Author: អេបិល

  • WhatsApp​ ​អាច​ជា​ផ្លូវ​សម្រាប់​ ​hackers​ ​ចូល​លួច​យក​ទិន្នន័យ​របស់​អ្នក​

    WhatsApp​ ​អាច​ជា​ផ្លូវ​សម្រាប់​ ​hackers​ ​ចូល​លួច​យក​ទិន្នន័យ​របស់​អ្នក​

    ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​បាន​រក​ឃើញ​កំហុស​បច្ចេកទេស​នៅក្នុង​កម្មវិធី​ ​WhatsApp​ ​ដែល​អាច​ឱ្យ​ជនអនាមិក​ចូល​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់​បាន​។​

    ​ជនអនាមិក​ ​នឹង​ប្រើ​វិធី​ហៅ​ទូរស័ព្ទ​ចូល​តាមកម្ម​វិធី​ ​WhatsApp​ ​របស់​អ្នកប្រើ​ប្រាស់​ទូទៅ​ ​រួច​ក៏​បញ្ចូល​កម្មវិធី​សម្រាប់​លួច​យក​ទិន្នន័យ​នោះ​ ​ដែលគេ​ជឿ​ថា​ ​ជា​កម្មវិធី​មក​ពី​ក្រុមហ៊ុន​ ​NSO​ ​Group​។​

    ​ដូចនេះ​ ​ដើម្បី​ទប់ស្កាត់​ពី​ការ​លួច​យក​ទិន្នន័យ​នេះ​ ​លោកអ្នក​ត្រូវតែ​ធ្វើការ​ ​update​ ​កម្មវិធី​ ​WhatsApp​ ​ទៅ​ ​version​ ​ចុងក្រោយ​បង្អស់​ ​(​v2.19.51​ ​សម្រាប់​ ​iPhone​ ​និង​ ​v2.19.134​ ​សម្រាប់​ ​Android​)​ ​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​សប្តាហ៍​មុន​នេះ​៕​

  • ជម្រើសជាតិ​នារី​កម្ពុជា​ ​រកបាន​គ្រាប់​បាល់​ដំបូង​ក្នុង​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​តំបន់​អាស៊ាន​ហើយ​

    ជម្រើសជាតិ​នារី​កម្ពុជា​ ​រកបាន​គ្រាប់​បាល់​ដំបូង​ក្នុង​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​តំបន់​អាស៊ាន​ហើយ​

    ​កាលពី​ថ្ងៃទី19​ ​ខែសីហា​ ​ឆ្នាំ2019​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​មីយ៉ាន់ម៉ា​យ៉ាងធ្ងន់ធ្ងរ​ក្នុង​លទ្ធផល​ ​1ទល់នឹង10​ ​នៅក្នុង​ប្រទេស​ថៃ​។​

    ​ក្នុង​ការប្រកួត​នេះ​ផង​ដែរ​ ​កម្ពុជា​មិន​មាន​ឳ​កាស​ទាល់តែសោះ​ ​តែ​កម្ពុជា​នៅតែ​អាច​រក​គ្រាប់​បាល់​បាន​ ​និង​រកបាន​ដោយ​កីឡាការិនី​ ​សំរិទ្ធ​ ​និយម​ ​នៅ​នាទី​ទី77​ ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​។​

    ​ក្នុង​ពានរង្វាន់​ ​AFF​ ​Women’s​ ​Championship​ ​2019​ ​នេះ​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយ​ ​វៀតណាម​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​មីយ៉ាន់ម៉ា​ ​ដោយ​ក្នុង​នោះ​កម្ពុជា​បាន​ឆ្លងកាត់​ ​2ប្រកួត​ហើយ​ ​និង​ចាញ់​ទាំង​ ​2ប្រកួត​ ​នៅសល់​តែ​ការប្រកួត​បង្គ្រប់​កិ​ច្ច​ជាមូ​យ​នឹង​ឥណ្ឌូ​នេ​ស៊ី​មួយទៀត​ប៉ុណ្ណោះ​៕​


  • ម៉ឺន​ ​សុភា​ ​ចាញ់​ ​Diesellek​ ​ជា​លើក​ទី2​ ​ក្នុង​ជំនួប​សងសឹក​

    ម៉ឺន​ ​សុភា​ ​ចាញ់​ ​Diesellek​ ​ជា​លើក​ទី2​ ​ក្នុង​ជំនួប​សងសឹក​

    ​កីឡាករ​ជើងខ្លាំង​គុន​ខ្មែរ​ ​ម៉ឺន​ ​សុភា​ ​បាន​សន្លប់​ត្រឹម​ទឹក​ទី2​ ​នៅក្នុង​ការប្រកួត​ជាមួយ​កីឡាករ​ជើងខ្លាំង​ថៃ​ ​Diesellek​ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ​ទី18​ ​ខែសីហា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​នៅ​លើ​សង្វៀន​ ​Mouy​ ​Thai​ ​Super​ ​Champ​ ​។​

    ​ក្នុង​ជំនួប​គូ​ឯក​រវាង​កីឡាករ​ទាំង​ ​2នេះ​ ​ក្នុងទឹក​ទី1​ ​កីឡាករ​កម្ពុជា​ហាក់​ធ្វើ​បាន​យ៉ាង​ល្អ​ ​ដោយ​បាន​ទាត់​ ​និង​វាយ​ចូល​យ៉ាង​ ​មានប្រៀបលើ​ដៃគូ​ដាច់​តែម្ដង​។​ ​តែ​អ្វី​ៗ​ហាក់​ប្រែប្រួល​ ​180ដី​ក្រេតែ​ម្ដង​ដោយ​នៅ​ទឺក​ទី2​ ​កីឡាករ​ថៃ​បែរជា​វាយ​ចំៗ​គោល​ដៅ​ផ្ទួន​ៗ​ ​បំបែក​កណ្ដាប់ដៃ​ឃុំ​របស់​កីឡាករ​កម្ពុជា​ ​រហូត​ធ្វើ​ឱ្យ​ដួល​ទៅលើ​កម្រាល​សង្វៀន​ ​ហើយ​អាជ្ញា​កណ្តាល​ក៏បាន​សម្រេច​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​ ​2នេះ​តែម្ដង​។​

    ​កីឡាករ​ ​ម៉ឺន​ ​សុភា​ ​ធ្លាប់​ចាញ់​ពិន្ទុ​កីឡាករ​ ​Dieselek​ ​ម្ដង​រួចមក​ហើយ​កាលពី​ឆ្នាំ2017​ ​ដោយ​ទទួល​បាន​មេដាយ​ប្រាក់​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី29​៕​


  • ចប់​ពាន​ ​U18​ ​កីឡាករ​កម្ពុជា​ ​2រូប​ ​ត្រូវ​វះកាត់​ជាបន្ទាន់​នៅ​វៀតណាម​

    ចប់​ពាន​ ​U18​ ​កីឡាករ​កម្ពុជា​ ​2រូប​ ​ត្រូវ​វះកាត់​ជាបន្ទាន់​នៅ​វៀតណាម​

    ក្នុង​ពានរង្វាន់​ ​AFF​ ​U18​ ​Championship​ ​2019​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ក្រុម​កម្ពុជា​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ ​ដោយ​ឈរ​នៅ​លេខ4​ ​ក្នុង​ពូលB​ ​ពីលើ​សិង្ហបុរី​ ​និង​ថៃ​ ​ដោយមាន​ ​6ពិន្ទុ​ ​ក្រោយ​ឈ្នះ2​ ​និង​ចាញ់3​ ​ប៉ុន្តែ​កម្ពុជា​ហាក់​ធ្វើ​បាន​យ៉ាង​ល្អ​ ​ដោយ​បាន​យកឈ្នះ​ក្រុម​ខ្លាំង​ថៃ​ ​និង​ម្ចាស់ផ្ទះ​វៀតណាម​ឱ្យ​ធ្លាក់​ចេញពី​ពាន​នេះ​ដូចគ្នា​។​ ​

    ​ដោយឡែក​ក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម​សិង្ហបុរី​ ​ដែល​កីឡាករ​សិង្ហបុរី​បាន​ឈូស​បើក​បាត​ ​និង​ស្លាយ​ដ៍​ជាច្រើនលើក​ច្រើនសា​មក​លើ​កី​ឡ​ករ​កម្ពុជា​ ​ជា​លទ្ធផល​បាន​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ ​2រូប​រង​របួសធ្ងន់​ ​រួមមាន​កីឡាករ​ ​ប៊ុ​ន​ធឿន​ ​ប៊ុ​ណ្ណា​រ៉ុង​ ​រង​របួស​ធ្ងន់ធ្ងរ​ដោយ​ដាច់​សរសៃ​ជង្គង់​ ​(​ACL​)​ ​និងកីឡា​ករ​ ​វុធ​ ​តុលា​ ​ដែល​បាន​រង​របួស​បែក​ឆ្អឹងជើង​ ​ហើយ​ពួកគេ​កំពុងតែ​សម្រាក​ដើម្បី​ត្រៀម​វះកាត់​នៅក្នុង​ប្រទេស​វៀតណាម​៕​


  • ក្រុមហ៊ុន​ ​LG​ ​ឈ្នះ​ពានរង្វាន់​កំពូល​ប្រចាំឆ្នាំ​ពី​ស្ថាប័ន​ ​EISA​ ​ទៅលើ​បច្ចេកវិទ្យា​សប្ប​និមិ្មត​ចុងក្រោយ​បំផុត​ដែល​ភ្ជាប់​នៅក្នុង​ទូរទស្សន៍​និង​ឧបករណ៍​បំពង​សំលេង​

    ក្រុមហ៊ុន​ ​LG​ ​ឈ្នះ​ពានរង្វាន់​កំពូល​ប្រចាំឆ្នាំ​ពី​ស្ថាប័ន​ ​EISA​ ​ទៅលើ​បច្ចេកវិទ្យា​សប្ប​និមិ្មត​ចុងក្រោយ​បំផុត​ដែល​ភ្ជាប់​នៅក្នុង​ទូរទស្សន៍​និង​ឧបករណ៍​បំពង​សំលេង​

    ​ការ​បន្ត​កំណត់ត្រា​វែងឆ្ងាយ​នៃ​ភាព​ជោគជ័យ​ ​ត្រូវ​បាន​សហការ​និង​ទទួលស្គាល់​ជា​សាធារណៈ​ពី​អ្នកប្រើ​ប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និច​ដ៏​បំផុត​ក្នុង​ពិភពលោក​ ​។​

    ​ទីក្រុង​សេអ៊ូល​ថ្ងៃទី​ ​១៥​ ​ខែសីហា​ឆ្នាំ​ ​២០១៩​ ​-​ ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និច​ ​(​LG​)​ ​ត្រូវ​បាន​ទទួលស្គាល់​ជាថ្មី​ម្តង​ទៀត​សម្រាប់​ផលិតផល​កម្សាន្ត​ក្នុង​ផ្ទះ​ដ៏​ប្រសើរ​បំផុត​ដោយ​សមាគម​អ្នកជំនាញ​រូបភាព​និង​សំឡេង​ ​ហៅ​កាត់​ថា​ ​(​EISA​)​ ​ដែល​ជា​ស្ថាប័ន​និពន្ធ​គ្រឿង​អេ​ឡិច​ត្រូ​និច​ធំជាង​គេ​បំផុត​របស់​ពិភពលោក​ដែល​តំណាងដោយ​ការ​បោះពុម្ព​ផ្សាយ​ចំនួន​ ​៥៥​ ​នៅ​ទូទាំង​ ​២៩​ ​ប្រទេស​។​ ​នៅក្នុង​ពានរង្វាន់​ ​EISA​ ​នៅ​ឆ្នាំនេះ​ផលិតផល​ ​LG​ ​ចំនួន​បួន​គឺ​ទូរទស្សន៍​ ​LG​ ​OLED​ ​(​ម៉ូដែល​ ​OLED65E9​)​ ​ទូរទស្សន៍​ ​LG​ ​NanoCell​ ​(​ម៉ូដែល​ ​65SM9000​)​,​ ​LG​ ​Soundbar​ ​(​ម៉ូដែល​ ​SL8YG​)​,​ ​LG​ ​XBOOM​ ​Go​ ​(​ម៉ូដែល​ ​PK7​)​ ​-​ ​ត្រូវ​បាន​គេ​ជ្រើសរើស​សម្រាប់​សមត្ថភាព​ឆ្នើម​ ​ការរចនា​ប្រកបដោយ​ការ​ច្នៃប្រឌិត​ខ្ពស់​និង​គុណ​តម្លៃ​សម្រា​ ​ប់​អ្នកប្រើ​ប្រាស់​។​ ​

    ​ទូរទស្សន៍​ ​LG​ ​OLED​ ​TV​ ​AI​ ​ThinQ​ ​ត្រូវ​បាន​គេដាក់​ឈ្មោះថា​ ​EISA​ ​BEST​ ​PREMIUM​ ​OLED​ ​TV​ ​2019​-​2020​ ​ដែល​នេះ​ជា​ឆ្នាំទី​ ​៨​ ​ហើយដែល​ទូរទស្សន៍​ ​LG​ ​OLED​ ​ទទួល​បាន​ចំណាត់ថ្នាក់​កំពូល​ក្នុង​ផ្នែក​ទូរទស្សន៍​នេះ​។​ ​កាលពីដើម​ឆ្នាំ2019​ ​នេះ​ ​ទូរទស្សន៍​ប្រភេទE​ ​65​ ​អ៊ីញ​ ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ឆ្លាតវៃ​ ​α​ ​(​Alpha​)​ ​9​ ​ជំនាន់​ទី​ ​២​ ​ត្រូវ​បាន​ឈ្នះ​ពានរង្វាន់​មាស​ផ្នែក​រចនា​ពី​ ​IF​ ​ដែល​មាន​ ​បន្ទះ​ឈី​បក​ម្រិ​ត​ខ្ពស់​ផ្តល់​ជូន​នូវ​រូបភាព​និង​គុណភាព​សំឡេង​ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដោយ​ ​AI​ ​ដោយ​ការេ​ផ្អែកលើ​កម្រិត​ពណ៌​ដែល​មិន​ចេះ​រីងស្ងួត​និង​ការ​បញ្ចេញ​ពណ៌​ត្រឹមត្រូវ​ ​ទើប​ធ្វើអោយ​បច្ចេកវិទ្យា​ ​OLED​ ​របស់​ក្រុមហ៊ុន​ ​LG​ ​ទទួល​បាន​ភាព​ល្បីល្បាញ​បែបនេះ​ ​។​ ​គ​ណៈ​គម្មា​ការវាយតម្លៃ​ ​EISA​ ​បាន​កោតសរសើរ​ចំពោះ​ការរចនា​មិន​ចេះ​រីងស្ងួត​របស់​ ​OLED​ ​65​ ​E9​ ​ដែល​រួមបញ្ចូល​កញ្ចក់​ថ្លា​ដើម្បី​បង្កើត​ការ​បំភាន់​នៃ​អេក្រង់​អណ្តែត​លើ​អាកាស​ ​ដែល​ធ្វើ​ឱ្យ​ទូរទស្សន៍​ក្លាយជា​កន្លែង​ទាក់ទាញ​បន្ថែម​ទៀត​។​ ​

    ​ទូរទស្សន៍​ ​LG​ ​NanoCell​ ​AI​ ​ThinQ​ ​ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ពានរង្វាន់​កំពូល​ទូរទស្សន៍​ឆ្លាតវៃ​ពី​ ​EISA​ ​សំរាប់​ការ​សម្តែង​រូបភាព​និង​សំលេង​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​ដោយសារ​បច្ចេកវិទ្យា​អេក្រង់​ ​NanoCell​ ​របស់​ខ្លួន​ ​Full​ ​Array​ ​Local​ ​Dimming​ ​(​FALD​)​ ​និង​ ​processor​ ​7​ ​Gen​ ​2​ ​។​ ​ការ​ជ្រើសរើស​ររបស់​ ​EISA​ ​ត្រូវ​បាន​ផ្ដោត​ទៅលើ​បទពិសោធន៍​អ្នកប្រើ​ប្រាស់​និង​ភាព​ងាយស្រួល​ដែល​ផ្តល់​ជូន​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​សប្ប​និម្មិត​របស់​ក្រុមហ៊ុន​ ​LGជាមួយ​កម្មវិធី​ ​ThinQ​ ​និង​ការ​រួមបញ្ចូល​យ៉ាង​រលូន​នៃ​ ​Google​ ​Assistant​ ​និង​ ​Amazon​ ​Alexa​ ​។​

    ​ឧបករណ៍​បំពងសម្លេង​ម៉ាក​ ​LG​ ​Soundbar​ ​និង​ឧបករណ៍​បំពងសម្លេង​ ​LG​ ​XBOOM​ ​Go​ ​បាន​ឈ្នះ​ពានរង្វាន់​ប្រភេទ​ ​EISA​ ​SOUNDBAR​ ​2019​-​ ​2020​ ​និង​ ​EISA​ ​MOBILE​ ​SPEAKER​ ​2019​-​ ​2020​ ​សម្រាប់​គុណភាព​សំឡេង​ពិសេស​ដែល​ទទួល​បាន​ពី​កិច្ចសហការ​របស់​ ​LG​ ​ជាមួយ​ក្រុមហ៊ុន​ ​Meridian​ ​ដែល​ជា​អ្នកជំនាញ​ផ្នែក​សំលេង​ដ៏​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស​។​

    ​លោក​ ​Brian​ ​Kwon​ ​ប្រធាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​និង​កំសាន្ត​តាម​គេហដ្ឋាន​របស់​ក្រុមហ៊ុន​ ​LG​ ​បាន​មានប្រសាសន៍​ថា​“​ ​យើង​មាន​កិត្តិយស​ណាស់​ដែល​មាន​ផលិតផល​សម្លេង​និង​អូឌីយ៉ូ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​យើង​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​ ​ដែល​ត្រូវ​បាន​គោរព​និង​ជឿ​ទុកចិត្ត​ពី​ ​EISA​”​ ​។​ ​យើង​នឹង​បន្ត​បង្កើន​និង​ពង្រីក​ការ​វិនិយោគ​ជាបន្តបន្ទាប់​របស់​យើង​ក្នុង​ការ​ច្នៃប្រឌិត​ ​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ដំណោះស្រាយ​សម្រាប់​ការកម្សាន្ត​តាម​ផ្ទះ​ប្រកបដោយ​ភាព​វៃឆ្លាត​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង​”​ ​។​

    ​អ្នកចូលរួម​ទស្សនា​ស្តង់​ ​LG​ ​នៅក្នុង​ព្រឹត្ត​ការណ៍​ ​IFA​ ​នៅ​សាល​ទី​ ​18​ ​នាទី​ក្រុង​ប៊ែ​ក​ឡាំង​ ​ពី​ថ្ងៃទី​ ​៦​-​១១​ ​ខែកញ្ញា​នឹង​មានឱកាស​បាន​ទស្សនា​ផលិតផល​ទាំងអស់​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​ ​EISA​ ​។​


  • ពិតជា​គួរ​អស្ចារ្យ​ ​!​!​ ​គ្រួសារ​តារា​កម្ពុជា​ដើរ​បង្ហាញ​ឈុត​បុរាណសម័យ​នគរភ្នំ​និង​ចេនឡា​

    ពិតជា​គួរ​អស្ចារ្យ​ ​!​!​ ​គ្រួសារ​តារា​កម្ពុជា​ដើរ​បង្ហាញ​ឈុត​បុរាណសម័យ​នគរភ្នំ​និង​ចេនឡា​

    ​ឈុត​បុរាណសម័យ​នគរភ្នំ​និង​ ​ចេនឡា​ ​ត្រូវ​បាន​រំលេច​ឡើង​យ៉ាង​ស្រស់​ស្អាត​ ​ដោយ​គ្រួសារ​តារា​កម្ពុជា​ ​ដែល​បាន​បង្ហាញ​វត្តមាន​របស់​ពួកគេ​ក្នុង​កម្មវិធី​ទូរទស្សន៍​ ​ក្នុង​ស្រុក​មួយ​ ​កាលពី​យប់​ថ្ងៃទី១៦​ ​សីហា​ ​២០១៩​។​ ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​បាន​ ​ឱ្យ​ដឹង​ថា​ ​ឈុត​បុរាណ​ដែល​ជ្រើសរើស​យក​មក​បង្ហាញ​នោះ​គឺ​ ​ជា​ឈុត​ដែល​បាន​ ​គាស់កកាយ​ដោយ​ ​លោក​ ​ចាន់​ ​សោភ័ន​ ​សាស្រ្តា​ចារ្យ​ប្រចាំ​សាកល​ ​វិទ្យាល័យ​ភូមិន្ទ​ ​វិចិត្រ​សិល្បៈ​ ​ផ្នែក​សូន្យ​រូប​ ​ខណៈ​ដែល​អ្នកស្រាវជ្រាវ​ ​និង​ច្នៃ​ឈុត​បុរាណ​ភាគច្រើន​ ​ចាប់អារម្មណ៍​តែ​ឈុត​ក្នុង​សម័យ​អង្គរ​ ​និង​ ​ក្រោយ​អង្គរ​ប៉ុណ្ណោះ​។​

    ​ការ​ជ្រើ​រើស​ឈុត​បុរាណ​ ​ដែល​គ្រង​ដោយ​តារា​សិល្បៈ​ ​នៃ​គ្រួសារ​តារា​កម្ពុជា​ក្នុង​ ​សម័យ​ ​មុន​អង្គរ​ទាំងពីរ​នោះ​ ​មិន​ត្រឹមតែ​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ឈុត​បុរាណ​ខ្មែរ​ ​ដ៏​កម្រ​ ​អោយ​ពិភពលោក​ ​និង​កូនខ្មែរ​ ​បាន​ស្គាល់​ប៉ុណ្ណោះទេ​ប៉ុន្តែ​ពួកគេ​ក៏បាន​រំលេច​រូប​ ​សម្រស់​ ​អោយ​មើលទៅ​ឃើញ​លេចធ្លោ​គួរ​ ​អោយ​សរសើរ​ផង​ដែរ​។​ ​តារា​ចាស់​ថ្មី​ ​ដែល​បាន​រួមគ្នា​បំផុស​ឈុត​សម័យ​អាណាចក្រ​ភ្នំ​ ​និង​ ​អាណាចក្រ​ ​ចេនឡា​ ​ទាំងនោះ​រួមមាន​៖​ ​១​-​លោក​ ​រុន​ ​ណា​កូ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ ​ទម្រង់​ ​លេចធ្លោ​ ​ឆ្នាំ២០១៨​ ​និង​ជា​ម្ចាស់​ពាន​ប្រជាប្រិយ​ភាព​ ​ឆ្នាំ២០១៩​ ​ដែល​គ្រង​ឈុត​ព្រះ​ ​មហាក្សត្រ​ ​ក្នុង​សម័យ​ចេនឡា​។​ ​២​-​កញ្ញា​ ​ភី​យ៉ា​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​លេខ១​ ​ឆ្នាំ២០១៩​ ​ជា​ទូត​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​ព្រះមហេសី​ ​ក្នុង​សម័យ​ចេនឡា​។​ ​៣​-​អ្នកនាង​ ​លី​ ​ម៉ា​រី​ណា​ ​ជា​ទូត​សុឆន្ទៈ​ផ្នែក​សប្បុរសធម៌​ប្រចាំ​គ្រួសារ​តារា​កម្ពុជា​ ​ដែល​គ្រង​ឈុត​ព្រះនាង​នាគ​ ​ឬ​ជា​ឈុត​ព្រះនាង​លីវ​យី​ ​ដែល​ជា​ស្ដេច​ ​ស្រី​ដំបូង​ ​គេ​ដ៏​ ​អស្ចារ្យ​របស់​កម្ពុជា​។​ ​៤​-​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​គឺជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​លេខ១​ ​ឆ្នាំ២០១៩​ ​ជា​ទូត​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​ព្រះរាជា​ក្នុង​សម័យ​នគរភ្នំ​។​ ​

    ​៥​-​អ្នកនាង​ ​ម៉ៅ​ ​ស៊ី​ណាត​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​ឆ្នាំ២០១៨​ ​ជា​ទូត​ ​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​មហេសី​ ​ក្នុង​សម័យ​នគរភ្នំ​។​ ​៦​-​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​ម្ចាស់​ពាន​ ​គ្រង​ឈុត​បុរាណ​លេខ២​ ​ឆ្នាំ២០១៩​ ​ដែល​គ្រង​ឈុត​ព្រះអង្គ​ម្ចាស់​ ​ក្នុង​សម័យ​ចេនឡា​។​ ​៧​-​អ្នកនាង​ ​ចាន់​ ​ផល្លា​រ​ ​ទូត​សុឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដែល​គ្រង​ឈុ​ព្រះនាង​ ​ក្នុង​សម័យ​ចេនឡា​។​ ​៨​-​លោក​ ​ស៊ិន​ ​សុ​ធារិ​ទ្ធ​ ​ម្ចាស់​ពាន​ឈុត​បុរាណ​កម្រ​ ​ឆ្នាំ២០១៨​ ​ជា​ទូត​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​លោក​មហាមន្ត្រី​ ​ក្នុង​សម័យ​នគរភ្នំ​។​ ​៩​-​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​ ​តារា​កិត្តិយស​ ​ជា​បេក្ខនារី​ ​Miss​ ​Global​ ​International​ ​Cambodia​ ​2019​ ​ដែល​គ្រង​ឈុត​លោកជំទាវ​ក្នុង​សម័យ​នគរភ្នំ​។​ ​១០​-​លោក​ ​ម៉ែ​ន​ ​អ​ម្រុ​ងរ​ត័្ន​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ផ្នែក​ច្នៃប្រឌិត​ ​ឆ្នាំ២០១៨​ ​និង​ជា​ទូត​សុឆន្ទៈ​ ​គ្រង​ឈុត​ព្រះអង្គ​ម្ចាស់​ក្នុង​សម័យ​នគរភ្នំ​។​ ​១១​-​កញ្ញា​ ​ភី​ ​សម័យ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ច្នៃ​ ​កាលពី​ឆ្នាំ២០១៨​ ​ជា​ទូត​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​ ​អ្នកម្នាង​ក្នុង​សម័យ​នគរភ្នំ​។​ ​១២​-​លោក​ ​លឿង​ ​វិសាល​ ​ម្ចាស់​ពាន​ឈុត​បុរាណ​លេខ៣​ ​ឆ្នាំ២០១៩​ ​ជា​ទូត​សុឆន្ទៈ​ ​ដែល​គ្រង​ឈុត​ព្រះ​មហាមន្ត្រី​ ​ក្នុង​សម័យ​ចេនឡា​។​ ​១៣​-​កញ្ញា​ ​ព្រី​យ៉ា​ ​តារា​កិត្តិយស​ ​និង​ជាស​មា​ជិ​ក​របស់​គ្រួសារ​តារា​កម្ពុជា​ដែល​គ្រង​ ​ឈុត​ ​លោកជំទាវ​ ​សម័យ​ចេនឡា​៕​

  • ចំណងជើង៤ បើកទំព័រតម្រានៃការជំរុញការអាននិងងាកមកស្រឡាញ់សៀវភៅវិញ

    ចំណងជើង៤ បើកទំព័រតម្រានៃការជំរុញការអាននិងងាកមកស្រឡាញ់សៀវភៅវិញ

    នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ គម្រោងថ្មីក្នុងគោលបំណងជំរុញការអាននៅកម្ពុជាមានឈ្មោះថា « តម្រា » បានប្រកាសបើកសម្ពោធស្នាដៃនិពន្ធសៀវភៅ ៤ចំណងជើងដើម្បីឱ្យកាន់តែមានភាពសម្បូរបែបសម្រាប់អ្នកអាន និងផ្ដល់ចំណោះដឹង បទពិសោធន៍ល្អៗពីអ្នកនិពន្ធ។ ត​ម្រា ក៏បានប្រមូលផ្ដុំក្រុមអ្នកនិពន្ធ ដើម្បីផលិតស្នាដៃជានិពន្ធសៀវភៅឱ្យមានគុណភាពទាក់ចិត្តយុវវ័យឱ្យងាកមករកការអានឡើងវិញផងដែរ។ ព្រោះថា ក្រៅពីធ្លាក់ចុះនៃការអានហើយ គេកត់សម្គាល់ឃើញថា ការនិពន្ធសៀវភៅការថមថយទន្ទឹមគ្នាដែរ។

    អ្នកនាង ទូច បុប្ផា នាយិកាតម្រា បានអះអាងថា ដោយសារតែអ្នកនាង និងក្រុមយុវជនមួយចំនួនមើលឃើញថាកម្រិតនៃការអានមានការថយចុះ ស្របពេលដែលស្នាដៃតែងនិពន្ធដែលបោះពុម្ពសៀវភៅក៏មិនសូវមាន។ អ្នកនាងថា យុវវ័យសព្វថ្ងៃមិនមែនមិនចង់អានសៀវភៅនោះទេ ប៉ុន្តែបណ្ដាលមកពីស្នាដៃដែលបានផលិតឡើង អាចមិនសូវមានការចាប់អារម្មណ៍ទើបធ្វើឱ្យការអានធ្លាក់ចុះ។ អ៊ីចឹងហើយទើបអ្នកនាង និងក្រុមការងារបានរួបរួមគ្នាគ្នាបង្កើតគម្រោងនេះឡើង ដើម្បីប្រមូលអ្នកនិពន្ធ ហើយចងក្រងស្នាដៃ ដើម្បីផលិតជាស្នាដៃសៀវភៅ ឱ្យមានគុណភាព និងស្អាតទាក់ទាញដើម្បីឱ្យយុវវ័យងាកមកស្រលាញ់សៀវភៅវិញ។ អ្នកនាងសៀវភៅ៤ប្រភេទ ដែលតម្រាបោះពុម្ពផ្សាយរួមមានរឿង”អាគមបរព្រៃ” រឿង”ពេលវេលា” រឿង”បឹងអតីត” និងរឿង”ស្ទូឌីយោលេខ៧” ដែលសុទ្ធតែជាស្នាដៃបង្កប់ដោយអត្ថន័យ និងការអប់រំខ្ពស់។ ស្នាដៃទាំងនេះ មានលក់នៅតាមបណ្ណាគារធំៗនៅរាជធានីភ្នំពេញ នៅបាត់ដំបង កំពង់ចាម កំពង់ស្ពឺ និងមានចែកជូននៅតាមបណ្ណាល័យសំខាន់ៗ។ ស្នាដៃទាំងអស់របស់តម្រា ក៏មានប្រកាសលក់តាមអនឡាញផងដែរ ខណៈដែលអ្នកនាង បញ្ជាក់ថា ក្នុងមួយស្នាដៃៗត្រូវបានគេទិញមិនក្រោម១ពាន់ទៅ១៥០០ក្បាលនោះទេ តាំងពីចាប់ផ្ដើមមុនសម្ពោធ ទើបធ្វើឱ្យអ្នកនាង យល់ថា តម្រូវការនៃការអាននៅតែមានការចាប់អារម្មណ៍ជាពិសេសពីសំណាក់យុវវ័យ។

    អ្នកនាង ទូច បុប្ផា បន្តថា តម្រានឹងគៀគរអ្នកមានគំនិតចង់បង្កើតស្នាដៃ ឱ្យមានឱកាសផលិតជាសៀវភៅ ប៉ុន្តែក៏ទាមទារឱ្យស្នាដៃទាំងនោះត្រូវតែមានខ្លឹមសារ និងការអប់រំខ្ពស់ ដែលផ្ដល់ប្រយោជន៏ដល់អ្នកអានផងដែរ ទើបតម្រាទិញសិទ្ធិយកមកផលិត។ ក្នុងមួយខែតម្រាប្រកាសបញ្ចេញស្នាដៃមួយរឿង ដោយការបោះពុម្ពតិចឬ ច្រើន គឺអាស្រ័យលើស្នាដៃនីមួយៗ៕

  • មុន​ជួប​វៀតណាម​ល្ងាច​នេះ​ ​ក្រុម​នារី​កម្ពុជា​ចាញ់​ថៃ​ ​2ទល់នឹង0​ ​ក្នុង​ជំនួប​កម្តៅ​សាច់ដុំ​

    មុន​ជួប​វៀតណាម​ល្ងាច​នេះ​ ​ក្រុម​នារី​កម្ពុជា​ចាញ់​ថៃ​ ​2ទល់នឹង0​ ​ក្នុង​ជំនួប​កម្តៅ​សាច់ដុំ​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​ឈុត​ធំ​កម្ពុជា​ ​បាន​ធ្វើការ​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុមបាល់ទាត់​នារី​ថៃ​ ​ជា​លក្ខណៈ​កម្តៅ​សាច់ដុំ​ ​ដោយ​លទ្ធផល​ ​កម្ពុជា​បាន​ចាញ់​ថៃ​ក្នុង​លទ្ធផល​ ​2ទល់នឹង0​។​

    ​ហើយ​នៅ​ល្ងាច​ថ្ងៃទី16​ ​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​ដែរ​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​វៀតណាម​នៅ​វេលា​ម៉ោង​ ​6ល្ងាច​ ​មុននឹង​ជួប​ក្រុម​មីយ៉ាន់ម៉ា​នៅ​ថ្ងៃទី18​ ​ខែសីហា​ខាងមុខនេះ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​នៃ​ពានរង្វាន់​ខាងលើ​នេះ​ជាមួយនឹង​វៀតណាម​ ​មីយ៉ាន់ម៉ា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ហើយ​ពួកគេ​បាន​ទៅ​ធ្វើការ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ ​អស់​រយៈពេល​ជាង​ ​2សប្តាហ៍​មក​ហើយ​៕​



  • Ronaldo​ ​នឹង​អវត្តមាន​ក្នុង​ការប្រកួត​បើកឆាក​ ​Seria​ ​A​

    Ronaldo​ ​នឹង​អវត្តមាន​ក្នុង​ការប្រកួត​បើកឆាក​ ​Seria​ ​A​

    ​Christiano​ ​Ronaldo​ ​ដែល​ជា​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​ជើងឯក​លី​ក​កំពូល​របស់​អ៊ីតាលី​ ​Juventus​ ​ត្រូវ​បាន​ក្លិប​ប្រកាស​ថា​ ​មាន​បញ្ហា​របួស​ត្រគាក​ខាងឆ្វេង​ ​ដែល​នឹង​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​ ​អាក់ខាន​ក្នុង​ការ​ចូលលេង​ក្នុង​លី​ក​កំពូល​មួយ​រយៈ​។​

    ​កីឡាករ​រូប​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​មិនបាន​បង្ហាញខ្លួន​ជាមួយនឹង​ក្រុមក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម​ ​Juventus​ ​B​ ​កាលពី​សប្តាហ៍​មុន​ ​ហើយក៏​មិនបាន​មក​ហ្វឹកហាត់​ជាមួយនឹង​ក្រុម​អស់​រយៈពេល​ជិត​ ​2សប្តាហ៍​មក​ហើយ​ដែរ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ជា​ចំណែក​ដ៏​ធំ​មួយ​ដែល​បាន​ជួយ​ក្រុម​ខ្លាំង​របស់​អ៊ីតាលី​មួយ​នេះ​ ​លើក​ពាន​ ​Seria​ ​A​ ​កាលពី​រដូវ​កាលមុន​៕​


  • ជើង​ទី1​ ​HUN​ ​SEN​ ​CUP​ ​2019​ ​ក្រុម​ម្ចាស់ផ្ទះ​ឈ្នះ​ទាំងអស់​

    ជើង​ទី1​ ​HUN​ ​SEN​ ​CUP​ ​2019​ ​ក្រុម​ម្ចាស់ផ្ទះ​ឈ្នះ​ទាំងអស់​

    ​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​ ​ថ្នាក់​ជាតិ​លើក​ទី13​ ​វគ្គ1​/​4​ ​ជើង​ទី1​ ​បាន​ចាប់ផ្តើម​ហើយ​ ​ដោយ​ការប្រកួត​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី14​ ​ខែសីហា​ ​ឆ្នាំ2019​ ​ចំនួន​ ​3គូ​។​ ​ជា​លទ្ធផល​ ​ក្រុម​ម្ចាស់ផ្ទះ​សុទ្ធតែ​ឈ្នះ​ទាំងអស់​។​

    ​លទ្ធផល​ការប្រកួត​មាន​ដូចជា​ ​ក្រុម​សូល​ទី​ឡូ​អង្គរ​ចាញ់​ក្រុម​បឹង​កេត​ ​0ទល់នឹង2​ ​ក្រុម​ក្រសួងការពារជាតិ​ឈ្នះ​ក្រុម​ភ្នំ​ពេញ​ក្រោ​នក្នុង​លទ្ធផល​ ​1ទល់នឹង0​ ​ចំណែក​ឯ​ក្រុម​វិសាខា​បាន​យកឈ្នះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល​ ​4ទល់នឹង2​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រកួត​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​ ​ថ្នាក់​ជាតិ​លើក​ទី13​ ​វគ្គ1​/​4​ ​មាននៅ​សល់​ការប្រកួត​ ​1គូ​ទៀត​ ​ដោយក្រុម​អង្គ​រថា​យហ្គើ​រនឹង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ដើម្បី​ទទួល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​៕​