ ​ខែសីហា​ ​ឆ្នាំ2019​ ​ក៏ដោយ​៕​


  • កម្ពុជា​សង្ឃឹម​ខ្ពស់​ ​ព្រោះ​បាន​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​

    កម្ពុជា​សង្ឃឹម​ខ្ពស់​ ​ព្រោះ​បាន​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​

    ​កម្ពុជា​បាន​ឈ្នះ​ការ​ដេញថ្លៃ​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​ប្រចាំ​តំបន់​អាស៊ី​ ​សម្រាប់​ពូល​ ​G​ ​របស់​ខ្លួន​ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី2​ ​ដល់​ថ្ងៃទី10​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​

    ​ក្រុម​ដែល​ស្ថិតនៅ​ក្នុង​ពូល​ ​G​ ​ដែរ​នោះ​ ​រួមមាន​ ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ ​ថៃ​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​និង​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ខណៈ​ដែល​ការប្រកួត​ជ្រើស​យក​ក្រុម​ខ្លាំង​តែមួយ​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​វគ្គ​ចុងក្រោយ​នៃ​ពាន​មួយ​នេះ​នៅដើម​ឆ្នាំ2020​ ​ចំណែក​ឯ​ក្រុម​លេខ2​ ​ប្រចាំ​ពូល​ទាំង11​ ​គឺ​ជ្រើស​យក​តែ​ក្រុម​លេខ២​ ​ដែល​មាន​ពិន្ទុ​ខ្ពស់​ចំនួន​ ​6ក្រុម​ប៉ុណ្ណោះ​ ​ដើម្បី​ទៅ​វគ្គ​បន្ត​៕​

  • PSG​ ​ដាក់​តម្លៃ​ ​Neymar​ ​250លាន​ដុល្លារ​ ​បើ​ក្លិប​ណា​ហ៊ាន​ចង់បាន​

    PSG​ ​ដាក់​តម្លៃ​ ​Neymar​ ​250លាន​ដុល្លារ​ ​បើ​ក្លិប​ណា​ហ៊ាន​ចង់បាន​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​Neymar​ ​JR​ ​ត្រូវ​បាន​ក្លិប​យក្ស​បារាំង​ ​Paris​ ​Saint​ ​Germaint​ ​ដាក់​តម្លៃ​ដ៏​មហិមា​រហូតដល់​ទី​ ​250លាន​ដុល្លារ​សម្រាប់​ក្រុម​ណាមួយ​ដែល​ចង់បាន​កីឡាករ​រូប​នេះ​ ​ដែល​នេះ​ជា​តម្លៃ​ដែល​មិនធ្លាប់​មាន​ឡើយ​ក្នុង​ពិភព​បាល់ទាត់​អន្តរជាតិ​។​

    ​មកទល់​នឹង​ពេលនេះ​ ​មាន​ក្លិប​អេស្ប៉ាញ2​ ​ដែល​កំពុង​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូប​នេះ​ ​គឺ​ ​Real​ ​Madrid​ ​និង​ ​Bacelona​ ​FC​ ​ដែល​ក្នុងចំណោម​នេះ​ ​ក្លិប​ចាស់​របស់​ ​Neymar​ ​គឺ​ ​Bacelona​ ​FC​ ​អាច​មាន​ភាគរយ​ច្រើនជាង​គេ​ ​ដោយសារតែ​កីឡាករ​សញ្ជាតិ​ប្រស៊ី​ល​រូប​នេះ​បាន​បង្ហាញ​ចេតនា​ចង់ទៅ​ក្លិប​នេះ​ច្រើនជាង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្លិប​យក្ស​បារាំង​ ​Paris​ ​Saint​ ​Germaint​ ​បាន​ចំណាយ​លុយ​ទៅ​ជិត​ ​220លាន​ដុល្លារ​ ​ដើម្បី​នាំ​យក​កីឡាករ​វ័យក្មេង​នេះ​មកកាន់​ទឹកដី​បារាំង​កាលពី​ឆ្នាំ២០១៧​ ​ដោយ​មកទល់​នឹង​ពេលនេះ​តម្លៃ​ផ្ទេរ​រូបគេ​ ​នៅតែ​ជា​តម្លៃ​ខ្ពស់​ជាងគេបង្អស់​នៅ​លើ​ពិភពលោក​ ​និង​មិនទាន់​មាន​កីឡាករ​ណា​បំបែក​បាន​នៅឡើយ​៕​

  • វីង​ផ្តល់​នូវ​វិសាលភាព​ក្នុង​ការ​ទូទាត់​សេវាកម្ម​ហិរញ្ញវត្ថុ​តាមរយៈ​ហាង​លក់ទំនិញ​ ​Circle​ ​K​

    វីង​ផ្តល់​នូវ​វិសាលភាព​ក្នុង​ការ​ទូទាត់​សេវាកម្ម​ហិរញ្ញវត្ថុ​តាមរយៈ​ហាង​លក់ទំនិញ​ ​Circle​ ​K​

    ភ្នំពេញ​ថ្ងៃទី​ ​៩​ ​ខែសីហា​ឆ្នាំ​ ​២០១៩​៖​ ​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ធី​ ​អេច​ ​ស៊ី​ ​វី​ ​អេស​ ​ខូ​អិល​ធី​ឌី​,​ ​ដែល​នាំមក​នូវ​ផ្លា​កស​ញ្ញ​ ​Circle​ ​K​ ​ជា​ ​ម៉ាក​ហាងទំនិញ​រាយ​ ​ដែ​លត្រួវ​បាន​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​និង​ឈានមុខ​គេ​មួយ​ ​ដើម្បី​ផ្តល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​វីង​ ​តាមរយៈ​បណ្តាញ​ហាង​ ​Circle​ ​K​ ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​និង​ប្រទេស​កម្ពុជា​។​

    ​តាមរយៈ​ ​ភាពជា​ដៃគូ​ជាមួយ​ ​Circle​ ​K​ ​នេះ​ ​វី​ង​បន្ត​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​រួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​និង​ដើម្បី​ធានា​បាន​នូវ​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។​ ​ផ្លាក​សញ្ញា​ដ៏​រឹងមាំ​និង​ប្រកបដោយ​ទំនុកចិត្ត​ទាំងពីរ​ ​រួមគ្នា​ដើម្បី​បំពេញបន្ថែម​នូវ​ភាព​ខ្លាំង​និង​ជំ​នា​ញរៀងៗ​ខ្លួន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ ​នូវ​ច្រកចេញ​ចូល​តែមួយ​ ​ក្នុង​ការទិញ​ទំនិញ​ ​និង​ ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ ​និង​ផ្តល់​ឱកាស​ដល់​សហគ្រិន​ទាំងឡាយ​ដើម្បី​ភាព​រីកចម្រើន​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

    ​ដោយ​ទទួលស្គាល់​ពី​ភាព​ស៊ីសង្វាក់​គ្នា​រវាង​ផ្លាក​សញ្ញា​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ទាំងពីរ​ ​Circle​ ​K​ ​នឹង​ដើរតួ​ជា​ ​ភ្នាក់​ងារ​វី​ង​ដោយមាន​ផ្តល់​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​របស់​វីង​ ​នៅ​តាម​បណ្តា​ហាង​ ​Circle​ ​K​ ​ក្នុងរយៈពេល​ម្ភៃ​បួន​ម៉ោង​ ​និង​ជា​រៀងរាល់​ថ្លៃ​។​ ​ចាប់ផ្តើម​ពី​ក្នុង​រាជធានី​ភ្នំពេញ​,​ ​ហើយ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​នឹង​មាននៅ​តាម​បណ្តា​ខេ​ត្ត​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​,​ ​រាល់​បណ្តា​ហាង​ ​Circle​ ​K​ ​ទាំងអស់​នឹង​មាន​បម្រើសេវា​កម្ម​ហិរញ្ញវត្ថុ​របស់​វីង​។​
    ​វីង​ ​និង​ ​Circle​ ​K​ ​នឹង​បង្កើន​ការប្រើ​ប្រាស់​វិធី​ទូទាត់​តាម​បែប​ឌីជីថល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ឱ្យ​ការទិញ​ទំនិញ​ ​Circle​ ​K​ ​មាន​ភាព​ងាយស្រួល​។​ ​អតិថិជន​អាច​គ្រប់គ្រង​រាល់​ការទិញ​ទំនិញ​ ​និង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​ ​តាមរយៈ​ភាព​ងាយស្រួល​និង​សុវត្ថិភាព​នៃ​ទូរស័ព្ទចល័ត​និង​គណ​នី​វីង​ ​និង​ភាព​ងាយស្រួល​នៃ​ប្រព័ន្ធ​ទូទាត់​តាម​ ​QR​ ​ដោយ​ ​WingPay​ ​នៅពេល​ដែល​ទទួលយក​បទពិសោធន៍​ទិញទំនិញ​លំដាប់​ពិភពលោក​។​ ​ក្នុងនាម​ជា​ដៃគូ​ ​វីង​ ​និង​ ​Circle​ ​K​ ​នឹង​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន​ ​ហើយ​បម្រើ​ពួកគេ​កាន់តែ​ប្រសើរ​។​

    ​ក្នុង​មាន​ជា​អ្នកផ្គត់ផ្គង់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នក​មិនធ្លាប់​ប្រើប្រាស់​សេវ​កម្ម​ធនាគារ​ ​ធំជាង​គេ​នៅ​កម្ពុជា​ ​ការ​ទូទាត់​ចល័ត​ជា​លក្ខណៈ​ ​ecosystem​ ​របស់​វីង​ ​នឹង​ផ្តល់​លទ្ធភាព​ជាមួយនឹង​ឱកាស​ជាច្រើន​ទៅដល់​សហគ្រិន​ធុន​តូច​និង​មធ្យម​ទាំងឡាយ​ក្នុង​ការ​ផ្គត់ផ្គង់​ទៅ​ឲ្យ​ ​Circle​ ​K​។​ ​ជាមួយនឹង​ភាព​ងាយស្រួល​នៃ​ ​គណ​នី​វីង​ ​Circle​ ​K​ ​នឹងអាច​ទូទាត់​វិ​ក​យ​បត្រ​ទៅ​ឲ្យ​អ្នកផ្គត់ផ្គង់​របស់​ខ្លួន​ ​ហើយ​អ្នកផ្គត់ផ្គង់​ក៏​នឹងអាច​ទទួល​បានការ​ទូទាត់​ប្រា​ក់​ភ្លាម​ៗ​និង​មាន​សុវត្ថិភាព​សម្រាប់​សេវ​កម្ម​របស់​ពួកគេ​។​

    ​ថ្ងៃនេះ​គឺជា​ ​មោទនភាព​មួយ​សម្រាប់​វីង​។​ ​លោក​ ​Manu​ ​Rajan​ ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​វី​ង​បាន​មានប្រសាសន៍​ថា​“​ ​យើង​តែងតែ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផ្តល់​សេវា​ទូទាត់ប្រាក់​តាម​ទូរស័ព្ទចល័ត​ល្អ​បំផុត​ពីព្រោះ​យើង​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ដែល​ប្រកបដោយ​ទំនុកចិត្ត​ដូចជា​ ​Circle​ ​K​”​ ​។​ ​លោក​ ​Rajan​ ​បាន​បន្ថែម​ទៀត​ថា​“​ ​នៅ​វីង​ ​ចក្ខុវិស័យ​របស់​យើង​គឺ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទចល័ត​ដែល​មាន​តំលៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។​ ​អាជីវកម្ម​របស់​យើង​ផ្តោត​លើ​ការ​នាំមក​នូវ​ការ​រួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នក​មិន​មាន​គណនី​ធនាគារ​ ​និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ​ ​ហើយ​ផ្តល់​មធ្យោបាយ​សម្រាប់​ពួកគេ​ក្នុង​ការ​ធ្វើ​អន្តរកម្ម​និង​ចូលរួម​ពេញលេញ​នៅក្នុង​សេដ្ឋកិច្ច​។​ ​ភាពជា​ដៃគូ​របស់​យើង​អនុញ្ញាត​ឱ្យ​វី​ងនិង​ ​Circle​ ​K​ ​ក្លាយជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​បម្រើ​អតិថិជន​និង​បង្កើន​អាជីវកម្ម​របស់​ខ្លួន​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​នឹង​នៅតែ​រក្សា​បាន​នូវ​ចក្ខុវិស័យ​របស់​យើង​។​

    ​លោក​កែវ​ ​ដេ​ននីស​ ​អ្នកគ្រប់គ្រង​ទូទៅ​ ​នៃ​ ​Circle​ ​K​ ​បាន​មានប្រសាសន៍​ថា​“​ ​នៅក្នុង​ទីផ្សារ​ដែល​យើង​ធ្វើ​ប្រតិបត្តិ​ការ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាជីវកម្ម​របស់​យើង​ដែល​យើង​ធ្វើការ​ជាមួយ​ដៃគូ​ ​ដែល​គួរ​ឱ្យ​ទុកចិត្ត​។​ ​នៅ​ទូទាំង​ពិភពលោក​ ​Circle​ ​K​ ​គឺជា​ផ្នែក​មួយ​ដ៏​ខ្លាំង​បំផុត​នៅក្នុង​ផ្នែក​អាជីវកម្ម​របស់​យើង​ ​ហើយ​យើង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ធានា​ភាពជា​ដៃគូ​របស់​យើង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យល់​បាន​ប៉ុណ្ណោះទេ​ប៉ុន្តែ​ថែមទាំង​ជួយ​យើង​លើកស្ទួយ​គុណ​តម្លៃ​របស់​យើង​ផង​ដែរ​។​ ​ដូច្នេះ​យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​បង្កើន​វត្តមាន​របស់​យើង​នៅ​កម្ពុជា​ជាមួយ​ដៃគូ​ដូច​ជា​វីង​។​ ​ក្រុមហ៊ុន​របស់​យើង​ចែករំលែក​គោលដៅ​រួម​មួយ​ដើម្បី​បម្រើ​អតិថិជន​ជាមួយ​ផលិតផល​និង​ការ​ផ្តល់​ជូន​ដ៏​ល្អ​បំផុត​និង​ចូលរួម​ចំណែក​របស់​យើង​ដើម្បី​ពង្រីក​ឱកាស​សេដ្ឋកិច្ច​ដល់​អ្នក​ដែល​មិន​មាន​។​ ​លោក​កែវ​ ​ដេ​ននីស​ ​បាន​បន្ត​ថា​ ​”​យើង​មាន​ក្តី​សង្ឃឹម​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា​ ​ហើយ​ជាមួយ​វី​ងយើ​ងនឹង​ផ្តល់​ភាព​ងាយស្រួល​ដើម្បី​ទទួល​បាន​ផលិតផល​របស់​យើង​និង​ផ្តល់​មធ្យោបាយ​មួយផ្សេងទៀត​ដើម្បី​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​”​ ​។​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​ទៅកាន់​៖​
    ​ធនាគារ​ឯកទេស​ ​វីង​
    ​Email​:​ ​marketing​@​wingmoney.com​

    ​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​គឺជា​អ្នក​ផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៩​ ​ធនាគារ​ឯក​ទេ​សវីង​ ​ផ្តល់​ជូន​នូវ​ការ​រួម​បញ្ជូល​ហិរញ្ញវត្ថុ​ ​ទៅកាន់​អ្នក​មិន​មាន​គណនី​ធនាគារ​ ​និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ​ ​ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ ​អាច​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ដូចជា​ ​ផ្ទេរ​ប្រាក់​និង​ទទួល​ប្រាក់​នៅក្នុង​ស្រុក​ ​បង់​វិក្កយបត្រ​ ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​ ​ទិញទំនិញ​តាម​អន​ឡាញ​ ​និង​ទូទាត់​ដោយ​ស្កេន​ ​QRកូដ​ ​ព្រមទាំង​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ពី​ជាង​ ​២០០ប្រទេស​ទូទាំង​ពិភពលោក​។​

    ​អំ​ពី​វីង​
    ​ធនាគារ​ឯក​ទេ​សវីង​ ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ ​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ ​និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ជាមួយ​សេវា​គ្របដណ្ដប់១០០​%​ ​តាមរយៈ​បណ្ដាញ​ភ្នាក់​ងារ​វីង​ជាង​ ​៦០០០កន្លែងនៅ​ទូទាំង​ប្រទេស​។​ ​វីង​ ​បាន​ចងសម្ព័ន្ធ​ភាពជា​មួយ​ ​អាជីវករ​ជាង​ ​២៥០០០​ ​កន្លែង​ ​និង​ក្រុមហ៊ុន​អន្តរជាតិ​រួមមាន​ ​Mastercard​ ​Western​ ​Union​ ​MoneyGram​ ​និង​ក្រុមហ៊ុន​ ​WorldRemit​។​ ​លើស​ពីនេះ​ទៀត​ ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​ក៏ដូចជា​ក្រុម​ហ៊ុន​ធំៗ​ ​អាច​ប្រើប្រាស់​សេវា​បើកប្រាក់​បៀវត្សរ៍​ ​និង​ទូទាត់ប្រាក់​របស់​វីង​ ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​នៃ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​របស់​ពួកគាត់​។​

    ​អំពី​ ​Circle​ ​K​
    ​Circle​ ​K​ ​ជា​បណ្តាញ​ហាង​លក់ទំនិញ​រាយ​ពហុ​សាខា​របស់​អាមេរិក​ ​ដែល​ដំណើរការ​ដោយក្រុម​ហ៊ុន​ ​ធី​ ​អេច​ ​ស៊ី​ ​វី​ ​អេស​ ​ខូ​អិល​ធី​ឌី​។​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​១៩៥១​ ​Circle​ ​K​ ​សព្វថ្ងៃ​មាននៅ​សហរដ្ឋអាមេរិក​កាណាដា​ ​ម៉ិចស៊ិកូ​ ​ហុងកុង​ ​ចិន​ ​ម៉ាកាវ​ ​ឥណ្ឌូ​នេ​ស៊ី​ ​វៀតណាម​ ​UAE​ ​អេហ្ស៊ីប​ ​និង​បណ្តាញ​ជាច្រើន​ទៀត​ដែល​សរុប​ប្រមាណ​ជា​ ​១៦​ ​០០០​ ​ហាង​នៅ​ទូទាំង​ពិភពលោក​។​ ​នៅ​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​ ​ធី​ ​អេច​ ​ស៊ី​ ​វី​ ​អេស​ ​គ្រោង​នឹង​បើកហាង​ ​Circle​ ​K​ ​ចំនួន​ ​៣០០ហាង​ទៀត​ ​នៅ​ទូទាំង​ប្រទេស​ដោយ​ផ្តោត​លើ​ទស្សនវិស័យ​លក់រាយ​របស់​ប្រទេស​នៅ​ឆ្នាំ​ ​២០២៦​ ​។​

    ​ក្នុងនាម​ជា​ហាង​លក់ទំនិញ​រាយ​មួយ​កន្លែង​ ​Circle​ ​K​ ​គឺជា​កន្លែង​ដែល​អតិថិជន​អាច​រក​ទិញ​អាហារ​បា​នភ្លាមៗ​ ​ទិញ​ភេសជ្ជៈ​ ​ដកប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹម​ ​បង់​វិ​យ​បត្រ​ ​បញ្ចូល​ទឹក​ប្រាក​ទូរស័ព្ទ​ ​ផ្ទេរ​ប្រាក់​ ​ផ្ញើ​ទំនិញ​របស់​អ្នក​ទៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ ​ដែល​នៅ​មិន​ឆ្ងាយ​ពី​អ្នក​ ​គ្រប់ពេលវេលា​ក្នុង​មួយថ្ងៃ​ ​និង​ជា​រៀងរាល់ថ្ងៃ​ ​(​២៤​/​៧​)​ ​ទាំងអស់​គឺ​ស្ថិតនៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ប្រកបដោយ​ផាសុកភាព​និង​ប្រើប្រាស់​ ​Wifiដោយ​ឥតគិតថ្លៃ​។​ ​អ្វី​ៗ​គឺ​ដើម្បី​អំពី​ភាព​ងាយស្រួល​។​



  • បញ្ចុះតម្លៃ​មិនមែន​មួយ​ ​មិនមែន​ពីរ​ ​តែ​ ​5​ ​ម៉ូដែល​ព្រម​ៗ​គ្នា​ ​ជាមួយ​ប្រូ​ម៉ូ​សិន​ខែភ្លៀង​ពី​ ​Huawei​!​

    បញ្ចុះតម្លៃ​មិនមែន​មួយ​ ​មិនមែន​ពីរ​ ​តែ​ ​5​ ​ម៉ូដែល​ព្រម​ៗ​គ្នា​ ​ជាមួយ​ប្រូ​ម៉ូ​សិន​ខែភ្លៀង​ពី​ ​Huawei​!​

    ​ភ្នំពេញ​ ​ថ្ងៃទី​ ​8​ ​កញ្ញា​ ​ឆ្នាំ​ ​2019​ ​៖​ ​ខែភ្លៀង​នេះ​មានអី​ពិសេស​ហ៎​?​ ​ពិតជា​ពិសេស​ ​ពិត​ជា​ឡួយ​ ​ជាមួយ​ប្រូ​ម៉ូ​សិន​ខែភ្លៀង​ ​ចំណេញ​អស់​ស្ទះ​ពី​ ​Huawei​!​ ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​បី​ម៉ូដែល​ ​និង​ថេប​ប្លែ​ត​ពីរ​ម៉ូដែល​ទៀត​ ​ដែល​ទទួល​បានការ​ពេញនិយម​ ​និង​ការ​គាំទ្រ​ខ្លាំង​ពីអ​តិថិ​ជន​ ​មានការ​បញ្ចុះតម្លៃ​ពិសេស​ក្នុង​រដូវភ្លៀង​នេះ​។​

    ​Huawei​ ​T3​ ​Plus​ ​៖​ ​ចំណេញ​បាន​ ​$​40​ ​ដែល​តម្លៃ​នៅសល់​ត្រឹមតែ​ ​$​149​ ​ប៉ុណ្ណោះ​ ​ជា​ ​Tablet​ ​អេក្រង់​ធំ​គាប់ចិត្ត​ ​ទំហំ​ ​8​ ​អ៊ីញ​ ​RAM​ ​2GB​ ​និង​ ​ROM​ ​16GB​

    ​Huawei​ ​អេ​ ​7​ ​៖​ ​ចំណេញ​បាន​ ​$​30​ ​ដែល​តម្លៃ​នៅសល់​ត្រឹមតែ​ ​$​159​ ​ប៉ុណ្ណោះ​ ​ហើយ​ជា​ស្មា​ត​ហ្វូ​ន​អេក្រង់​ទំហំ​ ​6.26​ ​អ៊ីញ​ ​អេក្រង់​ប្រភេទ​តំណក់​ទឹក​ ​RAM​ ​3GB​ ​និង​ ​ROM​ ​32GB​ ​ថាមពល​ថ្ម​ ​4000​ ​mAh​

    ​Huawei​ ​អេ​ ​5s​ ​៖​ ​ចំណេញ​បាន​ ​$​20​ ​ដែល​តម្លៃ​នៅសល់​ត្រឹមតែ​ ​$​139​ ​ប៉ុណ្ណោះ​ ​ហើយ​ជា​ស្មា​ត​ហ្វូ​ន​អេក្រង់​ទំហំ​ ​6.09​ ​អ៊ីញ​ ​អេក្រង់​ប្រភេទ​តំណក់​ទឹក​ ​RAM​ ​3GB​ ​និង​ ​ROM​ ​32GB​

    ​Huawei​ ​T3​ ​7​ ​៖​ ​ចំណេញ​បាន​ ​$​20​ ​ដែល​តម្លៃ​នៅសល់​ត្រឹមតែ​ ​$​99​ ​ជា​ ​Tablet​ ​អេក្រង់​ទំហំ​ ​7​ ​អ៊ីញ​ ​RAM​ ​2GB​ ​និង​ ​ROM​ ​16GB​


    ​Huawei​ ​Y5​ ​Lite​ ​៖​ ​ចំណេញ​បាន​ ​$​10​ ​ដែល​តម្លៃ​នៅសល់​ត្រឹមតែ​ ​$​89​ ​ប៉ុណ្ណោះ​ ​ជា​ស្មា​ត​ហ្វូ​ន​អេក្រង់​ទំហំ​ ​5.45​ ​អ៊ីញ​ ​RAM​ ​1GB​ ​និង​ ​ROM​ ​16GB​

    ​ពេញចិត្ត​ម៉ូដែល​ណា​ដែរ​?​ ​ប្រញាប់​ឡើង​ ​ទាន់​មាន​ប្រូ​ម៉ូ​សិន​ពិសេស​អីចេះ​ផង​!​ ​អ្នករក​ជាវ​បាន​ ​នៅ​ហាង​ទូរស័ព្ទ​ដែល​នៅ​ជិត​ផ្ទះ​របស់​អ្នក​បំផុត​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​!​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​
    ​Website​:​ ​https​:​/​/​consumer.huawei.com​/​kh​/​
    ​Facebook​:​ ​Huawei​ ​Mobile​ ​(​https​:​/​/​bit.ly​/​2ePDMSq​)​

  • បុរស​ជា​កម្មករ​រោងចក្រ​ចំណីសត្វ​ ​នៅ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​ឈ្នះ​រង្វាន់២០លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២​

    បុរស​ជា​កម្មករ​រោងចក្រ​ចំណីសត្វ​ ​នៅ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​ឈ្នះ​រង្វាន់២០លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២​

    ​បុរស​ម្នាក់​ឈ្មោះ​ ​អ៊ា​ន​ ​អាន​ ​មាន​អាយុ​ ​៣៩ឆ្នាំ​ ​ដែល​បម្រើការ​ងារ​ជា​កម្មករ​នៅ​រោងចក្រ​ផលិត​ចំណីសត្វ​ ​បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជួល​ភូមិ​អង្គស្នួល​ទី២​ ​ឃុំ​ពើក​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​២០​ ​លាន​រៀល​ពី​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក២​ ​។​ ​

    ​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់កន្លែង​ស្នាក់នៅ​ដោយ​ផ្ទាល់​ ​លោក​ ​អ៊ា​ន​ ​អាន​ ​ដែល​ក្លាយជា​ម្ចាស់​ទឹកប្រាក់២០លាន​រៀល​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២​ ​រូបលោក​តែង​ប្រើប្រាស់​ជាប្រចាំ​ ​ព្រោះ​វា​អាច​ព្យាបាល​ជំងឺ​អញ្ចាញធ្មេញ​ ​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​សស្អា​ត​ ​និង​បំបាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​។​ ​ប៉ុន្តែ​កាលពី​ពេល​កន្លងទៅ​នេះ​ ​ខណៈ​ពេល​ដែល​គម្រោងការ​ងារ​រោងចក្រ​ត្រូវ​បាន​សម្រាក​មួយ​រយៈ​ ​លោក​ក៏​មានបំណង​ទៅលេង​ស្រុកកំណើត​ ​ដែល​ស្ថិតនៅ​ស្រុក​តំបែរ​ ​ខេត្ត​ត្បូងឃ្មុំ​ ​មួយ​រយៈ​។​ ​ប៉ុន្តែ​គាប់​ជូន​ ​មុន​ពេល​ទៅ​ស្រុក​ ​ហើយ​គាប់​ជូន​ថ្នាំ​ដុសធ្មេញ​ក៏​ប្រើ​អស់​ទៀត​ ​លោក​ក៏​ទៅ​ទិញថ្នាំ​ដុសធ្មេញ​ផ្កាឈូក២យក​មក​ប្រើ​ដូចសព្វដង​ ​លុះ​ពេល​ហែក​ប្រអប់​ ​ហើយ​កោស​ស្ទីក​គ័រ​ក្នុង​ប្រអប់​ក៏​ឃើញ​មាន​រង្វាន់២០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ហើយក៏​ប្រាប់​អ្នកលក់​ ​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅក្នុង​ប្រអប់​តែម្ដង​។​ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ក្រោយពេល​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ​២០លាន​រៀល​ ​នេះ​ ​លោក​នឹង​យក​មួយចំនួន​ទៅ​ជួសជុលផ្ទះ​ ​និង​ព្យាបាល​ជំងឺ​ឪពុក​ដែល​កំពុង​ដេក​ឈឺ​នៅ​ឯ​ស្រុកកំណើត​ ​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក២​ ​មាន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​ ​២០លាន​រៀល​ ​រហូតដល់៥០រង្វាន់​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​មាន​ចំនួន៥០គ្រឿង​ ​ទូរស័ព្ទ​ ​i​-​Phone​ ​មាន​ចំនួន៥០គ្រឿង​ ​រួម​ជាមួយនឹង​រង្វាន់​ថ្នាំ​ដុសធ្មេញ​ផ្កាឈូក២រាប់​លាន​ប្រអប់​ទៀត​។​ ​សូម​ព្យាយាម​ណា​.​.​.​រង្វាន់​ធំ២០លាន​រៀល​បន្ទាប់​ទៀត​ ​អាច​ជា​របស់​អ្នក​.​.​.​។​ ​ថ្នាំ​ដុសធ្មេញ​ ​ដក​បួ​ឃូ​ ​ផ្កាឈូក២​ ​ជា​ឱសថ​សម្រាប់​ព្យាបាល​ ​និង​ថែទាំ​សុខភាព​មាត់​ធ្មេញ​ ​៕​

  • មក​ស្ដាប់​អ្នកនាង​ ​ភីម​ ​ប្រាប់​ពី​អារម្មណ៍​ពិត​និង​រឿងរ៉ាវ​នាយ​តាក់ស៊ី​

    មក​ស្ដាប់​អ្នកនាង​ ​ភីម​ ​ប្រាប់​ពី​អារម្មណ៍​ពិត​និង​រឿងរ៉ាវ​នាយ​តាក់ស៊ី​

    ​មាន​មហាជន​ជាច្រើន​ ​បាន​បង្ហាញ​ការ​អាណិតអាសូរ​ខ្លាំង​ដល់​តារា​កំប្លែង​នាយ​ ​តាក់ស៊ី​ ​ក្រោយពេល​ដែលតា​រា​កំប្លែង​ជាប់​ឈ្មោះ​ជា​អន្ទិត​រូប​នេះ​ ​បាន​ទម្លាយ​ប្រាប់​នូវ​រឿងរ៉ាវ​លំបាក​មួយចំនួន​ ​ក្រោយពេល​សម្រេច​លាចាក​សិក្ខាបទ​ ​ព្រោះ​ស្ថានភាព​ជំងឺ​កាន់តែ​ទ្រុឌទ្រោម​។​ ​មិន​តែប៉ុណ្ណោះ​គឺ​រឿង​ដ៏​រសើប​ ​នៃ​ការ​បែកបាក់​គ្រួសារ​ជាមួយ​ភរិយា​អ្នកនាង​ ​ភីម​។​ ​នៅក្នុង​ម៉ោង​នេះ​មានការ​លើកឡើង​ជាច្រើន​ថា​ ​តារា​កំប្លែង​អ្នកនាង​ ​ភីម​ ​បាន​បោះបង់​នាយ​តាក់ស៊ី​ ​ដោយ​លែង​អើពើ​ទៀតហើយ​ ​ទើប​ក្នុង​ពេល​នាយ​តាក់ស៊ី​សឹក​ពី​បួស​ ​ហើយ​ចូល​សម្រាក​ក្ន​យង​ពេទ្យ​ ​អ្នកនាង​ ​និង​កូនប្រុស​ទៅ​អើត​តែ​បន្តិច​ ​មិន​ដូច​ប្ដី​ប្រពន្ធ​ទូទៅ​។​ ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​នេះ​ ​អ្នកនាង​ ​ភីម​ ​សារភាព​ ​តែ​បាន​ទម្លាយ​ពី​មូលហេតុ​ដែល​នាងស​ម្រេច​ចិត្ត​ឈប់​រវល់​នឹង​ស្វាមី​។​ ​

    ​អ្នកនាង​ ​ភីម​ ​និយាយ​ថា​ ​រវាង​អ្នកនាង​ ​និង​ ​នាយ​តាក់ស៊ី​បាន​លះលែងគ្នា​ហើយ​ ​ដោយ​មុន​ពេល​ទៅ​បួស​អ្នកនាង​ ​និង​ ​អតីត​ស្វាមី​ ​បាន​ផ្ដិតមេដៃ​ដឹងឮ​ពី​គ្រួសារ​ ​និង​មន្ត្រី​អាជ្ញា​ធម៌​រួចរាល់​អស់ហើយ​ ​ដោយសារតែ​ចំណង​អាពាហ៍​ពិពាហ៍​អត់មាន​អេតាស៊ីវិល​។​ ​អ្នកនាង​ថា​ ​ហេតុផល​ផ្ដិតមេដៃ​លែងគ្នា​មិនមែន​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នកនាង​ ​មិន​អាច​ទទួលយក​នាយ​តាក់ស៊ី​វិញ​ ​ក្រោយពេល​សឹក​នោះ​ទេ​ ​ប៉ុន្តែ​មក​ពី​អ្នកនាង​អស់សង្ឃឹម​នឹង​យក​លោក​មក​ធ្វើជា​ស្វាមី​ម្ដងទៀត​ ​ទើប​អ្នកនាង​ចិត្តដាច់​ ​ដោយ​សម្រេច​ថាបើ​ជ្រុល​ជា​ផ្តិត​មេដៃ​មាន​គេ​ដឹងឮ​ថា​លែងគ្នា​ទៅ​ហើយ​ ​ជីវិត​រៀងខ្លួន​តែម្ដង​ទៅ​។​ ​អ្នកនាង​ថា​ ​រយៈពេល​នៃ​ការ​រួមរស់​ ​លោកនាយ​តាក់ស៊ី​ធ្វើ​ឱ្យ​អ្នកនាង​ ​និង​កូនប្រុស​ពិបាក​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​ ​ជាពិសេស​ក្នុង​ពេល​ដែល​លោក​អោយ​តែ​មានសតិ​អារម្មណ៍​ចង់​ធ្វើ​អី​គឺ​ធ្វើ​តែម្ដង​ ​ដូច​មនុស្ស​អត់មាន​ប្រពន្ធ​មានកូន​ ​នៅក្នុងបន្ទុក​។​ ​អ្នកនាង​ទម្លាយ​ថា​លោក​រត់ចោល​ផ្ទ​អ​ទៅ​បួស​នៅ​នេះ​នៅ​នោះ​បាត់មុខបាត់មាត់​ ​ធ្វើ​ឱ្យ​អ្នកនាង​ ​និង​កូនប្រុស​ពិបាក​ផ្លូវចិត្ត​ជាច្រើនលើក​ជាច្រើន​សារ​ហើយ​ ​ខណៈ​ដែល​ដ្បិតថា​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ប៉ុន្តែ​អ្នកនាង​មិនដែល​ទុកចោល​ ​ប៉ុន្តែ​លោក​នៅតែ​ចង់​បោះបង់​គ្រួសារ​។​

    ​អ្នកនាង​ថា​ខ្លួន​មានរឿង​ច្រើន​ទៀត​ដែល​ពិបាក​អត្ថា​ធិប្បាយ​ ​ប៉ុន្តែ​អ្នកនាង​ថា​ ​នាយ​តាក់ស៊ី​បានដឹង​ខ្លួនឯង​ហើយ​ថា​ខ្លួន​បាន​ធ្វើអ្វី​ខ្លះ​ចំពោះ​គ្រួសារ​ ​ទើប​លោក​សូម្បីតែ​ទៅលេង​កូន​ដល់​ផ្ទះ​ក្រោយ​សឹក​ពី​បួស​ ​ក៏​មិន​ហ៊ាន​ចូល​។​ ​អ្នកនាង​និយាយ​ថា​ ​”​មនុស្ស​ទាំងអស់​គេ​ថា​ហើយ​ថា​ខ្ញុំ​ ​ឃើញ​គាត់​ឈឺ​បោះបង់​គាត់​ ​ប៉ុន្តែ​គាត់​ដឹងខ្លួន​គាត់​ហើយ​ថា​ ​គាត់​បាន​ធ្វើអ្វី​ខ្លះ​មុន​ពេល​ផ្តិត​មេដៃ​លែង​ខ្ញុំ​ហើយ​ទៅ​បួស​ ​ខ្ញុំ​អង្វរ​គាត់​ណាស់​ ​ថាឱ្យ​គាត់​បួស​តែមួយ​រយៈ​ហើយ​វិល​វិញ​ទៅ​ ​តែ​គាត់​នៅតែ​ចង់​លែង​ខ្ញុំ​ ​ហើយ​ចង់​បួស​មួយ​ជីវិត​ ​ដល់​លូ​វ​គាត់​បួស​អត់​កើត​ ​តើ​ខ្ញុំ​ត្រូវ​តាម​គាត់​បែប​នឹង​ដល់​អង្កាល់​ទៀត​”​។​ ​អ្នកនាង​ថា​រយៈពេល​រួមរស់​ជាមួយគ្នា​ ​អត់មាន​សល់​ទ្រព្យ​ក្រៅពី​ផ្ទះ​មួយ​ខ្នង​នៅ​ស្រុក​ស្អាង​ទេ​ ​ប៉ុន្តែ​អ្នកនាង​មិនដែល​តូចចិត្ត​ ​សុំ​កុំឱ្យ​តែ​លោក​បោះបង់​គ្រួសារ​ ​ប៉ុន្តែ​លោក​ធ្វើ​មិនបាន​។​ ​អ្នកនាង​ថា​ ​មិន​អាច​ទទួលយក​នាយ​តាក់ស៊ី​ជា​ស្វាមី​វិញ​ទេ​ ​ប៉ុន្តែ​នឹង​នៅ​រាប់អាន​គ្នា​ ​ដោយ​ឡើងចុះ​ទៅ​មើល​លោក​ ​និង​ឱ្យ​លោក​ចេញចូល​ផ្ទះ​ដូច​បងប្រុស​ម្ដងម្កាល​បាន​។​ ​

    ​ដោយឡែក​នាយ​តាក់ស៊ី​ឯណោះ​វិញ​ ​បាន​អះអាង​ថា​ ​លោក​បានសម្រេច​ចិត្ត​ប្រគល់​ផ្ទះ​ ​និង​លះលែង​ជាមួយ​អ្នកនាង​ភី​មរួច​ហើយ​ ​ដូច្នេះ​សម្រាប់​ផ្លូវ​ជីវិត​បន្ទាប់​ ​គឺ​លោក​នឹង​ប្រឹង​ខ្លួនឯង​ ​ដោយ​ទទួល​កំប្លែង​ក្នុង​ក្រុមCTN​ ​ដូចដើម​ ​ហើយ​អាច​រស់នៅ​ផ្ទះ​ជួល​ ​ឬ​ ​ផ្ទះ​បងធម៌​តាម​ជាក់ស្ដែង​៕​

  • តោះ​!​!​ ​មក​មើល​សម្រស់​ប​វក​ញ្ញាMiss​ ​Global2019​ ​តំណាង​ប្រទេស​កម្ពុជា​គឺ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​

    តោះ​!​!​ ​មក​មើល​សម្រស់​ប​វក​ញ្ញាMiss​ ​Global2019​ ​តំណាង​ប្រទេស​កម្ពុជា​គឺ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​

    នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ព្រឹក​ថ្ងៃទី១៤​ ​សីហា​ ​ឆ្នាំ២០១៩​ ​តារា​ម៉ូដែល​ ​BN​ ​បាន​ប្រកាស​ពី​សមាជិក​ ​ក៏ដូចជា​តារា​ចំណូល​ថ្មី​នៃ​គ្រួសារ​តារា​កម្ពុជា​ ​ត្រូវ​បាន​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​ជ្រើស​ជា​តំណាង​កម្ពុជា​ជា​ ​ដើម្បី​ឱ្យ​នាង​ទៅ​ប្រកួត​បវរកញ្ញា​ឯក​ពិភពលោក​ ​Miss​ ​Global​ ​នៅ​ខែកញ្ញា​ ​ខាងមុខ​។​ ​ហេតុផល​នៃ​ការ​ជ្រើស​យក​ ​គឺ​ដោយសារ​យុវតី​វ័យ២២ឆ្នាំ​រូប​នេះ​ ​មាន​រូប​សម្រស់​ស្រស់​សោភា​ ​កម្ពស់​ខ្ពស់​ល្អ​ ​និង​មានចំណេះ​ដឹង​ផ្នែក​ភាសាបរទេស​ជ្រៅជ្រះ​។​ ​ម្យ៉ាង​មក​ពី​កញ្ញា​ ​គឺ​សិល្ប​ការិនី​ពន្លក​ថ្មី​ ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ស្រាប់​ក្នុង​អាជីព​បង្ហាញ​ម៉ូដ​ ​និង​សកម្ម​ក្នុង​កិច្ចការ​សង្គម​នា​ពេល​ចុងក្រោយ​ ​ក្រោយពី​សមាជិក​គ្រួសារ​តារា​កម្ពុជា​ផង​។​ ​

    ​លោក​ ​អឿន​ ​រតនៈ​ ​តំណាង​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​បាន​អះអាង​ថា​បន្ទាប់ពី​បាន​ដាក់​សំ​ណើរ​បេក្ខនារី​ខ្មែរ​ជាច្រើន​រូប​ ​ទៅកាន់​គណ​កម្មការ​អន្តរជាតិ​ ​ដែល​ជា​អ្នក​រៀបចំ​ការប្រកួត​នៅ​ក្រៅប្រទេស​ ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​ ​ត្រូវ​បាន​ឯកភាព​ជា​រួម​ ​ឲ្យ​តំណាង​ប្រទេស​កម្ពុជា​ ​ដើម្បី​ទៅ​ប្រកួត​នៅក្នុង​ប្រទេស​ ​Jamica​ ​ខែ៩ខាងមុខ​។​ ​លោក​នឹង​ដឹកនាំ​បេក្ខនារី​រូប​នេះ​ ​ទៅកាន់​ប្រទេស​ចាម៉ៃកា​ ​នៅ​ថ្ងៃទី២៣​ ​ខែ៩​ ​ដោយ​ការប្រកួត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី២៥​ ​ដល់​ថ្ងៃទី២៩​ ​ខែ៩​ ​ជាមួយនឹង​វត្តមាន​បេក្ខនារី​មក​ពី​ជាច្រើន​ប្រទេស​។​ ​

    ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​ ​នាង​ត្រូវ​បាន​ជ្រើស​បន្ទាប់ពី​បាន​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ឈុត​បុរាណ​នៅ​ប្រាសាទសំបូរព្រៃគុក​ ​ហើយ​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​តំណាង​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​ដែល​ជាគ​ណ​អធិបតី​ក្នុង​ការប្រកួត​នោះ​ ​និង​បន្ទាប់ពី​នាង​បាន​ក្លាយជា​សមាជិក​គ្រួសារ​តារា​កម្ពុជា​។​ ​នាង​បាន​អះអាង​ថា​ ​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​ត្រូវ​បាន​លោក​ ​អឿន​ ​រតនៈ​ ​និង​ ​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​ជ្រើស​ជា​តំណាង​ប្រទេស​កម្ពុជា​ ​បន្ទាប់ពី​កញ្ញា​បាន​ជួប​លោក​ ​អឿន​ ​រតនៈ​ ​នៅក្នុង​ការប្រកួត​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​នៅ​សំបូរ​ព្រៃ​គុក​។​ ​កញ្ញា​ថា​ខ្លួន​មាន​កម្ពស់១ម៉ែត្រ៦៨​ ​ជា​និស្សិត​ផ្នែក​គណនេយ្យ​ឆ្នាំទី៣​ ​ជាតា​រា​ម៉ូដែល​ប្រចាំ​ក្រុមBN​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​។​ ​កញ្ញា​បាន​ត្រៀម​រួចហើយ​ក្នុង​ការ​យក​ឈុត​អប្សរា​-​ស​ ​ទៅ​បង្អួត​នៅ​ព្រឹត្តិ​ការណ៍​នោះ​ ​ដោយ​កញ្ញា​បញ្ជាក់​ថា​ ​បើ​ទោះ​ក្ដី​សង្ឃឹម​ក្នុង​ការ​ដណ្ដើម​មកុដ​នៅ​មិនទាន់​មាន​ ​តែ​ក៏បាន​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​ខ្មែរលើ​ឆាក​អន្តរជាតិ​នា​ឱកាស​នោះ​៕​

  • សូម​អញ្ជើញ​ចូលរួម​ដោយសេរី​ ​ក្នុង​វេទិកា​ផ្គូផ្គង​អាជីវកម្ម​សម្រាប់​សហគ្រាស​កែច្នៃ​ចំណីអាហារ​ ​​និង​ផលិតផល​កសិកម្ម​ ​ឆ្នាំ២០១៩​

    សូម​អញ្ជើញ​ចូលរួម​ដោយសេរី​ ​ក្នុង​វេទិកា​ផ្គូផ្គង​អាជីវកម្ម​សម្រាប់​សហគ្រាស​កែច្នៃ​ចំណីអាហារ​ ​​និង​ផលិតផល​កសិកម្ម​ ​ឆ្នាំ២០១៩​

    ​រាជធានី​ភ្នំពេញ​៖​ ​តើ​លោកអ្នក​កំពុង​មាន​បញ្ហា​ ​ឬ​ចម្ងល់​ទាក់ទង​នឹង​បច្ចេកទេស​ ​និង​ដំណើ​ការពង្រីក​អាជីវកម្ម​របស់​លោកអ្នក​មែនទេ​?​ ​តើ​លោកអ្នក​ចង់​ស្វែងរក​ដៃគូ​អាជីវកម្ម​ ​ដើម្បី​ប្រឹក្សា​យោបល់​ផ្នែក​បច្ចេកទេស​ ​និង​ផ្គត់ផ្គង់​ ​ឧបករណ៍​ ​គ្រឿងម៉ាស៊ីន​ ​សម្ភារៈ​វិច​ខ្ចប់​ ​ឬ​សេវា​នានា​ជាច្រើន​ទៀត​ ​សម្រាប់​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ ​ឬ​សហគ្រាស​កែច្នៃ​ ​របស់​លោកអ្នក​មែនទេ​?​ ​នេះ​ជា​ឱកាសល្អ​ ​លោកអ្នក​នឹង​បាន​ជួប​ផ្ទាល់​ជាមួយនឹង​ម្ចាស់​អាជីវកម្ម​ទាំងអស់​នោះ​។​

    ​វេទិកា​ផ្គូផ្គង​អាជីវកម្ម​សម្រាប់​សហគ្រាស​កែច្នៃ​ចំណីអាហារ​ ​និង​ផលិតផល​កសិកម្ម​ ​ឆ្នាំ២០១៩​ ​នឹង​ប្រព្​រត្តិ​ទៅ​នៅ​ថ្ងៃទី១៦​-​១៧​-​១៨​ ​ខែសីហា​ ​ត្រូវ​នឹង​ថ្ងៃ​ ​សុក្រ​-​សៅរិ៍​-​អាទិត្យ​ ​នេះ​ ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ ​អាគារ​ ​A​ ​សប្តាហ៍​នេះ​។​

    ​វេទិកា​នេះ​នឹង​មានការ​តាំង​បង្ហាញ​សេវាកម្ម​ ​និង​ផលិតផល​ពី​បណ្ដា​ប្រភេទ​អាជីវកម្ម​សំ​ខាន់​ៗ​ដូចជា​៖​ ​គ្រឿងផ្សំ​ចំណីអាហារ​ ​គ្រឿងបរិក្ខារ​ ​និង​ម៉ាស៊ីន​កែច្នៃ​ ​សម្ភារៈ​វេច​ខ្ចប់​ ​ស្ដ​ង់​ដារ​ព្រមទាំង​សុវត្ថិភាព​ចំណីអាហារ​ ​សេវា​បន្ទប់​ពិសោធន៍​ ​ឌីហ្សា​ញនិង​បោះពុម្ព​ផ្លាក​សញ្ញា​ ​សេវា​ផ្សព្វផ្សាយ​ទីផ្សារ​ ​ប្រឹក្សា​យោបល់​លើ​ផ្នែក​អាជីវកម្ម​ ​ពន្ធដារ​ ​គណនេយ្យ​ ​ហិរញ្ញវត្ថុ​ ​ធនាគារ​ ​និង​សេវាកម្ម​ជ្រើសរើស​បុគ្គលិក​ថែមទៀត​ផង​។​

    ​សូម​អញ្ជើញ​ចូលរួម​សេរី​ ​និង​ឥតគិតថ្លៃ​សម្រាប់​អ្នកទស្សនា​ដែល​ចាប់អារម្មណ៍​ក្នុង​វិស័យ​កែច្នៃ​ចំណីអាហារ​ ​និង​ផលិតផល​កសិកម្ម​!​ ​

    ​ចុះឈ្មោះ​ចូលរួម​ដោយ​ឥតគិតថ្លៃ​តាមរយៈ​៖​ ​https​:​/​/​bit.ly​/​2M74zch​
    ​ព័ត៌មាន​បន្ថែម​ ​៖​ ​077​ ​777​ ​105​ ​/​ ​095​ ​876​ ​655​ ​/​ ​096​ ​2525​ ​047​,​ ​E​-​mail​:​ ​forum​@​agroprokh.com​
    ​Pre​-​Registration​ ​for​ ​Food​-​ ​&​ ​Argo​-​ ​Processing​ ​Business​ ​Matching​ ​Forum​ ​-​ ​Phnom​ ​Penh​ ​វេទិកា​ផ្គូផ្គង​អាជីវកម្ម​ ​សម្រាប់​សហគ្រាស​កែច្នៃ​ចំណីអាហារ​ ​និង​ផលិតផល​កសិកម្ម​ ​(​រាជធានី​ភ្នំពេញ​)​
    ​Event​:​ ​Food​-​ ​&​ ​Argo​-​ ​Processing​ ​Business​ ​Matching​ ​Forum​