Author: អេបិល

  • នាយ​ព្រែក​ ​បញ្ចប់ស្នេហាភ្ជាប់ពាក្យ​ជិត​បី​ឆ្នាំ​

    នាយ​ព្រែក​ ​បញ្ចប់ស្នេហាភ្ជាប់ពាក្យ​ជិត​បី​ឆ្នាំ​

    កាល​ពី​ថ្មី​ៗ​នេះ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លំា​ង​ ​ដោយ​តារា​សម្ដែង​ក៌​ដូចជា​ពិ​ធី​ករដ៌ឲ​មាន​ប្រជាប្រិយ​ភាព​តែងតែ​ធ្វើ​ឱ្យ​ពុក​ម៉ែ​បង​ប្អុន​សើច​សប្បាយ​គឺ​ ​នាយ​ព្រែក​ ​ខណៈនេះ​ស្រាប់តែ​ធ្លាយ​ដំណឹង​ថា​ ​ចំណងស្នេហា​របស់​លោក​និង​គូ​ដណ្តឹង​ ​ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​អស់​រយៈពេល​ជិត3ឆ្នាំ​មក​ហើយ​ ​ក៏​ត្រូវ​បាន​បញ្ចប់​ចែកផ្លូវ​គ្នា​វិញ​។​ ​

    ​កន្លងមក​អ្នក​ទាំងពីរ​តែង​បង្ហាញ​ភាព​ផ្អែមល្ហែម​នឹងគ្នា​ ​ក៏ដូចជា​នៅ​ក្បែរ​គ្នា​ជានិច្ច​ ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជាច្រើន​កោតសរសើរ​លួច​ច្រណែន​ជា​ខ្លាំង​ ​។​ ​ទោះ​យ៉ាងណា​ ​ដូច​ពាក្យចាស់​លោក​ពោល​ថា​ ​«​ទុក​យូរ​ជូរ​ផ្អូម​»​ ​មែន​ ​ព្រោះ​ពេលនេះ​ ​ធ្លាយ​ដំណឹង​រសើប​ថា​ ​អ្នក​ទាំង​ពី​បាន​ប្រេះស្រាំ​នឹងគ្នា​ ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជាច្រើន​បាន​ធ្វើការ​សួរនាំ​ ​ពី​រឿង​ពួកគេ​សឹង​គ្រប់គ្នា​តែម្តង​ ​ព្រោះតែ​មិន​ជឿ​មានរឿង​យ៉ាង​ដូច្នេះ​ ​។​ ​ជាក់ស្តែង​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អ​កញ្ញា​តី​ ​ជាគូ​ដណ្ដឹង​នាយ​ព្រែក​ ​បាន​ធ្វើការ​បង្ហោះ​សារ​យ៉ាង​ប្លែក​ជាមួយ​និង​អារម្មណ៍​មួយ​យ៉ាង​ឈឺចាប់​យ៉ាង​ដូច្នោះ​ថា​៖​«​កាលដែល​ត្រលប់​មក​ប្រើ​ជីវិត​ម្នាក់ឯង​ ​ហើយ​ដើរចេញ​ពី​កន្លែង​ដែល​តែងតែ​ធ្វើឲ្យ​យើង​ឈឺចាប់​ ​កន្លែង​ដែល​យើង​ធ្លាប់​បាន​គេ​មិន​ផ្ដល់​តម្លៃ​ ​ទើប​យើង​ដឹង​ថា​ជីវិត​របស់​យើង​មានន័យ​បំផុត​…​ទោះ​កន្លងមក​ធ្លាប់​ល្ងង់​ឆ្អែតឆ្អន់​ ​ក៏​មិនបាន​បន្ទោស​ខ្លួនឯង​ ​ចាត់ទុកជា​បទ​ពិ​សោ​ធ៍​ ​ចាត់ទុកជា​មេរៀន​ជីវិត​ ​…​សំខាន់​ពេលនេះ​មាន​អារម្មណ៍​ធូរស្រាល​ ​Single​ ​life​»​។​

    ​ទោះជាយ៉ាងណា​ក៏ដោយ​ ​លោក​ ​ខេង​ ​រតនៈ​ ​ហៅ​នាយ​ព្រែក​និយាយ​ថា​លោក​ ​និង​កញ្ញា​តី​ ​ជាគូ​ដណ្ដឹង​បែកគ្នា​ជាង១ខែ​មក​ហើយ​បន្ទាប់ពី​ជីវិត​ស្នេហា​មាន​បញ្ហា​ខ្លះ​ៗ​មិន​ចុះសម្រុង​គ្នា​។​ ​លោក​បដិសេធ​ទម្លាយ​ពី​មូលហេតុ​មិន​ចុះសម្រុង​ដោយ​គ្រាន់តែ​លើកឡើង​ថា​គ្រប់យ៉ាង​គឺជា​រឿង​អស់​និស្ស័យ​ ​ខណៈ​ដែល​លោក​មិន​បា​នព្រ​លង​ថា​ឈឺចាប់​ ​ឬ​ខ្លួន​ជា​មនុស្ស​ល្ងង់​ជាដើម​ ​ដូចគ្នានឹង​ភាគី​កញ្ញា​តី​ ​ឡើយ​។​ ​លោក​និយាយ​យ៉ាង​ខ្លី​ថា​”​មនុស្សយើង​គ្រប់យ៉ាង​មិន​ទាល់តែ​មាន​ជម្លោះ​ ​ឬ​ ​បញ្ហា​ទេ​ ​ជួនកាល​គ្រាន់តែ​ដល់ពេល​វេលា​ហើយ​អស់និស្ស័យនឹងគ្នា​ ​ក៍​អាច​បែកគ្នា​បាន​ដែរ​”​។​ ​លោក​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ ​ប៉ុន្តែ​អះអាង​ថា​អ្វី​ៗ​ ​មិន​អាច​ត្រលប់​មក​ដូចដើម​ឡើយ​។​

  • ដាំ​កូនឈើ​ ​ដើម្បីអនាគត​ជំនាន់​ក្រោយ​របស់​យើង​

    ដាំ​កូនឈើ​ ​ដើម្បីអនាគត​ជំនាន់​ក្រោយ​របស់​យើង​

    ​រាជធានី​ភ្នំពេញ​៖​ ​បម្រែបម្រួល​អាកាសធាតុ​ ​គឺជា​បញ្ហា​ប្រឈម​មួយ​ ​ដែល​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​សាកលលោក​ទាំងមូល​ ​នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ជា​ការពិត​ណាស់​ ​ព្រៃឈើ​ ​គឺជា​ចលករ​ទប់ស្កាត់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ​និង​ថែរក្សា​ភពផែន​ដី​បាន​យ៉ាង​ល្អ​ប្រសើរ​ ​ព្រមទាំង​ផ្តល់​នូវ​ភាព​ស្រស់បំព្រង​ ​ដល់​ជីវិត​ក្នុង​លោក​យើង​ទាំងអស់​ផង​ដែរ​។​ ​ហេតុនេះ​ហើយ​ ​ទើប​ធនាគារ​ ​ស៊ី​អាយ​អិម​ប៊ី​ ​ភី​អិ​ល​ស៊ី​ ​(​ធនាគារ​ ​CIMB​)​ ​បានសម្រេច​រួមចំណែក​ ​ដល់​កម្មវិធី​ដាំ​កូនឈើ​ ​នៅ​វិទ្យាល័យ​ ​ឧដុង្គ​ ​ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​ ​រួមមាន​ប្រធាន​នាយក​ប្រតិបត្តិ​ ​និង​បុគ្គលិក​ធនាគារ​ទាំងមូល​ ​កាលពី​ថ្ងៃទី២០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​។​

    ​កម្មវិធី​នៃ​ការទទួលខុសត្រូវ​ ​ចំពោះ​សង្គម​ ​របស់​ធនាគារ​ ​CIMB​ ​លើក​នេះ​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ ​ក្រោម​ប្រធានបទ​ ​«​ដាំ​កូនឈើ​ ​ដើម្បីអនាគត​ជំនាន់​ក្រោយ​របស់​យើង​។​ ​លើស​ពី​ការ​ដាំ​ដើមឈើ​ជាង​ ​២០០ដើម​ ​ធនាគារ​ ​CIMB​ ​ក៏បាន​រៀបចំ​ការ​លែង​កូន​ត្រី​ជាង​ ​៣០០ក្បាល​ ​ទៅ​ក្នុង​ស្រះ​របស់​វិទ្យាល័យ​ ​ឧដុង្គ​ ​ក៏ដូចជា​បរិច្ចាគ​សម្ភារៈ​កសិកម្ម​ ​សម្រាប់​ថែ​ទាំង​កូនឈើ​ ​និង​ប្រើ​ប្រាស់​ផ្សេង​ៗ​ ​រួមមាន​ម៉ាស៊ីនបូម​ទឹក​ ​និង​ម៉ាស៊ីន​កាត់​ស្មៅ​ជាដើម​។​



    ​ថ្លែង​ក្នុង​ឱកាស​ដាំ​កូនឈើ​នេះ​ ​លោ​ក​ប៊ុ​ន​ ​យីន​ ​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ​CIMB​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​កម្មវិធី​នៃ​ការទទួលខុសត្រូវ​ ​ចំពោះ​សង្គម​ ​របស់​ធនាគារ​ ​CIMB​ ​រួមមាន​សកម្មភាព​ចូលរួម​ចំណែក​ការ​កសាង​ជាមួយ​មូលដ្ឋាន​ ​នូវ​វិស័យ​នានា​ ​ដូចជា​ការសិក្សា​អប់រំ​ ​សុខុមាលភាព​ ​សង្គមកិច្ច​ ​និង​បរិស្ថាន​។​ ​ហើយ​ថ្ងៃនេះ​ ​ធនាគារ​យើងខ្ញុំ​ចូលរួម​ការងារ​បរិស្ថាន​ ​ដោយ​ការ​ដាំ​កូនឈើ​។​ ​យើងខ្ញុំ​ជ្រើស​យក​វិទ្យាល័យ​ ​ឧដុង្គ​ ​សម្រាប់​សកម្មភាព​ដាំ​កូនឈើ​នេះ​ ​ដោយ​យើង​ចង់បាន​កូនឈើ​ទាំងនេះ​ ​នឹង​បានការ​បីបាច់​ថែរក្សា​ ​ពី​លោកគ្រូ​ ​អ្នកគ្រូ​ ​និង​សិស្សានុសិស្ស​ទាំងឡាយ​ ​ដើម្បី​ធានា​ឲ្យ​ដើមឈើ​ទាំងនេះ​នឹង​គង់វង្ស​ស្ថិតស្ថេរ​ចេរកាល​»​។​

    ​ជាផ្នែក​មួយ​របស់​ស៊ី​អាយ​អិម​ប៊ី​ ​គ្រុប​ ​ដែល​មាន​វត្តមាន​នៅ​ទូទាំង​តំបន់​អាស៊ាន​ ​ធនាគារ​ ​CIMB​ ​ដែល​ត្រូវ​បាន​ដឹកនាំ​ ​និង​បម្រើការ​ងារ​ ​ដោយ​ជនជាតិ​ខ្មែរ​ ​១០០​%​ ​តែងតែ​រួមចំណែក​ ​ដល់​ការ​អភិវឌ្ឍ​ ​ក្នុង​ប្រទេស​កម្ពុជា​។​ ​លោ​ក​ប៊ុ​ន​ ​យីន​ ​បាន​បន្ថែម​ទៀត​ថា​ ​ស្របតាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អិម​ប៊ី​ ​គ្រុប​ ​ចំពោះ​ការ​ជួយ​ត្រឡប់​ ​ទៅកាន់​សហគមន៍​ ​ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម​ ​ធនាគារ​មាន​គោលដៅ​បរិច្ចាគ​ទឹកប្រាក់​ ​១​%​ ​នៃ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​របស់​ខ្លួន​ ​សម្រាប់​កម្មវិធី​ទំនួល​ខុសត្រូវ​ ​ជា​រៀងរាល់​ឆ្នាំ​។​ ​ដើម្បី​សម្រេច​នូវ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​យើង​នេះ​ ​ធនាគារ​នឹង​បន្ត​សហការ​ជាមួយ​វិទ្យាល័យ​ ​ឧដុង្គ​ ​ក្នុង​ការពិនិត្យ​ទៅលើ​ការ​ថែរក្សា​ ​និង​ប្រើប្រាស់​ជំនួយ​ឧបត្ថម្ភ​របស់​យើង​ ​ហើយ​ធនាគារ​នឹង​បន្ត​ឧបត្ថម្ភ​បន្ថែម​ទៀត​ ​នា​ពេល​អនាគត​ ​ទៅលើ​ភាព​ចាំ​បាច់​ផ្សេង​ៗ​របស់​សាលា​។​ ​

    ​ស្ថិត​ក្នុងទឹក​មុខរីក​រាយ​ស្រស់ស្រាយ​ ​លោ​ក​ឡៃ​ ​គួង​ ​នាយក​វិទ្យាល័យ​ ​ឧដុង្គ​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​សកម្ម​ភា​ពស​ប្បុ​រ​ធម៌​របស់​ធនាគារ​ ​CIMB​ ​នា​ពេលនេះ​ ​ពិតជា​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សាលា​មួយ​កម្រិត​ទៀត​។​ ​ដោយសារ​សាលា​របស់ខ្ញុំ​ ​ផ្តោត​លើ​ការ​ថែរក្សា​បរិស្ថាន​ ​ដូច្នេះ​សកម្មភាព​ដាំ​កូនឈើ​របស់​ធនាគារ​ ​CIMB​ ​បាន​ជួយ​ឲ្យ​សាលា​របស់​យើង​ ​កាន់តែ​មាន​ភាព​ស្រស់បំព្រង​បន្ថែម​ទៀត​ ​និង​ជ​ម្រុ​ញ​ឲ្យ​សិស្សានុសិស្ស​របស់​យើង​ ​បាន​ស្គាល់​ ​និង​យល់ដឹង​ ​ពីដើម​ឈើ​ប្រណីត​ ​ដែល​បាន​ដាំ​នា​ថ្ងៃនេះ​។​ ​ហើយ​ការ​បរិច្ចាគ​សម្ភារៈ​កសិកម្ម​ទៀតសោត​ ​ក៏បាន​ផ្តល់​នូវ​មធ្យោបាយ​កាន់តែ​ប្រសើរ​ ​ឲ្យ​ពួក​យើង​អាច​ប្រើប្រាស់​ ​ដែល​ជា​ប្រយោជន៍​ ​នៅក្នុង​វិទ្យាល័យ​ ​ឧដុង្គ​ទាំងមូល​។​ ​តាងនាម​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ ​និង​សិស្សា​នុស្សិ​សទាំ​ង​អស់​ ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ ​ដល់​គណៈ​គ្រប់គ្រង​ ​និង​បុគ្គលិក​របស់​ធនាគារ​ ​CIMB​ ​ដែល​បាន​ដំណើរ​មក​ដោយ​ផ្ទាល់​ ​និង​ឧបត្ថម្ភ​ ​ដល់​សាលា​យើងខ្ញុំ​»​។​



    ​លោក​ ​ហ៊ូ​ ​នី​រ៉េ​ម៉ូ​ ​ជា​បុគ្គលិក​របស់​ធនាគារ​ ​CIMB​ ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផ្ទាល់​ ​បាន​បង្ហាញ​ពី​មតិយោបល់​របស់​ខ្លួន​ថា​៖​ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​សប្បាយចិត្ត​ ​ដែល​បាន​ជួយ​ដល់​បរិស្ថាន​ ​នា​ថ្ងៃមុខ​។​ ​យើង​តែងតែ​គិតថា​ ​២០ឆ្នាំមុន​ ​យើង​ដាំ​ដើមឈើ​ ​ទើប​ថ្ងៃនេះ​បានផល​ ​ប៉ុន្តែ​មិនទាន់​យឺត​ពេល​ទេ​ ​យើង​អាច​ដាំ​ថ្ងៃនេះ​ ​ដើម្បី​បានផល​ទៅ​ថ្ងៃក្រោយ​ ​ដែល​ជួយ​ដល់​បរិស្ថាន​ ​បង្កើន​ភាព​បៃតង​ ​ទាំង​ក្នុង​ការរស់នៅ​ ​និង​ក្នុង​សាលារៀន​ ​ហើយ​ផ្តល់​សុខភាព​ ​និង​សោភណភាព​ ​ដល់​សិស្សសាលា​ ​និង​ក្មេង​ជំនាន់​ក្រោយ​។​ ​ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​អ្នក​ទាំងអស់គ្នា​ ​ដាំ​កូនឈើ​ឲ្យបាន​ច្រើន​ ​មិនថា​ថ្ងៃនេះ​ ​ឬ​ថ្ងៃស្អែក​ ​ច្រើន​ ​ឬក៏​តិច​ឡើយ​»​។​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ធនាគារ​ ​CIMB​ ​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ចុងឆ្នាំ២០១០​ ​ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន១៣​ ​តាម​បណ្តា​រាជធានី​ ​និង​ខេត្ត​សំ​ខាន់​ៗ​ ​នៅក្នុង​ប្រទេស​។​ ​ក្នុងរយៈពេល​ជិត១០ឆ្នាំ​កន្លងមក​នេះ​ ​ធនាគារ​ ​CIMB​ ​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាច្រើន​ ​ដែល​រួមមាន​វិស័យ​សំ​ខាន់​ៗ​ ​ដូចជា​វិស័យ​អប់រំ​ ​ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​សាលា​ដាច់​ស្រ​យ៉ា​លនា​នា​ ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​សិក្សា​នៅ​ក្រៅប្រទេស​ ​|​ ​វិស័យ​សុខាភិបាល​ ​ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម​ ​និង​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​និង​មន្ទីរពេទ្យ​បង្អែក​បាទី​ជាដើម​ ​|​ ​វិស័យ​សង្គមកិច្ច​ ​ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​កាកបាទក្រហម​ ​និង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នានា​ ​ព្រមទាំង​ផ្នែក​បរិស្ថាន​ ​ដោយ​ធនាគារ​បាន​ចូលរួម​ដាំ​កូនឈើ​ ​នៅ​វិទ្យាល័យ​ ​ឧដុង្គ​ជាដើម​។​

  • ខ្សែ​-​ត​ ​Lightning​ ​ត្រូវ​បាន​រក​ឃើញថា​ ​ជា​ស្ពាន​ឱ្យ​ ​Hacker​ ​ចូល​ទៅ​លួច​ឯកសារ​ពី​កុំព្យូទ័រ​ ​Mac​

    ខ្សែ​-​ត​ ​Lightning​ ​ត្រូវ​បាន​រក​ឃើញថា​ ​ជា​ស្ពាន​ឱ្យ​ ​Hacker​ ​ចូល​ទៅ​លួច​ឯកសារ​ពី​កុំព្យូទ័រ​ ​Mac​

    ​ក្រុមហ៊ុន​ ​Apple​ ​បាន​ប្រកាស​ជា​សំណូមពរ​ជា​រឿយ​ៗ​ឱ្យ​អ្នកប្រើ​ប្រាស់​ជ្រើស​យក​គ្រឿងបន្លាស់​ ​ឬ​ឧបករណ៍​សុទ្ធ​ពី​ក្រុមហ៊ុន​ ​ប្រសើរ​ជាង​ការសម្រេច​ចិត្ត​ប្រើប្រាស់​ឧបករណ៍​មក​ពី​ខាងក្រៅ​ ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នកប្រើ​ ​ក៏ដូចជា​បង្ការ​ហានិភ័យ​នានា​ដែរ​។​

    ​ជាក់ស្ដែង​ដូចជា​ ​ខ្សែ​-​ត​ ​lightning​ ​មិន​សុទ្ធ​(​ក្លែងក្លាយ​)​ ​ជា​ឧបករណ៍​ជំនួយ​សម្រាប់​-​តភ្ជាប់​ពី​ទូរស័ព្ទ​ចូល​កុំព្យូទ័រ​ ​1កំណាត់​ខ្លី​នោះ​ ​គឺ​ត្រូវ​បាន​រក​ឃើញថា​ ​ជា​ស្ពាន​ចម្លង​ឱ្យ​ ​Hacker​ ​ប្រើ​បច្ចេកទេស​នានា​តាមរយៈ​ ​Wireless​ ​ដើម្បី​បញ្ជា​លួចចូល​យក​ឯក​សារ​ផ្សេង​ៗ​លើ​កុំព្យូទ័រ​ ​Mac​ ​បាន​ពី​ចម្ងាយ​។​ ​

    ​យ៉ាងនេះ​ហើយ​ ​បើ​អ្នក​អាច​មានលទ្ធភាព​ទិញ​របស់​សុទ្ធ​ពី​ ​Apple​ ​ក៏​ប្រសើរ​ដែរ​ ​ដើម្បី​ការពារ​ឯកជន​ភាព​របស់​អ្នក​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិ​ភាព​អ៊ី​ន​ធើ​ណិ​ត​៕​

  • ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​របស់​ខ្លួនឯង​ ​គឺជា​រឿង​ល្អ​ ​ដែល​ម្ចាស់​អាជីវកម្ម​គួរ​ធ្វើ​

    ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​របស់​ខ្លួនឯង​ ​គឺជា​រឿង​ល្អ​ ​ដែល​ម្ចាស់​អាជីវកម្ម​គួរ​ធ្វើ​

    បច្ចុប្បន្ន​ ​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​របស់​ខ្លួនឯង​ដើម្បី​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​លែង​ជា​រឿង​ពិបាក​ទៀតហើយ​ ​នៅពេល​ដែល​អាជីវករ​ ​ឬ​អ្នករក​ស៊ី​ទាំងឡាយ​បាន​ទទួល​នូវ​ការ​ប្រឹក្សា​ ​និង​ការណែនាំ​អំពី​រឿង​នេះ​យ៉ាង​ច្បាស់លាស់​ ​ព្រមទាំង​ការ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ ​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ប្រឈម​នឹង​ការ​ផាកពិន័យ​នៅពេល​ក្រោយ​។​

    ​ខាងក្រោម​នេះ​ ​គឺ​ការ​ផ្ដល់​ប្រឹ​ក្សា​ខ្លះ​ៗ​អំពី​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​របស់​ខ្លួនឯង​ ​និង​ការ​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​ដោយ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្​រ​ ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ទទួល​ប្រឹក្សា​ ​និង​ជា​ម្ចាស់​រោងចក្រ​ទទួល​ផលិត​ផលិតផល​កែសម្ផស្ស​គ្រប់​ប្រភេទ​នៅ​ប្រទេស​ថៃ​ ​និង​ប្រទេស​កម្ពុជា​។​ ​

    ​អគ្គនាយក​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Manufacturing​ ​Beauty​ ​Group​ ​Co​.​,​LTD​ ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​ ​សុ​ភ័ក្ត្រ​ ​បាន​មានប្រសាសន៍​ ​ប្រាប់​ឱ្យ​ដឹង​ថា​ ​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​ផ្ទាល់ខ្លួន​(​Brand​)​ ​គឺជា​រឿង​ល្អ​ ​ដែល​ម្ចាស់​អាជីវកម្ម​គួរតែ​ធ្វើ​។​ ​ប៉ុន្តែ​ ​ត្រូវតែ​ប្រាកដ​ថា​ ​ដំណើរការ​នៃ​ការបង្កើត​ម៉ាក​សញ្ញា​ទាំងអស់​នោះ​ត្រូវ​បាន​ធ្វើឡើង​ស្របតាម​ច្បាប់កំណត់​។​ ​លោក​ឧកញ៉ា​ ​បាន​បន្ត​ទៀត​ថា​ ​“​ការបង្កើត​ម៉ាក​សញ្ញា​ ​ឬ​ប្រ៊េ​នដ៍​ទៅលើ​ផលិតផល​គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​បង្កើន​ការចាប់អារម្មណ៍​ ​និង​ងាយ​ធ្វើ​ឱ្យ​គេ​ឆាប់​ស្គាល់​ផលិតផល​របស់​យើង​នៅ​លើ​ទីផ្សារ​”​។​

    ​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​“​នៅក្នុង​ប្រទេស​កម្ពុជា​ ​គឺ​មានការ​កំណត់​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ក្រសួងមហាផ្ទៃ​ទៅលើ​ការបង្កើត​ម៉ាក​សញ្ញា​ ​ប៉ុន្តែ​ភាគច្រើន​ត្រូវ​បាន​អាស្រ័យ​នៅ​ប្រទេសជិតខាង​ដើម្បី​ផលិត​ ​ជាពិសេស​ប្រទេស​ ​ថៃ​ ​ដោយសារតែ​នៅ​កម្ពុជា​មិនសូវ​មាន​រោងចក្រ​ជំនាញ​”​។​

    ​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​“​ការ​ស្នើសុំ​ឯកសារ​ច្បាប់​ស្ដីពី​ការបង្កើត​ម៉ាក​សញ្ញា​ពី​ក្រសួង​នៅក្នុង​ប្រទេស​កម្ពុជា​ ​គឺជា​ ​នីតិវិធី​មួយ​ ​ប៉ុន្តែ​ក៏​ត្រូវ​ស្នើសុំ​សិទ្ធិ​ផលិត​ ​និង​ការ​ត្រួតពិនិត្យ​គុណភាព​ផលិតផល​ពី​ស្ថាប័ន​ជំនាញ​នៅក្នុង​ប្រទេស​ថៃ​ផង​ដែរ​។​បន្ថែម​ពីនេះ​ ​ក្រោយពេល​ផលិត​ចេញ​ជា​ផលិតផល​ស្រប​ទៅតាម​ម៉ាក​សញ្ញា​ហើយ​ ​នៅ​មានការ​អនុវត្ត​តាម​នីតិវិធី​មួយចំនួន​ទៀត​ ​ដើម្បី​ធ្វើការ​នាំចូល​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ចែកចាយ​ទៅលើ​ទីផ្សារ​”​។​

    ​ពាក់ព័ន្ធ​ទៅ​នឹង​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​នេះ​ផង​ដែរ​ ​បច្ចុប្បន្ន​កំពុងតែ​មាន​សកម្មភាព​ផុសផុល​ជាច្រើន​ពីសំណាក់​ ​ម្ចាស់​អាជីវកម្ម​ដែល​ក្នុង​នោះ​ ​ភាគច្រើន​ត្រូវ​បាន​ដាក់​លក់​នៅ​តាម​បណ្តាញ​ ​Online​ ​ហើយក៏​មាន​អ្នកខ្លះ​មិនបាន​ ​អនុវត្ត​ទៅតាម​ការកំណត់​របស់ក្រ​សួង​ផង​ដែរ​។​



    ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្ត្រ​ ​ដែល​ម្ចាស់​ក្រុមហ៊ុន​ទទួល​ប្រឹក្សា​ ​និង​បង្កើត​ម៉ាក​សញ្ញា​ផលិតផល​ ​បាន​មានប្រសាសន៍​ថា​ ​“​នៅក្នុង​ករណី​អនុវត្ត​មិនបាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​របស់ក្រ​សួង​ ​គឺ​មានន័យថា​ ​ខុសច្បាប់​ ​និង​ត្រូវ​ប្រឈម​លើ​ការ​ផាកពិន័យ​ ​ឬ​ទទួល​ទោស​ផ្សេង​ៗ​ទៀត​អាស្រ័យ​ទៅតាម​ការកំណត់​របស់​ច្បាប់​”​។​

    ​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​“​ករណី​អនុវត្ត​ផ្ទុយពី​ច្បាប់​ ​ឬ​បង្កើត​ម៉ាក​សញ្ញា​ដោយ​មិន​មាន​សុំ​ការអនុញ្ញាត​ ​គឺជា​ការ​ធ្វើ​ ​ជំនួញ​ ​ឬ​ ​ធ្វើអាជីវកម្ម​ទាំង​ភាព​ប្រថុយប្រថាន​ ​វា​ងាយស្រួល​ចំណេញ​មែន​ ​ប៉ុន្តែ​ក៏​ងាយស្រួល​ខាតបង់​ផង​ដែរ​ ​ជាក់ស្ដែង​ ​កាលពី​ពេល​កន្លងទៅ​នេះ​ ​ធ្លាប់​មានការ​ចុះ​បិទ​ទីតាំង​ក្រុមហ៊ុន​មួយចំនួន​រួចមក​ហើយ​ ​ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ​លួច​ ​បង្កើត​ម៉ាក​សញ្ញា​ខុសច្បាប់​ ​ឬ​បន្លំ​ម៉ាក​សញ្ញា​របស់​គេ​”​។​

    ​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​“​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​ស្របច្បាប់​ ​មិន​តម្រូវ​ឱ្យ​ចំណាយពេល​ ​ឬ​ថវិកា​ច្រើន​ ​លើសលប់​នោះ​ទេ​ ​ហើយ​ម្យ៉ាងទៀត​ក្នុងករណី​ដែល​ម្ចាស់​អាជីវកម្ម​មិន​ជ្រាប​ពី​នីតិវិធី​ច្បាប់​ ​គឺ​ត្រូវ​ពឹង​អ្នកជំនាញ​ដែល​ជា​ក្រុមហ៊ុន​ ​ប្រឹក្សា​ស្របច្បាប់​ជា​ជំនួយ​”​។​ ​លោក​ឧកញ៉ា​បាន​បន្ថែម​ថា​ ​“​ម្ចាស់​អាជីវកម្ម​ក៏អាច​ទទួល​បានការ​ជួយ​រៀបចំផែនការ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​ ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ​ការគ្រប់គ្រង​ធនធានមនុស្ស​ ​ក៏ដូចជា​យុទ្ធសាស្ត្រ​ក្នុង​កា​រប​ញ្ជ្រៀ​ត​ ​ផលិតផល​ចូល​ទៅ​ក្នុង​ទីផ្សារ​ផង​ដែរ​។​

    ​លោក​ឧកញ៉ា​បាន​សង្កត់ធ្ងន់​ថា​ ​“​បើ​ចង់​ធ្វើជំនួញ​ដោយ​ភាព​ជោគជ័យ​ ​និង​យូរអង្វែង​ត្រូវ​ធ្វើតាម​គោលការណ៍​ដែល​ច្បាប់​បាន​កំណត់​ ​ជាពិសេស​សហការ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ច្បាស់លាស់​ ​ចៀសវាង​ការ​ធ្វើអាជីវកម្ម​ទាំង​ភាព​ប្រថុយប្រថាន​ ​ដែល​ងាយ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​ ​ខាតបង់​ទាំង​ទ្រព្យសម្បត្តិ​ ​និង​ខូច​ទាំង​កេរ្តិ៍ឈ្មោះ​”​៕​

  • ជប៉ុន​ ​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​លើ​វិស័យ​ការងារ​ ​និង​វិជ្ជាជីវៈ​ដល់​កម្ពុជា​

    ជប៉ុន​ ​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​លើ​វិស័យ​ការងារ​ ​និង​វិជ្ជាជីវៈ​ដល់​កម្ពុជា​

    ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​កត់សម្គាល់​ពី​ការ​រីកចម្រើន​ចំពោះ​កិច្ចប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​ ​វិជ្ជាជីវៈ​ ​ដែល​តាមរយៈ​វិស័យ​នេះ​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​ ​ការ​បញ្ជាក់​ ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ឯកអគ្គ​រាជទូត​ទទួល​ជួបពិភាក្សា​ការងារ​ ​និង​ជម្រាប​ ​លា​ ​ជាមួយ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

    ​ឯកឧត្តម​ ​Hidehisa​ ​HORINOUCHI​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖​«​ ​ជប៉ុន​នៅតែ​រីករាយ​ក្នុង​ការ​ផ្ដល់​នូវ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ ​»​។​ ​ឯកឧត្តម​បាន​រំឭក​ថា​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជប៉ុន​លើ​ការ​បញ្ជូន​កម្មសិក្សា​ការី​-​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ​ចំនួន2​ ​រួមមាន​៖​

    ​ ​ទី1​-​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​(​MOC​)​ ​ស្តី​ពី​កម្មវិធី​បណ្តុះបណ្តាល​កម្មសិក្សា​ការី​ជំនាញ​បច្ចេកទេស​ ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី11​ ​ខែកក្កដា​ ​ឆ្នាំ2017​។​ ​

    ​ទី2​-​ ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​(​MOC​)​ស្តី​ពី​ក្របខ័ណ្ឌ​សម្រាប់​ភាពជា​ដៃ​គូ​ព័ត៌​ ​មាន​ ​សម្រាប់​ប្រតិបត្តិ​ការ​សមស្រប​នៃ​ប្រព័ន្ធ​ទទួលយក​ធនធានមនុស្ស​បរទេស​ ​ដោយមាន​ឋានៈ​នៃ​ការ​ស្នាក់នៅ​ ​ពលករ​ជំនាញ​ ​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី25​ ​ខែមីនា​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​»​។​ ​

    ​ឯកឧត្តម​បណ្ឌិត​ ​អ៊ិ​ត​ ​សំ​ហេង​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​បាន​ទទួល​ ​យក​ ​និង​បណ្ដុះបណ្ដាល​កម្មសិក្សា​ការី​កម្ពុជា​ឱ្យ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ ​និង​ចំណេះ​ជំនាញ​ ​យ៉ាង​ល្អ​ប្រសើរ​ជាង​មុន​ ​និង​បាន​រួមចំណែក​ជួយ​ជំរុញ​ការ​លើកកម្ពស់​ជីវភាព​របស់​ពួកគេ​ឱ្យ​មាន​ភាព​ ​រីកចម្រើន​បាន​មួយ​កម្រិត​។​ ​ចំពោះ​កិច្ចប្រតិបត្តិ​ការ​ក្នុង​ប្រទេស​ ​ជប៉ុន​បាន​បញ្ជូន​គ្រូ​ជំនាញ​មក​បណ្ដុះបណ្ដាល​ដល់​សិក្ខាកាម​កម្ពុជា​ផង​ដែរ​។​

    ​ ​ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ​ក៏​មានការ​ ​យកចិត្ត​ទុកដាក់​ចំពោះ​កម្មករ​ ​និយោជិត​ផង​ដែរ​ ​ដូចជា​បញ្ហា​អនាម័យ​ ​និង​សុវត្ថិភាព​ការងារ​ ​ពិសេស​ ​ជប៉ុន​ក៏បាន​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​Technical​ ​and​ ​Vocational​ ​Education​ ​Development​ ​(​TVET​)​ ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ ​និង​ការងារ​ ​National​ ​Employment​ ​Agency​ ​(​NEA​)​ជាដើម​។​ ​

    ​ឯកឧត្តម​ក៏បាន​កោតសរសើរ​ ​ចំពោះ​បេសកកម្ម​របស់​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ដែល​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​កម្ពុជា​ ​ក្នុង​នោះ​វិស័យ​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​ក៏​មានការ​រីកចម្រើន​ជាលំដាប់​ផង​ដែរ​ ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជប៉ុន​។​

    ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ​កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ល្អជា​មួយ​ស្ថានទូត​ជប៉ុន​ ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​ជានិច្ច​ ​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង2​ ​កាន់តែ​ល្អ​ ​ប្រសើរ​ ​និង​មាន​ភាព​យូរអង្វែង​។​ ​លើស​ពីនេះ​ទៀត​ ​ភាគី​ទាំង2​ ​បាន​ឯកភាព​គ្នា​ថា​ ​នឹង​អនុវត្ត​កិច្ច​ ​ព្រមព្រៀង​លើ​ការ​បញ្ជូន​កម្មសិក្សា​ការី​ផ្នែក​ថែទាំ​មនុស្សចាស់​ទៅ​ប្រទេស​ជប៉ុន​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដែល​នឹង​ធ្វើឡើង​នៅ​ឆ្នាំក្រោយ​ ​ក្រោយពេល​បណ្ដុះបណ្ដាល​បំពាក់បំប៉ន​នៅក្នុង​ប្រទេស​កម្ពុជា​រួចរាល់​។​

    ​ឯកឧត្តម​ ​អ៊ិ​ត​ ​សំ​ហេង​ ​ក៏បាន​មានប្រសាសន៍​ថា​ ​លោក​នឹង​នៅតែ​នឹក​ ​ឯកឧត្តម​ ​Hidehisa​ ​HORINOU​ ​CHI​ ​ដែល​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ ​2សប្តាហ៍​ខាងមុខនេះ​ ​ហើយ​បាន​អបអរសាទរ​ចំពោះមុខ​តំណែង​ថ្មី​របស់​លោក​ ​ក្នុងនាម​ជាឯក​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​ហូ​ឡង់​៕​


  • ​បើក​សម្ពោធ​ជា​ផ្លូវការ​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ទំនើប​ក្រោម​ជំនួយ​ជប៉ុន​ ​

    ​បើក​សម្ពោធ​ជា​ផ្លូវការ​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ទំនើប​ក្រោម​ជំនួយ​ជប៉ុន​ ​

    ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ទទួល​ជំនួយឥតសំណង​ពី​ប្រទេស​ជប៉ុន​ ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​1,591,058,000យ៉េន​ជប៉ុន​ ​ឬ​ស្មើនឹង​ ​14,500,000ដុល្លា​អាមេរិក​ ​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ ​សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ចរាចរណ៍​ ​និង​កាត់បន្ថយ​ការ​កកស្ទះ​ក្នុង​រាជធានី​ភ្នំពេញ​ ​ជាពិសេស​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទាំង5​ ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។​

    ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​ ​និង​គ្មាន​ការ​រំខាន​ដោយ​បញ្ហា​កកស្ទះ​ចរាចរណ៍​។​ ​
    ​ឯកឧត្តម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​មានប្រសាសន៍​ថា​ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​កន្លងមក​នេះ​ ​បាន​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​បាន​មួយចំនួន​ធំ​។​ ​ដោយសារតែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ​ ​អាច​បញ្ជា​ចរាចរណ៍​ពី​ចម្ងាយ​ ​មិន​ឱ្យ​កកស្ទះ​យូរ​ ​ហើយ​អាច​បញ្ជា​ទិសចរាចរណ៍​ទៅ​កន្លែង​ដែល​ពុំសូវ​កកស្ទះ​បាន​។​

    ​ឯកឧត្តម​ ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ​គម្រោង​នេះ​ ​គឺ​មាន​ភាព​វៃឆ្លាត​តាមរយៈ​ការដំឡើង​ការ​បំពាក់​ស្តុ​បថ្មី​នៅ​ចំណុចប្រសព្វ​ចំនួន​ ​115ទី​តំាង​ ​ការ​បំពាក់​កាមេរ៉ា​ចាប់​យក​រូបភាព​ចរាចរណ៍​ហើយ​វិភាគ​ទិន្នន័យ​ ​និង​ការ​កសាង​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​បញ្ជា​ចរាចរណ៍​ពី​ចម្ងាយ​។​ ​ការបង្កើត​គម្រោង​គ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​នេះ​ឡើង​ ​គឺជា​វិធានការ​ដោះស្រាយ​ចំពោះមុខ​ ​ខណៈ​ដែល​ក្នុង​រាជធានី​ភ្នំពេញ​មាន​មធ្យោបាយ​ធ្វើដំណើរ​កើន​ឡើង​ខ្លំា​ង​ ​រហូតដល់​ជាង​ ​2លាន​គ្រឿង​ដែល​បង្ក​ការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​។​

    ​ ​តាម​ស្ថិតិ​ ​បច្ចុប្បន្ន​មាន​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​ ​2.15លាន​គ្រឿង​ ​ក្នុង​នោះ​រថយន្ត​មាន​ចំនួន50ម៉ឺន​គ្រឿង​ ​ទោចក្រយាន​យន្ត​មាន​ចំនួន​ ​1.6លាន​គ្រឿង​។​ ​ជាមួយ​និង​កំណើន​នេះ​ ​រដ្ឋបាល​រាជធានី​ ​ក្រោម​ការ​ជួយ​ឧប​ត្ថ​ម​គាំទ្រ​ពីទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ​JICA​ ​បាន​ធ្វើ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​លើ​ការសាងសង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្តើម​ដំណើរការ​អនុវត្ត​កាលពី​ខែមីនា​ ​ឆ្នាំ2016​ ​និង​បាន​បញ្ចប់​រួចរាល់​ជាស្ថាពរ​នៅក្នុង​ខែធ្នូ​ ​ឆ្នាំ2018​ ​ដែល​មាន​រយៈពេល​សរុប​ ​35ខែ​។​

    ​លោក​ ​សាំ​ ​ពិសិដ្ឋ​ ​ប្រធានមន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ឱ្យ​ដឹងផង​ដែរ​ថា​ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ដែល​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នេះ​ ​រួមមាន​៖​ ​1​-​ការងារ​ដំឡើង​ ​និង​បំពាក់​ភ្លើងស្តុប​ថ្មី​នៅ​តាម​ចំណុចប្រសព្វ​សរុប​ចំនួន​ ​115ទីតាំង​។​ ​2​-​ការងារ​បំពាក់​កាមេរ៉ា​ចាប់​រូបភាព​ ​និង​វិភាគ​ទិន្នន័យ​យានយន្ត​ឆ្លងកាត់​ចំនួន​ ​194គ្រឿង​។​ ​3​-​ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ ​CCTV​ ​ចំនួន​ ​26គ្រឿង​ ​សម្រាប់​ត្រត​ពិនិត្យ​តាមដាន​ស្ថានភាព​ចរាចរណ៍​នៅ​តាម​បណ្តា​ចំណុច​ផ្លូវ​ប្រសព្វ​សំ​ខាន់​ៗ​។​ ​4​-​ការងារ​សាងសង់​មជ្ឈមណ្ឌល​គ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​។​ ​5​-​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​សំ​ខាន់​ៗ​ដល់​មន្ត្រី​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​ក៏​ដូច​មន្ត្រី​បច្ចេកទេស​នៃ​រដ្ឋបាល​រាជធានី​ ​ដើម្បី​ផ្ទេរ​ចំណេះដឹង​ ​និង​លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង​ ​និង​ប្រតិបត្តិ​ការ​ប្រព័ន្ធ​បញ្ជា​ភ្លើង​សញ្ញា​ចរាចរណ៍​ផង​ដែរ​។​

    ​លោក​ ​HORINOUCHI​ ​Hidehisa​ ​ឯកអគ្គ​រាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​បែប​ទំនើប​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​មានប្រសិទ្ធភាព​។​

    ​គម្រោង​ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ដោយ​ឥត​សំណង​មក​កម្ពុជា​នេះ​ ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​រួចមក​ហើយ​ ​ឃើញថា​ ​គុណភាព​ ​និង​ប្រសិទ្ធភាព​នៃ​សមិទ្ធផល​គម្រោង​នេះ​ ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​គួរ​ជា​ទី​មោទ​នៈ​ ​ដោយ​បាន​ចូលរួម​ចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​ ​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ល្អ​ប្រសើរ​៕



  • ពីអ​តី​ត​កម្មករ​ចុះទូក​ ​ត្រូវ​អ្នកនិពន្ធ​បទភ្លេង​ ​សួន​ ​ពិសិដ្ឋ​ ​ជ្រោមជ្រែង​ឱ្យ​ចូល​ច្រៀង​ផលិតកម្ម​ថ្មី​

    ពីអ​តី​ត​កម្មករ​ចុះទូក​ ​ត្រូវ​អ្នកនិពន្ធ​បទភ្លេង​ ​សួន​ ​ពិសិដ្ឋ​ ​ជ្រោមជ្រែង​ឱ្យ​ចូល​ច្រៀង​ផលិតកម្ម​ថ្មី​

    ​មានការ​ភ្ញាក់ផ្អើល​តែម្តង​ដែល​អតីត​បេក្ខជន​ប្រឡង​ចម្រៀង​ ​The​ ​Melody​ ​របស់​ទូរទស្សន៍​បាយ័ន​លោក​ ​ហួន​ ​សំ​អុល​ ​ស្រាប់តែ​ត្រូវ​បាន​លោក​ ​សួន​ ​ពិសិដ្ឋ​ ​និង​ក្រុមការងារ​គោល​ជាច្រើន​ជ្រើសរើស​ជាតា​រា​ចម្រៀង​ប្រចាំ​ផលិតកម្ម​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​។​ ​នេះ​ប្រហែលជា​លោក​មាន​សំឡេង​ល្អ​បើ​មិន​ដូចនេះ​មិនមែន​អ្នក​ឆ្អិន​ខាង​ជំនាញ​សិល្បៈ​មើលឃើញ​ឡើយ​។​ ​

    លោក​ ​ហួន​ ​សំ​អុល​ ​ជា​បេក្ខជន​ឆ្លងកាត់​ការ​ប្រឡង​ធំៗ​ច្រើន​ដូច​ដូចជា​ ​The​ ​Voice​ ​Cambodia​ ​និង​នៅ​បាយ័ន​ដែល​បរាជ័យ​ច្រើនដង​ ​លោក​មិនដែល​ចុះចាញ់​វាសនា​ព្រោះតែ​ចង់​ក្លាយជា​តារា​រះ​ចិញ្ចាច​សមតា​មកា​រប៉ង​។​ ​លោក​ក៏​ជា​អតីត​អ្នកនេសាទ​នៅ​សមុទ្រ​កំពត​និង​កែប​ដោយ​តស៊ូ​អត់ធន់​ធ្វើជា​អ្នក​ចុះទូក​នេសាទ​ច្រើន​ឆ្នាំមុន​ក្លាយជា​តារាចម្រៀង​សព្វថ្ងៃ​។​

    ​លោក​ ​ហួន​ ​សំ​អុល​ ​បាន​រំលឹក​ជីវិត​ជា​អ្នកនេសាទ​តាម​សមុទ្រ​ខ្លះ​ៗ​ថា​ ​លោក​ជា​អ្នកនេសាទ​ប្រមាណ៤ទៅ៥ឆ្នាំ​តាំងពី​វ័យ​ជំទង់​ចេះ​នេសាទ​ត្រី​ក្តាម​សមុទ្រ​មើល​ដឹង​កន្លែងណា​មាន​ក្តាម​មាន​ត្រី​យូរ​ទៅ​ដឹង​ដោយសារ​ឪពុក​ប្រាប់​។​ ​ជីវិត​ហាលខ្យល់​ភ្លៀង​លើ​ផ្ទៃសមុទ្រ​មិនដែល​គិតថា​បាន​ឡើង​ឆាក​ហ្នឹង​គេ​ទេ​តែ​ឱ្យ​តែ​ចេញទៅ​នេសាទ​ដៃ​កាន់​ម៉ាញ៉េ​ហាត់​ច្រៀង​លើ​ទូក​ជាប្រចាំ​ហើយ​សួរ​ខ្លួនឯង​ជានិច្ច​ថាបើ​ចេះស្ទាត់​ហ្នឹង​ចូល​ប្រឡង​និង​គេ​ក្រែង​មានឱកាស​ល្អ​។​ ​នៅទីបំផុត​លោក​ពិតជា​ធ្វើ​បានតែ​ក៏​ជួប​ភាព​បរាជ័យ​ច្រើនដង​មុន​និង​មាន​ពេលវេលា​ដូចសព្វថ្ងៃ​នេះ​។​

    ​តារាចម្រៀង​ដែល​មាន​សំឡេង​កាច់​ស្រដៀង​លោក​ព្រាប​ ​សុវត្ថិ​ថ្លែង​ថា​ការណ៍​ដែល​លោក​ធ្វើជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​របស់​បងស្រី​ចន​ ​ច័ន្ទ​លក្ខិ​ណា​គឺជា​ការពិត​ដែល​លោក​បាន​ចុះ​ហាត់​ការ​ងា​ច្រើន​សប្តាហ៍​មក​ហើយ​។​ ​នេះ​ជា​សំណាង​លោក​ហើយក៏​មិនដែល​គិតថា​មានឱកាស​បាន​រៀមច្បង​សិល្បៈ​មើលឃើញ​បែបនេះ​ឡើយ​លោក​ពិត​ជាច​ចាំ​ជានិច្ច​ពី​គុណ​ដ៏​ពិសេស​នេះ​។​ ​លោក​ថា​ ​ខាង​ផលិតកម្ម​របស់​លោក​ច្រៀង​សុទ្ឋ​តែ​អ្នកជំនាញ​នៅ​ទីនោះ​ជួយ​សហការ​លើកស្ទួយ​ដែល​មាន​លោក​ ​សួន​ ​ពិសិដ្ឋ​ ​អ្នក​និ​ពន្ឋ​ទាំង​ចម្រៀង​និង​បទភ្លេង​គាត់​ខិតខំ​រើស​និង​តែង​បទ​ថ្មី​ល្អ​ៗ​ឱ្យ​ប្រិយមិត្ត​ស្តាប់​ព្រោះ​គាត់​ជំនាញ​ហើយ​ល្បីឈ្មោះ​យូរ​មក​ហើយ​ក្រៅពី​នេះ​មាន​បងស្រី​ ​ចន​ ​ច័ន្ទ​ ​លោក​ ​ហេង​ ​ឡុង​ ​ជាដើម​សុទ្ឋ​តែរ​ក​គន្លឹះ​ឲ្យ​ផលិតកម្ម​បោះ​ជំ​ហ៊ាន​ទៅមុខ​។​ ​មិន​ត្រឹមតែ​លោក​នោះ​ទេ​ជ្រើសរើស​ក៏​មាន​តារា​មួយចំនួន​ទៀត​ចូលរួម​នេះ​ជា​ការ​លើកស្ទួយ​គិត​គូ​របស់​រៀមច្បង​មក​លើ​តា​រា​ថ្មី​ៗ​ពិតជា​គម្រូ​ល្អ​គួរ​ឱ្យ​គោរព​។​ ​បងប្អូន​អាច​រង់ចាំ​ស្តាប់​បទ​ចម្រៀង​ថ្មី​ៗ​របស់​ក្រុម​ចម្រៀង​យើង​ដែល​នឹង​មកដល់​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ហើយ​ក្រោយពេល​មេ​កើយ​ខិតខំ​សម្រិតសម្រាំង​ឱ្យ​បាន​ល្អ​ឆក់​យកគុណ​ភាព​។៕

  • Facebook​ ​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​មើលឃើញ​ម៉ោង​ខ្សែភាពយន្ត​ល្បី​ដាក់​បញ្ចាំង​លើ​ ​Ads​

    Facebook​ ​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​មើលឃើញ​ម៉ោង​ខ្សែភាពយន្ត​ល្បី​ដាក់​បញ្ចាំង​លើ​ ​Ads​

    ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ ​Facebook​ ​បាន​បើក​ចេញ​នូវ​មុខងារ​ថ្មី​មួយទៀត​នៅ​លើ​សេវាកម្ម​របស់​ខ្លួន​ ​ដោយ​បន្ថែម​ការអនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​មើលឃើញ​ម៉ោង​ពេល​ដែល​ខ្សែភាពយន្ត​ល្បី​នឹង​ដាក់​បញ្ចាំង​លើ​ ​(​Ads​)​ ​ពាណិជ្ជកម្ម​។​ ​

    ​Facebook​ ​បាន​បង្ហាញ​ពី​គោលបំណង​របស់​មុខងារ​នេះ​ថា​ ​ដើម្បី​បង្កើន​ការ​លក់​សំបុត្រ​ ​ក៏ដូចជា​បង្កើន​ភាព​ងាយស្រួល​ដល់​អ្នកប្រើ​ប្រាស់​ ​ជាពិសេស​បង្កើន​កម្រិត​ប្រជាប្រិយ​ភាព​នៃ​ខ្សែភាពយន្ត​នោះ​ឱ្យ​កាន់តែ​ល្បីល្បាញ​ថែមទៀត​។​ ​បច្ចុប្បន្ន​មុខងារ​នេះ​ ​ទើបត្រូវ​បាន​បើកឆាក​ជាលើកដំបូង​នៅ​សហរដ្ឋអាមេរិក​ ​និង​ចក្រភព​អង់គ្លេស​។​ ​សង្ឃឹមថា​ ​នឹងអាច​មាននៅ​តាម​បណ្តា​ប្រទេស​នៅ​អាស៊ី​ ​ជាពិសេស​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់​ៗ​នេះ​៕​

  • ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ ​ខណៈនេះ​ ​ស៊ុន​ ​ស្រីពេជ្រ​ ​ចេញ​បទចម្រៀង​ថ្មី​ត្រៀម​រដូវ​កាល​ភ្ជុំបិណ្ឌ​

    ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ ​ខណៈនេះ​ ​ស៊ុន​ ​ស្រីពេជ្រ​ ​ចេញ​បទចម្រៀង​ថ្មី​ត្រៀម​រដូវ​កាល​ភ្ជុំបិណ្ឌ​

    ​បើ​គិត​តាម​ប្រតិទិន​ចន្ទគតិ​ ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ ​០១​ ​រោច​ ​ខែ​ស្រាពណ៍​ ​គឺ​នៅ​បាំង​តែមួយ​ខែ​ទៀត​ទេ​នឹង​ឈាន​ដល់​ថ្ងៃ​ ​០១​ ​រោច​ ​ខែភទ្របទ​ ​ជា​ថ្ងៃ​បិណ្ឌ​ទី​ ​០១​ ​នៃ​រដូវ​កាល​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​របស់​យើង​ហើយ​!​!​ ​ពេលនេះ​មាន​នឹកស្រុក​ទេ​បងប្អូន​?​ ​ចង់​ដល់​ភ្ជុំ​ឆាប់​ៗ​ទេ​បងប្អូន​?​ ​

    ​យ៉ាងណាមិញ​ ​តារាចម្រៀង​ស្រី​សំឡេង​បែប​មនោសញ្ចេតនា​ស្រុកស្រែ​អ្នកនាង​ ​ស៊ុន​ ​ស្រីពេជ្រ​ ​ក៏បាន​បញ្ចេញ​បទចម្រៀង​ថ្មី​ក្នុង​ផលិត​កម្ម​ថោន​ ​ដើម្បី​ត្រៀម​ស្ដាប់​កម្សាន្ដ​នារ​ដូវ​កាល​ភ្ជុំបិណ្ឌ​ប្រពៃណី​ផង​ដែរ​។​ ​ជា​រៀងរាល់​ឆ្នាំ​ ​ផលិត​កម្ម​ថោន​ ​បាន​ចេញ​បទចម្រៀង​ច្រើន​បទ​ទាក់​ទង់​និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ​ហើយ​បទ​ថ្មី​របស់​ ​ស្រីពេជ្រ​ ​ក្នុង​ឆ្នាំនេះ​ដែល​មាន​ចំណងជើង​ថា​ ​«​ក្មេង​ចិញ្ចឹម​កូន​ចាស់​ចិញ្ចឹម​ចៅ​»​ ​ធ្វើឲ្យ​អ្នកស្ដាប់​មាន​អារម្មណ៍​ថា​ ​លន្លង់លន្លោច​នឹកស្រុក​កំណើត​របស់​ខ្លួន​ ​ជាពិសេស​អ្នក​ដែល​ឃ្លាតឆ្ងាយ​ ​និង​មិនសូវ​បាន​ទៅ​ជួបជុំ​ឪពុកម្ដាយ​។​ ​ជាពិសេស​គឺ​មួយ​ប្រយោគ​ដែល​បាន​សរសេរ​ក្នុង​បទចម្រៀង​ថា​ ​«​ថ្ងៃមួយ​កូន​និង​ត្រឡប់ទៅ​រស់នៅ​ជួបជុំ​គ្រួសារ​យើង​វិញ​និង​មើលថែ​លោក​ទាំងពីរ​មិន​អោយ​ហត់នឿយ​ទៀត​ទេ​ ​ពេលនេះ​ឱ្យ​កូនសុំ​ទោស​មិន​អាច​មើលថែ​លោក​បាន​គុណ​ពុក​ម៉ែ​កូ​នាង​មិន​អស់​ទេ​ ​»​។​

    ​តោះ​ចង់​ដឹង​ថា​ ​ពីរោះ​យ៉ាងណា​ ​សូម​រីករាយ​ស្ដាប់​ទាំងអស់គ្នា​៖​ ​

  • សុ​វត្ថិ​ឌី​ ​ធា​រិកា​ ​ត្រូវ​បាន​ជ្រោមជ្រែង​ពី​អ្នក​សម្រួល​ត​ន្ត្រី​ថោន​ ​កុងត្រា​ផលិតកម្ម​ថ្មី​ ​

    សុ​វត្ថិ​ឌី​ ​ធា​រិកា​ ​ត្រូវ​បាន​ជ្រោមជ្រែង​ពី​អ្នក​សម្រួល​ត​ន្ត្រី​ថោន​ ​កុងត្រា​ផលិតកម្ម​ថ្មី​ ​

    ​បើ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​បានឱ្យ​ឃើញថា​ ​តារាចម្រៀង​ស្រី​ ​សុ​វត្ថិ​ឌី​ ​ធា​រិកា​ ​ជា​អតីត​បេក្ខ​ប្រលង​កម្មវិធី​ ​Cambodian​ ​Idol​ ​ខណៈនេះ​បាន​ចុង​ត្រា​ជាមួយ​ផលិត​កម្ម​ថ្មី​ៗ​មួយ​ ​ដែល​មានការ​ជួយ​ជ្រោមជ្រែង​ពីសំណាក់​អ្នក​សម្រួល​តន្ត្រី​នៅ​ផលិត​កម្ម​ថោ​ន​គឺ​ ​នាយ​ ​ដា​ ​ភ្លេង​។​

    ​តារា​ចម្រៀង​តូច​ច្រ​លឹង​រូប​នេះ​ចាប់ផ្តើម​មានទ្រនំ​ថ្មី​ជ្រកកោន​ ​ក្នុង​វិស័យ​ឧស្សាហកម្ម​កម្សាន្ត​មាន​កុងត្រា​ត្រឹមត្រូវ​ ​តែ​ត្រូវ​បានដឹង​ថា​មិនមែន​ក្នុង​ផលិត​កម្ម​ថោន​ឡើយ​ ​។​ ​លោក​ ​ដា​ ​ភ្លេង​ ​ដែល​ជាតា​រា​ចម្រៀង​ ​និង​ជា​អ្នកធ្វើ​ភ្លេង​ប្រចាំ​អតីត​ផលិត​កម្ម​ថោន​ ​បាន​បញ្ជាក់​ថា​ ​សម្រាប់​រូបលោក​គឺ​បាន​ចាកចេញ​ពី​ផលិតកម្ម​ ​ថោ​នរួ​ចរាល់​ហើយ​ ​ដោយ​កំពុង​ជ្រក​ក្នុង​ផលិតកម្ម​ថ្មី​ ​គឺ​ ​Top​ ​Music​ ​។​

    ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​ដា​ ​ភ្លេង​ ​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​ ​សុ​វត្ថិ​ឌី​ ​ធា​រិកា​ ​គឺ​មិនមែន​ចូលក្នុង​ផលិត​កម្ម​ថោ​ន​ទេ​ ​គឺ​ក្នុង​ផលិតកម្ម​ ​Top​ ​Music​ ​ដោយ​បាន​កុងត្រា​រយៈពេល​ ​៥ឆ្នាំ​ជាមួយ​ផលិតកម្ម​ ​។​ ​អតីត​តារាចម្រៀង​ ​និង​អ្នកធ្វើ​បទភ្លេង​នៅ​ផលិតកម្ម​ថោ​នរូ​បនេះ​ ​បាន​បន្ត​ថា​ ​ដោយ​មើលឃើញ​ថា​ ​សុ​វត្ថិ​ឌី​ ​ធា​រិកា​ ​មាន​សំឡេង​ល្អ​ ​និង​មាន​សមត្ថភាព​ ​ហើយនឹង​អាច​មាន​ភាគរយ​ល្បីល្បាញ​ទៅមុខ​ទៀត​ ​។​ ​លោក​បាន​បន្ត​ថា​ ​សម្រាប់​សាមីខ្លួន​គឺ​ធា​រិកា​ ​ក៏បាន​សំឡឹង​ឃើញថា​ ​Top​ ​Music​ ​ជា​ផលិតកម្ម​មួយ​ ​ដែល​អាច​យោង​គាត់​ ​ប្រ​ម៉ូត​គាត់​ឱ្យកាន់តែ​ល្បី​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ​ ​។​ ​លោក​ថា​ ​ហេតុផល​ដែល​ធ្វើ​ឱ្យ​ធា​រិកា​ល្បី​ឆាប់​ៗ​ ​ដោយសារតែ​មាន​ខ្ញុំ​ ​ជា​អ្នក​រៀបចំ​ការងារ​ ​ធ្វើ​យ៉ាងណា​ឱ្យ​គាត់​កាន់​ ​តែ​មាន​ភាព​ល្បីល្បាញ​បន្ត​ទៀត​ ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កន្លងទៅ​ ​ធា​រិកា​ ​ក៏​ធ្លាប់​បាន​ដើរ​ជ្រក​ក្នុង​ផ​លិ​ត​តូច​ៗ​ ​និង​ចេញ​បទចម្រៀង​ជាច្រើន​ដែរ​ ​លក្ខណៈ​រាយរង​ ​និង​ឯកជន​ ​ប៉ុន្តែ​ហាក់​ ​មិនសូវ​ក្តោប​បាន​ទីផ្សារ​ខ្ពស់​ទាល់តែសោះ​ ​៕​